កម្ពុជា និងការនាំពលករទៅបរទេស ជាទំព័រ វិភាគអំពី ការចំណេញ ការខាតបង់ និង វិធី សម្របសម្រួល Compromise . មូលហេតុដែលនាំឲ្យប្រទេសនានា ដូចជា អាមេរិក អឺរ៉ុប ជប៉ុន អ៊ីស្រាអែល កូរ៉េខាងត្បូង ជប៉ុន ផ្តល់វិសា សម្រាប់ ពលករបរទេស ធ្វើការផ្នែកកសិកម្មផលិតសាច់ ទេសចរណ៍ ព្រៃឈើ នេសាទ...គឺដើម្បី ស្វែងរកផលចំណេញ ដូចជា អូស្រ្តាលី រកចំនួលបាន ៦៧ ពាន់លានដុល្លា ឆ្នាំ ២០២០ គ្រោងរកចំនូល ១០០ ពាន់លានដុល្លានៅឆ្នាំ ២០២៣ ដូច្នេះ ទើបផ្នែក កសិកម្មទាមទារឲ្យ ក្រសួងអន្តោប្រវេសន៍ ក្រសួងការបរទេស ធ្វើការចរចារ សិក្សា ជាមួយ ប្រទេស វៀតណាម ថៃ និង ហ្វីលីពីន ចំណែក កម្ពុជា ក៍សុំខ្លួនចូលចរចារជាមួយ អូស្រ្តាលីផងដែរ ដើម្បីនាំពលករកម្ពុជាទៅធ្វើការនៅទីនេះ តាំងពីឆ្នាំ ២០១៧ មិនទាន់សម្រេចចេញជា ផ្លែផ្កា តើអ្វីជា បញ្ហាក្នុងការចរចារ? ខាងក្រោមនេះជា បញ្ហាដែល អូស្រ្តាលី លើកឡើងជាទូទៅក្នុងគម្រោងសាកល្បងកន្លងមក គឺ៖
- ការជួញដូរមនុស្ស Human Exploration ជាគំរូ ពលករម្នាក់ដើម្បីទៅធ្វើការនៅជប៉ុន ត្រូវចំណាយពេល ៣ ទៅ ៤ ឆ្នាំ រៀនភាសាជប៉ុន និង ប្រឡង នៅក្រសួងការពារ ដើម្បីជាប់បានទៅធ្វើការនៅជប៉ុន ដែលមាន វីសា ១ ឆ្នាំ ឬ ២ ឆ្នាំ ដែលចំណាយប្រមាណ ១៥,០០០ ដុល្លា ដោយការដាក់ ប្លង់ដី ប្លង់ផ្ទះ ចំណាយលុយ រត់ការដើម្បីបានជាប់។ បើ ប្រាក់ខែ ២,៥០០ ដុល្លា/ខែ ដូច្នេះ ១ ឆ្នាំអាចរកបានមកវិញ ៣០,០០០ ដុល្លា បើសិន អាចចរចារនៅបាន ២ ឆ្នាំ គេអាចបានមកវិញ ៦០,០០០ ដុល្លា នេះសម្រាប់តែអ្នកជោគជ័យ សម្រាប់អ្នកខាតបង់ មានរាប់ពាន់ នាក់ ព្រោះ ឧ ជប៉ុន ត្រូវការ ៥០០ នាក់ពីកម្ពុជា។ ក្រសួងការងារប្រកាសរ់ើស ១,០០០ នាក់ រួចលក់ ក្រេឌីត ឲ្យ សាលាភាសា គេបើកបង្រៀន ២,០០០ នាក់ ដូច្នេះ ២០០០ នាក់ចូលរៀន ប្រឡងយកតែ ៥០០ នាក់ សល់ ១៥០០នាក់ រងចាំ មួយឆ្នាំ ៗៗ ជាបន្តបន្ទាប់ រហូតរលាយ អស់ទ្រព្យសម្បត្តិ !!
- ការរំលោភបំពាន Abuse
- បញ្ហចំណាយខ្ពស់ផ្នែកគ្រោះថ្នាក់ការងារ Occupational Health
- អសុវត្ថិភាពការងារ Safety Risk
- ការរើសអើងពូជសាសន៍ តាមជនជាតិ តាមប្រទេស Racism
- ប្រាក់ខែ ថោក Low Pay ថៅកែ ចង់ជួលពលករដែលប្រឡងភាសាអគ្លេសមិនជាប់ ព្រោះតម្លៃថោកជាង ។
- ការរស់នៅគ្មានអនាម័យ Poor Living Condition
ប្រទេសអូស្រ្តាលី ទាមទារនាំចូលកម្មករជំនាញ ដែលចេះ អាន សរសេរ ភាសាអគ្លេស ងាយទំនាក់ទំនង និង អាន នូវ វីធីប្រើប្រាស់ថ្នាំ ឬ ប្រើគ្រឿងចក្រនានា។
ខាងក្រោមនេះជាតម្លៃ ប្រាក់ខែ ប៉ាន់ស្មាន៖ Latest Agriculture and Farming Jobs in Australia for Foreigners 2017 with Estimated Salary | Latest Job Postings Australia
Job TitleNo. of VacanciesEst. Salary- Harvest 17 – Stone Fruit Workers 20 Positions $1,500 👉
- Farm Hand – citrus 10 Positions $1,600 👉 បេះក្រូចឆ្មា
- Harvest 17 – Quandong Workers 7 Positions $1,600 👉
- Paddock Worker 3 Positions $1,800 👉 ថែក្រោលសត្វ
- Harvest- Citrus Pickers/Packers 26 Positions $1,700 👉 អ្នកបេះ /អ្នករៀបផ្លែក្រូច
- Harvest – Citrus Pickers 26 Positions $1,900 👉 អ្នកបេះ /អ្នករៀបផ្លែក្រូច
- Harvest 17 – Citrus Pickers (Casual) 10 Positions $1,900 👉
- Harvest 17 – Citrus Picker 11 Positions $2,000 👉
- Farm Attendants Required 6 Positions $2,100 👉 មេការដើរត្រួត
- Harvest workers (Thinners & Pickers) 20 Positions $1,800 👉 អ្នកប្រឡៈ អ្នកប្រមូល
- Vegetable Farm workers 5 Positions $2,100 👉 អ្នកដាំបន្លែ
- Harvest Labour 8 Positions $1,600 👉 អ្នកប្រមូលផល
- Seasonal Pruners 15 Positions $1,900 👉 អ្នកតែងមែក កាត់មែកឈើ
- General Farm Maintenance 10 Positions $2,400 👉 អ្នកបំរើការទូទៅ
- Vegetable Farmhand 10 Positions $1,800 👉 អ្នកដាំដុះបន្លែ
- HORTICULTURAL LABOURERS 30 Positions $2,600 👉 អ្នកដាំបន្លែក្នុង រោង ឬ តង់
- Cotton farm labourer 8 Positions $2,500 👉 អ្នកដាំ កប្បាស
- Tractor Driver 2 Positions $3,100 👉 អ្នកបើកគ្រឿងចក្រ
- Harvest Casual Jobs 30 Positions $2,200 👉
- Harvest Casual Jobs 45 Positions $2,100 👉
- Harvest Casual Jobs 90 Positions $2,100 👉
- Casual Labourer 6 Positions $2,000 👉
- Crop Worker 80 Positions $1,900 👉 អ្នកដាំដំណាំគ្រាប់
- Tomato Truss Workers 10 Positions $2,100 👉 អ្នកដាំ ប៉េងប៉ោះ
- Tomato Workers 10 Positions $2,000 👉
- Farm Labourers – Apple Picking 30 Positions $2,400 👉 អ្នកបេះប៉ម
- Picker 30 Positions $2,100 👉
- Seasonal Fruit Pickers 10 Positions $2,200 👉 អ្នកបេះផ្លែឈើតាមរដូវ
ក្រសួងការងារកម្ពុជាបានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសអំពីការបង្កើតទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននេះ អូស្ត្រាលីកំពុងពិភាក្សាទ្វេភាគីអំពីការផ្តល់ទិដ្ឋាការកសិកម្មអូស្ត្រាលី ជាមួយបណ្តាប្រទេសជាដៃគូនានា រួមទាំងកម្ពុជាផងដែរ។ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការសម្រេចជាផ្លូវការណាមួយនៅឡើយទេ តែរដ្ឋាភិបាលកម្ពុជានឹងបន្តចរចាជាមួយអូស្ត្រាលី។
កិច្ចការចរចា ដើម្បីបញ្ជូនពលករកម្ពុជាទៅធ្វើការងារផ្នែកកសិកម្មនៅប្រទេសអូស្ត្រាលីនេះ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាដំណើរការជជែកជាមួយភាគីអូស្តា្រលីតាំងពីឆ្នាំ២០១៧មកម្លេះ ប៉ុន្តែទើបតែទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអូស្រា្តលីកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា នឹងបន្តសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចរចាជាមួយរដ្ឋាភិបាលអូស្ត្រាលីឱ្យមានការទទួលយកពលករទេសន្តរប្រវេសន៍ពីកម្ពុជា ក្រោមទិដ្ឋាការកសិកម្មអូស្ត្រាលី។ ក្រសួងការងាក៏អះអាងដែរថា នឹងផ្តល់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ និងនីតិវិធីលម្អិត បន្ទាប់ពីបានពិភាក្សាជាមួយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីរួចរាល់លើកិច្ចការការងារនេះ។
បើទោះបីកម្ពុជាទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអូស្រ្តាលីលើការបញ្ជូនពលករទៅធ្វើការងារផ្នែកកសិកម្ម តែក្រសួងការងារកម្ពុជាបានប្រាប់ដល់ពលរដ្ឋខ្មែរដែលចង់ទៅទីនោះត្រូវមានការប្រុងប្រយ័ត្នផងដែរ។ ក្រសួងការងារប្រាប់ឱ្យពលរដ្ឋខ្មែរឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ។ ការដាស់តឿនរបស់ក្រសួងការងារកម្ពុជានេះ គឺដោយសារតែរដ្ឋាភិបាលអូស្ត្រាលីពុំទាន់សម្រេចថានឹងផ្តល់ទិដ្ឋាការនេះជូនកម្ពុជានៅឡើយដែលអាចមានការផ្សព្វផ្សាយបោកបញ្ឆោតពីបញ្ហានេះ។
បើតាមក្រសួងការងារកម្ពុជា រាល់ការបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេស គឺត្រូវតែមានកិច្ចសន្យាត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះ គឺព្រោះតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាក្រសួងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស ដោយធ្វើកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕
ថ្ងៃព្រហស្បតិ៍, 26 ខែមិថុនា 2014 ក្រសួងការងារប្រកាសពី នីតិវិធីនៃការរៀបចំបែបបទជូនពលករ ទៅធ្វើការស្របច្បាប់នៅថៃ ពលករខ្មែរម្នាក់ ត្រូវចំណាយសរុប៤៩ដុល្លារ ភ្នំពេញ ២៦ មិថុនា ២០១៤៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីនីតិវិធី នៃការរៀបចំបែបបទជូន ពលករខ្មែរ ទៅធ្វើការស្របច្បាប់ នៅប្រទេសថៃ។ ក្នុងនោះ ក្រសួងការងារ បានសម្រេចអនុញ្ញាត ឱ្យក្រុមហ៊ុន ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទទួលខុសត្រូវ នាំពលករខ្មែរចេញ ទៅធ្វើការនៅប្រទេសថៃ ក្នុងនាមជាពលករស្របច្បាប់។ ភ្នំពេញ ២៦ មិថុនា ២០១៤៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាស ពីនីតិវិធី នៃការរៀបចំបែបបទជូន ពលករខ្មែរ ទៅធ្វើការស្របច្បាប់នៅ ប្រទេសថៃ។ ក្នុងនោះ ក្រសួងការងារ បានសម្រេចអនុញ្ញាត ឱ្យក្រុមហ៊ុន ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទទួលខុសត្រូវ នាំពលករខ្មែរចេញ ទៅធ្វើការនៅប្រទេសថៃ ក្នុងនាមជា ពលករស្របច្បាប់ ។
សេចក្ដីជូនដំណឹងរបស់ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា កាលពីព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៤ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើក កិច្ចប្រជុំជាមួយទីភ្នាក់ងារជ្រើសរើស ពលករកម្ពុជា ដើម្បីពិភាក្សាអំពីនីតិវិធី នៃការរៀបចំបែបបទជូនពលករទៅ ធ្វើការស្របច្បាប់នៅប្រទេសថៃ ។
សេចក្ដីជូនដំណឹងលើកឡើងថា ក្រសួងការងារ កំណត់ឱ្យទីភ្នាក់ងារ ជ្រើសរើសពលករកម្ពុជាទាំងអស់ ត្រូវ មានកិច្ចសន្យាច្បាស់លាស់ជាមួយ ក្រុមហ៊ុនដៃគូរបស់ខ្លួននៅប្រទេសថៃ ។ ក្នុងកិច្ចសន្យា ត្រូវកំណត់ឱ្យច្បាស់លាស់ នូវចំនួន និងប្រភេទពលករ ដែល ក្រុមហ៊ុនដៃគូនៅប្រទេសថៃទទួលបាន សិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ពលករ កម្ពុជាស្របច្បាប់ ដោយមានឯកសារ ត្រឹមត្រូវ។
សេចក្ដីជូនដំណឹងរបស់ក្រសួង ការងារ ក៏បានបញ្ជាក់ថា ពលករដែល ធ្វើការនៅប្រទេសថៃ ត្រូវមានកិច្ចសន្យា ការងារជាមួយក្រុមហ៊ុនដែលទទួលឱ្យ ធ្វើការ ។ កិច្ចសន្យាការងារនេះ អាចធ្វើ តាមរយៈទីភ្នាក់ងារជ្រើសរើសពលករ កម្ពុជាក្នុងប្រទេសណាមួយ ឬអាចធ្វើ ផ្ទាល់រវាងពលករ និងក្រុមហ៊ុនទទួល ឱ្យធ្វើការងារ ។ រីឯទីភ្នាក់ងារជ្រើស រើសពលករកម្ពុជា មិនយកកម្រៃសេវា និងកាត់ប្រាក់ឈ្នួលពីពលករជាដាច់ ខាត ។
សេចក្ដីជូនដំណឹងដដែល បាន បង្ហាញថា ពលករម្នាក់ត្រូវបង់ប្រាក់ ចំណាយលើសេវាសរុប ៤៩ដុល្លារ រួមមានៈ ប័ណ្ណពលករកម្ពុជាទៅធ្វើការ នៅបរទេសចំនួន ១០ ដុល្លារ ថ្លៃលិខិត ឆ្លងដែន ៤ ដុល្លារ ទិដ្ឋាការការងារ នៅស្ថានទូតថៃប្រចាំប្រទេសកម្ពុជា២០ ដុល្លារ ប្រាក់សោហ៊ុយធ្វើដំណើរទៅ កាន់ក្រុងប៉ោយប៉ែត១០ដុល្លារ និងប្រាក់ អាហារតាមផ្លូវធ្វើដំណើរចំនួន៥ដុល្លារ។
ក្នុងសេចក្ដីជូនដំណឹងក្រសួងការងារ ក៏បានបញ្ជាក់ថា ក្រសួងការងារ នឹង ចាត់ការម៉ឺងម៉ាត់តាមច្បាប់ចំពោះពួក មេខ្យល់ និងពួកឧក្រិដ្ឋជនជួញដូរ ពលករខុសច្បាប់ ។
ក្រសួងការងារ ក៏បានប្រកាសថា ពលករដែលមានបំណងទៅធ្វើការ ស្របច្បាប់នៅប្រទេសថៃ សូមអញ្ជើញ ទំនាក់ទំនងតាមមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី-ខេត្ដ ដើម្បីទទួលព័ត៌មាន និងចុះឈ្មោះ ជាមួយទីភ្នាក់ងារជ្រើសរើសពលករ កម្ពុជា ។
របាយការណ៍បង្ហាញថា ពលករ ខ្មែរជាង ២៤០.០០០ នាក់ ត្រូវបានថៃ ចាប់បញ្ជូនត្រឡប់មកវិញទាំងបង្ខំ គិត ចាប់តាំងពីដើមខែមិថុនានេះ ។
ជាការកត់សម្គាល់ វិធានការ របស់ក្រសួងការងារខាងលើនេះ បាន ធ្វើឡើងតែ ៤ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី សម្ដេចហ៊ុន សែន បានចេញអនុក្រឹត្យ សម្រេចបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន សម្រាប់ពលករខ្មែរចេញទៅធ្វើការនៅ ក្រៅប្រទេស ត្រូវបង់ត្រឹមតែ ៤ដុល្លារ ប៉ុណ្ណោះ ។ អនុក្រឹត្យ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ក៏បានបញ្ចុះតម្លៃ ធ្វើលិខិតឆ្លងដែន សម្រាប់សិស្សនិស្សិត ដែលចេញទៅរៀនអាហារូបករណ៍នៅ បរទេស ក៏ត្រូវបង់ត្រឹមតែ ៤ ដុល្លារ ថ្លៃថតរូបដូចគ្នាដែរ ។ ចំណែក រយៈពេលធ្វើលិខិតឆ្លងដែនទៀតសោត ក៏អនុក្រឹត្យបានកំណត់ថា យ៉ាងយូរត្រឹម ២០ ថ្ងៃ រាប់ចាប់ពីថ្ងៃដាក់ពាក្យស្នើសុំ។
ការសម្រេចបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន សម្រាប់ពលករខ្មែរចេញទៅបរទេស នាពេលនេះ ដើម្បីជាវិធានការបន្ធូរ បន្ថយចំណាយរបស់ពលករផង និងជា ពិសេសដើម្បីបញ្ចៀសកុំឱ្យពលករខ្មែរ ធ្វើចំណាកស្រុកចេញទៅធ្វើការនៅក្រៅ ប្រទេស ពិសេសនៅប្រទេសថៃដោយ ខុសច្បាប់៕
រដ្ឋមន្ត្រីការងារ ស្នើជប៉ុនបង្កើនការទទួលពលករពីកម្ពុជាឲ្យបាន ១០ ម៉ឺននាក់ ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់ក្រុមហ៊ុនជប៉ុនឲ្យបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០ ម៉ឺននាក់ក្នុងពេលខាងមុខ ខណៈប្រទេសនេះមានគម្រោងជ្រើសរើសពលករជំនាញពីបរទេសលើផ្នែកថែទាំអគារសំណង់ប្រមាណ ៣ ម៉ឺននាក់។ ការលើកឡើងនេះបានធ្វើឡើងកាលពីម្សិលមិញនៅក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុននាទីស្ដីការក្រសួងការងារ។ នេះបើតាមគេហទំព័រផ្លូវការរបស់ក្រសួងការងារ។
លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុនបានថ្លែងក្នុងឱកាសនោះថា ការថែទាំអគារគឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុនក្នុងនោះមានទាំងការថែទាំអនាម័យបរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភណភាពសំណង់ និងកិច្ចការសម្អាតទាំងក្នុងអគារ និងបរិវេណជុំវិញអគារដែលមានការគាំទ្រ និងទទួលស្គាល់ពីក្រសួងសំណង់ និងរាជរដ្ឋាភិបាលជប៉ុនរហូតដល់មានការចេញច្បាប់ពិសេសមួយសម្រាប់ប្រទេសជប៉ុនផងដែរ។
លោក ហ៊ីរ៉ូស្សី ហូរីហ្គូឈិ បន្តថាមកដល់ពេលនេះសមាគមថែទាំអគារជប៉ុនរបស់លោកមានសមាជិកប្រមាណជាង ២៨០០ ក្រុមហ៊ុន និងមានបុគ្គលិកធ្វើការជាជនជាតិជប៉ុន និងពលករមកពីបរទេសប្រមាណ ១ ០០០ ០០០ នាក់។
លោកបន្ថែមទៀតថា៖ «ដោយសារប្រទេសជប៉ុនកំពុងពើបប្រទះនឹងបញ្ហាកំណើនមនុស្សចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យកំពុងមានកំណើនយឺតនោះបានធ្វើឱ្យប្រទេសប្រឈមនឹងកង្វះកម្លាំងពលកម្មក្នុងនោះការងារលើជំនាញថែទាំអគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។ ដូច្នេះហើយបានជាសមាគមត្រូវការជ្រើសរើសកម្លាំងពលកម្មពីក្រៅប្រទេសយកទៅបំពេញការងារក្នុងប្រទេស»។
បើតាមការវាយតម្លៃរបស់សមាគម ជំនាញថែទាំអគារនេះ ជប៉ុនមានតម្រូវការកម្លាំងពលកម្មដល់ទៅប្រមាណ ៩០ ម៉ឺននាក់ក្នុងនោះគេត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសប្រមាណ ៣ ម៉ឺននាក់។
លោក ហ៊ីរ៉ូស្សី បញ្ជាក់ទៀតថាកន្លងទៅសមាគមរបស់លោកបានជ្រើសរើសពលករជំនាញពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ប៉ុន្តែនៅឆ្នាំបន្ទាប់ទៅនេះសមាគមមានបំណងជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជាវិញម្ដង។
លោក អ៊ិត សំហេង បានសម្ដែងការគាំទ្រយ៉ាងខ្លាំងដែលសមាគមមានបំណងជ្រើសរើសពលករជំនាញពីកម្ពុជា ខណៈលោកជំរុញបន្ថែមទៀតឲ្យមន្ត្រីកម្ពុជា និងជប៉ុនធ្វើការរួមគ្នាឱ្យបានជិតស្និទ្ធ និងសហការជាមួយក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញធ្វើការប្រឡងតេស្ត ដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន។
លោកថា៖ «ចំពោះការងារជាក់ស្ដែងយ៉ាងណានោះសូមឱ្យសមាគមថែទាំអគារជប៉ុនសហការ និងពិភាក្សាជាមួយអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងាររបស់ក្រសួង និងក្រុមហ៊ុនជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនពលករបន្តទៀតហើយក្រសួងការងារនឹងទទួលស្គាល់ជាផ្លូវការតាមក្រោយ»។
បន្ថែមពីនេះលោក អ៊ិត សំហេង ក៏ស្នើដល់ភាគីជប៉ុនឲ្យបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០ ម៉ឺននាក់សម្រាប់រយៈពេលខាងមុខបន្តទៀត ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនដែលសមាគមក៏ដូចជាក្រុមហ៊ុននៅប្រទេសជប៉ុនអាចជ្រើសរើសកម្លាំងពលកម្មដែលមានប្រភពនៅក្នុងប្រទេសស្រាប់ និងប្រភពដែលត្រឡប់ពីក្រៅប្រទេស បន្ទាប់ពីពួកគេចប់កិច្ចសន្យាការងារ។
លោកណែនាំឲ្យសមាគមជប៉ុនអាចយកគ្រឹះស្ថានបណ្ដុះបណ្ដាលណាមួយរបស់ក្រសួងការងារដើម្បីរៀបចំការប្រឡងធ្វើតេស្តក្នុងនោះក្រសួងមានគ្រឹះស្ថានដែលបណ្ដុះបណ្ដាលជំនាញលើផ្នែកសំណង់ អគ្គិសនីរថយន្តចំនួន ៥ កន្លែង។ ក្រៅពីនេះសមាគមអាចសហការជាមួយក្រុមហ៊ុនជ្រើសរើសពលករនៅកម្ពុជា ដើម្បីដំណើរការការប្រឡងធ្វើតេស្តសមត្ថភាព។
តាមរបាយការណ៍របស់ក្រសួងការងារបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១៥០០០ នាក់ដែលធ្វើការនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត លោហធាតុ និងវិស័យផ្សេងៗទៀត។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារកម្ពុជាហៅកាត់សង់ត្រាល់បានលើកឡើងថា ក្នុងពេលនេះកម្ពុជាគួរត្រៀមខ្លួនឲ្យបានរួចស្រេចក្នុងការបណ្តុះបណ្តាលកម្លាំងពលករដែលមានជំនាញ ដើម្បីទទួលបានទីផ្សារការងារនៅក្រៅប្រទេស។ លោកបន្តថា កន្លងទៅពលករកម្ពុជាកម្រទទួលបានការងារដែលមានជំនាញច្បាស់លាស់ និងមានក្នុងមុខតំណែងខ្ពស់ណាស់ ព្រោះភាគច្រើននៃកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេសគឺធ្វើការដោយប្រើកម្លាំង ហើយត្រូវទទួលរងនូវការរំលោភបំពានទៀតផង។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលគួរតែគិតគូរផ្តោតការរៀបចំការបង្កើននូវសាលាជំនាញដែលជាជម្រើសដល់ប្រជាពលរដ្ឋខ្មែរយើង ព្រោះបើប្រជាពលរដ្ឋ ឬកុមារមិនចង់រៀនទៅតាមប្រព័ន្ធអប់រំដោយឈប់រៀនត្រឹមថ្នាក់ទី ៩ គឺពួកគេអាចមានជម្រើសទៅរៀនសាលាបច្ចេកទេស និងផ្តល់ឋានៈស្មើដូចទៅនឹងអ្នករៀនចប់តាមប្រព័ន្ធអប់រំដែរ។ នេះគឺជាការផលិតធនធានមនុស្សដែលមានរយៈពេលវែង»។
ក្រៅពីនេះលោក ហូយ៉ា ក៏ចង់ឃើញក្រសួងមានវិធានការតឹងរ៉ឹងចំពោះក្រុមហ៊ុននាំពលករ និងមានវិធានការឲ្យបានល្អប្រសើរសម្រាប់ពលករខ្មែរដែលមានបំណងចង់ទៅបំពេញការងារនៅក្រៅប្រទេសផងដែរ ដើម្បីចៀសវាងការចាញ់បោក និងត្រូវបានគេរំលោភបំពានក្នុងរូបភាពណាមួយ៕
ប្រពភ៖ ភ្នំពេញប៉ុស្តិ៍
2018-04-12 04:33pm (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ ស្តីពីការឆបោករបស់ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ ដោយក្រសួងការងារបានបញ្ជាក់ថា មិនបានផ្តល់អាជ្ញាប័ណ្ណ និងមិនបានអនុញ្ញាតឲ្យក្រុមហ៊ុននេះ ធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសគូវ៉ែត តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសជប៉ុននោះទេ។
បើយោងតាមសេចក្តីប្រកាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលសារព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ ( CJ LABBOUR SOPPLY CO, LTD ) នេះមានទីតាំងស្ថិតនៅ អគារលេខ១៣ ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ បាននឹងកំពុងឆបោកសាធារណជន ដោយបានក្លែងបន្លំប្រកាសអនុញ្ញាតរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើជាភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ដោយបានធ្វើការជ្រើសរើសពលករទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានក្រើនរំលឹកដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេសឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ មិនពេលសម្រេចចិត្តចុះឈ្មោះទៅធ្វើការតាមរយៈក្រុមហ៊ុនណាមួយ ត្រូវពិនិត្យលើបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ដែលអនុញ្ញាតដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុនសិន៕
ថ្ងៃព្រហស្បតិ៍, ទី2 ខែខែមករា, 2020 12:44 ភ្នំពេញ: បងប្អូនប្រជាពលរដ្ឋមួយក្រុម ផ្អើលឆោឡោសារជាថ្មីទៀតហើយ បន្ទាប់ពីចាញ់បោកក្រុមហ៊ុន JLY ជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសកូរ៉េ ម្នាក់ៗអស់រាប់ពាន់ដុល្លា ជាលទ្ធផល ខាងក្រុមហ៊ុនវេចលុយរើផ្ទះ គេចខ្លួនបាត់ ទម្រាំដឹងថា ចាញ់បោក ក្រុមហ៊ុនមិនដឹងថារត់គេចដល់ណា ទើបនាំគ្នាផ្អើល រត់រកការស្នើសុំអន្តរាគមន៍ ពីអាជ្ញាធរ សមត្ថកិច្ច នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ខណ:ដែលមានវត្តមានក្រុមជនរងគ្រោះ មកដល់ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ។
វត្តមានជនរងគ្រោះ តំណាងឲ្យពលរដ្ឋចាញ់បោកក្រុមហ៊ុនខាងលើចំនួន ៣០នាក់ បានសម្តែងការព្រួយបារម្ភ ខណ:ដែលម្នាក់ៗ អស់លុយរាប់ពាន់ដុល្លារហើយ មិនបានទៅធ្វើការនៅប្រទេសកូរ៉េទៀត ។
ជួបសម្ភាសន៍ជាមួយ បុរសម្នាក់ ឈ្មោះ ជួប ជួន អាយុ២៨ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឲ្យដឹងថា ពួកគាត់មានគ្នាប្រមាណ៣០នាក់ រស់នៅខេត្តផ្សេងៗគ្នា ហើយកាលពីអំឡុងតែតុលា ឆ្នាំ២០១៨ ពួកគាត់នាំគ្នាទៅដាក់ពាក្យបង់លុយ នៅក្រុមហ៊ុនJLY ដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ម្នាក់ៗអស់ ៣ពាន់ ដុល្លារ ខាងក្រុមហ៊ុន ចេញឯកសារវិក័យប័ត្រ ត្រឹមត្រូវ ហើយឲ្យរង់ចាំថ្ងៃចាកចេញទៅប្រទេសកូរ៉េ ក៏ប៉ុន្តែការរទន្ទឹងរង់ចាំ អូសបន្លាយពីមួយខែទៅមួយខែ អស់រយ:ពេលច្រើនខែទៅហើយ រហូតមកដល់ខែថ្មី ឆ្នាំថ្មី ២០២០ ទំនាក់ទំនងទៅខាងក្រុមហ៊ុនមិនបាន ទើបនាំគ្នាផ្អើលឆោឡោ រត់ទៅរកសមត្ថកិច្ច អាជ្ញាធរ ឲ្យជួយអន្តរាគមន៍ ។
បើតាមអ្វីដែលដឹង ក្រុមហ៊ុនJLYខាងលើ ប្រជាពលរដ្ឋរងគ្រោះ ផ្អើលតវ៉ា២លើកមកហើយ ទាំងលើកនេះ ជាលើកទី៣ហើយ ក្រោយពីក្រុមហ៊ុនឆបោក វេចលុយរត់ ទុកឲ្យប្រជាពលរដ្ឋចាញ់បោក ម្នាក់ៗលក់ដីស្រែចម្ការ ចងការគេ អស់រាប់ពាន់ដុល្លារ៕