ការវិភាគដើម្បីឈានទៅធ្វើការសម្រេចចិត្តក្នុងការចិញ្ចឹមក្តាម. ការចិញ្ចឹមក្តាម ចែកជា ០២ គឺ ការចិញ្ចឹមបែបធម្មជាតិ ៦ ខែ Crab Culture និងការចិញ្ចឹមបែប បំប៉ន ៣ ខែ Crab Fattening ។ នេះជាតារាង ប្រៀបធៀប វិភាគការចំណាយ ចំណូល នៃការចិញ្ចឹមក្តាម ទាំង ២ បែប ។ ជាធម្មតា ក្តាម មានអាយុ ០៦ ទៅ ០៨ ឆ្នាំ តែស្ថានភាព នេសាទ ដូចសព្វថ្ងៃ ក្តាមមានអាយុមធ្យម ០២ ឆ្នាំ នឹងត្រូវគេចាប់ធ្វើចំណី . ក្តាម សក ជារឿងដែលត្រូវ គិតវិភាគដែរ កេថាក្តាមមិនសក់ំ Crabs molting លក់មិនបានថ្លៃ តាមការស្រាវជ្រាវ គ្រប់ក្តាម សុទ្ធតែត្រូវការ សក ព្រោះ សំបកវារឹងដូចថ្ម បើមិន សក សាច់ទន់ៗ មិនអាចរីក ឡើងទម្ងន់បាន ដូច្នេះជាធម្មជាតិ ត្រូវតែ សក ! អាច ២០ ថ្ងៃ/ម្តង ឬ ៣០ ថ្ងៃ/ម្តង ចំណែកអ្នកលក់ គេកម្រ ចាប់ក្តាម សក មកលក់ណាស់ ព្រោះ បាត់ភ្នែកគីឡូ !។ រឿងមួយទៀត អ្នកទិញ ត្រូវដឹងអំពី ប្រភេទ ក្តាម (native crab, 👈 king crab 👈 blue crabs , 👈 Red crabs Cruzan 👈 Stone crabs 👈Horses crabs ក្តាមសេះ 👈 ,,,, និង ក្តាមញី ក្តាមឈ្មួល ៕
- ក្តាម ១ គក ជាកូនក្តាម ចំនួន ១៧ ក្បាល និងឡើង ដល់ ៥,១ គក/ ១៧ ក្បាល (រយៈពេល ៣ ខែ)
- ក្តាម ១ ក្បាលទម្ងន់ ០,០២ កក/ក្តាម និងកើនដល់ ០,៣ គក/ក្តាម រយៈពេល ៣ ខែ គឺឡើង ០.២៨ គក/ក្តាម
- ១ ស្រះ ដាក់ក្តាមបាន ៣០០ គក/ស្រះ ( ៥,១០០ ក្តាម) ទម្ងន់ឡើងដល់ ០៣ ខាំ = ៥,១ា០០ ក្តាម X ០.២៨ គក/ក្តាម = ១៤២៨ ខាំ = ១,៤០០ គក
- ១ ស្រះ ក្តាម ៣០០ គក ឡើងដល់ ១,៤០០ កកដូច្នេះ ចំណេញ ១,១០០ គក/ ៣ ខែ
- តម្លៃ កូនក្តាមដាក់ស្រៈ ១០០០ រៀល/ក្តាម ដូច្នេះ ៥,១០០ ក្តាម X ១,០០០ រៀល = ៥,១០០,០០០ ស្មើរ ១,២៧៥ ដុល្លា
- ក្តាម តម្លៃ ១០ ដុល្លា/គក គេបានចំណូលមកវិញ ១១,០០០ ដុល្លា/៣ ខែ
- ក្តាម តម្លៃ ១៥ ដុល្លា/គក គេបានចំណូលមកវិញ ១៥,០០០ ដុល្លា/៣ ខែ
របរចិញ្ចឹមក្ដាម ជារបរ់ដែលមើលទៅហាក់ដូចជាថ្មីស្រឡាងសម្រាប់ប្រជាជនកម្ពុជា ហើយមិនសូវមានអ្នកចាប់អារម្មណ៍ខ្លាំងដូចការចិញ្ចឹមបង្កងនិងបង្គាទឹកសាបឡើយ។ ដោយឡែកទីផ្សារសម្រាប់ការលក់ចេញក្ដាមនេះគឺសម្បូរខ្លាំងណាស់មានប៉ុន្មានក៏មិនចេះសល់ដែរ ព្រោះប្រជាជនខ្មែរយើងនិយមចូលចិត្ដក្ដាមស្រែនេះខ្លាំងណាស់។ ដូច្នេះលោកអ្នកមិនគួរមើលរំលងរបរមួយនេះឡើយ។ ខាងក្រោមនេះជាបច្ចេកទេសចិញ្ចឹមក្ដាមងាយៗដែលលោកអ្នកអាចអនុវត្ដន៍បាន៖
១.របៀបរៀបចំលូសម្រាប់ចិញ្ចឹម
- ការជ្រើសរើសទំហំលូសម្រាប់ចិញ្ចឹមគឺអាស្រ័យទៅផ្ទៃដីដែលលោកអ្នកចង់ដាក់ចិញ្ចឹម ប៉ុន្ដែត្រូវមានកំពស់ ១ ម៉ែត្រដើម្បីការពារកុំឲ្យក្ដាមវាចេញ។
- យកបំពង់ទុយោ PVC ចំនួន ២ មកដាក់សំរាប់បញ្ចេញ និងបញ្ចូលទឹក
- លូថ្មីត្រូវត្រាំទឹកទុកចោលហើយប្ដូរទឹក ៣ ទៅ ៤ ដង
- យកដើមចេកមកដាក់ក្នុងអាងដើម្បីកាត់បន្ថយជាតិកំបោរ
- ដាក់ដីកម្រាស់ប្រមាណ ២០ ទៅ ៣០ សង់ទីម៉ែត្រ
- ធ្វើដំបូលដើម្បីផ្ដល់ជាម្លប់ និងដាក់បំពង់ទុយោឬក្បឿងចាស់ៗជាជម្រករបស់វាហើយគួរដាំស្រូវត្រកួននឹងស្មៅចកសារ៉ាយរួចដាក់ទឹកចូលកំពងសប្រមាណ ៣០សង់ទីម៉ែត្រ ។
២.របៀបព្រលែងពូជក្ដាម
- ព្រលែងក្តាមដែលចាប់មកពីបឹងធម្មជាតិ ដែលមានសុខភាពល្អ ប្រមាណ ៥០ក្បាលទៅក្នុងលូដែលបានរៀបចំរួច។
- ការដាក់ចូលនេះត្រូវកំណត់ក្ដាមឈ្មោលចំនួន ២៥ ក្បាល និងក្ដាមញីចំនួន ២៥ ក្ដាម
- បើលោកអ្នកមានជំនាញមួយនេះ ហើយនៅខ្វះតិចនិចចាប់ផ្តើមអាជីវកម្មមួយនេះ អាចពឹងលោកគ្រូ សំ កុសលបាន សូមចូលទៅកាន់ផេករបស់គាត់
៣.របៀបផ្ដល់ចំណី
- ត្រូវដាក់ចំណី ៣ ដងក្នុងមួយសប្ដាហ៍
- ចំណីមានដូចជាបាយកូនត្រីល្អិតកំពិសស្ពៃត្រកួន
- គួរដាក់ចំណីឲ្យសមល្មមកុំឲ្យច្រើនហួសពីតម្រូវការ ព្រោះអាចធ្វើឲ្យលូចិញ្ចឹមត្រូវប្រែទៅជាស្អុយដូច្នេះ គួរយកចេញវិញបើនៅសល់។
- ត្រូវប្ដូរទឹកដងក្នុពី ២ ទៅ ៣ ដងមួយខែ ។
- បើយកកូនក្ដាមតូចៗដែលមានអាយុ១៥ថ្ងៃមកចិញ្ចឹមគួរផ្ដល់ចំណីជាប្រភេទដង្កូវក្រហមឬពងមាន់ស្ងោរយកពងក្រហមជាចំណីក្រៅពីនេះអាចរកកូនត្រីកំពិសមកចិញ្ច្រាំឲ្យវាស៊ីឬក៏ចំណីត្រីអណ្ដែងក៏បាន។
- ចាំរហូតដល់កូនក្ដាមអាយុបាន៣០ថ្ងៃចាំយកមកព្រលែងផ្ទៃលូ១ម៉ែត្រការេអាចព្រលែងបាន១ ម៉ឺនក្បាល ។
៤.របៀបនៃការថែទាំនៅពេលក្ដាមសក
- ក្ដាមដែលសកសំបកសង្កេតបាននៅពេលដែលស្នាមឆ្នូតខាងចុងនៃសំបកខ្នងឃ្លាតគ្នាខុសប្រក្រតី
- សំបកក្ដាមនឹងនៅស្ងៀមហើយទាញជើងចេញក្រៅទាំងសងខាង
- ស្នាមទ្រនុងខ្នងនឹងរបើកចេញ
- ជើងគូរខាងក្រោយរបស់វាក៏របើកចេញមកមុន
៥.ការប្រមូលផល
- បន្ទាប់ពីក្ដាមសកបានពី ១៣ ទៅ ១៥ ដងទើបល្មមជាក្ដាមពេញវ័យអាចលក់ចេញបាន
- នៅរដូវភ្លៀងមេក្ដាម១ក្បាលមានពងប្រមាណ ៥០០ ទៅ ៧០០ ពងក្ដាមធំធាត់រយៈពេលពី ៦ ទៅ ៨ខែ៕
អត្ថបទដោយ៖ សារ ធូរ៉ា
ក្តាមថ្មជាប្រភេទសត្វទឹកប្រៃ វារស់នៅក្នុងដីល្បាប់ភក់(Mud Crab) ជាពិសេសតំបន់ព្រៃកោងកាង។ ក្តាមថ្មជាសត្វមួយប្រភេទដែលមានគុណតម្លៃខ្ពស់ និងមានកំរិតសាច់ស្មើនឹង25% ។ វាសំបូរសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដូចជាក្នុង១០០g នៃសាច់ក្តាមថ្មមាន៖
- Cholesterol 58 mg
- Total fat 9 g
- EPA omega-3 137 mg
- DHA omega-3 90 mg
- AA omega-6 86 mg
- និងមានសារធាតុចិញ្ចឹមជាច្រើនមុខទៀត។
ពូជក្តាមថ្ម ក្តាមថ្មមាន៤ប្រភេទ៖
- Scylla serrata
- Scylla paramamosain
- Scylla olivacea
- Scylla tranquebarica
វិធីសាស្រ្តចិញ្ចឹមក្តាមថ្មមាន2របៀប ការចិញ្ចឹមពីកូនក្តាមរហូតដល់លក់
វិធីនេះគឺចិញ្ចឹមកូនក្តាមថ្មតាំងពីតូចរហូតដល់អាយុ 5-6ខែ រហូតដល់វាមានទំហំទៅតាមតម្រូវការទៅផ្សារ
- ជាទូទៅគេចិញ្ចឹមនៅក្នុងស្រះ ដែលគ្មានដើមកោងកាង
- ទំហំស្រះអាចចន្លោះពី 0,5 -2 ហិចតា មានភ្លឺស្រះសមស្របអាចបញ្ចេញបញ្ចូលទឹកបាន
- ប្រសិនបើស្រះតូចត្រូវព័ទ្ធស្បៃឬសំណាញ់ឲ្យបានសមរម្យ
- ប្រសិនបើស្រះធំគួររៀបចំភ្លឺស្រះឲ្យបានសមស្រមតាមទីតាំងផ្ទាល់និងមានផ្លូវរឹងមាំអាចចេញចូលស្រះបាន
- កូនក្តាមធម្មជាតិមានទម្ងន់ចន្លោះពី10-100ក្រាមអាចយកមកចិញ្ចឹមបាន
- រយៈពេលចិញ្ចឹមអាចប្រែប្រួលផ្សេងគ្នាចន្លោះពី3-6ខែ
- អត្រានៃចំនួនកូនក្តាមថ្មចន្លោះពិ1-3 ក្បាល/ម៉ែត្រការ៉េ ជាមួយការផ្តល់ចំណីបន្ថែម
- ចំណីសម្រាប់ក្តាមថ្មគឺត្រីនុយ ត្រីល្អិតៗ ការផ្តល់ចំណីក្នុងអត្រា5-8%នៃទម្ងន់ក្តាមថ្មរស់
- ជាធម្មតាត្រូវកត់ត្រាអត្រាលូតលាស់ តាមដានសុខភាព និងផ្លាស់ប្តូរអត្រាឲ្យចំណីឲ្យបានទៀងទាត់
- ការប្រមូលផលក្តាមអស្រ័យទៅនឹងទំហំដែលទីផ្សារត្រូវការ គេអាចចាប់ផ្តើមប្រមូលផលពីអាយុ៣ខែឡើងទៅ
ការចិញ្ចឹមបែបបំប៉ន តាមថ្មដែលសកហើយ គេយកវាមកថែបំប៉នរយៈពេល 2-3សប្តាហ៍ រហូតដល់វារឹងស្នូកអាចត្បុលភក់បានហើយវាបានថ្លៃជាងក្តាមមិនទាន់សកពី3-4 ដង។
ការបំប៉នក្នុងស្រះ ការបំប៉នក្នុងស្រះ អាចជីកស្រះទំហំពី0,025-0,2ហិចតា ជំរៅទឹកពី1-1,5ម៉ែត្រ
មុនពេលដាក់បំប៉នក្តាមសកក្នុងស្រះ នៅបាតស្រះត្រូវប៉ូមទឹកចេញ ហាលថ្ងៃអោយស្ងួត និងហាចកំបោរទ្រាប់បាត ពិនិត្យមើលស្រះក្តាមកុំឲ្យមានរន្ធប្រហោង ឬស្នាមប្រះ តាមភ្លឺទំនប់ស្រះ និងមើលកន្លែងបញ្ចេញបញ្ចូលទឹក ការពារកុំឲ្យមានក្តាមចេញរួចទៅឆ្លងទៅស្រះផ្សេង ស្រះបំប៉នត្រូវមានរបងព័ទ្ធដោយសំណាញ់ជុំវិញការពារកុំឲ្យក្តាមវាចេញបាន ប្រមូលក្តាមថ្មសកពីអ្នកនេសាទ ឬឈ្មួញ យកមកបំប៉នក្នុងស្រះក្នុងដង់ស៊ីតេ ពី0,5 -2ក្បាល/ម៉ែត្រការ៉េ អាស្រ័យទៅតាមទំហំក្តាម សម្រាប់ក្តាមទំហំចាប់ពី550 ក្រាមឡើងទៅគឺកាន់តែមានតំរូវខ្ពស់ ហេតុនេះវាចំនុចពិសេសដែលគួរតែបំប៉នក្តាមឲ្យបានយូរទៅតាមទំហំក្រុម។ក្នុងករណីនេះ យើងគួរតែបំប៉នក្តាមក្នុងដង់ស៊ីតេ មិនលើសពី១ក្បាល/ម៉ែត្រការ៉េ
ប្រសិនបើស្រះបំប៉នក្តាមធំ វាមានភាពប្រសើរបែងចែកជាប្លុកផ្សេងៗទៅតាមទំហំសមស្របរបស់ក្តាមដែលមានខ្នាតដូចៗគ្នា។វាល្អក្នុងឲ្យចំណី ត្រួតពិនិត្យ និងប្រមូល។ នៅចន្លោះប្លុកនិមួយៗមានភាពទូលាយ ក្តាមថ្មដែលមានទំហំប្រហាក់ប្រហែលគ្នាស្តុកក្នុងប្លុកតែមួយបាន ការបែងចែកក្តាមតាមភេទក្នុងប្លុក វាមានប្រយោជន៍ក្នុងការកាត់បន្ថយការវាយប្រហារពីសំណាក់ក្តាមឈ្មោល។វាធ្វើជំរកពីដើម ឬស្សី អាចកាត់បន្ថយការវាយប្រហារគ្នាទៅវិញទៅមក និងការស៊ីគ្នាជាចំណីបានទាបបំផុត។
ការបំប៉នក្នុងទ្រុង ក្តាមក៏អាចបំប៉នដោយការដាក់ក្នុងទ្រុង ឬប្រើទ្រុងសំណាញ់បន្លិចទឹក ឬក៏ទ្រុងធ្វើពីឬស្សីក៏បាន ដោយបណ្តែតលើទឹក។ ទំហំទ្រុងអាចមានទំហំអាស្រ័យទៅនឹងចំនួនក្តាមដែលដាក់បំប៉នក្នុង១ទ្រុងៗ ទ្រុងបំប៉នត្រូវមានភាពងាយស្រួលក្នុងការចំណី ងាយក្នុងត្រួតពិនិត្យមើល ងាយលើកចេញលើកចូល បើយើងច្នៃទ្រុងខ្លួនឯងត្រូវធ្វើយ៉ាងណាឲ្យងាយស្រួលប្រើនិងតម្លៃទាប ការបំប៉នក្នុងទ្រុងភាគច្រើនគេប្រើប្រាស់សំរាប់មេបាពូជ ចំពោះវិធីសាស្រ្តទាំងពីរខាងលើ ចិញ្ចឹមដោយថែបំប៉នគឺទទួលបានអត្ថប្រយោជន៍ច្រើន វាចំណាយពេលខ្លីឆាប់ប្រមូល និងចំណេញច្រើនជាងការចិញ្ចឹម ពីកូនតូចរហូតដល់លក់ ដែលវាអាចសន្សំសំចៃចំណីបានច្រើន។
ការផ្តល់ចំណី
- ចំណីសម្រាប់ក្តាមថ្មមានដូចជា ត្រីនុយ ត្រីល្អិតៗ ខ្យងទឹកប្រៃ
- កាកសំណល់ពីមាន់ស្ងោរចំអិនចំណីមុនដាក់ឲ្យស៊ី
- ឲ្យវាស៊ីពី5-8% នៃទម្ងន់ខ្លួនរបស់វា
- អាចឲ្យវាស៊ីចំណី២ដងក្នុង១ថ្ងៃ
- ការគ្រប់គ្រងគុណភាពទឹក
យើងត្រូវត្រួតពិនិត្យគុណភាពទឹកដូចខាងក្រោមៈ
- ជាតិប្រៃ 15-25%
- សីតុណ្ហភាព 26-30ºC
- កម្រិតអុកស៊ីសែន ˃ 3 ppm
- pH ទឹក 7,8- 8,5
ការប្រមូលផល
- រយៈពេលចិញ្ចឹម3-6 ខែ
- ប្រមូលផលក្តាមគួរធ្វើឡើងនៅពេលព្រឹក ឬពេលល្ងាច
- ប្រើប្រាស់លបក្តាម ដើម្បីប្រមូលផលក្តាមពីស្រះមក
- ការប្រមូលផលក្តាមក្តាមថ្ម ត្រូវបានគេបង្កាត់ពូជនិងថែបំប៉នក្នុងគោលបំណងសម្រាប់នាំចេញ
- ក្តាមថ្មដែលបង្កៀប ឬបាក់ជើងអ្នកទិញគេរើសចេញមិនយកទេ គេរើសយកតែក្តាមល្អ ត្រូវដាក់ក្តាមឲ្យមានសំណើមជាប់ ចៀសវាងពីកំដៅថ្ងៃ ដាក់ក្នុងម្លប់ដែលអាចធ្វើឲ្យក្តាមនៅរស់រហូត
ចំណាប់អារម្មណ៍
ក្តាមថ្មគឺជាប្រភេទសត្វទឹកប្រៃ រស់នៅក្នុងដីល្បាប់តាមព្រៃកោងកាង តាមដៃសមុទ្រ។ ក្តាមថ្ម គឺជាប្រភេទសត្វងាយចិញ្ចឹម ចំណាយទុនតិច ទទួលផលរហ័ស ត្រូវបានណែនាំអោយចិញ្ចឹមពីអ្នកជំនាញវារីវប្បកម្មលើពិភពលោក។ ដូច្នេះបងប្អូន ដែលរស់នៅតំបន់ទឹកភ្លាវ ទឹកប្រៃ អាចប្រកបរបរនេះបាន ដែលវាមានតម្រូវការទីផ្សារខ្ពស់។
- ការចិញ្ចឹមក្ដាមអាចត្រូវបានចិញ្ចឹមក្នុងទ្រុងប្រភេទទ្រុងជ័រក្រឡាដែលមានទំហំ ១ ម៉ែត្រ X ១ ម៉ែត្រ ហើយដែលអាចចែកជា ៩ ផ្នែកស្មើគ្នា។
- ទ្រុងនីមួយៗ ត្រូវតែផ្តមានគំរបមួយដើម្បីការពារកុំឲ្យក្ដាមវាចេញ ។
- គន្លាតពីទ្រុងមួយទៅទ្រុងមួយប្រវែងប្រមាណ ១ ម៉ែត្រ
- ក្នុងទ្រុងមួយអាចដាក់ក្ដាមបានចំនួន ១៨ ក្ដាម
- ក្ដាមសំប៉ែតអាចត្រូវបានស្តុកទុកក្នុងកំរិតដង់ស៊ីតេខ្ពស់ (១៥ ក្តាម / ម៉ែត្រការ៉េ)
- មានជំនាញមួយនេះហើយចង់ចាប់ផ្តើមនៅស្រុកខ្មែរសូមទំនាក់ទំនងលោកសំ កុសល
៣. ការផ្ដល់ចំណី
- ចំណីរបស់ក្ដាមអាចជា ត្រី ខ្ចៅ ខ្យងសំបកទន់ និងអាហារសំណល់ផ្ទះបាយ សាច់សាច់សត្វជាដើម។
- ត្រូវដាក់ចំណីឲ្យក្ដាម ២ ដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹកនិងពេលល្ងាច។
- សម្រាប់ក្ដាមដែលមានអាយុពី ១០ ទៅ ១៥ ថ្ងៃ ត្រូវដាក់ចំណី ៥ ភាគរយនៃទម្ងង់ក្ដាមសរុបក្នុងទ្រុង។
៤. ការថែទាំ
- ត្រូវត្រួតពិនិត្យតាមកាលកំណត់គួរជារើយៗ ។
- ត្រូវសម្អាតកម្ទេចកម្ទីផ្សេងៗ ដើម្បីសម្រួលដល់ចរន្តទឹកងាយស្រួលនិងការពារការបំផ្លាញទ្រុង។
- បន្ទាប់ពីប្រើរួចទ្រុងក្តាមយកវាទៅហាលឲ្យស្ងួត ដើម្បីទុកចិញ្ចឹមសារជាថ្មី
- ការប្រមូលផលត្រូវបានធ្វើឡើងបន្ទាប់ពីរយៈពេល ៣-៨ ខែឬនៅពេលដែលក្តាមឡើងដល់ទំហំ ៤០០ ក្រាមទៅ ៥០០ ក្រាម៕ អត្ថបទដោយ៖ សារ ធូរ៉ា
អ្នកស្រី អ៊ុង ពុធមូល្លិកា ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមថ្មធំជាងគេមួយនៅវាលរិញ ខេត្តព្រះសីហនុ។ កសិដ្ឋានមួយនេះមានស្រះចិញ្ចឹមសរុបប្រមាណ ២០ស្រះ លាតសន្ធឹងលើផ្ទៃដីជាង ១០ ហិចតា។ ក្នុងចំណោម ២០ ស្រះនោះ មានស្រះខ្លះសម្រាប់ បំប៉នកូនក្ដាមតូចៗ ។ អ្នកស្រីបានប្រាប់ឱ្យដឹងថា៖ «ក្នុងមួយស្រះយើងដាក់កូនក្ដាមចូល ៣០០គីឡូក្រាម ហើយក្នុង ១គីឡូក្រាម មានក្ដាម១៧ក្បាល អ៊ីចឹង១ស្រះមានក្ដាមរាប់ពាន់ក្បាល»។ គាត់បន្តថា «កូនក្ដាមទាំងនេះបានមកពីអ្នកនេសាទដែលយកមកលក់ឱ្យ ហើយយើងក៏យកមកចិញ្ចឹមបន្តដោយប្រើត្រីនុយ។ ដោយសារតម្រូវការមានកាន់តែច្រើន ប៉ុន្តែកូនក្ដាមធម្មជាតិមិនអាចបំពេញសេចក្ដីត្រូវការបានទេ ព្រោះវាសម្បូរតែ៣ខែប៉ុណ្ណោះក្នុង១ឆ្នាំ ហេតុនេះមានតែវិធីធ្វើការភ្ញាស់កូនដោយខ្លួនឯងតែម្ដង»។
ការចិញ្ចឹមក្ដាមថ្មនេះត្រូវបានអ្នកស្រីអះអាងថាត្រូវចំណាយពេលប្រមាណ ២ខែកន្លះ ទៅ ៣ខែ ទើបអាចចាប់លក់បាន។ អ្នកស្រីបានរៀបរាប់ថា ៖ «ក្ដាមដែលយើងចាប់លក់គឺក្ដាមមានទម្ងន់ចាប់ពី ៣ខាំ ឡើងទៅ ជាក្ដាមលេខ១ ក្ដាមមានទម្ងន់ ២ខាំកន្លះ ចុះ ជាក្ដាមលេខ២ ហើយនឹងក្ដាមមេពង ឯក្ដាមណាតូចៗយើងប្រលែងវាចូលស្រះវិញ»។
ការចិញ្ចឹមក្ដាមថ្មនេះ ទាមទារឱ្យមានបច្ចេកទេស និងមានការយកចិត្តទុកដាក់ខ្ពស់ ហាលក្ដៅ ហាលភ្លៀងជាដើមទើបអាចចញ្ចឹមបាន។
ក្ដាមថ្មមានតម្រូវការខ្ពស់ និងមានតម្លៃថ្លៃ ប៉ុន្តែអ្នកស្រី បច្ចុប្បន្ន កសិដ្ឋានអ្នកស្រី អាចផ្គត់ផ្គង់បានតិចតួចប៉ុណ្ណោះ ទៅកាន់ទីផ្សារ។ កសិកររូបនេះ ថាក្នុងមួយថ្ងៃ គាត់អាចប្រមូលផលក្តាម បានប្រមាណ១០គីឡូក្រាមប៉ុណ្ណោះ ហើយក្នុងមួយគីឡូក្រាម លក់បាន១០ដុល្លារ ទៅ ១៥ដុល្លារ។ ទៅថ្ងៃមុខ អ្នកស្រី នឹងពង្រីកការចិញ្ចឹមបន្ថែម ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ក្តាមធម្មជាតិទៅកាន់ទីផ្សារបានកាន់តែច្រើន។
ក្រៅពីការលក់ក្ដាមថ្ម អ្នកស្រីក៏មានការភ្ញាស់កូនក្ដាមលក់ដែរ។ កូនក្ដាមមាន២តម្លៃ គឺក្តាមដែលទើបភ្ញាស់ ១ក្បាល ៣០០រៀល និងមួយក្បាល ១ ០០០ រៀល សម្រាប់កូនក្ដាមដែលបានដាក់ក្នុងស្រះ។ អ្នកស្រី ក៏បង្រៀនពីរបៀបចិញ្ចឹមក្តាមធម្មជាតិ ទៅដល់អតិថិជន ដែលមកទិញកូនក្ដាមពីអ្នកស្រីទៅចិញ្ចឹមដែរ។ អ្នកស្រី ពុធមុល្លិកា រៀបរាប់ថា៖ «ការចិញ្ចឹមក្ដាមថ្ម មិនខុសគ្នាប៉ុន្មានឡើយទៅនឹងការចិញ្ចឹមបង្គាទេ ទាំងបច្ចេកទេសចិញ្ចឹម និងការថែទាំង។ តំបន់ទឹកសាបក៏អាចចិញ្ចឹមក្តាមបានដែរ ដោយគ្រាន់តែយើងត្រូវការយកទឹកប្រៃទៅលាយ ឬអាចយកអំបិលលាយជាមួយទឹកក៏បាន។ នេះបើតាមម្ចាស់កសិដ្ឋានក្ដាមថ្មធម្មជាតិ ខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្ដាមថ្មធម្មជាតិ របស់អ្នកស្រី ពុធមុល្លិកា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ និងបានជំរុញឲ្យអ្នកស្រី បន្ថែមការចិញ្ចឹមក្ដាមឲ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស ពិសេសពីប្រទេសថៃ និងវៀតណាម៕