Monday, September 20, 2021

ការផលិត កែវ

អាយុកាល នៃការបំបែកខ្លួន ទៅជា កំប៉ុស្ត មានដូចតទៅៈ
  1.  ៦០ ថ្ងៃ ក្រោយ កប់ដី កែង ផលិតអំពី ជើងជ្រាំងស្រូវ អង្ករ ពោត ឬ ដំឡូងមី  👈
  2. ២០-៣០ ឆ្នាំ ក្រោយ កប់ដី កែង ផលិតអំពី ក្រដាស់ 👈
  3. ៤៥០ ឆ្នាំ ក្រោយ កប់ដី កែង ផលិតអំពី ជ័រ  👈
ដោយសារតែ គ្រោះថ្នាក់ ផលវិបាកសម្រាប់សុខភាពមនុស្ស សត្វ​ និងបរិស្ថាន សកលលោក បានងាក បែរស្វែងរកវិធីណាដែលប្រសើរជាង ផ្លាស្ទិក ដូច្នេះ គេបង្កើតជា Bioplastic  PLA. . ដំណើរការផលិត ខុសគ្នាតែបន្តិច គឺ កែវជ័រ កែងក្រដាស់ គេយក ដុំកៅស៊ូធំៗ ឬ ដុំក្រដាសធំៗ សង្កត់ពុម្ពចេញជា រាងកែវ រួច​ គេ យកក្រដាស់ សញ្ញា ឡូហ្គូ បិទគ្របពីលើ បន្ទាប់ គេ បញ្ជូល បាតកែវ ឬ គូថកែវ និងធ្វើការកាត់តំរឹមឲ្យស្អាត វេចខ្ចប់ជាការស្រេច។ ចំណែកការផលិត កែវ ពី ម្ស៉ៅពោត អង្ករ ដំឡូង គឺ គេយក វត្ថុធាតុដើមទាំងនោះទៅ កិន កូរ ជាម្ស៉ៅ ធ្វើដូចជា ក្រដាស់ ឬ ថង់ផ្លាស្ទីក រួចផលិតដូចធម្មតា ។

21-09-19 04:42pm បើកដំណើការសហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង បោះទុនវិនិយោគជាង៥លានដុល្លារ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ (ពោធិ៍សាត់)៖ សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង ៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិ។

សហគ្រាសនេះត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

បើតាមលោកស្រី ទិត សុខុម ស្ថាបនិកសហគ្រាស TK & D បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងបរិស្ថាន និងដោយមានទឹកចិត្តស្រលាញ់ជាតិផងនោះ ទើបក្រុមការងាររបស់លោកស្រីបានបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែកសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើន ក្រោមដំបូលសុខសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកស្រីបានបន្ថែមថា សហគ្រាស TK & D នឹងធ្វើការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង ដែលអាចពិសាបាន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមិនប្រើសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក បង្កើតភាពបៃតងនៅកម្ពុជា។

លោកស្រីបានបន្តថា សហគ្រាសនេះដែរ បានសហការគ្នាចូលរួមបណ្តាក់ទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង ៥លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីប្រមាណជាង ២ ហិកតា ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចស្រូបយកនូវទីផ្សារពលកម្មជូនប្រជាពលរដ្ឋយើងបានប្រមាណជាង ១០០នាក់។

ក្នុងឱកាសកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងពិនិត្យមើលដំណើរការខ្សែចង្វាក់ សហគ្រាស TK & D នេះដែរ លោក ម៉ៅ ធនិន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការវិនិយោគនេះ និងបានស្នើដល់សហគ្រាសឱ្យទទួលទិញផលិតផលដើម ដែលប្រជាកសិករក្នុងខេត្តធ្វើការដាំដុះ និងប្រមូលផលបាន សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូងនេះ។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានស្នើឱ្យសហគ្រាសនេះ ទទួលបានការគាំទ្រពីសំណាក់អតិថិជនបានកាន់តែច្រើនឡើង ក្នុងចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចសេដ្ឋកិច្ចកម្ពុជាឱ្យបានការទទួលស្គាល់ពីឆាកអន្តរជាតិ៕

មនីនាត លក់កែវជ័រ បំពង់បឺត ថង់ប្លាស្ទិក និង ប្រអប់ស្នោគ្រប់ប្រភេទកែវជ័រលេខ 22 ក្នុង 1 យួរមាន 50 កែវ តម្លៃ 3,000រ/1យួរផលិតផលសុទ្ធចេញពីរោងចក្រស្រុកខ្មែរទីតាំងផ្សារចាក់អង្រែក្រោម
070 358863/ 089 962044

កែវជ័រ អាចរកបាន: ត្រឹមតែ 1សល់ក្នុងស្តុក - កម្មង់ឆាប់ៗ
$0.95 / Cup (50pcs)
៛3,895.00 / Cup (50pcs)

បច្ចុប្បន្ននេះ យើងមើលឃើញថា វិស័យភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ហាក់មានការរីកដុះដាលយ៉ាងឆាប់រហ័យពីមួយថ្ងៃទៅមួយថ្ងៃ។ ជាហេតុធ្វើឱ្យមានការកើនឡើងនូវតម្រូវការសម្ភារៈប្រើប្រាស់ចាំបាត់មួយចំនួនដូចជា បំពង់បឺត និងកែវជ័រជាដើម។ ហើយយើងក៏សង្កេតឃើញថា អាជីវករដែលរកស៊ីក្នុងវិស័យភេសជ្ជៈនៅស្រុកខ្មែរមួយចំនួនធំ ពួកគាត់ចេះស្វែងរកកន្លែងទិញសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនបានក្នុងតម្លៃបោះដុំធូរថ្លៃ ជាហេតុធ្វើឱ្យពួកគាត់អាចកាត់បន្ថយការចំណាយនិងកាន់តែចំណេញបន្ថែមមួយកម្រិតទៀតផងដែរ។

ថ្ងៃនេះផងដែរ Business Cambodiaសូមបង្ហាញនូវ រោងចក្រផលិតកែវជ័រ និងកែវក្រដាស ចំនួន ៤ ដែលអ្នករកស៊ីក្នុងវិស័យកាហ្វេអាចពិចារណាក្នុងការទិញកែវជ័រដែលមានធូរថ្លៃ ពីរោងចក្រទាំងនេះបាន។ ដោយរោងចក្រទាំង៤ នោះមានដូចខាងក្រោម៖
  1. ១.Sajja Pack Co.,Ltd. Sajja Pack គឺជាក្រុមហ៊ុនផលិតក្រឡ ប្រអប់ កែវ និងសម្ភារៈផ្សេងៗដែលធ្វើឡើងពីជ័រនិងក្រដាស់ ដ៏ឈានមុខគេបំផុតមួយនៅក្នុងប្រទេសថៃ ដែលក្រុមហ៊ុនមួយនេះបានឈរជើងនៅក្នុងទីផ្សារជាង១០ឆ្នាំរួចមកហើយ។ ហើយភាគច្រើនផលិតផលកែវជ័រ កែវក្រដាស់មួយចំនួនដែលយើងឃើញនៅលើទីផ្សារស្រុកខ្មែរយើង ភាគច្រើនគឺនាំចូលពីក្រុមហ៊ុនមួយនេះ​ឯង។ ដូច្នេះប្រសិនបើអ្នកត្រូវការកែវជ័រឬកែវក្រដាស់ដែលមានតម្លៃធូរថ្លៃ និងមានប្រេនរបស់អ្នកភ្ជាប់លើកែវផងនោះ អ្នកអាចសហការជាមួយរោងចក្រនេះបាន។ បន្ថែមពីនេះទៀត អ្នកអាចចូលទៅកាន់គេហទំព័រsajjapack.com ដើម្បីមើលពីព័ត៌មានបន្ថែមរបស់ក្រុមហ៊ុនបានផងដែរ។
  2. ២.The green printing The green printingក៏ជាក្រុមហ៊ុនមួយដែលមានរោងចក្រផលិតកែវជ័រ និងអាចបោះពុម្ភប្រេន Logo នៅលើកែវបានថែមទៀតផង។ ចំណុចពិសេសរបស់ក្រុមហ៊ុនមួយនេះ គឺបើទោះបីជាយើងកុម្ម៉ង់ក្នុងចំនួនតិចក៏ដោយក៏រោងចក្រមួយនេះអាចជួយផលិតឱ្យយើងបានដែរ។ បន្ថែមពីនេះទៀត អ្នកអាចចូលទៅកាន់វេបសាយរបស់ក្រុមហ៊ុនផ្ទាល់ (thegreenprinting.com) ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ពីក្រុមហ៊ុន។
  3. ៣.ក្រុមហ៊ុន DezpaX - Food Packaging Made Easy DezpaX គឺជាក្រុមហ៊ុនមួយដែលមានរោងចក្រផលិត ក្រឡ ប្រអប់ កែវ និងសម្ភារៈផ្សេងៗ ដែលធ្វើឡើងពីជ័រ និង ក្រដាស់ ដែលមានទីតាំងនៅក្នុងទីក្រុងបាងកកផ្ទាល់តែម្ដង។ ជាពិសេសក្រុមហ៊ុនមួយនេះកំពុងតែមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសថៃផងដែរ។ ដោយសារក្រុមហ៊ុនមួយនេះបានផ្តោតសំខាន់លើផលិតផលដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។ ដូច្នេះសម្រាប់អ្នករកស៊ីក្នុងវិស័យភេសជ្ជៈ ហើយត្រូវការសម្ភារៈផ្លាសស្ទិកឬកែវជ័រដែលលមានគុណភាពល្អនិងតម្លៃធូរថ្លៃនោះ អាចពិចារណាកុម្ម៉ង់​ទិញពីក្រុមហ៊ុនមួយនេះបាន។ ហើយអ្នកក៏អាចចូលទៅកាន់វេបសាយ dezpax.com ដើម្បីសិក្សាបន្ថែមពីក្រុមហ៊ុនបានផងដែរ។
  4. ៤.T.W.I Co., LTD T.W.I ក៏ជាក្រុមហ៊ុនមួយដែលមានរោងចក្រ​ ផលិតផលតផលដែលធ្វើឡើងពីជ័រនិងក្រដាសជាច្រើនដូចជា ក្រឡ កែវ បំពង់បឺត ប្រអប់ និងសម្ភារៈផ្សេងៗជាច្រើនមុខផ្សេងទៀត។ តាមរយៈក្រុមហ៊ុនមួយនេះ យើងក៏អាចកុម្ម៉ង់ឱ្យក្រុហ៊ុនដាក់ស្លាក់សញ្ញា (Logo) នៅលើផលិតផលណាមួយដែលយើងចង់បានផងដែរ។ ដើម្បីឱ្យកាន់តែច្បាស់ អ្នកអាចចូលទៅកាន់វេបសាយ twipackage.com​ ដើម្បីទទួលបានព័ត៌មានលម្អិតពីក្រុមហ៊ុន។
គួរបញ្ជាក់ផងដែរ ដើម្បីជៀសវាងពីហានិភ័យ មុននឹងសម្រេចចិត្តសហការកុម្ម៉ង់ទិញពីរោងចក្រថៃទាំង៤ខាងលើ ឬណាមួយក៏ដោយ អ្នកគួរតែធ្វើដំណើរទៅកាន់រោងចក្រផ្ទាល់ ដោយ ទី១ គឺដើម្បីប្រាកដក្នុងចិត្តថារោងចក្រពិតជាមានទីតាំងពិតប្រាកដ មិនមែនជារោងចក្រខ្យល់ដែលមានតែនៅលើ​អ៊ីនធ័រណិត។ ហើយ ទី២ ការទៅផ្ទាល់វាធ្វើឱ្យងាយស្រួលក្នុងការពិនិត្យគុណភាពទំនិញដែលយើងត្រូវការ និងងាយស្រួលក្នុងការចរចាតម្លៃជាមួយខាងរោងចក្រផងដែរ៕

អត្ថបទដោយ៖ Nava Siri (Start-Up & Logistics Writer at Business Cambodia)