Tuesday, September 21, 2021

រោងចក្រកាត់ដេរកម្ពុជា

២០២១៖ ចរចារប្រាក់ឈ្នួល៖ បណ្តោះអាសន្ន សហជីព២០៤ដុល្លារ និយោជក១៨៨ដុល្លារ រដ្ឋាភិបាល​១៩២ដុល្លារ ការចរចា​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​ និយោជិត​វិស័យ​វាយនភណ្ឌ ​កាត់ដេរ​ ផលិត​ស្បែកជើង ​និងសម្ភារៈ​ធ្វើដំណើរ ​ជុំទី៣​សម្រាប់​ឆ្នាំ២០២២ ​នៅថ្ងៃទី២១​ ខែកញ្ញានេះ ​ភាគីនិយោជក​ និងភាគី​សហជីព​តំណាងឲ្យ​កម្មករ​ នៅតឹង​សសៃកដា​ក់គ្នាដដែល​។​ តានតឹងគឺ​ត្រង់ចំណុច​នៃអត្រា​បម្រែបម្រួល​នៃលក្ខណៈ​វិនិច្ឆ័យ​ រវាង​និយោជក​ និងសហជីព​មានភាពឃ្លាតគ្នា​ខ្លាំង។​ ទោះយ៉ាងណាតួ​លេខបានខិត​ជិតគ្នាបន្តិច​ ក្រោយ​ជជែកគ្នា​អស់១ព្រឹក​។តួ​លេខបណ្តោះ​អាសន្ន​ គឺសហជីព​ព្រមចុះមក​ ២០៤ ដុល្លារ​ និយោជក​ព្រមឡើង ​១៨៨ ដុល្លារ ​និងរដ្ឋាភិបាល ​១៩២ ដុល្លារ​។ភាគីនិយោជក និងភាគីសហជីព ដែលតំណាងឲ្យកម្មករ និយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង តាមរយៈយន្តការក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាជុំទី៣នេះ បានធ្វើការពិនិត្យមើលបន្ថែមទៀតស្តីពីបម្រែបម្រួលលក្ខខណ្ឌវិនិច្ឆ័យទាំង៧ចំណុច។ ទោះយ៉ាងណាភាគីទាំង២ ហាក់បន្ទន់ឥរិយាបថបន្តិចដែរ បន្ទាប់ពីជជែកគ្នាអស់ពេលពេញ១ព្រឹក ដោយភាគីសហជីពព្រមចុះពី ២១៤,២៧ដុល្លារ មក ២០៤ ដុល្លារ ហើយភាគីនិយោជកព្រមឡើងពី ១៨៣,៤ដុល្លារទៅ ១៨៨ ដុល្លារ។ តែតួលេខថ្មីទាំងនេះ នៅកំពុងជជែកគ្នាបន្តនៅឡើយ។

សូមបញ្ជាក់ថា ភាគីសហជីពសុទ្ធតែបានបង្ហាញនូវចំណុចកើនឡើងទាំងអស់ក្នុងចំណោមលក្ខណៈវិ​និច្ឆ័យទាំង ក្នុងនោះមាន ចំណាយក្នុងការរស់នៅ ៤% ផលិតភាព ២,៦០% ការប្រកួតប្រជែង ១% និងកំរិតចំណេញរបស់វិស័យ ១% ។ ក្រៅពីនេះ គឺស្ថិតនៅដដែល មិនមានការប្រែប្រួលដូចជាអត្រាប្តូរប្រាក់ តម្លៃពលកម្ម ចំនួនម៉ោងធ្វើការសរុប កំណើននៃការនាំចេញ កំណើនចំណែកទីផ្សារនាំចេញ បរិយាកាសវិនិយោគជាដើម ដែលអត្រាបម្រែបម្រួលសរុបស្មើនឹង ១១,៦០% ឬ២២,៣ដុល្លារ។

ខុសពីការស្រាវជ្រាវរបស់ភាគីសហជីព ភាគីនិយោជក បានបង្ហាញតួលេខស្ទើរតែទាំងអស់ថាជាលេខដក ឬមានការធ្លាក់ចុះ ក្នុងនោះការប្រកួតប្រជែងមានការធ្លាក់ចុះច្រើនជាងគេដល់ទៅ​-៥,២៥%​។ ក្រៅពីនេះ មានតួលេខដក ១% ឬ១% ជាង ហើយចំណុចខ្លះក៏ដូចគ្នាទៅនឹង លក្ខណៈវិនិច្ឆ័យរបស់សហជីពដែរ ដូចជាស្ថានភាពគ្រួសារ ០% អត្រាអតិផរណា ៣% កំណើនចំណែកទីផ្សារនាំចេញ ០%ដូចគ្នា។ល។ ជាសរុបអត្រាបម្រែបម្រួលខាងភាគីនិយោជកគឺ -៤,៥០% ស្មើនឹង-៨,៦ដុល្លារ។

សូមរំលឹកថា កាលពីការចរចាជុំទី២សប្តាហ៍មុន ភាគីសហជីពនៅតែបន្តទាមទារការតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរ ឆ្នាំ២០២២ខាងមុខ ចំនួន ២១៤,២៧ដុល្លារ ក្នុងមួយខែ ខណៈឆ្នាំ២០២១ ប្រាក់ខែកម្មករមានចំនួន ១៩២ដុល្លារ។ ក៏ប៉ុន្តែភាគីនិយោជក បានលើកទឡ្ហីករណ៍របស់ខ្លួនថាប្រាក់ឈ្នួលកម្មករនៅឆ្នាំថ្មី មិនអាចឡើងបានទេ គឺមានតែថយទៅវិញ ដោយនិយោជកដាក់តួលេខ ១៨៣,៤ដុល្លារ ក្នុងមួយខែ៕

ស្ថានភាពប្រាក់ឈ្នួលតាមបណ្តាឆ្នាំ
  1. ២០២២ ខាងមុខ ប្រាក់ឈ្នួលអប្បបរិមានឹងកើនដល់ ???
  2. ២០២១៖ ចំនួន ១៩២ ដុល្លា 
  3. ២០២០ (ភ្នំពេញ)៖ នៅទីបំផុត! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែម ៣ដុល្លារ លើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ១៨៧ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ​ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ខាងមុខនេះ​ កើនដល់ ១៩០ ដុល្លារ។
  4. ២០១៩ ចំនួន ១៨២ ដុល្លា នៅ​ទីបំផុត​ទៅ រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​លើ​វិស័យ វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០១៩ ចំនួន ១៨២​ដុល្លារ​ក្នុង​មួយ​ខែ​។ ប្រាក់​ឈ្នួល​ថ្មី​នេះ នឹង​ចាប់​ផ្តើម​អនុវត្ត ពី​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ២០១៩ ត​ទៅ​។ ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៨២​ដុល្លារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចរចា​ត្រីភាគី​អស់​រយៈ​ពេល​៩លើក​កន្លង​ទៅ​នេះ​។ 
  5. ២០១៨ ចំនួន ១៧០ ដុល្លា ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​កាត់​ដេរ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ ត្រូវ​បាន​ដំឡើង​ពី​១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ដល់​១៨២​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ សម្រាប់​កម្មករ​ពេញ​សិទ្ធិ និង​១៧៧​ដុល្លារ សម្រាប់​កម្មករ​និយោជិត​សាក​ល្បង​។ ប្រាក់​ឈ្នួល​ថ្មី​នេះ នឹង​មិន​រាប់​បញ្ចូល​នូវ​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​នោះ​ទេ​។ លើស​ពី​នេះ កម្មករ​និយោជិត​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​គិត​តាម​បរិមាណ​ផលិត​ផល (ដេរស៊ីបុង) ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​ទិន្នផល​ជាក់​ស្តែង​ដែល​ខ្លួន​បាន​ធ្វើ​។ នេះ​បើ​យោង​តាម​ប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ស្តី​ពី ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់​ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ ២០១៩ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៥ តុលា​។
  6. ២០១៧ ចំនួន ១៥៣ ដុល្លា
  7. ២០១៦៖ ចំនួន ១៥៧ ដុល្លា
  8. ២០១៥ ចំនួន ១៤៥ ដុល្លា
  9. ២០១៤ ចំនួន ១១៧ ដុល្លា
  10. ២០១៣ ចំនួន ៩៧ ដុល្លា
  11. ២០១២ ចំនួន ៨៣ ដុល្លា
  12. ២០១១ ចំនួន ៦៨ ដុល្លា
  13. ២០១០ ចំនួន ៦៦ ដុល្លា
  14. ២០០៨ ចំនួន ៦១ ដុល្លា
  15. ២០០៧ ចំនួន ៥៥ ដុល្លា
  16. ២០០០ ចំនួន ៥០ ដុល្លា
  17. ១៩៩៧ ចំនួន ៤០ ដុល្លា
ការវិវត្តនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅកម្ពុជា (ជាដុល្លារអាម៉េរិក/ខែ)កាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្ត ប្រាក់ឈ្នួលអប្បបរមា ប្រាក់រង្វាន់ធ្វើការទៀងទាត់​ ប្រាក់​សោហ៊ុយ ធ្វើដំណើរ និងស្នាក់នៅ ប្រាក់ថែទំាសុខភាព ប្រាក់ឧបត្ថម្ជីវភាព​ ប្រាក់រង្វាន់​​អតីតភាព​ការងារ ប្រាក់ឈ្នូលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ
តិចបំផុត ច្រើនបំផុត
  1. ១ មករា ២០២១ ១៩២ ១០ ម.អ ម.អ (ពី ០ ទៅ១១) ២០៩ ២២០
  2. ១ មករា ២០២០ ១៩០ ១០ ម.អ ម.អ (ពី ០ ទៅ១១) ២០៧ ២១៨
  3. ១ មករា ២០១៩ ១៨២ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១៩៩ ២១០
  4. ១ មករា ២០១៨ ១៧០ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១៨៧ ១៩៨
  5. ១ មករា ២០១៧ ១៥៣ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១៧០ ១៨១
  6. ១ មករា ២០១៦ ១៤០ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១៥៧ ១៦៨
  7. ១ មករា ២០១៥ ១២៨ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១៤៥ ១៥៦
  8. ១ កុម្ភៈ ២០១៤ ១០០ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១១៧ ១២៨
  9. ១ ឧសភា ២០១៣ ៨០ ១០ ម.អ ម.អ (ពី ០ ទៅ១១) ៩៧ ១០៨
  10. ១ កញ្ញា ២០១២ ៦១ ១០ ម.អ (ពី ០ ទៅ១១) ៨៣ ៩៤
  11. ១ មករា ២០១២ ៦១ ម.អ ម.អ (ពី ០ ទៅ១១) ៧៣ ៨៤
  12. ១ មីនា ២០១១ ៦១ ម.អ ម.អ ម.អ (ពី ០ ទៅ១១) ៦៨ ៧៩
  13. ១ តុលា ២០១០ ៦១ ម.អ ម.អ ម.អ (ពី ០ ទៅ ៥) ៦៦ ៧១
  14. ១ មេសា ២០០៨ ៥០ ម.អ ម.អ (ពី ០ ទៅ ៥) ៦១ ៦៦
  15. ១ មករា ២០០៧ ៥០ ម.អ ម.អ ម.អ (ពី ០ ទៅ ៥) ៥៥ ៦០
  16. ១ សីហា ២០០០ ៤៥ ម.អ ម.អ ម.អ (ពី ០ ទៅ ៥) ៥០ ៥៥
  17. ១៩៩៧ ៤០ ម.អ ម.អ ម.អ ម.អ ម.អ ៤០ ៤០
សម្គាល់៖ ម.អ ៖ មិនអនុវត្ត ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

រោងចក្រកាត់ដេរកម្ពុជា ជាប្រធានបទដែលនឹងលើកមកសិក្សា ព្រោះកម្ពុជាត្រូវប្រកួតជាមួយ ខ្មែរគ្នាឯងផង --សហជីពបក្សប្រឆាំង និង ត្រូវប្រកួតជាមួយ ប្រទេសនានាផងដែរដូចជា បឹងក្លាដែស ភូមារ ថៃ វៀតណាម ឡាវ ស្រីលង្កការ សុទ្ធតែជាប្រទេសនាំ សម្លៀកបំពាក់ និង ស្បែកជើង ចេញទៅទីផ្សារអឺរ៉ុប អាមេរិក។ តើការប្រកួតប្រជែងមានសភាពបែបណា? ឧ រោងចក្រមួយ មានកម្មករ ៦,០០០ នាក់ មានសហជីពចំនួន ១៦ សហជីព រួមទាំងសហជីព រោងចក្រផ្ទាល់ សហជីព បក្សគាំទ្ររដ្ឋាភិបាល សហជីពប្រឆាំងរដ្ឋាភិបាល សហជីពអាព្យាក្រិត សហជីពដែលមនុស្សមកពីក្រៅរោងចក្រចូលបង្កើត...។ រឿងមានលំនាំបែបនេះ ឧបមាថា ខោអាវ១កំប្លេរតម្លៃនៅកម្ពុជា ៣ ដុល្លា លក់ចេញទៅ បរទេសតម្លៃ ១០០ ដុល្លា ខណៈដែលកម្មករបានប្រាក់ខែ ១០០ ដុល្លា/ខែ តែ សហជីពបក្សប្រឆាំងគាត់ទាមទារថា ចង់បាន ១៥០ ដុល្លា ពេលនោះសមាជីកបក្សគាំទ្ររដ្ឋាភិបាល ក៍ទាមទារដែរ គឺ ១៧០ ដុល្លា ព្រោះបើព្រម ១៥០ ដុល្លា អីចឹងសមាជិកសហជីពប្រាកដជារត់ចូលទៅ សហជីពបក្សប្រឆាំង !! លទ្ធបានអ្វី? គឺរោងចក្រលែងតំណើរការព្រោះកម្មកររវល់បាតុកម្ម។ មួយទៀតពេល សហជីពបក្សគាំទ្រ និង បក្សប្រឆាំងស៊ុំគ្រលំគ្នាគៀបស៊ីរោងចក្រ ដូច្នេះ រោងចក្រត្រូវ កាត់បន្ថយកម្មករ និង លួចបង្កើតរោងចក្រខុសច្បាប់ ឬ Sweatshop  garment ដែលមានតម្លៃថោក មិនបាច់ចុះបញ្ជី ​មិនបាច់ចំណាយៗផ្សេង។ ជាធម្មតា បើសិនជា គេចុះបញ្ជី កម្មករ ១០០ នាក់ គេប្រាកដជាលកម្មករ យ៉ាងតិច ៥០០ នាក់ ព្រោះ ១០០ នាក់ត្រូវបង់ពន្ធជូនរដ្ឋរាល់ខែ...! សម្រាប់រដ្ឋាភិបាល រឿង EBA គឺចេញពី កម្លាំងសហជីពនៃបក្សប្រឆាំង..

សម្រាប់ការប្រកួតជាមួយបរទេស ក៍ស្រដៀងគ្នាដែរ ទំនិញបរទេសមានតម្លៃថោកជាង គោរពច្បាប់ការងារ សិទ្ធិមនុស្សល្អជាង មានប្រព័ន្ធ Logistic ល្អជាង អ្នកវិនិយោគទុនចាប់អារម្មណ៍ជាងព្រោះគេបានចំណេញច្រើន...។ ដើម្បីប្រកួតប្រជែងគ្នារវាងប្រទេសនឹងប្រទេស គេតែងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយសារថា តំបន់សេដ្ឋកិច្ច គឺរដ្ឋមានទុនសាងសង់រោងចក្រ មានផ្លូវថ្នល់ អគ្គីសនី...រួចជាស្រេច តែទាមទារ វិនិយោគទុន តំកល់ប្រាក់ប្រមាណ ៣ លានដុល្លានៅធនាគារ សម្រាប់ទូទាត់ករណី ជំពាក់លុយកម្មករ ឬ បញ្ហាផ្សេងៗ--ប្រទេសវៀតណាម ធ្វើបែបនេះ បរាជ័យ ដោយសារ គេត្រូវចំណាយលុយ ៣ លានដុល្លា អត់បានការអីសោះ និងចំណាយលើសម្ភារៈ រដ្ឋបាលដ៍មានតម្លៃខ្ពស់ ដូចជា ត្រូវការ ដឹកលុយ ១ លានដុល្លា ពី ធនាគារទៅបើកឲ្យកម្មករ គឺត្រូវមាន កងការពារលុយជានគរបាលវៀតណាមជាង ៥០ នាក់ ! ដែលចំណាយខ្ពស់..ត្រូវការទិញអំបោះ គឺមិនអាចទិញខ្លួនបានទេ ត្រូវពឹងក្រុមហ៊ុនវៀតណាមទិញឲ្យដែលមានតម្លៃខ្ពស់ដែរ....សរុបទៅ តំបន់សេដ្ឋកិច្ចពិសេសសម្រាប់តែអ្នកមានលុយច្រើន ខណះដែល ជនជាតិ ចិន វៀតណាម ចូលចិត្តរកស៊ី ចួលហ៊ុនក្រៅតំបន់សេដ្ឋកិច្ច ដូចជា ចូលហ៊ុន ១០ នាក់ រួមមានខាង៖ ជួលដី, ជួលម៉ាស៊ីនដេរ, ជួលរោងចក្រ, ជួលសន្តុិសុខ, ជួលកម្មករ..... 

ទិន្ធន័យ
  • ទំហំរោងចក្រគិតជាមធ្យម ៤៥០០ នាក់/រោចក្រ ( ១៨០,០០០នាក់/៤០ រោងចក្រ)
  • ចំនួនរោចក្រ មិនចុះបញ្ជីការ  ឬ ខុសច្បាប់/ លួចលាក់ Sweatshop អាចមានរង្វង់ 0,5 % នៃចំនួនសរុប (ឥណ្ឌា,
  • ចំនួនរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះបញ្ជីជាមួយ ក្រសួងការងារ = 960 រោងចក្រ កម្មករ
  • ចំនួនរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះបញ្ជីជាមួយ ILO= 567 រោងចក្រ កម្មករ
  • ចំនួនរោងចក្រកាត់ដេរស្បែកជើង
អ្នកនាំពាក្យក្រសួងការងារ៖ ឆ្នាំ២០២០ មានរោងចក្រកាត់ដេរ ១២៩ បានបិទទ្វារលែងដំណើរការ ដែលប៉ះពាល់ដល់កម្មករជាង៧ម៉ឺននាក់2021-01-10 12:49pm (ភ្នំពេញ)៖ ដោយសារវិបត្តិនៃការរីករាលដាល់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកសកលលោកយ៉ាងធ្ងន់ធ្ងរនោះ បានធ្វើឱ្យវិស័យកាត់ដេរនៅកម្ពុជា រងផលប៉ះពាល់យ៉ាងខ្លាំង ដោយនៅឆ្នាំ២០២០ មានរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទទ្វារលែងដំណើរការ ដែលបានប៉ះពាល់ដល់កម្មករនិយោជិតជាង ៧០,០០០ នាក់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា គិតរហូតមកដល់ដើមឆ្នាំ២០២១នេះ ស្ថានភាពទូទៅនៃវិស័យការងារ គឺបានត្រលប់មករកភាពប្រសើរឡើងវិញបន្តិចម្ដងៗ ពោលគឺល្អជាងដើមឆ្នាំ២០២០ ដែលរោងចក្រសហគ្រាសមួយចំនួនមានការព្យួរ និងបិទទ្វារលែងដំណើរការ ដោយនាំឱ្យមានផលប៉ះពាល់ខ្លះដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។

លោក ហេង សួរ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២០ មានរោងចក្រកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទលែងដំណើរការ ដែលប៉ះពាល់ដល់កម្មករនិយោជិតចំនួន ៧១,២០២ នាក់ (ស្រី ៥៧,៧៩៤ នាក់)»។

អ្នកនាំពាក្យខាងលើបានបន្តទៀតថា ក្នុងឆ្នាំ២០២០ ដដែលនោះ ក៏មានរោងចក្រកាត់ដេរចំនួន ១១២ រោងចក្រ បានបើកថ្មីវិញដែរ ដែលបានបង្កើតការងារដល់កម្មករនិយោជិតចំនួន ២៣,២០៨ នាក់ (ស្រី ១៧,៦៣៨ នាក់)។

ទោះជាយ៉ាងណា សម្រាប់ឆ្នាំ២០២១នេះ កម្ពុជារំពឹងថាចំនួនរោងចក្រដែលបង្កើតថ្មីៗនឹងមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០២០ កន្លងទៅនោះដែរ ខណៈចុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានអនុម័តគម្រោងវិនិយោគរោងចក្រជាបន្តបន្ទាប់ ដែលគេនឹងដំណើរការសាងសង់នៅឆ្នាំ២០២១នេះ។

ចំពោះបញ្ហាវត្ថុធាតុដើមសម្រាប់ដំណើរការផលិតក្នុងវិស័យកាត់ដេរ ត្រូវបាន លោក ហេង សួរ បញ្ជាក់ដែរថា មិនមានការខ្វះខាតនោះឡើយ ពោលគឺមានវត្ថុធាតុដើមគ្រប់គ្រាន់តាមតម្រូវការនៃការផលិត។ រីឯការនាំចេញផលិតផលកាត់ដេរ គឺមានការធ្លាក់ចុះខ្លះ ប៉ុន្តែផលិតផលធ្វើដំណើរវិញ គឺមានការកើនឡើងជាងមុន ទោះបីជួបនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។

បើតាមអ្នកនាំពាក្យក្រសួងការងាររូបនេះ «វិស័យកាត់ដេរទាំងមូលនៅកម្ពុជាអាចនឹងវិលមកប្រក្រតីភាពវិញ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ចប់»។

សូមបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ក្រៅពីបង្កការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។ ដូច្នេះហើយទើបបានជារាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកា និងចំណាត់ការគ្រប់រូបភាព ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរនេះ។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសជួយដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រយៈពេលបីខែបន្ថែមទៀតរហូតដល់ខែមីនា ឆ្នាំ២០២១៕

កាលពី​ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​តាម​វិទ្យុ​ ដោយ​ពិភាក្សា​លើបញ្ហា​ប្រឈម​សំខាន់ៗរបស់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា។ សមាជិក​សហជីព​ចំនួន​ ៣​ រូប មក​ពីសម្ព័ន្ធ​សហជីពកម្ពុជា បាន​គូស​បញ្ជាក់ពីបញ្ហា​មួយ​ចំនួន​របស់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ រួមមាន​ លក្ខខណ្ឌ​ការ​ងារ​មិន​ល្អប្រសើរ ប្រាក់​ឈ្នួល​នៅ​ទាប និង​ការ​រំលោភពា​ន​សិទ្ធិ​ការងារ​មួយ​ចំនួនទៀត​នៅ​ក្នុង និង​ក្រៅ​កន្លែង​ធ្វើការ។ កត្តាទាំងអស់​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​កូដកម្ម​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ភ្នំពេញ VOA —សមាមគម​រោងចក្រ​កាត់​ដេរនៅ​​កម្ពុជា​​យល់​ថា​ ការ​ប្រកាស​នេះ​បាន​ធ្វើឲ្យ​​វិស័យឯក​ជន​ កម្មករ​ ​និង​អ្នកបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​មានការ​តក់​ស្លុត​និង​អាច​បង្កផល​ប៉ះពាល់​ជា​អវិជ្ជមាន​រយៈ​ពេល​វែង​លើ​ផលិតកម្ម​កាត់ដេរ​របស់​កម្ពុជា។ ​គ្រា​ដែល​សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ដក​ពន្ធ​អនុគ្រោះ​លើ​ទំនិញ​កម្ពុជា​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចំពោះ​ការ​ដើរ​ថយ​ក្រោយ​នៃ​ប្រព័ន្ធ​នយោបាយ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ ​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​បាន​អំពាវនាវ​ដល់​ក្រុម​មេដឹកនាំ​របស់សហគមន៍​អឺរ៉ុប​កុំ​ឲ្យ​ចាត់​វិធានការ​ណា​មួយ​មក​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា​ ដែល​ពួកគេ​អះអាង​ថា​ វិធានការ​ណា​មួយ​នោះ​នឹង​បង្ក​ផល​ប៉ះពាល់​លើ​ជីវិតកម្មករ​និង​ដំណើរ​ការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា។

ក្រុមអ្នកនាំ​ចេញ​សម្លៀកបំពាក់​នៅ​ប្រទេស​កម្ពុជា​ ​បាន​ទទូច​សុំ​ឲ្យ​សហគមន៍​អឺរ៉ុប​កុំ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ប្រទេស​កម្ពុជា​ដែល​ពួក​គេ​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យូរអង្វែង​មក​លើ​ឧស្សាហកម្ម​កាត់ដេរ​ដែល​កំពុង​ផ្តល់​ការងារ​ដល់​ប្រជារាស្ត្រ​ខ្មែរយ៉ាង​ហោច​ណាស់៧០ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។​ ​នេះ​បើយោង​តាម​លិខិត​របស់​សមាគមរោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅកាត់ថា​ ​(GMAC)​ ​ដែល VOA ​ទទួល​បាន។ ​

​សហគមន៍​អឺរ៉ុប​ដែល​ក្រុម​សហជីព​បម្រើ​ប្រយោជន៍​កម្មករ​អះអាង​ថា​ ជាទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​កាត់​ដេរកម្ពុជា​នោះ​ បាន​គំរាម​ដក​ការ​អនុគ្រោះពន្ធ​លើ​ទំនិញ​របស់​កម្ពុជា​តាម​កម្មវិធី​ពាណិជ្ជកម្ម​ដែល​គេ​សា្គល់​ថា​ ​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សពា្វវុធ»​ ​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ដំណើរការ​ប្រជាធិបតេយ្យ​ ​សេរី​ពហុបក្ស​នៅ​កម្ពុជា។​

លិខិត​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា​ចុះ​ហត្ថលេខា​ដោយ​លោក​ ខេន លូ​ ​(Ken Loo)​ ​អគ្គលេខាធិការ​សមាគម​នេះ​ ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​ ​ដែល​បាន​ផ្ញើ​ជូន​ទៅ​អ្នកស្រី ​Cecilia Malmstrom​ ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​និង​បាន​ចម្លង​ជូន​ក្រុម​មន្ត្រី​របស់​សហភាព​អឺរ៉ុបផ្សេង​ទៀត​ ​បាន​ពណ៌នា​ពី​ស្ថានភាព​របស់​វិស័យ​កាត់​ដេរ​ នៅកម្ពុជា​ ដែល​មិន​ត្រឹម​តែ​ផ្តល់​ការ​ងារ​ដល់​ក្រុមកម្មករ​នោះ​ទេ​ តែ​ថែម​ទាំង​បាន​ជួយ​ពលរដ្ឋ​ប្រមាណ​២លាន​នាក់​ផ្សេង​ទៀត​ ​ហើយ​ជា​រៀរាល់​ខែ​ ប្រាក់​ចំនួន​១៥០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បើក​ជូនកម្មករ។​ GMAC ក៏​បាន​កត់​សម្គាល់​ថា​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​របស់​ពួកគេ​ទៅ​សហភាព​អឺរ៉ុប​ គឺ​មាន​ដល់​ទៅ​ជាង​៤៦ភាគរយ​ ហើយ​បាន​តាំងចិត្ត​ថា​នឹង​បង្កើន​ចំនួន​នៃ​ការ​នាំ​ចេញ​ទៅ​ឆ្នាំ​ខាង​មុខ​ទៀត។

សមាគម​រោងចក្រកាត់​ដេរ​នៅកម្ពុជាក៏​បាន​រៀបរាប់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គោរព​សិទ្ធិ​កម្មករ​និង​ការ​អនុវត្ត​កតិការ​សញ្ញា​ផ្សេងៗ​ជាច្រើន​ទៀត​ ​ដែល​នឹង​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការងារ​ ការ​ការពារ​បរិស្ថាន​ អភិបាល​កិច្ច និងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។​

អម​ជាមួយ​នឹង​ការ​រៀបរាប់​អំពី​ការ​ប្តេជ្ញា​ចិត្តនេះ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ពី​ការបារម្ភ​របស់​ខ្លួន​ ​ចំពោះ​ការ​ប្រកាស​ថ្មី​របស់​សហភាព​អឺរ៉ុប​ ​ដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ពីការ​ព្យួរ​ទុក​ជា​បណ្តោះ​អាសន្ន​នៃ​គំនិត​ផ្តួចផ្តើម​ ​ «គ្រប់​មុខទំនិញ​ទាំង​អស់​លើក​លែង​តែ​សពា្វវុធ»​ ​ហៅ​កាត់​ថា​ ​EBA។

សមាមគម​រោងចក្រ​កាត់​ដេរនៅកម្ពុជាយល់​ថា​ ការ​ប្រកាស​នេះ​បាន​ធ្វើឲ្យវិស័យឯក​ជន​ កម្មករ​ ​និង​អ្នកបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​មានការ​តក់​ស្លុត​និង​អាច​បង្កផល​ប៉ះពាល់​ជា​អវិជ្ជមាន​រយៈ​ពេល​វែង​លើ​ផលិតកម្ម​កាត់ដេរ​របស់​កម្ពុជា។​

លិខិតរបស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​ «ការ​ផ្អាក​បណ្តោះ​អាសន្ន​នូវ​ EBA​ ​ឬ​ក៏​ការ​ដាក់​ទណ្ឌ​កម្ម​ឯកតោ​ភាគី​រយៈពេល​ខ្លី​ណា​មួយ​ អាច​នឹង​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​ជីវិត​កម្មករ​របស់​ពួក​យើង​និង​គ្រួសារ​របស់​ពួកគេ។​ រាល់​ការ​រីកចម្រើន​របស់​កម្ពុជា​ ​ដែល​សម្រេច​បាន​ក្នុងរយៈពេល​២ទសវត្សរ៍​មក​នេះ​ តាមរយៈ​កិច្ច​ខិតខំ​របស់​រាល់​អ្នកពាក់​ព័ន្ធ​ ដោយ​រាប់​បញ្ចូល​ទាំង​ដៃគូ​អភិវឌ្ឍន៍​ ដូចជា​សហភាព​អឺរ៉ុប​អាច​នឹង​ត្រូវ​បានបំផ្លាញ​ចោល​យ៉ាង​ឆាប់​រហស័»។​

លិខិត​ដដែលបាន​បន្ត​ទៀត​ក្នុង​តាម​ន័យ​ដើម​ថា៖​ «ហេតុដូច្នេះ​ យើង​អំពាវនាវ​ឲ្យ​អ្នក​មាន​ការ​សម្រេច​ចិត្ត​និង​វិធានការ​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ និង​ការ​គិតគូ​ដ៏​ត្រឹមត្រូវ។ ​GMAC​ ​ត្រៀមរួចរាល់​ក្នុងការ​ផ្តល់​ឲ្យ​អ្នក​នូវ​ការណ៍​ពិត​បន្ថែម​ទៀត​ ក្នុង​អំឡុង​ពេល​នៃការ​ត្រួតពិនិត្យ​របស់អ្នក»។​

សមាគម​រោងចក្រ​កាត់​ដេរនៅកម្ពុជា​ ហៅកាត់ថា​ (GMAC )​ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ ​ក្នុង​ការ​បន្តធ្វើ​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​លក្ខណៈ​ទ្វេភាគី​ជាមួយ​សហភាព​អឺរ៉ុប​ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅមុខ​ទៀត​ផង​ដែរ។​

កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ​២០១៨នេះ​ ​សហគមន៍​អឺរ៉ុប​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ​ដោយសារតែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

អ្នកស្រី​ ​Cecilia Malmstrom​ ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​ប្លុក​ថា​ ស្ថានភាព​កម្ពុជា​«គួរ​ឱ្យ​រំខាន​យ៉ាង​ខ្លាំង‍»​ដោយ​ឃើញ​យ៉ាង​ច្បាស់​ពី​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​ ហើយ​គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ជឿ​ជាក់​បាន​ថា​នឹង​មាន​ការ​ប្រសើរ​ឡើង​ឡើយ។

អ្នក​ស្រី​ ​Malmstrom​ ក៏​បានឲ្យ​ដឹងបន្ថែម​ថា​ បេសកកម្ម​ថ្មីៗ​មួយ​របស់​សហភាព​អឺរ៉ុប​ទៅ​ប្រទេស​កម្ពុជា​ «បង្ហាញ​ថា​មាន​ការ​រំលោភ​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សិទ្ធិ​ពលកម្ម​ និង​សេរីភាព​នៃ​ការ​ជួប​ជុំ។ បញ្ហា​នេះ​បន្ថែម​ទៅ​នឹង​បញ្ហា​ធំៗ​ជាច្រើន​ដូច​ជា​ការ​រំលោភ​សិទ្ធិ​កម្មករ​និង​ការ​រឹប​អូស​ដីធ្លី»។​

បន្ថែម​លើ​ការ​អធិប្បាយ​របស់​អ្នកស្រី​ ​Malmstrom ស្ថាន​បេសកកម្ម​ការ​ទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​បន្ថែម​ពី​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​បណ្តោះ​អាសន្ន​ដែល​នឹង​ធ្វើឡើង​ជា​ពីរ​ដំណាក់កាល។​

បើ​តាម​នីតិវិធី​គឺ​ក្រោយ​ពេល​ដែល​គណៈកម្មការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​ធ្វើការ​សម្រេច​ចិត្ត​នោះ​ ដំណើរការ​នៃ​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​នឹង​ចាប់ផ្តើម​ដោយ​មាន​ការ​តាម​ដាន​រយៈ​ពេល​៦ខែ​ដំបូង​សិន។ ​នៅ​ក្នុង​អំឡុង​ពេល​នេះ ​គណៈកម្មការ​ដដែល​នឹង​ទុក​ពេល​ឱ្យ​ប្រទេស​កម្ពុជា​សហការ​និង​ប្រមូល​រាល់​ព័ត៌មាន​ចាំបាច់។ បន្ទាប់​ពី​នេះ​គឺ​នឹង​មាន​រយៈ​ពេល​៦ខែ​ទៀត​ដើម្បី​សរសេរ​របាយ​ការណ៍​ស្តី​ពី​ការ​រក​ឃើញ​នានា​ដើម្បី​បញ្ចប់​ដំណើរការ​ ដែល​គណៈកម្មការ​នឹង​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ជាថ្មី​ថា​ត្រូវ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ឬ​យ៉ាងណា។

លោក​ ខេន លូ​ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​សារ​លោក​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែងថា​ ​ការ​រីក​ចម្រើន​មួយ​ផ្នែក​របស់​ពលរដ្ឋកម្ពុជា​អាច​នឹង​មាន​ការ​បាត់​បង់​ ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ព្យួរ​ប្រព័ន្ធអនុគ្រោះ​ពន្ធ​ដល់​ការ​នាំចេញ​របស់​កម្ពុជា។​ ​លោក​អះអាង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ក៏​អាច​នឹង​ចុះ​ថមថយ​ផងដែរ។

«អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់ បើកាល​ណា​ដក​មែន​ វា​ផល​ពិបាក​ទីមួយ​គឺ​កម្មករ​ មួយ​ចំណែក​ណា​ ដែល​ដក​ហ្នឹង​គឺ​អត់​មាន​ការងារ​ធ្វើ​ ហើយ​អត់​ការងារ​ធ្វើ​វាអត់​មានប្រាក់​ចំណូល​ ហើយ​ក្រុមហ៊ុន​និង​កម្មករ​អាច​នឹង​មាន​ជម្លោះ​ ​នៅ​ពេល​ដែល​វា​មានការ​ដក​ ដាក់​អីចឹង​ទៅ វា​ធ្វើ​ឲ្យ​មាន​ជម្លោះ​គ្នា​រឿង​ការ​ទូទាត់​លុយ​ហ្នឹង​ទៅ​ហើយ​កំណើន​សេដ្ឋកិច្ច​ហ្នឹង​ក៏​ប្រហែល​ជា​មិន​បាន​គ្រប់​តាម​អាច​ថា​៧ភាគរយ​អី​កើត​ទេ»។​

ក៏​ប៉ុន្តែ​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ ​VOA​ ​នៅថ្ងៃអង្គារនេះ​ថា​កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​នឹង​នៅ​បន្ត​រឹងមាំ​ ​ដោយ​ហេតុ​ថាកម្ពុជា​រក​បាន​ចំណូល​ផ្សេង​ទៀត​ក្រៅ​ពី​វិស័យ​កម្មន្ត​សាល ​ដើម្បី​រក្សា​លំនឹង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

«យើង​មាន​បង្កើន​ចំណូល​របស់​យើង​ដទៃ​ទៀត​ ក្រៅពី​ឧស្សាហកម្ម​កម្មន្តសាល​ហ្នឹង​បាទ»។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ​រដ្ឋាភិបាល​ក៏​កំពុង​ធ្វើ​ការ​ជាមួយ​សហភាព​អឺរ៉ុប​ ទៅ​លើបញ្ហា​ពន្ធ​អនុគ្រោះ EBAនេះផងដែរ។​

«រាជ​រដ្ឋាភិបាល​កំពុង​តែ​បន្ត​ការ​ជជែក​គ្នានិង​ដោះស្រាយ​នូវ​ភាព​ចម្រូង​ចម្រាស​ យើង​មាន​រយៈ​ពេល​១៨ខែ​ទៀត​ ក្នុង​ការ​បញ្ចប់​ ឬ​ការ​ដក​ពន្ធ​មួយ​ចំណែក​ណា​មួយ​ អាស្រ័យ​ទៅលើ​លក្ខខណ្ឌ​ពល​រដ្ឋ​កម្ពុជា​ហ្នឹង​មាន​កំណើន​ចំណូល​ វា​ច្រើន​ជាង​១៥០០​ដុល្លារ​ ​ហ្អា​នោះជាលក្ខខណ្ឌ​មួយ​ដែល​យើង​ត្រូវបាត់បង់​ EBA​ ​មិនមែនបាន​សេចក្តី​ថា​បាត់បង់​ទាំងស្រុង​ទេ​ បាត់​បង់​ចំណែក​ណាមួយ​ ដោយ​សារ​កំណើន​ ​ចំណូល​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ​បាទ»។ ​

យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់​ងារ​ព័ត៌មាន​ Reuters ​ដែលបានចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ឲ្យដឹងថា​ រោងចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​បាន​ផ្គត់​ផ្គង់​ទំនិញ​ឲ្យ​ក្រុមហ៊ុន​ម៉ាកល្បី​ពិភពលោក​ជាច្រើន​រួម​មាន​ ​Gap Inc (GPS.N) និង​ក្រុមហ៊ុនរបស់​ស៊ុយអែត​ ​H & M Hennes & Mauritz AB (Hmb.ST)​ ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​Nike (NKE.N) ​ក្រុមហ៊ុន​ ​Puma និង​ Adidas (ADSGn.DE) ​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត។ តាម​ទិន្នន័យ​របស់​សហភាព​អឺរ៉ុប កាលពីឆ្នាំ​២០១៧​ កម្ពុជា​បាននាំ​ចេញ​ទំនិញ​មានតម្លៃ​ជិត​៦ពាន់​លានដុល្លារ​នៅ​កាន់​សហភាព​អឺរ៉ុប។​

សេចក្តី​រាយការណ៍​ដដែល​បាន​ដកស្រង់​ការ​ស្រាវជ្រាវ​មួយ​របស់​ភ្នាក់ងារ ​Moody’s​ ​ដែល​បាន​រក​ឃើញ​ថា ​ការ​បាត់បង់​ដ៏​មាន​សក្តានុពល​នៃ​ការ​អនុគ្រោះ​ខាង​ពាណិជ្ជកម្ម​ដើម្បី​នាំ​ទំនិញ​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ ​នឹង​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ផ្នែក​ឥណទាន​របស់​កម្ពុជា។ ​ភ្នាក់​ងារ​បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ថ្លៃចំណាយ​ដែល​បណ្តាល​មក​ពី​ការ​ជាប់ពន្ធ​នេះ​ ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​លទ្ធភាព​នៃ​ការ​ប្រកួត​ប្រជែង​ការ​នាំ​ចេញ​របស់​កម្ពុជា​ លុះ​ត្រា​តែផលិតភាព​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ​ ដើម្បី​ទូទាត់​នឹង​ការ​ចំណាយ​ដែល​កើន​ឡើង​ថ្មី​បន្ថែម​ទៀតនោះ៕​