Sunday, September 5, 2021

​វា​រី​អគ្គិសនី កម្ពុជា

នេះជាការសិក្សាបែប literature review លើវិស័យវារីអគ្គសនីនៅកម្ពុជា។ ជាអន្តរវិស័យ​រវាងក្រសួងនានា ដើម្បីផលិតជា អគ្គីសនី ដែលជួលកាលអាច វារីអគ្គសនី ជាភ្លើងអគ្គីសនី ជាផ្ទាំងពន្លឺព្រះអាទិត្យ ជាធ្យូថ្ម... ដែលទាំងអស់នេះស្ថិតក្រោម ក្រសួង ឧស្សាហកម្ម រ៉ៃ និង ថាមពល

ដោយៈ រ៉ា​ណេ​ត កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន៧ទីតាំង​កំពុងដំណើរការ​ដែល​អាច​ផ្គត់ផ្គង់​ការប្រើប្រាស់នៅ​ទូទាំងប្រទេស

ភ្នំពេញៈ នៅពេល​បច្ចុប្បន្ននេះ កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន៧កន្លែង កំពុងដំណើរការ ដោយ​ក្នុងនោះ​មាន៦ទីតាំង ស្ថិតនៅ​ភាគខាងត្បូង​ឈៀង​ខាងលិច នៃ​ប្រទេស​កម្ពុជា ដែលជា​តំបន់​មាន​សក្តានុពល​សំរាប់​ការស្ថាបនា​វា​រី​អគ្គិសនី។ទីតាំង​ទាំងនោះ​រួមមាន​ដូចជា៖ វា​រី​អគ្គិសនី​អា​តៃ ឫស្សី​ជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និង​វា​រី​អគ្គិសនី​តា​តៃ។ ចំណែក​មួយកន្លែង​ទៀត គឺ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ ស្ថិតនៅ​ខេត្តស្ទឹងត្រែង​ភាគ​ឦ​ឥសាន​នៃ​ប្រទេស​កម្ពុជា។
  1. វា​រី​អគ្គិសនី​គីរីរម្យ១ ជា​គម្រោង​វា​រី​អគ្គិសនី​ទី១របស់​កម្ពុជា ដែល​បាន​ស្តារឡើងវិញ​នៅ​ឆ្នាំ២០០២ មាន​អានុភាព​ផលិត​អគ្គិសនី​បាន១២មេ​ហ្កា​វ៉ា​ត់។ វា​រី​អគ្គិសនី​នេះ មាន​ទីតាំង​គម្រោង​ស្ថិតនៅ​ស្ទឹងច្រាល មាន​ទំនប់​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ និង​ស្ថានីយ​វា​រី​អគ្គិសនី ស្ថិត​ក្នុងស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុន CETIC International Hydropower Development Co.,Ltd ជា​ក្រុមហ៊ុន​ទទួល​វិនិយោគ លើ​គម្រោង​វា​រី​អគ្គិសនី​ដំបូង​គេ​របស់​កម្ពុជា ដែលមាន​ទុនវិនិយោគ ២៦លាន​ដុល្លារ។
  2. វា​រី​អគ្គិសនី​កំចាយ ខេត្តកំពត ជា​គម្រោង​វា​រី​អគ្គិសនី​ទី២ មាន​អានុភាព​ផលិត​អគ្គិសនី ១៩៤.១ មេ​ហ្កា​វ៉ា​ត់ និង​ជា​គម្រោង​វា​រី​អគ្គិសនី​ទី២របស់​កម្ពុជា ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project។
  3. វា​រី​អគ្គិសនី​គីរីរម្យ៣ វា​រី​អគ្គិសនី​មួយ​នេះ​ជា​គម្រោង​ទី៣ មាន​អានុភាព​ផលិត​អគ្គិសនី១៨មេ​ហ្កា​វ៉ា​ត់ និង​ជា​គម្រោង​វា​រី​អគ្គិសនី​ទី៣របស់​កម្ពុជា ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៣ មាន​ទីតាំង​ស្ថិតនៅតាម​ដងស្ទឹង​ព​ង្រួ​ល ដែលជា​ដៃ​មួយ​របស់​ព្រែក​កំពង់សោម ក្នុង​ឃុំ​ដងព្រែក ស្រុកស្រែ​អំបិល ខេត្តកោះកុង វិនិយោគ​ដោយ​ក្រុមហ៊ុន CETIC International Hydropower Development Co.,Ltd ។
  4. វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ជា​វា​រី​អគ្គិសនី​ទី៤របស់​កម្ពុជា មាន​អានុភាព​ផលិត​អគ្គិសនី១២០មេ​ហ្កា​វ៉ា​ត់ ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៤ ។ វា​រី​អគ្គិសនី​នេះ មាន​ទីតាំង​ក្នុង​តំបន់ត្រីកោណ ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ (ក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់)។ វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន C.H.D (Cambodia) Hydropower Development Co.,Ltd ដែលមាន​អានុភាព​តម្លើង ១២០មេ​ហ្កា​វ៉ា​ត់។
  5. វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ ជា​វា​រី​អគ្គិសនី​ទី៥ របស់​កម្ពុជា មាន​អានុភាព​ផលិត​អគ្គិសនី៣៣៨មេ​ហ្កា​វ៉ា​ត់ និង​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៥ ។ វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម មាន​ទីតាំង​គម្រោង នៅ​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។ ក្រុមហ៊ុន​វិនិយោគ China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. ។
  6. វា​រី​អគ្គិសនី​តា​តៃ ជា​វា​រី​អគ្គិសនី​ទី៦មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ប្ញ​ស្សី​ជ្រុំ និង​ឃុំ​តា​តៃ ស្រុក​ថ្មបាំង ខេត្តកោះកុង មាន​កម្លាំង​ថាមពល២៤៦មេ​ហ្កា​វ៉ា​ត់ បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់ពី​ផ្តើម​សាងសង់​កាលពីដើមឆ្នាំ២០១១ ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ចិន​ឈ្មោះ China National Heavy Machinery ចំណាយ​ថវិកា​ប្រមាណ ៥៤០លាន​ដុល្លារ​សហរដ្ឋអាមេរិក។ 
  7. វា​រី​អគ្គិសនី​សេសា​ន​ក្រោម២ ជា​វា​រី​អគ្គិសនី​ទី៧ ស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង​មួយ​នេះ ផ្តល់​ថាមពល​អនុភាព400មេ​ហ្គា​វ៉ា​ត់ ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​រវាង​ក្រុមហ៊ុន​ចំនួន​បី រួមមាន​ក្រុមហ៊ុន Hydrolancang International Energyរបស់​ចិន ដាក់ទុន​វិនិយោគ៥១ភាគរយ ក្រុមហ៊ុន Royal Group របស់​ខ្មែរ​ដាក់ទុន៣៩ភាគរយ និង​ក្រុមហ៊ុន EVNI របស់​វៀតណាម ដាក់ទុន​វិនិយោគ១០ភាគរយ។ វា​រី​អគ្គិសនី​សេសា​ន​ក្រោម២ ប្រើ​ទុនវិនិយោគ​សរុប​ជិត ៨០០លាន​ដុល្លារ​អាមេរិក៕

ថាមពល​អគ្គិសនី​ដែល​ផលិត​ចេញពី​ទំនប់​វា​រី​អគ្គិសនី​ កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ ជា​ឧទាហរណ៍​ ក្នុង​ឆ្នាំ​២០១១​ ថាមពល​អគ្គិសនី​ដែល​ផលិត​ចេញពី​ប្រភព​ថាមពល​នេះ​មាន​ត្រឹមតែ​ ៥១,៥​ ជី​ហ្គា​វ៉ា​ត់​ម៉ោង2 ហើយ​នៅ​ត្រឹម​ឆ្នាំ​២០១៦​ ការ​ផលិត​បាន​កើនឡើង​ជិត​ ៥០​ដង​ ដែល​ស្មើនឹង​ ២៥៦៧,៩​ ជី​ហ្គា​វ៉ា​ត់​ម៉ោង​ ដោយសារ​តែ​ទំនប់​វា​រី​អគ្គិសនី​ជា​ច្រើន​បាន​ចាប់ផ្ដើម​ដំណើរការ​។​3

​ទំនប់​វា​រី​អគ្គិសនី​ដែល​កំពុង​ដំណើរការ​រួម​មាន​៖4
  1. ទំនប់​វា​រី​អគ្គិសនី​ គី​រី​រម្យ​១​ (១២​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ​
  2. ទំនប់​វា​រី​អគ្គិសនី​ កំចាយ​ (១៩៣​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តកំពត​ ដែល​បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​ ២០១១
  3. ទំនប់​វា​រី​អគ្គិសនី​ គី​រី​រម្យ​៣​ (១៨​ មេ​ហ្គា​វ៉ា​ត់​)​ បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​ ២០១៣
  4. ទំនប់​វា​រី​អគ្គិសនី​ ស្ទឹង​អា​តៃ​ (១២០​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់​ ដែល​បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​ ២០១៣
  5. ​ទំនប់​វា​រី​អគ្គិសនី​ ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ (៣៣៨​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តកោះកុង​ ដែល​បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​ ២០១៤
  6. ​ទំនប់​វា​រី​អគ្គិសនី​ ស្ទឹង​តា​តៃ​ (២៤៦​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តកោះកុង​ ដែល​បាន​ដំណើរការ​ក្នុង​ឆ្នាំ​ ២០១៤​។​
  7. ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ (៤០០​ មេ​ហ្គា​វ៉ា​ត់​)​ ស្ថិត​ក្នុង​ខេត្តស្ទឹងត្រែង​ បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ ២០១៨​។​
  8. ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ​ត្រូវ​បាន​ភ្ជាប់​ទៅ​បណ្តាញ​អគ្គិសនី​ជាតិ​។​ ក៏​មាន​រោងចក្រ​វា​រី​អគ្គិសនី​នៅ​ខេត្តរតនគិរី​ និង​មួយទៀត​នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​បណ្តាញ​អគ្គិសនី​ នៅ​រតនគិរី​ និង​មណ្ឌលគិរី​របស់​អគ្គិសនី​កម្ពុជា​។​5
ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ត្រូវ​បាន​សាងសង់​ក្រោម​វិនិយោគ​រួម​គ្នា​ រវាង​ក្រុមហ៊ុន​ចិន​ Hydrolancang​ International​ Energy​ (៥១​ ភាគរយ​)​ ក្រុមហ៊ុន​កម្ពុជា​ រ៉ូ​យ៉ា​ល់​គ្រុប​ (៣៩​ ភាគរយ​)​ និង​ក្រុមហ៊ុន​វៀតណាម​ Vietnam​ Electricity​ (EVN)​ (១០​ ភាគរយ​)​។6 ទំនប់​វា​រី​អគ្គិសនី​នេះ​ត្រូវ​បាន​សាងសង់​ក្រោម​កិច្ចសន្យា​សាងសង់​-​អាជីវកម្ម​-​និង​ផ្ទេរ​ (​ស​.​អ​.​ផ​)​ មាន​រយៈពេល​សម្បទាន​ ៤៥​ ឆ្នាំ​។​ នៅ​ដើមឆ្នាំ​ ២០១៦​ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ​ ដែល​ដឹកនាំ​ដោយ​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ស៊ុ​យ​ សែ​ម​ ដើម្បី​ដោះស្រាយ​បញ្ហា​សំណង​ និង​ការ​តាំងទី​លំនៅ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​ ១០០០​គ្រួសារ​ ដែល​ផ្លាស់​ទីលំនៅ​ ដោយសារ​ទំនប់​នេះ​។​ គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ជា​ច្រើន​បាន​ច្រានចោល​កញ្ចប់​សំណង​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​លំនៅ​ដ្ឋា​ន​ទំហំ​ ៨០​ ម៉ែត្រការ៉េ​ និង​ដី​ដាំ​ដុះ​ចំនួន​ ៥​ ហិ​កតា​ ដោយ​មិន​គិត​ពី​តម្លៃ​អចលនទ្រព្យ​ចាស់​របស់​ពួក​គេ​។7

គម្រោង​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​តំបន់​ភាគ​ឦសាន​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​សិក្សា​បុ​រេ​លទ្ធភាព​មាន​ដូច​ជា​ ទន្លេសេសាន​ក្រោម​ ៣,​ ទន្លេសេសាន​ក្រោម​ ១/៥,​ ទន្លេស្រែពក​ ៣​ និង​ ៤​ និង​ព្រែក​លាំង​ ១​ និង​ ២​។​

​ចំណែក​តំបន់​ភាគ​អាគ្នេយ៍​ ទំនប់​ស្ទឹង​ជាយ​អា​រ៉ែ​ង​ក៏​ត្រូវ​បាន​សិក្សា​ដែរ​។8 យ៉ាងណា​ក៏​ដោយ​ សំណើ​សម្រាប់​ទំនប់​វា​រី​អគ្គិសនី​នៅ​ជ្រលង​អា​រ៉ែ​ង​ ត្រូវ​បាន​ជំទាស់​យ៉ាង​ខ្លាំង​ដោយ​អ្នក​បរិស្ថាន​ និង​ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​តំបន់​នេះ​។​ សំណើ​នេះ​ត្រូវ​បាន​លុប​ចោល​ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​និយាយ​ថា​រោងចក្រ​ធ្យូងថ្ម​ថ្មី​មួយ​នឹង​ត្រូវ​បាន​សាងសង់​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ជំនួស​វិញ​។9

ក្រៅពី​នេះ​ ទំនប់​ធំៗ​ពីរ​ កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​តាម​ដង​ទន្លេមេគង្គ​ មាន​ដូច​ជា​ សំបូរ​ (៤៦៥​ មេ​ហ្គា​វ៉ា​ត់​)​ និង​ស្ទឹង​ត្រែង​ (៩៨០​ មេ​ហ្គា​វ៉ា​ត់​)​។​ យ៉ាងនេះ​ក្តី​ មាន​ភាព​ចម្រូងចម្រាស់​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​តាម​ដង​ទន្លេ​នេះ​។​

ក្របខណ្ឌច្បាប់ និងបទបញ្ញត្តិសម្រាប់ទំនប់វារីអគ្គិសនី

​ក្រសួង​សំខាន់​ដែល​ទទួលខុសត្រូវ​លើ​ការ​អភិវឌ្ឍ​វិស័យ​ទំនប់​វា​រី​អគ្គិសនី​កម្ពុជា​ គឺ​ក្រសួង​រ៉ែ​ និង​ថាមពល​ (​អតីត​ជា​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​)​។10 ចំណែកឯ​ អគ្គិសនី​កម្ពុជា​ (EdC)​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​របស់​រដ្ឋ​ ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង​វិស័យ​អគ្គិសនី​ប្រចាំ​ថ្ងៃ​ និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ (EAC)​ ទទួលខុសត្រូវ​លើ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​ និង​បញ្ជូន​ថាមពល​អគ្គិសនី​។11

បច្ចុប្បន្ន​នេះ​ មិន​មានច្បាប់​ស្តី​ពី​វា​រី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ ទោះបីជា​មានច្បាប់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ និង​ប្រតិបត្តិការ​គម្រោង​ទាំងនោះ​ក៏​ដោយ​ រួម​ទាំង​ច្បាប់​ដែល​ទាក់ទង​នឹង​ការ​វិនិយោគ​ អគ្គិសនី​ ដីធ្លី​ ព្រៃឈើ​ ធនធានទឹក​ និង​បរិស្ថាន​ជាដើម​។​

​ជំហាន​ដំបូង​នៅ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ គឺ​ត្រូវធ្វើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង​ក្រសួង​រ៉ែ​ និង​ថាមពល​ ដើម្បី​រៀបចំ​ និង​ធ្វើការ​សិក្សា​បុ​រេ​លទ្ធភាព​គម្រោង​ ដែល​តាម​ធម្មតា​អាច​ចំណាយពេល​ពី​ មួយ​ឆ្នាំ​ ទៅ​ពីរ​ឆ្នាំ​ ដើម្បី​បញ្ចប់​។​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​បុ​រេ​លទ្ធភាព​ ក្រុមហ៊ុន​អាច​ធ្វើការ​ពិភាក្សា​ជា​បន្ត​ទៀត​ជាមួយនឹង​ក្រសួង​រ៉ែ​ និង​ថាមពល​អំពី​ការ​អភិវឌ្ឍ​គម្រោង​។12

គ្រប់​គម្រោង​ទាំងអស់​ ដែល​មាន​ទឹកប្រាក់​វិនិយោគ​លើស​ពី​ ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​រាល់​គម្រោង​ BOT​ ទាំងអស់​ ត្រូវ​តែ​អនុម័ត​ដោយ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)13 ដែល​ជា​ស្ថាប័ន​ធ្វើ​សេចក្តីសម្រេច​ខ្ពស់​បំផុត​ សម្រាប់​ការ​វិនិយោគ​ក្នុង​វិស័យ​ឯកជន​ និង​សាធារណៈ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​14 ក្រៅពី​នេះ​ នៅ​ក្រោម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ធនធានទឹក​ រាល់​គម្រោង​វា​រី​អគ្គិសនី​ទាំងអស់​ តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ​ប្រើប្រាស់​ទឹក​ ដែល​ចេញ​ដោយ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​។15

​រាល់​គម្រោង​វា​រី​អគ្គិសនី​ទាំងអស់​ ត្រូវ​តែ​មានការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ មុន​ពេល​ដែល​គម្រោង​ទាំងនោះ​ត្រូវ​បាន​អនុម័ត​​16 ហើយ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ គប្បី​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​អនុលោម​ទៅ​តាម​នីតិវិធី​ ដែល​បាន​កំណត់​ដោយ​ក្រសួងបរិស្ថាន​។​17 លទ្ធផល​ ដែល​ទទួល​បាន​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នោះ​ គប្បី​ត្រូវ​បាន​យក​មក​ពិចារណា​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​ ថា​តើ​ត្រូវ​ផ្តល់​ការ​អនុម័ត​ដល់​គម្រោង​ ឬ​យ៉ាងណា​។​
និន្នាការ​ដែល​កំពុងលេចរូបរាងឡើង

ដោយហេតុ​ថា​វិស័យ​វា​រី​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​នៅឡើយ​នោះ​ គេ​មិន​ប្រាកដ​ថា​ តើ​និន្នាការ​អ្វី​នឹង​កើត​មាន​ឡើង​ទេ​។​ ដូច​គ្នា​នេះ​ដែរ​ យើង​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ អត្ថប្រយោជន៍​នឹង​ត្រូវ​សម្រេច​បាន​ឬ​អត់​ នឹង​ត្រូវ​សម្រេច​បាន​ដោយ​របៀប​ណា​ ហើយ​តើ​ផល​ប៉ះពាល់​របស់​វា​ នឹង​ត្រូវ​បាន​កាត់​បន្ថយ​គ្រប់គ្រាន់​ដែរ​ឬ​អត់​។​

​ជា​ការ​ពិត​ណាស់​ គម្រោង​វា​រី​អគ្គិសនី​ខ្នាត​ធំៗ​ភាគច្រើន​ អាច​ធ្វើ​អោយ​មានការ​ជន់​លិច​ធំ​។​ ឧទាហរណ៍​៖​ គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ នឹង​ធ្វើ​អោយ​មានការ​ជន់​លិច​ ផ្ទៃដី​ជាង​ ៣៤០​ គីឡូ​ម៉ែត្រការ៉េ​។​ ទីតាំង​គម្រោង​ដែល​ត្រូវ​បាន​ស្នើ​សុំ​ ភាគច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​ដែល​មាន​ជីវៈចម្រុះ​សំបូរ​បែប​ និង​ប្រព័ន្ធ​បរិស្ថាន​ងាយ​ប្រែប្រួល​ ដែល​នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ពី​ការ​អភិវឌ្ឍ​លក្ខណៈ​បែប​នេះ​។​ ផល​ប៉ះពាល់​ទៅ​លើ​ការ​បន្លាស់​ទី​របស់​ត្រី​ និង​លទ្ធភាព​ប្រើប្រាស់​ផលិតផល​ព្រៃឈើ​ គម្រាមកំហែង​ដល់​ជីវភាព​របស់​ប្រជាជន​មូលដ្ឋាន​ ក៏​ដូច​ជា​ការ​ជន់​លិច​លើ​ផ្ទៃដី​កសិកម្ម​ និង​ដី​សម្រាប់​លំនៅ​ដ្ឋា​ន​។​

ការ​សិក្សា​ក្រុមប្រឹក្សា​មួយ​ដោយ​គណៈកម្មការ​ទន្លេមេគង្គ​ បាន​រក​ឃើញ​ផល​ប៉ះពាល់​ដ៏​ធំ​មួយ​ដែល​អាច​កើត​មាន​ទៅ​លើ​សន្តិសុខ​ស្បៀង​ នៅ​កម្ពុជា​ដែល​បណ្ដាល​មក​ពី​ការ​អភិវឌ្ឍ​ទំនប់​។18 សេណា​រី​យោ​ជាមួយនឹង​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​ពេញលេញ​បាន​ព្យាករណ៍​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ជលផល​រហូត​ដល់​ទៅ​ ៧០​ ភាគរយ​ នៅ​ក្នុង​អាង​ទន្លេមេគង្គ​។​ សម្រាប់​កម្ពុជា​ ការ​ខាតបង់​ GDP​ ប្រចាំឆ្នាំ​ ត្រូវ​បាន​ព្យាករណ៍​ថា​ មាន​ទំហំ​ចាប់ពី​ ៣​ ទៅ​ ៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្រោម​សេណា​រី​យោ​រហូត​ដល់​ឆ្នាំ​២០៤០​។19 បើ​តាម​លោក​ ណៅ​ ធួ​ក​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា​ការ​ព្យាករ​ដោយ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​គឺ​ធ្លាក់​ចុះ​ពី​ ១៦​ ទៅ​ ៣០​ ភាគរយ​ចំពោះ​ជីវម៉ាស់​ត្រី​។​

​គម្រោង​វា​រី​អគ្គិសនី​ខ្នាត​ធំ​ នឹង​បង្ក​អោយ​មាននូវ​ផល​ប៉ះពាល់​ ដោយ​ចៀស​មិន​ផុត​ទៅ​លើ​បរិស្ថាន​។​ អាស្រ័យ​ហេតុនេះ​ គម្រោង​បែប​នេះ​ ត្រូវ​តែ​មានការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ អោយ​បាន​ត្រឹមត្រូវ​ ហើយ​ប្រសិនបើ​ត្រូវ​បាន​អនុម័ត​នោះ​ គម្រោង​បែប​នេះ​ ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​សម​ស្រប​ជា​ស្រេច​ ដើម្បី​កាត់​បន្ថយ​នូវ​រាល់​ផល​ប៉ះពាល់​អវិជ្ជមាន​នានា​។​​
ការរំពឹងទុកសម្រាប់ពេលអនាគត

​វិស័យ​ថាមពល​របស់​ប្រទេស​កម្ពុជា​ ត្រូវការ​ការ​អភិវឌ្ឍ​យ៉ាងច្រើន​ ទាំង​ការ​ផលិត​ និង​ការ​បញ្ជូន​ថាមពល​ ដើម្បី​បំពេញតម្រូវការ​កាន់តែ​ច្រើន​ឡើងៗ​ របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ និង​ដើម្បី​ផ្តល់​នូវ​ការ​ផ្គត់ផ្គង់​ថាមពល​ដែល​មាន​ស្ថេ​រ​ភាព​ និង​មាន​តម្លៃ​សមរម្យ​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគទុន​ដែល​មាន​សក្តានុពល​។​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​មើលឃើញ​វា​រី​អគ្គិសនី​ ថា​ជា​ផ្នែក​អាទិភាព​ សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​ថាមពល​។​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ វិនិយោគិន​ និង​អ្នក​អភិវឌ្ឍន៍​មក​ពី​ប្រទេស​ចិន​ វៀតណាម​ កូរ៉េ​ រុ​ស្ស៊ី​ កា​ណា​ដា​ និង​ជប៉ុន​ បាន​ធ្វើការ​សិក្សា​អំពី​លទ្ធភាព​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​។​

ស្រប​ពេល​ដែល​ការ​អភិវឌ្ឍ​វិស័យ​វា​រី​អគ្គិសនី​ កំពុង​មានដំណើរ​ការ​ស្ទុះ​ទៅ​មុខ​នោះ​ ក្តី​បារម្ភ​នានា​ ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុម​សង្គម​ស៊ី​វិល​ និង​សហគមន៍​ជា​ច្រើន​ ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​គម្រោង​វា​រី​អគ្គិសនី​ ថា​ផល​ប៉ះពាល់​អវិជ្ជមាន​របស់​គម្រោង​ មិន​ទាន់​មានការ​យកចិត្តទុកដាក់​ឱ្យ​បាន​គ្រប់គ្រាន់​នៅឡើយ​ ហើយ​ការពិគ្រោះ​យោបល់​សាធារណៈ​ ក៏​មិន​បាន​ធ្វើ​ឡើង​អោយ​បាន​គ្រប់គ្រាន់​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​មានគុណ​ភាព​ខ្ពស់​ និង​ការ​ធ្វើ​សេចក្តីសម្រេច​ដោយ​បើកចំហ​ គឺជា​ប្រការ​ដ៏​សំខាន់​ ដើម្បី​ធានា​ថា​វិស័យ​វា​រី​អគ្គិសនី​នៃ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ទៅ​តាម​វិធី​ដែល​កាត់​បន្ថយ​ផល​ប៉ះពាល់​បាន​ច្រើន​បំផុត​ ខណៈ​ដែល​ការ​ទាញ​យក​អត្ថប្រយោជន៍​បាន​អតិបរមា​ សម្រាប់​ប្រទេស​កម្ពុជា​ និង​វិនិយោគិន​របស់​ខ្លួន​។​

បានធ្វើបច្ចុប្បន្នភាព៖ ២៧​ កុម្ភៈ​ ២០១៩