Monday, November 25, 2024

ប្រទេស ហ្វីលីពីន Phillippine

ការផ្សាយលើកទី ១៖ Aug 8, 2023
សង្ខេបៈ ហ្វីលីពិន​ជាប្រទេស​ដែល ស្មុកស្មាញជាងគេនៅ តំបន់ អាស៊ាន ដោយសារ ទើបតែចេញឈ្មោះ នៅឆ្នាំទី ៩០០ ប៉ុណ្ណោះ។ ដំឥបួងឡើយ ហ្វីលីពិន នៅក្រោមអំណាចរបស់ Indian Kingdom គឺអាណាចក្រឥណ្ឌា បន្ទាប់ពី ឥទ្ធិពល ព្រះពុទ្ធសាសនាចុះខ្សោយ អាណាចក្រ ម៉ាឡេ បានក្តោមក្តាប់តំបន់ សមុទ្រទាំងមូល លុះឆ្នាំ ៩០០ ទើបជនជាតិអឺរ៉ុប គឺ អេស្បាញ ចូលមក រៀបចំ ប្រមូល អាណាចក្រធំៗ ចំនួន​ ១៥ បង្កើតជា ប្រទេស ហ្វីលីពីន។ នេះជាមូលហេតុដែល ហ្វីលីពីន មានជំលោះជាមួយ ចិន ម៉ាឡេ ឥណ្ឌូនេស៊ី ប្រុយណេ.. 
ផែនទី ភូមិសាស្រ្តនយោបាយ ហ្វីលីពីន

ផែនទី ភូមិសាស្រ្តនយោបាយ ហ្វីលីពីន
ជំលោះនៅហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន ប្តឹងចោទ អនុប្រធានាធិបតីថា មានផែនការធ្វើឃាដគាត់ ចំណែកលោកស្រីអនុប្រធានាធិបតី ចោទថា បើសិនជាគាត់ស្លាប់ ប្តីគាត់ស្លាប់ ដោយសារស្នាដៃប្រធានាធិបតីនោះ គ្រួសារគាត់នឹងសងសឹកវិញយ៉ាងពេញចិត្ត។ រឿងរ៉ាវ គឺ លោកស្រី​អនុប្រធានាធិបតី គឺជា កូនរបស់ អតីតប្រធានាធិបតី ឌើតេ។​ តាំងពី លោក​ឌើតេ នៅជា​ ប្រធានាធិបតី គឺគាត់មានទំនោររក អាមេរិកកាំងដើម្បីធ្វើសង្រ្គាមប្រឆាំង ចិន ជាថ្នរការពង្រាយ ទ័ព ខែលការពារកាំជ្រួច នៅលើទឹកដី ហ្វីលីពីន ដែលវាឈានដល់ការ ប្រឆាំងគ្នា​រវាង ប្រធានាធិបតី និង អនុប្រធានាធិបតី ៕

ប្រទេស ចិនស្នើរឲ្យ ហ្វីលីពិន យកចេញ នាវាខ្ចោច ចេញពីកោះទី ២ Second Thomas Shoal ដែលជាទឹកដីចិន។ នាវានេះ ខូចក្នុងសង្រ្គាម ឆ្នាំ ១៩៥២ រវាង តៃវ៉ាន់ និង ហ្វីលីពីន។ ជានាវាផលិតដោយ កងទ័ពអាមេរិក។ កងទ័ពហ្វីលីពីន បានចូលកាន់កាប់ នាវានេះ ឆ្នាំ ១៩៩៩ ដើម្បីបញ្ជាក់ថា នេះជាទឹកដី ហ្វីលីពីន។ 


ជនជាតិដើមនៅហ្វីលីពីន ជាជនជាតិនេហ្គ្រីតូសដែលជាជនជាតិនៅក្នុងអំបូរអូស្ត្រូឡូ-មេឡានេស៊ី បានមកដល់ហ្វីលីពីន​តាំងពី ៣០០០០ឆ្នាំមុនមកម៉្លេះ។ នៅស.វទី៩ដល់ទី១២ ហ្វីលីពីនធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយចិននិងជប៉ុន​ និងមានចំនងវប្បធម៌រឹងមាំជាមួយឥណ្ឌា តាមរយៈប្រទេសជិតខាងសព្វថ្ងៃ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី

សាសនាឥស្លាម​ត្រូវបាននាំមកហ្វីលីពីនដោយពួកឈ្មួញ​និងពួកអ្នកនិយមប្ដូរសាសនា មកពីម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី។ ឥស្លាមនីយកម្មរបស់ហ្វីលីពីនគឺបណ្ដាលមកពីឥទ្ឋិពលឥណ្ឌា ដែលពេលនោះជាប្រទេសមូស្លីម។ មកទល់ស.វទី១៣ សាសនាឥស្លាម​បានចាក់ឫសនៅកំរងកោះស៊ូលូ និងបានសាយភាយទៅកោះមិនដាណាវ និងទៅដល់ម៉ានីល​នៅឆ្នាំ១៥៦៥។ ទោះបីជាសាសនាឥស្លាមបានរីកសាយភាយរហូតទៅដល់កោះលូសុង ក៏ដោយ ក៏សាសនាព្រលឹង ព្រាហ្មណ៍ និងព្រះពុទ្ឋសាសនានិកាយវជ្ជរាយាន នៅតែជាសាសនាចំបងនៅហ្វលីពីន។ អ្នកចំនូលស្រុកមូស្លីម​បាននាំមកនូវគំនិតនយោបានក្នុងការរៀបចំប្រទេសអោយដឹកនាំដោយ រាជា ឬ ស៊ុលតង់។

ហ្វីលីពីន ជាពាក្យក្លាយមកពីឈ្មោះព្រះរាជាហ្វីលីពទី២របស់អេស្ប៉ាញ។ ឈ្មោះនេះត្រូវបានប្រើសំរាប់ហៅកោះលេយតេ និង កោះសាម៉ារ ក្នុងបេសសកម្ម​ព្រះរាជាអេស្ប៉ាញមកហ្វីលីពីន។ ក្រោយមកឈ្មោះនេះត្រូវបានប្រើសំរាប់ហៅកំរងកោះនេះទាំងមូល។ នៅមុនពេលក្លាយជាអាណានិគម ហ្វីលីពីនមិនទាន់ជាប្រទេសបង្រួបបង្រួមមួយទេ ប៉ុន្តែតំបន់នោះទាំងមូលត្រូវបានគេហៅជាភាសាម៉ាឡេបុរាណថា ម៉ាហារលីកា។ ហ្វីលីពីនធ្លាប់គិតគូរដាក់ឈ្មោះខ្លួនឯងថា ម៉ាឡេស៊ី ប៉ុន្តែត្រូវបានប្រទេសម៉ាឡេស៊ីបច្ចុប្បន្នសំរេចប្រើប្រាស់ឈ្មោះនេះមុននៅឆ្នាំ១៩៦៣ មុនពេលដែលហ្វីលីពីនអាចធ្វើអ្វីកើតទៀតអំពីបញ្ហានេះ។

ប្រទេស ហ្វីលីពីន Phillippine សាធារណរដ្ឋហ្វីលីពីន (ជាភាសាហ្វីលីពីន៖ Repúbliká ng̃ Pilipinas, ជាភាសាអង់គ្លេស៖ Republic of the Philippines) ឬប្រទេសហ្វីលីពីន ជាប្រទេសកើតឡើងពីកំរងកោះ មានទីតាំងនៅអាស៊ីអាគ្នេយ៍ និងមានរដ្ឋធានីនៅទីក្រុងម៉ានីល។ កំរងកោះហ្វីលីពីន​កើតឡើងពីកោះតូចធំប្រមាណ​៧១០៧កោះ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ប្រទេសនៅជិតខាងមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាឡាវ និង សាធារណរដ្ឋចិន (តៃវ៉ាន់)។ ហ្វីលីពីនជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលគ្មានព្រំដែនគោកជាមួយប្រទេសណាមួយ។ ប្រទេសហ្វីលីពីនមានប្រជាជនប្រហែល៨៧លាននាក់ (លំដាប់​ទី១២លើពិភពលោក)។ ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០០៦មានច្រើនជាង ១១៧,៥៦២ពាន់លាន​ដុល្លាអាមេរិក។ មានជនជាតិហ្វីលីពីនច្រើនជាង១១លាននាក់ (១១%នៃប្រជាជនហ្វីលីពីនសរុប) រស់នៅបរទេស។

ហ្វីលីពីនធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញ និង ក្រោយមកអាមេរិក។ ហ្វីលីពីនបានទទួលឯករាជ្យពេញលេញពីអាមេរិក​នៅថ្ងៃទី៤ មិថុនា ១៩៤៦ បន្ទាប់ពីសង្គ្រាមប៉ាស៊ីហ្វិកបញ្ចប់ តាមរយៈសន្ឋិសញ្ញាម៉ានីល។ ក្រោយមកហ្វីលីពីនក្លាយជាប្រទេសប្រជាធិបតេយ្យ​យ៉ាងសន្តិភាព រហូតដល់ការកាន់កាប់អំនាច​របស់លោក ហ្វឺឌីណាន់ ម៉ារកូស ដែលបាននាំទៅដល់ការទំលាក់តំនែងលោក​ដោយបដិវដ្ដន៍កំលាំងប្រជាជន។ បន្ទាប់ពីនោះមក​ស្ថានភាពនយោបាយមានភាពឡើងចុះ ប៉ុន្តែប្រកបដោយសន្ដិភាព។

បច្ចុប្បន្ន ហ្វីលីពីនមានលក្ខណៈស្រដៀងនឹងបស្ចិមប្រទេស ដែលភាគច្រើនក្លាយមកពីវប្បធម៌អេស្ប៉ាញ អាមេរិកឡាទីន និង សហរដ្ឋអាមេរិក។ សាសនារ៉ូម៉ាន់កាតូលិក បានក្លាយជាសាសនាធំជាងគេក្នុងប្រទេស និងក្រៅពីនេះគឺសាសនារបៀបអេស្ប៉ាញ និងឥស្លាម។ ភាសាផ្លូវការនៅហ្វីលីពីនគឺភាសាហ្វីលីពីន និងភាសាអង់គ្លេស

កម្ពុជា ហ្វីលីពីន Cambodia-Phillippine ទំព័រនេះ ធ្វើការវិភាគអំពី ជំហរប្រទេស ហ្វីលីពិន ដែលតែងតែប្រឆាងជាមួយ នយោបាយកម្ពុជា ដោយសារផ្តោតជាសំខាន់ លើបរិបទកម្ពុជា គំាទ្រនយោបាយចិនតែ មួយ ដែលក្នុងនោះរួមមាន៖

  1. ហ្វីលីពិន សម្របសម្រលឲ្យមានជំនួបកំពូលរវាង បក្ស សម​រង្សី និង បក្ស កឹមសុខាក្នុងការ ឈានទៅបង្កើត សម្ព័ន្ធបក្សសង្រ្គោះជាតិនៅក្រុង ម៉ានីល ឆ្នាំ ២០១២។ លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា បាន​ប្រកាស​រួម​គ្នា​ថា គណបក្ស​ប្រឆាំង​ទាំង​ពីរ បាន​ព្រមព្រៀង​ច្របាច់​បញ្ចូល​គ្នា បង្កើត​ជា​គណបក្ស​ថ្មី​មួយ សម្រាប់​ចូលរួម​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១៣។ គណបក្សប្រឆាំង​ថ្មី ដែល​មិន​ទាន់​ដាក់​ឈ្មោះ​នោះ មាន​លោក​សម​រង្ស៊ី ជា​ប្រធាន និង​លោក​កឹម​សុខា ជា​អនុប្រធាន។ក៏​ប៉ុន្តែ​មុន​នឹង​ឈានដល់​ការបង្កើត​គណបក្ស​ថ្មី​រួមគ្នា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក៏​បាន​ព្រមព្រៀង​បង្កើត “​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ” ដើម្បី​បង្រួបបង្រួម​អ្នកប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ​ផងដែរ។ ការសម្រេច​ដូច្នេះ ត្រូវបាន​ប្រកាស​ឡើង​ក្នុង​សន្និសីទកាសែត តាម​វិដេអូ​ខន​ហ្វឺ​រេ​ន រវាង​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចូល​មក​កាន់​ទីស្នាក់កា​រ​កណ្តាល​គណបក្ស​សម​រង្ស៊ី នៅ​ភ្នំពេញ នា​រសៀល​ថ្ងៃ​អង្គារ ទី​១៧​កក្កដា​នេះ។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ជួបជុំគ្នា រយៈពេល​ពីរ​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៦​កក្កដា ឆ្នាំ​២០១២ ដើម្បី​និយាយ​ពី​ការរួបរួម។
  2. មេដឹកនាំហ្វីលីពិន វាយប្រហារផ្នែកនយោបាយ ការទូតជាមួយកម្ពុជា រឿងកម្ពុជាគាំទ្រជំហររបស់ ចិនក្នុងបរិបទ សមុទ្រចិនខាងត្បូង ឆ្នាំ ២០១២ Cambodia-Philippine Diplomatic Tension Over China Sea Dispute
ដោយសារ ២ ចំណុចខាងលើនេះ ទើបខ្ញុំសម្រេចចិត្ត ស្រាវជ្រាវចងក្រងបន្លែម លើឯកសារដែលមានស្រាប់ អំពី ប្រទេស ហ្វីលីពិន ហេតុអ្វី ម្តងប្រឆាំង ចិន ម្តងប្រឆាំងអាមេរិក? ហេតុអ្វី បក្សប្រឆាំងនានានៅកម្ពុជា ចូលចិត្ត លើកយក គំរូ មេដឹកនាំ ហ្វីលីពីន សម្រាប់ធ្វើ ការឃោសនានយោបាយស្តីពី លទ្ធិប្រជាធិប្បតេយ្យ?  ជាចម្លើយសម្រាប់សំនូរខាងលើ គឺដោយសារ៖
  1. ហ្វីលីពិន ធ្លាប់ជារបប សាធារណរដ្ឋហ្វីលីពីន ដែលត្រូវជាមួយ របបសាធារណរដ្ឋខ្មែរ និង បក្សប្រឆាំងមួយចំនួន នៅកម្ពុជាសព្វថ្ងៃ ។
  2. ហ្វីលីពិន ធ្លាប់ជារបប សាធារណរដ្ឋហ្វីលីពីន ធ្លាប់រួម សហការណ៍ជាមួយ សាធារណរដ្ឋតៃវ៉ាន់ ដែលតៃវ៉ាន់ គ្រប់គ្រងមួយភាគធំក្នុងសមុទ្រចិនខាងត្បូង។ តៃវ៉ាន់ ទទួលស្គាល់ដែនទឹកហ្វីលីពិន មានទំហំធំ ជាង ដែលចិន សប្បទានឲ្យទៅ ហ្វីលីពីន។
  3. ហ្វីលីពីន មានជំលោះនៅសមុទ្រចិនខាងត្បូងជាមួយ ប្រទេសនានាដូចជា៖
    1. ប្រទេស ចិន
    2. ប្រទេស ហុងកុង
    3. ប្រទេស តៃវ៉ាន់
    4. ប្រទេស វៀតណាម
    5. ប្រទេស ព្រុយណេ
    6. ប្រទេស ម៉ាឡេស៊ី និង 
    7. ប្រទេស ឥណ្ឌូនេស៊ី
  4. ដូចដែលមាន ០៧ ប្រទេស គូសផែនទីសមុទ្រចិនខាងត្បូង ត្រួតស៊ីគ្នា ទើប ហ្វីលីពីន មិនចង់ដោះស្រាយបញ្ហាជាមួយ ចិន និង ប្រទេសកម្ពុជា ព្រោះកម្ពុជាគាំទ្រ ចិន ។
  5. ក្នុងវិស័យយោធា ហ្វីលីពីន មានកម្លាំងទ័ពដូចតទៅ៖
    1. កងទ័ពជើងគោក ១៥ ម៉ឺននាក់ និងទ័ពបម្រុង ១២ ម៉ឺននាក់
    2. កងទ័ពជើងទឹក ២,៥ ម៉ឺននាក់ និង បម្រុង ១,៥ ម៉ឺននាក
    3. កងទ័ពជើងអាកាស ១,៥ ម៉ឺននាក់

ក្នុងចំណុចទី ៥ ឃើញថា ហ្វីលីពីន មិនអាចធ្វើសង្រ្គាមជាមួយ ចិន បើទោះជា ហ្វីលីពីន សហការណ៍ជាមួយ វៀតណាមប្រឆាំងចិន ក៍នឹងមិនអាចឈ្នះក្នុងសង្រ្គាមសមុទ្រចិនខាងត្បូង។ យយោបាយ ហ្វីលីពីន ប្រែប្រួលដូចជា ឆ្នាំ ២០១២-២០១៦ ហ្វីលីពីន គាំទ្រ ចិន និង រុស្សី ចំណែកឆ្នាំ ២០២០  និង ២០២១ នេះ ហ្វីលីពីន ងាកមកគាំទ្រ អាមេរិក និង AUKUS ៖ ចំណុចនេះ មានន័យថា គាំទ្រចិន គឺប្រឆាំងវៀតណាម ដើម្បីឲ្យវៀតណាម វ៉ៃចិន។ សភាពការណ៍បន្ទាប់ គឺ វៀតណាម ទន់ដៃ ក្នុងជំលោះជាមួយចិនផ្នែកអាវុធ យោធា និង ពាណិជ្ជកម្ម ជាពិសេស រឿង បញ្ហការកូវីដ ១៩ ដែលវៀតណាម គ្មានជំនួយពីប្រទេសចិនសម្រាប់ វាក់សាំងកូវីដ ដូចនេះ វៀតណាមទន់ដៃ ជាហេតុនាំឲ្យ ហ្វីលីពីន ងាកទៅ រកអាមេរិកវិញ ដើម្បីទបទល់ជាមួយ ចិន ។
  1. ហ្វីលីពីន សហការណ៍ជាមួយចិន ដើម្បី ស្រាវជ្រាវរុករករ៉ែរួមគ្នាក្នុងតំបន់មានជំលោះ
  2. បញ្ឈប់សកម្មភាព នាវាចរ នាវាចម្បាំង ទូកនេសាទរបស់ចិន ដែលចូលដែនទឹក ដែលហ្វីពីន គិតថាជា កម្មសិទ្ធរបស់ ហ្វីលីពីន ចម្ងាយ ៣៧០ គម ពី ច្រាំង 
  3. សម្លេងឆ្នោតគាំទ្រ អ្នកប្រដាល់ ប៉ាគីអៅ ដែលលំអៀង អាមេរិក មានសន្ទុះ ធៀបជាមួយសម្លេងគាំទ្ររបស់ ឌូឌើតេ ដូច្នេះបានជាប្រធានាធិបតី ហ្វីលីពីន ងាកចេញពី ចិន  និង ប្រឆាំងចិនវិញ 
ករណី អាមេរិក និង ហ្វីលីពីន សហការណ៍ជាថ្មី គឺដើម្បីផលប្រយោជន៍ គឺ
  1. នយោបាយហ្វីលីពីន សម្រេចបណ្តេញចេញ ប៉ាគីអៅ ស្តេចប្រដាល់ ចេញពីឆាកនយោបាយ
  2. នយោបាយហ្វីលីពីន ចំណេញផ្នែកជំនួយយោធា ពីសហរដ្ឋអាមេរិកកាំងឡើងវិញ
  3. នយោបាយហ្វីលីពីន នាំឲ្យ អាមេរិកចំណេញបាន មូលដ្ឋានយោធានានានៅ ហ្វីលីពិន
  4. នយោបាយហ្វីលីពីន ដឹងថា តៃវ៉ាន់ នឹងចាញ់សង្រ្គាមជាមួយចិន ដូច្នេះ តៃវ៉ាន់ធ្លាក់ក្នុង កណ្តាប់ដៃចិន ចំណែក ហ្វីលីពីន ផុតពីដៃ ចិន មិនរស់ក្រោមអំណាចចិន តែអាច ក្រោយអំណាច អាមេរិកកាំង !។











លទ្ធផលបោះឆ្នោត ឆ្នាំ ២០២២








ផែនទី ភូមិសាស្រ្តនយោបាយ ហ្វីលីពីន

ផែនទី ភូមិសាស្រ្តនយោបាយ ហ្វីលីពីន