Monday, November 4, 2024

វិស្វកម្ម ស្ថាបនា ​ផ្លូវ​ក្រវាត់​ព្រំដែន​

ដំណើរការ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ នឹងធ្វើការវិភាគលើ ដំណើរ ជំហាន គោលបំណង និងចំណុចខ្សោយសេសសល់ ធៀបជាមួយ ការងារវិស្វកម្មនៅបណ្តាប្រទេសនានាលើសកលោក ដើម្បីរក្សាបាននៅ វិស្វកម្មបរិស្ថាន វិស្វកម្ម ទេសចរណ៍ វិស្វកម្មស៊ីវិល រួមបញ្ចូល វិស្វកម្មយោធា បង្កើតជា ប្រព័ន្ធវិស្វកម្មការពារព្រំដែន ប្រកបដោយ សន្តិភាព ការអភិវឌ្ឍន៍។

វិស្វកម្ម ស្ថាបនា ​ផ្លូវ​ក្រវាត់​ព្រំដែន​

ជំហាននៃការស្ថាបនាផ្លូវ ថ្នល់( ជំហានត្រួសៗ)

ប្រភេទផ្លូវថ្នល់ចែកតាមថ្នាក់វត្ថុធាតុផ្សំរួមមាន (១) ផ្លុវដី , (២) ផ្លូវក្រួសក្រហម, (៣) ផ្លវថ្មភ្នំ (៤)ផ្លូវខ្សាច់ ស, (៥)​ ផ្លូវកៅស៊ូ និង (៦)​ផ្លូវបេតុង។

ប្រក្រតិទិនការងារ បោសសំអាតគ្រាប់មីន បោសសំអាតគម្របព្រៃឈើ

ជំហានទី ៥ ការបោសសម្អាតព្រៃឈើ 

ការធ្វើផែនការ រួមមាន ០៨ ចំណុចដូចតទៅ

  1. Step 1: Assess Your Site ជំហានទី ១៖ ដោយការប្រើប្រាស់់ផែនទី សណ្ឋានដី ផែនទីផ្លូវទឹក ផែនទី ព្រៃឈើ ផែនទីព្រំដែន រួចប្រើប្រាស់ ដ្រូន drone ឬ ថ្មើជើង ដើម្បីរៀបចំជា ផែនទីថ្មី ។
  2. Step 2: Locate Nodes of Interest ជំហានទី ២៖ គឺជាការ យកផែនទី សណ្ឋានដី ផ្សំបណ្ចូលជាមួយ ផែនទីគមនាគមន៍ ផែនទី ផ្លូវទឹក...ដើម្បី មានជារូបភាព ថ្មីមួយ តាមអ្វីដែលយើង ចង់បាន ចង់រក្សាទុក ដូចជា អាងស្តុកទឹក
  3. Step 3: Assess the Path Between Nodes ជំហានទី ៣ ជាការគូសខ្សែផ្លូវ ដើម្បីទៅ ក្បែរ ចំណុចដៅ ដូចជា ខ្សែព្រំដែន បង្គោលព្រំដែន ឬ ស្ទឹង ប្រឡាយ ព្រែក ជាដើម។
  4. Step 4: Begin a Physical Trail Layout ទំហានទី ៤៖ ការកាប់ ឈូសផ្លូវ តូច ផ្លូវដើរថ្មើជើង ដើម្បី ងាយសម្រាប់គ្រឿងចក្រចូល តំបន់ត្រូវ ស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែននោះ។
  5. Step 5: Clear the Curb Above ជំហានទី ៥ៈ ការ យកចេញនៅ ឧបសគ្គនៅផ្ទៃខាងលើដី 
  6. Step 6: Clear the Curb Below ជំហានទី ៦៖ ការយកចេញ ឧបសគ្គនៅក្នុងជម្រៅដី 
  7. Step 7: Path Material Selection ជំហានទី ៧៖ ការស្ថាបនាផ្លូវលំ trail 
  8. Step 8: Voila! You Made a Trail! ជំហានទី ៨៖ គម្រោងស្ថាបនាផ្លូវថ្នល់ បានសម្រេច នោះឈានដល់កម្រិត អញ្ជើញភ្ញៀវមកទស្សនា តំបន់ព្រំដែន ឬ តំបន់បង្គោលព្រំដែន..
ដំណើរការ​ សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ (ដំណាក់កាលឈូសឆាយដើមឈើ)

  1. Step 1: Determine If You Need Help សិក្សាវិភាគតម្រូវការគួរជួលគេ ឬ ធ្វើដោយខ្លួនឯង ? ការជ្រើសរើសក្រុមហ៊ុនដេញថ្លៃ
  2. Step 2: Research Whether a Permit is Required ការស្រាវជ្រាវវិភាគ ការពារការបាក់ដី សំណឹក ខូចបរិស្ថាន បង្ករសម្លេងខ្លាំង
  3. Step 3: Establish a Budget ការសិក្សារវិភាគអំពី ថវិការចំណាយសរុប
  4. Step 4: Secure Multiple Estimates ការវិភាគ អំពីតម្រូវការគ្រឿងចក្រ និង លទ្ធភាពដែលគ្រឿងចក្រមានបច្ចុប្បន្ន
  5. Step 5: Mark and Fence Off Protected Areas ការកំណត់ទឹកដើមឈើ ត្រូវរក្សាទុក ( បាញ់ថ្នាំ) បឹង ស្ទឹង ព្រែក ត្រូវរក្សាការពារ
  6. Step 6:  Remove Existing Buildings and Structures ការរុះរើសំណង់ ឬ ស្ពាន លូ ចាស់
  7. Step 7: Clear All Trees, Shrubs, and Vegetation ការកាត់ ដើមឈើ ដំណាំ ព្រៃឈើ បំបែកផ្ទាំងថ្ម
  8. Step 8: Begin Grubbing and Remove the Stumps ការឈូស រុញចេញ ដឹកចេញនូវ ដើមឈើ កំទេចឈើ ផ្ទាំងថ្ម
  9. Step 9: Fill in the Holes and Grade the Land ការរុញ គៀដីបំពេញ ចំណុចទាប បង្ហាប់ដី 
Different Types of Land Clearing Techniques ការងារ បច្ចេកទេស ក្នុងការ បោសសំអាតការដ្ឋាន ដោយប្រើប្រាស់តាម វិធី៖
  1. Bulldozing ម៉ាស៊ីនរុញដី Bulldozer 
  2. Cut and Grind ការប្រើម៉ាស៊ីន កាត់ដើមឈើ
  3. Pullover Method ការប្រើបច្ចេកទេសទាញ (ច្រវ៉ាក់ទាញរំលំដើមឈើ)
  4. Pile and Burn ការប្រើប្រាស់បច្ចេកទេស ប្រមូលដើមឈើផ្តុំ និង​ដុតកំទេចចោល)
ការស្ថាបនា កម្រាលល្បាយថ្ម តាមប្រពៃណី
បច្ចេកទេសទំនើប ការក្រាលល្បាយថ្ម ដោយប្រើគ្រឿងចក្រវិស្វកម្ម
បច្ចេកទេសទំនើប ការប្រើប្រាស់ រូឡូ កិនបង្ហាប់
បច្ចេកទេសទំនើប ការបើកផ្លូវចរាចរភ្លាមៗ
ការបាញ់ទឹកស្រោច និងការកិនបង្ហាប់
ប្រក្រតិទិនការងារ ស្ថាបនាផ្លូវ ដោយក្រាលក្រួសក្រហម

  1. ការងាររាវមីន និងគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទំហំផ្ទៃដី
  2. ការងារបោសសម្អាតព្រៃឈើ កាយដី បំបែកថ្ម
  3. ការងារក្រាលល្បាយថ្មភ្នំ កម្រាស់ ...ប្រវែង....ទទឹង  រួចកៀ កិនបង្ហាប់ ស្រោចទឹក តាមបច្ចេកទេស 
  4. ការងារបំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួនស្លាក 
  5. ការងារដាំបង្គោលនាំផ្លូវ 
  6. ការងារបំពាក់ស្លាកពត៍មានគម្រោងចំនួន ??? ស្លាក
ប្រក្រតិទិនការងារ ស្ថាបនាផ្លូវ Hightway រួមមាន
  1. ការសិក្សាប្លង់មេ ការគូសប្លង់ ផែនទី សិក្សាគម្រោង ប្រព័ន្ធបង្ហូរទឹក ស្ពាន
  2. ការរៀបចំការដ្ឋានសំណង់ ការកាប់ព្រៃឈើ ដើមឈើ ឈូសឆាយពង្រាយ បង្ហាប់ ដឹកចេញដីគ្មានគុណភាព ដើម្បី កសាងស្រទាប់បាត ដើម្បី ជាជ ហានស្ថាបនា គ្រឹះថ្នល់
  3. ការស្ថាបនា គ្រឹះថ្នល់ទី ១ និង គ្រឹះទី ២ Base and Subbase ដើម្បីឈានទៅធ្វើ Surface Course ជាផ្ទៃ រឹង មិនជ្រាបទឹក ដើម្បីធានា ទ្រទំងន់ស្រទាប់ល្បាយ ថ្មកៅស៊ូ
  4. ការស្ថាបនា ល្បាយកៅស៊ូ និងការ អ៊ុតកៅស៊ូ Paving and Compaction ជាការកិនបង្ហាប់ល្បាយ ថ្ម ឬ បេតុង រឹងមាំ​ បំពាក់ប្រព័ន្ធចម្រោះទឹកកាកសំណល់ ទឹកភ្លៀង និងការ អ៊ុយកៅស៊ូ ដើម្បីធានាការរអិល រលោង មិនជ្រាបទឹក ប្រៀបដូចជា ការអ៊ុយកាត!
  5. ការស្ថាបនា ផ្លូវថ្នល់ គំនូស ស្លាកចរាចរ គន្លងផ្លូវរថយន្ត .សញ្ញាប្រាប់ទិស
  6. ការធ្វើតេស្ត ស្តង់ដាគុណភាពផ្លូវថ្នល់
ការងារ ស្ថាបនាផ្លូវ Highway រួមមាន
ប្រក្រតិទិនការងារ ជួលជុលផ្លូវ ដោយក្រាលក្រួសក្រហម

  1. ការងារ វាស់ស្ទង់ស្ថានភាពផ្លូវ
  2. ការងារ ពិសោធន៍សម្ភារៈសំណង់
  3. ការងារ រៀបចំការដ្ឋាន
  4. ការងារ ចល័តគ្រឿងចក្រ
  5. ការងារ គៀ កាយ សម្អាតតួរផ្លូវចាស់
  6. ការងារ ចាក់បំពេញដី ស លើកកម្ពស់តួរថ្នល់
  7. ការងារ ធ្វើពិសោធន៍ជាក់ស្តែង Proof Rolling
  8. ការងារ ធ្វើតេស្ត Sand Cone រកដង់ស៊ីតេស្ងួតអតិបរិមា
  9. ការងារ ធ្វើគ្រឹះរង ( ក្រួស ក្រហម ) កម្រាស់ ០,២០ ម
  10. ការងារ ធ្វើពិសោធន៍ជាក់ស្តែង Proof Rolling 
  11. ការងារ ធ្វើតេស្ត Sand Cone រកដង់ស៊ីតេសម្ងួត
  12. ការងារ រៀបចំសម្អាតការដ្ឋាន

ប្រក្រតិទិនការងារ ស្ថាបនាផ្លូវក្រួសក្រហម

  1. ការងារឈូសពង្រីកតួរថ្នល់ ជីកគាស់គល់ឈើ
  2. ការងារជីកដីគ្មានគុណភាព
  3. ការងារចាក់ដី ស លើកកម្ពស់ និង ពង្រីក
  4. ការងារចាក់ដីល្បាយថ្មភ្នំ
  5. ការងារសំអាតការដ្ឋាន

ប្រក្រតិទិនការងារ ការងារស្ថាបនាដាឡូ មុខ ១ ចំនួន....កន្លែង ទទឹង... កំពស់...

  1. ការងារស្ថាបនាផ្លូវវាង ?
  2. ការងារវាយសំណង់មុខទឹកចាស់?
  3. ការងារជីករណ្តៅសម្រាប់ដាក់ដាឡូ
  4. ការងារបង្ហាប់គ្រឹះសម្រាប់ បាតគ្រឿងបង្គំសំណង់
  5. ការងារចាក់បេតុងគ្រឿងបង្គំសំណង់
  6. ការងារសំអាតការដ្ឋាន

ប្រក្រតិទិនការងារ ការងារស្ថាបនាលូ មុខកាត់ ....? សរុបចំនួន ....កន្លែង

  1. ការងារស្ថាបនាផ្លូវវាង
  2. ការងារជីករណ្តៅសម្រាប់ដាក់លូ
  3. ការងារបង្ហាប់គ្រឹះ បាតគ្រឿងបង្គំសំណង់
  4. ការងារចាក់បេតុងគ្រឿងបង្គំសំណង់
  5. ការងារកប់រណ្តៅលូ
  6. ការងារសំអាតការដ្ឋាន
ប្រក្រតិទិនការងារ ការងារស្ថាបនា លូមូល ទទឹងផ្លូវ
  1. ការងារវាស់ស្ទង់ស្ថានភាពផ្លូវ
  2. ការងារពិសោធន៍សម្ភារៈសំណង់
  3. ការងាររៀបចំការដ្ឋាន
  4. ការងារចល័តគ្រឿងចក្រ
  5. ការងារគៀ កាយ សម្អាត
  6. ការងារ ជីកដីធ្វើគ្រឹះ
  7. ការងារ ចាក់បេតុងធ្វើលូ និង គ្រឿងបង្គំ
  8. ការងារ លុបលូ និង សម្អាតការដ្ឋាន

ប្រក្រតិទិនការងារ រៀបចំ របាយការណ៍ឯកសារ និង របាយការណ៍

  1. របាយការណ៍ សេដ្ឋកិច្ច សង្គម និង បច្ចេកទេស
  2. របាយការណ៍ ធរណីមាត្រនៃផ្លូវ
  3. វិធីសាស្រ្ត សាងសង់
  4. ទីតាំងយកសម្ពារៈ
  5. គម្រោងបញ្ជី ប៉ាន់តម្លៃ
  6. ប្លង់បច្ចេកទេសពំនុះកាត់ទទឹងផ្លូវ និង ដាឡូ
  7. ប្រក្រតិទិនអនុវត្តន៍ការងារ
  8. ផែនទី បង្ហាញទីតាំងគំរោង (​តំបន់ ការដ្ឋាន)
  9. របាយការណ៍សិក្សា មុន ធ្វើការសាងសង់
  10. រូបថតស្ថានភាពទីតាំងជាក់ស្តែង មុនសាងសង់ និង មុនពេលជួលជុល
  11. ទិន្ធន័ួឋានលេខា
  12. ប្លង់វាស់ស្ទង់ លំអិត
  13. របាយាការណ៍សិក្សាតួរថ្នល់ចាស់សង់
  14. រចនាសម្ព័ន្ធ ការគ្រប់់គ្រងការដ្ឋាន
  15. បញ្ជីគ្រឿងចក្រសម្រាប់អនុវត្តន៍ការងារ
  16. បទដ្ឋាន និងចំនួន នៃការធ្វើពិសោធន៍
  17. តារាងបរិមាណសម្ពារៈ ត្រូវការប្រើប្រាស់ (តម្រូវការសម្ភារៈ)
  18. តារាងសង្ខេបបរិមាណ ឯកតា និង តម្លៃ
  19. បញ្ជីបាន់តម្លៃ ( គម្រោងបញ្ជីប៉ាន់តម្លៃសរុបរួម  (ស្នើរសុំដំបូង), បញ្ជីបាន់តម្លៃលំអិត, បញ្ជីបាន់តម្លៃចំណាយសម្ភារៈ, បញ្ជីប៉ាន់តម្លៃចំណាយប្រេងឥន្ទនៈ, បញ្ជីប៉ាន់តម្លៃចំណាយ ពលកម្ម, បញ្ជីចំណាយលម្អិត.......។ល។
  20. របាយការណ៍បញ្ចប់សុពលភាព កិច្ចសន្យា ប្រគល់ ទទួល

Hout Songhak សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០ ១០៥ អង្គ/នាក់ បានចូលរួមបរិច្ចាគ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចំនួនប្រមាណជាង ២៦លានដុល្លារ

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំព្រះករុណាទូលព្រះបង្គំ ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន" ហើយចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ។

ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាក និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លាអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)។

វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ ខ្ញុំបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។   បន្ថែមលើនេះ នៅថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ច នឹងធ្វើសន្និសិទ្ធកាសែត ដើម្បីបង្ហាញអំពីផែនការលំអិតនៃការប្រើបា្រស់ថវិកាមូលនិធិក្នុងការកសាងផ្លូវក្រវ៉ាត់ព្រំដែន។ 

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ។

ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេន ថ្វាយ ជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ»៕

Samdech Thipadei Hun Manet, Prime Minister of Cambodia 

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទា ខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន១,៦៦០ នាក់។ 

សម្តេចធិបតី បានលើកឡើងថារាជរដ្ឋាភិបាលបានចាត់ទុកគណៈមេធាវីជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការធ្វើអន្តរកម្មរវាងមេធាវីដែលជាអ្នកចូលរួមអនុវត្តច្បាប់ផ្ទាល់ជាមួយក្រសួងយុត្តិធម៌។ គណៈមេធាវីកម្ពុជាបានចួលរួមជួយដោះស្រាយបញ្ហាផ្នែកច្បាប់សម្រាប់ប្រជាជន ចូលរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿង ចូលរួមជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបានរៀបចំមេធាវីស្ម័គ្រចិត្តជួយក្នុងកិច្ចការសង្គមផ្សេងៗ។ ជាមួយគ្នានេះ សម្តេចធិបតី បានសម្រេចបង្កើតក្រុមអ្នកច្បាប់ផ្ទាល់របស់សម្តេច ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋលើតម្រូវការផ្លូវច្បាប់ ជាពិសេសប្រជាជនក្រីក និងជនងាយរងគ្រោះ។ 

សម្តេចធិបតី បានលើកឡើងថាការប្រើប្រាស់យន្តការច្បាប់ដើម្បីធានាឱ្យសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិ ក៏ដូចជាការធារនូវសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទៅ គឺជាររឿសំខាន់បំផុត ដែលអាចធានាបាននូវសេចក្តីសុខទាំងអស់គ្នា។ ក្នុងន័យនេះ ការប្រើប្រាស់វិធានការច្បាប់ដើម្បីទប់ស្កាត់នូវអំពើក្រុមជ្រុលនិយមមួយក្រុមនៅក្រៅប្រទេសដែលមានគំនិតទុច្ចរិតបំផុសចលាចលបាតុកម្មហឹង្សាផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅមិនឱ្យបានសម្រេច គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងស្របតាមក្រប់ខណ្ឌច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ពព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានប្ររសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ៦,៤លាននាក់ ក្នុងចំណោម ៨,២លាននាក់នៃអ្នកបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស បន្តការក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជាតិ។ ការផ្លាស់ប្តូររដ្ឋាភិបាលនៅកម្ពុជាត្រូវបានកំណត់យ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ គឺដោយការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង។ ដូចច្នេះការអនុវត្តច្បាប់ចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយអំពើហិង្សាមិនប្រជាធិបតេយ្យ គឺរឿងត្រឹមត្រូវ ដែលជាការអនុវត្តច្បាប់ ដើម្បីការពារច្បាប់ ការពារសន្តិភាព ស្ថិរភាព និងភាពសុខសាន្តនៃសង្គមជាតិ។

ក្នុងឱកាសនេះដែរ សម្តេចធិបតី បានអំពាវនាវដល់ជនរួមជាតិសូមកុំឱ្យមានការចង់ចាញ់ចង់ឈ្នះគ្នាលើប្រធានបទ(CLV-DTA) សម្តេចធិបតី បានអះអាងថា ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពរដ្ឋ និងជាចំណុចរួមរបស់សាធារណមតិទូទៅ គឺការដាក់ចេញនូវផែនការច្បាស់លាស់មួយចំនួន ដោយផ្តោតលើការការពារទឹកដី ការពារអធិបតេយ្យភាព និងអភិវឌ្ឍខេត្តទាំង៤ជាប់ព្រំដែននេះ ឱ្យបានកាន់តែរីកចម្រើន។ សម្តេចធិបតី បានបញ្ជាក់ថា ទាំនេះមិនមែនជារឿងថ្មីនោះទេ រាជរដ្ឋាភិបាលគ្រប់អាណត្តិកន្លងទៅតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះទឹកដី និងអធិបតេយ្យភាពជាតិ។ យើងបានដាក់ចេញនូវយន្តការជាក់លាក់ដូចជា ការបោះបង្គោលព្រំដែនដោយផ្អែកលើផែនទីដែលបានតម្កល់នៅអង្គការសហប្រជាជាតិ; ការអភិវឌ្ឍន៍តំបន់ព្រំដែន; ការរុញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលមានផ្លូវព្រំដែនជាគោល; ជំរុញកំណើនប្រជាជននៅតាមតំបន់ព្រំដែន និងការអនុវត្តច្បាប់អន្តោប្រវេសន៍។  ម្តេចធិបតី បានថ្លែងថា ផ្លូវក្រវាត់ព្រំដែនជាង ២,៦៦០គីឡូម៉ែត្រ យើបានបន្តធ្វើរួចប្រវែង ១,៣០០គីឡូម៉ែត្រ នៅសល់១,៣០០គីឡូម៉ែត្រទៀត បានដាក់ផែនការកសាងឱ្យហើយនៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ហើយកាលពីខែកក្កដាថ្មីៗនេះ សម្តេចបានចុះហត្ថលេខាផ្តល់ថវិកាជាង ២០០លានដុល្លារ។ 

សម្តេចធិបតី បានលើកឡើងថាការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះសាធារជនដែលបានចូលរួមដោយបរិច្ចាគដោយស្ម័គ្រចិត្តក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនចាប់ពី១០០រៀល រហូតដល់ ១លានដុល្លារ ដែលបានបង្ហាញពីស្មារតីស្នេហាជាតិពិតប្រាកដ ហើយការចូលរួមពីគ្រប់មជ្ឈដ្ឋានមិនត្រឹមតែជាកាយវិការព្រួយបារម្ភប៉ុន្តែ ជាសកម្មភាពជាក់ស្តែងក្នុងការការពារទឹកដីរបស់ប្រទេស។ 

មុននឹងបញ្ចប់ សម្តេចធិបតី បានប្រកាស់ជូននូវថវិកាដែលមូលនិធិទទួលបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ ទទួលបានថវិកាប្រមាណ១៩លានដុល្លារ។ ចំពោះការធានានូវតម្លាភាព នឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សាយដំណឹងជូនប្រជាពលរដ្ឋ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម នឹងធ្វើផែនការលម្អិត និងរាយការណ៍ជាសាធារណៈ ជូនប្រជាពលរដ្ឋអំពីគម្រោងដែលត្រូវធ្វើ៕

Samdech Thipadei Hun Manet, Prime Minister of Cambodia 

កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ហើយដែលចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជាច្រើននៅតាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹមសប្បាយរីករាយក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេនថ្វាយជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង  ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ ៕

ក្រុមការងារមូលនិធិបាន និងកំពុងខិតខំរៀបចំលិខិតថ្លែងអំណរគុណជូនដល់បងប្អូនប្រជាពលរដ្ឋជាសប្បុរសជនជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមបន្តអំពាវនាវដល់ជនរួមជាតិ មេត្តាបន្តចូលរួមឱ្យបានកាន់តែច្រើនមូលមីបន្ថែមទៀត ហើយក្រុមការងារមូលនិធិនឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ ៕

Chham Chhany 

ខ្ញុំ ឆាំ ឆានី សូមសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ពិសេសប្អូនៗយុវជន ពលករ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទាមទារឲ្យលុបគម្រោង CLV ~ DTA ។ យើងនិងបន្តចូលរួមឃ្លាំមើល និងទាមទារឲ្យខាងតែបាន ឲ្យលុបគម្រោង CLV ~ DTA ទាំងស្រុងជាស្ថាពរ ។ 

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង​ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ហើយសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះនឹងដាក់ជូនរដ្ឋសភាអនុម័តក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីរដ្ឋសភាអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះហើយព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រមលុបចោលកិច្ចព្រមព្រៀង​ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម-ឡាវ យើងទាមទារទៅរដ្ឋាភិបាលអោយលុបចោលកិច្ចព្រមព្រៀងចំនួន៤ផ្សេងទៀត ព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖

  1. ១-​ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-វៀតណាម-ឡាវ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
  2. ២-​ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា
  3. ៣ - កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម
  4. ៤-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ
  5. ៥-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម។
  6. លើសពីនេះ យើងទាមទារ៖
  7. ១. លុបចោលគម្រោងអភិវឌ្ឍន៍ទាំងអស់ក្រោមឆ័ត្រ CLV ដូចជាត្រូវតែដកហូតដីសម្បទានសេដ្ឋកិច្ចអោយយោធាវៀតណាមនិងក្រុមហ៊ុនវៀតណាមជាង២៤មុឺនហិចតា ក្នុងតំបន់ CLV 
  8. ២. បណ្តេញជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលកំពុងសាងសង់ផ្ទះ រស់នៅនិងធ្វើជាកម្មកររាប់មុឺននាក់លើដីសម្បទានសេដ្ឋកិច្ចអោយយោធាវៀតណាមនិងក្រុមហ៊ុនវៀតណាមជាង២៤មុឺនហិចតា ក្នុងតំបន់ CLV 
  9. ៣. ដោះលែងអ្នកជាប់ឃុំឃាំងក្នុងរឿង CLVជាង៦០នាក់ និងអ្នកទោសមនសិការទាំងអស់។ 

ម្យ៉ាងវិញទៀត យើងក៏ទាមទារអោយលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥និងឆ្នាំ២០១៩ ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យកងទ័ពវៀតណាមត្រួតត្រាកម្ពុជាផងដែរ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញតម្រូវអោយលុបចោលសន្ធិសញ្ញាព្រំដែនខុសច្បាប់នាទសវត្សទី៨០ សម័យកងទ័ពវៀតណាមត្រួតត្រាកម្ពុជា។

សូមរំលឹកថា ការបកស្រាយរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលពីការដកខ្លួនពី CLV ដោយមិនចាំបាច់ឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភាគឺជាការខ្វះការយល់ដឹងខាងផ្លូវច្បាប់។សូមកត់សម្គាល់ថា កិច្ចព្រមព្រៀង​ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍បានក្លាយជាច្បាប់ឆ្នាំ២០១៨ ហើយព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសអោយប្រើច្បាប់នោះឆ្នាំ២០១៨។ ដូច្នេះ នីតិវិធីរដ្ឋសភាត្រូវអនុម័តលុបចោលកិច្ចព្រមព្រៀង​នេះនិងឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រលើព្រះរាជក្រមលុបចោលកិច្ចព្រមព្រៀងនេះផងដែរ។ ថ្ងៃនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង​ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ជូនគណៈកម្មការជំនាញពិនិត្យសិក្សា៕

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥

ចេញផ្សាយ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖ ១៖ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ២៖ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា ៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម ៤៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ ៥៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន៖ CLV មានកិច្ចព្រមព្រៀង៥ប៉ុណ្ណោះ ក្នុងកម្រិតរដ្ឋាភិបាល ហើយគ្មានអ្វីពាក់ព័ន្ធនឹងការរួមបញ្ចូលដែនដីទាល់តែសោះ !

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានអះអាងថា ក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV កម្ពុជាមានកិច្ចព្រមព្រៀងតែ៥ប៉ុណ្ណោះ ក្នុងកម្រិតរដ្ឋាភិបាល ហើយមិនមានការពាក់ព័ន្ធទាល់តែសោះជាមួយនឹងការរួមបញ្ចូលដែនដី ដែលបំភ្លៃដោយក្រុមប្រឆាំង។

សម្តេចបានបានជំរុញឱ្យក្រសួងពាណិជ្ជកម្ម បញ្ចេញសេចក្តីថ្លែងការណ៍គ្រប់១១អង្គប្រជុំ ដោយក្នុងនោះ មានប្រជុំផ្ទាល់ចំនួន១០ និងប្រជុំតាមអនឡាញចំនួន១ ដែលពេលនេះកំពុងត្រៀមសម្រាប់ប្រជុំលើកទី១២ថែមទៀត។

ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន​ សែន បានធ្វើឡើងតាមរយៈថ្លែងសារពិសេសសមួយ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីក្រុមប្រឆាំងមួយចំនួន​បាននាំគ្នាបំភ្លៃការពិតអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាល បានកាត់ដីចំនួន៤ខេត្ត ​នៅតំបន់ត្រីកោនរួមបញ្ចូលជាមួយវៀតណាម។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ក្នុងកិច្ចព្រមព្រៀង បញ្ចេញទាំងអស់​ដើម្បីឱ្យសិស្ស និស្សិតយកទៅមើល តើមានចំណុចណា ទាក់ទងជាមួយនឹងការកាត់ដីទេ»។

សម្តេចបានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥ រួមមានដូចតទៅ៖

  1. ១៖ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
  2. ២៖ កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវាតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម
  3. ៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា-វៀតណាម
  4. ៤៖ អនុស្សារណៈស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ ចុះហត្ថលេខា ២៨ មិនា ២០០៨
  5. ៥៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខា១៣ មករា ២០១៣

បើតាម សម្តេចតេជោ ក្រៅពីកិច្ចព្រមព្រៀងទាំងនោះ មានអនុស្សារណៈដែលចុះហត្ថលេខាដោយ ស្ថាប័នមួយថែមទៀត។ ប៉ុន្តែក្នុងកម្រិតរាជរដ្ឋាភិបាល គឺមានកិច្ចព្រមព្រៀង៥នេះទេ។ សម្តេចបានបន្តថា ក្រៅពីនោះ គឺមានផែនការមួយចំនួនទៀតដូចជា ទី១៖ ផែនការទាក់ទិនជាមួយនឹងផែនការកែសម្រួលសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតំបន់ អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម ២០១០-២០២០ ទី២៖ ​ផែនការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ទី៣៖ ផែនការអភិវឌ្ឍទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍ និងទី៤៖ ផែនការឧស្សាហកម្មកៅស៊ូតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «គ្មានអ្វីទាក់ទិនទាល់តែសោះ តែនេះជាការសម្អុយ និងលាបពណ៌ជំរុញ​នូវអំពើក្បត់»៕

កម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាអភិវឌ្ឍន៍តំបន់ត្រីកោណឲ្យទៅជាមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍

(សៀមរាប)៖ នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម សម្តេចតេជោ ហ៊ុន សែន លោក ថុងលូន ស៊ីសូលីត និង លោក ង្វៀង ស៊ុនហ្វុក បានប្តេជ្ញារួមគ្នាថា នឹងប្រឹងប្រែងអភិវឌ្ឍន៍តំបន់មានព្រំដែនជាប់គ្នាទាំង៣ប្រទេស ដែលហៅថាតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ឲ្យ ក្លាយទៅជាមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏ធំមួយនៅក្នុងតំបន់។

ការប្តេជ្ញាបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV លើកទី៩ នៅទីក្រុងសៀមរាបអង្គរ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ។ នៅក្នុងកិច្ចប្រជុំនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលចម្រុះ (JCC) កម្ពុជា បានរាយការណ៍អំពីរបាយការណ៍វឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទាក់ទិនការអនុវត្តផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេស CLV, លទ្ធផលកិច្ចប្រជុំ CLV-JCC លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ និងលទ្ធផលកិច្ចប្រជុំកំពូល CLV លើកទី៨ ស្តីពី DTA នៅក្នុងប្រទេសឡាវ កាលពីឆ្នាំ២០១៤។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នា នាយករដ្ឋមន្ត្រី នៃប្រទេសទាំងបី បានប្តេជ្ញាចិត្តបន្តអនុវត្តន៍ផែនការមេកែសម្រួលសម្រាប់ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រាប់ DTA នៃប្រទេស CLV ឆ្នាំ ២០១០-២០២០ និងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) នៅក្រោមកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី បានអនុម័តឲ្យមានការចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួល និងជំរុញពាណិជ្ជកម្មរវាងប្រធាន JCC នៃប្រទេស CLV ដើម្បីពង្រីកការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មសម្រាប់តំបន់ត្រីកោណ។

សម្តេចតេជោ ហ៊ុន សែន លោក ថុងលូន ស៊ីសូលីត និងលោក ង្វៀង ស៊ុនហ្វុក ក៏បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការទូលំទូលាយ ដើម្បីប្រែក្លាយ CLV DTA ឲ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍ដ៏ធំនៅក្នុងតំបន់។

លើសពីនេះនាយករដ្ឋមន្ត្រីប្រទេស CLV បានស្វាគមន៍ចំពោះការបន្តផ្តល់ជំនួយផ្សេងៗរបស់ប្រទេសជប៉ុន និងដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍ DTA និងបានបង្ហាញជំហរគាំទ្រចំពោះការដាក់បញ្ចូលកម្មវិធីវេទិកាយុវជន, ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល CLV លើកទី១០ ក៏ដូចជាគម្រោងអាទិភាពចំនួន១៥ ដែលស្នើឡើងដោយប្រទេសទាំងអស់ សម្រាប់ការអនុវត្តនាពេលអនាគត។

ការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ត្រូវបានរំពឹងថា មានប្រជាពលរដ្ឋក្នុងខេត្តចំនួន១៣ នឹងទទួលបានប្រយោជន៍ពីការអភិវឌ្ឍន៍នេះ រួមមាន៖ ពលរដ្ឋខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ (ខេត្តក្នុងប្រទេសកម្ពុជា) ខេត្តអាត់ តាពី សាឡាវ៉ាត់ សេកុង និងខេត្តចំប៉ាសាក់ (ខេត្តក្នុងប្រទេសឡាវ) និងខេត្តកន់ទំ យ៉ាឡាយ ដាក់ឡាក់ ដាក់ណុង និង ខេត្តប៊ិញហ្វឿក (ខេត្តក្នុងប្រទេសវៀតណាម)៕

ហេតុ​អ្វី​បាន​កម្ពុជា​ផ្ដួចផ្ដើម​នូវ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​?

ព័ត៌មានសង្គម

 By ឈិន ធារ៉ាត់July 25, 2024

ដើម្បី​ឲ្យ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ការ​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច សង្គម និង​រក្សា​បាន​នូវ​សន្តិសុខ សណ្ដាប់​ធ្នាប់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្ដេច​តេជោ​ហ៊ុន សែន ដែល​កាល​នោះ​មាន​វ័យ​៤៧​ឆ្នាំ បាន​ផ្ដួចផ្ដើម​បង្កើត​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដែល​មាន​ប្រទេស​ជាប់​ព្រំដែន​គ្នា​ទាំង​៣ គឺ​កម្ពុជា ឡាវ និង​វៀតណាម នៅ​ឆ្នាំ​១៩៩៩​។ នៅ​ពេល​បង្កើត​កិច្ច​សហប្រតិបត្តិការ​នេះ​ឡើង សម្ដេច​បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​ឡាវ បន្ទាប់​មក​ក៏​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​វៀតណាម​ទៀត ហើយ​ប្រទេស​ទាំង​២​ក៏​បាន​ទទួល​សំណើ​កម្ពុជា​។ កាល​នោះ​នាយករដ្ឋមន្ត្រី​ឡាវ គឺ​លោក ស៊ីសុវត្ថិ កែវប៊ុនផាន់ ចំណែក​នាយករដ្ឋមន្ត្រី​វៀតណាម​គឺ លោក ផាម វ៉ាន់ ខាយ បច្ចុប្បន្ន​អតីត​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​រូប​បាន​ទទួល​មរណភាព​អស់​ហើយ​។ នេះ​ជា​ការ​ថ្លែង​ជា​សាធារណៈ​របស់​សម្ដេច​តេជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ជាតិ ដើម្បី​បញ្ជាក់​ទៅ​កាន់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​កាន់​តែ​ច្បាស់​អំពី​ដំណើរ​ដើមទង​នៃ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ។

កិច្ច​ប្រជុំ​កំពូល​ដំបូង​នៃ​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ធ្វើ​ឡើង​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ក្នុង​ឆ្នាំ​១៩៩៩​។ លើក​ទី​២ នៅ​ឆ្នាំ​២០០២ នៅ​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា អ្នក​ដែល​និយាយ​ថា​គំនិត​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ផ្ដើម​ដោយ​វៀតណាម​តាំង​ពី​ឆ្នាំ​១៩៩៥ ជា​ការ​លើកឡើង​ដោយ​គ្មាន​ភស្តុតាង និង​គ្មាន​ការ​អៀនខ្មាស​។

មាន​កត្តា​សំខាន់​៤​យ៉ាង ដែល​ត្រូវ​តែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។

ទី១​៖ ការ​តភ្ជាប់​សេដ្ឋកិច្ច ដែល​ផ្ដោត​សំខាន់​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា រួម​មាន​គមនាគមន៍ អគ្គិសនី ការ​ផ្លាស់ប្ដូរ​ទំនិញ ទេសចរណ៍ ការ​ផលិត និង​ការ​នាំចេញ ដែល​ត្រូវ​ពឹង​ពាក់​លើ​កំពុង​ផែ​សមុទ្រ​វៀតណាម​។

ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ​លើ​គមនាគមន៍ អគ្គិសនី​នៅ​មិន​ទាន់​មាន​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ឡើយ ដូច្នេះ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ក្រចេះ​ត្រូវ​ប្រើ​ប្រាស់​អគ្គិសនី​ពី​វៀតណាម ចំណែក​ស្ទឹងត្រែង​ត្រូវ​ប្រើ​អគ្គិសនី​មក​ពី​ឡាវ​។

ទី២​៖ គិតគូរ​ទៅ​ដល់​បញ្ហា​សន្តិសុខ និង​ការពារ​ជាតិ ដោយសារ​តំបន់​ត្រីកោណ​នេះ ជា​តំបន់​ដាច់ស្រយាល សម្បូរ​ព្រៃឈើ និង​ភ្នំ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​លាក់​ខ្លួន​របស់​ពួក​ឧក្រិដ្ឋជន ជួញ​ដូរ​មនុស្ស គ្រឿងញៀន និង​បទល្មើស​ព្រៃ​ឈើ រហូត​ដល់​មាន​ទាំង​ចលនា​ប្រដាប់​អាវុធ​ផ្សេងៗ​ផង​ដែរ​។ ដូច្នេះ​តាម​រយៈ​កិច្ច​សហប្រតិបត្តិ​មួយ​នេះ វា​បាន​ជួយ​ឲ្យ​រដ្ឋ​ទាំង​៣ សហការ​គ្នា​ទប់​ស្កាត់​បញ្ហា​ដូច​បាន​លើក​ឡើង​ខាង​លើ​មិន​ឲ្យ​កើត​មាន​បាន​ឡើយ​។

ទី៣​៖ ផ្ដល់​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​​សុខាភិបាល​។ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​កម្រិត​ណា​មួយ ជា​បច្ចេកទេស​អាច​ធ្វើ​លើ​ទឹក​ដី​កម្ពុជា ឬ​ទឹក​ដី​ឡាវ ឬ​ទឹក​ដី​វៀតណាម​។ ដូចជា​នៅ​ក្នុង​កម្មវិធី​សហប្រតិបត្តិការ​នេះ ផ្នែក​ទាក់​ទិន​នឹង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស យើង​មាន​ការ​កសាង​វិទ្យាស្ថាន​សម្រាប់​បណ្ដុះបណ្ដាល​ផ្នែក​ឧស្សាហកម្ម​នៅ​ខេត្ត​ស្ទឹងត្រែង សម្រាប់​ការ​បណ្ដុះបណ្ដាល​ជនជាតិ​កម្ពុជា វៀតណាម និង​ឡាវ​។

ចំណែក​វិស័យ​សុខាភិបាល ដោយសារ​កាល​នោះ​កម្ពុជា​នៅ​មាន​ភាព​ទន់​ខ្សោយ ប្រជាជន​មួយ​ភាគ​នៅ​ខាង​ខេត្ត តរនគិរី មណ្ឌលគិរី និង​ក្រចេះ​បាន​ឆ្លង​កាត់​ទៅ​ព្យាបាល​នៅ​វៀតណាម តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍ វៀតណាម​បាន​អនុគ្រោះ​ផ្ដល់​សេវា​សុខាភិបាល​ជូន​ប្រជាជន​ខ្មែរ​ដោយ​ស្មើ​ភាព​គ្នា​នឹង​ប្រជាជន​វៀតណាម​ដែរ​។

សម្ដេច​តេជោ​ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា ការ​ចរចា​ជា​មួយ​ប្រទេស​ជិតខាង មិន​ថា​ជា​មួយ​វៀតណាម ថៃ ឡាវ ទេ លោក​តែងតែ​ស្នើ​សុំ​ឲ្យ​គេ​ជួយ​អនុគ្រោះ​ចំពោះ​កម្ពុជា​ក្នុង​ការ​ផ្ដល់​វ៉ាក់សាំង និង​ជួយ​សង្គ្រោះ​ដល់​អ្នក​ដែល​មាន​ជំងឺ​ធ្ងន់ និង​ស្ត្រី​ដែល​ត្រូវ​ឆ្លង​ទន្លេ ដោយ​ត្រូវ​ធ្វើ​ការ​វះកាត់​។ កុមារ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា កាល​ពី​មុន​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​ក្នុង​ពេល​ដែល​កម្ពុជា​មាន​ស្ថានភាព​ទន់​ខ្សោយ គឺ​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​នៅ​ប្រទេស​ជិត​ខាង ដូច​ជា​ឡាវ​ក៏​ធ្លាប់​បាន​ជួយ​កម្ពុជា​ច្រើន​ដែរ លើ​ការ​ចាក់​វ៉ាក់សាំង ព្រោះ​ប៉ុស្តិ៍​សុខភាព​របស់​គេ​បាន​មក​ដល់​ជាប់​ជា​មួយ​ព្រំដែន​មុន​យើង​ទៅ​ហើយ​។

ទី៤​៖ សហការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​តាម​ព្រំដែន ជា​ពិសេស​ទឹក​ជំនន់ និង​ភ្លើង​ឆេះ​ព្រៃ​។ ទិដ្ឋភាព​ជាក់ស្ដែង​ដែល​ធ្លាប់​កើត​មាន​កន្លង​មក​គឺ កាល​ពី​ឆ្នាំ ២០០៧ នៅ​ខេត្ត​រតនគិរី កើត​មាន​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ដ៏​កាច​សាហាវ ដែល​តភ្ជាប់​ជា​មួយ​នឹង​វៀតណាម​។ ទឹក​ជំនន់​កាល​នោះ​មិន​ផ្ដល់​ឱកាស​ងាយស្រួល​សម្រាប់​ការ​ដឹកជញ្ជូន​ជម្លៀស​ប្រជាពលរដ្ឋ​មក​កាន់​ទឹកដី​កម្ពុជា​ទេ​។ ភាគី​ខាង​កម្ពុជា​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ទីក្រុង​ហាណូយ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០០ គ្រួសារ​ទៅ​ទី​ទួល​សុវត្ថិភាព​ខាង​ទឹកដី​វៀតណាម​។ រដ្ឋាភិបាល​វៀតណាម​បាន​ប្រគល់​កិច្ចការ​នេះ ជូន​ក្រសួង​ការពារ​ជាតិ​វៀតណាម​។ ហើយ​ក្រសួង​ការពារ​ជាតិ​វៀតណាម​បាន​បញ្ជា​ទៅ​យោធភូមិភាគ​ទី​៥ របស់​ខ្លួន ជម្លៀស​ប្រជាជន​កម្ពុជា ដោយ​សុវត្ថិភាព​ទៅ​ទី​ទួល​សុវត្ថិភាព​នៅ​ក្នុង​ទឹក​ដី​វៀតណាម ហើយ​រស់​នៅ​ទី​នោះ​ប្រមាណ​ជា ១០​ថ្ងៃ ទើប​បង​ប្អូន​អាច​វិល​ត្រឡប់​មក​កាន់​លំនៅឋាន​របស់​ខ្លួន​វិញ​។

ចំណែក​ភាគី​ខាង​ឡាវ​វិញ កាល​ពី​ឆ្នាំ ២០១៧ អំឡុង​ពេល​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក៏​មាន​ហេតុការណ៍​បាក់​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ឡាវ ភ្លាម​នោះ​ឡាវ​បាន​ជូន​ដំណឹង​បន្ទាន់​មក​កម្ពុជា ដើម្បី​ឲ្យ​ជម្លៀស​ប្រជាជន​ជាង ២០០០ គ្រួសារ ចេញ​ផុត​ពី​តំបន់​ដែល​ទឹក​ត្រូវ​មក​ដល់​។ ខាង​ឡាវ និង​វៀតណាម​សុទ្ធ​តែ​នៅ​ភាគ​ខាង​លើ​នៃ​កម្ពុជា ជា​ពិសេស​ឡាវ​មាន​ទំនប់​ទឹក​ធំៗ​ជា​ច្រើន ដូច​នេះ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ តម្រូវ​ឲ្យ​ឡាវ​ជូន​ដំណឹង​រាល់​បម្រែបម្រួល កម្ពស់​ទឹក កម្រិត​ត្រូវ​ប្រកាស​អាសន្ន និង​ការ​បើក​ទំនប់ទឹក​ជា​ដើម ដើម្បី​ឲ្យ​ភាគី​កម្ពុជា​យើង​បាន​ត្រៀម​ខ្លួន​។

ចំពោះ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ សម្ដេច​បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​ភ្លើង​ឆេះ​ព្រៃ​នៅ​តាម​ព្រំដែន​ខាង​កម្ពុជា​ កម្ពុជា​ចេះ​តែ​ដេញ​ពន្លត់ ដល់​ពេល​ចូល​ទៅ​ក្នុង​ទឹក​ដី​វៀតណាម ប្រសិន​បើ​យើង​គ្មាន​កិច្ច​សហប្រតិបត្តិការ​ទេ គឺ​គេ​ចាត់​ទុក​ថា​យើង​ចូល​ទឹកដី​គេ​ខុសច្បាប់​។ វៀតណាម​ក៏​ដូច​គ្នា បើ​ចង់​ដេញ​ពន្លត់ គឺ​ចូល​មក​ទឹកដី​កម្ពុជា អាច​ចោទ​បាន​ថា​ចូល​មក​ឈ្លានពាន ឬ​ក៏​ឡាវ​ក៏​ដូច​គ្នា​។

សរុប​មក​វិញ តាម​ការ​បញ្ជាក់​របស់​សម្ដេច​តេជោ​ហ៊ុន សែន កិច្ច​សហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍ រវាង​កម្ពុជា ឡាវ វៀតណាម (CLV) បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​សហវិជ្ជមាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​សេដ្ឋកិច្ច​, សន្តិសុខ និង​ការពារ​ជាតិ​, ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​សុខាភិបាល និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។ ដោយ​ឡែក​ប្រទេស​កម្ពុជា​កាល​នោះ ទើប​តែ​ទទួល​បាន​ឯកភាព​ជាតិ និង​សន្តិភាព​ថ្មីថ្មោង នៅ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ជា​ច្រើន ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ក៏​នៅ​ទន់​ខ្សោយ ដូច្នេះ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ កម្ពុជា​ចាត់​ទុក​ថា ជា​អ្នក​ទទួល​ផលប្រយោជន៍​ច្រើន​ជាង​គេ​។

វិស្វកម្ម ស្ថាបនា ផ្លូវ បេតុង
វិស្វកម្ម ស្ថាបនា ផ្លូវ បេតុង
វិស្វកម្ម ស្ថាបនា ផ្លូវ បេតុង

វិស្វកម្ម ស្ថាបនា ផ្លូវ បេតុង

វិស្វកម្ម ស្ថាបនា គ្រឹះ ផ្លូវល្បាយថ្ម
វិស្វកម្ម ស្ថាបនា គ្រឹះ ផ្លូវល្បាយថ្ម