អំពីពិធីបុណ្យចូលឆ្នាំ
គេយកខែទីត ១០ របស់ចិនធ្វើខែទី ១ ហើយខែនោះមានឈ្មោះថាកាតិក (កក្ដិក) (១) ។ នៅពីមុខវាំងគេសង់វេទិការមួយ យ៉ាងធំ ដែលអាចដាក់បានមនុស្សមួយពាន់នាក់ ហើយគេចងប្រទីបជ្វាលា និង ផ្កាផ្ញីជាដើម លំអនៅលើថ្នាក់នោះ ។ នៅ ពីមុខដែលឃ្លាតពីទីនេះប្រមាណជា ២០០ ហត្ថ មានទីលានមួយទៀត គេបន្ដឈើធ្វើជារោងរន្ទា ដែលមានកម្ពស់ដល់ ទៅជាង២០០ហត្ថ ។ ក្នុងយប់នោះគេអុជកាំជ្រួច រន្ទា ផាវបី-បួន ឬ ប្រាំកន្លែង ។ នៅក្នុងរោងនោះ ស្ដេចក៏យាងចេញមក ទត កាំជ្រួច រន្ទា និង ផាវ ដែលគេអុជនៅខាងក្រៅចម្ងាយ ១០០ លី តែគេអាចមើលឃើញ និង ស្ដាប់សូរយ៉ាងច្បាស់ ឮខ្លាំ ងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង ។
មន្ដ្រី និង រាជវង្សទាំងអស់ នាំគ្នាកាន់ទៀន និង ម្លូ ស្លា ដែលជាហេតុនាំឱ្យចំណាយប្រាក់យ៉ាងច្រើន ។ នៅក្នុងពិធីនេះ ស្ដេ ចបានអញ្ជើញពួកទូតបរទេសទៅចូលរួមផងដែរ ។ គេធ្វើដូច្នេះអស់រយៈពេលកន្លះខែ ទើបបានចប់ ។ នៅក្នុងខែនិមួយៗ សុទ្ធតែមានពិធីបុណ្យដែរ ដូចជានៅខែទី ៤ គេបោះឈូង ខែទី ៩ ធ្វើអ៊ាបឡាក់ ( ២ ) ពិធីនេះគេហៅ ប្រជុំមនុស្សចូលក្រុង ហើយហាត់ក្បួនដើរដង្ហែកាត់មុខវាំង ។ ខែទី ៥ គេទទួលយកទឹកមន្ដព្រះពុទ្ធ ពីគ្រប់ទីជិតឆ្ងាយទាំង អាណាចក្រ យកមកស្រោចស្រង់ថ្វាយព្រះរាជជម្រះកាយ ហើយអុំនាវានៅលើគោក ( អុំទូកលើគោក ) ឯស្ដេចយាងឡើងលើ ប្រាសាទទតមកពិធីនេះ ។ ខែទី ៧ ធ្វើពិធីដុតភ្នំស្រូវ ។ ពេលនោះស្រូវទើបនឹងទុំថ្មីៗ គេទទួលយកមកតាមទ្វារខាងត្បូង ហើយគេគរដុត ថាជាការបូជាចំពោះព្រះពុទ្ធ ។ មានស្រីៗច្រើនណាស់ជិះរទេះ ឬ ដំរី នាំគ្នាមកមើលពិធីនេះ ឯព្រះរាជា មិនចេញមកទតពិធីនេះទេ ទ្រង់គង់នៅឯព្រះដំនាក់ ។ ខែទី៨ ធ្វើពិធីអៃលាំ ( ៣ ) ពិធីនេះគេរាំរែក ។ គេចាត់អ្នករាំនិង អ្នកភ្លេងពូកែៗឱ្យចូលទៅរាំអៃលាំក្នុងវាំងរាល់ៗថ្ងៃ ។
ក្រៅពីនេះមានប្រជល់ជ្រូក និង ប្រជល់ដំរីទៀត ។ ពិធីនេះស្ដេ ចក៏អញ្ជើញពួកទូតប្រទេសក្រៅចូលទស្សនាផងដែរ ។ គេធ្វើដូច្នេះរហូតដល់គ្រប់ដប់ថ្ងៃ ។ ឯដទៃទៀត ខ្ញុំមិនបានកត់ ត្រាឱ្យច្បាស់លាស់ទេ ។ អ្នកស្រុកនេះក៏មានអ្នកចេះវិជ្ជាតារាសាស្ដ្រដូចចិនដែរ អាចនឹងដេញរកថ្ងៃខែណាធំ-តូច ឬ សូរ្យគ្រាស ចន្ទគ្រាស ដែរ តែថ្ងៃខែធំ-តូចនេះ មិនដូចគ្នានឹងប្រទេសចិនទេ ។ បើឆ្នាំណាជាឆ្នាំអធិកមាស គេក៏មានលើកខែដែរ ខែដែលត្រូវលើកនោះ គឺខែទី ៩ ( ៤ ) ប៉ុន្ដែខ្ញុំមិនដឹងការនេះសព្វគ្រប់ទេ ។ ក្នុង ១ យប់ គេចែកចេញជាប្រាំយាម ប្រាំពីរថ្ងៃរាប់ជាមួយជុំ គឺដូចគ្នានៅស្រុកចិន ហៅថា កាយ-ពី-ភៀន-ជូ ។
អ្នកស្រុកនេះ គ្មានប្រើនាមក្រកូល ( សែ ) គ្មានឈ្មោះ ហើយមិនចេះកត់ថ្ងៃខែកំណើតផង ភាគច្រើនគេយកឈ្មោះថ្ងៃដែលកើត ហៅជាឈ្មោះមនុស្ស ។ តាមក្បួនយាមថា ក្នុងមួយសប្ដាហ៍ មានពីរថ្ងៃល្អបំផុត បីថ្ងៃល្មមមធម្យ ពីរថ្ងៃអាក្រក់ ហើយថ្ងៃណាត្រូវចេញដំណើរបែរមុខទៅទិបូព៌ ឬ ត្រូវឆ្ពោះទៅទិសបស្ចឹម ។ ពួកស្រីៗក៏ចេះរាប់ថ្ងៃខែដែរ ។ ឆ្នាំទាំង ១២ មានយកសត្វជាតំណាងដូចឆ្នាំរបស់ចិនដែរ តែហៅឈ្មោះខុសគ្នា ឧទាហរណ៍ដូចគេហៅឆ្នាំសេះថា ប៉ុកសាយ ឆ្នាំមាន់ហៅថា ឡាក់ ឆ្នាំជ្រូកហៅថា ចេកលូ និង ឆ្នាំគោហៅ គូ ជាដើម ។
១ = បានជារាប់ពីខែកក្កិត ព្រោះជំនាន់ដើមគេរាប់រនោចមុនខ្នើត គឺពី ១ រោចខែកក្ដិក ទៅជាដើមឆ្នាំខែលេខ ១ ។
២ = លោក ប៉េលីយោត ប្រែថា Ya-lie ហើយចុះសេចក្ដីយល់ថា Ràp Riep។
៣ = លោកប៉េលីយោតប្រែថា Gnai-lan (Ràm)
៤ = តាមពិតយើងលើកខែទី៨ គឺខែអាសាធ ប៉ុន្ដែនេះគឺលោក ជីវ តាក្វាន់ និយាយតាមខ្មែរជំនាន់ដើម ដែលរាប់ពី ១ រោច ខែអាសាធ ទៅដល់ ១ កើតខែស្រាពណ៍ចាត់ជាខែទី ៩ ។
អំពីការកាត់ក្ដី
រឿងប្រជារាស្ដ្រក្ដីក្ដាំគ្នា ពិតមែនតែជាការតូចតាច ប៉ុន្ដែជាការមួយគួរឱ្យចង់ដឹងចង់ឮដែរ ។ រឿងក្ដីក្ដាំរបស់រាស្ដ្រ សុទ្ធតែឡើងគាល់រហូតដល់ស្ដេចឱ្យជម្រះក្ដី ។ ដើមឡើយ ស្ដេចឥតមានវាយតប់ដោយរំពាត់ធំ ឬ តូចឡើយ មានតែពិន័យជាមាសប៉ុណ្ណោះ ។ បើអ្នកនោះមានះមិនព្រមធ្វើតាម ឬ មានទោសធ្ងន់នោះ គេចាប់ចងយកទៅប្រហារជីវិតដែរ គ្រាន់តែនាំចេញទៅទ្វារខាងលិច ហើយឱ្យជីករណ្តៅកប់អ្នកទោសនោះ និង យកដី ឬ ថ្មកប់គ្របពីលើប៉ុណ្ណោះ ។ទោសស្រាលបន្ទាប់មក គឺកាត់ម្រាមដៃជើង មានខ្លះត្រូវគេកាត់ច្រមុះចោលក៏មានដែរ ។
រឿងសហាយស្មន់ និង លេងល្បែង ឥតមានហាមឃាត់ទេ ។ បើប្ដីរបស់ស្រីដែលមានសហាយនោះដឹង គេយកឈើពីរទៅចងគាបជើងរបស់ប្រុសសហាយនោះ ឱ្យឈឺស្ទើរស្លាប់ ។ បក្សពួកខាងប្រុសទាំងប៉ុន្មានត្រូវរួចខ្លួន ។ ឯអ្នកដែលផ្ដើមគំនិតបោកប្រាស់គេ ត្រូវមានទោសដែរ ។ បើមានមនុស្សស្លាប់នៅនឹងទ្វារកំពែង គេយកខ្សែចងអូសទៅទីវាលក្រៅក្រុង ហើយសម័យនោះ គ្មានការពិនិត្យសាកសព្វអ្វីទេ ។
បើគេចាប់បានចោរ ក៏អាចនាំទៅឃុំឃាំងសួរចម្លើយដែរ តែមានការគួរឱ្យអស់សំណើច គឺថា បើគេសង្ស័យថាជននោះជាចោរ ហើយជននោះមិនព្រមទទួលសារភាព គេនឹងយកខ្ទះមកដាំខ្លាញ់ឱ្យក្ដៅមែនទែន ហើយគេឱ្យជននោះលូកដៃទៅក្នុងខ្លាញ់កំពុងពុះនោះឯង ។ បើជននោះជាចោរមែន ក៏ត្រូវរលាករលួយដៃ បើមិនមែនជាចោរទេ ឥតមានរលាកឡើយ ។ ម្យ៉ាងទៀតបើមានគ្រួសារពីរក្ដីក្ដាំគ្នា ហើយរកកាត់សេចក្ដីរកនរណាត្រង់ ឬ វៀចមិនមិនកើត គេធ្វើដូច្នេះ នៅពីមុខវាំងមានប្រាសាទថ្មតូចៗ ១២ ខ្នង ហើយគេបញ្ជាកូនក្ដីឱ្យចូលទៅអង្គុយក្នុងប្រាសាទនោះមួយម្នាក់ ។ គេអង្គុយតាំងពីមួយថ្ងៃ ពីរ បី ឬ បួនថ្ងៃទៅ បើនរណាដែលជាអ្នកធ្វើខុសនឹងច្បាប់នោះ ពិតជាមានភស្ដុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាស់ទេ ក៏ក្អក្ដៅផ្ដាសាយដែរ ។ ឯអ្នកទៀងត្រង់ឥតមានផុល រមាស់អ្វីឡើយ ។ ការវិន័ច្ឆ័យដូច្នេះគេហៅថា គុកសួគ៌ ។
រឿងដូច្នេះបានមកពីព្រះភូមិរក្សាទឹកដីរបស់គេ ពូកែសក្ដិសិទ្ធិណាស់ ទើបគេអាចធ្វើដូច្នេះទៅកើត ។
១ = គុកសួគ៌ គឺជាគុកមួយដែលស័ក្ដិសិទ្ធិ ដូចទេវតាមកកាត់ក្ដីនេះឱ្យ ។
អំពីជំងឺស្រែង ( ២ )
អ្នកស្រុកមានកើតជំងឺស្រែងច្រើនគ្នាណាស់ មកពីគេចូលចិត្ដមុជត្រាំក្នុងទឹក ហើយឧស្សាហ៍លាងសក់ក្បាល តែងមានកើតជំងឺស្រែងច្រើនណាស់ ។ នៅតាមផ្លូវធ្លា ពួកនេះមិនសូវអៀនខ្មាសទេ ។ ខ្ញុំឮគេថា ពួកទាំងនេះតែគេរួមរ័កគ្នាភ្លាម គេចុះទៅងូតទឹកហើយ ដូច្នេះតែងមានជំងឺមូល បណ្តាលឱ្យស្លាប់អស់ ៨-៩ នាក់ដែរក្នុងបណ្តាមួយពាន់នាក់ ។ នៅទីផ្សារ មានលក់ថ្នាំសម្រាប់កែរោគដែរ តែមិនដូចថ្នាំចិនទេ មិនដឹងជាថ្នាំអ្វីឡើយ ថែមទាំងមានគ្រូមន្ដអាគមដើរព្យាបាលរោគឱ្យគេ ជាការគួរឱ្យអស់សំណើចណាស់ ។
១ = លោកប៉េលិយោត ប្រែថាឃ្លង់ ប៉ុន្ដែតាមន័យអក្សរចិនប្រែឱ្យចំ គឺ ស្រែង ។ បើថាឃ្លង់ដូចជាមិនមែន ព្រោះកើតឃ្លង់ឯណាដល់ទៅពេញស្រុក បើឃ្លង់មែន មិនងាយមើលជាទេ ។ បើថាស្រែងនោះ សមមែន ព្រោះជំងឺនេះច្រើនបណ្តាលមកពីការកខ្វក់ ។
អំពីមរណភាព
មនុស្សចាស់គេឥតមានដាក់ក្ដារមឈូសទេ គេយកតែកន្ទេលក្រាលពីក្រោម យកកំណាត់សំពត់គ្របពីលើ ហើយគេយកទៅព្រៃហើយ ។ កាលពីដើម គេក៏ប្រើទង់ព្រលឹង និង ភ្លេងភ្លាត់ហែខ្មោចដែរ ហើយគេលីងលាចពីរមុខបាចតាមផ្លូវនាំមុខខ្មោច លុះលែងទៅដល់ក្រៅក្រុង ដល់កន្លែងស្ងាត់ គេក៏ដាក់ចោលខ្មោចនោះ ហើយត្រឡប់មកវិញ ។ បើមានសត្វខ្លែ ង ឬ តិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់មួយរំពេចទៅ គេថាឪពុកម្ដាយនោះមានភ័ព បានសុខសប្បាយល្អណាស់ តែបើគ្មានសត្វស៊ីសោះ ឬ មានស៊ីដែរ តែមិនអស់វិញ គេបែរជាយល់ថា ឪពុកម្ដាយនេះ មានពៀរ មានទោស ទើបបានដូច្នេះ ។
លុះមកដល់គ្រាឥឡូវនេះ មានគេយកខ្មោចទៅដុតបូជាខ្លះៗហើយ ។ ពួកអ្នកដែលមានជាប់ពូជជាកូនចៅចិន ឪពុកម្ដាយស្លាប់ទៅគេឥតស្លៀកពាក់សកាន់ទុក្ខទេ ។ ប្រុសៗគ្រាន់តែកោរសក់ ក៏ចាត់ជាការកាន់ទុក្ខហើយ ។ ចំណែកស្ដេចវិញ មានប្រាសាទសម្រាប់កប់ ប៉ុន្ដែមិនដឹងជាកប់ខ្លួនទាំងមូល ឬ កប់តែឆ្អឹងទេ ។
អំពីការភ្ជួរដាំ
ប្រហែលជាក្នុងមួយឆ្នាំ គេអាចសាបព្រោះ និង ច្រូតស្រូវបានបី ឬ បួនលើក ពីព្រោះរដូវទាំងបួនមានធាតុអាកាសស្រួលល្អ ដូចជាខែទី ៥ ទី ៦ ដែរ ។ ម្យ៉ាងទៀត ស្រុកនេះគេមិនស្គាល់ដូចម្ដេចថាធ្លាក់ព្រិល ឬ ទឹកកកឡើយ ។ ស្រុកគេ កន្លះឆ្នាំភ្លៀង កន្លះឆ្នាំឥតមានភ្លៀងសោះ ។ ចាប់តាំងពីខែទី ៤ ដល់ទី ៥ តែដល់ពេលរសៀលមានភ្លៀងធ្លាក់រាល់ថ្ងៃ ទឹកនៅក្នុងសមុទ្រទឹកសាប ( ទន្លេសាប ) ជោរឡើងមានកម្ពស់ ៧០ -៨០ ហត្ថ ។ ដើមឈើធំៗលិចនៅសល់តែចុង ឯពួកអ្នកស្រុក រស់នៅក្បែរមាត់ទឹកនោះ បាននាំគ្នារើលំនៅមកជ្រកខាងក្រោយភ្នំវិញ ។
ចាប់ពីខែទី ១០ ដល់ខែទី ៣ នៃឆ្នាំថ្មី គ្មានភ្លៀងមួយតំណក់ទេ នៅក្នុងសមុទ្រទឹកសាបនោះ ធ្វើដំណើរបានតែកូននាវាតូចៗទេ ។ ត្រង់កន្លែងទឹកជ្រៅ មានជម្រៅត្រឹម ៣ ឬ ៥ ហត្ថប៉ុណ្ណោះ ។ ពេលនោះអ្នកស្រុករើលំនៅទៅនៅមាត់ទឹកធ្វើការភ្ជួរដាំវិញ ។ ចំពោះស្រូវ ដល់ទៅពេលណាទុំ ក៏ត្រូវពេលទឹកឡើងដល់ល្មម ។ គេសាបព្រោះដាំតាមកន្លែងដីរបស់គេរក្សារៀងខ្លួន ។ គេភ្ជួរស្រែដោយមិនបាច់ប្រើគោទេ គឺ ចប និង កណ្តៀវរបស់គេ ពិតមែនតែមានសណ្ឋានប្រហាក់ប្រហែលគ្នានឹងរបស់ចិនដែរ តែមិនដូចគ្នាទាំងស្រុងឡើយ ។
មានស្រែព្រៃមួយបែបទៀត គេមិនព្រោះស្រូវធម្មតាទេ ស្រូវដែលគេព្រោះនោះចេះតែលូតឡើងតាមទឹក បើទឹកឡើងដល់កម្ពស់ ១០ ហត្ថ ក៏ស្រូវលូតឡើងកម្ពស់នោះដែរ ។ នេះប្រហែលជាពូជស្រូវមួយបែបផ្សេងទៀតហើយ ។ ស្រែអំពក និង ថ្នាលបន្លែ គេមិនប្រើគ្រឿងស្មោគគ្រោក ដែលជាហេតុនាំឱ្យមិនស្អាតនោះទេ ។ ពួកចិនដែលទៅដល់ស្រុកនោះ ក៏គេមិនហ៊ាននិយាយរឿងពាងលាមកនៅប្រទេសចិនឱ្យពួកនោះដឹងដែរ ព្រោះខ្លាចគេមើលងាយ ។ នៅក្នុងផ្ទះពីរបីខ្នង គេជីករណ្តៅបង្គន់អាចម៍មួយហើយគេប្រក់ស្បូវគ្របពីលើ ។ ដល់កាលណាពេញ គេលប់ចោលវិញ ហើយទៅជីរណ្តៅមួយទៀត ។ ទៅពេលដែលបន្ទោបង់រួច គេតែងតែចុះទៅលាងឯក្នុងស្រះឱ្យបានស្អាតជានិច្ច តែគេយកតែដៃឆ្វេង ទៅលាងទេ ឯដៃស្ដាំគេទុកបរិភោគបាយ ។ ពួកគេមើលឃើញជនជាតិចិនចូលបង្គន់ហើយយកក្រដាសកិត គេសើច ថែមទាំងមិនចង់ឱ្យឡើងលើផ្ទះគេទៀតផង ។ ស្រីៗស្រុកនេះ បត់ជើងតូចឈរដូចប្រុសដែរ ជាការគួរឱ្យអស់សំណើចណាស់ ។
អំពីទឹកដី
ចាប់តាំងពីចូលក្នុងស្រុកចេងផូវមក ខ្ញុំមើលឃើញសុទ្ធតែព្រៃឈើវែងអន្លាយ នៅតាមមាត់ទន្លេដ៏ធំធេង មានដើមឈើធំចាស់បុរាណ និង គុម្ពផ្ដៅស៊ុបទ្រុបចម្ងាយរាប់រយលី ហើយមានសំឡេងបក្សាបក្សីស្រែកទ្រហឹងអឺងកងនៅទីនោះផង ។ លុះទៅដល់ពាក់កណ្តាលទន្លេ ទើបមើលទៅឃើញវាលស្រែដ៏ធំធេង គ្មានឃើញដើមឈើមួយដើមឡើយ គេមើលទៅឃើញតែស្រូវទុំនៅសព្វទិសទីប៉ុណ្ណោះ ។
មានសត្វគោព្រៃរាប់រយរាប់ពាន់បានមកផ្ដុំគ្នាជាហ្វូងនៅទីនោះ ។ មានឫស្សីដុះជាប់គ្នាជាដងព្រៃ មានចម្ងាយរាប់រយលី ហើយឫស្សីទាំងនោះមានជួរបន្លានៅត្រង់គ្រប់ថ្នាំង ។ ទំពាំងឫស្សីមានរសជាតិហាងខ្លាំងណាស់ និង មានភ្នំនៅគ្រប់ទិសទាំងបួនទៀតផង ។
អពីផលានុផល
ស្រុកនេះមានភ្នំច្រើន និង មានដើមឈើប្លែកៗ ។ កន្លែងណាដែលគ្មានដើមឈើទេ គឺជាកន្លែងដែលសត្វរមាស និង ដំរី រស់នៅ ។ ពពួកសត្វស្លាបដ៏មានតម្លៃ និង សត្វម្រឹគដ៏ប្លែកៗ មានច្រើនឥតគណនា ។ មានសត្វចចាតពណ៌ និង រោមល្អិត ភ្លុកដំរី កុយរមាស ឃ្មុំផ្លិតធំៗ ឈើចន្ទន៍ក្រស្នា ក្រវាញ ជ័រចុង បញ្ញើក្អែក ( ជីកេង ) ប្រេងសំរោង ( តៃហួងជី ) ។
ចចាតជាសត្វមួយបែប គេកម្រចាប់វាបានណាស់ ។ នៅក្នុងព្រៃមានស្រះ ឬ ត្រពាំង ហើយនៅក្នុងទឹកនោះមានត្រីជាច្រើន ។ សត្វចចាត វាហើរចេញពីព្រៃមកចាប់ត្រីនោះជាអាហារ ។ ពួកអ្នកព្រៃគេយកស្លឹកឈើបិទបាំងខ្លួនហើយទៅអង្គុយ ក្បែរមាត់ទឹក ។ គេយកមេចចាតធ្នាក់មួយដាក់ក្នុងទ្រុង ដើម្បីនឹងបញ្ឆោតចាប់យកចចាតឈ្មោល គឺនៅនឹងដៃគេមានកាន់លប់មួយទៀត រង់ចាំកាលណាចចាតឈ្មោលមកជិត គេគ្របលប់នោះយកវា ។ គេធ្វើរបៀបនេះក្នុងមួយថ្ងៃទាល់ល្ងាច ជួនកាលចាប់ឥតបានសោះក៏មានដែរ ។ ភ្លុកដំរីមានតែអ្នកដែលនៅក្នុងរូងភ្នំឆ្ងាយដាច់ស្រយាលពីគេ ទើបរកបាន ។ ដំរីមួយស្រុតស្លាប់ទៅ នៅសល់តែភ្លុកមួយគូប៉ុណ្ណោះ ។ ដូច្នេះពាក្យដែលគេធ្លាប់និយាយថា សត្វដំរីក្នុងមួយឆ្នាំប្ដូរភ្លុកម្ដង នោះមិនពិតទេ ។ ភ្នុកណាដែលចាក់នឹងច្បូក ឬ លំពែងបានមក គេទុកជាភ្លុកលេខ ១ បើភ្លុកណាដែលគេបានដោយឃើញវាស្រុតស្លាប់ខ្លួនវាភ្លាម គេចាត់ជាភ្លុកល្អលេខ ២ បើគេរើសបានដោយដំរីស្លាប់យូរឆ្នាំចោលនៅក្នុងរូងភ្នំ គេចាត់ចាធុនអ ន់ជាងគេ ។
ក្រមួនឃ្មុំ គេរកបានពីដើមឈើចាស់ៗ នៅក្នុងភូមិដែលសត្វឃ្មុំមួយប្រភេទមានចង្កេះស្ដួចឆ្មារ ដូចសត្វអង្ក្រងវាធ្វើសំបុក ។ អ្នកស្រុកដែលទៅយកឃ្មុំ តាមទូកតូចៗ គេអាចដាក់បានពីរបីពាន់ផ្លិត ។ ផ្លិតណាដែលធំជាងគេ មានទម្ងន់ដល់ទៅ ៣០-៤០ នាឡិ ឯផ្លិតណាដែលតូច ក៏មិនតិចជាង ១៨ ឬ ១៩ នាឡិដែរ ។កុយរមាសណាដែលពណ៌ស ហើយមានផ្កា គេចាត់ទុកជាកុយល្អ ហើយបើខ្មៅវិញគេទុកជាកុយអន់មិនសូវល្អ ។
ឈើចន្ទន៍ក្រស្នា ដុះនៅក្នុងព្រៃស្បាតព្រៃស្ដុក ។ អ្នកស្រុកទៅកាប់យកបានមកដោយពីបាកណាស់ ព្រោះឈើដែល មានខ្លឹម ។ ឈើនេះមានសាច់ស្រាយកំរាស់៨ ឬ ៩តិក។ ទោះជាដើមតូចក៏មានសាច់ស្រាយ ៤ ឬ ៥ តិកដែរ ។ ក្រវាញ ពួកអ្នកព្រៃគេដាំនៅលើភ្នំ ។
ជ័រចុង គឺជាជ័រឈើម្យ៉ាងដែលអ្នកស្រុកនេះគេយកកាំបិតទៅចោះឈើសំរក់ជ័រមុនមួយឆ្នាំ ដល់ឆ្នាំបន្ទាប់មក ទើបគេទៅយកជ័រនោះមក ។ បញ្ញើជើងកែង ( អ័រគីដេ ? ) ដុះនៅលើមែកឈើមួយប្រភេទ ដូចគ្នានឹងដើមមនដែលដុះផ្ញើនឹងគេដូច្នេះដែរ ហើយគេកម្រនឹងរកបានណាស់ ។
ប្រេងសំរោង គេយកមកពីផ្លែឈើដើមធំមួយប្រភេទដែលមានសណ្ឋានដូចផ្លែដូងល្អិតមូលៗ។ នៅក្នុងផ្លែនោះមាន គ្រាប់ច្រើនទៀត ។ ឯម្រេច ដុះព័ទ្ធលើដើមផ្ដៅមួយគូ មានពណ៌បៃតងដូលស្មៅ បើនៅខ្ចីពណ៌ក៏ខ្ចី និងរិតតែហិរណាស់ផង ។
( សូមរង់ចាំអានភាគ ៤ )