- ប្រាសាទសំបូរព្រៃគុក ប្រាសាទសំបូរព្រៃគុហ៍ ទំព័រស្រាវជ្រាវតូចតាច (assignment) រឿងសំបូរព្រៃគុកៈ តាមការស្រាវជ្រាវ ឈ្មោះដើមគឺ សំបូរព្រៃគុជ (Sambor Prei Kuk: Gambhiresvara (Inscrutable Lord), Sri Ratnesvara (Lord of Precious Stones), Prahasitesvara (The Smiling Lord)។ នគរខ្មែរក្រោយមកត្រូវពួក សៀម ចូលត្រួតត្រាយកគម្ពី ឯកសារ ទៅស្រុកវា រួចពួកវានាំទ័ពមកជីករកតាមឯកសារ ដូច្នេះដូនតា យើងលោកដូរឈ្មោះ ភូមិស្រុក ទូទាំងនគរ...កុំឲ្យខ្មាំងរកឃើញ ដូចជា សំបូរព្រៃគុជ ទៅជាសំបូរព្រៃគុក ខេត្តព្រះតាបង ទៅជាខេត្តព្រះដំបង (សៀមវា ដូរទៅជាខេត្ត បាត់ ដំបងវិញ)
- ប្រាសាទព្រៃគុហ៍ (គុហ ឬគុហា ប្រែថានគរឬប្រទេសដែលអានចេញសូរសៀងជា គុកចំណែកពាក្យគុក ក្នុងវចនានុក្រមសម្តេចជួន ណាត សំដៅកន្លែងដាក់ឃុំឃាំងមនុស្សអ្នកទោស) គឺជារមណីដ្ឋានសំបូរព្រៃគុហ៍ ជាប្រភេទរមណីដ្ឋានវប្បធម៍ និងប្រវត្តិសាស្រ្តដែល មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ទីរួមខេត្តកំពង់ធំ ស្រុកប្រាសាទសំបូរ ដែលមានចំងាយ ៣៧គម ពីទីរួម ខេត្តកំពង់ធំដែលសង់លើដី រាបស្មើមានទំហំ3,000ហិកតា តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង។
- រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃ សាសនា ឧទ្តិសថ្វាយ សវះនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅ ដោយចំលាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់។ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ស្តេចឥសានវរ្មន័ ទី១នៅក្នុង សត ទី៧ (គ.ស. ៦១៦-៦៣៥) នាសម័យចេនឡាក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោល តាំងពីឆ្នាំ១៩៧១មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួន១៤០ប្រាសាទ ហើយនៅប្រាសាទទៅពីទៀត រកមិនទាន់ឃើញ។
- ប្រភេទរមណីដ្ឋានវប្បធម៍ និងប្រវត្តិសាស្រ្តដែល មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរដែលមានចំងាយ ៣៧គម ពីទីរួម ខេត្តកំពង់ធំ ដែលសង់លើដី រាបស្មើមានទំហំ3,000ហិកតា តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុស ស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុក សំបូរបានតែម្តង។ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃ សាសនា ឧទ្តិសថ្វាយ សវះនិយម។
- ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅ ដោយចំលាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់។ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ស្តេចឥសានវរ្មន័ ទី១នៅក្នុង សត ទី៧ (គ,ស 616-635) នាសម័យចេនឡា ក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោល តាំងពីឆ្នាំ១៩៧១ មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួន១៤០ ប្រាសាទ ហើយនៅប្រាសាទទៅពីទៀត រកមិនទាន់ឃើញ។
- (ភ្នំពេញ)៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ ជាថ្ងៃប្រជាជាតិខ្មែរទំាងក្នុង និងក្រៅប្រទេស មានមោទនភាព និងសាទរជាថ្មីម្ដងទៀត បន្ទាប់រំលង(មួយថ្ងៃ) ពីពិធីរំឭកខួប៩ឆ្នាំប្រាសាទព្រះវិហារមកនេះ គឺប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូបានសម្រេចចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ។
- តើប្រាសាទសំបូរព្រៃគុក នាសម័យបុរាណជាទីតំាងអ្វី ? ហើយពាក្យ «ព្រៃគុក» មានន័យយ៉ាងណា ? អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីទីតំាងប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ ចេនឡា។
- ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» បានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជា របស់ព្រះរាជា គឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ ហើយបច្ចុប្បន្នពាក្យ «គុក» ក៏មានន័យអប់រំចិត្ដដែរ គឺមិនមែនជាទីសម្រាប់សប្បាយនោះទេ។
- ដោយក្នុងនោះចំពោះទីតំាង ភូមិសាស្រ្ដប្រាសាទសំបូរព្រៃគុកទៀតសោត បានភ្ជាប់ទៅនឹងទន្លេសាប ដោយមានផ្លូវបុរាណ ចេញពីកំពែងក្រុង។ ក្នុងបរិវេណនៃទីក្រុងនេះ គឺមានកំពែងព័ទ្ធជុំវិញដោយដីពីរជាន់ ហើយជ្រុងខាងលិចប្រវែងប្រមាណ២គីទ្បូម៉ែត្រ និងមានរៀបចំប្រព័ន្ធផ្លូវទឹកយ៉ាង សំបូរបែបទៀតផង។ ចំពោះការរស់នៅរបស់ប្រជាជនរស់វិញ មានចំនួនរាប់ម៉ឺនគ្រួសារ និងនៅចំកណ្ដាលក្រុង មានការរៀបចំអាសនៈយ៉ាងធំ សម្រាប់ព្រះរាជាធ្វើសវនការ ផងដែរ។
- អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់អះអាងប្រាប់ Fresh News និង Khmer Talkingឲ្យដឹងថា៖ ពាក្យ «គុក» ជាពាក្យត្រឹមត្រូវនៃប្រាសាទសំបូរព្រៃគុក មានន័យសំដៅទៅលើប្រាសាទ, សំណង់, ទីកន្លែងឬទីងងឹត, កន្លែងស្ងប់ស្ងាត់អប់រំចិត្ត ចំណែកពាក្យ «គុហ៍» សម្តៅទៅដល់រូងអ្វីមួយដូចជារូងភ្នំជាដើម។ លោក រត្ន័ សណ្ដាប់ បានបន្ដថា ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះ ការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះបានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។ ក្នុងនោះចំពោះការកសាងក៏មានច្រើនដំណាក់កាលផងដែរ បានន័យថា ចាប់ពីស.វ.ទី៧ ដល់ស.វ.ទី១១ ជាបន្ដបន្ទាប់ មានប្រមាណជា៨០ប្រាសាទ។ តែក្នុងចំណោមប្រាសាទនេះ គឺភាគច្រើនបានកសាងក្នុងរាជ្យស្ដេចបីអង្គគឺ៖ ទីមួយ៖ ឥសានវរ្ម័នទី១ ទីពីរ៖ ព្រះបាទមហេន្រ្ទវរ្ម័ន និងទីបី៖ ព្រះបាទភវរ្ម័នទី២ ព្រោះតែហេតុនេះ បានជាប្រាសាទសំបូរព្រៃគុក ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថ មានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១នេះឯង។
- ក្នុងចំណោមប្រាសាទទំាងនេះផងដែរ ចំពោះចំណុចពិសេសផ្នែករចនាបថនោះ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។ ជាចុងបញ្ចប់លោក បានថ្លែងថា ស្ថិតក្នុងដំណាក់កាលប្រវត្ដិក្រោយមក ប្រាសាទសំបូរព្រៃគុក នៅឆ្នាំ១៩១១ ត្រូវបានជនជាតិបារំាងលោក ហង់រី ប៉ាតម៉ង់ទីចេ (Henri Parmentier) ជាតំណាងសាលាបារំាងចុងបូព៌ា (EFEO) លោក បានធ្វើការសិក្សាលម្អិត និងបានបែងចែកប្រាសាទសំបូរព្រៃគុកនេះ ជាបីក្រុម៖ ១៖ ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទសាងចាស់ជាងគេស.វ.ទី៧។ ២៖ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។
- តមកទៀត ក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ១៩៧០មក ក្រុមប្រាសាទសំបូរព្រៃគុក ក៏ស្ថិតនៅក្នុងភាពឯកកោ នឹងមានការគំរាមកំហែងពីធម្មជាតិម្ដងទៀត។
- បច្ចុប្បន្ន ប្រាសាទសំបូរព្រៃគុក ស្ថិតក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន បានរះ និងបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែត ក្នុងនាមប្រជាជាតិខ្មែរ ធ្លាប់មានអរិយធម៌ដ៏រុងរឿង និងបានស្រែកប្រាប់ទៅពិភពលោកថា «កម្ពុជាបានសន្ដិភាព» ហើយ៕
- ក្រុមប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីខ្មែរសម័យចេនឡា នាសវត្សទី៧ ដែលមានវឌ្ឍនភាពឡើងក្នុង រជ្ជកាល ព្រះបាទឥសានវរ្ម័នទី១ ដែលមានឈ្មោះថា ឥសានបុរ ជាមជ្ឈមណ្ឌលសាសនាដ៏សំខាន់នាសម័យមុនអង្គរ និងសម័យអង្គរ។ រមណីដ្ឋាននេះ ស្ថិតនៅកណ្តាលព្រៃស្ងាត់ និងបានរំលេចទៅដោយសំណល់ប្រាសាទឥដ្ឋ កសិន្ទុ កំពែង សំណង់ធារាសាស្ត្រ សម្រាប់ប្រើប្រាស់ និងជំនឿសាសនា។
- បើតាមឯកសារកត់ត្រា របស់ក្រសួងវប្បធម៌ នៅក្នុងសម័យសង្គ្រាមអាស៊ីអាគ្នេហ៍ សំបូរព្រៃគុក បានទទួលរងនូវការខូចខាតពីការវាយប្រយុទ្ធគ្នា។ ក្នុងអំឡុងពេលនោះ ការស្រាវជ្រាវ ការថែរក្សា និងការការពារប្រាសាទ និងវត្ថុបុរាណបានបង្អាក់ដល់ដំណើរការនេះ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរនៃសង្គ្រាម។
- នៅឆ្នាំ ១៩៩២ រាជរដ្ឋាភិបាលកម្ពុជា បានត្រួតពិនិត្យតំបន់នេះឡើងវិញដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពាក់ព័ន្ធដទៃទៀតបានចាប់ផ្តើមបំពេញការងាររបស់ខ្លួន ដើម្បីការពាររមណីយដ្ឋានដ៏មានតម្លៃនេះ៕
- ប្រវត្តិសាស្រ្តនៃសម្បូរព្រៃគុហ៍ ទីក្រុងបុរាណដែលប្រាសាទសម្បូរព្រៃគុហ៍ត្រូវបានរកឃើញនាពេលបច្ចុប្បន្ននេះត្រូវបានគេកំណត់ថាជាឦសានបុរៈដែលជារាជធានីនៃចេ នឡានៅសតវត្សទី 7 ។
- ចេនឡាជាអតីតសាមន្តរដ្ឋនៃនគរវ្នំនោះគឺជាការមួយនៃរដ្ឋដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេប៉ុន្តែវាបានកើនឡើងជាបណ្តើរអំ ណាចនិងទីបំផុតបានចិត្រសេនាមហេន្ទ្រវរ្ម័នរបស់ស្តេចនៅក្នុងសតវត្សទី 7 ហ្វូណនដើមរបស់ខ្លួន។ លក្ខណៈពិសេសបុរាណវិទ្យាក្រុមចម្បងវិមានទាំងនេះត្រូវបានគេនិយាយថាបានបង្កើតឡើងដោយព្រះបាទឦសានវរ្ម័នដែលជាបុត្រារបស់ ស្ដេចចិត្រសេនបាន។
- ការតុបតែងដែលមានស្ថាបត្យកម្មខ្មែរនិងចម្លាក់ដែលត្រូវបានចាត់ថ្នាក់ជារចនាបថសម្បូរ: ឈ្មោះនេះបានមកពីវិមានទាំងនេះចុះថ្ងៃទីក្នុងឆមាសទីមួយនៃសតវត្សទី 7 ។ ពីពេលនេះតទៅនេះគឺជារដ្ឋនគរនាំមុខគេនិងរួមទាំងប្រទេសកម្ពុជាត្រឹមត្រូវ។ លើសពីនេះទៀតស្នងបន្តជាច្រើនរជ្ជកាលស្ដេចប្រហែលជាបានរក្សាវិមានទាំងនេះជារាជធានីរបស់ពួកគេ។ សតវត្សរ៍បន្ទាប់ពីការស្លាប់របស់ព្រះបាទជ័យវរ្ម័នទីមួយដែលជាស្ដេចចុងក្រោយនៃនគរនៅក្នុងឆមាសទីពីរនៃសតវត្សទី 7 នេះគឺជារយៈពេលងងឹតមួយនៅក្នុងប្រវត្តិសាស្ត្រនៃចេនឡា។ ទោះជាយ៉ាងណា, ត្រូវបានឆ្លុះបញ្ចាំងជាថ្មីម្តងទៀតដោយមានការចូលរបស់ព្រះបាទជ័យវរ្ម័នទី II ដែលបានបង្កើតទំរង់រដ្ឋាភិបាលថ្មីមួយដែលឥឡូវនេះត្រូវបានសំដៅជាប្រាសាទអង្គរនៅដើមសតវត្សទី 9 នេះ។ ការតុបតែងនៃប្រាសាទតៅ (ក្រុមកណ្តាល) មានលក្ខណៈស្រដៀងគ្នាទៅនឹងរចនាប័ទ្មនៃសាកសពជាកម្មសិទ្ធិរបស់អំឡុងពេលនៃព្រះបាទជ័យវរ្ម័នទី II, នេះជាពិសេសរូបចំលាក់សត្វតោលក្ខណៈប្រហាក់ប្រហែលនឹងរូបចំលាក់នេះបានរកឃើញនៅរាជធានីភ្នំពេញ។ មកពីហេតុផលទាំងនេះស្មុគស្មាញនេះត្រូវបានឱ្យដឹងថាស្ថាបត្យកម្មត្រូវបានសាងសង់នៅក្នុងការរយៈពេលនេះ។
- ទោះជាយ៉ាងណា, ត្រូវបានឆ្លុះបញ្ចាំងជាថ្មីម្តងទៀតដោយមានការចូលរបស់ព្រះបាទជ័យវរ្ម័នទី II ដែលបានបង្កើតទំរង់រដ្ឋាភិបាលថ្មីមួយដែលឥឡូវនេះត្រូវបានសំដៅជាប្រាសាទអង្គរនៅដើមសតវត្សទី 9 នេះ។ ការតុបតែងនៃប្រាសាទតៅ (ក្រុមកណ្តាល) មានលក្ខណៈស្រដៀងគ្នាទៅនឹងរចនាប័ទ្មនៃសាកសពជាកម្មសិទ្ធិរបស់អំឡុងពេលនៃព្រះបាទជ័យវរ្ម័នទី II, នេះជាពិសេសរូបចំលាក់សត្វតោលក្ខណៈប្រហាក់ប្រហែលនឹងរូបចំលាក់នេះបានរកឃើញនៅរាជធានីភ្នំពេញ។ មកពីហេតុផលទាំងនេះស្មុគស្មាញនេះត្រូវបានឱ្យដឹងថាស្ថាបត្យកម្មត្រូវបានសាងសង់នៅក្នុងការរយៈពេលនេះ។ លើសពីនេះសិលាចារឹកមួយចំនួននៅក្នុងប្រាសាទសម្បូរ (ភាគខាងជើងគ្រុប) ត្រូវបានចុះកាលបរិច្ឆេទនៅសតវត្សទី 10 ក្រោមរជ្ជកាលរបស់ស្តេចនោះ Rajendra VARMANII ។ និងក្រុម Robang រមាសដែលត្រូវទីតាំងប្រហែល 2 គីឡូម៉ែត្រខាងជើងពីតំបន់ប្រាសាទសំខាន់, មានសិលាចារឹកផ្សេងទៀតរបស់ខ្ញុំរយៈពេលព្រះបាទព្រះបាទសូរ្យវរ្ម័ន។ ការតុបតែងនិងរូបសំណាកមួយចំនួនផ្សេងទៀតជាកម្មសិទ្ធិរបស់រចនាប័ទ្មចុងសម័យអង្គរត្រូវបានបញ្ជាក់ពីប្រាសាទទាំងនេះ។ ភស្តុតាងជាប្រវត្តិសាស្រ្តនេះបានបង្ហាញថាបូជនីយដ្ឋានទាំងនេះត្រូវតែជាកម្មសិទ្ធិរបស់ទីក្រុងគោលការណ៍ខេត្តសំខាន់បន្ទាប់ពីរយៈពេ លជាមុនអង្គរ។ ពីខាងលើទស្សនៈប្រវត្តិសាស្រ្ត, ក្រុមនៃប្រាសាទនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាដែលមិនត្រឹមតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់តំបន់ទាំងមូ លនៃតំបន់អាស៊ីអាគ្នេយ៍, សម្រាប់ពួកគេគឺជាសំណង់ស្ថាបត្យកម្មសំឡេងតែមួយគត់ដែលនៅសល់ដែលជាគំរូស្ថាបត្យកម្មនិងចម្លាក់នៃរយៈពេលដំបូងនៅក្នុងបរិ មាណច្រើនគួរសម។
- ១ រមណីដ្ឋានសំបូរព្រៃគុហ៍គេចែកចេញជា ៤ ធំគឺ៖ ២ World Heritage Status ៣ កំណត់ចំណាំ ៤ ឯកសារយោង រមណីដ្ឋានសំបូរព្រៃគុហ៍គេចែកចេញជា ៤ ធំគឺ៖[កែប្រែ] 1. ក្រុមប្រាសាទខាងជើង ៖ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។ ប្រាសាទតោ 2. ប្រាសាទកណ្តាល ៖ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។ 3. ក្រុមប្រាសាទខាងត្បូង ៖ ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ក្រុមប្រាសាទទាំងនេះជា អតិតរាជធានី។ 4. ក្រុមប្រាសាទក្រោលមាស ៖ មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។ កំណត់ព្រំប្រទល់ការពារប្រាសាទ ប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់នេះគេបានកំណត់ ៣ តំបន់សំរាប់ការពារដូចខាងក្រោម ៖ ១ .ចំងាយ ៣០ម ពទ្ធ័ជុំវិញកំពែងខាងក្រោមនិងមាត់ស្រះ ២ .ចំងាយ៣០០មពទ្ធ័ជុំវិញតំបន់ទី១ ៣ .ចំងាយ១៥០០មពទ្ធ័ជុំវិញតំបន់ទី២ ប្រាសាទសំបូរព្រៃគុហ៍ មានដើមឈើតូចធំ រុក្ខជាតិ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៏ ។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុកបានទាក់ទាញភ្ញៀវទេសចរណ៏ បរទេសនិងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្ពស់ ជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង ។ ប្រាសាទសំបូរព្រៃគុហ៍ ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឈន៏ប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ។ “សម្បូណ៍ព្រៃគុក” សេចក្តីផ្តើម ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅលើជ្រោយតំបន់អាស៊ីអាគ្នេយ៍ ហើយទទួលរបបខ្យល់មូសុង (ក្តៅ-សើម)។ កត្តាអាកាសធាតុបែបនេះ អនុគ្រោះយ៉ាងខ្លាំងដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិនានា ដែលជាសម្បត្តិ ធម្មជាតិសំរាប់ប្រទេសនេះ ។ បន្ថែមទៅលើមរតកធម្មជាតិនេះ ប្រទេសកម្ពុជាមានប្រាង្គប្រាសាទនិងរមណីយដ្ឋាន ដ៏ច្រើនទៀតនៅលើទូទាំងផ្ទៃប្រទេស ។ ក្នុងចំណោមស្ថាបត្យកម្មអំពី ឥដ្ឋ ថ្ម តូច ធំ ទោល ឬមានប្លង់ស្មុគ្រស្មាញ យើងអាចផ្តោតអារម្មណ៍ទៅលើ ក្រុមប្រាសាទនៅអង្គរ ដូចជាប្រាសាទភ្នំបាខែង ប្រាសាទមេបុណ្យ ប្រាសាទប្រែរូប ប្រាសាទបាពួន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ៘ ដែលជាកសិណក្នុងវិស័យការប្រើប្រាស់ប្រាជ្ញា និងការប៉ិនប្រសព្វនៃខ្មែរជំនាន់នោះ ។ យើងខ្ញុំមានអារម្មណ៍ដិតជាប់ទៅលើក្រុមប្រាសាទ “សម្បូណ៍ព្រៃគុក” ដែលតាមឯកសារប្រវត្តិសាស្ត្រ បានប្រាប់យើងថាជាសម័យនៃប្រទេសចេនឡាឡើងដល់ដំណាក់កាលយ៉ាងខ្ពស់នៃ “ធម្ម” ដែលប្រជាជនខ្មែរមាន របៀបរបបរស់នៅក្រោមការដឹកនាំនៃព្រះរាជាដ៏មានមហិទ្ធិរិទ្ធិ ។ ដោយយល់ថាវិស័យដទៃទៀត ក្នុងនោំមាន សិស្បៈផងដែរ ដែលអាចចាត់ទុកជាពុម្ព និង ខ្នាតនៃសិល្បៈខ្មែរសម័យខាងក្រោយ ទើបយើងបានស្នើដល់ក្រុម ប្រឹក្សា គរុកោសល្យនៃមហាវិទ្យាល័យបុរាណវិទ្យា ដើម្បីជ្រើសយកជាប្រធានបទសំរាប់សិក្សាស្វែងយល់បន្ថែម ទៅលើសម័យកាលនោះ ដែលអស់លោកអ្នកប្រាជ្ញាទាំងខ្មែរ ទាំងបរទេសបានសិក្សាយ៉ាងច្រើនរួចមកហើយ ពិសេសវិស័យសិលាចារឹក ។ ដោយយល់ថាក្រោយពីប្រទេសជាតិ បានវិលមករកសភាពដូចដើមវិញ ក្រោយពីសង្គ្រាមមនោគមវិជ្ជា ១៩៧៥ ព្រះរាជាណាចក្រកម្ពុជាឈានទៅរកដំណាក់កាលអភិវឌ្ឍន៍ថ្មី ។ ដូចនេះយើងខ្ញុំមានបំណងស្រាវជ្រាវ ចងក្រងអ្វីដែលមានមុនឆ្នាំ ១៩៧៥ និងត្រួតពិនិត្យបន្ថែមអ្វីដែលនៅសេសសល់ និង អ្វីខ្លះដែលត្រូវបន្ថែមដូចជា សំណល់នៃប្រាង្គប្រាសាទ បណ្តាញធារាសាស្ត្រ ហើយនឹងបរិស្ថានជុំវិញ ដោយគួបផ្សំជាមួយប្រវត្តិសាស្ត្រ និងរឿង ព្រេង ហើយនឹងការចងចាំរបស់ព្រឹទ្ធាចារ្យនៃតំបន់នោះផង នាចុងទសវត្សឆ្នាំ ១៩៩៥-១៩៩៦ នេះ ។ នៅក្នុងចំណោមប្រទេស ដែលមានទីតាំងនៅលើភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រទេសភូមា បច្ចុប្បន្ន និងមានប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី ប្រទេស កម្ពុជា មានប្រវត្តិសាស្ត្រពិតរបស់ខ្លួន ដែលធ្លាប់មានព្រំដែនលាតសន្ធឹងទៅឆ្ងាយនាភាគខាងជើង និងខាងត្បូង តាំងពីការកកើតរាជាណាចក្រ ព្យុ នៅលើទឹកដីមកដំណាលគ្នា និងការវាតទីនៃអំពូរ ព្យុ ថៃ ភូមា ម៉ុងគោល និង ខ្មែរ ។ តាមរយៈនៃការធ្វើអន្តោប្រវេសកម្ម នៃសាសន៍ខាងលើដែលធ្វើដំណើរអំពីតំបន់ខាងជើង ហើយមកតាំងទី នៅលើផែនដីដែលមានអំណោយផលសំរាប់ចិញ្ចឹមជីវិត ដូចជានៅក្នុងតំបន់ វាលរាបនៃទន្លេ អ៊ីរ៉ាវ៉ាឌីសាល់វិន ទន្លេមេណាម និងទន្លេមេគង្គ ។ ប្រជាជនពោលខាងលើបានបង្កើតជារាជាណាចក្ររៀងៗខ្លួន ហើយទទួលយកវប្ប ធម៌ពីគឺ ៖ ក្រុមប្រទេសទទួលវប្បធម៌ក្លឹង្គ និងក្រុមប្រទេសទទួលវប្បធម៌ចិន ។ ប្រទេសកម្ពុជា ដែលមានកំណើតចេញអំពីចេនឡា បានទទួលឥទ្ធិពលវប្បធម៌ក្លឹង្គដូចប្រទេសភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ីដែរ ។ ក្លឹង្គបានយក “ធម្ម” (១) មកសាបព្រោះទៅលើប្រទេសដែលយើងហៅថា ៖ “ប្រទេសទទួលឥទ្ធិពលក្លឹង្គ” តាមរយៈឯកសារសរសេរនៃប្រទេសចិន (២) យើងបានស្គាល់ឈ្មោះហ្វូណន (នគរភ្នំ) និងចេនឡា ដែលបានក្លាយជាប្រទេសកម្ពុជាបច្ចុប្បន្ន ។ ព្រះមហាក្សត្រចេនឡាបានកសាងអរិយធម៌របស់ខ្លួននៅលើទឹកដីនៃ អតីតទីក្រុងឦសានបុរៈ ។ ទីនោះមានប្រាសាទកសាងអំពីឥដ្ឋជាច្រើន ព្រមទាំងភស្តុតាងនៃការប្រើប្រាស់អក្សរ សំស្ក្រឹត ហើយនឹងក្បាច់លំអដែលរក្សាទម្រង់ដើមនៃក្បាច់លំអបែបក្លឹង្គ នាសម័យបាល្លាវា (Pallava) ។ បន្ថែម ពីលើទម្រង់សិល្បៈ យើងក៏បានយល់ដឹងបន្ថែមអំពីទស្សនៈសាសនា ដែលនៅលាយឡំជាមួយតថភាពនៃទម្រង់ ស្ថាបត្យកម្មនាសម័យឦសានបុរៈ ។ ក្រោយពេលដែលយើងបានមិនទាំងស្រុង អំពីវប្បធម៌ពោលខាងលើ យើង មានឆន្ទះមួយដ៏មោះមុត ដើម្បីស្វែងយល់បន្ថែមនូវវប្បធម៌ដែលកប់បាត់តាំងពីសតវត្សទី ៧ នៃគ្រឹស្តសករាជ ។ យើងខិតខំចងក្រងប្រមូលផ្តុំនូវភស្តុតាងដែលមានសេសសល់ ដែលបង្កើតជាឯកសារសរសេរ ឯកសារគំនូរ និង រូបថត ហើយនឹងបញ្ចូលនូវភស្តុតាងថ្មីៗ ដែលយើងបានប្រទះឃើញនាបច្ចុប្បន្ន តាមរយៈពត៌មានដែលផ្តល់ដោយ អ្នកស្រុកដែលនៅក្នុងតំបន់នោះ និងការចុះពិនិត្យផ្ទាល់ដល់ទីកន្លែង ដើម្បីសំរេចបាននូវនិក្ខេបបទនេះឡើង ។ ដោយសារប្រាសាទនៅតំបន់សម្បូណ៍ព្រៃគុកមានច្រើនក្រុម និងសង់មានលក្ខណៈស្អេកស្កះ ការសិក្សាត្រូវ ចំណាយពេលវេលាវែងឆ្ងាយតទៅទៀត ពោលគឺ យើងខ្ញុំមិនអាចធ្វើការសិក្សាលើកិច្ចការងារធំៗទាំងនេះអោយ អស់ក្នុងពេលវេលាជាមួយគ្នាតែម្តងបាន ។ ទោះបីជាយើងដឹងថាមានប្រាសាទជាច្រើនទៀតក៏ដោយ ព្រោះការ សិក្សាក្នុងនិក្ខេបបទនេះមានកំណត់ ។ យើងខ្ញុំសូមលើកយកតែប្រាសាទពីរក្រុម ៖ ប្រាសទក្រុមកណ្តាល និងប្រាសាទក្រុមខាងត្បូងមកចងក្រងជានិក្ខេបបទនេះឡើង ដើម្បីចូលរួមចំណែក ក្នុងការសិក្សាស្រាវជ្រាវទៅលើអតីតកាលរមណីយដ្ឋាននេះ ។ ស្ថានភាពទូទៅរបស់ប្រាសាទសម្បូណព្រៃគុក ស្ថានភាពទូទៅរបស់ប្រាសាទ ប្រាសាទសម្បូណ៍ព្រៃគុកសង់មានលក្ខណៈជាប្រាសាទទោល និង ប្រាសាទសង់ជាក្រុមកំពែងតែមួយ។ សម្ភារៈសាងសង់គឺ ឥដ្ឋ កំបោរ បាយអ ថ្មភក់ ។ ប្លង់ប្រាសាទមានរាងបួនជ្រុង ។ គ្រឿងលំអស្ថាបត្យកម្មមានផ្តែរ និងសរសរពេជ្យសុទ្ធសឹងធ្វើអំពីថ្មភក់ និងមានចម្លាក់លើកំបោរបាយអ ។ មានតួប៉មសង់ដោយកម្រមួយ ដែលមាន រាងជាអដ្ឋកោណក្នុងចំណោមប្រាសាទមានប្លង់ចតុកោណ ។ បច្ចុប្បន្នប្រាសាទទាំងនោះមានសភាពបាក់បែកទ្រុឌ ទ្រោមយ៉ាងខ្លាំង អាស្រ័យដោយខ្វះការថែរក្សា និងបំផ្លិចបំផ្លាញអំពីមនុស្ស និងធម្មជាតិ ។ ម៉្យាងទៀតដោយក្រុម ប្រាសាទនេះមានអាយុកាលតាំងពីដើមសតវត្សទី៧ ផង សម្ភារៈសំណង់ដែលជាឥដ្ឋ និងកំបោរបាយអាចជាកត្តា ចំបងមួយផងដែរ ដែលជំរុញអោយប្រាសាទរលំដួលជាយថាហេតុ ។ យើងបានសង្កេតឃើញសភាពខូចខាត បាក់បែកច្រើនមាននៅចំពោះតួប៉មទាំងឡាយ ដែលត្រូវដើមឈើ ដុះចាក់ស្រេះ រុំព័ទ្ធរិតរួតពីលើតួប៉មប្រាសាទ ។ ក្បាច់កំពូលបានធ្លាក់បាត់បង់គ្មានសល់ (រូបទី១)។ តួប៉មខ្លះនៅសល់តែពំនូកឥដ្ឋ កន្លែងខ្លះទៀតសល់តែស្នាមរណ្តៅមនុស្សបំផ្លាញជំរៅរហូតដល់ទៅ ៤ ម៉ែត្រ ឬ ៥ ម៉ែត្រ ។ នៅលើហោជាងនិងនៅលើផ្ទៃជញ្ជាំង ភាគច្រើនមានចម្លាក់រូបប្រាសាទអណ្តែតបច្ចុប្បន្នកាលនេះខ្លះបាន ត្រូវធ្លាក់ជ្រុះ និងសឹករិចរិលស្ទើរតែមើលរូបមិនស្គាល់ទៀតផង ។ ចំណែកគោបុរៈវិញគឺខូចខាតទាំងអស់ ។ គោបុរៈ ខាងកើតក្រុមប្រាសាទកណ្តាល ត្រូវបានទទួលរងការឈូសដីឡើងរាបស្មើរសំរាប់ធ្វើផ្លូវឆ្ពោះទៅកាន់ប្រាសាទ (រូបទី៣) ។
១- រឿងព្រេងដែលទាក់ទងនឹងប្រវត្តិប្រាសាទសម្បូណព្រៃគុក (៣៤) កាលដើមឡើយមានរឿងដំណាលថា ៖ មានព្រះគោ ព្រះកែវពីរនាក់ បងប្អូនបាននាំគ្នារត់ចេញពីស្រុក ។ ទាំងពីរនាក់បងប្អូនបានធ្វើដំណើរដោយគ្មានទិសដៅ ។ លុះក្រោយមកក៏បានមកដល់ព្រៃធំមួយដែលមានឈ្មោះថាៈ ព្រៃហេមពាន្ត ។ នៅពេលដែលដើរមកដល់ព្រៃនេះ ពួកគេក៏បានជួបប្រទៈនឹងព្រះទឹកមួយ ។ ស្រះទឹកនេះជាស្រះនាងពៅ ជាបុត្រីរបស់ព្រះបាទ ព្រហ្មទត្ត ដែលនាងតែងតែមកលេងស្រះទឹកនេះជារៀងរាល់ថ្ងៃជាមួយភីលៀងទាំងឡាយ។ គាប់ជួនពេលនោះព្រះកែវក៏បានឃើញពួកនាងៗទាំងឡាយស្អាតៗ ធ្វើអោយចិត្តពុះកញ្ជ្រោលនឹងចង់ទៅលេង នឹង គេដែរ ព្រោះថាខ្លួនពុំដែលបានឃើញស្រីៗ ឬក៏មនុស្សម្នាអ្វីទេ ។ ម្លោះហើយក៏ដាច់ចិត្តសុំបងទៅលេងនឹងគេ តែត្រូវបានព្រះគោឃាត់ “ចូរប្អូនកុំទៅលេងនឹងគេធ្វើអ្វី ព្រោះយើងជាមនុស្សព្រៃនាំតែគេមើលងាយមើលថោក”។ ព្រះកែវពុំព្រមចេះតែសុំអង្វរបង ។ ព្រះគោក៏ដាច់ចិត្តអោយប្អូនទៅលេងនឹងគេ ។ នៅពេលដែលព្រះកែវដើរចូល ទៅដល់ត្រូវពួកមេន៍មេនាងទាំងឡាយឃើញក៏នាំគ្នាស្ទុះរត់ចេញទៅព្រមទាំងពោលថា ៖ “យី ! មនុស្សនេះមកពីណា ? ចុះអីក៏រូបអាក្រក់ម៉្លេះ ! (ពេលនោះមានតែនាងពៅម្នាក់គត់ដែរហ៊ាននៅ លេងជាមួយព្រះកែវ ) ។ លុះក្រោយមកកាលដែលទៅលេង និងជួបគ្នាជារៀងរាល់ថ្ងៃ រវាងព្រះកែវ និងនាងពៅក៏បានចាប់ចិត្ត ស្រលាញ់គ្នាទៅវិញទៅមក ។ នាងពៅក៏អោយព្រះកែវចូលស្តីដណ្តឹងនាង..... ព្រះកែវក៏ឆ្លើយថា ៖ អោយខ្ញុំចូលស្តី ដណ្តឹងនាងយ៉ាងម៉េច បើខ្ញុំគ្មានម៉ែ ឪ បងប្អូននឹងគេផងមានតែបងម្នាក់ជាគោទៀត ។ ចំណែកព្រះគោក៏ពុំព្រមទៅ ដែរព្រោះខ្លាចគេមើលងាយ ។ នាងពៅក៏បានសំរេចចិត្តក្បត់និងព្រះមិតា រួចក៏នាំគ្នារត់ទៅនៅក្នុងព្រៃជាមួយ ព្រះកែវទៅ ។ ចំណែកព្រះគោវិញដោយមានចិត្តអាណិតអាសូរប្អូនពន់ពេក ដោយគ្មានជំរករស់នៅក៏បាននឹកទៅ ដល់គុណព្រះមុនីឥសី ក៏ចាប់ផ្តើមជប់បានជាកូនប្រាសាទតូចមួយឈ្មោះ “ប្រាសាទបិតមុខ” (៣៥)។ លុះត្រូវខ្យល់ត្រូវ ថ្ងៃ ប្រាសាទនេះក៏កាន់តែរីកធំឡើងៗ រហូតអោយប្អូនរស់នៅបាន ក្រោយមកក៏ជប់បានស្រះទឹកមួយទៀត ស្រះនេះមានឈ្មោះថា “ស្រះនាងពៅ” ជប់ស្រះមួយហើយក៏ចាប់ផ្តើមជប់ស្រីភ្នំ ភីលៀងអាមាត្រទាំងឡាយដើម្បី អោយរួមរស់ជាមួយប្អូនគ្រាន់បានជាគ្នា ។ លុះតំណក្រោយៗមកទៀត ពួកអាមាត្រទាំងឡាយក៏បានចាត់គ្នីគ្នាកសាងប្រាសាទបន្ថែមទៀត បានជារយ ប្រាសាទទាំងនោះថា “ ប្រាសាទសម្បូរណ៍ព្រៃគុក” តរៀងមក ។
សែម ណម អាយុ៤៥ឆ្នាំ គឺជាអ្នកអភិរក្សប្រាសាទសំបូរព្រៃគុកតំណតាំងពីឪពុករបស់គាត់នៅ រស់ កាលពីសង្គមរាស្ដ្រនិយមមកម្ល៉េះ ។ នៅក្នុងរបបខ្មែរក្រហម ប្រាសាទសំបូរត្រូវពួកវាបញ្ជាឱ្យគាស់យកឥដ្ឋទៅធ្វើគុករម្ងាស់ ស្ករ បញ្ជាឱ្យគាស់យកផ្ទាំងថ្មបាយក្រៀមជាខឿនប្រាសាទទៅក្រាលថ្នល់ ទៅធ្វើលូទឹក ហើយបញ្ជាឱ្យវាយយកដែកសរសៃនៅអភិរក្សដ្ឋាន(ផ្ទះបារាំង) ទៅធ្វើស្ពាន ។
ប្រាសាទសំបូរព្រៃគុកក្នុងរបបខ្មែរក្រហម
លោក សែម ណម សព្វថ្ងៃគឺជាប្រធានអភិរក្ស និងជាប្រធានសហគមន៍អភិរក្សប្រាសាទសំបូរព្រៃគុកបាននិយាយថា ឪពុករបស់គាត់ឈ្មោះ មួក សែម គឺជាមន្ដ្រីអភិរក្សប្រាសាទសំបូរតាំងពីសង្គមរាស្ដ្រនិយម ។ សែម ណម និយាយថា តាំងពីកើតមកឃើញឪពុករបស់គាត់ និងគ្រួសាររបស់គាត់រស់នៅអភិរក្សដ្ឋានដែលគេហៅថា ផ្ទះបារាំងរហូត ។ ក្នុងអំឡុងទសវត្សទី៦០មានបុគ្គលិកខ្មែរអភិរក្សប្រាសាទតែ៤នាក់ ប៉ុណ្ណោះ ដែលមានជនជាតិបារាំងជួយមើលផង ។ នៅក្នុងឆ្នាំ១៩៩៧០ តំបន់ប្រាសាទសំបូរព្រៃគុកគឺជាតំបន់រំដោះស្ថិតក្រោមការគ្រប់គ្រង របស់ទាហានខ្មែរក្រហម ពួកវាចាប់ផ្ដើមជម្លៀសគ្រសាររបស់គាត់ និងបុគ្គលិកទាំងអស់ចេញពីអភិរក្សដ្ឋាន ។ ក្រុមគ្រួសាររបស់គាត់ត្រូវខ្មែរក្រហមយកទៅឱ្យរស់នៅភូមិជាំស្វាយ ជាភូមិកណ្ដាលព្រៃ ក្នុងស្រុកសណ្ដាន់ ។ ចំណែកគ្រួសារផ្សេងទៀតត្រូវជម្លៀសទៅនៅភូមិសំបូរ ដែលឆ្ងាយពីប្រាសាទ១,៥គីឡូម៉ែត្រប៉ុណ្ណោះ ។
សែម ណម និយាយថា ពេលនោះពួកខ្មែរក្រហមបានយកអភិរក្សដ្ឋានដែលជាលំនៅសម្រាប់អ្នក អភិរក្សស្នាក់នៅការពារប្រាសាទ ទៅធ្វើជាកន្លែងច្នៃគ្រាប់ធ្វើមីនសម្រាប់វាយទាហានលន់ នល់ នៅកំពង់ធំ ។
នៅក្នុងអំឡុងឆ្នាំ១៩៧២-១៩៧៣ យន្ដហោះអាមេរិកបានទម្លាក់គ្រាប់បែក បណ្ដាលឱ្យខូចខាតអភិរក្សដ្ឋានតែមួយជ្រុងប៉ុណ្ណោះ ។ រហូតដល់ក្រោយថ្ងៃរំដោះ១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់គាត់ត្រូវពួកខ្មែរក្រហមបញ្ជូនត្រឡប់មករស់នៅភូមិសំបូរ វិញ ប៉ុន្ដែមិនមានភារកិច្ចអ្វីពាក់ព័ន្ធនឹងប្រាសាទទៀតទេ ។ លោក សែម ណម និយាយទៀតថា ក្នុងអំឡុងឆ្នាំ១៩៧៦-១៩៧៧ និងឆ្នាំ១៩៧៨ ពួកខ្មែរក្រហមបានបញ្ជាឱ្យប្រជាជនបររទេះគោ រទេះក្របីទៅដឹកយកឥដ្ឋបុរាណក្នុងប្រាសាទទៅធ្វើគុករម្ងាស់ស្ករ បន្ទាប់មកទៀតពួកខ្មែរក្រហមបានបញ្ជាឱ្យប្រជាជនយករទេះគោ រទេះក្របីមកដឹកយកផ្ទាំងថ្មបាយក្រៀមដែលជាខឿន របងហ៊ុមព័ទ្ធប្រាសាទ ទៅក្រាលថ្នល់ យកទៅធ្វើលូទឹក ដោយគ្មានស្ដាយស្រណោះ ឬយល់ពីតម្លៃនៃថ្មប្រាសាទទាំងអស់នោះឡើយ ។ បន្ទាប់មកពួកខ្មែរក្រហមបានបញ្ជាឱ្យប្រជាជនវាយកំទេចអភិរក្សដ្ឋាន ដើម្បីយកដែកសរសៃទៅកាត់ធ្វើដែកគោលដើម្បីធ្វើស្ពាន ។ ក្រៅពីបំផ្លាញដោយមនុស្ស ប្រាសាទនៅបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយពួកអាមេរិកទម្លាក់គ្រាប់បែក ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០ផងដែរ ។
សែម ណម បាននិយាយទៀតថា នៅក្រោយឆ្នាំ១៩៧៩ បន្ទាប់របបខ្មែរក្រហមបានដួលរលំទៅ ឪពុករបស់គាត់ មួក សែម បានឡើងជាមេឃុំសំបូរ កាលណោះនៅស្រុកកំពង់ស្វាយ ។ នៅឆ្នាំ១៩៩៤ គាត់ (មួក សែម) ត្រូវក្រសួងវប្បធម៌ហៅគាត់មកធ្វើជាអភិរក្សប្រាសាទសំបូរវិញ ។ ប៉ុន្ដែគាត់បានស្លាប់នៅពាក់កណ្ដាលឆ្នាំ១៩៩៤ ហើយគាត់(សែម ណម) ជាកូនបានបន្ដវេនឪពុក ហើយដឹកនាំក្រុមអភិរក្សរហូតដល់សព្វថ្ងៃនេះ ។
នេះគឺជាស្នាដៃរបស់ពួកខ្មែរក្រហមក្រោមការ ដឹកនាំរបស់បងធំ ប៉ុល ពត ដែលមិនត្រឹមតែសម្លាប់មនុស្សបំផ្លិចបំផ្លាញអ្វីៗទាំងអស់ប៉ុណ្ណោះ ទេ សូម្បីប្រាសាទដែលចាត់ទុកជាព្រលឹងជាតិក៏ត្រូវបំផ្លាញដែរ ៕
(អត្ថបទដកស្រង់ពីសារព័ត៌មានរស្មីកម្ពុជា)
២- ទីតាំងភូមិសាស្ត្ររបស់ប្រាសាទសម្បូរណ៍ព្រៃគុក ប្រាសាទសម្បូរណ៍ព្រៃគុក មានទីតាំងភូមិសាស្ត្រស្ថិតនៅភាគខាងជើងមាន ចម្ងាយប្រមាណសាមសិប គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំនិងនៅចំចំណុចកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នស្ថិតនៅក្នុងចម្ងាយ ផ្លូវប្រមាណជាងមួយរយកៅសិបប្រាំបីគីឡូម៉ែត្រអំពីរាជធានីភ្នំពេញ ។ បើប្រៀបធៀបទៅនឹងផ្លូវទឹកសំខាន់ៗវិញ ប្រាសាទសម្បូរណ៍ព្រៃគុកនេះស្ថិតនៅភាគខាងជើងស្ទឹងសែនចម្ងាយប្រមាណប្រាំគីឡូម៉ែត្រ ។ ក្រៅពីបណ្តាញផ្លូវ ទឹកដ៏សំខាន់ខាងលើនេះ យើងឃើញនៅមានផ្លូវទឹកតូចៗ ដទៃទៀតជាច្រើនដែលស្ថិតនៅព័ន្ធជុំវិញប្រាសាទនេះដូច ជាៈ អូរគ្រូកែនៅខាងលិចក្រុមប្រាសាទខាងត្បូងមានបឹងមួយឈ្មោះថា ៖ បឹងប្រាំងនិងខាងទិសអាគ្នេយ៍មានបឹង មួយទៀតឈ្មោះថា ត្រពាំងថ្លានិងនៅប៉ែកអាគ្នេយ៍ក្រុមប្រាសាទសម្បូណ៍ព្រៃគុកមានបឹងមួយទៀតឈ្មោះថា ៖ បឹង ជីកាយ (៣៦)។ យើងរំពឹងថាបឹង អូរទាំងនេះគឺមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងប្រាសាទ ។ យើងអាចធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ប្រាសាទសម្បូណ៍ព្រៃគុកនេះក្នុងស្រុកកំពង់ស្វាយ (ដែលសព្វ ថ្ងៃនេះមានឈ្មោះថា ៖ ស្រុកប្រាសាទសម្បូណ៍) នេះបានតាមផ្លូវជាតិលេខ ៦កតម្រង់ទៅនឹងទីរួមខេត្តកំពង់ធំ។ យើងត្រូវបន្តធ្វើដំណើរទៅមុខទៀតចម្ងាយប្រាំគីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំទៀត ទើបឃើញផ្លូវបំបែកមួយបត់ទៅ ខាងស្តាំដៃ ។ ផ្លូវនេះតម្រង់ទៅខេត្តព្រះវិហារ យើងធ្វើដំណើរតាមផ្លូវនេះប្រមាណបួនគីឡូម៉ែត្របន្តទៀត នោះនៅខាងស្តាំដៃយើងនឹងបានឃើញក្លោងទ្វារវត្តមួយដែលសង់អំពីឈើមានចារឹកអក្សរថា ៖ “វត្តឥន្ទ្រកុមារ ”។ យើងធ្វើដំណើរតាមបណ្តោយផ្លូវលំនេះ ក្នុងចម្ងាយផ្លូវប្រមាណជាម្ភៃមួយគីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិ ឥន្ទ្រកុមារ ភូមិត្នោត ភូមិរំដួល ភូមសាគ្គី វាលអូរសណ្តាន់ ភូមិពោធិទ្រេតនិងភូមិឈើទាល ។ ផ្លូវលំនេះនាំយើង ទៅកាន់ប្រាសាទសម្បូណ៍ព្រៃគុកដូចបំណង ។ ( សូមមើលប្លង់ផែនទីរបស់ប្រាសាទ)។ បច្ចុប្បន្នប្រាសាទសម្បូណ៍ព្រៃកគុកទាំងមូល ស្ថិតនៅក្នុងព្រៃរហោស្ថានយ៉ាងស្ងាត់ជ្រងំក្នុងឃុំសម្បូណ៍ ស្រុកសម្បូណ៍ ខេត្តកំពង់ធំ និងមានភូមិចំនួនប្រាំមួយដែលស្ថិតនៅព័ទ្ធជុំវិញប្រាសាទនេះ ៖ ភូមិសម្បូណ៍ ភូមិស្រល់ ភូមិចំណារថ្មី ភូមិពោធ៌ទ្រេត ភូមិជាយសំពៅនិងភូមិអូរគ្រូកែ ។ យើងសង្កេតឃើញថា ៖ ដីនៅតំបន់ជុំវិញប្រាសាទសម្បូណ៍ទាំងមូល គឺពុំសូវមានជីវជាតិសំរាប់ដំណាំ កសិកម្មទេព្រោះជាដីប្រភេតខ្សាច់ ។ ប្រជាជននៅតំបន់នោះភាគច្រើន (ប្រមាណជា ៩០ទៅ៩៥%) ប្រកបរបរ កសិកម្ម ។ ៣- ការជ្រើសរើសទីតាំងប្រាសាទ ការជ្រើសរើសទីតាំងរបស់ប្រាសាទខ្មែរ ពុំមែនធ្វើឡើងដោយចៃដន្យ ឬក៏ដោយស្មានៗទេ គឺធ្វើឡើង ដោយមានការត្រិះរិះ វិភាគពិចារណាដោយមានការសិក្សាយ៉ាងច្រើនត្រឹមត្រូវតាមក្បូនហោរាសាស្ត្រ អាចារ្យ ស្ថាបត្យកម្មនិងអ្នកឧបត្ថមចូលរួមផង (៣៧)។ ទីតាំងរបស់ប្រាសាទកសាងឡើងច្រើនស្ថិតនៅក្នុងតំបន់ដែលមាន លក្ខណៈភូមិសាស្ត្រល្អប្រសើរទាំងផ្នែកកសិកម្ម គមនាគមន៍ និង ការការពារ ។ ការកសាងប្រាសាទវិវត្តន៍តានសម័យរបស់សង្គម ។ ប្រាសាទខ្លះត្រូវបានគេសង់ឡើងជាក្រុមៗដូចជា ៖ ក្រុមប្រាសាទសម្បូណ៍ព្រៃគុក រីឯប្រាសាទខ្លះទៀតត្រូវបានកសាងទោលដូចជា ៖ ប្រាសាទភូមិប្រាសាទ ប្រាសាទ ត្នោតជុំ ៘ ប្រាសាទជាច្រើនកសាងឡើងនៅលើដីផ្ទៃរាបនិងនៅលើកំពូលភ្នំ (៣៨)។ ការមកតាំងទីលើវាលរាបតម្រូវ អោយស្ថាបត្យករកសាងប្រាសាទភ្នំ ដែលរក្សាបានលោកទស្សនៈបែបព្រហ្មញ្ញសាសនាដដែល ។ ៤- ការកំណត់ឈ្មោះប្រាសាទ ប្រាសាទខ្មែរទាំងឡាយជាទូទៅទោះបីជាសំណង់នោះសង់តូចក្តី ធំក្តីសង់នៅលើផ្ទៃដីវាលរាប ឬក៏សង់នៅ លើកំពូលភ្នំធម្មជាតិក្តី គឺតែងតែមានឈ្មោះជាដរាប ។ យើងអាចដឹងឈ្មោះពិតប្រាកដបានតាមរយៈអត្ថបទរបស់ សិលាចារឹកដែលកំណត់ទិសដៅច្បាស់លាស់ចំពោះតួប្រាសាទទាំងនិមួយៗ ដោយឡែកតាមគ្រាមភាសា យោលទៅ លើអ្វីដែលប្រជាជនបានឃើញតាមការជាក់ស្តែងជាភស្តុតាងដោយចៃដន្យ ឬការនិយមហៅតៗគ្នាពីដូនតា (៤០)។ ឧទាហរណ៍ ៖ ដូចជាប្រាសាទសម្បូណ៍ព្រៃគុក នៅក្នុងស្រុកសម្បូណ៍ ខេត្តកំពង់ធំ ។ ចំពោះក្រុមប្រាសាទសម្បូណ៍ព្រៃគុក អ្នកប្រាជ្ញជំនាន់មុនៗបានកំនត់បែងចែក ក្រុមប្រាសាទទាំងនោះជាបី ក្រុមធំៗខុសគ្នា និងមានក្រុមតូចៗដទៃជាច្រើនទៀតដូចជា ៖ 1- ក្រុមប្រាសាទខាងជើង (ប្រាសាទសម្បូណ៍) 2- ក្រុមប្រាសាទកណ្តាល (ប្រាសាទតោ) 3- ក្រុមប្រាសាទខាងត្បូង (ប្រាសាទនាគព័ន្ធឬយាយព័ន្ធ) ក្រុមប្រាសាទតូចៗមាន ៖ - ក្រុមប្រាសាទរបងរមាស - ក្រុមប្រាសាទ ឬស្សីកែវ....។ ៥- បណ្តាញធារាសាស្ត្រ ទឹកគឺជាជីវិត ។ នាសម័យបុរាណក៏ដូចជាសម័យបច្ចុប្ប្ន ស្រះទឹកគូទឹក បារាយណ៍ និង ប្រព័ន្ធធារាសាស្ត្រ ដទៃទៀតជាកត្តាចំបងមិនអាចខ្វះបានហើយដែលបានកសាងឡើងនាសម័យកាលរុងរឿងតែងមានស្រះ គូ ប្រព័ន្ធ ធារាសាស្ត្រផ្សេងៗ សំរាប់បញ្ចោញទឹក បណ្តាញផ្លូវទឹកជាច្រើនទៀតដែលផ្សាភ្ជាប់ទៅនឹងសំណង់ប្រាសាទ (៤១)។ សម័យចេនឡា នយោបាយទឹកមានសភាពរឹតតែប្រសើរឡើងថែមទៀត ជាកត្តាដែលនាំអោយមានការកសាងទី ក្រុងធំៗ នៅក្បែរមាត់ស្ទឹង និងញ៉ាំងអោយកសិកម្មមានការរីកចំរើនជាលំដាប់ ។ ឧទាហរណ៍ ៖ ក្រុង ឦសានបុរី ត្រូវបានកសាងនៅក្បែរស្ទឹងសែន ឯទឹកស្ទឹងនោះត្រូវបង្ហូរចូលក្នុស្រះព័ទ្ធ ជុំវិញក្រុង និងក្នុងអាងទឹកឯទៀតៗ ក្នុងផ្ទៃក្រុង ។ ទម្លាប់របៀបនេះអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយមាន លទ្ធភាពពង្រីងដីដាំ ដំណាំ និងជាផ្លូវគមនាគមន៍សំរាប់បំរើទាំងជីវភាពប្រចាំថ្ងៃទាំងវិស័យសេដ្ឋកិច្ច ។ បច្ចុប្បន្នបណ្តាញធារាសាស្ត្រនេះ ក៏ជាមុខព្រួញមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុក ដាក់សំរាប់ធ្វើការអភិវឌ្ឍន៍ដោយឈរលើកសិកម្ម ។ ្វ។ វិស័យស្ថាបត្យកម្ម ១- ស្ថានភាពទូទៅរបស់ប្រាសាទ ប្រាសាទសម្បូណ៍ព្រៃគុកជាសំណង់ប្រាសាទមួយក្រុម ដែលបានសាងសង់ឡើងអំពីឥដ្ឋបែបលក្ខណៈនៃ សំណង់ទោល ស្ថិតនៅរាយប៉ាយក្បែរៗគ្នាក្នុងកំពែងធំរួមមួយដែលរុំព័ទ្ធពីខាងក្រៅ ។ តាមការសិក្សាពីលើយន្តហោះ កំពែងខាងក្រៅនេះមានរូបរាងជាទួលទំនប់និងគូទឹក (៤៣)។ ប្រាសាទនេះត្រូវបានអ្នកស្រាវជ្រាវបែងចែកជាបីក្រុម តាមរយៈនៃការសាងសង់កំពែងខាងក្នុងពីរជាន់ព័ទ្ធជុំវិញដាច់ដោយឡែកពីគ្នាគឺគ្រុមប្រាសាទកណ្តាល ក្រុមប្រាសាទ ខាងត្បូង និងក្រុមប្រាសាទខាងជើងរួមជាមួយនឹងប្រាសាទបន្ទាប់បន្សំមួយក្រុមទៀត ។ ក្រុមប្រាសាទកណ្តាល ជាសំណង់ដែលមានលក្ខណៈពិសេសជាងឡេ ដោយបានសាងឡើងនៅចន្លោះនិងរំកិលទៅខាងក្រោយបើគិតតាម អ័ក្សជើងត្បូងនៃប្រាសាទពីរក្រុមទៀតនោះ (៤៤)។ គោលដៅចំបងរបស់យើងខ្ញុំក្នុងនិក្ខេបបទនេះ គឺសិក្សាលើសំណង់នៃក្រុមប្រាសាទខាងត្បូង ។ គេជឿថា សំណង់ប្រាសាទសម្បូណ៍ព្រៃគុកក្រុមខាងត្បូងប្រហែលជាត្រូវបានសាងឡើងក្នុងរជ្ជកាលនៃព្រះបាទ ឦសានវរ្ម័នទី១ (៤៤) ឯក្រុមប្រាសាទកណ្តាលប្រហែលជាសាងឡើងក្នុងពេលក្រោយ (៤៦)។ ១-១- ប្លង់ ៈ តាមធម្មតាសំណង់ស្ថាបត្យកម្មប្រាសាទ ត្រូវបានសាងឡើងដោយមានតួប៉មទោលរាងចតុ កោណ ហើយព័ទ្ធជុំវិញដោយគូទឹកនិងមានផ្លូវចូលតាមខ្សែទិសអ័ក្សនៃសំណង់ប្រាសាទ (៤៧)។ បើពិនិត្យលើគំនូរប្លង្ល់របស់លោក Parmentier (៤៨) និងតាមរូបភាពជាក់ស្តែង យើងសង្កេតឃើញថា ក្រុមប្រាសាទសម្បូណ៍ព្រៃគុកជាសំណង់មួយបែបដែលសង់ឡើងដោយប្រើប្រាស់ប្លង់តាមគោលការណ៍ យកចំនុច កណ្តាលជាធំ ។ ថ្វីត្បិតតែគោលការណ៍នេះ ជាចំណែកមួយបង្ហាញពីការវិវត្តផ្នែកស្ថាបត្យកម្មខ្មែរនាសម័យអង្គរ ពិសេសចំពោះសំណង់សំរាប់រាជក៏ដោយ (៤៩)។ ដូចគ្នានោះលោកសាស្ត្រាចារ្យ Bruno Brugier បានបញ្ជាក់ថា វិស័យសំណង់ស្ថាបត្យកម្មខ្មែរនាសម័យមុនអង្គរ ពិសេសសំណង់ប្រាសាទសម្បូណ៍ព្រៃគុកជាសំណំង់ដែលសាងឡើង ដោយមានភាពជាប្លង់សាំញ៉ាំ រាយប៉ាយ តែសាងឡើងក្បែរៗគ្នាបង្កើតបានជាក្រុមប្រាសាទមួយបង្ហាញជារូបភាព សំណង់ប៉មប្រាសាទ ដែលប្រើប្រាស់ប្លង់យកចំណុចកណ្តាល (តួប៉មកណ្តាល ) ជាធំ ហើយរណបដោយតួប៉មបន្ទាប់ បន្សំមួយចំនួនព័ទ្ធជុំវិញ ។ ១-២- ការរៀបចំតួប៉ម ៈ សំណងស្ថាបត្យកម្មប្រាសាទបុរាណខ្មែរពុំមែនជាលំនៅដ្ឋានរបស់ព្រះរាជា តែជាសំណង់សំរាប់បំរើក្នុងវិស័យសាសនា ។ តាមលំនាំទស្សនៈដែលទទួលបានអំពីឥទ្ធីពលឥណ្ឌា ស្ថាបត្យករខ្មែរ ច្រើនសាងសង់សំណង់ប្រាសាទដាច់ដោយឡែកពីគ្នា ដូចជាតួប៉មកណ្តាលសំរាប់តំកល់ទេវរូបសំខាន់រណបដោយ តួប៉មបន្ទាប់បន្សំតិច ឬច្រើន សំរាប់តំកល់ទេវរូបបន្ទាប់បន្សំព័ទ្ធជុំវិញដោយកំពែងមួយ ឬច្រើនជាន់ព្រមទាំងមាន ក្លោងទ្វារ ដែលសាងជាសំណងបង្រួមខ្នាតតាមអ័ក្សនៃតួប៉មកណ្តាល (៥០)។ ជាទូទៅស្ថាបត្យកម្មខ្មែរមុនសម័យអង្គរ តួប៉មភាគច្រើនជាសំណង់ទោលជួនកាលមានប៉មពីរប្រឈមមុខគ្នា និងខ្លះទៀតមានប៉មប្រាសាទបីតំរៀបគ្នាជា ជួរ (៥១)។ ក. ប្រាសាទក្រុមកណ្តាល ៈ ប្រាសាទក្រុមកណ្តាលនេះមានតួប៉មកណ្តាលមួយឈ្មោះថា ប្រាសាទតោ ដែល ព័ទ្ធជុំវិញដោយកំពែងពីរជាន់ ។ កំពែងខាងក្នុងធ្វើអំពីថ្មបាយក្រៀម មានបណ្តោយប្រមាណ ១៤៨ម៉ែត្រ និង ទទឹង ប្រហែល ១៦៩ ម៉ែត្រ ព្រមទាំងកំពស់ ២,៤០ម៉ែត្រ ។ កំពែងខាងក្រៅបានសាងឡើងអំពីឥដ្ឋមានបណ្តោយ ប្រមាណ ២៨៤ ម៉ែត្រ និង ទទឹងប្រហែល ២៧០ម៉ែត្រ ព្រមទាំងកំពស់ប្រមាណ ២,១០ម៉ែត្រ ។ នៅផ្នែកខាងលិច នៃកំពែងខាងក្រៅ យើងសង្កេតឃើញថាមានតួប៉មប្រាសាទចំនួន ៤ ដែលត្រូវទទួលរងការខូចខាតយ៉ាងដំណំដោយ សារ រុក្ខជាតិនិងការជីកគាស់រកកំណប់របស់មនុស្ស ។ លោក Parmentier ចាត់ទុកជាសំណងក្នុងក្រុមប្រាសាទ កណ្តាលដែរ (៥១)។ នៅចន្លោះកំពែងជាន់ទីមួយនិងជាន់ទីពីរជ្រុងឦសាននៃប្រាសាទតោ ស្ថាបត្យករបានជីកស្រះ ទឹកធំមួយមានបណ្តោយប្រវែង ៤២ ម៉ែត្រ និង ទទឹងប្រវែង ៣៥ ម៉ែត្រ មានជំរៅ ៥,៥០ម៉ែត្រ ។ ចំពោះស្រះទឹក មានរៀបថ្មបាយក្រៀមព័ទ្ធជុំវិញមាត់ស្រះ និងមានកាំជណ្តើរនៅគ្រប់ជ្រុងទៀតផង ។ ប្រជាជនបានដាក់ឈ្មោះ ស្រះនេះថា “ស្រះនាងពៅ ” (សូមមើលរូបទី២) ។ ខ. ប្រាសាទក្រុមខាងត្បូង ៈ ជាសំណង់ដែលសង់ឡើងមានតួប៉មកណ្តាលមួយមានឈ្មោះហៅថា ប្រាសាទ នាគព័ន្ធ និង តួប៉មបន្ទាប់បន្សំចំនួន ៧ ទៀតដែលការពារដោយកំពែងពីរជាន់ព័ទ្ធជុំវិញដូចប្រាសាទក្រុមកណ្តាល ដែរ ។ កំពែងខាងក្នុងត្រូវបានសាងឡើងអំពីឥដ្ឋមានបណ្តោយប្រវែង ១៦៣ម៉ែត្រ និងទទឹង ១៦២ ម៉ែត្រ ព្រមទាំងមានកំពស់ប្រមាណ ៣,៤០ម៉ែត្រ និង ទទឹងប្រហែល ២៤១ម៉ែត្រ និងមានកំពស់ ១,៧០ម៉ែត្រ ។ នៅផ្នែកខាងក្រៅភាគខាងកើតនៃកំពែងទាំងពីរជាន់នេះ មានស្រះទឹកធំមួយដែលមានឈ្មោះហៅថា “ស្រះនាគព័ន្ធ ឬស្រះយាយព័ន្ធ ” ។ ស្រះទឹកនេះមានរាងចតុកោណស្មើ ដែលជ្រុងនីមួយៗមានតំរៀងថ្មបាយក្រៀមប្រវែង ៣៧ ម៉ែត្រ និងជំរៅ ៣ ម៉ែត្រ ហើយនៅខាងជើងនៃស្រះនាគព័ន្ធនេះក៏មានតួប៉មប្រាសាទឥដ្ឋរាងជាចតុកោណមួយផង ដែរ ។ ១-៣- សម្ភារៈសំណង់ អ្នកស្រាវជ្រាវបានបែងចែកសិល្បៈខ្មែរនាសម័យមុនអង្គរ និងសម័យអង្គរដោយសារមានការអះអាងជា ច្រើន ដូចជាការវិវត្តផ្នែកនយោបាយទឹក ផ្នែកសំណង់ស្ថាបត្យកម្មជាដើម ។ ប៉ុន្តែការប្រើប្រាស់សម្ភារៈសំណង់ក៏ត្រូវ បានកាត់ផ្តាច់ផងដែរ តាមការសង្កេតលើការនិយមប្រើសម្ភារៈក្នុងការសាងសង់ ។ នាសម័យមុនអង្គរឥដ្ឋមានតួនាទី សំខាន់ណាស់ ព្រោះថាស្ទើរទាំងអស់ត្រូវបានសាងឡើងអំពីឥដ្ឋ លើកលែងតែប្រាសាទមួយចំនួនទេដែលសាងអំពី ឥដ្ឋថ្ម ដូចជាអាស្រមមហា ឬស្សីជាដើម ។ រីឯថ្មភក់គ្រាន់តែមានតួនាទីជាសម្ភារៈបន្ទាប់បន្សំសំរាប់ប្រើជាស៊ុំទ្វារ សសរពេជ្រ ផ្តែរទ្វារ និង មម្រាលចម្លាក់ (៥៣) ប៉ុណ្ណោះ ។ ឥដ្ឋដែលគេប្រើមុនសម័យអង្គរមានទំហំធំៗ ភ្ជាប់ពីមួយទៅមួយដោយដុសអោយស្មើសាច់រួចភ្ជាប់ត្រួត លើគ្នា ជួនកាលគេប្រើជ័រឈើលានជាមួយម្សៅឥដ្ឋ សំរាប់ភ្ជាប់គ្នា (៥៤) (រចនាបថភ្នំដានិងសម្បូណ៍ព្រៃគុក)។ នាសម័យសម្បូណ៍ព្រៃគុកនេះក៏មានលេចចេញផងដែរនូវការប្រើប្រាស់កំបោរបាយអ សំរាប់ពាសលើរូបចម្លាក់ថ្ម បាយក្រៀម ដែលគេយកមកប្រើប្រាស់ជាសំណងគ្រឹះ និងកំពែង ។ រីឯឈើក៏ជាសម្ភារៈសំណង់មួយដ៏សំខាន់ដែរ សំរាប់ប្រើប្រាស់ក្នុងផ្នែកពិដាន ឬធ្នឹមសំរាប់គ្រឿង ។ ២. លក្ខណៈនៃការរៀបចំតួប៉ម ក្នុងផ្ទៃរាងចតុកោណនៃសំណង់ស្ថាបត្យកម្ម ស្ថាបនិកបានបង្កើតអោយមានតួប៉មមួយ ឬច្រើន (តួប៉ម សំខាន់គឺតួប៉មកណ្តាល ) ដោយសារបែរមុខទៅរកទិសខាងកើត លើកលែងតែសំណង់មួយចំនួនដែលបែរមុខទៅ រកទិសផ្សេង អាស្រ័យដោយទីតាំងមិនអំណោយផង (៥៥)។ តាមធម្មតាតួប៉មទាំងឡាយត្រូវបានគេសាងអោយមានបន្ទប់សក្ការៈខ័ណ្ឌដោយជញ្ជាំងយ៉ាងក្រាស់ មាន រាងជាចតុកោណស្មើ ព្រមទាំងមានក្បាច់សារពើសូត្រតិច ឬ ច្រើននៅផ្នែកខាងក្រៅ ហើយត្រូវបានសង់នៅលើ ខឿនមួយដែលរូបភាពនេះត្រូវបានបន្តរហូតមកដល់សម័យអង្គរ (៥៦)។ ២-១- ប្រាសាទក្រុមកណ្តាក ក. តួប៉មកណ្តាល ៖ តួប៉ម ជ1 ជាតួប៉មកណ្តាលដែលមានឈ្មោះថា “ប្រាសាទតោ” មានសភាពស្ថិត នៅល្អគង់វង្សជាងគេ មានទីតាំងស្ថិតនៅចន្លោះកណ្តាលបរិវេណកំពែងពែរមុខទៅទិសខាងកើត ។ តួប៉មនេះមាន រាងជាចតុកោណកែង មានបណ្តេយ្តាសន្ធឹងពីកើតទៅលិចប្រវែង ៨,៣៥ ម៉ែត្រ និងទទឹងពីជើងទៅត្បូងប្រវែង ៥,៥៦ ម៉ែត្រ ហើយមានកំពស់ ១៨ ម៉ែត្រ ជញ្ជាំងកំរាស់ ២,៥០មែ់ត្រ (៥៧) ឯបន្ទាប់ខាងក្រៅ់លំអដោយសសរ ផ្អោបប្រក់ដោយពិដាន (៥៨) និងទ្រដោយក្បាច់រាងទំពក់ (សូមមើលរូបទី១១)។ ដំបូលផ្នែលខាងលើនៃសំណង់ដ៏ តូចនេះ ត្រូវបានកសាងឡើងតាមវិធីតំរៀបឥដ្ឋបង្រួមខ្នាតពីក្រៅចូលក្នុង ។ ខឿនមានសណ្ឋានធំទូលាយដែលមាន លំនាំដូចនៅកោះជ្វា (៥៩)។ ឯខឿនជណ្តើរទ្ររូបតោពីរទៀតផង (សូមមើលរូបទី១៣) ។ សសរចាប់មានរាងប្រាំបី ជ្រុង ការលំអលើសសរនេះជាក្បាច់ខុសៗគ្នា ដូចគ្នានិងការលំអនាសម័យអង្គរដែរ ។ ផ្តែរទ្វារនៅទ្វារបញ្ឆោតខាង ជើង និងខាងត្បូងគ្មានបង្ហាញក្បាច់សសរទេ ឯសសរពេជ្រក៏ត្រូវបានប្តូររូបភាពដែរ ព្រោះរូបភាពមេដាយទាំង ប្រាំនោះត្រូវបានលំអជាក្បាច់ភ្ញី ផ្តែរទ្វារសំខាន់នៅទិសខាងកើត ដែលត្រូវទទួលរងនូវការខូចខាតយ៉ាងខ្លាំង ។ អង្កត់ធ្នូដែលនៅលើផ្តែរទ្វារបានលៀនចេញ ដូចទៅនឹងការលំអនៃក្បាច់ខាងលើរបស់សសរផងដែរ។ រចនាសម្ព័ន្ធ ថ្នាក់ខាងលើមានសភាពជាជញ្ជាំងចោតខ្លាំង ហើយត្រូវគ្របបាត់ដោយរុក្ខជាតិ ដែលដុះចាក់ឬសគ្របជុំជិតនៅពីលើ ប្រាសាទ ។ (សូមមើលរូបទី១) ។ ខ. តួប៉ម C2-C3-C4-C5 ៈ តួប៉មប្រាសាទទាំង៤ ( C2-C3-C4-C5 ) បានសង់ឡើងតំរៀងគ្នាបែរមុខ ទៅរកទិសខាងកើត និងស្ថិតនៅក្រៅកំពែងនាទិសខាងលិច ។ តួប៉ម ( C2-C3 )សង់ឡើងនៅជ្រុងនិរតីនៃកំពែង តែគ្មានចំណុចទាក់ទងពីមួយទៅមួតទេ ។ ក្នុងចំណោមតួប៉មទាំង ៤ មានតែតួប៉មប៉ុណ្ណោះដែលសាងជារាង ចតុកោណស្មើជ្រុង (C4 )ឯតួប៉ម ៣ ទៀតរងការខូចខាតជាដំណំបន្សល់ទុកតែស្លាកស្នាមរណ្តៅនៃការជីកលុងពី សំណាក់ជនទុច្ចរិត ។ តួប៉មទាំងនេះត្រូវបានលំអបែបសាមញ្ញែដលបានបង្ហាញជាន់ថ្នាក់ៗ ប្រៀបបីដូចជា តួប៉មពីរ៉ា មីត ដែលមានគ្រឺះយ៉ាងមាំ ក្នុងសំណង់ស្ថាបត្យកម្មសម័យអង្គរដែរ (មើលរូបទី៥)។ គ. តួប៉ម C6-C7 តួប៉ម ២ ទៀតត្រូវបានលោក Parmetier ចាត់ចូលថាស្ថិតនៅក្រុមប្រាសាទកណ្តាល ដែរនោះ តួប៉ម C6 និង C7 (៦១) ។ តួប៉ម C6 នេះក៏មានសារៈសំខាន់បង្គួរដែរ ហើយស្ថិតនៅប្រមាណ ១៥០ម៉ែត្រ នៅភាគខាងជើងនៃកំពែងមានរាងជាចតុកោណកែងសាងឡើង នៅលើខឿនយ៉ាងខ្ពស់ ព្រមទាំងមានទ្វារចូលមួយ នៅខាងកើត តែត្រូវទទួលរងការខូចខាតអស់មួយភាគធំ ហើយសព្វថ្ងៃនេះនៅសល់តែគ្រឹះប៉ុណ្ណោះ ។ ចំណែកតួប៉ម C6 វិញស្ថិតនៅភាគខាងកើត សិតនៅខាងជើងបន្តិចក៏មិនខុសគ្នាពីតួប៉ម C6 ដែរគ្រាន់តែតួប៉មនេះ មានរាងទ្រវែងជាង ហើយមានធ្លានៅខាងមុខប្រមាណមួយម៉ែត្រដែលលោក Parmentier ចាត់ទុកជាញក (៦១) ។ តាមជ្រុងសងខាងនៃញកនេះសុទ្ធតែមានលំអដោយរូបភាពជាប្រាសាទអណ្តែត ។ ២-២- ប្រាសាទក្រុមខាងត្បូង តួប៉មប្រាសាទក្រុមខាងត្បូងទាំងអស់លើកលែងតែតួប៉ម កណ្តាលទី១ (S1)និងតួប៉មខាងត្បូងទី៩ (S9)ជាតួប៉មដែលស្គាល់កាលបរិច្ឆេទច្បាស់លាស់ពីរគឺ ៖ ៦១៦ និង ៦២៦ ក្នុងរាជ ឦសានវរ្ម័នទី១ (៦៣)។ ក. តួប៉មខាងត្បូង (S1) តួប៉មនេះមានរាងជាចតុកោណ ដែលមានទំហំធំលំអដោយទ្វារបញ្ឆោទ ។ តួប៉មនេះបែរមុខទៅទិសខាង កើត សង់លើធ្លាក្រាលដោយកម្រាល ឥដ្ឋនិងតាមជ្រុងមានក្រាលកម្រាលថ្ម ។ សព្វថ្ងៃកម្រាលឥដ្ឋនិងជ្រុងផ្សេងៗ ធ្វើអំពីថ្មត្រូវខូចខាតអស់ហើយ ។ ប្រាសាទនេះមានទំហំចម្លែកហើយមានលំអដោយសសរតូចៗ ។ ឯនៅលើពីដាន មានស្នាមដែលបានបាត់បង់ទៅ គឺជាទំពក់សំរាប់ទ្រពិដានលើ ។ សិលាចារឹក (K.442)បាននិយាយយ៉ាងច្បាស់ថាៈ ប្រាសាទ S1 មានតំកល់លឹង្គធ្វើពីមាស ។ នៅផ្នែកខាងក្រៅសសរផ្អោបទាំងឡាយ ស្ថាបនិកបានឆ្លាក់ដោយប្រតិ ប្រៀង ។ មានលំអនៅលើសម្លាក់ប្រាសាទបង្រួមខ្នាតឆ្លាក់ជាស្នាមរ័ណ្ឌ ក្រឡាភ្នែកក្រួចស្តើងៗ និងលំអពាក់ កណ្តាលកំពស់ ឯថ្នាក់ៗនៃប្រាសាទបង្រួមខ្នាតមានភាពស្រមោល ។ ខឿននៃប្រាសាទនីមួយៗមានពីរថ្នាក់។ នៅ ផ្នែកខាងក្រោមមិនមានចម្លាក់តុបតែងលំអច្រើនពេកទេ។ ជាន់ផ្នែកខាងលើត្រូវកាត់ផ្តាច់ដោយសសរផ្អោបតូចៗ ដែលឆ្លាក់ជាក្បាច់រត់ជាជួរ និងឆ្លាក់ជាសន្លឹកឈើ រាងជាការខ្វែងគ្នា ។ ក្បាច់ទឹករលកតូចៗ ទ្រដោយសន្លឹកឈើ បញ្ឆិតៗ ចំពោះខឿនប្រាសាទ យើងសង្កេតឃើញថាមានការខូចខាតយ៉ាងខ្លាំង ប៉ុន្តែវាបានប្រាប់អោយយើងដឹង មួយចំណែកដ៏តូច តាមរយៈនៃការនៅសេសសល់របស់ខឿនជណ្តើរទាំងនេះ ។ នៅផ្នែកបាតក្រោមនៃខឿន មានឆ្លាក់ដោយក្បាច់ខ្សែធំនិងពីក្រោមទៀតមានលំអដោយក្បាច់ផ្កាឈូក លំអជាសន្លឹកបញ្ឆិតៗ និងក្បាច់ចំរឹងថ្មមានរន្ធតូចបញ្ឆិតឆ្លាក់ជាជួរឆ្លាក់គ្នាជាមួយនិងក្បាច់ផ្កាច័ន្ទរាងជាចតុកោណ ព្នាយ ។ នៅចន្លោះសសរផ្អោបមានបង្កាន់ដៃរៀបជាជយរ ។ បង្កាន់ដៃនេះមិនមានសល់ក្បាច់ផ្កាទេ ហើយក៏មិន ឃើញមានសល់នូវក្បាច់ចំរឹងថ្ម ដែលមានរន្ធនៅខាងដើមផងដែរ ។ ទ្វារបញ្ឆោតទាំងឡាយបានបង្ហាញនូវស៊ុំទ្វារធ្វើអំពីថ្មភក់ ដែលចារឹកនៅជុំវិញផ្ទាំងទ្វារទាំងពីរដែលបានបង្កប់ ចូលទៅក្នុងឥដ្ឋ ។ យើងឃើញមានស្លាកស្នាមនៅលើឥដ្ឋដែលនៅសេសសល់ក្បាច់ផ្កាច័ន្ទពាក់កណ្តាល កំពស់ដូចគ្នា ទៅនឹងក្បាច់ដែលលយចេញមកក្រៅផងដែរ ។ ក្បាច់ដែលលយនេះបានភ្ជាប់យ៉ាងមាំទៅនឹង ក្រវិលទ្វារមួយយ៉ាង ពិសេស (ទ្វារបញ្ឆោតខាងជើង)។ សសរទាំងឡាយធ្វើពីថ្មមានរាងមូលនិងលំអក្បាច់រចនាដ៏ល្អ់ គឺក្បាច់ជាជួរដែល ឆ្លាក់ជាកំរងស្លឹកឈើ ។ នៅលើសសរនោះទៀតមានលំអដោយរ័ណ្ឌចិញ្ចៀនដែលមានលំអក្បាច់ផ្កា នៅពីលើមុខ ក្បាច់ផ្កានោះមានឆ្លាក់រូបសត្វស្លាប ។ រូបសត្វ និងក្បាច់ផ្កាគ្នាទៅនឹងក្បាច់ក្រោមផ្តែរទ្វារ (ទ្វារវបញ្ឆោតខាងត្បូង)។ ផ្តែរទ្វារលំអជាអង្កត់ធ្នូដែលបង្ហាញរូបរាងចាអង្កាញ់ៗ ដូចទឹករលក និងលំអដោយមេដាយទាំងឡាយនៅលើទ្វារ ខាងត្បូងនោះ ត្រូវបានជំនួសដោយរូបសត្វតោក្បាលបីដែលមានភ្នែកលំអជាស្នែង ។ ចំណែកឯនៅលើផ្តែរទ្វារទិស ខាងជើងមានរូប គុជសីហ៍ (មានស្នាមបែកនៅជិតក្បាល)។ ទ្វារខាងកើតបង្ហាញដូចគ្នា សសរបង្ហាញអោយឃើញ ក្បាច់ជួរ ឯកំរងស្លឹកឈើរំយោលជាក្បាច់ផ្កាពេញទាំងអស់ និងមានចម្លាក់សត្វស្លាបមើលពីចំហៀងយ៉ាងបំភ្លៃនៅ លើក្បាច់កំរងស្លឹកឈើ ។ នៅផ្នែកកណ្តាលនៃហោជាងមានលំអដោយចម្លាក់ប្រាសាទតូចដែលមានសសរព័ទ្ធទៅ ដោយចម្លាក់សត្វមករមានរាងជាអង្កត់ធ្នូ និងលំអដោយកំរងផ្កាធ្លាក់ជារំយោលទៀតផង ។ ខ- តួប៉ម ្ស1 ជាតួប៉មមួយដែលសិលាចារឹកនៅមណ្ឌលបានបញ្ជាក់ថា មានរូបចម្លាក់អាទិទេពធំឬរូបតំណាងអាទិទេព ត្រូវបានគេតំក់នៅទីនោះ (៦៥)។ តួប៉ម នេះមានរាងជាចតុកោណកែង ដែលនៅខាងក្នុងនៃបន្ទប់សក្ការៈបូជានមាន លំអដោយសសរផ្អោក និងប្រក់ដំបូលបិទជិត ។ នៅទ្វារចូលខាងកើតនៃតួប៉មនេះមានលំអដោយផ្តែរចនាជារូបអង្គ ព្រះឥន្ទ្ររួមជាមួយទ័ពសេះ ព្រមទាំងមានចម្លាក់ក្បាលសសររាងជិតចុះក្រោមបន្តិចផង ដែលលំអដោយក្បាច់ផ្កាច័ន្ទ និងក្បាច់តុកោណព្នាយមួយជួរ ។ លោក Parmentier បានបង្ហាញថាចំណុចសំខាន់នៃតួប៉មនេះ គឺការសាងមណ្ឌប ដែលមានសសរបួនជ្រុងចំនួន ៤ សំរាប់ទ្រពិដានធ្វើពីដុំថ្មមួយដុំ ។ មណ្ឌលនេះត្រូវបានសាងជារាងការេនៅលើខឿន ថ្នាក់ៗ លំជាក្បាច់សសរផ្អោប ។ នៅតាមជ្រុងគន្លាក់ៗនៃខឿន តួប៉មនេះ មានចម្លាក់យ៉ាងល្អបង្ហាញពីរូបសំណាក ប្រាសាទតូចៗពីរដែលមានរូបរាងអង្គមុនីឥសីគង់បញ្ឈរជង្កប់នៅក្នុងក្បាច់ត្បូង ។ សសរទាំងឡាយសុទ្ធតែមានបង្ហាញពីក្បាច់បាតខាងក្រោម និងក្បាច់ក្បាលសសរ ហើយចំនុចសំខាន់គួរ កត់ចំណាំ គឺផ្នែកក្បាច់រ័ណ្ឌបន្ទាត់ផ្តេកនៃសសរគឺជាការេមួយដែលជ្រុងមុំនីមួយៗត្រូវបានគេឆ្លាក់រហូតដល់ក្នុង (៦៦) និង លំអខ្លាំងដូចគ្នា និងការលំអក្មង្នុសិល្បៈជ្វាដែរ ។ គ. តួប៉ម S12 និង S13 តួប៉មទាំងពីរនេះស្ថិតនៅខាងក្រៅកំពែង ។ មួយស្ថិតនៅជិតជ្រុងឦសានជាតួប៉មដែលមានទំហំតូចមួយ បែរមុខទៅទិសខាងកើតមានប្លង់រាងជាចតុកោណកែង ហើយនិងមិនទ្វារបញ្ឆោតចំនួនបីដែលសព្វថ្ងៃនេះស្ថិតនៅ សភាពទ្រុឌទ្រោមបាក់បែកអស់ ៣/៤ទៅហើយ ។ នៅផ្នែកខាងក្នុងបានបង្ហាញពីជ្រុងមួយដែលគេអាចសំគាល់ បានថា វាគ្មានគន្លាក់ទំពក់ពិដានទេ ។ ផ្នែកខាងក្រៅរបស់ប្រាសាទបានបង្ហាញពីររបៀបផ្តុំធម្មតា ហើយនិងចម្លាក់ សំណាកប្រាសាទបង្រួមខ្នាតពីរលំអលើសសរពេជ្រ ។ នៅតួខាងមុខចន្លោះសសរផ្អោបមានចម្លាក់លំអលើសសរ ពេជ្រទ្រហោជាងមួយរាងកោង មានឆ្លាក់រូបមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ ។ ទ្វារបញ្ឆោតទាំងឡាយលេខឡើង ជាប្លង់បីថ្នាក់ ប៉ុន្តែរបៀបផ្គុំធម្មតាដែលមានសសរពេជ្ររាងជាប្រាំបីជ្រុង លំអជាក្បាច់ក្បាលសសររាងការេហើយ មានឆ្លាក់លំអជាក្បាច់គន្លាក់ដូចធ្មេញនិងដងខ្លួនសត្វមករទ្រផ្តែរទ្វារមួយ ។ ប្លង់ខាងក្រោយទ្រដោយក្បាច់ក្បាល ជញ្ជាំង ដែកមានឆ្លាក់តុបតែងជារូបសត្វស្លាបហាក់កំពុង និងចាប់ផ្តើមហើរ បង្ហាញភាពសង្ហានៅលើអ័ក្ស ដែលបញ្ចប់ដោយក្បាច់ជាសំណាកប្រាសាទធម្មតា ។ ចំពោះតួប៉ម S13 ដែលស្ថិតនៅខាងលិចនៃកំពែងនោះមាន សភាពបាក់បែកយ៉ាងខ្លាំង គឺនៅសល់តែទម្រង់មួយផ្នែកគត់សាងអំពីឥដ្ឋ ។ ឃ. តួប៉មដែលមានរាងជាអដ្ឋកោណ S1-11 តួប៉មបន្ទាប់បន្សំចំនួន ៤ បែរមុខទៅរកទិសខាងកើត តំរៀបក្នុងលក្ខណៈខ្វែងគ្នាអមតួប៉មកណ្តាល ចំណែកឯតួទីប្រាំ ( S5) ត្រូវបានសាងខិតទៅខាងជើង និងមានលក្ខណៈខុសពីគេដោយបែរមុខទៅទិសខាងលិច។ ទំហំតួប៉ម ទាំងអស់ស្ទើរតែប៉ុនៗគ្នាហើយមានរាងជាអដ្ឋកោណ ប៉ុន្តែមិនមែនពហុកោណស្មើជ្រុងទេ ។ រូបភាពនេះ គេឃើញមានរាងផងដែរក្នុងសិល្បៈចាម (សិល្បៈ Miason)(៦៧)។ ជាទូទៅផ្នែកខាងមុខនៃតួប៉មច្រើនតែសាង រាងតូចចង្អៀត ការរៀបចំលក្ខណៈពិសេសបែបនេះទេ បង្កើតអោយមានការសំរេចចិត្តបោះបង់កន្លែងធំលាយនៃយ៉ ខាងមុខ ។ នៅខាងក្នុងតួប៉មប្រាសាទមានបង្ហាញគន្លាក់ទំពក់នៃពិដាន និងតួដំបូលដែលតំរៀបគ្នាដោយបច្ចេកទេស បង្រួមខ្នាត ។ នៅក្នុងតួប៉ម S1ពុំមានលំអសសរផ្អោបទេ ។ រីឯដងធ្នូបន្ថយទម្ងន់ត្រូវបានកាត់ផ្តាច់ខ័ណ្ឌពីគ្នា និងបំពេញជំនួសដោយផ្តែរទ្វារមួយនៅពីលើ ។ ចំពោះតួប៉ម S10 និង S11 វិញគ្មានបង្ហាញដងធ្នូបន្ថយទម្ងន់ណា មួយនៅលើពិដាននៃល្វែងរបៀបខាងក្រៅទេ តែនៅលើខឿនមួយដែលសព្វថ្ងៃស្ទើរតែកប់បាត់ទៅក្នុងដីហើយនោះ មានការតុបតែងលំអជាធម្មតាដោយបង្ហាញពីការតុបតែងជាសំណាកនៃប្រាសាទបង្រួមខ្នាតតូចៗ ជាច្រើន ។ ចំណែកឯនៅតួប៉ម S10 មានលំអជាក្បាច់ជញ្ជាំងយ៉ាងធំ ផ្សំដោយក្បាច់លាតច្រើនថ្នាក់ រួមជាមួយនឹងការតុបតែង លំអរូបកិន្នរទ្រជញ្ជាំងដំបូលទៀតផង ។ តួប៉មនេះប្លែកពីគេដោយមានការលេចចេញនូវរូបភាពញកទាំងមូល (៦៨) សង់ជាពីរជាន់ទ្រដោយក្បាច់ក្បាលជញ្ជាំងលំអជាក្បាច់សត្វស្លាបមួយជួរ ហើយការលេចចេញនូវរូបភាពនេះ ជាមូលហេតុសំខាន់នៃការវិវត្តផ្នែកសំណង់ស្ថាបត្យកម្មបន្តមកក្នុងសម័យអង្គរ ។ ក្នុងចំណោមតួប៉មរាងអដ្ឋកោណទាំងនេះ គេឃើញមានការលំអរូបសំណាកប្រាសាទតូចៗ ចំនួន ៣៥ ដែល ក្នុងនោះមានចម្លាក់ច្រើនៅតួប៉ម S10 និង S11 ឯចម្លាក់ជាមធ្យមមាននៅតួប៉ម S8, និង S9 និង S11 ។ រាល់រូប សំណាកប្រាសាទតូចៗទាំងនេះ ពិសេសនៅជ្រុងនិរតីនៃតួប៉ម S8 មានបង្ហាញអោយយើងឃើញនូវការកកើតឡើង យ៉ាងច្បាស់នៃរូបភាពក្បាច់កញ្ចក់ ដែលក្បាច់នេះមានលំអជាក្បាច់ច័ន្ទនេះ ត្រូវបានឆ្លាក់បែរត្រឡប់ចេញក្រៅវិញ។ ជាទូទៅរូបសំណាកនៃតួប៉មតូចៗ ច្រើនមានលំអផងដែរនូវរូបភាពជាសត្វសាហាវ ឬជាក្បាលសត្វចម្លែក ដូចជានៅតួប៉ម S11 នោះមានលំអជាសត្វតោដែលមានស្លាប ហើយក្បាច់នេះលំអនេះត្រូវបានគេឃើញមានលំអ នៅតួប៉មក្រុមប្រាសាទ ខាងជើង (ណ7 និង ណ15 )ផងដែរ (៦៩)។ ចំពោះខឿននៃតួប៉មរាងអដ្ឋកោណនេះ មួយភាគត្រូវបានលំអដោយរូបមករ នៅផ្នែកខាងចុង ពិសេស នៅផ្នែកខាងលិខនៃតួប៉ម S10 ដែលលក្ខណៈបែបនេះបានកើតមានឡើងដូចគ្នា និងសិល្បៈជ្វាផងដែរ (៧០) ។ នៅតាមទ្វារមាននីមួយៗសុទ្ធតែមានលំអដោយរូបបដិមា ដូចជានៅតួប៉ម S7 មានលំអរូបមនុស្សអង្គុយ លុតជង្គង់ និងរូបស្រីម្នាក់អង្គុយ រូបតាបសឥសីត្របោមក្បាលជង្គង់ជាដើម្បី ។ ចំណែកឯនៅតួប៉ម S11 វិញយើង ឃើញមានបន្សល់ទុកនូវបល្ង័ង្គមួយរាងមូល ដែលគេយល់ថាជាបល្ល័ង្គសំរាប់តំកល់លិង្គព្រះឥសូរទុកជាវត្ថុសក្ការៈ បូជាក្នុងវិស័យសាសនា ។ ៣. បន្ទប់សក្ការៈបូជា តាមសិលាចារឹកបានបញ្ជាក់ប្រាប់យើងអោយដឹងថា ៖ សំណង់នៅប្រាសាទសម្បូន៍ព្រៃគុកនាសម័យនោះគឺ ជាមជ្ឈមណ្ឌលនៃសាសនា ។ នៅក្នុងរាជរបស់ព្រះបាទ ឦសានវរ្ម័នទី១ ព្រះអង្គបានសាងនូវរូបបដិមាជាច្រើនជាពិសេសលឹង្គធ្វើអំពី មាស ស្នានទ្រោនីដែលបានដាក់តំកល់ទុកនៅទីនោះព្រមទាំងបានអោយឈ្មោះទៀតផង ។ តួប៉មដូចជា ៖ នៅក្នុង តួប៉ម (F)មានតម្កល់នូវលឹង្គមួយឈ្មោះ ប្រភាសស្វមេស្វរៈ (K.442)(៧២) ។ បច្ចុប្បន្នយើងពុំឃើញមានសំណល់រូបចម្លាក់អាទិទេពទាំងនេះទៀតទេ ហើយក៏ក្រមឃើញមានបល្ល័ង្គ របស់អាទិទេពទាំងនេះនៅនឹងកន្លែងដែរ ។ ផ្ទុយទៅវិញសព្វថ្ងៃនេះឃើញមានតែបំណែកកំទេចកំទីខ្លះៗ ដែល នៅសេសសល់រាយប៉ាយតួយ៉ាងដូចជាក្នុងតួប៉ម (S1) (រូបទី៦) ។ ក្រៅពីនោះមានស្នានទ្រោនីមួយៗដែលស្ថិត នៅរាយពាសពេញដី ។ ចំពោះស្នានទ្រោនីនេះ ត្រូវបានស្ថាបត្យកតជំនាន់ដើមឆ្លាក់យ៉ាងផ្ចិតផ្ចង់អំពីថ្មភក់មានរាងជាបួនជ្រុង និងមានជ្រុងមួយនោះគេឆ្លាក់ធ្វើជាចំពួកសំរាប់បង្ហូរទឹក ចំណែកឯនៅចំកណ្តាលវិញ គេចោះប្រហោងរាងបួនជ្រុង សំរាប់តំកល់លឹង្គ ។ ចំពោះស្នានទ្រោនីប្រភេទនេះគេច្រើនឃើញមាននៅតួប៉មដែលមានរាងបួនជ្រុង ។ ចំណែក ឯតួប៉មដែលមានរាងជាអដ្ឋកោណវិញ គេសង្កេតឃើញមានការនិយមចូលចិត្តច្រើនណាស់ ចំពោះបល្ល័ង្គរបស់ អាទិទេពដែលមានរាងមូលទ្រវែង ។ ៤. ក្លោងទ្វារនិងកំពែង ៤-១- ក្លោងទ្វារ ៖ តួខាងត្បូងទី ៣ រហូត ទី ៦ (៧៣) ( S3S4S5S6 ) តួប៉មទាំងនេះមានការខូចខាតខុសៗគ្នា ដោយឡែកនៅទិសខាងកើតមានតួប៉ម S6 ពោរពេញទៅដោយ ការខូចខាតជាច្រើន ។ ឯនៅទិសខាងត្បូងតួទី៤ ទាំងពីរនេះនៅចំកណ្តាលក៏មានខូចខាតអស់ខ្លាំងណាស់ដែរ ។ ឯតួ ក្រៅគឺជាទ្វារបញ្ឆោតសាទពីរ ក្បាច់នេះខ័ណ្ឌនៅក្រោមដំបូលដោយសារផ្តែរទ្វារអំពីថ្ម ។ ទ្វារទាំងនេះមានទំពក់ជា ជួរសំរាប់ថ្ពក់ទប់ពិដាន ។ ជញ្ជាំងខាងក្រៅមានលអធម្មតា ។ រីឯបាតរបស់ខឿនមានក្បាច់ក្បាលជញ្ជាំងលំអលើសសសរផ្អោបនិង ប្រាសាទបង្រួមខ្នាត (លើកលែងតែតួ S4)។ នៅលើក្លោងទ្វារមានក្បាច់ក្បាលជញ្ជាំង លេចឡើងពាសពេញ ទៅលើក្លោងទ្វារនៅទិសខាងត្បូ ។ បង្កាន់ដៃដែលនៅក្នុងកំពែងមានចម្លាក់ស្លាបចំនួន ១២ ។ ទ្វារទាំងអស់ពោរពេញទៅដោយការខូចខាត ។ នៅលើទ្វារបញ្ឈរមានលំអស៊ុំទ្វារធម្មតា ដូចជានៅលើទ្វារ បញ្ឆោតទិសខាងត្បូង ។ ផ្តែរទ្វារដែលបានបាត់បង់ចំនួន ៨ និងសសរពេជ្រចំនួន ១៦ រួមនិងសសរជ្រេផ្សេងៗទៀត ក៏ដូចគ្នា ។ មានក្លោងទ្វារមួយនៅទិសខាងកើត បានបន្សល់ទុកនូវផ្នែកខ្លះនៃជាន់ថ្នាក់របស់វាដែលមុខនីមួយៗ មានញកមួយ ហើយដោយមានប្លង់ត្រួតគ្នាខ័ណ្ឌដោយសសរផ្អោប ។ សសរផ្អោបមានរ័ណ្ឌដោយក្បាច់សំណាករូប ប្រាសាទតូចមួយនៅបាតខាងក្រោម និងប៉ែកខាងជើង ដែលមានក្បាច់មួយពិសេសនៅកណ្តាលត្រូវបានខូចខាតអស់ ហើយ ។ នៅប៉ែកខាងលិចមានកំពែងធម្មតា ឯប៉ែកខាងកើតមានរូបភាពជាច្រើនចំណែកនៅខាងមុខ ប៉ែកខាង ជើងមានក្បាច់ផ្ទាំងមួយ ។ នៅពីខាងញក បង្ហាញពីរូបភាពមនុស្សស្រីអង្គុយចោងហោង ។ រូបស្រីនោះត្រចៀក វែង និងមានកំប៉ោយមួយនៅពីមុខភ្នួកសក់ ។ ប៉ុន្តែរូបភាពទាំងនេះនៅសល់មិនអាចចំណាំបានដូចស្លាកស្នាមរូប ភាព តាំងពីសម័យបុរាណនោះទេ ។ ៤-២- កពែងខាងត្បូង និងទ្វារខាងក្រៅ (៧៤) កំពែងទី២ ជាជញ្ជាំងធម្មតាដែកសល់ឡើងអំពីថ្មបាយក្រៀម ហើយមានការតុបតែងលំអលើសសរ ជាច្រើន ។ ទ្វារកំពែងនៅទិសខាងកើត និងខាងលិច គឺមានសិលាចារឹកនៅលើមេទ្វារបញ្ឈរពីរ ។ ប៉ុន្តែសាលាចារឹក នៅលើមេទ្វារបញ្ឈរខាងកើត ។ ចំពោះក្លោងទ្វារកំពែងទិសខាងជើង និងខាងត្បូង មានជាជញ្ជាំងខ័ណ្ឌបិទជិត គេមិនអាចធ្វើដំណើរចេញចូលបានទេ ។ ទ្វារទាំងនេះហាក់ដូចជាមានប្រហោងទ្វារធម្មតា ដែលគេបានចោះបញ្ចូល ទៅក្នុងុជញ្ជាំងនៅចំន្លោះក្បាច់លំអពីរ ធ្វើអំពីថ្មបាយក្រៀមមានកំរាស់ស្តើង ហើយដែលវាមិនអាចលេចឡើងនៅ ក្នុងការផ្តុំរបស់ក្លោងទ្វារពិតប្រាកដនោះ ។ ៤-៣- ជញ្ជាំងកំពែងខាងត្បូង (សូមមើលរូបទី៤ ) ក្លោងទ្វារកំពែងទី១ ខ័ណ្ឌដោយជញ្ជាំងធ្វើអំពីឥដ្ឋ ដែលមានការតុបតែងលំអទាំងសងខាង ប៉ុន្តែសព្វថ្ងៃ មានការខូចខាតស្ទើរគ្មានសល់ ។ នៅលើខឿនកំពែងធម្មតា ជាទូទៅមានចម្លាក់ប្រទាក់គ្នានៅប៉ែកខាងក្រោម។ ខឿនកំពែងដែលគ្មានចម្លាក់ ផ្នែកខាងក្រោមមានលំអក្នុងកំពែងត្រូវបានគេលំអបញ្ឈរដោយសសរផ្អោប និងរូប ក្បាលតោមួយមានភ្នែកទាំងពីររាងដូចស្នែង អណ្តាតតោនោះទ្រក្បាច់រំយោលជាច្រើន។ ក្បាច់ក្បាលជញ្ជាំងមាន លក្ខណៈសាមញ្ញោនៅក្នុងកំពែង និងចម្លាក់ស្លឹកឈើបញ្ឆិតៗព្រមទាំងឆ្លាក់សត្វស្លាប ប៉ុន្តែមិនបានបង្ហាញពីក្បាច់ ពិសេសទេ ។ នៅលើកំពែងសសរផ្អោបដែលដែលឈរៗត្រង់ទៅលើមានក្បាច់ភ្ញីវល្លិ៍ ដកច័ន្ទតូចៗ ទៅតាម បណ្តោយខ្សែបន្ទាត់បញ្ឈរនិងនៅផ្នែកខាងលើមានក្បាច់សំណាករូបប្រាសាទ ។ មានចម្លាក់រូបមេដាយធំៗរាងមូល នៅលើជញ្ជាំងកំពែង ។ នៅលើជញ្ជាំងទិសខាងលិច យើងសង្កេតឃើញមានមេដាយពីរ ឬបីប៉ុណ្ណោះដែលមាន រូបភាពច្បាស់ ។ នៅពីមុខផ្នែកខាងក្នុង យើងអាចមើលឃើញច្បាស់នូវរូបភាពមនុស្សទី១ កាន់ក្បាច់ផ្កាភ្ញីវល្លិ៍ នៅដៃស្តាំ ហើយលើកឡើងខ្ពស់ ឯដៃឆ្វេងដាក់នៅក្បែរមុខ ។ មានរូបភាពមនុស្សពីរនាក់ទៀត ដែលជាអ្នកជំនួយការកំពុង តែជូនអំណោយដល់ស្រីម្នាក់ និងមានមនុស្សបីនាក់ព្រមទាំងមានអ្នកជំនួយការម្នាក់ទៀត ដែលមានរូបភាពជា មនុស្សគម ។ ក្បាច់ផ្ទាំងបន្ទាត់បង្ហាញពីការប្រយុទ្ធគ្នារវាងសត្វស្វាកន្ទុយវែងជាមួយ និងក្របី ដែលប្រហែល ជារឿងរ៉ាវចម្បាំងរវាងស្តេចស្វាពាលី និងក្របីទូភី ។ ក្បាច់ផ្ទាំងទីបី បង្ហាញពីរូបភាពចំបាប់និងអ្នកប្រមាញ់ប្រដាប់ ដោយអាវុធជាដាវមុខពីរ វាយជាមួយួនឹងសត្វតោដែលកំពុងតែលោត ថែមទាំងមានមនុស្សម្នាក់ទៀត ដែលមាន កាយវិការផ្ទុយគ្នា និងរូបសម្លាក់សត្វតោ ។ អ្នកប្រមាញ់ទាំងឡាយមានភ្នួងសក់រាងជាថ្នាក់ៗទាបៗនិងមានពុក មាត់ ។ អ្នកប្រមាញ់ទាំងនោះ មានស្លឹកត្រចៀកធ្លាក់ចុះក្រោមយ៉ាងវែង ឯកាលលំអលើសំពត់គឺជាយធំត្រួតគ្នា ទម្លាក់មកមុខ ។ ៥- លក្ខណៈទូទៅនៃបច្ចេកទេសសាងសង់ មួយភាគធំនៃការអភិវឌ្ឍន៍លើសិល្បៈខ្មែរ គឺផ្អែកទៅលើសំណង់ដំបូល ។ ចំណែកឯតួប៉មវិញគឺតួប៉ម កណ្តាល សំរាប់កល់លឹង្គ ឬទេវរូបដែលជួនកាលក៏មានដំកល់នៅតួប៉មបន្ទាប់បន្សំផងដែរ ហើយតួប៉មនាសម័យ សតវត្សទី៧-៨ ច្រើនជាសំណង់ទោលសាងអំពីឥដ្ឋ ដែលបង្ហាញអោយយើងបានឃើញរហូតដល់សព្វថ្ងៃពិសេសគឺ ក្រុមប្រាសាទសម្បូណ៍ព្រៃគុក (៧៥)។ ជាទូទៅតួប៉មប្រាសាទខ្មែរ ត្រូវបានសាងឡើងដោយបែរមុខទៅទិសខាងកើត និងមានខឿនមួយ តួប៉ម សំខាន់មួយរួមជាមួយនឹងរចនាសម្ព័ន្ធខាងលើ (ដំបូល)។ ក្នុងុបែបផែនសិល្បៈខ្មែររនាសតវត្សទី៧ តួប៉មទាំងឡាយ ត្រូវបានសាងជាប្លង់រាងចតុកោណកែងបួនជ្រុង និងប្រាំបីជ្រុង ។ ប្លង់រាងប្រាំបីជ្រុងកើតមានដោយកំម្រ ឯប្លង់រាង ចតុកោណកែង និងបួនជ្រុងច្រើនមានសារពើសូត្រ ចាប់តាំងពីសតវត្សទី៨ តទៅ (៧៦)។ ៥-១- បាតខាងក្រោម ៈ ផ្ទៃបាតខាងក្រោមមានគំនូសកាត់ទាប ឬខ្ពស់ ។ ជួនកាលគេឃើញមានផ្ទៃបាតខាងក្នុងរបស់បាតខាង ក្រោមកំពស់ខ្ពស់ ។ ម៉្យាងទៀតខឿនបែងចែកពុំបានត្រឹមត្រូវ ទៅតាមការកំណត់នៅលើដីដែលត្រូវសង់ឡើង។ នៅក្នុងពេលនេះសមាសភាពទាំងឡាយគឹត្រូវបានបែងចែកផ្សេងៗគ្នា ។ បាតខាងក្រោមនៃប្រាសាទមានលក្ខណៈ ជាដំណ ។ ប៉ុន្តែបរិវេណជុំវិញប្រាសាទគឺគេបានលើកដីខ្ពស់ជាងផ្ទៃដីរាបធម្មតា ។ ៥-២- ផ្ទាំងទ្វារ យើងមិនឃើញមានសេសសល់គន្លឺះ ឬរនុកសំរាប់បិទទ្វារណាមួយរបស់ប្រហោងទ្វារទាំងនេះទេ ។ តាមពិតនៅតាមប្រហោងទ្វារនីមួយៗ ត្រូវតែមានទ្វារបិទបើករបស់វាជានិច្ច ។ ប៉ុន្តែតាមរយៈទ្វារបញ្ឆោតដែលនៅ សេសសល់ក៏អាចបញ្ជាក់ប្រាប់យើងអោយដឹងបានខ្លះដែរ ។ ផ្ទាំងទ្វារបញ្ឆោតទាំងឡាយដែលធ្វើអំពីដីរាបស្មើ ឬក៏ ឈើរលោងឬក៏បានធ្វើឡើងអំពីថ្មភក់រំលីងយ៉ាងស្អាត ។ ជួនកាលគេឆ្លាក់ផ្ទាំងទ្វារជាក្រវិលធំៗ ដែលក្នុងនោះមានចម្លាក់រូបក្បាលតោទៀតផង ។ ៥-៣- ផ្នែកខាងក្នុង ផ្នែកខាងក្នុងគឺមានការទាក់ទងរវាងគ្នានិងគ្នា ។ ចំណែកទ្រង់ទ្រាយផ្នែកខាងក្នុងកម្រមានសំណង់ ប្រាសាទណាមួយ ដែលមានប្លង់រាងបួនជ្រុងស្មើ ។ ចំពោះសំណង់ប្រាសាទទាំងនេះ គឺ ប្រក់ដោយដំបូលរាងជាគន្លាក់ ៗអំពីឥដ្ឋតាមបច្ចេកទេសបង្រួមខ្នាត ហើយជួលកាលដំបូលត្រូវបានបង្កើតឡើងតាមការរៀបជញ្ជាំងកោងរួម កំពូល ដែលក្នុងនោះវាមានសណ្ឋានជាប្រហោងបំពង់មួយហាក់ដូចជាត្រូវបានបញ្ចប់ត្រឹមកំពូលបូក (សូមមើល រូបទី ៧) ។ កាលដែលគេធ្វើដំបូលហើយទុកនៅប្រហោងខ្យល់ សំរាប់អោយមានខ្យល់ចេញចូលរបៀបនេះ ប្រៀបបានទៅនឹងសំណង់នៃសិល្បចាមផងដែរ ។ លក្ខណៈបែបនេះដោយគេផ្អែកទៅលើ ភាវរស (ដង្ហើមរស់) នៃជីវិត ។ ជួនកាលដំបូលត្រូវបានទ្រដោយពិដាន និង មានរចនាសម្ព័ន្ធផ្សេងៗ ដែលបានជួយទ្រពិដាន ឬក៏ជួយួកាត់ បន្ថយនូវទម្ងន់ ដែលជួនកាល់ជំនួយដោយក្បាច់ក្បាលជញ្ជាំងស្តើងៗ ឬក៏បញ្ចុះឈើមួយកង់ដាក់បញ្ចូលទៅក្នុងធ្នឹម សំរាប់ជាទំពក់ពិសេស ។ គេប្រើប្រាស់ទំពក់ជាច្រើនដែលបានបញ្ចុះចូលទៅក្នុងជញ្ជាំង តំរៀបដាក់មួយគូៗនៅក្នុង សំណង់ធំៗឃើញមានចម្លាក់លំអសសរផ្អោប ។ ចំណែកឯកបល្ល័ង្គអាទិទេពត្រូវបានគេឆ្លាក់ក្បាច់យ៉ាងប្រណិត ។ យើងស្ទើរតែពុំឃើញមានសេសសល់បល្ល័ង្គទាំងនេះនៅ និង កន្លែង ។ ៥-៤- ដំបូលខាងក្រៅ និង ចុងកំពូលនៃដំបូល ប្រព័ន្ធនៃដំបូលរបស់ប្រាសាទទាំងនេះ មានថ្មខ្លះដែលនៅខាងចុងបញ្ចប់ផ្នែកដំបូល ដែលបានបង្ហាញ អោយយើងឃើញពីការតុបតែងលំអជាផ្កាឈូក ។ ថ្មទាំងនេះត្រូវបានលេចឡើងនៅត្រង់កន្លែងទ្រនុង ឬដងធ្នូជា ចំណុចបញ្ចប់ ។ ចំណែកដំបូលមានសភាពកោង (រូបទី ៦ )ថ្មដំបូលទាំងនេះឥតមាននៅសេសសល់ឡើយ ពីព្រោះ ថាឥឡូវកំពូលត្រូវធ្លាក់បាក់បែកគ្មានសល់ ។ កត្តានេះនាំអោយយើងមានការលំបាកក្នុងការសន្និដ្ឋាន ។ នៅកន្លែងប្រហោងជាងគេឃើញផងដែរនូវភាពបង្រួមនៃប្រាសាទ ។ ភាពបង្រួមនេះបានប្រាប់អោយ យើងដឹងពីសារៈសំខាន់ ព្រោះការបង្រួមនេះបានឆ្លាក់តុបតែងលំអរជាចុងកំពូលស្រួច ។ ជាទូទៅការបាត់ និង ការបាក់បែកនូវផ្នែកចុងកំពូលនោះ ស្ទើរតែទាំងអស់គ្នាទៅហើយ ។ បន្ទាប់ពី ការធ្លាក់ចុះមកក្រោមរបស់ថ្មទាំងនោះ គឺបានបញ្ជាក់យ៉ាងច្បាស់ដោយងាយទៅតាមរបៀបបច្ចេកទេសនៃការរៀប ដំបូល និង កំពូលនៃប្រាសាទដែលអាចផ្តល់អោយឃើញ ដូចជាដុំរាងបំពង់ និង បានបង្ហាញអោយយើងឃើញពី ទម្រតូចៗជាច្រើនទៀត (រូបទី ៧) ។ ៥-៥-រចនាសម្ព័ន្ធផ្នែកខាងលើ ផ្នែកខាងលើនៃសំណង់ប្រាសាទសម្បូណ៍ព្រៃគុក វាហាក់ដូចជាគ្របដោយដំបូលធម្មតាលើប្រាសាទ ដែលមានរាងជាចតុកោណកែង ហើយកំពស់នៃដំបូលខ្ពស់ពេកស បើប្រៀបធៀបទៅនឹងផ្នែកខាងក្រោមនៃសំណង់ ប៉ុន្តែតាមលោក ះ។ ភារមនេតិរេ ភាពធំ និង ខ្ពស់នេះគឺ ជាសោភ័ណ្ឌភាពមួយ ដោយគេយកប្រវែងនៃកំពស់ ដំបូលជាលំអពេលណាប្លង់រាងការេ ដែលតាមធម្មតាទាមទារនូវដំបូលរាងសាជីហើយជាថ្នាក់ៗ តាមបែបផែននៃ បច្ចេកទេសបង្រួមខ្នាតដំបូលរហូតដល់ចុងបញ្ចប់នៃកំពូល ដែលអាចអោយយើងឃើញផ្នែកខ្លះនៃកំពូលរាងបន្ទាត់ ផ្តេក ជួនុកាលកំពូលកោង ។ គ្មានអ្វីជាការចម្ងល់ទេចំពោះបូជនីយ៍ដ្ឋានទាំងឡាយដែលរាងទ្រវែង ព្រោះដំបូល ហាក់ដូចជាបានប្រក់ដំបូលទូក ខណ្ឌដោយហោងជាងបញ្ឈរពីរ ដូចជាតួប៉ម ណ15, ណ18, ណ21 ដូចគ្នានិងលក្ខណៈ ដំបូលកោងកន្លះរង្វង់នៅប្រាសាទអាស្រមមហាឬស្សីដែរ ។ ប៉ុន្តែគ្រឿងលំអខាងលើមានការខូចខាតបាក់បែកយ៉ាង ខ្លាំង ។ កំពូលនៃដំបូលមួយសង់ឡើងពីឥដ្ឋធម្មតា វាមិនអាចស្ថិតនៅគង់វង្សអោយបានយូរទេ ដោយសារអាកាស ធាតុមានលក្ខណៈប្រែប្រួល ។ ក្នុងពេលនេះយើងមិនអាចមានអ្វីបញ្ជាក់អះអាងអោយបានច្បាស់លាស់ទេ ចំពោះ ការតុបតែលំអផ្នែកខាងលើគឺមឺនិអាចនឹងមានលទ្ធភាពរក្សាទុកនៅជាសំណង់ និង ជាភស្តុតាងដើម្បីបញ្ជាក់ពីអ្វីមួយ ក៏គ្មានដែរ ។ ៥-៦-ខឿនខាងក្រៅ មើលពីក្រៅទៅក្នុង ជាទូទៅយើងឃើញមានរបៀបផ្គុំខាងក្នុងមានលក្ខណៈធម្មតា ។ ជួនកាលខឿន របស់ប្រាសាទមានលក្ខណៈធម្មតា ដោយពុំមានការតុបតែងលំអទេ ។ ឯខឿនខ្លះទៀតត្រូវបានស្ថាបត្យករតុបតែង លំអរយ៉ាងប្រណិត ។ ចំពោះខឿនរបស់ប្រាសាទសម្បូណ៍ព្រៃគុកសព្វថ្ងៃមានលក្ខណៈស្មុគស្មាញណាស់ ពីព្រោះខឿនប្រាសាទនេះបច្ចុប្បន្នស្ទើរតែរាបស្មើនឹងដីធម្មតាអស់ទៅហើយនាំអោយយើងពិបាកសន្និដ្ឋាន ។ ៥-៧-ខឿនជណ្តើរ ដោយហេតុថាសភាពបែកបាក់នៅផ្នែកខាងក្រោម អាចអោយយើងពិនិត្យឃើញនូវលក្ខណៈបែបនេះ បាននូវខឿនរបស់ប្រាសាទត្រូវបានកាត់ផ្តាច់ដោយខឿនជណ្តើរនៅផ្នែកខាងមុខ (ខាងកើត)និងនៅខាងក្រោយ ទ្វារបញ្ឆោទ (ខាងលិច) រួមទាំងបានកាត់នៅត្រង់កន្លែងទ្វារបញ្ឆោទខាងជើង និង ខាងត្បូងផងដែរ 9ជ1-្ស1ប ។ កាំជណ្តើរត្រូវបានស្ថាបត្យករសាងឡើងអំពីថ្មភក់ ហើយកាំជណ្តើរនេះទៀតសោធពុំឃើញមានអ្វី ពិសេសទេ ហើយក៏កម្រឃើញមានការតុបតែងលំអនៅតាមរបាំងកាំជណ្តើរ និង បង្កាន់ដៃ ។ ដោយឡែកនៅក្រុម ប្រាសាទកណ្តាល់ 9ជ1ប យើងឃើញមានការតុបតែងលំអនៅតាមបង្កាន់ដៃផ្នែកខាងកើត គឺមានចម្លាក់រូបតោពី ឈរអមសងខាងផ្លូវចូលទៅក្នុងប្រាសាទ (រូបទី ៣ ) ។ ៥-៨-ការបង្រួមខ្នាតប្រាសាទ រូបភាពបង្រួមខ្នាតបង្កើតជាតួប៉មតូចមួយដែលមានសណ្ឋានពីរបែបទៅតាមបណ្តោយនៃក្បាច់ផ្ទាំង ដែលផ្ទាំងនោះត្រូវបានគេចាត់ជាក្បាច់ផ្ទាំងមានការតុបតែងលំអច្រើន ប្រសិនបើផ្ទាំងនោះធំ រូបភាពបង្រួម ប្រាសាទទុកបំរុងកន្លែងសំរាប់តុបតែងលំអជាកន្លែងធំមួយដែរ ។ រូបភាពបង្រួមនេះប្រព្រឹត្តទៅតាមកន្លែងសំរាប់ តុបតែងលំអជាកន្លែងធំមួយដែរ។ រូបភាពបង្រួមនេះប្រព្រឹត្តទៅតាមសំណង់ប្រាសាទធំទូលាយ ដែលមានហោង ជាងរាងជារង្វង់ ដូចជានៅតួប៉ម ណ7 រឺឯពេលឆ្លាក់លើផ្ទាំងតូចៗនាំអោយរូបភាពបង្រួមរបស់ប្រាសាទ ត្រូវបានគេ ដឹងថាហាក់ដូចជាបង្ខត្មិចូល ។ រូបភាពបង្រួមនេះជាកូនប្រាសាទតូចមួយដែលមានពីរជាន់ គំនូរកូនប្រាសាទតូចមួយ នេះមានកំពស់ទាបហើយគ្របពីលើហោងជាងដដែលក្នុងករណីទាំងពីរនេះប្រៀបដូចជាអ្វីមួយដែលលយទៅ ខាងមុខ ដូចជាទ្វារឬក្លោងទ្វារស្ថិតនៅចំរូបភាពបង្រួមមានទេវរូបជាច្រើន ដែលតុបតែងលំអតាមហោងជាង និង នៅតាមចន្លោះសសរផ្អោប ព្រមទាំងនៅតាមខឿនដូច្នោះដែរ ។ ៥-៩-ជាន់ឬថ្នាក់ យើងឃើញមានការរៀបចំខុសៗគ្នានៅផ្នែកចុងកំពូលនៃការផ្គុំរបស់ថ្នាក់នីមួយៗ ។ បញ្ហានេះបាន បង្ហាញអោយយើងឃើញជាន់ឬថ្នាក់ច្រើនហើយមាំៗ ព្រមទាំងមានទំហំតូចៗ ដែលស្ថិតនៅឃ្លាតឆ្ងាយពីគ្នាល្មម លក្ខណៈបែបដែរ ។ សំណង់ប្រាសាទទាំងឡាយ ក៏ដូចជាសំណង់ប្រាសាទសម្បូណ៍ព្រៃគុកផងដែរ ត្រូវតែមានលំដាប់ លំដោយ ដូច្នេះសំណង់បែបនេះយើងពុំសូវឃើញមានទ្វារបញ្ឆោតទេ ។ គេមិនសូវបានបញ្ជាក់ប្រាប់ពីចំនួនថ្នាក់ ឬជាន់តូចៗទាំងនោះផងដែរ បើគេបាននិយាយទៅដល់ចំនួនទាំងនោះថា មានច្រើនបំផុតត្រឹមប្រាំ ឬ ប្រាំមួយជាន់ ថ្នាក់ ។ នៅតាមជាន់ឬថ្នាក់ទាំងនោះ យើងសង្កេតឃើញពុំមានការតុបតែងលំអច្រើនប៉ុន្មានទេ ។ ប៉ុន្តែជាន់ឬថ្នាក់ ទាំងនេះមានសារសំខាន់ណាស់ សព្វថ្ងៃត្រូវទទួលការរងខូចខាតបាក់បែកស្ទើរគ្មានសល់ ។ ជាន់ឬថ្នាក់ទាំងនេះបាន បង្ហាញអោយយើងឃើញរាងជាគន្លាក់ៗ ។ គន្លាក់ៗនេះមានកំពស់កំរិតស្មើៗគ្នា និង នៅចន្លោះគន្លាក់ជាន់ឬថ្នាក់ នីមួយនាំអោយស្ថាបត្យករយើងបានធ្លាក់ទ្វារបញ្ឆោតួប្រាសាទបង្រួមខ្នាត ឬក៏ដាក់ហោងជាងចំពោះជាន់ឬថ្នាក់ នីមួយៗនោះ ។ - ការតុបតែងលំអរ ជាផ្នែកខាងលើនៃសំណង់ប្រាសាទទាំងនេះ យើងមកដល់ទីកន្លែងខាងក្រោយដែលជាកន្លែងត្រួត ពិនិត្យជារួមនោះ ។ នៅពីមុខរបងឬកំពែងជាប់ជុំវិញយើងបានត្រួតពិនិត្យសំណង់ទាំងនោះ តើវាមានភាពពិត ប្រាកដដូចម្តេចទៅ? ជាដំបូងយើងឃើញមានការតុបតែងលំអរ (ប្រាសាទសម្បូណ៍ព្រៃគុក)នេះនៅពេលដែល យើងបានចូលទៅដល់ពិតជាបានយល់ច្បាស់ថា សំណង់នេះត្រូវបានចាត់ទុកជាចំណែកនៃបច្ចេកទេសមិនទាន់រឹងមាំ មួយ នៅក្នុងគំនិតអ្នកស្ថាបនាប្រាសាទ។ ការតុបតែងលំអរសំណង់ប្រាសាទទាំងឡាយនេះ (ដោយប្រៀបធៀប ទៅនឹងសិល្បះចុងបូពិ៍ប្រទេសមួយ)ចាត់ទុកជាកម្មវត្ថុបំណងមួយដ៏អន់ខ្សោយ ដោយកន្លែងខ្លះយើងឃើញមាន ការតុបតែងលំអរនៅតាមផ្ទៃក្រលាដ៏ទូលាយ ដូចជានៅក្នុងប្រាសាទទាំងឡាយនៅប្រទេសជ្វា។ សមាធាតុរឹងមាំនៃការតុបងែងលំអរខាងផ្នែកស្ថាបត្យកម្ម ៖ ទ្រង់ទ្រាយខាងមុខ ឬ វត្ថុមើលពីចំហៀង សសរផ្អោប ភាពបង្រួមនៃប្រាសាទ សសរតូចៗ ដែលមានសមាសភាពប៉ោងនៅត្រង់កណ្តាល សម្លាក់ជាច្រើន ក្បាច់ក្រឡោតចតុរង្គ និងមានស្លឹកឈើបួន ពពួកធ្នឹមរបស់ក្បាច់ជញ្ជាំង ក្បាច់ធ្មេញត្រី ក្បាច់ទំពក់តូចៗ ៘ ក្បាច់តុបតែងលំអរទាំងអស់នេះមានតួនាទីសំខាន់ជាងគេ។ ចំណែកឯកាតុបតែងលំអរជាសត្វ បានលេចចេញឡើង តែម៉្យាងគត់នូវក្បាច់ចម្លាក់ជាក្បាច់ខ្សែខ្លះៗ និងនូវក្បាច់តុបតែងលំអររបស់ក្បាលសសរដែលចេញមកពីក្បាច់ លៀន និង ក្បាច់ផ្កាភ្ញីរវល្លិ៍ ហើយសត្វមកមានតួនាទីសំខាន់នៅក្នុងរបៀបប្រផ្គុំ នៃផ្នែកទ្វាទាំងឡាយក្នុហគំនូរទី១។ ចម្លាក់ក្រឡាបានបង្ហាញជាចម្លាក់ក្បាច់នៃការតុបតែងលំអរដ៏កមែរកបាននៅតាមមាត់ជណ្តើរក្រោមរូបភាពជាសត្វ តោ ការប្រើប្រាស់ចម្លាក់សត្វតោទាំងនេះ ដែលនឹងឃើញមានច្រើននៅក្នុងសិល្បះបុរាណ។ រូបរាងពីខាងក្រៅឆ្លាក់ តុបតែងលំអរជាភាពបង្រួមរបស់ប្រាសាទ ហើយរូបពីខាងក្រៅមានការដាក់ក្របព័ទ្ធជំវិញ ផ្តែរទ្វាដែលឆ្លាក់ជារូប រាងផ្សេងៗ និងជួនកាលបង្ហាញអោយឃើញពីការតុបតែងលំអរនៅលើជញ្ជាំងខាងក្នុងផងដែរ។ យើងសក្សារអំពី តំលៃនៃរូបចម្លាក់ដែលមានការតុនតែងលំអរជាស្នាដៃសិល្បករទាំងនេះ។ ១-ផ្តែ៍រទ្វារ ផ្តែរទ្វារជាគ្រឿងតុបតែងលំអស្ថាបត្យកម្ម មានរាងបួនជ្រុងទ្រវែង ឬចតុកោណកែង ។ គេច្រើនយក ផ្តែរទ្វារទៅលំអនៅខាងលើច្រកទ្វារចេញចូល ។ នៅលើផ្តែរទ្វារនេះមានរចនាក្បាច់ក្បូរជាលំអ ជួនកាលមានឆ្លាក់ ជារឿងរ៉ាវផ្សេងៗ ដែលមានទំនាក់ទំនងនឹងទេវកថា ។ ផ្តែរទ្វារក្នុងរចនាបថនេះ ភាគច្រើនមានចម្លាក់សត្វករបែរមុខចូលទៅក្នុង ។ រូបមករទាំងនេះខ្ជាក់ឬ លេបអង្កត់ធ្នូ ហើយនៅលើអង្កត់ធ្នូមានឆ្លាក់រូបត្បូងឬមេដាយដែលក្នុងនោះមានឆ្លាក់រូបមនុស្ស ។ ជួនកាលគេ ឃើញមានរូបមនុស្សជិះលើមករនោះ ។ នៅពីក្រោមក្បាច់ធ្នូមានលំអដោយរំយោល និង កំរងមាលាឆ្លាស់គ្នារំលេច ដោយស្លឹកឈើ ។ ពីក្រោមរូបមករមានចម្លាក់រូបក្បាលសសរ ។ លើចម្លាក់ក្បាលសសរមានរូបមេដាយឬស្លឹកឈើ ផ្តែរទ្វារខ្លះមានឆ្លាក់រឿងរ៉ាវពីក្រោមអង្កត់ធ្នូ ។ ២-សសរផ្អោប សសរផ្អោបមានមុខងារសំរាប់លំអ និង សំរាប់ទ្រហោជាងផងដែរហេតុនេះហើយទើបយើងសង្កេត ឃើញពីក្រោមហោជាង មានសសរផ្អោបពីផ្ទាំងរាងបួនជ្រុងទ្រវែងដាក់បញ្ឈរអមសង្ខាងក្លោងទ្វារប្រាសាទ ។ សសរផ្អោបក្នុងរចនាថសម្បូណ៍ព្រៃគុកមិនទាន់មានចម្លាក់ទេ គឺជាសសរផ្អោបលាត។ ៣-សសរពេជ្រ ក្រៅពីសសរផ្អោប ស្ថាបនិកបានតុបតែងលំអសសរពេជ្រ ដែលមានតួនាទីសំខាន់ក្នុងការតុបតែងលំអ ក្នុងស្ថាបត្យកម្ម និង ទ្រទម្ងន់របស់ផ្តែរ ។ សសរពេជ្រទាំងនោះមានរាងមូល និង រាងប្រាំបីជ្រុង ។ នៅពីលើ បណ្តោយតួសសរមិនសូវមានចម្លាក់ទេ ។ ក្បាលសសរ និង គល់សសរមានចម្លាក់ជាក្រវិលឬវ័ណ្ឌដូចចិញ្ចៀនប្រកប ដោយក្បាច់កំរង់ផ្ការំយោលដែលធ្លាក់ចុះមកក្រោមយ៉ាងស្អាតនៅចំកណ្តាលមានវណ្ឌដែរ ។ ៤-ជញ្ជាំងចន្លោះសសរផ្អោប ជញ្ជាំងចន្លោះសសរផ្អោបខ្លះមិនមានការតុបតែងលំអទេ ប៉ុន្តែជាទំលាប់ចន្លោះសសរផ្អោបលំអដោយ ប្រាសាទតូចៗ ឬប្រាសាទអណ្តែតដូចនៅប្រាសាទសម្បូណ៍ព្រៃគុកក្រុមខាងជើង និង ខាងត្បូង ។ ជូនគេប្រទះ ឃើញនៅចន្លោះសសរផ្អោបខ្លះមានចម្លាក់ទេវរូបតែម្នាក់ៗឯង ។ ៥-ហោងជាង ហោងជាងជាកន្លែងលំអយ៉ាងសំខាន់នៅក្នុងវិស័យស្ថាបត្យកម្មខ្មែរ ។ ជាធម្មតាគេសង្កេតឃើញហោង ជាងភាគច្រើនមានរចនាលំអជាឆាកទេវកថា ឬវីរកថា សាសនាផ្សេងៗ ។ ប៉ុន្តែចំពោះប្រាសាទសម្បូណ៍ព្រៃគុក ហោងជាងមានរាងជាអក្សរអ៊ុយផ្កាប់ដែលផ្ទុយពីប្រាសាទនានាដែលមានរាងជាអក្សរវ៉េផ្កាប់ ។ ឯក្នុងផ្ទៃហោងជាង នេះមិនឃើញមានចម្លាក់ជាក្បាច់ផ្កាភ្ញី ឬរឿងរ៉ាវដែលទាក់ទងនឹងព្រឹត្តការណ៍ឬសាសនាអ្វីទេ ។ ហោជាងទាំងនោះ ច្រើនតែសំណង់នៅពីលើផ្តែរទ្វារ ។ ហោងជាងប្រាសាទសម្បូណ៍ព្រៃគុកច្រើនមានរូបប្រាសាទអណ្តែត ឬ រូបសំណាក់ប្រាសាទតូចៗ ។ ៥-៨-ការបង្រួមខ្នាតប្រាសាទ រូបភាពបង្រួមខ្នាតបង្កើតជាតួប៉មតូចមួយដែលមានសណ្ឋានពីរបែបទៅតាមបណ្តោយនៃក្បាច់ផ្ទាំង ដែលផ្ទាំងនោះត្រូវបានគេចាត់ជាក្បាច់ផ្ទាំងមានការតុបតែងលំអច្រើន ប្រសិនបើផ្ទាំងនោះធំ រូបភាពបង្រួម ប្រាសាទទុកបំរុងកន្លែងសំរាប់តុបតែងលំអជាកន្លែងធំមួយដែរ ។ រូបភាពបង្រួមនេះប្រព្រឹត្តទៅតាមកន្លែងសំរាប់ តុបតែងលំអជាកន្លែងធំមួយដែរ។ រូបភាពបង្រួមនេះប្រព្រឹត្តទៅតាមសំណង់ប្រាសាទធំទូលាយ ដែលមានហោង ជាងរាងជារង្វង់ ដូចជានៅតួប៉ម ណ7 រឺឯពេលឆ្លាក់លើផ្ទាំងតូចៗនាំអោយរូបភាពបង្រួមរបស់ប្រាសាទ ត្រូវបានគេ ដឹងថាហាក់ដូចជាបង្ខត្មិចូល ។ រូបភាពបង្រួមនេះជាកូនប្រាសាទតូចមួយដែលមានពីរជាន់ គំនូរកូនប្រាសាទតូចមួយ នេះមានកំពស់ទាបហើយគ្របពីលើហោងជាងដដែលក្នុងករណីទាំងពីរនេះប្រៀបដូចជាអ្វីមួយដែលលយទៅ ខាងមុខ ដូចជាទ្វារឬក្លោងទ្វារស្ថិតនៅចំរូបភាពបង្រួមមានទេវរូបជាច្រើន ដែលតុបតែងលំអតាមហោងជាង និង នៅតាមចន្លោះសសរផ្អោប ព្រមទាំងនៅតាមខឿនដូច្នោះដែរ ។ ៥-៩-ជាន់ឬថ្នាក់ យើងឃើញមានការរៀបចំខុសៗគ្នានៅផ្នែកចុងកំពូលនៃការផ្គុំរបស់ថ្នាក់នីមួយៗ ។ បញ្ហានេះបាន បង្ហាញអោយយើងឃើញជាន់ឬថ្នាក់ច្រើនហើយមាំៗ ព្រមទាំងមានទំហំតូចៗ ដែលស្ថិតនៅឃ្លាតឆ្ងាយពីគ្នាល្មម លក្ខណៈបែបដែរ ។ សំណង់ប្រាសាទទាំងឡាយ ក៏ដូចជាសំណង់ប្រាសាទសម្បូណ៍ព្រៃគុកផងដែរ ត្រូវតែមានលំដាប់ លំដោយ ដូច្នេះសំណង់បែបនេះយើងពុំសូវឃើញមានទ្វារបញ្ឆោតទេ ។ គេមិនសូវបានបញ្ជាក់ប្រាប់ពីចំនួនថ្នាក់ ឬជាន់តូចៗទាំងនោះផងដែរ បើគេបាននិយាយទៅដល់ចំនួនទាំងនោះថា មានច្រើនបំផុតត្រឹមប្រាំ ឬ ប្រាំមួយជាន់ ថ្នាក់ ។ នៅតាមជាន់ឬថ្នាក់ទាំងនោះ យើងសង្កេតឃើញពុំមានការតុបតែងលំអច្រើនប៉ុន្មានទេ ។ ប៉ុន្តែជាន់ឬថ្នាក់ ទាំងនេះមានសារសំខាន់ណាស់ សព្វថ្ងៃត្រូវទទួលការរងខូចខាតបាក់បែកស្ទើរគ្មានសល់ ។ ជាន់ឬថ្នាក់ទាំងនេះបាន បង្ហាញអោយយើងឃើញរាងជាគន្លាក់ៗ ។ គន្លាក់ៗនេះមានកំពស់កំរិតស្មើៗគ្នា និង នៅចន្លោះគន្លាក់ជាន់ឬថ្នាក់ នីមួយនាំអោយស្ថាបត្យករយើងបានធ្លាក់ទ្វារបញ្ឆោតួប្រាសាទបង្រួមខ្នាត ឬក៏ដាក់ហោងជាងចំពោះជាន់ឬថ្នាក់ នីមួយៗនោះ ។ - ការតុបតែងលំអរ ជាផ្នែកខាងលើនៃសំណង់ប្រាសាទទាំងនេះ យើងមកដល់ទីកន្លែងខាងក្រោយដែលជាកន្លែងត្រួត ពិនិត្យជារួមនោះ ។ នៅពីមុខរបងឬកំពែងជាប់ជុំវិញយើងបានត្រួតពិនិត្យសំណង់ទាំងនោះ តើវាមានភាពពិត ប្រាកដដូចម្តេចទៅ? ជាដំបូងយើងឃើញមានការតុបតែងលំអរ (ប្រាសាទសម្បូណ៍ព្រៃគុក)នេះនៅពេលដែល យើងបានចូលទៅដល់ពិតជាបានយល់ច្បាស់ថា សំណង់នេះត្រូវបានចាត់ទុកជាចំណែកនៃបច្ចេកទេសមិនទាន់រឹងមាំ មួយ នៅក្នុងគំនិតអ្នកស្ថាបនាប្រាសាទ។ ការតុបតែងលំអរសំណង់ប្រាសាទទាំងឡាយនេះ (ដោយប្រៀបធៀប ទៅនឹងសិល្បះចុងបូពិ៍ប្រទេសមួយ)ចាត់ទុកជាកម្មវត្ថុបំណងមួយដ៏អន់ខ្សោយ ដោយកន្លែងខ្លះយើងឃើញមាន ការតុបតែងលំអរនៅតាមផ្ទៃក្រលាដ៏ទូលាយ ដូចជានៅក្នុងប្រាសាទទាំងឡាយនៅប្រទេសជ្វា។ សមាធាតុរឹងមាំនៃការតុបងែងលំអរខាងផ្នែកស្ថាបត្យកម្ម ៖ ទ្រង់ទ្រាយខាងមុខ ឬ វត្ថុមើលពីចំហៀង សសរផ្អោប ភាពបង្រួមនៃប្រាសាទ សសរតូចៗ ដែលមានសមាសភាពប៉ោងនៅត្រង់កណ្តាល សម្លាក់ជាច្រើន ក្បាច់ក្រឡោតចតុរង្គ និងមានស្លឹកឈើបួន ពពួកធ្នឹមរបស់ក្បាច់ជញ្ជាំង ក្បាច់ធ្មេញត្រី ក្បាច់ទំពក់តូចៗ ៘ ក្បាច់តុបតែងលំអរទាំងអស់នេះមានតួនាទីសំខាន់ជាងគេ។ ចំណែកឯកាតុបតែងលំអរជាសត្វ បានលេចចេញឡើង តែម៉្យាងគត់នូវក្បាច់ចម្លាក់ជាក្បាច់ខ្សែខ្លះៗ និងនូវក្បាច់តុបតែងលំអររបស់ក្បាលសសរដែលចេញមកពីក្បាច់ លៀន និង ក្បាច់ផ្កាភ្ញីរវល្លិ៍ ហើយសត្វមកមានតួនាទីសំខាន់នៅក្នុងរបៀបប្រផ្គុំ នៃផ្នែកទ្វាទាំងឡាយក្នុហគំនូរទី១។ ចម្លាក់ក្រឡាបានបង្ហាញជាចម្លាក់ក្បាច់នៃការតុបតែងលំអរដ៏កមែរកបាននៅតាមមាត់ជណ្តើរក្រោមរូបភាពជាសត្វ តោ ការប្រើប្រាស់ចម្លាក់សត្វតោទាំងនេះ ដែលនឹងឃើញមានច្រើននៅក្នុងសិល្បះបុរាណ។ រូបរាងពីខាងក្រៅឆ្លាក់ តុបតែងលំអរជាភាពបង្រួមរបស់ប្រាសាទ ហើយរូបពីខាងក្រៅមានការដាក់ក្របព័ទ្ធជំវិញ ផ្តែរទ្វាដែលឆ្លាក់ជារូប រាងផ្សេងៗ និងជួនកាលបង្ហាញអោយឃើញពីការតុបតែងលំអរនៅលើជញ្ជាំងខាងក្នុងផងដែរ។ យើងសក្សារអំពី តំលៃនៃរូបចម្លាក់ដែលមានការតុនតែងលំអរជាស្នាដៃសិល្បករទាំងនេះ។ ១-ផ្តែ៍រទ្វារ ផ្តែរទ្វារជាគ្រឿងតុបតែងលំអស្ថាបត្យកម្ម មានរាងបួនជ្រុងទ្រវែង ឬចតុកោណកែង ។ គេច្រើនយក ផ្តែរទ្វារទៅលំអនៅខាងលើច្រកទ្វារចេញចូល ។ នៅលើផ្តែរទ្វារនេះមានរចនាក្បាច់ក្បូរជាលំអ ជួនកាលមានឆ្លាក់ ជារឿងរ៉ាវផ្សេងៗ ដែលមានទំនាក់ទំនងនឹងទេវកថា ។ ផ្តែរទ្វារក្នុងរចនាបថនេះ ភាគច្រើនមានចម្លាក់សត្វករបែរមុខចូលទៅក្នុង ។ រូបមករទាំងនេះខ្ជាក់ឬ លេបអង្កត់ធ្នូ ហើយនៅលើអង្កត់ធ្នូមានឆ្លាក់រូបត្បូងឬមេដាយដែលក្នុងនោះមានឆ្លាក់រូបមនុស្ស ។ ជួនកាលគេ ឃើញមានរូបមនុស្សជិះលើមករនោះ ។ នៅពីក្រោមក្បាច់ធ្នូមានលំអដោយរំយោល និង កំរងមាលាឆ្លាស់គ្នារំលេច ដោយស្លឹកឈើ ។ ពីក្រោមរូបមករមានចម្លាក់រូបក្បាលសសរ ។ លើចម្លាក់ក្បាលសសរមានរូបមេដាយឬស្លឹកឈើ ផ្តែរទ្វារខ្លះមានឆ្លាក់រឿងរ៉ាវពីក្រោមអង្កត់ធ្នូ ។ ២-សសរផ្អោប សសរផ្អោបមានមុខងារសំរាប់លំអ និង សំរាប់ទ្រហោជាងផងដែរហេតុនេះហើយទើបយើងសង្កេត ឃើញពីក្រោមហោជាង មានសសរផ្អោបពីផ្ទាំងរាងបួនជ្រុងទ្រវែងដាក់បញ្ឈរអមសង្ខាងក្លោងទ្វារប្រាសាទ ។ សសរផ្អោបក្នុងរចនាថសម្បូណ៍ព្រៃគុកមិនទាន់មានចម្លាក់ទេ គឺជាសសរផ្អោបលាត។ ៣-សសរពេជ្រ ក្រៅពីសសរផ្អោប ស្ថាបនិកបានតុបតែងលំអសសរពេជ្រ ដែលមានតួនាទីសំខាន់ក្នុងការតុបតែងលំអ ក្នុងស្ថាបត្យកម្ម និង ទ្រទម្ងន់របស់ផ្តែរ ។ សសរពេជ្រទាំងនោះមានរាងមូល និង រាងប្រាំបីជ្រុង ។ នៅពីលើ បណ្តោយតួសសរមិនសូវមានចម្លាក់ទេ ។ ក្បាលសសរ និង គល់សសរមានចម្លាក់ជាក្រវិលឬវ័ណ្ឌដូចចិញ្ចៀនប្រកប ដោយក្បាច់កំរង់ផ្ការំយោលដែលធ្លាក់ចុះមកក្រោមយ៉ាងស្អាតនៅចំកណ្តាលមានវណ្ឌដែរ ។ ៤-ជញ្ជាំងចន្លោះសសរផ្អោប ជញ្ជាំងចន្លោះសសរផ្អោបខ្លះមិនមានការតុបតែងលំអទេ ប៉ុន្តែជាទំលាប់ចន្លោះសសរផ្អោបលំអដោយ ប្រាសាទតូចៗ ឬប្រាសាទអណ្តែតដូចនៅប្រាសាទសម្បូណ៍ព្រៃគុកក្រុមខាងជើង និង ខាងត្បូង ។ ជូនគេប្រទះ ឃើញនៅចន្លោះសសរផ្អោបខ្លះមានចម្លាក់ទេវរូបតែម្នាក់ៗឯង ។ ៥-ហោងជាង ហោងជាងជាកន្លែងលំអយ៉ាងសំខាន់នៅក្នុងវិស័យស្ថាបត្យកម្មខ្មែរ ។ ជាធម្មតាគេសង្កេតឃើញហោង ជាងភាគច្រើនមានរចនាលំអជាឆាកទេវកថា ឬវីរកថា សាសនាផ្សេងៗ ។ ប៉ុន្តែចំពោះប្រាសាទសម្បូណ៍ព្រៃគុក ហោងជាងមានរាងជាអក្សរអ៊ុយផ្កាប់ដែលផ្ទុយពីប្រាសាទនានាដែលមានរាងជាអក្សរវ៉េផ្កាប់ ។ ឯក្នុងផ្ទៃហោងជាង នេះមិនឃើញមានចម្លាក់ជាក្បាច់ផ្កាភ្ញី ឬរឿងរ៉ាវដែលទាក់ទងនឹងព្រឹត្តការណ៍ឬសាសនាអ្វីទេ ។ ហោជាងទាំងនោះ ច្រើនតែសំណង់នៅពីលើផ្តែរទ្វារ ។ ហោងជាងប្រាសាទសម្បូណ៍ព្រៃគុកច្រើនមានរូបប្រាសាទអណ្តែត ឬ រូបសំណាក់ប្រាសាទតូចៗ ។ ៦-ទ្វារបញ្ឆោត យើងសង្កេតឃើញស្ថាបត្យករបានសាងទ្វារបញ្ឆោតប្រាសាទសម្បូណ៍ព្រៃគុកអំពីឥដ្ឋ និង ថ្មភក់យ៉ាង ល្អប្រណិត ។ តួប៉មកណ្តាល ជ1 ប្រាសាទតោមាន់ (ប្រាសាទយាយព័ន្ធ)ក៏មានទ្វារបញ្ឈរបីផងដែរតែធ្វើអំពីឥដ្ឋ ។ ទ្វារបញ្ឆោតទាំងនេះត្រូវបានគេដាក់ញកបញ្ឈរនៅទិសខាងជើង ខាងត្បូង នង ខាងលិចដែលមានទំហំប៉ុន្មានៗគ្នា និងមានកំពស់ ២.៦៥ ម៉ែត្រ ។ នៅលើសន្លឹកមេទ្វារបញ្ឈរនេះយើងមិនឃើញមានលំអជាក្បាច់ផ្កាភ្ញីអ្វីទេ ។ ចំនែក ឯនៅចន្លោះកណ្តាលទ្វារនេះវិញ មានមេទ្វារបញ្ឈរធំមួយចំកណ្តាលដ៏រឹងមាំ សព្វថ្ងៃទ្វារបញ្ឆោតទាំងនេះមាន លក្ខណៈមាំទាំ និង នៅល្អនៅឡើយ ។ ៧-សន្លឹកជណ្តើរ សន្លឹកជណ្តើរជាគ្រឿងលំអបន្ថែមលើសសមាសធាតុសំខាន់ដទៃទៀត ។ នៅត្រង់ចំណុចច្រកចេញ ចូលនៅក្នុងបន្ទប់តួប៉មយើងឃើញមានសន្លឹកជណ្តើរមួយផ្ទាំងនៅក្បែរច្រកជណ្តើរឡើងចុះ ។ សន្លឺកជណ្តើរនេះ ឡើងពីថ្មភក់មានរាងចតុកោណកែង មានសណ្ឋានជាសន្លឹកពោធិ ឬ ជាផ្កាឈូក ។ នៅគែមជុំរិញសន្លឹកជណ្តើរនេះមានលំអទៅដោយក្បាច់ដែលសព្វថ្វៃន្ងៅសល់ស្លាកស្នឹមៗ ព្រោះត្រូវសន្លឹក រិចរិលដោយសារពេលវេលា ។ រួចសេចក្តីមកសិល្បៈផ្នែកស្ថាបត្យកម្មខ្មែរមានការវិវត្តន៍ឥតឈប់ឈរទៅកាន់ភាព លូតលាស់រីកចំរើនពីសម័យមួយទៅសម័យមួយ ។ ការរីកចំរើនបែបនេះសអោយឃើញថា បុព្វបុរសខ្មែរមានបទពិសោធន៍ដោយឆ្លងតាមទំរងស្ថាបត្យកម្ម សម័យមុន ។ ការត្រិះរិះរករូបមន្តថ្មី សេចក្តីប្រឹងប្រែងរបស់ស្ថាបនិកនានានៃសម័យកាល ។ - ចម្លាក់ក្នុងរចនាបថសម្បូណ៍ព្រៃគុក ចម្លាក់បដិមានៃរចនាបថសម្បូណ៍ព្រៃគុក មានលក្ខណៈបន្តពីរចនាបថភ្នំដា ហើយជាបដិមាដែលល្អនៅក្នុង សិល្បៈខ្មែរ ។ នៅក្នុងរចនាបថភ្នំដាបដិមាមានលក្ខណៈដូចចម្លាក់ក្តីង្គសុទ្ធសាធ ដូចជាព្រះនារាយណ៍មកពីទួលដៃ បួន(សូមមើលរូបទី ១៤) ដែលមានច្រមុះកោងស្រួច ចង្កេះកាច់ ។ ចំណែកឯបដិមានៃរចនាបថសម្បូណ៍ព្រៃគុក មានទឹកមុខញញឹមតួយ៉ាដូចជា ៖ ព្រះហរិហរៈ(សូមមើលរូបទី ១៥) ជាគំរូមួយបែបដែលគេទទួលស្គាល់ថាមាន ភាពសង្ហា ។ ទម្រង់មុ់ខមិនបានលេចចេញឆ្ងាយពីរចនាបថភ្នំដាទេ ។ ប៉ុន្តែទំហំមុខបានសម្តែងចេញយ៉ាងល្អបង្គួរ ចង្ការព្រែក ទម្រង់មុខសំបែត ភ្នែកទាំងពីបើកធំឆ្លាក់យ៉ាងល្អ ។ ភ្នែកទីបីមានរាងជាអដ្ឋច័ន្ទនៅលើថ្ងាស ថ្គាមរាង ការ៉េ ។ ក្នុងដំណាក់កាលដំបូងសិល្បៈករបានបង្ហាញអោយឃើញការសាកល្បងឆ្លាក់ ដែលស្ថិតនៅលក្ខណៈឆ្គងត្រង់ កន្លែងពកបំពង់ក និង ឆ្អឹងដងកាំបិតរចនាទាំងពីរ។ ការកាច់ចង្កេះត្រូវរក្សាទុកសមាមាដងខ្លួន គឺវែងជាងនៅក្នុង រចនាបថភ្នំដា ។ ជួនកាលមានលក្ខណៈសង្ហាដូចគ្នា ។ ម៉្យាងទៀតទេវរូបហរិហរៈនេះត្រូវបានឆ្លាក់អោយសាច់ដុំ ៖ សាច់ដុំនៅត្រង់ពោះ ។ បដិមានៃរចនាបថ សម្បូណ៍ព្រៃគុក បានរក្សាជន្ទាល់ដូចហរិហរៈដែលយើងបានលើកយកមកអត្ថាអធិប្បាយនៅផ្នែកខាងលើ ។ រូបត្រូវបានទ្រទប់ដោយជន្ទាល់វាងក្រចកសេះ ដោយឆ្លាក់ភ្ជាប់គ្នានឹងរូបទាំងពីរ ។ ឯដៃពីរខាងក្រោយលើកឡើង លើភ្ជាប់នឹងជន្ទល់ ។ ម៉្យាងវិញទៀតជើងទាំងពីរជាន់លើទម្រដែលជាប់នឹងជន្ទល់ ។ លក្ខណៈដែលបានលើកយកមកបកស្រាយខាងលើនេះ ជាលក្ខណៈទេវរូបភេទប្រុសនៅប្រាសាទសម្បូណ៍ ព្រៃគុក ដែលភាគច្រើនត្រូបានបាត់បង់អស់ ។ យើងលើកយករូបហរិហរៈមកពីប្រាសាទ ្ស1 ដែលធ្វើអំពីថ្មភក់នៅ ក្នុងសារមន្ទីរជាតិមកធ្វើជាគំរូនៅក្នុងការអធិប្បាយ ។ ១-ខ-ទម្រង់លក្ខណៈ និង ជំហររូបបដិមាភេទស្រី បដិមាភេទស្រីដែលស្ថិតនៅក្នុងរចនាបថម្បូណ៍ព្រៃគុកមាន ៖ រូបចម្លាក់ដងខ្លួនទេវរូបភេទស្រីដែលជា នាងទុគ៌ា មកពីប្រាសាទសម្បូណ៍ព្រៃគុក (សូមមើលរូបទី ១៦) និងទេវរូបភេទស្រីមកពីកោះក្រៀង (សារមន្ទីរ ជាតិភ្នំពេញ) ។ រូបទាំងពីរត្រូវបានធ្វើអំពីថ្មភក់ ។ បដិមាដែលជារូបព្រះនាងទុគ៌ាត្រូវបានបាត់ក្បាល ឯដៃទាំងពីរ ត្រូវបានបាក់ សុដន្តទាំងពីរមានលក្ខណៈធំដូចទេវរូបភេទស្រីមកពីកោះក្រៀងដែរ ។ បដិមាព្រះនាងទុគ៌ាស្ថិតនៅ ក្នុងលក្ខណៈកាច់ចង្កេះខាងស្តាំយ៉ាងខ្លាំងដូចសិល្បៈក្លឺង្គ ហើយដងខ្លួនទាំងមូលត្រូវបានទ្រដោយទម្រមួយដែលមាន ក្បាលក្របី ។ ចំណែកឯទម្រង់លក្ខណៈបដិមាកោះក្រៀងវិញគឺ ៖ (សូមមើលរូបទី ១៧) ទម្រង់មុខមានបង្ហាញ លក្ខណៈសិល្បៈខ្មែរប្រាកដនិយមទម្រង់មុខមានរាងពងក្រពើ ទម្រង់មុខខ្លីបន្តិច ថ្ងាសមានសភាពខ្ពស់ប៉ោងបន្តិច ច្រមុះស្តើងរាងកោងខ្លាំង មាត់ធ្លាក់យ៉ាងស្អាត ។ ចម្លាក់នៅលើដងខ្លួនទេវរូបទាំងនេះមានលក្ខណៈដូចគ្នា គ្រាន់តែដងខ្លួនទេវរូបមកពីប្រាសាទសម្បូណ៍ ព្រៃគុកមានកាច់ចង្កេះ ដែលជាអនុស្សាវរីយ៍នៃរចនាបថភ្នដ្មាំ ។ ឯទេវរូបកោះក្រៀងមានលក្ខណៈឈរត្រង់ ។ ការឆ្លាក់សុដន្តធំបានខិតជិតទៅរកសិល្បៈក្លីង្គ ។ ផ្គត់ពោះមានចំនួនបីជួយបន្ថែមសម្រស់ទៅលើនារីភេទ ។ ស្លាប ប្រជៀវទាំងពីរមិនត្រូវបានបង្ហាញអោយឃើញទេ ប៉ុន្តែមានចង្អូរឆ្អឹងខ្នង្មល្អ និង មានផ្នត់ពោះដែលមានទំហំត្រឹមត្រូវ ។ ការបង្ហាញទេវរូបភេទស្រីទាំងពីរនេះ គឺជាការបង្ហាញប្រភេទលក្ខណៈរបស់ស្រីខ្មែរពេញវ័យដែល មានសម្រស់ស្អាតបាត ។ ២-ចម្លាក់ជាឈុតរឿងនៅលេក្បិចា់ផ្តែទ្វារ ក-រូបចម្លាក់តុបតែងលំអនៃរចនាបថសម្បូណ៍ព្រៃគុក ត្រូវបានគេឆ្លាក់នៅលើជញ្ជាំងប្រាសាទមាន រាងជារូបកូនសំណាកប្រាសាទអណ្តែត ដែលនៅក្នុងនេះមានចម្លាក់ទេវរូបដូចជានៅលើតួប៉ម ្ស1 (សូមមើលរូបទី ១៨) ។ នៅផ្នែកកណ្តាលនៃកូនសំណាកមានទេវរូបភេទប្រុសឈរកាច់ចង្កេះ ដៃទាំងពីរច្រត់ចង្កេះអមដោយទេវ រូបភេទស្រីពីអង្គ ។ នៅផ្នែក្មខាងលើមានសល់ស្នាមទេវរូបដែលលុប ។ ចំនែកឯរូបសំណាកនៃកូនប្រាសាទនៃតួប៉ម ្ស10 (សូមមើលរូបទី ១៩) មានទេវរូបឈរច្រត់ចង្កេះនៅផ្នែកកណ្តាលខាងឆ្វេង ។ ប៉ុន្តែនៅផ្នែកខាងលើចំកណ្តាល មានរលប់ស្នាមទេវរូប (មានទេវរូបអង្គុយ) អង្គុយអមសងខាងនៅផ្នែកខាងចុង ។ យើងពុំអាចយល់អំពីន័យពិត ប្រាកដនៃតួអង្គទាំងក្នុងលទ្ធិឥសូរនិយម ។ ខ-ចម្លាក់បដិមានៅលើផ្តែទ្វារតួប៉ម ្ស1 (សូមមើលរូបទី ២០ ) ផ្តែទ្វារនេះបែរមុខទៅខាងកើត ការឆ្លាក់រូបបដិមាសាស្ត្រដ៏កម្រនេះ ត្រូវបានចែងជាពីរផ្នែកដោយខ្សែ អ័ក្សរាងដូចពស់ ៖ ចែកជាកម្រង់ផ្កាឬក្បាលនាគដែលភ្ជាប់នឹងខ្សែរអ័ក្សអង្កត់ធ្នូ ។ ចម្លាក់បដិមានៅផ្នែកខាងលើ ឆ្លាក់លើអង្កត់ធ្នូផ្នែកណ្តាលមានឆ្លាក់ទេវរូបជិះដំរីនោះគឺ ៖ ព្រះឥន្ត្រ ។ ឯផ្នែកសងខាងមានសត្វសេះ ឬ តោ ? ជើងមុខទាំងពីរលើកឡើងខ្ពស់ហើយបែរក្បាលចេញក្រៅ ។ ផ្នែកខាងក្រៅនៃអង្កត់ធ្នូ មានចម្លាក់ទេវរូបពាក់ កណ្តាលខ្លួន នៅចំកណ្តាលមានទេវរូបប្រកបដោយសាច់ដុំឈរច្រត់ចង្កេះ ។ នៅខាងស្តាំមានទេវរូបពីរអង្គអង្គុយ ដៃដាក់លើទ្រូងប្រហែលធ្វើគារវកិច្ច ឯផ្នែកខាងឆ្វេងមានស្ត្រីពីរនាក់ដៃម្ខាងច្រត់ចង្កេះ ដៃម្ខាងទៀតដាក់ចុះក្រោម ដែលយើងសង្កេតឃើញសុដនស្ត្រីធំៗ ដូចដងខ្លួននៃទេវរូបភេទស្រីដែលមកពីសម្បូណ៍ និង ទេវរូបភេទស្រីមកពី កោះក្រៀងដែលមាននិន្នាការដូចសិល្បៈក្លឺង្គ ។ នៅគែមនៃផ្តែទ្វារមានទេវរូបជិះតោ ? ដៃម្ខាងកាន់ដំបង ។ ឯគែម ម្ខាងទៀតត្រូវរលប់ប្រហែលជាគេឆ្លាក់ដូចគ្នាដែរ ។ ចម្លាក់ផ្នែកខាងក្រោមអង្កត់ធ្នូ ប្រហែលជាពិធីបូជាក្នុង ព្រហ្មញ្ញាសាសនា ។ គ-ចម្លាក់ផ្តែរទ្វារនៃប្រាសាទសម្បូណ៍ព្រៃគុក ្ស1 គេបានតម្កល់ទុកនៅក្នុងសារមន្ទីរជាតិភ្នំពេញ (សូមមើលរូបទី ២១។ ចម្លាក់បដិមានៃផ្តែរទ្វារនេះ ចែកជាពីរផ្នែកដែលខណ្ឌ័ដោយអក្ស័មួយនៅចំកណ្តាលនៅផ្នែកខាងក្រោមមានតួអង្គប្រាំពីឆ្លាក់ពាក់កណ្តាលខ្លួន ។ ប៉ុន្តែនៅគែមផ្នែកខាងស្តាំត្រូវប្រេះបាក់បាត់ ហេតុនេះហើយសល់តែតួអង្គចំនួនប្រាំមួយតួអង្គចំកណ្តាលមានរុំវ័ណ្ឌ កាត់ដងខ្លួនជាសត្វពស់មួយដែលបើកពពារ និង មានភ្នែកទីបីនៅចំកណ្តាល ។ យើងអាចសន្និដ្ឋានថាជាតួអង្គព្រះ ឥសូរ ស្ថិតនៅក្នុងកាយវិការហាក់ដូចជារាំដោយដៃស្តាំដាក់លើទ្រូង ឯដៃឆ្វេងដាក់លើចង្កេះ ។ ទម្រង់លក្ខណៈមុខ ជាព្រះឥសូរនៅមានលក្ខណៈដូចរចនាបថភ្នំដា ដែលមានសភាពស្រដៀងទៅនឹងចម្លាក់ឥណ្ឌា ដោយសារតែមានពុក មាត់ ពុកចង្ការ ច្រមុះស្រួកោង ។ នៅផ្នែកខាងស្តាំមានតួអង្គចំនួនបីដែលនៅក្បែរជិតព្រះឥសូរ តួអង្គម្នាក់លើកដៃ ឆ្វេងដាក់ក្បែរទ្រូងដោយកាន់ឧបករណ៍ភ្លេងគឺ “ឆាប” មួយចំហៀង ឯដៃស្តាំកាន់ឆាបមួយចំហៀងទៀតលើកឡើង ក្នុងកាយវិការវាយឆាបប្រហែលជាតន្ត្រីករ ហើយពាក់ខ្សែវ័ណ្ឌបីកាត់ដងខ្លួន លក្ខណៈទម្រង់មុខដូចនឹងព្រះឥសូរ ដែរ ។ ចំណែកឯមនុស្សពីរនាក់ទៀតនៅបន្ទាប់តន្ត្រីករវាយឆាបក៏ជាតន្ត្រីករដែរ ដោយម្នាក់ផ្លុំខ្លុយ ឯម្នាក់ទៀត នៅខាងចុងត្រូវរលប់ត្រង់ដៃកាន់ឧបករណ៍ភ្លេង ។ ការបង្ហាញទម្រង់មុខមានលក្ខណៈដូចគ្នា ។ ចំនែកមនុស្សនៅ ខាងឆ្វេងព្រះឥសូរក៏មានលក្ខណៈទម្រង់មុខដូចនៅខាងដូចគ្នានឹងមនុស្សខាងស្តាំដែរ ហើយពួកគេក៏ជាតន្ត្រីករដែរ ម្នាក់កាន់ស្គរ ម្នាក់ទៀតដេញសាដៀវ ។ តាមការសន្និដ្ឋានរបស់កញ្ញា ដេំលេេនិេ អិតោុ ថា ៖ នៅផ្នែក ខាងក្រោមនៃផ្នែខាងក្រោមនៃផ្តែរទ្វារនេះជាការរាំរបស់ព្រះឥសូរ ។ ឯផ្នែកខាងលើចម្លាក់មេដាយ ត្រូវបានជំនួសុ ដោយចម្លាក់សត្វគ្រុឌទាំងនេះមានក្បាលជាមនុស្ស ពាំរំយោល និង ដៃកាន់រំលាយ គ្រុឌមានស្លាប ឯជើងទាំងពីរ មានលក្ខណៈដូចជើងសត្វស្លាបដែលមានក្រញាំក្រចក ។ គ្រុឌកណ្តាលឆ្លាក់ពីមុខតែម្តង ឯគ្រុឌសងខាងឆ្លាក់បែរមុខ ចេញ ។ នៅផ្នែកខាងចុងនៃផ្តែរទ្វារ កាលពីមុនជាក្បាលសត្វមករត្រូវបានជំនួសដោយរឿងគ្រុឌប្រយុទ្ធគ្នាជាមួយ នាគ ។ គ្រុឌស្ថិតនៅក្នុងកាយវិការចាប់នាគបោកយ៉ាងរហ័ស សត្វនាគនេះមានក្បាល ៨ ដែលសង្កត់ទៅនឹងដីដោយ ប្រឹងទប់ទល់នឹងកំលាំងសង្កត់របស់គ្រុឌ ហើយបានព្យាយាមហែកជើងគ្រុឌដោយជាន់ចង្កេះនាគ ។ រឺឯផ្នែកចុងម្ខាង ទៀតត្រូវបានរលប់បាត់ ។ ទន្ទឹមនឹងនេះក៏មានចម្លាក់ផ្តែរមួយទៀត មកពីសម្បូណ៍ព្រៃគុកហើយស្ថិតនៅចុងបញ្ចប់ នៃរចនាបថសម្បូណ៍ព្រៃគុកសតវត្សទី ៧ ។ សារៈសំខាន់នៃផ្តែរទ្វារនេះគឺជាការតុបតែងលំអស្លឹកឈើ និង ការចាប់ផ្ទើមឆ្លាក់រូបមនុស្ស ។ នៅចំកណ្តាលនៃអ័ក្សមានមេដាយដែលនៅក្នុងមេដាយមានឆ្លាក់ទេវរូបអង្គុយលើផ្កាឈូកដែលហាក់ដូចជាកាន់ ផ្កាឈូក ប្រហែលជាព្រះសូរិយាព្រមទាំងមានឆ្លាក់រូបមនុស្សលើកដៃប្រណម្យ បញ្ឈរជង្គង់ អមសង្ខាងមេដាយនៅ លើអ័ក្ស ។ នៅក្បែរមាត់មករមានចម្លាក់មនុស្សផ្តេកខ្លួននៅតាមអ័ក្ស ដោយលើកដៃអញ្ជលី ។ នៅផ្នែកខាងលើ ក្បាលនៃសត្វមករ មានឆ្លាក់រូបមនុស្សដើរចេញក្រៅនៅផ្នែកគែមសងខាងនៃផ្តែរទ្វារ ។ យើងសន្និដ្ឋានថាជា លក្ខណៈសំគាល់នៃការបញ្ចាប់រចនាបថសម្បូណ៍ព្រៃគុក ។ ៣-ការតុបតែងសក់ ៣-១-ការតុបតែងសក់ភេទប្រុស ៖ នៅក្នុងរចនាបថភ្នំដា រូបបដិមាមានផ្នត់សក់រាងជាក្រវិលខ្លីៗ ជួនកាលរាងជាក្រវិលវែងៗ ដូចសក់ក្លែងក្លាយ ។ នៅលើចញ្ចោមឹមានសក់ធ្លាក់ដូចរំយោល នៅពីលើសក់អាចមាន មួកមូលដូចបំពង់ឬសក់ក្រងធ្វើជារាងម្កុដ ជាពិសេសចំពោះទេវរូបភេទប្រុស តួយ៉ាងដូចជា ៖ ព្រះនារាយណ៍ដៃប្រាំ បី (សូមមើលរូបទី ២២ ) ព្រះនារាយណ៍មកពីទួលដៃបួន ។ ទេវរូបភេទប្រុសនៃរចនាបថសម្បូណ៍ព្រៃគុក មានលក្ខណៈដូចរចនាបថភ្នំដាដែរ ដូចជារូបហរិហរៈនៃប្រាសាទសម្បូណ៍ព្រៃគុក ្ស1 (សូមមើលរូបទី ២៣) ដែល មានអឌ្ឈកញ្ចាំសក់នៃផ្នែក “ហរិ” និងអឌ្ឍមួករាងជាបំពង់ ។ ប៉ុន្តែនៅផ្នែកសក់ “ហរ ” មានអឌ្ឍសក់មានលក្ខណៈ បួងឡើងទៅលើ ។ ទោះបីជាយ៉ាងណាក៏ដោយមួករាងជាប់បំពង់ស្រួចរបស់ទេវរូបនេះ បានភ្ជាប់ទៅនឹងលលាដ៏ ក្បាលទម្រង់បែបនេះបានពន្យល់យើងថា បានកើតមុនរចនាបថគូលែនបន្តិច ។ បើយើងពិនិត្យទម្រង់សក់នៃផ្តែរ ទ្វារប្រាសាទសម្បូណ៍ព្រៃគុក “្ស1” វិញ ទម្រង់របស់ព្រះឥសូរ (សូមមើលរូបទី ២៤) ផ្នត់សក់បួងឡើងលើ ហើយ នៅលើថ្ងាសរបស់ព្រះឥសូរមានពាក់ម្ពុដដែលលំអដោយផ្កាបីទង ឯត្រចៀកពាក់ក្រវិលធំៗពីរ ។ ចំណែកឯតន្ត្រីករ បីនាក់នៅផ្នែកខាងស្តាំ សក់បួងឡើងលើជាផ្នត់ ។ ប៉ុន្តែផ្ទុយទៅវិញតន្ត្រីករពីរនាក់ផ្នែកខាងឆ្វេងព្រះឥសូរ មានភ្នួង សក់ជាកំប៉ោយរមូរផ្តោក ។ ៣-២-ការតុបតែងសក់ភេទស្រី ចំពោះទេវរូបភេទស្រីក្នុងរចនាបថសម្បូណ៍ព្រៃគុក ការតុបតែងសក់គឺ ជាការក្រងសក់ឡើងខ្ពស់ដូច ជាទេវរូបកោះក្រៀង (សូមមើលរូបទី ២៥ )ភ្នួងសក់ត្រូវបានលំអដោយការទម្លាក់កំប៉ោយក្នុងទម្រង់ជារាងំយោល ផ្កា ។ ៤-ការតុបតែងសំលៀកបំពាក់ ៤-១-ការតុបតែងសំលៀកបំពាក់ភេទប្រុស រចនាបថសម្បូណ៍ព្រៃគុក សំពត់មានជាយសំយ៉ុងធ្លាក់ មានរាងដូចជាយុថ្កាត្រួតពីលើគ្នា មាន លក្ខណៈខុសនឹងរចនាបថភ្នំដា ។ យុថ្កានៅខាងក្នុងពិតជាបានបង្កើតសំពត់ត្រួតគ្នាពីជាន់នៅទន្ទឹមគ្នានឹងយុថ្កាខាង លើ និង បានតភ្ជាប់ទៅនឹងខ្សែក្រវ៉ាត់ ។ របៀបផ្គុំនេះមានរបៀបហរិហរៈនៅក្នុងរចនាបថភ្នំដា និង ហរិហរៈក្នុង រចនាបថសម្បូណ៍ព្រៃគុក (សូមមើលរូបទី ២៦) ហើយដែលអាចយល់កាន់តែច្បាស់នោះគឺផ្នត់សំពត់ព្រះនារាយណ៍ នៅទួលដៃបួន (សូមមើលរូបទី ២៧) ដែលមានជាយយុថ្កាខាងក្នុងពិតជាមានសំពត់ទ្វេតែមួយគត់ទម្រង់ស្តើ់ង ទំហំមិនស្មើគ្នា និង ចាប់ផ្តើមមានរចនាបថជាលក្ខណៈសំពត់ហោប៉ោនោះ បានឡើងភ្ជាប់ទៅនឹងខ្សែរក្រវ៉ាត់ ។ សំលៀកបំពាក់នៃរចនាបថសម្បូណ៍ព្រៃគុក បានចង្អុលបង្ហាញនូវលក្ខណៈនៃការបាត់បង់នៃផ្នត់សំពត់ ដែលរាងជា កាំរស្មីនឹងសំពត់ដែលមានរាងជាហោប៉ៅ ។ ប៉ុន្តែសំលៀកបំពាក់នេះធ្លាក់ទាំងស្រុងលើទម្ងន់ដងខ្លួនផ្ទាល់ ហើយមាន រូបរាងជាទម្រង់យុថ្កាទី ២ ។ ៤-២-ការតុបតែងសំលៀកបំពាក់ភេទស្រី ចំពោះទេវរូបភេទស្រីនៅក្នុងរចនាបថនេះ ដែលយើងអាចរៀបរាប់បានតែគំរូពីប៉ុណ្ណោះគឺ ៖ ដងខ្លួន ទេវរូបភេទស្រីមកពីសម្បូណ៍ព្រៃគុក និង ទេវរូបភេទស្រីមកពីកោះក្រៀង គឺពីគំរូមួយទៀតមានការឆ្លាក់ខុសគ្នា ទៅនឹងគំនិតរបស់សិល្បករ ។ ប៉ុន្តែរូបភាពទាំងពីរនេះស្ថិតនៅសភាពរម្យទម ពិសេសបានប្រាប់អោយយើងដឹងនូវ លក្ខណៈរួមក្នុងរចនាបថទាំងពីរនេះតែម្តង ។ សំលៀកបំពាក់ក្នុងករណីនេះគឺ ជាសំពត់លាតដោយតម្រូវទៅតាម ចង្កេះ កញ្ចុំងផ្នត់សំពត់មានជាយនៅចំកណ្តាលបានឆ្លាក់យ៉ាងស្តើងនៅលើក្បាលពោះហើយមានលក្ខណៈធំទូលាយ ហើយគែមផ្នែកខាងលើមានគំរូអ័ក្សដែលមានលក្ខណៈស្អាត ។ សំពត់បែបនេះបានរីកឡើងធំនៅត្រង់កន្លែងភ្នែក គោល ព្រមទាំងមានសភាពជាផ្នត់ៗក្នុងលក្ខណៈងងឹតចំពោះទេវរូបកោះក្រៀង (សូមមើលរូបទី ២៨ )។ ផ្នត់សំពត់មានរាកឆែកៗ បានបញ្ជាក់អោយឃើញយ៉ាងងាយបំផុតពោរពេញទៅដោយលក្ខណៈធម្មជាតិនិយម ។ ផ្នត់សំពត់នេះចេញពីចំណង់ផ្នែកខាងលើ ហើយផ្នត់សំពត់បែបនេះមានតែនៅលើចង្កេះនៃដងខ្លួនទេវរូប ដែលយក មកពីសម្បូណ៍ព្រៃគុកតែមួយគត់ដែលសំពត់គ្មានខ្សែក្រវ៉ាត់ ។ ថ្វីបើទេវរូបនៅកោះក្រៀងមានខ្សែរក្រវ៉ាត់តុបតែង លំអក៏ដោយ តែក្បាលខ្សែរក្រវ៉ាត់បានតុបតែងដោយក្បាច់ខ្វែងគ្នាតាមលក្ខណៈក្លឺង្គ (រូបទី ២៩) ។ លក្ខណៈសំលៀកបំពាក់នៃរចនាបថសម្បូណ៍ព្រៃគុកនេះ មានលក្ខណៈប្លែកជាងគេ គឺចម្លាក់នៅលើផ្តែរទ្វារ នៃប្រាសាទសម្បូណ៍ព្រៃគុកតួប៉ម ្ស1 ។ សំលៀកបំពាក់របស់ព្រះឥសូរ គឺភ្ជាប់ទៅនឹងដងខ្លួនពាក់ឈៀងដោយសត្វ ពស់ដែលបើកពរពារ ។ ចំនែកឯតន្ត្រីករទាំងបីនាក់នៅខាងស្តាំរបស់ព្រះឥសូរក៏ស្លៀកសំពត់លាតជាប់នឹងខ្លួនដោយ ចងនឹងខ្សែចំណង់ធ្លាក់ពីមុខ មានពាក់ឈៀងជាក្រវ៉ាត់ទទឹងដងខ្លួនផង ក៏ដូចគ្នាសំលៀកបំពាក់តន្ត្រីករពីរនាក់នៅ ផ្នែកខាងឆ្វេងដែរ ។ ៥-រូបចម្លាក់សត្វតោ នៅក្នុងរចនាបថសម្បូណ៍ព្រៃគុកនេះ មានរូបចម្លាក់សត្វជាច្រើនដែលលាយឡំជាមួយអទិទេព ឬ មនុស្សនៅក្នុងឈុតនៃរឿងនីមួយៗ ។ ប៉ុន្តែទន្ទឹមនឹងនេះបុព្វបុរសខ្មែរក៏មានឆ្លាក់រូបចម្លាក់ធំទោល សំរាប់ធ្វើជាឆ្មាំ ទ្វារប្រាសាទដូចជារូបតោជាដើម ។ ហើយរូបតោក្នុងសម័យនោះមានលក្ខណៈសំគាល់ដោយមានជើងទាំងបួនឈរ យ៉ាងមាំ មាត់ហាយ៉ាងធំបញ្ចោញធ្មេញ និង ចង្កូមយ៉ាងសាហាវហាក់បីដូចជាស្រែកគំរាមកំហែងអ្វីមួយដែលស្ថិត នៅចំពោះមុខ ព្រមទាំងបញ្ចោញគ្រាប់ភ្នែកយ៉ាងក្រឡោតសម្លឹងទៅមុខរកមើលអ្វីមួយួមិនដាក់ភ្នែក ។ រោមដង ខ្លួនតោឆ្លាក់ជាដុំរមូរមួយដុំៗវែងៗពាសពេញដងខ្លួនដូចគូថខ្យង ហើយធ្លាក់មកក្រោមមានភាពរស់រវើក (សូមមើលរូបទី ៣០ ) ។ តាមការសិក្សាក្នុងរចនាបថសម្បូណ៍ព្រៃគុកនេះ បដិមាភាគច្រើនជាទេវរូបភេទស្រីមានមាឌតូចៗហើយ ផ្អៀងចង្កេះ (រូបលក្សីមកពីកោះក្រៀង) ឌិវិនិត កៀហ ករេនិង ព។៧១។១ ណំភភ ។ នាងទុគ៌ាហឹង្សាសុរ ឌុរងា-ហាំសិស៊ារា មកពីសម្បូណ៍ព្រៃគុក ហរិហរៈមកពីសម្បូណ៍ ្ស1 ព្ប ៤៥្ប២ ។ ក្នុងរចនាបថនេះរូប ទាំងឡាយមិនមានភាពឆើតឆាយទេ ជន្ទល់ទ្ររូបនៅមានខ្លះដែរ ទម្រង់សក់ហរិហៈនៅដូចសម័យភ្នំដា ទម្រង់មុខ រាងតូចបន្តិចតែមានទឹកមុខស្រស់បស់ ដងខ្លួនប្រកបដោយសាច់ដុំ ។ ទេវរូបភេទស្រីច្រើនប្រកបដោយសម្រស់ឆើត ឆាយ សក់ក្រងលើកខ្ពស់ឡើងលើ ខ្សែរក្រវ៉ាត់ប្រកបដោយគ្រឿងអលង្កា សំពត់លាតមានផ្នត់ជាយចំកណ្តាល ទឹកមុខញញឹមស្ងប់ ។ រួមសេចក្តីមកការសិក្សាលើបដិមានៃរចនាបថនេះ អាចអោយយើងដឹងនូវការវិវត្តន៍លើចម្លាក់នៃសិល្បៈ ខ្មែរ ចាប់តាំងពីរចម្លាក់ដំបូងនៃរចនាបថភ្នំដាដែលបដិមាមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងចម្លាក់ក្លីង្គ ។ ប៉ុន្តែ នៅក្នុងរចនាបថសម្បូណ៍ព្រៃគុក ពិតមែនតែមានលក្ខណៈខ្លះដូចសិល្បៈក្លឺង្គក៏ដោយ ក៏សិល្បៈករខ្មែរបានខិតខំកែច្នៃ ទៅតាមលក្ខណៈធម្មជាតិនិយមតាមបែបខ្មែរពិតៗ ដែលអាចជាគំរូសំរាប់រចនាបថសម័យក្រោយៗ ។