អំពីរបរជំនួញ
អ្នកស្រុកនេះ ពួកស្រីៗប៉ិនជួញដូរណាស់ ហេតុនេះពួកចិនៗគេរកប្រពន្ធមួយជាមុនសិន ហើយនឹងបានចំណេញច្រើន ដោយគេប៉ិនប្រសប់រកស៊ី ។ រាល់ថ្ងៃគេទៅលក់តាំងពីភ្លឺព្រាងៗ ដល់ពេលថ្ងៃត្រង់ទើបឈប់ ហើយពួកនេះគ្មានគ្រែ ឬ ផ្ទះសម្រាប់លក់អីវាន់ទេ គេច្រើនតែក្រាលវត្ថុហាក់ដូចជាកន្ទេលផ្ទាល់នឹងដីតម្រៀបគ្នា ។ ខ្ញុំឮគេថា មានបង់ឈ្នួលដីជាលុយឱ្យពួកមន្ដ្រីទៀតផង ។
ជំនួញតូចតាច គឺគេជួញស្រូវអង្ករ និង របស់ដែលធ្វើមកពីស្រុកចិន ។ បន្ទាប់មកមានលក់ដូរកំណាត់សំពត់ផ្សេងៗ ។ ជំនួញធំ គឺគេជួញមាសប្រាក់ ។ តាមធម្មតាពួកអ្នកព្រៃ បើឃើញពួកចិនទៅដល់ គេគោរពចិនសម្បើមណាស់ ទុកដូចជាបានជួបនឹងព្រះ ហើយក្រាបក្បាលគោពទៀតផង ។ លុះដល់ពេលថ្មីៗនេះ ទើបមានការបោកប្រាស់ និង មើលងាយចិន ដោយហេតុមកពីមានមនុស្សទៅច្រើនពេក ។
ទំនិញចិនដែលគេត្រូវការ
អ្នកស្រុកនេះគ្មានកើតមាសកើតប្រាក់ទេ គេនឹកឃើញតែមាសមកពីស្រុកចិន គឺមាសប្រាក់ជាផលលេខ ១ កំណាត់មានពណ៌ទាំងប្រាំជាលេខ ២ ។ បន្ទាប់មកគេត្រូវការសំណរមកពីស្រុកចេងផីវ ថាំងតែស្មាច់មកពីស្រុកអ៊ូជីវ ថូផ្កាពណ៌មកពីស្រុកជួរជីវ និង ទឹកប្រាក់ជាតិហិង្គុល ក្រដាសសរសេរ ស្ពាន់ធ័រ ថ្មដុត ឈើក្រអូប ឫសប៉េកជី ក្រលៀនប្រើស សំពត់សរ សៃធ្មៃ សំពត់ហ្វាងឆាវ ឆ័ត្រ ឆ្នាំងដែក ថាសស្ពាន់ គជ់ ម្រ័ក្យណ៍ ក្រាសឈើ ម្ជុល ជាដើម ។ ក្រៅពីនេះរបស់ដែលធំៗដូចជាកន្ទេលស្រុកម៉ែងជីវ ដែលគេពេញចិត្ដបំផុត គឺមានសញ្ញារូបម្ទេស តែគេមិនងាយនឹងយកទៅបានទេ ។
អំពីស្មៅ និង ដើមឈើ
មានដើមទទឹម អំពៅ ផ្កាឈូក ក្រឳឈូក ផ្លែខេម៉ា ចេក ដូចនៅស្រុកចិនដែរ ។ គូលែន និង ក្រូចឃ្វិច ក៏មានរាងរៅដូចតែជូរ ។ ក្រៅពីនេះមានផ្លែឈើព្រៃជាច្រើនដែលប្រទេសចិនយើងមិនធ្លាប់ដែលឃើញ ហើយប្លែកៗទៀតផង ។ មានផ្កាជាច្រើនដែលល្អៗ ហើយមានក្លិនក្រអូបណាស់ ។ ផ្កាដែលដុះនៅក្នុងទឹកក៏មានច្រើនយ៉ាង តែខ្ញុំមិនស្គាល់ថាជាឈ្មោះ ផ្កាអ្វីទេ ។ ចំណែកដើមថោ លី ហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយឡាង កេកលួយ ឈើប្រភេទអស់នេះ គ្មានទេ ។ នៅស្រុកនោះខែទី ១ ក៏មានផ្កាឈូកដែរ ។
អំពីសត្វស្លាប
បណ្តាសត្វស្លាបឃើញមានក្ងោក ចចាត លលក ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះដូចជា ខ្លែង ក្អែក ត្មាត សេក ចាបស្រុក ត្រដក់ កុក ប្រវឹក និង ចាបពួកជាដើម សុទ្ធតែមានទាំងអស់ ។ សត្វស្លាបដែលស្រុកនេះគ្មាន ដូចជា ហ៊ីងតូវ ( ល្វាចេក ? ) ហុងអេង ( ក្ងានព្រៃ ) អ៉ឹងអេង ( ក្លែងលឿង ) តូវអ៊ូ ( ត្រចៀកកាំ )… ។
អំពីសត្វជើងបួន
សត្វចតុប្បាទមាន រមាស ដំរី គោព្រៃ ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និង កញ្ជ្រោងជាដើម សុទ្ធតែមានច្រើនណាស់ ។ សត្វដែលស្រុកនេះគ្មាន គឺតោស៊ីងស៊ីង (១) និង អូដ្ឋ ។ មាន់ ទា គោ សេះ ជ្រូក និង ពពែមានច្រើនក្រៃលែង ។ តែសេះស្រុកនេះទាបៗណាស់ គោតូចៗក៏មានច្រើនណាស់ដែរ ។ សត្វគោនៅរស់ គេហ៊ានជិះ តែដល់វាស្លាប់ទៅ គេមិនហ៊ានស៊ី និង មិនហ៊ានយកស្បែកវាទេ គេទុកឱ្យវារលួយទៅតាមចិត្ដចុះ ពីព្រោះវាមានគុណធ្លាប់ជួយដល់កម្លាំងមនុស្សលោក ដែលវាធ្លាប់តែអូសរទេះ… ។ ពីដើមមក មិនធ្លាប់មានក្ងានទេ ប៉ុន្ដែឥឡូវមានហើយ ព្រោះមាននាវាចិនទៅញយៗ គេយកពូជពីស្រុកចិនទៅ ។ កណ្តុរស្រុកនេះធំៗដូចសត្វឆ្មា ហើយមានកណ្តុរមួយមុខទៀត មានក្បាលប្លែកពិសេសធំ ដូចជាក្បាលកូនឆ្កែ ។
១ = គឺជាស្វាមាឌធំប៉ុនមនុស្ស ដូចគេធ្លាប់ហៅតាមកុនថា ស្វាគីងកុង
អំពីបន្លែបង្ការ
បន្លែមាន ត្រកួន ស្ពៃ គួឆាយ ត្រប់ ឪឡឹក ត្រឡាច ត្រសក់ ឃិញឆាយ ។ បន្លែដែលគ្មាននោះ គឺ ឆាយថៅ ស្ពៃខៀវ ខូវចេង ប៉ោលេង ជាដើម ។ បន្លែដូចជាត្រប់ ឪឡឹក ត្រសក់ ត្រឡាចជាដើម តែដល់ខែទីមួយមានហើយ ។ ដើមត្រប់មានដុះរាប់ឆ្នាំមិនទាន់រំលើងចោលក៏មាន ។ ដើមគរខ្ពស់ៗជាងផ្ទះទៅទៀត អាយុជាង១០ ឆ្នាំមិនទាន់កាប់ចោលក៏មានដែរ ។ មានបន្លែច្រើនមុខទៀត ដែលខ្ញុំមិនស្គាល់ឈ្មោះ ឯបន្លែដុះក្នុងទឹកក៏មានច្រើនមុខណាស់ដែរ ។
អំពីត្រី និង សត្វលូន
ពួកត្រី និង អណ្តើកមាន : ត្រីរ៉ស់ច្រើនណាស់ ក្រៅពីនេះដូចជាត្រីឆ្ពិន និង ត្រីល្អិតៗឯទៀត រឹតតែច្រើនណាស់ទៅទៀត មានត្រីថូវពួដែលធំនាះ មានទម្ងន់ដល់ជាងពីរនាឡិ ហើយត្រីដែលខ្ញុំមិនស្គាល់ឈ្មោះនោះ ក៏មានច្រើនណាស់ដែរ ដែលជាត្រីមកពីសមុទ្រទឹកសាប ( ទន្លេសាប ) ។ ចំណែកត្រីទឹកប្រៃវិញ ក៏មានច្រើនមុខរាងដូចអន្ទង់ និង ត្រីខ្ជឹងបឹងដែរ ។ ពួកអ្នកស្រុកនេះមិនស៊ីកង្កែបទេ ម្ល៉ោះហើយដល់ពេលយប់ គេឃើញកង្កែបលោតច្រវាត់កាត់ផ្លូវដើរ ។ អណ្តើក កន្ធាយធំៗ ប៉ុនចង្អេរអុំ នោះជាអណ្តើក មានអាយុដល់ទៅ ៦ ឆ្នាំ ក៏គេនៅតែស៊ីវាដែរ ។ បង្កងនៅស្រុកឆាណា ( កំពុងឆ្នាំង ) មួយមានទម្ងន់ដល់ជាងមួយនាឡិ ។ ជើងអណ្តើកនៅស្រុកចេនភូ មានប្រវែងជាង ៨-៩ តឹក ។ ក្រពើធំៗប៉ុនទូក ។ មាននាគជើងបួនមួយប្រភេទយ៉ាងចម្លែក ឥតមានស្នែងទេ ។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅក្នុងសមុទ្រទឹកសាប ( ទន្លេសាប ) នោះ គ្រាន់តែលូកដៃទៅក៏យកបានភ្លាម តែខ្ញុំមិនឃើញមានក្ដាមទេ ខ្ញុំស្មានថាប្រហែលជាមានដែរ តែគេមិនស៊ីទេមើលទៅ(១) ។
១ = ការពិតស្រុកយើងមានក្ដាមច្រើនណាស់ពីដើមមក តែប្រហែលជាលោកជីវតាក្វាន់ មិនប្រទះឃើញក្នុងទន្លេ ។
អពីការបិទស្រា
ស្រាស្រុកនេះមានបួនយ៉ាង ស្រាលេខមួយ ចិនហៅស្រាទឹកឃ្មុំ ដែលគេយកជាតិថ្នាំ និង ទឹកឃ្មុំលាយជាមួយទឹក ហើយផ្សំធ្វើឡើង ។ បន្ទាប់មកហៅតាមពាក្យអ្នកស្រុកថា ផេងកេស៊ី ដែលគេយកស្លឹកឈើមកផ្សំ គឺស្លឹកឈើឈ្មោះផេងកេស៊ីនេះឯង ជាឈើ១ ប្រភេទ ។ បន្ទាប់មកទៀតគេយកអង្ករ ឬ បាយដែលសេសសល់ទៅបិទស្រា ហៅប៉ាវលេងកាក ព្រោះពាក្យថា ប៉ាវលេងកាក បានន័យថា អង្ករ ( ១ ) ក្រៅពីនេះទៀត មានស្រាទឹកល្ងៃស្ករ ដែលគេយកជាតិស្ករមកបិទឱ្យកើតទៅជាស្រា ។ បើគេចូលទៅស្រុកភូមិតាមមាត់ទន្លេ គេប្រទះស្រាមួយមុខទៀតធ្វើពីទឹកក្រចាប់ ព្រោះក្រចាប់ដុះនៅមាត់ព្រែក ហើយស្លឹកវាមានរសជាតិស្ករ ដែលគេអាចយកមកធ្វើជាស្រាបាន ។
១ = អង្ករពីដើម គេហៅ រង្ករ។
អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី
នៅប្រទេសនេះ ការធ្វើរបស់អស់ទាំងនេះឥតមានហាមឃាត់ទេ ។ តាមឆ្នេរសមុទ្រចាប់ពីចេនភូ និង ប៉ាងកាង (១) គេធ្វើអំបិលដោយទឹកសមុទ្រ ។ នៅក្នុងភ្នំមានរ៉ែ ដែលគេបានជាតិថ្ម ធ្វើពីអំបិលប្រសើរជាងអំបិលសមុទ្រទៀត និង យកថ្មធ្វើជាវត្ថុដទៃៗទៀត ។ ពួកអ្នកស្រុកនេះមិនចេះធ្វើទឹកខ្មេះទេ តែគេចូលចិត្ដប្រើជាតិជូរនៅក្នុងម្ហូបណាស់ គេត្រាំទឹកកាំផេង (២) ធ្វើជាម្ជូរ កាលណាដើមឈើនេះកំពុងតែលាស់ គេយកស្លឹក ឬ ទងខ្ចី កាលណាមានផ្លែ គេយកផ្លែវិញ ។
គេមិនចេះធ្វើមីទេ ព្រោះតែគ្មានស្រូវសាលី និង សណ្តែក ។ ពួកនេះក៏មិនចេះធ្វើដំបែគ្រាប់ដែរ កាលណាគេបិទស្រា គេលាយទឹកឃ្មុំ និង ទឹកត្រាំស្លឹកឈើ ឱ្យបានជាក្បាលស្រា ហើយក្បាលស្រានេះ ដូចគ្នានឹងស្រាស នៅក្នុងភូមិស្រុកចិនដែរ ។
១ = ចេនភូ = ចន្ទបូរ ឬ ចន្ទបុរី ។ ប៉ាកាង = បាកាន ។ ២ = តាមមើលទៅដើមនេះគួរជាដើមអំពិល ព្រោះគេប្រើស្លឹកក៏ បានផ្លែក៏បាន ។
អំពីដង្កូវនាង និង ដើមមន
អ្នកស្រុកនេះមិនចេះចិញ្ចឹមដង្កូវនាងទេ ទាំងដើមមនក៏គ្មានដាំដែរ ។ ស្រីៗមិនចេះប៉ាក់ជុល និង ដេរប៉ះឡើយ ។ គេចេះត្បាញសំពត់ តែមិនចេះរវៃអំបោះទេ គេយកដៃត្រកួញសរសៃកប្បាសឱ្យកើតជាអំបោះ ហើយគេយកមកត្បាញ មិនបាច់កីទេ ។ គេចងសរសៃអំបោះម្ខាងជាប់នឹងចង្កេះ ហើយគេត្បាញចុងម្ខាងទៀត ដោយមានត្រល់ជាបំពង់ឫស្សី ។ ប៉ុន្មានឆ្នាំក្រោយមកនេះ មានពួកសៀមចូលមកនៅ គេក៏ដាំមនចញ្ចឹមនាងធ្វើសូត្រ ដោយយកពួជមកពីស្រុកសៀម ។ នៅស្រុកនេះ គ្មានដើមធ្មៃទេ មានតែដើមក្រចៅ ។ ជនជាតិសៀមចេះដេរប៉ាក់ចំណាប់ បើសំពត់អ្នកស្រុកនេះរហែក គេយកមកពឹងស្រីសៀមឱ្យដេរប៉ះឱ្យ ។
អំពីប្រដាប់ប្រើប្រាស់
អ្នកស្រុកធម្មតា មានផ្ទះនៅហើយ តែគ្មានតុកៅអី ចានដែក ឬ ថាំងជាដើមប្រើទេ គេប្រើឆ្នាំងដីសម្រាប់ដណ្តាំបាយ ហើយឆ្នាំងមួយទៀតសម្រាប់ស្ល ។ គេយកថ្មបីដុំកំកល់ធ្វើជាជើងក្រាន និងយកត្រឡោកដូងធ្វើជាវែក ។ គេប្រើចានទាបមកពីស្រុកចិនសម្រាប់ដាក់បាយ ឯសម្ល គេដាក់នឹងកន្ទោងស្លឹកឈើដែលគេខ្ទាស់មិនលេចទឹកទេ ។ គេយកស្លឹកក្រចាប់ធ្វើជាស្លាបព្រាដួសសម្លបញ្ចូលមាត់ កាលណាប្រើរួចគេបោះចោលទៅ ។
ម្ហូបថ្វាយព្រះ ថ្វាយទេវតា ក៏គេដាក់នឹងស្លឹកដូច្នេះដែរ ។ គេយកគ្រឿងដែលធ្វើពីស្ពាន់ស ដែលដាក់ទឹកនៅក្បែរខ្លួន សម្រាប់ជ្រលក់ដៃកុំឱ្យជាប់បាយនឹងដៃ ព្រោះគេបរិភោគដោយផ្ទាល់នឹងដៃ បើគ្មានទឹកផ្សើមដៃ មិនបានឡើយ ។
គេប្រើផ្ដិលសំរិទ្ធសម្រាប់ចាក់ស្រាផឹក ចំណែកអ្នកក្រ ប្រើផ្ដិលដែលធ្វើអំពីដី រីឯពួកមន្ដ្រី គេប្រើផ្ដិលធ្វើពីប្រាក់ ឬ ជាមាសផងក៏មាន ។ បើក្នុងអោកាសបុណ្យធំ ៗ ដូចជាបុណ្យ ជាតិវិញ គេប្រើប្រដាប់ទាំងនេះ ធ្វើសុទ្ធតែពីមាសទាំងអស់ ហើយមានរបៀបផ្សេងពិសេសទៀតផង ។
នៅនឹងដី គេ ក្រាលកន្ទេលមកពីស្រុកម៉េងជីវ ( ស្រុកចិន ) ឬ មួយក្រាលស្បែកខ្លាធំ ខ្លារខិន ស្បែកប្រើស រមាំង ពុំនោះទេ គេប្រើកន្ទេលផ្ដៅ ។ នៅពេលជិតៗនេះ គេទើបនឹងចេះប្រើតុទាបៗ មានកម្ពស់ប្រហែលមួយហត្ថ ។ សម្រាប់កន្លែងគេដេក គេប្រើកន្ទេលឫស្សី តែឥឡូវនេះមានខ្លះប្រើគ្រែទាបៗខ្លះដែរហើយ ដែលជាគ្រែធ្វើមកពីស្រុកចិន ។ ម្ហូបចំណី គេគ្របដោយសំពត់ ឯនៅក្នុងវាំង គេប្រើសំពត់ព្រែប៉ាក់ឌិន ឬ ខ្សែសយដែលបានមកពីពួកឈ្មួញសំពៅប្រទេសក្រៅនាំយកមកថ្វាយ ។ ដើម្បីស្រិតអង្ករ គេមិនប្រើត្បាល់កិនទេ គេប្រើត្បាល់បុកទៅវិញ ។
អំពីរទេះ និង អង្រឹងស្នែង
ការធ្វើអង្រឹងស្នែង គេយកឈើមួយដើមដែលកោងចំកណ្តាល អ៊ែនចុះក្រោម ចុងសងខាងឡើងលើ ហើយនៅចុងនោះគេឆ្លាក់ជាក្បាច់ផ្កាភ្ញី និង មានស្រោបមាស ឬ ប្រាក់ពីក្រៅឈើនោះផង គេហៅថា អង្រឹងដងមាស ឬ ដងប្រាក់ សម្រាប់តាមលំដាប់ថ្នាក់ ។ ចម្ងាយពីចុងដងប្រហែលមួយហត្ថ គេវាយដែកធ្វើចាស្រយូវម្ខាងមួយ ហើយគេយកសំពត់មួយផ្ទាំងយ៉ាងធំ ហើយក្រាស់ មកបត់ធ្វើជាត្រចៀកសម្រាប់ស៊កខ្សែភ្ជាប់ទៅ នឹងស្រយូវដែកនោះ ។ អ្នកជិះគេអង្គុយលើសំពត់នោះ ដៃកាន់ជាយសំពត់ផង ហើយឱ្យមនុស្សពីរនាក់ជានាក់សែង ។
នៅក្បែរអង្រឹងស្នែងតែងតែមានប្រដាប់មួយទៀត មានសណ្ឋានដូចដំបូលទូក តែធំជាង ក៏មានបិទបាំងដោយសំពត់ព្រែប្រាំពណ៌ ហើយដោយមានមនុស្សបួននាក់សែង និង មានមនុស្សដើរតាមហែពីក្រោយផង ។ បើធ្វើដំណើរទៅឆ្ងាយ គេអាចជិះដំរី និង សេះ ព្រមទាំងប្រើរទេះដែរ ។ រទេះនៅស្រុកនេះក៏មានលក្ខណដូចរទេះស្រុកឯទៀតដែរ តែគេជិះសេះឥតមានកែបទេ ឯដំរីក៏គ្មានប្រដាប់សម្រាប់អង្គុយដែរ ។
អំពីទូកច្រវា
អំពីទូកធំៗ សុទ្ធតែធ្វើឡើងដោយយកឈើរឹងៗមកចាំងជាបន្ទះក្ដារសិន រួចទើបវាយផ្ដុំឡើងជាទូក ។ មេជាងឥតមានប្រើនរណាទេ គេប្រើតែដឹង ហើយនិងដែកខួង ដែលជាហេតុនាំឱ្យខាតឈើនិង កម្លាំងច្រើនណាស់ ។ នៅពេលដែលគេចង់កាត់ឈើជាកំណាត់ គេតែងយកដែកខួងមកខួងទំលុះផ្ដាច់តែម្ដង ទោះជាធ្វើផ្ទះក៏ធ្វើរបៀបគ្នានេះដែរ ។ គេមានប្រើដែកគោលវាយធ្វើទូកដែរ ។ គេយកស្លឹកលេង ( ក្រចាប់ ) មកប្រក់ធ្វើដំបូល ដោយយកដើមស្លាមកពុះជាបន្ទះគាបសង្កត់ស្លឹកនោះផង ។ ទូករបៀបនេះ គេហៅថា «ស៊ីនណា» ។ គេបិទពរទូកដោយជ័រឈើ ខ្លាញ់ត្រី លាយនឹងកំបោរ ។
ចំណែកទូកតូចវិញ គេលុងធ្វើពីឈើមួយដើមធំ ។ គេយកភ្លើងដុតរោលឱ្យទន់សាច់ឈើ ទើបទល់បំប៉ោងពង្រីកពោះទូកឱ្យធំ ក្បាលកន្សៃស្រួច ឥតមានប្រើដំបូលទេ តែដាក់បានមនុស្សច្រើននាក់ណាស់ដែរ ។ ទូករបៀបនេះហៅថា កុយលាំង ។
អំពីខេត្ដ
ខេត្ដមានទាំងអស់ជាង ៩០ គឺខេត្ដ ចេងពួ ( ចន្ទបូរ ) ឆាណា ( ឆ្នាំង ) ប៉ាកាង ( បានកាន ) មុងលាង ប៉ួចស៊ី ភូវមួយ ទីហួង បាក់ លុតប៉ោ ណៃកាខាំង ប៉ួចស៊ីលី ជាដើម ។ ក្រៅពីនេះ ខ្ញុំមិនចាំឈ្មោះទេ ។ ខេត្ដនិមួយៗសុទ្ធតែមានមន្ដ្រីកាន់កាប់ ហើយ មានធ្វើបន្ទាយឈើជារបាំងផង ។
( សូមរង់ចាំអានភាគ ៥ )