Sunday, September 28, 2025

ព្រំដែន ខេត្ត ពោធិសាត់

ឯកសារពាក់ព័ន្ធ ជាមួយ ខេត្ត ពោធិសាត់ រួមមាន៖
PNN News ·ករណីបាញ់ផ្លោងនៅថ្ងៃទី ២៧ កញ្ញា ២០២៥ នេះដូចគ្នាករណីពួកទាហានសៀមបានបាញ់តែម្នាក់ឯងមកលើតំបន់ ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង៥:០១ ទាបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក រសៀលថ្ងៃទី ២៧ កញ្ញា ២០២៥ អគ្គនាយក CMAC បានលើកឡើងថា ករណីការបាញ់ផ្លោងរបស់ទាហានសៀមមកលើបូរណភាពទឹកដីកម្ពុជានិងកងកម្លាំងកម្ពុជា ដោយចាប់ផ្តើមបាញ់នៅម៉ោង ១១:៥២ព្រឹកនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដែលការបាញ់មកលើកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡើយ។ ព្រោះថាកងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡើយ។
ករណីបាញ់ផ្លោងនៅថ្ងៃនេះដូចគ្នាករណីពួកទាហានសៀមបានបាញ់តែម្នាក់ឯងមកលេីតំបន់ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង៥:០១ ទាបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥កន្លងមក ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែន។ ការបាញ់ផ្លោងតែម្នាក់ឯង ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត? បេីបាញ់តែម្នាក់ឯង អ្នកណាបាញ់អ្នកនោះបាញ់មុនហើយ ។ ដូចប្រសាសន៍របស់សម្តេចតេជោផ្តល់អនុសាសន៍ឱ្យរក្សាទុកភស្តុតាងរណ្តៅនេះមានសារសំខាន់ណាស់! ករណីទាហានសៀមបាញ់នៅភូមិសាស្ត្រឃុំថ្មដាកន្លងមកនោះ កម្លាំងអង្គភាពCMACបានសហការជាមួយកងទ័ពចុះហ៊ុំពន្ធ័រណ្តៅគ្រាប់និងបានកំណត់អត្តសញ្ញាណគ្រប់ផ្លោងប្រភេទ១០៥មម ចំនួន៦រណ្តៅដែលផ្ទុះទាំងអស់ (លេី២១គ្រាប់ដែលបានបាញ់) ដោយវិភាគអំបែងគ្រាប់១០៥មមនោះ អ្នកបច្ចេកទេសបានដឹងថា មានគ្រាប់ផ្លោង១០៥មមចំនួន៤គ្រាប់ជាគ្រាប់ផ្លោងមានផ្ទុកផ្សែងពុលWP និង២រណ្តៅគ្រាប់ជាគ្រាប់ជះអំបែង។ តាមរយ:ការវិភាគនេះ អាចដឹងច្បាស់ជាគ្រាប់ផ្លោងផលិតនៅប្រទេសណា ហើយអ្នកណាជាអ្នកប្រើប្រាស់គ្រាប់នោះយ៉ាងច្បាស់លាស់។ ភស្តុតាងទាំងនេះនៅពោធិ៍សាត់បញ្ជាក់ច្បាស់ថា សៀមជាអ្នកបាញ់មកលើទឹកដីកម្ពុជា ហើយកងកម្លាំងកម្ពុជាមិនបានផ្ទុះអាវុធបាញ់តបតវិញផង គ្មានស្អីត្រូវបកស្រាយអ្នកណាបាញ់មុនទៀត ។ ដូចនេះ ករណីផ្ទុះអាវុធនៅថ្ងៃ២៧ ខែកញ្ញានេះ ក៏ដូចគ្នាដែរគឺសៀមជាអ្នកបាញ់ ដូចនេះសៀមបាញ់មុនពិតប្រាកដណាស់ ព្រោះកម្ពុជាគ្មានការផ្ទុះអាវុធផងហ្នឹង ៕ ប្រភព និងរូបភាព៖ ផេកអគ្គនាយក CMAC
ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី03 ខែកញ្ញា ឆ្នាំ2025 ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក្នុងនោះរួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។ ដឹកនាំដោយលោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទៅតំបន់ព្រំដែនដេីម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមព្រំដែនដែលទាហានថៃបានផ្លោងគ្រាប់ចូលទឹកដីកម្ពុជាស្ថិតនៅចំណុច MGS84 (250787-1345790) ចំណុចរណ្ដៅគ្រាប់ដែលថៃផ្លោងចូលជុំវិញ អូរភ្លុកដំរី ទឹកដីកម្ពុជាបានផ្ទុះចំនួន17គ្រាប់ ក្នុងភូមិសាស្ត្រ ភូមិ កណ្តាលនិងទល់មុខចំណុចច1ក្នុងភូមិឯកភាព ដែលទាហានថៃរាយបន្លាលួស ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សមាសភាពចូលរួមមានក្រុមការងារបច្ចេកទេសចំរុះវាស់វែងតាមព្រំដែនកម្ពុជា-ថៃក្រុមទី១ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចំនួន2នាក់ ដឹកនាំដោយលោក ទ្រី រ៉ាឌី អនុប្រធានក្រុមទី១ និង លោក ហួត វណ្ណៈ សមាជិក។ ក្រុមការងារថ្នាក់ស្រុក និងកម្លាំងមូលដ្ឋាន ដឹកនាំដោយ លោក ធាង ឡេង អភិបាលស្រុកវាលវែង។ កងកម្លាំង 3អង្គភាព មាន វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ825 ,កងការពារព្រំដែនលេខ501និងកម្លាំងវរៈ556 ដឹកនាំដោយលោក ឧ.ត្រី មូល សុភី មេបញ្ជាការទិសទី៤៕
ផែនទី ភូមិសាស្រ្តនយោបាយ ព្រំដែន ខេត្ត ត្រាត ប្រទេសថៃ
ផែនទី ភូមិសាស្រ្តនយោបាយ ព្រំដែន ខេត្តពោធិសាត់ ឈម ខេត្ត ត្រាត និង ច័ន្ទបុរី
ផែនទី ស្រុក បុរី ខេត្ត​ត្រាត ប្រទេសថៃ
ផែនទី ស្រុក បុរី ខេត្ត​ត្រាត ប្រទេសថៃ
ភូមិសាស្រ្ត បណ្តាឃុំនៃស្រុក ត្រាត ខេត្ត ត្រាត ប្រទេសថៃ
ភូមិសាស្រ្ត បណ្តាឃុំនៃស្រុក ខ្លងយ៉ៃ ខេត្ត ត្រាត ប្រទេសថៃ
ភូមិសាស្រ្ត បណ្តាឃុំនៃស្រុក ខ្លងយ៉ៃ ខេត្ត ត្រាត ប្រទេសថៃ
ខេត្តពោធិ៍សាត់ ៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ រី​ដា និង​មានបាន​ការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​ជា​មេបញ្ជាការ​ទិស​ទី​៤ ពោធិ៍សាត់​, លោក​អភិបាលរង​ខេត្ត​, ក្រុមការងារ​មន្ទីរ​ជំនាញ​, កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ចុះ​ពិនិត្យ​ទីតាំង​គ្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន នៅ​ច្រក​ទ្វារ​តំបន់​ព្រំដែន ស្ពាន​ជ័យ​ជំនះ «​ច​១» ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ។
ចំណុចតានតឹង ៣ ចំណុច ចំណោម ១៧ ចំណុច តាមបណ្តោយព្រំដែន ខេត្ត ពោធិសាត់ (១៦/៩/២០២៥)

ទ័ពថៃបានរាយបន្លាលួស នៅច្រកច1 ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងទី១៥ ខែសីហា ឆ្នាំ២០២៥
ការ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​ដំណើរការ​បើក​ច្រកព្រំដែន «​ច​១-​ឆាំ​រ៉ា​ក​» ឱ្យទៅ​ជា​ច្រក​តំបន់​ពាណិជ្ជកម្ម និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​ប្រទេស​ទាំង​ពីរ ដែល​កំពុង​ទន្ទឹងរង់ចាំ និង​ចង់​ឃើញ​ការ​ប្រែក្លាយ​ច្រកព្រំដែន​នេះ ជា​ព្រំដែន ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ល្អ យ៉ាង​ឆាប់រហ័ស ។

លោក ខូ​យ រី​ដា បានឱ្យ​ដឹង​ថា ច្រក​ទ្វា​តំបន់​ព្រំដែន ស្ពាន​ជ័យ​ជំនះ «​ច​១» ដែល​ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ និង​ច្រកព្រំដែន «​ឆាំ​រ៉ា​ក​» ដែល​ស្ថិត​ក្នុងភូមិ​ឆាំ​រ៉ា​ក ឃុំ​លែ​ម​ក្លាត់ ស្រុក​មឿង ខេត្ត​ត្រា​ត ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល ប្រទេស​ទាំង​ពីរ ស្រុះស្រួល និង​ឯកភាព​គ្នា ឱ្យ​ដំណើរការ​ឡើង​វិញ ទៅ​ជា​ច្រក​តំបន់​ពាណិជ្ជកម្ម​។ ជាមួយ​គ្នា​នោះ អភិបាលខេត្ត​ត្រា​ត ភាគី​ខាង​ប្រទេស​ថៃ ក៏​បាន​ចារ​ឯកភាព​រួចរាល់​ហើយ​ដែរ ជុំវិញ​ការ​ទទួលស្គាល់ និង​យល់ព្រម​តម្លើង​ច្រក​នោះ​។ ដោយឡែក សម្រាប់​ភាគី​ខេត្ត និង​ខេត្ត ពោល​គឺ​ខេត្តពោធិ៍សាត់ និង​ខេត្ត​ត្រា​ត បាន​និង​កំពុង​ត្រៀម​ជួប​ពិភាក្សា​គ្នា ដើម្បី​បង្ក​លក្ខណៈ និង​បង្កើន​ភាព​ស្និទ្ធស្នាល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ក្នុង​ការ​ឆ្លើយ​តប​ឱ្យ​បាន​ឆាប់រហ័ស តាម​បំណងប្រាថ្នា នៃ​ការ​បើក​ច្រក​តំបន់​ពាណិជ្ជកម្ម​នេះ ។ លោក ខូ​យ រី​ដា បាន​បន្ថែម​ថា ជា​ការ​ពិត​ណាស់ ដំណើរការ នៃ​ការ​បើក​ច្រកព្រំដែន គឺ​មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ ក៏​ប៉ុន្តែ​បញ្ហា​ទាំងនោះ យើង​មិន​អាច​ដាក់​ជា​បញ្ហា​ធំ​ចម្បង ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​នោះ​ឡើយ​។ កត្តា​ដែល​សំខាន់ ច្រកព្រំដែន អាច​ដំណើរការ​ទៅ​បាន ទាល់តែ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​កិច្ច​ការងារ​ខ្លះ ក៏​ត្រូវ​មាន​យោគយល់ និង​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ​។ ជុំវិញ​បញ្ហា​ផ្លូវ​តាម​ខ្សែបន្ទាត់​ព្រំដែន ដែល​រង​ការ​ខូចខាត ដោយ​ទឹកភ្លៀង​ហូរ​ច្រោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ត្រៀម​កញ្ចប់​ថវិកា ក្នុង​ការ​ស្ថាបនា​ជួសជុល នឹង​ឈាន​ដល់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​តំបន់​រដ្ឋបាល​ច្រក​ផង​ដែរ ។
ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ និង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​អាជ្ញា​ឃុំ​ថ្មដា ត្រូវ​បំផុស​ចលនា​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ព្រមទាំង​សម្អាត​បរិស្ថាន អនាម័យ និង​រៀបចំ​សណ្តាប់ធ្នាប់ តាម​ទី​សាធារណៈ ក៏​ដូច​ជា​មុខ​ផ្ទះ​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​គ្រប់គ្រង​រៀបចំ​ទុកដាក់​សំរាម និង​ទប់ស្កាត់​រាល់​ការ​សាងសង់​សំណង់​អនាធិបតេយ្យ ដែល​មាននៅ​ក្នុង​ឃុំ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចៀសវាង​បង្ក​បញ្ហា​ទៅ​ថ្ងៃក្រោយ ៕
ផែនទី ខេត្ត ត្រាតប្រទេស ថៃ
ផែនទី ទីតាំងភូមិសាស្រ្តបង្គោលព្រំដែន កម្ពុជា ថៃ និង លេខសន្លឹកផែនទីខ្នាត 1/50 000
ផែនទី ទីតាំងភូមិសាស្រ្តបង្គោលព្រំដែន កម្ពុជា ថៃ និង លេខសន្លឹកផែនទីខ្នាត 1/50 000

ផែនទី តំបន់ព្រំដែន ខេត្ត បាត់ដំបង


ផែនទី រដ្ឋបាល ខេត្ត ពោធិសាត់

ផែនទី ច្រក ព្រំដែន ខេត្ត ពោធិសាត់

ផែនទី ច្រក ព្រំដែន ខេត្ត ពោធិសាត់

ផែនទី ភូមិ ប្រវត្តិ ខេត្តពោធិសាត់ ឆ្នាំ ១៨៩៧

ផែនទី ច្រក ព្រំដែន ខេត្ត ពោធិសាត់
ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត ពោធិសាត់ កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលកីរី ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និង​តាកែវ កំពត
ផែនទីរដ្ឋបាល

ផែនទី ខេត្ត ពោធិសាត់
ផែនទី កាលបរិច្ឆេទ បង្កើតខេត្ត ឆ្នាំ ១៩១៧
ផែនទី ជនជាតិ ខេត្ត ពោធិសាត់
ផែនទី តំបន់ តានតឹងតាមព្រំដែ ខេត្ត ពោធិសាត់

ផែនទី ជនជាតិ ខេត្ត ពោធិសាត់់

ផែនទី ជនជាតិ ខេត្ត ពោធិសាត់់
ផែនទី កាលបរិច្ឆេទ បង្កើតខេត្ត ឆ្នាំ ១៩១៧

ផែនទីបណ្តាចំណុច ១៧ កងទ័ពថៃ ត្រៀមវាយលុក កាន់កាប់ ចាប់ពីថ្ងៃទី១៧/០៩/២០២៥
សមីការសង្រ្គាម The War Equartion in Thais-Cambodia Border War 2025
ភូមិសាស្រ្ត បណ្តាចំណុចកងទ័ពសៀម ត្រៀមច្បាំងគ្រប់គ្រង ១៧ ចំណុច ថ្ងៃទី ១៧/០៩/២០២៥
ភូមិសាស្រ្ត បណ្តាចំណុចកងទ័ពសៀម ត្រៀមច្បាំងគ្រប់គ្រង ១៧ ចំណុច ថ្ងៃទី ១៧/០៩/២០២៥

ព្រំដែន ខេត្ត បន្ទាយមានជ័យ

បណ្តាឯកសារពាក់ព័ន្ធខេត្ត បន្ទាយមានជ័យរួមមាន៖
  1. ភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ
  2. ព្រំដែនខេត្ត បន្ទាយមានជ័យ
  3. តំបន់ ទេសចរ
  4. តំបន់ព្រំដែនកម្ពុជាថៃ៖ កោះកុង-ពោធិសាត់-បាត់ដំបង ប៉ៃលិន--ប. មានជ័យ-ឧត្តរមានជ័យ-ព្រះវិហារ
ផែនទី ភូមិសាស្រ្តនយោបាយ ព្រំដែន បន្ទាយមានជ័យ ឈម ខេត្ត ស្រះកែវ Sa Kaeo สระแก้ว និង បុរីរម្យ Borirum
ខេត្តបុរីរម្យ ប្រទេសថៃ
ភូមិសាស្រ្ត នយោបាយ ខេត្ត ស្រះកែវ ប្រទេសថៃ vs ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា
ព្រំដែន ខេត្ត បន្ទាយមានជ័យ ប្រទេសកម្ពុជា vs ខេត្ត ស្រះកែវ Sa Kaeo สระแก้ว ប្រទេសថៃ
ព្រំដែន ខេត្ត បន្ទាយមានជ័យ ប្រទេសកម្ពុជា vs ខេត្ត ស្រះកែវ Sa Kaeo สระแก้ว ប្រទេសថៃ
ព្រំដែន ខេត្ត បន្ទាយមានជ័យ ប្រទេសកម្ពុជា vs ខេត្ត ស្រះកែវ Sa Kaeo สระแก้ว ប្រទេសថៃ
០៣ ឧសភា ឆ្នាំ ២០២៥
បញ្ហាប្រាសាទតាមនធំ តាមនតូច តាក្របី៖ បក្សប្រឆាំងកំពុងផ្សព្វផ្សាយថារដ្ឋាភិបាលល្ងង់ណាស់ ដែលដកទ័ពថយចេញពីប្រាសាទរបស់ខ្មែរខ្លួនឯង។ ក្រៅតែពីផ្សាយអីចឹង ពួកគេគ្មានផ្តល់យោបល់ថាធ្វើម៉េចល្អជាងហ្នឹងឡើយ​!។ ប្រាសាទទាំងនោះជា កម្រង ជាសំណុំ Cluster ដែលមានប្រសាទច្រើន សាងសង់រាយប៉ាយ។ រដ្ឋាភិបាលភ្នំព្រឹក គឺជារដ្ឋាភិបាល ៣ ភាគី របស់ សឺនសាន ស.សីហនុ និងខ្មែរក្រហម នៅឆ្នាំ ១៩៨២ ដល់ ១៩៩១ ដែល ប្រជាជន កម្ពុជាទាំងនោះ គ្រប់គ្រង កាន់កាប់ទឹកដីប្រមាណ ៣០ គម នៅក្នុងទឹកដីថៃ តាមបណ្តាយព្រំដែន កម្ពុជា ថៃ គឺជា សន្ធិសញ្ញារបស់ អង្គការណាតូ អង្គការសហប្រជាជាតិ ដែលជួលដីថៃ សម្រាប់ប្រជាជនកម្ពុជា កសាងកម្លាំងទ័ព និងរដ្ឋាភិបាលនិរទ្ទេសដើម្បីបណ្តេញ កងទ័ពវៀតណាម។ ប្រាសាទទាំងនោះគ្រប់ដោយ កងទ័ព ថៃ រហូតឆ្នាំ ២០០៨   ពេលផ្ទុះសង្រ្គាមព្រំដែន កម្ពុជា ថៃ ពេលនោះ កងទ័ពមហាអង់អាចក្លាហានខ្មែរយើង វាយលុកបណ្តេញកងទ័ព ថៃ ចាកចេញពីប្រាសាទអស់ទៅ។ ពេលចប់សង្រ្គាម ថៃ កម្ពុជា ក៍ធ្វើសន្តិភាពជាមួយគ្នា គឺ ដាក់ទ័ព នៅការពារប្រាសាទ ទាំងអស់ គ្នា អស់ពេល ១៧ ឆ្នាំ ឥលូវ ចង់ធ្វើសង្រ្គាមជាមួយគ្នាម្តងទៀត សួរថា ត្រូវធ្វើម៉េច? បើដាក់ទ័ពនឹងឈ្លោះគ្នាទៀត បើដកទ័ពចេញ គេថា យើងល្ងង់ បើទ័ពនៅជាមួយគ្នា មិនបាញ់គ្នាគេថា ទ័ពខ្មែរកំសាកណាស់....

ភូមិសាស្រ្ត នយោបាយ ខេត្ត ស្រះកែវ ប្រទេសថៃ vs ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា
ផែនទីរដ្ឋបាល ស្រុក ​អារញ្ញ ខេត្ត ខេត្តស្រះកែវ
ផែនទីរដ្ឋបាល ស្រុក គោកសុង ខេត្ត ខេត្តស្រះកែវ ( តំបន់ភូមិព្រៃច័ន្ទ)

ផែនទីរដ្ឋបាល ស្រុក ​តាព្រះ ខេត្ត ខេត្តស្រះកែវ
NS News សូមទស្សនា ៖ ក្រុមសង្កេតការណ៍ម៉ាឡេស៉ី (IOT )បានទៅសង្កេតមើលស្ថានភាពនៅតំបន់ព្រំដែន Ban Nong Ya Kaew នៅថ្ងៃទី ១៧ ខែកញ្ញា នេះ ក៏ជាថ្ងៃ កើតមានកុបកម្មបានផ្ទុះឡើង 

Khaosod English  Malaysian Brigadier General Samsul Rizal Bin Musa visited the disputed Ban Nong Ya Kaew border area in Sa Kaeo Province, clarifying he wasn't there to determine territorial ownership. The IOT Thailand delegation head urged Thai patience until the Joint Boundary Commission meeting resolves the dispute. He praised the Thai military's restraint and international professionalism, even applauding soldiers during his interview. The Malaysian official expressed confidence that peace will follow proper diplomatic proceedings

Thai Enquirer Thai crowd-control police and the Burapha Task Force deployed tear gas, rubber bullets, and a Long Range Acoustic Device (LRAD) against Cambodian civilians dismantling barbed-wire barriers in the border area at Ban Nong Ya Kaew, Khok Sung District, Sa Kaeo Province.
Yesterday, the Royal Thai Army alleged that Cambodian civilians were involved in provocative actions during the incident. Army spokesperson Major General Winthai Suvaree stressed that the defensive barbed-wire perimeter lies clearly within Thai sovereign territory.
The army views these incidents as potential violations of the ceasefire agreement. It claimed that Cambodian forces orchestrated the demonstrations while remaining passive and made no effort to restrain civilians.

ផែនទីរដ្ឋបាល ស្រុក ​ខ្លងហាត ខេត្ត ខេត្តស្រះកែវ
គម្រោងស្ថាបនារបងព្រំដែន
ខេត្ត បុរីរម្យ / បុរី​រាំ / នគរស្រីល្វោ

ផែនទី ខេត្ត សុរិន្ទ ប្រទេស ថៃ

ផែនទី ខេត្ត ស៊ីសាកេត/ ខេត្ត ស្រី ស 

ផែនទី រដ្ឋបាលខេត្ត ឧទ្ធររាជធានី 

ផែនទី រដ្ឋបាល ខេត្ត ចាម បាសាក់ ( ចម្ប៉ាសាក់) ប្រទេស ឡាវ

ផែនទី រដ្ឋបាលខេត្ត អាត់តាពើ Attacpeu ឬ អាចម៍ក្រពើ ឬ ខេត្ត ក្របី Krapi ( ប្រាសាទតាក្របី ) 

ផែនទី ខ្សែព្រំដែន ប្រវែងខ្សែព្រំដែន កម្ពុជា ថៃ 
ផែនទី ខ្សែព្រំដែន កម្ពុជា ថៃ

ផែនទី ច្រកទ្វារព្រំដែន

ផែនទី បង្គោលព្រំដែន

ផែនទី បង្គោលព្រំដែន
ផែនទី ព្រំដែន ខេត្ត ស្រះកែវ 
ផែនទី ព្រំដែន ខេត្ត ស្រះកែវ 
ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត ពោធិសាត់ កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលកីរី ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និង​តាកែវ កំពត
  1. https://konkhmerone.blogspot.com/2019/03/blog-post_98.html
  2. https://www.google.com/maps/d/viewer?mid=18QQJWDa3Ymqg3N5YmFCCJLmzDaUCFnPv&femb=1&ll=14.85067697335649%2C101.73446683202792&z=11
ផែនទី ខេត្ត អាណាចក្រខ្មែរបុរាណ

ប្រាសាទក្នុងខេត្តបន្ទាយមានជ័យ
• ប្រាសាទកកោះ 
• ប្រាសាទកងវ៉ា
• ប្រាសាទក្នាំងខាងកើត 
• ប្រាសាទក្នាំងខាងលិច 
• ប្រាសាទខ្ចាស់ 
• ប្រាសាទខ្ទុំ 
• ប្រាសាទគុកត្បែង 
• ប្រាសាទគោករមៀត 
• ប្រាសាទគោកសេះ 
• ប្រាសាទចក 
• ប្រាសាទចន្លាស់ដៃ 
• ប្រាសាទចែងត្បួង 
• ប្រាសាទចែងបេង 
• ប្រាសាទដូនដុំ
• ប្រាសាទតាជោគ
• ប្រាសាទតាដោក
• ប្រាសាទតាតូច
• ប្រាសាទតាពោធិ៍
• ប្រាសាទតាសៀវខាងកើត
• ប្រាសាទតាសៀវខាងលិច 
• ប្រាសាទព្រៃស្នួល
• ប្រាសាទប្រាំ 
• ប្រាសាទបន្ទាយព្រាវ 
• ប្រាសាទបន្ទាយឆ្មារ 
• ប្រាសាទបន្ទាយទ័ព 
• ប្រាសាទបន្ទាត់បោះ
• ប្រាសាទធំ 
• ប្រាសាទទ្រាប្រាសាទ 
• ប្រាសាទទឹកជុំ 
• ប្រាសាទថ្មពួក 
• ប្រាសាទតាឯក 
• ប្រាសាទព្រះស្រែ 
• ប្រាសាទភៀសខាងកើត
• ប្រាសាទភៀសខាងលិច 
• ប្រាសាទរលួស

នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៃជួរភ្នំ ដងរែកមានប្រាសាទបុរាណជាច្រើន ដែល ប្រាសាទបុរាណភាគច្រើនទទួល រងនូវការខូចខាតយ៉ាងដំណំ ហើយប្រាសាទបុរាណខ្លះរងការ ខូចខាតទាំងស្រុងក៏មាន ។ ប្រាសាទរបើកស្វាយ ជាប្រាសាទទោលស្ថិតនៅតំបន់ព្រំដែននៃ ជួរភ្នំដងរែកព្រំដែនខ្មែរ-ថៃ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ ប្រាសាទបុរាណមួយនេះទទួលរងនូវការបំផ្លិចបំផ្លាញនៅពេលស្រុកមានសង្គ្រាមស្ទើរតែគ្មានសល់អ្វីទាំងអស់ ។

តំបន់​ទេសចរណ៍​ បន្ទាយ​មាន​ជ័យ


ប្រាសាទរបើកស្វាយស្ថិតនៅ ក្នុងភូមិរបើកស្វាយ ឃុំស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ កាលពី សម័យសង្គ្រាមប្រាសាទរបើកស្វាយ ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតខ្មែរក្រហម ហើយទីតាំងប្រាសាទនេះក៏ ស្ថិតនៅលើសមរភូមិប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាលកម្ពុជា និង ភាគីម្ខាងទៀត ដែលនៅក្នុងព្រៃ ជាហេតុធ្វើឱ្យ ប្រាសាទនេះទទួលការខូចខាតស្ទើរតែទាំង ស្រុង និង ម៉្យាងទៀតជនឆ្លៀតឱកាសក៏បានជីកកកាយតួប្រាសាទ និង បរិវេណប្រាសាដើម្បីរុករកវត្ថុបុរាណនានាយកទៅលក់ឱ្យពួកឈ្មួញដែលនាំចូល ប្រទេសថៃ ទើបធ្វើឱ្យប្រាសាទ នេះខូចខាតស្ទើរតែបាត់ស្រមោលពីផែនទី ។ សព្វថ្ងៃនេះទោះបីស្រុកយើងមានសន្តិភាពទៅហើយក្តី ក៏ប្រាសាទ បុរាណដែលស្ថិតនៅក្បែរបន្ទាត់ព្រំដែនខ្មែរ-ថៃមួយនេះនៅតែទទួលនូវការគំរាមកំហែង ដដែល ពោលគឺប្រាសាទ នេះនៅតែឯកោខ្វះការថែទាំដដែល ។ នៅក្នុងបរិវេណប្រាសាទ យើងបានឃើញមានស្លាកស្នាមនៃការជីកកកាយ ចាស់ៗរបស់មនុស្សមួយចំនួនដែលខ្វះការពិចារណា ដើម្បីរុករកវត្ថុបុរាណយកទៅលក់ឱ្យ ឈ្មួញ ហើយនៅកន្លែងខ្លះ យើងឃើញមានស្នាមគាស់កកាយថ្មីស្រស់ៗនៅឡើយ ។ នៅជុំវិញបរិវេណប្រាសាទរបើកស្វាយ យើងបាន ឃើញប្រជាជនយើងបាននាំគ្នាកាប់ ឆ្ការព្រៃស្ទើរតែដល់តួប្រាសាទដើម្បីធ្វើចម្ការដាំដំឡូងមី ។ តាមទិដ្ឋភាព ជាក់ស្តែងដែលអ្នកយកព័ត៌មានយើងបានទៅដល់នោះ ប្រាសាទរបើកស្វាយហាក់បីដូចជាគ្មានការថែ ទាំ ឬ ការអភិវឌ្ឍអ្វីឡើយពោលទុកចោលឱ្យនៅឯកោយ៉ាងកណ្តោចកណ្តែងគួរឱ្យ សង្វេគក្រៃលែង ។ ប្រាសាទរបើក ស្វាយជាប្រាសាទទោល ដែលតួប្រាសាទប្រហាក់ ប្រហែលនឹងតួប្រាសាទនានានៅប្រាសាទសម្បូរព្រៃគុហ៍ដែរ ។ ប្រាសាទរបើកស្វាយ មានទំហំ ៣ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ព័ទ្ធជុំវិញកំពែង មានបណ្តោយ ៧០០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ ។

លោក ស៊ីវ សារួន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមាន ជ័យបានឱ្យដឹងថា ប្រាសាទរបើកស្វាយ កសាងក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី ៧ នាដើមសតវត្សរ៍ទី ១២ និង ចុងសតវត្សរ៍ទី ១៣ ធ្វើឡើងអំពីឥដ្ឋ និង ថ្មភក់ ។

អ្វីដែលគួរឱ្យសោកស្តាយនោះ គឺប្រាង្គប្រាសាទ និង ខឿនគ្រឹះនៃប្រាសាទ ត្រូវបានពួកឈ្មួញលួចជីកកកាយគាស់ រំលើងគ្មានសល់អ្វីដែលគួរឱ្យកត់សម្គាល់ ទៀតទេ ប៉ុន្តែថ្វីបើប្រាសាទនេះត្រូវរងគ្រោះដោយស្នាដៃពួកទមិឡយ៉ាងនេះ ក៏ដោយអ្វីដែលនៅសេសសល់គឺយើងត្រូវតែថែរក្សា និង អភិរក្សប្រាសាទនេះ ឱ្យបានល្អ ដើម្បីឱ្យភ្ញៀវជាតិ និង អន្តរជាតិចូលទៅទស្សនាកម្សាន្ត ព្រោះនេះ ជាប្រាសាទបុរាណដែលមានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរ ដែរ ។ លោកអនុប្រធានមន្ទីរបានបន្តទៀតថា នៅភូមិភាគខាងលិចនៃប្រទេស កម្ពុជាយើងនេះ ប្រាង្គប្រាសាទរាប់សិបទៀត ដែលនៅពុំទាន់រកឃើញ ព្រោះ កន្លែងខ្លះក្រុមការងារយើងខ្ញុំចូលទៅមិនបាន ដោយសារស្ថានភាពព្រំដែននៅ មិនទាន់ដោះមីននៅឡើយ ៕
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
មន្ត្រីអាជ្ញាធរដែនដី កងកម្លាំងនគរបាលវរការពារព្រំដែនគោកនៅខេត្តបន្ទាយមានជ័យប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រុមការងារទាំង២នេះត្រូវបំពេញការងាររួមគ្នាយ៉ាងតិច៦ខែ ចាប់ពីខែវិច្ឆិកាឆ្នាំ ២០២០ តទៅ។ នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុម​ការងារ​បាន​ទៅ​ពិនិត្យគោលដៅភូមិសាស្ត្រស្រុកថ្មពួក ឈមមុខនឹងស្រុកតាប្រាយ៉ា ដោយបោះបង្គោលប្រថពីវិភាគនៃនិយាមភូមិសាស្ត្រ(G.P.S ) បានចំនួន៤បង្គោលគឺនៅបង្គោលព្រំដែន លេខ 37-38-39និងលេខ40 ក្នុងភូមិសាស្ដ្រប៉ុស្ដិ៍ភ្នំប្រាក់ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមគ្នានឹងឃុំតាប្រាយ៉ាស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ៕
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
ផែនទី ទីតាំងភូមិសាស្រ្តបង្គោលព្រំដែន កម្ពុជា ថៃ និង លេខសន្លឹកផែនទីខ្នាត 1/50 000
ផែនទី ទីតាំងភូមិសាស្រ្តបង្គោលព្រំដែន កម្ពុជា ថៃ និង លេខសន្លឹកផែនទីខ្នាត 1/50 000
ផែនទី ទីតាំងបង្គោលព្រំដែន កម្ពុជា ថៃ
ផែនទី ទីតាំងបង្គោលព្រំដែន កម្ពុជា ថៃ
https://phumsas.blogspot.com/2020/05/blog-post_13.html
ផែនទីបោន ខេត្ត បន្ទាយមានជ័យ
ភូមិសាស្រ្ត ប្រជាសាស្រ្ត ខេត្ត ស្រះកែវ
ផែនទីកម្រងប្រាសាទបណ្តាយព្រំដែនកម្ពុជា ថៃ

ផែនទី ប្រាសាទ ល្បើក ប្រាសាទតាមន ប្រាសាទ តាក្របី
ផែនទីតំបន់ជំលោះព្រំដែន អូរ ៣ ជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីតំបន់ជំលោះព្រំដែន អូរ ៣ ជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីតំបន់ជំលោះព្រំដែន អូរ ៣ ជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីតំបន់ជំលោះព្រំដែន អូរ ៣ ជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីតំបន់ជំលោះព្រំដែន អូរ ៣ ជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីតំបន់ជំលោះព្រំដែន អូរ ៣ ជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ (ព្រឹត្តិការណ៍ ១៧ កញ្ញា ២០២៥)
https://royalcambodiaarmy.blogspot.com/2025/09/blog-post_56.html
ប្រវត្តិប្រាសាទ ប្រាសាទស្ដុកកក់ធំ មានទីតាំងស្ថិតនៅភូមិណងយ៉ាកែវ ឃុំគោកសិង្ហ ស្រុកគោកសិង្ហ ខេត្តស្រះកែវ។
ប្រាសាទស្ដុកកក់ធំ គឺជាប្រាសាទខ្មែរបុរាណដែលបច្ចុប្បន្នស្ថិតនៅក្នុងស្រុកគោកសិង្ហ ខេត្តស្រះកែវ ប្រទេសសៀមដែលមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីព្រំដែនខ្មែរ-សៀមជាប់ជាមួយខេត្តបន្ទាយមានជ័យ។​ប្រាសាទនេះធ្វើពីថ្មភក់និងថ្មបាយក្រៀមកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី ១១ ពោលគឺឆ្នាំ ១០៥២ សម្រាប់ឧទ្ទិសដល់ព្រះឥសូរដែលស្ថិតក្នុងរាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី ២ (១០៥០-១០៦៦)តាម រចនាបថឃ្លាំង និង រចនាបថបាពួន។ប្រាសាទស្តុកកក់ធំមិនមែនព្រះរាជាជាអ្នកកសាងទេប៉ុន្តែអ្នកកសាងគឺជាគ្រួសារមន្ត្រីម្នាក់ដែលអះអាងថាគេជាកូនចៅជំនាន់ក្រោយរបស់ព្រាហ្មណ៍ សិវកៃវល្យ ជាព្រាហ្មណ៍ដ៏ល្បីល្បាញម្នាក់(កាលពី ២៥០ ឆ្នាំមុន)ធ្លាប់ធ្វើពិធីទេវរាជថ្វាយដល់ព្រះបាទជ័យវរ្ម័នទី២ក្នុងឆ្នាំ ៨០២ នៃគ.ស នៅលើភ្នំមហេន្ទ្របព៌ត(ភ្នំគូលេន)។សម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរអ្នកណាក៏ស្គាល់ឈ្មោះប្រាសាទនេះដែរបើទោះបីពួកគេបានទៅដល់ឬមិនបានទៅដល់ប្រាសាទនេះក៏ដោយ។
ទីតាំងប្រាសាទ ស្តុកកក់ធំ  13°50'36.96"N,102°44'14.78"E
ប្រាសាទ​ស្តុក​កក់​ធំ បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ចម្ងាយ​ប្រមាណ ៣ គ.ម៉. ពី​ព្រំ​ដែន​ ខ្មែរ​-ថៃ ។ ថ្វី​ត្បិត​តែ​ប្រាសាទ​នេះ​មាន​ទំហំ​តូច បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាសាទ​នៅ ឧទ្យាន​អង្គរ តែ​ប្រាសាទ​នេះ​​មាន​សារ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​យ៉ាង​ធំ​ធេង ដោយ​សារ​គេ​បាន​រក​ឃើញ​សិលាចារឹក​យ៉ាង​​វែង​មួយ​រៀប​រាប់​រឿង​រ៉ាវ​ក្នុង​រយៈ​កាល​ជាង ២៥០ ឆ្នាំ ។ ប្រាសាទ​នេះ​​មាន​ប៉ម​កណ្ដាល​តែ​មួយ​ ធ្វើ​អំពី​ថ្ម​ភក់ សង់​​លើ​គ្រឹះ​ថ្ម​បាយ​ក្រៀម បែរ​មុខ​ទៅ​កើត និង​មាន​ទ្វារ​បញ្ឆោត​ពី​ ៣ ទិស​ផ្សេង​ទៀត ។ នៅ​ទិស​ឦសាន និង​អាគ្នេយ៍​​ប៉ម​កណ្ដាល​ មាន​បណ្ណាល័យ​ ២ បែរ​មុខ​ទៅ​ទិស​ខាង​លិច ។ ព័ទ្ធ​ជុំ​វិញ​ គឺ​ជា​ថែវ​​បួន​ជ្រុង (ទំហំ ៣៦ ម៉. x ៤២ ម៉.) ដែល​មាន​ច្រក​ចូល​​តែ​ពី​ទិស​ខាង​កើត ។ នៅ​ជុំ​វិញ​ថែវ មាន​គូ​ទឹក​​ព័ទ្ធ​ជុំ​វិញ​ តែ​ត្រូវ​កាត់​ដោយ​ផ្លូវ​ចូល​ពី​ទិស​ខាង​កើត និង​ខាង​លិច ។ នៅ​ជុំវិញ​គូ​ទឹក មាន​កំពែង​​ថ្ម​បាយ​ក្រៀម​មួយ​ជាន់​ទៀត​ កម្ពស់ ២,៥ ម៉. (ទំហំ ១២៦ ម៉. x ១២០ ម៉) ដែល​មា​ន​ច្រក​ចូល​​ធំ​មួយ​ ពី​ទិស​ខាង​កើត​ផង​ដែរ ។ នៅ​ខាង​កើត​​ ច្រក​ចូល​ធំ​នេះ ចម្ងាយ​ប្រមាណ​ជា​ ២០០ ម៉. មាន​បារាយណ៍​មួយ​ដែល​មាន​ទំហំ ៣៧០ ម៉. x ២០០ ម៉. ។
ប្រាសាទស្ដុកកក់ធំ 
ការឆ្លើយតបរបស់ក្រសួងការបរទេសកម្ពុជា ទៅនឹងក្រសួងការពារជាតិថៃ ទាក់ទងជាមួយនឹង ភូមិព្រៃចាន់ ឃុំអូរ៣ ជាន់ ស្រុកអូរជ្រៅ ខេត្តឧត្តរមានជ័យមានដូចតទៅ៖
  1. ភាគីថៃ ផ្សព្វផ្សាយថា នៅភូមិព្រៃចាន់ មានការកំណត់ខ្សែព្រំដែនរួច កាលឆ្នាំ ២០០១៧ គឺស្ថិតនៅចន្លោះបង្គោលលេខ ៤២ និង លេខទី ៤៣ ដោយយោងតាម MOU 2000.។ ភាគីកម្ពុជា តបវិញថា តំបន់នេះ មិនទាន់មានការឯកភាពខ្សែព្រំដែននៅឡើយ ចំណែក MOU 2000 គឺជាការអនុសារណនៃការ រក្សាស្ថានភាពនៅដដែល រង់ចាំគណកម្មាធិការកិច្ចការព្រំសីមាធ្វើកិច្ចការរបស់ខ្លួនចប់រួចរាល់។
  2. ភាគីថៃ បកស្រាយថា MOU 43 គឺជាការកំណត់ព្រំដែនរដ្ឋ។ ខាងកម្ពុជា តបថា នោះគឺជាការក្សាស្ថានភាពនៅដដែល
  3. ភាគីថៃ បកស្រាយថា កម្ពុជា និងថៃ បានឯកភាពគ្នាលើទីតាំងពិតប្រាកដជាបង្គោលលេខ ៤២ និង ៤៣។ កម្ពុជា តបវិញថា បង្គោលលេខ ៤៣ មានការឯកភាពគ្នាមែន តែបង្គោលលេខ ៤២ គ្មានការឯកភាពពីកម្ពុជាឡើយ។
  4. ភាគីថៃ បកស្រាយថា ភូមិព្រៃចាន់ស្លិតនៅចនោ្លះបង្គោលទី ៤២ និង ៤៣ ដូច្នេះ ភូមិនេះ ស្ថិតនៅក្នុងទឹកដីប្រទេសថៃ។ កម្ពុជា តបវិញថា បង្គោលលេខ ៤២ គ្មានការឯកភាព​ ដូច្នេះ ការភ្ជាប់ពីចំណុច ៤២ ទៅ ៤៣ របស់ថៃ គឺមានបំណងបោកកុហក ដើម្បី កេងចំណេញផ្នែកនយោបាុ។
ផែនទីជំរុំជនភៀសខ្លួន ឆ្នាំ ១៩៧៩ ដល់ ១៩៩៣ តំបន់ ណងចាន់ ( ព្រៃចាន់)
ក្រសួងការពារជាតិ សេចក្តីប្រកាសព័ត៌មាន 
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៣០នាទីរសៀល កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមានកម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល ៣០០នាក់ មានអាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ ជំពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លុះដល់ម៉ោង១៦:២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់ រថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពល រដ្ឋកម្ពុជា ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះ សង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅវេលាម៉ោង ១៣:៥៧នាទីរសៀល ហើយទើបតែបានចាកចេញពីទីតាំងនោះមិន បានប៉ុន្មាននាទីផង។ នៅក្នុងហេតុការណ៍នេះផងដែរ កងកម្លាំងយោធា និងក្រុមប៉ូលីសបង្ក្រាបបាតុកម្ម របស់ថៃបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្ក អំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាបបាតុកម្ម និងបាញ់ជំពាមកៅស៊ូ គ្រាប់ឃ្លីដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ និងព្រះសង្ឃយើងចំនួន ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួស ធ្ងន់ និងស្រាល។
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
នៅវេលាម៉ោង ១៩:២២នាទីយប់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះទៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យម្តងទៀត ដើម្បីពិនិត្យទីកន្លែង នៃការផ្ទុះការប៉ះទង្គិចដែលបង្កឡើងដោយភាគីថៃ។ ទង្វើរបស់កងកម្លាំងចម្រុះរបស់ភាគីថៃ គឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំ​GBC​និងRBCទាំងអស់កន្លងមក។ ជាងនេះទៅទៀត ការយកច្បាប់អាជ្ញាសឹកនិងច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យកម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសកលដទៃទៀត។
ផែនទីភូមិសាស្រ្ត បង្គោលព្រំដែន លេខ ៤៤ លេខ ៤៥ លេខ ៤៦  ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សម័យជប៉ុនគ្រប់គ្រង ប្រទេសថៃ ១៩៤៣ តាមមាត្រដ្ឋាន ១/២០០ ០០០
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ផងដែរថា នៅចំពោះមុខទង្វើហិង្សានិងខុសច្បាប់ របស់ភាគីថៃ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងបងប្អូនប្រជាពលរដ្ឋដទៃទៀតបានរួមគ្នាតវ៉ា និងឆ្លើយ តបដោយសន្តិវិធី ដែលសកម្មភាពទាំងនេះស្តែងចេញពីការព្រួយបារម្ភរបស់ពួកគាត់ ចំពោះផលប៉ះពាល់ និងការគំរាមកំហែងនៃការរាយលួសបន្លា និងការប្រើប្រាស់កម្លាំងដោយឯកតោភាគីរបស់កងទ័ពថៃមកលើ ដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងទ្រព្យសម្បតិ្តស្របច្បាប់ដែលពួកគាត់បានគ្រប់គ្រង និងអាស្រ័យផល ជាច្រើនឆ្នាំមកហើយ។ 
ផែនទីភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមផែនទីសន្ធិសញ្ញាព្រំដែន បារាំង សៀម ឆ្នាំ ១៩០៧ មាត្រដ្ឋាន ១/២០០ ០០០
នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយ អាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ។
ក្នុងន័យនេះ កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវស្មារតីនៃបទឈប់បាញ់ ក៏ដូចជា ការព្រមព្រៀងទាំងឡាយនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ដែលបានប្រព្រឹត្តទៅដោយជោគជ័យជាបន្តបន្ទាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅវេលាម៉ោង ២៤:០០ (ម៉ោងនៅក្នុងស្រុក) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក ជាពិសេសការព្រមព្រៀងគ្នាដូចមានចែងនៅក្នុងកំណត់ហេតុរួម នៃកិច្ចប្រជុំពិសេស លើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដោយតម្រូវឱ្យភាគីទាំងពីរចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កភាពតានតឹង ឬ ពង្រីកតំបន់ជម្លោះ។
ផែនទី តំបន់ភូមិព្រៃចាន់ ឈម ភូមិ ទ័ពសៀម

ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ខាងលើ ភាគីទាំងពីរក៏បានឯកភាពគ្នាបញ្ជូនបញ្ហានេះ ដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែនទៅឱ្យ គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ(JBC) ដើម្បីពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សរណៈនៃ ការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។
ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យភាគីថៃចៀសវាងសកម្មភាពទាំងឡាយណាដែលនាំទៅដល់ការ កើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយ ផលដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការ ព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបាន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ទាំងអស់ឱ្យ បានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយ ភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕
ភូមិសាស្រ្ត ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ( ភូមិទ័ពសៀម​ ភូមិទ័ព ភូមិទ័ពស្តេច)
ភូមិសាស្រ្ត ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ