Friday, May 17, 2013

Story C

Visit 1--World Vision Cambodia
Problem Story: Home Care and ANC

(C1)
Amina is pregnant. She wakes up early and she works hard all day. Sometimes she even lifts heavy things. She doesn’t have any help. She has no time to rest.
នាងសុភ័ក្រមានផ្ទៃពោះ។ នាងក្រោកពីព្រលឹម និងធ្វើការធ្ងន់ពេញមួយថ្ងៃ។ ពេលខ្លះសូម្បីរបស់របរធ្ងន់ក៌នាង ចាប់លើកដែរ។ ក្នុងគ្រួសារនាងគ្មានអ្នកណាជួយនាង។ នាងសុភ័ក្រធ្វើការគ្មានពេលសំរាក។

(C2)
In the afternoon Amina sees her pregnant friends on their way to the health facility for their antenatal visit. She continues to work.
ពេលរសៀល នាងសុភ័ក្រឃើញមិត្តភ័ក្រនាងដែលមានផ្ទៃពោះដូចនាងដែរ ពួកគេកំពុងធ្វើដំណើរទៅមណ្ឌលសុខភាពដើម្បីពិនិត្យផ្ទៃពោះមុនពេលសំរាល។ នាងសុភ័ក្រនៅតែបន្តធ្វើការងារ។

(C3)
One day while working in the fields, Amina notices blood on her clothes. She doesn’t tell anyone.
ថ្ងៃមួយ ពេលនាងកំពុងធ្វើការ នាងស្រាប់តែឃើញមានឈាមប្រឡាក់សារុងនាង។ នាងសុភ័ក្រមិនបានប្រាប់រឿងនេះទៅអ្នកណាទេ។

(C4)
Amina washes her clothes, but she doesn’t tell anyone about the blood, because Amina doesn’t know any of the danger signs to look for when she’s pregnant.
នាងសុភ័ក្របោកខោអាវ តែនាងមិនបានប្រាប់រឿងនេះទៅនណាម្នាក់ឡើយ ដោយសារនាងមិនបានដឹងអ្វីទាល់តែសោះថាមានសញ្ញាគ្រោះថ្នាក់អ្វីខ្លះពេលនាងមានផ្ទៃពោះ។

(C5)
The next morning Amina wakes up with a lot of blood on her mat. She calls to her husband to get help.
ព្រឹកស្អែកឡើង នាងសុភ័ក្រភ្ងាក់ពីដំណេក ស្រាប់តែមានឈាមជាច្រើននៅលើកន្ទេល។ នាងហៅប្តីរបស់នាង មកជួយ។

(C6)
Amina’s husband runs around the village looking for transportation. He finds that most of the men are in the fields with their oxcarts. It takes him a long time.
ប្តីរបស់ សុភ័ក្ររត់រកពេញភូមិដើម្បី រកមធ្យោបាយដឹកនាងទៅពេទ្យ។ លោកដឹងថាក្នុងភូមិស្ងាត់ជ្រៀបដោយ សារប្រុសៗគេរវល់ចេញទៅស្រែចំការអស់។ គាត់ចំណាយពេលច្រើនណាស់ក្នុងការរកមធ្យោបាយដឹកនាង ទៅពេទ្យ។

(C7)
By the time he has found help and comes back to the house, he sees that Amina and the baby have died.
ពេលគាត់រកបានមធ្យោបាយ គាត់ក៌ប្រញាប់ប្រញាល់មកផ្ទះវិញ គាត់រន្ធត់ចិត្តជាខ្លាំងដោយសារតែ ប្រពន្ធគាត់ គឺនាងសុភ័ក្រ និងទារកបានស្លាប់បាត់ទៅហើយ។

C. Problem Story: Home Care and ANC:  Guiding Questions
មូលបញ្ហានៃរឿង៖ ការថែរក្សាតាមផ្ទះ និង ការពិនិត្យផ្ទៃពោះមុនពេលសំរាល:  សំនួរគន្លឹះ
1.  At the end of this story, Amina dies. What happened in the story that might have caused that?
ចុងបញ្ចប់នៃសាច់រឿង នាង សុភ័ក្រស្លាប់បាត់បង់    ជីវិត។ តើក្នុងសាច់រឿងនេះ អ្វីជាមូលហេតុនាំឲ្យនាង ស្លាប់?
Possible answers
លទ្ធភាពចំលើយ
•    នាងសុភ័ក្រធ្វើការធ្ងន់ពេក នាងប្រឹងធ្វើការជ្រុលហួសហេតុ
•    ប្តីសុភ័ក្រមិនបានជួយអ្វីទាល់តែសោះ
•    នៅក្នុងស្រុកភូមិរបស់អ្នក តើជាទូទៅស្រ្តីមានផ្ទៃពោះ តែងតែទៅពិនិត្យផ្ទៃពោះនៅ គ្លីនិក? ចូរពន្យល់។
•    តើស្រ្តីក្នុងភូមិស្រុកអ្នកមានបានដឹងពីសញ្ញាគ្រោះថ្នាក់ពេលមានផ្ទៃពោះទេ? ចូរពន្យល់ តើមានសញ្ញា អ្វីខ្លះដែលអ្នកគិតថាជាសញ្ញាគ្រោះថ្នាក់ពេល ស្រ្តីមានផ្ទៃពោះ?
•    ជាទូទៅ បើសិនជាស្រី្តមានផ្ទៃពោះ គេតែងតែរៀបចំ ផែនការជាមុនក្នុងករណីសង្រ្គោះបន្ទាន់? បើមាន តើផែនការទាំងនោះមានអ្វីខ្លះ?
•    តើរូបអ្នកផ្ទាល់មានដែលជួបប្រទះស្ថានភាពដូចជា សុភ័ក្រទេ បើមាន តើអាចរៀបរាប់ប្រាប់ខ្ញុំបន្តិចបានទេ?
•    Amina had too much work and was pushing her body too hard
•    Her husband didn’t help her at all
•    She was lifting heavy things
•    She didn’t go to the clinic for pre-natal care, to check on her and her unborn baby
•    She didn’t understand that the bleeding was dangerous
•    She didn’t tell anyone about the bleeding
•    Her husband didn’t have a plan for transportation if there was an emergency
•    They hadn’t saved any money for an emergency

2.Have you ever known or heard about someone who died during her pregnancy? If so, do you have any ideas about what might have causedthat to happen? Can you tell me about it, if you want to?

3. Can you tell me about pregnant women in this area, is it common for them to go for pre-natal visits at the clinic? Explain

4.Do pregnant women in this area know about the signs of danger during their pregnancy? Explain what signs are considered dangerous when a woman is pregnant?

5.Is it common for families to make a plan ahead of time if the woman has an emergency during her pregnancy? If so, how do families plan for a pregnancy emergency?

6.Do you yourself face any of the problems that Amina faced? If so, would you like to tell me a bit about it?