Friday, November 15, 2024

អាំងទែកណែត កម្ពុជា Cambodia Internet

អាំងទែកណែត កម្ពុជា Cambodia Internet មានការវិវត្តន៍គួរជាទីកត់សំគាល់ ។ ការភ្ជាប់ប្រព័ន្ធ អាំងទែកណែតនៅកម្ពុជា មានច្រើនទម្រង់ដូចបណ្តាប្រទេសនានាលើសកលោកដែរ ខុសតែ អំពី សេវា និង តម្លៃ។
  1. Cambodia Internet Users 1990     0.00
  2. Cambodia Internet Users 1991     N/A
  3. Cambodia Internet Users 1992     N/A
  4. Cambodia Internet Users 1993     N/A
  5. Cambodia Internet Users 1994     N/A
  6. Cambodia Internet Users 1995     N/A
  7. Cambodia Internet Users 1996     N/A
  8. Cambodia Internet Users 1997     685
  9. Cambodia Internet Users 1998     1,956
  10. Cambodia Internet Users 1999     3,908
  11. Cambodia Internet Users 2000     5,852
  12. Cambodia Internet Users 2001     9,737
  13. Cambodia Internet Users 2002     29,156
  14. Cambodia Internet Users 2003     33,937
  15. Cambodia Internet Users 2004     39,639
  16. Cambodia Internet Users 2005     42,386
  17. Cambodia Internet Users 2006     63,302
  18. Cambodia Internet Users 2007     66,982
  19. Cambodia Internet Users 2008     70,495
  20. Cambodia Internet Users 2009     74,082
  21. Cambodia Internet Users 2010     178,142
  22. Cambodia Internet Users 2011:    329,680
  23. Cambodia Internet Users 2012:    742,220
  24. Cambodia Internet Users 2023:  11.37 million internet users  The state of digital in Cambodia in 2023 Here are the essential headlines for digital adoption and use in Cambodia in early 2023: There were 11.37 million internet users in Cambodia at the start of 2023, when internet penetration stood at 67.5 percent. Cambodia was home to 10.95 million social media users in January 2023, equating to 65.0 percent of the total population. A total of 22.16 million cellular mobile connections were active in Cambodia in early 2023, with this figure equivalent to 131.5 percent of the total population.
អាំងទែកណែត កម្ពុជា Cambodia Internet 




ព្រែកជីក ក្រា Kra Canal

ដោយសារថា អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន UDG នាំឲ្យមានការរាំង ស្ទះការវិនិយោគទុន ការសាងសង់បន្ថែមក្នុងគំរោង តារាសាគររបស់កម្ពុជា ហេតុនេះ មន្រ្តីបក្សប្រឆាំង បណ្ឌិតបក្សប្រឆាំង ឬ សកម្មជនបក្សប្រឆាំង ដែលគាំទ្រដោយ អាមេរិក អះអាងថា គំរោងការនេះ បរាជ័យ ព្រោះគ្មានលុយសាងសង់។ សម្រាប់យើងជាមនុស្ស គាំទ្ររដ្ឋាភិបាល យើងគិតឃើញពីនេះ ដោយសារ គំរោងនេះមានតម្លៃ ៣០០០ លានដុល្លា គំរោងនៅវៀតណាមតម្លៃ ៥០០០ លានដុល្លា ឯ គំរោង ក្រា នៅថៃ តម្លៃ ២០ ០០០ លានដុល្លា។ សួរថា នៅ ថៃ និង វៀតណាម បានកសាងអ្វីបន្តិចដែរឬអត់? ចម្លើយគឺ សូន្យ Zero ដូច្នេះ អាមេរិករារាំង កម្ពុជា គ្រាន់តែធ្វើ លេងៗដើម្បី ផ្គាប់ចិត្ត ថៃ និង វៀតណាម ត្បិត ថៃ និង វៀតណាម ប្រឆាំងអ្វីៗសព្វបែបយ៉ាង ដើម្បីកម្ពុជា ក្លាយជាទីផ្សារពួកគេ។ 

ឆ្នាំ ២០២០ សេដ្ឋកិច្ចវិទូ អ្នកវិភាគ និងអ្នកជំនាញ ផ្នែកអចលនទ្រព្យបារម្ភថា ជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន ទាក់ទិននឹងគម្រោងអភិវឌ្ឍតារាសាគររបស់ក្រុមហ៊ុន Union Development Group (UDG) នៅខេត្តកោះកុង អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគពីបរទេស (FDI) ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសខេត្តកោះកុង។


កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងមកនេះ រតនាគារសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអភិវឌ្ឍតំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃជាង ៣ពាន់លានដុល្លារ នៅខេត្តកោះកុង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយផ្អែកលើច្បាប់ Global Magnitsky Human Rights Accountability Act។

សេចក្តីថ្លែងការណ៍នេះ បានចោទប្រកាន់ក្រុមហ៊ុន UDG ថាបានដុតបំផ្លាញផ្ទះអ្នកភូមិ និងប្រើប្រាស់មន្រ្តីកម្ពុជាដើម្បីរឹបអូសយកដីពីប្រជាជន។ សេចក្តីថ្លែងការណ៍នេះ ក៏បានបន្ថែមទៀតថា ប្រទេសចិនប្រើប្រាស់គម្រោងនេះ ដើម្បីជំរុញមហិច្ឆតាអំណាចរបស់ខ្លួននៅទូទាំងពិភពលោក។

ការដាក់ទណ្ឌកម្មនេះ នឹងរួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។

ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជា (តាមរយៈសម្ដេច ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្រុមបឹ្រក្សាអភិវឌ្ឍកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា) ស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុន UDG បានច្រានចោលការដាក់ទណ្ឌកម្មនេះ ដោយអះអាងថា រាល់នីតិវិធីវិនិយោគរបស់ UDG នៅកម្ពុជា ត្រូវបានធ្វើឡើងដោយស្របច្បាប់ ហើយទង្វើរបស់អាមេរិកនេះគឺជាមហិច្ឆតាភូមិសាស្ត្រនយោបាយ។


ដោយឡែក ក្រុមហ៊ុន UGD មិនបានចេញមកបកស្រាយជាសាធារណៈឡើយ ថាការដាក់ទណ្ឌកម្មនេះនឹងជះឥទ្ធិពលដល់វឌ្ឍនភាពនៃគម្រោងតារាសាគរនៅកម្ពុជាកម្រិតណា។

ជម្លោះរវាង ចិន អាមេរិក នៅកម្ពុជា បង្ករជាផលវិបាក យឺតយ៉ាងក្នុងគម្រោងសាងសង់ និង ការអភិវឌ្ឈន៍កិច្ច ដោយ បក្សប្រឆាំងចង់បាន អ្នកវិនិយោគទុនពី អាមេរិក ចំណែករដ្ឋាភិបាល ដឹងថា អាមេរិកមានតែ កិច្ចការផ្នែកយោធា គ្មានក្រុមហ៊ុនអាមេរិកណាគេមករកស៊ីស្រុកខ្មែរ ដែលមានប្រជាជន ១៦ លាននាក់ ខណៈ ថៃ ៧០ លាន និង វៀតណាម​ ៩០ លាន។ សភាពការណ៍នេះវិវត្តិន៍ទៅជា ការប្រឆាំងចិន ៕ វៀតណាម មានមូលដ្ឋានកងទ័ពជើងទឹក នៅ កោះត្រល់ ប្រទេសថៃ មានមូលដ្ឋានជើងទឹកនៅ តាប៉ាវ ចំណែកកម្ពុជា ចង់ស្ថាបនាមូលដ្ឋានជើងទឹករបស់ខ្លួន នៅ រាម ត្រូវបាន ប្រទេសទាំងពីរ ប្រឆាំងជាសម្ងាត់ ! តាមរយៈ អាមេរិក ឥណ្ឌា។ ប្រវត្តិនៃបញ្ហាមានដូចខាងក្រោមនេះ

On June 11, the US embassy's Defense Attaché Colonel Marcus M Ferrara visited Ream Nava Base in coordination with Cambodian officials following the recent approval of Prime minister Hun Sen to allay the concerns on Chinese military presence at the base as raised by US Deputy Secretary of State Wendy R Sherman. The visit was brief and the embassy has issued a statement claiming that Cambodia military officials refused to grant the defence attaché «full access to the naval base». In the same statement, the US embassy renewed its call for another visit in the earliest opportunity with «full access». On June 11, The Post wrote to the embassy to inquire about its definition of "full access" to the military base and whether such an access has ever been granted to any non-allied foreign military base – an enquiry to which US embassy spokesman Chad Roedemeier responded without elaborating: “We will let our statement stand.” On the same day, The Post also pressed the embassy for more details on the visit, such as what the defence attaché had or had not seen at the base, but the spokesman did not provide an answer, saying only that he would be "out of the office" until July 15. From the Cambodian side, General Suon Samnang – deputy director-general of the Ministry of National Defence's General Department of Politics and Foreign Affairs – told The Post that he brought US defense attache Colonel Ferrara to visit Ream Naval Base to have a look at ships and a workshop built with Australian aid. After that, Colonel Ferrara was brought to see a hospital [building], new location of the frontline command centre of open-sea committee where he suspected Chinese military presence, as he wished to. “We prepared important locations which he wished to see and to clear up their suspicion, like an alleged Chinese military base," General Samnang said. Another Cambodian military general, Nem Sowath – defense minister Tea Bahn’s adviser – also expressed his surprise and reaction to the US embassy in Phnom Penh. He told The Post: “What we saw from the embassy statement is factless and untrue. It’s a big misunderstanding to interpret [our action today] as non-cooperative.” Kin Phea, director of the Royal Academy of Cambodia's International Relations Institute, believed that no country could be granted unconditional access to a foreign defense attaché like a prosecutor with a search warrant. There should be a modality of how to clear the issues of alleged Chinese military presence without violating another sovereign country's military secret that is no relevant to the issue of Chinese military presence. “We don’t have to talk about foreign military attaché as even ordinary people cannot have access to a military base. Our question to the US is that, will the US let ordinary people enter their 800 military bases even outside the US? “Cambodia already showed a gentle manner to allow the defence attaché to visit the naval base. But as they already know, the military is the heart and soul of a nation’s security,” Phea said. Both Prime Minister Hun Sen and Tea Banh have repeatedly denied the speculation on Chinese military presence, stressing that the Cambodian Constitution does not allow foreign military base in the Kingdom’s territory.

PHNOM PENH, Cambodia (AP) — Efforts by Cambodia to assuage U.S. concerns about China's right to use a naval base on the Gulf of Thailand suffered a setback Friday when an American diplomat invited to inspect it was allowed only limited access, according to the U.S. Embassy.

The embassy said Defense Attaché Col. Marcus M. Ferrara traveled to the Ream Naval Base in coordination with Cambodian authorities, but was denied full access to the facility, leading him to cut short his visit and ask for it to be rescheduled without any limits to what he could see.Cambodian government spokesman Phay Siphan said Cambodia fulfilled its commitment to allow a visit as requested, and if U.S. officials were not satisfied, they could request another visit as long as it did not involve spying or violating Cambodian sovereignty.

Officials of Cambodia's Defense Ministry hit back at the embassy's statement.

“They are pretending. They should know that the kingdom has sovereignty and laws, but they have their hidden agendas for geopolitical gains,” Gen. Nem Sowath, special adviser to Defense Minister Tea Banh, was quoted as saying by Fresh News, a website close to the government. “What the embassy wrote has violated the truth.”
  1. ២០១២ លោក​ Chad Roedemeier ​អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ប្រមាណ ​៤​ លាន​ ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​កសាង​អគារ​ពីរ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។​ លោក​ឲ្យ​ដឹង​ទៀត​ថា​ សហ​រដ្ឋ​អាមេរិក​មាន​របាយ​ការណ៍​ ដែល​អាច​ទុក​ចិត្ត​បាន​ថា​ អគារ​សន្តិសុខ​ដែន​សមុទ្រ​ដែល​ជា​ជំនួយ​របស់​អាមេរិក​ដែល​កសាង​ឡើង​នៅ​ឆ្នាំ​ ២០១២​ និង​បាន​កែ​លម្អ​ឡើង​វិញ​នាពេល​ថ្មីៗ​នេះ​ យ៉ាង​ហោច​ណាស់​ត្រូវ​បាន​វាយ​កម្ទេច​ចោល​ដោយ​ផ្នែកៗ។​ ទោះ​ជា​យ៉ាង​ណា​ លោក​បាន​អធិប្បាយ​ថា​ សហ​រដ្ឋ​អាមេរិក​នៅ​តែ​ទទូច​ដល់​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត ​ឲ្យ​ចាត់​រាល់​វិធាន​ការ​ ដើម្បី​ការពារ​ដែន​អធិបតេយ្យ​ភាព​របស់​ខ្លួន ​និង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​មួយ​ណា​ មាន​សិទ្ធិ​ផ្តាច់​មុខ​នៃ​ការ​ប្រើប្រាស់​ទីតាំង​យោធា​នៅ​ក្នុង​ព្រំដែន​ខ្លួន។​ លោក​បាន​ថ្លែង​បញ្ជាក់​តាម​សារ​អ៊ីម៉ែល​យ៉ាង​ដូច្នេះ​ថា៖​ «ការ​សម្រួល​ឲ្យ​គ្រប់​ដៃ​គូ​កម្ពុជា​បាន​ចូល​ទៅ​មូលដ្ឋាន​រាម ​ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ធ្លាប់​បាន​ថ្លែង​ហើយ​ ដោយ​មិន​មាន​នរណា​អាច​មាន​សិទ្ធិ​ផ្តាច់​មុខ​ ឬ​ក៏មាន​វត្តមាន​អចិន្ត្រៃយ៍​នោះ​ នឹង​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​និង​បញ្ចៀស​ការ​ធ្វើ​ឲ្យ​ខូច​ស្ថិរភាព​តំបន់»។​មន្ទីរ​បច្ចកោណ​សហ​រដ្ឋ​អាមេរិក​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ ​កាលពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​មាន​ការ​បារម្ភ​អំពី​របាយ​ការណ៍​ជាច្រើន​ដែល​ថា​ អគារ​ស្នាក់ការ​នៃ​កលយុទ្ធ​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា​ ដែល​ជា​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក ​ត្រូវ​បាន​កម្ទេច​ចោល ​និង​សុំ​ឲ្យ​មាន​ការ​ពន្យល់​ពី​រដ្ឋាភិបាល​កម្ពុជា។​ មន្ទីរ​បច្ចុកោណ​បាន​ថ្លែង​ថា៖​ «យើង​មាន​ការ​បារម្ភ​ថា​ ការ​វាយ​ចោល​អគារ​នោះ​ប្រហែល​ជា​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ផែនការ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ផ្តល់​ឲ្យ​មាន​ការ​ដាក់​សម្ភារៈ​យោធា​និង​ក្រុម​ទាហាន​របស់​កងទ័ព​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម»។​ លោក​ សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ច្រាន​ចោល​ការ​កត់​សម្គាល់​របស់​មន្ទីរ​បច្ចកោណ។​ លោក​ថា ​កម្ពុជា​គ្មាន​បំណង​ប្រែក្លាយ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ​ជា​ទី​បម្រើ​ដល់​សកម្មភាព​កងទ័ព​ចិន​នោះ​ទេ។​ ខ្ញុំ​ថា​ សម្តេច​ ទៀ បាញ់​ លោក​បាន​ប្រកាស​ហើយ ​ក្នុង​នាម​ក្រសួង​ការពារ​ជាតិ​ គឺ​ថា​អា​ទីតាំង​ហ្នឹង​វា​ជា​សិទ្ធិ​ផ្តាច់​មុខ​របស់​កម្ពុជា។​ មាន​អី​ឆ្ងល់​ទៀត?​...​វា​ជា​សិទ្ធិ​ផ្តាច់​មុខ​របស់​កម្ពុជា ​ហើយ​កង​ទ័ព​កម្ពុជា​ត្រូវ​ការ​អភិវឌ្ឍ​ដែរ»៕
  2. ៤ ខែ មិថុនា ឆ្នាំ ២០១៤ ដើមអម្ពិល,​ ភ្នំពេញ៖ កាលពី​​ល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅទីបញ្ជា​​ការដ្ឋាន កងទ័ពជើងទឹក ជ្រោយ ចង្វារ រាជធានីភ្នំពេញ បានបើកកិច្ច​​ប្រជុំការងារ ភស្តុភារ​​រយៈពេល ៦ខែដើម​​ឆ្នាំ២០១៤ ។ នៅក្នុងកិច្ចប្រជុំ មានការ​​អញ្ជើញ ចូលរួមពីសំណាក់ លោក​​ឧត្តមនាវីទោ ទៀ សុខា មេបញ្ជាការ​​រងកង ទ័ពជើងទឹក ទទួលបន្ទុក​​ការងារភស្តុភារ និងជាមេ​​បញ្ជាការជួរមុខ​​គណៈកម្មា ធិការជាតិ​​សន្តិសុខ លម្ហសមុទ្រ, ឧត្តមនាវីទោ លឹម សារឿន ប្រធានស្នង​​ការភស្តុភារ, អនុស្នង ការបណ្តាការិយាល័យ, អង្គភាពចំណុះទទួល​បន្ទុកការងារ​ភស្តុភារទូ​ទាំងក​ងទ័ពជើងទឹក ចំនួន ២៧នាក់ បានចូលរួម មកពី បញ្ជាការដ្ឋាន​​កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ​កងពលតូច​ការពារ កោះលេខ ៣១ កងនាវាដឹក​​ជញ្ជូន និងគិលានដ្ឋាន ជាដើម។ នៅក្នុងកិច្ចប្រជុំនោះ មានការបញ្ចេញ​​យោបល់ រកនូវចំណុចខ្លាំង ចំណុចខ្សោយ ការ ងារភស្តុភារ ក្នុងរយៈពេល ៦ខែកន្លងទៅ និងបានផ្លាស់​​ប្តូរបទពិសោធន៍ ដាក់ចេញ​​នូវទិសដៅ អនុវត្តបន្ត ឲ្យកាន់តែបាន​ជោគជ័យខ្លាំងក្លា​ថែម​មួយកំរិតទៀតលើ​​ការងារចិញ្ចឹមទ័ព ។ លោកឧត្តមនាវីទោ ទៀ សុខា បានមាន​​ប្រសាសន៍ថា “សូមអបអរសាទ ចំពោះលទ្ធ ផល ដែលសម្រេច បានស្នាដៃ​យ៉ាងត្រចះត្រចង់លើ ការងារភស្តុភារ​​ក្នុងរយៈពេល ៦ខែ ដើមឆ្នាំកន្លង មក ដោយមិន ធ្វើអោយមាន​​ការបាត់បង់ ខូចខា​តគ្រឿងបរិក្ខារ​​យោធាអ្វីឡើយ”។ ឧត្តមនាវីទោ បានបន្តថា ការងារ​​ភស្តុភារ គឺជាការងារដ៏មាន​​សារៈសំខាន់បំផុត ក្នុងកង យោធពល​​ខេមរភូមិន្ទ ដែល​រយៈពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ប្រទេសកម្ពុជា និងសម្តេច​​គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាក​​បាទក្រហមកម្ពុជា បានយក ចិត្តទុកដាក់​​ចុះសួរសុខទុក្ខ អំពីជីវភាពរស់នៅ​ជាប្រចាំគ្រប់​អង្គ​ភាពទូទាំងកងយោធ ពលខេមរភូមិន្ទ និងបានឧបត្ថម្ភ​​បន្ថែមលើប្រាក់ហូប​ប្រចាំថ្ងៃទៀតផង។ លោកបានបន្ថែមថា លោកឧត្តមនាវីឯក ទៀ វិញ ក៏បានផ្តាំផ្ញើដល់​គ្រប់បណ្តាការិយាល័យ​ទាំងទីបញ្ជាការ​ដ្ឋានមូល​ដ្ឋានសមុទ្រ កងពល​​តូចលេខ ៣១ ពេលបើក​បររថយន្ត, ទោចក្រយាន យន្ត ត្រូវយកចិត្តទុក​ដាក់គ្រប់ពេល​​វេលា, ពាក់មួកសុវត្ថិភាពឲ្យ​​បានត្រឹមត្រូវ, បើស្រវឹងកុំ បើកបរ អនុវត្តតាមអនុសាសន៍​​របស់សម្តេចតេជោ ដែលលើកឡើង​នាពេលថ្មីៗកន្លងទៅនេះ ថ្ងៃនេះ និង ថ្ងៃស្អែកកុំអោយ​​មានគ្រោះថ្នាក់ចរាចរ ត្រូវអប់រំទូន្មានដល់​​នាយនាវី នាយនាវីរង ពលនាវិកទូទាំង កងទ័ពជើងទឹក ត្រូវចេះថែរក្សា​​សុខភាពឲ្យបានល្អ ហូបស្អាត, ផឹកស្អាត និងរស់នៅស្អាត រួម​សាមគ្គីគ្នាកសាងអង្គភាព ដាំបន្លែបង្ការផ្សេងៗ​​ឲ្យបានច្រើន៕
  3. 22 កក្កដា 2019 កម្ពុជា​ថា​មិន​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​អំពី​ការ​ដាក់ទ័ព​ជើង​ទឹក​ចិន​នៅ​រាម​ទេ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន នៅថ្ងៃ​ចន្ទ​នេះ​​បាន​អះអាង​ថា​ «គ្មាន​រឿង​បែប​នោះ​កើត​ឡើង​ទេ»។​ភ្នំពេញ — ប្រទេស​កម្ពុជាបាន​ទាត់​ចោល​សេចក្តី​រាយការណ៍​ដែល​ថា​ ខ្លួន​បាន​ចុះ​កិច្ចព្រម​ព្រៀង​អនុញ្ញាត​កង​ទ័ព​ចិន​បោះ​ទីតាំង​ក្នុង​មូល​ដ្ឋាន​កងទ័ពជើង​ទឹក​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក ហ៊ុន សែន ចាត់​ទុក​ថា​នេះ​ជា​ព័ត៌មាន​ប្រឌិត។ ទោះជា​យ៉ាង​ណា​ស្ថាន​ទូត​អាមេរិក​ប្រចាំ​រាជធានីភ្នំពេញ​អះអាង​ថា ​ខ្លួន​កំពុង​តាម​ដាន​សេចក្តី​រាយការណ៍​ព័ត៌មា​នខាង​លើ​បន្ត​ទៀត។ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន ​បាន​បដិសេធសេចក្តី​រាយការណ៍​ដែល​ថា​ កម្ពុជា​បាន​ចុះ​ហត្ថលេខា​ដោយ​សម្ងាត់ជាមួយ​ប្រទេសចិន​ដើម្បីអនុញ្ញាត​កងទ័ព​ចិនប្រើ​ប្រាស់​មូលដ្ឋាន​កង​ទ័ព​ជើងទឹក​របស់​ខ្លួន​ក្នុង​ដែន​សមុទ្រ​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ។ កាសែត​ The Wall Street Journal ​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​អាទិត្យ បាន​សរសេរ​ថា​ប្រទេស​កម្ពុជា​និង​ចិន​បាន​ចុះហត្ថ​លេខារួម​គ្នា​លើ​កិច្ច​ព្រម​ព្រៀងនោះ​កាលពី​និទាឃ រដូវ​កន្លង​ទៅ តែ​ភាគី​ទាំងពីរ​មិនទាន់​បាន​បញ្ចេញ​ឲ្យដឹង​ជា​សាធារណៈ​នៅ​ឡើយ​ទេ។​ កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្តល់​ឲ្យភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់មុខ​ ធ្វើជា​មូលដ្ឋាន​ទាហាន​ជើង​ទឹក ចិន​មួយ​ផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរ ​ហើយ​នៅជិត​អាកាស​យានដ្ឋានធំមួយ ​ដែល​កសាង​ដោយ​ចិន។ កាសែត​ The Wall Street​ Journal​ ដែល​បាន​ស្រង់សម្តី​មន្ត្រី​អាមេរិក​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ជា​សេចក្តី​ព្រាងនោះ​នឹង​អនុញ្ញត​ឲ្យ​ប្រទេស​ចិន​ប្រើ​កំពង់ផែ​កម្ពុជា​ជា​មូលដ្ឋាន​យោធា​រយ:ពេល​៣០ឆ្នាំ​ដើម្បី​ដាក់កង​ទ័ព ​ផ្ទុកសព្វាវុធ និង​កន្លែង​ចត​នាវា​ជាដើម។ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅថ្ងៃ​ចន្ទ​នេះបាន​អះអាង​ថា​ «គ្មាន​រឿង​បែប​នោះ​កើត​ឡើង​ទេ»។​ លោក ​ហ៊ុន​ សែន ត្រូវ​ស្រង់​សម្តីដោយ​សារ​ព័ត៌មាន​ Fresh News ថា«នេះ​ជា​ព័ត៌មាន​ប្រឌិតដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា»។​ លោក​នាយក​រដ្ឋ​មន្ត្រីខ្មែរបាន​រំឭក​ឡើង​វិញ​ថា​ វត្តមាន​នៃ​មូល​ដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា​នឹង​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​នេះ។ លោក​ ហ៊ុន​ សែន​ បាន​គូស​បញ្ជាក់​ថា ​កម្ពុជា​មិន​ដែល​បាន​ធ្វើការពិភាក្សា​ណា​មួយ​ជាមួយ​ប្រទេស​ចិន អំពី​ការ​ដាក់​មូល​ដ្ឋាន​កង​ទ័ព​ចិន​នៅ​ក្នុង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​កម្ពុជា​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត​លោក​ក៏​បាន​ទទូច​ឲ្យ​ឈប់​មាន​ការ​ប្រើ​ប្រាស់​«ព័ត៌មាន​ក្លែង​បន្លំ​អំពី​វត្តមាន​កង​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា» ដើម្បី​ប្រឆាំង​នឹង​កម្ពុជា។ យ៉ាង​ណាក៏ដោយការ​ឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ដូច​គ្នា​ទៅ​នឹងប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អះអាង​ប្រាប់​ VOA កាលពីថ្ងៃ​អាទិត្យ។ កាសែត ​The Wall ​Street ​Journal ​របស់​សហរដ្ឋអាមេរិកបាន​រាយការណ៍បន្ថែម​ថា ​ប្រសិន​បើ​ចិន​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​ក្នុង​ឈូង​សមុទ្រ​ប្រទេស​កម្ពុជា ​នោះ​ចិន​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​និង​មាន​ប្រៀប​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល កំពុង​មាន​វិវាទ​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន។ ទោះជា​យ៉ាង​ណា​លោក​ឧត្តម​សេនីយ៍​ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ប្រាប់​ VOA នៅ​រសៀល​ថ្ងៃចន្ទ​នេះ ថា​សេចក្តី​រាយការណ៍​របស់កាសែត​ The Wall Street​ Journal​ គឺជា​ «ព័ត៌មាន​ប្រឌិត គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ​និង​ជា​ព័ត៌មានបំផ្លើស»។ «យើង​បាន​ធ្វើការ​ប្រកាស​ព័ត៌មាន​ជាញឹក​ញយ​មកហើយ​ថា​យើង​មិន​ដែលមាន​ការចុះ approve ទីតាំង​មូលដ្ឋាន​ណា​ឲ្យ​កងទ័ព​ចិន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅស្រុក​ខ្មែរ​ទេ។ អាហ្នឹង​យើង​បាន​និយាយ​បាន​គ្រប់គ្រាន់​អស់​ហើយ»។ តាម​រយៈគណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន លោកឧត្តម​សេនីយ៍ ​ឈុំ សុជាតិ លោក​ចាត់ទុកថា​ព័ត៌មាន​ខាង​លើហាក់​ដូចជា​មាន​ចេតនា​ចង់​បំផ្លាញ​សុខ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ប្រទេស​ជិត​ខាង។​ នៅ​ថ្ងៃ​ចន្ទ​នេះដែរ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ អ្នក​ស្រី Emily V Zeeberg​ បាន​ផ្ញើ​សារ​អេឡិចត្រូនិក​មក​កាន់​ VOA ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ«អំពី​វត្តមាន​យោធា​បរទេសនៅ​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ថា​វា​អាច​«គំរាម​កំហែង​ដល់​ទំនាក់ទំនង​និង​ភាព​ជាកណ្តាល​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ក្នុង​អាស៊ាន»។ ស្ថានទូត​អាមេរិក​កំពុង​តាម​ដាន​ព័ត៌ប​មាន​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ដែល​ថា​មាន​កិច្ច​ព្រម​ព្រៀង​សម្ងាត់អំពី​សម្ព័ន្ធភាព​យោធា​រវា​ង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​នេះ​ដោយ​អំពាវនាវ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​មាន​តម្លាភាព​ពេញ​លេញ​អំពីកិច្ច​ព្រម​ព្រៀ​ង​យោធា​ណាមួយ​ជាមួយ​ប្រទេស​ចិន។ អ្នក​ស្រី Emily V Zeeberg​ បាន​សរសេរ​សារក្នុងន័យ​ដើម​ដូច្នេះ​ថា៖ «យើងសូមអំពាវនាវ​ដល់​អ្នក​ដឹក​នាំកម្ពុជាឲ្យគោរព​ការ​ប្តេជ្ញា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន ចំពោះ​មុខ​ប្រជាជន​របស់​ខ្លួន​ក្នុង​ការ​គោរព​នយោបាយការ​បរទេស​ឯករាជ្យនិង​ការពារ​ឯករាជ្យភាព​និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ»៕​
  4. ២៧ កុម្ភៈ ២០១៩  កងទ័ពជើងទឹកមួលដ្ឋានសមុទ្រសា្វគមន៏ដំណើរទស្សនកិច្ចរបស់ប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាយនាវី កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង បានអញ្ជើញ ទៅទទួលស្វាគមន៏ប្រតិភូកងនាវាស្វ័យការពារជើងទឹកជប៉ុនចំនួន០២គ្រឿងទី១-ឈ្មោះ SETOYUKI (TV-3518)មានបណ្តោយ​=១៣០ម៉ែត្រ ទទឹង១៣.៦០ម៉ែត មេបញ្ជាការនាវា លោកវរនាវី ទោ Naoto Nakadera មាននាវិកលើនាវាសរុប១៦៧នាក់ទី២-ឈ្មោះ SHIYUKI (TV-3515) មានបណ្តោយ១៣០ម៉ែត ទទឹង១៣.៦០ម៉ែត មេបញ្ជាការនាវា លោកវរនាវីទោ Takehiko Saito មាននាវិកលើនាវាសរុប=១៦៧នាក់។នាវាទាំង០២គ្រឿងនេះចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វាលាម៉ោង៩និង៣០នាទី ក្នុងដំណើរមក បំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ នៅរសៀលថ្ងៃដដែលវាលាម៉ោង១៥:៣០នាទី គណៈប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុនដឹកនាំ ដោយលោក វរនាវិកឯក Yoshi Yuki មេបញ្ជាការកងកម្លាំងហ្វឹកហ្វឺនអង្គភាពទី១នៃកងស្វ័យការពារជើងទឹកជប៉ុន និងសហ ការី បានអញ្ជើញចួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឧត្តមនាវាឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។ក្នុងនាមមេបញ្ជាការ មេបញ្ជាការរងនាយនាវី នាយនាវីរង និងពលនាវិក ឯកឧត្តម ឧត្តមនាវី អ៊ុក សីហា សម្តែងនូវការស្វាគមន៏ និងអបអរសាទរដំណើរទស្សនកិច្ចរបស់ ប្រតិភូកងនាវាស្វ័យការពារជើងទឹកជប៉ុននៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹកនៃកងយោធពលខេមរៈភូមិន្ទ និង ជូនពរសូមឱ្យដំណើរទស្សនកិច្ចបានប្រកបដោយជោគជ័យនៅលើទឹកដីនៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោកវរនាវីឯក  Yoshi Yuki ក៏បានសម្តែងនូវអំណរគុណចំពោះការរៀបចំទទួលស្វាគមន៏ពីសំណាក់ កងទ័ព​ជើងទឹកមូលដ្ឋានសមុទ្រ យ៉ាងរ៉ាក់ទាក់កក់ក្តៅបំផុត។លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់ ប្រតិភូកងនាវាស្វ័យការពារជប៉ុន នៅពេលនេះគឺក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ មានកម្មវិធីធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាលើផ្ទៃសមុទ្រកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្វែងយល់លើនាវាដើម្បីដក​​ស្រង់បទពិសោធន៏ពីគ្នាទៅវិញទៅមកនិងផ្តល់ឱកាសឱ្យនាវិកកងស្វ័យការពារជើងទឹកជប៉ុនបានស្វែងយល់ពីវប្បធម៌ប្រពៃណី របស់ប្រជាជនកម្ពុជាក្រៅពីនោះបានផ្តល់ឱកាសឱ្យកងនាវិកប្រទេសទាំងពីរ បានជួបគ្នាលេងកីឡាដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ៕
  5. ១០ ខែមេសា ឆ្នាំ២០១៩ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងមេបញ្ជាការរងកងទ័ពជើងទឹកវៀតណាម រួមគ្នាសម្ភោធអគារ២ខ្នង នៅមូលដ្ឋានសមុទ្រ (ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកឧត្តមនាវីត្រីងូ សុីឃ្វៀត មេបញ្ជាការរងកងទ័ពជើងទឹកប្រជាជនវៀតណាម បានអញ្ជើញសម្ពោធអគារ ២កន្លែង ដែលជាជំនួយ របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ជូនកងទ័ពជើងទឹកកម្ពុជា។ទីតាំងអគារ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះអគារទី១ គឺជាអគាសាលប្រជុំក្នុងសាលាហ្វឹកហ្វឺនកងទ័ពជើងទឹក និងអាគារទី២ ជាអគារល្បាតរួមស្ថិតក្នុងបញ្ជាការដ្ឋានកងទ័ពជើងទឹក នាមូលដ្ឋានសមុទ្រ៕
  6. 04/10/2020  លោក ទៀ បាញ់៖ ការ​វាយ​កម្ទេច​អគារ​ទ័ព​នៅ​មូលដ្ឋាន​ទ័ព​រាមគឺ​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ថ្មី កម្ពុជា​បាន​វាយ​កម្ទេច​អគារ​កងទ័ព​មួយ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក នៅ​​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អាទិត្យ​ទី​០៤​តុលា​នេះ​។ ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា ការ​វាយ​កម្ទេច​អគារ​នេះ ធ្វើ​ឡើង​​​ក្នុង​គោល​បំណង​ដើម្បី​អភិវឌ្ឍ​មូលដ្ឋានទ័ពជើង​ទឹក​រាម ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​ទី​បញ្ជាការ​សន្តិសុខ លំហ​សមុទ្រ​កម្ពុជា​។ សំណុំ​រឿង​មូលដ្ឋាន​ទ័ព​រាម​នៅ​កម្ពុជាបាន​កម្រើក​ឡើង​វិញ បន្ទាប់​ពី​​​កម្ពុជា​បាន​វាយ​កម្ទេច​អគារ​កងទ័ព​មួយ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក នៅ​​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​។ ​លោក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជាត្រូវ​បាន​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ស្រង់​សម្ដី​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ទី​០៤​តុលា​នេះ​ថា ការ​វាយ​កម្ទេច​អគារ​ទ័ព​នៅ​មូលដ្ឋាន​ទ័ព​រាម​នេះ ត្រូវ​បានធ្វើ​ឡើង​កាល​ពី​ខែ​កញ្ញា ដោយ​សារ​តែ​អគារ​នោះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​។ បើ​តាម​លោក ទៀ បាញ់ បន្ទាប់​ពី​កម្ទេច​អគារ​នេះ​ចោល  កម្ពុជា​បាន​រៀបចំ​សង់​អគារ​មួយ​ថ្មីនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទីតាំង​ដើម ដើម្បី​ធ្វើ​យ៉ាង​ណា​អភិវឌ្ឍ​កំពង់ផែ​យោធា​រាម​ឲ្យ​មាន​លក្ខណៈ​ទំនើប​ជាង​មុន។
  7. 07 តុលា 2020 អាមេរិក​ខកចិត្ត​ចំពោះ​ការ​វាយ​ចោល​អគារ​នៅ​រាម ​ខណៈ​លោក​ហ៊ុន សែន​ថា​កំពង់ផែ​យោធា​មិនមែន​សម្រាប់តែ​ប្រទេស​ចិន​នោះ​ទេ សហ​រដ្ឋ​អាមេរិក ​នៅ​ថ្ងៃពុធ​នេះ​ បាន​បង្ហាញ​ការ​អាក់​អន់​ចិត្ត​ ដែល​អាជ្ញាធរ​កម្ពុជា​បាន​វាយ​កម្ទេច​ចោល​អគារ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នា​ខេត្ត​ព្រះសីហនុ​ និង​បង្ហាញ​ពី​កង្វល់​ថា​ការ​វិវឌ្ឍ​ចុង​ក្រោយ​នេះ នឹង​អាច​ធ្វើ​ស្ពាន​ឲ្យ​ចិន​នាំ​យក​សម្ភារៈ​យោធា ​និង​កងទ័ព​មក​តាំង​នៅ​មូលដ្ឋាន​នេះ។ ​ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្តី្រ ​ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ​ អះអាង​ថា​ មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រទេស​ចិន​ប្រើប្រាស់​ផ្តាច់​មុខ​នោះ​ទេ។​ ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​ដែល​វីអូអេ​ទទួល​បាន​តាម​សារអ៊ីម៉ែល​នៅ​ថ្ងៃ​ពុធ​នេះ​ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​លោក​ Chad Roedemeier​ លើក​ឡើង​ថា​ អាមេរិក​«ខកចិត្ត»​លើ​ការ​វាយ​កម្ទេច​ចោល​អគារ​ដែល​មាន​អាយុ​ទើប​តែ​បាន​៧​ឆ្នាំ​ ហើយ​ដែល​ជា​និមិត្ត​សញ្ញា​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។​

2020-10-28  តើ​តំបន់​តារា​សាគរ និង​រាម អាច​ក្លាយ​ជា «​ផ្លូវលំ​ស៊ីជីន​ពីង​»​ របស់​ចិន ពេល​មាន​សង្គ្រាម​ដែរ​ឬ​ទេ? អ្នក​ជំនាញ​យល់ឃើញ​ផ្សេងគ្នា​ជុំវិញ​បញ្ហា​ថា តំបន់​តារា​សាគរ និង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម អាច​នឹង​ត្រូវ​ចិន​ប្រែក្លាយ​ជា «​ផ្លូវលំ​ស៊ីជីនពីង​» ក្នុង​ករណី​ដែល​មាន​សង្គ្រាម​នា​ពេល​អនាគត ដើម្បី​បម្រើ​ឲ្យ​គោលដៅ​យុទ្ធសាស្ត្រ​យោធា​របស់​ប្រទេស​ចិន។ អ្នក​ជំនាញ​ខ្លះ​យល់ថា កម្ពុជា​កំពុងតែ​ក្លាយ​ជា​កូនអុក​ក្នុង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​មហាអំណាច​ចិន​។ រីឯ អ្នក​ខ្លះ​ទៀត ព្រមាន​ថា ដរាបណា​កម្ពុជា នៅតែ​គ្មាន​ឯកភាព​ជាតិ​ពិតប្រាកដ ហេតុការណ៍​នេះ ងាយ​នឹង​រុញច្រាន​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​ជ្រៀតជ្រែក​ពី​មហាអំណាច។

  1. RFA អស់​រយៈពេល​ជាង ៣​ឆ្នាំ មក​ហើយ​ដែល​បញ្ហា ​សង្ស័យ ​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​នៅ​លើ​ទឹកដី​របស់​ខ្លួន នៅតែ​មិនទាន់​ជ្រះស្រឡះ និង​បិទ​បញ្ចប់​ទៅ​ដោយ​ងាយៗ​នោះ​ទេ​។ បញ្ហា​នេះ តម្រូវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៦ តុលា បាន​ចេញមុខ​ថ្លែង​សារ​ជា​ថ្មី​ម្តង​ទៀត​ថា លោក​ធុញទ្រាន់​នឹង​បរទេស និង​ខ្មែរ​មួយ​ចំនួន​ដែល​បន្ត​រុញ​សភាពការណ៍​នេះ ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​។ លោក​ចោទសួរ​អំពី​ចេតនា​ពិតប្រាកដ​នៅ​ពីក្រោយ​សកម្មភាព​នេះ ថា​តើ​អាច​នឹង​ត្រូវ​គេ​យក​មក​ប្រើ​ប្រាស់​ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​លោក​តាមរយៈ​រដ្ឋប្រហារ ដូច​កាល​ពី​សម័យ​សម្ដេច នរោត្តម​សីហនុ ដែរ​ឬទេ​៖ «​លោក​ឯង​មាន​ភស្តុតាង​ឯណា​? បញ្ចេញ​មក​ថា កម្ពុជា​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​នឹង​ចិន​ប្រើប្រាស់​ផ្ដាច់មុខ​នូវ​កំពង់ផែ​រាម រយៈពេល​៣០​ឆ្នាំ​។ ចេញ​មក បញ្ចេញ​ភស្តុតាង​ហ្នឹង​មក​! បើ​អ្នកឯង​មិន​បញ្ចេញ​ភស្តុតាង​ហ្នឹង មានន័យថា អ្នកឯង​ភូត​កុហក។ រឿង​នេះ នៅ​ក្នុង​ពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី ខ្ញុំ​បាន​និយាយ​ថា កុំ​ភ្លេច​ណា ឆ្នាំ​១៩៧០ ទម្លាក់​ព្រះករុណា​បិតា​ដោយ​រដ្ឋប្រហារ​ឆ្នាំ​៧០ ក្រោម​ហេតុផល​ប្រឆាំង​យៀកកុង​នៅ​លើ​ទឹកដី​កម្ពុជា​។ ឥឡូវ អ្នកឯង​ប៉ុនប៉ង​ធ្វើ​អី​ចំពោះ​ខ្ញុំ បានជា​ម្ដង​ហើយ​ម្ដងទៀត វត្តមាន​ចិនៗ​ៗ​? ហើយ​ពួក​អា​ក្រុម​ក្បត់ជាតិ​នេះ បំផុស​មនុស្ស...»។
  2. RFA បើ​ទោះ​ជា​លោក ហ៊ុន សែន មិន​និយាយ​ចំ​ឈ្មោះ​បរទេស​ណា​ក៏​ដោយ សហរដ្ឋអាមេរិក ទើប​បាន​ព្រមាន​កាល​ពី​ពេល​កន្លងទៅ​ថា ការអនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ហើយក៏​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​ផង​ដែរ។
  3. Chad Roedemeir ទាក់ទង​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក លោក ឆាត រ៉ូដឺមៀ (Chad Roedemeir) មិន​បកស្រាយ​ច្រើន​ជុំវិញ​សារ​របស់​លោក ហ៊ុន សែន ចុងក្រោយ​នេះ​ទេ ពាក់ព័ន្ធ​នឹង​រឿង​វត្តមាន​យោធា​ចិន​នេះ​។ លោក​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅ​ធ្លាប់​បាន​និយាយ​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ទ័ព​ចិន​ជា​អចិន្ត្រៃយ៍ ឬ​ផ្ដាច់មុខ​នៅ​តំបន់​កំពង់ផែ​រាម​នោះ​ទេ​។ ដូច្នេះ លោក​ថា សហរដ្ឋអាមេរិក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បន្ត​គោរព​តាម​ជំហរ​នេះ។
  4. Hun Sen យ៉ាងណា ភស្តុតាង​ដែល​លោក ហ៊ុន សែន ទាមទារ​ឲ្យ​បញ្ចេញ​នេះ លោក ហ៊ុន សែន មិន​បាន​និយាយ​ដល់​រឿងរ៉ាវ​ដែល​កម្ពុជា​ខ្លួនឯង​ទើបនឹង​វាយកម្ទេច​ចោល​ទាំងស្រុង​នូវ​អគារ​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នោះ​ទេ ដែល​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក រឹតតែ​មានការ​សង្ស័យ​ខ្លាំង​ឡើងៗ ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​នៅ​ទីនោះ​។ សហរដ្ឋអាមេរិក​បាន​ដឹង​រឿងរ៉ាវ​នេះ​តាមរយៈ​រូបភាព​ថត​បាន​ពី​ផ្កាយរណប​វិទ្យាសាស្ត្រ​របស់​ខ្លួន។
  5. អៀ សុផល អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា ទង្វើ​ដែល​កម្ពុជា​បាន​ធ្វើ​នេះ គឺ​អាច​ពន្យល់​ច្បាស់​ជាង​ពាក្យពេចន៍​ដែល​គេ​អាច​និយាយ​ទៅ​ទៀត​។ លោក​ថា រូបភាព​ថត​បាន​ពី​ផ្កាយរណប បង្កប់​នូវ​រាប់ពាន់​អត្ថន័យ​។ លោក​ចោទ​ជា​សំណួរ​ថា តើ​កម្ពុជា​ឆ្លើយតប​យ៉ាង​ណា​ដែរ​ ទៅ​នឹង​រឿងរ៉ាវ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ និង​ចាក់​ដី​ចូល​សមុទ្រ​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ឆ្នេរ​នៅ​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។ លោក​បន្ត​ថា នេះ​គេ​នៅ​មិនទាន់​គិត​ពី​ព្រលាន​យន្តហោះ​នៅ​តំបន់​តារា​សាគរ និង​កំពង់ផែ​ទឹក​ជ្រៅ​ខ្នាត​យក្ស​នៅ​ទីនោះ​ផង​។ លោក​ចោទសួរ​បន្ត​ថា ហេតុអ្វី​បានជា​កម្ពុជា​មិន​ពន្យល់​រឿង​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​របស់​ចិន​ដែល​បាន​ធ្លាក់​នៅ​ទីនោះ និង​ថា​តើ​ហេតុអ្វី បានជា​តំបន់​រមណីយដ្ឋាន​ដ៏​ប្រណិត​របស់​ចិន​នោះ បែរ​ជា​ប្រើប្រាស់​យន្តហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក ដែល​អាច​ជា​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ទៅ​វិញ។
  6. មាស នី រីឯ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី ថា ក្រៅពី​ភស្តុតាង​ទាំងអស់​នេះ បញ្ហា​កម្ពុជា​លុបចោល​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក ហើយ​នៅតែ​បន្ត​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន​ជា​រៀងរាល់​ឆ្នាំ ក៏​សុទ្ធសឹងតែ​ជា​រឿងរ៉ាវ​ចូលរួម​ដុត​កម្ដៅ និង​មិន​អាច​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ស្ងប់ចិត្ត​បាន​ឡើយ​។ លោក​ពន្យល់​ថា បើ​ទោះ​ជា​ពេលនេះ នៅ​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​អំពី​រឿង​សង្ស័យ​ថា ចិន​អាច​ដាក់​មូលដ្ឋានទ័ព​នៅ​កម្ពុជា​នេះ​ក៏ដោយ ចិន​អាច​នឹង​ត្រៀម​ហេតុការណ៍​នេះ សម្រាប់​ពេល​អនាគត​៖ «​យើង​បាន​ត្រឹម​តែ​មើល​គេ​ថា គេ​ជា​អ្នក​ជួយ​ដែល​ងាយស្រួល​នឹង​រក​ជំនួយ ងាយស្រួល​នឹង​ខ្ចី​អ៊ីចឹង​ទៅ​។ ក៏ប៉ុន្តែ សម្រាប់​គេ គេ​មើល​ឃើញ​ថា បើសិនជា​គេ​បាន​មក​តំបន់​ហ្នឹង ទោះបី​ខាតបង់​ប៉ុន្មាន ក៏​គេ​ត្រូវតែ​ចំណាយ​ដែរ ធ្វើ​ម៉េច​ឲ្យ​តែ​បាន​គេ​ឈរជើង​នៅ​ក្នុង​ភូមិសាស្ត្រ​មួយ​នេះ ឬក៏​ប្រទេស​មួយ​នេះ សម្រាប់​ជា​ការ​ឈរជើង​របស់​កង​ទ័ព​គេ​នៅ​ពេល​ណា​ត្រូវការ​ចំ​បាច់​។ នៅ​ពេល​ខ្លះ វា​មិនមែន​ទាន់​មាន​វត្តមាន​កងទ័ព​ចិន​អី​នៅ​ក្នុង​ពេល​ហ្នឹង​ទេ ប៉ុន្តែ ជួនកាល​ការរៀបចំ​អ្វី​ដែល​គេ​ធ្វើ​មក គេ​ធ្វើ​សម្រាប់​ត្រៀមលក្ខណៈ​ទាំងពីរ អាច​ជា​សម្រាប់​កិច្ចការ​ស៊ីវិល​ផង ហើយ​បើ​មាន​កិច្ចការ​អាសន្ន​ផ្នែក​យោធា​មក គឺ​កន្លែង​អស់​ហ្នឹង​បាន​ត្រៀមខ្លួន​រួចស្រេច នេះ​ក៏​អាច​ថា​បាន​ដែរ»។
  7. មាស នី បណ្ឌិត មាស នី ព្រមាន​ថា ដរាបណា​កម្ពុជា​នៅតែ​គ្មាន​ឯកភាព​ជាតិ នោះ​បញ្ហា​នេះ ងាយស្រួល​នឹង​រុញ​កម្ពុជា​ឲ្យ​ធ្លាក់​ផុង​ចូល​ក្នុង​អន្ទាក់​របស់​មហាអំណាច ហើយ​ដែល​ចង់ ឬ​មិន​ចង់​ជំរុញ​ឲ្យ​រឿងរ៉ាវ​មូលដ្ឋានទ័ព​ចិន​នេះ ឲ្យ​អាច​ក្លាយ​ជា​ការពិត​បាន​៖ «​ពេលខ្លះ កុំ​ឲ្យ​មាន​ថា យើង​ធ្វើ​នេះ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ម្ខាង​ទៀត​សប្បាយចិត្ត ឲ្យ​មើល​ឃើញ​ថា នេះ​ជា​មិត្ត​ម៉ឺន​ឆ្នាំ ហើយ​ដល់ពេល​ដៃ​ម្ខាង​ទៀត​យើង​ជួនកាល​ផ្លែផ្កា ឬ​រិះគន់​អ្នក​ម្ខាង​ទៀត​ជាដើម នេះ​វា​សុទ្ធ​តែ​ជា​កត្តា ដែល​នាំ​ឲ្យ​យើង​រុញ​កាន់តែ​ជ្រៅ​ទៅៗ ហើយ​ពិសេស​នៅ​ពេល​ណា​ដែល​យើង​មិន​មាន​ឯកភាព​ជាតិ ដូច​សព្វថ្ងៃ​នេះ ពេល​ដែល​ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន វា​នឹង​អាច​ធ្វើ​ឲ្យ​គូរ​បដិបក្ខ នៅ​ក្នុង​នយោបាយ​ខ្មែរ គឺ​ម្នាក់​ទទួលរង​គ្រោះ ម្នាក់ទៀត​បាន​ផល​ចំណេញ​ពី​ហ្នឹង ដោយសារតែ​យើង​វា​អត់​ទាន់​មាន​ឯកភាព​ជាតិ​។ ដូច្នេះ នៅ​ក្នុង​ប្រទេស​ដែល​យើង​អត់​ទាន់​មាន​ឯកភាព​ជាតិ គឺ​ការ​ជ្រៀតជ្រែក​ពី​មហាអំណាច​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ភូមិសាស្ត្រ​នយោបាយ គឺ​វា​ងាយ​នឹង​រុញ​ចូល​ទៅ​រក​ការពិត​ណាស់ ទោះបីជា​ពេលខ្លះ​យើង​បដិសេធៗ ក៏ប៉ុន្តែ​បើសិនជា​យើង​នៅតែ​ទាស់​គ្នា គេ​ក៏​នៅ​តែ​មាន​ឧកាស​ដើម្បី​លូកដៃ​ចូល​មក ឬ​ឆ្លៀត​ឧកាស​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​គេ​ដែរ»។
  8. RFA ប្រវត្តិសាស្ត្រ​បង្ហាញ​ថា រដ្ឋាភិបាល​សម្ដេច នរោត្តម សីហនុ បាន​ដួល​រលំ​ទៅ​ដោយសារតែ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ ក្រោយ​ព្រះអង្គ​បាន​អនុវត្ត​គោលនយោបាយ​អព្យាក្រឹត្យ​មិន​ច្បាស់លាស់ ដោយ​បាន​លួច​អនុញ្ញាត​ឲ្យ​កងទ័ព​កុម្មុយនិស្ត​យៀកកុង ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើជា​ឈ្នាន់​សង្គ្រាម​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​។ ជុំវិញ​បញ្ហា​ថា តើ​កម្ពុជា​អាច​នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ស្រដៀង​គ្នា​នេះ​ដែរ​យ៉ាងណា អ្នក​ជំនាញ​បណ្ឌិត អៀ សុផល ថា ប្រាកដ​ណាស់​ថា នឹង​មាន​«​ផ្លូវលំ​ស៊ីជីនពីង​» នៅ​កម្ពុជា​ក្នុង​ពេល​ដែល​មាន​សង្គ្រាម​នា​ពេល​អនាគត ដែល​ផ្លូវលំ​នេះ ត្រូវ​ចិន​យក​ទៅ​បម្រើ​គោលដៅ​យោធា​របស់​ខ្លួន​។ លោក​ថា កម្ពុជា​ជាថ្មី​ម្តង​ទៀត ត្រូវ​បាន​ប្រើប្រាស់​ដោយ​មេដឹកនាំ​ខ្លួនឯង ធ្វើជា​កូនអុក​ក្នុង​ភូមិ​សាស្ត្រ​នយោបាយ​។ លោក​ពន្យល់​ថា កាលពី​សម័យ​មុន សម្តេច សីហនុ ជឿជាក់​ថា វៀតណាម​ខាងជើង​នឹង​ឈ្នះ​សង្គ្រាម ទើប​បានជា​ព្រះអង្គ​សម្រេច​ព្រះទ័យ​អនុញ្ញាត​ឲ្យ​មាន​ផ្លូវ​លំ​ហូជីមិញ​។ រីឯ ឥឡូវនេះ លោក​ថា របប​ក្រុងភ្នំពេញ កំពុង​ជឿជាក់​ថា ចិន​នឹង​ឈ្នះ ដូច្នេះ​ហើយ​បាន​ជា​របប​នេះ សម្រេច​«​លក់​»​កម្ពុជា​ទៅ​ឲ្យ​ចិន​តែម្ដង។
  9. សេង សារី ចំណែក​ឯ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ​ម្នាក់ទៀត គឺ​បណ្ឌិត សេង សារី លើកឡើង​ថា អ្នកប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា កម្ពុជា​អាច​នឹង​វិល​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ជុំវិញ​បញ្ហា​នេះ ប្រសិនបើ​គ្មាន​ការ​ប្រយ័ត្ន​ប្រយែង៖ «​បើសិនជា​ក្នុង​ករណី យើង​មិន​មាន​ការ​ប្រយ័ត្នប្រយែង​... នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក យើង​ឃើញ​ថា កម្ពុជា ឡាវ និង​ថៃ ហាក់​ដូចជា​ល្អូកល្អិន​ជាមួយ​នឹង​ខាង​ចិន​ជាងគេ ដែល​ធ្វើ​ឲ្យ​កើតមាន​មន្ទិល​រវាង​ទំនាក់ទំនង​ជា​ពិសេស​រវាង​ចិន​និង​កម្ពុជា ចិន​និង​ថៃ ចិន​និង​ឡាវ​។ ក៏ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ​គឺ បើសិនជា​ទំនាក់ទំនង​នេះ វា​ពិត​ដូច​អ្វី​ដែល​មហាជន​សង្ស័យ​មែន ខ្ញុំ​បារម្ភ​ក្រែងលោ កម្ពុជា​ក្លាយទៅជា​សង្វៀន​នៃ​មហាអំណាច​ទាំងពីរ​ទៀត»។
  10. សេង សារី បណ្ឌិត សេង សារី ផ្តល់​អនុសាសន៍​ថា យន្តការ​ជា​ដំណោះស្រាយ​តែមួយគត់​ដែល​អាច​ឲ្យ​កម្ពុជា​ជៀស​ផុត​ពី​អន្ទាក់​របស់​មហាអំណាច​ចិន​បាន​នោះ គឺ​តាមរយៈ​ការប្រើប្រាស់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​លោក​ហៅថា ជា «​យ័ន្ត​ដ៏​សាក​សិទ្ធិ​» សម្រាប់​ការពារ​អធិបតេយ្យ ឯករាជ្យ និង​ភាព​មិន​អាច​រំលោភបំពាន​បាន​ពី​សំណាក់​បរទេស​មក​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា៕

០២ ឆ្នាំ ២០២១ «ព្រលានយន្តហោះតារាសាគរ»ខេត្តកោះកុងសាងសង់រួចរាល់១០០ភាគរយ ភ្នំពេញ៖ គិតត្រឹមខែកុម្ភៈឆ្នាំ២០២១នេះ គម្រោងព្រលានយន្តហោះនៃអាកាសយានដ្ឋានអន្តរជាតិ តារាសាគរក្នុងខេត្តកោះកុង បានសាងសង់រួចរាល១០០ភាគរយហើយ និងព្រលាននេះគ្រោងនឹងបើកហោះហើរនៅត្រីមាសទី៤ ឆ្នាំ២០២១។ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងបានប្រាប់ស៊ីស៊ីថាមស៍ថា ព្រលានយន្តហោះតារាសាគរខេត្តកោះកុង បានសាងសង់រួចរាល់១០០% ប៉ុន្តែនៅតែការិយាល័យប៉ុណ្ណោះដែលកំពុងបន្តការសាងសង់។ បើតាមលោក សុខ សុទ្ធី គម្រោងព្រលានយន្តហោះនៃអាកាសយានដ្ឋានអន្តរជាតិ តារាសាគរក្នុងខេត្តកោះកុង គឺជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍ តារាសាគរតម្លៃរាប់ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុនចិន គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងដើមឆ្នាំ២០២១ ខាងមុខនេះ។

គម្រោងអភិវឌ្ឍន៍ដ៏ធំប្រចាំខេត្តកោះកុងគឺត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន Tienjing Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាជាង៤០,០០០ហិកតា ដែលគ្របដណ្តប់ស្រុកតារាសាគរ បុទុមសាគរ និងស្រុកថ្មបាំង ក្នុងខេត្តកោះកុង។ ក្រុមហ៊ុន UNION Development បានបោះទុនវិនិយោគសរុបចំនួន ២០០លានដុល្លារ សាងសង់ព្រលានយន្តហោះនេះ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ ហើយក្រោយការសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន៕

ដោយ មាន ឫទ្ធិ RFA 2021-05-30 ប្រមុខ​ការពារ​ជាតិលោក ទៀ បាញ់ សារភាព​ថា កម្ពុជា​​ពិត​ជា​​បាន​​អនុញ្ញាត​​ឲ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ​​កងទ័ព​ជើង​ទឹក​​រាម ក្រោយ​វាយ​កម្ទេចចោល​អគារ​ជំនួយ​អាមេរិក
បញ្ហា​ដែល​មាន​ការសង្ស័យ​អស់​ជា​ច្រើនឆ្នាំ​មកហើយ​ថា ​កម្ពុជា​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​កុម្មុយនិស្ត​ចិន​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើងទឹករាម​ផ្តាច់មុខ បាន​លេច​ចេញ​​ជាថ្មី​​នៅ​មុន​​ដំណើរ​​ទស្សនកិច្ច​​របស់​មន្ត្រី​​ជាន់ខ្ព​ស់​​នៃ​​ក្រសួង​​ការបរទេស​អាមេរិក ​គឺ​​អនុរដ្ឋមន្ត្រី​ការបរទេស​​អាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy R. Sherman)​ ដោយ​ផ្ទាល់​​មកកាន់​កម្ពុជា​​នៅ​ថ្ងៃទី១ ខែមិថុនានេះ។
  1. RFA នៅទីបំផុតទៅ​​បញ្ហា​នេះ ត្រូវ​​រដ្ឋមន្ត្រី​ការពា​រ​ជាតិ​​កម្ពុជាលោក ទៀ បាញ់ ទម្លាយ​ប្រាប់ វិទ្យុអាស៊ីសេរី កាលពី​យប់​ថ្ងៃទី៣០ ខែឧសភា ដោយ​សារភាព​ថា កម្ពុជា​ពិត​បាន​អនុញ្ញាត​​ឲ្យ​ចិន​​អភិវឌ្ឍន៍​​កំពង់ផែ​ជើងទឹករាម​​ប្រាកដមែន៖ «មិនមាន​មូលហេតុ​ចាំបាច់​ឲ្យ​ខ្ញុំ​និយាយ​​ស្អី ពីព្រោះ​អ្នក​ផ្សេង​​គឺ​​ខំ​និយាយ​​ទៅ​​ហួស​ឆ្ងាយ​​ពី​ខ្ញុំ​ឆ្ងាយ​ណាស់​​ថា អាហ្នុង​​គឺ​បាន​​ប្រគល់​​ទៅឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ​​អីទាំង​ហ្នុង​​ទៅតាម​​ការចោទ​ប្រកាន់​របស់​គេ​អីនោះណា។ ដៃគូ​របស់​​ខ្ញុំ​គឺ​​ខ្ញុំ​ធ្វើការ​​គឺ​​វា​ជាង​១០ឆ្នាំ​កន្លង​មក​​ហើយ​​ដើម្បី​​ពន្យល់​​គាត់ និង​​ស្នើ​ឲ្យ​​គាត់​​ជួយ​រៀបចំ​​អភិវឌ្ឍន៍​​តំបន់​​រា​ម​​ហ្នុង។ ទើបតែ​​ថ្មីៗ​ហ្នុង​​ទេ​ គាត់បាន​ឯកភាព​ថា​​នឹង​​ជួយ​​រៀបចំ​​រោងជាង ជួយ​រៀបចំ​ផែ រៀប​ចំ​... ជូន​កម្ពុជា។ ដៃគូ​ហ្នុង​គឺ​ដៃគូ​ចិន​ហ្នុងឯង​បាទ!»។
  2. លោក ទៀ បាញ់ បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ទំហំ​ជាក់លាក់​នៃ​ជំនួយ​របស់​ចិន​ក្នុងការ​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើងទឹករាម​នេះដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា ជា​ជំនួយ​ឥតសំណង​របស់​ចិន ហើយ​ក្នុងនោះ​ក៏​មាន​វត្តមាន​ជា​កងកម្លាំង​របស់​ចិន​មកជួយ​អភិវឌ្ឍ​ផងដែរ៖ «គេ​ជួយ​ឲ្យ​ខ្ញុំ​ហ្នុង ​គឺ​ជួយ​ជា​ជំនួយ​ឥត​មាន​ចំណង​​អី​ទាំងអស់។ គឺគេ​នាំ​កម្លាំង​នាំ​អី​មកជួយ។ ដល់​ពេល​ធ្វើហើយ​ គឺគេ​ប្រគល់​ឲ្យ​កម្ពុជា។ កម្ពុជា​ទេ​មាន​សិទ្ធិ​ពេញលេញ​ប្រើប្រាស់​មូលដ្ឋាន​ហ្នុង។ ដូច្នេះ ចង់​និយាយ​​ពី​រឿង​ចង់​ធ្វើ​ស្អី​ក្រៅពី​ហ្នុង​អី អាហ្នុង​ គឺ​អត់​មាន​រឿង​អី​ចម្លែក​ទេ មិនថា​អ្នកណា​អ្នកណី​ទេ​ពីព្រោះ​គេធ្វើ​គ្រប់​តែគ្នា​ហ្នុង»។
  3. The Wall Street Journa កន្លងទៅ​កម្ពុជា​តែង​ច្រានចោល និង​បដិសេធ​​នូវ​ព័ត៌មាន​ដែល​កាសែត​ល្បីឈ្មោះអាមេរិក​ឈ្មោះ ឌឹ វ៉លស្រ៊ីត ជរណល (The Wall Street Journal) បាន​រាយការណ៍​កាលពី​ខែកក្កដា ឆ្នាំ២០១៩ ថាកម្ពុជា​បាន​លួច​ចុះ​កុងត្រា​យោធា​សម្ងាត់​ជាមួយ​ចិន​ឲ្យ​គ្រប់គ្រង​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ផ្តាច់​មុខ​រហូត​ដល់​​ទៅ ៣០​ឆ្នាំ ហើយ​កុង​ត្រា​​នេះ​​អាច​​បន្ត​បាន​រៀងរាល់ ១០ឆ្នាំម្តង។ កម្ពុជា​ចាត់ទុកថា ព័ត៌មាន​នោះ​ជា​ព័ត៌មាន​ក្លែងក្លាយ និង​មាន​ចេតនា​បម្រើ​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​​អាមេរិក។ ទន្ទឹម​នឹង​នោះ កាលពី​ឆ្នាំ ២០២០​​ ទៀត​សោត កម្ពុជា​ក៏​បាន​សម្រេច​វាយកម្ទេច​ចោល​អគារ​ចំនួនពីរ​ដែល​ជា​ជំនួយ​របស់​​សហរដ្ឋអាមេរិក​ចេញពី​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ជា​បន្តបន្ទាប់។ កម្ពុជា​ពន្យល់​ថា ការវាយកម្ទេច​ចោល​អគារ​ទាំងពីរ​ជា​ជំនួយ​របស់​អាមេរិក​នេះ គឺ​ដោយសារ​ត្រូវ​ផ្លាស់ប្តូរ​ទីតាំង​អគារ​​បញ្ជាការដ្ឋាន​ជួរមុខ​នៃ​សន្តិសុខ​លម្ហ​សមុទ្រ​ទៅទីតាំង​ថ្មី​នៅលើ​​កោះព្រាប ដែល​មាន​ចម្ងាយ​ប្រមាណ ៣០​ គីឡូម៉ែត្រ​ពី​កំពង់ផែ​កងទ័ព​ជើងទឹករាម។ ការវាយ​កម្ទេចចោល​អាគារ​ជំនួយ​​របស់​អាមេរិក​ទាំងនោះ ត្រូវ​សហរដ្ឋអាមេរិក​បង្ហាញ​នូវ​ការខកចិត្ត​យ៉ាងខ្លាំង។
  4. RFA លើសពីនេះទៀត រូបភាព​ចុងក្រោយ​ពី​ផ្កាយ​រណប​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ដោយ​គំនិតផ្តួចផ្តើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី ហៅ​កាត់​ថា AMTI (Asia Maritime Transparency Initiative) របស់​មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​ពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS របស់​អាមេរិក កាលពី​ថ្ងៃទី២១ ខែឧសភា ឲ្យ​ដឹងថា អគារ​ថ្មី​សន្លាង​ចំនួនពីរ​ទើប​នឹង​ត្រូវ​បាន​សាងសង់​រួចរាល់​យ៉ាងឆាប់​រហ័ស​នៅ​ក្នុងទីតាំង​កំពង់ផែ​កងទ័ព​ជើងទឹក​រាម។ អគារ​សាងសង់​ថ្មី​ទាំងពីរនេះ មាន​ទីតាំង​នៅ​ផ្នែក​ខាង​ជើង​នៃ​កន្លែង​ទីតាំង​អគារ​ជំនួយ​សហរដ្ឋអាមេរិក​ដែល​ត្រូវ​កម្ពុជា​បាន​វាយកម្ទេចចោល​កាលពី​ឆ្នាំ​កន្លងទៅ។ ការស្រាវជ្រាវ​ដដែល​រកឃើញថា ផ្អែកតាម​​រូបភាព​​ពីផ្កាយរណប​ ការសាងសង់​អគារ​ថ្មី​ទាំងពីរនេះ​បាន​កើតមានឡើង​ចាប់​ពី​ថ្ងៃទី១៧ ខែមេសា ហើយ​បញ្ចប់​ទៅ​នៅ​ថ្ងៃទី២១ ខែឧសភា ពោលគឺ​នៅ​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​មកកាន់​កម្ពុជា។ មជ្ឈមណ្ឌល​សិក្សាស្រាវជ្រាវ​របស់​អាមេរិក​ដដែល គូសបញ្ជាក់​ថា ការសាងសង់​នេះ ធ្វើ​ឡើង​ដោយ​ខ្វះ​តម្លាភាព ហើយ​មន្ត្រី​កម្ពុជា​ផ្តល់​ការពន្យល់​បែប​ត្រឡប់ត្រឡិន ដែល​ការណ៍​នេះ​បណ្តាល​ឲ្យ​មាន​ការសង្ស័យ​ជាច្រើន​ថា គម្រោង​កែលម្អ​កំពង់ផែ​កងទ័ព​ជើងទឹករាម​នេះ​ថា​ អាច​ធ្វើឡើង​ក្នុងចេតនា​ឲ្យ​ចិន​ទទួល​បាន​អត្ថប្រយោជន៍។
  5. ទៀ បាញ់ ឆ្លើយតប​នឹង​ការរកឃើញ​នេះលោក ទៀ បាញ់ បដិសេធ​ថា មិនមាន​ការសាងសង់​អគារ​ថ្មីណាមួយ​នៅ​កន្លែង​អគារ​ជំនួយ​របស់​អាមេរិក​ដែល​កម្ពុជា​បាន​វាយកម្ទេច​ចោល​នោះទេ៖ «អត់​ទាន់មាន​សង់​ស្អីទេ។ ផ្កាយរណប​ហ្នុង​គឺ​ផ្កាយ​រណប​រករឿង​ហ្នុង។ គ្មានទេ អត់​មាន​ទាន់​សាងសង់​អីផង។ ឥឡូវហ្នុង​គឺកន្លែង​ហ្នុង​បន្តិចទៀត​ គឺ​គេបូមដី បូមអីដាក់​ដើម្បី​ពង្រីក​ទាំងអស់»។
  6. សេង សារី  អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយបណ្ឌិត សេង សារី មើលឃើញ​ថា រឿងរ៉ាវ​កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នេះ នឹង​ជៀស​មិន​ផុត​​ពី​​ត្រូវ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នៅ​ថ្ងៃទី១ ខែមិថុនា​នេះ ជាមិនខាន ក្រៅពី​ប្រធានបទ​សំខាន់​ៗ​ដទៃទៀត ដូចជា​បញ្ហា​តួនាទី​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២ បញ្ហា​ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោកថា នៅ​មុន​ទស្សនកិច្ច​នេះ កម្ពុជា​បាន​បង្ហាញ​សញ្ញាណ​ច្បាស់​រួចទៅហើយ​ពីការពឹងផ្អែក​ទាំងស្រុង​ទៅលើចិន៖ «ខ្ញុំ​មើលឃើញ​ថា រឿងនេះ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តល់​សញ្ញាណ​ហើយ​កាលពី​ប្រមាណ​ជា​ពីរបី​ឬ​បួន​ថ្ងៃ​មុនហ្នុង គឺទាក់ទង​ទៅនឹង​រឿង​ប្រសាសន៍​លើកឡើង​ថា តើ​បើមិន​ឲ្យ​ពឹង​​ចិន​​ទៅ​ពឹង​​អ្ន​ក​ណា? មានន័យ​ថា ជា​ភាសា​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ បង្ហាញ​នូវ​សញ្ញា​ច្បាស់ណាស់​ថា កម្ពុជា​ងាកទៅ​រកចិន​ ១០០ភាគរយ​ហើយ។ សញ្ញាណ​មួយ​នេះ​​ក៏ជា​សញ្ញាណ​បង្ហាញទៅ​ទំនាក់ទំនង​ទៅ​សហគមន៍​អឺរ៉ុប ក៏ដូចជា​សហរដ្ឋអាមេរិក​ថា ជា​សញ្ញាណ​មួយ​ដែល​មាន​ការឃ្លាត​ឆ្ងាយហើយ»។
  7. Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាលោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ជាក់លាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក និង​ប្រធានបទ​សំខាន់ៗ​ដែល​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​​រូបនេះ​នឹងលើកឡើង​ជាមួយ​ភាគី​កម្ពុជា ក្រៅតែ​ពី​អ្វី​ដែល​ក្រសួង​ការបរទេស​អាមេរិក​​បាន​​ប្រកាស​​កាលពី​​ពេល​​កន្លងទៅ។
  8. សេង សារី ជុំវិញ​បញ្ហា​កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នេះបណ្ឌិត សេង សារី ព្រមាន​ថា ប្រសិន​បើ​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ឲ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ផ្តាច់​មុខ ហើយ​ងាកទៅ​ពឹងផ្អែក​ចិន​ទាំងស្រុង​បែបនេះ នោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នឹង​បន្ត​មាន​ភាព​​រកាំរកូស​តទៅទៀត។ លោកថា ក្រៅពីនេះ កម្ពុជា​ក៏​អាច​នឹង​ប្រឈម​នូវ​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​របស់​សហរដ្ឋអាមេរិក ដូចជា ការដក​ប្រព័ន្ធ​អនុគ្រោះ​ព​ន្ធទូទៅ GSP ឬ​ការដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជាជាដើម៕
VOA 21 កញ្ញា 2019 ការ​សាងសង់​អាកាស​យាន្ដដ្ឋាន​អន្តរជាតិ​មួយ​ដោយ​ក្រុមហ៊ុន​ចិន​ក្នុង​តំបន់​តារា​សាគរ​បង្កើត​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ គោលបំណង​របស់​ក្រុមហ៊ុន​នេះ គឺ​សាងសង់​ទីក្រុង​ដ៏​ធំថ្មី​មួយ​របស់​កម្ពុជា​នៅ​ទីនេះ ដោយ​មាន​ទីក្រុង​លំហែកាយ​ជាប់​ឆ្នេរ​សមុទ្រ សណ្ឋាគារ​ប្រណិតៗ និង​ផ្ទះ​វីឡា សួន​ឧស្សាហ៍កម្ម ស្ថានីយ​ថាមពល រោងចក្រ​ចម្រាញ់​ទឹក​ស្អាត និង​អាគារ​សុខាភិបាល​ជាដើម។
  1. VOA ខេត្ត​កោះកុង —  ក្រោម​ជំនួយ​ឧបត្ថមដោយ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ ​និង​ត្រូវ​បាន​ជំរុញ​ដោយ​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​រវាង​រដ្ឋាភិបាល​ចិន​និង​កម្ពុជា​ ​ក្រុម​វិនិ​យោគិន​ចិន​ជា​ច្រើននាក់ ​បាន​ដាក់​វិនិយោគទុន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ យ៉ាងណា​ក៏​ដោយ​កន្លែង​លំហែ​កាយ​ដ៏​ធំមួយ​ដែល​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ចិន​១ក្នុង​ឧទ្យានជាតិ​កម្ពុជា​ក្បែរ​ឈូង​សមុទ្រ​ថៃ​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ ​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី។​ ការ​បារម្ភ​ចម្បង​នោះ​គឺ​ថា​ក្រុមហ៊ុន​ចិន​នេះ​កំពុង​តែ​សាង សង់​អាកាស​យានដ្ឋាន​ដ៏​ធំ​មួយ​ ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​មូលដ្ឋាន​កង​ទព័ជើង​ទឹក​រាម​របស់​កម្ពុជា​ ​ជាទី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ជា​បន្ត​បន្ទាប់​ថា​ប្រទេស​ចិន​ កំពុង​ព្យាយាម​ប្រើ​ប្រាស់។
  2. VOA តំបន់​លំហែ​កាយ​តារាសាគរ​ ​ដែល​មាន​គម្រោង​ទឹក​ប្រាក់​ ​៣​ពាន់ ​៨​រយ​លាន​ដុល្លារ​ ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ចិន​ ​លាត​សន្ធឹង​ក្នុង​ផ្ទៃដី​ ​៣៦០​គ.ម​ការ៉េ​ ​ក្នុង​តំបន់​ព្រៃ​ក្រាស់​នៃ​ឧទ្យានជាតិ​ ​បុទុមសាគរ​ ​ត្រូវ​បាន​ទទួល​សិទ្ធិ​វិនិយោគ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៨​ ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development​ Group​ ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​មួយ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​នៃ​ទីក្រុងកំពង់​ផែរ​ ​Tianjin។​
  3. VOA គោលបំណង​របស់​ក្រុមហ៊ុន​នេះ គឺ​សាងសង់​ទីក្រុង​ដ៏​ធំថ្មី​មួយ​របស់​កម្ពុជា​នៅ​ទីនេះ ដោយ​មាន​ទីក្រុង​លំហែកាយ​ជាប់​ឆ្នេរ​សមុទ្រ សណ្ឋាគារ​ប្រណិតៗ និង​ផ្ទះ​វីឡា សួន​ឧស្សាហ៍កម្ម ស្ថានីយ​ថាមពល រោងចក្រ​ចម្រាញ់​ទឹក​ស្អាត និង​អាគារ​សុខាភិបាល​ជាដើម។
  4. VOA ​«តារាសាគរ​គឺ​ជា​គម្រោង​សំណង់​ទីក្រុង​មួយ​សាង​សង់​ទាំង​ស្រុង​ដោយ​ជនជាតិ​ចិន។​ ​តំបន់​នេះ មាន​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ ​ហើយ​ជា​តំបន់​ព្រៃឈើ​ដ៏​ធំ​លំដាប់​ថ្នាក់​ទី​ពីរ​របស់​ពិភពលោក»​ ​នេះ​បើ​តាម​សម្តី​របស់​កញ្ញា​ ​Namei Jin​ ​ដែល​ធ្វើ​ការក្នុង​គម្រោង​តូច​មួយ​នៃ​ក្រុមហ៊ុន​ ​Union Development​ ​Group​ ធ្វើ​ការ​ឈូស​ឆាយ​ផ្ទៃ​ដី​ទំហំ​៤២​ហិតា ​ដើម្បី​សាង​សង់​ផ្ទះ​វីឡា។​
  5. VOA «លើស​ពី​នេះ​ទៀត​តារាសាគរ​ ​មាន​ផ្ទៃ​ដី​២០​ភាគ​រយ​នៃ​តំបន់​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា​ ​ជា​មួយ​នឹង​ឆ្នេរខ្សាច់​ដ៏​មាន​គុណភាព​ខ្ពស់​ម៉ដ្ឋ​ដូច​ម្សៅទឹកដោះ​គោ»។
  6. VOA ​សម្រាប់​ក្រុមហ៊ុន​ ​Union Development​ ​Group​ ​ការ​កាន់​អំណាច​ដ៏​យូរ​អង្វែង​របស់​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ​លោក​ ​ហ៊ុន សែន​ ​គឺ​ជា​កក្តា​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​ដាក់​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ ​នេះ​បើ​តាម​កញ្ញា​ ​Namei ​ដែល​ចៃដន្យស្ថិត​នៅ​ក្នុងភោជនីយដ្ឋាន​មួយ​ក្រោម​ការ​គ្រប់គ្រង​ដោយសណ្ឋាគារ​តារាសាគរ​ដើម្បី​ទទួល​អាហារ​ពេល​ព្រឹកខណៈ​ពេល​ដែល​យើង​នៅ​ទីនោះ​ដែរ។​
  7. ​កញ្ញា Namei ​និយាយ​ថា៖ «ក្នុង​ចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍ទំាង​១០​ ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ស្ថិរភាព​ជាង​គេដោយសារ​តែ​គ្មាន​ការគ្រប់គ្រង​ដោយ​បក្ស​ចម្រុះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។
  8. VOA ​មាន​ព័ត៌មាន​តិច​តួច​បំផុត​ពី​ក្រុមហ៊ុន​ឬ​ក៏​ក្រុម​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ ​លើក​លែង​តែ​ ​លោក​ ​Tao Li​ ​ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ ​និង​ជា​យោធា​ក្នុង​កងទ័ព​ចិន។​ ​លោក​ហាក់​មាន​ការ​ទាក់ទង​ជាច្រើន​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ​លោក​ ​ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​ផ្សេង​ទៀត​ ​នេះ​បើ​តាម​រយៈ​រូប​ថត​នា​នា​ដាក់​តាំង​នៅ​ក្នុង​បន្ទប់​នៃ​កន្លែង​លំហែកាយ​នោះ។
  9. កញ្ញា​ Namei ​បដិសេដ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ប្រវត្តិ​របស់​ ​លោក​ Li​ ​ឬ​ការ​ទទួល​ទុន​របស់​ក្រុមហ៊ុន​ដោយ​របៀប​ណា​នោះ​ទេ​ ​ក៏ប៉ុន្តែ​នាង​និយាយ​ថា​គម្រោង​នេះ​មាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​ពីរ។
  10. ​កញ្ញា Namei ​និយាយ​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា​គម្រោង​នេះ​គឺ​ជា​សមិទ្ធិផល​នៃ​ការ​ជ្រោមជ្រែង​យ៉ាងខ្លាំង​របស់​រដ្ឋាភិបាល​ទាំង​ពីរ។​ វា​មិន​ត្រឹមតែ​ជា​គម្រោង​ BRI​ មួយ​មុខតែ​ប៉ុណ្ណោះ​ទេ។​ ​គ្រប់​អ្នក​ដឹកនាំ​ត្រូវ​ការ​គម្រោង​ដ៏​លេច​ធ្លោដូច្នេះ។​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ក៏​ដូច្នោះ​ដែរ»។
  11. VOA ​កន្លែង​លំហែកាយ​ ​ដែល​បើក​កាល​ពី​ឆ្នាំ​២០១៤​ ​មាន​អាហារដ្ឋាន​មួយ​កន្លែង​ ​សម្រាប់​បុគ្គលិក​ ​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​មួយ​ស្ថិត​នៅ​លើ​ផែ​ដែល​មនុស្សម្នា​អាច​ជួល​ ​ម៉ូតូ​ទឹក​និង​ទូកក្តោង​ជិះ​លេង​បាន។​ ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​តំបន់​ឆ្នេរ​ខ្សាច់​ស​ក្បោះ​ ​គឺ​ជា​ទីលាន​វាយ​កូន​ហ្គោល​ដែល​មាន​តម្លៃ​ថ្លៃ​មួយ​និង​កាស៊ីណូ​មួយ​សម្រាប់​ភ្ញៀវ​ដែល​ស្នាក់​នៅ​ក្នុង​កន្លែង​លំហែកាយ​នេះ
  12. VOA គម្រោង​នេះ​ក៍​មាន​ផែនការ​ជា​ដំណាក់​កាល​ផង​ដែរ​ ក្នុង​ការសាង​សង់​អាកាស​យានដ្ឋានអន្តរជាតិ​មួយ ​ជាមួយ​ផ្លូវ​សម្រាប់​យន្ត​ហោះ​ចុះ​ឡើង​ប្រវែង ៣,២០០​ម៉ែត្រ​ ​និង​ទទឹង​៦០​ម៉ែត្រ​ ដែល​កំពុងស្ថិត​ក្នុង​ការ​សាងសង់។ ប្រសិន​បើ​វារួចរាល់​ វា​អាច​នឹង​ក្លាយ​ជា​អាកាស​យានដ្ឋាន​ដ៏​ធំជាង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មាន​ផ្លូវ​សម្រាប់​យន្តហោះ​វែង​ជាង​គេ​បំផុត​ផង​ដែរ។
  13. VOA ទំហំ​និង​វិសាលភាព​នៃ​គម្រោង​អភិវឌ្ឍន៍​នេះជា​ពិសេស​សំណង់​អាកាស​យានដ្ឋាន​ ​បាន​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​ដល់​រដ្ឋបាល​របស់​លោក​ ​ត្រាំ។​ ​ប្រទេស​ក្នុង​តបន់​អាស៊ីអាគ្នេយ៍​ដទៃ​ទៀត​រួម​ទាំង​វៀតណាម​ផង​នោះ​ ​ក៏បាន​សង្ស័យ​ថា​កន្លែង​លំហែកាយ​នេះ​ ​អាច​ជា​ផ្នែក​ដ៏​ធំ១​នៃ​គម្រោង​ការរបស់​ចិន​ក្នុង​ការដាក់​មូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​កម្ពុជា។
  14. VOA ​ក្រុម​អ្នក​ជំនាញ​យុទ្ធសាស្ត្រ​យោធា​ ជឿជាក់​ថា ​វត្តមាន​នៃ​កង​ទ័ពជើង​ទឹក​ណាមួយ​នៅទី​នោះ​គឺ​ជា​ការ​ពង្រីក​ជំហាន​យុទ្ធសាស្ត្រ​របស់​ចិនមក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ ​ដើម្បី​ពង្រឹង​ការ​កាន់កាប់​របស់​ខ្លួន​ ​ក្នុង​តំបន់​ជម្លោះដែន​សមុទ្រ​ចិន​ខាងត្បូង។
  15. VOA គម្រោង​នេះ​ក៏​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ ​ជាទី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ រដ្ឋា​ភិបាល​កម្ពុជា​អនុញ្ញត​ឱ្យ​កង​ព័ទ​ចិន​ចូល​ប្រើប្រាស់​ផងដែរ។​ ​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និងរដ្ឋាភិបាល​ភ្នំពេញ​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​ទាំង​នោះ។
  16. ទាវ វណ្ណុល​ ​ប្រធាន​គណ​បក្ស​ភ្លើងទៀន​ ​ជឿ​ថា​រដ្ឋាភិបាល​ចិន​នៅ​ពី​ក្រោយ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​នោះ។ «អ្នក​ដឹង​ទេ​ តំបន់​នោះ​មិន​សូវ​មាន​ប្រជាជន​រស់​នៅ​នោះទេ​ ​ហើយ​វា​មិនសម​ហេតុផល​ទេ​ដែល គេ​វិនិ​យោគ​នៅ​ទី​នោះ»​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ​លោក​ ​ទាវ វណ្ណុល​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ទីស្នាក់​ការ​គណបក្ស​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។
  17. ទាវ វណ្ណុល​ លោក​បន្ត​ថា៖ «តើ​ហេតុអ្វី​បាន​ជា​អ្នក​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ ​សាង​សង់​អាកាស​យានដ្ឋាន​នោះ?​ អ្នក​ដឹង​ទេ​ថា​ ​អាកាស​យានដ្ឋាន​នោះ​មិនមែន​ចំណាយ​ទឹក​ប្រាក់ត្រឹម​១​ឬ​២លាន​នោះ​ទេ។​ ​ដើម្បី​សាង​សង់​ផ្លូវ​សម្រាប់​យន្តហោះ​ ​អ្នក​ត្រូវ​គិត​ពី​ការ​ចំណាយ​រាប់រយ​លាន ​ដើម្បី​សាងសង់​អាកាស​យាន​ដ្ឋាន»។​
  18. ទាវ វណ្ណុល​ ​អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ ផ្តល់​បទសម្ភាស​ដល់ VOA​ កាល​ពីឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA) លោក​ ទាវ វណ្ណុល​ ​អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ ផ្តល់​បទសម្ភាស​ដល់ VOA​ កាល​ពីឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)
  19. VOA អតីត​សមាជិកព្រឹទ្ធសភា​ដែល​ធ្លាប់​ធ្វើជា​ប្រធាន​ស្តីទី​នៃ​គណ​បក្ស​សមរង្ស៊ី​រូប​នេះ​ ​ក៏​បាន​និយាយ​ផង​ដែរ​ថា​ក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​លើ​បញ្ហា​អាកាសយាន​ដ្ឋាន​នេះ​គឺ​សម​ហេតុ​ សមផល។
  20. VOA ​«តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ចិន​ចំណាយ​លុយ​ច្រើន​ម្លេះ​ដើម្បី​សាងសង់​អាកាស​យានដ្ឋាន​នោះ​ ​ហើយ​តើ​មាន​ភ្ញៀវទេសចរ​ប៉ុន្មាន​អ្នក​ដែល​គេរំពឹង​ថា​នឹង​ចុះចត​នៅ​អាកាសយានដ្ឋាន​នោះ​ ​ហើយ​ហេតុអ្វី​បាន​យន្តហោះ​នា​នា​មិន​ទៅ​ចុះចត​នៅ​អាកាសយាន​ដ្ឋាន​ខេត្ត​ព្រះ​សីហនុ​ជំនួស​វិញ?»
  21. ​​ទាវ វណ្ណុល​ ​បាន​ក៏កត់​សម្គាល់​ដែរ​ថា​ ​ការ​ធ្វើ​ដំណើរ​ពីអាកាស​យានដ្ឋាន​ខេត្ត​ព្រះ​សីហនុ​ទៅ​កាន់​កន្លែង​លំហែកាយ​តារាសាគរ​ ​មាន​រយៈ​ពេល​ត្រឹម​តែ​ ពីរ​ឬ​បី​ម៉ោង​តែ​ប៉ុណ្ណោះ។
  22. ​កញ្ញា​ Namei ​ នៃ​ក្រុមហ៊ុន​ ​Union Development​ Group​ ​និយាយ​ថា ​នាង​មិន​បាន​ដឹង​ពី​របាយការណ៍​ដែល​ថា​អាកាសយាន​ដ្ឋាន​នេះ​អាច​នឹង​ប្រើ​ពីរ​ផ្លូវ​នោះ​ទេ​ (សម្រាប់​ស៊ីវិល​ ​និង​យោធា)។​ ​សម្រាប់​នាង​វាច្បាស់​ណាស់​ថា​មាន​ភាព​ងាយស្រួល​សម្រាប់​ជនជាតិចិន​និងភ្ញៀវ​ទេសចរ​អន្តរជាតិ។ ​«កាល​ពី​មុន​ ​មនុស្ស​មក​ពី​ចិន​ត្រូវ​តែ​ឈប់​នៅ​អាកាស​យានដ្ឋាន​ខេត្ត​ព្រះ​សីហនុ​ ​ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​ទីនេះ។​ ឥឡូវ​ពួក​គេ​អាច​ហោះហើរ​ដោយ​ត្រង់​មក​កាន់​ទីនេះ»។ នាង​បន្តថា​គ្មានទីក្រុង​ណា​ ​ក្នុង​ប្រទេស​កម្ពុជាអាចធៀប​នឹង​តារាសាគរ​នោះទេ​ ​ទាក់ទងនឹង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ស្ថានភាព​បរិស្ថាន​និង​តម្លៃ​នៃ​ការវិនិយោគ។​ ​ក្នុង​គំ​និត​របស់​នាង​ អាកាស​យានដ្ឋាន​គឺ​ជា​ការ​ផ្សាយពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​សម្រាប់​គម្រោង​នេះ។ «អ៊ីចឹង​មនុស្ស​ជាច្រើន​ឱ្យ​តម្លៃ​នៃ​ការ​វិនិយោគ​របស់​គម្រោង​នេះ​ ​ពីព្រោះ​អាកាស​យានដ្ឋាន​គឺ​ជា​សញ្ញា​សំគាល់​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ចាប់ផ្តើម​ហោះហើរ​យ៉ាងឆាប់​រហ័ស»។ ​នា​ពេល​បច្ចុប្បន្ន​ ​គ្មាន​សំណង់​ណាត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅ​ឡើយ​នោះ​ទេ​ លើកលែង​តែ​កម្មករ​ខ្មែរ​១ក្តាប់តូច​ចាប់ផ្តើម​រៀប​របង​ជុំវិញអាកាស​យានដ្ឋាន។ ​«ពួក​គេ​ធ្វើ​ការ​អភិវឌ្ឍន៍​តំបន់​នេះ​ ​ជា​តំបន់​ទេសចរណ៍។​ ​វា​ជា​ការណ៍​ល្អ​សម្រាប់​កម្ពុជា»​ ​នេះ​បើ​តាម​សម្តី​របស់​កម្មករ​មួយ​រូប។
  23. កម្មករ រូបនេះ​បានបន្តថា ​លោក​បាន​ឮ​ពី​ការមន្ទិល​ដែល​ថា​អាកាស​យានដ្ឋាន​នេះ​អាច​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​គោល​បំណង​យោធាប៉ុន្តែ​លោក​មិន​ដឹង​វា​ពិត​ឬ​មិន​ពិត​នោះ​ទេ។​
  24. ​ឈុំ សុជាត នៅ​ពេល​សួរ​ពី​គោលបំណង​របស់​ក្រុម​ហ៊ុនចិន​ក្នុង​ការសាងសង់​សំណង់​អាកាស​យានដ្ឋាន​យ៉ាង​ធំ​សម្បើម​បែប​នេះ​ក្នុង​តំបន់​លំហែកាយ​ នាយ​ឧត្តមសេនីយ៍​ ​ឈុំ សុជាត​ ​អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា​នេះ​ដោយ​សារតែ​កម្ពុជា​ត្រូវ​ការ​អាកាស​យានដ្ឋាន​ដូច្នេះ​សម្រាប់​កម្មវិធី​លំដាប់​អន្តរជាតិ​នៅ​ពេល​អនាគត អ្នក​នាំពាក្យ​រូបនេះ​ថ្លែង​ថា៖ «នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​របស់​ខ្ញុំ​ មាន​ទស្សនវិស្ស័យ​វែងឆ្ងាយ​សម្រាប់​ពាណិជ្ជកម្ម​ទៅ​ពេល​អនា​គត»។ លោក​ថា​អាកាស​យានដ្ឋាន​នា​នា​ទោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្តីនៅ​ខេត្ត​ព្រះ​សីហនុ​ក្តី​ ​វា​មាន​ទំហំ​តូច​ណាស់​សម្រាប់​ទទួល​រៀបចំ​កម្មវិធី​លំដាប់​អន្តរជាតិ។ ​«យើង​នឹង​មាន​កម្ម​វិធី​ធំៗ​ជាង​នេះ​ជា​ច្រើន​ ​ហើយ​យើង​ត្រូវ​ការ​អាកាស​យាន​ដ្ឋាន​ធំ​ជាង​នេះ​ដើម្បី​ទទួល​ភ្ញៀវ​បរទេស»។​
  25. លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ ​ហាក់ដូច​ជា​ម៉ួម៉ៅ​នៅ​ពេល​ ​សួរ​ពី​ការ​សង្ស័យ​ចំពោះ​អាកាស​យាន​ដ្ឋាន​នោះ។ ​លោក​ ​ផៃ ស៊ីផាន ថ្លែង​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​មិន​យល់​ពីរឿង​នេះ​សោះ​ ហេតុ​អ្វី? ​វា​សម្រាប់​ពេល​អនាគត។​ ​វាអាច​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​បន្ថែម​ទៀត។​ ​តើ​យើង​ត្រូវ​ការ​កង​កម្លាំង​យោធា​ចិន​មក​ធ្វើ​អ្វី?​ អាច​ប្រាប់​ខ្ញុំ​បាន​ឬ​អត់? ខ្ញុំ​អាច​ធានា​នឹង​អ្នក​ថា​យើង​មិន​មែន​ជា​ប្រទេស​ក្នុង​នយោបាយ​ភូមិសាស្ត្រ​នោះ​ទេ!​ ​ប៉ុន្តែ​យើង​ជា​ប្រទេស​ ​ភូមិសាស្ត្រ​សេដ្ឋ​កិច្ច។​ ​ពលរដ្ឋ​របស់​យើង​ជា​ច្រើន​បាន​ស្លាប់​ដោយ​សារ​តែ​នយោបាយ​ភូមិសាស្ត្រ។​ ​សូម​ឱ្យ​មនុស្ស​ទំាង​នោះ​រីករាយ​ជា​មួយ​វា​ទៅ។​ ​ទៅចុះ​ទៅ​ធ្វើ​ដាក់​ប្រទេស​ផ្សេង​ទៀត​ទៅ។​ តែ​ប្រទេស​នេះ​មិន​អនុញ្ញាត​នោះ​ទេ»។​
  26. VOA យ៉ាង​ហោច​ណាស់​នា​ពេល​បច្ចុប្បន្ន​ ​មិនសូវ​មាន​ភ្ញៀវទេសចរ​ ​ស្នាក់នៅ​ក្នុង​កន្លែង​លំហែ​កាយ​នេះទេ។​ ​ពេល​ដែល​យើង​ទៅ​ទស្សនា​ ​តារា​សាគរ​ក្នុង​ខែ​សីហា​ ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កន្លែង​លំហែ​កាយ​នោះ​ ​សុទ្ធតែ​ជាអ្នក​វិនិយោគិន​ចិន​ដែល​ស្វែង​រក​ឱកាស​ពាណិជ្ជកម្ម​នៅ​ទីនោះ​ និង​អ្នក​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ ​Union Development ​Group​ ​ឬ​ក៏​អ្នក​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នា​នា។ យើង​មិនបាន​ឃើញ​ភ្ញៀវ​ទេសចរ​កម្ពុជា​ទេ ​លើកលែង​តែ​អ្នក​ដែល​ត្រូវ​បាន​គេ​ជួល​ឱ្យ​ធ្វើ​ការ​ក្នុង​កន្លែង​លំហែកាយ​ ​រួមទាំង​ចុងភៅ​ ​អ្នក​រត់តុ​ក្នុង​ភោជនីយ​ដ្ឋាន​នៅ​ក្នុង​សណ្ឋាគារ​តារា​សាគរ​ ​ហើយ​នឹង​អ្នក​ចែក​សន្លឹក​បៀរ​ នៅ​ក្នុងកាស៊ីណូ។
  27. ក្រៅ​ពី​ការ​ព្រួយ​បារម្ភ​រឿងភូមិសាស្ត្រ​នយោបាយ ​គម្រោង​ដ៏​ធំ​នេះ​ក៏​ត្រូវ​បាន​ជួប​ប្រទះ​នឹង​ការប្តឹង​ផ្តល់​ពី​ពល​រដ្ឋ​មូលដ្ឋាន​ផងដែរ។​ ​ពួក​គេ​ថា​ក្រុមហ៊ុន​ចិន​នេះ​ ​«បាន​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​ពួក​គេ»។​ ​កាល​ពីថ្ងៃ​ទី២១​ខែសីហា​ ​ពល​រដ្ឋ​កម្ពុជា​មួយ​ក្រុម​បាន​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ។
  28. VOA ​ការ​សង្ស័យ​និង​ការតវ៉ា​ហាក់​មិន​បាន​ធ្វើ​ឱ្យ​ដំណើរ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​យឺតយ៉ាវ​នោះ​ទេ​ លើកលែង​តែ​ការ​សាងសង់​អាកាស​យាន​ដ្ឋាន។
  29. VOA ​នៅ​មិន​ឆ្ងាយ​ពី​ការិយាល័យ​កណ្តាល​នៃ​ក្រុមហ៊ុន ​Union Development​ ​Group​ ក្នុង​តំបន់​តារា​សាគរ​ ជនជាតិចិន​ជា​ច្រើន​អ្នក​កំពុង​ធ្វើ​ការ​សាងសង់​សណ្ឋាគារ​សាគរ​អន្តរជាតិ​ ​(Sakor International Hotel)​ ​ដែល​ជា​គម្រោង​១​ ​ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍ​អចលន​ទ្រព្យ​ជា​ច្រើន​ ​ក្នុង​តំបន់​វិនិយោគ​ ​ដែលកំពុង​មាន​ដំណើរ​ការ​ជាបន្ត ​ទោះ​ជា​ក្នុង​រដូវ​ភ្លៀង​ក៏​ដោយ។
  30. VOA ​បដា​ព័ត៌មាន​នៅ​ក្នុង​ការដ្ឋាន​សាងសង់​អាកាស​យានដ្ឋាន​សរសេរ​ថា​ ​អាកាស​យាន​ដ្ឋាន​ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ ​២០០​លាន​ដុល្លារ​ ​គ្រប់​ដណ្ដប់​ផ្ទៃ​ដី​ប្រមាណ​ ​៥,៥០០​ម៉ែត្រការ៉េ​ ​នឹង​គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ខែ​ឧសភា​ឆ្នាំ​ក្រោយ។​ ​គោល​ដៅ​ចម្បង​របស់​អាកាស​យានដ្ឋាន​នេះ​គឺ​សម្រាប់​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​ដើម្បី​ចូល​មក​ទស្សនា​កន្លែង​លំហែកាយ​ឬ​ក៏​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា។​ ​អាកាស​យានដ្ឋាន​នេះ​អាច​ទទួល​យន្ត​ហោះ​ធំៗ​ប្រភេទ​ប៊ូអ៊ីង​(Boeing)​៧៧៧​ ឬ​ ៧៨៧​ ​និង​ អ៊ែប៉ើស​ (Airbus)​ ៣៤០-៦០០។​ ​គម្រោង​របស់​ក្រុម​ហ៊ុន​ថា​អាកាស​យាន​ដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​ដល់​ទៅ៧៥០​ពាន់​នាក់​ នៅឆ្នាំ​២០៣០​ ​និង​៤,៤លាននាក់​ក្នុង​ឆ្នាំង​២០៥០។​
  31. ​កញ្ញា​ Jin​ នៃ​ក្រុម​ហ៊ុន​ Union Development​ Group​ ​និយាយ​ថា​មិន​មាន​សកម្មភាព​សាងសង់​ណា​មួយ​កើត​ឡើង​នោះ​ទេ​ ​នៅ​ក្នុង​ការ​ដ្ឋានសាងសង់​អាកាស​យានដ្ឋាន​ ​ដោយ​សារ​ពេល​នេះជា​រដូវ​វស្សា៕
27 ខែ វិច្ឆិកា ឆ្នាំ 2018 គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគ គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគ

នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័នជាង ១០០ នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​ផ្តោត​មក​លើគម្រោងតារាសាគរនៃ​ទីក្រុង​រមណីយដ្ឋានឈូងសមុទ្រវែង ស្ថិត​នៅ​ឆ្នេរសមុទ្រ​ភាគ​បញ្ចឹម​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

នៅ​ថ្ងៃ​តែមួយ​នោះ​ដែរ ពួក​គេ​បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គំរូ​ទេសចរណ៍ពិភព លោក និង​ការ​គូរ​ឡើង​វិញ​នូវ​ផែនទី​ទេសចរណ៍​ពិភព​លោក ដែល​កើត​ចេញ​ពីគំនិត​នៃ​អ្នក​វិនិយោគ​ចិន​ដ៏​គួរ​ឲ្យ​កោត​សរសើរ។

យុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមូយ» របស់​ប្រទេស​ចិន កំពុង​តែ​ត្រូវ​បាន​កសាង​ឡើង​តាម​រយៈ​ការ​បង្កើតបណ្តាតំបន់រដ្ឋបាល​ពិសេសនៅ​កម្ពុជា ដែល​តម្រង់សម្រេច​ឲ្យ​បាន​នូវជោគជ័យ​ថ្មីៗ។ ទន្ទឹម​គ្នា​នេះ គម្រោង​តារា​សាគរ​គឺ​ជា​ផ្នែក​ទីមួយ​នៃ​តំបន់​រដ្ឋបាល​ពិសេស​នៅ​ខេត្ត​កោះ​កុង ដែល​ត្រូវ​បាន​ប្រគល់សិទ្ធិ​អភិវឌ្ឍន៍​ទៅ​ឲ្យ​វិនិយោគិនចិន​កាល​ពី ១០ ឆ្នាំ​មុន។ បន្ទាប់​ពី​សន្និសីទសម្ភោធ​ជា​សកល និង​ពិធីបញ្ចុះបឋមសិលា គម្រោង​តារាសាគរ​បាន​ចូល​ជា​ផ្លូវការ​ទៅ​ក្នុង​ឆាក​ពិភពលោក។

គម្រោង​ដ៏​សំខាន់​នៃ​ «ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ» សម្រាប់​មនុស្ស​ទូទាំង​ពិភព​លោក

នៅវេលា​ម៉ោង ៥ ល្ងាច​នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា គំរូ​កិច្ច​សហប្រតិបត្តិ​ការ ចិន-កម្ពុជា និងគម្រោង​ចម្បង​នៃយុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ Zhengheng Development បាន​នាំ​ឈាន​ទៅ​រកពិធី​សម្ភោធ​ជា​សកល​នូវ​គម្រោងតារាសាគរ-ឈូងសមុទ្រ​វែង ដែល​ជា​គម្រោង​ទីមួយនៃតំបន់សេដ្ឋកិច្ច​ពិសេស​តារាសាគរដែល​ត្រូវ​បាន​បង្ហាញទៅ​ដល់​សាធារណជន។ នេះ​ក៏​ជា​គម្រោង​ទេសចរណ៍​វប្បធម៍​ដែល​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

សន្និសីទក៏​ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ផង​ដែរ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​បណ្តាថ្នាក់ដឹកនាំ​ជាតិ។

ដោយ​បាន​មើល​ឃើញ​នូវឱកាស​ដ៏​សំខាន់​ដើរ​ឈាន​ទៅ​រក​កំណើន​សេដ្ឋកិច្ចខ្ពស់ និង​កិច្ច​សហប្រតិបត្តិការជាមួយ​នឹង​យុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»របស់​ប្រទេស​ចិន នៅ​ឆ្នាំ ២០០៨ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងជួលដី និង​អភិវឌ្ឍន៍សម្រាប់​តំបន់រមណីយដ្ឋាន​ទេសចរណ៍​ពិសេស តារាសាគរ។

បន្ទាប់​ពី​បាន​កសាង​នូវហេដ្ឋារចនាសម្ព័ន្ត​អស់​រយៈ​ពេល​មួយ​ទសវត្សន៍ គម្រោងតារាសាគរ​ត្រូវ​បាន​បើក​ប្រកាសទៅ​ដល់​ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាវិនិយោគិន​ទូទាំង​សកលលោក។ ថ្នាក់ដឹកនាំ​នៃ​ប្រជាជាតិ​កម្ពុជា ប្រមុខ​ក្រុមហ៊ុន Zhengheng Development បណ្តា​ដៃ​គូសហការ និង​អ្នក​សារព័ត៌មាន​ចិន និង​កម្ពុជា ជាង ១០០​នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​កម្មវិធី​ដ៏​អធិកអធម​នេះ។

គោលដៅទេសចរណ៍ និង​លំហែកាយទំហំ ២០០ ហិកតា ព្រមទាំង​តំបន់ឧស្សាហកម្មទំហំ ៥៥ ហិកតា

នៅវេលាម៉ោង ៥:៣០ ល្ងាច អម​ទៅ​ដោយ​សម្លេង​សូរតន្រ្តី​កំដរ​បរិយាកាស សន្និសីទសម្ភោទ និង​ពិធីបញ្ចុះបឋមសិលាបាន​ចាប់ផ្តើម​ឡើង។ ប្រធានក្រុមហ៊ុន Zhengheng Development និង​ដៃ​គូសហការ​ដទៃទៀត​បាន​ថ្លែងសន្ទរកថា និង​ធ្វើ​បទ​បង្ហាញទៅ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់ ស្តី​ពី​គម្រោងនៃ​អាណាចក្រ​សមុទ្រ​ដែល​មាន​ទំហំ ៣៦០ គីឡូម៉ែត្រ​ការេ និងគោលដៅទេសចរណ៍ និងវិស្សមកាល​លំដាប់​ដ្នាក់​ពិភពលោក ដែល​មាន​ទំហំ ២០០ ហិកតា។

គម្រោង​តារាសាគរ-ឈូងសមុទ្រវែង មានទីតាំង​ស្ថិត​នៅ​ស្នូល​នៃ​តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ។ គម្រោង​នេះ​គ្របដណ្តប់ផ្ទៃដីទំហំ ២០០ ហិកតា ហ៊ុំព័ទ្ធ​ដោយភ្នុំ​និងសមុទ្រ។ គម្រោង​នេះ​មាន​ឆ្នេរ​សមុទ្រប្រវែង ១.៩ គីឡូម៉ែត្រ ហើយ​ឈរ​នៅ​ជា​មជ្ឈមណ្ឌលនៃ​ទេសចរណ៍ ទីក្រុង​រណបតូចៗ និង​ការ​ធ្វើ​ដំណើរដើម្បី​ស្វែងយល់​ពីវប្បធម៍ ក៏ដូចជាដើមទុន​ហិរញ្ញវត្ថុរួម​បញ្ចូល​គ្នា ធនធាន​ក្នុង​ស្រុកនិង​ក្រៅស្រុក និងសេវាកម្មនានាជាដើម។

គម្រោង​នេះ​នឹង​បង្កើត​នូវ​គោលដៅ​ថ្មី​មួយសម្រាប់​ការ​ធ្វើដំណើរ​និង​វិស្សមកាលលំដាប់ថ្នាក់​ពិភពលោក តាមរយៈ​ការ​បង្កើត​ឡើង​នូវឧទ្យាន​ឧស្សាហកម្ម​ឆ្លាតវៃ តំបន់សង្កាត់រចនាបថ​ពាណិជ្ជកម្មដែល​ជា​ផ្នែក តំបន់ស្នូល​នៃទេសចរណ៍វប្បធម៍ អាផាតមែនមើលឃើញ​សមុទ្រ វីឡារីសត រមណីយដ្ឋាន​កំពង់ផែទូកក្តោង តំបន់លំហែកាយ​មាត់សមុទ្រ និងតំបន់​មុជទឹក​សមុទ្រ​ដ៏​ស្ងប់ស្ងាត់។

គម្រោងតារាសាគរ-ឆ្នេរសមុទ្រវែង​បានចាប់ផ្តើម​នូវនៃ​តំបន់ឧស្សាហកម្ម​ឆ្លាតវៃ ជា​ផ្នែក​នៃ​តំបន់​ពាណិជ្ជកម្មឆ្លាតវៃដែលរចនា​ឡើងផ្តាច់មុខ​សម្រាប់​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។ ក្រុមការងារ​អភិវឌ្ឍន៍​របស់​យើង​ដែល​បាន​ធ្វើ​ដំណើរ​ទៅទីក្រុង​ជា​ច្រើនដើម្បី​សិក្សាស្រាវជ្រាវ យល់​យ៉ាង​ច្បាស់​ពីបទបញ្ញត្តិ​ឧស្សាហកម្ម និង​បាន​វិភាគ​នូវ​ចំណុចសំខាន់ៗ​នៃ​ឧស្សាហកម្ម ជា​ពិសេស​«សន្តិសុខ​សុវត្ថិភាព​កំពូល» និង​ «ការ​ផ្គត់​ផ្គង់​គ្រប់​តាម​តម្រូវការ»។ ​

គម្រោង​តារាសាគរ-ឈូង​សមុទ្រ​វែងទើប​តែ​បាន​សម្ភោធ ប៉ុន្តែ​បាន ទទួល​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​វិនិយោគិន

បណ្តា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បាន​សម្តែង​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំងចំពោះ​គម្រោង​នេះ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​ចែក​រម្លែក ក្រោម​សាក្ខី​កម្ម​នៃ​ថ្នាក់នាំកម្ពុជា ថ្នាក់ដឹកនាំ​ក្រុមហ៊ុនZhengheng Development ព្រម​ទាំងបណ្តា​អ្នក​កាសែត​កម្ពុជា និង​ចិន​ជា​ច្រើនរូប ពិធី​ចុះ​ហត្ថលេខា​លើ​គម្រោងរបស់បណ្តាវិនិយោគិនបាន​ចាប់​ផ្តើម​ឡើង។​

សន្និសីទសម្ភោធគម្រោង​តារាសាគរ-ឈូងសមុទ្រវែង និង​ពិធី​បញ្ចុះបឋមសិលាគឺ​ជា​ជោគជ័យ​មួយដ៏​ធំ​សម្បើម ដែលបង្ហាញ​ពីពីជោគជ័យនៃគម្រោង​ជាទូទៅ​នៃយុទ្ធសាស្រ្ត​ «ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ» នៅកម្ពុជា។ នេះ​មិន​មែន​ត្រឹម​តែ​ជា​គំរូអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Zhengheng Development ប៉ុណ្ណោះនោះទេ តែ​ក៏ជា​របស់រដ្ឋាភិបាល​ចិនផង​ដែរ។

បទពិសោធន៍ដ៏​កម្រ ការ​រុករក និង​ការ​អភិវឌ្ឍ គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សកល​លោក និង​គំរូអភិវឌ្ឍន៍​គម្រោង​ទេសចរណ៍ ហើយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ទូទាំង​សកល​លោក!

ភ្នំពេញៈ ប្រមុខការពារជាតិកម្ពុជា និងអ្នកវិភាគ បានហៅការចោទប្រកាន់គ្មានការពិតពីសំណាក់អនុព័ន្ធយោធាអាមេរិកដែលថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹក គឺជាការបំផ្លើស និងមួលបង្កាច់គ្មានការពិត ។ ការចោទប្រកាន់របស់អាមេរិកជុំវិញមូលដ្ឋានយោធាចិននៅសមុទ្ររាម គឺជាការរាយអន្ទាក់ និងដាក់ចេញនូវយុទ្ធសាស្ត្រមួយ ដើម្បីជាលេសក្នុងការចោទប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងជាមួយចិន។

  • 10. សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS កាលពីល្ងាចថ្ងៃទី១១ ខែមិថុនាថា ការចោទប្រកាន់របស់ភាគីអាមេរិក គឺជាការនិយាយមួលបង្កាច់ និងមិនមានការពិតត្រឹមត្រូវនោះទេ។ សម្តេចបានបញ្ជាក់ថា “អ្វីដែលមិនបានតាមបំណងរបស់គេ គេចេះតែនិយាយបំផ្លើស និយាយមួលបង្កាច់។ បំផ្លើសនេះ បំផ្លើសនោះ។ តែនេះជារឿងរបស់គេ តែរឿងរបស់យើង យើងក៏មានសិទ្ធិបកស្រាយដោះស្រាយបញ្ហាតាមរបៀបយើងដែរ”។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា អនុព័ន្ធយោធាអាមេរិក បានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរួចហើយនៅថ្ងៃទី១១ ខែមិថុនា ដោយមន្ត្រីកម្ពុជាដែលនាំអនុព័ន្ធយោធាអាមេរិកចុះទៅកំពុងតែបកស្រាយចំពោះការកើតរឿងថ្មីៗ និងការចោទប្រកាន់របស់អាមេរិក។
  • 11. ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យា ស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី១២ ខែមិថុនានេះថា ការ ចោទប្រកាន់របស់អាមេរិកជុំវិញមូលដ្ឋានយោធាចិននៅសមុទ្ររាម គឺជាការរាយអន្ទាក់មួយ។ ជាការដាក់ចេញនៅយុទ្ធ សាស្ត្រមួយដើម្បីជាលេសក្នុងការចោទ ប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយចិន។ គោលដៅរបស់របស់សហរដ្ឋអាមេរិក គឺប្រឆាំងនឹងឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍និយាយជារួម និងនៅកម្ពុជានិយាយដោយឡែក។ នរណាក៏គេដឹងដែរថា កម្ពុជា និងចិន គឺមានទំនាក់ ទំនងគ្នាស៊ីជម្រៅជាយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ហើយតែងផ្តល់ការគាំទ្រទៅវិញ ទៅមក។ ក៏ប៉ុន្តែទៅជាបែបនេះក្តី គឺកម្ពុជាក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន គឺមិនអនុញ្ញាតឲ្យមានមូលដ្ឋានបរទេសនៅលើ ទឹកដីរបស់កម្ពុជា ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាកម្ពុជានៅលើទឹកដីបរទេសដែរ លើកលែងតែភាពចាំចាច់ដោយអង្គការសហប្រជាជាតិ។
  • 12. លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា “ការចោទប្រកាន់របស់អាមេរិក គឺជាលេសទោះបីជាកម្ពុជាខិតខំបង្ហាញនៅភាពស្អាស្អំស្មោះត្រង់យ៉ាងណាក៏ដោយគេនៅតែចោទ ប្រកាន់។ ជាក់ស្តែងក្រសួងការពារជាតិបានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សេនាអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកទៅ កាន់ទីតាំងមូលដ្ឋានកងទ័ពជើងទឹកនៅរាមហើយ ក៏ប៉ុន្តែគាត់នៅតែមានលទ្ធផលថា អត់បានមើលគ្រប់ទីកន្លែង ដែលគាត់គាត់ដើរមើលដោយសេរី។ អីចឹងយើងសួរច្រាស់ត្រឡប់ទៅវិញថា តើមានប្រទេសណាខ្លះដែលអនុញ្ញាតឲ្យយោធាឱ្យជនបរទេសទៅមើលមូលដ្ឋានកងទ័ពរបស់ខ្លួន។ សួរសហរដ្ឋអាមេរិកខ្លួនឯង ដែលមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅជុំវិញពិភពលោកមិនតិចជាង៨០០ទេ។ សួរថាតើសហរដ្ឋអាមេ រិកមានទេ អនុញ្ញាតទេឱ្យជនបរទេសទៅ មើលទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ព ជើងទឹករបស់ខ្លួននៅបណ្តាប្រទេសទាំង អស់នោះ។ សួរថា តើនេះជាការឆ្លុះបញ្ចាំងពីអ្វីវិញ? គឺមានន័យថា ទោះបីកម្ពុជាទាំងការបកស្រាយ ទាំងការអះអាងជាលាយល័ក្ខអក្សរក្តី ផ្ទាល់មាត់ក្តី រួមជាមួយការធ្វើសកម្មភាពជាក់ស្តែងជាច្រើនដើម្បីលាងជម្រះនូវការសង្ស័យនូវមន្ទិលផ្សេងៗទៀត ប៉ុន្តែសហរដ្ឋអាមេរិកមិនទទួលយកការបកស្រាយរបស់យើងទេ ពីព្រោះគេមាន គំនិតបុរេវិនិច្ឆ័យរួចទៅហើយ គឺគេដាក់ការ សង្ស័យនេះសំដៅជាការផ្ញើសារទៅដល់ប្រទេសចិន គឺកុំឱ្យមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីនៃប្រទេសណាក៏ ដោយនៅអាស៊ីអាគ្នេយ៍គេហៅថា សង្គ្រាមខាងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអា មេរិកដែលជាមហាអំណាចចាស់ ជាមួយ នឹងចិនដែលជាមហាអំណាចថ្មី។ មែនទែន ទៅសហរដ្ឋអាមេរិកតែងតែបារម្ភអំពីការរះឡើងដ៏ត្រដែតរបស់ចិន ដណ្តើមនៅតួនាទីជាមហាអំណាច​ទី១ ពិភពលោករបស់ខ្លួន ហេតុនេះហើយសហរដ្ឋអាមេរិកបានប្រើ ប្រាស់នៅយុទ្ធវិធី យុទ្ធសាស្ត្រ ក៏ដូចជារបៀបវារៈជាច្រើនក្នុងការទប់ឥទ្ធិពលរបស់ចិន។ 
  • ទប់ទី១.ទប់ឥទ្ធិពលសេដ្ឋកិច្ចកុំឱ្យសេដ្ឋកិច្ចរបស់ចិនស្ទុះលឿនខ្លាំងពេកតាម រយៈសង្គ្រាមពាណិជ្ជកម្ម តាមរយៈយុទ្ធ សាស្ត្រដំឡើងពន្ធ។
  •  ទី២.សង្គ្រាមខាងបច្ចេកវិទ្យា ចិនកំពុងតែដឹកមុខខាងបច្ចេក វិទ្យាជាពិសេសបច្ចេកវិទ្យា 5G ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច រុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានប្រើយុទ្ធ សាស្ត្រទប់ស្កាត់កុំឱ្យចិនមានការរីកលូត 9លាស់ខាងបច្ចេកវិទ្យា។ 
  • ទី៣. យុទ្ធសាស្ត្រខាងសន្តិសុខ គឺសហរដ្ឋអាមេរិកបានចាប់ផ្តើមចូលខ្លួនយ៉ាងជ្រៅជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ក្រោមរូបភាពសេរីភាព នាវាចរណ៍ និងការហោះហើរនៅលើដែនសមុទ្រអន្តរជាតិ។ ដែលបញ្ហាសមុទ្រចិនខាងត្បូងនេះ គឺមានប្រទេសមួយចំនួននៅអាស៊ានដែលជាប់ពាក់ព័ន្ធក្នុងការប្រកាសអធិបតេយ្យក្នុងដែនសមុទ្រចិនខាងត្បូងដែរ គឺមានបញ្ហាជាមួយចិន។ អីចឹងហើយគឺសហរដ្ឋអាមេរិកចូលខ្លួនមកហាក់ដូចជាបង្ហាញការគាំទ្រសមាជិកអាស៊ានដែលពាក់ព័ន្ធ។ សហរដ្ឋអាមេរិកធ្វើដើម្បីពង្រីកអនុត្តភាពរបស់ភាពសមុទ្ររបស់ខ្លួន ដើម្បីកុំឱ្យចិនគ្រប់គ្រងបាននៅសមុទ្រចិនខាងត្បូង ពីព្រោះវាជាច្រកដ៏សំខាន់ខាងនាវាចរណ៍ ច្រកសំខាន់ខាងយុទ្ធសាស្ត្រ ហើយជាពិសេសធនធានធម្មជាតិដ៏មហាសាលនៅក្រោមសមុទ្រចិនខាងត្បូង ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ដង្ហើមសេដ្ឋកិច្ច សម្រាប់ភាពមានបានរបស់ចិន ហេតុនេះហើយសហរដ្ឋអាមេរិកត្រូវទប់ឥទ្ធិពលចិន។ 
  • ទី៤. ពាក់ព័ន្ធជាមួយការកៀរគរសម្ព័ន្ធមិត្តក្រៅតែពីការធ្វើសិកម្មភាពជាឯកតោភាគីសហរដ្ឋ​អាមេរិក បានកៀរគរសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីនឹងព្រួតគ្នាទប់ចិន ជាពិសេសនៅឥណ្ឌូប៉ាស៊ីហ្វិក គឺគេបង្កើតសម្ព័ន្ធភាពចតុភាគីដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន ដោយឡែកនៅជ្រុងម្ខាងទៀត គឺគេប្រើប្រាស់យន្តការរបស់ណាតូ (សម្ព័ន្ធណាតូ) ពង្រឹងសាមគ្គីភាពរបស់ណាតូក៏សំដៅទប់ចិនដែរ។ ហើយក្រៅពីនេះទៀត គឺសហរដ្ឋអាមេរិកចាប់ផ្តើមប្រើប្រាស់នយោបាយគៀងគរដើម្បីធ្វើយ៉ាងណាឲ្យរូបភាពរបស់ចិនអ័ព្ទពណ៌ ដូចជាករណីប្រភពដើមនៃវីរុសកូរ៉ូណាថ្មី ឬហៅថា កូវីដ១៩ ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យខូចមុខមាត់របស់ចិនដែរ”។13. លោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា សរុបមកវិញអ្វី គឺអ្វីដែលជាការចោទប្រកាន់របស់សហរដ្ឋអាមេរិកនៅសមុទ្ររាម វាជាការរាយអន្ទាក់មួយដើម្បីផ្ញើសារទៅកាន់ទីក្រុងប៉េកាំងពាក់ព័ន្ធនិងឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ហើយទោះបីជាកម្ពុជាអះអាងប្រកាសខ្លួនជាលាយល័ក្ខអក្សរក្តី ជាផ្ទាល់មាត់ក្តីក៏យើងឃើញថា សហរដ្ឋអាមេរិកក៏មិនព្រមជឿទៅលើអ្វីដែលជាការអះអាងរបស់កម្ពុជា ទោះបីជាខំប្រឹងធ្វើសកម្មភាពជាក់ស្តែងមួយចំនួនក៏ដោយ។
  • ទាក់ទងនឹងការចោទប្រកាន់របស់អាមេរិករឿងមូលដ្ឋានយោធាចិននៅកំពង់ផែរាមម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានបញ្ជាក់ថា រឿងយោធារបស់ចិនម្តងហើយម្តងទៀត អំពីថាកំពង់ផែសមុទ្ររាម ឬក៏តំបន់ទេសចរណ៍តារាសាគរអាចនឹងក្លាយទៅជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិន តើយើងត្រូវការវត្តមានកងទ័ពបរទេសមកធ្វើអីនៅកម្ពុជា? តើមានកាចាំបាច់ទេ ? ហើយទៅវ៉ៃជាមួយអ្នកណា វាគ្មានការចាំបាច់ទាល់តែសោះសម្រាប់កម្ពុជា។ រីឯចិនវិញគាត់ចាំបាច់ដាក់កងទ័ពនៅស្រុកខ្មែរធ្វើអី បើចិននិងកម្ពុជាជិតតែគ្នា។ អ៊ីចឹងគាត់ចាំបាច់មកដាក់ទ័ពនៅកម្ពុជានាំបង្កើតរឿងធ្វើអី? គាត់ដាក់ទ័ពនៅស្រុកគាត់ បើសិនជាមានបញ្ហាកើតឡើងនៅសមុទ្រចិនខាងត្បូងតែមួយភ្លេតគាត់ចល័តបាន។ គាត់ចាំបាច់មកដាក់នៅស្រុកខ្មែរនាំឱ្យមានរឿង។ ជាពិសេសកម្ពុជាខ្លួនឯងចំណងនៅក្នុងរដ្ឋធម្មនុញ្ញហាមឃាត់ទីតាំងយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន ឬទីតាំងយោធាខ្លួននៅលើទឹកដីលើទឹកដីប្រទេសក្រៅ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលមកដល់ពេលនេះកងទ័ពរបស់យើងកំពុងនៅអាហ្វ្រិកណ្តាល នៅម៉ាលី នៅស៊ូដង់ ស៊ូដង់ខាងត្បូង និងនៅលីបង់15. សម្តេចតេជោបានបញ្ជាក់ថា មិនថាចិន ឬក៏អ្នកណាទេ គឺមិនត្រូវមានវត្តមាននៅលើទឹកដីរបស់កម្ពុជាទេ។ ការហ្វឹកហាត់រួមគ្នា គឺជារឿងធម្មតាខ្លាំងណាស់ ហើយការចុះចូលចតរបស់នាវាចម្បាំងរបស់ប្រទេសក្រៅនៅកំពង់ផែព្រះសីហនុយើងនៅបន្តទទួល។ ហើយចុះម៉េចឃើញតែចិន បើខ្លួន​ឯង​(អាមេរិក) ចូលដែរនឹង។ ជាមួយគ្នានេះ ក៏មានមតិប្រជាជនឆ្លើយតបការឡាំប៉ារបស់ស្ថានទូតអាមេរិកទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម ដោយបានលើកឡើងថា៖
  1. ១. មូលដ្ឋានយោធាគឺជាកន្លែងលាក់ការណ៍សម្ងាត់ជាតិ មិនមែនសួនច្បារសំរាប់ដើរទស្សនាកម្សាន្តទេ។ 
  2. ២. នៅលើលោកនេះ គ្មានប្រទេសណាអនុញ្ញាតឱ្យជនបរទេសមកត្រួតពិនិត្យមូលដ្ឋានយោធាដូចកម្ពុជាអនុញ្ញាតចំពោះអាមេរិកទេ។
  3.  ៣. បើអ្នកជាភ្ញៀវមកលេងផ្ទះយើង សូមអង្គុយនៅកន្លែងទទួលភ្ញៀវដោយថ្លៃថ្លូរ។ កុំចេះតែទារចូលមើលគ្រប់កន្លែង។
  4.  ៤. វាជាការមើលងាយចំពោះកម្ពុជាពីសំណាក់អាមេរិក ដែលមានចេតនារំលោភលើអធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជា។
  5.  ៥. ប្រវត្តិសាស្ត្រយើងប្រាប់រួចហើយ សង្គមរាស្ត្រនិយមលំអៀងទៅចិនត្រូវរលាយ សាធារណរដ្ឋខ្មែរលំអៀងទៅអាមេរិករលាយ កម្ពុជាប្រជាធិបតេយ្យលំអៀងទៅចិនរលាយ និងស្លាប់ខ្មែរជាង ៣លាននាក់។ ដើម្បីសុខដុមរមនានៃប្រជាជាតិខ្មែរ កម្ពុជាត្រូវរាប់អានប្រទេសទាំងអស់ជាមិត្តដើម្បីផលប្រយោជន៍ជាតិ។
  6.  ៦. វាមិនមានប្រយោជន៍សំរាប់កម្ពុជាទាល់តែសោះដែលទៅប្រលែងលេងជាមួយប្រទេសមហាអំណាចពិភពលោកមួយដែលធ្លាប់ទម្លាក់គ្រាប់បែកមកលើក្បាលប្រជាជនខ្មែរសរុប ២លាន​៨សែនតោន និងគ្រាប់បែកគីមី រាប់ពី១៩៦៥-១៩៧៣។ នេះបើតាមទិន្នន័យលោក Bill Clinton ឆ្នាំ២០០០៕ ប្រភព AMS
ផែនទីផ្សេងៗ

ផែនទី ឆកសមុទ្រ នៃ ឈូងសមុទ្រថៃ

ផែនទី អតីតខេត្តខ្មែរ 

ផែនទី កំពង់ផែ គម្រោងព្រែកជីក ក្រា Kra Canal, Thailand
ផែនទី បណ្តាញផ្លូវទឹកនៅ កម្ពុជា

ផែនទី នាវាមុជទឹកនៅ តំបន់​ឈូងសមុទ្រថៃ

ផែនទី កងទ័ពជើងទឹក​អាស៊ាន


ផែនទី កងទ័ពជើងទឹកភូមិន្ទថៃ


ផែនទី កងទ័ពជើងទឹក វៀតណាម


ប្រទេសថៃ ឆ្នាំ ២០២៣ នេះ បង្ហាញគម្រោងស្ថាបនាផ្លូវរថភ្លើង ហៅថា landbridege ដែលភ្ជាប់កំពុងផែ២ នៅ ខេត្ត ចំនួន ២ ដើម្បីដឹកជញ្ជូនទំនិញ ចេញពី ច្រក Malacca នៃ សាំងហ្គាពួ សំដៅមក ប្រទេសថៃ​ តាមសមុទ្រធម្មតា រួច ចូលកំពុងផែ ប្រទេសថៃ ដោយធ្វើដំណើរ តាមរថភ្លើង ចម្ងាយ ៩០ គម ទៀត ទៅដល់កំពង់ផែថ្មី ១ ទៀតនៅតែ បច្ចឹមបូរី បន្ទាប់វានឹងបន្តដំណើរតាម ផ្លូវទឹក តាមកប៉ាល់ដដែល។ មូលហេតុដែលមានការស្មុកស្មាញៗ លើកដាក់ៗ បែបនេះ ដោយសារគម្រោង ព្រែកជីក ក្រា ត្រូវបាន រាំងស្ទះ រយៈពេល ៣០០ ឆ្នាំ កន្លងផុត ដោយសារ អាមេរិក សាំងហ្គាពួ ជំទាស់ ព្រោះ ការបង្កើតផ្លូវថ្មី នាំឲ្យប្រទេស សាំងហ្គាពួ ក្លាយជា ដីគោក គ្មានទំនិញឆ្លងកាត់ ! ការរីកព្រែកបែបនេះ ក៍ព្រួយបារម្ភដែរថា អាចមាន ការផ្តាច់ទឹកដី របស់ ពួក ថៃ ឥស្លាមភាគខាងត្បូង។ អ្វីដែលពីសេស គឺ អាមេរិក មានការព្រួយបារម្ភថា គម្រោងផ្លូវ ១ ខ្សែក្រវ៉ាត់ ១ របស់ ចិន នាំឲ្យ ទំនិញ ឆ្លងកាត់ពី ចិន ទៅ មជ្ឃឹមបូព៍ា នឹង មកវិញ តាមផ្លូវសមុទ្រមួយនេះ ដែលជាការគាំរាមដល់ សន្តិសុខនាវាចរ សហរដ្ឋអាមេរិក សម្រាប់បណ្តាប្រទេសដែល រណបអាមេរិក ដូចជា តៃវ៉ាន់ កូរ៉េត្បូង ជប៉ុន សាំងហ្គាពួ ដែលអាចនឹងងាករកចិន ជំនួសការងាក រកអាមេរិកជាខ្នងបង្អែក។ 

ពេលត្រូវវិភាគថា តើកម្ពុជា ចំណេញ ឬ ខាត? នោះជារឿង ស្មុគស្មាញលើសដើម ដោយសារ ប្រទេសចិន បានជួយ អភិវឌ្ឈន៍ តារាសាគរ កោះកុង គឺដើម្បី ក្លាយជាក្រុង កំពង់ផែ ដ៍រស់រវើក ពេលណា ដែល ព្រែកជីក ក្រា ត្រូវបានដំណើរការគម្រោងសាងសង់។ ឥលូវនេះ បែរជា ថៃ លើកឡើងពី គម្រោងផ្លូវដែក ទៅវិញ ដែលទាមទារ ឲ្យ ចិន សាងសង់កំពង់ផែ ២ និង ផ្លូវរថភ្លើង ៩០ គម ធ្វើបែបនេះ ចិន ក៍នឹងខាតបង់ ចំណែក កម្ពុជា កាន់តែ មិនចំណេញ ព្រោះ កំពង់ផែ ថៃ​មានចំនួនច្រើនស្រាប់ ទំនើបស្រាប់ ដែលកំពុងតែ ច្របាច់ករ កំពង់ផែរបស់ កម្ពុជារួចស្រេចទៅហើយ បើថៃ លើកគម្រោងផ្លុវគោកបែបនេះ គឺ ថៃ តម្រូវចិត្ត អាមេរិក និង សាំងហ្គាពួ ។