ស្ពានកោះនរា បើកអោយដំណើរការជាបណ្តោះអាសន្ន ចំថ្ងៃខួបចម្រើនជន្មាយុសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ជាថ្ងៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ ហើយដើម្បីជាចំណងដៃក្នុងថ្ងៃដ៏ពិសេសនេះ សម្តេចធិបតី បានអនុញ្ញាតអោយបងប្អូន ប្រជាពលរដ្ឋអាចធ្វើដំណើរជាបណ្តោះអាសន្នស្ពានកោះនរា ដើម្បីកាត់បន្ថយការកកស្ទះចរាចរ ចាប់ថ្ងៃនេះតទៅ។
ទិដ្ឋភាព បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ តាមស្ពានកោះនរា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីឆ្ពោះទៅស្រុកកំណើត និងតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ពានកោះនរាមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍ កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕ សូមបញ្ជាក់ថានេះជាថ្ងៃទីពីរ នៃការដាក់ឲ្យប្រើ ប្រាស់ជាបណ្ដោះអាសន្ន ស្ពានកោះពេជ្យ ឆ្ពោះទៅកោះនរា ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ រូបភាព: សុវណ្ណរតនៈ ទទក ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK 4 March · ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤មិនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% ។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។ ស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២។…
Fresh News សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្ននៅថ្ងៃនេះហើយ (ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្នចាប់ពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ ការដាក់ឱ្យប្រើប្រាស់ស្ពាននេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាការកត់សម្គាល់ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នូវស្ពានជាសមិទ្ធផលថ្មីដ៏មានគុណតម្លៃនៅរាជធានីភ្នំពេញ
ចំថ្ងៃខួបកំណើតរបស់សម្តេចធិបតី។ ដូច្នេះនេះជាចំណងដៃដ៏វិសេសវិសាលរបស់សម្តេចធិបតី សម្រាប់ប្រជាពលរដ្ឋក្នុងឱកាសខួបកំណើតរបស់សម្តេច។
សូមបញ្ជាក់ថា ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។
គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មាន៖
- ប្រវែងសរុប ៨២៤ម
- ទទឹង ២៤.៥ម
- បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម
- សសរស្ពានមានគម្លាត ២០ម + ២១ម + ១០៨ម + ១៨០ម + ១០៨ម + ២៣ម + ២៣ម
- ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម
- ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង៩២ម៉ែត្រ ជាស្ពានចរាចរទ្វេរទិស
- មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រសងខាង ។
- ស្ពាននេះតម្រូវឱ្យបេីកបរ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង
- ជម្រាលទទឹងស្ពាន ២% សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅលើអាកាស
- សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ
- គ្រឹះខួងសសរទី១មានជម្រៅ ៥៩,៤០ម៉ែត្រ និងសសរទី២ មានជម្រៅ៧៣,៤០ម៉ែត្រ ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣
- ជើងតាងស្ពានមានទំហំ ២៤.៣ម x ១៧.៧ម x ៤.៥ម ។
- កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត
- កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត
- គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម
- សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ។
- ស្ពាននេះចំណាយការសាងសង់ ៣៨,០០០,០០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។
- ដើម្បីភ្ជាប់ការធ្វើដំណើរឡើងទៅផ្លូវជាតិលេខ១ ក្រុមហ៊ុនបានសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា មួយខ្សែផងដែរ។ ស្ពាននេះ មានបណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ ទទឹងស្ពាន ២១ម៉ែត្រ បណ្តោយស្ពានបេតុង៤៥ម៉ែត្រ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ ចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក ៕
ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤មិនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% ។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។ ស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២។
ប្រភព: មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ
បើតាមប្រសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គម្រោងអភិវឌ្ឍកោះនរានេះ នឹងចំណាយថវិការសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ៣ ឆ្នាំកន្លងមកនេះ OCIC បានចំណាយថវិកាជិត ៥៥០ លានដុល្លារ ហើយដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប(GDP) ចំនួន ២២៥ លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជិត ០,៩% នៃ GDP ប្រទេសកម្ពុជា។
ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរាទៅកាន់ផ្លូវជាតិលេខ ១ ។
១.គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រទៅកាន់គម្រោងអភិ វឌ្ឍន៍កោះនរាមានប្រវែងសរុប៨២៤ ម៉ែត្រ ទទឹង ២៤.៥ម៉ែត្រ។ បណ្តោយស្ពាន បេតុងអារមេប្រវែង ៤៨៣ម ។ ផ្លូវតភ្ជាប់ក្បាល ស្ពានត្រើយខាងកោះពេជ្រប្រវែង ២៤៩ ម៉ែត្រ ។ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរាប្រវែ ង ៩២ម៉ែត្រ ។ជាស្ពានចរាចរទ្វេរទិសមាន គន្លងសម្រាប់រថយន្តចំនួន២ទៅនិងគន្លងចំនួន២មកដែល១គន្លងមានទទឹ ង៣.២៥ ម៉ែត្រនិងមានគន្លងសម្រាប់ទោ ចក្រយានយន្តចំនួន១ទៅនិងគន្លងចំនួន ១មកដែល មានទទឹង១.២៥ ម៉ែត្រសង ខាង។ជម្រាលទទឹងស្ពាន ២%។ សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅ លើអាកាស ។ កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន៨ម៉ែត្រនៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត ។កំពស់អតិ បរមានាវាឆ្លងកាត់ក្រោមស្ពាន១៨ម៉ែត្រនៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត។គម្រោងចំណា យសាងសង់៣៨លានដុល្លាអាមេរិក។រយៈ ពេលសាងសង់ ៣៥ខែ។
អ្នកឧកញ៉ា បានបន្តថា គម្រោងនេះ នឹងប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៧ ០០០ នាក់ នៅពេលសាងសង់គម្រោងពេញលេញ។ បន្ទាប់ពីសាងសង់រួច គម្រោងនេះ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅបានចំនួន ៥ ម៉ឺននាក់ នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ បានជាង ១ម៉ឺនកន្លែង ក្នុងប្រតិបត្តិការប្រចាំថ្ងៃ។
គម្រោងកោះនរា អភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះ នឹងអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណះ តំបន់សំណង់លំនៅដ្ឋាន ធនាគារ សកលវិទ្យាល័យ និង មន្ទីរពហុព្យាបាល ជាដើម ដោយ OCIC បានចាប់ផ្តើមសាងសង់ពីតាំងពីខែ តុលា ឆ្នាំ ២០១៨ មកម្លេះ ។
២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ប ណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ,ទទឹងស្ពាន២១ម៉ែត្រ។បណ្តោយស្ពានបេតុង ៤៥ ម៉ែត្រ ។ ផ្លូវគល់ស្ពានសងខាង១៥ ម៉ែត្រ។ រយៈពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។
នៅពេលសាងសង់រួចស្ពាននេះនឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះនៅស្ពា នព្រះមុនីវង្សបានមួយកម្រិតធំ។
គួរបញ្ជាក់ថាក្រុមហ៊ុន OCIC គ្រោងនឹងសា ងសងទីក្រុងរណបថ្មីលើផ្ទៃដីជាង១០០ហិកតា ស្ថិតនៅតាមដងទន្លេចាកចេញពីតំបន់កោះនរាទៅកាន់ស្រុកកៀនស្វាយខេត្តកណ្តាល។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ដូចទីក្រុងកោះពេជ្រនាពេលបច្ចុ ប្បន្នដោយមានការសាងសង់ស្ពានដើម្បីសម្រួលដល់ការធ្វើដំណើរកំសាន្ដនៅទី នោះផងដែរ។ ទីក្រុងរណបថ្មីនេះនឹងត្រូវចាក់ខ្សាច់បំពេញនៅតាមជួរមាត់ទន្លេចាប់ ពីតំបន់កោះនរាអូសស្របតាមទន្លេតូចឆ្ពោះទៅស្រុកកៀនស្វាយខេត្តកណ្តាល៕
ស្ពានបេតុងខ្សែកាប កោះពេជ្រ កោះនរា
ស្ពានបេតុងខ្សែកាប កោះពេជ្រ កោះនរា