ប្រវត្តិបឹងតេជោ
ប្រវត្តិព្រែកពាមផ្លុង
I. ទីតាំង
ព្រែកពាមផ្លុងស្ថិតនៅតាមបណ្តោយសួនច្បារពីមាត់ទន្លេរហូតដល់ស្ថានីយ៍រាជាយស្ម័យយានពោលគឺនៅតាមបណ្តោយមហាវិថីព្រះមហាក្សត្រិយកុសុមៈ(១០៦)និងវិថីឧកញ៉ាអ៊ឹងប៊ុនហ៊ូវ(១០៨)ក្នុងខណ្ឌដូនពេញស្របនឹងផ្លូវឧកញ៉ាផ្លុងនេះឯង។
I. ទីតាំងនិងស្ថានភាពបច្ចុប្បន្ន
សព្វថ្ងៃបឹងតេជោស្ថិតនៅត្រង់ផ្សារថ្មីក្នុងខណ្ឌដូនពេញព័ទ្ធជុំវិញដោយផ្លូវលេខ១២៦។ផ្សារថ្មីជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅចំកណ្តាលទីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ផ្សារថ្មីជាផ្សារដែលមានការនិយមចូលចិត្តទាំងជាតិនិងអន្តរជាតិហើយគេបានចាត់ទុកជាបេតិកភណ្ឌនិងជាបេះដូងរបស់ក្រុងភ្នំពេញ។ផ្សារថ្មីត្រូវបានគេកសាងឡើងក្នុងឆ្នាំ១៩៣៧ដែលមានសណ្ឋានជាយន្តហោះដែលតួរបស់ខ្លួននៅកំពង់ចាម «ផ្សារកំពង់ចាម»ហើយស្លាបរបស់ខ្លួននៅឯបាត់ដំបង «ផ្សារបាត់ដំបង»(ប្រសាសន៍របស់លោកប្រធានផ្សារធំថ្មី)។ផ្សារនេះមានទទឹង១២៦ម៉ែត្របណ្តោយ១៧២ម៉ែត្រផ្ទៃក្រឡា២១៦៧២ម៉ែត្រការេ។
II. ប្រវត្តិបឹងតេជោ
យើងធ្លាប់បានដឹងរួចមកហើយថាដើមប្រទេសកម្ពុជាពិសេសក្រុងភ្នំពេញទាំងមូលគ្របដណ្តប់ដោយទឹកស្ទើរតែទាំងអស់។ដូច្នេះដើម្បីកសាងរាជធានីបានគេចាំបាច់ត្រូវការដីខ្លះៗមកចាក់បំពេញតំបន់ណាដែលលិចទឹកឬដែលមានសភាពទាប។មធ្យោបាយក្នុងការធ្វើឪ្យទីណាមួយក្លាយជាដីគោកបានគឺគេត្រូវប្រវាស់យកដីពីតំបន់មួយទៅតំបន់មួយជានិច្ចជាក់ស្តែងផ្សារថ្មីនេះតែម្តង។មកដល់ត្រង់នេះច្បាស់ជាមានអ្នកខ្លះឆ្ងល់ថានិយាយពីបឹងតេជោតែបែរជាទៅរៀបរាប់ពីផ្សារធំថ្មីដែលនរណាស្គាល់ទៅវិញ។ពិតប្រាកដណាស់ប្រជាជននៅទីណាៗក៏ធ្លាប់ស្គាល់ផ្សារថ្មីដែរត្បិតថាវាជាផ្សារដ៏មានប្រជាប្រិយភាពហើយកកើតតាំងពីយូយារណាស់មកហើយ។ប៉ុន្តែមានមនុស្សមួយចំនួនតូចតែប៉ុណ្ណោះដែលបានដឹងពីរឿងរ៉ាវនិងប្រវត្តិពីអតីតកាលរបស់ផ្សារដ៏ល្អឆើតមួយនេះ។តើផ្សារថ្មីនិងបឹងតេជោមានអ្វីទាក់ទងគ្នាទៅ?តាមពិតទៅក៏មានឯកសារមួយចំនួនដែលគេបានរៀបរាប់ពីរឿងរ៉ាវរបស់ផ្សារនេះដែរ។ ទន្ទឹមនឹងឯកសារទាំងនោះយើងខ្ញុំដែលជានិស្សិតអក្សរសាស្ត្រខ្មែរបានខិតខំធ្វើការស្រាវជ្រាវបន្ថែមទៀតលើបញ្ហានេះដោយបានជួបនិងសម្ភាសផ្ទាល់ពីអ្នកដែលបានដឹងពីរឿងរ៉ាវទាំងនោះមានដូចជា៖
- ១. លោកតាយក់ គុណអតីតសាស្ត្រាចារ្យសមាគមអ្នកនិពន្ធខ្មែរបច្ចុប្បន្នជាមន្ត្រីព្រះបរមរាជវាំងបានមានប្រសាសន៍ថាបឹងតេជោគឺផ្សារថ្មីតែម្តង។ក្នុងកាលពេលនោះព្រះបាទពញាយ៉ាតចាប់ផ្តើមកសាងរាជធានីវាំងចាស់ស្ថិតនៅត្រង់នោះគឺគេត្រូវការដីដើម្បីចាក់បំពេញតំបន់ជុំវិញវត្តភ្នំដូនពេញនិងរាជវាំង ព្រោះទ្រង់ឈ្វេងយល់ថាការសាងសង់រាជធានីនៅទីនោះគឺស្ថិតនៅជិតវត្តងាយស្រួលនឹងធ្វើពិធីសក្ការៈបូជាហើយមានភាពអ៊ូអរព្រោះវានៅជិតកំពង់ផែថែមទៀតផងហើយតំបន់ដែលមានដីរាបត្រូវគេហៅថាកំពង់រាបតរៀងមក។រីឯដីដែលយកមកចាក់បំពេញវាំងនៅជុំវិញវត្តភ្នំនេះគឺបានមកពីដីនៅត្រង់ផ្សារថ្មីនេះឯងនៅពេលដែលជីកដីយកទៅតំបន់នេះក៏ក្លាយទៅជាបឹងដ៏ធំបង្គួរមួយ។ដោយសារការត្រាស់ពីព្រះមហាក្សត្របង្គាប់ឪ្យតាតេជោចៅហ្វាយខេត្តសំរោងទងជាអ្នកចាត់ចែងក្នុងការជីកដីធ្វើក្រុងនេះទើបបឹងនោះមានឈ្មោះថាបឹងតេជោ។គាត់បានបន្ថែមទៀតថាបឹងតេជោនេះគឺកើតតំណាលគ្នានឹងព្រែកពាមផ្លុងដែរគឺចាប់តាំងពីការចាប់ផ្តើមកសាងរាជធានីរបស់ព្រះបាទពញាយ៉ាតមកម្ល៉េះ។លុះដល់សម័យអាណានិគមបារំាងប្រហែលក្នុងឆ្នាំ១៩៣៥-១៩៣៧បារាំងក៏ឪ្យគេយកដីពីបឹងសាឡាងមកចាក់បំពេញបឹងតេជោឪ្យមានសភាពរាបស្មើវិញហើយក៏សាងសង់ជាផ្សារនេះឡើងតែម្តងរហូតដល់សព្វថ្ងៃ។
- ២. លោកប៉ែន ណារិទ្ធអាយុ៥៧ឆ្នាំជាប្រជាពលរដ្ឋនៅសង្កាត់ផ្សារថ្មីក្នុងខណ្ឌដូនពេញមានយោបល់ថានៅសម័យអាណានិគមបារាំងបានលុបបឹងនៅត្រង់ផ្តុំផ្សារថ្មីនេះហើយក៏ចាប់សាងសង់ជាផ្សារមួយដោយដាក់ឈ្មោះថាផ្សារថ្មីនេះឯង។
- ៣. អ្នកស្រីគង់ អឿនអាយុ៤៥ឆ្នាំ ជាអាជីវករនៅផ្សារធំថ្មីបានមានប្រសាសន៍ថាកាត់មិនបានដឹងឮអ្វីច្រើននោះទេតែគាត់ឮគេនិយាយថាផ្សារថ្មីនេះពីមុនជាបឹងមិនមែនគោកដូច្នេះទេគឺវាដូចតែបាក់ទូកដែរអញ្ចឹងនេះប្រហែលជាពីមុនប្រទេសយើងសំបូរទឹកជាងគោកហើយមើលទៅនោះ។
III.សន្និដ្ឋាន
បើតាមការសង្កេតនិងប្រមូលផ្តុំឡើងវិញនូវយោបល់ទស្សនៈទាំងអស់នេះយើងអាចសន្និដ្ឋានបានថាមានការជីកដីដើម្បីកសាងរាជធានីពិតប្រាកដមែនត្បិតថាកាលនោះប្រទេសពោរពេញដោយទឹកដូច្នេះមធ្យោបាយដែលអាចធ្វើទៅបាននិងមានការឆាប់រហ័សគឺត្រូវយកដីពីកន្លែងដែលខ្ពស់ហើយមិនចាំបាច់មកបង្គ្រប់សិន។លុះដល់សម័យបារាំងបារាំងក៏រៀបចំអភិវឌ្ឍទីក្រុងភ្នំពេញឡើងវិញហើយក៏ប្រហែលជាតំបន់ផ្សារថ្មីនេះមានលក្ខណៈអំណោយផលច្រើនទើបគេសម្រេចចិត្តលុបបឹងធ្វើផ្សារដូចនេះ។
ប្រវត្តិព្រែកពាមផ្លុង
I. ទីតាំង
ព្រែកពាមផ្លុងស្ថិតនៅតាមបណ្តោយសួនច្បារពីមាត់ទន្លេរហូតដល់ស្ថានីយ៍រាជាយស្ម័យយានពោលគឺនៅតាមបណ្តោយមហាវិថីព្រះមហាក្សត្រិយកុសុមៈ(១០៦)និងវិថីឧកញ៉ាអ៊ឹងប៊ុនហ៊ូវ(១០៨)ក្នុងខណ្ឌដូនពេញស្របនឹងផ្លូវឧកញ៉ាផ្លុងនេះឯង។
II.ស្ថានភាពបច្ចុប្បន្ន
សព្វថ្ងៃព្រែកពាមផ្លុងគឺគ្រាន់តែជាសួនច្បារមួយសម្រាប់លំអទីក្រុងតែប៉ុណ្ណោះហើយដែលមនុស្សទូទៅស្គាល់ថាជាសួនច្បារផ្សារចាស់។ នៅសងខាងនៃតំបន់នេះមានផ្ទះប្រជាពលរដ្ឋនិងអគារសាធារណៈជាច្រើនកន្លែងព្រមទាំងមានផ្សារមួយឈ្មោះផ្សារចាស់ផងដែរដែលជាហេតុធ្វើឳ្យតំបន់នេះមានភាពអ៊ូរអរ។ ជាពិសេសនៅរដូវបុណ្យចូលឆ្នាំបុណ្យភ្ជុំបិណ្ឌ...តែងមានល្បែងកំសាន្តនិងការប្រគុំតន្រ្តីសម្រាប់ប្រជាជនទស្សនា។
III. ប្រភពដើមនិងទំនាក់ទំនងក្នុងការដាក់ឈ្មោះ
បើតាមការសង្កេតព្រែកពាមផ្លុងគឺប្រហែលស្ថិតនៅត្រង់បណ្តោយសួនច្បារផ្សារចាស់នេះបូករួមទាំងវិថីពីរទៀតដែលនៅអមសងខាងសួនច្បារនេះគឺជាផ្លូវបង្ហូរទឹកពីទន្លេចូលមកក្នុងក្រុងដោយចាក់ចូលទៅបារាយណ៍មួយសម្រាប់ឳ្យប្រជាជនប្រើប្រាស់។ ម្យ៉ាងទៀតការជីកព្រែកនេះក្រៅពីទុកទឹកសម្រាប់ប្រើប្រាស់វាក៏ជាកំពែងមួយផងដែរសម្រាប់ជារនាំងការពារក្រុងរួមនឹងកំពែងជាច្រើនទៀតដូចជានៅទិសខាងត្បូងគឺព្រែកតាកែវខាងលិចព្រែកអូរគរខាងជើងព្រែកពោងពាយឬព្រែកចិនដំដែកព្រោះនៅកន្លែងនោះមានចិនរកស៊ីរបរដំដែក។ មួយវិញទៀតការដាក់ឈ្មោះថាពាមផ្លុងបែបនេះគឺប្រហែលជាមកពីព្រះបាទពញាយ៉ាតទ្រង់បង្គាប់ឳ្យឧកញ៉ាវង្សាអនុជិតផ្លុងជាចៅហ្វាយខេត្តបាទីជាអ្នកចាត់ចែងជីកព្រែកនេះហើយទើបមានឈ្មោះបែបនេះ។ ជាមួយព័ត៌មានដែលយើងទទួលបានពីឯកសារនេះក្រុមនិស្សិតយើងក៏បានចុះធ្វើការសាកសួរប្រជាជនដែលរស់នៅក្បែរតំបន់នោះរួមជាមួយចាស់ព្រឹទ្ធាចារ្យលោកសាស្ត្រាចារ្យមួយចំនួនពីប្រវត្តិនៃរឿងរ៉ាវព្រែកពាមផ្លុងនេះមានដូចតទៅ៖
- ១. តាមប្រសាសន៍របស់លោកតាយក់ គុណ ជាអតីតសាស្ត្រាចារ្យនៅសមាគមអ្នកនិពន្ធខ្មែរបច្ចុប្បន្នជាមន្ត្រីព្រះបរមរាជវាំងបានរៀបរាប់ថា៖ព្រែកពាមផ្លុងនេះកើតមានតំណាលគ្នានឹងការកសាងរាជធានីរបស់ស្តេចពញាយ៉ាតមកម្ល៉េះគឺក្រោយពេលដែលទ្រង់ធ្វើការផ្លាស់ប្តូររាជធានីពីទួលបាសានមកភ្នំពេញ។បន្ទាប់មកទ្រង់ក៏ចាប់ផ្តើមកសាងនិងជួសជុលបន្ថែមលើភ្នំដូនពេញហើយក៏បានសាងសង់រាជធានី(សង់វាំង)នៅភាគខាងកើតឈៀងខាងជើងភ្នំដូនពេញ។វាំងនោះគឺស្ថិតនៅត្រង់កន្លែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលគេហៅថា ( CDC = Council Development of Cambodia ) សព្វថ្ងៃនេះ។ហើយក្រោយពីបានសាងវាំងនេះរួចទ្រង់ក៏បានបង្គាប់ឳ្យឧកញ៉ាផ្លុងចៅហ្វាយខេត្តបាទីជីកព្រែកមួយបង្ហូរទឹកពីទន្លេចូលមកក្រុងដើម្បីឳ្យប្រជារាស្ត្រប្រើប្រាស់និងធ្វើស្ពានមួយកាត់ទទឹងព្រែកនេះមានឈ្មោះថាស្ពាននាគឬស្ពានធំ(បច្ចុប្បន្នស្ថិតនៅពីមុខវត្តភ្នំត្រង់ជំនួបរវាងផ្លូវនរោត្តមនិងសួនច្បារ)សម្រាប់ជាទីចម្លងរបស់ប្រជារាស្ត្រក្នុងពេលទៅធ្វើបុណ្យនៅលើវត្តភ្នំដូនពេញ។
- ២. លោក ស៊ុំ សម័យ អតីតគ្រូបង្រៀនចម្លាក់ប្រាក់និងជាអតីតសាស្ត្រាចារ្យនៅមហាវិទ្យាល័យសូនរូបមានអាយុប្រមាណ៧៧ឆ្នាំបានលើកឡើងថាពីមុខរ៉ារទេះភ្លើងនេះគឺព្រែកពាមផ្លុងតែម្តង។ ទឹកក្នុងព្រែកនេះគឺហូរពីទន្លេចូលទៅហើយវាហូររហូតដល់ត្រង់ចំណុចបាក់ទូកសព្វថ្ងៃ។ គាត់បានមានប្រសាសន៍ទៀតថាគាត់មិនបានដឹងច្បាស់ពីរឿងរ៉ាវពិតនៃព្រែកនេះទេគឺគ្រាន់តែដឹងតៗគ្នាប៉ុណ្ណោះហើយព្រែកនេះផងដែរក៏ជាកន្លែងសម្រាប់លក់ដូរនិងជាកន្លែងសម្រាប់ស្តុកទឹកទុក។រីឯចំណតរបស់ព្រែកនេះខ្លះគេហៅថាស្ពាននាគឬស្ពានឥន្ទធនូ។
- ៣. បងស្រី សុខណន ជាអាជីវករនៅផ្សារចាស់អាយុ ២៥ឆ្នាំ បាននិយាយថាគាត់មិនបានដឹងឮអ្វីច្រើនពីព្រែកនេះទេគាត់គ្រាន់តែដឹងនិងឭតៗគ្នាថាត្រង់សួនច្បារផ្សារចាស់នេះពីមុននោះគឺជាបឹងដ៏ធំមួយឯបឹងនោះសម្រាប់ធ្វើអ្វីនិងមានឈ្មោះអ្វីគាត់មិនបានដឹងទេ។
- ៤. លោកពូ សុខសុជាតិ មានអាយុ ៥១ឆ្នាំជាប្រជាពលរដ្ឋមានទីលំនៅម្តុំនោះបានមានប្រសាសន៍ថាចៅហ្វាយខេត្តឈ្មោះផ្លុងបានជីកព្រែកនេះឡើងសម្រាប់ឳ្យប្រជាពលរដ្ឋដែលរស់នៅឆ្ងាយពីមាត់ទន្លេអាចប្រើប្រាស់ត្បិតពេលនោះគ្មានប្រព័ន្ធធារាសាស្ត្រអ្វីឡើយដូច្នេះដើម្បីឳ្យប្រជាជនដែលរស់នៅតាមមាត់ទន្លេអាចប្រើប្រាស់និងធ្វើស្រែចម្ការបានគាត់ក៏ចាត់ឳ្យគេជីកព្រែកនេះឡើងហើយក៏យកឈ្មោះគាត់ដាក់តែម្តងទៅ។
យោងទៅលើមតិភាគច្រើនដែលបានបកស្រាយនិងអះអាងពីបុព្វហេតុនៃការដាក់ឈ្មោះព្រែកពាមផ្លុងនេះយើងឃើញថាពិតជាត្រឹមត្រូវនិងសមស្របទៅតាមទីកន្លែងនោះមែន។ម្យ៉ាងទៀតស្របនឹងប្រសាសន៍របស់លោកតាចាស់ៗភាគច្រើនរួមនឹងសៀវភៅប្រវត្តិសាស្ត្រគឺស៊ីសង្វាក់គ្នាដូច្នេះយើងអាចសន្និដ្ឋានបានថាព្រែកពាមផ្លុងនេះគឺសាកសមទៅតាមដំណើរនៃសាច់រឿងពិតប្រាកដមែន។
(រៀបរៀងដោយនិស្សិតអក្សរសាស្ត្រខ្មែរ ឆ្នាំទី៤ បេ ជំនាន់ទី១៨ គ.ស ២០០១ ព.ស ២៥៤៥)
១. គង់ ចន្ធី ២.ក. គុជ បុប្ផានី
៣.ក. ចេប ម៉ាលីនី ន ៤.តែម មុនីវឌ្ឍនា
៥.នូ ណូរ៉ា ៦. ក. លី សុភណ្ឌ
៧. ស៊ឹម គឹមស៊ាន ៨. ម៉ាន់ ស៊ីនួន
៩. ក. យឹម ស្តើង ១០. ក. ស៊ុំ ស្រីមុំ
១១. ក. អ៊ឹង ម៉ាល័យ ១២. ក. សារាយ ណែត
១៣. ក. ហ៊ុល កញ្ញា
(ដឹកនាំដោយសាស្ត្រាចារ្យ៖សុខ កុសល )
ប្រវត្តិស្ពានកូនកាត់
I.ទីតាំង និងស្ថានភាពបច្ចុប្បន្ន
សព្វថ្ងៃស្ពាននេះក្រៅពីបាត់រូបរាងរបស់ខ្លួនហើយគឺវាស្ទើរតែបាត់ឈ្មោះលែងមានអ្នកណាគេស្គាល់និងដឹងទៀតហើយ។តាមការស្មានស្ពានកូនកាត់គឺប្រហែលជានៅត្រង់ម្តុំវិមានឯករាជ្យដែលសព្វថ្ងៃសុទ្ធសឹងជាផ្លូវថ្នល់ធំៗនិងជាសួនច្បារសម្រាប់លំអទីក្រុង។
II.ប្រវត្តិនិងទំនាក់ទំនងនៃការដាក់ឈ្មោះ
ពិនិត្យតាមស្ថានភាពដីនៃប្រទេសកម្ពុជាឃើញថាពិតប្រាកដណាស់ដែលមានស្ពាននៅកណ្តាលទីក្រុងព្រោះថានៅទីនោះគឺប្របនឹងមាត់ទន្លេ។ដោយមានចម្ងល់ពីបញ្ហានេះយើងខ្ញុំក៏បានចុះធ្វើការសាកសួរព័ត៌មានខ្លះៗដែលទាក់ទិនហើយយើងខ្ញុំក៏បានទទួលចម្លើយមួយចំនួនដូចជា៖
- ១. តាមមតិរបស់ លោកអ៊ំស៊ិនចាន់ថន បានរៀបរាប់ថាស្ពានកូនកាត់នេះគ្រាន់តែជាព្រែកមិនមែនជាអូរទេចាប់ពីត្រឹមមុខវត្តលង្ការហូតដល់វិមានឯករាជ្យហើយមានស្ពានឈើសម្រាប់ដើរចូលផ្ទះ។ក្រោយមកគេចាក់ដីបាំងមុខវត្តបុទុមរហូតដល់វត្តថាន់និងវិមានឯករាជ្យហើយកន្លែងនោះគឺស្ពានកូនកាត់នេះឯង។
- ២. ប្រសាសន៍លោកតាយក់ គុណ៖ស្ពានកូនកាត់ប្រហែលជាកើតឡើងនៅក្នុងឆ្នាំ១៩៣៧មានប្រវែងប្រហែល១០០មនិងទំហំ(ទទឹង)ប្រហែល២.៥-៣ម។វាជាស្ពានសម្រាប់ឆ្លងកាត់ផ្លូវព្រៃនគរ(ផ្លូវទៅចំការមន)ទៅវត្តភ្នំ។ហើយគេដាក់ឈ្មោះបែបនេះពីព្រោះថានៅកាច់ជ្រុងស្ពានមានផ្ទះមួយដែលជាជនជាតិបារាំងតែគាត់ជាកូនកាត់យួនផងខ្មែរផង។ ដោយសារកាត់ច្រើនសាសន៍បែបនេះហើយទើបគេហៅស្ពាននោះថាស្ពានកូនកាត់ដែរត្បិតផ្ទះរបស់គេម្នាក់នោះនៅកៀនស្ពាននេះឯង។ស្ពាននេះប្រហែលជាត្រូវគេចាក់ដីលុបនៅខ្ទង់ឆ្នាំ១៩៥៤-៥៥ដើម្បីធ្វើជាសួនច្បារ។
- ៣. ភិក្ខុរស់ យ៉ានព្រះជន្ម ៦៥វស្សាគង់នៅវត្តប្រលោមបានមានសង្ឃដីកាថាស្ពានកូនកាត់ស្ថិតនៅខាងត្បូងវិមានឯករាជ្យគឺចាប់ពីមាត់ទន្លេរហូតដល់សួនច្បារមុខវត្តបុទុមមានរូបរាងជាស្ពានឈើឈរពីលិចទៅកើតហើយវាបាត់រូបរាងប្រហែលជានៅឆ្នាំ១៩៥៣។
- ៤.លោកអ៊ំ ស៊ុំ សម័យបានមានប្រសាសន៍ថា៖ស្ពានកូនកាត់ស្ថិតនៅជាប់ផ្លូវទៅវិមានឯករាជ្យ។ស្ពាននេះធ្វើពីស៊ីម៉ង់ត៍ពីដើមជាអូរហើយគេក៏រៀបចំធ្វើស្ពានកូនកាត់នេះដើម្បីឆ្លងកាត់វាតែប៉ុណ្ណឹងឯង។
- ៥. លោកចៅអធិការវត្តលង្ការដែលមានព្រះជន្ម៨៦វស្សា បានលើកឡើងថានៅម្តុំវិមានឯករាជ្យនេះពិតជាមានស្ពានមួយមែនព្រោះត្រង់កន្លែងនេះសុទ្ធសឹងជាអូរហើយស្ពានគឺលាតសន្ធឹងពីមុខវត្តលង្ការរហូតដល់ដើមពោធិ៍ធំមួយនៅក្បែរវិមានឯករាជ្យតែដើម្បីសង់វិមានឯករាជ្យគេក៏បានលុបអូរនះទៅ។
III.សន្និដ្ឋាន
ទោះបីជាមានការលើកឡើងច្រើនបែបនេះក៏ដោយក៏យើងមិនអាចសន្និដ្ឋានបានថារូបរាងស្ពានពិតប្រាកដនោះលាតសន្ធឹងពីណាដល់ណាទេហើយមូលហេតុអ្វីដែលនាំឳ្យមានឈ្មោះស្ពានកូនកាត់នេះព្រោះថាមនុស្សភាគច្រើនគឺគ្រាន់តែដឹងថាមានៗតែមិនបានដឹងឳ្យប្រាកដថានៅកន្លែងណាពិតប្រាកដនោះឡើយហើយវាក៏ឆ្លងកាត់អស់ជាច្រើនជំនាន់ទៀតផងដូច្នេះវាមានការផ្លាស់ប្តូរទាំងរូបរាងទាំងស្លាកស្នាមនិងប្រជាជនដែលបានដឹងឮ។ប៉ុន្តែទោះជាយ៉ាងនេះក្តីវាក៏បានបង្ហាញឳ្យយើងបានដឹងនិងស្គាល់ពីរឿងរ៉ាវនិងស្ថានភាពរបស់វាដែរ។
ប្រវត្តិផ្សារស៊ីញែក
I. ទីតាំងនិងស្ថានភាពបច្ចុប្បន្ន
បច្ចុប្បន្នពុំមានរូបរាងច្បាស់លាស់ឡើយគឺនៅសល់តែផ្ទះពីរបីដែលលក់គ្រឿងប្រាក់បន្តិចបន្តូចនៅលើដងវិថីសុធារសតែប៉ុណ្ណោះ។ចំពោះទីតាំងពីមុនក៏ពុំដឹងថានៅទីណាពិតប្រាកដឡើយគឺគ្រាន់តែដឹងថានៅម្តុំកាច់ជ្រុងផ្លូវសុធារសនិងផ្លូវមគ្គវណ្ណ(លេខ១៧៨)ខាងស្តាំវត្តឧណ្ណាលោមនិងបន្តរហូតដល់មាត់ទន្លេតែម្តង។
II. ទំនាក់ទំនងនិងប្រវត្តិក្នុងការដាក់ឈ្មោះ
តាមការវិភាគទៅលើការដាក់ឈ្មោះ«ផ្សារស៊ីញែក»គឺបានន័យថាជាការញែកគេញែកឯងដើម្បីស៊ីឬជាការដណ្តើមកន្លែងគ្នាក្នុងពេលកំពុងរកស៊ីអ្វីមួយ។ប៉ុន្តែប្រហែលមកពីផ្លូវនៅម្តុំនោះបែងចែកឬញែកជាច្រើនខ្សែនៅត្រង់នេះទើបគេហៅផ្សារដែលនៅតំបន់នោះថាផ្សារស៊ីញែកទៅវិញ។ម្យ៉ាងទៀតប្រសិនបើយើងគ្រាន់តែឮឈ្មោះផ្សារដោយមិនបានពិចារណាយើងនឹងគិតថាផ្សារអ្វីក៏មានឈ្មោះមិនពិរោះស្តាប់យ៉ាងនេះ?ខាងក្រោមនេះគឺជាបំណកស្រាយខ្លះៗដែលក្រុមនិស្សិតអក្សរសាស្ត្រខ្មែរយើងខ្ញុំបានស្វែងរកតាមរយៈការចុះទៅសាកសួរផ្ទាល់ជាមួយអ្នកដែលធ្លាប់ដឹងឮពីប្រវត្តិនៃការដាក់ឈ្មោះរបៀបនេះ។
- ១.តាមសម្តីលោកស្រៀង អ៊ី អាយុ៦៣ឆ្នាំជាសាស្ត្រាចារ្យមហាវិទ្យាល័យសូនរូបបានផ្តល់ព័ត៌មានថាក្នុងកំលុងឆ្នាំ១៩៥៣ផ្សារស៊ីញែកកើតមានស្រាប់រួចទៅហើយគឺមានលក់ឥវ៉ាន់ចាប់ហួយ...ព្រមទាំងមានរោងកាត់សក់មួយនៅខាងត្បូងឆ្វេងដៃផ្សារស៊ីញែក។នៅម្តុំផ្សារស៊ីញែកនេះមានផ្ទះស្លឹកខ្លះនិងផ្ទះក្បឿងខ្លះហើយនៅកាច់ជ្រុងខាងជើងឆៀងខាងកើតគឺផ្ទះប៊ុន ថាន ខាងលិចផ្ទះអ្នកឌួងចាប់ពីខាងត្បូងទៅគេហៅថាផ្សារស៊ីញែក។ផ្ទះអ្នកឌួងលក់ទឹកអប់ហូល ផាមួង ពីសង្គមឯផ្ទះប៊ុន ថានវិញមានលក់គ្រឿងប្រាក់។គាត់បានមានប្រសាសន៍បន្តទៀតថាកាលពីមុនមានផ្លូវញែកភាគខាងត្បូងនិងខាងជើងដូច្នេះហើយទើបគេហៅថាផ្សារស៊ីញែក។ម្យ៉ាងទៀតផ្សារនេះកើតតាំងពីឆ្នាំ១៩១៧មកម្ល៉េះគឺកើតទាន់នឹងផ្សារកណ្តាលដែរប៉ុន្តែពុំទាន់មានលក់អីច្រើនទេ។កាលនោះគឺមានលក់ស្រាបន្តិចបន្តួចតែពីសម័យសម្តេចឪព្រះបាទនរោត្តមសីហនុផ្សារនេះមានលក់គ្រឿងក្រអូបគ្រឿងប្រាក់រហូតដល់សម័យព្រះនរោត្តមសុរាម្រិតក៏ឃើញនៅមានលក់ដដែល។ផ្សារនេះបានបាត់រូបរាងរបស់ខ្លួននៅឆ្នាំ១៩៧៥ពេលដែលប៉ុល ពតជម្លៀសប្រជាជនខ្មែរចេញពីក្រុងភ្នំពេញ។
- ២.លោកម៉ាន់ សុខុមអាយុ៦១ឆ្នាំជាអតីតមន្ត្រីរាជការក្រសួងកសិកម្មបានផ្តល់កិច្ចសម្ភាសន៍ថាផ្សារស៊ីញែកគឺផ្ទះអ្នកឌួងលក់គ្រឿងក្រអូបមានទឹកអប់ម្សៅ ហូលផាមួង ផ្តិលខាត់ផ្តិលស្ពាន់ និងគ្រឿងប្រដាប់ព្រះសង្ឃ។ផ្សារនេះមានទ្រង់ទ្រាយជាផ្សារទីតូចលក់ឥវ៉ាន់តាមផ្ទះដែលខ្មែរយើងធ្វើដោយផ្ទាល់ដៃហើយវាកើតឡើងនៅឆ្នាំ១៩៤៨។ផ្សារនេះរើឈប់លក់ក្នុងឆ្នាំ១៩៦៥-១៩៧០ដោយដូរទៅលក់នៅផ្សារកណ្តាលវិញ។លុះដល់ឆ្នាំ១៩៧០ ពេលដែលលន់ ណុលធ្វើរដ្ឋប្រហារផ្សារក៏ឈប់លក់តែម្តងហើយទីនោះក៏ចាប់ផ្តើមសង់ផ្ទះថ្មឡើង។ពីមុនផ្សារនេះក៏មានលក់ផងដែរនូវម្ហូបអាហារសម្រាប់អ្នករត់ម៉ូតូស៊ីក្លូ រទេះ និងឆែកែវ។នៅខាងមុខផ្សារស៊ីញែកក៏មានសុទ្ធតែផ្ទះឈើតូចៗមានលក់របស់របរកំប៉ុកកំប៉ុកបន្តិចបន្តួចសម្រាប់កម្មករនៅកំពង់ផែមាត់ទន្លេក្បែរនោះពិសារពុំមែនជាផ្សារធំដុំទេ។ផ្សារស៊ីញែកមានសកម្មភាពនៅក្នុងរបបសម្តេចឪព្រះនរោត្តមសីហនុសម័យសង្គមរាស្ត្រនិយមពេលដែលខ្មែរទទួលបានឯករាជ្យពីបារាំងសេស។
- ៣.លោកតាយក់ គុណអតីតសាស្ត្រាចារ្យសមាគមអ្នកនិពន្ធខ្មែរបានមានប្រសាសន៍ថាផ្សារស៊ីញែកស្ថិតនៅខាងត្បូងមាត់ទន្លេជាផ្សារតូចតាចតែប៉ុណ្ណោះដោយប្រជារាស្ត្រយករបស់របរពីទន្លេឡើងយកមកលក់ភ្លាមតែម្តង។នៅក្នុងផ្សារនេះមានផ្ទះលក់គ្រឿងក្រអូបសំពត់ ខោអាវ...សម្រាប់លក់ឳ្យតែចំពោះអ្នកវាំងតែប៉ុណ្ណោះ។ហាងនាងឌួងជាហាងដែលល្បីជាងគេនៅក្នុងតំបន់នេះ។នាងឌួងជាអ្នកម្នាងដែលចេះធ្វើទឹកអប់ខ្មែរដ៏ស្ទាត់ជំនាញហើយពីដើមម្តុំនោះសុទ្ធសឹងជាផ្ទះគ្រូបង្រៀនរចនានិងក៏ជាសាលារៀនផងដែរ។ម្យ៉ាងទៀតយើងឃើញថាផ្សារនេះគឺនៅរហូតដល់ជំនាន់សម្តចឪហើយបាត់រូបរាងទៅវិញប្រហែលនៅមុនឆ្នាំ១៩៧៥។
- ៤.លោកអ៊ំ ស៊ិន ចាន់ថនក៏បានលើកឡើងថាផ្សារស៊ីញែកគឺផ្ទះអ្នកឌួងជាផ្ទះឈើលក់គ្រឿងទេសទឹកអប់ ប្រេង ម្សៅហើយផ្ទះទាំងពីរជួរទល់មុខគ្នាខាងកើតនិងខាងលិចលក់គ្រឿងទេសដូចគ្នា។ពីដើមគេល្បីថាផ្ទះអ្នកឌួងមានលក់ទឹកអប់ ប្រេងម្សៅ គ្រឿងតុបតែងខ្លួន។ផ្សារស៊ីញែកគេចែកជាពីរមូលហេតុទាហានហ្លួងនិងទាហានជើងខ្មៅកាន់កាប់។ចាប់ពីផ្លូវលេខ១៧៨កាន់កាប់ដោយទាហានហ្លួងពីផ្សារស៊ីញែកទៅដល់រិច្ច(បារ)គឺទាហានបារាំងកាន់កាប់រហូតដល់រូតពីរ។បើសិនទាហានទាំងសងខាងជ្រៀតចូលព្រំដែនតំបន់កានកាប់គ្នានោះប្រាកដជាមានជម្លោះកាប់ចាក់គ្នា។កាលដែលចែកខណ្ឌផ្សារស៊ីញែកគឺកាលនោះប្រទេសខ្មែរពុំទាន់ទទួលបានឯករាជ្យទេគឺក្រោយសង្គ្រាមលោកលើកទី១។ផ្សារស៊ីញែកនេះកើតយូរហើយមុនព្រះករុណានរោត្តមសីហនុសោយរាជ្យទៀត។លុះដល់សម័យលន់ ណុលគេឃើញមានផ្សារមានលក់ដូរដដែលប៉ុន្តែដល់ឆ្នាំ១៩៧៩គេលែងឃើញមានលក់ដូរទៀតហើយតែផ្ទះនៅមានដដែល។ខាងមុខផ្សារស៊ីញែកមានបារមួយឈ្មោះ«រិច្ច»បន្ទាប់មកគេផ្លាស់ប្តូរទៅដាក់ត្រង់ផ្សារចាស់ហើយគេដាក់ប៉ុស្តិ៍សម្រាប់កប៉ាល់ឬកាណូត ចូលចតដើម្បីជាកន្លែងប្រមូលពន្ធគយហើយឈ្មោះផ្សារស៊ីញែកក្លាយមកពីពាក្យដែលគេ«ស៊ីញ៉េ»ប្រមូលពន្ធនេះឯង។
- ៥.បើតាមយោបល់លោកអ៊ំស៊ុំ សម័យ៖ផ្សារស៊ីញែកមានផ្ទះក្បឿងបីបួនតូចៗនៅទីនោះពោលគឺនៅក្រោយមន្ទីរទេសចរណ៍សព្វថ្ងៃជួរមាត់ទន្លេ។ម្យ៉ាងបន្ទាប់ពីគេឈប់លក់ដូរនៅផ្សារស៊ីញែកគេរើទៅលក់នៅផ្សារសួនវិញពេលដែលបារាំងឳ្យរើទៅហើយរៀបចំសង់ផ្ទះវិញ។ផ្សារស៊ីញែកនេះបើហាងណាមួយចង់លក់គ្រឿងប្រាក់នោះគឺទាល់តែសុំចូលជាសមាជិកសាលារចនាជាមុនសិន។ផ្សារនេះមានលក់គ្រឿងទេសទឹកអប់ គ្រឿងក្រអូបនៅផ្ទះអ្នកឌួងតែម្តងហើយវាកើតឡើងដោយមានឈ្មោះដូច្នេះតែម្តង។
III. សន្និដ្ឋាន
យោងតាមការផ្តល់ព័ត៌មានរបស់អស់លោកខាងលើយើងអាចសន្និដ្ឋានបានថាផ្សារស៊ីញែកកើតឡើងយូរយារណាស់មកហើយប្រហែលនៅជំនាន់ស្តេចស៊ីសុវត្ថិ។ផ្សារស៊ីញែកនេះបើពិនិត្យទៅតាមស្ថានភាពភូមិសាស្ត្រនិងប្រវត្តិនៃរឿងរ៉ាវឃើញថាវាសក្តិសមទៅនឹងការផ្តល់ឳ្យនូវឈ្មោះដូចនេះណាស់តែទោះជាយ៉ាងណាយើងក៏បានដឹងនិងយល់កាន់តែច្បាស់ពីប្រភពដើមរបស់ទីកន្លែងនេះដែរ។
បន្ទាប់ពីធ្វើការស្រាវជ្រាវ ខ្ញុំសន្ធិដ្ឋានថា៖
- បឹងទំពុន គឺជា អាណាចក្រជនជាតិ ទំពុន Tumpon ethnic ដោយសារមាន ភូមិមូល ទូលទំពុន/ទូលទំពូង និងមានស្ថានីយ័បុរាណ ឬក្រុងបុរាណនៅតំបន់ជើងឯក។
- បឹងជើងឯក វត្តជើងឯក គឺជា ខ្សែត្រៀមករវ៉ាត់ក្រុងភ្នំពេញ អំឡុងឆ្នាំ ១៥០០ ព្រោះមាន ខ្សែត្រៀមរបស់ព្រះបាទ ជានជុំ ទៅ ជិត ចូវដុកវៀតណាម
- បឹងជើងលួង គឺជាបឹង ជាខ្សែត្រៀម មួយខ្សែទៀត ការពារខ្នាំងចូលភ្នំពេញ
- បឹងត្របែកៈ គឺជាបឹងបំបែក កាលសង្រ្គាម ជាមួយ វៀតណាម
មិនគួរឱ្យជឿ!!! កំណាយជើងឯក រកឃើញរណ្តៅរាងមូលៗ មានអាយុកាលរាប់រយឆ្នាំ! ក្រុមអ្នកបុរាណវិទូជាតិ និង អន្តរជាតិ បានរកឃើញ ឡផលិតភាជន៍ ស្ថិតក្នុងសតវត្សរ៍ទី ៥-៦ និង រកឃើញរណ្តៅរាងមូលៗ ដូចភូមិមូល មានរហូតដល់ទៅ៧រណ្តៅ ដែលមានអង្កត់ផ្ចិតចាប់ពី ៥ ម៉ែត្រ ទៅ ៧ ម៉ែត្រ នៅស្ថានីយកំណាយភូមិមូលជើងឯក ស្ថិតក្នុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និង បុរេប្រវត្តិវិទ្យា បានឱ្យអ្នកសារព័ត៌មានដឹងថា ស្ថានីយភូមិមូលជើងឯកនេះ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ បានធ្វើកំណាយសង្រ្គោះបានចំនួន៥លើករួចមកហើយ ។ដោយកន្លងមក បានរកឃើញស្លាកស្នាមវប្បធម៌ ដែលមានអាយុកាលចាស់ជាងគេបំផុត ក្នុងស្ថានីយជើងឯក គឺជាឧបករណ៍ធ្វើអំពីថ្មរំលីង តូច ធំ មួយចំនួន ដែលគេប្រើជាពូថៅ ឬ ជាចបជីក ក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការកាប់ឈើ ឬ ជីកស្រះប្រឡាយទឹកជាដើម។
ដោយឡែក សម្រាប់ការធ្វើកំណាយ ចាប់តាំងពីថ្ងៃទី ១៧ ខែមករា រហូតមកដល់ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ទទួលបានលទ្ធផលជាច្រើន ដូចជារកឃើញគូទឹក ដែលមានទំហំ ១២ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ រកឃើញធ្យូង និង បានផ្ញើទៅសហរដ្ឋអាមេរិក ដើម្បីធ្វើការបរិច្ឆេទអាយុកាល ។
មានប្រសាសន៍ក្នុងពេលចុះទៅស្ថានីយភូមិមូលជើងឯកនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មានប្រសាសន៍ថា ការធ្វើកំណាយស្រាវជ្រាវប្រវត្តិសាស្រ្តនេះ ប្រើរយៈពេលជាង ១ ខែ ក្នុងគោលបំណង ដើម្បីប្រមែប្រមូលវត្ថុសិល្បៈទាំងអស់នោះ យកមកថែរក្សាទុកជាទ្រព្យសម្បតិ្ត ដាក់តាំងក្នុងសារមន្ទីរជាតិកម្ពុជា សម្រាប់ទុកបង្ហាញកូនចៅជំនាន់ក្រោយ ឱ្យបានយល់ដឹង និង បានស្គាល់ ព្រោះសម្ភារទាំងអស់នោះ គឺសម្គាល់នូវដួងព្រលឹង អត្តសញ្ញាណរបស់ជាតិខ្មែរ ដែលកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ត្រូវស្គាល់ និង ចូលរួមថែការពារឱ្យបានគង់វង្ស។ លោកជំទាវ រដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ភូមិមូលជើងឯកនេះ មានតែមួយគត់ នៅលើទីតាំងនេះ ហើយការធ្វើកំណាយនេះ មានប្រើប្រាស់បច្ចេកទេសទំនើប ដោយមានម៉ាស៊ីនស្គែនរកវត្ថុសិល្បៈ មាននៅក្រោមដី ៕ (popularkh)
ទីតាំងនីមួយៗនៅកម្ពុជា ភាគច្រើនសុទ្ធតែមានប្រវត្តិដើមរបស់វា។ តួយ៉ាងដូចជាឈ្មោះតំបន់ ស្ទឹងមានជ័យ ទួលទំពូង បឹងទំពុន ទួលគោក មានប្រវត្តិដើមគួរឲ្យចាប់អារម្មណ៍បំផុត ដែលប្រជាជនភាគច្រើនបែបមិនបានដឹង។
១. ស្ទឹងមានជ័យ
ស្ទឹងមានជ័យ ពីដើមមានឈ្មោះថា “ស្ទឹងទទឹងថ្ងៃ” តែប្រហែលជាក្នុងរាជ្យព្រះជ័យចេស្ដាមានសង្គ្រាមរវាងខ្មែរ-យួន កើតឡើង កងទ័ពខ្មែរដែលមានជ័យជម្នះលើទ័ពយួនហើយកាប់យួនស្លាប់ពេញទឹកទើបអ្នកស្រុកហៅកន្លែងនោះថា “អន្លង់ក្បាលយួន”។
ក្រោយពីមានជម្នះហ្លួងព្រះជ័យចេស្ដាបានយាងមកប្រថាប់ឯ “ទួលព្រះស្រី” ( ទួលនេះកាលពីសម័យចតុមុខសម្ដេចព្រះចៅពញាយ៉ាតបានសង់ឱ្យព្រះរាជបុត្រស្រីរាជាគង់នៅ ក្រោយមកក៏ហៅថា ទួលព្រះស្រីរាជា បន្តមកជាទួលព្រះស្រី ហើយក៏ក្លាយជាទួលប្រស្រី ) ហើយទ្រង់ចង់សាងវាំងតូចមួយនៅទីនេះគ្រាន់រំឭកដល់អនុស្សាវរីយ៍នៃការមានជ័យជម្នះ និង មកគង់ម្ដងម្កាល។
រយៈពេលនោះព្រះគ្រូពោធិវាំង ឯក ( វត្តឧណ្ណាលោម ) និង ស្រីស្រឹង្គារមុនី ( វត្តភ្នំដូនពេញ ) ដែលជាជំនិតនៃហ្លួងមានជំនាញខាងច្បាប់ បានមកតែងច្បាប់មួយ។ ច្បាប់នេះទាក់ទងនឹងអាពាហ៍ពិពាហ៍ហៅថាទម្រង់ការព្រះជ័យចេស្ដា និង ខាងច្បាប់ចៅក្រមមួយ។
ពេលនោះឯងទើបព្រះគ្រូពោធិវាំងឯក ទូលហ្លួងថា “ថ្វាយព្រះពរ ! ដីទួលព្រះស្រីនេះចង្អៀតណាស់ បើសព្វព្រះរាជហឫទ័យសូមធ្វើនៅឯបឹងត្បែងវិញ ដ្បិតទីនោះវាទូលាយ”។
ក្រោយមកទើបហ្លួងសម្រេចព្រះទ័យទៅធ្វើវាំងឯបឹងត្បែងវិញ ឱ្យឈ្មោះថា “វាំងបឹងត្បែង” ( វាំងនោះឯងកាលព្រះករុណារាជានុកោដ្ឋ សម្ដេចស៊ីសុវត្ថិ កាលនៅជាមហាឧបរាជទ្រង់សព្វព្រះទ័យទៅតែទីនោះណាស់ កាលនោះឯងបារាំងស្មានថាហ្លួងរត់បាត់តាមពិតហ្លួងនៅឯបឹងត្បែងនេះទេ។
ទើបក្រោយមកចៅពញាភក្ដីសង្គ្រាម ហុក ជាមេទ័ពធំ ទូលហ្លួង (ព្រះជ័យចេស្ដា) ថា “សូមទ្រង់ព្រះមេត្តាប្រោស ស្ទឹងទទឹងថ្ងៃនេះជាទីជ័យភូមិច្បាំងដាច់សាច់កន្លែងនេះចុងក្រោយ” ទើបហ្លួងព្រះជ័យចេស្ដាមានព្រះរាជឱង្ការថា “ណ្ហើយ ! ឈប់ហៅស្ទឹងទទឹងថ្ងៃទៅ ហៅស្ទឹងមានជ័យវិញ” តំណនោះមកទើបជាប់ឈ្មោះមកដល់សព្វថ្ងៃ ។
២. បឹងទំពុន
ឯឈ្មោះ “បឹងទំពុន” ពាក្យទំពុននេះជាងារមនុស្សពូជសូទ្រៈដែលក្នុងនោះមានបីគឺ ទំពុន , ទំលែ , ចម្បងលែ។ ពួកនេះជាអ្នកល្មើសនឹងវិន័យព្រះសាសនាដូចយ៉ាងសង្ឃប្រព្រឹត្តខុសវិន័យជាដើមទើបជាប់ងារជាពលព្រះ។ ពីដើមប្រហែលជាពួកនេះរកស៊ីអីនៅម្ដុំបឹងនេះទើបជាប់ឈ្មោះថា “បឹងទំពុន”មក ប៉ុន្តែសព្វថ្ងៃអស់ហើយ។
៣. ទួលគោក
ឯឈ្មោះ “ទួលគោក” សម្ដេចជួន ណាតមានព្រះបន្ទូលថាពីដើមឱ្យតែទឹកលិចអ្នកទឹកល្អក់ជាដើមនោះ ដែលប្រកបរបរធ្វើស្រែ រែកដី តែងយកគោទៅចងនៅទីទួលនោះទើបជាប់ឈ្មោះថា “ទួលគោក”។
៤. ទួលទំពូង
ឯ “ទួលទំពូង” ទ្រង់មានព្រះបន្ទូលថាកាលទ្រង់នៅជាលោកនេន លោកគ្រូតែងប្រើឱ្យទៅរើសសម្បកទំពូងនៅទីទួលមួយដែលទីនោះហើយគេហៅថា “ទួលទំពូង”។
គួរដឹងថានេះជាការប្រែសម្រួលចេញពី ព្រះសូរសព្ទដើមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ( ខ្សែអាត់សំឡេង ) ដោយលោក គាង សុផែត៕ ប្រភព៖ dermdoung
ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក
ចេញផ្សាយ ថ្ងៃទី 17 ខែ មករា ឆ្នាំ 2019 ភ្នំពេញ៖ គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយការចូលរួមពីមន្រ្តីជំនាញបុរាណវត្ថុវិទ្យាពីរាជបណ្ឌិត្យសភាកម្ពុជាចំនួន៤រូប។
លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញ នៅក្នុងផ្នែកបុរាណវត្ថុវិទ្យាមានលោក ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យា លោក ជ័យ រតនា មន្រ្តីស្រាវជ្រាវ និង កញ្ញា តាកេត ស័កដា មកចូលរួមកំណាយស្រាវជ្រាវបុរាណវិទ្យា នៅស្ថានីយបុរាណវិទ្យាជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គម្រោងកំណាយស្រាវជ្រាវនេះ ជាគម្រោងអនុវត្តរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការជាមួយ រាជបណ្ឌិត្យសភាកម្ពុជា នគរបាលការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ និងមន្រ្តីជំនាញផ្នែកបុរាណវិទ្យា ដែលមកពីមន្ទីរវប្បធម៌គ្រប់ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា តំណាងអជ្ញាធរដែនដី តំណាងក្រុមហ៊ុនជីបម៉ុង មន្រ្តីនគរបាលរដ្ឋបាលមូលដ្ឋាន អ្នកស្រាវជ្រាវអន្ដរជាតិមកពីសាកលវិទ្យាល័យហ្វ្លីនឌ័រ (Flinders University) នៃប្រទេសអូស្រ្តាលី និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សរុបមានចំនួន ១០៨នាក់ ដែលនឹងចាប់ដំណើរការពីថ្ងៃទី១៧ មករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩៕
គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយការចូលរួមពីមន្រ្តីជំនាញបុរាណវត្ថុវិទ្យាពីរាជបណ្ឌិត្យសភាកម្ពុជាចំនួន៤រូប។
ដោយមានការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញនៅក្នុងផ្នែកបុរាណវត្ថុវិទ្យាមានលោក ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យា លោក ជ័យ រតនា មន្រ្តីស្រាវជ្រាវ និង កញ្ញា តាកេត ស័កដា មកចូលរួមកំណាយស្រាវជ្រាវបុរាណវិទ្យា នៅស្ថានីយបុរាណវិទ្យាជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គម្រោងកំណាយស្រាវជ្រាវនេះ ជាគម្រោងអនុវត្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា នគរបាលការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ និងមន្រ្តីជំនាញផ្នែកបុរាណវិទ្យា ដែលមកពីមន្ទីរវប្បធម៌គ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា តំណាងអជ្ញាធរដែនដី តំណាងក្រុមហ៊ុនជីបម៉ុង មន្រ្តីនគរបាលរដ្ឋបាលមូលដ្ឋាន អ្នកស្រាវជ្រាវអន្ដរជាតិមកពីសាកលវិទ្យាល័យហ្វ្លីនឌ័រ (Flinders University) នៃប្រទេសអូស្រ្តាលី និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សរុបមានចំនួន ១០៨នាក់ ដែលនឹងចាប់ដំណើរការពីថ្ងៃទី១៧មករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ RAC Media | ហឿង សុធារស់
ក្រុមបុរាណវិទ្យារកឃើញឡផលិតកុលាលភាជន៍សម័យបុរាណនៅជើងឯក
hongtaingdy, Khmerload
៨ ឆ្នាំមុន 10:05 August 16, 2012
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ទីតាំងស្ថានីយប្រវត្តិសាស្ត្រ ឬទីទួលបុរាណជាច្រើនត្រូវមន្ត្រី ផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជាស្រាវជ្រាវ រកឃើញនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសុទ្ធសឹងតែជាទីតាំងឡផលិតកុលាលភាជន៍ (ក្អម ឆ្នាំង ចានធ្វើពីដី) ពីសម័យបុរាណ មានអាយុកាលរាប់រយឆ្នាំមុន។
មន្ត្រីផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីមន្ត្រីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរអប្សរា បានធ្វើកំណាយរុករកតឹកតាងនានានៅលើ ទីទួលបុរាណទាំងនោះ ចាប់ពីថ្ងៃទី១៣ សីហាមក ។
លោកផុន កសិកា ប្រធានផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈឱ្យដឹងថា ទីទួលប្រវត្តិសាស្ត្រនេះសម្បូរទៅដោយឡផលិតកុលាលភាជន៍កាលពីសម័យបុរាណមានអាយុកាលចំណាស់ ហើយមានទីតាំងស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។ លោកបានចាប់ផ្តើមស្រាវជ្រាវតាំងពីអំឡុងឆ្នាំ២០០០មកម៉្លេះ ដែលពេលនោះរកឃើញឡចំនួន២៣ និងទីទួលប្រាសាទបុរាណមុនសម័យអង្គរ។ ការស្រាវជ្រាវនោះគឺតាមរយៈឯកសាររបស់លោកហ្សង់ បូសលីយេ ជនជាតិបារាំង ដោយលោកបានចងក្រងឯកសារស្រាវជ្រាវ និងបានយកសសរពេជ្រ ព្រមទាំងសិលាចារិកពីតំបន់នោះទៅទុកនៅសារមន្ទីរជាតិភ្នំពេញ ។
លោកផុន កសិកា បន្តថា នៅក្នុងឆ្នាំ២០០៤ ស្រាវជ្រាវរកឃើញឡផលិតកុលាលភាជន៍ចំនួន៦១ និងទីទួលប្រាសាទបុរាណចំនួន១១បន្ថែមទៀត នៅក្នុងភូមិសាស្ត្រសង្កាត់ជើងឯក និងសង្កាត់ដង្កោ ជាពិសេសគឺបានរុករកឃើញភូមិបុរាណមួយឈ្មោះថា «ភូមិមូល» ដែលមនុស្សជំនាន់នោះលើកដីជាទំនប់បន្ទាយ និងមានគូទឹកនៅខាងក្នុងព័ទ្ធជុំវិញទៀតផង។ កន្លងមកតាមរយៈការថតរូបភាពពីលើអាកាសឃើញយ៉ាងច្បាស់ពីទ្រង់ទ្រាយភូមិបុរាណនេះ ។
ប្រភពដដែលឱ្យដឹងថា នៅក្នុងឆ្នាំ២០១២នេះ ដោយមានមូលនិធិ Friendsofkhmerculture ជួយទើបការស្រាវជ្រាវបានបញ្ចប់ ហើយពេលនេះលោកដឹកនាំធ្វើកំណាយនៅលើទីតាំងទួលបុរាណចំនួន៣ស្ថិតនៅក្បែរគ្នា ក្នុងគោលបំណងសំខាន់គឺដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធ រចនាបថ ទំហំរូបរាងរបស់ឡ អាយុកាលរបស់ឡ និងការរៀបចំទីតាំង ព្រមទាំងប្រភេទកុលាលភាជន៍។ ក្រោយពេលធ្វើកំណាយនេះរួចមកនឹងយកទៅពិសោធន៍ទើបបានដឹងពីអាយុកាល និងសម័យកាលរបស់ទីតាំងនោះ ។តាមរយៈការរកឃើញអំបែងកន្លងមកដឹងបានថា ជំនាន់នោះអាចមានការជួញដូរ ឬដោះដូរទំនិញនេះទៅដល់តំបន់មួយចំនួនដូចជាតំបន់អង្គរ ឧដុង្គ ស្ថានីយប្រវត្តិសាស្ត្រស្រែអំពិល ក្នុងស្រុកកៀនស្វាយ និងស្ថានីយបុរាណកំភ្លុង នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជាដើម ។
លោកផុន កសិកា ថ្លែងថា ទីតាំងចំនួន៣ដែលកំពុងធ្វើកំណាយនោះ ទីតាំងទី១ត្រូវគេជីកកកាយអស់ហើយ ឯទីតាំងទី២នៅសល់រូបរាងពាក់កណ្តាលប៉ុណ្ណោះ។ ចំពោះទីតាំងទី៣គឺនៅសល់រូបរាងដើមទាំងស្រុង ហើយទីតាំងទី៣នេះក្រុមការងារមានសង្ឃឹមថា នឹងអាចរកឃើញតឹកតាងនានាច្រើន តែពេលនេះទើបតែចាប់ផ្តើមជីកនៅមិនទាន់បានឃើញអ្វីគួរឱ្យកត់សម្គាល់ទេ។
ក្រុមការងារត្រូវប្រើពេល៤សប្តាហ៍ក្នុងការជីកកាយនេះ ដោយមានការចូលរួមពីលោកវៀន វុទ្ធី អនុប្រធាននាយកដ្ឋានបុរាណវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកឆាយ រចនា អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរអប្សរា ព្រមទាំងនិស្សិតបុរាណវិទ្យាបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន៣នាក់ និស្សិតកំពុងសិក្សា៧នាក់ និងប្រជាពលរដ្ឋនៅក្នុងភូមិស្រុកចេក៥នាក់ទៀត ។
លោកប្រធានផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈសំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យចូលរួមជួយអភិរក្សតំបន់ស្ថានីយប្រវត្តិសាស្ត្រទាំងនោះផង ព្រោះវាជាទិន្នន័យដ៏សំខាន់មួយសម្រាប់បំពេញការខ្វះខាតប្រវត្តិសាស្ត្រសម័យមុនអង្គរ ៕
តំបន់ជើងឯក ស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ ចម្ងាយប្រមាណជា ១០ គីឡូម៉ែត្រ តាមបណ្ដាយផ្លូវជាតិលេខ ២ ។ មនុស្សម្នាគ្រប់គ្នាស្គាល់ឈ្មោះជើងឯកនេះថាជា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជាកន្លែងដែលគេសម្លាប់មនុស្សរាប់ពាន់នាក់នៅសម័យកម្ពុជាប្រជាធិបតេយ្យ ។ ក្នុងអត្ថបទដ៏ខ្លីនេះ ខ្ញុំចង់បង្ហាញមិត្តអ្នកអានអំពីសំណល់ប្រវត្តិសាស្ត្រផ្សេងៗ ទៀតដែលមាននៅតំបន់ជើងឯក ដូចជាសំណល់ប្រាសាទសម័យមុនអង្គរមួយនៅក្នុងបរិវេណ វត្តជើងឯក សព្វថ្ងៃ, ឡកុលាលភាជន៍ដែលមានចំនួនច្រើន និងភូមិមូលមួយ ។
វត្តជើងឯកសំណល់វត្ថុបុរាណក្បាច់ត្របកឈូកនៅកាំជណ្ដើរ ជើងទម្រ?ក្បាច់ត្របកឈូកលម្អ?ផ្ដែររចនាបថ កំពង់ព្រះវត្តព្រះបាទជាន់ឯក ឬហៅដោយខ្លីថា វត្តជើងឯក មានទីតាំងស្ថិតនៅ សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ នៅក្នុងបរិវេណវត្តនេះមានបន្សល់ទុកនូវសំណល់បុរាណវត្ថុមួយចំនួនដូចជា ផ្ដែរធ្វើពីថ្មភក់ក្នុងរចនាបថកំពង់ព្រះ (ដើមសតវត្សទី ៨), ក្បាច់ត្របកឈូកនៅកាំជណ្ដើរ, ជើងទម្រ, ថ្មស្រទាប់ និងសន្លឹកសីមាមួយចំនួន ។ នៅក្នុងសៀវភៅរបស់លោក Etienne Aymonier, Le Cambodge: Le Royaume Actuel, Tome I, 1900, ទំព័រ 50 បានសរសេរពីវត្តជើងឯកថា «វត្តជើងអង ឬជើងឯក, មានសល់សំណល់បុរាណវត្ថុជាច្រើន បំណែកជើងទម្រ និងស៊ុមទ្វារ, ដុំឥដ្ឋដីដុតទំហំ 28 x 16 x 7 cm ជាពិសេស សសរពេជ្ររាងមូលទំហំតូចចំនួនមួយ មិនសូវស្អាត តែមានក្បាច់រចនាគួរឲ្យចាប់អារម្មណ៍ ។ សសរពេជ្រនេះ បច្ចុប្បន្នដាក់តាំងនៅសារមន្ទីរជាតិ ។»
សសរពេជ្រវត្តជើងឯក (សារមន្ទីរជាតិ)
ក្រៅពីប្រាសាទធ្វើអំពីឥដ្ឋ ដែលរលាយបាត់រូបទៅហើយនោះ (អ្នកស្រាវជ្រាវគ្រប់គ្នាជឿថាវត្តបច្ចុប្បន្នសាងសង់ពីលើគ្រឹះប្រាសាទ ដូចដែលយើងឧស្សាហ៍ឃើញនៅតំបន់នានាពាសពេញផ្ទៃប្រទេស) គេក៏ប្រទះឃើញសិលាចារឹកមួយផងដែរ ជាសិលាចារឹកសម័យមុនអង្គរ ចុះលេខបញ្ជីK.426(សូមអានបំណកប្រែសិលាចារឹកនៅតំណភ្ជាប់លេខ ៦ នៅចុងអត្ថបទ) ។ នៅតំបន់ជើងឯក ក៏ជាតំបន់ផលិតកុលាលភាជន៍ដ៏ធំមួយផងដែរ តាំងពីសម័យមុនអង្គរ រហូតដល់សម័យអង្គរ ។
តាមការស្រាវជ្រាវរបស់លោក ផុន កសិកា អ្នកបុរាណវិទ្យាធ្វើការនៅ រាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញឡសារុបចំនួន ៦៧ ឡ ដែលត្រូវបានធ្វើកំណាយស្រាវជ្រាវជាបន្តបន្ទាប់ ។ ជាមួយគ្នានោះផងដែរ ក៏មានអត្ថិភាពភូមិមូលមួយយ៉ាងធំ ដែលសព្វថ្ងៃក្លាយជាវាលស្រែរបស់អ្នកស្រុក (រូបខាងក្រោម) ។ ជាទូទៅ ភូមិមូល ជាភូមិបុរេប្រវត្តិ ប៉ុន្តែភូមិមូលមួយនេះ ហាក់មិនមានបន្សល់ទុកនូវភស្តុតាងសំណល់បុរេប្រវត្តិនោះទេ គឺមានតែទួលឡ និងកម្ទេចកម្ទីកុលាលភាជន៍តែប៉ុណ្ណោះ ។
រូបភាពរបស់ លោក ផុន កសិការូបភាពពី Lidarរូបភាពពី Lidar សារុបសេចក្ដី តំបន់ជើងឯក ជាតំបន់ដែលមានមនុស្សរស់នៅយូរមកហើយយ៉ាងហោចណាាស់ក៏ ២.០០០ ឆ្នាំមុនបច្ចុប្បន្នដែរ ហើយបន្តរីកធំធាត់ក្លាយជាតំបន់ឧស្សាហកម្មផលិតកុលាលភាជន៍មួយយ៉ាងធំ និងជាតំបន់មួយដែលមានមនុស្សរស់នៅជាប់មិនចេះដាច់ ។

https://www.goingcolonial.com/top-10-colonial-buildings-phnom-penh/
ផែនទី ប្រវត្តិសាស្រ្ត ភូមិសាស្រ្តនៃ ទន្លេ ៤ មុខ ឬ ទន្លេច្រាបឈាម ចែក ដែនដី ជា ២ គឺ ខាងលិច គ្ប់រគ្រងដោយ រាជវាំង្គ ឧត្តុង្គ ចំណុះសៀម និង ខាងកើតទន្លេមេគង្គ គ្រប់គ្រង ដោយ អណ្ណាម/ យួន។ ទន្លេ បាសាក់ ត្រូវ បានកែប្រែថាជា ទន្លេ ចូវដុក។ វិហារចិន វិហារចាម ស្ថិតនៅ ជ្រោយជ្វា ( ជ្រោយចង្វារ)
ផែនទី ប្រវត្តិសាស្រ្ត ភូមិសាស្រ្តនៃ ទន្លេ ៤ មុខ ឬ ទន្លេច្រាបឈាម