ដោយឡែក សម្រាប់ការធ្វើកំណាយ ចាប់តាំងពីថ្ងៃទី ១៧ ខែមករា រហូតមកដល់ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ទទួលបានលទ្ធផលជាច្រើន ដូចជារកឃើញគូទឹក ដែលមានទំហំ ១២ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ រកឃើញធ្យូង និង បានផ្ញើទៅសហរដ្ឋអាមេរិក ដើម្បីធ្វើការបរិច្ឆេទអាយុកាល ។
មានប្រសាសន៍ក្នុងពេលចុះទៅស្ថានីយភូមិមូលជើងឯកនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មានប្រសាសន៍ថា ការធ្វើកំណាយស្រាវជ្រាវប្រវត្តិសាស្រ្តនេះ ប្រើរយៈពេលជាង ១ ខែ ក្នុងគោលបំណង ដើម្បីប្រមែប្រមូលវត្ថុសិល្បៈទាំងអស់នោះ យកមកថែរក្សាទុកជាទ្រព្យសម្បតិ្ត ដាក់តាំងក្នុងសារមន្ទីរជាតិកម្ពុជា សម្រាប់ទុកបង្ហាញកូនចៅជំនាន់ក្រោយ ឱ្យបានយល់ដឹង និង បានស្គាល់ ព្រោះសម្ភារទាំងអស់នោះ គឺសម្គាល់នូវដួងព្រលឹង អត្តសញ្ញាណរបស់ជាតិខ្មែរ ដែលកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ត្រូវស្គាល់ និង ចូលរួមថែការពារឱ្យបានគង់វង្ស។ លោកជំទាវ រដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ភូមិមូលជើងឯកនេះ មានតែមួយគត់ នៅលើទីតាំងនេះ ហើយការធ្វើកំណាយនេះ មានប្រើប្រាស់បច្ចេកទេសទំនើប ដោយមានម៉ាស៊ីនស្គែនរកវត្ថុសិល្បៈ មាននៅក្រោមដី ៕ (popularkh)
ទីតាំងនីមួយៗនៅកម្ពុជា ភាគច្រើនសុទ្ធតែមានប្រវត្តិដើមរបស់វា។ តួយ៉ាងដូចជាឈ្មោះតំបន់ ស្ទឹងមានជ័យ ទួលទំពូង បឹងទំពុន ទួលគោក មានប្រវត្តិដើមគួរឲ្យចាប់អារម្មណ៍បំផុត ដែលប្រជាជនភាគច្រើនបែបមិនបានដឹង។
១. ស្ទឹងមានជ័យ
ស្ទឹងមានជ័យ ពីដើមមានឈ្មោះថា “ស្ទឹងទទឹងថ្ងៃ” តែប្រហែលជាក្នុងរាជ្យព្រះជ័យចេស្ដាមានសង្គ្រាមរវាងខ្មែរ-យួន កើតឡើង កងទ័ពខ្មែរដែលមានជ័យជម្នះលើទ័ពយួនហើយកាប់យួនស្លាប់ពេញទឹកទើបអ្នកស្រុកហៅកន្លែងនោះថា “អន្លង់ក្បាលយួន”។
ក្រោយពីមានជម្នះហ្លួងព្រះជ័យចេស្ដាបានយាងមកប្រថាប់ឯ “ទួលព្រះស្រី” ( ទួលនេះកាលពីសម័យចតុមុខសម្ដេចព្រះចៅពញាយ៉ាតបានសង់ឱ្យព្រះរាជបុត្រស្រីរាជាគង់នៅ ក្រោយមកក៏ហៅថា ទួលព្រះស្រីរាជា បន្តមកជាទួលព្រះស្រី ហើយក៏ក្លាយជាទួលប្រស្រី ) ហើយទ្រង់ចង់សាងវាំងតូចមួយនៅទីនេះគ្រាន់រំឭកដល់អនុស្សាវរីយ៍នៃការមានជ័យជម្នះ និង មកគង់ម្ដងម្កាល។
រយៈពេលនោះព្រះគ្រូពោធិវាំង ឯក ( វត្តឧណ្ណាលោម ) និង ស្រីស្រឹង្គារមុនី ( វត្តភ្នំដូនពេញ ) ដែលជាជំនិតនៃហ្លួងមានជំនាញខាងច្បាប់ បានមកតែងច្បាប់មួយ។ ច្បាប់នេះទាក់ទងនឹងអាពាហ៍ពិពាហ៍ហៅថាទម្រង់ការព្រះជ័យចេស្ដា និង ខាងច្បាប់ចៅក្រមមួយ។
ពេលនោះឯងទើបព្រះគ្រូពោធិវាំងឯក ទូលហ្លួងថា “ថ្វាយព្រះពរ ! ដីទួលព្រះស្រីនេះចង្អៀតណាស់ បើសព្វព្រះរាជហឫទ័យសូមធ្វើនៅឯបឹងត្បែងវិញ ដ្បិតទីនោះវាទូលាយ”។
ក្រោយមកទើបហ្លួងសម្រេចព្រះទ័យទៅធ្វើវាំងឯបឹងត្បែងវិញ ឱ្យឈ្មោះថា “វាំងបឹងត្បែង” ( វាំងនោះឯងកាលព្រះករុណារាជានុកោដ្ឋ សម្ដេចស៊ីសុវត្ថិ កាលនៅជាមហាឧបរាជទ្រង់សព្វព្រះទ័យទៅតែទីនោះណាស់ កាលនោះឯងបារាំងស្មានថាហ្លួងរត់បាត់តាមពិតហ្លួងនៅឯបឹងត្បែងនេះទេ។
ទើបក្រោយមកចៅពញាភក្ដីសង្គ្រាម ហុក ជាមេទ័ពធំ ទូលហ្លួង (ព្រះជ័យចេស្ដា) ថា “សូមទ្រង់ព្រះមេត្តាប្រោស ស្ទឹងទទឹងថ្ងៃនេះជាទីជ័យភូមិច្បាំងដាច់សាច់កន្លែងនេះចុងក្រោយ” ទើបហ្លួងព្រះជ័យចេស្ដាមានព្រះរាជឱង្ការថា “ណ្ហើយ ! ឈប់ហៅស្ទឹងទទឹងថ្ងៃទៅ ហៅស្ទឹងមានជ័យវិញ” តំណនោះមកទើបជាប់ឈ្មោះមកដល់សព្វថ្ងៃ ។
២. បឹងទំពុន
ឯឈ្មោះ “បឹងទំពុន” ពាក្យទំពុននេះជាងារមនុស្សពូជសូទ្រៈដែលក្នុងនោះមានបីគឺ ទំពុន , ទំលែ , ចម្បងលែ។ ពួកនេះជាអ្នកល្មើសនឹងវិន័យព្រះសាសនាដូចយ៉ាងសង្ឃប្រព្រឹត្តខុសវិន័យជាដើមទើបជាប់ងារជាពលព្រះ។ ពីដើមប្រហែលជាពួកនេះរកស៊ីអីនៅម្ដុំបឹងនេះទើបជាប់ឈ្មោះថា “បឹងទំពុន”មក ប៉ុន្តែសព្វថ្ងៃអស់ហើយ។
៣. ទួលគោក
ឯឈ្មោះ “ទួលគោក” សម្ដេចជួន ណាតមានព្រះបន្ទូលថាពីដើមឱ្យតែទឹកលិចអ្នកទឹកល្អក់ជាដើមនោះ ដែលប្រកបរបរធ្វើស្រែ រែកដី តែងយកគោទៅចងនៅទីទួលនោះទើបជាប់ឈ្មោះថា “ទួលគោក”។
៤. ទួលទំពូង
ឯ “ទួលទំពូង” ទ្រង់មានព្រះបន្ទូលថាកាលទ្រង់នៅជាលោកនេន លោកគ្រូតែងប្រើឱ្យទៅរើសសម្បកទំពូងនៅទីទួលមួយដែលទីនោះហើយគេហៅថា “ទួលទំពូង”។
គួរដឹងថានេះជាការប្រែសម្រួលចេញពី ព្រះសូរសព្ទដើមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ( ខ្សែអាត់សំឡេង ) ដោយលោក គាង សុផែត៕ ប្រភព៖ dermdoung
ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក
ចេញផ្សាយ ថ្ងៃទី 17 ខែ មករា ឆ្នាំ 2019 ភ្នំពេញ៖ គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយការចូលរួមពីមន្រ្តីជំនាញបុរាណវត្ថុវិទ្យាពីរាជបណ្ឌិត្យសភាកម្ពុជាចំនួន៤រូប។
លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញ នៅក្នុងផ្នែកបុរាណវត្ថុវិទ្យាមានលោក ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យា លោក ជ័យ រតនា មន្រ្តីស្រាវជ្រាវ និង កញ្ញា តាកេត ស័កដា មកចូលរួមកំណាយស្រាវជ្រាវបុរាណវិទ្យា នៅស្ថានីយបុរាណវិទ្យាជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គម្រោងកំណាយស្រាវជ្រាវនេះ ជាគម្រោងអនុវត្តរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការជាមួយ រាជបណ្ឌិត្យសភាកម្ពុជា នគរបាលការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ និងមន្រ្តីជំនាញផ្នែកបុរាណវិទ្យា ដែលមកពីមន្ទីរវប្បធម៌គ្រប់ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា តំណាងអជ្ញាធរដែនដី តំណាងក្រុមហ៊ុនជីបម៉ុង មន្រ្តីនគរបាលរដ្ឋបាលមូលដ្ឋាន អ្នកស្រាវជ្រាវអន្ដរជាតិមកពីសាកលវិទ្យាល័យហ្វ្លីនឌ័រ (Flinders University) នៃប្រទេសអូស្រ្តាលី និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សរុបមានចំនួន ១០៨នាក់ ដែលនឹងចាប់ដំណើរការពីថ្ងៃទី១៧ មករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩៕
គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយការចូលរួមពីមន្រ្តីជំនាញបុរាណវត្ថុវិទ្យាពីរាជបណ្ឌិត្យសភាកម្ពុជាចំនួន៤រូប។
ដោយមានការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញនៅក្នុងផ្នែកបុរាណវត្ថុវិទ្យាមានលោក ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យា លោក ជ័យ រតនា មន្រ្តីស្រាវជ្រាវ និង កញ្ញា តាកេត ស័កដា មកចូលរួមកំណាយស្រាវជ្រាវបុរាណវិទ្យា នៅស្ថានីយបុរាណវិទ្យាជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គម្រោងកំណាយស្រាវជ្រាវនេះ ជាគម្រោងអនុវត្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា នគរបាលការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ និងមន្រ្តីជំនាញផ្នែកបុរាណវិទ្យា ដែលមកពីមន្ទីរវប្បធម៌គ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា តំណាងអជ្ញាធរដែនដី តំណាងក្រុមហ៊ុនជីបម៉ុង មន្រ្តីនគរបាលរដ្ឋបាលមូលដ្ឋាន អ្នកស្រាវជ្រាវអន្ដរជាតិមកពីសាកលវិទ្យាល័យហ្វ្លីនឌ័រ (Flinders University) នៃប្រទេសអូស្រ្តាលី និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សរុបមានចំនួន ១០៨នាក់ ដែលនឹងចាប់ដំណើរការពីថ្ងៃទី១៧មករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ RAC Media | ហឿង សុធារស់
ក្រុមបុរាណវិទ្យារកឃើញឡផលិតកុលាលភាជន៍សម័យបុរាណនៅជើងឯក
hongtaingdy, Khmerload
៨ ឆ្នាំមុន 10:05 August 16, 2012
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ទីតាំងស្ថានីយប្រវត្តិសាស្ត្រ ឬទីទួលបុរាណជាច្រើនត្រូវមន្ត្រី ផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជាស្រាវជ្រាវ រកឃើញនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសុទ្ធសឹងតែជាទីតាំងឡផលិតកុលាលភាជន៍ (ក្អម ឆ្នាំង ចានធ្វើពីដី) ពីសម័យបុរាណ មានអាយុកាលរាប់រយឆ្នាំមុន។
មន្ត្រីផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីមន្ត្រីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរអប្សរា បានធ្វើកំណាយរុករកតឹកតាងនានានៅលើ ទីទួលបុរាណទាំងនោះ ចាប់ពីថ្ងៃទី១៣ សីហាមក ។
លោកផុន កសិកា ប្រធានផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈឱ្យដឹងថា ទីទួលប្រវត្តិសាស្ត្រនេះសម្បូរទៅដោយឡផលិតកុលាលភាជន៍កាលពីសម័យបុរាណមានអាយុកាលចំណាស់ ហើយមានទីតាំងស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។ លោកបានចាប់ផ្តើមស្រាវជ្រាវតាំងពីអំឡុងឆ្នាំ២០០០មកម៉្លេះ ដែលពេលនោះរកឃើញឡ
ចំនួន២៣ និងទីទួលប្រាសាទបុរាណមុនសម័យអង្គរ។ ការស្រាវជ្រាវនោះគឺតាមរយៈឯកសាររបស់លោកហ្សង់ បូសលីយេ ជនជាតិបារាំង ដោយលោកបានចងក្រងឯកសារស្រាវជ្រាវ និងបានយកសសរពេជ្រ ព្រមទាំងសិលាចារិកពីតំបន់នោះទៅទុកនៅសារមន្ទីរជាតិភ្នំពេញ ។
លោកផុន កសិកា បន្តថា នៅក្នុងឆ្នាំ២០០៤ ស្រាវជ្រាវរកឃើញឡផលិតកុលាលភាជន៍ចំនួន៦១ និងទីទួលប្រាសាទបុរាណចំនួន
១១បន្ថែមទៀត នៅក្នុងភូមិសាស្ត្រសង្កាត់ជើងឯក និងសង្កាត់ដង្កោ ជាពិសេសគឺបានរុករកឃើញភូមិបុរាណមួយឈ្មោះថា
«ភូមិមូល» ដែលមនុស្សជំនាន់នោះលើកដីជាទំនប់បន្ទាយ និងមានគូទឹកនៅខាងក្នុងព័ទ្ធជុំវិញទៀតផង។ កន្លងមកតាមរយៈការថតរូបភាពពីលើអាកាសឃើញយ៉ាងច្បាស់ពីទ្រង់ទ្រាយភូមិបុរាណនេះ ។
ប្រភពដដែលឱ្យដឹងថា នៅក្នុងឆ្នាំ២០១២នេះ ដោយមានមូលនិធិ Friendsofkhmerculture ជួយទើបការស្រាវជ្រាវបានបញ្ចប់ ហើយពេលនេះលោកដឹកនាំធ្វើកំណាយនៅលើទីតាំងទួលបុរាណចំនួន៣ស្ថិតនៅក្បែរគ្នា ក្នុងគោលបំណងសំខាន់គឺដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធ រចនាបថ ទំហំរូបរាងរបស់ឡ អាយុកាលរបស់ឡ និងការរៀបចំទីតាំង ព្រមទាំងប្រភេទកុលាលភាជន៍។ ក្រោយពេលធ្វើកំណាយនេះរួចមកនឹងយកទៅពិសោធន៍ទើបបានដឹងពីអាយុកាល និងសម័យកាលរបស់ទីតាំងនោះ ។តាមរយៈការរកឃើញអំបែងកន្លងមកដឹងបានថា ជំនាន់នោះអាចមានការជួញដូរ ឬដោះដូរទំនិញនេះទៅដល់តំបន់មួយចំនួនដូចជាតំបន់អង្គរ ឧដុង្គ ស្ថានីយប្រវត្តិសាស្ត្រស្រែអំពិល ក្នុងស្រុកកៀនស្វាយ និងស្ថានីយបុរាណកំភ្លុង នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជាដើម ។
លោកផុន កសិកា ថ្លែងថា ទីតាំងចំនួន៣ដែលកំពុងធ្វើកំណាយនោះ ទីតាំងទី១ត្រូវគេជីកកកាយអស់ហើយ ឯទីតាំងទី២នៅសល់រូបរាងពាក់កណ្តាលប៉ុណ្ណោះ។ ចំពោះទីតាំងទី៣គឺនៅសល់រូបរាងដើមទាំងស្រុង ហើយទីតាំងទី៣នេះក្រុមការងារមានសង្ឃឹមថា នឹងអាចរកឃើញតឹកតាងនានាច្រើន តែពេលនេះទើបតែចាប់ផ្តើមជីកនៅមិនទាន់បានឃើញអ្វីគួរឱ្យកត់សម្គាល់ទេ។
ក្រុមការងារត្រូវប្រើពេល៤សប្តាហ៍ក្នុងការជីកកាយនេះ ដោយមានការចូលរួមពីលោកវៀន វុទ្ធី អនុប្រធាននាយកដ្ឋានបុរាណវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកឆាយ រចនា អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរអប្សរា ព្រមទាំងនិស្សិតបុរាណវិទ្យាបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន៣នាក់ និស្សិតកំពុងសិក្សា៧នាក់ និងប្រជាពលរដ្ឋនៅក្នុងភូមិស្រុកចេក៥នាក់ទៀត ។
លោកប្រធានផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈសំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យចូលរួមជួយអភិរក្សតំបន់ស្ថានីយប្រវត្តិសាស្ត្រទាំងនោះផង ព្រោះវាជាទិន្នន័យដ៏សំខាន់មួយសម្រាប់បំពេញការខ្វះខាតប្រវត្តិសាស្ត្រសម័យមុនអង្គរ ៕
តំបន់ជើងឯក ស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ ចម្ងាយប្រមាណជា ១០ គីឡូម៉ែត្រ តាមបណ្ដាយផ្លូវជាតិលេខ ២ ។ មនុស្សម្នាគ្រប់គ្នាស្គាល់ឈ្មោះជើងឯកនេះថាជា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជាកន្លែងដែលគេសម្លាប់មនុស្សរាប់ពាន់នាក់នៅសម័យកម្ពុជាប្រជាធិបតេយ្យ ។ ក្នុងអត្ថបទដ៏ខ្លីនេះ ខ្ញុំចង់បង្ហាញមិត្តអ្នកអានអំពីសំណល់ប្រវត្តិសាស្ត្រផ្សេងៗ ទៀតដែលមាននៅតំបន់ជើងឯក ដូចជាសំណល់ប្រាសាទសម័យមុនអង្គរមួយនៅក្នុងបរិវេណ វត្តជើងឯក សព្វថ្ងៃ, ឡកុលាលភាជន៍ដែលមានចំនួនច្រើន និងភូមិមូលមួយ ។
វត្តជើងឯកសំណល់វត្ថុបុរាណក្បាច់ត្របកឈូកនៅកាំជណ្ដើរ ជើងទម្រ?ក្បាច់ត្របកឈូកលម្អ?ផ្ដែររចនាបថ កំពង់ព្រះវត្តព្រះបាទជាន់ឯក ឬហៅដោយខ្លីថា វត្តជើងឯក មានទីតាំងស្ថិតនៅ សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ នៅក្នុងបរិវេណវត្តនេះមានបន្សល់ទុកនូវសំណល់បុរាណវត្ថុមួយចំនួនដូចជា ផ្ដែរធ្វើពីថ្មភក់ក្នុងរចនាបថកំពង់ព្រះ (ដើមសតវត្សទី ៨), ក្បាច់ត្របកឈូកនៅកាំជណ្ដើរ, ជើងទម្រ, ថ្មស្រទាប់ និងសន្លឹកសីមាមួយចំនួន ។ នៅក្នុងសៀវភៅរបស់លោក Etienne Aymonier, Le Cambodge: Le Royaume Actuel, Tome I, 1900, ទំព័រ 50 បានសរសេរពីវត្តជើងឯកថា «
វត្តជើងអង ឬជើងឯក, មានសល់សំណល់បុរាណវត្ថុជាច្រើន បំណែកជើងទម្រ និងស៊ុមទ្វារ, ដុំឥដ្ឋដីដុតទំហំ 28 x 16 x 7 cm ជាពិសេស សសរពេជ្ររាងមូលទំហំតូចចំនួនមួយ មិនសូវស្អាត តែមានក្បាច់រចនាគួរឲ្យចាប់អារម្មណ៍ ។ សសរពេជ្រនេះ បច្ចុប្បន្នដាក់តាំងនៅសារមន្ទីរជាតិ ។»
សសរពេជ្រវត្តជើងឯក (សារមន្ទីរជាតិ)
ក្រៅពីប្រាសាទធ្វើអំពីឥដ្ឋ ដែលរលាយបាត់រូបទៅហើយនោះ (អ្នកស្រាវជ្រាវគ្រប់គ្នាជឿថាវត្តបច្ចុប្បន្នសាងសង់ពីលើគ្រឹះប្រាសាទ ដូចដែលយើងឧស្សាហ៍ឃើញនៅតំបន់នានាពាសពេញផ្ទៃប្រទេស) គេក៏ប្រទះឃើញសិលាចារឹកមួយផងដែរ ជាសិលាចារឹកសម័យមុនអង្គរ ចុះលេខបញ្ជីK.426(សូមអានបំណកប្រែសិលាចារឹកនៅតំណភ្ជាប់លេខ ៦ នៅចុងអត្ថបទ) ។ នៅតំបន់ជើងឯក ក៏ជាតំបន់ផលិតកុលាលភាជន៍ដ៏ធំមួយផងដែរ តាំងពីសម័យមុនអង្គរ រហូតដល់សម័យអង្គរ ។
តាមការស្រាវជ្រាវរបស់លោក ផុន កសិកា អ្នកបុរាណវិទ្យាធ្វើការនៅ រាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញឡសារុបចំនួន ៦៧ ឡ ដែលត្រូវបានធ្វើកំណាយស្រាវជ្រាវជាបន្តបន្ទាប់ ។ ជាមួយគ្នានោះផងដែរ ក៏មានអត្ថិភាពភូមិមូលមួយយ៉ាងធំ ដែលសព្វថ្ងៃក្លាយជាវាលស្រែរបស់អ្នកស្រុក (រូបខាងក្រោម) ។ ជាទូទៅ ភូមិមូល ជាភូមិបុរេប្រវត្តិ ប៉ុន្តែភូមិមូលមួយនេះ ហាក់មិនមានបន្សល់ទុកនូវភស្តុតាងសំណល់បុរេប្រវត្តិនោះទេ គឺមានតែទួលឡ និងកម្ទេចកម្ទីកុលាលភាជន៍តែប៉ុណ្ណោះ ។
រូបភាពរបស់ លោក ផុន កសិការូបភាពពី Lidarរូបភាពពី Lidar សារុបសេចក្ដី តំបន់ជើងឯក ជាតំបន់ដែលមានមនុស្សរស់នៅយូរមកហើយយ៉ាងហោចណាាស់ក៏ ២.០០០ ឆ្នាំមុនបច្ចុប្បន្នដែរ ហើយបន្តរីកធំធាត់ក្លាយជាតំបន់ឧស្សាហកម្មផលិតកុលាលភាជន៍មួយយ៉ាងធំ និងជាតំបន់មួយដែលមានមនុស្សរស់នៅជាប់មិនចេះដាច់ ។