Sunday, May 8, 2022

ទំនប់ទឹកអន្លង់ជ្រៃ

ទំនប់ទឹកអន្លង់ជ្រៃ  មានវិសាលភាពផ្ទៃទឹកធំទូលាយ នាំខ្យល់បក់ត្រសៀកៗមកប៉ះកាយា ជាទីមនោរម្យសម្រាប់ទទួលទានអាហារថ្ងៃត្រង់ ដែលវេចខ្ចប់ពីផ្ទះជាលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិ ឬក្រុមការងារនាឱកាសនៃដំណើរកម្សាន្តបុណ្យទានក្នុងខែភ្ជុំបិណ្ឌ និងចុងសប្តាហ៍ផងដែរ។ 

ទំនប់ទឹកអន្លង់ជ្រៃ មានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោកអ្នកអាចចេញពីទីរួមខេត្តកំពង់ស្ពឺ ចម្ងាយប្រមាណ៤៨គីឡូម៉ែត្រ។ ប្រសិនបើជិះហួសតំបន់ទំនប់បន្តិចប្រមាណ៥ ឬ៦គីឡូម៉ែត្រ លោកអ្នកនឹងទៅដល់វាលផ្កាពណ៌លឿងដ៏ស្រស់បំព្រងក្នុងចម្ការអំពៅរបស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់។ ទំនប់អន្លង់ជ្រៃ បានសាងសង់ពីជំនាន់ខ្មែរក្រហម បានប្រែក្លាយជាទំនប់វារីអគ្គិសនីថ្មី តាំងពីឆ្នាំ២០១២ ដែលទួលទំនប់មានប្រវែង ៦,២០គីឡូម៉ែត្រ ហើយផ្ទៃទឹកអាងទំនប់អន្លង់ជ្រៃ នារដូវវស្សាអាចមានផ្ទៃទឹកទំហំប្រមាណ៤៧៩គីឡូម៉ែត្រការ៉េ។ ទីនេះជាប្រភពដ៏សំខាន់សម្រាប់ផ្តល់ទឹកធ្វើកសិកម្ម និងប្រភពផ្ដល់ថាមពលអគ្គិសនីរបស់ស្រុកថ្ពង ផងដែរ។ ក្រៅពីជាទីលម្ហែកាយនោះ ទំនប់ទឹកអន្លង់ជ្រៃ គឺជាទីផ្តល់ថាមពលអគ្គិសនីយ៉ាងសំខាន់សម្រាប់ ប្រជាពលរដ្ឋទូទាំងស្រុកថ្ពង បានប្រើប្រាស់គ្រប់គ្រាន់ ក្នុងរដូវវស្សា តែនៅរដូវប្រាំងវិញ មិនបានគ្រប់គ្រាន់ទេ ដោយសារទឹកតិចពុំអាចផ្តល់ចរន្តខ្លាំងក្នុងការបង្កើតថាមពលអគ្គិសនីដូចរដូវវស្សាឡើយ។ ចំពោះតម្លៃថាមពលអគ្គិសនីមានតម្លៃ៨០០រៀល ក្នុង១គីឡូវ៉ាត់ ខណៈតម្លៃអាចនឹងចុះថ្លៃជាងនេះនៅពេលខាងមុខ។ ក្រៅពីនេះទំនប់អន្លង់ជ្រៃ ក៏ជាទីកន្លែងសម្រាប់ប្រារឰពិធីបុណ្យអុំទូកផងដែរ។ នៅក្នុងខែវិច្ឆិកា ដែលជារដូវកាលប្រារព្ធបុណ្យអុំទូក ជារៀងរាល់ឆ្នាំរបស់ស្រុកថ្ពង គឺភ្ញៀវទេសចរមកលេងយ៉ាងច្រើនកុះករ។ ថ្មីៗនេះ ក៏បានលេចឮព័ត៌មានថា មានក្រុមហ៊ុនឯកជននានា ចង់សហការកែច្នៃតំបន់នេះ ឲ្យក្លាយជាតំបន់រមណីយដ្ឋានកសិ-ទេសចរណ៍ផងដែរ

ទំនប់ទឹក​អន្លង់​ជ្រៃ ទី​លម្ហែកាយ​ដ៏​ប្រពៃ ឯ​ទឹកដី​កំពង់ស្ពឺ ត្រៀម​ស្វាគមន៍​អ្នក​ដំណើរ​ជិត​ឆ្ងាយ រដូវ​បុណ្យ​ភ្ជុំបិណ្ឌក្រុង​ច្បារមនៈ ដោយមាន​វិសាលភាព​ផ្ទៃ​ទឹកធំ​ទូលាយ នាំ​ខ្យល់​បក់​ត្រសៀកៗ​មក​ប៉ះ​នឹង​កាយា តំបន់​ទំនប់​ទឹក​អន្លង់​ជ្រៃ ជាទី​មនោរម្យ​សម្រាប់​ការ​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ ដែល​វេច​ខ្ចប់​ពី​ផ្ទះ​ដាក់​តាម​រថយន្ត ជា​លក្ខណៈ​គ្រួសារ ជួប​ជុំ​មិត្តភក្តិ ឬ​ក្រុម​រួម​ការងារ នា​ឱកាស​នៃ​ដំណើរ​កម្សាន្ត​ធ្វើ​បុណ្យ​ទាន​រដូវកាល​បុណ្យ​ភ្ជុំបិណ្ឌ ក៏​ដូចជា​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ផង​ដែរ។

អមដោយ​ទេសភាព​ជួរ​ភ្នំ មាន​ពពក​រសាត់​យ៉ាង​សក្បុស​ពី​ចម្ងាយ តំបន់​ទំនប់ទឹក​អន្លង់​ជ្រៃ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់​ជ្រៃ ឃុំ​ប្រាំបីមុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ការធ្វើដំណើរ​អាច​ចេញពី​ទី​រួម​ខេត្ត​ចម្ងាយ​ប្រមាណ ៤៨ គីឡូម៉ែត្រ។ ប្រសិនបើ​ជិះ​ហួស​តំបន់​ទំនប់​បន្តិច​ទៀត​ប្រមាណ ៥ ឬ៦ គីឡូម៉ែត្រ អ្នក​ដំណើរ​នឹង​ទៅ​ដល់​វាល​ផ្កា​ពណ៌​លឿង​ដ៏​ស្រស់​បំព្រង​ជា​ចម្ការ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

លោក​គៀត គ​ន្ធា ជា​អ្នកមើល​ប្រចាំការ​មេភ្លើង​នៅ​ទំនប់ទឹក​ទឹក​អន្លង់​ជ្រៃ បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការ​ស្តារ​សាង​សង់​ទំនប់​សល់​ពី​ជំនាន់​ខ្មែរ​ក្រហម​មក​នោះ ឲ្យ​ក្លាយជា​ទំនប់​វា​រី​អគ្គិសនី​ថ្មី​ថា៖ «ទំនប់​វារី​អគ្គិសនី​នេះ សាង​សង់​តាំង​ពី​ឆ្នាំ ២០១២ ដែល​ទួល​ទំនប់​មាន​ប្រវែង ៦,២០ គីឡូម៉ែត្រ ហើយ​ផ្ទៃ​ទឹក​អាង​ទំនប់​អន្លង់​ជ្រៃ នា​រដូវ​វស្សា​អាច​មាន​ផ្ទៃ​ទំហំ​ប្រមាណ​ជា ៤៧៩ គីឡូម៉ែត្រ​ការ៉េ។ ទីនេះ​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ផ្តល់​ទឹក​ធ្វើ​កសិកម្ម និង​ប្រភព​ផ្តល់​ថាមពល​អគ្គិសនី​របស់​ស្រុក​ថ្ពង​ផង​ដែរ»។

លោក​បន្តថា៖ «ក្រៅពី​ជាទី​លម្ហែកាយ​នោះ ទំនប់ទឹក​អន្លង់​ជ្រៃ គឺ​ជាទី​ផ្តល់នូវ​ប្រភព​ផ្តល់​ថាមពល​អគ្គិសនី យ៉ាង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ថ្ពង ប្រើ​ប្រាស់​គ្រប់​គ្រាន់​នៅ​រដូវ​វស្សា តែ​នៅ​រដូវ​ប្រាំង​វិញ​មិន​បាន​គ្រប់​គ្រាន់​ទេ​ដោយសារ​មាន​ទឹក​តិច​ពុំ​អាច​ផ្តល់​ចរន្ត​ខ្លាំង​ក្នុង​ការ បង្កើត​ថាមពល​អគ្គិសនី​បាន​ច្រើន​ដូច​នៅ​រដូវ​វស្សា​នោះ​ឡើយ»។

ចំពោះ​ថាមពល​អគ្គិសនី​វិញ លោក​បាន​បញ្ជាក់ថា មានតម្លៃ ៨០០ រៀល ក្នុង ១ គីឡូវ៉ាត់ ខណៈ​តម្លៃ​អាច​នឹង​ចុះ​ថ្លៃ​ជាង​នេះ​នៅ​ពេល​ខាង​មុខ។

ទោះបី​ពុំទាន់​មានការ​កែច្នៃ​បន្ថែម​ឲ្យ​មាន​លក្ខណៈ​ទាក់ទាញ បែប​ជា​តំបន់​ទេសចរណ៍​លម្ហែកាយ​នៅ​ឡើយ​ក្តី តែ​ទីនេះ​ឃើញ​បណ្តុំ​ទេសភាព​ព្រៃ​ព្រឹក្សា​ចោល​ម្លប់​ត្រជាក់ និង​អាច​សង់​ជា​ក្យូស​លម្ហែ​កាយ​តាម​ទួល​ទំនប់ សម្រាប់​ផ្តល់​សេវាកម្ម​ភ្ញៀវ​មក​កម្សាន្ត​ថត​រូប​លេង និង​ទទួល​ទាន​អាហារ។លោក គៀត គ​ន្ធា ក៏​ប្រាប់​ពី​សក្តា​នុពល​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​លម្ហែ​នៅ​តំបន់​ទំនប់​អន្លង់​ជ្រៃ​នេះ​ដែរ​ថា៖ «សម្បូរ​ទេសចរ​ទាំង​ជិត និង​ឆ្ងាយ ចូល​ទៅ​លម្ហែ​កាយ ទទួល​ទាន​បាយ​វេច​ខ្ចប់​ដាក់​តាម​រថយន្ត ជា​លក្ខណៈ​គ្រួសារ ជួបជុំ​មិត្តភក្តិ ឬ​ក្រុម​រួម​ការ​ងារ នៅ​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ និង​នៅ​ថ្ងៃ​ចុង​សប្តាហ៍ (សៅរ៍ និង​អាទិត្យ) ក៏​សម្បូរ​ទេសចរ​មក​កម្សាន្ត​លេង​ផង​ដែរ»។

លោក​បញ្ជាក់ទៀតថា៖ «ក្រៅពីនេះ ទំនប់​អន្លង់​ជ្រៃ ក៏​ជាទី​កន្លែង​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ដែរ នៅ​ក្នុង​ខែ វិច្ឆិកា ដែល​ជា​រដូវ​កាល​ប្រារព្ធ​បុណ្យ​អុំទូក ជា​រៀងរាល់​ឆ្នាំ​របស់​ស្រុក​ថ្ពង គឺមាន​ភ្ញៀវ​មក​លេង​យ៉ាង​ច្រើន​កក​កុញ។ ថ្មីៗ​នេះ ក៏បាន​លេច​ឮថា មាន​ក្រុមហ៊ុន​ឯកជន​នានា ចង់​សហការ​កែច្នៃ​ឲ្យ​ក្លាយជា​តំបន់​រមណីយដ្ឋាន​កសិ​ទេសចរណ៍​ផង​ដែរ»៕

(កំពង់ឆ្នាំង)៖ ដោយសារការបើកទ្វារទឹកនៅ ទំនប់អន្លង់ជ្រៃ ខេត្តកំពង់ស្ពឺ និងទឹកភ្លៀងធ្លាក់មកជាបន្ដបន្ទាប់ បានធ្វើឲ្យជន់លិចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយសារតែទឹកភ្លៀងធ្លាក់មកខ្លាំង អាជ្ញាធរបានបង្ខំចិត្តបើកទ្វារទំនប់អន្លង់ជ្រៃ ដើម្បីបញ្ចៀសការបាក់ដោយប្រការណាមួយ ដូច្នេះហើយបានធ្វើឲ្យទឹកធ្លាក់មកខាងក្រោម និងជន់លិចផ្លូវជាតិលេខ៥តែម្ដង។ លោកបន្ដថា ប្រសិនបើមេឃនៅផ្នែកខាងលើ បន្តធ្លាក់ភ្លៀង ទឹកជំនន់នេះអាចនឹងលិចផ្លូវជាតិនៅចំណុចខាងលើនេះបន្តទៀត។

Hout Songhak ទាក់ទងនឹងទ្វារទឹកអន្លង់ជ្រៃស្ថិតនៅខេត្តកំពង់ស្ពឺ ត្រូវបានមន្រ្តីធនធានទឹក បានបញ្ជាក់ថា «ទ្វារទឹកនេះ ជាទ្វារទឹកស្វ័យប្រវត្តិ ដែលជាអាងទឹក ទំនប់ ដី មាន ប្រវែង រហូតដល់ ជាង ៦ គីឡូម៉ែត្រ រក្សា ទឹក ទុក បាន ដល់ ជាង ១៥០ លាន ម៉ែត្រ។ នៅពេលណាទឹកឡើងលើស ១៥០លានម៉ែត្រូគូប និងដើម្បីរក្សាតួទំបន់ហ្នឹងបាន កុំឲ្យវាបាក់ដូច្នេះទ្វារទឹកអន្លង់ជ្រៃ ត្រូវបានបើកដោយស្វ័យប្រវត្តិ ដើម្បីបង្ហូរទឹកចេញ ហើយនៅពេលទឹកហូរចេញ និងអាចរក្សាតួទំបន់នេះបានទ្វារទឹកហ្នឹង ក៏ត្រូវបានបិទជាស្វ័យប្រវត្តិដោយខ្លួនឯង»៕

Sorn Sopheak-ស៊ន សុភក្រ្ត ទឹកលិចផ្លូវជាតិលេខ៥ ចាប់ផ្តើមស្រុកហើយ ! ឡានតូចអាចធ្វើដំណើរបាន តែឡានធំឲ្យតាមផ្លូវវៀងស្រុកឧដុង្គ! ទឹកជន់លិចផ្លូវជាតិលេខ៥ ព្រំប្រទល់កំពង់ស្ពឺ និងកំពង់ឆ្នាំង ស្រកហើយ ក្រោយទ្វារទឹកទំនប់អន្លង់ជ្រៃ ត្រូវបានបិទវិញដោយស្វ័យប្រវត្តិ, រថយន្តតូចអាចធ្វើដំណើរបាន, រថយន្តធំធ្វើដំណើរតាមផ្លូវវៀងស្រុកឧដុង្គ


ខេត្តកំពង់ឆ្នាំង :ភ្លៀងនៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃធ្វើអោយស្ថានភាពទឹកមានការកើនឡើងនៅផ្នែកខាងលើគ្រាដែលមន្ទីធន់ធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំងប្រញ្ញាប់ធ្វើការជូនដំណឹងបន្ទាន់ដល់អាជ្ញាធស្រុកសាមគ្គីមានជ័យ.ឃុំ.ភូមិ .ស្តីបើកទ្វារទឹកទាំង៣នៅអាងទឹកអន្លង់ជ្រៃ ត្រូវបានបង្ហូរចុះមកផ្នែកខាងក្រោមមកតាមដង ស្ទឹងក្រាំងពន្លៃ និងឃុំមួយចំនួនជាប់ដងស្ទឹងផ្នែកខាងក្រោមត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដែលអាចនិងជន់លិចផ្នែកខាងក្រោមៗ ។

ប្រធានមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំលោក .ដោកប៊ុនថុន.បានអោយដឹងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះថាអាងទឹកទំនប់អន្លង់ជ្រៃ បានឡើងដល់កម្រិតកំពស់៣ម៉ែត្រ ដល់កម្រិតទ្វារទឹក ដែលត្រូវបានបើកទ្វារទាំងអស់ បង្ហូរទឹកទៅតាមដងស្ទឹងក្រាំងពន្លៃធ្លាក់មកផ្នែកខាងក្រោមៗ ។

មន្ទីធន់ធានទឹកនិងឧុតុនិយមបានជូនដំណឹងដល់រដ្ឋបាលស្រុកសាមគ្គឺមានជ័យឃុំ.ភូមិដែលជាប់ដងស្ទឹងត្រូវបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ដើម្បីត្រៀមបង្ការក្នុងការទប់ស្កាត់ និងផ្សព្វផ្សាយពត៌មាននេះជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង។

ប្រធានមន្ទីធន់ធានទឹកនិងឧុតុនិយមបានបញ្ជាក់អផយដឹងថាការបើកទ្វាទឹកទាំង៣របស់អាងស្តុបទឹកអន្លុងជ្រៃនេះគឺដើម្បីបញ្ជៀសទឹកដែលមានការកើនឡើងដោយសារទឹកភ្លៀងដែលបន្តភ្លាក់មករាល់ថ្ងៃធ្វើអោយទឹកកើនឡើង ។

ប្រធានមន្ទីធនធានទឹកបានអោយដឹងបន្ថែមទៀតថាស្ថានភាពទឹកនៅក្នុងអាងស្តុកទឹកអន្លុងជ្រៃមិនទាន់ដល់កំរិតដែលត្រូវប្រកាស់អោយប្រុងប្រយត្ន័នៅឡើយទេ ។

ដោយឡែកស្ថានភាពទឹកទន្លេនៅស្ថានីយ៍ជលសាស្ត្រមាត់ទន្លេផ្សារក្រោមថ្ងៃនេះមានកម្ពស់៥.៦៩ម៉ែត្របើធៀបនិងឆ្នាំ២០២០ទឹកមានកម្ពស់៥.១០ម៉ែត្រដផយកម្រិតទឹកភ្លៀងបាន៨ស្រុកនិងមានកម្រិត១.២-៤៨ម.ម.៤៨ម.មនៅក្នុងស្រុករលាប្អៀរ ៕

ស្ទឹង នៅកម្ពុជា 
  1. ស្ទឹងកំចាយ (ខេត្តកំពត)
  2. ស្ទឹងកំពង់ក្រសាំង (ខេត្តឧត្តមានជ័យ)
  3. ស្ទឹងក្រាំងពន្លៃ (ខេត្តកំពង់ឆ្នាំង)
  4. ស្ទឹងជីនិត (ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ)
  5. ស្ទឹងជីក្រែង (ខេត្តសៀមរាប)
  6. ស្ទឹងដូនទ្រី (ខេត្តបាត់ដំបង)
  7. ស្ទឹងតាំងក្រសាំង(ខេត្តកំពង់ធំ)
  8. ស្ទឹងប៉ៃលិន (ខេត្តប៉ៃលិន, ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ) ស្ទឹងនេះហូរប្រសព្វគ្នាជាមួយស្ទឹងកុយ និងស្ទឹងកំរៀង ក្នុងតំបន់ប្រទល់ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន និងឃុំកំប្រង់ ខេត្តបាត់ដំបង រួចហូរចូលស្ទឹងបវេល និងបន្តហូរចូលស្ទឹងមង្គលបូរី
  9. ស្ទឹងបរិបូរ(ខេត្តកំពង់ឆ្នាំង)
  10. ស្ទឹងមង្គលបុរី (ខេត្តបន្ទាយមានជ័យ)
  11. ស្ទឹងពោធិ៍សាត់ (ខេត្តពោធិ៍សាត់)
  12. ស្ទឹងព្រែកត្នោត (ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ)
  13. ស្ទឹងព្រះនេត្រព្រះ (ខេត្តបន្ទាយមានជ័យ)
  14. ស្ទឹងរលួស (ខេត្តសៀមរាប)
  15. ស្ទឹងសង្កែ (ខេត្តប៉ៃលិន និងខេត្តបាត់ដំបង)
  16. ស្ទឹងសិរីសោភ័ណ (ខេត្តបន្ទាយមានជ័យ)
  17. ស្ទឹងសៀមរាប (ខេត្តសៀមរាប)
  18. ស្ទឹងសែន (ខេត្តព្រះវិហារ និងខេត្តកំពង់ធំ)
  19. ស្ទឹងស្ទោង (ខេត្តកំពង់ធំ និងខេត្តព្រះវិហារ)
  20. ស្ទឹងស្រែង (ខេត្តឧត្តមានជ័យ និងខេត្តសៀមរាប)
  21. ស្ទឹងស្លាគូ (ខេត្តកំពង់ស្ពឺ)
  22. ស្ទឹងស្វាយចេក(ខេត្តបន្ទាយជ័យ)
  23. ស្ទឹងហាវ (ក្រុងព្រះសីហនុ)
  24. ស្ទឹងអាតៃ (ខេត្តពោធិ៍សាត់និងខេត្តកោះកុង)