Wednesday, August 25, 2021

ប្រភេទ វិនិយោគ

 គោលបំណងនៃការវិភាគ ប្រភេទ វិនិយោគទីនេះ ដើម្បី កុំឲ្យលុយជនជាតិខ្មែរ ហូរចេញទៅក្រៅប្រទេស ច្រើនជាងលុយបរទេស ហូរចូលកម្ពុជា។ មនុស្សមានច្រើនពាន់លាននាក់ ចំណែក លុយឬធនធានមាន របាយមិនស្មើរសាច់ អ្នកខ្លះមានលុយ ១ លានដុល្លា/ម្នាក់ឯង ខ្លះ ១ លាននាក់/១ លានដុល្លា ដូច្នេះបានជា ទាមទារការប្រកួតប្រជែងដណ្តើមលុយ។ និយាយពីការប្រកួតប្រជែង ប្រាកដណាស់ និយាយអំពី ល្បិច​ មេរហ័សដៃ កូនរហ័សភ្នែក ដែលទាមទារ ជនជាតិខ្មែរយើង យល់ អំពីការ រកស៊ី និង ចែកគ្នារស់ ! ព្រោះលើលោកនេះ គេចែកគ្នារស់ដែរ ដូចជា នៅ អាមេរិក ទីផ្សារគួគជេរ Broker Market មានដល់ទៅ ៦០% ខណៈទីផ្សារ Dealer មានតែ ៤០% ឧ. ខ្ញុំជាម្ចាស់មូ៉តូ ត្រូវការលក់តម្លៃ ១០០ ដុល្លា បើខ្ញុំលក់ឲ្យ ហាងម៉តូ គេទិញ ៥០ ដុល្លា ព្រោះហាងមូតូជា Dealer បើខ្ញុំលក់ឲ្យ អ្នកគួគជេរ Broker គេឲ្យខ្ញុំ ១០០ ដុល្លា តែគាត់ចំណេញបាន ២០០ ដុល្លា នៅហ្នឹងមុខខ្ញុំ ដោយសារគាត់ចេះនិយាយប្រូ ចេះរៀបរាប់ ចេះធានា មានសំបុត្បញ្ជាក់ លើកហេតុផល..។ បើសិនខ្ញុំគិតថា ធ្វើបែបនេះ ដូចជា ថោកពេក ចាញ់ប្រាជ្ញាគេ ចឹងខ្ញុំគឺជាមនុស្ស អាត្មានិយម មិនចេះចែកគ្នារស់ !។


ចំណែកការវិនិយោគគ្រប់ផ្នែកផ្សេងៗដូចក្នុងរូបភាពខាងលើ ក័ស្ថិតនៅក្នុងបរិបទនៃទីផ្សារ គួគជេរ កំម្មុយស្យុង និង ទីផ្សារ Dealer and Broker Market ដដែលទេ ដូចជាធ្លាប់បានផ្សាយ អំពីការវិនិយោគលើ៖

  1. ល្បែងទីផ្សារបំណុល BOND Market 👈
  2. គំរូអាជីវកម្ម Network Market 👈
  3. ទីផ្សារហ៊ុន Stock Market 👈