Tuesday, August 10, 2021

អាជីវកម្ម ផលិត ណែម

អាជីវកម្ម ផលិត ណែម Fermented Sour Fish Paste  ដែលភាសាសៀម ហៅថា แหนมหมู  ប្រទេសកម្ពុជា កំពុង​នាំចូល ណែមសាច់ត្រី ណែមសាច់ជ្រូកច្រើនសន្ធឹកសន្ទាប់ពី ប្រទេស​ថៃ ទោះជាកម្ពុជាមានការផលិត ក៍មិនមានចំនួនច្រើន។ ការផលិត ណែមនេះ មានការផ្សព្វផ្សាយផងដែរ តាមបណ្តាញសង្គមនានា តែសំណួរចេញមក គឺជា បើធ្វើស្រួលៗចឹង ហេតុអ្វីកម្ពុជា មិនអាចផលិតណែមបានច្រើនដូច បរទេស? ហេតុអ្វី ណែម ផលិតនៅស្រុកខ្មែរ បែរជាមានតម្លៃ ថ្លៃជាងណែមនាំចូលពីបរទេស? ហេតុអ្វី កម្ពុជា នាំចូលសាច់ណែម ពីវៀតណាម ដែលកម្ពុជា គ្រាន់តែ អង្គុយច្រកសាច់ណែម ដាក់ថង់ ឬ ខ្ចប់ស្លឹកចែកសោះ ប្រកាសថានោះជា ណែម ផលតដោយអ្កកភូមិ នៅបាត់ដំបង ឬ សៀមរាប? ឬ ខេត្តក្រចេះ?  គឺដោយសារតែ សំនួរខាងលើ ទើបខ្ញុំធ្វើការសិក្សាវិភាគ មើលអ្វីដែលកម្ពុជា មិនបានដឹង? អ្វីដែលបរទេសគេ មិនប្រាប់ល្បិចខ្មែរ? ។ អ្នកផលិតណែមនៅស្រុកខ្មែរ លើកឡើងថា តម្លៃណែមខ្មែរ ថ្លៃ គុណ ២ ដងនៃ ណែម នាំចូល ដោយសារ ផលិតពី ត្រី ដែលមានតម្លៃថ្លៃ គឺត្រីរស់ ឬ ត្រីឆ្តោរ ឬ ត្រីធម្មជាតិ មិនអាចផលិតពី ត្រីចិញ្ចឹម ឬ ត្រីគីមិ នាំចូលពីបរទេសឡើយ? គាត់លើកឡើងថា​ ត្រី ១០០ គក ផលិតចេញសាច់ត្រីបានតែ ៤០ គក  នេះជាមូលហេតុណែម ខ្មែរ ថ្លៃ !! ចុះ ៦០ គក ទៀតតើបាត់បង់ទៅណា? 
ខាងក្រោមនេះជា រូបមន្តផលិតណែមដែល រាយការណ៍ ដោយ អ្នកផលិតណែម នៅកម្ពុជា
  1. ចិត​សំបក​រំដេង សម្រាប់​ផ្សំ​គ្រឿង​ធ្វើ​ណែម
  2. សាច់​ត្រី និង​គ្រឿង​ផ្សំ​ដែល​សម្អាត​រួច ត្រៀម​ដាក់​ទុក​សម្រាប់​កិន​ធ្វើ​ណែម
  3. ត្រង​យក​សាច់​ត្រី​ដែល​កិន​រួច​ដាក់​ក្នុង​ធុង
  4. សាច់​ត្រី​ដែល​កិន​រួច គេ​ទៅ​យក​ទៅ​ក្រឡុក​ដោយ​ម៉ាស៊ីន​ដើម្បី​ឲ្យ​ម៉ត់
  5. ដឹក​សាច់​ត្រី​ដែល​កិន​រួច​ដើម្បី​ចែក​ចាយ​ដល់​អ្នក​ច្រក​ស្បោង​នៅ​តាម​ភូមិ
  6. អ្នក​ភូមិ​អង្គុយ​ច្រក​ណែម​សាច់​ត្រី
  7. ណែម​សាច់​ត្រី​ដែល​ច្រក​រួច​រាល់ ត្រូវ​គេ​ដាក់​ព្យួរ​លក់​ក្នុង​ខេត្ត​
ខ្ញុំសូមលើកឡើង ពីការផលិត សាច់ត្រី ដែលជា គ្រឿងផ្សំសំខាន់សម្រាប់ការផលិតណែម នៅបរទេស គឺ
  1. គេប្រើម៉ាស៊ីន លាងសម្អាតត្រី ដោយលាយទឹក កក​ ឬ ទឹកត្រជាក់ ដើម្បីសាច់ត្រី ស្វិត
  2. គេប្រើម៉ាស៊ី ញែក បំបែក ស្បែកត្រី ឆ្អឹងត្រី
  3. ប្រើមា៉ស៊ីនក្រឡុកសាច់ត្រីឲ្យម៉ត់ល្អ
  4. អ្នកបោះដុំ អាច ដឹកសាច់ត្រីទៅចែកលាយឲ្យអ្នក ផលិតណែមតាមភូមិ
  5. សាច់ត្រី នៅប្រទេសថៃ គេអាច លាយ បាយដំណើប ឬ មីសួ ឬ រំដេញ ខ្ទឹមស ស្ករស ប៊ីចេញ...ម្ទេស ឬ ស្បែកជ្រូក..ប្រេងឆា....
  6. គេប្រើម៉ាស៊ីនសង្កត់ សម្ពាធដើម្បី ផលិតជាណែម ដូចជា ប៉ែននំបញ្ចុក
  7. រក្សាទុកក្នុងបរិយាកាសធម្មតា ៣ ថ្ងៃ ដើម្បី ឡើងជូរ ឬ ឡើងមេ រួចប្រមូលដាក់ទូរទឹកកក
តាមការ សិក្សា ដោយប្រៀបធៀប ខាងលើ ឃើញថា បរទេស គេមិនប្រើ ធាតុគីមិ បូរ៉ាក់ ដើម្បីឲ្យ ស្វិត ទុកបាន រយៈពេលយូរឡើយ។ មួយទៀត គេលាយគ្រឿងផ្សំច្រើន ដើម្បីបង្កើនរស់ជាតិ នឹង ចំនួន ឬ បរិមាណផង អាចជាការបេ​​​​​ះប៉ូវ ជាមួយអ្វីដែលបាត់បង់ ដូចជាការលើកខាងលើថា ត្រី ១០០ គក ផលិតជា សាច់ត្រី បានតែ ៤០ គក ដូច្នេះ បើគេលាយជាមួយ មីសួ ម្សៅឆា ពងមាន់..បាយដំណើបផង ទៅជា មានបរិមាណច្រើន និង គីឡូ ឡើងដែរ ! នេះជាពាក្យ Key word ប្រើសម្រាប់ការស្រាវជ្រាវ មានដូចតទៅ
  1. Full automatic stainless Steel fish scaler skin removing machine/fish skinning Peeling machine
  2. Fish skin peeler/Squid skin removing machine
  3. fish skin removing machine
  4. Surimi Processing (Fish Paste)
  5. fish meat separator
  6. Fish Deboner - Fish Meat Bone Separator Machine
  7. Fish Speed Cleaning Machine
  8. small fish gutting cleaning machine.
  9. Fisheries Cleaning
កោះសន្តិភាព រាជ​​ធានី​ភ្នំពេញ ៖ ​ ណែម គឺ​ជា​​អា​ហារ​​មួយ​ប្រភេទ​ធ្វើ​អំពី​សាច់​ត្រី​ឆៅ លាយ​ជា​មួយ​គ្រឿងផ្សំជាច្រើនមុខទៀតមានរស់ជាតិប្រៃ ជូរ ហឹរ ដែលប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវ​ជន យុវនារីនិយមចូលចិត្តបរិភោគដើម្បីបំបាត់​ការជូរមាត់សំរន់​ការ​ឃ្លាន និង​ញ៉ាំ​លេង​ជំនួស​ការ​អផ្សុក ដោយ​សារតែវាមានរស់ជាតិហឹរខ្លាំង ហើយធ្វើអោយអ្នកទទួលទានណែមច្រើនហូរញើសបញ្ចេញ​ជាតិ​ពុលមកក្រៅ ។

បើ​និយាយ​ពី​ណែម ប្រជា​ពល​រដ្ឋ​ភាគច្រើន​សំដៅដល់ណែមដែលផលិតនៅខេត្តបាត់ដំបង ទោះបីជាអ្នកទទួលទានណែម ដែល​ផលិតនៅ​ក្នុងខេត្តស្ទឹងត្រែងមួយចំនួនអះអាងថា មានរស​ជាតិឆ្ងាញ់ជាងណែមដែលផលិតនៅខេត្តបាត់ដំបងយ៉ាងណាក្តី ។ បើលោកអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ​៥ចេញផុតពីទីប្រជុំជនក្នុងរាជធានីភ្នំពេញបន្តិច ចាប់ពីសង្កាត់ព្រែកព្នៅ ក្នុង​ខណ្ឌ​ប្ញស្សីកែវ រហូត​ដល់ស្ពានព្រែកក្តាម ក្នុងស្រុកពញាឭ ខេត្ត​កណ្តាល លោកអ្នកនឹងឃើញប្រជាពលរដ្ឋខ្មែរ​និងខ្មែរអ៊ិស្លាម ព្យួរ​ណែម​ដាក់លក់លាយឡំ​ជាមួយ​​អាហារដដទៃទៀត នៅតាមចិញ្ចើមផ្លូវ​អមសងខាងផ្លូវជាតិលេខ៥ ដែលណែម​ទំាង​នេះ​នំា​មក​ពីខេត្តបាត់ដំបង ។ មិនត្រឹមតែ​ប៉ុណ្ណោះ​ទេ នៅតាមអមសងខាងផ្លូវជាតិ​លេខ​៥ចាប់ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រហូត​ដល់​ទឹក​ដីខេត្តបាត់ដំបង ក៏គេសង្កេតឃើញមាន​ការ​ដាក់​លក់ណែមលាយឡំជាមួយផ្លែឈើ និងអា​ហារ​ជាច្រើនមុខទៀត ដែល​នំាមកពី​ខេត្ត​​បាត់​ដំបង​នេះដូចគ្នា ។ ជួបជាមួយអាជីករលក់ណែមនៅអមផ្លូវជាតិលេខ៥ជិតរង្វង់មូលព្រាបសក្នុងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង អ្នកស្រីហួយ​បាន​ប្រាប់​កោះសន្តិភាពឱ្យដឹងថា គាត់​ប្រកបរបរ​លក់​ណែមនេះរយៈពេល១០ឆ្នំា មក​ហើយ ហើយ​ណែមដែលអ្នក​ស្រីដាក់​លក់​នេះ គឺនំាមក​ពីឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង ។ ចំពោះ​ណែមគឺមានច្រើនប្រភេទ ដូចជា​ណែម​រុំស្លឹកចេក​រុំស្លឹក​កន្ទួត ​និង​ណែមធម្មតា​ហើយ​មានណែមវែង និងខ្លី ។ ក្នុងសម្តីមួយៗ និង​ទឹក​មុខរួសរាយរាក់ទាក់ អ្នកស្រីហួយ បាន​ប្រាប់​បន្តថា ណែម​ដែល​ផលិតនៅក្នុង​ខេត្ត​បាត់ដំបង​មានរស់ជាតិឈ្ងុយឆ្ងាញ់ហើយមាន គុណ​ភាព​ល្អមិនមានដាក់ថ្នំាគីមី ឬក៏ម្សៅមី ដូច​ពាក្យ​ចចាម​អារាមនោះទេ គឺណែមនេះផលិត​ចេញ​ពីសាច់ត្រីសុទ្ធសាធ ហើយត្រីដែលយក​មក​ផលិតជាណែមនេះ គឺនាំមកពីបឹងទន្លេ សាប ។

ទោះជាយ៉ាងណា អ្នកស្រីហួយ បញ្ជាក់​ដែរថា ត្រីដែលយកមកធ្វើណែមនេះភាគ​ច្រើនជាប្រភេទត្រីរ៉ស់មានរស់ជាតិស្វិតឆ្ងាញ់​ពិសា។មិនខុសគ្នាប៉ុន្មានពីការលើកឡើងរបស់អ្នក​ស្រីហួយនោះទេ សម្រាប់អ្នកស្រីសាវឿនអាជី​វករលក់ណែមនៅអមផ្លូវ​ជាតិ​លេខ​៥​បានបញ្ចាក់​ប្រាប់ឲ្យដឹងដែរថា ណែមរបស់គាត់លក់​គឺយក​មកពីម៉ូយដែលគាត់មានទំនុកចិត្ត និងមានគុណ​ភាពល្អ ។

តម្លៃ អ្នកស្រីបញ្ជាក់ដោយធានាទៀតថា បើសិនអតិថិជនទិញយកទៅមានរស់ជាតិមិនឆ្ងាញ់ហើយផុយនោះ គាត់នឹងប្តូរជូនភ្លាម ហើយ​​ថា ថ្ងៃដែលគាត់លក់ដាច់ជាងគេ គឺថ្ងៃមានពីធី​បុណ្យ​​ផ្សេងៗ​ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ​ចូល​ឆ្នាំចិន ។ល។ អ្នក​ស្រីសាវឿន ប្រាប់បន្តថាក្នុង ១០០ណែម ​គឺចំណេញពី២ទៅ៣​ពាន់រៀលហើយថា ក្នុង​មួយ​ថ្ងៃគាត់រកចំណូលពីការលក់​ណែម​នេះ​​បាន ៣០​ម៉ឺនរៀល ឬក៏​ក្រោមនេះតិចតួច ។​

គាត់ក៏សំណូមពរដល់អតិថិជនជួយជាវនូវផលិតផលណែមនេះព្រោះមានគុណភាពល្អហើយមានរស់ជាតិឆ្ងាញ់​សំរាប់បង​ប្អូនដែលចូលចិត្តពិសា ។ដោយឡែកអ្នកស្រីផល្លីជាអ្នកធ្វើណែមផ្ទាល់ និងជាអ្នកលក់ផងនោះបានបញ្ជាក់​ប្រាប់​ពី​របៀប​ធ្វើ​ណែម​ថាណែមដែលគាត់ធ្វើគឺក្នុងមួយថ្ងៃ២០គីឡូក្រាមត្រី ឬច្រើនជាងនេះ​ប្រសិន​បើ​មាន​គេមកបញ្ជាទិញផ្ទាល់ ហើយត្រី​ដែល​គាត់ធ្វើគឺ​ជាប្រភេទត្រីរ៉ស់ ព្រោះត្រីរ៉ស់ មានរស់ជាតិ​ផ្អែម​តិចៗ សាច់ស្វិត និងឆ្ងាញ់ ។

វបៀបផលិតណែម ក្នុងវ័យប្រមាណ៣០ឆ្នាំ អ្នកស្រីផល្លី បាន​ប្រាប់់បន្តថា របៀបធ្វើគឺ 
  1. មុនដំបួង​លាងត្រី​អោយ​ស្អាត 
  2. មុនដំបូងគេ​យក​ត្រីមក​ហូតយកឆ្អឹង ឬបកសំបក 
  3. រួចហើយចម្រោះអោយស្រស់ទឹក
  4. បន្ទាប់មកយកវាទៅកិននឹងម៉ូទ័រ
  5. ហើយយក​ទៅកិនលាយជាមួយគ្រឿង
  6. កិនជាមួយគ្រឿងផ្សំ​ដែល​មាន​ដូចជាម្សៅស៊ុប ខ្ទឹម.ស រំដេង ម្ទេស ប៊ីចេង និងអំបិល 
  7. ហើយយកវាចេញ​ជាគ្រាប់ បន្ទាប់មកចងទុក​រយះពេល​៣ថ្ងៃអាច​ទទួល​ទានបាន។
  8. ចំពោះត្រីដែលគាត់យកមក​ធ្វើក្នុង១០គីឡូក្រាមត្រី គឺបានណែមប្រមាណ ១០០០ពាន់គ្រាប់ ។​អ្នក​ស្រី​បន្ថែមថា បើ​អតិថិ​ជនជាវយកទៅពិសាមិនទាន់អស់ គឺ​អាចយក​ទៅក្លាសេ្សទុកមិនខូចគុណភាពនោះទេ ។
ជួបជាមួយអ្នកផលិតណែមក្នុងភូមិខ្ពប ស្រុកឯកភ្នំផងដែរ លោកហម ថា បានប្រាប់ឲ្យ​ដឹងពីរបៀបធ្វើណែមដែរថា មុនដំបូងគេ​យក​ត្រីមក​ហូតយកឆ្អឹង ឬបកសំបក រួចហើយយក​ទៅលាងទឹកដាក់ទុកឲ្យស្រស់ទឹក ទើប​យក​ទៅ​កិនជាមួយគ្រឿងផ្សំ​ដែល​មាន​ដូចជាម្សៅស៊ុប ខ្ទឹម.ស រំដេង ម្ទេស ប៊ីចេង និងអំបិល ។

ទោះជាយ៉ាងណា ក្នុងវ័យជាង៣០ឆ្នាំ លោក​ហម ថា បានត្អូញត្អែរពីការលំបាក​ក្នុង​ការរកត្រីល្អៗមកធ្វើណែមដើម្បីឲ្យមាន​គុណ​ភាពនិងរស់ជាតិឆ្ងាញ់ ដែលត្រីទំាងនោះ​មាន​ដូចជាប្រភេទត្រីឆ្តោ ត្រីរ៉ស់ ត្រីផ្ទក់ និងត្រី​ឌៀប​នោះជាដើម ។ លោកបន្តថា សព្វ​ថ្ងៃ​លោក​ទិញ​ត្រីចិញ្ចឹមពីប្រទេសថៃយកមកធ្វើ ប៉ុន្តែ​គុណ​ភាពមិនចាញ់គ្នាប៉ុន្មានពីប្រភេទដែល​បាន​រៀប​រាប់ខាងលើនេះ​ទេ។

ស្ថិតក្នុងសំលៀកបំពាក់អាវដៃវែងខោ​ខ្មៅអង្គុយនៅការិយាល័យធ្វើការ ដែលមានឯក​សារជាច្រើនពីខាងមុខ តែមានរបៀបរៀប​ចំ​ទុកដាក់រៀបរយ លោកជាមេភូមិព្រែកខ្ពប បាន​ប្រាប់ឲ្យដឹងថា ប្រជាជនដែលនៅក្នុង​ភូមិ​របស់គាត់ គឺមានចំនួនសរុប២.៩០០​គ្រួសារ។ភាគច្រើនជាប្រជាកសិករហើយក្រៅពីនេះជាអ្នកធ្វើណែម។នៅក្នុងភូមិរបស់គាត់គឺមានប្រជាជនមួយចំនួនចំណាកស្រុកទៅក្រៅប្រទេសផង​ដែរ ដោយសារតែបងប្អូនទំាងនោះគិតថា​ ការ​ងារនៅក្នុងស្រុកគឺប្រាក់កំរ៉ៃមិនគ្រប់គ្រាន់ សម្រាប់​តម្រូវការក្នុងគ្រួសារ ។

ដូច្នេះហើយ​ទើប​ធ្វើអោយពួកគាត់ធ្វើចំណាកស្រុក​ទៅ​ប្រទេសជិតខាង ជាពិសេស​ប្រទេសថៃ ។ ចំពោះ​ប្រជាពលរដ្ឋមួយចំនួន​ដែលមិនធ្វើចំណាកស្រុក ហើយមិនមានមុខ​របរនោះ គឺពួកគាត់ស៊ីឈ្នួល​វេចខ្ចប់​ណែមនៅ​ក្នុង​ភូមិរបស់គាត់ ។លោកមេភូមិខ្ពប​បាន​​បញ្ជាក់​ប្រាប់​ឲ្យដឹង​ទៀតថា មុខរបរណែមនេះ ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋយើងមានការងារ​ធ្វើ​មាន​ប្រាក់​កម្រៃ​សមរម្យ ហើយមិនធ្វើចំណាក​ស្រុកទៅ​ធ្វើការនៅក្រៅប្រទេសទៀតទេ ។ ​លោក​មេភូមិ​ខ្ពបក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ​យើង ជួយជាវនូវផលិតផលណែមនេះ ព្រោះបើ​សិន​ជាយើងគាំទ្រនូវផលិតផលខ្មែរ​យើង​នឹងធ្វើ​អោយពួកគាត់មានការងារធ្វើច្រើន និងបាន​ប្រាក់​ម្រៃខ្ពស់ ហើយក៏មិនចាំបាច់ធ្វើចំណាក​ស្រុកទៅប្រទេសថៃនោះទៀតទេ 

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួន​បាន​លើកឡើងថា ដើម្បីឱ្យផលិតផលណែមនៅ​កម្ពុជាមានគុណភាពខ្ពស់និងរស់​ជាតិ​ឆ្ងាញ់ តាម​ស្តង់ដា និងអាចប្រកួតប្រជែងជាមួយណែម​ដែល​​នំាចូលពីប្រទេសជិតខាង​បាននោះ គប្បី​អាជ្ញាធរជំនាញ​ពាក់​ព័ន្ធ​ត្រូវចុះផ្សព្វផ្សាយអប់រំ​ណែនំាពីរបៀបធ្វើ និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ ​ហើយក្រសួងកសិកម្មត្រូវរកមធ្យោបាយបែប​ណា ដើម្បី​ផ្គត់ផ្គង់​ត្រីក្នុងស្រុកឲ្យបានបរិបូណ៍ ចៀស​វាងអ្នកធ្វើណែម ទិញត្រីចិញ្ចឹមពី​ប្រទេស​ជិត​ខាងមកធ្វើ នាំឱ្យ​ប្រាក់កម្រៃ​​របូត​ទៅ​ដល់​ដៃ​ពលរដ្ឋ​គេ ហើយ​ប៉ះ​ពាល់​ដល់​រស​ជាតិ​ណែម ។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏ដូច​ជាក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ​មួយ​ចំនួនទៀត គប្បីសហការគ្នារកទី​ផ្សារ​ណែម​ទំាង​ក្នុងស្រុក និងក្រៅប្រទេស​ជូន​អ្នក​ផលិត​ណែម ៕

សមាគមសិប្បកម្មផលិតណែមនៅបាត់ដំបងប្តេជ្ញាថា នាំចូលត្រី និង គ្រឿងផ្សំគ្មានលាយសារធាតុបូរ៉ាក់ បាត់ដំបង: ថៅកែត្រីបាត់ដំបងមានវិប្បដិសារី ខណ:ដែលខំទុកចិត្តលើសមត្ថកិច្ចវៀតណាមខំនាំយកប្រហិតត្រីមកបោះម៉ូយ ធ្វើណែម ដែលគ្មានជាតិគីមី ទីបំផុតសុទ្ធតែ (ជាតិបូរ៉ាក់) ប៉ះពាល់ សុខភាពពលរដ្ឋ ត្រូវបានសមត្ថកិច្ចបិទអាជីវកម្មសិប្បកម្មមួយចំនួនធំហើយ កម្មករជាច្រើននាក់ប្រឈមនឹងការដាច់បាយទៀតផង..។

អ្នកស្រី ឃុន ស៊ីហ៊ួយ ជាថៅកែត្រី(ឈ្មួញកណ្តាល)ដែលជាអ្នកផ្គត់ផ្គង់ត្រីសម្រាប់សិប្បកម្មធ្វើណែម នៅបាត់ដំបងនោះ បានផ្តល់ បទសម្ភាសន៍ ជាមួយក្រុមអ្នកយកព័ត៌មានទាំងទឹកមុខក្រៀមក្រំដោយមានវិប្បសារី គ្រាដែលម្ចាស់សិប្បកម្មធ្វើណែម ដែលជាម៉ូយ ត្រីរបស់គាត់ជាច្រើន ត្រូវបានសមត្ថកិច្ច បិទអាជីវកម្ម ក្រោយពីមន្ត្រីជំនាញកាំកុងត្រូល រកឃើញជាតិ (បូរ៉ាក់) នៅក្នុងសាច់ត្រីយកមកធ្វើណែមដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរនោះ។

អ្នកស្រី ឃុន ស៊ីហ៊ួយ បន្តឲ្យដឹងទៀតថា នេះជាកំហុសរបស់គាត់ដែលទុកចិត្តទៅលើតែខាងភាគីវៀតណាម ដោយសម្អាងថា គេមានលិខិតបញ្ជាក់ការត្រួតពិនិត្យរបស់ឡាបូពីប្រទេសវៀតណាមត្រឹមត្រូវ ទើបអ្នកស្រីហ៊ាននាំយកត្រីដាវនោះយកមកបោះឲ្យម៉ូយ ដើម្បីធ្វើណែម ព្រោះបច្ចុប្បន្នត្រីខ្មែរមានការខ្សត់ខ្សោយ។

ទោះយ៉ាងណា ក្រោយពីសមត្ថកិច្ចបិទអាជីវកម្ម សិប្បកម្មធ្វើណែមបាត់ដំបងទ្រង់ទ្រាយធំនោះ ធ្វើឲ្យគាត់មានការពិបាកយ៉ាងខ្លាំង  ព្រោះតែម្ចាស់សិប្បកម្មធ្វើណែម និងកម្មករជាច្រើនប្រឈមទៅនឹងបញ្ហាជីវភាព។

អ្នកស្រីបន្តទៀតថា នៅក្នុងខេត្តដំបងជាពិសេសស្រុកឯកភ្នំ មានសិប្បកម្មធ្វើណែមនេះមិនតិចជាង ៥០កន្លែង ទេ ហើយក្នុង១កន្លែងៗ ប្រើកម្មករ យ៉ាងតិច៤០ទៅ៥០នាក់ លុះពេលជួបបញ្ហាបែបនេះ ធ្វើឲ្យកម្មករអត់មានការងារធ្វើ គ្មានប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ។ រហូតមានអ្នកខ្លះបានធ្វើការចំណាកស្រុកទៅរកការងារនៅប្រទេសថៃទៀតផង។

ជាចុងក្រោយ អ្នកស្រីសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គួរតែកុំបិទអាជីវកម្ម សិប្បកម្មធ្វើណែម ដែលជាញើសឈាម របស់ប្រជាពលរដ្ឋក្នុងខេត្តនេះអី គួរតែទុកឱកាសឲ្យពួកគាត់បើករបររកស៊ី ដើម្បីទ្រទ្រង់ជីវភាពគ្រួសារកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក។

អ្នកស្រីក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យជួយគាំទ្រផលិតផលខ្មែរដូចជួយខ្មែររាប់សិបគ្រួសារឲ្យមានការងារធ្វើដែរ ក្នុងនោះអ្នកស្រីក៏ជួយជំរុញឲ្យគ្រប់ម្ចាស់សិប្បកម្មធ្វើណែមខេត្តបាត់ដំបងទាំងអស់ត្រូវងាកមកយកត្រីនួនចាន់ និងត្រីឆ្តោខ្មែរ ដើម្បីស្តារកិត្តិយសដ៏ល្បីល្បាញរបស់ណែមឆ្ងាញ់បាត់ដំបងឡើងវិញ។

ដើម្បីស្តារ និងកែច្នៃសិប្បកម្មផលិតណែមត្រី ណែមសាច់ជ្រូកឲ្យមានភាពប្រសើរឡើងវិញ អ្នកស្រី ឃុន ស៊ីហ៊ួយ នឹងខិតខំពន្យល់ ដាស់តឿន ជំរុញសមាគមនេះ ឲ្យចេះតស៊ូ និងប្រឹងប្រែងអនុវត្តបន្ត  ហើយសិប្បកម្មទាំងអស់មានអាជ្ញាប័ណ្ណគ្រប់ៗគ្នាផងដែរ។

ជាក់ស្ដែងសមាគមនេះ គឺពិតជាមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវទទួលស្គាល់ ពីនាយកដ្ឋានកាំកុងត្រូល ហើយមានច្បាប់ត្រឹមត្រូវ ដូចបានបង្ហាញខាងក្រោមស្រាប់៕

ថ្មី ថ្មី «ណែមដំបូងគេផ្សំមានលាយអង្ករលីងទៀតផង មិនមែនមានតែសាច់ត្រី និងគ្រឿងទេសទេ ប៉ុន្ដែដោយសាររសជាតិវាមិនសូវឆ្ងាញ់ គេក៏ដកចេញ សល់តែសាច់ត្រីស្រស់ និងគ្រឿងទេសមួយចំនួនប៉ុណ្ណោះ។ បច្ចុប្បន្នណែមត្រូវបានគេឆ្នៃចេញទៅជា ណែម ដែលមានលាយ ស្បែកជ្រូក និងណែមផ្សេងទៀតតាមតែតម្រូវការរបស់អ្នកបរិភោ »។ នេះជាការពន្យល់របស់អ្នកស្រី សេង ថាន។