Saturday, August 14, 2021

ដំណាំ ការ៉ុត

កម្ពុជាជាប្រទេសនាំចូល ការ៉ុត ពីប្រទេស ថៃ និង វៀតណាម។ តម្លៃការ៉ុតនៅ វៀតណាមប្រហែល ១៥០០ រៀល/គក ខណៈតម្លៃនៅ កម្ពុជាប្រមាណ ១២,០០០ រៀល/គក បានន័យថា នាំចូល ១ គក ចំណេញបាន ១០,០០០ រៀល។ ការ៉ុត នៅប្រទេសថៃ តម្លៃប្រមាណ ៩០ បាត/គក ឬ ១០,០០០ រៀល ដែលតម្លៃនេះ មិន ឈ្មួញកម្ពុជា មិនសូវនាំចូលច្រើនដូចនាំចូលពីវៀតណាម។ ហេតុអ្វី ប្រជាជនកម្ពុជា មិនអាច ដាំការ៉ុតបាន? តាមការធ្វើ literature Review ឃើញថា ប្រជាជនកម្ពុជាខ្លះ គិតថា ការ៉ុតពណ៍ស្អាត ធំៗ វែងៗ នាំចូលពី វៀតណាម ជាការ៉ុតប្រើជីគីមីច្រើន ចំណែកការ៉ុតដាំនៅ កម្ពុជា ពណ៍ខ្មៅៗ តូចៗ ជាការ៉ុតធម្មជាតិ ដែលតម្លៃ ប្រមាណ ៣ ដុល្លា/គក នេះជា មុខរបររកស៊ីរបស់ ឈ្មួញនៅកម្ពុជា !។ តាមពិត ការដាំការ៉ុត ត្រូវការពតមាន ដូចជា៖ ការលើករង ប្រទេសគេ មានប្រើម៉ាស៊ីនត្រាក់ទ័រ លើករង raise bed for planting ដូច្នេះ ការ៉ុតគេចុះក្នុងដីបានជ្រៅ មិនជាំទឹក។ ដីដាំការ៉ុត ជាដី ខ្សាច់ ស្អាត ដែលនាំឲ្យការ៉ុត មានពណ៍ស្អាតដែរ !។  ពូជ ការ៉ុត មាន ៤៤ ប្រភេទ វៀតណាម គេររើសយកប្រភេទ សមរម្យ .....

ទិន្ធផលនៅ វៀតណាម គេដាំបាន ៤៥ តោន/ហិចតា ដូច្នេះ គឺ ២គក/ ម២។ តម្លៃ បោះដុំ ការ៉ុតខ្មែរ គឺ ៧០០០ រៀល/គក បើសិន ទិន្ធផល ៤៥ តោន/ហិចតា គឺកសិកិរខ្មែររកបានជិត ៨,០០០ ដុល្លា/ហិចតា ខុសពី វៀតណាម រកបានប្រមាណ  ៩០០ ដុល្លា/ហិចតា !!
  1. ការ៉ុតជាដំណាំហូបមើម 2 រដូវកាល ដែលក្នុងរដូវកាលដំបូងនឹងលូតលាស់ធំធាត់ផ្នែកដើម ស្លឹក និងឫស ចំណែកក្នុងរដូវកាលទីពីរដំណាំការ៉ុតនឹងលូតលាស់ផ្នែកផ្កា និងគ្រាប់(ដាំទុកយកគ្រាប់ធ្វើពូជ)។ លក្្ខណៈរបស់ដើមការ៉ុតជាស្លឹកបន្ទះដែលនឹងដុះលូតលាស់ចេញពីដើម ជាក្រុមដំណាំដែលមានធាងស្លឹកវែង។ ពូជការ៉ុតដែលមានគុណភាពខ្ពស់នឹងមានបណ្ដូលតូច និងមានពណ៌ដូចគ្នានឹងសាច់ ឬមានផ្នែករបស់សាច់ច្រើនជាផ្នែករបស់បណ្ដូល។
  2. កាដាំរដូវកាលទីពីរដើម្បីទទួលផលជាគ្រាប់ពូជនោះ ដើមការ៉ុតនឹងឈរឡើងត្រង់ ផលិតធាងស្លឹកវែងៗប្រវែង 2 – 4 ហ្វុ៊ត នៅខាងចុងមានកញ្ចុំផ្កា ដែលកញ្ចុំដំបូងនឹងដុះលូតលាស់ចេញពីផ្នែកកណ្ដាលរបស់ដើម បន្ទាប់ពីនោះកញ្ចុះដទៃទៀតនឹងដុះលូតលាស់មកតាម។ កាផ្សំលម្អងកេសរធ្វើឡើងបែបផ្សំចម្លង ដែលភាគច្រើនប្រើសត្វល្អិតជាអ្នកជួយផ្សំលម្អងកេសរ។
  3. ការដាក់ដាំ – ការត្រៀមដី ៈ ផ្ទៃដីដែលស័ក្តិសមសម្រាប់ការបណ្ដុះដាំ គួរស្ថិតនៅខ្ពស់ជាងកម្រិតកម្ពស់ទឹកសមុទ្រប្រមាណ 600 – 1,300 ម៉ែត្រ ដីគួរតែជាដីល្បាយលាយខ្សាច់។ មិនគួរដាក់ជីលាមកគោស្រស់ទេ ត្រូវធ្វើការលាយផ្សំ រួចដាក់ហាលថ្ងៃចោលមួយរយៈសិន។ ក្នុងដំណាក់កាលភ្ជួរដីត្រៀមលើកជារង ចូរជីកមុខដីរហូតដល់បែកត្រសុសជម្រៅមិនតិចជាង 40 សង់ទីម៉ែត្រ លើកជារងទំហំទទឹង 1 ម៉ែត្រ អាចដាំបាន 3 ជួរ។ បើជាដីស្អិត ត្រូវតែលាយផ្សំជាមួយជីធម្មជាតិផ្អាប់ 2 គីឡូក្រាម ជាមួយផេះអង្កាម 1 ការ៉ុងដាក់លើផ្ទៃដី 2 ម៉ែត្របួនជ្រុង។ (បន្ថែម ៈ នៅក្នុងផ្ទៃដីដាំដុះ មិនគួរមានកម្ទេចឫសឈើធំៗ ក្រួសថ្មធំៗឡើយ)។ – វិធីដាំ ៈ អាចធ្វើបានដោយវិធីបណ្ដុះគ្រាប់ តែគ្រាប់ពូជការ៉ុតមានទំហំតូច និងទន់ខ្សោយណាស់។ មានការរួចផុតពីការស្អុយងាប់ក្រោយការបណ្ដុះជាកូនត្រឹមតែ 50 ភាគរយប៉ុណ្ណោះ ដូច្នេះគួរនាំយកគ្រាប់ពូជ 3 ចំណែក លាយជាមួយដីខ្សាច់ 1 ចំណែកមុននឹងយកទៅព្រោះ។ ស្រោចទឹកលើរងឱ្យជោកមុននឹងចាប់ផ្ដើមព្រោះគ្រាប់ពូជ ដើម្បីបិទរន្ធដី និងឱ្យដីរួមចូលគ្នាមិនឱ្យគ្រាប់ពូជធ្លាក់ចូលទៅក្នុងដីជ្រៅពេក។ បន្ទាប់ពីនោះបាចជីផ្អាប់ធម្មជាតិលាយផេះអង្កាមរោយតិចៗលើបរិវេណរង ស្រោចទឹកលាយទឹកជីសរីរាង្គ រួចហើយយកចំបើងស្ងួតមកគ្របលើរងមួយជាន់ទៀត។
  4. ក្រោយពីព្រោះគ្រាប់ពូជ ក្នុងរយៈដំបូងនៅពេលដើមមានខ្នាតកម្ពស់ 5 – 7 សង់ទីម៉ែត្រ ចូរដកដើមដែលដុះឡើងញឹកចេញខ្លះ ទុកចម្ងាយពីដើមមួយទៅដើមមួយប្រមាណ 2 – 3 សង់ទីម៉ែត្រ។ រង់ចាំរហូតដល់មានអាយុ 20 ថ្ងៃ កូនការ៉ុតមានខ្នាតកម្ពស់ប្រមាណ 10 – 15 សង់ទីម៉ែត្រ អាចដកបំបែកដាំបានហើយ ចំណែកដើមដែលនៅតូចៗកម្ពស់ត្រឹមតែ 1 – 1.5 សង់ទីម៉ែត្រ គួរដកចោល។ ក្នុងដំណាក់កាលទីពីរ នៅពេលដើមមានអាយុប្រមាណ 40 – 50 ថ្ងៃ ក្នុងដំណាក់កាលនេះអាចដកយកមើមការ៉ុតមកទទួលទានបានខ្លះហើយ។ សម្រាប់ការដកយកទៅបំបែកដាំ គួរដាក់ដាំឱ្យឆ្ងាយពីគ្នា 12 – 15 សង់ទីម៉ែត្រ ហើយថែទាំបំប៉នតរហូតដល់ពេលប្រមូលផល។
  5. – វិធីការថែទាំរក្សាការស្រោចទឹក ៈ ត្រូវឧស្សាហ៍មើលថែស្រោចទឹករៀងរាល់ថ្ងៃ ព្រឹក – ល្ងាច។ ការដាក់ជី ៈ នៅពេលកូនការ៉ុតអាយុបាន 10 – 15 ថ្ងៃ ចូរដាក់ជី 46-0-0 ក្នុងអត្រា 3 ស្លាបព្រាបាយក្នុងផ្ទៃដីមួយម៉ែត្រការ៉េ និងនៅពេលអាយុ 30 ថ្ងៃ ចូរដាក់ជីរូបមន្តស្មើ 16-16-16 ឬអាចប្រើជីសរីរាង្គក្នុងចន្លោះជួរដើមការ៉ុតចំនួន 300 ក្រាមក្នុងផ្ទៃដីមួយម៉ែត្រការ៉េ និងដាក់រៀងរាល់ 20 ម្ដង។ ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ការពារសត្វល្អិតសត្រូវដំណាំដោយទឹកត្រាំស្លឹកស្ដៅ និងទឹកត្រាំជីសរីរាង្គ ដោយត្រូវបាញ់ដាក់ដំណាំរៀងរាល់ 3 – 5 ថ្ងៃម្ដងជាបន្តបន្ទាប់។
  6. – វិធីការប្រមូលផល ៈ ប្រមាណជា 85 – 90 ថ្ងៃ​យើងអាចធ្វើការប្រមូលផលមើមការ៉ុតបានហើយ។ មុនការប្រមូលផល គួរស្រោចទឹកឱ្យដីសើមជោកជាំជាមុនសិន ដើម្បីបង្កើនភាពងាយស្រួលក្នុងការប្រមូលផល បន្ទាប់ពីនោះត្រូវយកដែចាប់បួងស្លឹកទាំងអស់ រួចហើយព្យាយាមដកថ្នមៗជារាងបញ្ឆិត បន្ទាប់មកនាំយកមើមការ៉ុតទៅលាងទឹកសម្អាត ដាក់សំដឹលឱ្យស្ងួត។
  7. ការក្សាទុក មើមការ៉ុត យើងអាចរក្សាទុកក្នុងទូទឹកកកបានយូរប្រមាណជា 1 – 2 ខែ បើសិនបានរុំដោយថង់ជ័រប្លាស្ទិកខ្ចប់ម្ហូបអាហារ៕ ដំណាំការ៉ុតនិងដំឡូងបារាំង នៅខេត្តមណ្ឌលគិរីកំពុងមានតម្រូវការខ្ពស់ នៅលើទីផ្សារក្នុងស្រុក ដោយសារតែវាត្រូវបានចាត់ទុកជាបន្លែសុវត្ថិភាពកំពុងមានការទទួលស្គាល់ ពីអ្នកបរិភោគ ។
  8. តម្លៃ លោក គ្រី ម៉េងឈាង ជាម្ចាស់ចំការនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ អោយដឹងថា លោកទទួលបានជោគជ័យលើការ ដាំការ៉ុតនិងដំឡូងបារាំង នៅលើទឹកដីខេត្តមណ្ឌលគិរី ក្នុងរយៈពេល៣ឆ្នាំមកនេះ ដោយដំណាំមួយមុខៗទទួលបានពី ៨តោនទៅ១០តោនក្នុងមួយរដូវ។ សព្វថ្ងៃនេះ ដំណាំការ៉ុត និងដំឡូងបារាំង ដែលលោកបានដាំក្នុងក្រុងសែនមនោរម្យ ដោយទទួលទិន្នផលច្រើនក៏ដោយប៉ុន្តែគឺមិនទាន់អាចផ្គត់ផ្គង់អ្នកបរិភោគបានគ្រប់គ្រាន់ទេ។ លោកបន្តថា ក្នុងមួយឆ្នាំ លោកអាចទទួលបានផល៤ដង នៅលើផ្ទៃដីជិត២ហិកតា។ ចំពោះបន្លែវិញ លោកដាំសម្រាប់ផ្គត់ផ្គង់នៅតាមទីផ្សារទំនើបនានា នៅរាជធានីភ្នំពេញ ជាមួយនឹងតម្លៃបោះដុំពី៦០០០រៀល ទៅ៧០០០រៀល ក្នុងមួយគីឡូក្រាម ។
  9. វៀតណាម Cà rốt  10.000 đồng/kg បើយោងតាមប្រភពដដែលបានឲ្យដឹងថា កសិករអាចលក់ចេញការ៉ុតមួយគីឡូក្នុងតម្លៃពី ៥០០០ ដុង ទៅ ៨០០០ ដុង ( ០,៣៥ ដុល្លា/គីឡូក្រាម)នេះសម្រាប់តម្លៃក្នុងការលក់នៅដើមរដូវ។ រីឯចុងរដូវតម្លៃការ៉ុតគឺមានការធ្លាក់ចុះនៅសល់ ៣០០០ ដុង ទៅ ៣៥០០ ដុងក្នុងមួយគីឡូក្រាម ( ០,១៥ ដុល្លា/គីឡូក្រាម) ។  ទន្ទឹមនឹងការលក់បានថ្លៃ និងប្រមូលផលបានច្រើនទៀតនោះ សហករណ៍ដាំការ៉ុតក្នុងខេត្ដ ហាយយឿងនេះ អាចរកចំណូលបានប្រមាណ ២០០០ ប៊ីលាដុង (៥០ លានដុល្លារអាមេរិក) ក្នុងមួួយរដូវប្រមូលផល។ 
  10. កម្ពុជា ការ៉ុតខ្មែរ 1គីឡូ 12000រៀល
  11. ថៃ តម្លៃ ៩៥ បាត 95 BTH/KG
  12. ទីផ្សារ មានប៉ុន្មានក៏មិនចេះសល់ដែរ ព្រោះថាឥឡូវភ្ញៀវត្រូវការបន្លែពីធម្មជាតិ នៅខេត្តមណ្ឌលគិរីយើង គឺគាត់មានការទទួលស្គាល់ច្រើន គាត់ចង់បានបន្លែរបស់យើង គឺបន្លែរបស់យើងដាំតាមបែបធម្មជាតិសុទ្ធ និយាយរួមទៅទីផ្សារមិនចេះខ្វះ មានប៉ុន្មានក៍មិនចេះសល់ដែររឿងការ៉ុត ហើយទីផ្សារដំឡូងបារាំងអីហ្នឹង ឲ្យតែមាន គឺមិនចេះសល់ អ្នកទិញម្នាក់ៗត្រូវការច្រើន ហើយអ្នកដាំមានតិច នៅក្នុងខេត្តមានតែខ្ញុំទេដាំច្រើនជាងគេ ហើយម៉ូយខ្ញុំមានច្រើន ខ្ញុំផ្គត់ផ្គង់អត់ទាន់ទៅតាមតម្រូវការទេ» ។
  13. លោកបន្ថែមថា ការធ្វើកសិកម្មលើបន្លែនេះ គឺមានការគាំទ្រដោយមន្ទីរកសិកម្មខេត្ត ដោយបានផ្គត់ផ្គង់ពូជ និងផ្តល់បច្ចេកទេសកសិកម្មបែបទំនើប។ ដូចជា ការដាំបន្លែក្នុងផ្ទះសំណាញ់ ការប្រើប្រព័ន្ធដំណក់ទឹកនិងសាច ការប្រើប្រាស់ជី និងថ្នាំកសិកម្មត្រឹមត្រូវ ទៅតាមបច្ចេកទេសធម្មជាតិ ។លោកបានបន្ថែមថា មន្រ្តីជំនាញរបស់មន្ទីរ ក៏បានចុះបង្រៀនអោយកសិករយើង ចេះសន្សំ និងផលិតជីធម្មជាតិ ដូចជាជីកំប៉ុស ជីអាចម៍មាន់ ជីអង្កាម និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិផងដែរ ។
  14. កត្ដាដែលធ្វើឲ្យប្រជាកសិករក្នុងខេត្ដហាយយឿង អាចរកចំណូលបានច្រើនពីដំណាំការ៉ុតដូច្នេះ ដោយហេតុថា កសិករក្នុងខេត្ដនេះបានប្រមូលគ្នាជាសហករណ៍តែមួួយ និងបង្កើតជា​តំបន់​ដាំ​ដុះ​ផលិតផល​តែមួយ ដោយ​បង្ក​លក្ខណៈ​កម្ចី​ទុន ហើយដាំដុះដោយប្រើបច្ចេកទេសទំនើប។ បន្ថែមពីលើនេះទៀត មានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញយ៉ាងច្បាស់លាស់។ ហើយមូលហេតុដែលនាំឲ្យការ៉ុតនេះលក់បានថ្លៃ ដោយសារតែ សហករណ៍នេះ ដាំ​​តាម​បទ​ដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​នាំចេញ​ទៅ​ជប៉ុន ថៃ ចិន ដែលទីផ្សាយដ៏ធំ៕
  15. ទិន្ធផល សូមបញ្ចាក់ថា ក្នុងរយៈពេលបីខែ ចម្ការរបស់លោក គ្រី ម៉េង ឈាង បាននាំចេញការ៉ុត និងដំឡូងបារាំង បានពី១៥តោន ទៅ២០តោនទៅកាន់ទីផ្សារ ដោយក្នុងមួយគីឡូក្រាមមានតម្លៃពី​៦០០០រៀលទៅ ៧០០០រៀល ដាំលើផ្ទៃដីជិត២ហិកតា ។ ផ្ទៃដីចម្ការដាំបន្លែសុវត្ថិភាពចំរុះរបស់លោក សរុបមានជាង១០ហិកតា បានដាំនូវបន្លែចំរុះដូចជា ៖ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ខ្ទឹមស ស្ពៃក្តោប ស្ពៃបូកគោជាដើម៕
  16. វៀតណាម ហាយ​យឿ​ងជាខេត្ដមួយក្នុងប្រទេសវៀតណាម ដែលមានប្រជាកសិករបានមូលគំនិតគ្នាបង្កើតជាសហករណ៍ដាំការ៉ុតក្នុងផ្ទៃប្រមាណ ១២០០ ហិចតា។ តាមរយៈការចុះផ្សាយរបស់មន្ទីរកសិកម្មខេត្ដ ហាយយឿង បានឲ្យដឹងថាប្រជាកសិករប្រមូលទិន្នផល ការ៉ុតមធ្យម​ប្រមាណ​ពី ៤០​តោន ទៅ ៤៥ ​តោន​ក្នុងមួយហិចតា។ បើគិតជារួមក្នុងផ្ទៃដី ១២០០ ហិចតា សហករណ៍ ហាយយឿង អាចប្រមូលផលបានប្រមាណ ៥០ ម៉ឺនតោនឯណោះ។