Thursday, August 5, 2021

អាជីវកម្ម រថយន្ត

នេះជាទំព័រដែលនិយាយអំពី តម្លៃរថយន្ត ថ្មី ឬ មួយទឹក/ឡានចាស់ បូកតម្លៃ ពន្ធ Tax និងតម្លៃ គយ CIF  (FOB: This stands for ‘Free on Board’ which is the upfront price of the vehicle. It does not include additional costs like shipping, insurance, and inspection fees, among others CIF: This stands for ‘Cost, Insurance, and Freight’. It is the sum of the FOB and other shipping-related costs, including inspection and insurance.) ឧ. ថា រថយន្តមួយគ្រឿង ត្រូវកេប្រកាសលក់តាម Online នៅប្រទេសជប៉ុន ដែលមានពត័មានដូចខាងក្រោម៖
  1. Model and Make = Toyata AiAce 
  2. Year = 2008/8
  3. Model Code = ADFKDH202....
  4. FOB (PRICE) = 4, 000 USD
ដូច្នេះ ដើម្បីនាំចូល គេត្រូវ គណនា នៅតម្លៃ ដើម, តម្លៃ ពន្ធ និង តម្លៃគយ ដូចខាងក្រោមនេះ

  1. រថយន្ត ចាស់ ឬ ថ្មី? អាយុ ០ ទៅ ៣០ ឆ្នាំ មាន Duty 10% និង GST 10% បានន័យថា ១០/១០០ X ៤០០០ ដុល្លា = ៤០០ ដុល្លា។
  2. រថយន្ត មានកង់ប៉ន្មាន? រយន្តហោះនេះ មានកង់ ៤ ដូច្នេះគឺ Duty 5% និង GST 10% បានន័យថា ៤០០០ ដុល្លា + ៤០០ ដុល្លា = ៤,៤០០ ដុល្លា។ (4,000 USD (FOB) + 400 USD = 4,400 USD)
  3. គណនាតម្លៃ GST (Here is the computation of the GST: 10/100 x 4,400 USD = 440 USD) 
  4. គណនាតម្លៃ ពន្ធ និង គយ គឺ The total amount payable will be: 400 USD (Duty) + 440 USD (GST) = 840 USD 
  5. ការគណនាតម្លៃ ពន្ធ និង គយ សរុប Now, we’ve determined that the total duty and tax charges amounts to 840 USD. We will now add that to the CIF. The overall expenditure will be: 840 USD (Taxes) + 4,920 USD (CIF) = 5,760 USD
ដូច្នេះ រថយន្តខាងលើនេះ តម្លៃដើម គឺ ៤០០០ ដុល្លា បូកតម្លៃ ពន្ធ ៨៤០ ដុល្លា និង តម្លៃគយនៅកំពង់ផែ ៤,៩២០ ដុល្លា = ៩,៧៦០ ដុល្លា។ នេះមិនទាន់គិតតម្លៃ ឈ្នួលដឹកតាមកប៉ាល់ រថយន្ត Container 


តាមរូបភាពខាងលើ យើងអាចដឹងថា ទម្រាំក្លាយជាកម្មសិទ្ធ លើរថយន្ត ១ គ្រឿង តើយើង ជាអតិថិជន ជាអ្នកប្រើប្រាស់ ត្រូវ ប្រឈមបញ្ហាអ្វីខ្លះ? ខុសពី អ្នកលក់ គេគ្មាន ហានិភ័យឡើយ !!! ឧ.ដូចជា៖
  1. ការបង់រំលោះ--អ្នកលក់ គេដាក់លក្ខណៈថា ត្រូវបង់លុយជាមុន ៣០% បើសិន រថយន្តតម្លៃ ៣០,០០០ ដុល្លា យើងបង់លុយជាមុន  តែ ៩,០០០ ដុល្លា ដូច្នេះ អ្នកទិញ នៅជំពាក់គេ ២១,០០០ ដុល្លា តើយើងមានលទ្ធភាពបង់ឲ្យគេប៉ុន្មានឆ្នាំ? ជាធម្មតា ក្រុមហ៊ុន​ទាមទារឲ្យបង់ ៣ ទៅ ៦ ឆ្នាំ ដើម្បីបាន លុយច្រើន។ សួរថា អ្នកលកខាតទេ? គឺមិនខាងឡើយ ព្រោះ តម្លៃ បង់មុន ៣០ % គឺជាតម្លៃដើម ចំណែកការបង់ថែម ៦ ឆ្នាំ គឺជាតម្លៃចំណេញ ! នៅមានសេវាកម្មជួលជុល ថែទាំ ដែលថ្លៃជាង​ខាងក្រៅ ២០០%-- ដើម្បីងាយយល់ សូមមើលឧទាហរ៍ ស្តីពី ទូរស័ព្ទវិញម្តង់ គឺ ម៉ាក់តែ ១ ដួចគ្នា ៤ គ្រឿង កម្លាំងរែម​ដូចគ្នា....ខុសតែ ពណ៍១ មុខគត់ តម្លៃពណ៍ខ្មៅ ៦១៧ ដុល្លា, ៧៥៨ ដុល្លា, ៨៣២ ដុល្លា, ៨៤៦ ដុល្លា រាប់ចុះពី ពីខ្មៅ គ្រីស្តាល់ Midnight  Black , Aurora គេយក ទូរស័ព្ទ ១ គ្រឿងចេញមក ប្រកាសតម្លៃ ៩០០ ដុល្លា គេតម្រូវឲ្យ កក់មុន ៣០% ស្មើរនឹង ២៧០ ដុល្លា មានន៍យថា តម្លៃដើមនាំចូលទូរស័ព្ទ គឺ ៧១៦ ដុល្លា ឬ ៩០០ ដុល្លា - ៧១៦ ដុល្លា ឃើញគេចំណេញ ២៨០ ដុល្លា/ គ្រឿង អីចឹងបានជាគេឲ្យយើង កក់មុន ២៧០ ដុល្លា !!! បន្ទាប់គេឲ្យយើងបង់លុយ ៦ ខែ ទៀត គឺជា ១០០ ដុល្លា..រាល់ខែ ។ 
  2. កម្ចី Loan រថយន្តជាធម្មតា ថោកណាស់ តម្លៃនៅរោងចក្រតែ ៣០,០០០ ដុល្លា/គ្រឿង ជារថយន្តអស់ទំនើបបំផុត ចុះម៉េចបានជា អ្នកមានលុយ គេថា ឡានគេតម្លៃ ២០ ទៅ ៣០ ម៉ឺនដុល្លា? បើយើងយកលុយសុទ្ធ ៣០,០០០ ដុល្លា ទៅទិញ ក៍គេមិនលក់ឲ្យដែរ នេះជាច្បាប់រដ្ឋ ព្រោះ ត្រូវបង់ ១៥០% បង់អាករ បន្ថែម ១៥% នៅតម្លៃ គយ?  ដែលរថយន្តត្រូវចំណាយ ថែម ៤០,០០០ ដុល្លាទៀត ទៅជា ៧០,០០០ ដុល្លា កត្តានេះ បង្ខំ យើង ត្រូវពឹង ធនាគារ ដែលធនាគារនេះ រកស៊ីជាមួយ ម្ចាស់ រថយន្ត តែ យើងមិនមែនជាម្ចាស់រថយន្តទេ ព្រោះលុយ គឺធនាគារគាត់ទៅចរចារជាមួយ ម្ចាស់ក្រុមហ៊ុនរថយន្ត ដោយបង់ជំនួសយើង។ ពេលនេះ យើង មិនមែនជំពាក់គេ ៣០,០០០ ដុល្លាទេ គឺជំពាក់គេជិត ១០០,០០០ ដុល្លា នៅគេគិតប្រាក់ចំណេញ ពន្ធផ្លូវ ពន្ធ......សរុបទៅ ឡានទំនើប ពិតជាមានតម្លៃ ២០ ទៅ ៣០ ម៉ឺនដុល្លាមែន !!
  3. ជួល Leasing ឧ.​តម្លៃរថយន្ត គឺ ២៨,៦៣៣ ដុល្លា អតិថិជនបង់ឲ្យម្ចាស់ឡាន ៣៦០ដុល្លា/ខែ ក្នុងរយៈពេល១ ឆ្នាំ អស់ ៤,៣២០​ដុល្លា គុណ  ៣ ឆ្នាំ អស់ជាប្រាក់ចំនួន ១២,៩៦០ ដុល្លា រហូត ៦ ឆ្នាំ អស់ ២៥,៩២០ ដុល្លា សូរថា គេធ្វើបែបនេះខាត? ចម្លើយថាមិនខាតទេ ព្រោះគេទាមទារលុយ កក់ ៣០% មុន បើទោះ កន្លែងខ្លះគេមិនយក លុយកក់ តែ គេយកថ្លៃ ធានារាប់រង Insurance ថ្លៃថែទាំ ថ្លៃសេវាជួលសជុល ដែលតម្លៃខ្ពស់ជាង ទីផ្សារដល់ទៅ ២០០% ដូចជា ខូចអាគុយ ១ គ្រាប់តម្លៃ ១០០ ដុល្លា នៅផ្សារ តែអាគុយក្រុមហ៊ុនតម្លៃ ៣៥០ ដុល្លា !! សូម្បីប្រាក់ខែ បុគ្គលិក...ក៍គេបញ្ចូលមកក្នុងតម្លៃ អាគុយដែរ !!​
  4. ទិញឡានថ្មី Buying New Car នៅកម្ពុជា ទីផ្សាឡានថ្មីមាន ១០% ចំណែកឡាន ១ ទឹកមាន ៩០% មូលហេតុ គឺ ឡានថ្មីនៅបរទេសតម្លៃ ខ្ពស់ ដូចជា រថយន្ត ម៉ាក អា តម្លៃ  ៣០,០០០ ដុល្លា បូកពន្ធ បូកគយ...តម្លៃឡើងដល់ ១០ ម៉ឺនដុល្លា ដែលពេលខ្លះគេចែក វិភាគ រកឃើញថា តម្លៃខុសគ្នាប្រមាណ ២០,០០០ ដុល្លា/ ៥ ឆ្នាំ-- ឆ្នាំទី ១ ស្មើរ ១០០% ឆ្នាំទី ២ តម្លៃចុះ  ៧៥% ឆ្នាំទី ៣ តម្លៃចុះ ៥០% ឆ្នាំទី ៤ តម្លៃចុះ ៤៥% ឆ្នាំទី ៥ តម្លៃឡានចុះ ៤០ % ដូច្នេះ តម្លៃឡានថ្មី ៣០,០០០ ដុល្លា ខណៈ ឡានជជុះ ទំនើបដូចគ្នា តម្លៃ ១០,០០០ ដុល្លា បើសិនគេជួសជួល អស់ ១៦,០០០ ដុល្លា ជិះ ៥ ឆ្នាំទៀត លក់វិញ បាន ចន្លោះ ១២,០០០ ទៅ ១៤,០០០ ដុល្លា ! នេះជាមួលហេតុ គេមិនទិញ ឡានថ្មី !! 
  5. ទិញឡានចាស់ Buying Used Car/ Second Hand Car បញ្ហាត្រង់នេះ គឺ ឡានចាស់ ស៊ីសាំងច្រើនជាងឡានថ្មី តម្លៃធានារាប់រងច្រើនជាងឡានថ្មី ឡានចាស់ សុទ្ធតែ បុក ក្រឡាប់ ដូច្នេះ មិនសូវមាន ប្រព៍ន្ធសុវត្ថិភាព និង​ ការការពារការបំពុលបរិស្ថាន​ ប៉ុន្តែ តម្លៃ និង គុណភាព ជាជម្រើស ដ៍ប្រសើរ ! រថយន្តចាស់ នៅអាមេរិក អាយុ ២០ ឆ្នាំ រថយន្តចាស់នៅ អគ្លេសច្បាប់គេកំណត់អាយុ ១៥ ឆ្នាំ  ឡានចាស់នៅជប៉ុន ពេលខ្លះ ផលិតឆ្នាំ ២០២០ !!! សួរថា គុណភាព ល្អជាងទេ រថយន្តថ្មីផលិតនៅ ថៃ វៀតណាម ម៉ាឡេ ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពិន ??? !!
  6. ទិញឡាន ២ កាំបិត/ឡានកាប់សាច់ៈ ប្រទេសនានានិយមនាំចូលឡាន កាត់ ២ កំណាត់របស់ជប៉ុន ព្រោះឡានថ្មី ផលិតឆ្នាំ ២០១៨ បើសិននាំចូល ពន្ធខ្ពស់ តម្លៃគយ ខ្ពស់ ដូច្នេះ គេបញ្ជាឲ្យកាត់ជា កំណាត់ Half Cut Car  នាំចូលជាគ្រឿងបន្លាស់ ពេលចូលដល់ប្រទេសណាមួយ គេយកលេខ Serial Number មកបើកមើល ឃើញលេខ ប្រទេស ឆ្នាំផលិត..ពណ៍​លេខ កូដ ថ្នាំ...ពេលនោះគេ ផ្គុំឡើងវិញ ទៅជាឡាន ហ្សីន ថ្មីសុទ្ធ អាចលក់បានតម្លៃខ្ពស់ផង និងអាច ឲ្យគេបង់ពន្ធក្លែងក្លាយ តែជាការឃុបឃិត ស៊ីលុយពន្ធ ព្រោះឡាននេះ គ្មានក្នុងបញ្ជីនាំចូលឡើយ ៕
ហេតុអ្វីរថ​យន្ត​មួយ​ទឹក មាន​ទីផ្សារ​ល្អ​ជាង​រថយាន្ត​ថ្មី? ទីផ្សារថយន្តនៅប្រទេសកម្ពុជាយើង ដូចជាមាន ភាព​កើន​ឡើង​ខ្ពស់ តាម​រយៈ​កំណើន​សេដ្ឋកិច្ច​ដែរ ដោយ​ប្រជាជន​ដែល​មាន​ជីវភាព ធុន​មធ្យម​ក្តី ក៏អាច​មាន​លទ្ធ​ភាព​ក្នុង​ការទិញ រថយន្តមកធ្វើជាម្ចាស់ កម្មសិទ្ធ​ផង​ដែរ។ យ៉ាងណាមិញ ទីផ្សាររថយន្តនៅស្រុកយើង វាប្លែកពីប្រទេសដទៃត្រង់ថា ប្រជាជនយើង និយម​ប្រើប្រាស់ រថយន្តមួយទឹក សល់ពីប្រទេសក្រៅ ជាជាងទិញរថយន្តថ្មីមកប្រើប្រាស់ ដែលនេះ​បង្កប់​នូវ​ចំងល់​ជាច្រើន។ ខាងក្រោមនេះ អាចជាហេតុផលមួយចំនួន ដែលប្រជាជនយើង មានទំនោរ​ទៅ​ជ្រើស​យក រថយន្ត​មួយ​ទឹកស៊េរី ចាស់ រឺល្មម ជាជាងជ្រើសរើសយក ស៊េរីថ្មី៖ដោយសារអត្រាប្រាក់ចំណូល របស់ប្រជាជនកម្ពុជាយើង ស្ថិតនៅលំដាប់មធ្យមនោះ ហេតុដូច្នេះហើយ គ្រួសារនីមួយ អាចចំណាយប្រាក់ចន្លោះពី 8000 ​ទៅ 15000 ដុល្លារប៉ុណ្ណោះ សម្រាប់ការទិញរថយន្ត។ ថវិកា​ប៉ុននេះ យើងមិនមានជម្រើសទិញរថយន្តថ្មី ណាមកប្រើប្រាស់ឡើយ ពោលបានត្រឹមរថយន្ត មួយ​ទឹក​ស៊េរីខ្ទង់ឆ្នាំ 2000 ប៉ុណ្ណោះ។
  1. ពន្ធនាំចូល បើយើងនិយាយអំពីតម្លៃរថយន្ត វាថ្លៃដោយសារតែពន្ធនេះឯង ព្រោះប្រទេសយើងគ្មាន​រោងចក្រ ផលិត​រថយន្ត​​ក្នុងស្រុកនោះទេ ហើយពន្ធនាំចូល ពីប្រទេសក្រៅគឺខ្ពស់ អាចដល់ប្រហែល 145% ឯណោះ សម្រាប់​ស៊េរី 2017។ ដោយឡែកសម្រាប់ស៊េរីឆ្នាំទាបៗ និងមួយទឹកវិញ ពួកវាមានអត្រាពន្ធទាបជាង ដែល​នេះវាជួយសន្សំសំចៃខ្ពស់ ទៅដល់អ្នកប្រើប្រាស់។
  2. លោកសុខ រឹទ្ធីសៅ អ្នកនាំចូលរថយន្តមួយទឹកនៅកម្ពុជាបានឱ្យដឹងនាព្រឹកថ្ងៃទី១ មិនានេះថា តម្លៃឡានមួយទឹកពិតជាឡើងថ្លៃមែន តែក៏មានប្រភេទរថយន្តខ្លះចុះថ្លៃដែរ ក្នុងនោះឡើងជាងមុន សម្រាប់រថយន្តផលិតឆ្នាំ២ឥ០៦ចុះក្រោម នឹងឡើងថ្លៃខ្ទង់២ទៅ៣ពាន់ដុល្លារដែរ បើធៀបជាមួយនឹងឆ្នាំមុន ឆ្នាំ២០២០ ។លោកបន្តថា បើរថយន្តផលិតនៅឆ្នាំ២០០៧ទៅ២០០៩ ចុះថ្លៃវិញប្រហែល២ពាន់ដុល្លារអាមេរិក ហើយសម្រាប់ឡានផលិតនៅឆ្នាំ២០១០ មានខ្លះចុះថ្លៃរហូតដល់៥ពាន់ទៅ៦ពាន់ដុល្លារក៏មានដែរ។ ចំណែកឡានរថយន្តឡិចស៊ីស៤៧០ ផលិតឆ្នាំ២០០៦ចុះក្រោម គ្រាន់តែសាច់ពន្ធឡើងថ្លៃខ្ទង់៥ពាន់ដុល្លារអាមេរិកទៅហើយ។
  3. គ្រឿងបន្លះ និងភាពងាយស្រួល ក្នុងការលក់ចេញ រថយន្តស៊េរីល្មមៗ ងាយស្រួលស្វែងរកគ្រឿងបន្លាស់ ខូចមិនចំណាយលុយច្រើន ស្រួលជួសជុល ជិះមិន​សូវ​ស្តាយ ហើយក៏ងាយលក់ចេញជាង រថយន្តថ្មីផងដែរ។ វាខុសពីរថយន្តថ្មី ដែលអ្នកប្រើប្រាស់ បារម្ភ​ទៅ​លើ​គ្រឿង​បន្លាស់ និងលុយខាត ពេលលក់ចេញ។តម្រូវការរថយន្តទំនើបនៅ​មានកម្រិត ប្រជាជាជនកម្ពុជាយើងមួយចំនួនធំ នៅមិនទាន់ត្រៀមខ្លួនដើម្បី ធ្វើជាម្ចាស់រថនយន្តស៊េរីទំនើប ដែល​មាន​បច្ចេក​វិទ្យាខ្ពស់ ក៏ដូចជាស្ទុះ និងបើកបរបានលឿននៅឡើយទេ។
  4.  តម្រូវការភាគច្រើន គឺរថយន្ត​ដែល​ត្រឹម​ជិះបាន ធន់ ស៊ីសាំងតិច តែប៉ុណ្ណោះ មិនចាំបាច់ទំនើបណាស់ណាឡើយ។ នៅមានហេតុផលតូចៗជាច្រើនទៀត ដែលធ្វើអោយប្រជាជនយើង មានទំនោរប្រើប្រាស់រថយន្ត មួយទឹក​ស៊េរី​ចាស់ៗ ជាជាងទិញយក រថយន្តស៊េរីថ្មីមកប្រើប្រាស់។ យ៉ាងណាមិញ ការប្រើប្រាស់រថយន្ត មួយ​ទឹក​មិន​មែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ ព្រោះអីពួកវាភាគច្រើន មិនមានសុវត្ថិភាព ក្នុងការប្រើប្រាស់ ហើយ​ស៊ីសាំង ក៏ដូចជាប៉ះពាល់ខ្ពស់ ទៅដល់បរិស្ថាន ហើយរថយន្តមួយចំនួន ជារថយន្តដែលធ្លាប់បុក រឺរថយន្ត​ផ្គុំ​តួឡើងវិញផងដែរ ដែលអាចបង្ករជាបញ្ហាបាននៅពេលប្រើប្រាស់។
  5. វិធីលក់ រថយន្ត៖  ​ប្រភេទរថយន្ត​បាន​ដាក់​លក់​ នៅ​ Sago Auto ចម្បង​​គឺ​រថយន្ត​ដែល​ឆ្លង​កាត់​ការ​ប្រើ​​ប្រាស់​ ដែល​មាន​តម្លៃ​ប្រហែល​៣០០​លាន​​ដល់​១​ពាន់​លាន​ដុង​ សម្បូរបែបទៅ​ដោយ​​ម៉ូដ ​និង​ប្រភេទរថយន្ត​​​ផ្សេង​គ្នា​ដូចជា ​​រថយន្ត​៤​កៅអី​​ ​ ៧​កៅអី​ រថយន្ត​បែប​​​រថយន្ត​ធុន​ត្រា​​...។ល។ ​របស់​ក្រុម​ហ៊ុន​ជាច្រើន​។ រថយន្ត​ទាំង​អស់​សុទ្ធតែមាន​ម្ចាស់​​​ឈរ​​ក្បែរ​បកស្រាយ ​ពី​ប្រវត្តិ​រថយន្ត​ឲ្យ​អតិថិជន​បាន​ដឹង​​។​ ភាព​ស្មោះត្រង់​ក្នុង​ការ​ជួញ​ដូរ​​ ពិភាក្សា​ផ្ទាល់​រវាង​អ្នកទិញ​​និង​អ្នក​លក់​ ជាមួយ​សេវាកម្ម​ថែទាំ​ជំនាញ ទីផ្សារ​​​រថយន្ត​បែប​ថ្មី​នេះ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​​កាន់តែ​ទាក់ទាញ​មនុស្ស​គ្រប់​គ្នា។​ បង​ ហឿ​វៀត​ហុង (Hua Viet Hung) អតិថិជន​ម្នាក់​មកទិញ​រថយន្ត​ចែក​រំលែក​ថា​៖ “​​ងាយ​​​ស្រួល​ណាស់​  ពីព្រោះ​យើង​ទិញរថយន្ត​មិនឆ្លងកាត់​នរណាទាំងអស់​ ទិញ​ផ្ទាល់​ពីម្ចាស់​​រថយន្ត​និង​តម្លៃ​រថយន្ត​​នៅទីនេះ​​គាប់ចិត្តអ្នក​ទិញ​ គាប់​​ចិត្ត​លក់​។ នេះ​ជា​ទម្រង់​​​រូបភាព​មាន​ប្រយោជន៍ឲ្យ​ភាគីទាំង​ពី ​។ឃើញ​នូវ​​គុណ​ប្រយោជន៍​នៃ​ទីផ្សាររថយន្ត​​នេះ ក្រុម​ហ៊ុន​រថយន្ត​ដូច​ជា​ Honda, Kia, Mazda, Hyundai ក៏​បាន​ចូល​រួម​​ទីផ្សារ​ ជួល​យាន​ដ្ឋាន​​រថយន្ត​ ដើម្បី​តាំង​បង្ហាញ​ប្រភេទរថយន្ត​ថ្មី​របស់​ខ្លួន​។ បងដាំង​ម៉ុង​ហ្វឹន​ (Dang Mong Hung) អគ្គនាយករង​ក្រុម​ហ៊ុន​ Sago Auto ឲ្យដឹង​៖ “អតិថិជន​មក​ទស្សនា​ ឬជួញ​ដូរ​រថយន្ត​គាប់ចិត្ត​និង​ទុក​ចិត្ត​​​យ៉ាងខ្លាំង​ នៅ​ទម្រង់​រូបភាព​ទីផ្សារ​រថយន្ត​របស់​យើង​ខ្ញុំ​។ ក្នុ​ងអនាគត​ យើង​ខ្ញុំ​នឹង​បើក​បន្ថែម​សាខា​នៅ​ក្រុង​​ហាណូយ​ ដាណាំង (Da Nang) កឹន​ធើ (Can Tho) ដើម្បី​ឆ្លើយ​តប​​តម្រូវ​ការ​របស់​អតិថិជនជាងនេះ​ទៅ​ទៀត​ ​​។​
  6. ទីផ្សារ​រថយន្ត​ពិសេស​នេះ​ មាន​ទាំង​ក្រុម​បច្ចេកទេស​​មាន​ថ្វីដៃ​ខ្ពស់​ ពិនិត្យ​គុណភាព​រថយន្ត​។ បើ​អ្នកទិញ​មុន​យល់​​​ច្បាស់​ពី​រថយន្ត​ ពួកគេ​អាច​ពឹង​​បុគ្គលិក​របស់​ទីផ្សារ​រថយន្ត​ប្រឹក្សា​អំពី​ប្រភេទរថយន្ត​ ពិនិត្យ​រថយន្ត រថយន្ត​​​ណា​នៅ​ល្អ​ ដើម្បី​សមស្រប់​ជាមួយ​តម្លៃ​លក់​ចេញ​...។ល។ ក្រៅ​ពី​នោះ​ Sago Auto នៅ​ទាក់ទង​​ជា​មួយ​ធនា​គារ​ ដើម្បីភាព​ងាយ​​​ស្រួលដល់​អតិថិជនដែល​​ចង់ជួល​រថយន្ត​ ឬ​ទិញរថយន្ត​បង់​ប្រាក់​រម្លស់​ ដោយ​សំណុំ​បែប​បទ​​ងាយ​​ស្រួល​និង​រហ័ស​។ ក្រោយ​ពេល​​សម្រេច​បាន​ការ​ព្រម​ព្រៀង​ទិញ​រថយន្ត​ ក្នុ​ងអំឡុង​​ពី​១​ដល់​២​ថ្ងៃ អតិថិជន​​អាច​ទទួល​រថយន្ត​នៅ​នឹង​កន្លែង​។​
  7.  ទីផ្សាររថយន្តមួយទឹក ឬជជុះនៅកម្ពុជា នឹងឡើងថ្លៃជាបន្តបន្ទាប់ ខណៈពន្ធនាំចូល ត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើងថ្លៃ ប៉ុន្តែសម្រាប់ប្រភេទរថយន្តមួយចំនួនទៀត តម្លៃពន្ធក៏មានការថយបន្តិចដែរ។ យោងតាមតារាងតម្លៃពន្ធនាំចូលរថយន្តមួយទឹក មកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០២១នេះបានបង្ហាញថា រថយន្តខ្លះបានឡើងថ្លៃពន្ធ រហូតដល់២ម៉ឺនដុល្លារ និងខ្លះទៀតត្រឹម១ពាន់ ឬ២ពាន់ដុល្លារ យោងទៅតាមឆ្នាំផលិតនិងកំលាំងម៉ាស៊ីន។
  8. លោកបន្តថា “ហាងឆេងឡានមួយទឹកមិនងាយធ្លាក់ចុះថ្លៃនោះទេ តែមួយរយៈមុននេះ ដោយសារតែអ្នករកស៊ីឡានមួយទឹកច្រើនពេក ហើយអ្នកខ្លះយកឡានអន់ៗមកលក់ក្នុងតម្លៃទាប ធ្វើឱ្យភ្ញៀវចង់ទិញតែឡានដែលមានតម្លៃទាប តែមិនប៉ុន្មានឡាននោះក៏ខូចធ្វើឱ្យហាង​ឆេង​ឡានមួយទឹកមានបញ្ហាតែម្ដងទៅ”។ លោកបន្ថែមថា មានពលរដ្ឋមួយចំនួនមិនចង់ប្រើឡានថ្មីទេ ព្រោះគេគិតថាឡានថ្មីឆាប់ស្រអាប់ពណ៌ ហើយពេលលក់វិញទៅខាតច្រើន ទើបគេទិញតែឡានមួយទឹកពីស្រុកគេមកជិះ ហើយបើចង់លក់វិញក៏មិនខាតច្រើនប៉ុន្មានដែរ ពេលខ្លះថែមទាំងចំណេញទៅទៀត ចំណែកឡានថ្មីដឹងតែខាតហើយ។
  9. លោក TOSHIAKI ក៏បាន​បញ្ជាក់ថា ទីផ្សាររថយន្តនៅកម្ពុជាយើងស្ទើតែ ៩០% ទៅហើយដែលផ្តោតទៅលើរថយន្តមួយទឹក ចំណែករថយន្តថ្មីដែលមានស្តង់ដារសុវត្ថិភាពត្រឹមត្រូវមានមិនដល់ ១០% ផង តាមការមើលឃើញជាក់ស្តែងតម្លៃពន្ធនាំចូលរថយន្តថ្មីនៅស្រុកខ្មែរយើងត្រូវបានកំណត់ប្រមាណ ១២០% ដូចច្នោះតម្លៃត្រូវគុណមួយជាពីរ ខណៈដែលរថយន្តមួយទឹកត្រូវបានអ្នកលក់យកមកកាត់ជាកំណាត់ៗដើម្បីកាត់បន្ថយថ្លៃពន្ធ​ធ្វើឲ្យតម្លៃរថយន្តធូរថ្លៃជាងទិញរថយន្តថ្មីច្រើន ។
  10. ចំណែកលោកស្រី PANATDA CHENNAVASIN អនុប្រធានប្រតិបត្តិ ISUZU ប្រចាំប្រទេសថៃ បានបញ្ជាក់ថា ដោយសារការនាំចូលឡាននៅក្នុងអាស៊ានយើង ត្រូវបានបន្ថែមថ្លៃពន្ធពិសេសហៅថាកញ្ចប់ពន្ធពិសេស ទើបធ្វើឲ្យតម្លៃរថយន្តថ្មីកាន់តែថ្លៃ ។ អ្នកស្រីបន្ថែមថា បើនិយាយពីតម្លៃ គឺមិនអាចប្រកួតប្រជែងជាមួយឡានមួយទឹកបានទេ ព្រោះរថយន្តមួយទឹកដែលប្រើបានមួយឆ្នាំ មានតម្លៃថោកជាងឡានថ្មីជាងពាក់កណ្តាល ដូចនេះមានតែយកគុណភាព ក៏ដូចជាបច្ចេកវិទ្យាស្តង់ដារប៉ុណ្ណោះទើបអាចយកឈ្នះឡានមួយទឹកបាន ។
  11. លោក TOSHIAKI ជាក់ស្តែង ដោយសារមានបញ្ហាតម្លើងថ្លៃពន្ធរថយន្តថ្មី ទើបធ្វើឲ្យតម្លៃរថយន្ត ISUZU នៅកម្ពុជាមានតម្លៃថ្លៃជាងរថយន្តនៅថៃ ៧០% ហើយលោកជឿជាក់ថាក្រុមហ៊ុនរថយន្តផ្សេងក៏បានជួបបញ្ហាដូចគ្នានេះដែរ ។ គួរបញ្ជាក់ថា ដោយសារឡានមួយទឹកចេះនាំចូលមកស្រុកខ្មែរច្រើនទៅៗ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកាលពីចុងខែមិនាកន្លងទៅនេះ បានបញ្ជាក់ថា នឹងដំឡើងថ្លៃពន្ធរថយន្តមួយទឹកដើម្បីការពារបរិស្ថាន និងបញ្ហាប្រឈមចំពោះសុវត្ថិភាព ព្រមការពារការនាំចូលរថយន្តដែលចាស់ៗជ្រុលពេកផងដែរ ។
  12. ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ស្នើសុំ​កែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស​លើ​ការនាំ​ចូល​ទំនិញ​រថយន្ត​ ដើម្បី​ស្តារ​ទីផ្សារ និង​គាំទ្រ​ដល់​វិស័យ​ឡូជីស្ទិក បន្ទាប់ពី​ចំណូល​ពី​ការនាំចូល​រថយន្ត​ធ្លាក់ចុះ ៤០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​។ តាម​លិខិត​របស់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ផ្ញើជូន​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាងថា ចំណូល​ពន្ធគយ​បាន​ពី​អាករ​ពិសេស​នៃ​ការនាំចូល​រថយន្ត​នឹង​អាច​បាត់បង់​ប្រមាណ ៣០,២៦ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​ក្រសួង​រំពឹងថា​ការប្រែប្រួល​ការបញ្ចុះ​អត្រា​អាករ​ពិសេស​នេះ​អាច​នឹង​ទាក់ទាញ​តម្រូវការ​ប្រើប្រាស់​រថយន្ត​កើនឡើង​លើស​ឆ្នាំ​ ២០២០ ដែល​នាំទៅដល់​ការកើន​ឡើង​ចំណូល​ពន្ធគយ​វិញ​។
  13. បើ​យោង​តាម​ សមាគម​នៃ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ការ​នាំចូល​រថយន្ត​ទាំង​ថ្មី​ និង​ជជុះ​នៅ​ក្នុង​ឆ្នាំ​២០១៥​ មាន​ប្រមាណ​ ៤​ម៉ឺន​ទៅ​៥​ម៉ឺន​គ្រឿង​ ដែល​ស៊ឹង​តែ ​៩០​ភាគរយ​ជា​រថយន្ត​ជជុះ​និង​១០​ភាគរយ​ប៉ុណ្ណោះ​ជា​រថយន្ត​ថ្មី​ និង​ទំនើប។ ដោយ​ឡែក​មិន​មាន​ទិន្នន័យ​ជាក់​លាក់​ណា​មួយ​ពី​ចំណាត់​ថ្នាក់​រថយន្ត​ទំនើប​នៅ​លេខ​រៀង​ណា​មួយ​នោះ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕ 
  14. Compare Costs: Buy New Car vs. Used? Car buying’s dirty little secre Once you fully understand how car depreciation sucks money out of your wallet, you’ll learn how to save boatloads of cash over your lifetime. You often hear that a car loses 20% of its value as soon as you buy it. Yes, in just one minute, a $30,000 car will lose $6,000 as you gleefully drive off. By the end of the first year, mileage and wear and tear could bring that to 30%, or $9,000. Why don’t you feel this big hit? Because it takes effect much later, when you sell or trade in your car.New-car depreciation: You buy the car for $30,000 and sell it three years later for $15,000. The car has cost you $15,000 in depreciation. Used-car depreciation: Now let’s say you buy the same car, but it's 3 years old when you buy it. You could buy the car for $15,000. Three years later you could sell it for $10,000. So the used car depreciation cost you only $5,000.Now, if you’re paying attention, you would quickly say, “But driving a brand new car is much better!” You’re absolutely right. So, if driving a new car is worth an extra $10,000 to you, go for it. But don’t say we didn’t warn you.
  15. ថ្ងៃនេះស្ងាត់រឿងឡាន កាត់ ត ៖ សូមជំរាប មិត្តៗជា Friend ថា នៅជ៉ប៉ុន គ្មានច្បាប់នាំចេញឡានថ្មីទេ គឺមានតែនាំចេញឡាន ខូច Damage ឬ គ្រោះថ្នាក់ចរាចរណ៍ ដែល ឡាន អស់ថ្មី ផលិតឆ្នាំ ២០២០ គេលក់តែ ៥,០០០ ដុល្លា គឺ ឡានទាំងមូល បើសិនជា គេកាត់ជា ២ កំណត់ តម្លៃ អាច ថោកជាង ១៥០០ ដុល្លា។ ដូច្នេះ នៅប្រទេសផ្សេង ដូចជា អេហ្សីប បឹងក្លាដែស ឥណ្ឌា កម្ពុជា...គឺគ្មានទេ ឡានថ្មី ហែកពីស្រោម។ គេនិយមនាំចូលឡាន ចាស់ Used Cars ពីជប៉ុន ដោយសារ ឡាន ផលិតដោយប្រើប្រព័ន្ធខ្សែភ្លើងនៅជាប់ទ្វារ ដូច្នេះ ពេលគេកាត់ គឺមិនបៈពាល់ខ្សែភ្លើង ។ អ្នកទិញ គេយកទៅរៀបជាថ្មី តាមការបញ្ជាទិញ ដែលមើលទៅដូចជាថ្មី...។ ឡានថ្មី ១០០% លុះណាចេញពី ថៃ ឬ វៀតណាម បើចេញពី ជប៉ុន ឬ អាមេរិក គ្មានទេ ព្រោះគេមានច្បាប់ ហាមនាំចេញ ឡានថ្មី ឬ ហាមនាំចូលឡានអាយុក្រោម ២៥ ឆ្នាំ ដូច្នេះ ដាច់់ខាតត្រូវនាំចេញ គ្រឿងបន្លាស ឬ ឡាន កាត់ជា ចំណែក ៗៗ!