ស្រុកបន្ទាយអំពិល នៅជាប់និងខេត្តសុរិន្ទនិងខេត្តមួយចំនួនទៀតដែលនៅក្រោមការគ្រប់គ្រងរបស់ថៃក្រោយពេលដែលមានជំលោះព្រំដែនខ្មែរថៃ បានកើតឡើងរួចមក ស្រុកនេះគឺមានសភាពខុសប្លែកជាងមុន ក្នុងនោះផ្លូវទីតាំងរបស់កងទ័ព (បន្ទាយទាហានខ្មែរ) និងភូមិមួយចំនួនត្រូវបានគេបង្កើតឡើង។
មិនតែប៉ុណ្ណោះបានធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែនតាមជើងភ្នំដងរ៉ែកដើម្បីមានការងាយស្រួលក្នុងការដឹកជញ្ជូនស្បៀងផ្សេងៗសម្រាប់កងព័ទ។ បច្ចុប្បន្ននេះនៅភូមិតាមាន់សែនជ័យត្រូវបានគេពង្រើកបន្ថែម ទៀតហើយនិងសាងសង់ផ្ទះមួយខ្នងៗដូចៗគ្នាក្នុងផ្ទះមួយទំហំដីប្រហែលជាមួយហិចតាជាងសម្រាប់ក្រុមគ្រួសារទាហានចាប់ស្លាកយកដោយចាប់បានមួយណាត្រូវយកមួយនោះនិងយកក្រុមគ្រួសារទៅរស់នៅក្នុងផ្ទះនោះការធ្វើយ៉ាងនេះដោយសារកំនើនប្រជាជនកាន់តែច្រើន។ ទន្ទឹមនិងនោះដែរដីរបស់ប្រជាជនដែលនៅតាមតំបន់ទាំងនោះគឺបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងផងដែរក្រោយពីប្រជាជនកាប់ឆ្ការព្រៃបានស្រឡះក្លាយជាស្រែចំការរួចមកក៏តំបន់នោះត្រូវបានគេអភិវឌ្ឍន៍ធ្វើភូមិ បន្ទាយទាហាននិងផ្លូវខ្សែក្រវ៉ាត់ព្រំដែនដោយបច្ចុប្បន្ននេះផ្ទះមួយខ្នងៗដែលសង់នៅភូមិតាមាន់សែនជ័យគឺនៅសាងសង់បន្តមិនទាន់រួចរាល់នៅឡើយទេហើយគំរោងក្នុងការសាងសង់នេះគឺផ្ទះត្រូវបានគេសង់ខាងត្បូងផ្លូវខ្សែក្រវ៉ាត់ព្រំដែនគំរោងនោះសង់គឺគេសង់បីជួរដោយគិតចាប់ពីខាងត្បូងផ្លូវខ្សែក្រវ៉ាត់ព្រំដែនក្នុងផ្ទះមួយទាំងដីសង់ផ្ទះនិងដីស្រែសម្រាប់ចែកអោយអ្នកដែលត្រូវជាម្ចាស់ផ្ទះប្រហែលជាមួយគ្រួសារ៣ហិចតាជាង(បើតាមដឹងមិនផ្លូវការ)។
លើសពីនេះទៀតគេមានគំរោងមួយទៀតគឺដីចាប់ពីផ្លូវខ្សែក្រវ៉ាត់មកខាងត្បូងប្រហែលជាត្រូវបានគេយក ៣គីឡូម៉ែត្រ ដោយគិតចាប់ពីផ្លូវខ្សែក្រវ៉ាត់ព្រំដែនមកខាងត្បូង តែចាប់ពីផ្លូវទៅខាងជើងទៅរកភ្នំត្រូវបានគេយកដាក់ជារបស់សហគមន៍ក្នុងនោះមានព្រៃមួយចំនួនធំទៀតដែលនៅតាមបណ្ដោយជើងភ្នំក៏ត្រូវបានដាក់បញ្ចូលផងដែរ។ ការដែលគេយកដីបីគីឡូម៉ែត្រពីផ្លូវ ដីស្រែចំការរបស់ប្រជាជបននៅទីនោះដែលត្រូវប៉ះចំគឺត្រូវ រងនូងការខូចខាតយ៉ាងច្រើនដូចកាលពីឆ្នាំ២០១១កន្លងទៅប្រហែលជានៅខែសីហានិង កក្ដដា ដំឡូងមីរបស់ប្រជាជនត្រូវបានឈូសឆាយក្រុមអ្នកធ្វើការអភិវឌ្ឈនៅតំបន់នោះដោយដីទាំងនោះប៉ះចំតំបន់ត្រូវគេយកធ្វើជាបន្ទាយទាហាន និងភូមិការធ្វើយ៉ាងនេះគឺខាតបង់ប្រយោជន៍ប្រជាជនជាច្រើន។ លើសពីនេះប្រជាជនទាំងនោះក៏បានធ្វើការតវ៉ាដែរតែការតវ៉ានោះមិនបានកើតជាប្រយោជន៍នោះទេដោយសារតែអ្នកដែលពាក់ព័ន្ធទៅនឹងការយកដីទាំងនោះគឺជាពួកអ្នកដែលមានអំណាចធំ។
ទៅថ្ងៃមុខសូមអំពាវនាវអោយអ្នកដែលមានអំណាចមួយចំនួនប្រសិនត្រូវការអភិវឌ្ឈន៍នូវកន្លែងណាមួយដែលមានការប៉ះពាល់និងពាក់ព័ន្ធទៅនឹងដីរបស់ប្រជាជនសូមអោយជួយរកដំណោះស្រាយជូនពួកគាត់អោយបានសមស្របនិងត្រឹមត្រូវតាមក្រឹតក្រមច្បាប់ផង៕៚ អូត ឡាទីន
កាលពីប៉ុន្មានឆ្នាំមុនការធ្វើដំណើរទៅកាន់ ប្រាសាទតាមាន់និងតាក្របីដែលជា ប្រាសាទបុរាណតាំងពីសតវត្សរ៍ទី ១១ មានការ លំបាកជាខ្លាំង ពិសេសនៅ រដូវវស្សា ផ្លូវចូលទៅកាន់ប្រាសាទមានទឹកលិច ដីបែកភក់ និង រអិល តែមក ទល់ពេលនេះ លែងមានរូបភាពបែបនោះទៀតហើយ ដោយសារផ្លូវនោះត្រូវ បានកសាងយ៉ាងល្អ គឺមានទាំងផ្លូវក្រាលក្រួសក្រហម និង ចាក់បេតុងរលោង ។
ភ្ញៀវទាំងឡាយអាចទៅទស្សនាប្រាសាទតាមាន់ធំជាមុន រួចទើបបន្តដំណើរទៅប្រាសាទតាក្របី ជាក្រោយ ឬ ទៅទស្សនាប្រាសាទតាក្របីមុនក៏បាន ព្រោះប្រាសាទទាំងពីរនេះស្ថិតនៅលើជួរភ្នំដងរែក ជាមួយគ្នា ចម្ងាយពីគ្នាត្រឹមតែ ១៣ គីឡូម៉ែត្រប៉ុណ្ណោះ ។
ប្រាសាទតាមាន់ធំស្ថិតនៅក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមាន ជ័យ ចម្ងាយ ៨៥ គីឡូម៉ែត្រពីខេត្តឧត្តរមានជ័យ ។
ផ្លូវទៅកាន់ប្រាសាតាមាន់ធំបានកសាងនៅឆ្នាំ ២០០៩ និង សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពី ឆ្នាំ ២០១០ ដែលក្នុងនោះមានផ្លូវក្រាលក្រួសក្រហម ២៤ គីឡូម៉ែត្រ និង ផ្លូវបេតុងឡើងភ្នំប្រវែង ៥០០ ម៉ែត្រ ។
ពេលធ្វើដំណើរដល់ជើងភ្នំភ្ញៀវនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំដងរែក ដែលក្រៅពី ដើមឈើមានមែកត្រឈឹងត្រឈៃពណ៌ខៀវស្រងាត់ គេ ក៏ចាប់អារម្មណ៍ផងដែរនឹងផ្កានៃដើមត្របែកព្រៃភ្នំមាន ពណ៌ស្វាយដ៏ច្រើនស្អេកស្កះ ។ ក្បែរគ្នានោះមានភ្នំ កំព្រា និង ភ្នំបេះដូង ដែលសម្បូរដោយផ្កាត្របែកព្រៃ រីកព្រោងព្រាតស្ទើរពេញព្រៃភ្នំ ។ រថយន្តភ្ញៀវដែលទៅដល់ជើងភ្នំត្រូវឈប់សំចតនៅទីនោះ រួចគេអាចបន្តដំណើរដោយថ្មើរជើង ឡើងភ្នំតាមផ្លូវបេតុងចម្ងាយកន្លះគីឡូម៉ែត្រដែលរាងខ្ពស់ និង ចោតខ្លាំងបន្តិចពេល ទៅជិតដល់ប្រាសាទ តែបើមានការហត់នឿយក្នុងការដើរគេអាចជិះម៉ូតូឌុបក៏បាន ដែលគិតទាំងការជូនឡើងភ្នំ និង ចុះភ្នំថ្លៃ ១០.០០០ រៀល ។
នៅក្បែរផ្លូវឡើងទៅភ្នំតាមាន់ ខាងឆ្វេងដៃគេឃើញមានរោងលោកតា ព្រះភក្ត្រ ៨ សម្រាប់ឱ្យភ្ញៀវដែលមានជំនឿចូលធ្វើការបន់ស្រន់ទៅតាមបំណង របស់គេរៀងខ្លួន ។
ពេលឡើងដល់លើភ្នំ គេនឹងបានឃើញប្រាសាទតាមាន់ធំបង្ហាញរូបរាងនៅ លើទីវាលស្រឡះធំទូលាយ ទំហំប្រមាណជាកន្លះហិកតារ ដោយមានជញ្ជាំង កំពែងថ្មព័ទ្ធជុំវិញ ។ គេត្រូវឡើងតាមជណ្តើរដ៏ចោតដែលសម្រាប់ចាស់ៗគាត់ ហាក់មានការពិបាកបន្តិច ដោយត្រូវប្រឹងប្រែងបញ្ចោញកម្លាំងតោងគ្នា ឬ វារឡើង ទើបបាន ។ នៅលើប្រាសាទនោះអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ គឺដោយបាន ឃើញកងទ័ពខ្មែរ និង ថៃម្ខាងៗមានគ្នា ៥ នាក់ នៅមើលការខុសត្រូវទីនោះ ប៉ុន្តែ ពុំឃើញមានកាន់អាវុធឡើយ ។ ប្រាសាទតាមាន់ធំមានក្បាច់ចម្លាក់តិចតួច និង មានការខូចខាតច្រើនបង្គួរ ដែលគេអាចសន្និដ្ឋានថាជាប្រាសាទបុរាណ កសាង តាំងពីសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័ន តែក៏មានអ្នកខ្លះគិតថាកសាង តាំងពីសតវត្សរ៍ទី ៩ ឬ ១០ ម៉្លេះ ។ អ្នកដែលបានទៅឃើញផ្ទាល់ភ្នែកពិតជាមានក្តី ស្រណោះចំពោះប្រាសាទបុរាណស្ថិតនៅលើភ្នំដងរែកនេះណាស់ ។
តាមការឱ្យដឹងពីបុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានកងទ័ពខ្មែររៀបរាប់ ប្រាប់ថា ជាងមួយឆ្នាំហើយនៅប្រាសាទតាមាន់មានសភាពស្ងប់ស្ងាត់ល្អ ជាហេតុ អំណោយផលដល់អ្នកដែលចង់ដឹងចង់ឃើញមកទស្សនាដល់ទីប្រាសាទផ្ទាល់ជា ហូរហែ ។ ភ្ញៀវភាគច្រើនដែលបានមកទស្សនាប្រាសាទគឺមានចម្រុះ ដោយខ្លះ មកជាលក្ខណៈក្រុមគ្រួសារក៏មាន ជាក្រុមចាស់ៗជួលរថយន្តមកទាំងរថយន្តៗក៏ មាន ជាក្រុមគណៈប្រតិភូក៏មាន... ។ ចំណែកខាងកងទ័ពទាំងសងខាងដែលនៅ មើលការពារប្រាសាទបុរាណនេះគឺម៉ោង ៩ ព្រឹក ទើបនាំគ្នាឡើងទៅកាន់ទីប្រា-សាទ និង ទាល់តែដល់ម៉ោង ៣ រសៀលនាំគ្នាចុះមកវិញ ។
ឈ្មោះប្រាសាទតាមាន់ត្រូវបានគេយល់ថា គឺជាពាក្យក្លាយប៉ុណ្ណោះ ព្រោះ ពីដើមប្រាសាទនេះមានឈ្មោះថា“ប្រាសាទវេទមន្ត” តែដោយការហៅតគ្នា យូរលង់ទៅ ពាក្យវេទមន្តក៏បានក្លាយជាពាក្យតាមាន់វិញទៅ ។
ភ្ញៀវដែលបានចូលទៅទស្សនាប្រាសាទតាមាន់គឺមានចូលទាំងពីរច្រក បើ ចូលពីខាងថៃត្រូវបានខាងទាហានថៃជាអ្នកជូនដើរមើល ហើយបើខាងខ្មែរគឺ កងទ័ពខ្មែរជូនដើរមើលដោយពុំមានបញ្ហាអ្វីឡើយ ។
នៅពេលភ្ញៀវទស្សនាប្រាសាទតាមាន់រួចរាល់ គេក៏បន្តដំណើរទៅកាន់ ប្រាសាទតាក្របីទៀតដោយមិនមានការលំបាកដែរ ព្រោះផ្លូវធ្វើរួចរាល់ហើយ ដោយបានចាក់បេតុងឡើងរហូតដល់លើភ្នំក្បែរប្រាសាទតែម្តង ។ ចេញពីប្រា-សាទតាមាន់តាមរថយន្តមិនដល់កន្លះម៉ោងទេ គេនឹងបានទៅដល់ទីដៅដូចបំណង ដោយត្រូវជិះតាមផ្លូវជម្រាលឡើងភ្នំ ។
តាមផ្លូវចូលទៅកាន់ប្រាសាទតាក្របី បើគេពិនិត្យមើលដើមឈើក្បែរនោះ នឹងបានឃើញស្លាកស្នាមគ្រាប់កាំភ្លើងបាញ្ញ់ត្រូវដើមឈើ ដែលដើមខ្លះរបកសម្បក,ខ្លះធ្លុះធ្លាយដើមបែកស្ញាញ, ខ្លះបាក់រលំដើមបន្សល់ទុកតាំងពីមានការប៉ះទង្គិច គ្នាកាលពីខែមេសា ឆ្នាំ ២០១១ មក ។ ពេលទៅជិតដល់ទីតាំងប្រាសាទតាក្របី គេក៏មិនអាចមើលឃើញតួប្រាសាទភ្លាមដែរ ព្រោះតែជុំវិញនោះសម្បូរដោយ ដើមឈើធំៗដុះជុំជិត លុះត្រាតែចូលទៅកៀកប្រមាណជា ១០ ទៅ ១៥ ម៉ែត្រពី ប្រាសាទទើបគេអាចមើលឃើញរូបរាងយ៉ាងច្បាស់គឺជាប្រាសាទទោល ។ រីឯ ថ្មប្រាសាទក៏ពុំមានក្បាច់ចម្លាក់អ្វីដែរ ជាហេតុអាចឱ្យគេសន្និដ្ឋានថាជាប្រាសាទ បុរាណមានវ័យចំណាស់កសាងតាំងពីសតវត្សរ៍ទី ១០ ឬ ១១ ម៉្លេះ ។ ភ្ញៀវដែល បានទៅដល់ប្រាសាទតាក្របីគ្រប់គ្នាមិនភ្លេចក្នុងការអុជធូបបន់ស្រន់ ឬ បួងសួង ទៅតាមអ្វីដែលគេចង់បាន និង ប៉ងប្រាថ្នានោះឡើយ ព្រោះតែប្រាសាទតាក្របី ជាប្រាសាទទោល គេដើរមើលតែមួយសន្ទុះក៏ចុះ និង វិលត្រឡប់មកវិញ ហើយ ក៏ដូចគ្នានឹងប្រាសាទតាមាន់ដែរ ភ្ញៀវដែលទៅទស្សនាប្រាសាទតាក្របីគឺមាន ទាំងខាងខ្មែរ និង ថៃ គ្រាន់តែភ្ញៀវចូលមើលពីខាងថៃត្រូវបានទាហានថៃជូន និង ភ្ញៀវខាងខ្មែរត្រូវបានកងទ័ពខ្មែរជូន ។ នៅប្រាសាទតាក្របីឃើញមានកង ទ័ពខ្មែរ ៣ នាក់ និង ថៃ ៣ នាក់នៅយាមការពារនៅទីនោះ ។
ប្រាសាទតាក្របីឈ្មោះពិតតាមទស្សនៈខ្មែរខ្លះហៅថា ប្រាសាទព្រះតង្វាយ ។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥសូរដូចគ្នាទៅនឹងប្រាសាទព្រះ-វិហារ ប្រាសាទតាមាន់ ដែរ ។
ប្រាសាទតាមាន់ និង តាក្របីចាប់ផ្តើមល្បី និង ធ្វើឱ្យគេចង់ស្គាល់ក្រោយ ពីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពខ្មែរ និង ថៃ ដើម្បីគ្រប់គ្រងប្រាសាទ នេះ ។
គេសង្កេតឃើញភ្ញៀវទៅទស្សនាច្រើនតែក្នុងពេលមានបុណ្យធំៗដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ...ជាដើម ព្រោះជាពេលគេមានឱកាសឈប់សម្រាក ពីការងារច្រើនថ្ងៃបានទៅដើរលេង ។ ក្រៅពីនោះក៏មានចាស់ៗដែលគាត់ចង់ ឃើញចង់ស្គាល់នាំគ្នាជួលរថយន្តទៅទាំងរថយន្តៗ ប៉ុន្តែត្រូវចាំថាបើបានទៅកុំ ភ្លេចត្រៀមអាហារសម្រាប់ហូបទៅជាមួយផង ព្រោះនៅទីនោះគ្មានហាងលក់ ដូរម្ហូបអាហារអ្វីទេ ៕
ផែនទី ខេត្ត ក្របី
ផែនទី ខេត្ត ក្របី
ព្រំដែន ខេត្ត ឧត្តរមានជ័យ -- អាណាចក្រ មន The Mon Kingdom ចូលរួមជាមួយ អាណាចក្រខ្មែរ បង្កើតបានជា វប្បធម៍ ខ្មែរមន Khmer Mon Civilization ក្រោយមក មានលេចចេញ នូវ វប្បធម៍ សៀម មន Siamese Mon Civilization ដែលឈានដល់ការដួលរលំ អាណាចក្រខ្មែរ និង ការ រលាយ នៃ អាណាចក្រ មន។ ប្រាសាទ តាមាន់ គឺ ឈ្មោះ ប្រាសាទ របស់ ជនជាតិ មន Tamon or Tamoun Temple នេះឯង
Prasat Ta Muan ปราสาทตาเมือน
ព្រំដែន ខេត្ត ឧត្តរមានជ័យ
ព្រំដែន ខេត្ត ឧត្តរមានជ័យ
ព្រំដែន ខេត្ត ឧត្តរមានជ័យ

រកឃើញប្រាសាទបុរាណមួយទៀតឈ្មោះ ដៃកី នៅព្រំដែនកម្ពុជា-សៀម
ដកស្រង់ពីគេហទំព័រ CEN Tuesday, July 10, 2012
តួប្រាសាទដៃកីដែលសល់ស្លាកស្នាមខ្លះ
មានប្រាសាទបុរាណខ្មែរមួយឈ្មោះ "ដៃកី" ស្ថិតលើខ្នងភ្នំដងរែក ចំនុចលើផែនទី UA 173861។ ប្រាសាទនេះស្ថិតនៅខាងត្បូងបង្គោលព្រំដែនលេខ 22B ជិត១គីឡូម៉ែត្រ (ក្នុងទឹកដីកម្ពុជា) និងនៅខាងជើងផ្លូវយុទ្ធសាស្ត្រព្រំដែនកម្ពុជាប្រមាណ ៣០០ ម៉ែត្រ ក្នុងភូមិសាស្ត្រ ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។វាមាន ចម្ងាយប្រមាណ ៤ គីឡូម៉ែត្រ ខាងលិចទីប្រជុំជនភូមិថ្មដូន ។កម្ពុជាត្រួតត្រាទាំងស្រុងលើប្រាសាទបុរាណខ្មែរនេះ ក្នុងអំឡុងពេលដែលកងវិស្វកម្មអគ្គបញ្ជាការ ខ.ភ.ម ស្ថាបនាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន កាលពីចុងឆ្នាំ ២០០៨ កន្លងមក ពោលគឺ ក្រោយពីកងកម្លាំងសៀមបានឈ្លានពាន និងប៉ុនប៉ងឈ្លានពានចំណែកខ្លះនៃបូរណភាពដែនដីកម្ពុជា កាលពីខែកក្កដា ២០០៨ ។
អណ្ដូងបុរាណនៅប្រាសាទដៃកី
ប្រាសាទនេះត្រូវបានកងទ័ព និងប្រជាពលរដ្ឋកម្ពុជាស្គាល់ជាយូរមកហើយ ប៉ុន្តែគេគ្មានលទ្ធភាពឈរជើងការពារជាប្រចាំនោះទេ ព្រោះគ្មានផ្លូវ និងគ្មានអំណោយផលក្នុងការឈរជើង ព្រមទាំងជាតំបន់ចំការមីនផង ។ប្រាសាទស្ថិតនៅចន្លោះក្រុម ប្រាសាទតាមាន់ និងប្រាសាទតាក្របី គឺនៅ ៦ គីឡូម៉ែត្រ ខាងកើតប្រាសាទតាមាន់ និង ៤ គីឡូម៉ែត្រខាងលិចប្រាសាទតាក្របី ។ វាជាប្រាសាទលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-សៀម នៅក្នុងទឹកដីកម្ពុជា ។
កងទ័ព និងនគរបាលកម្ពុជាល្បាតនៅប្រាសាទដៃកី
ប្រាសាទនេះ មានទំហំតួប្រហែល ១២ ម៉ែត្រ គុណនឹង ១២ ម៉ែត្រ ។ ជាប្រាសាទធ្វើពីថ្មបាយក្រៀម លាយថ្មភក់ហើយអាចកសាងក្នុងចុងស.ត ទី១២ ដំណាលនឹងការកសាងប្រាសាទតាមាន់ និងប្រាសាទតាក្របីដែរ ។ គេឃើញនៅសល់ថ្មខឿនប្រាសាទពីថ្មបាយក្រៀម លាយថ្មភក់ និងថ្មភក់ជា យោនី ៣ ដុំ នៅទិសនិរតីប្រាសាទ ព្រមទាំង មានរណ្តៅរាងជាអណ្ដូងបុរាណចំនួន ២ នៅទិសខាងលិចប្រាសាទ ២០ ម៉ែត្រ ។អណ្ដូងនោះ ដូចគ្នាបេះបិទនឹងអណ្ដូងបុរាណនៅប្រាសាទអ៊ុត លើខ្នងភ្នំដងរែកនៃព្រំដែន នាភូមិរំដួល ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ (ខាងលិចប្រាសាទតាមាន់ជិត ២០ គីឡូម៉ែត្រ) ។ប្រាសាទនេះគ្របពីលើដោយព្រៃស្មោងតូចៗ ។ គេសង្ស័យថា ពីមុនមានដើមឈើធំៗតែត្រូវគេកាប់អស់ ។ មុនការស្ថាបនាផ្លូវយុទ្ធសាស្ត្រព្រំដែន គេពិបាកនឹងរកឃើញប្រាសាទនេះណាស់ ដោយសារស្ថិតលើខ្នងភ្នំ និងព្រៃជ្រៅ ។
មុននេះគេច្រឡំប្រាសាទដៃកីនេះថា ប្រាសាទនាងលាក់ ដែលស្ថិតក្បែរប្រាសាទតាក្របី ភូមិថ្មដូន ឬខាងជើងភូមិបុស្សធំ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ។ ប្រាសាទនាងលាក់ មានរឿងនិយាយតៗគ្នាថា ទាល់តែមនុស្សវង្វេងទើបបានជួបប្រាសាទនោះ ។ តែបើបានឃើញហើយ ទោះចង់ទៅរកម្ដងទៀត ក៏រកពុំឃើញដែរ ហេតុនេះហើយទើបគេឲ្យឈ្មោះថា ប្រាសាទនាងលាក់ ៕
ផែនទីភូមិសាស្រ្ត ប្រាសាទ តាក្របី
ផែនទីភូមិសាស្រ្ត ប្រាសាទ តាក្របី
ប្រាសាទតាក្របី ឬប្រាសាទតង្វាយ ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣។ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២។ ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដងរែក។ ប្រាសាទមានទីតាំងស្ថិតនៅ
ភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងពេលកាលពីប៉ុន្មានសិបឆ្នាំមុនថា កងទាហានកម្ពុជា និងថៃ មានការវាយប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងប្រាសាទតាក្របីនេះ។ប្រាសាទតាក្របី មានចម្ងាយប្រមាណ ៨៥ គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ។ ដើម្បីទៅដល់ប្រាសាទ តាក្របី គេត្រូវធ្វើដំណើរតាមផ្លូវក្រួសក្រហម ចេញពីទីប្រជុំជន ក្រុងសំរោងតាមទិសខាងលិច។នៅតាមផ្លូវមានព្រៃឈើ ដែលកន្លែងខ្លះនៅក្រាស់ កន្លែងខ្លះឡើងស្ដើង ដោយសារមានការកាប់ឈើដើម្បីធ្វើផ្លូវកន្លងមក។ នៅលើប្រាសាទតាក្របី មានទាហានថៃ និងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះ ពីព្រោះប្រាសាទនោះនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។នៅលើប្រាសាទតាក្របី មានទាហានថៃចំនួន២នាក់អង្គុយនៅក្បែរប្រាសាទ។ចំណែកនៅក្បែរនោះដែរ មានទាហានខ្មែរចំនួន៣នាក់ ក៏ដើរល្បាតជុំវិញប្រាសាទតាក្របីដែរ។ទាហានខ្មែរ និងថៃទាំង៥នាក់នោះ មិនឲ្យមានកាន់អាវុធឡើយ។ ទាហានខ្មែរមួយរូប ដែលសុំមិនចេញឈ្មោះបានឲ្យដឹងថា ការយាមល្បាតនៅក្បែរគ្នារបស់កងទ័ពទាំង ២ប្រទេសនេះ គឺធ្វើឡើងដើម្បីសម្រួលកុំឲ្យមានការប្រឈមមុខដាក់គ្នា និងមានភាពតានតឹងរវាងគ្នា និងគ្នា។ ប្រភពទាហានខ្មែរបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងថៃ អាចចូលទៅមើលប្រាសាទ តាក្របីនោះបាន ដោយមានទាហានជូនដំណើរ។ បើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង។ប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទនេះជារបស់ខ្មែរ។
ផែនទីភូមិសាស្រ្ត ប្រាសាទ តាក្របី
លោក សំបូរ មាណ្ណារ៉ា ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យបញ្ញាសាស្ត្រ បានមានប្រសាសន៍ថា តាមប្រវត្តិសាស្ត្រ ប្រាសាទតាក្របីកសាងឡើងក្នុងសតវត្សទី១១ និង ១២ ដើម្បីឧទ្ទិសដល់ព្រះឥសូរ។លោក សំបូរ មាណ្ណារ៉ា៖ «ចំពោះទស្សនៈ នៃការកសាងប្រាសាទ ជាទូទៅប្រាសាទទាំងអស់កសាងឡើងដើម្បីគោរពចំពោះអាទិទេព។ បើអាទិទេពជាព្រះឥសូរ គឺគេឲ្យតម្លៃទៅលើព្រះឥសូរ បើគេគោរពព្រះវិស្ណុ គេឲ្យតម្លៃទៅលើព្រះវិស្ណុ។ ក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំ ប្រាសាទនេះ គឺឧទ្ទិសថ្វាយចំពោះ ព្រះឥសូរច្រើនជាង។ប្រាសាទតាក្របីមានឈ្មោះពិត តាមទស្សនៈខ្មែរឈ្មោះ ប្រាសាទព្រះដង្វាយ»។
លោក ឈុំ សុជាត ជាអ្នកនាំពាក្យក្រសួងការពារជាតិ។ លោកបានមានប្រសាសន៍ថា មិនមានគោលការណ៍យាមល្បាតរួមគ្នារវាងទាហានខ្មែរ ជាមួយទាហានថៃ នៅតំបន់ប្រាសាទតាក្របី និងតាមាន់នោះឡើយ។លោក ឈុំ សុជាត៖ «នៅប្រាសាទតាក្របីនោះ វានៅកៀកព្រំដែន។ ប្រាសាទនោះមានចម្ងាយ១៤ ឬ១៥ម៉ែត្រពីព្រំដែនប៉ុណ្ណោះ ហើយថៃគេមកត្រឹមព្រំដែនគេ ហើយយើងនៅត្រឹមព្រំដែនយើងហ្នឹង។ ការជួបជុំនោះ ជួនកាលជាមនោសញ្ចេតនា ទៅហូបបាយហូបទឹកអីជាមួយគ្នាហ្នឹងណា។ អត់មានយាមកាមអីជុំគ្នាទេ»។
លោក ហុក សុវិទ្យា ជាអនុប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។ លោកបានមានប្រសាសន៍ឲ្យដឹងថា ប្រាសាទតាក្របីនេះ អាចមានលទ្ធភាពរៀបចំ ជាតំបន់ទេសចរណ៍បាន។ ប៉ុន្តែដោយសារនៅមានទាហានខ្មែរ និងថៃយាមការពារ ក្បែរប្រាសាទនេះ ហើយប្រាសាទនោះនៅក្នុងតំបន់ ដែលអាចមានការប្រយុទ្ធគ្នានោះ ទើបមន្ទីរទេសចរណ៍ខេត្ត មិនទាន់អាចរៀបចំធ្វើអ្វីដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យទៅលេងបាននៅឡើយទេនៅបច្ចុប្បន្ននេះ។លោក ហុក សុវិទ្យា៖ «ឥឡូវនេះវានៅក្នុងការការពាររបស់កម្លាំងកងខេមរភូមិន្ទយើង។ ថ្ងៃក្រោយយើងចរចាត្រូវគ្នារឿងព្រំដែនចប់សព្វគ្រប់ហើយអស់។កន្លែងនោះនឹងក្លាយជារមណីយដ្ឋានទេសចរណ៍ហើយ»។ ប៉ុន្តែលោកបានឲ្យដឹងថា រៀងរាល់ថ្ងៃបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំ តែងតែមានមនុស្សច្រើនកុះករទៅលេងប្រាសាទនេះ។ ក្រៅពីថ្ងៃបុណ្យក៏មានមនុស្សទៅទស្សនាប្រាសាទទាំង២នោះដែរ គ្រាន់តែមានចំនួនតិចតួច ជាពិសេសលោកយាយចាស់ៗ តែងតែម៉ៅឡានឈ្នួលដើម្បីជិះឡើងទៅធ្វើពិធី បន់ស្រន់នៅប្រាសាទលើជួរភ្នំដងរែកនោះ។បើលោកអ្នកស្ដាប់ចង់ទៅទស្សនាប្រាសាទតាក្របីសុំកុំភ្លេចខ្ចប់បាយ និងទឹកទៅផង ពីព្រោះ នៅតំបន់ប្រាសាទនេះមិនមានហាងលក់បាយទឹក ដូចតំបន់ទេសចរណ៍នានានោះឡើយ៕
2015-10-20 12:49pm កងទ័ពតំបន់ប្រាសាទតាមាន់ តាក្របី ប្តេជ្ញាការពាររាជរដ្ឋាភិបាលសម្តេចតេជោ ដល់ដង្ហើមចុងក្រោយ
(ឧត្តរមានជ័យ)៖ កងទ័ពជួរមុខទិសទី៣ តំបន់ប្រាសាទតាមាន់ តាក្របី នៃទីបញ្ជាការមុខរបស់ កងពលធំលេខ២ បានចេញមកប្រកាសប្តេជ្ញា ការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដល់ដង្ហើមចុងក្រោយ។
កងទ័ពការពារបូរណភាពទឹកដីទាំងនេះ បានប្រកាសថ្កោលទោសប្រឆាំង ដាច់អហង្ការនូវទង្វើ របស់ជនទុច្ចរិតទាំងឡាយ ដែលតែងតែប្រឌិតមូលបង្កាច់ ប្រជាភិថុតិ ក្នុងចេតនាអាក្រក់ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា។
ការប្រកាសប្តេជ្ញាចិត្ត របស់កងកម្លាំងប្រដាប់អាវុធនេះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ បានបន្តនាំយកអាវរងា ជូនកងកម្លាំង ជួរមុខនៅទិសទី៣ តំបន់ប្រាសាទតាមាន់ តាក្របីនៅទីបញ្ជាការ មុខរបស់កងពលធំលេខ២។ ពិធីប្រគល់អាវរងារនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងប្រធានសមរភូមិមុខទិសយោធភូមិភាគទី៤ និង មន្រ្តីយោធាជាន់ខ្ពស់ជា ច្រើនរូបផ្សេងទៀត។
កងទ័ព ដែលកំពុងឈរជើងការពារព្រំដែននេះ បានសម្តែងការថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់កងទ័ព និងបានផ្តល់អាវរងារដល់កងទ័ពនៅ ក្នុងរដូវងារ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា ក្នុងនាមកងកម្លាំងព្រំដែន សមរភូមិមុខទិសយោធភូមិភាគទី៤ ក៏បាន បង្ហាញនូវក្តីអបអរសាទរ ចំពោះជោគជ័យរបស់សម្តេចទាំងពីរ ក្នុងដំណើរបំពេញ ទស្សនកិច្ចនៅប្រទេសចិន ដោយបាននាំមកនូវជំនួយឥតសំណង ពីមិត្តចិនជាច្រើនដល់ការអភិវឌ្ឍន៍ មាតុភូមិកម្ពុជា។
នាយឧត្តមសេនីយ៍ ជា តារា ក៏បានប្រកាសអបអរសាទរសម្តេច តេជោ ហ៊ុន សែន ដែលត្រូវបានសាកលវិទ្យាល័យក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រគល់សញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកអក្សរសាស្ត្រ កាលពីថ្ងៃទី១៥ខែតុលា ឆ្លើយតបទៅនឹងស្នាដៃ យ៉ាងធំធេងរបស់សម្តេចតេជោ ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ ជាពិសេសលើវិស័យអប់រំ។ សញ្ញាប័ត្រនេះ គឺបង្ហាញពីមោទនភាពជាតិ និងប្រជាជនកម្ពុជាទាំងមូល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។
នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ពាំនាំ នូវបណ្តាំផ្ញើសាកសួរសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងទ័ព កងនគរបាលជួរមុខកំពុងឈរជើង ការពារទឹកដីតាមបន្ទាត់ព្រំដែន ដែលកន្លងមកបានធ្វើពលីកម្ម គ្រប់បែបយ៉ាង អនុវត្តបានម៉ឺងម៉ាត់នូវបទបញ្ជា ការពារបាននូវបូរណភាពទឹកដី ក្នុងសិទ្ធិស្វ័យការពារទឹកដីកន្លងមក។
ប្រាសាទ តាក្របី ปราสาทตาควายฝั่งไทย
ផែនទី កម្រង ប្រាសាទ ព្រំដែន ខ្មែរសៀម ( ប្រាសាទ ៣ បែក ប្រាសាទ តាមន និង ប្រាសាទ តាក្របី)
ផែនទី កម្រង ប្រាសាទតាមន តូច តាមន ធំ
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ពិតមែនតែស្ថានការណ៍ព្រំដែនបច្ចុប្បន្ន មានភាពធូរស្រាលមួយចំនួនហើយ តែជំហរសម្តេចតេជោ នៅតែចង់បានព្រំដែនមានសន្តិភាព មានកិច្ចសហ ប្រតិបត្តិការល្អ មានការអភិវឌ្ឍន៍ថែមទៀត ដើម្បីប្រជាជនព្រំដែនបានរស់នៅសុខសាន្ត សុខដុមរម្យនា៕
ប្រាសាទ តាក្របី ปราสาทตาควายฝั่งไทย
ផ្ទុះអាវុធនៅប្រាសាទតាមាន់និង ប្រាសាទ តាក្របី ปราสาทตาควายฝั่งไทย
ការផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា បានកើតឡើងនៅតំបន់ប្រាសាទតាម៉ាន់និងតាក្របីចាប់ពីម៉ោង6និង30នាទីព្រឹកថ្ងៃសុក្រនេះ ។
កងទ័ពជួរមុខប្រចាំការនៅប្រាសាទតាម៉ាន់ លោកសុខ សាយ បានប្រាប់អោយដឹងថា ការផ្ទុះអាវុធ មួយបានកើតឡើងនៅវេលាម៉ោង6និង30នាទី ព្រឹកថ្ងៃសុក្រនេះ ដែលការផ្ទុះអាវុធនេះកងទ័ពជួរមុខប្រចាំប្រាសាទតាម៉ាន់ បានអោយដឹងថា ភាគីសៀមបានប្រើប្រាស់គ្រាប់ផ្លោង អាវុធធន់តូច និងធន់មធ្យម។ តែទោះជាយ៉ាងណា កងទ័ពជួរមុខដដែលបានអោយដឹងថា ប្រជាពលរដ្ឋនៅតំបន់ដែលផ្ទុះអាវុធនោះមិនទាន់ត្រូវបាន បង្គាប់អោយជន្លៀសខ្លូនចេញពីតំបន់នោះនៅឡើយទេ។ក៍ប៉ុន្តែសំរាប់តំបន់ប្រាសាទតាក្របី អាជ្ញាធរឃុំគោកខ្ពស់ បានជន្លៀសប្រជាជនចេញពីតំបន់ដែលកំពុងពើបប្រយុទ្ធគ្នានោះហើយ។កងទ័ពជួរមុខដដែលបានអោយដឹងថាទាហានខ្មែររងរបួសម្នាក់ដោយសារតែគ្រាប់ផ្លោងរបស់ថៃ។
ទាក់ទងនឹងការផ្ទុះអាវុធនេះ រដ្ឋមន្រ្តីការពារជាតិថៃ លោកប្រាវិត វង្សស៊ូវណ្ណបានប្រាប់ទីភា្នក់ងាសារព័ត៍មាន AFPថា បង្ករឡើងដោយកម្ពុជា បន្ទាប់មកកងទ័ពថៃបានប្រើប្រាស់អាវុធធន់ធ្ងន់តបតទៅវិញ ។
នៅថ្ងៃនេះ សំលេងប្រជាធិបតេយ្យ មិនអាចទំនាក់ទំនងមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ បាននៅឡើយទេ ក៍ប៉ុន្តែ អ្នកនាំពាក្យក្រសួងការពារជាតិលោកឈុំ សុជាតិ បានប្រាប់ទីភ្នាក់សារព័ត៍មានស៊ិនហួរថា ការផ្ទុះអាវុធនេះបង្កឡើងដោយភាគីថៃ។
ផែនទី ខេត្ត ក្របី
ផែនទី ខេត្ត ក្របី
គូរបញ្ជាក់ថាការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅព្រឹកថ្ងៃសុក្រនេះ កើតឡើងបន្ទាប់ពីការផ្ទុះអាវុធរវាងប្រទេសទាំងពីរ បានស្ងប់ស្ងាត់ជាច្រើនខែមកហើយ ដែលការផ្ទុះអាវុធចុងក្រោយកើតឡើងចាប់ពីថ្ងៃ04ដល់ថ្ងៃទី07ខែកុម្ភះកន្លងទៅនៅតំបន់ប្រាសាទព្រះវិហារ បណ្តាលអោយទាហានកម្ពុជាស្លាប់និងរងរបួសជាង10នាក់។

បង្គោលព្រំដែន លេខ ០១ ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ តំបន់ អូរស្មាច់់
បង្គោលព្រំដែន លេខ ០១ ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ តំបន់អូរស្មាច់
បង្គោលព្រំដែន លេខ ០១ ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ តំបន់អូរស្មាច់
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ
បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ស្ថិតក្នុងខេត្ត ឧត្តរមានជ័យ ផែនទីចំណុចកម្រងប្រាសាទតាមន Ta Mon Temple Complex
ផែនទីចំណុចកម្រងប្រាសាទតាមន Ta Mon Temple Complex ផែនទីប្រព័ន្ធធារាស្រ្តនៃអាងទន្លេមន ប្រទេសថៃ แม่น้ำมูล-มอญ (Mon)
តបជាមួយ រដ្ឋាភិបាលថៃ ដែលបដិសេធមិនទទួលស្គាល់តុលាការ ICJ នោះ ភាគីកម្ពុជាចេញសម្រេចដូចខាងក្រោមនេះ៖តំបន់រសើបទាំង៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជាបានរៀបចំដើម្បីបញ្ជូនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិហើយ ដូច្នេះករណីទាំង៤នេះនឹងមិនបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំJBCនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដែលកម្ពុជាជាម្ចាស់ផ្ទះនោះទេ។ ភាគីថៃ គេមានប្រៀបខាងផែនទី Google Map ដោយគេបញ្ចូលឈ្មោះជាភាសា ថៃ គឺយក អតីតរោងព្យាបាល ឬ មន្ទីរពេទ្យធ្វើជា ប្រាសាទតាមឿនធំ ដូច្នេះ ប្រជាជននៅ ថៃ និង ប្រជាជនសកលោក គេឃើញថា ប្រាសាទនេះ ស្ថិតនៅក្នុងដីថៃ មិនគួរអីកម្ពុជា ទៅឈ្លានពានថៃ សោះ!។ ដើម្បីដោះបញ្ហាក្នុងសង្រ្គាមចិត្តសាស្រ្ត ខ្ញូំសូមជូនផែនទី តាមនធំ តាមនតូច អមនឹងការប្រើពាក្យពេជ្រ ៕
មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ
ប្រាសាទតាមទាន់ > ប្រាសាទតាមាន់ មិនមែន "ប្រាសាទតាមន្ត" ទេ
ប្រាសាទបុរាណខ្មែរភាគច្រើន ដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃ គឺវាអាស្រ័យទៅលើប្រជាជននៅក្នុង តំបន់នោះជាអ្នកហៅ ឬជាអ្នកដាក់ឈ្មោះ។ ការហៅឈ្មោះ ឬដាក់ឈ្មោះឲ្យប្រាសាទទាំងនោះ គឺវាអាស្រ័យលើស្ថានភាព ទីតាំងភូមិសាស្ត្រ ធម្មជាតិជុំវិញ លក្ខណៈប្រាង្គរបស់ប្រាសាទ រឿងព្រេងដែលនិយាយតៗគ្នា ជួនកាលខ្លះទៀតគេហៅ ដោយយោងទៅតាមរូបបដិមា ឬចម្លាក់ផ្សេងៗ ដែលមាននៅក្នុងប្រាសាទស្រាប់ ដែលគេមានជំនឿ ឬយល់ថាសំខាន់ សម្រាប់ប្រជាជនរស់នៅជុំវិញសហគមន៍របស់ពួកគេ។ មានប្រាសាបុរាណខ្មែរចំនួនតិចតួច ដែលយើងអាចស្គាល់ ឈ្មោះដើម តាមរយៈសិលាចារឹក ដែលរកឃើញនៅនឹងប្រាសាទផ្ទាល់។ ជាក់ស្តែង ប្រាសាទបាគង (ឥន្រ្ទសូរ) ប្រាសាទភ្នំបាខែង (យសោធរគីរី) ប្រាសាទព្រះគោ (បរមេស្វរ) ប្រាសាទបន្ទាយស្រី (ត្រីភួនមហេស្វរ) ប្រាសាទព្រះវិហារ (ស្រីសីខារេស្វរ) ។ល។ តែទោះបីជាប្រាសាទមួយចំនួនទាំងនោះមានឈ្មោះដើមរបស់ខ្លួនក៏ដោយ ក៏យើងមិនបានហៅឈ្មោះដើមទាំងនោះទេ គឺយើងហៅទៅតាមរឿងព្រេង ឬតាមតថភាពជាក់ស្តែង។ ចំពោះប្រាសាទ តាមាន់ធំ ក៏មិនខុសពីប្រាសាទបុរាណ ដែលរៀបរាប់ខាងលើនោះដែរ។ សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេសចាស់ៗគាត់និយាយ ថាប្រាសាទតាមាន់ធំ បើតាមចាស់ពីដើមៗតំណាលតៗគ្នាមកគឺ ប្រាសាទនេះមានឈ្មោះថា “ប្រាសាទតាមទាន់” ។ ការដែលហៅថា ប្រាសាទតាមទាន់ ដូច្នេះដោយសារមានរឿងព្រេងមួយដ៏វែងតំណាល តៗថា << កាលពីដើមឡើយមានព្រះមហាក្សត្រមួយព្រះអង្គឈ្មោះ យសោកេរ្តិ៍ ព្រះអង្គសព្វព្រះហឬទ័យចិញ្ចឹមសត្វ បក្សាបក្សីខ្លាំងណាស់។ ក្នុងចំណោមសត្វបក្សាបក្សីទាំងនោះ សត្វទទា ជាសត្វដែលព្រះអង្គសព្វព្រះហឬទ័យជាងគេ។ ដោយសារតែរាជកិច្ចច្រើនក្នុងការមើលការខុសត្រូវចំពោះប្រជានុរាស្ត្រ និងការការពារទឹកដីពីការឈ្លានពានពីសត្រូវធ្វើ ឲ្យព្រះបាទយសោកេរ្តិ៍ភ្លេចភ្លាំង មិនបានដាក់ចំណីឲ្យសត្វទទាស៊ីនៅថ្ងៃពេញបូណ៌មី ដែលជាហេតុធ្វើឲ្យសត្វទទានោះ ស្លាប់ ហើយបានចាប់កំណើតជាព្រះមហាក្សត្រឈ្មោះ ព្រះបាទឧលោ។ ដោយមានគំនិតគុំគួន ចងកំហឹង ចង់សងសឹក ជាមួយព្រះបាទយសោកេរ្តិ៍ ដែលធ្វើឲ្យខ្លួនស្លាប់កាលពីអតីតជាតិ ដែលនៅជាតិជាសត្វទទានោះ ព្រះបាទឧលោ បានលើក ទ័ពជាច្រើនតាមប្រហារព្រះបាទយសោកេរ្តិ៍ ដើម្បីសងសឹក។ ព្រះបាទយសោកេរ្តិ៍ ដោយសារកំលាំងទ័ពរបស់ខ្លួនមានតិច ជាងព្រះបាទឧលោ ក៏បានភៀសព្រះកាយចេញពីព្រះនគរ ដោយជិះដំរីសភ្លុកខៀវចូលក្នុងព្រៃ ដោយនាំព្រះអគ្គមហេសី ឈ្មោះ នាង បទុម និងបុត្រានៅក្នុងផ្ទៃ ទៅជាមួយពេលមកដល់ក្នុងព្រៃជ្រៅលើភ្នំដងរែកព្រះអង្គបានចុះសម្រាកនៅទី នេះ (ថ្មគ្រែសព្វថ្ងៃនៅត្រង់រូបដំរីទ្រោម) ហើយព្រះបាទយសោកេរ្តិ៍ បាននាំអគ្គមហេសីរបស់ខ្លួនឡើងទៅលើខ្នងភ្នំកសាង ប្រាសាទមួយនៅទីនោះ (សព្វថ្ងៃប្រាសាទតាមាន់ធំ) ស្នាក់នៅបានប្រាំពីរខែ។ និយាយពីព្រះបាទឧលោ ពេលបានដំណឹង ពីទីតាំងលាក់ខ្លួនរបស់ព្រះបាទយសោកេរ្តិ៍ ហើយក៏បានលើកទ័ពដេញតាមចាប់ ឯព្រះបាទយសោកេរ្តិ៍ពេលដឹងថា ព្រះបាទ ឧលោ លើកទ័ពមកតាមចាប់ក៏ប្រញាប់ភៀសខ្លួន តែគេចមិនរួចក៏ត្រូវបានកងទ័ពព្រះបាទឧលោ តាមទាន់ចាប់បាននៅនឹង កន្លែងនោះ[...] >>។ ដោយហេតុនេះហើយ នៅសម័យក្រោយមកគេក៏នាំគ្នាហៅប្រាសាទនោះថា ប្រាសាទតាមទាន់ ដោយសារព្រះបាទឧលោ តាមទាន់ចាប់បានព្រះបាទយសោកេរ្តិ៍នៅទីនោះ ហើយក្រោយមកក្លាយជា “ប្រាសាទតាមាន់” តមក។ ជាមួយគ្នានេះដែរ ដោយសារនៅទីនោះមានប្រាសាទចំនួនបី ដែលនៅជិតៗគ្នា ហើយមានឈ្មោះតាមាន់ដូចៗ គ្នានោះ ដូចនេះប្រជាជនកំណត់យកប្រាសាទដែលធំជាងគេហៅថា ប្រាសាទតាមាន់ធំ ឯប្រាសាទដែលតូចល្មមហៅថា ប្រាសាទតាមាន់តូច ហើយប្រាសាទដែលតូចជាងគេហៅថា ប្រាសាទតាមាន់ ឬប្រាសាទបាយក្រៀមនេះឯង។
សូមបញ្ជាក់ថា រឿងព្រេងមានខាងលើវែងណាស់ ហើយវាមានជាប់ទាក់ទងនឹងតំបន់ នឹងប្រាសាទមួយចំនួនទៀត ក្នុងនោះដូចជា ភូមិល្បើករឹត ប្រាសាទគុក ផ្លូវរំកិលសព ប្រាសាទបន្ទាយទ័ព ប្រាសាទបន្ទាយឆ្មារ ភ្នំកំព្រា ជាដើម ហើយឈ្មោះស្តេច (ព្រះបាទយសោកេរ្តិ៍) នៅក្នុងរឿងនេះមានឈ្មោះដូចគ្នាទៅនឹងឈ្មោះស្តេចក្នុងរឿងព្រេងប្រាសាទ ចៅស្រីវិបុលដែរ។ សម្រាប់ប្រជាជនរស់នៅខេត្តសុរិន្ទ្រ គឺគេមានរឿងព្រេងរបស់គេដែរ ដែលនិយាយទាក់ទងនឹងប្រាសាទ តាមាន់ធំនេះ។ ទោះបីជាយ៉ាងណាពាក្យ “តាមាន់ធំ” នេះគ្រាន់តែជាពាក្យដែលប្រជាជនហៅតៗគ្នាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាមានសិលាចារឹកជាច្រើនផ្ទាំង ដែលបានរកឃើញនៅទីនោះ ហើយក្នុងនោះមានសិលាចារឹកភាគច្រើន និយាយពីការថ្វាយទ្រព្យសម្បត្តិ និងវត្ថុផ្សេងៗដល់ “កំម្រតេង ជគត គិវបាទ បស្ចិម” ដែលឈ្មោះនេះ ជាឈ្មោះ ដែលគេហៅចំពោះទេព ដែលតម្កល់នៅក្នុងប្រាសាទតាមាន់ធំ ឬហៅឈ្មោះប្រាសាទតាមាន់ធំកាលពីសម័យបុរាណ។
ដោយឡែកសម្រាប់ថៃវិញ គេហៅប្រាសាទនេះថា “ប្រាសាទតាមឿនធំ” ជាពាក្យថៃ “ตาเมือนธม” ដែលពាក្យនេះ ជាពាក្យដែលថៃគេហៅតាមសម្លេងគ្រាមភាសារបស់ខ្មែរយើងក្នុងតំបន់នេះពីសម្លេង “តាមាន់ធំ” ទៅជា "តាមឿនធំ ឬ តាមឿនធម” ព្រោះពាក្យ “មាន់” ខ្មែរតំបន់ខ្លះបញ្ចេញសម្លេងទៅជា “មឿន”។ តែបើតាមឯកសារខ្លះគេតំណាលថា កាលពីដើមឡើយមានតាម្នាក់ឈ្មោះ “តាមាន់”។ តាមាន់គឺ ជាស្តេចយីកេគ្រប់ គ្រងនគររាជ។ ស្ដេចយីកេនេះជាស្តេចឪរបស់ស្ដេចអូលូគ្រងនៅខ្មែរក្រោម។ ស្តេចទាំងពីរជាស្តេចខ្មែរ។ ស្តេចខ្មែរខាង ណោះ (ស្តេចអូលូ) ជាកូនមកចាប់ស្តេចឪ (ស្ដេចយីកេ) យើងខាងណេះទៅសម្លាប់ មិនដឹងថាស្តេចឪខុសអីទេបានជា គេយកគាត់ទៅសម្លាប់។ ប្រហែលជាគាត់គោងរ៉ាត់បាន (រដ្ឋបាល) ទេដឹង? ពេលកូនលបមើលមិនឃើញឪពុកងាប់ ម្តាយឈ្មោះយាយផាន់ងាប់។ ស្ដេចយីកេខ្មែរយើងខាងណេះមកផ្ទះវិញមិនឃើញប្រពន្ធពេលត្រឡប់មកវិញ តែនៅតាម ផ្លូវក៏បានឃើញប្រាសាទនេះក៏ដាក់ឈ្មោះថា “ប្រាសាទតាមាន់” ពីដើមប្រាសាទនេះមានចេញភ្លើងខៀវ ព្រោះពីដើម មនុស្សខ្លាំងពូកែប្រាសាទស័ក្តិសិទ្ធិណាស់។ នេះជាតំណាល ដែលអ្នកភូមិរុន ឬបានរុនខេត្តសុរិន្ទ្រ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៩ ម្នាក់រស់នៅក្បែរប្រាសាទតាមាន់។ សូមជ្រាបថា នៅទីនេះពាក្យថា “គោង” (កែរ) មានន័យថា ក្បត់ ឯពាក្យ “កូង” (โกง) នេះន័យពិតប្រាកដគឺ កុហក ឬឧបាយកល ល្បិចបោកបញ្ឆោត)។ រីឯពាក្យថា “មាន់” នៅទីនេះ គឺប្រហែលមិនសំដៅលើសត្វមាន់នោះទេ ក៏ប៉ុន្តែអាចជាពាក្យកំលាយចេញពីពាក្យ “វរ្ម័ន” ដែលជាគោរមងាររបស់ ព្រះមហាក្សត្រខ្មែរសម័យបុរាណ ដែលខ្មែរសុរិន្ទ្របញ្ចេញសម្លេងថា “ម័ន”។ នេះគ្រាន់តែ ជាសម្មតិកម្មមួយប៉ុណ្ណោះ (មីស៊ែល ត្រាណេ)។ រឿងព្រេងនេះ មានភាពស្រដៀងគ្នាត្រង់ចំណុចមួយចំនួន ដែលគួរគិតពិចារណា។ (ដកស្រង់ពីសៀវភៅ ការសិក្សារស្រាវជ្រាវ អំពី សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងខេត្តឧត្តរមានជ័យ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ) ។
បង្គោលព្រំដែនលេខ ២៨
សភាពការណ៍ ថៃ កម្ពុជា៖ ពីម្សិលមិញ នាយករដ្ឋមន្រ្តី ថៃ បានចេញថ្លែងការណ៍ជាលើកដំបូងបង្អស់រឿងបញ្ហាព្រំដែន ដែលផ្ទុះជាង ១ សប្តាហ៍មកហើយនេះ-- ការចេញមកថ្លែងការណ៍ ក្រោយពី ពីមានការសង្ស័យថា សៀម បានធ្វើរដ្ឋប្រហារយោធានៅប្រទេសថៃ តាមការជូនដំណឹងកាលខែ ឧសភា ២០២៥ ដែលជូនដំណឹងថា អាចនឹងមានរដ្ឋប្រហារយោធាមួយកើតនៅថៃ។ ក្នុងពេលថ្លែងទៅកាន់ អ្នកកាសែតទាំងទឹកមុខភ័យស្លន់ស្លោ លោកស្រី ថ្លែងថា រដ្ឋាភិបាលថៃ នឹងការពារបូរណភាពទឹកដីមិនអាចបាត់បង់សូម្បី ១ មម ការ៉េ !! -ចំណុចនេះ បញ្ជាក់ថា លោកស្រី កំពុងប្រើប្រាស់ មនោសញ្ចេតនា មិត្តភាព សាមគ្គីភាព ដើម្បី បំរើនយោបាយ ឃ្លានពានរបស់ សៀម មកលើ កម្ពុជា។ តើកន្លែងណាឈ្លានពានកម្ពុជា? ខាងក្រោមនេះជា ផែនទី តំបន់ជំលោះចំណុច មុំ៣ ត្រីកោណមរកត បីប្រទេស គឺ ថៃ កម្ពុជា ឡាវ ដែលភ្នំ ៥០០ ជាទឹកដីរបស់ កម្ពុជា តែ រដ្ឋាភិបាល តាក់ស៊ីន បានបញ្ចូលទឹកដីនោះជា ឧទ្យាន្តជាតិ ហើយលោកស្រី នាយករដ្ឋមន្រ្តីថ្លែងពីម្សិលថា មិនឲ្យបាត់បង់សូម្បី ១ មម ការ៉េ ៕
ផែនទីតំបន់ជំលោះព្រំដែន កម្ពុជា ថៃ ឆ្នំា ២០២៥
ផែនទីតំបន់ជំលោះព្រំដែន កម្ពុជា ថៃ ឆ្នំា ២០២៥ ផែនទីតំបន់ជំលោះព្រំដែន កម្ពុជា ថៃ ឆ្នំា ២០២៥ ផែនការស្ថាបនារបងព្រំដែន របងប្រាសាទតាមន តាក្របី ផែនការស្ថាបនារបងព្រំដែន របងប្រាសាទតាមន តាក្របី ផែនការស្ថាបនារបងព្រំដែន របងប្រាសាទតាមន តាក្របី