ប្រាសាទតាមនធំ តាមនតូច --តំបន់ ៤ ដែលកម្ពុជា ប្តឹងទៅ តុលាការយុត្តិធម៍អន្តរជាតិ រួមមាន៖
- ឧត្តរមានជ័យ ផែនទី ១ប្រាសាទតាមនធំ- តាមនតូច 👉 រូបថត 👉 របង និង ផែនទី២ផែនទី 👉
- ឧត្តរមានជ័យ តំបន់ ប្រាសាទតាក្របី 👉 តំបន់ អូរស្មាច់ 👉
- ព្រះវិហារ ភ្នំ 500 ភ្នំ 481 ថៃ 👉 ផែនទីប្រាសាទព្រះវិហារ 👉តំបន់ច្រកអានសេះ👉 មុំ៣ មរកត
- បន្ទាយមានជ័យ 👉តំបន់ប៉ោយប៉ែត 👉 របងព្រំដែនស្រះកែវ👉
- តំបន់សមរភូមិ សង្រ្គាមកម្ពុជា ថៃ ឆ្នាំ ២០២៥ 👉
- ប្រវត្តិកងទ័ពកម្ពុជាក្នុង សង្រ្គាម ២០០៨ ដល់ ២០១១ 👉
- គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ 👉
- ផែនទីបោន ខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ខ្មែរ សៀម 👉
- ទីតាំងយោធាថៃ មូលដ្ឋានទ័ពថៃ 👉
PL Khmer ក្តៅៗ! ទាហានពូជអាចោរសៀមឈ្លានពាន វាមកបង្ករឿងឥតឈប់ឈរ! នៅវេលាម៉ោង09 និង30នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅអូរស្មាច់ ក្នុងភូមិ អូរខ្លាឃ្មុំ មានទាហានឈុតខ្មៅ និងទាហានប៉ារ៉ាចំនួនប្រហែល 35 នាក់ ដោយមានសត្វឆ្កែមួយហ្វូងផង បានចូលមកចម្ការអ្នកស្រុក ក្នុងទឹកដីកម្ពុជា ដោយមានអាវុធគ្រប់ដៃ។ ពលរដ្ឋខ្មែរម្ចាស់ចំការលើកឡើងថា គាត់បានធ្វើចំការនៅទីនោះជាង១០ឆ្នាំ ហើយដីរបស់ចំការរបស់គាត់ ក៏ត្រូវបានរដ្ឋអំណាចខ្មែរចុះវាស់វែងបាញ់ប្លង់រួចហើយដែរ រឿងអីទាហានចោរសៀមឈ្លានមកហាមឃាត់។ គាត់ប្តេជ្ញានៅតែបន្តធ្វើចំការលើដីកម្មសិទ្ធិរបស់គាត់ដដែល។
ផែនទីតំបន់ជំលោះ កម្ពុជា ថៃ ឆ្នាំ ២០២៥-- សំណាងលើផែនទីខាងក្រោមនេះ កម្ពុជា រំលោភបូរណភាពប្រទេសថៃ
ផែនទីតំបន់ជំលោះកម្ពុជា ថៃ ឆ្នាំ២០២៥-- សំណាងលើផែនទីខាងក្រោមនេះ ថៃ រំលោភបូរណភាពប្រទេសកម្ពុជា
ផែនទីតំបន់ជំលោះកម្ពុជា ថៃ ឆ្នាំ២០២៥ថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៤ ប្រភពកោះសន្តិភាពខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវផ្ទៃដីចំការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃក្នុងភូមិអូរខ្លាឃ្មុំ ភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលទាហានថៃមកដកចោលថ្មីៗនេះ ត្រូវបានគេបង្កើត ក្រុមការងារចម្រុះប្រដាប់ដោយអាវុធចុះត្រួតពិនិត្យ ។ គេ
បានសង្កេតឃើញក្រុមទាហានឈុតខ្មៅថៃមិនក្រោមពី១០០នាក់ ចំណែកក្រុមទាហានកម្ពុជា៧៥នាក់កំពុងក្លាយទៅជារឿងចំណុចក្តៅកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ស្រ្តីឈ្មោះភុន វ៉ាន អាយុ៤៦ឆ្នាំ ប្តីឈ្មោះហូរ ហន អាយុ៥៦ឆ្នាំ មានកូន៤នាក់ (ស្រី៣នាក់) រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៧ ខែតុលា
ឆ្នាំ២០២៤នេះ បានរៀបរាប់អៈអាងថា កើតហេតុនៅថ្ងៃទី៩ រហូតមកទល់ ថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៤ នេះ ក្រុមទាហានឈុតខ្មៅថៃតែងតែចូលមកអុកឡុកគំរាមថា ត្រូវដកដំឡូងនិងសណ្តែកដីចេញ ហើយចោទប្រជាពលរដ្ឋខ្មែរថាធ្វើចំការចូលទៅដីថៃ។
ប្រជាពលរដ្ឋដដែលបានបញ្ចាក់ថា ដីចំការសណ្តែកដីគាត់ដែលក្រុមទាហានសៀមចូលមកដកបំផ្លិចបំផ្លាញកាលពីថ្ងៃទី១០ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ចំនួនកន្លះហិកតាដែលមានចំងាយពីព្រំដែនកន្លះគីឡូម៉ែត្រ មានសិទ្ធប្រើប្រាសដីចេញ ដោយចៅង្កាត់អូរស្មាច់ក្នុងអំឡុងតាំងពីឆ្នាំ២០១៤ម្លេះ ។ ខណៈនេះក្រុមទាហានឈុតខ្មៅថៃនៅតែបន្តធ្វើសកម្មភាពអុកឡុកចូលមកដក
ដំឡូងមី អ្នកភូមិរួតចំប៉ីទៀតដែលមានចំងាយពីចំការគាត់៣គីឡូម៉ែត្រ តែត្រូវបានក្រុមទាហាន ប៉ូលីសកម្ពុជាបានជួយរារាំងមិនឲ្យកើតមានសកម្មភាពដកដំឡូងមីនេះហើយត្រូវរកដំណោះស្រាយជាមុនសិន។
មន្រ្តីបម្រើការងារម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបថា យោងតាមការចុះពិនិត្យជាក់ស្តែងផ្ទៃដីចំការប្រជាពលរដ្ឋដែលបានបង្កបង្កើតផលអស់រយៈពេលយូរឆ្នាំហើយ ដែលមានចំងាយពីព្រំដែនប្រមាណ៤០០ទៅ៥០០ម៉ែត្រវាមិនអាចចូលទៅដីថៃនោះទេ ។ ហើយក្រុមទាហានថៃបន្ទាប់ពីធ្វើសកម្មភាពដក សណ្តែកដីហើយបន្តមកដកដំឡូងមីទៀតដោយពួកគេអះអាងថា ធ្វើចូលដីថៃ ក្រុមទាហានយើងបានរារាំងមិនឲ្យដកទុក្ខប្រមូលផលសិន ។
ទាក់ទិនហេតុការណ៍នេះកោះសន្តិភាពបានទូរស័ព្ទនៅនៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤នេះជួបលោកលួស ឡាញ់មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទឹសទី៣ ក្នុងតំបន់អូរស្មាច់និងប្រាសាទតាមាន់ធំបានឆ្លើយតបយ៉ាងខ្លីថារឿងរ៉ាវដែលកើតមានក្នុងតំបន់អូរស្មាច់បានបង្កើតក្រុមការងារដោះស្រាយរួចរាល់ហើយ ដោយលោកមិនបានបកស្រាយឲ្យវែងឆ្ងាយទេថា ជាប់រវល់ ។