ប្រព័ន្ធស្រោចស្រព Irrigation system នៅទំព័រទី ២ នេះ បែងចែកដាច់រវាង ប្រព័ន្ធបង្ហួរទឹកចូលពន្លិច ឬ ដាក់ទឹកចូលធម្មតា ពេញ ១ រដូវ Flooded Irrigation System និង ប្រព័ន្ធស្រោចស្រព ដោយប្រើបំពង់ទុយោទទឹក ឬ ទ័រទឹក ឬ កូនប្រឡាយស៊ីម៉ង់តូចៗ ដើម្បី នាំទឹក Drip Irrigation Ststem .
.ការផ្សព្វផ្សាយអំពី វិស្វកម្មស្រោចស្រពនេះ កើតមាន បន្ទាប់ពី ក្រសួងកសិកម្ម ប្រកាស មិនឲ្យប្រជាជនធ្វើស្រែប្រាំង ហួសពី ផែនការ ដោយសារ កង្វះទឹកធ្វើស្រែ ខណៈ ប្រជាកសិករ ដណ្តើមគ្នាធ្វើស្រែប្រាំង ដោយសារចំណេញច្រើន ដែលការចំណាយរបស់កសិករជិត ១ លានរៀល ឬ ២៥០ ដុល្លា/ ហិចតា ខណៈចំណូល បានដល់ ៨ តោនស្រូវ ឬ ២,៦០០ ដុល្លា/ ហិចតា តែបញ្ហាគឺ កង្ចះទឹក ព្រោះ បើការបូមម្តង កំពស់ទឹក ១ តឹក គេត្រូវចំណាយទឹក ១០០០ មែត្រគីប/ ហិចតា បើបូម ៣ ដង គឺត្រូវការទឹក ៣០០០ មែត្រគីប/ហិចតា។ ការចំណាយទឹកនេះ តិចតួច បើធៀបការចំណាយទឹកដោយ ធម្មតា តាមបែបបុរាណ គឺ ៨០០០ មែត្រគីប/ ហិចតា។ បញ្ហាទាំងនេះ ទាមទារផ្នែក ស្ថាបត្យកម្ម បញ្ជូន គម្រោងឲ្យខាង វិស្វកម្ម ដើម្បី វិស្វកម្មសិក្សា អំពីតំម្លៃ និង បច្ចេកទេសផលិត ប្រព៍ន្ធស្រោចស្រពដែលមានតម្លៃថោកជាង សព្វថ្ងៃ ជាក់ស្តែង នៅ វៀតណាម អ៊ុយក្រែន ចិន ឥណ្ឌា សុទ្ធតែ បានអភិវឌ្ឃន៍វិស័យ វិស្វកម្មស្រោចស្រព ដូចមានក្នុងរូបភាពខាងក្រោមស្រាប់។
ប្រព័ន្ធស្រោចស្រព Irrigation system នៅកម្ពុជា ឃើញមានសេវាកម្មឯកជន អង្គការក្រៅរដ្ឋាភិបាល រកស៊ីក្នុងវិស័យស្រោចស្រពនេះដែរ អ្វីដែលជាបញ្ហា គឺថា នៅប្រទេសគេផ្សេងៗ គេប្រើប្រព័ន្ធទឹកបែបណា? ពេលយើងនិយាយពីប្រព៍ន្ធស្រោចស្រពស្រូវ អ្នកដែលគ្មានជំនាញកសិកម្ម ពិបាកយល់ ឬ យល់ខុស ! ដើម្បីជាប្រយោជន៍ទីនេះ ខ្ញុំធ្លាប់ជាកូនអ្នកស្រែ និងជាអ្នកស្រាវជ្រាវ សរសេរឯកសារផ្នែកដំណាំស្រូវ សូមបញ្ជាក់ថា ប្រព៍ន្ធស្រោចស្រព គេចែកជា ០២ គឺ (១) ប្រឡាយមេ ដែលទាមទារថវិការច្រើន សុំច្បាប់រញ៉ែរញ៉ៃ ចំណាយខ្ពស់ផ្នែករដ្ឋបាល និង បច្ចេកទេស (២) គឺ ទរបង្ហូរទឹក ដែលជា កសិករគាត់មានលទ្ធភាព។ ការរៃលុយពីកសិករដើម្បីជីកប្រឡាយទទឹង ២ មែត្រ ឬ ០១ គឺជារឿងពិបាក ដោយសារពួកគាត់បាត់បង់ដី សម្រាប់ជីកប្រឡាយ ណាមួយការចំណាយលើថ្លៃទិញទឹក។ កសិករមានលទ្ធភាពត្រឹម ម៉ាស៊ីនបូមទឹក តែបើសូម្បីទឹកទិញគេដែរ ពួកគាត់មិនអាចធ្វើបាន ! ។
បច្ចេកទេស ជីកកូនប្រឡាយ ឬ ទ បង្ហូរទឹក នៅប្រទេសគេ កំពុងមាន តែនៅកម្ពុជា ហាក់មិនទាន់ឃើញមាននៅឡើយ ដែលទាមទារឲ្យមានការសាកល្បង។ នៅប្រទេសចិន មានលក់ ម៉ាស៊ីនជីកប្រឡាយ។ ម៉ាស៊ីនសម្រាប់ជីកខ្សែភ្លើង ទុយោទឹក ប្រឡាយ ក៍មានផងដែរនៅទីនេះ Youtube ឬ នៅទីនេះ Youtube.
ប្រព័ន្ធស្រោចស្រព Irrigation system