Friday, December 29, 2023

ភូមិសាស្រ្តព្រំដែន ខេត្តកណ្តាល

ផែនទី ខេត្ត កណ្តាល
ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេ

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកម៊ិញយី នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានការចូលរួមពី ថ្នាក់ដឹកនាំបណ្តាក្រសួង មន្ទីរ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងជាលើកទី៤ ដែលពិភាក្សាជាក់ស្តែងលើរបៀវារៈរួមមាន៖ ទី១.ពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសាងសងច្រាំងការពារបង្គោលព្រំដែនលេខ២៤៥/៤១ និង២៤៦/២១, ទី២.រៀបចំផែនការសកម្មភាព សម្រាប់អនុវត្តការងារអនុវត្តការងារបន្ត, ទី៣.រៀបចំគម្រោងចំណាយថវិការលម្អិតសម្រាប់ការសាងសងច្រាំងទន្លេ ព្រែក, និងទី៤.ពិភាក្សាអំពីបញ្ហាប្រឈមនានា និងសំណូមពរ ដើម្បីចូលរួមជាមតិយោបល់ ប្រមូលនូវធាតុចូលយកមកពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាបាក់ច្រាំងទន្លេ និងព្រែកតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។

លើសពីនេះ ឯកឧត្តម បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ២០១៩ ឯកឧត្តម បានដឹកនាំសមាជិកគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងការពារបង្គោលព្រំដែនលេខ២៤៥/៤១ និង២៤៦/២១ ដែលស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ហើយជារួមក្រុមការងារសង្កេតឃើញថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧត្តុនិយម បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល និងគណៈកម្មការចម្រុះកិច្ចការព្រំដែន ដើម្បីសិក្សាលក្ខណៈបច្ចេកទេស និងរៀបចំសាងសង់ច្រាំងការពារព្រំដែនទាំងពីរកម្ពុជា-វៀតណាម ដែលស្ថិត ក្នុងស្ថានភាពបាក់ច្រាំងដោយបានគ្រប់គ្រងយ៉ាងល្អតាមការគ្រោងទុកនៅក្នុងដំណាក់កាលទី១នេះ។

ឯកឧត្តម បានបន្តថា ក្រោមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានពិនិត្យនូវរបាយការណ៍សង្ខេបស្តីពីការចុះសិក្សាលក្ខណៈបច្ចេកទេសរបស់គណៈកម្មការចម្រុះកិច្ចការងារព្រំដែនកាលពីថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២០នោះរួចមក សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ជាគោលការណ៍មួយចំនួនដើម្បីអនុវត្តនូវការងារដែលចាំបាច់ និងបានផ្តល់ចំណារឯកភាពលើសំណើររបស់ក្រុមការងារកិច្ចការងារព្រំដែនមួយចំនួនរួមមាន៖ ទី១.ស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតគណនីធនាគារសម្រាប់គណៈកម្មការអន្តរក្រសួងទូទាត់ថវិការជូនក្រសួងជំនាញ ដើម្បីចំណាយលើការសាងសង់ច្រាំងការពារព្រំដែន និងបង្គោលព្រំដែន, ទី២.ស្នើឱ្យក្រសួងធនធានទឹក និងឧត្តុនិយម ព្រមទាំងក្រសួងសាធារណៈការ និងដឹកជញ្ជូន ផ្តល់របាយការណ៍ផ្លូវការអំពីវឌ្ឍនភាពការងារសាងសង់ច្រាំងការពារព្រំដែន ដើម្បីឱ្យគណៈកម្មការអន្តរក្រសួងវាយតម្លៃអំពីលទ្ធផលការងារឱ្យបានជាក់លាក់ និងបំពេញនីតិវិធីទូទាត់ថវិការសមមាតទៅនឹងទំហំនៃការងារដែលសម្រេចបាន, ទី៣.ស្នើឱ្យក្រសួងសួងធនធានទឹក និងឧត្តុនិយម ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងគណៈកម្មការចម្រុះកិច្ចការងារព្រំដែន រៀបចំឯកសារជំនួយស្មារតីសម្រាប់ជាមូលដ្ឋាននៃក្រុមការងារគណៈកម្មការអន្តរក្រសួងជួបប្រជុំពិភាក្សាជាមួយភាគីវៀតណាមនៅពេលខាងមុខ, និងទី៤.អញ្ជើញសមាជិកនៃគណៈកម្មការអន្តរក្រសួង ចូលរួមក្នុងកិច្ចប្រជុំដើម្បីរៀបចំផែនការសម្រាប់ការងារបន្ត និងត្រៀមសម្រាប់ពិភាក្សាជាមួយភាគីវៀតណាម។

ទន្ទឹមនេះ ឯកឧត្តម ក៏បានស្នើឱ្យក្រសួងទាំងពីរ គឺក្រសួងធនធានទឹក និងឧត្តុនិយម និងក្រសួងសាធារណៈការ និងដឹកជញ្ជូន រៀបចំផែនការសកម្មភាព និងគម្រោងថវិការចំណាយលើឥដ្ឋសម្រាប់ការសាងសង់ច្រាំងទន្លេ ព្រែកទៅតាមស្ថានភាពជាក់ស្តែង ដើម្បីគណៈកម្មការអន្តរក្រសួង ស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចផងដែរ៕ រតនា ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 ផែនទី ខេត្ត កណ្តាល


ផែនទី រដ្ឋបាលដែនដី ខេត្ត កណ្តាល

រូបភាព នគរបាលការពារព្រំដែន ខេត្ត កណ្តាល

ផែនទី ប្រវែងខ្សែព្រំដែនតាម ខេត្ត


ផែនទី ប្រវែងខ្សែព្រំដែនតាម ខេត្ត


ផែនទី ខេត្ត កណ្តាលចាស់

ផែនទី ខ្សែព្រំដែន តំបន់ មាត់ជ្រូក ( ចូវដុក) និង ខេត្តកណ្តាលរបស់ កម្ពុជា

ផែនទី ខ្សែព្រំដែន តំបន់ មាត់ជ្រូក ( ចូវដុក) និង ខេត្តកណ្តាលរបស់ កម្ពុជា


ផែនទី ប្រវែងខ្សែព្រំដែនតាម ខេត្ត

ប្រយុទ្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសួរសុខទុក្ខមន្រ្តីព្រំដែន និងពិនិត្យស្ថានភាពច្រាំងទន្លេជាប់ព្រំដែនវៀតណាម នៅក្រុងសំពៅពូន ខេត្តកណ្ដាល!

បន្ទាប់ពីបញ្ចប់ការចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ និងពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់ព្រំដែនប្រទេសវៀតណាម។

បេសកកម្មនៅក្រុងសំពៅពូន របស់ឯកឧត្តមអភិសន្តិបណ្ឌិត មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

អញ្ជើញទៅដល់ ក្រុងសំពៅពូន ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកព្រែកស្បូវ ចំណុះវរសេនាតូចនគរបាលការពារព្រំដែន​គោកលេខ៦០៥ និងបន្តឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិជ្រៃធំ ដើម្បីសួរសុខទុក្ខមន្រ្តីដែលប្រចាំការនៅទីនោះ មុននឹងចូលទៅពិនិត្យស្ថានភាពច្រាំងទន្លេដែលនៅមិនឆ្ងាយប៉ុន្មានពីស្ពានជ្រៃធំ ស្ថិតក្នុងសង្កាត់សំពៅពូន ជាប់ព្រំដែនប្រទេសវៀតណាម។

បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានបន្តដំណើរឆ្ពោះទៅកាន់ភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ដើម្បីពិនិត្យដំណើរការស្ថាបនាច្រាំងទន្លេបាសាក់ដែលរងការបាក់ស្រុតដីប្រវែងជាង១,២០០ម៉ែត្រ៕

កណ្តាល៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុង «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្ដី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។ បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឃុំចំនួន ៥ នៃស្រុកកោះធំ នឹងកាត់យកដើម្បីបង្កើត «ក្រុងសំពៅពូន» ថ្មីដែលឃុំទាំង៥នោះនឹងក្លាយជាសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ ជ្រោយតាកែវ និងសង្កាត់សំពៅពូន។

ផែនទីខេត្ត កណ្តាល

សម្រាប់ទីតាំងរដ្ឋបាល ក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។ ក្នុងអនុក្រឹត្យបានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងសំពៅពូន ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ជាមួយគ្នានេះការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងសំពៅពូន និងក្រុមប្រឹក្សាស្រុកកោះធំ ត្រូវអនុលោមតាម មាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។  គូសបញ្ជាក់ថា ខេត្តកណ្តាលគឺមានក្រុងចំនួន ៣ គឺក្រុងសំពៅពូន ក្រុងអរិយក្សត្រ និង ក្រុងតាខ្មៅ ៕ 

Friday, October 20, 2023

ស្ពានបេតុងខ្សែកាប កោះពេជ្រ កោះនរា

ស្ពានកោះនរា បើកអោយដំណើរការជាបណ្តោះអាសន្ន ចំថ្ងៃខួបចម្រើនជន្មាយុសម្តេចធិបតី ហ៊ុន ម៉ាណែត  ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ជាថ្ងៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ ហើយដើម្បីជាចំណងដៃក្នុងថ្ងៃដ៏ពិសេសនេះ សម្តេចធិបតី បានអនុញ្ញាតអោយបងប្អូន ប្រជាពលរដ្ឋអាចធ្វើដំណើរជាបណ្តោះអាសន្នស្ពានកោះនរា ដើម្បីកាត់បន្ថយការកកស្ទះចរាចរ ចាប់ថ្ងៃនេះតទៅ។

ទិដ្ឋភាព បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ តាមស្ពានកោះនរា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីឆ្ពោះទៅស្រុកកំណើត និងតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។   ស្ពានកោះនរាមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍ កោះនរា ចំណាយ​ទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕ សូមបញ្ជាក់ថានេះជាថ្ងៃទីពីរ នៃការដាក់ឲ្យប្រើ ប្រាស់ជាបណ្ដោះអាសន្ន ស្ពានកោះពេជ្យ ឆ្ពោះទៅកោះនរា ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ រូបភាព: សុវណ្ណរតនៈ ទទក  ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK  4 March   ·  ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤មិនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% ។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។ ស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២។…

Fresh News សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្ននៅថ្ងៃនេះហើយ (ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្នចាប់ពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២៣​នេះតទៅ។ ការដាក់ឱ្យប្រើប្រាស់ស្ពាននេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាការ​កត់សម្គាល់ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នូវស្ពានជាសមិទ្ធផលថ្មីដ៏មានគុណតម្លៃនៅរាជធានីភ្នំពេញ ចំថ្ងៃខួបកំណើតរបស់សម្តេចធិបតី។ ដូច្នេះនេះជាចំណងដៃដ៏វិសេសវិសាលរបស់សម្តេចធិបតី សម្រាប់ប្រជាពលរដ្ឋក្នុងឱកាសខួបកំណើតរបស់សម្តេច។

សូមបញ្ជាក់ថា ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍​កោះ​នរានេះ​ មាន៖
  1. ​ប្រវែងសរុប ៨២៤ម
  2. ទទឹង ២៤.៥ម​ 
  3. បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម 
  4. សសរស្ពានមានគម្លាត ២០ម + ២១ម + ១០៨ម + ​១៨០ម + ១០៨ម + ​២៣ម + ​២៣ម
  5. ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម
  6. ផ្លូវតភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង​៩២ម៉ែត្រ​​ ជាស្ពានចរាចរទ្វេរទិស
  7. មានគន្លងសម្រាប់រថយន្ត​ចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង​៣,២៥ម៉ែត្រ​ និងមានគន្លង​សម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រ​សងខាង​ ។
  8. ស្ពាន​នេះតម្រូវឱ្យបេីកបរ​ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង 
  9. ​ជម្រាលទទឹងស្ពាន ២%​ សសរ​សម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ​ គិតពីផ្ទៃតួស្ពានទៅលើអាកាស​ 
  10. សសរ​ស្ពាន​សម្រាប់ព្យួរខ្សែកាបមានចំនួន​២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ​​
  11. គ្រឹះខួងសសរទី១មានជម្រៅ ៥៩,៤០ម៉ែត្រ និងសសរទី២ មានជម្រៅ​៧៣,៤០ម៉ែត្រ​​ ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣​
  12. ជើងតាងស្ពានមានទំហំ ២៤.៣ម x ១៧.៧ម x ៤.៥ម ​។
  13. កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត
  14. ​ កំពស់អតិបរមា​នាវា​ឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត
  15. គម្លាតពីសរសរស្ពាន​ខ្សែ​កាប មានប្រវែង ១៨០ម​ សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើម​សង​ខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម
  16. សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មានបំពាក់បង្គោល​ភ្លើងបំភ្លឺស្ព្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ​។
  17. ស្ពាននេះចំណាយការសាងសង់ ៣៨,០០០,០០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC​ ។ ​
  18. ដើម្បីភ្ជាប់ការធ្វើដំណើរឡើងទៅផ្លូវជាតិលេខ១ ក្រុមហ៊ុនបានសាងសង់ស្ពានបេតុងអារមេត​ភ្ជាប់ពីកោះនរា មួយខ្សែផងដែរ។ ​ស្ពាននេះ​ មានបណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ​ ទទឹងស្ពាន ២១ម៉ែត្រ​​ បណ្តោយស្ពានបេតុង៤៥ម៉ែត្រ​​ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ​ ចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក ៕
ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤មិនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% ។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។ ស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២។
ប្រភព: មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ

បើតាមប្រសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គម្រោងអភិវឌ្ឍកោះនរានេះ នឹងចំណាយថវិការសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ៣ ឆ្នាំកន្លងមកនេះ OCIC បានចំណាយថវិកាជិត ៥៥០ លានដុល្លារ ហើយដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប(GDP) ចំនួន ២២៥ លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជិត ០,៩% នៃ GDP ប្រទេសកម្ពុជា។

ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ​ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា​ទៅកាន់​ផ្លូវជាតិ​លេខ ១ ។​

១.​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ​ទៅកាន់​គម្រោង​អភិ វឌ្ឍន៍​កោះនរា​មាន​ប្រវែង​សរុប​៨២៤ ម៉ែត្រ ទទឹង ២៤.៥​ម៉ែត្រ​។ បណ្តោយ​ស្ពាន បេតុង​អារ​មេ​ប្រវែង ៤៨៣​ម ។ ផ្លូវ​ត​ភ្ជាប់​ក្បាល ស្ពាន​ត្រើយ​ខាង​កោះ​ពេជ្រ​ប្រវែង ២៤៩ ម៉ែត្រ ។ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​កោះនរា​ប្រ​វែ ង ៩២​ម៉ែត្រ ។​ជា​ស្ពាន​ចរាចរ​ទ្វេរ​ទិស​មាន គន្លង​សម្រាប់​រថយន្ត​ចំនួន​២​ទៅ​និង​គន្លង​ចំនួន​២​មក​ដែល​១​គន្លង​មាន​ទ​ទឹ ង​៣.២៥ ម៉ែត្រ​និង​មាន​គន្លង​សម្រាប់ទោ ចក្រយានយន្ត​ចំនួន​១​ទៅ​និង​គន្លង​ចំនួន ១​មក​ដែល មាន​ទទឹង​១.២៥ ម៉ែ​ត្រសង ខាង​។​ជម្រាល​ទទឹង​ស្ពាន ២%​។ សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​កំពស់ ៦០​ម៉ែត្រ គិតពី​ផ្ទៃ​តួ​ស្ពាន​ទៅ លើ​អាកាស ។ កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន​៨​ម៉ែត្រ​នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់បំផុត ។​កំពស់​អតិ បរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន​១៨​ម៉ែត្រ​នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត​។​គម្រោង​ចំណា យ​សាងសង់​៣៨​លាន​ដុល្លា​អាមេរិក​។​រយៈ ពេល​សាងសង់ ៣៥​ខែ​។​

អ្នកឧកញ៉ា បានបន្តថា គម្រោងនេះ នឹងប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៧ ០០០ នាក់ នៅពេលសាងសង់គម្រោងពេញលេញ។ បន្ទាប់ពីសាងសង់រួច គម្រោងនេះ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅបានចំនួន ៥ ម៉ឺននាក់ នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ បានជាង ១ម៉ឺនកន្លែង ក្នុងប្រតិបត្តិការប្រចាំថ្ងៃ។

គម្រោងកោះនរា អភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះ នឹងអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណះ តំបន់សំណង់លំនៅដ្ឋាន ធនាគារ សកលវិទ្យាល័យ និង មន្ទីរពហុព្យាបាល ជាដើម ដោយ OCIC បានចាប់ផ្តើមសាងសង់ពីតាំងពីខែ តុលា ឆ្នាំ ២០១៨ មកម្លេះ ។

២-​អំពី​គម្រោង​សាងសង់​ស្ពានបេតុង​អារ​មេ​ត​ភ្ជាប់​ពី​កោះនរា​ទៅ​ផ្លូវជាតិ​លេខ​១​ប ណ្តោ​យ​ស្ពាន​សរុប​ប្រវែង​៦០​ម៉ែត្រ​,​ទទឹង​ស្ពាន​២១​ម៉ែត្រ​។​បណ្តោយ​ស្ពានបេតុង ៤៥ ម៉ែត្រ ។ ផ្លូវ​គល់ស្ពាន​សងខាង​១៥ ម៉ែត្រ​។ រយៈពេល​សាងសង់ ១២​ខែ និង​ចំណាយ​ថវិកា ១,៦០៦,៣៥៣​ដុល្លា​អាមេរិក​។​

​នៅពេល​សាងសង់​រួច​ស្ពាន​នេះ​នឹង​ចូលរួមចំណែក​ជួយ​កាត់បន្ថយ​ការកកស្ទះ​នៅ​ស្ពា ន​ព្រះមុនីវង្ស​បាន​មួយកម្រិត​ធំ​។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន ​OCIC ​គ្រោង​នឹង​សា ង​សង​ទីក្រុង​រណប​ថ្មី​លើ​ផ្ទៃដី​ជាង​១០០​ហិកតា ស្ថិតនៅតាម​ដង​ទន្លេ​ចាក​ចេញពី​តំបន់​កោះនរា​ទៅកាន់​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។ គម្រោង​នេះ​នឹងត្រូវ​រៀបចំ​អភិវឌ្ឍន៍​ដូច​ទីក្រុង​កោះ​ពេជ្រ​នាពេល​ប​ច្ចុ ប្បន្នដោយ​មានការ​សាងសង់​ស្ពាន​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​កំសាន្ដ​នៅ​ទី នោះ​ផងដែរ​។ ទីក្រុង​រណប​ថ្មី​នេះ​នឹងត្រូវ​ចាក់​ខ្សាច់​បំពេញ​នៅតាម​ជួរ​មាត់ទន្លេ​ចាប់ ពី​តំបន់​កោះនរា​អូស​ស្របតាម​ទន្លេតូច​ឆ្ពោះទៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​៕
ស្ពានបេតុងខ្សែកាប កោះពេជ្រ កោះនរា

ស្ពានបេតុងខ្សែកាប កោះពេជ្រ កោះនរា