តម្លៃស្រាបៀ ៖ ស្រាបៀ ផលិតចេញពី ទឹកធម្មតា ៩៥% ដែល ៥% ជាតម្លៃផ្សេង។ ទឹកធម្មតា តម្លៃ ១០០ រៀល/ លីត្រ តែ តម្លៃ ស្រាបៀ ៤ ដុល្លា/ លីត្រ នេះជា មូលហេតុ ដែលអ្នកជំនួញ ធ្វើការវិនិយៅក តម្លៃ រាប់រយលានដុល្លា ទៅលើ ការផលិតស្រាបៀនៅកម្ពុជា។
Revised on July 23rd, 2020 Understanding how to determine your beer production costs is the first step on the road to profitability. Joe Satran of The Huffington Post broke down why some 6-packs of craft beer go for upwards of $12. Based on his findings from a small sample size of just over a dozen breweries, costs for a standard 6-pack could break down like this:- ស្រូវ សាឡី Malt: $0.65
- ផ្លែឈើ Hops: $0.53
- ម្ស៉ៅម៉ត់ Yeast (Assuming 4 Uses): $0.13
- ពលកម្ម Labor: $0.15
- វេចខ្ចប់ Packaging: ~$1.50
- តម្លៃ រោងចក្រ Brewer's margins: $0.91
- តម្លៃដឹកជញ្ជូន Shipping: $0.67
- តម្លៃ ពន្ធ អាជីវកម្ម Excise Taxes: $0.23
- តម្លៃចែកចាយ Distributor mark-up: $2.73
- តម្លៃលក់រាយ Retail Markup: $3.75
- ពន្ធលើការលក់ Sales Tax: $0.79
🍻ស្រាបៀ Anchor មួយដបត្រឹមតែ 3500៛
🍻ស្រាបៀ Cambodia មួយដបត្រឹមតែ 3500៛ (5ថែម1)
🍻ស្រាបៀ Chang មួយដបត្រឹមតែ3500៛
🍻ស្រាបៀ Singha មួយដបត្រឹមតែ4500៛
🍻ស្រាបៀ Tiger Crystal មួយដបត្រឹមតែ4500៛¶¶
🍻ស្រាបៀ Heineken មួយដបត្រឹមតែ5000៛ Beer bottle, Heineken (330 ml)
In the United States, standard bottle sizes varied between 325 and 385 ml (11 and 13 US fl oz), before settling at 355 ml. Other beer bottle sizes included the “split,” 6 US fl oz, for stronger beers. Larger bottles are usually 650 ml (22 US fl oz).
ភ្នំពេញៈ ក្រុមហ៊ុនផលិតស្រា បៀរ Cambodia Brewery Limited (CBL) កាលពីថ្ងៃម្សិលមិញបានដំណើរការចង្វាក់ផលិតកម្មស្រាបៀរ Heineken លើកដំបូងនៅកម្ពុជា ដែលស្ថិតក្រោមផែនការពង្រីកចង្វាក់ផលិតកម្មទីពីរ ១០០លានដុល្លារ។
ការពង្រីកចង្វាក់ផលិតកម្មនេះ នឹងធ្វើឲ្យក្រុមហ៊ុនអាចបង្កើនសមត្ថភាពផលិតស្រាបៀរទាំងអស់របស់ខ្លួនរហូតដល់បីដងច្រើនជាងមុន។
CBL បានបើកដំណើរការផលិតស្រាបៀរម៉ាកល្បីៗជាច្រើននៅកម្ពុជាតាំងពីឆ្នាំ ១៩៩៦ ក្នុងទឹកប្រាក់វិនិយោគ ៥៦លានដុល្លារ ដែលជាការសហការវិនិយោគរវាងក្រុមហ៊ុនក្នុងស្រុក វឌ្ឍនៈ គ្រុប និងក្រុមហ៊ុនផលិតស្រាបៀរអាស៊ីប៉ាស៊ីហ្វិក (APB) ដែលបច្ចុប្បន្នផ្តូរឈ្មោះទៅជា Heineken Asia Pacific។
លោក Frans Eusman ប្រធានក្រុមហ៊ុន Heineken Asia Pacific បានលើកឡើង កាលពីម្សិលមិញថា តម្រូវការស្រាបៀរនឹងបន្តកើនឡើងនៅកម្ពុជាស្របតាមការកើនឡើងសេដ្ឋកិច្ច និងបែបបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា។
លោកបន្តថា ខ្សែចង្វាក់ផលិតកម្មថ្មីនេះបានជួយឲ្យ CBL ពង្រីកកត្តាផលិតកម្មរបស់ខ្លួនដោយអាចផ្គត់ផ្គង់ស្រាបៀរពី ៨០ លានលីត្រ ទៅ ៣០០ លានលីត្រក្នុងមួយឆ្នាំ ឬពី ២៧ ០០០ កេសក្នុងមួយថ្ងៃ ទៅ១០ ម៉ឺនកេសក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន CBL បានបន្ថែមការផលិតស្រាបៀរប្រភេទថ្មី គឺស្រាបៀរHeineken ដែលជាស្រាបៀរលំដាប់អន្តរជាតិទៀតផង។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ ក្រុមហ៊ុន CBL បានទទួលនូវការអនុញ្ញាតពីក្រុមហ៊ុន Heineken ក្នុងការផលិតស្រាបៀរ Heineken ដ៏ល្បីល្បាញរបស់ពិភពលោកនៅកម្ពុជា ដែលនេះជាសក្ខីភាពមួយបង្ហាញថាកម្ពុជាជាមជ្ឈរមណ្ឌលផលិតស្រាបៀរដែលមានគុណភាពកម្រិតខ្ពស់បំផុតលំដាប់ពិភពលោក»។
បច្ចុប្បន្នក្រុមហ៊ុន CBL បានផលិតស្រាបៀរដែលមានស្រាប់របស់ខ្លួន ស្រាបៀរ Tiger ស្រាបៀរ ABC Extra Stout ស្រាបៀរ Anchor និងស្រាបៀរ Gold Crown ហើយ Heineken ជាចង្វាក់ផលិតកម្មថ្មីមួយរបស់ខ្លួន។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹង កាលពីម្សិលមិញថា នៅពេលនេះក្រុមហ៊ុន CBL នឹងផលិតស្រាបៀរ Heineken ផ្ដាច់មុខសម្រាប់ទីផ្សារកម្ពុជា ដែលជាសញ្ញាល្អសម្រាប់ឧស្សាហកម្មផលិតស្រាបៀរកម្ពុជា ដែលងាកទៅរកផលិតផលមានគុណភាពកាន់តែខ្លាំង។
លោកលើកឡើងថា៖ «នឹងលែងមានការនាំចូលស្រាបៀរ Heineken មកទីផ្សារក្នុងស្រុកទៀតហើយ ប៉ុន្តែការផ្គត់ផ្គង់ស្រាបៀរត្រូវបានចែកចាយដោយស្រាបៀរក្នុងស្រុក»។
លោកបន្ថែមថា ការទទួលបានសិទ្ធិផលិតដូចជា យីហោស្រាបៀរល្បីៗដូចជា ស្រាបៀរ Heineken គឺជាការផ្លាស់ប្តូរដ៏ធំមួយ។
លោកបញ្ជាក់ថា៖ «នេះឆ្លុះបញ្ចាំងថា ការផលិតរបស់ក្រុមហ៊ុន CBL គោរពតាមស្ដង់ដារអន្តរជាតិដោយមានគុណភាពដូចគ្នានឹងស្រាបៀរ Heineken ដែលផលិតនៅក្នុងប្រទេសផ្សេងទៀត»។
ក្រុមអ្នកវិភាគ អ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ និងម្ចាស់ហាងបានបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងផឹកស្រាបៀរកាន់តែច្រើនឡើងៗ។ និន្នាការនេះកំពុងជំរុញឲ្យក្រុមហ៊ុនផលិតស្រាបៀរត្រូវបង្កើនការផលិតនៅក្នុងប្រទេសកម្ពុជា។
ភ្នំពេញៈ Khmer Brewery (KB) ជាក្រុមហ៊ុនក្នុងស្រុកដែលផលិតស្រាបៀរកម្ពុជា បាននាំចេញផលិតផលរបស់ខ្លួនជាលើកដំបូង ទៅកាន់ប្រទេសជប៉ុនកាលពីដើមខែកក្កដា បន្ទាប់ពីមានការជំរុញពីប្រមុខរដ្ឋាភិបាលឲ្យក្រុមហ៊ុនក្នុងស្រុក បង្កើនការផលិតដើម្បីនាំចេញទៅក្រៅប្រទេស។
ស្រាបៀរកម្ពុជាត្រូវបាននាំចេញទៅទីផ្សារប្រទេសជប៉ុនកាលពីថ្ងៃទី៥ ខែកក្កដា ។
KB ជាក្រុមហ៊ុនផលិតស្រាបៀរទី៦នៅកម្ពុជា នឹងបានវិនិយោគទឹកប្រាក់៦០លានដុល្លារដោយវិនិយោគិនក្នុងស្រុក ដោយនាំយកបច្ចេកវិទ្យាZiemann ពីអង់គ្លេស។ ក្រុមហ៊ុននេះបានចាប់ផ្តើមបើកលក់ផលិតផលរបស់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០១១។
លោក សុខ ចន្ថា ប្រធានទំនាក់ទំនងសាធារណៈរបស់ KB បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមហ៊ុននេះបានសហការជាមួយ TBA Corporation ជាក្រុមហ៊ុនចែកចាយភេសជ្ជៈ និងម្ហូបអាហារដ៏ធំជាងគេរបស់ជប៉ុនដើម្បីធ្វើជាតំណាងចែកចាយបន្ត ។ លោកបន្តថា៖ «ពួកគេ(TBA)បានមកធ្វើតេស្តផលិតផលយើងចាប់តាំងពីពីរ បីខែមុន មុននឹងពួកគេបានសម្រេចចិត្តសហការជាមួយយើង បន្ទាប់មកពួកគេ បាននិយាយថា គុណភាពស្រាបៀររបស់យើង ល្អសម្រាប់នាំចេញទៅជប៉ុន»។ លោកបានឲ្យដឹងថា ការនាំចេញលើកដំបូង មានតែមួយកុងតឺន័រប៉ុណ្ណោះដែលមាន១៣០កេស។
លោក ចន្ថា បន្តថា៖ «យើងនឹងនាំចេញបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំគិតថា ជប៉ុនជាទីផ្សារដ៏មានសក្តានុពលរបស់យើង ដោយសារប្រជាជនចូលចិត្តពិសាស្រាបៀរដែលបាននាំចូលជាច្រើន។ ម្យ៉ាងវិញទៀត មានប្រជាជនយើងជាច្រើនដែលរស់នៅទីនោះ»។
លោក ម៉េង ស័ក្តិធារ៉ា អគ្គនាយកក្រសួងឧស្សាហកម្ម និងលេខាធិការដ្ឋាននៃគណៈកម្មាធិការរង SME បានសាទរដែលក្រុមហ៊ុនអាចផលិតស្រាបៀរនាំចេញមានគុណភាពល្អទៅ លក់នៅលើទីផ្សារជប៉ុន។ លោកបន្តថា៖ «នេះមានន័យថា គុណភាពរបស់យើង ត្រូវបានទទួលស្គាល់ដោយទីផ្សារជប៉ុន ដែលមានភាពតឹងតែងចំពោះអាហារនាំចូល។ ខ្ញុំពិតជាស្ងើចសរសើរដល់ក្រុមហ៊ុននេះជាខ្លាំង ដែលវាជាមោទនភាពរបស់យើង ពីព្រោះក្រុមហ៊ុននេះ ជាក្រុមហ៊ុនដំបូងរបស់កម្ពុជា។ មិនមែនត្រឹមតែបង្កើតការងារកាន់តែច្រើនដល់ប្រជាជនក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងរួមបន្ថយឱនភាពពាណិជ្ជកម្មផងដែរ»។ លោកបានកបន្តថា នេះបង្ហាញពីលទ្ធភាពនៃការប្រកួតប្រជែងជាមួយផលិតផលនាំចូល និងត្រូវទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
កន្លងមកកម្ពុជាបាននាំចេញស្រាបៀរមួយចំនួនទៅកាន់ទីផ្សារក្រៅ ប្រទេស ដូចជា ស្រាបៀរអង្គរ និងស្រាបៀរ ឃីងឌឹម ហើយនេះបង្ហាញថា ឧស្សាហកម្មកែច្នៃម្ហូបអាហារ និងភេសជ្ជៈរបស់កម្ពុជាកំពុងរីកចម្រើន ប្រហាក់ប្រហែលនឹងប្រទេសជិតខាង។ នេះបើតាមលោក ម៉េង ស័ក្តិធារ៉ាកាលពី២០១១ការរួមចំណែករបស់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្នុងសេដ្ឋកិច្ចកម្ពុជាមានប្រហែល១ពាន់លានដុល្លារ ក្នុងនោះ៤០ភាគរយ បានមកពីឧស្សាហកម្មផលិតស្រាបៀរ។
លោក សុក ចន្ថា បានលើកឡើងថា ក្រុមហ៊ុននេះក៏មានគម្រោងនាំចេញទៅទីផ្សេងទៀតផងដែរ។ លោកបញ្ជាក់ថា៖ «ក្រៅពីជប៉ុន យើងមានគម្រោងនាំចេញទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ពិសេសប្រទេសដែលមានប្រជាជនកម្ពុជារស់នៅភាគច្រើន ដោយសារយើងចង់ឲ្យពួកគេភ្លក្សរសជាតិស្រាបៀរផលិតក្នុងស្រុក ដើម្បីឲ្យពួកគេនឹកឃើញ បន្ទាប់ពីចាកចេញពីស្រុកទេសជាច្រើនឆ្នាំ»។
KB អាចផលិតបាន៥០លានលីត្រ ក្នុងមួយឆ្នាំ ហើយអាចបង្កើនដល់២០០លានលីត្រ ក្នុងមួយឆ្នាំ នាពេលអនាគត៕ CS
មានក្រុមហ៊ុនផលិតស្រាបៀរធំៗ ៣ នៅក្នុងប្រទេសកម្ពុជារួមទាំងក្រុមហ៊ុន CBL។
ក្រុមហ៊ុនស្រាបៀរ Cambrew ដែលជាក្រុមហ៊ុនផលិតស្រាបៀរចាស់ជាងគេរបស់កម្ពុជា បានចាប់ផ្ដើមប្រតិបត្តិការកាលពីឆ្នាំ ១៩៩២។ ក្រុមហ៊ុននេះផលិតស្រាបៀរ អង្គរ ស្រាបៀរ អង្គរ្រដាហ្វ ស្រាបៀរអង្គរអិចស្រ្ដាស្ដោត ស្រាបៀរបាយ័ន ស្រាបៀរ Black Panther និងស្រាបៀរ Klang។
ក្រុមហ៊ុន Khmer Beverages ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានឲ្យដឹងកាលពីដើមឆ្នាំនេះថា ខ្លួនជិតបញ្ចប់ការពង្រីករោងចក្ររបស់ខ្លួនដែលនឹងផលិតស្រាបៀរច្រើនជាងមុន ៣ដង។
លោក Peter Leang ប្រធានក្រុមហ៊ុន Khmer Bevarage បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែមករា ថា ក្រុមហ៊ុនរបស់លោក បានដាក់ទុនវិនិយោគ ១២០ លានដុល្លារក្នុងការពង្រីករោងចក្រផលិតរបស់ខ្លួន និងបន្ថែមចង្វាក់ផលិតស្រាបៀរថ្មី។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រខ្សែចង្វាក់ទី ២ របស់ក្រុមហ៊ុន CBL កាលពីម្សិលមិញ បានជំរុញឲ្យមានការវិនិយោគស្រាបៀរកាន់តែច្រើន និងឧស្សាហកម្មផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងរបស់ប្រជាជនកម្ពុជា។
យោងតាមការសិក្សាពីទីផ្សារស្រាបៀរអាស៊ីប៉ាស៊ីហ្វិក របស់ Heineken បានបង្ហាញថា ទំហំទីផ្សារស្រាបៀរនៅក្នុងប្រទេសកម្ពុជាមានប្រហែល៦,១លានហិកតូលីត្រក្នុងមួយឆ្នាំកាលពីឆ្នាំ២០១៥ ដោយការបរិភោគស្រាបៀររបស់មនុស្សម្នាក់ៗចំនួន ៣៨,៦លីត្រក្នុងមួយឆ្នាំ។
របាយការណ៍ដដែលបានបង្ហាញថា វៀតណាមមានតម្រូវការស្រាបៀរសរុប ៣៨ លានហិកតូលីត្រ ដែលជាមធ្យមប្រជាជនវៀតណាមម្នាក់ផឹកស្រាបៀរ ៤១,៤ លីត្រក្នុងមួយឆ្នាំ។
នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រជាជនម្នាក់ផឹកស្រាបៀរជាមធ្យម២៩,៣ លីត្រក្នុងមួយឆ្នាំ ខណៈដែលនៅតំបន់អឺរ៉ុបមនុស្សម្នាក់ផឹកស្រាបៀរជាមធ្យម ៧០ លីត្រក្នុងមួយឆ្នាំ៕LA