Friday, June 11, 2021

អាជីវកម្ម រែមាស

តើអ្វីទៅជា ការជីកយករ៉ែ មាស ត្បូង? គេបានធ្វើការរៀបរាប់ខ្លះៗថា ការជីករែ៉មាស ត្បូង មាន ២ សណ្ឋាន គឺ គ្រួសារ និង បែបក្រុមហ៊ុនធ្វើអាជីវកម្ម។ របៀបជីករែ៉ មាន៖ ការជីកដីយកទៅរែងក្នុងទឹក, ការបូមទឹកបាញ់លើដីចម្រោះដីយករ៉ែ, ការដាក់រំសេវបំផ្ទុះអាចម៍ដី, ការដាក់ទឹកអាស៊ីតដើម្បីធ្វើថ្មពុកផុយ, ការប្រើគ្រឿងចក្រឈូសឆាយដីដើម្បីរែងអាចម៍ដី។ តែក្នុងអាជីវកម្មធំ" គេមានជំហាននៃការផលិតចេញជាមាស គេត្រូវធ្វើតាមវិធីមួយចំនួនដូចខាងក្រោមនេះ គឺ៖

  1. ធ្វើការស្រាវជ្រាវ និង វិភាគដី រ៉ែ
  2. ខូងដី យកស្រទាប់ដី ធ្វើការវិភាគ
  3. ផលិតចេញជាផែនទីរ៉ែផ្សេង និង រ៉ែមាស​តាមស្រទាប់ដី កំពស់ ជម្រៅដី
  4. ធ្វើការឈូសឆាយសំអាតស្រទាប់ដីខាងលើ
  5. ធ្វើការបំផ្ទុះដោយការប្រើរំសេវ គ្រឿងផ្ទុះដើម្បីបំបែកថ្ម
  6. ប្រមូល រក្សាទុក ដឹកជញ្ជូនរ៉ែថ្មទៅកាន់ រោងចក្រ
  7. បញ្ចូលទឹក លាង និង​ ស្តុក លាយសារធាតុគីមី បំបែក មាស ចេញពី ដី ថ្ម
  8. យកកំទេចមាស បញ្ចូលក្នុងឡ ចំរ៉ាញ់ជា ទឹកមាស
  9. ចាក់ចូលពុម្ព ទម្ងន់ ១០ គក តាមរួបរាងនៃពុម្ព ៕

2010-05-24 រ៉ែ​មាស ​ចំនួន​ ៨,១​លាន​ តោន​ ត្រូវ​បាន​រក​ឃើញ​នៅ​មណ្ឌលគិរី មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៅ​ថ្ងៃ​២៤ ឧសភា​នេះ បាន​ប្រកាស​ឲ្យ​ដឹង​ថា ក្រុមហ៊ុន OZ របស់​ប្រទេស​អូស្ត្រាលី បាន​រក​ឃើញ​ធនធាន​រ៉ែ​មាស​ចំនួន ៨,១​លាន​តោន នៅ​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដែល​ជា​ការ​បើក​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​វិយោគ​ទុន ក្នុង​វិស័យ​រ៉ែ​នា​ពេល​ឆាប់​ៗ​នេះ។

ប្រភេទ​រ៉ែ​មួយ​ចំនួន​ទៀត​ដែល​គេ​បាន​រក​ឃើញ​ផង​ដែរ​នោះ មាន​ដូច​ជា ​រ៉ែ​ដែក ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ និង​សៀមរាប។ រ៉ែ​ស្ពាន់​ មាន​នៅ​ក្នុង​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប។ រ៉ែ​មាស និង​រ៉ែ​ស្ពាន មាន​នៅ​ក្នុង​ខេត្ត​រតនគិរី និង​មណ្ឌលគិរី។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក សុខ ទ្បេង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​អង្គការ UNDP ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​កម្ពុជា​កំពុង​តែ​ខ្វះ​ខាត​ធនធាន​មនុស្ស​ក្នុង​វិស័យ​រ៉ែ​នេះ។ ការដ្ឋាន​រ៉ែ​មួយ​កន្លែង​គេ​ត្រូវការ​កម្មករ​ចំនួន ៣០០​នាក់ ហើយ​គេ​ត្រូវការ​កម្មករ​សរុប​ចំនួន ៣៥០០​នាក់​សម្រាប់​ការដ្ឋាន​រ៉ែ​ចំនួន ១០​កន្លែង។

លោក​បន្ត​ថា ៖ ​«កន្លែង​ខ្លះ​ដែល​យើង​មិន​ដែល​បាន​សិក្សា​សោះ ហើយ​មាន​អ្នក​វិនិយោគ​ថ្មី​មក​សិក្សា គឺ​យើង​បាន​រក​ឃើញ​រ៉ែ​យ៉ាង​ខ្ពស់ ដែល​ជា​ទី​មោទនៈ​ទៅ​វិញ!»។

មន្ត្រី​សម្រប​សម្រួល​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) លោក ឌូក្លាស ប្រតឌ័ររិកស៍ (Douglas Broderick) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​ថា ៖ «ជា​ការ​ពិត យើង​ចង់​ឃើញ​សន្និសីទ​អន្តរជាតិ​ស្ដីពី​រ៉ែ​នា​ពេល​ខាង​មុខ​នេះ ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​វិនិយោគ​នៅ​ក្នុង​វិស័យ​រ៉ែ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា»។

លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​នេះ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា លោក​សាទរ ប៉ុន្តែ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាត់ចែង​ប្រាក់​ចំណូល។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ៖ «ដោយសារ​ទី​១ ប្រទេស​កម្ពុជា​ជោកជាំ​ទៅ​ដោយ​អំពើ​ពុក​រលួយ ដូច្នេះ​យើង​អាច​នឹង​គ្រោះថ្នាក់ នឹង​បាត់​បង់​ប្រាក់​ចំណូល​ដ៏​ច្រើន​លើស​លុប​នេះ ដោយសារ​អំពើ​ពុក​រលួយ!»។

ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន​នានា​រុករក​រ៉ែ​តាំង​ពី​ឆ្នាំ​១៩៩៣​មក មាន​ក្រុមហ៊ុន​ជាតិ និង​បរទេស ចំនួន ៦០​ហើយ មក​ពី​ប្រទេស​ចិន អូស្ត្រាលី វៀតណាម និង​កូរ៉េ កំពុង​តែ​ធ្វើ​ការ​សិក្សា​រាវរក​ធនធាន​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​រ៉ែ​ទង់ដែង រ៉ែ​ដែក រ៉ែ​មាស រ៉ែ​បុកស៊ីត និង​រ៉ែ​ធ្យូង​ថ្ម ជាដើម។

មន្ត្រី​ឲ្យ​ដឹង​ថា គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រាវរក​ធនធាន​រ៉ែ​រយៈ​ពេល ២​ឆ្នាំ​ជា​លើក​ដំបូង ប៉ុន្តែ​បើ​សិន​ជា​ក្រុមហ៊ុន​នោះ​រក​មិន​ឃើញ​រ៉ែ​ទេ ក្រសួង​នឹង​បន្ត​ឲ្យ ២​ឆ្នាំ​ទៀត។ នៅ​ពេល​ណា​ក្រុមហ៊ុន​នោះ​រក​ឃើញ​ធនធាន​រ៉ែ ក្រសួង​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​រយៈ​ពេល ៣៥​ឆ្នាំ ហើយ​អាច​ពន្យារ​បន្ត​រយៈ​ពេល ៥​ឆ្នាំ ២​ដង​ទៀត។

កាល​ពី​ដើម​ខែ​ឧសភា​ថ្មី​ៗ​នេះ មាន​សេចក្ដី​រាយ​ការណ៍​នានា​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន BHP Billiton របស់​ប្រទេស​អូស្ត្រាលី បាន​សូកប៉ាន់​រដ្ឋាភិបាល​កម្ពុជា​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រាវរក​រ៉ែ​បុកស៊ីត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បដិសេធ​ភ្លាម​ៗ​ចំពោះ​សេចក្ដី​រាយ​ការណ៍​នោះ។ លោក​បាន​ពន្យល់​ថា ប្រាក់​នោះ​គឺ​ជា​ប្រាក់​សម្រាប់​មូលនិធិ​សង្គម ដែល​មាន​ចែង​ក្នុង​កិច្ច​សន្យា៕

កម្ពុជារុករករ៉ែមាស បានតែ ៥ ទៅ ១០ គីឡូក្រាម ប៉ុណ្ណោះ ក្នុង១ខែ! មន្ត្រីជាន់ខ្ពស់ ក្រសួងរ៉ែ និងថាមពល បានប្រាប់ខេមបូណូមីសថា ក្នុង១ខែៗ កម្ពុជាអាចរុករក និងកែច្នៃ រ៉ែមាសបានប្រមាណ តែ ៥ ទៅ១០ គីឡូក្រាមប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណក្នុងការរុករករ៉ែនៅសល់ប្រមាណ ៥០ ក្រុមហ៊ុន បន្ទាប់ពីបានដក និងលុបអាជ្ញាបណ្ណអស់ ២៥០ ក្រុមហ៊ុន។

ឯកឧត្តម ម៉េង សក្ដធារ៉ា រដ្ឋលេខាធិកា​ក្រសួង​ រ៉ែ និងថាមពល​បាន​ឲ្យដឹងថា តាម​ការប៉ាន់ស្មាន​របស់ក្រសួង​រ៉ែ និងថាមពល​ដោយបាន​ស្រង់​របាយការណ៍​នាពេល​កន្លងមក ឃើញថា ក្នុងមួយខែៗ មានមាស​ប្រមាណ ៥ ទៅ១០ គីឡូក្រាម​ប៉ុណ្ណោះ ត្រូវបាន​រុករកឃើញ និងកែច្នៃ។ ក្នុងនោះ ការរុករក​មាន​សឹងតែ​គ្រប់​ខេត្តទាំងអស់​នៅទូទាំងប្រទេសកម្ពុជា ប៉ុន្ដែ តំបន់​ដែលមាន​សក្ដានុពល​ក្នុងការ​រុករករ៉ែមាសច្រើនជាងគេ​ គឺនៅខេត្ត​រតនគីរី មណ្ឌលគីរី និងព្រះវិហារ។

តាម​ការអះអាង របស់​មន្ត្រី​ជាន់ខ្ពស់​រូបនេះ បាន​ជា​ការរុករក​រ៉ែមាស បាន​ក្នុងចំនួន​តិចតួច​យ៉ាងដូច្នេះ ដោយសារតែ ការរុករករ៉ែមាស​នាពេលបច្ចុប្បន្ន មានភាគច្រើន​គឺធ្វើឡើង​ដោយ​ក្រុមហ៊ុន​ខ្នាតតូច លក្ខណៈ​សិប្បកម្ម​នៅឡើយ ខណៈដែល​ធនធាន​រ៉ែមាសនេះ មានខ្លះ គឺទាមទារ​បច្ចេកទេស​ខ្ពស់ ក្នុងការ​ស្វែងរក ដែលត្រូវ​ការ​ក្រុមហ៊ុន​វិនិយោគ​ខ្នាតធំ លក្ខណៈ​ឧស្សាហកម្ម។ 

ទោះយ៉ាងណា ឯកឧត្តម ម៉េង សក្ដធារ៉ា ពន្យល់ថា ជាទូទៅ ក្រុមហ៊ុន​រុករករ៉ែ​ធំៗ ទាំងនោះ មុននឹង​ចូល​មកធ្វើការ​រុករក​គេតែ​តាមដាន និងសិក្សា​ច្បាស់លាស់​ណាស់ ពីសក្ដានុពល​នៃតំបន់​ដែល​ត្រូវរុករក ហើយបើតាម​បទពិសោធន៍ របស់​ប្រទេស​ដែលធ្លាប់​ជោគជ័យ​ក្នុងការ​រុករក​រ៉ែមាសនេះ គឺមិនខុសពី​កម្ពុជា​នាពេលនេះទេ ដំបូង គឺផ្ដើមចេញ​ពីអ្នករុករក​ដែលជា​ប្រជាជន បន្ទាប់មកមាន​ការរុករក​ដោយក្រុមហ៊ុន​ខ្នាត បែបសិប្បកម្ម ហើយនៅពេល​ដែល​មើលទៅ​មានសក្ដានុពល និងជាឱកាស ទើប​មាន​ក្រុមហ៊ុន​ធំៗចូលមក​រុករកបន្ត។

រដ្ឋលេខាធិកា​ក្រសួង​ រ៉ែ និងថាមពល​រូបនេះ បានលើក​ឡើងទៀត​ថា បច្ចុប្បន្ន​វិស័យរ៉ែមាស​កម្ពុជា កំពុង​ឈាន​ជើង​​មួយជំហាន​ទៀត ឆ្ពោះទៅរក​ការ​ធ្វើឧស្សាហកម្ម​រុករករ៉ែមាស​ខ្នាតធំ ខណៈដែល​កន្លងមក​ភាគច្រើន​គ្រាន់តែជា​ការរុករក​ខ្នាតតូច លក្ខណៈ​សិប្បកម្ម បែបសាមញ្ញៗ​ប៉ុណ្ណោះ។ ជាក់ស្ដែង មានក្រុមហ៊ុន​រុករក​រ៉ែមាស​អន្តរជាតិ​ធំ២ នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​រុករករ៉ែមាសលក្ខណៈ​ឧស្សាហកម្ម​​នៅពេល​ឆាប់ៗខាងមុខនេះ។ ក្នុងនោះ មានដូចជា ក្រុមហ៊ុន ក្រុមហ៊ុន Mesco Gold មកពីប្រទេសឥណ្ឌា នឹងចាប់ផ្ដើមអាជីវកម្ម រុករករ៉ែមាស នៅខេត្តរតនគីរី ​នាចុងឆ្នាំនេះ និងក្រុមហ៊ុន​ហ៊ុន Renaissance Minerals មកពីអូស្ត្រាលី អាច​នឹងចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​រុករកនៅ​មណ្ឌលគីរី​នៅចុងឆ្នាំ​២០២០ ឬដើមឆ្នាំ ២០២១។

ឯកឧត្តម ម៉េង សក្ដធារ៉ា បញ្ជាក់ទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​កំពុង​រៀបចំ​នូវខឿនសេដ្ឋកិច្ច​ថ្មីរបស់​វិស័យ​រ៉ែនេះ តួយ៉ាង តាមរយៈ​វឌ្ឍនភាពនៃ​ការរុករកប្រេងកាត ដែលនឹង​ទទួលបាន​ដំណក់ប្រេងលើក​ដំបូង និងក្រុមហ៊ុន​រុករក​រ៉ែមាស​ធំៗ​ដែលនឹង​ប្រតិបត្តិការ​អាជីវកម្ម​ខ្នាតឧស្សាហកម្ម​នាពេល​ឆាប់ៗ​ខាងមុខនេះ នឹង​ក្លាយជា​កម្លាំងមួយ​ស្រូប​ទាញ​ការវិនិយោគ​ធំៗ​ក្នុងវិស័យ​រ៉ែ កាន់តែច្រើនឡើង​ថែមទៀត។ បើតាម​ការ​យល់ឃើញ​ផ្ទាល់​របស់​មន្ត្រីជាន់​ខ្ពស់​រាជរដ្ឋា​ភិបាល​រូបនេះ កម្ពុជា ត្រូវ​ការ​ពេល​១អាណត្តិទៀត ដើម្បី ពង្រឹង​ខឿនសេដ្ឋកិច្ច​វិស័យរ៉ែ ឲ្យមានភាពរឹងមាំ។

ដោយឡែក ទាក់ទង​នឹងការដកហូត​អាជ្ញាបណ្ណ ក្រុមហ៊ុន​រុករករ៉ែ​មកនៅ​ត្រឹម​៥០ ក្រុមហ៊ុន​នាពេលបច្ចុប្បន្ន​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និងថាមពល​ឯកឧត្តម ម៉េង សក្ដធារ៉ា អះអាងថា គឺដោយសារតែ​ក្រសួង​មាន​ការធ្វើកំណែទម្រង់​ថ្មី និងរកឃើញ​ថា មានក្រុមហ៊ុនខ្លះ មានអាជ្ញា​បណ្ណហើយ តែមិនមានសកម្មភាព និងខ្លះទៀត មាន​សកម្មភាព​ផ្ទុយពី​ច្បាប់កំណត់ ហើយក៏មាន​ក្រុមហ៊ុន​មួយចំនួនទៀត បរាជ័យ​ក្នុងការ​រុករកដោយខ្លួន​ផងដែរ។

ឯកឧត្តម ម៉េង សក្ដធារ៉ា បានគូសបញ្ជាក់ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ជិត ៥០ ក្រុមហ៊ុន ដែលទទួល​បានសិទ្ធិ​រុករ៉ែ​មាន​នៅកម្ពុជា ក្នុងនោះមាន​ ក្រុមហ៊ុន​ខ្លះ កំពុង​ចាប់ផ្ដើម​អាជីវកម្មរបស់ខ្លួន​ ខ្លះទៀត កំពុង​សាសង់​ហេដ្ឋារចនាសម្ពន្ធ និងដំណើរការសាកល្បង និងមួយចំនួនផ្សេងទៀត កំពុង​ធ្វើការសិក្សានៅឡើយ។ 

ក្រុមហ៊ុន​រុករក​​រ៉ែ​មាស​ធំ​ៗ នាពេល​បច្ចុប្បន្ន មាន​មកពី​ប្រទេស​អូស្ត្រាលី កាណាដា និងឥណ្ឌា និង​មាន​ក្រុមហ៊ុន​តូចៗ​មួយចំនួនទៀត មកពី​ប្រទេស​ចិន ថៃ និងប្រទេសអាស៊ាន​ផ្សេងៗ​ជាច្រើនទៀត។

គួរបញ្ជាក់ថា វិស័យរ៉ែ របស់កម្ពុជា បាននិងកំពុង​ចាប់ផ្ដើម​មាន​ការ​​លូតលាស់​ងើប​មុខឡើង​គួរឲ្យកត់​សម្គាល់ តួយ៉ាង កម្ពុជា​មាន​រោងចក្រ​ផលិតស៊ីម៉ង់ត៌​ជាច្រើន​កន្លែង ដែលមានសមត្ថភាព​ផលិតស៊ីម៉ង់ត៌រាប់លាន​តោន​ក្នុងមួយឆ្នាំ ខណៈ​ដំណក់​ប្រេង​ដំបូង​របស់កម្ពុជា ក៏អាច​នឹង​ទទួលបាន​នៅចុងឆ្នាំនេះដែរ។ អ្វីដែល ពិសេសទៀតនោះ គឺ ការរុករក​រ៉ែមាស​ក៏កំពុង​តែ​ទទួលបាន​ការចាប់អារម្មណ៍​ពីសំណាក់​ក្រុម​ហ៊ុនរុករក​ធំៗ​កាន់តែ​ច្រើន​ផងដែរ។

បើតាម​ច្បាប់​បានតម្រូវ​សម្រាប់​ក្រុមហ៊ុន​រុករករ៉ែមាស គឺមិនឲ្យ​ធ្វើការរុករក​រ៉ែមាស លើសពី​ផ្ទៃដី ២០០ គីឡូម៉ែត្រការ៉ែ ខណៈ​ការរុករក គឺមានរយៈពេល​៧ឆ្នាំ។

របាយការណ៍ ពី ក្រសួង​រ៉ែ និងថាពល​បង្ហាញថា ការគ្រប់គ្រងការ​ប្រមូល​ចំណូល​មិនមែន​សារពើ​ពន្ធ​ពីវិស័យរ៉ែ មានការកើន​ឡើង​ជារៀងរាល់​ឆ្នាំ ដោយ​ចាប់​ពីឆ្នាំ២០១៤ មានត្រឹមតែ​ប្រហែល ៤ លានដុល្លារអាមេរិក មកដល់ឆ្នាំ ២០១៧ ប្រហែល ១៤ លានដុល្លារ​អាមេរិក៕ 

ធូ វិរៈ | Publication date 10 June 2021  កម្ពុជា ប្រកាស​ដំណើរការ​ការដ្ឋាន​អាជីវកម្ម និង រោងចក្រ​ចម្រាញ់ រ៉ែមាស ជា​លក្ខណៈ​ឧស្សហកម្ម លើក​ដំបូង ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ការដ្ឋាន​អាជីវកម្ម និង រោងចក្រចម្រាញ់ រ៉ែ​មាស​ជា​លក្ខណៈ ឧស្សហកម្ម លើក​ដំបូង​របស់​កម្ពុជា​នៅ​តំបន់ អូខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ចាប់​ពី​ថ្ងៃទី ២១ ខែ​មិថុនា ឆ្នាំ ២០២១ តទៅ។

ការ​ដាក់​ឲ្យ​ដំណើរ​ការ​នេះ បន្ទាប់​ពី​សិក្សា​ស្រាវជ្រាវ​ស្វែង​រក​អស់​រយៈពេល ១៤ ឆ្នាំ​ ដោយ​ក្រុម​ហ៊ុន Renaissance Minerals (Cambodia) Limited ​ដែល​ជា​ក្រុមហ៊ុន អូស្ត្រាលី​ទី១ ដែល​បាន​ចាប់​ផ្តើម​ធ្វើអាជីវកម្ម​ជា​លក្ខណៈ​ឧស្សាហកម្ម​តាម​ស្តង់ដា​អន្តរជាតិ ដែល​ផលិត​បាន​មួយ​ថ្ងៃ​ជា​មាស​ដុំ ពាក់​កណ្តាល​សម្រេច​ដែល​មាន​អត្រា​មាស ៩០​ភាគរយ។

តាម​របាយការណ៍ សមិទ្ធិ​លទ្ធភាព​ដែល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ ៣​តោន ក្នុង ១​​ឆ្នាំ​សម្រាប់​រយៈពេល ៨ ឆ្នាំដំបូង។

លោក ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​រំពឹង​ថា ផលិតផល​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់ អូរខ្វាវ ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី នឹង​ផ្តល់​ផល​ប្រយោជន៍​ជា​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ ១៨៥ លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ។ ក្នុង​នោះ​ចំណូល​ថវិកា​ជាតិ​ពី សួយសារ​និង សារពើពន្ធ​ផ្សេងៗ ជា​មធ្យម​ប្រមាណ ៤០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ថវិកា​ទាំង​នេះ​នឹង​ត្រូវ​យក​មក​ប្រើប្រាស់​ក្នុង​ចរន្តថវិកា​ជាតិដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម។

លោក​ថ្លែង​ទៀតថា៖ «ជាមួយគ្នា​នឹង​សក្តានុពល​នេះ ខ្ញុំ​ក៏​សូម​ក្រើន​រំឭក​ផងដែរ​ថា អាជីវកម្មរ៉ែ​មាស គឺជា​អាជីវកម្ម​ដែល​ត្រូវ​ការ​វិនិយោគប្រកប​ដោយ​វិជ្ជាជីវៈ​និង​បច្ចេក​វិទ្យា​ពិតប្រាកដ។ ដូច​ដែល​បាន​រៀប​រាប់​ពី​ប្រវត្តិ​នៃ​ការ​វិនិយោគ​ខាង​លើ​មិន​មែន​គ្រប់​គ្នា​ចេះ ​តែ​អាច​ធ្វើ​ការអភិវឌ្ឍ​បាន​នោះ​ទេ ការ​ដាក់​ឱ្យ​ដំណើរ​ការ​ឧស្សាហកម្ម រ៉ែមាស ថ្ងៃ​នេះ មិនមែន​ជា​ការ​ប្រកាស​លើក​ទឹក​ចិត្ត​ឱ្យ​សាធារណជន​ទាំង​ឡាយ ចាប់​យក​របរ​អាជីវកម្ម រ៉ែមាស​នេះ​ឡើយ ព្រោះ​ថា​វា​ជា​អាជីវកម្ម​ដែល​មាន​គ្រោះ​ហានិ​ភ័យ​ខ្លាំង​ត្រូវ​ការ​ដើម​ទុនច្រើន​និង​ជំនាញ​ពិត​ប្រាកដ »។

លោកឲ្យ​ដឹង​ទៀត​ថា ស្រប​ជាមួយការ​ចាប់ផ្តើម​នៃ​អាជីវកម្ម រ៉ែមាស​ខ្នាត ឧស្សាហកម្ម​តាម​ស្តង់ដា​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​កម្ពុជា ប្រតិបត្តិការ ធនធានរ៉ែ នៅ​តំបន់​អូរខ្វាវ នឹង​បង្កើត​បាន​ជា​គំរូ​មួយ​សម្រាប់​នាំមុខ​ដល់​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដទៃទៀត ស្រប​តាម​គោល​ការណ៍អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លោកបញ្ជាក់​ថា ៖«ការ​ចាប់​ផ្តើម​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ខិតខំ​របស់​យើង​នា​ពេល​កន្លងមក​នៅ​ក្នុង​វិស័យរ៉ែ ពិត​ជា​អាច​ទាញ​យក ធនធាន​ធម្មជាតិ​ក្រោមដី​មក​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមជាតិ យើង​បាន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ លើ​ការ​ការពារ​ផលប្រយោជន៍​បរិស្ថាន​និង​សង្គម។ បណ្តា​ក្រុមហ៊ុន​រ៉ែ​ទាំងអស់​នឹង​ត្រូវ​ជំរុញ​ឱ្យ​ប្រើ​ប្រាស់​គំរូ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​បែប​នេះ នៅ​គ្រប់​ដំណាក់​កាល​នៃ​ប្រតិបត្តិការ​របស់​ខ្លួន»៕

កន្លែង​ជីក​រ៉ែមាស​របស់​ក្រុមហ៊ុន​ចិន​ដែល​មាន ​កម្មករ​ស្លាប់​មាន​ការ​យាម​តឹងតែង ការដ្ឋាន​របស់​ក្រុមហ៊ុន​ចិន ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ ​និង​ថាមពល ​កាល​ពី​ចុង​ឆ្នាំ​២០១១​ សម្រាប់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ នៅ​ក្នុង​ ស្រុក​សម្បូរ​ គឺ​ឋិត​នៅ​ក្នុង​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូ​ម៉ែត​ពី​ទី​រួម​ក្រុង​ក្រចេះ។ ​ផ្លូវ​គមនាគមន៍​មាន​ការ​លំបាក​បន្ទាប់​ពី​ចុះ​ចេញ​ពី​ផ្លូវ​ជាតិ​ ទៅ​កាន់​ការដ្ឋាន​ចម្ងាយ​ប្រមាណ​ជាង​១៣​គីឡូម៉ែត។

នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ប្រមាណ​៧​គីឡូម៉ែត​ពី​ផ្លូវ​លំ ​ទៅ​ដល់​ភូមិ​អូរពោធិ៍ ​ឃុំ​ក្បាល​ដំរី​ ស្រុក​សម្បូរ​ មាន​ចំណុច​ឆែកឆេរ​មួយ​កន្លែង​របស់​ក្រុមហ៊ុន​ចិន​ ដែល​មាន​ការ​យាម​យ៉ាង​តឹងរឹង​ពី​មន្ត្រី​កង​រាជអាវុធហត្ថ​ខេត្ត​ក្រចេះ។ ​នៅ​ចំណុច​ឆែកឆេរ​នេះ​ គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ឆ្លង​កាត់​ទេ​ ក្រោយ​ពី​ហេតុ​ការណ៍​ដែល​បណ្តាល​ឲ្យ​កម្មករ​ខ្មែរ​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​អណ្តូង​រ៉ែ ​ក៏ប៉ុន្តែ​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ ដោយ​សារ​តែ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ដែល​ប្រចាំការ​នៅ​ទីនោះ​ធ្លាប់​ស្គាល់​គ្នា​ជា​មួយ​អ្នក​កាសែត។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ក្នុង​បរិវេណ​អាជីវកម្ម​អណ្តូង​រ៉ែ​របស់​ក្រុមហ៊ុន​ចិន​Xing Yuan Kanng Yeak ​មាន​ការ​រៀបចំ​ពិធី​សូត្រ​មន្ត​ដើម្បី​រំឭក​វិញ្ញាណ​ក្ខន្ធ​ដល់​អ្នក​ស្លាប់​បាត់បង់​ជីវិត​គំរប់​៧​ថ្ងៃ។

នៅ​ក្នុង​បរិវេណ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​នេះ ​ពុំ​មាន​កម្មករ​ច្រើន​ធ្វើ​ការ​ដូច​មុន​ទេ​ គឺ​មាន​កម្មករ​ធ្វើ​ការ​ប្រមាណ​តែ​៤​ឬ​៥​នាក់​តែ​ប៉ុណ្ណោះ។​ ក្រុម​កម្មករ​បាន​ធ្វើ​បទ​សម្ភាស៍​ជាមួយ​នឹង​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ថា​ មាន​កម្មករ​ខ្មែរ​ប្រមាណ​ជាង​៩០​ភាគ​រយបាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​របស់​ពួក​គេ​វិញ​ហើយ​ បន្ទាប់​ពី​មិត្ត​រួម​ការងារ​របស់​ពួក​គេ​បាន​ស្លាប់។

កាល​ពី​សប្តាហ៍​មុន​ មាន​កម្មករ​ខ្មែរ​ប្រមាណ​៨​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ និង​មាន​កម្មករ​ពីរ​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​នៅ​ក្នុង​អណ្តូង​រ៉ែ​មាស​មួយ​ដែល​មាន​ជម្រៅ​ប្រមាណ​ជាង​៣០០​ម៉ែត​ ដោយសារ​តែ​កម្មករ​ជន​ជាតិ​ចិន​បំផ្ទុះ​ថ្ម​ដើម្បី​យក​រ៉ែ ​ហើយ​ប៉ះ​ចំ​ដង្ហើម​ទឹក​ក្រោម​ដី​ បណ្តាល​ឲ្យ​ទឹក​បាញ់​ចេញ​យ៉ាង​គំហុក​លាយ​ឡំ​ជាមួយ​នឹង​កម្ទេច​ថ្ម​ ដែល​ធ្វើ​ឲ្យ​កម្មករ​ស្លាប់​ដោយសារ​ការ​ឆ្លក់​ទឹក។

លោក​ពុំ ​អឿន ​អាយុ​២៨ ​កម្មករ​នៅ​ក្នុង​អណ្តូង​រ៉ែ ​មក​ពី​ខេត្ត​កំពង់ចាម​ ដែល​បាន​ធ្វើ​ការងារ​ជា​កម្មករ​អណ្តូង​រ៉ែ​អស់​រយៈ​ពេល​ជាង​មួយ​ខែ ​បាន​និយាយ​ថា ​ការ​ចូល​បម្រើ​ជា​កម្មករ​នៅ​ទីនេះ ​ក្រុមហ៊ុន​មិន​បាន​បង្រៀន​អំពី​វិធីសាស្ត្រ​ជម្លៀស​ចេញ ​នៅ​ក្នុង​គ្រា​មាន​អាសន្ន​ទេ។

លោក​ពុំ ​អឿន​បាន​និយាយ​ថា ​ខាង​ក្រុមហ៊ុន​បាន​ឲ្យ​កម្មករ​ពាក់​មួក​សុវត្ថិភាព​និង​មាន​ពាក់​ពិល​នៅ​លើ​ក្បាល ​ព្រម​ទាំង​ឧបករណ៍​វាយ​ថ្ម​តែ​ប៉ុណ្ណោះ។ ​ចំណែកឯ​បច្ចេក​ទេស​ផ្សេង​ទៀត​ ក្រុមហ៊ុន​មិន​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​គេ​ទេ។

«អត់​មាន​ដឹង​ផង​ ព្រោះ​អី​កម្មករ​នៅ​ទី​ហ្នឹង ​បើ​ចុះ​ធ្វើ​នៅ​ហ្នឹង​ បើ​ថា​ដាច់​ភ្លើង ​ដាច់​អី​នៅ​ហ្នឹង ​គឺ​ងងឹត​សូន្យ ​ងងឹត​សូន្យ​តែ​ម្តង​ នៅ​ក្នុង​ហ្នឹង»។

កន្លែង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​របស់​ក្រុមហ៊ុន​ចិន​មាន​ចំនួន​ពីរ​អណ្តូងគឺ​នៅ​ប៉ែក​ខាង​កើត​ និង​ប៉ែក​ខាង​លិច ​ក៏ប៉ុន្តែ​មាន​តែ​មួយ​អណ្តូង​តែ​ប៉ុណ្ណោះ ​ដែល​ធ្វើ​ឲ្យ​កម្មករ​ខ្មែរ​ស្លាប់​បាត់បង់​ជីវិត។

ប្អូន​ប្រុស​ម៉ៅ ​សិលា ​អាយុ​១៩ ​មក​ពី​ស្រុក​ព្រែកប្រសព្វ ​ខេត្ត​ក្រចេះ ​បាន​និយាយ​ថា​ ជា​រៀងរាល់​លើក​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ដាក់​គ្រាប់​គីប ​ដើម្បី​កម្ទេច​ថ្ម​តែងតែ​ចុច​កណ្តឹង​ប្រកាស​អាសន្ន​ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ហេតុ​នេះ​ ក្រុមហ៊ុន​មិន​បាន​ប្រកាស​អាសន្ន​ដល់​ពួក​គេ​ទេ។ ​ប្អូន​ប្រុស​បាន​និយាយ​ថា​ ប្រសិន​ណា​បើ​ក្រុម​ហ៊ុន​បាន​បង្រៀន​វិធី​គេច​ចេញ​ពី​គ្រោះថ្នាក់​ ឬ​ក៏​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ ប្រហែល​ជា​ពួក​គេ​មិន​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​ប្រាំបី​នាក់​នោះ​ទេ។

«ខ្ញុំ​ចង់​ថា​ មាន​សំណូមពរ​ឲ្យ​ជួយ​ពិនិត្យ​មើល​កម្មករ​គ្រប់​រូប​ ដើម្បី​មុន​នឹង​ចុះ​ទៅ​ធ្វើ​ការ​ឲ្យ​មាន​សុវត្ថិភាព។ ​ការពារ​អាយុ​ជីវិត​ អាយុ​កម្ពុជា​ខ្មែរ​យើង»។

កម្មករ​ខ្មែរ​ ដែល​បាន​ធ្វើ​ការងារ​នៅ​ក្នុង​អណ្តូង​រ៉ែ ​មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​ទេ។​ ក្រុម​កម្មករ​ទទួល​បាន​៩០០០​រៀល ​គឺ​ស្មើ​នឹង​ជាង​ពីរ​ដុល្លារ​ ប្រសិន​ណា​បើ​កម្មករ​យក​រ៉ែ​មួយ​ធុង​ពី​ក្រោម​ដី​យក​មក​លើ​បាន។

ប្អូន​ប្រុស​កាយ ​បុរី ​អាយុ​២៧ ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«គេ​គិត​ជា​ធុង​ មួយ​ធុង។​ ​ក្រុម​រណ្តៅ​ខ្ញុំ​ខាង​នោះ​ធ្វើ​បាន​មួយ​ធុង​ប្រាំបួន​ពាន់ ​អា​ជាន់​ក្រោម។ ​ចំណែក​អា​ជាន់​លើ​បាន​មួយ​ម៉ឺន​ ឬ​មួយ​ម៉ឺន​មួយ​ពាន់។​ ជួប​ដែរ​រ៉ែ​ហ្នឹង ​ប៉ុន្តែ​យើង​មិន​ដឹង​ថា ​រ៉ែ​ហ្នឹង​មាស​ទេ។ ​ទាល់​តែ​យើង​យក​ទៅ​កិន​បាន​យើង​ឃើញ»។

តំណាង​ក្រុមហ៊ុន​ចិន​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ណា​មួយ​ប្រាប់វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ទេ​ នៅ​ពេល​ដែល​ព្យាយាម​សួរ​តាម​រយៈ​អ្នក​បកប្រែ។

បន្ទាប់​ពី​ព្រឹត្តិការណ៍​បណ្តាល​ឲ្យ​ក្រុម​កម្មករ​ខ្មែរ​៨​នាក់​បាន​ស្លាប់ ​លោក​ស៊ុយ ​សែម ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ ​និង​ថាមពល ​បាន​និយាយ​ថា ​ក្រសួង​នឹង​កោះ​ប្រជុំ​ជា​បន្ទាន់​ជាមួយ​នឹង​ក្រុមហ៊ុន​ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ ​លទ្ធផល​នៃ​ជំនួប​នេះ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ៕

ម៉ៃ ទិត្យថារ៉ា  31 January 2015  អាជីវកម្ម​ជីក​​រ៉ែ​មាស ​ជា​លក្ខណៈ​គ្រួសារ​របស់​អ្នក​ស្រុក​រវៀង កំពុង​ប្រឈម​នឹង​ការ​វាតទី​ពី​ក្រុមហ៊ុន​បរទេស​ ខណៈ ​​​សំឡេង​ម៉ាស៊ីន​រោទ៍​ប្រៀប​ដូចជា​សំឡេង​កាណូត​ក្នុង​ទន្លេ បើ​ក្រឡេក​ទៅ​ខ្ពង់រាប​មួយ​នៅ​ ជើង​ភ្នំ​លុង ក្នុង​ឃុំ​រំដេង ស្រុក​រវៀង ខេត្ត​ព្រះវិហារ មាន​ក្រុម​មនុស្ស​ជា ច្រើន​កំពុង​ធ្វើ​ការ​នៅ​ក្រោម​កម្តៅ ថ្ងៃ អ្នកខ្លះ​ជីកដី ខ្លះ​ជញ្ជូន​ដី​យក​ទៅ​ដាក់​នៅលើ​ធ្នើរ​ដើម្បី​បាញ់​ទឹក​រំលាយ​នៅ​សល់​តែ​កម្ទេច​តូចៗ ដើម្បី​រែង​រក​រ៉ែ​មាស​ដែល​មើល​ស្ទើរ​តែ​មិន​ឃើញ បើ​ទោះ​ជា​របរ​នេះ​កំពុង​តែ​ប្រឈម​នឹង​ការ​ផុត​រលត់​ ដោយសារ​តែ​ការទ​ន្ទ្រាន​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​រ៉ែ​ពី​រាជរដ្ឋាភិបាល​ក្ដី។

បើទោះជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​បំបែក​ដុំដី​នោះ​ឲ្យ​រលាយ​ទៅជា​ល្បាយ​តូចៗ និង​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ម៉ោង ក៏​ពួកគាត់​ទាំង​នោះ​ពុំ​អាច​ប្រកប​របរ​ជីក​រក​រ៉ែ​មាស​នេះ​ដោយ​សេរី​បានដែរ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ទទួល​បាន​ដី​សម្បទាន​រ៉ែ ដើម្បី​វិនិយោគ​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​តំបន់​នោះ ធ្វើ​ការ​ហាម​​ឃាត់​ដោយ​សំអាង​ថា គេ​មាន​​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល។

កំពុងតែ​កាន់​ដែក​រែង​រក​កម្ទេច​មាស​ដែល​តូច​មើល​ស្ទើរតែ​មិន​ឃើញ​នោះ លោក រៀម វាសនា ដែល​ប្រកប​មុខរបរ​នោះ ៧​ ឆ្នាំ​ មក​ហើយ​​បាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រក​រ៉ែ​មាស ជា​លក្ខណៈ​គ្រួសារ​គឺ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដោយសារ​តែ ​ក្រុម​ហ៊ុន​ចិន​ និង​វៀតណាម មិន​ឲ្យ​ទៅ​ជីក​រក​នៅលើ​ភ្នំ​ដូច​ពីមុន ហើយ​ត្រូវ​ផ្អាក​ការ​រុករក​រ៉ែ​នៅ​ពេល​ណា​ដែល​មាន​បុគ្គលិក​ចិន​ឡើង​មក​ក្នុង​តំបន់​នោះ។

លោក​​បាន​និយាយថា៖ «សព្វថ្ងៃ​នេះ យើង​ធ្វើ​បាន​ត្រឹម​តែ​ដូរ​បាយ​ព្រឹក​ល្ងាច​ប៉ុណ្ណោះ បើ​មិន​រក​មាស វា​មិន​ដឹង​ទៅ​ធ្វើ​អី ពី​ព្រោះ​ខ្ញុំ​មិន​ចេះ​អី​ ក្រៅពីនេះ​ទេ ហើយ​បើ​ធ្វើការ​សំណង់​ក៏​ពិបាក លុះត្រាតែ​ចំណាក​ស្រុក ដូច្នេះ​មានតែ​ទ្រាំ​ធ្វើ​មុខរបរ​នេះ​ទៅ»។

បើទោះជា​ការប្រកប​របរ​នេះ​នៅក្រោម​កម្តៅ​ថ្ងៃ​និង​ត្រូវ​ជីកដី​លុង​ជម្រៅ​ ៣ ​ម៉ែត្រ​ចុះ​ក្រោម​ក៏​ដោយ ក៏​បរុស​មួយ​ក្រុម​នោះ នៅ​តែ​ចាត់​ទុក​ថា ជា​របរ​មួយ​ងាយ​ស្រួល​ជាង ទៅ​ធ្វើជា​ជាង​សំណង់​ដែរ​ ពីព្រោះ​ពួកគេ​អាច​ឈប់​ពេល​ណា​​ដែល​ពួកគេ​នឿយ​ហត់​ដោយ​មិន​ខ្វល់។

លោក រៀម ស៊ីនិច អាយុ ២៧ ឆ្នាំ​បាន​ប្រាប់ថា៖ «បើ​យើង​ធ្វើ​សំណង់​ឲ្យ​គេ ទោះ​ជា​ឈឺ​ក៏​មិន​ហ៊ាន​ឈប់​ដែរ ខ្លាច​គេ​កាត់​លុយ ប៉ុន្តែ​បើ​ជីករ៉ែ​​មាស​ពេលណា​យើង​ឈឺ​ឬ​ហត់ នោះ​យើង​​ឈប់​តាម​តែចិត្ត​យើង​បាន»។

និយាយ​បែប​ចង់​អស់​សំណើច​នៅពេល​សួរ​ទៅ​ដល់​ចំណុច​ថា តើ​ក្នុង​ ១ ខែ​អាច​រកប្រាក់​ចំណូល​បាន​ប៉ុន្មាន​នោះ លោក ស៊ីនិច បាន​តប​តិចៗ​ថា ពួកគាត់​គឺ​ពុំមាន​សល់​លុយ​រាល់តែ​ខែ​ប៉ុន្មានៗ​ទេ ពីព្រោះ​រក​មួយថ្ងៃ​សម្រាប់​​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ។ គាត់​ថា ជា​រៀងរាល់​ ៣ ​ទៅ​ ៤ ​ថ្ងៃ​ម្តង គាត់​តែង​ឡើង​ទៅ​លក់​កម្ទេច​មាស​យក​លុយ​មក​ទិញ​​ម្ហូបអាហារ​និង​ប្រេងសាំង។

លោក​​ផ្ទុះសំណើច​ថា៖ «ក្នុង​មួយ​ខែ​ៗ​ ​គឺ​យើង​គ្មាន​សល់​អ្វី​ទេ មាន​តែ​ជំពាក់​ថ្លៃ​ម្ហូបអាហារ​គេ​ផង នៅ​ពេល​ដែល​រកមាស​មិន​បាន តែ​នៅ​​ពេលណា​យើង​រក​បាន ក៏​ឡើង​ទៅ​លក់​សង​គេ​វិញ​អស់»។

កំពុង​តែ​កាន់​ទុយោ​បាញ់​រំលាយ​ដី​ល្បាប់​នៅក្នុង​រណ្តៅ​ដ៏​ធំ​មួយ ដើម្បី​បូប​ឡើង​ទៅ​កន្លែង​ចម្រោះ​រក​កម្ទេច​មាស​នោះ​ លោក ​យ៉ុន ថា អាយុ​ ២២ ​ឆ្នាំ ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ តាកែវ ដើម្បី​ប្រក​បរបរ​ជីក​​រក​រ៉ែ​មាស​នៅ​ជើង​ភ្នំ លុង នេះ ​រៀប​រាប់​ថា ក្នុង​មួយថ្ងៃៗ ក្រុម​គាត់​មាន​គ្នា​ ៣ ​នាក់ ចាប់​ធ្វើ​ការ​ពី​ម៉ោង​ ៧ ​ព្រឹកដល់​ម៉ោង​ ៥ ​ល្ងាច​នោះ អា​ចរក​កម្ទេច​រ៉ែ​មាស​ត្រឹមតែ​ ៣ ​ទៅ​ ៤ ​ហ៊ុន​ ប៉ុណ្ណោះ ខណៈដែល​តម្លៃ​ក្នុង​មួយ​ជី​មាស​លក់​បាន​ត្រឹម​តែ​ ៥៤ ​ដុល្លារ។ គាត់​ថា បើ​ក្រុមហ៊ុន​វិញ​រកបាន​ រាប់​តម្លឹង​ ក្នុង ១ ថ្ងៃៗ។

លោក យ៉ុន ថា និយាយ​ថា៖ «យើង​បូម​ដីឬក៏​កាយ​រក​រ៉ែនឹងដៃ តែ​ក្រុមហ៊ុន​គេ​យក​ អេស្កា​ មក​កាយ​រក​រ៉ែ​​តែម្តង ដូច្នេះ​ បានជា​គេ​រក បាន​ច្រើន។ ពលរដ្ឋ​យើង​បើសិន​ឲ្យ​ជីក​ដោយ​ដៃ​ក៏​ដោយ ឲ្យតែគេ​ឲ្យទៅ​ជីក​នៅក្នុង​ភ្នំ​លុង​ យើង​ក៏​អាច​​ជីក​បាន​ច្រើន​ដែរ»។

សូរសំឡេង​ម៉ាស៊ីន​លាន់​ឮទ្រហឹង​នៅ​កណ្តាល​ព្រៃ​តំបន់​នេះ តែ​មាន​ថ្ងៃ​ខ្លះ​ក៏ត្រូវ​ផ្អាក​ដែរ នៅ​ពេល​ណា​ដែល​ពលរដ្ឋ​ឲ្យ​ដំណឹង​មក​ថា ជនជាតិ​ចិន​ជា​ថៅកែ​ឬ​បុគ្គលិក​ក្រុមហ៊ុន​ គេ​ចុះ​មក​ត្រួត​ពិនិត្យ​ការដ្ឋាន​ ១ ​ខែ​ឬ​ ២ ​ខែម្តង ហើយ​អាជ្ញាធរ​ក៏​ហាម​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ដែរ ​ដើម្បី​កុំ​ឲ្យ​ឮ​សំឡេង​ម៉ាស៊ីន។

លោក យ៉ុន ថា បញ្ជាក់​ថា៖ «យើង​​ធ្វើការ​នៅ​ឆ្ងាយ​ពី​ក្រុមហ៊ុន តែ​គេ​នៅតែ​មិន​ឲ្យ​យើង​ធ្វើ ដូច្នេះ​យើង​ត្រូវ​សម្រាក​នៅ​ពេល​ដែល​ថៅកែ​គេ​ចុះ​មក​មើល បើ​មិន​ដូច្នេះ​បុគ្គលិក​ដែល​យាម​ឲ្យ​ក្រុមហ៊ុន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស ទាហាន​ឬក៏​ប៉េអឹម គេ​នឹង​បាញ់​មកលើ​យើង​នៅ​ពេល​គេឮ​សូរ​សំឡេង​ម៉ាស៊ីន»។

អ្នក​ស្រុក​នៅ​តំបន់​នោះ​គ្រាន់តែ​ដឹងថា ក្រុមហ៊ុន​រុករក​រ៉ែ​តំបន់​នោះ មាន​ទាំង​ក្រុមហ៊ុន​ខ្មែរ ចិន និង​វៀតណាម ពួកគេ​មាន​ទាហាន​នៅ​យាម​ការពារ​ហាម​​មិន​ឲ្យ​ពលរដ្ឋ​ដែល​ជីក​រក​រ៉ែ​លក្ខណៈ​គ្រួសារ​ចូល​ជីក​ក្នុង​តំបន់​ភ្នំ​នោះទេ រហូត​មាន​ករណី​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ទៀត​ផង នៅពេល​មាន​អ្នក​ព្យាយាម​លួច​ចូលទៅ​រុករក​ក្នុង​តំបន់​គេ​ហាម​នោះ។

លោក​និយាយថា​៖ «​ដី​របស់​ខ្មែរ​សោះ​ឲ្យ​បរទេស​គេ​មក​រក​មាន​ទាំង​ទាហាន​ការពារ​ទៀត តែ​ខ្មែរ​ឯង​ម្ចាស់​ដី​ត្រូវ​គេ​ហាម​ទៅ​វិញ​ខ្ញុំ​ឆ្ងល់​មែន​ទែន»។

លោក ឆា ឆន អាយុ ៣០ ឆ្នាំ ដែល​មក​ជីក​រ៉ែ​មាស​នេះ​បី​ឆ្នាំ​មក​ហើយ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​គេ​ហាម​ឃាត់​ជាង​ ១ ​ឆ្នាំ​ហើយ ហើយ​​ចាប់​តាំង​ពី​ពេលដែល​គេ​ហាម​មិន​ឲ្យ​ឡើង​ភ្នំ​លុង​មក ពល​រដ្ឋ​យើង​ក៏​រកមាស​មិន​បាន​ច្រើន​ដែរ គឺ​រក​បាន​តិច​តួច​បំផុត រហូត​មាន​ថ្ងៃ​ខ្លះ ​ស្ទើរ​តែ​រក​កម្ទេចមាស​តូច​មួយ​មិន​បាន​ផង។

លោកបន្តថា៖ «បើ​សិន​តែ​នៅ​បន្ត​រឹតបន្តឹង ហើយ​ហាម​ពលរដ្ឋ​មិន​ឲ្យ​រក​រ៉ែ​ទៀត​នោះ មិនយូរ​នោះ​ទេ ពួកយើង​នឹង​ដាច់​បាយ​ស្លាប់​មិន​​ខាន ពីព្រោះ បើ​ទៅ​រក​មាស​ក៏​មិន​​បាន មាន​តែ​ត្រូវ​ឈប់​រក ណា​មួយ​នៅ​កន្លែង​មាន​មាស​ខាង​ក្រុមហ៊ុន​គេ​វាត​យក​អស់​ទៅហើយ»។

មិន​ខុសពី​អ្នក​ជីក​រក​រ៉ែ​មាស ​ក្នុង​​តំបន់​នេះដែរ យុវជន ដេត ឆៃ អាយុ​១៨ ​ឆ្នាំ មកពី​ខេត្ត កំពង់ធំ ដែល​ចំណាយ​ពេល​បី​ឆ្នាំ​ក្នុង​របរ​នេះ​និយាយ​ថា ដោយ​សារ​តែ​បញ្ហា​ជីវភាព រូបគេ​បាន​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​ ៦ ដើម្បី​មក​ជួយ​បង​ប្អូន​ជីក​រក​រ៉ែ​​មាស​នេះ បើ​ទោះ​ជា​មក​រក​ពុំ​សូវ​បាន​ច្រើន​ក៏​ដោយ​ ពីព្រោះ​គ្រួសារគេ​គ្មាន​មុខ​របរ​អ្វី​ក្រៅ​ពី​ជីក​រក​មាស​នោះ​ទេ ហើយ​ខ្លួន​ក៏​ព្រួយបារម្ភ​ផង​ដែរ​​ចំពោះ​ស្ថាន​ភាព​សព្វថ្ងៃ​ថា អាច​ប្រឈម​​នឹង​​បញ្ហា​ជីវភាព​ទៅ​ថ្ងៃ​អនាគត​មិន​​ខាន​។

យុវជន​រូប​នេះ​ត្អូញត្អែរថា៖ «​ខ្ញុំ​មិន​ដែល​ស្គាល់​មាស​ទេ ហើយ​មុន​ដំបូង​ខ្ញុំ​ស្មាន​តែ​គេ​មក​ជីក​បាន​មាស​ទាំង​ដុំៗ ខ្ញុំ​មិន​ដឹង​ថា គេ​​មក​ជីក​រក​កម្ទេច​មាស​តូចៗ​មើល​ស្ទើរ​មិន​ឃើញ​នោះ​ទេ»។

ដោយ​មាន​ជើង​ធូប​ដោត​ជាប់​នៅ​​នឹង​ដី​ក្បែរ​កន្លែង​ជីក​​រក​រ៉ែ​មាស​នោះ លោក សាន់ សារ៉ន អាយុ ៤៧​ឆ្នាំ មកពី​ស្រុក​​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​បាន​ប្រកបមុខ​របរ​នោះ​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មក​ហើយ​នោះ បាន​ថ្លែង​ថា ការ​​ប្រកបរបរ​រក​រ៉ែ​មាស​នេះ ពលរដ្ឋ​ក៏​មាន​ជំនឿ​ផងដែរ នៅ​ក្នុងការ​បន់ស្រន់​ទៅ​លើ​ម្ចាស់​ទឹក​ ម្ចាស់​ដី គឺ​មុន​នឹង​ជីក​រក​រ៉ែ​មាស​ត្រូវ​បន់​សែន ម្ចាស់​​ទឹក​ម្ចាស់​ដី អារក្ខ អ្នកតា ដើម្បី​សុំ​សេចក្តី​សុខ​និង​ជីក​ឃើញ​រ៉ែ​មាស​បាន​ច្រើន។

លោក​​បាន​ថ្លែងថា៖ «​ជួន​កាល​យើង​ជីក​ជម្រៅ​៣​ម៉ែត្រ​ចុះក្រោម​ចំណាយពេល​៣​ថ្ងៃ​នៅ​ពេល​ដែល​​រំលាយរ​កមាស​ទៅ​សូម្បីតែ​បន្តិច​ក៏មិ​នបាន​​ផង។ ​នេះ​បើសិន​យើង​ភ្លេច​សែន​ព្រេន​ ដូច្នេះ​ពួក​យើង​ត្រូវតែ​នឹកឃើញ​រឿងនេះ​ នៅមុន​ពេល​ចាប់ផ្តើម​ជីករ​កមាស​»​។

នៅមុខ​ផ្ទះ​មួយ​ដែល​មាន​ដាក់​ស្លាក​ថា «ទិញ​មាស​»ដែលមាន ជ​ញ្ជី​ង​ថ្លឹង​នៅក្នុង​ទូ អ្នក​ផ្ទះ​ទាញ​យក​​មាស​រំលាយ​ជា​ដុំ​​ ១ ​តម្លឹង​មក​បង្ហាញ​និង​ត្អូញ​ត្អែរ​ថា គាត់​ក៏​មិន​ខុសពី​អ្នកជីក​រក​រ៉ែមាស​ដែរ បើ​បរិមាណ​មាស​ដែល​អ្នក​ជីករក​​មក​​លក់​ឲ្យ​គាត់​ចេះ​តែ​ថយ​ចុះ​បែប​នេះ។

លោក សុផល ដែលជា​អ្នក​ទិញ​មាស​រាប់​ឆ្នាំ​នៅ​ក្នុង​តំបន់​នោះ​បាន​បញ្ជាក់​ប្រាប់​ថា បច្ចុប្បន្ន​នេះ​​លែង​មាន​អ្នកលក់​​មាស​ច្រើន​ដូច​កាល​ពី​មុន​ហើយ។ កាល​ពី​មុន​មួយ​ថ្ងៃ​ៗ​គាត់​ទិញ​មាស​បាន​ ១ ​ទៅ​ ២ ​តម្លឹង​រាល់​ថ្ងៃ ប៉ុន្តែ​សព្វ​ថ្ងៃ​​ពេល​ខ្លះ​រក​ទិញ​តែ​មួយ​ជី​មិន​បាន​ផង។

លោក​និយាយ​ទៀត​ថា៖ «ខ្ញុំ​គិត​ថា របរ​ខ្ញុំ​ជា​អ្នក​ទិញ​មាស និង​អ្នករក​​មាស​គឺ​ប្រហែល​ជា​មិន​ស្ថិត​ស្ថេរ​​​យូរ​ប៉ុន្មាន​ទៀត​ទេ បើ​ចិន​នៅ​តែ​តឹងរ៉ឹង​មិន​ឲ្យ​ពលរដ្ឋ​រក​ដូច​កាល​ពី​ពេលមុន​នោះ»។

លោកបន្ត​ថា តំបន់​នេះ (តំបន់ ភ្នំលុង) គឺជា​តំបន់​ដែល​សម្បូរ​រ៉ែមាស និង​រ៉ែ​ដែក​បំផុត​ហើយ​ ក៏ ប៉ុន្តែ​ បច្ចុប្បន្ន​ចាប់ផ្តើម​ថយ​ចុះ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារ​តែ​ក្រុម​ហ៊ុន​ចិន​និង​ក្រុមហ៊ុន​ វៀតណាម ​​ដែល​គេ​កំពុងតែ​ធ្វើ​អាជីវកម្ម​​ខ្នាត​ធំ ខុសពី​ប្រជាពលរដ្ឋ​ដែល​រែង​ដោយ​ដៃ​ ហេតុ​ដូច្នេះ​ក្នុង​ ១ ថ្ងៃ​ៗ គេ​រក​បាន​រាប់​រយ​តម្លឹង។

លោក​អះអាងថា៖ «ក្រុមហ៊ុន គេ​ជីក​ ៣ ​ទៅ​ ៤ ​រយ​ម៉ែត្រ​ចុះទៅ​ក្រោម ឡើង​ប្រេះ​ភ្នំ​អស់​ទៅ​ហើយ»។

ផ្លូវ​ចូល​ទៅ​ក្នុង​​ក្រុមហ៊ុន​ចិន​ដែល​ពលរដ្ឋ​បាន​អះអាង​នោះ​ត្រូវបាន​មន្ត្រី​ ប៉េអឹម ​ដេក​ចង​អង្រឹង​យាម​កាម​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​​ចេញ​​ចូល​ក្រៅពី​បុគ្គលិក​ក្រុម-​ហ៊ុន​ទៅលើ​ភ្នំ​ដែល​មើល​ឃើញ​សកម្មភាព​ អេស្កាវ៉ាទ័រ​ កំពុង​ជីក​កកាយ​រុករក​រ៉ៃ​មាស​នោះទេ ។

មន្ត្រី​ប៉េអឹម​​ជា​ឆ្មាំ​យាម​​ច្រក​ម្នាក់​នោះ​ប្រាប់​ថា ចង់​ចូល​ឲ្យ​ទាក់​ទង​ទៅ​ថ្នាក់​លើ​ គឺ​ទាក់ទង​ទៅ​ខាង​ក្រុម​ហ៊ុន CWS ដែល​មាន​ឈ្មោះ លោក​ បារាំង ប៉ុន្តែ​លោក ​បារាំង ភ្នំពេញ ប៉ុស្តិ៍ ពុំ​អាច​ទាក់​ទង​ដើម្បី​សុំ​ព័ត៌មាន​អំពីការ​ធ្វើ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ចិន​បាន​​ទេ​​ដោយ​លោក​ឆ្លើយ​ថា៖ «ច្រឡំ​លេខ​ហើយ»។

លោក អ៊ូច ឡេង នាយក​អង្គការ​ក្រុម​កិច្ចការ​ពិសេស ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រាប់​​ឲ្យ​ដឹងថា ការផ្តល់​ដី​សម្បទាន​រ៉ែ​របស់​រដ្ឋាភិបាល​ទៅ​ដល់​ក្រុមហ៊ុន​ចិន​នោះ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​បរិស្ថាន​ក្នុង​តំបន់​នោះ ដោយសារ​តែ​រដ្ឋាភិបាល​​ពុំ​បាន​គ្រប់​គ្រង​ទិន្ន័យ​ឲ្យ​​ច្បា​ស់​លាស់។

លោក​ថ្លែង​ថា៖ «គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ពលរដ្ឋ​ជា​ម្ចាស់​រ៉ែមាស​យ៉ាង​ធ្ងន់ធ្ងរ»។

លោក ឯ សារូ អភិបាលស្រុក រវៀង​បាន​ឲ្យ​ដឹងថា នៅ​ក្នុង​ឃុំ​រំដេង​មាន​ក្រុមហ៊ុន​ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន Delcom Cambodia Pte.,Ltd ទទួល​អាជ្ញាប័ណ្ណ​វិនិយោគ​នៅ​លើ​ភ្នំ​លុង ហើយ​និង​ក្រុម​ហ៊ុន​សរសេរ​អក្សរ​កាត់ CWS របស់​ចិន​ គឺ​ទទួលបាន​ការ​សិក្សា​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ៖«​យើង​ពុំ​មាន​សិទ្ធិ​ហាម​ឃាត់​គេ​​នោះទេ ប៉ុន្តែ​​ក្រុមហ៊ុន​គេ​ធ្វើទៅ​តាម​ច្បាប់»។

បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្មីៗ​នេះ បាន​រក​ឃើញ​ថា រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​​ក្រុម​ហ៊ុន​រុករក​រ៉ែ ប្រេង និង​​ឧស្ម័ន ចំនួន ១៤៧ ក្រុមហ៊ុន​ ក្នុង​នេះ ក្រុមហ៊ុន​ដែល​កំពុង​តែ​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​ស្ថិត​ក្នុង ១៨ ខេត្ត​ នៅ​ទូទាំង​ប្រទេស​លើ​ផ្ទៃដី​​ជាង ២,៥ លាន​ហិកតា។ ក្រុមហ៊ុន​ទាំងនេះ​មកពី​ប្រទេស​អូស្ត្រាលី អាមេរិក កូរ៉េ វៀតណាម ចិន ជប៉ុន សិង្ហ​បុរី ថៃ បារាំង និង​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ចំនួន​ផង​ដែរ៕

Chhut Bunthoeun / Khmer Times First gold production is to proceed despite pandemic Renaissance Minerals (Cambodia) Ltd, a subsidiary of Australia-listed Emerald Resources NL, has reiterated that its first gold production will go as planned despite the impact of the COVID-19 pandemic.The first gold production at Okvau Gold Project, the company’s most advanced project, in Mondulkiri province, is scheduled to begin in the second quarter of next year, the company said.

The exploration firm released its definitive feasibility study in May 2017 and revealed that the project could produce 106,000 ounces of gold per year on average over seven years from a single open pit.The company has already initiated many activities towards production. It inked a $230 million mining contract with Mining and Civil Australia (Maca), to supply earth-moving equipment and conduct contract mining services at the Okvau Gold Project for more than seven years.

In addition, Emerald and Sprott Private Resource Lending II (Collector), LP, a leading financier to the mining sector globally, signed a credit agreement for a $60 million project finance facility, which the firm said was a significant milestone for the development of the Okvau Gold project.Investment capital by both foreign and local investors in the mining sector was valued at $1.157 billion as of 2019. About 40 companies have mining exploration licences in the country.

2016-10-24 01:58pm Fresh News អាជីវកម្មរ៉ែមាសក្នុងស្រុកកែវសីមា កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ​ផ្ទុយពីច្បាប់​របស់ក្រសួង (មណ្ឌលគិរី)៖ អាជីវកម្មរ៉ែមាស ដែលមានម្ចាស់ភាគច្រើនជាជនជាតិវៀតណាម និងចិននោះ កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យក្នុង សហគមន៍មួយនៅចំណុចពូទុងអូរក្ល ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អាជីវកម្មរ៉ែមាស ដែលប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាទំនើបៗនេះ ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍អះអាងថា ធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង។ ប្រជាពលរដ្ឋក្នុងសហគមន៍ បានឲ្យដឹងថា ការជីករណ្តៅរ៉ែមាសជាច្រើនរណ្តៅនៅទីនោះ ម្ចាស់រណ្តៅរ៉ែទាំងអស់យកម៉ាស៊ីនខ្នាតយក្សធំៗមកប្រើប្រាស់ ហើយគ្រប់រណ្តៅគេបាន​ដាក់ រំសេវគ្រឿងបំផ្ទុះ ដោយសេរី។ រណ្តៅនីមួយៗមាន ជម្រៅរាប់រយម៉ែត្រ ទៅក្រោម មានជនជាតិបរទេសដូចជា វៀតណាម និងចិន ជាម្ចាស់។ អ្វីដែលគេកត់សម្គាល់ ការធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះ មានការឃុបឃិតគ្នាជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធរួមនិងមន្រ្តីមន្ទីររ៉ែ និងថាមពលខេត្តផងដែរ ដើម្បីជួយសម្រួល​ឲ្យក្រុម​ម្ចាស់អាជីវកម្មធ្វើសកម្មភាពដោយរលូន បើទោះបីពួកគេធ្វើផ្ទុយពីច្បាប់យ៉ាងណាក្តី។ តាមច្បាប់ និងអាជ្ញាប័ណ្ណអនុញ្ញាត្តរបស់ក្រសួងរ៉ែ និងថាមពល តម្រូវឲ្យសហគមន៍ខួង ឬជីករណ្តៅរ៉ែមាសពីផ្ទៃដីរាបជម្រៅ ២០ម៉ែត្រប៉ុណ្ណោះ ហើយតម្រូវឲ្យជនជាតិខ្មែរជាអ្នកធ្វើអាជីវកម្ម ការប្រើប្រាស់​សម្ភារៈ ឬឧបករណ៍ និងរំសេវគ្រឿងបំផ្ទុះ តម្រូវឲ្យមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីមន្រ្តីសមត្ថកិច្ច និងមន្រ្តីជំនាញមុនធ្វើការប្រើប្រាស់។

តែអាជីវកម្មនោះកំពុងធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង រីឯការចុះស្រាវជ្រាវ និងពិនិត្យអាជីវកម្មរ៉ែមាសនៅទីតាំងនោះ របស់មន្ទីរជំនាញវិញ ត្រូវបង្ខំបិទភ្នែកធ្វើមិនដឹងមិន​ឮក្រោម​ទម្ងន់សំណូក​ទឹកប្រាក់របស់ម្ចាស់អាជីវកម្ម។ ពេលបែកធ្លាយរឿងរ៉ាវដ៏រស៊ើបបែបនេះ ក្រសួងរ៉ែ និងថាមពល បានចាត់ឲ្យមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចុះពិនិត្យនិងបិទជាបន្ទាន់ ប៉ុន្តែលទ្ធផល​មហាជនកំពុងទន្ទឹងរង់ចាំមើលករណីនេះយ៉ាងអន្ទះសារព្រោះពួកគេមិនសូវមានទំនុកចិត្តលើមន្រ្តីមន្ទីររ៉ែ និងថាមពលនោះឡើយ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងប្រាប់ Fresh News ថា លោកបាន ដាក់បទបញ្ជាឲ្យមន្រ្តីសាលាខេត្ត មន្ទីររ៉ែ ថាមពលខេត្ត និងសមត្ថកិច្ចដែលជាគណៈកម្មការចម្រុះដឹកនាំកម្លាំងចុះទៅពិនិត្យនៅទីតាំងអាជីវកម្មរ៉ែមាសនៅទីនោះ។

លោកបានបញ្ជាក់ផងដែរថា លោកបានបញ្ជាឲ្យបិទ និងបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសរបស់សហគមន៍ ដែលអនុវត្តផ្ទុយពីគោលការច្បាប់ឲ្យខាងតែបាន ហើយខេត្តរង់ចាំទទួលស្វាគមន៍​ជានិច្ចរាល់​ក្រុម​ហ៊ុនវិនិយោគណា ដែលចូលមកធ្វើការវិនិយោគអភិវឌ្ឍន៍ពិតប្រាកដស្របតាមគោលការណ៍អនុញ្ញាត្តរបស់ក្រសួង ប្រយោជន៍នាំចំណូលពន្ធចូលរដ្ឋ និងប្រជាពលរដ្ឋក្នុងស្រុកមាន​ការងារធ្វើកាត់បន្ថយការ​ធ្វើចំណាកស្រុក។

ពាក់ព័ន្ធករណីនេះលោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តនៅថ្ងៃនេះ មិនអាចសុំការទាក់ទងពន្យល់ពីលោកបានទេ៕

Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣ តោន ក្នុងមួយឆ្នាំ

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។

សម្តេចតេជោ បានឱ្យដឹងផងដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មរ៉ែមាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់រាជរដ្ឋាភិបាលនាពេលកន្លងមកនៅក្នុងវិស័យរ៉ែពិតជាអាចទាញយកធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយ ការទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាន និងសង្គម។

ក្នុងសារលិខិតនេះ សម្តេចតេជោ បានក្រើនរំលឹកផងដែរថា មិនឱ្យមានការធ្វើអាជីវកម្មមិនមានវិជ្ជាជីវៈ រួមទាំងរ៉ែមាសលក្ខណៈគ្រួសារដែលប្រឈមនឹងគ្រោះថ្នាក់។

សម្តេចតេជោ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យក របរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុន ច្រើននិងជំនាញពិតប្រាកដ។ អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះ ក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង»។

សម្តេចតេជោ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា បណ្តាក្រុមហ៊ុនរ៉ែទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវដូចក្រុមហ៊ុនអូស្ត្រាលីនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន៕

អាជីវកម្ម រ៉ែ ប្រេង ឧស្ម័ន

អាជីវកម្ម រ៉ែ ប្រេង ឧស្ម័ន ជាប្រធានបទក្នុងទំព័រមួយនេះ សិក្សាអំពី មូលហេតុជាប់គាំង ការធ្វើអាជីវកម្មរ៉ែ ប្រេង ឬ ឧស្ម័ននៅកម្ពុជាង ៦០ ឆ្នាំមកនេះ។ កម្ពុជាមាន ផែនទី ប្រេង ឧស្ម័ន និង ផែនទីព្រំដែនទឹកជាប់ជាមួយ ប្រទេសថៃ វៀតណាម ដែលប្រទេសទាំងនេះអាចធ្វើអាជីវកម្មបាន លើកលែងតែកម្ពុជា ឃើញតែអាក់ខាន តាំងពីឆ្នាំ ១៩៦០ ដល់ ២០២០ នេះ តើអ្វីជាមួលហេតុពិតប្រាកដ? 
កម្ពុជាក្នុងសង្រ្គាមថាមពល Cambodia in Energy War ៖ថាមពល វាអាចជា លុយ ឬ ជាបច្ចេកវិជ្ជា ឧ. សង្រ្គាមលោកទី ១ និង ទី ២ កងទ័ពអាមេរិក កាណដា ត្រូវបានដាក់ពង្រាយលើតំបន់ មាន រ៉ែ អ៊ុយរ៉ានីញ៉ូម ឬ ប្រេងកាត ព្រោះជាប្រភពថវិកា ឬ នុយក្លេអ៊ែរដែល អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី​អាចប្រើប្រាស់ក្នុងសង្រ្គាម។ ងាកបែ ទៅ អ៊ឺរ៉ង់ អាមេរិករារាំងការនាំប្រេងចេញ ដែលជាប្រភពថវិកា អាមេរិកតាមសម្លាប់ អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែររបស់ អឺរ៉៉ង់ គឺការពារកុំឲ្យអ៊ឺរង់មាន អាវុធនុយក្លេអែរ។ ចុះសង្រ្គាមថាមពលនេះ ទាក់ទងជាមួយកម្ពុជា? ទោះកម្ពុជា មានត្រឹម សកលវិទ្យាល័យការពារជាតិ University of National Defense តែ មិនទាន់មាន មហាវិទ្យាល័យសឹកសង្រ្គាមទេ Faculty of War ដូច្នេះ ពិបាកដឹងរឿងសង្រ្គាមនេះ តែបើពិនិត្យតាមប្រវត្តិសាស្រ្ត គឺ ថៃ សាំងហ្គាពូ អាមេរិក គេបានប្រើប្រាស់ សង្រ្គាមថាមពល នៅកម្ពុជា ព្រោះកម្ពុជា ព្យាយាមរកស៊ីផលិតប្រេងតាំងពី ឆ្នាំ ១៩៦០ ត្រូវបរាជ័យរហូត សូម្បី ឆ្នាំ ២០២០ នេះ ក័សាំងហ្គាពូ ថៃ នៅ អាមេរិក នៅតែ ប្រឆាំងកម្ពុជា !! សាំងហ្គាពូ ពន្យារពេលរហូត...អាមេរិកស្រាវជ្រាវរហូត តាំងពីឆ្នាំ ១៩៦០ បានត្រឹមស្រាវជ្រាវ សង្រ្គាមឆ្នាំ ១៩៧៥ យន្តហោះអាមេរិករាប់សិបគ្រឿងចូលមកទំលាក់គ្រាប់បែក កំទេច រោងចក្រប្រេងកាតនៅកំពង់សោម កន្លែងដែលគ្មាន យោធាខ្មែរក្រហមទាល់តែសោះ !!!

  1. ការផ្តល់សប្បទាន ឬ ការលក់អាជ្ញាបណ្ណ Concession or License Agreements ឯកជនគ្រប់គ្រង
  2. កិច្ចព្រមព្រៀងបែងចែកប្រាក់ចំណេញ Production-sharing agreements រដ្ឋាភីបាលគ្រប់គ្រង
  3. កិច្ចសន្យារួមគ្នា ២​ទៅ ៣ ភាគី Joint Ventures ក្រុមហ៊ុនឯកជនចម្រុះគ្រប់គ្រង
  4. កិច្ចព្រមព្រៀងរដ្ឋាភិបាល និងឯកជន Service contracts រដ្ឋាភិបាលជួលឯកជន
TOP NEWS: មហាជោគជ័យរបស់កម្ពុជា ! ទីបំផុតដំណក់ប្រេងលើកដំបូងរបស់ខ្មែរបានចាប់ផ្តើមហើយ ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន 2020-12-29 07:01am

(ភ្នំពេញ)៖ នៅទីបំផុតការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមក, នៅពេលនេះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។

ជាការប្រពៃណាស់ ការចាប់ផ្តើមបូមប្រេងជាលើកដំបូងនេះ ពិតជាអស្ចារ្យពោលគឺចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា។

ដំណឹងពិសេសនៃការទទួលបានជោគជ័យរបស់កម្ពុជានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសភ្លាមៗតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះដោយបានរៀបរាប់ខ្លឹមសារផ្ញើជូនជនរួមជាតិទាំងអស់ដូចតទៅ៖

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើម ផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។

ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាន នូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។

ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy)។

សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម​ជាលើក​ដំបូង​របស់​កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះផលិតកម្មប្រេងដំបូង គ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធ និងផែនការអភិវឌ្ឍ និងអាជីវកម្មស្នើ ឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាព ជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌ កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការ ផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។

ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាល និងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់ និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្មជារួមមាន៖

* ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាង នៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។

* កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែកញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា ២០២០។

អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ២០២០នេះ។ ក្រៅពីនេះមានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ ការចាប់ផ្តើមផលិតកម្មប្រេងនេះគឺជាពរជ័យសម្រាប់កម្ពុជា។

នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗរួមមាន៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិ នៅក្នុងវិស័យនេះ។ ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយ ដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១តទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មជា មួយនិងរាជរដ្ឋាភិបាលនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនាពេលកន្លងនេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងជូនពរបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដំណើរការ​ប្រតិបត្តិកា​រ​បូម​ប្រេង ប្លុក A របស់​ក្រុមហ៊ុន KrisEnergy កំពុង​ត្រូវបាន​ខកខាន​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដាក់សំណើ​ទៅកាន់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ​ពន្យារ​ពេល​នៃ​ប្រតិបត្តិការ​បូម​ប្រេង​រហូតដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​សម្អាង​លើ​ហេតុផល​ថា ក្រុមហ៊ុន​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ ដំបូង​ឡើយ​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ ជា​ថ្ងៃ​ទាញ​យក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ប៉ុន្តែ​រយៈពេល​៨​ឆ្នាំ​មកនេះ ការ​បូម​យក​ដំណក់​ប្រេង​ពី​ដែនដី​កម្ពុជា ត្រូវ​បាន​ពន្យា​ពេល​ជា​បន្តបន្ទាប់​។​

​លោក​ជៀប សួរ អគ្គនាយក នៃ​អគ្គនាយក​ដ្ឋានប្រេងកាត នៃ​ក្រសួង​រ៉ែ​និង​ថាមពល ធ្លាប់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា តាម​ការប្រកាស​របស់ ក្រុមហ៊ុន KrisEnergy តំណត់​ប្រេង ដែល​អាច​ទាញ​យក​មក​បាន​ដំបូង គឺ​ក្នុង​ខែតុលា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយហេតុថា មាន​បញ្ហា​កូវី​ដ​-១៩ ក្រុមហ៊ុន​នេះ បានសម្រេច​ស្នើសុំ​ពន្យារ​ការផលិត​ប្រេង​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០​។​

​លោក​ជៀប សួរ បន្ត​ថា​ពេលវេលា​ស្នើសុំ​ពន្យារ​ពេល​នេះ មិន​ជា​យូរ​ប៉ុន្មាន​នោះ​ឡើយ ហើយ​បើ​គិត​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​ក៏​ជា​មិន​ធំដុំ​នោះ​ដែរ ខណៈ​បច្ចុប្បន្ន​អ្វីៗ​ជា​ចម្បង​នៃ​ក្រុមហ៊ុន​នេះ រាប់​ទាំង​សម្ភារៈ និង​បុគ្គលិក​ភាគច្រើន គឺ​ក្រុមហ៊ុន​មាន​រួចជាស្រេច​អស់ហើយ ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ធ្វើការ​ខួងអណ្តូង​បណ្តើរៗ សង្ឃឹមថា ក្រុមហ៊ុន​អាច​នឹង​បូម​ប្រេង​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​លោក​អគ្គនាយក​ប្រេងកាត​រូបនេះ ធ្លាប់បាន​ប្រាប់​វិទ្យុ​វាយោ​ថា នៅពេល​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេង​នោះ កម្ពុជា​រំពឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន តាមរយៈ​ចំណូល​សារពើពន្ធ​, មាន​សន្ដិសុខ​ថាមពល​, កំណើន​ឧស្សាហកម្ម​ពាក់ព័ន្ធ​,​ជំរុញ​កំណើន​សេដ្ឋកិច្ច ក្នុងនោះ នឹង​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក​, បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​,​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​និង​ចំណេះដឹង និង​បង្កើន​ចំណូល​ប្រជាពលរដ្ឋ ផងដែរ​។​

​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន KrisEnergy ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​លើ​វិស័យ​មួយ​នេះ មាន​ភាគហ៊ុន​៩៥​ភាគរយ និង​រដ្ឋាភិបាល​កម្ពុជា​៥​ភាគរយ​។ ក្រុមហ៊ុន​ធ្លាប់​បាន​ប្រកាសថា ខ្លួន​រំពឹង​នឹង​ផលិត​ប្រេង​ឆៅ​៧៥០០​បារ៉ែល​ក្នុង​មួយថ្ងៃ​។​

​លោក​ជៀប សួរ ធ្លាប់បានបញ្ជាក់ថា ចំពោះ​ការផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​Kris Energy នេះ មាន​កុងត្រា​រយៈពេល​២៥​ឆ្នាំ​។ ក្នុង​លក្ខខណ្ឌ​ដែល​ការ​បូម​ប្រេង​នៅ​មិនទាន់​អស់ ក្រោយ​បញ្ចប់​កុងត្រា​ក្រុមហ៊ុន​អាច​នឹង​មាន​លទ្ធភាព​ពិភាក្សា​ជាមួយនឹង​ក្រសួង​ក្នុង​ការផ្តល់​កុងត្រា​រយៈ​៥​ឆ្នាំ​ម្តង​។​

ពាក់ព័ន្ធនឹងដំណក់ប្រេងរបស់កម្ពុជានេះ ធ្លាប់មានសំណួរថា តើ​ទៅ​ថ្ងៃ​អនាគត​កម្ពុជា​ធ្លាប់​មានក្តី​រំពឹងថា នឹង​អភិវឌ្ឍន៍​ខ្លួន ដើម្បី​មាន​សមត្ថភាព​ក្នុង​ការឈាន​ទៅ​រុករក និង​ទាញ​យក​ប្រេង​ដោយ​ខ្លួនឯង​ដែរ​ទេ​? លោក​ជៀប សួរ មានប្រសាសន៍​បញ្ជាក់​ថា នៅពេល​ដែល​កម្ពុជា​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​បាន​ហើយ ប្រាកដ​ណាស់​ថា កម្ពុជា​នឹង​ឈាន​ទៅ​រុករក​លើ​វិស័យ​ប្រេង​នេះ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ កម្ពុជា​នឹង​នៅតែ​បន្ត​ស្វាគមន៍​សម្រាប់​ការវិនិយោគ​របស់​វិស័យ​ឯកជន​។​

​គួរ​ជម្រាបជូន​ថា កិច្ចព្រមព្រៀង​សម្រាប់​ការអភិវឌ្ឍន៍​អណ្តូងប្រេង​កាត់​នៅ​ប្លុក A នៃ​ដែនសមុទ្រ​កម្ពុជា ត្រូវ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន គ្រីស​អេ​នើ​ជី ធ្វើ​ផលិតកម្ម​លើក​ទី​១​របស់ខ្លួន គឺ​ជំហាន 1A និង 1B នៃ​ប្លុក A ដែល​មាន​ផ្ទៃក្រឡា​១៩៨​គីឡូម៉ែត្រ​ការ៉េ នៃ​ទំហំ​ប្លុក A ទាំងមូល​ចំនួន ៣,០៨៣​គីឡូម៉ែត្រ​ការ៉េ​។ តំបន់​កិច្ចសន្យា​ប្លុក A របស់​កម្ពុជា ស្ថិតនៅ​ក្នុង​អាង​សមុទ្រ​ខ្មែរ ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ ដែល​មាន​ជម្រៅ​ទឹក​ចន្លោះ​ពី​៥០​ម៉ែត្រ ទៅ​៨០​ម៉ែត្រ​។​

​បរិមាណ​សក្តានុពល​ធ​ន​ធាន​ប្រេងកាត ដែល​ត្រូវបាន​សិក្សា​រកឃើញ និង​រំពឹង​ទុក​សម្រាប់​ដំណាក់កាល​ដំបូង នៅ​តំបន់​ប្លុក A ត្រូវបាន​ប៉ាន់ស្មាន​ថា អាច​មាន​លើស​ពី​៣០​លាន​បារ៉ែល ដែល​អាច​មាន​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់គ្រាន់ ដើម្បី​ជំរុញ​កម្ពុជា​ឲ្យក្លាយ​ជាប្រទេស ផលិត​ប្រេង​ឆៅ​មួយ​ផង​ដែរ​ទៅ​ថ្ងៃ​អនាគត​៕ ដោយ​៖ សៅ វិសាល​

ដំណក់ប្រេងកម្ពុជាលើកដំបូងនៅប្លុក A នឹងចាប់ផ្តើមទាញយកក្នុងពេលឆាប់ៗនេះ ភ្នំពេញ៖ ក្រុមហ៊ុន KrisEnergy Ltd មានមូលដ្ឋាននៅប្រទេសសឹង្ហបូរី និងជាម្ចាស់អណ្តូងប្រេងអប្សរាក្នុងប្លុក A បានឱ្យដឹងថា ការអភិវឌ្ឍន៍ផ្លាតហ្វមរុករកប្រេងបានចាប់ផ្តើម ហើយរំពឹងថា ដំណក់ប្រេងដំបូងនឹងចាប់ផ្តើមទាញបាននៅពាក់កណ្តាលឆ្នាំនេះ។ពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បរិក្ខារអប្បបរមាផ្នែកក្បាលអណ្តូង ត្រូវបានធ្វើឡើងនៅឯរោងចក្រផលិតនៅកោះបាតាម ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ៩ ខែ ធ្នូ។ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោកម៉េង សក្តិធារ៉ាបានចូលរួមក្នុងពិធីនោះដែលតំណាងឱ្យប្រតិភូរដ្ឋាភិបាលកម្ពុជា។

លោក សក្តិធារ៉ា បានថ្លែងថា “ថ្ងៃនេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអភិវឌ្ឍអណ្តូងប្រេងអប្សរា។ យើងសូមអបអរសាទរក្រុម KrisEnergy ចំពោះការរីកចម្រើនរបស់ពួកគេមិនត្រឹមតែនៅលើការសាងសង់ផ្លាតហ្វម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើនាវាអ៊ីនទីញ៉ូមទី ២ នៅប្រទេសសឹង្ហបូរីផងដែរ។

លោក បានបន្តថា “ការផលិតប្រេងដំបូងរបស់ប្រទេសកម្ពុជានៅក្នុងដែនទឹកសមុទ្ររបស់យើងនឹងជាជំហានដ៏សំខាន់មួយនៅតាមបណ្តោយផ្លូវរបស់យើងឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពជាតិ ហើយត្រូវនឹងគោលដៅអភិវឌ្ឍន៍ដ៏សំខាន់របស់រដ្ឋាភិបាល”។

ក្រុមហ៊ុន Kris Energy រំពឹងថាប្រេងនឹងហូរចេញពីកន្លែងនានានៅឆមាសទីមួយនៃឆ្នាំ ២០២០ ហើយរំពឹងថានឹងឈានដល់អត្រាខ្ពស់បំផុត ៧,៥០០ បារ៉ែលក្នុងមួយថ្ងៃ៕

ក្រុមហ៊ុនរុករកប្រេងនៅកម្ពុជា KrisEnergy ស្នើពន្យារពេលបូមប្រេង ព្រោះតែកូវីដ-១៩
ដំណើរការប្រតិបត្តិការបូមប្រេង ប្លុក A របស់ក្រុមហ៊ុន KrisEnergy កំពុងត្រូវបានខកខានបន្ទាប់ពីក្រុមហ៊ុនបានដាក់សំណើទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យពន្យារពេលនៃប្រតិបត្តិការបូមប្រេងរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសម្អាងលើហេតុផលថា ក្រុមហ៊ុនកំពុងជួបប្រទះបញ្ហាប្រឈម ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួងរ៉ែ និងថាមពល​បានគូស​បញ្ជាក់​នៅថ្ងៃទី ១៦ ខែវិច្ឆិកាថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ពិនិត្យ​សំណើ​សុំ​ពន្យារពេល​បូមប្រេង​របស់​ក្រុមហ៊ុន​ KrisEnergy​ ហើយដំណើរ​ការ​ពិនិត្យ​សម្រេចនេះ អាចនឹង​ដឹងលទ្ធផលថា តើគួរតែ​អនុញ្ញាត ឬយ៉ាងណា គឺប្រហែល​ជា ២ទៅ៣ ថ្ងៃខាង​មុខទៀត។

ឯកឧត្តមបញ្ជាក់ថា តាមការ​ប្រកាស​ជូនដំណឹង​របស់ ​ក្រុមហ៊ុន​ KrisEnergy​ តំណត់ប្រេង​ ដែលអាចទាញ​យកមក​បានដំបូង គឺក្នុងខែ​តុលា ឆ្នាំ២០២០ នេះ ប៉ុន្តែដោយ​ហេតុថា មាន​បញ្ហា​កូវីដ-១៩ ក្រុមហ៊ុននេះ បានសម្រេច​ស្នើសុំ​ពន្យារការផលិត​ប្រេង​រហូតដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ​២០២០ នេះ។ឯកឧត្តម​អះអាង​បន្តថា ពេលវេលា​ស្នើសុំ​ពន្យារពេលនេះ មិនជាយូរប៉ុន្មាន​នោះឡើយ ហើយបើ​គិតពីទំហំ​នៃផល​ប៉ះពាល់​ក៏ជាមិន​ធំដុំ​នោះដែរ ខណៈ​បច្ចុប្បន្ន​អ្វីៗ​ជាចម្បង​នៃក្រុមហ៊ុន​នេះ រាប់ទាំង​សម្ភារ និងបុគ្គលិក​ភាគច្រើន គឺក្រុមហ៊ុន​មានរួច​ជាស្រេច​អស់ហើយ ហើយក្រុមហ៊ុន​ក៏កំពុង​ធ្វើការ​ខួងអណ្តូង​បណ្តើរៗ សង្ឃឹមថា ក្រុមហ៊ុន​អាចនឹង​បូមប្រេង​បានក្នុង​ពេល​ឆាប់ៗ​នេះ។

សូមជម្រាបថា កម្ពុជាបាន​បែងចែក​ប្លុក ស្វែងរុក​រក​ប្រេងកាត​ជាចំនួន ២៥កន្លែង នៅក្នុង​ដែន​សមុទ្រ និងដែនគោក។ ក្នុងនោះ ដែន​សមុទ្រ ៦ប្លុក ដែនគោក ១៩ប្លុក និង ៤តំបន់​នៅដែន​សមុទ្រ​ទាមទារ ត្រួតគ្នា​រវាង​កម្ពុជា-ថៃ។ទោះយ៉ាងណា បើតាម​ឯកឧត្តម ជៀប សួរ ក្នុងអំឡុង​ពេលនេះ​ដែរ ដំណើរ​ការ​សាងសង់​រោងចក្រ​ផលិត​ប្រេងកាត​មួយ​កន្លែង​នៅកម្ពុជា ក៏បានផ្អាក​ដំណើរការ​សកម្មភាព​របស់ខ្លួន​មួយរយៈ​ហើយដែរ ដោយសារតែ​ដៃគូវិនិយោគ​ជាមួយគ្នា​ជួប​បញ្ហា​ហិរញ្ញវត្ថុ។

ក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី គឺជា​ក្រុមហ៊ុន​រុករក​ប្រេងកាត និងឧស្ម័ន​ឯករាជ្យ​មួយ ដែលផ្តោត​សំខាន់ លើ​ការរុករក អភិវឌ្ឍ និងផលិត​ប្រេងកាត និងឧស្ម័ន ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ជុំវិញតម្រូវ​ការប្រេង​នៅកម្ពុជា ឯកឧត្តម ជៀប សួរ បញ្ជាក់ថា កាលពីឆ្នាំ២០១៩ កន្លងទៅ​កម្ពុជា​បានចូល​ប្រេង​ពីក្រៅប្រទេស​ប្រមាណ ៣លានតោន ដោយ​បូកបញ្ចូល​ទាំងប្រេង​សាំង ប្រេងម៉ាស៊ូត និងឧស្ម័ន​ LPG។ ទោះយ៉ាងណា នៅក្នុង​ឆ្នាំនេះ​បរិមាណ​នាំចូល​ប្រេង​អាចនឹង​ថមថយ​បន្តិច ខណៈរោងចក្រ​ក្នុងស្រុក​មួយចំនួន​បានផ្អាក​សកម្មភាព​ផលិត ដោយសារតែ​បញ្ហា​កូវីដ-១៩ ដែលវា​បាន​ធ្វើឲ្យ​តម្រូវការ​ប្រេង​មាន​ការថយចុះ៕

ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​អាច​នឹង​ហូរនៅ​ឆ្នាំ​២០១៦ ភ្នំពេញ៖ កម្ពុជា​ទំនងជា​នឹង​ត្រូវ​ពន្យា​ពេល​ខួង​យក​ប្រេង​ក្នុង​ដែនសមុទ្រ​របស់​ខ្លួនរ​ហូត​ដល់​ឆ្នាំ២០១៦។ ក៏ប៉ុន្តែ​ពុំមាន​ក្រុមមន្ដ្រី​ណា​ម្នាក់​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នោះទេ។
រដ្ឋាភិបាល​ធ្លាប់បាន​ប្រកាស​ថា ​ក្រុមហ៊ុន​Chevron​របស់​សហរដ្ឋ​អាមេរិក​ដែលជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ជាង​ដប់​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ប្រេង​នៅ​កម្ពុជា​នឹងធ្វើ​ការ​បូម​ប្រេង​ជា​លើក​ដំបូង​នៅ​ដំណាច់​ឆ្នាំ​២០១២​នេះ។ ប៉ុន្តែ​ក្រុមមន្ដ្រី​បានលើកឡើង​ថា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​សម្រេច​គោលដៅ​នេះ​បាន។

លោក បណ្ឌិត ម៉ែន ដែន ​អគ្គនាយករង​ទទួលបន្ទុក​ការងារ​សិក្សា​ស្រាវជ្រាវ ​អភិវឌ្ឍន៍​ធនធាន​ប្រេងកាត ​លើកឡើង​ថា​កម្ពុជា​ជា​ប្រទេស​មាន​ពិសោធន៍​ថ្មី​ទាក់ទង​នឹង​នៃ​ការរុករក​ប្រេងកាត​ដូច្នេះ​កម្ពុជា​ត្រូវការ​ពេលវេលា​ច្រើន​សម្រាប់​រៀបចំ​ខ្លួន​មុននឹង​អាច​ចាប់ផ្តើម​អាជីវកម្ម​ប្រេង​បាន។

លោក បណ្ឌិត ម៉ែន ដែន​ បន្ថែម​ទៀតថា​នៅពេលនេះ​កម្ពុជា​កំពុង​រៀបចំ​នីតិ​វិធី​ជាច្រើន។
«យើង​មាន​ការងារ​ច្រើនណាស់​សម្រាប់ធ្វើ។ ដូចជា​ការងារ​ផ្នែក​ច្បាប់។ ច្បាប់​ផ្នែក​គ្រប់គ្រង ​និង​ពន្ធដារ ​ហើយ​ផ្នែក​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​កំពុង​ពិភាក្សា​ជាមួយ ស៊ី អ៊ិន ភី អេ(អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា)។ កិច្ចការ​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​សម្រេច​លើ FID (ការសម្រេច​វិនិយោគ​ចុងក្រោយ) តើ​ធ្វើ​ទៅមុខទៀត​ឬក៏​មិន​ធ្វើ​ហើយ​វា​ផ្អែកលើ​សេដ្ឋកិច្ច​ចំណេញ​ឬក៏​ខាត»។

លោក យ៉េន​លេន (Yan Lan) មន្ត្រី​ព័ត៌​មាន​និង​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Chevron ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​នោះទេ​ដោយ​គ្រាន់តែ​ឆ្លើយតប​មក​វីអូអេ ​តាមរយៈ​សារ​អេឡិកត្រូនិក​ថា ភា​គី​ខាង Chevron​នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើ​កិច្ចព្រមព្រៀង​នានា​ដើម្បី​ធ្វើ​ឈានទៅរក​ការសម្រេចចិត្ត​វិនិយោគ​ចុងក្រោយ​ក្នុង​រយៈពេល​ចាប់ៗតាម​ដែល​អាចធ្វើ​ទៅបាន។

លោក ម៉ម សម្បត្តិ ​ប្រធាន​សម្ព័ន្ធភាព​កម្ពុ​ជា​ ដើម្បី​តម្លាភាព​ចំណូល​ធន​ធាន​ បញ្ជាក់​ដែរ​ថា​លោក​មិនបាន​ទទួល​ឯកសារ​លម្អិត ​ពី​មូលហេតុ​នៃ​ការពន្យាពេល​ទេ។
ក៏ប៉ុន្តែ​លោក​គិតថា​ការពន្យា​ពេលនេះ​នឹង​ក្លាយជា​ឱកាស​ល្អ​សម្រាប់​ភាគី​ប្រទេស​កម្ពុជា​ដោយ​ហេតុ​ថា​វា​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​រៀបចំ ​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ​ក៏ដូចជា​បទដ្ឋាន​នានា។

លោក​ម៉ម សម្បត្តិ​បញ្ជាក់​បន្ថែម​ថា៖
«និយាយ​ទៅ​ការពន្យា​ពី​ឆ្នាំ ២០១២ ទៅ ២០១៦ គឺ​វា​សុទ្ធ​តែមាន​ឱកាស​ទៀត ​ដោយហេតុថា​វា​ផ្តល់​ឱកាស​ដល់​បុគ្គលិក​កសាង​សម្មត្ថភាព​កាន់តែ​ប្រសើរ​ថែមទៀត​ដើម្បី​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ Chevron ​ទៅ​ថ្ងៃមុខ។ ទី​ពី​ការមើល​ឡើងវិញ​នូវ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការដក​ហូតពន្ធ​ពី​វិស័យ​ប្រេង​នេះ​ផងដែរ​ក៏​ដូចជា​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ឱ្យបាន​សុ​ក្រិត»។

ក្រុមហ៊ុន Chevron គឺជា​ក្រុម​ហ៊ុន​ដ៏​ធំ​មកពី​សហរដ្ឋ​អា​មេ​រិក​នឹង​មាន​ភាគហ៊ុន​ ៣០% ​លើ​គម្រោងការ​ខួង​រុករក​ប្រេង​កាត​ឆៅ​ក្នុង​ប្លុក​ A​ ឬ​ក៏​តំបន់ Apsara។

យោងតាម​ទិន្នន័យ​ផ្សព្វផ្សាយ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ UNDP ឆ្នាំ​២០០៦ ​ដែល ដកស្រង់​ព័ត៌​មាន​ពី​ IMF ​ឱ្យ​ដឹង​ថា​ក្នុង​ប្លុកA ​អាច​មាន​ប្រេង​ប្រហែល ​៥០០ ​លាន​បា​រ៉េ​ល។

យោងតាម​ការសិក្សា​ស្រាវជ្រាវ​អំពី​ការវាយ​តម្លៃ​ផលប៉ះពាល់​បរិស្ថាន​រប​ស់​ក្រុមហ៊ុន ​Chevron​ ចុះផ្សាយ​កាលពី​ខែ​មិនា​ឆ្នាំ២០១២​ ឱ្យ​ដឹងថា​ក្រុមហ៊ុន​ Chevron ​គ្រោង​នឹង​ចំណាយ​ រយៈពេល​ ៣០ ឆ្នាំ​ធ្វើ​អាជីវកម្ម​ប្រេងកាត​នៅ​កម្ពុជា។ ហើយ​ក្រុមហ៊ុន​នឹង​គ្រោង​ដំឡើង​ម៉ាស៊ីន​ចំនួន ១០គ្រឿង ដោយ​ម៉ាស៊ីន​នីមួយៗ​បើតាម​ការគ្រោងទុក​អាច​នឹង​ផលិត​ប្រេង​បាន​ ២០.០០០ ​ធុង​ក្នុង​មួយ​ថ្ងៃ។ ប្រទេស​កម្ពុ​ជាមាន​ប្លុក​ប្រេងកាត​ចំនួន​ 6 ​កន្លែង​ផ្សេង​គ្នា ​តាម​បណ្តោយ ​ឈូង​សមុទ្រ ​គឺ​ប្លុក A, B, C, D, E ហើយ​និង F៕

ដំណក់​ប្រេង​របស់កម្ពុជា៖ ​ពរជ័យ ឬ ​បណ្ដាសារ? កម្ពុជា​កំពុង​តែ​សាទរ​ចំពោះ​ដំណក់​ប្រេង​ដំបូង​របស់​ខ្លួន ដែល​នឹង​ទទួល​បាន​នៅ​ចុង​ឆ្នាំ​២០១៩ ឬ​យ៉ាង​យូរ ដើម​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ សម្រាប់​មនុស្ស​មួយ​ចំនួន ភោគ​លាភដែល​ទទួល​បាន​ពី​​អណ្ដូង​​​​​ប្រេង គឺ​ជា​ពរ​ជ័យ​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បារម្ភ​ថា ការ​ទាញ​យក​ប្រេង​នៅ​កម្ពុជា​នេះ អាច​ក្លាយ​ជា​បណ្ដាសារ​ទៅ​វិញ​។ ហេតុ​អ្វី?នៅ​កម្ពុជា ផែនការ​បូម​យក​ប្រេង មិន​មែន​ជា​រឿង​ថ្មី​ទេ​។ ការងារ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ដោយ​ក្រុម​ជំនាញ​ប្រេង​កាត​របស់​បារាំង ប៉ុន្តែ​​បាន​ផ្អាក​ទៅ​វិញ​ដោយ​សារ​តែ​សង្គ្រាម​។ បន្ទាប់​ពី​សង្គ្រាម​បិទ​បញ្ចប់ ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​បូម​ប្រេង​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ឡើង​វិញ នៅ​ឆ្នាំ​១៩៨៧។ ជា​បន្ត​បន្ទាប់ ក្រុម​អ្នក​ជំនាញ​មក​ពី​ប្រទេស​ផ្សេង​ៗ រាប់​ចាប់​តាំង​ពី​អតីត​សហភាព​សូវៀត ជប៉ុន និង​អាមេរិក បាន​រក​ឃើញ​ការ​វិវត្ត​ថ្មី​ៗ​ស្ដី​ពី​ប្លុក​ប្រេង​កាត​នៅ​កម្ពុជា​ និង​បាន​ព្យាយាម​បោះ​ជំហាន​ទៅ​បូម​ប្រេង​ទាំង​នោះ​ចេញ​ពី​ជម្រៅ​បាត​សមុទ្រ​។

ដ្បិត​តែ​ទទួល​បរាជ័យ​ម្ដង​ជា​ពីរ​ដង ប៉ុន្តែ​តាម​រយៈ​ការ​ពុះ​ពារ​មិន​ចុះ​ញ៉ម ក្ដី​ស្រមៃនៃ​ការ​​ទាញ​យក​ប្រេង​ឆៅ​នៅ​ក្នុង​ជម្រៅ​បាត​សមុទ្រ កំពុង​តែ​ខិត​ទៅ​រក​ការ​ពិត​មែន​ទែន​ហើយ​។ ក្រសួង​រ៉ែ​និង​ថាមពល​របស់​កម្ពុជា ព្រម​ទាំង​ក្រុមហ៊ុន KrisEnergy របស់​សិង្ហបុរី បាន​បញ្ជាក់​ច្បាស់​ថា ដំណើការ​បូម​យក​ប្រេង​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​២០១៩​នេះ ឬ​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ​២០២០​។

វា​ប្រៀប​បាន​ទៅ​នឹង​​សុបិន​​ក្លាយ​ជា​ការ​ពិត​។ កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ផលិត​ប្រេង។ ប្រេង​ដែល​ជា​រ៉ែ​​មាន​តម្លៃ និង​ជា​សេចក្ដី​ត្រូវ​ការ​របស់​បណ្ដា​ប្រទេស​មាន​លុយ​ជា​ច្រើន​នៅ​លើ​សកល​លោក​។ ចង់​ឬ​មិន​ចង់ តាម​រយៈ​ការ​បូម​ប្រេង​នេះ កម្ពុជា​នឹង​បាន​ទទួល​ផល​សេដ្ឋកិច្ច​ថ្មី បន្ថែម​ពី​លើ​អ្វី​ដែល​មាន​រួច​ស្រាប់​នា​ពេល​បច្ចុប្បន្ន​​។

សម្រាប់​មនុស្ស​មួយ​ចំនួន ភោគ​លាភដែល​ទទួល​បាន​ពី​​អណ្ដូង​​​​​ប្រេង គឺ​ជា​ពរ​ជ័យ​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បារម្ភ​ថា ការ​ទាញ​យក​ប្រេង​នៅ​កម្ពុជា​នេះ អាច​ក្លាយ​ជា​បណ្ដាសារ​ទៅ​វិញ​។

នៅ​លើ​សកល​លោក មាន​បណ្ដា​ប្រទេសច្រើន​ណាស់ ដែល​រង​បណ្ដាសារ​ដោយ​សារ​តែ​ការ​ផលិត​ប្រេង ឧទាហរណ៍​ដូច​ជា ប្រទេស​នីហ្សេរីយ៉ា សៀរ៉ាឡេអូន អង់ហ្គូឡា និង​វេណេស៊ុយអេឡា​ជា​ដើម​។ ផ្ទុយ​ស្រឡះ​ពី​ការ​បាន​ភោគផល​ហើយ​ប្រែ​ក្លាយ​ខ្លួន​ជាប្រទេស​អ្នក​មាន ប្រទេស​ផលិត​ប្រេង​ទាំង​នោះ​​បាន​ធ្លាក់​ខ្លួន​ក្រី​ក្រ​តោកយ៉ាក​ទៅ​វិញ នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់ខ្លួន ពឹង​ផ្អែក​ខ្លាំង​ជ្រុល​ពេក​លើ​ឧស្សាហកម្ម​ប្រេង​​។ ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​វិស័យ​ប្រេង ធ្វើ​ឲ្យ​ការ​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ទៀត​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នោះ​ងាយ​រង​គ្រោះ​នៅ​ពេល​តម្លៃ​ប្រេង​មាន​ការ​ប្រែ​ប្រួល​ធ្លាក់​ចុះ​ ឬ​នៅ​ពេល​ដែល​ធនធាន​ប្រេង​នោះចាប់​ផ្ដើម​​រីង​ស្ងួត​។

ដើម្បី​​ចៀស​ផុត​ពី​បណ្ដាសារ ការ​សិក្សាស្រាវ​ជ្រាវ​ជា​ច្រើន​បាន​ផ្ដល់ទម្ងន់​ដល់​ការ​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ច​។ ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ ដែល​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​​រយៈ​ពេល​វែង​។ យ៉ាង​ណា​ក៏​ដោយ ​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​តែ​ម្យ៉ាង​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។

នៅ​ក្នុង​ករណី​កម្ពុជា ដែល​ជា​ប្រទេស​ក្មេង​ខ្ចី​ក្នុង​វិស័យ​ប្រេង កម្ពុជា​ត្រូវ​តែ​មាន​ច្បាប់​ដ៏​រឹង​មាំ និង​ប្រព័ន្ធ​គ្រប់​គ្រង​ប្រកប​ដោយ​តម្លាភាព​។ ឥឡូវ​នេះ កម្ពុជា​បាន​រៀបចំ​រួច​ហើយ ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិតផល​ប្រេង​កាត​។ ប៉ុន្តែ​មាន​ច្បាប់​តែ​ម្យ៉ាង​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ កម្ពុជា​ត្រូវ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​រឹង​មាំ ដើម្បី​ធានា​ឲ្យ​បាន​ថា ផល​ដែល​កម្ពុជា​ទទួល​បាន​ពី​វិស័យ​ប្រេង​កាត ត្រូវ​បាន​ប្រើ​ប្រាស់​ចំ​ទិស​ដៅ​និង​សម​ហេតុផល ចៀស​ផុត​ពី​ការ​កេង​ប្រវ័ញ្ច​និង​អំពើ​ពុក​រលួយ​ផ្សេង​ៗ​។

ជា​ពរ​ជ័យ​ឬ​បណ្ដាសារ វា​អាស្រ័យ​លើ​ការ​ប្រយ័ត្ន​ប្រយែង និង​ភាព​ល្អិត​ល្អន់របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ចាត់​ចែង​ភោគលាភ​ពី​ដំណក់​ប្រេង។ ដំណក់​ប្រេង​​ដែល​កម្ពុជា​នឹង​ទទួល​បានជា​លើក​ដំបូង ក្នុង​​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

កម្ពុជា មិន​រំពឹង​ថា​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នៅ​ឆ្នាំ​២០១៨ ការ​ធ្លាក់​ថ្លៃ​ប្រេង​នា​ពេល​បច្ចុប្បន្ន​ គឺជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ពន្យារពេល​នៃ​ការ​សម្រេច​កិច្ចព្រមព្រៀង​ប្រេងកាត​ រវាង​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​របស់​ប្រទេស​សិង្ហ​បុរី​KrisEnergy​ជាមួយនឹង​ក្រសួង​ក្រសួង​រ៉ែ​ និង​ថាមពល​ ទាក់ទង​នឹង​ការ​យក​ប្រេង​នៅ​ប្លុក​ A​។​ នេះ​បើ​យោង​តាម​មន្ត្រី​នៅ​ក្រសួង​រ៉ែ​ និង​ថាមពល​។​ …​

May 2, 2019  រដ្ឋសភា​ផ្តើម​សិក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​ខណៈ​ដំណក់​ប្រេង​ដំបូង​រំពឹង​ទទួល​បាន​ចុងឆ្នាំ​នេះ​ ភ្នំពេញ​៖​ ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ ​ផ្តើម​ពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​ ​ខណៈ​កម្ពុជា​រំពឹង​ទទួល​បាន​ដំណក់​ប្រេងកាត​ជាលើកដំបូង​នៅ​ចុងឆ្នាំ​នេះ​។​​
លោក​ ​ស៊ុយ​ ​សែម​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​សារ​ណ​ការ​ ​ដឹកជញ្ជូន​ ​ប្រៃសណីយ៍​ ​ឧស្សាហកម្ម​ ​រ៉ែ​ ​ថាមពល​ ​ពាណិជ្ជកម្ម​ ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​នៃ​រដ្ឋសភា​កាលពី​ចុងខែ​មេសា​ឆ្នាំ​ ​២០១៩កន្លងមក​នេះ​បាន​ឲ្យដឹង​ ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​ ​ត្រូវ​បាន​តាក់តែង​ឡើង​ ​ស្រប​នឹង​បរិបទ​ការ​រីក​ចម្រើ​នបស់​សង្គមជាតិ​ ​និង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្ត​ភាព​ ​ប្រកបដោយ​ប្រសិទ្ធភាព​ ​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​បាន​យូរអង្វែង​។​ ​
លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​សេចក្តី​ព្រាងច្បាប់​នេះ​ ​ត្រូវ​បាន​កាត់​តែង​ឡើង​ដោយ​អតីត​ក្រសួង​ឧស្សាហកម្ម​ ​រ៉ែ​ ​និង​ថាមពល​ ​ក្នុង​ឆ្នាំ១៩៩៩​ ​ដោយមាន​ការចូលរួម​ ​ពី​អ្នកជំនាញ​ច្បាប់​ ​មក​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។​បន្ទាប់មក​មានការ​ចូលរួម​ពី​អ្នកជំនាញ​ច្បាប់​ ​ពី​ក្រុមហ៊ុន​ជប៉ុន​។​ ​លុះ​មកដល់​ឆ្នាំ២០០៦​ ​អតីត​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ ​បាន​យក​សេចក្តី​ព្រាងច្បាប់​នេះ​ទៅ​កែសម្រួល​ ​ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​ ​និង​ច្បាប់​ជាតិ​ ​អន្តរជាតិ​។​
លោកស្រី​ ​និន​ ​សា​ផុន​ ​គណៈកម្មការ​សារ​ណ​ការ​ ​ដឹកជញ្ជូន​ ​ប្រៃសណីយ៍​ ​ឧស្សាហកម្ម​ ​រ៉ែ​ ​ថាមពល​ ​ពាណិជ្ជកម្ម​ ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​គណៈកម្មការ​បាន​ប្រជុំ​ផ្ទៃក្នុង​ ​ដើម្បី​ពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​ ​និង​មាន​គម្រោង​រៀបចំ​សិក្ខាសាលា​ ​ដើម្បី​ផ្សព្វផ្សាយ​ ​និង​ទទួលយក​មតិយោបល់​នានា​ ​ពី​អ្នក​ពាក់ព័ន្ធ​។​ ​
លោកស្រី​បន្ត​ថា​ ​សិក្ខាសាលា​គ្រោង​នឹង​រៀបចំ​ធ្វើ​ ​នៅ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ដោយ​គ្រោង​នឹង​អញ្ជើញ​ ​សមាជិក​ ​សមាជិកា​ ​រដ្ឋសភា​ ​ព្រឺ​ទ្ធ​សភា​ ​ព្រមទាំង​អន្តរក្រសួង​ ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​ក្រុមប្រឹក្សា​អ្នកច្បាប់​ ​និង​អ្នកជំនាញ​ ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​
សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​មាន​ចំនួន៩ជំពូក​ ​និង៧២មាត្រា​ត្រូវ​បាន​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​អនុម័ត​ ​កាលពី​ថ្ងៃទី៥​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងមក​នេះ​។​ ​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្តន៍​ ​លើ​រាល់​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត​នៅក្នុង​បូរណភាពទឹកដី​ ​និង​អធិបតេយ្យ​របស់​កម្ពុជា​ ​រួម​ទាំង​បាតសមុទ្រ​ ​និង​ស្រទាប់ដី​ក្រោម​បាតសមុទ្រ​ ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​ ​និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ​ ​ព្រមទាំង​តំបន់​ផ្សេង​ៗ​ទៀត​ដែល​រកម្​ពុ​ជា​មាន​សិទ្ធិ​អធិបតេយ្យ​៕​

ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៩ រដ្ឋសភា កំពុងពិនិត្យច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត នៅក្នុងឱកាសពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតរួមគ្នា ទំាងគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានសម្តែង សុទិដ្ឋិយមថា សេចក្តីព្រាងច្បាប់ខាងលើនេះ នឹងក្លាយជាយន្តការដ៏សំខាន់មួយសម្រាប់ធានាការពារដល់ ការអភិវឌ្ឍធនធានប្រេងកាតរបស់កម្ពុជាឲ្យមានតម្លាភាព ប្រសិទ្ធភាព ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋ។ គណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល កាលពីសប្តាហ៍មុននេះនៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។

ឯកឧត្តម សុខ ខាវ៉ាន់ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ខាងលើនេះ បានតាក់តែងឡើងតំាងពីឆ្នាំ១៩៩៩ ដោយមានការចូលរួមពី អ្នកជំនាញច្បាប់ជាតិ និងអន្តរជាតិ។ ឯកឧត្តមបន្តថា នៅក្នុងអាណត្តិទី៦នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានខិតខំជំរុញដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះ បានអនុម័តក្លាយជាយន្តការច្បាប់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានប្រេងកាតឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទំាងផ្តល់ ទំនុកចិត្តដល់អ្នកវិនិយោគទុនដែលវិនិយោគនៅក្នុងឧស្សាហកម្មប្រេងកាតនេះ។

ឯកឧត្តមបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត បានតាក់តែងឡើងស្របតាមបទដ្ឋាន និងឧត្តមានុភាពជាអន្តរជាតិក្នុងវិស័យរ៉ែ និងបានការពារដល់បរិស្ថាន និងធនធានធម្មជាតិ ដោយនិរន្តរភាព។ នៅក្នុងឱកាសពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ ក្រសួងរ៉ែ និងថាមពល បានធ្វើបទបង្ហាញ យ៉ាងលម្អិតពីយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងធនធានរ៉ែ និងប្រេងកាតនៅកម្ពុជា។ ដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីប្រេងកាតនេះ ព្រមទំាងបាន ធ្វើបទបង្ហាញពីយន្តការលើកកម្ពស់ការចូលរួម និងផ្សព្វផ្សាយព័ត៌មានពីធនធានរ៉ែ និងប្រេងកាត ជូនដល់គណៈកម្មការជំនាញរដ្ឋសភាទៀតផង។ ចំណែកលោកជំទាវ និន សាផុន បានថ្លែងការកោតសរសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការចងក្រងសេចក្តីព្រាងច្បាប់នេះឡើង។ លោកជំទាវមាន ជំនឿមុតមាំថា សេចក្តីព្រាងច្បាប់នេះ នឹងជួយជំរុញការអភិវឌ្ឍនៅកម្ពុជាកាន់តែលឿនឡើង សំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាជនឲ្យកាន់តែសម្បូរសប្បាយឡើង។ ជាមួយគ្នានេះ រដ្ឋសភាគ្រោងរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធទំាងអស់ បានស្វែងយល់ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ ផងដែរ។ បើតាមការអះអាងរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនាពេលកន្លងមកនេះថា ចំណូលដែលនឹងទទួលបានពីវិស័យប្រេងកាតនាពេលខាងមុខនេះ អាចក្នុងរង្វង់ជាង ១០០០លានដុល្លារ ពោលគឺប្រមាណជាង ១០០លានដុល្លារក្នុងមួយឆ្នាំៗ ហើយរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច នឹងយកថវិកាទាំងនេះប្រើប្រាស់ក្នុងវិស័យអាទិភាពសំខាន់ៗ ដែលជួយដល់សេដ្ឋកិច្ច និងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងរយៈពេលយូរអង្វែង។ ហើយថា ចំណូលពីវិស័យប្រេង នឹងត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នបំផុត ដោយមិនត្រូវយកទៅប្រើប្រាស់សម្រាប់បើកប្រាក់បៀរវត្ស មន្ត្រីរាជការ ឬប្រើប្រាស់ក្នុងកិច្ចការពុំចាំបាច់នោះឡើយ។ កាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិឲ្យទៅ ក្រុមហ៊ុន KrisEnergy របស់សឹង្ហបុរី ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រេងនៅប្លុក A ដែលនឹងទាញយកដំណក់ប្រេងលើកបំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា នៅឆ្នាំ ២០១៩នេះ។ យោងតាមកិច្ចព្រមព្រៀង ភាគហ៊ុន ៥ភាគរយ នៃប្រតិបត្តិការក្នុងប្លុក A នឹងត្រូវផ្ទេរទៅឲ្យរាជ រដ្ឋាភិបាលកម្ពុជា ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុនចំនួន ៩៥ភាគរយដែលនៅសល់។ បន្ថែមពីលើនេះរាជរដ្ឋាភិបាលនឹងទទួលបានពន្ធលើប្រាក់ចំណូល ២៥ភាគរយ សម្រាប់រយៈ ពេល ៥ឆ្នាំដំបូង រាប់ចាប់ពីឆ្នាំដំបូងដែលមានចំណូលជាប់ពន្ធ និង ៣០ភាគរយ សម្រាប់ឆ្នាំបន្តបន្ទាប់ ហើយអត្រាពន្ធនេះនឹងបន្តកើនឡើងថែមទៀត ក្នុងករណីក្រុមហ៊ុនរកប្រាក់ចំណេ ញបានកាន់តែខ្ពស់។ តាមក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បរិមាណសក្តានុពលធនធានប្រេងកាតដែលត្រូវបានសិក្សារកឃើញ និងរំពឹងទុកគម្រោងប្រេងកាតប្លុក A សម្រាប់ដំណាក់កាលដំបូង 1A និង 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេលផលិតកម្ម ៩ឆ្នាំ ហើយអាចមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេសផលិតប្រេងឆៅផងដែរនៅពេលអនាគត៕


រាជរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ជាមួយក្រុមហ៊ុនក្រុមហ៊ុន Kris Energy សម្រាប់ការអភិវឌ្ឍន៍ប្រេងនៅប្លុក A។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍន៍ប្រេងនៅប្លុក A បានប្រព្រឹត្តទៅ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល ជាមួយក្រុមហ៊ុន Kris Energy តំណាងដោយលោក Kelvin Tang នាយកប្រតិបត្តិ ក្រុមហ៊ុន Kris Energy Group និង ជាប្រធានក្រុមហ៊ុន KrisEnergy ( Cambodia) លើកញ្ចប់ឯកសារកិច្ចព្រមព្រៀងប្រេងកាត ប្លុក A ដូចខាងក្រោម៖

១- កិច្ចព្រមព្រៀងវិសាធនកម្ម និង ការចែងឡើងវិញ នៃ កិច្ចព្រមព្រៀងប្រេងកាតប្លុក A ចុះថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០០២
២- កិច្ចព្រមព្រៀងប្រេងកាតប្លុកA ក្រោយធ្វើវិសោធនកម្មរួច និង ការចែងឡើងវិញ
៣- កិច្ចព្រមព្រៀងប្រគល់ផ្ទៃក្រឡាសងវិញ
៤- វិសោធនកម្មកិច្ចព្តមព្រៀងប្រតិបត្តិការរួមគ្នា
៥- កិច្ចសន្យាប្រគល់សិទ្ធិ និង ទទួលយកកាតព្វកិច្ច
៦- លិខិតអនុញ្ញាតផលិតកម្មលើកទី១

ការចុះហត្ថលេខាលើកញ្ចប់កិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតអប្សរានៃប្លុកA នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងនៅសមិទ្ធិផលដ៏អស្ចារ្យថ្មីថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងប្រេងកាតប្លុក A នេះគឺជាគម្រោងកាតទី១ ដែលបើកសករាជអោយកម្ពុជា ក្លាយជាប្រទេសផលិតប្រេង និងឈានទៅធ្វើការស្វែងរុករកដ៏ខ្លាំងក្លាផែមទៀត លើប្លុកប្រេងកាត ដែលនៅទំនេរ ចំនួន ៥ ប្លុកទៀត ក្នុងចំណោមប្លុកប្រេងកាតចំនួន ៦ នៅដែនសមុទ្រ និង ១៨ប្លុកនៅដែនគោក។

សូមបញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍វិស័យប្រេងកាតនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំជំរុញរៀបចំបញ្ចប់ច្បាប់ស្តីពីការគ្រប់គ្រងងវិស័យប្រេងកាត និងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ដើម្បីធានាដល់បរិស្ថានវិនិយោគ និងភាពច្បាស់លាស់ ក្នុងការដាក់ទុនវិនិយោគរបស់វិស័យឯកជន។ ជាក់ស្តែងថ្មីៗនេះ មានក្រុមហ៊ុនមួយចំនួនកំពុងមានចំណាប់អារម្មណ៏លើប្លុកប្រេងកាត បំពង់បង្ហូរប្រេង និង ឧស្ម័ន ក៏ដូចជាការនាំចូលឧស្ម័នធម្មជាតិ (LNG) ដែលជាប្រភពថាមពលស្អាត និង កំពុងពេញនិយមនៅលើពិភពលោក។

តំបន់កិច្ចសន្យាប្លុកA កម្ពុជាមានទំហំ ៣, ០៨៣ គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ។ ដំណាក់កាល 1A នៃគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងកាតអប្សរា រួមមានផ្លាតហ្វមក្បាលអណ្តូងផលិតកម្ម ដែលបញ្ជាពីចម្ងាយមួយទ្រទ្រង់ដល់អណ្តូងបូមប្រេងចំនួន ២៤ ដែលបញ្ចូនសន្ទនីយ ( fluid) ដែលបូមបានក្នុងបរិមាណ ៣ ម៉ឺនបារែលក្នុងមួយថ្ងៃ ទៅកាន់នាវាផលិតកម្មមួយដែលអាចប្រព្រឹត្តកម្មប្រេង ដោយញែកយកឧស្ម័ន ប្រេង និងទឹកចេញពីគ្នា។ ប្រេងឆៅដែលបានញែកបានប្រមាណ ៨០០០ បារ៉ែល ក្នុងមួយថ្ងៃ។ ក្រុមហ៊ុន Kris Energy នឹងបញ្ជូនតាមបំពង់បង្ហួរប្រេងប្រវែង ១,៥គីឡូម៉ែត្រ ទៅកាន់នាវាបណ្តែតផ្ទុក និងប្រេងហៅកាត់ថា FSO។

រាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគ ពង្រឹងការគាំពារបុគ្គលិក បរិក្ខារ និង បរិស្ថាន នឹងត្រូវទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងអំឡុងពេលអភិវឌ្ឍន៍ប្លុកAនេះ។ ដើម្បីធានាអោយបាននូវចំណុចទាំងនេះ ផែនការសុវត្ថិភាពជាច្រើនត្រូវបង្កើតឡើង ដែលគ្របដណ្តាប់រាលើបញ្ហាសុខភាព និង សុវត្ថិភាពទាំងអស់ ក្នុងអំឡុងពេលរៀបចំគ្រោងការប្លង់ ការសាងសង់ និង ធ្វើប្រតិបត្តិការ។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ( EIA) ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិស្តីពីបរិស្ថាននៃកម្ពុជា និង បានអនុម័តដោយក្រសួងបរិស្ថាន កាលពីថ្ងៃ២៩ ខែ ឧសភា ឆ្នាំ ២០១៣។ ក្រុមហ៊ុន Kris Energy ត្រូវពិនិត្យឡើងវិញនិងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលមានស្រាប់នេះ ដើម្បីអាចញគ្របដណ្តប់ការងារអភិវឌ្ឍន៍ថ្មីៗនានា។

រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ បង្ករលក្ខណៈងាយស្រួលសព្វបែបយ៉ាង និងពុះពារដើម្បីសម្រេចអោយបាននូវការចេញលិខិតបទដ្ឋានពាក់ព័ន្ធនឹងគម្រោងវិនិយោគប្រេងកាតប្លុកA នេះតាមការព្រមព្រៀងដោយអនុលោមតាមច្បាប់ និង របបលើកទឹកចិត្តជាធរមាន ដើម្បីធ្វើអោយគម្រោងវិនិយោគប្រេង និង ឧស្ម័ន ក្នុងប្លុកA ទទួលបានជោគជ័យតាមការគ្រោងទុក។ ដូចគ្នាដែរ ភាគីក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចពាក់ព័ន្ធនានា ដូចមានចែងក្នុងកញ្ចប់កិច្ចព្រមព្រៀងប្រេងប្លុកA។ ប្រតិបត្តិការដោយរលូន និង ជោគជ័យរបស់ក្រុមហ៊ុន Kris Energy ក្នុងដំណាក់កាលទី១ នៃប្លុកA នឹងបើកផ្លូវពន្លឿនសន្ទុះសម្រាប់ផែនការស្វែងរុករក វាយតម្លែ និងអភិវឌ្ឍន៍ធនធានប្រេងកាត នៅដំណាក់កាលទី២ និង ទី ៣ នៅប្លុកA ទាំងមូល បន្តទៀត ក៏ដូចជាចរចា និង រៀបចំកិច្ចព្រមព្រៀងក្នុងប្លុកផ្សេងៗទៀត៕

ហ៊ គីមសាយ | Publication date 08 September 2017 | 09:05 ICTភ្នំពេញៈ ក្រសួង​រ៉ែ និង​ថាមពល (MME) បាន​ដក​ហូត​អាជ្ញាប័ណ្ណ​រុករក​ប្រេង និង​ឧស្ម័ន​ស្ទើរ​តែ​ទាំង​អស់ ទាំង​អាជ្ញាប័ណ្ណ​សម្រាប់​ការ​រុករក​ប្រេង​នៅ​ដែន​គោក និង​ដែន​សមុទ្រ លើក​លែង​តែ​ប្លុក A ដែល​នៅ​មាន​សកម្មភាព និង​អាជ្ញាប័ណ្ណ​សម្រាប់​ដែន​គោក​មួយ​ដែល​នៅ​មាន​សុពលភាព​។ នេះ​បើ​យោង​តាម​មន្ដ្រី​ជាន់​ខ្ពស់​មួយ​រូប​កាលពី​ម្សិលមិញ​។

លោក ម៉េង ស័ក្ដិធារ៉ា រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្នុង​ចំណោម​ប្លុក​នៅ​ដែន​សមុទ្រ​សរុប​ចំនួន​៦ (​ប្លុក A ដល់​ប្លុក F) និង​ប្លុក​នៅ​ដែន​គោក​ចំនួន​១៩ (​ប្លុក I ដល់​ប្លុក XIX) នៃ​តំបន់​ការ​រុករក និង​ផលិតកម្ម​ប្រេង និង​ឧស្ម័ន​របស់​កម្ពុជា មាន​តែ​អាជ្ញាប័ណ្ណ​ពីរ​ប៉ុណ្ណោះ​ដែល​នៅ​មាន​សុពលភាព មួយ​នៅ​ដែន​សមុទ្រ​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន Kris Energy និង​មួយ​ទៀត​នៅ​ដែន​គោក​គឺ​ប្លុក XV ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​កើត​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ថាមពល PetroVietnam របស់​ប្រទេស​វៀតណាម​។

យោង​តាម​លោក ស័ក្ដិធារ៉ា តម្លៃ​ប្រេង​ទាប​នៅ​លើ​ទីផ្សារ​អន្តរជាតិ និង​ការ​ចរចា​រយៈពេល​យូរ​នៃ​កិច្ច​ព្រម​ព្រៀង​បែង​ចែក​ផលិតកម្ម​ជាមួយ​ក្រុមហ៊ុន KrisEnergy ដែល​ចុះ​បញ្ជី​នៅ​ប្រទេស​សិង្ហ​បុរី​សម្រាប់​ប្លុក A គឺជា​មូលហេតុ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ផ្សេង​ទៀត​ផ្អាក​ដំណើរ​ការ ឬ​ដក​ខ្លួន​ចេញ​ពី​គម្រោង​រុករក​របស់​ពួក​គេ​ពី​ប្លុក​រុករក​ប្រេង​ផ្សេង​ទៀត​។

លោក​បាន​ថ្លែង​ថា​៖ «​ពេល​ដែល​ថ្លៃ​ប្រេង​ធ្លាក់​ចុះ​យ៉ាង​គំហុក​ហ្នឹង ធ្វើ​ឲ្យ​ក្រុមហ៊ុន​រុករក​ប្រេង​ធំៗ​គាត់​ស្ទាក់ស្ទើរ គាត់​ដក​ថយ​ច្រើន​»​។

លោក​បន្ថែម​ថា កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ការ​ចរចា​មួយ​ចំនួន​ត្រូវ​រាំងស្ទះ ព្រោះ​ខាង​រដ្ឋាភិបាល​នៅ​តែ​ទាមទារ​ចំណែក​ផល​ប្រយោជន៍​ច្រើន​។

លោក​មាន​ប្រសាសន៍​ទៀត​ថា​៖ «​ខ្ញុំ​រំពឹង​ថា​នៅ​ពេល​ដែល​ប្លុក A យើង​ចាប់​ផ្តើម​ដំណើរ​ការ [​ទាញ​យក​ប្រេង​] ខ្ញុំ​ជឿថា ប្លុក​ផ្សេងៗ​ទៀត​នឹង​មាន​ភាព​ទាក់ទាញ​ពុះ​កញ្ច្រោល​ឡើង​វិញ​»​។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បែង​ចែក ផលិតកម្ម​ជាមួយ​ក្រុមហ៊ុន KrisEnergy ដើម្បី​អភិវឌ្ឍ​អណ្ដូង​ប្រេង​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​។

យោង​តាម​កិច្ច​ព្រម​ព្រៀង​ស្តីពី​សារ​ពើ​ពន្ធ និង​បច្ចេក​ទេស ក្រុមហ៊ុន KrisEnergy មាន​រយៈពេល​៦០​ថ្ងៃ​ដើម្បី​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​វិនិយោគ​ចុង​ក្រោយ​មួយ​ដែល​បញ្ជាក់​ពី​តម្លៃ​វិនិយោគ​សម្រាប់​ដំណាក់​កាល Phase 1A នៃ​គម្រោង​អភិវឌ្ឍន៍​ប្រេង​អប្សរា ហើយ​នឹង​ចាប់​ផ្ដើម​ការ​ទាញ​យក​ប្រេង​ឆៅ​នៅ​ពេល​ណា​មួយ​នៅ​ចុង​ឆ្នាំ​ ២០១៩ ឬ​ ដើម​ឆ្នាំ ​២០២០​។

ប្លុក A ត្រូវ​បាន​ជឿជាក់​ថា​មាន​កំណប់​ប្រេង​ប្រហែល ៣០​ លាន​បារ៉ែល ដែល​នឹង​ទាញ​យក​ក្នុង​រយៈពេល​៩​ឆ្នាំ​។ ដោយ​តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent បច្ចុប្បន្ន​ដែល​មាន​តម្លៃ​ប្រហែល ៥០ ​​ដុល្លារ​ក្នុង​មួយ​បារ៉ែល រដ្ឋាភិបាល​រំពឹង​ថា​នឹង​រកបាន​ប្រាក់​ចំណូល​សរុប​ចំនួន ៥០០​លាន​ដុល្លារ​ពី​សួយ​សារ និង​ពន្ធ​សម្រាប់​រយៈពេល​របស់​គម្រោង​នេះ​។

ក្នុង​ចំណោម​ប្លុក​នៅ​ដែន​សមុទ្រ​ចំនួន​៦ (​ប្លុក A ដល់​ប្លុក F) ប្លុក A មាន​សក្តានុពល​ខ្ពស់​បំផុត​ទាក់ទង​នឹង​ផែនការ​រុករក និង​ការ​ផលិត​។ សម្រាប់​ប្លុក​នៅ​ដីគោក​ទាំង​អស់​​ ១៩ (​ប្លុក I ដល់​ប្លុក XIX) ប្លុក​ទាំង​នេះ​មិន​ត្រូវ​បាន​អភិវឌ្ឍ​នោះ​ទេ ដោយ​មាន​កិច្ច​ព្រម​ព្រៀង​តែ​៣​ប៉ុណ្ណោះ​ដែល​បាន​ផ្ដល់​សម្រាប់​ការ​រុករក​។

ប្លុក XII ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​លិច​បឹង​ទន្លេសាប ពី​មុន​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន Medco Energy និង​ក្រុមហ៊ុន JHL Petroleum ដែល​នៅ​ពេល​នេះ​អាជ្ញាប័ណ្ណ​នេះ​ត្រូវ​ផុត​កំណត់ ខណៈ​ប្លុក XVII ដែល​មាន​ទីតាំង​នៅ​ខេត្ត​ ព្រះវិហារ សៀមរាប និង​កំពង់ធំ​ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី ៦៥ ០០ គីឡូម៉ែត្រ ពី​មុន​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន Japan Oil ក្រុមហ៊ុន Gas and Metals National Corporation ប៉ុន្តែ​ទី​បញ្ចប់​អាជ្ញា​ប័ណ្ណ​នេះ​ត្រូវ​បាន​ដក​ហូត​។

លោក ម៉េង ស័ក្ដិធារ៉ា បាន​មាន​ប្រសាសន៍​បន្ត​ថា មាន​តែ​ប្លុក XV ដែល​ត្រូវ​បាន​ផ្ដល់​ដល់​ក្រុមហ៊ុន PetroVietnam នោះ នៅ​មាន​សុពលភាព​នៅ​ឡើយ ប៉ុន្តែ​មិន​មាន​សកម្មភាព​រុករក​នោះ​ទេ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៧៕ LA

ប្រទេសកម្ពុជានឹងចាប់ផ្តើមផលិតប្រេងនៅឆ្នាំ២០១៩ នៅក្នុងប្លុក A និង B ដោយក្រុមហ៊ុនសិង្ហបុរី រីឯប្លុក C ប្រទេសម៉ាឡេសីុកំពុងសិក្សា ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាម ពលបានថ្លែងថា កម្ពុជានឹងចាប់ផ្តើម ផលិតប្រេងនៅឆ្នាំ២០១៩ខាងមុខនេះ ដោយក្រុមហ៊ុនសិង្ហបុរីដែលអាចផលិត ប្រេងកាតបាន៣១លានបារ៉ែល នៅ ដំណាក់កាលទី១ ក្នុងប្លុកA និងB ខណៈ ប្លុក C ក្រុមហ៊ុនម៉ាឡេស៊ីកំពុងសិក្សា ស្រាវជ្រាវ និងប្លុកផ្សេងទៀតមានក្រុមហ៊ុន បរទេសកំពុងដាក់ពាក្យសុំរុករកបន្ថែម។

ថ្លែងនៅក្នុងឱកាសធ្វើបាឋកថា ចែក រំលែកចំណេះដឹង និងបទពិសោធន៍លើ ប្រធានបទស្តីពី “យន្តការគ្រប់គ្រងវិស័យរ៉ែ និងថាមពលនៅកម្ពុជា និងការបង្ការទប់ ស្កាត់ផលប៉ះពាល់ធនធានធម្មជាតិ” ជូន គ្រូសារនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិតសិក្ខាកាមនៃបណ្ឌិត្យសភានគរ បាលកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧។

លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រហូតមកដល់ ពេលបច្ចុប្បន្ននេះកម្ពុជាបានរកឃើញតំបន់ មានប្រេងកាតទាំងសមុទ្រនិងលើគោក មានចំនួន២៥ប្លុក ដែលអាចផលិតប្រេង បានចំនួន៥លានតោនក្នុងមួយឆ្នាំៗ។

លោករដ្ឋមន្ត្រីបានបន្តថា តំបន់ប្រេង ក្នុងសមុទ្រ គឺមានចំនួន៦ប្លុក គឺប្លុក A.B. C.D.E និងប្លុក F ប៉ុន្តែប្លុក A និង B នឹង ចាប់ផ្តើមផលិតនៅឆ្នាំ២០១៩ខាងមុខ ដោយក្រុមហ៊ុនគ្រីសរបស់ប្រទេសសិង្ហបុរី ដែលអាចផលិតជាដំណាក់កាលទី១បាន ចំនួន៣១លានបារ៉ែល ហើយប្លុក C មាន ក្រុមហ៊ុនម៉ាឡេស៊ីកំពុងសិក្សាស្រាវជ្រាវ និងប្លុកមួយចំនួនទៀត មានក្រុមហ៊ុនផ្សេង កំពុងដាក់ពាក្យសុំរុករកស្រាវជ្រាវនាពេល ឆាប់ៗនេះផងដែរ។

លោករដ្ឋមន្រ្ដីបានលើកឡើងថា ដោយ ឡែកសម្រាប់តំបន់ប្រេងនៅលើគោកវិញ គឺគេបានរកឃើញនៅខេត្តកំពង់ធំ ដោយ មានចំនួន១៩ប្លុក ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនភីត្រូរបស់វៀតណាម កំពុងបានដាក់ពាក្យសុំសិក្សាស្រាវជ្រាវ ហើយចំនួន១៨ប្លុកទៀត គឺពុំទាន់មាន ក្រុមហ៊ុនណាមួយស្ម័គ្រចិត្តទាន់ចូលធ្វើ ការសិក្សានៅឡើយ។

លោក ស៊ុយ សែម បានបន្ថែមទៀតថា អាជ្ញាធរនឹងរៀបចំឱ្យបានល្អប្រសើរ និង ងាយស្រួលដល់ការដឹកជញ្ជូន ហើយធ្វើ បំពង់បង្ហូរប្រេងពីខេត្តព្រះសីហនុមករាជ ធានីភ្នំពេញ និងខេត្តមួយចំនួន ដែលពាក់ ព័ន្ធផងដែរ។

ជាមួយគ្នានេះដែរនៅដើមឆ្នាំ២០១៨ ខាងមុខនេះក្រសួងរ៉ែ និងថាមពលនឹងដាក់ សេចក្តីព្រាងច្បាប់ស្តីពីប្រេងកាតនៅកម្ពុជា ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងអនុម័ត ៕ ហេង នរិន្ទ្រ

ប្រេងកាតតំបន់អប្សរារបស់កម្ពុជា គ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០, ក្នុង១ថ្ងៃរំពឹងថា បូមបាន៧៥០០បារ៉ែល (ភ្នំពេញ)៖ ក្រុមហ៊ុន គ្រីសអែននីជី (KrisEnergy) របស់ប្រទេសសិង្ហបុរី ដែលទទួលបានសិទ្ធិវិនិយោគ គម្រោងប្រេងកាតប្លុក (A) របស់កម្ពុជា បានអះអាងថា ការបូមប្រេងកាតចេញពីតំបន់អប្សរា គ្រោងនឹងត្រូវធ្វើឡើងនៅឆមាសទី១ ឆ្នាំ២០២០ខាងមុខនេះ ដែលមានអត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ។

ការអះអាងបែបនេះរបស់ KrisEnergy ធ្វើឡើងក្នុងសេចក្តីប្រកាសព័ត៌មាន ចុះកិច្ចសន្យាសាងសង់ផ្លាតហ្វមបូមប្រេង សម្រាប់តំបន់ប្រេងអប្សរា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

KrisEnergy បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រេងពីតំបន់អប្សរាត្រូវបានគ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០ ហើយតំបន់នេះត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ»។

ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) ឯ.ក បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន PT Profab ដើម្បីផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មខ្នាតតូច សម្រាប់តំបន់ប្រេងអប្សរា ដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់របស់កម្ពុជា។

ថ្លែងក្នុងឱកាសចូលរួមបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្ររបស់ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង នៅលើទឹកដីខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ លោក ស៊ុយ សែម បានអះអាងថា កម្ពុជានឹងផលិតដំណក់ប្រេងទី១ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ទន្ទឹមនឹងច្បាប់ប្រេងកាត ដែលទើបបានអនុម័ត និងដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ យើងមានគម្រោងប្រេងកាតប្លុក (A) ដែលវិនិយោគដោយក្រុមហ៊ុនគ្រីសអែននីជី (KrisEnergy) មកពីប្រទេសសិង្ហបុរី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងផលិតកម្ម។ តាមផែនការរបស់ក្រុមហ៊ុន កម្ពុជានឹងផលិតដំណក់ប្រេងទីមួយរបស់យើង ក្នុងពេលដ៏ខ្លីខាងមុខនេះ»។

រដ្ឋមន្ត្រីក្រសួងរ៉ែ បានបន្ថែមទៀតថា កម្ពុជាមានគម្រោងអភិវឌ្ឍរោងចក្រ ចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ ដែលមានសមត្ថភាពចម្រាញ់សរុប៥លានតោន ក្នុងមួយឆ្នាំ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ហើយរំពឹងថា នឹងអាចចាប់ផ្តើមដំណើរការ ផលិតកម្មដំណាក់កាលដំបូង ដែលមានសមត្ថភាព ២លានតោនក្នុងមួយឆ្នាំ នាឆ្នាំខាងមុខ។ 

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «យើងរំពឹងថា ប្រសិនបើប្រេងស្ថិតក្នុងតម្លៃ៨០ដុល្លារក្នុង១ប៉ារែល ហើយក្នុងរយៈពេលអភិវឌ្ឍន៍គម្រោងប្លុក A ៩ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានចំណូលប្រហាក់ប្រហែល៩០០លានដុល្លារ»៕

រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ចិន​សិក្សា​រក​ប្រេងកាត​នៅ​ប្លុក D ​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​រ៉ែ និង​ថាមពល ជា​សេនាធិការ បានប្រគល់​សិទ្ធិ​មួយ​ដល់​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ចិន ក្នុង​ការរុករក​ស្រាវជ្រាវ និង សិក្សា​រ៉ែ​ប្រេងកាត នៅ​តំបន់​ប្លុក​D នៃ​ឈូង​សមុទ្រ​របស់​ប្រទេស​កម្ពុជា និង​ត្រៀម​ទាញ យក​ធនធាន​ប្រេង​មកប្រើប្រាស់ ខណៈ​ធនធាន​រ៉ែ​ប្រេងកាត​នៅ​តំបន់​ប្លុក A ត្រូវបាន​ក្រុម ហ៊ុន​របស់​សិង្ហ​បុរី កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ត្រៀម​ទាញយក​នៅ​អំឡុង​ឆ្នាំ ២០១៩​ខាងមុខនេះ ។

​លោក ជៀប សួរ អ្នកនាំពាក្យ​និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ ក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ថា ដំណើរការ​នេះ ទើបតែ​ទទួលបាន​ចំណារ​ពី រាជរដ្ឋាភិបាល​អោយ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចរចារ​ពី​កិច្ច​នេះ ។

​សម្រាប់​បច្ចុប្បន្ននេះ អ្វីដែល​កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​និង​តាមដាន​ជាប់​ជាប្រចាំ​នោះ គឺ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ​ទាញយក​ប្រេងកាត​នៅ​តំបន់​ប្លុក A ជាមុនសិន ។​ចំពោះ​ការអភិវឌ្ឍន៍​និង​កិច្ចព្រមព្រៀង​លើ​ការអភិវឌ្ឍន៍​ប្រេងកាត​នៅ​តំបន់​ប្លុក D នឹងមាន កើត​ឡើងជា​ពេល​បន្តបន្ទាប់ ។
លោក បន្តថា បច្ចុប្បន្ននេះ ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រោងចក្រ​ទាញ ប្រេង កាត នៅ​តំបន់​ប្លុក A កំពុង​តែមាន សកម្មភាព​ទៅមុខ​ជា​បណ្ដើរៗ ហើយ​រហូតមកដល់ ពេលនេះ ពោលគឺ​ចាប់តាំងពី​កិច្ច​ព្រម ព្រៀង​រវាង​ក្រុមហ៊ុន អភិវឌ្ឍន៍ និង​ក្រសួង​រ៉ែ និង ថាមពល មិនទាន់មាន​សញ្ញា​ណាមួយ បង្ហាញ​ពី​ការខកខាន រឺ​បរាជ័យ​ដូច​គម្រោង​មុនៗ នោះទេ ។

​លោក​បាន​បន្តទៀតថា ដើម្បីអោយ​ប្រាកដប្រជា​នូវ​គម្រោង ទាញយក​ប្រេង​ពី​ឈូង សមុទ្រ​កម្ពុជា ក្រុមការងារ​អន្តរជាតិ​ក្រសួង ដែលមាន​ក្រសួង​រ៉ែ និង​ថាមពល និង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តែងតែ​ប្រជុំ​តាមដាន​ជា​រៀងរាល់ខែ ពី​សកម្មភាព​ការងារ អភិវឌ្ឍន៍​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​រោងចក្រ​ទាញយក​ប្រេង ។
លោក បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍ បាន​យក ទឹក សមុទ្រ​ទៅ​វិភាគ​មើល​ពី​ស្ថានភាព​ប្រេង​នៅក្នុង​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍ ។ ម្យ៉ាងទៀត ក្រុមការងារ​ក៏បាន​ចុះ​ពិនិត្យ​និង​ពិគ្រោះ​យោបល់​ជាមួយ ក្រុម​អ្នកនេសាទ​នៅ​ខេត្ត​ជិតៗ ដូចជា ខេត្តកំពត និង​ខេត្តកោះកុង ដើម្បី​សិក្សា​ឈានទៅ​ការ​បូម​ប្រេង​នៅ​តំបន់​ជិតៗ​នោះ ផងដែរ ។​
លោក ស៊ុយ ឌី​ម៉​ង់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ នៃ​ក្រសួង​រ៉ែ និង ថាមពល​ក៏បាន​អោយដឹង​ផងដែរ​ថា កិច្ចព្រមព្រៀង​ប្រេងកាត​ក្នុង​ដែនសមុទ្រ​ក្នុង​ប្លុក A បាន​ឈានចូល​ក្នុងដំណាក់កាល​នៃ​ការធ្វើ​អាជីវកម្ម​លើកដំបូង នៅ​ចុងឆ្នាំ ២០១៩ ក្នុង​គោលបំណង​បង្កើន​ចំណូល​ជាតិ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ជំរុញ​ការអភិវឌ្ឍ វិស័យ​ប្រេងកាត​នៅ​កម្ពុជា ជា​លើកដំបូង ។
លើសពីនេះ ក្រសួង​រ៉ែ​និង​ថាមពល ក៏បានផ្ដល់​អាជ្ញាប័ណ្ណ គម្រោង​សម្បទាន​ប្រេង កាត​ផ្នែក​ដោ​ន​ស្ទ្រី​ម ចំនួន​១០​អាជ្ញា​បណ្ណ ក្នុងនោះ​បង្កើត​និង​ដាក់ឱ្យ​ដំណើរការ មណ្ឌល សន្និធិ​ប្រេងឥន្ធនៈ និង​មណ្ឌល​ឧស្ម័ន​ធម្មជាតិ ពង្រា​វ ផ្ដល់​គោលការណ៍​នាំចូល​ប្រេង និង ឧស្ម័ន​ឥន្ធនៈ គោលការណ៍​សិក្សា​លទ្ធភាព​គម្រោង​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន និង​គម្រោង សិក្សា​លទ្ធភាព​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ផងដែរ ៕

ក្រុមហ៊ុនចិន ស្នើចរចាលើប្លុក D ជាមួយរដ្ឋាភិបាល ភ្នំពេញៈ ក្រុមហ៊ុនរុករករ៉ែមានមូលដ្ឋាននៅប្រទេសចិន និងជាដៃគូប្រទេសកាណាដា បានចូលក្នុងការចរចាបឋមជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីទទួលបានអាជ្ញាប័ណ្ណរុករកនៅប្លុក D (Block D) នៅឈូងសមុទ្រថៃ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល។

លោក ជៀប សួរ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលដែលទទួលបន្ទុកប្រេងកាតបានថ្លែងថា រដ្ឋាភិបាលបានយល់ព្រមលើការដាក់ពាក្យសុំពីក្រុមហ៊ុន Cambodian Resource Energy Development Co. Ltd ហើយនៅពេលនេះកំពុងស្ថិតក្នុងដំណើរការនៃការបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីចរចាជាមួយក្រុមហ៊ុន។

លោកថ្លែងថា៖ «ប្រសិនបើយើងចរចាលើកិច្ចព្រមព្រៀងនេះដោយជោគជ័យ បន្ទាប់មកយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដើម្បីក្រុមហ៊ុនអាចចាប់ផ្ដើមការងាររបស់ពួកគេបាន»។ លោកបន្ថែមថាការចរចា «កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ»។

គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្រុមហ៊ុន Cambodian Resource Energy Development Co. Ltd បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីខែមេសា ឆ្នាំ ២០១៧ និងបានចុះឈ្មោះ លោក Chen Bo ជាប្រធានក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន។ មិនមានព័ត៌មានសម្រាប់ទំនាក់ទំនងលោក Bo នោះទេ។

ប្លុក D មានតំបន់ប្រវែង ៥៥០០ គីឡូម៉ែត្រការ៉េនៅឈូងសមុទ្រថៃ ដែលលើកមុនបានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Cambodian firm CPHL (Cambodia)។ រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណរុករកនោះ កាលពីខែឧសភា ឆ្នាំ ២០១៦ បន្ទាប់ពីក្រុមហ៊ុនមិនបានឆ្លើយតបបានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។

លោក ជៀប សួរ ថ្លែងថាលោកមិនអាចព្យាករនៅពេលណា ឬថា តើកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុន Cambodian Resource Energy Development នឹងត្រូវសម្រេចបាននោះទេ។

ក្រសួងរ៉ែ និងថាមពល (MME) បានដកហូតអាជ្ញាប័ណ្ណរុករកប្រេង និងឧស្ម័នស្ទើរតែទាំងអស់ ទាំងអាជ្ញាប័ណ្ណសម្រាប់ការរុករកប្រេងនៅដែនគោក និងដែនសមុទ្រ លើកលែងតែប្លុក A ដែលនៅមានសកម្មភាព និងអាជ្ញាប័ណ្ណសម្រាប់ដែនគោកមួយចំនួនដែលនៅមានសុពលភាព។

តំបន់ការរុករក និងផលិតកម្មប្រេង និងឧស្ម័នរបស់កម្ពុជាមាន ២ ប្លុកគឺប្លុកនៅដែនសមុទ្រដែលមានសរុបចំនួន ៦ (ប្លុក A ដល់ប្លុក F) និងប្លុកនៅដែនគោកចំនួន ១៩ (ប្លុក I ដល់ប្លុក XIX) ។

សម្រាប់ប្លុកនៅដែនសមុទ្រមានតែអាជ្ញាប័ណ្ណមួយប៉ុណ្ណោះដែលនៅមានសុពលភាពដែលបានផ្ដល់ឲ្យក្រុមហ៊ុន Kris Energy។ ប្លុក A ត្រូវបានជឿជាក់ថាមានកំណប់ប្រេងប្រហែល ៣០ លានបារ៉ែល ដែលនឹងទាញយកក្នុងរយៈពេល ៩ ឆ្នាំ។

នៅពេលដែលតម្លៃប្រេងឆៅប្រភេទ Brent មានតម្លៃប្រហែល ៥០ ដុល្លារក្នុងមួយបារ៉ែលនៅលើទីផ្សារអន្តរជាតិ រដ្ឋាភិបាលរំពឹងថានឹងរកបានប្រាក់ចំណូលសរុបចំនួន ៥០០ លានដុល្លារពីសួយសារ និងពន្ធសម្រាប់រយៈពេលរបស់គម្រោងនេះ៕

Chanbotom 2019-01-16 10:45:32 ក្រុមមន្រ្តីអន្តរក្រសួងបើកកិច្ចប្រជុំ លើគម្រោងរុករកប្រេង និងឧស្ម័ន នៅប្លុក A ក្នុង ដែនសមុទ្រកម្ពុជា របស់ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) អិលធីឌី 
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ នារសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំ កិច្ច ប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដំបូង (IESIA) លើគម្រោងស្វែងរុករកប្រេង និងឧស្ម័ន ដោយប្រើវិធី 3D Seismic លើផ្ទៃទំហំ ១.២០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅប្លុក A ក្នុង ដែន សមុទ្រកម្ពុជា របស់ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) អិលធីឌី ព្រមទាំង សិក្សា និងរៀបចំ របាយ ការណ៍ (IESIA) ដោយក្រុមហ៊ុន ទីប្រឹក្សា E & A CONSULTANT CO., LTD. និងក្រុមហ៊ុន ទីប្រឹក្សា ERM-Siam Co., Ltd. ។លទ្ធផលនៃកិច្ចប្រជុំនេះបាន ផ្តោត សំខាន់ ទៅលើ (១). អង្គប្រជុំគាំទ្រទៅលើគម្រោងស្វែងរុករកប្រេង និងឧស្ម័ន (២). ត្រូវបន្ថែមព័ត៌មាន/ទិន្នន័យផ្លូវការណ៍ស្តីពីរដ្ឋបាលខេត្តពាក់ព័ន្ធ (៣). ត្រូវ ជូន ដំណឹងដល់ អាជ្ញាធរ មូលដ្ឋាន ដើម្បី ធ្វើការផ្សព្វផ្សាយ ដល់អ្នកនេសាទ ដែលមានទូកធំៗ ចៀសវាង ការបុកប៉ះទង្គិច ជាមួយកប៉ាល់សិក្សា (៤). ត្រូវសហការ ជាមួយគណៈកម្មការ សន្តិសុខ លំហសមុទ្រ ដែល ពាក់ ព័ន្ធ នឹង បញ្ហាសន្តិសុខ (៥). ត្រូវ បញ្ជាក់ ពី ឧបករណ៍ និងកម្រិត រលក សំឡេង ដែលពាក់ព័ន្ធ នឹងការដេញ ពពួក ថនិកសត្វសមុទ្រ ចៀស វាង ការ ប៉ះពាល់ នៅ ពេល សិក្សា តាមរលកសំឡេង (៦). ត្រូវ គ្រប់គ្រង សំណល់រឹង និងសំណល់ រាវ ដោយ អនុលោម ទៅតាម ច្បាប់ MARPOL 73/78 (៧). ត្រូវបកប្រែឯកសារ ឧបសម័្ពន្ធ នៃរបាយការណ៍ IESIA នេះជាខេមរៈភាសា និង (៨). ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួលនូវចំណុចខ្វះខាត ដែល មាន នៅក្នុងរបាយការណ៍ IESIA ទៅតាមការផ្តល់យោបល់របស់អង្គប្រជុំឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងសម្រេច។សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពី តំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល) ក្រសួង សាធារណការ និង ដឹក ជញ្ជូន ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកោះកុង មន្ទីរ បរិស្ថានខេត្ត កំពត មន្ទីរ បរិស្ថានខេត្ត ព្រះសីហនុ មន្ទីរបរិស្ថានខេត្តកោះកុង នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់ បរិស្ថាន ក្រុមហ៊ុនម្ចាស់ គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ៕rady