សៀវភៅខាងក្រោមជាការដកស្រង់មកពី លោក សាមុត សាគូ-- គោលបំណងដើម្បីសិក្សា ស្រាវជ្រាវ វិភាគ តើអ្នកប្រាជ្ងខ្មែរលោកចងក្រងបានអ្វីខ្លះ? សុក្រិតកម្រិតណា? ជួយអ្វីខ្លះក្នុងកិច្ចការពារបូរណភាពទឹកដី។ ខ្ញុំបាទ មានសញ្ញាប៍ត្របរិញ្ញាប័ត្រភូមិវិទ្យា (អក្សរសាស្រ្ត មនុស្សសាស្រ្ត) ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ ១៩៩៧។ ភូមិវិទ្យាមានច្រើនដូចជា ភូមិសាស្រ្ត ភូមិវិទ្យានយោបាយ ភូមិវិទ្យាយោធា ភូមិវិទ្យាកសិកម្ម ភូមិិវិទ្យាទីក្រុង..ភូមិវិទ្យាតំបន់ព្រំដែន ភូមិវិទ្យាប្រជាជន..គ្រាន់តែរឿង ផ្ទៃក្រឡាប្រទេសកម្ពុជា ក៍អាចវិភាគឃើញពីនិន្ធាការនៃអ្នកនិពន្ធដែរ សូមមើល គំរូ ៖
ផ្ទៃក្រឡា គឺជាបញ្ហា ដោយសារ មិនទាន់ច្បាស់ (អាច ឬ មិន អាច គិតផ្ទៃដីគោក និង ទន្លេ បឹងបួរ- មេគង្គ ទំហំ ២០,០០០ គម២ បឹងទន្លេសាប ១៥,០០០គម២ សរុបផ្ទៃទឹក ៣៥,០០០គម ត្រូវជា ១៩%នៃផ្ទៃប្រទេស) មិនទាន់គិតផ្ទៃទឹកសមុទ្រ
- ប្រភពទី ១៖ ១៨១,០៣៥ គម២ (ឆ្នាំ ១៩៧១ និង ឆ្នាំ ១៩៨៨) គេច្រើនប្រើតួរលេខទី១នេះ ដោយសារជាតួរលេខបង្កើតនៅ របប លន់លន់ ដែលប្រឆាំងសម្តេចតាទួត!! និងប្រើក្នុងរបបរដ្ឋកម្ពុជា ដែលប្រឆាំងនិងសម្តេចតាទួតដែរ។
- ប្រភពទី ២៖ ១៨១,០០០ គម២
- ប្រភពទី ៣៖ ១៧២,៣៤៤ គម២
- ប្រភពទី ៤៖ ១៨១,០៤០ គម២
- ប្រភពទី ៥៖ ១៧៧,០៣៥ គម២
- ប្រភពទី ៦៖ ១៩០,៨៦៥ គម២
- ប្រភពទី ៧៖ ១៧២,៥០៤ គម២ (១៩៦០)
- ប្រភពទី ៩៖ ១៧៨,១០១ គម២ (២០១៨)