Sunday, July 22, 2018

ភូមិសាស្រ្តប្រទេសកម្ពុជា

សៀវភៅខាងក្រោមជាការដកស្រង់មកពី លោក សាមុត សាគូ-- គោលបំណងដើម្បីសិក្សា ស្រាវជ្រាវ វិភាគ តើអ្នកប្រាជ្ងខ្មែរលោកចងក្រងបានអ្វីខ្លះ? សុក្រិតកម្រិតណា? ជួយអ្វីខ្លះក្នុងកិច្ចការពារបូរណភាពទឹកដី។ ខ្ញុំបាទ មានសញ្ញាប៍ត្របរិញ្ញាប័ត្រភូមិវិទ្យា (អក្សរសាស្រ្ត មនុស្សសាស្រ្ត) ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ ១៩៩៧។ ភូមិវិទ្យាមានច្រើនដូចជា ភូមិសាស្រ្ត ភូមិវិទ្យានយោបាយ ភូមិវិទ្យាយោធា ភូមិវិទ្យាកសិកម្ម ភូមិិវិទ្យាទីក្រុង..ភូមិវិទ្យាតំបន់ព្រំដែន ភូមិវិទ្យាប្រជាជន..គ្រាន់តែរឿង ផ្ទៃក្រឡាប្រទេសកម្ពុជា ក៍អាចវិភាគឃើញពីនិន្ធាការនៃអ្នកនិពន្ធដែរ សូមមើល គំរូ ៖

ផ្ទៃក្រឡា គឺជាបញ្ហា ដោយសារ មិនទាន់ច្បាស់ (អាច ឬ មិន អាច គិតផ្ទៃដីគោក និង ទន្លេ បឹងបួរ- មេគង្គ ទំហំ ២០,០០០ គម២ បឹងទន្លេសាប ១៥,០០០គម២ សរុបផ្ទៃទឹក ៣៥,០០០គម ត្រូវជា ១៩%នៃផ្ទៃប្រទេស) មិនទាន់គិតផ្ទៃទឹកសមុទ្រ
  1. ប្រភពទី ១៖ ១៨១,០៣៥ គម២ (ឆ្នាំ ១៩៧១ និង ឆ្នាំ ១៩៨៨) គេច្រើនប្រើតួរលេខទី១នេះ ដោយសារជាតួរលេខបង្កើតនៅ របប លន់លន់ ដែលប្រឆាំងសម្តេចតាទួត!! និងប្រើក្នុងរបបរដ្ឋកម្ពុជា ដែលប្រឆាំងនិងសម្តេចតាទួតដែរ។
  2. ប្រភពទី ២៖ ១៨១,០០០ គម
  3. ប្រភពទី ៣៖ ១៧២,៣៤៤ គម
  4. ប្រភពទី ៤៖ ១៨១,០៤០ គម
  5. ប្រភពទី ៥៖ ១៧៧,០៣៥ គម
  6. ប្រភពទី ៦៖ ១៩០,៨៦៥ គម២
  7. ប្រភពទី ៧៖ ១៧២,៥០៤ គម២ (១៩៦០)
  8. ប្រភពទី ៩៖ ១៧៨,១០១ គម២ (២០១៨)