ពាក្យថា “សង្រ្គាមត្រជាក់” ត្រូវបានប្រើជាដំបូង នៅឆ្នាំ១៩៤៥ ដោយអ្នកនិពន្ធអង់គ្លេសម្នាក់ ឈ្មោះថា George Orwell ដោយសំដៅទៅលើស្ថានភាពនៃការប្រឈមមុខដាក់គ្នាជាប្រចាំ រវាងរដ្ឋ ក៏ប៉ុន្តែ មិនឈានដល់ការផ្ទុះសង្រ្គាមនឹងគ្នាដោយផ្ទាល់។ ក្រោយមក ពាក្យថា “សង្រ្គាមត្រជាក់” នេះ ត្រូវបានគេយកមកប្រើជាទូទៅ ដើម្បីសំដៅលើការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ នៅក្រោយសង្រ្គាមលោកលើកទី២ គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត។
សង្រ្គាមត្រជាក់ ចាប់រាប់ពីឆ្នាំ ១៩៤៥ ដល់ ឆ្នាំ ១៩៩១ គ្រាដែលសហភាពសូវៀតដួលរលំ។ សង្រ្គាមត្រជាក់ ថ្មីមួយទៀតដែលកើតមានជាបន្ត គឺ ពីឆ្នាំ ១៩៩១ ដល់ បច្ចុប្បន្ន ខណៈដែល មហាអំណាចចិន បានជំនួសតួរនាទី របស់ សូវៀត។ កាលសង្រ្គាមត្រជាក់ឆ្នាំ ១៩៦០ ប្រទេសកម្ពុជា ឡាវ ស្ថិតនៅក្នុងប៉ូល មិនចូលបក្សសម្ព័ន្ធ និងអព្យាក្រិត ចំណែក វៀតណាម និង ប្រទេសថៃ សងខាងកម្ពុជា ប្រកាន់ សេរីនិយម ដូច្នេះ ថៃ និង វៀតណាម ជាសត្រូវឈ្លានពានកម្ពុជា!។ សព្វថ្ងៃ ស្ថានភាពដូចគ្នា គឺ ប្រទេសថៃ និង វៀតណាម នូវតែរក្សាស្ថានភាព ទំនោរអាមេរិក ឬ សេរី ដែលចាត់ទុកកម្ពុជាថាជា កុម្មុយនីស្តលំអៀងចិន ដូច្នេះ វៀតណាម និង ថៃ នៅតែ គៀបសង្កត់កម្ពុជា។ ការយល់ដឹងអំពី សង្រ្គាមត្រជាក់ នឹងជួយដល់ ជនរួមជាតិខ្មែរ ដឹងថា បក្សណាដឹកនាំទៅខាងណា? បក្សណាលំអៀងវៀតណាម?បក្សណាលំអៀងទៅ ថៃ ដែលជាប្រទេសជិតខាង ដែលមានបំណង ហែកប្រទេសកម្ពុជាជា ០២ ផ្នែកត្រឹមទន្លេមេគង្គគឺ ខ្មែរខាងកើតលំអៀង វៀតណាម ខ្មែរខាងលិច លំអៀងទៅថៃ ដែលសុទ្ធតែ សេរី បែបអាមេរិកកាំង !។ ការវិភាគបែបខាងលើ ដោយយើងលើ ផែនទី និង រូបភាព ១០០ ផ្ទាំងខាងក្រោមនេះ៖