ការចងក្រងឯកសារនេះដោយសារ (១) ឃើញមានការសរសេរខុសឆ្គងច្រើន ប្រហែលជាអ្នកសរសេរមិនសូវយល់ភាសាខ្មែរ៖ ពាក្យថា បឹង ទន្លេសាប មកពីគេសំដៅថា បឹង Lake និង ទន្លេសាប។ (២) ក្រោយពីជំរឿនប្រជាជនទូទៅឆ្នាំ ២០១៩នេះ ក៍ដូចជា តួរលេខផ្ទៃដីប្រទេសកម្ពុជាចាស់ៗពីមុនៗ ឃើញមានមានផ្ទៃដីប្រមាណជា ១៧៨,០៣៥ គម ការ៉េ ដូច្នេះ ខ្ញុំក៍ស្រាវជ្រាវ ឃើញថា បាត់ផ្ទៃដី ៣, ០០០ គម ការ៉េ ដែលជាផ្ទៃដីបឹងទន្លេសាបនេះ-- គេបូកតួរលេខផ្ទៃដីគ្រប់ខេត្តក្រុង ចែកចំនួនប្រជាជន ដើម្បីរកដង់ស៊ីតេប្រជាជនកម្ពុជាឆ្នាំ ២០១៩។ ឆ្នាំ ២០១៩ នេះកម្ពុជាមាន ភូមិចំនួន ១៤,៥១៤ ភូមិ
អំពីឈ្មោះ៖ ហេតុអ្វីឈ្មោះថា បឹង ទន្លេ សាប បើតាមសម្តេចសង្ឈជួន ណាតកាលឆ្នាំ ១៩៦០ លោកទូលតា នេះជាភាសាសៀម ហៅថា សមុទ្រថា ទន្លេ ដូច្នេះខ្មែរ ហៅទន្លេដែរទៅ ដោយបន្ថែម សាប មួយទៀត ទៅជា បឹងទន្លេសាប--ទន្លេសាប ន. ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយ ស្រដៀងសមុទ្រ តែមានទឹកសាប។ ក្នុង កម្ពុរដ្ឋ យើង មានទន្លេសាប មួយ នៅ ខាង ទិស ពាយព្យក្រុង ភ្នំពេញ ជា ទីសម្បូរ មច្ឆជាតិបំផុត ជាង បឹង ជាង ទន្លេ ឯទៀត ក្នុង លោក ។ បើ ស្រាវ ជ្រាវ រក ដើម កំណើត ពាក្យ «ទន្លេ សាប» នេះ គួរ យល់ ថា សៀម ហៅ សមុទ្រ ថា ទះលេ(អ.ថ. ថៈល៉េ), សាប ខ្មែរ ថា «មិនប្រៃ», សៀមថា ចឺត(អ.ថ. ជឺត«មិន ប្រៃ», គួរ តែ សៀម ហៅ បឹង ធំស្រដៀង នឹង សមុទ្រ នេះ ថា ទះលេចឺត (ថៈ ល៉េជឺត)=«សមុទ្រសាប», មិនដូច្នោះ ទៅ ជា ទះលេសាប, ទះលេជាពាក្យ សៀម, សាប ជា ពាក្យ ខ្មែរ, សៀម ថា ទះលេ «សមុទ្រ», ខ្មែរ ថា ទន្លេ «មហានទី», ទន្លេ សាប ថា«ទន្លេមិនប្រៃ» គឺទន្លេ មានទឹកសាប, តើមាន ទន្លេ ប្រៃ នៅ ឯណា ដែរ ឬទេ? គ្មានទេ, បើគ្មាន ទន្លេ ប្រៃ ទេ ម៉េច ក៏មាន ទន្លេ សាប? បើ ខ្មែរ ហៅ បឹង ធំ នោះ ថា សមុទ្រ សាប, សៀម ថា ទះ លេ ចឺត យ៉ាង នេះ វិញ ទើប សម។ ប៉ុន្តែ យើង កែ ពាក្យ នេះ ឲ្យ ទៅជា សមុទ្រ សាប ឬ ទះលេចឺត វិញ ពុំ កើត ទេ ព្រោះ ពាក្យ ថា ទន្លេ សាប នេះ មាន ចុះ ក្នុង ផែន ទី លោក រួច ទៅ ហើយ , ក្នុង សាកល លោក គេ ស្គាល់ ថា ទន្លេសាប ឬ ទះលេ សាប អស់ ទៅ ហើយ, ត្រូវ តែ ទុក ឲ្យ នៅ ដូចដដែល ពុំគួរ កែឡើយ។
តើពាក្យ «ទន្លេសាប» មានន័យដូចម្ដេច ? និងមានប្រភពមកពីណា ?ទន្លេសាប ( ន. ) ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយស្រដៀងនឹងសមុទ្រ តែមានទឹកសាប ។ ក្នុងកម្ពុជរដ្ឋយើងមានទន្លេសាបមួយនៅខាងទិសពាយព្យក្រុងភ្នំពេញ ជាទីសម្បូរមច្ឆជាតិបំផុតជាងបឹងជាងទន្លេឯទៀតក្នុងលោក ។បើស្រាវជ្រាវរកដើមកំណើតពាក្យ ទន្លេសាប នេះ គួរយល់ថា សៀមហៅសមុទ្រថា ទះលេ (អ.ថ. ថៈ ល៉េ), សាប ខ្មែរថា “មិនប្រៃ”, សៀមថា ចឺត (អ.ថ. ជឺត “មិនប្រៃ”), គួរតែសៀមហៅបឹងធំស្រដៀងនឹងសមុទ្រនេះថា ទះលេ ចឺត (ថៈល៉េជឺត)=“សមុទ្រសាប”, មិនដូច្នោះទៅជា ទះលេសាប , ទះលេ ជាពាក្យសៀម, សាប ជាពាក្យខ្មែរ, សៀមថា ទះលេ “សមុទ្រ”, ខ្មែរថា ទន្លេ “មហានទី”, ទន្លេសាប ថា “ទន្លេមិនប្រៃ” គឺទន្លេមានទឹកសាប, តើមាន ទន្លេប្រៃ នៅឯណាដែរឬទេ?--គ្មានទេ, បើគ្មានទន្លេប្រៃទេ ម៉េចក៏មាន ទន្លេសាប ? --បើខ្មែរហៅបឹងធំនោះថា សមុទ្រសាប, សៀមថា ទះល៉េចឺត យ៉ាងនេះវិញទើបសម ។ ប៉ុន្តែយើងកែពាក្យនេះឲ្យទៅជា សមុទ្រសាប ឬ ទះលេចឺត វិញពុំកើតទេ ព្រោះពាក្យថា ទន្លេសាប នេះមានចុះក្នុងផែនទីលោករួចទៅហើយ, ក្នុងសកលលោកគេស្គាល់ថា ទន្លេសាប ឬ ទះលេសាប អស់ទៅហើយ, ត្រូវតែទុកឲ្យនៅដូចដដែល ពុំគួរកែឡើយ ៕ (ដកស្រង់ចេញពីវចនានុក្រមសម្តេចសង្ឃ ជួនណាត)
សម្រាប់ខ្ញុំផ្ទាល់ មិនយល់ឃើញដូចសម្តេចសង្ឈជួនណាតឡើយ ដោយសារ ភាសាសៀម គេហៅ សាមុទ្រ ឬ មហាសមុទ្រដូចខ្មែរ ចំណែក ទន្លេ សៀម ហៅថា មេណាម dòng sông Vietnam -แม่น้ำ Thailand มหาสมุทร មហាសមុទ្រ- ແມ່ນ້ຳ Laos- Sungai Malaysia- sungai Indonesia- sungai Burmeses សូម្បីភាសាផ្សេងក៍គេហៅខុសខ្មែរ ខុសសៀម បានន័យថា ខ្មែរមិនយកពីសៀមទេ !។ តាមការវិភាគរបស់ខ្ញុំ បឹងទន្លេសាប មកពី ជំនាន់់សៀម គ្រប់គ្រងទឹកដីកម្ពុជា គឺមាន ទន្លេប្រៃ Salty River នោះឥលូវគេដូរទៅជា ស្ទឹងកំពត ស្ទឹងកំចាយ ចំណែក បឹកទឹកប្រៃ គឺបឹងកំចាយនេះឯង ចំណែក ទន្លេសាប Freshy River គឺទឹកសាប ហូរចូល បឹងមួយធំ ជា បឹង នៃ ទន្លេសាប-- សូមមើលផែនទីនេះ !!
- ផ្ទៃដីបឹងទន្លេសាប ធំជាងគេនៅអាស៊ី គឺ ១,៥ លានហិចតា
- ឆ្នាំ ១៩៩៣ ព្រះរាជក្រិតដាក់ បឹងទន្លេសាបជាតំបន់ការពារធម្មជាតិ សម្រាប់ការប្រើប្រាស់ច្រើនយ៉ាង
- ឆ្នាំ ១៩៩៧ ស្ថិតក្នុងបញ្ជីរបស់អង្គការ UNESCO ជាថបយីនមណ្ឌលជាមួយតំបន់ស្នូល ៣ គឺ តំបន់ស្នូលព្រែកទាល់ 👈 បឹងទន្លេឆ្មារ និង តំបន់ស្នូលស្ទឹងសែន
- អាងស្តុុកទឹក បឹងទន្លេសាបមាន ៨០,០០០ គម២ ស្មើរ ៤៤% នៃផ្ទៃដីប្រទេសកម្ពុជា
- បឹងទន្លេសាប រដូចប្រាំង មានទំហំ ២,៥០០ គម២ ជម្រៅទឹក ១ ទៅ ១,៥ ម។ រដូវវស្សារមានទំហំ ១២,០០០ គម២ ជម្រៅទឹក ១០ ទៅ ១១ មែត្រ
- ៣២% នៃប្រជាជន រស់នៅក្នុង អាងទន្លេសាប
- ទិន្ធផលត្រី ថយចុះពី ៤,០០០,០០០ តោន/ឆ្នាំ មកត្រឹម ២៣០,០០០ តោន/ឆ្នាំ នៅឆ្នាំ ២០០៧
- ទំហំព្រៃលិចទឹកជាង ១ លានហិចតា មុនឆ្នាំ ១៩៥០ ថយ ៦១៤,០០០ ហិចតា ឆ្នាំ ១៩៦០, ៣៦២,០០០ ហិចតា ឆ្នាំ ១៩៩១ និង ២៤០,០០០ ហិចតា ឆ្នាំ ២០០៧
- ទំហំបឹងទន្លេសាប រដូវប្រាំង ២៥០,០០០ ហិចតា តំបន់ការពារ ១,៥ លានហិចតានៅរដូវប្រាំង និង ១,៦ លានហិចតានារដូវវស្សារ។
- ទន្លេសាប (Tonle Sap River) គឺជាទន្លេមួយដែលតភ្ជាប់ពីបឹងទន្លេសាប ទៅ ទន្លេមេគង្គ ទន្លេមេគង្គក្រោម និងទន្លេបាសាក់នៅត្រង់កន្លែងដែលគេអោយឈ្មោះថាទន្លេចតុមុខ។ ទន្លេនេះមានប្រវែងប្រហែល ១០០គីឡូម៉ែត្រ។ ទន្លេនេះហូរកាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ទន្លេសាបគឺជាតំបន់ដីសើមទឹកសាប ដែលមានសារៈសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍គ្រដណ្ដប់លើផ្ទៃដី២៥០.០០០ - ៣០០.០០០ ហិចតា ក្នុងរដូវក្ដៅនិងមានវិសាលភាពធំជាង៥-៦ដងក្នុងរដូវវស្សា។ ប្រព័ន្ឋតំបន់ដីសើមនេះគឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបមួយក្នុង ពិភពលោក ហើយប្រព័ន្ឋអេកូឡូស៊ីនេះមានសារៈសំខាន់ជួយដល់ប្រភេទជីវចំរុះ ផ្សេងៗជាច្រើនទៀតក្នុងពិភពលោក។ ទោះបីជាបឹងនេះជួយទ្រទ្រង់ ដល់ចំនួនជីវចំរុះ និងប្រជាជនជាច្រើនក្ដីក៏ការកើតឡើងនូវសម្ពាធ និងការគំរាមកំហែងជាច្រើន នៅកើតមានក្នុងបឹងទន្លេសាបនេះដែរ។ជីវចំរុះនៅបឹងទន្លេសាបជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណជាមួយភាគបួន នៃចំនួនប្រជាជនដែលរស់នៅក្នុងខេត្ដទាំង ៥ជុំវិញបឹងនេះ(ប្រហែល ២,៩លាននាក់)និង ផ្គត់ផ្គង់ជីវជាតិប្រូតេអ៊ីនដល់ប្រជាជនកម្ពុជារហូត ៧០%នៃជីវជាតិនេះសរុប។ បឹងនេះជាប្រភពជំរក សំរាប់ផ្ដល់ជាចំណីដល់មច្ឆា ជាកន្លែងត្រីពងនិងបង្កកំណើត ហើយដែលបន្ទាប់មកធ្វើដំណើរទៅកាន់ទន្លេមេគង្គ នឹងស្ទឹងឬ ព្រែកនានាហើយក៏ជាអាងស្ដុកទឹកសំរាប់រដូវប្រាំងនិងសរាប់បន្សាបទឹកប្រៃដែលហូរចូលមកនិង ជួយដល់ការអភិរក្សព្រៃកោងកាង នៅតំបន់ដីសណ្ដមេគង្គផងដែរ។ ដូច្នេះវាគឺជាចំណុចជាទីចាប់អារម្មណ៍ផ្នែកបរិស្ថានយ៉ាងសំខាន់ក្នុងពិភពលោក។ បឹងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គផ្នែកក្រោម ។ ផ្ទៃបឹងនេះមានទន្លេទំហំទាំងអស់ ៣.០០០ គមការ៉េ នៅរដូវប្រាំង និង ១០.០០០ គម២ នៅរដូវវស្សា ។ ទន្លេសាបមុនទៅជួបនឹងទន្លេមេគង្គ ជាទន្លេដែលទទួលទឹកពីទំនាបកណ្ដាលទាំងមូល។
- បឹងទន្លេសាប (Tonle Sap Lake) មានខេត្តជាច្រើនព័ទ្ធជុំវិញៈ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង។ នៅរដូវប្រាំង បណ្ដោយមានប្រវែងប្រហែល ១៥០ គម ទទឹងអតិបរមាប្រហែល ៣២ គម និងផ្ទៃ ៣.០០០ គីឡូម៉ែត្រការ៉េ។ រីឯនៅរដូវទឹកឡើង ផ្ទៃអាចឡើងដល់ទៅ ១០.០០០ គីឡូមែត្រការ៉េ ។ របបទឹកបឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រក្នុងមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា ឬផ្ទុយទៅវិញនៅរដូវប្រាំង បឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបទៅដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសម្រក ចាប់ផ្ដើមនៅខែធ្នូ ហើយចប់នៅខែឧសភា ។ ពេលនោះ កម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី ០,៨០ ម ដល់ ២ ម ជាមធ្យម។ ចាប់ពីកំពង់ឆ្នាំង ជាពិសេស នៅវាលភក់ ជម្រៅទឹកចុះជាលំដាប់រហូតដល់នាវាចរត្រូវហាមឃាត់ លើកលែងតែកូនទូកតូចៗ។ នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាប ផ្លាស់ប្ដូរជាច្រើន ផ្ទៃព្រមទាំងជម្រៅទឹកក៏កើនជាលំដាប់ រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាបដែលព័ទ្ធជុំវិញបឹងនោះ ។ កម្ពស់ទឹកអាចឡើងដល់ទៅ ១៤ ម គឺខុសគ្នា ១០ ម យ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង ។ គឺនៅពេលនោះហើយដែលនាវាមានចំណុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាប ។ បឹងទន្លេសាបចែកជាបីផ្នែក ៖
- បឹងធំ៖ ស្ថិតនៅខាងជើងមានបណ្ដោយ ៧៥គីឡូម៉ែត្រ និងទទឹង ៣២គីឡូម៉ែត្រ ។
- បឹងតូច៖ ស្ថិតនៅចំកណ្ដាលមានបណ្ដោយ ៣៥ គីឡូម៉ែត្រ និងទទឹង ២៨គីឡូម៉ែត្រ។
- វាលភក់៖ ជាវាលមួយធំធេង ប្រកបទៅដោយកូនកោះទាបៗ និងសម្បូរខ្សាច់ ។ ទីនោមានតែរុក្ខជាតិក្រិនៗ ។
ដៃសំខាន់ៗនៃក្រុមបឹងទន្លេសាប
ដៃទន្លេសាបខាងស្ដាំមាន៖
- ស្ទឹងស្រែង ៖ មានប្រភពនៅជួរភ្នំដងរែក ហើយមកប្រសព្វគ្នាជាមួយនឹងស្ទឹងសង្កែ។ ដងស្ទឹងស្រែងកណ្ដាលស្ថិតជាព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប។
- ស្ទឹងសៀមរាប និងស្ទឹងរលួស ៖ជាកូនស្ទឹងតូចពីរ ដែលមានប្រភពនៅភ្នំគូលែន ។ ស្ទឹងសៀមរាបហូរក្បែរប្រាសាទអង្គរ ហើយទឹកស្ទឹងនេះហូរបំពេញបារាយណ៍(អង្គរ)។
- ស្ទឹងជីក្រែង និងស្ទឹងស្ទោង៖ ដែលហូរចាក់ទៅក្នុងតំបន់វាលភក់ ឬទន្លេឆ្មារ ។
- ស្ទឹងសែន ៖ ដែលហូរចុះមកពីជួរភ្នំដងរែក មានទឹកច្រើន ដោយសារមានអូរជាច្រើនហូរមកកាន់ ។ ស្ទឹងនេះមានបណ្ដោយ ៤៥០ គម ហើយបត់បែនជាភ្នែនយ៉ាងច្រើនមុនមកដល់កំពង់ធំ ហើយហូរកាត់ច្រកឆ្នុកទ្រូ ។
- ស្ទឹងជីនិត ៖រីកធំដោយសារទឹក ស្ទឹងតាំងក្រសាំង និងស្ទឹងពង្រង ហូរចាក់មកស្ទឹងនេះ ហូរចាក់ទៅក្នុងវាលភក់ដោយឆ្លងកាត់កំពង់ថ្ម ។
ដៃទន្លេសាបខាងឆ្វេងមាន ៖
- ស្ទឹងសិរីសោភ័ណ ដែលហូរមកពីប្រទេសថៃ ទទួលទឹកស្ទឹងមង្គលបូរី (មានប្រភពនៅភ្នំសាយខាវ កម្ពស់ ១.៤៧០ ម ប្រទេសថៃ) និងទឹកស្ទឹងសង្កែ (មានប្រភពនៅភ្នំតាលរ កម្ពស់ ៧០០ ម ប្រទេសខ្មែរ) មុននឹងហូរចាក់ទៅក្នុងបឹងទន្លេសាប។
- ស្ទឹងមោង (ដូនទ្រី) ៖ហូរពី ភ្នំទឹកព្រិល (១.៤២៥ ម) កាត់ស្រុកមោងឫស្សី ។
- ស្ទឹងស្វាយដូនកែវ ៖ហូរកាត់ភូមិស្វាយដូនកែវ។
- ស្ទឹងពោធិ៍សាត់ ៖មានប្រភពនៅ ភ្នំខ្មោច (១.៤២៥ ម) ជាស្ទឹងប្រកបដោយរបបប្រៀបបាននឹងរបបទឹកជ្រោះដែលបណ្ដាលឲ្យមានជំនន់។
- ស្ទឹងបរិបូរណ៍៖ ហូរកាត់ច្រកបរិបូរណ៍នៅខេត្តកំពង់ឆ្នាំង ។
- ស្ទឹងជ្រៀវ៖ ហូរកាត់ឧដុង្គ ។
- ស្ទឹងព្រែកត្នោត ៖ កើតមកពីអូរជាច្រើន ដែលហូរមកពី ភ្នំឱរ៉ាល់ និងពីប្រជុំភ្នំអូរម្លូ។ ស្ទឹងនេះហូរកាត់ ខេត្តកំពង់ស្ពឺ និងក្រុងតាខ្មៅ ។
- ស្ទឹងតាកែវ ហូរប្រសព្វនឹង ទន្លេបាសាក់ ត្រង់ ខេត្តមាត់ជ្រូក ។
បឹងទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។
នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម២ និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាលឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម២ និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹងទន្លេសាប ពង្រីកវិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ។ កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុងប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែលរដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។
អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំណើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមានកំណើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាមគំហែងធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីវជាតិដល់តំបន់ព្រៃរនាម។
ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សា បឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។
ដៃបឹងទន្លេសាបមានដូចជា÷
ដៃបឹងទន្លេសាបខាងឆ្វេងមាន÷
- ស្ទឹងស្រែង មានប្រភពពីភ្នំដងរែក
- ស្ទឹងសៀមរាប មានប្រភពមកពីភ្នំគូលែន
- ស្ទឹងរលួស
- ស្ទឹងជីក្រែង
- ស្ទឹងស្ទោង
- ស្ទឹងសែន ដែលមានប្រវែង ៤៥០គ.ម។
ដៃបឹងទន្លេសាបខាងស្ដាំមាន÷
- ស្ទឹងសិរីសោភ័ណ
- ស្ទឹងមង្គលបូរី
- ស្ទឹងសង្កែ
- ស្ទឹងមោង(ស្ទឹងដូនតី)
- ស្ទឹងស្វាយដូនកែវ
- ស្ទឹងពោធិ៍សាត់
- ស្ទឹងបរិបូណ៌ ។
បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នៅរដូវប្រាំង បឹងទន្លេសាបមានវិសាលភាពជាង ២,៥០០ គីឡូម៉ែត្រការ៉េ។ នារដូវវស្សាខណៈមានភ្លៀងធ្លាក់ខ្លាំង ផ្ទៃបឹងទន្លេសាបបានពង្រីកវិសាលភាពរបស់វាចំនួនបួនដង និងមានជម្រៅអតិបរមាចាប់ពី ៤ ម៉ែត្រទៅ ១០ ម៉ែត្រ។ ជីវិតទាំងសត្វ ទាំងរុក្ខជាតិ និងមនុស្សដែលរស់នៅជុំវិញបឹងទន្លេសាប គឺប្រែប្រួលទៅតាមវដ្តនៃរដូវកាលនេះ។ ក្នុងរដូវប្រាំង ចំនួនត្រីដ៏ច្រើនលើសលប់ បានធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គ។ ប្រជាជនដែលរស់នៅក្នុងភូមិបណ្តែតទឹក ដូចបានបង្ហាញក្នុងរូបភាពនេះស្រាប់ ពួកគេទទួលបានផលប្រយោជន៍ពីចលនានៃការធ្វើចរាចរផ្លាស់ទីជាប្រចាំឆ្នាំរបស់ត្រីនេះ។ លើសពីនេះ ពួកគាត់ក៏នាំគ្នារៀបចំដាក់ឧបករណ៍នេសាទគ្រប់ប្រភេទដូចជាលប សំណាញ់ ដើម្បីចាប់ត្រីដែលធ្វើការបំលាស់ទី តួយ៉ាងដូចជាណរ៉ាវ ដែលមើលទៅហាក់ដូចជាព្រួញដ៏ធំមួយដូចក្នុងរូបភាពខាងលើនេះ ដែលមានប្រវែងប្រមាណ១,៦គីឡូម៉ែត្រ។ (អត្ថបទ និងរូបភាពដោយ Zeb Hogan / USAID Wonders of the Mekong).
បឹងទន្លេសាប និង អត្ថប្រយោជន៍ Lac Tonlé Sap et son intérêt
(អត្ថបទដែលគួរអាន ជាចំណេះដឹង) បឹងទន្លេសាប គឺជាបឹងធម្មជាតិ ករកើតឡើងដោយ ការប្រែប្រួលនៃ បរិយាកាសធម្មជាតិ តាំងពី ១៥០ ០០០ឆ្នាំមុន មកម្ល៉េះ។ ជារៀងរាល់ឆ្នាំ ទឹកដែលមានប្រភពមកពីទន្លេមេគង្គ តែងហូរចាក់ចូលទៅក្នុងបឹងទន្លេសាប ដោយនាំយកទាំងដីល្បប់ទៅជាមួយផង។ ក្នុង ១ឆ្នាំ ទន្លេមេគង្គ តែងនាំដីល្បប់ចន្លោះពី ១-២សង់ទីម៉ែត្រ ចាក់ចូលក្នុងបឹងទន្លេសាប។ កាលពីសម័យដើម នៅក្នុងបឹងទន្លេសាប សម្បូរត្រី អណ្តើក អន្ទង់ បង្គារ បង្កង ខ្យងខ្ចៅ ។ល។ ពូជត្រីមានរហូតដល់ជាង ៣០០ប្រភេទឯណោះ។ ប៉ុន្តែ ឥឡូវ ក្នុងបឹងទន្លេសាប មិនសូវសម្បូរត្រីទេ ហើយពូជត្រី មាននៅសល់មិនដល់ ១០០ ពូជផងទេ។ អ្នកវិទ្យាសាស្ត្រ បានប្រមើលមើលទុករួចជាស្រេចហើយថា៖ ក្នុងរយៈពេលចន្លោះពី ៣០-៥០ឆ្នាំទៀត ទូក កាណូត កប៉ាល់ , ... ពិតជានឹងមិនអាច ចរាចរ លើបឹងបានទៀតឡើយក្នុងរដូវប្រាំង ដោយសារតែដីល្បប់ហូរមកពី ដៃទន្លេមេគង្គ ច្រើនពេកជាហេតុធ្វើឲ្យផ្ទៃបឹង រាក់ជាលំដាប់។ ត្រង់ចំណុចនេះ ប្រសិនបើសិនរដ្ឋាភិបាលគិតចាប់ពីពេលឥឡូវ ប្រហែលជានឹងអាចរកដំណោះស្រាយជូនប្រជារាស្ត្របាន បើពុំដូច្នោះទេ នឹងហួសពេលហើយ នៅក្នុង អម្លុង ៥០-៧០ឆ្នាំទៀត។ សូមបញ្ជាក់៖ ទន្លេមេគង្គ មានប្រភពមកពី ភ្នំទីបេ។ ដងទន្លេមេគង្គ មានប្រវែង ៤២០០គម៉ ចាប់ពី ទីបេ រហូតដល់ ឈូងសមុទ្រ ចិន ភាគខាងត្បូង។ ដោយ៖ ម៉ៅ ច័ន្ទដារា
ទិដ្ឋភាពបឹងទន្លេសាបពីលើអាកាស
May 21, 2019 ភ្នំពេញ ៖ ទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ ជាបឹងដែលផ្តល់ទិន្នផលត្រីច្រើនជាងគេលើពិភពលោក ជាជម្រកសត្វស្លាបទឹកធំជាងគេនៅក្នុងតំបន់ ជាកន្លែងដែលអាចប្រមូលផលសត្វពស់ច្រើនជាងគេលើពិភពលោក (៥លានក្បាលក្នុង ១ ឆ្នាំ) ហើយបាតុភូតដែលមានតែមួយនៅលើពិភពលោកគឺនៅពេលរដូវវស្សា ទន្លេសាបស្រូបយកទឹកពីជំនន់ទន្លេមេគង្គ ហើយនៅរដូវទឹកសម្រក គឺទន្លេសាបបញ្ចេញទឹកពីអាងរបស់ខ្លួនមកទន្លេមេគង្គវិញ។ នេះបើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គម facebook របស់លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី 21 ខែឧសភាឆ្នាំ 2019។ លោកនេត ភក្ត្រា បានលើកឡើងថា ទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម២ និងមានជម្រៅជាង១ម៉ែត្រប៉ុណ្ណោះ។ នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាលឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើឱ្យបឹងនេះមានទំហំដល់ទៅជាង ១៦០០០ គ.ម២ និងជម្រៅដល់ទៅ ៩ម៉ែត្រ។ បឹងទន្លេសាប ពង្រីកវិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ។ កត្តានេះហើយដែលធ្វើឱ្យបឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុងប្រទេស។ ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សា បឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។
បឹងទន្លេសាប (Tonlé Sap) ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាបជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។
នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម២ និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាល់ឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម២ និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹទន្លេសាប ពង្រីកវិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មឆ្ឆាជាតិ។ កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាបក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវាភាពប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបក្នុងប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែលរដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។
អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំនើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមានកំនើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាមគំហែងធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីជាតិដល់តំបន់ព្រៃរនាម។
ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សាបឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។
កំពង់ឆ្នាំង-កំពង់ធំ៖ របាំងណរ៉ាវ ធ្វើអំពីសាច់អួន ក្រឡាញឹកជាច្រើន រយកន្លែងកំពុង បង្ហាញវត្តមាននៅក្នុង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ជាស្តែងរបាំងណរ៉ាវ ដែលមានប្រវែង ចាប់ពី៣០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ ខ្លះទៀត មាន រហូតដល់ប្រវែងជាង ១០០ម៉ែត្រ ដែលក្រុមឈ្មួញ បានដាក់ស្ទាក់ចាប់ត្រី នៅតាមចរន្តទឹកហូរ ដែលត្រី ធ្វើចរាចរណ៍ ចេញចូលទៅរកកន្លែងពងកូន ក្នុងព្រៃរនាម នារដូវបិទនេសាទ ឆ្នាំ២០១៣នេះ នៅចំណុចខាង ជើងវត្តថ្នល់ឈើទាល ចំនួន១៩របាំង ចំណុចខាងកើត និងខាងត្បូងវត្តថ្នល់ ឈើទាល មានចំនួនប្រមាណ ជាង៦០ របាំង ចំណុចខាងលើ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិថ្នាល់ឈើទាល ឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
ប្រជាពលរដ្ឋ ដែលប្រកបរបរ នេសាទដោយរាយមង ចងសន្ទូច បានប្រាប់ឲ្យដឹងថា ក្រុមឈ្មួញខាងលើ ដាក់របាំងស្ទាក់ចាប់ត្រី បានយ៉ាងរលូនក៍ដោយសារតែ មានអ្នករត់ការប្រមូលលុយបង់ឲ្យសមត្ថកិច្ច គ្រប់ជំនាញដែលពាក់ព័ន្ធចុះទៅកាន់ទីនោះ ដែលអ្នករត់ការទាំងនោះ គេស្គាល់ឈ្មោះវៀង ថៃ និងអ្នកស្រី ណុនដែលពូកែក្នុងការសូកប៉ាន់សំរបសំរួលជាមួយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូច។
ដោយឡែក របាំងណរ៉ាវក្រឡាញឹក មានទាំងសាច់ខៀវ សាច់ក្រហម បានកំពុងបង្ហាញវត្តមាន យ៉ាងស្អេកស្កះ នៅ ចំណុចក្បាលកោះតាបរ ទ្វារបឹង ផ្ទះឆេះ ភូមិផ្សោត ភូមិនាងសាវ និង កន្លុកបាយក្អែក ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា របាំងណរ៉ាវ នៅក្នុងភូមិសាស្ត្រខាងលើ មានរាប់រយកន្លែង មានប្រវែងចាប់ពី៣០០ម៉ែត្រ ឡើងទៅ កំពង់ស្ទាក់ចាប់ត្រីគ្រប់ប្រភេទពិសេសកូនត្រីប្រាមានរហូតដល់៨០ភាគរយ ក្នុងចំណោមពូជកូនត្រីដទៃទៀត ក្រុមឈ្មួញក្នុងម្នាក់ មួយរបាំងអាចចាប់កូនត្រីពូជបានចាប់ពី១០០គីឡូក្រាមឡើងទៅនេះ មិនទាន់គិតពីត្រីធំៗ ដែលជាត្រីមេពូជ ដែលក្រុមឈ្មួញស្ទាក់ ចាប់បានលក់ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះគេចាប់កូនត្រីតូចៗ ដែលជាប្រភព ត្រីសំខាន់ៗយកទៅធ្វើជាត្រីនុយលក់ឲ្យក្រុមអ្នកចិញ្ចឹមត្រីរ៉ស់ និង ត្រីឆ្តោរ នៅក្នុងឃុំផាត់សណ្តាយ ក្នុង១ថ្ងៃៗត្រីរ៉ស់ និងត្រីឆ្តោរវាអាចស៊ីត្រីគ្នាវាធ្វើជាអាហារពី៥តោនទៅ១០តោន ។
ករណីខាងលើនេះ បើទោះមន្ត្រីរដ្ឋបាលជលផល ក៍ដូចជាមន្ត្រីពាក់ព័ន្ធដទៃទៀត បានអះអាងថា សមត្ថកិច្ចរបស់ខ្លួនបានធ្វើការចុះបង្ក្រាបជារៀងរាល់ថ្ងៃ ហើយការបង្ក្រាបគេធ្វើដូចជា ភ្លៀងរលឹម តែជាក់ស្តែងរបាំងណរ៉ាវមានស្អេកស្កះនៅលើផ្ទៃទឹកបឹង ទន្លេសាបដដែល ។
នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានអះអាងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣នេះថា របាំងលបធ្វើអំពីសាច់អួន នៅក្នុងភូមិថ្នល់ឈើទាល និង នៅចំណុចជាច្រើនទៀតក្នុងដែនទឹកដែលគ្រប់គ្រងដោយរូបលោក «បានបង្រ្កាបស្ទើរតែរៀងរាល់ថ្ងៃ ហើយនៅក្នុងភូមិថ្នល់ឈើទាលនេះឯងបង្ក្រាប៤-៥ថ្ងៃជាប់ៗគ្នាមក ថ្ងៃនេះក៍បង្ក្រាបដែរ ហើយការបង្ក្រាបនេះ ធ្វើឲ្យក្រុមអ្នកនេសាទមួយ ចំនួនតូចតវ៉ាផងដែរ» ។ ដោយឡែកនាយ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ លោក ប៉ែន សុវណ្ណរិទ្ធ បានប្រាប់ដើមអម្ពិលតាមរយៈទូរស័ព្ទ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែសីហានេះ ថា«ករណីខាងលើលោក កំពុងតែធ្វើការងារហ្នឹងហើយ នៅក្នុងឃុំផាត់សណ្តាយ នេះតែម្តង» ៕
បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ។ បឹងនេះមានបណ្ដោយប្រមាណ ១១៦ គ.ម ទទឹង ប្រមាណពី ៣ គ.ម ទៅ ៣៣ គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២ គ.ម នៅរដូវប្រាំង ។ បឹងទន្លេសាប ជាបេះដូង នៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន ។ ក្នុងមួយឆ្នាំៗបឹងទន្លេសាប បានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០% ។ វិសាលភាព របស់បឹងទន្លេសាបមានការប្រែប្រួលទៅតាមរដូវកាល ។ នៅរដូវប្រាំងពេលដែលទឹកបឹងមានជម្រៅពី ១ ទៅ ២ ម៉ែត្រ បឹងទន្លេសាបមានផ្ទៃក្រឡាប្រមាណ ២៥០.០០០ ហិកតា ប៉ុន្ដែ នារដូវវស្សា ពេលដែលទឹកបឹងមានជម្រៅពី ៨ ទៅ ១១ ម៉ែត្រ នោះបឹងទន្លេសាបមានផ្ទៃក្រឡាប្រមាណ ១.៥០០.០០០ ហិកតា ។ មាឌទឹកបឹងទន្លេសាបនៅរដូវវស្សាបានមកពីទន្លេមេគង្គ ៦២% និង ៣៨% ទៀតបានមកពីបណ្ដាស្ទឹងធំៗដែលនៅជុំវិញចំនួន ១១ ។ មាឌទឹកបឹងទន្លេសាបប្រែប្រួលប្រមាណពី ៤.៥០០ លានម៉ែត្រគូបនៅ រដូវប្រាំង ទៅ ១៣៥.០០០ លានម៉ែត្រគូប នៅរដូវវស្សា ។ ផ្ទៃក្រឡាបឹងទន្លេសាបនៅរដូវវស្សាមានទំហំធំជាងរដូវប្រាំងប្រមាណពី ៥ ទៅ ៦ ដង ។
ដូចដែលបានលើកឡើងពីខាងដើមរួចមកហើយថា បឹងទន្លេសាបជាអាយុជីវិតរបស់ប្រទេសកម្ពុជា បានជាពោលដូចនេះ ព្រោះយើងបានដឹងរួចមកហើយថា បឹងទន្លេសាបជាតំបន់ទំនាបដ៏ធំល្វឹងល្វើយ ។ ក្រៅពីការទទួលទឹកជំនន់ទន្លេមេគង្គ បឹងនេះបានស្រូបយកទឹកពីតំបន់ខ្ពង់រាបនានា ដែលស្ថិតនៅជុំវិញ ។ ពេលទឹកហូរធ្លាក់មកកាន់បឹងទន្លេសាប ប្រាកដណាស់គឺហូរនាំទាំងដី ទាំងល្បាប់ ទៅចាក់បំពេញបឹងទន្លេសាប ដែលកត្ដានេះអាចធ្វើឱ្យបឹងដ៏ធំនេះងាយគោករាក់ជាទីបំផុត ប៉ុន្ដែ អ្វីដែលជាលក្ខណៈ ពិសេសនោះ គឺព្រៃលិចទឹកនៅជុំវិញបឹងនេះឯង ដែលបានដើរតួនាទីជាតម្រងត្រងច្រោះយកដី និងល្បាប់នោះមួយភាគធំមិនឱ្យហូរធ្លាក់ចូលទៅបឹងទន្លេសាប ។ ដូចនេះ បើព្រៃលិចទឹកត្រូវបានបំផ្លាញអស់ តើក្នុងមួយឆ្នាំៗមានដី និងល្បាប់ប៉ុន្មានហូរចូលទៅបឹងទន្លេសាប ? ចុះបើបឹងទន្លេសាបគោករាក់ តើមាឌទឹកបឹងទន្លេសាបប្រមាណ ១៣៥.០០០ លានម៉ែត្រគូប នៅរដូវវស្សានោះ យកទៅទុកនៅឯណា ? តើពេលនោះ ប្រទេសកម្ពុជា នឹងមានស្ថានភាពដូចម្ដេច ?
ការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ចេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង បាន ក្លាយទៅជាបាតុភូតជលសាស្ដ្រធម្មជាតិមួយដែលគេកម្រនឹងបានជួបប្រទះ ។ បាតុភូតនេះបានបង្កើត ឡើងនូវតំបន់ដីសើម និង ព្រៃលិចទឹកដ៏ធំល្វ្វឹងល្វើយ ដែលផ្ដល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែប ដូចជា ៖ មច្ឆាជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិគ្រប់ប្រភេទ ។ ជីវសាស្ដ្រ ចម្រុះក្នុងតំបន់បឹងទន្លេសាប រួមមាន ៖ មច្ឆាជាតិ ១៧៥ ប្រភេទ ល្មូន ៤២ ប្រភេទ បក្សី ២២៥ ប្រភេទ ថនិកសត្វ ៤៦ ប្រភេទ និងរុក្ខជាតិជាង ២០០ ប្រភេទ ។
ការកាប់ឆ្ការបំផ្លាញព្រៃលិចទឹកដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម កំណើននៃការប្រើប្រាស់ធនធានទឹក ការប្រើប្រាស់ជីគីមី និង ថ្នាំសម្លាប់សត្វល្អិតក្នុងវិស័យកសិកម្ម ដោយប្រជាកសិករប្រមាណ ២៦១.០០០ គ្រួសារ អាចធ្វើឱ្យមានបម្រែបម្រួលលើគុណភាព ទឹក និងគុណភាពដី ។ ចាប់តាំងពីឆ្នាំ ២០០០ មក សកម្មភាពលើវិស័យជលផល មានយ៉ាងសកម្ម រួមមានឡូត៍នេសាទចំនួន ៣៧ ឡូត៍ សហគមន៍នេសាទចំនួន ១៧៨ សហគមន៍ ការនេសាទជាលក្ខណៈសិប្បកម្ម និងការនេសាទជាលក្ខណៈគ្រួសារដែល មានប្រមាណ ១៣៥.០០០ គ្រួសារ ។ ការប្រើប្រាស់ ឧបករណ៍នេសាទហួសពីកម្រិតនៃការទ្រទ្រង់របស់បឹងទន្លេសាប និង តំបន់ពាក់ព័ន្ធគ្រប់ប្រភេទ ទោះបីជាលក្ខណៈ ឧស្សាហកម្មក្ដី សិប្បកម្មក្ដី ឬជាលក្ខណៈគ្រួសារក្ដី ដូចជា ការសាងសង់សំណង់ របាំងធ្នស់ ព្រួល កាត់ព្រែកធំៗ ការប្រើប្រាស់ឧបករណ៍ឆក់ ការបូមបាចពង្រីងស្ទឹង ព្រែក បឹងបួរ... ការកាប់ព្រៃលិចទឹកដើម្បី ធ្វើសម្រាស់ ។ល។ សុទ្ធតែបានធ្វើឱ្យមាន ការប៉ះពាល់ដល់ការធ្វើចរាចររបស់មច្ឆាជាតិ បាត់បង់លំនៅដ្ឋានត្រី បាត់បង់ពូជត្រី... និងធ្វើ ឱ្យមានផលប៉ះពាល់ដល់ចរន្ដទឹក និងការហូរនាំដីល្បាប់ចេញពីតំបន់បឹងទន្លេសាប ។ល។
ក្នុងកំឡុងពេល ៣ ឆ្នាំ កន្លងមកនេះ ( ពីឆ្នាំ ២០០៩ ដល់ ២០១១ ) ក្នុងចំណោមពូជត្រីចំនួន ១៧៥ ប្រភេទ ដែល មាននៅក្នុងបឹងទន្លេសាប និងតាមយៈការសិក្សារបស់គណៈកម្មការទន្លេមេគង្គក្នុងឆ្នាំ ១៩៩៥ បានបង្ហាញថា មានការជួបប្រទះ ជាញឹកញាប់នោះ គឺមាននៅសល់តែប្រមាណ ៦៩ ប្រភេទ ប៉ុណ្ណោះ ។ ក្នុងនោះ ប្រភេទត្រី ដែលគេជួបប្រទះច្រើនជាងគេ មាន ៣ ពួក គឺ ពួកត្រីដែលមានស្រកា ឬត្រីស ពួកត្រីឥតស្រកា និងពួកត្រី ដែលមានធ្មង់ ។ សរុបត្រីទាំង ៣ ពួកនេះ មានប្រមាណ ៥៦ ប្រភេទ ។ តាមការសិក្សារបស់អាជ្ញាធរទន្លេសាប បានបង្ហាញថា ទិន្នផលត្រីនៅក្នុងបឹងទន្លេសាប មានការ ថយចុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ និងបានថយចុះយ៉ាងគំហុកក្នុងឆ្នាំ ២០០៩ និងឆ្នាំ ២០១០ ។
ព្រៃលិចទឹក គឺជារុក្ខជាតិព្រៃឈើក្រាស់ ព្រៃគម្ពោធ ព្រៃរបោះ វល្លិ៍ ស្មៅ និងពពួកវារីរុក្ខជាតិ ដែលដុះជុំវិញបឹងទន្លេសាបទាំងរដូវប្រាំង និងរដូវវស្សា ហើយអាចធន់ទៅនឹងកម្ពស់ទឹកពី ៥ ទៅ ៧ ម៉ែត្រ ។ ព្រៃលិចទឹក មាន ២ ប្រភេទ គឺព្រៃលិចទឹកដែលដុះនៅតំបន់ជុំវិញបឹងទន្លេសាប ហើយតំបន់ខ្លះដុះរហូតដល់ ៣០ គ.ម ពីមាត់បឹងទន្លេសាប និងព្រៃរបោះ ឬព្រៃល្បាប់ ដែលដុះនៅតំបន់ទំនាប ជាពិសេសដុះនៅតាមស្ទឹង និងពាមរិ៍ ។ ព្រៃដែលដុះនៅជាប់បឹងទន្លេសាបសំបូរទៅដោយដើមឈើធំៗ ដូចជា ដើមរាំងទឹក ផ្ទោល ក្របៅ រទាំង ជាដើម ។ ប្រភេទព្រៃលិចទឹកនៅតំបន់ដីសើមអាចចែកចេញជា ៥ ពួក ក្នុងនោះមាន ៖ ដើមឈើ (៤០ ប្រភេទ), ព្រៃ គម្ពោធ (៣៨ ប្រភេទ), វល្លិ៍ (៣៣ ប្រភេទ), វារីរុក្ខជាតិ (១៨ ប្រភេទ), ពពួកស្មៅ (២២ ប្រភេទ) ។ សរុប ៖ ព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនាពេលបច្ចុប្បន្នមាន ១៥១ ប្រភេទ ។
ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៥ រដ្ឋបាលជលផលបានវាយតម្លៃថា ផ្ទៃក្រឡាព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាបបានថយចុះចំនួន ១៣% ពោលគឺ កាលពីឆ្នាំ ២០០២ ព្រៃលិចទឹកមានចំនួន ៧៩១.០០០ ហិកតា តែមកដល់ឆ្នាំ ២០០៥ ព្រៃលិចទឹកនៅសល់ត្រឹមតែ ៦៨៨.១៧០ ហិកតា ប៉ុណ្ណោះ ។
ចាប់តាំងពីឆ្នាំ ២០០៥ មក សកម្មភាពបំផ្លិចបំផ្លាញព្រៃលិចទឹក ដោយការដុតឈូសឆាយ ដើម្បីវាតយកដីធ្វើស្រែ ការធ្វើអាជីវកម្មអុសធ្យូង ការប្រើប្រាស់សម្រាប់បំរើការងារសិប្បកម្ម ដូចជា ឆ្អើរត្រី រំងាស់ស្ករ ឡឥដ្ឋ ការប្រើប្រាស់ជា លក្ខណៈគ្រួសារ ការដុតទន្ទ្រានដើម្បីចាប់សត្វ និងការនាំចេញដើមរាំងទឹកទៅលក់ឯបរទេស ការកាប់ព្រៃលិចទឹកសម្រាប់ដាក់សំរះក្នុងឡូត៍នេសាទ និងក្នុងដែននេសាទសាធារណៈកាន់តែមានទ្រង់ទ្រាយធំឡើងៗ និងបានធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានព្រៃលិចទឹក ។
សក្ដានុពលរបស់បឹងទន្លេសាប នៅមានយ៉ាងច្រើនលើសពីអ្វីដែលបានរៀបរាប់មកនេះ ប៉ុន្ដែ ដោយសារ សៀវភៅស នេះ មានការពាក់ព័ន្ធនឹងការបោះបង្គោលការពារព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដូចនេះការរៀបរាប់ពីសក្ដានុពលរបស់បឹងទន្លេសាប គឺគ្រាន់តែធ្វើការជ្រើសរើយយកចំណុចពាក់ព័ន្ធគ្នាមួយផ្នែកប៉ុណ្ណោះ ៕
ភូមិអណ្តែតទឹកនៅបឹងទន្លេសាបមិនមានអនាគតច្បាស់លាស់ ឆ្នុកទ្រូ ខេត្ត កំពង់ឆ្នាំង — ច្រើនជំនាន់មកហើយដែលអ្នកភូមិអណ្តែតទឹកបានរស់នៅដោយសម្របទៅតាមបឹងទន្លេសាប ដែលជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍ តែរបៀបរស់នៅបែបទំនើប និងបរិមាណត្រីថយចុះបានបង្ខំឲ្យពួកគេកែប្រែរបៀបរស់នៅតាមទម្លាប់នេះ។
ផ្ទះ សាលារៀន ហាងអ៊ុតសក់ ពេទ្យធ្មេញគឺសហគមន៍នេះទាំងមូល ត្រូវចល័តទីតាំងចុះឡើងតាមទឹក និងតាមរដូវ។ បឹងដ៏ធំនេះ ដែលភ្ជាប់នឹងទន្លេមេគង្គដោយទន្លេសាប ផ្តល់ជីវភាព និងកន្លែងរស់នៅដល់មនុស្សច្រើនម៉ឺនគ្រួសារ។ អ្នកស្រុកនៅទីនេះធ្វើដំណើរទៅណាមកណាតាមទូក។
លោកសុខ ប៊ុនលឹម អ្នកនេសាទអាយុ៦២ឆ្នាំ បានរស់នៅក្នុងសហគមន៍ឆ្នុកទ្រូនេះតាំងពីកំណើត។ លោកនិយាយថា រស់នៅក្នុងភូមិអណ្តែតទឹកនេះមានស្ថានភាពប្រសើរឡើង។ លោកនិយាយថា បើទៅនៅលើគោក លោកមិនចេះដកស្ទូង ឬភ្ជួរស្រែទេ។ តែលោកបារម្ភថា កូនចៅរបស់លោកប្រហែលមិនបន្តជីវិតក្នុងភូមិអណ្តែតទឹកនេះទេ។
«ស៊ីសងលើក្មេងៗជំនាន់ក្រោយទៅទៀត។ ដូចកូនខ្ញុំអីៗ សព្វថ្ងៃចង់ឡើងគោកទៅវិញ។ វាអញ្ចឹង ព្រោះគេបានរៀនបានសូត្រទៅ គេដឹងថា វាយ៉ាងម៉េចៗរបស់គេ គេទៅនៅលើគោកទៅ»។
អ្នកនេសាទនៅទីនេះភាគច្រើនបន្តរស់នៅទីនេះតាមដូនតារបស់គេច្រើនជំនាន់មកហើយ តែគេមើលឃើញថា របៀបរស់នៅសម័យបច្ចុប្បន្នមានឥទ្ធិពលលើទម្លាប់រស់នៅរបស់គេ។
បឹងទន្លេសាបផ្តល់ផលនេសាទពី២០ម៉ឺនតោនទៅ២១ម៉ឺន៨ពាន់តោនក្នុងមួយឆ្នាំ យោងតាមទិន្នន័យគណៈកម្មការទន្លេមេគង្គឆ្នាំ២០០៦។ មានរបាយការណ៍អំពីបរិមាណត្រីបឹងទន្លេសាបធ្លាក់ចុះខ្លាំង តែមិនមានតួលេខជាផ្លូវការទេ។
លោកយ៉ង សារ៉ាត់ អ្នកនេសាទអាយុ២៥ឆ្នាំ និយាយថា៖ «រកអត់ចង់គ្របទេ។ បើមានស្ងប់ខ្សល់ទៅ គ្រាន់នឹងដាក់បានបួនប្រាំគីឡូក្រាមអញ្ចឹងទៅ។ តែបើមេឃខ្យល់អញ្ចឹង ដាក់់បានមួយគីឡូក្រាម។នៅទន្លេរាយមងអត់កើតទេ បង។ រកបានព្រឹក ខ្វះល្ងាច រកបានល្ងាចខ្វះព្រឹក។ ថវិកាយ៉ាប់ណាស់បង»។
បុរសមានកូន២នាក់នេះ និយាយថា បើគាត់មានលុយគ្រប់គ្រាន់ នោះគាត់នឹងទៅរស់នៅលើគោក។
អ្នកអភិរក្សព្រមានថា កំណើនប្រជាសហគមន៍ ការបំផ្លាញជម្រកត្រី ទំនប់វារីអគ្គិសនី ការនេសាទខុសច្បាប់ ជាពិសេសការឆក់ត្រី គឺជាកត្តាចម្បងធ្វើឲ្យចំនួនត្រីបឹងទន្លេសាបធ្លាក់ចុះខ្លាំង។
លោកណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជលផល និងនេសាទ និយាយថា ដើម្បីកាត់បន្ថយការធ្លាក់ចុះនេះ ក្នុងឆ្នាំ២០០២ រដ្ឋាភិបាលចេញបម្រាមមិនឲ្យធ្វើការនេសាទពាណិជ្ជកម្មទ្រង់ទ្រាយធំក្នុងបឹងទន្លេសាបទេ។
កាលបើបរិមាណត្រីនៅបឹងទន្លេសាបថយចុះ ចំនួនពលរដ្ឋរស់នៅក្នុងភូមិអណ្តែតទឹកនេះក៏ថយចុះទៅតាមហ្នឹងដែរ។ ចំនួនប្រជាសហគមន៍អណ្តែតទឹកនេះមិនមានតួលេខជាក់លាក់ទេ តែមន្ត្រីមូលដ្ឋាននិងសកម្មជននិយាយថា មានច្រើនម៉ឺនគ្រួសារ។
លោកផេង សំរិត មេដឹកនាំសហគមន៍ឆ្នុកទ្រូឲ្យដឹងថា បីបួនឆ្នាំកន្លងទៅនេះមានពលរដ្ឋប្រហែល៤ពាន់គ្រួសារបានចាកចេញពីសហគមន៍ឆ្នុកទ្រូ ទៅរកកន្លែងរស់នៅលើដីគោក។
«រឿងការរស់នៅសម័យមុនសម្បូរត្រី រកត្រីបាន។ អញ្ចឹងគាត់មកនៅ។ ដល់ឥឡូវ ផលត្រីចុះ គាត់មិនដឹងពឹងលើអីទេ។ បើនៅលើគោក យើងដាំបន្លែ លក់ដូរអីអញ្ចឹងទៅ។ តែនេះ[នៅលើទឹក] អត់ទេ អត់អីលក់បានទេ។ ស្អីក៏ទិញគេដែរ»។
លោកប៊ុន លឹមនិយាយថា លោកមិនដឹងថា អនាគតសហគមន៍អណ្តែតទឹកនេះនឹងតែលតោលទៅជាយ៉ាងណាទេ ដោយសារចំនួនត្រីធ្លាក់ចុះ ការងារធ្វើក៏កម្រនៅក្នុងសហគមន៍នេះ៕
អ្នកអភិរក្សធនធានធម្មជាតិបឹងទន្លេសាបបារម្ភចំពោះការវិនិយោគប្រេងនិងឧស្ម័ន ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារថែរក្សា និងអភិរក្សធនធានធម្មជាតិនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងប្រទេសកម្ពុជាបានលើកឡើងថា ការវិនិយោគ ឬការធ្វើអាជីវកម្មរ៉ែ ប្រេង និងឧស្ម័នណាមួយនៅតំបន់ជុំវិញបឹងទន្លេសាប អាចនឹងធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពនៃបឹងទន្លេសាប ដែលជាប្រភពត្រីទឹកសាបដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។
លោកឱម សាវ៉ាត ប្រធានកម្មវិធីនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល មានប្រសាសន៍កាលពីថ្ងៃអាទិត្យទី១៥ ខែសីហាថា ការរុករក ឬសកម្មភាពបូមប្រេង និងឧស្ម័ននៅក្នុងតំបន់ជុំវិញបឹងទន្លេសាបនេះ នឹងធ្វើឲ្យបាត់បង់ផលនេសាទ និងជីវៈចម្រុះផ្សេងទៀតនៅក្នុង និងជុំវិញបឹងដែលធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ លោកបន្តថា៖
«កាលណាគាត់បូមប្រេងនៅក្នុងតំបន់ហ្នឹង វាជៀសមិនផុតពីការប៉ះពាល់បរិស្ថាន ព្រោះលំហូរនៃកាកសំណល់ប្រេងអីផ្សេងៗ វានឹងចូលទៅក្នុងបឹងទន្លេសាប។ អញ្ចឹងវានឹងប៉ះពាល់ទៅដល់ធនធាននេសាទ និងជលផលទាំងអស់នោះ។ ម្យ៉ាងទៀត បើកន្លែងហ្នឹងក្លាយជាកន្លែងបូមប្រេង គេនឹងជីកផ្លូវទឹកដើម្បីឲ្យកប៉ាល់ធំៗឆ្លងកាត់ ឬ បើក្រុមហ៊ុនអស់ហ្នឹងធ្វើនៅផ្នែកខាងលើ ក៏យើងនៅតែបារម្ភថា កាកសំណល់ប្រេងនឹងហូរចូលបឹងទន្លេសាបដដែល»។
បឹងទន្លេសាប ដែលព័ទ្ធជុំវិញដោយខេត្តចំនួន៦ គឺកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ មានផ្ទៃទំហំប្រមាណ២.៧០០គីឡូម៉ែត្រការ៉េ នៅរដូវប្រាំង។ ចំណែកនៅរដូវវស្សាវិញ បឹងនេះមានទំហំរហូតដល់១៦.០០០គីឡូម៉ែត្រការ៉េ ដែលធ្វើឲ្យវាមើលទៅហាក់បីដូចជាកូនសមុទ្រទឹកសាបមួយដូច្នោះដែរ។
មានប្រជាជនចំនួនជាង១លាននាក់កំពុងរស់នៅដោយពឹងអាស្រ័យផ្ទាល់ទៅលើការនេសាទត្រីនៅក្នុងបឹងទន្លេសាបនេះ ហើយបឹងនេះក៏បានផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាចំនួនជាង៤លាននាក់នៅក្នុងខេត្តជុំវិញទាំង៦នោះផងដែរ។ លើសពីនេះ បឹងទន្លេសាបដែលមានព្រៃលិចទឹកដុះព័ទ្ធជុំវិញនេះ ក៏ជាទីជម្រកនៃពពួកសត្វផ្សេងៗដូចជា សត្វល្មូនចំនួន៤២ប្រភេទ បក្សីចំនួន២២៥ប្រភេទ ថនិកសត្វចំនួន៤៤ប្រភេទ និងរុក្ខជាតិជាង២០០ផងដែរ។
លោកឱម សាវ៉ាតមានប្រសាសន៍ថា ការវិនិយោគរ៉ែ ប្រេង និងឧស្ម័ននៅតំបន់ជុំវិញបឹងទន្លេសាបនេះ អាចនឹងធ្វើឲ្យបាត់បង់ជីវៈចម្រុះទាំងនេះ ដោយរួមទាំងត្រីចំនួនជាង២០០ប្រភេទនៅក្នុងបឹងនេះផងដែរ។ លោកថ្លែងដូច្នេះថា៖
«អ្វីដែលយើងព្រួយបារម្ភនោះគឺថា ប្រជានេសាទគាត់ពឹងអាស្រ័យតែទៅលើផលនេសាទ ហើយក្រុមហ៊ុន គេវិនិយោគ គេរំពឹងផលចំណេញពីធនធានរ៉ែទាំងអស់នោះ។ អញ្ចឹងហើយ ក្នុងនាមយើងធ្វើការជាមួយអ្នកនេសាទ យើងមានការព្រួយបារម្ភ ពីព្រោះ អ្វីដែលទាក់ទងនឹងទិន្នន័យក្រុមហ៊ុនដែលគេកំពុងតែធ្វើការទាក់ទងដែននេសាទក្តី ទាក់ទងនឹងការចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលក្តី គឺយើងអត់បានដឹងឲ្យបានទូលំទូលាយ នេះហើយជាក្តីព្រួយបារម្ភរបស់យើង។»
បច្ចុប្បន្ន យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនចំនួនពីរដែលកំពុងសិក្សាស្រាវជ្រាវរកប្រេង និងឧស្ម័ននៅតំបន់ជុំវិញបឹងទន្លេសាបនេះ។ ទី១គឺក្រុមហ៊ុនប្រេងរបស់ប្រទេសជប៉ុន ឈ្មោះ Japan Oil, Gas and Metals National Corporation ដែលជាក្រុមហ៊ុនរដ្ឋរបស់ជប៉ុន។ ក្រុមហ៊ុននេះ បានទទួលសិទ្ធិពីរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១០ ដើម្បីស្រាវជ្រាវរកប្រេងលើផ្ទៃដីទំហំ ៦៥០០ គីឡូម៉ែត្រការ៉េ ក្នុងប្លុកទី១៧ ស្ថិតនៅភាគខាងជើងបឹងទន្លេសាប។
ក្រុមហ៊ុនទី២ គឺក្រុមហ៊ុនប្រេងរបស់ប្រទេសវៀតណាម ឈ្មោះ PetroVietnam Exploration Production Corp ដែលជាក្រុមហ៊ុនរដ្ឋរបស់វៀតណាមដែរ។ ក្រុមហ៊ុននេះ ទទួលបានសិទ្ធិរុករកប្រេងនិងឧស្ម័ននៅក្នុងប្លុកទី១៥ ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ៦.៩០០គីឡូម៉ែត្រការ៉េ នៅភាគខាងឦសានជាប់បឹងទន្លេសាប។ ក្រុមហ៊ុនPetroVietnam នេះ អាចរុករកប្រេងនៅក្នុងប្លុកនោះ ក្នុងរយៈពេល៣០ឆ្នាំ និងរុករកឧស្ម័នក្នុងរយៈពេល៣៥ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ព័ត៌មាននានា។ មន្រ្តីនៃអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការងារខាងរ៉ែ ប្រេងនិងឧស្ម័នក្នុងប្រទេសកម្ពុជានេះ បានថ្លែងដោយស្នើសុំមិនបញ្ចេញឈ្មោះ និងសំឡេងថា ការផ្តល់សិទ្ធិឲ្យក្រុមហ៊ុនបរទេសរុករកឬអាចឈានទៅធ្វើអាជីវកម្មប្រេង និងឧស្ម័នក្នុងតំបន់ជុំវិញបឹងទន្លេសាបនេះ គឺអាចបង្កគ្រោះមហន្តរាយដ៏ធំសម្រាប់កម្ពុជា ដោយមន្ត្រីរូបនោះលើកឡើងថា ក្រុមហ៊ុនខ្លះមិនដែលហ៊ានទិញឧបករណ៍ទំនើបថ្លៃៗ សម្រាប់ច្រោះ ឬបូមយកប្រេងឬឧស្ម័ននោះទេ ដោយសារតែពួកគេគិតគូរតែពីប្រាក់ចំណេញតែប៉ុណ្ណោះ។ ដូច្នេះ មន្ត្រីដដែលបានអះអាងថា បឹងទន្លេសាបនឹងត្រូវបាត់បង់ បើរដ្ឋាភិបាលកម្ពុជាមិនបានគិតគូរទៅដល់ផលប៉ះពាល់រយៈពេលវែងដែលអាចកើតមានឡើងចំពោះបឹងដែលត្រូវចាត់ទុកថាជាបេះដូងនៃប្រទេសកម្ពុជានេះ។
មន្ត្រីនៃអាជ្ញាធរប្រេងកាតជាតិកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហារុករកប្រេង និងឧស្ម័ននៅជុំវិញបឹងទន្លេសាបនេះទេ។
ប៉ុន្តែ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាបមានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសិទ្ធកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា រដ្ឋាភិបាលតម្រូវឲ្យមានការធ្វើការសិក្សាពីហេតុប៉ះពាល់បរិស្ថានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះ ធ្វើការរុករក និងឈានទៅទាញយកផលពីធនធានធម្មជាតិទាំងនោះ។ លោក លឹម គានហោ បានបន្ថែមថា រដ្ឋាភិបាលក៏នឹងថ្លឹងថ្លែងមើលផលប៉ះពាល់ពីការវិនិយោគរ៉ែ ប្រេង និងឧស្ម័ននៅក្នុងតំបន់ជុំវិញបឹងទន្លេសាប និងផលប្រយោជន៍នៃការអភិរក្សតំបន់នោះដែរ ប៉ុន្តែលោករដ្ឋមន្ត្រីបានបដិសេធមិននិយាយថាតើមានក្រុមហ៊ុនប៉ុន្មានបានទទួលសិទ្ធិ និងកំពុងរុករកប្រេង និងឧស្ម័ននៅតំបន់ជុំវិញបឹងទន្លេសាបនេះទេ។
យ៉ាងណាក៏ដោយក៏លោកឱម សាវ៉ាតមានប្រសាសន៍ថា រដ្ឋាភិបាលគួរបើកឲ្យមានវិនិយោគទុនដើម្បីទាញយកធនធានប្រេង និងឧស្ម័ននៅតំបន់ជុំវិញបឹងទន្លេសាបនេះ តែនៅពេលដែលបឹងទន្លេសាបលែងផ្តល់ធនធានសម្បូរបែបដូចពេលបច្ចុប្បន្ននេះ។
ដូច្នេះលោកឱម សាវ៉ាត មានប្រសាសន៍បន្ថែមថា ពេលនេះ មិនមែនជាពេលដែលកម្ពុជាត្រូវទាញយកធនធានរ៉ែ ប្រេង និងឧស្ម័ន ពីតំបន់ជុំវិញបឹងទន្លេសាបទេ ដោយសារបឹងនេះនៅតែជាប្រភពដ៏សំខាន់សម្រាប់ចិញ្ចឹមប្រជាជនកម្ពុជារាប់លាននាក់នៅឡើយនោះ។
ផែនទីនេះមានកំហុសធ្ងន់ធ្ងរ ដោយអ្នកផលិត ចេញមកជាផែនទីខុសឆ្គង ដែលគ្មានសញ្ញាព្រៃលិចទឹក Flooded Forest និង គ្មានការរៀបចំតាមលំដាប់លំដោយ បែប Transitwalk ពំនូសកាត់ទទឹង ដែលនាំឲ្យមានបញ្ហាការរំលោភ បំពានព្រៃលិចទឹក តំបន់ដីសើម.....ដោយសារអ្នករំលោភ យើងលើផែនទីជំនាញ សូមមើលផលវិភាគនៅទំព័រនេះ 👈៕
ឆ្នាំ ២០១៦ ព្រៃលិចទឹកជុំវិញបឹងទន្លេសាបជិត ២៥ ម៉ឺនហិកតា ត្រូវបានភ្លើងឆេះ ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបជិត ២៥ ម៉ឺនហិកតា ស្មើនឹងជាង ១ ភាគ ៣ នៃទំហំសរុប ត្រូវបានលេបត្របាក់ដោយភ្លើងឆាបឆេះ ចាប់តាំងពីខែមករាដើមឆ្នាំនេះមក។ នេះបើយោងតាមការឲ្យដឹងរបស់អង្គការអភិរក្សអន្តរជាតិ (CI)។ លោក សេង ប៊ុនរ៉ា នាយកអង្គការ CI ប្រចាំកម្ពុជាបានចាត់ទុកស្ថានភាពនេះថា ជា«គ្រោះមហន្តរាយមួយ»។
លោកនិយាយថា៖ «ផ្អែកទៅលើទិន្នន័យដែលទទួលបានពីផ្កាយរំណប MODIS របស់អង្គការ ណាសា យើងបានរកឃើញថា [តំបន់ព្រៃលិចទឹក] ប្រមាណ ២៣០,១០០ ហិកតាត្រូវបានឆេះក្នុងតំបន់ទី ៣» ដោយសំដៅទៅលើការបែងចែកចេញជាតំបន់ដូចជា តំបន់ព្រៃ ដីសើម និងវាលស្មៅ ដែលស្ថិតនៅហ៊ុមព័ទ្ធបឹងទន្លេសាប។
ខណៈការធ្វេសប្រហែស និងការកាប់ឆ្ការយកដីធ្វើស្រែ ត្រូវបានគេសង្ស័យថា គឺជាមូលហេតុដែលបណ្តាលឲ្យមានភ្លើងឆាបឆេះនេះ ក្រុមអ្នកជំនាញបានលើកឡើងថា វាបណ្តាលមកពីការរួមផ្សំគ្នារវាងកត្តាមនុស្ស និងកត្តាបរិស្ថាន។
បម្រែបម្រួលអាកាសធាតុ និងភាពរាំងស្ងួតដែលបណ្តាលមកពីរលកកម្តៅ El Niño ការកាប់បំផ្លាញព្រៃឈើ ព្រមទាំងគម្រោងធារាសាស្រ្ត និងវារីអគ្គីសនីនានា សុទ្ធតែជាកត្តាដែលបណ្តាលឲ្យមានលក្ខខណ្ឌស្ងួតខ្លាំង ដែលធ្វើឲ្យឆេះតំបន់ដីសើម។
លោក សេង ប៊ុនរ៉ា បានឲ្យដឹងទៀតថា ប្រមាណ ២០ ភាគរយនៃទឹកដែលហូរចូលទៅក្នុងទន្លេសាប ហូរចេញពីជួរភ្នំក្រវាញ ខណៈដែលទឹកប្រមាណ ២០ ភាគរយទៀត ហូរមកពីតំបន់នានាដែលស្ថិតនៅភាគខាងជើងបឹង។
លោក Ross Sinclair នាយកអង្គការសង្គមអភិរក្សសត្វព្រៃ (WCS) បានឲ្យដឹងដែរថា ភាពរិចរឹលនៃសមត្ថភាពរក្សាទឹកទុកធម្មជាតិដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ បានរួមចំណែកនៅក្នុងការធ្វើឲ្យមានកង្វះខាតទឹក។
លោកថា៖ «ពួកវា[ព្រៃឈើ] គឺជាផ្នែកដែលជួយឲ្យប្រព័ន្ធងើបមករកភាពដើមវិញ»។
លោក សេង ប៊ុនរ៉ា និង លោក Ross Sinclair សុទ្ធតែបានលើកឡើងថា គម្រោងធារាសាស្រ្ត និងវារីអគ្គសនី គឺជាកត្តាចូលរួមដែលបណ្តាលឲ្យមានការផ្លាស់ប្តូរក្នុងវដ្តទឹកផងដែរ។
លោក សេង ប៊ុនរ៉ា បានបញ្ជាក់ថា៖ «វាគឺជាក្តីព្រូយបារម្ភមួយ» ព្រមទាំងបានបន្ថែមទៀតថា កម្ពស់នៃទឹកបឹងទន្លេសាប និងទន្លេមេគង្គ មានកម្រិតទាបបំផុតនៅក្នុងឆ្នាំនេះ។ នេះបើយោងទៅតាមកំណត់ត្រារបស់អង្គការ CI ដែលត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០០៧ មក។
លោក Simon Mahood ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់ WCS បានឲ្យដឹងតាមរយៈប្រព័ន្ធទូរស័ព្ទ ពីតំបន់ជម្រកសត្វស្លាបព្រែកទាល់ដែលភ្លើងបានឆាប់ឆេះព្រៃជិត ១ ភាគ ៣ ក្នុងប៉ុន្មានខែកន្លងទៅថា ផ្អែកទៅលើការវាស់វែងរបស់អង្គការរបស់លោក កម្ពស់ទឹកខ្ពស់បំផុតដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំនេះមានកម្រិតទាបជាងកម្ពស់ទឹកដែលទាបបំផុតកាលពី ៥ ឆ្នាំមុន។
មច្ឆាជាតិរបស់បឹងទន្លេសាបក៏ត្រូវបានគម្រាមកំហែងផងដែរដោយសារតែការឆេះព្រៃលិចទឹកដែលជាជម្រកត្រីពងនៅរដូវវស្សា ដែលនេះគឺជាក្តីព្រួយបារម្ភមួយ របស់ CI និង WCS។
ជាងនេះទៅទៀតនោះ យោងទៅតាមការឲ្យដឹងរបស់ លោក Mauricio Arias ជលវិទូនៃសាកលវិទ្យាល័យ Havard ដែលបានធ្វើនិក្ខេបទបណ្ឌិតលើបឹងទន្លេសាប ជាទូទៅ កម្ពស់ទឹកទាប នឹងធ្វើឲ្យចំនួនត្រីដែលនេសាទបានទាបផងដែរ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈអ៊ីម៊ែលមួយកាលពីម្សិលមិញនេះថា៖ «វាអាចនឹងប៉ះពាល់យ៉ាងខ្លាំងទៅលើការនេសាទ។
លោកបន្ថែមថា ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមអ្នកអភិរក្ស និងការធ្លាក់ភ្លៀងប៉ុន្មានថ្ងៃក្នុងសប្តាហ៍នេះបានជួយយ៉ាងច្រើនទៅដល់ការទប់ស្កាត់ភ្លើងឆេះព្រៃ។
មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីក្រុមអ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទបានឡើយកាលពីថ្ងៃម្សិលមិញ៕ TN
ឆ្នាំ ២០១៧ ប្រជាពលរដ្ឋ៖ ព្រៃលិចទឹកជុំវិញបឹងទន្លេសាប កំពុងរងការបំផ្លាញធ្ងន់ធ្ងរ បើនៅតែយ៉ាងនេះ ហិនហោចអស់ហើយ2017-03-16 10:44pm (បឹងទន្លេសាប)៖ ព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលធ្លាប់តែជាជម្រកត្រីពងកូន ខួបប្រាំងខួបវស្សានោះ បាននិងកំពុងរងការបំផ្លិចបំផ្លាញហិនហោច ជាបណ្ដើរៗហើយ ពិសេសនៅរដូវប្រាំងនេះ ផ្សែងហុយក្មួលក្មាញ់ ចេញពីការដុតព្រៃលិចទឹកទាំងនោះ កើតមានស្ទើរគ្រប់ទីកន្លែង ដែលសកម្មភាពល្មើសនេះ ហាក់គគ្លើននឹងច្បាប់ពេញទំហឹងហើយ។
ប្រជាពលរដ្ឋមូលដ្ឋាន និងក្រុមសង្គមស៊ីវិល បានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់បទល្មើសទាំងនោះ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទេ ច្បាស់ណាស់ព្រៃរនាមលិចទឹកទាំងនោះ នឹងបាត់បង់លឿនក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយបើគ្មានព្រៃលិចទឹកទេនោះ តើត្រីទៅពងកូនឯណា ពូជត្រីកម្រនឹងបាត់បង់លឿនប៉ុណ្ណា តើមានអ្វីសម្រាប់ទប់ទល់ទឹកជំនន់ទៀត។
ក្រុមអ្នកតាមដានសកម្មភាពនេះ បានរិះគន់ថា បច្ចុប្បន្ន ពួកឈ្មួញដីមួយចំនួន បានប្រើប្រាស់គ្រឿងចក្រ ហែកហ៊ួឈូសឆាយព្រៃលិចទឹក ទន្ទ្រានយកដី។
ជាមួយគ្នានឹងយុទ្ធសាស្រ្តបែបថ្មី ពួកឈ្មួញបានជួលប្រជាពលរដ្ឋ នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប កាប់រានបំផ្លាញព្រៃលិចទឹកជាបន្តបន្ទាប់ ពេលកាប់រានបានដីហើយ ពួកគេប្រមូលទិញយកទាំងអស់ ឬមួយចំនួនណាមួយ ហើយលើកទឹកចិត្តឲ្យប្រជាជនខិតខំកាប់រានបន្តទៅមុខទៀត។
ប្រជាពលរដ្ឋមួយចំនួនទៀត ក៏កាប់ព្រៃទុកសម្រាប់ធ្វើស្រែខ្លួនឯងផងដែរ បើនៅតំបន់ខ្លះ មានបឹងបួធម្មជាតិៗធំ ការធ្វើស្រែនឹងបានផលល្អតាមហ្នឹងដែរ ប៉ុន្តែបើដីរានថ្មីនោះ មិនមានប្រភពទឹកវិញ ការធ្វើស្រែនឹងប្រឈមនឹងការខាតបង់រាល់ឆ្នាំ។
ស្ថានភាពបែបនេះ បាននិងកំពុងកើតមាន ពិសេសក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ ដែលខណៈនេះ ស្រូវរាប់រយហិកតាបានស្វិតស្រពោនជាបណ្តើរៗ ព្រោះគ្មានទឹកស្រោចស្រព។ នេះបានគេហៅថា «ត្រីរស់ក៏រួច ទន្សាយក៏រួច» ព្រោះព្រៃក៏ហិនហោច ទឹកក៏រីងអត់ ឯស្រូវស្រែក៏ស្កកខូចអស់។
កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ កម្លាំងក្រុមប្រតិបត្តិការពិសេស ចំនួន៧២នាក់ ត្រូវបានបញ្ជូនឲ្យចុះទៅបំពេញបេសកកម្ម បង្ក្រាបបទល្មើសនេសាទ នៅខេត្តកំពង់ឆ្នាំ និងខេត្តកំពង់ធំ។ ការបញ្ជូនកម្លាំងពិសេសនេះ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណ:កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តបឹងទន្លេសាប។ បេសកកម្មខាងលើ គួរណាតែវាតទីដល់ស្រុកស្ទោង ខេត្តកំពង់ធំនេះហើយ៕
បង្គោលកំណត់ ព្រំដែនព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ចំនួន១៥ បានដាំឡើងវិញ ក្នុងរយៈពេល ពីរថ្ងៃនេះ ដោយៈ ប.ខុន / ភ្នំពេញៈ បង្គោលកំណត់ ព្រំដែនព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ចំនួន១៥ នៅក្នុងខេត្ត ចំនួន៤ បានដាំឡើងវិញ នៅថ្ងៃទី២ និងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ តាមចំណុច ដែលបានកំណត់ នៅក្នុងអនុក្រឹត្យលេខ១៩៧ ស្តីពីការកំណត់ដែនព្រៃលិចទឹក ចំនួន ៦៤៧.៤០៦ ហិកតា ស្ថិតនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។
ឆ្នាំ ២០១៨ "ព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបខេត្តបាត់ដំបង ជាច្រើនហិកតាររងការទន្ទ្រានដើម្បីយកដី"តំណាងប្រជានេសាទនៅស្រុកឯកភ្នំ អះអាងថា ព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងខេត្តបាត់ដំបង ជាច្រើនហិកតារ កំពុងរងការកាប់បំផ្លាញដោយអ្នកមានទ្រព្យនៅក្នុងមូលដ្ឋាន ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយទេ។ មេឃុំព្រែកនរិន្ទ សមត្ថកិច្ច បានចុះទៅស្រាវជ្រាវ ប៉ុន្តែរកមិនឃើញបទល្មើស។
ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនល្មើសដែលទន្ទ្រានដីព្រៃលិចទឹកជាបន្ទាន់ ដើម្បីរក្សាព្រៃទុកជាជម្រកត្រីពងកូនបន្តទៀត។
តំណាងប្រជានេសាទខេត្តបាត់ដំបង លោក ហ៊ុត ហាន ឲ្យដឹងនៅថ្ងៃទី១៦ មករា ថា ប្រជាពលរដ្ឋអ្នកមានលុយកាក់ក្នុងមូលដ្ឋានប្រមាណ ៣នាក់ កំពុងនាំគ្នាទន្ទ្រានដីព្រៃលិចទឹកនៅបឹងកន្សែង ក្នុងភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោក ហ៊ុត ហាន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់ព្រៃលិចទឹកនេះ ថាអាចនឹងហិនហោចព្រៃក្នុងពេលឆាប់ៗ៖ «ខ្ញុំគិតថា កាលណាផ្ដល់ព័ត៌មានទៅហាក់មិនដំណោះស្រាយទេ ឃើញតែអ្នកកាប់ព្រៃនៅដដែល។ ក្ដីព្រួយបារម្ភរបស់ខ្ញុំគិតថា ថ្ងៃខាងមុខនឹងអស់ព្រៃកាន់តែធ្ងន់ធ្ងរ ព្រោះអត់មានចំណាត់ការអីច្បាស់លាស់ទៅលើអ្នកប្រព្រឹត្តនោះទេ ហើយអ្នកដែលហ៊ានចេះតែបានទៅ អ្នកដែលខ្លាចចេះតែអត់»។
លោកកត់សំគាល់ទៀតថា មូលហេតុនៃការបំផ្លាញព្រៃរនាមនេះ ទំនងដោយសារអាជ្ញាធរមិនអើពើទប់ស្កាត់ទើបធ្វើឲ្យជនល្មើសហ៊ានប្រព្រឹត្តដោយសេរីនោះ។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំព្រែកនរិន្ទ លោក សេង យី មានប្រសាសន៍យ៉ាងខ្លីថា សមត្ថកិច្ចចុះទៅពិនិត្យមើលរួចហើយ គឺពុំមានអ្នកទន្ទ្រានព្រៃលិចទឹកដូចការចោទប្រកាន់ឡើយ៖ «ជលផលគេចុះទៅពិនិត្យពីម្សិលមិញ ម្សិលម្ង៉ៃ គេចុះទៅមើលជាមួយសហគមន៍ហើយ ដូចអ្នករាយការណ៍មកថា មានគេរុករានតែអត់មែនទេ»។
ទោះជាយ៉ាងណា តំណាងប្រជានេសាទ លោក ហ៊ុត ហាន អះអាងថា ព្រៃលិចទឹកដែលគេកាប់បំផ្លាញនោះស្ថិតនៅក្នុងតំបន់៣ ហើយធ្វើសកម្មភាពប្រមាណ២សប្ដាហ៍ហើយ គឺអស់ព្រៃប្រហែល ៣០ហិកតារ ម្យ៉ាងទៀតពួកគេបន្តសកម្មភាពមិនទាន់ឈប់នៅឡើយទេ។
អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផលប្រចាំតំបន់បឹងទន្លេសាប អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ការកាប់ព្រៃលិចទឹកជាអំពើខុសច្បាប់ ហើយធ្វើឲ្យបាត់បង់ជម្រកត្រីពងកូនក្នុងរដូវវស្សា៖ «ធ្វើយ៉ាងណាសុំឲ្យបងប្អូនឈប់មានការកាប់រាន ហើយត្រូវទុកឲ្យដីព្រៃលិចទឹកដុះឡើងវិញ សម្រាប់ត្រីពងកូនសម្រាប់កន្លែងរកចំណីរបស់ត្រី និងសម្រាប់ជួយការពារខ្យល់ព្យុះ ព្រោះនៅលើពិភពលោកបញ្ហាខ្យល់ព្យុះបណ្ដាលមកពីការបាត់បង់ព្រៃឈើនេះឯង»។
តំណាងប្រជាពលរដ្ឋកត់សំគាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកាប់បំផ្លាញព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិនៅតំបន់បឹងទន្លេសាប ក្នុងឃុំព្រែកនរិន្ទ ប្រមាណពី ១០ ទៅ ៤០ហិកតារជារៀងរាល់ឆ្នាំ។ អ្នកស្រី នូ សារឹម លើកឡើងថា ប្រសិនបើអាជ្ញាធរមិនទប់ស្កាត់ការបំផ្លាញព្រៃទាន់ពេលទេ នឹងធ្វើឲ្យហិនហោចព្រៃលិចទឹក ហើយធ្វើឲ្យផលត្រីកាន់តែខ្សត់ទៅ ហើយនាំឲ្យប៉ះពាល់ដល់របរនេសាទរបស់ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបជាពុំខាន៕
ឆ្នាំ ២០១៥ សេចក្តីប្រកាសព័ត៌មាន តំបន់ស្នូលព្រែកទាល់(បេះដូងនៃបឹងទន្លេសាប)ត្រូវបានទទួលស្គាល់ ជាតំបន់រ៉ាមសារគ្របដណ្តប់លើផ្ទៃដី ២១៣៤២ហិចតា តំបន់ស្នូលព្រែក ទាល់ដែលជាជម្រកពងកូនសត្វស្លាបទឹកធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបានដាក់បញ្ចូលជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ(ដែលគេឲ្យឈ្មោះថាជាតំបន់រ៉ាមសារ)ដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវ ទទួលស្គាល់ដោយលេខាធិការដ្ឋានរ៉ាមសារស្តីពីតំបន់ដីសើម។ ការ ប្រកាសដាក់តំបន់ស្នូលព្រែកទាល់ជាតំបន់រ៉ាមសារទី៤(តំបន់រ៉ាមសារលេខ:2245https://rsis.ramsar.org/ris/2245)របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ដោយអនុក្រិត្យរបស់ រាជរដ្ឋាភិបាល។
តំបន់ស្នូលព្រែកទាល់ ដែលជាជម្រកពងកូនសត្វស្លាបទឹក ដ៏ធំជាងគេ បំផុតនៅអាស៊ីអាគ្នេយ៍ ធ្លាប់ទទួលរងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដោយ សារការបរបាញ់ និងប្រមូលពងកូនសត្វស្លាបហួសកម្រិត ហើយនៅ ឆ្នាំ១៩៩៩ ក្រសួងបរិស្ថាននៃរាជរដ្ឋាភិបាលកម្ពុជា បានសហការយ៉ាង ជិតស្និតជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ដើម្បីធ្វើការ ការពារបន្ទាយពងកូនសត្វស្លាបទាំងនោះ។ ជម្រកពងកូនត្រូវបានរួមតូច រហូតដល់ទំហំដែលមាននាពេលបច្ចុប្បន្ននេះដោយសារការប្រមូលពងកូនសត្វស្លាបទាំងនោះ អស់រយៈពេលជាច្រើនទសវត្សកន្លងមក។ អតីតអ្នកប្រមូលពងសត្វជាច្រើនត្រូវបានផ្តល់ការងារជាអ្នកការពារបន្ទាយពងកូនសត្វ និងស្នាក់នៅលើរានដែលសង់នៅលើចុង ឈើដើម្បីការពារ និងអង្កេតតាមដានការពងកូនរបស់សត្វស្លាបទាំងនោះ។ ការការពារនេះ ត្រូវបានបន្តធ្វើរហូតមកដល់ពេលបច្ចុប្បន្ននេះហើយតំបន់ស្នូលព្រែកទាល់នាពេលថ្មីៗនេះ មានសត្វស្លាបទឹករហូតដល់ទៅជាង៥០០០០ក្បាល កំពុងបន្តពូជ ដែលយ៉ាងហោចណាស់មាន ១០ប្រភេទ ដែលជាប្រភេទ កំពុងទទួលការគំរាមកំហែងលើពិភពលោក។ តំបន់នេះផងដែរគឺជា តំបន់ តែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមានសត្វប្រភេទទុងប្រផេះបន្តពូជ និងមានចំនួនសត្វប្រភេទត្រដក់ធំជិតពាក់កណ្តាលនៃចំនួនសត្វលើពិភពលោក ហើយក៏មានវត្តមានអំបូររនាល និងស្មោញរាប់ពាន់ក្បាល នៅទីនោះ។ ទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យតំបន់ស្នូលព្រែកទាល់ ទទួលបានការទទួលស្គាល់ថាជាតំបន់រ៉ាមសារ។ តំបន់រ៉ាមសារ ព្រែក ទាល់បានទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ហើយ ក៏ជាតំបន់ដែលទ្រទ្រង់ដល់ការរស់នៅរបស់ត្រីនៅបឹងទន្លេសាបដែលផ្តល់ផលយ៉ាងសម្បើម។
តាមប្រសាសន៍លោកបណ្ឌិត Ross Sinclair ប្រធានអង្គការ WCS ប្រចាំកម្ពុជា បានអោយដឹងថា “ប្រទេសកម្ពុជាគួរមានមោទនភាព ដែលតំបន់ស្នូលព្រែកទាល់ត្រូវបានដាក់បញ្ចូលជាតំបន់ដីសើមដែលមានសារះសំខាន់ជាអន្តរជាតិ។ ការដាក់បញ្ចូលនេះគឺជាការទទួលស្គាល់នូវ កិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលបានធ្វើឡើងក្រោមកិច្ចសហការរវាងរាជ រដ្ឋាភិបាល សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ហើយវាក៏ជា ការ បើកផ្លូវសំរាប់កិច្ចសហការរបៀបនេះជាច្រើនឆ្នាំទៅមុខទៀត ដើម្បីស្តារ និង ការពារតំបន់ស្នូលព្រែកទាល់ឲ្យក្លាយជាតំបន់អច្ឆរិយធម្មជាតិ នៃ ប្រទេសកម្ពុជា”
លោកបណ្ឌិត Lew Young ទីប្រឹក្សាជាន់ខ្ពស់នៃលេខាធិការដ្ឋាន អនុសញ្ញារ៉ាមសារប្រចំាអាស៊ីនិងអូសេអានីបានអោយដឹងថា “យើងសូម ចូលរួមអបអរសារទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់បញ្ចូល តំបន់ស្នូលព្រែកទាល់ជាតំបន់រ៉ាមសារថ្មី ហើយយើងនឹងបន្តគាំទ្រដល់ រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់តំបន់ដីសើមសំខាន់ៗផេ្សងទៀត ឲ្យទៅជាតំបន់រ៉ាមសារ ក៏ដូចជាការចូលរួមធានានូវនិរន្តភាព ក្នុងការ គ្រប់គ្រប់តំបន់រ៉ាមសារទាំងនេះ សំរាប់បម្រើផលប្រយោជន៍ប្រជា សហគមន៍ និងបរិស្ថាន”
៣០%នៃផ្ទៃដីប្រទេសកម្ពុជា គឺគ្របដណ្តប់ដោយតំបន់ដីសើមហើយ ភាគច្រើននៃតំបន់ ដីសើមទាំងនេះគឺត្រូវបាន រកឃើញថាមាន សារៈសំខាន់ជាអន្តរជាតិ អាស្រ័យដោយវាបានទ្រទ្រង់ដល់ការ រស់នៅរបស់ប្រភេទសត្វ និងរុក្ខជាតិដែលកំពុងទទួលរងការគំរាមកំហែង និងឈានដល់ការផុតពូជ។ ក្នុងឆ្នាំ១៩៩៩ កម្ពុជាបានក្លាយ ជាភាគី ហត្ថលេខីនៃអនុសញ្ញារ៉ាមសារស្តីពីតំបន់ដីសើម ក៏ប៉ុន្តែរហូតមក ដល់ពេលបច្ចុប្បន្ននេះ មានតំបន់ដីសើមតែបីកន្លែងប៉ុណ្ណោះត្រូវបាន ចាត់បញ្ចូលជាតំបន់រ៉ាមសារដែលក្នុងនោះមាន៖
• តំបន់រ៉ាមសារបឹងឆ្មានិងប្រព័ន្ធព្រែក(តំបន់រ៉ាមសារលេខ:997, https://rsis.ramsar.org/ris/997)
• តំបន់រ៉ាមសារកោះកាពិ(តំបន់រ៉ាមសារលេខ:998, https://rsis.ramsar.org/ris/998)
• តំបន់រ៉ាមសារស្ទឹងត្រែង(តំបន់រ៉ាមសារលេខ:999, https://rsis.ramsar.org/ris/999)
យោងតាមប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថានបានអោយដឹងថា “ ការទទួលស្គាល់តំបន់ស្នូលព្រែកទាល់ ជាតំបន់រ៉ាមសារ មិនត្រឹមតែផ្តោតទៅលើភាពសំខាន់ជាអន្តរជាតិ នៃ តំបន់ដីសើមនេះប៉ុណ្ណោះទេ ប៉ុន្តែវានឹងជាស្ពានសំរាប់កម្ពុជាក្នុងដាក់ បញ្ចូល តំបន់ដីសើមច្រើនទៀតទៅជាតំបន់រ៉ាមសារនាពេលអនាគត”
អង្គការជិវិតសត្វស្លាបអន្តរជាតិ និងនាយកដ្ឋានអភិរក្ស តំបន់ ដីសើមទឹកសាប បានធ្វើការរួមគ្នា ក្នុងការដាក់បញ្ចូល តំបន់ព្រែកទាល់ និងតំបន់ដីសើមផ្សេងទៀតជាតំបន់រ៉ាមសារចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។ តំបន់ស្នូលព្រែកទាល់ គឺ ជាតំបន់រ៉ាមសារទីមួយ ដែលត្រូវបានដាក់ បញ្ចូលដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាល១៦ឆ្នាំចុងក្រោយនេះ។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា ក៏បានអោយដឹងដែរថា “ បន្ថែមលើតម្លៃផ្នែកជីវចម្រុះ តំបន់ស្នូលព្រែក ទាល់ក៏ជាតំបន់ដែលមានសារសំខាន់សម្រាប់សត្វស្លាបបានផ្តល់នូវសេវាអេកូឡូស៊ីជាច្រើនពិសេសគឺ ទិន្នផលត្រីដែលទ្រទ្រង់ដល់ជីវភាពរស់នៅ របស់សហគមន៍ភូមិបណ្តែតទឹក ហេតុដូចនេះយើងមានការរីករាយជា ខ្លាំងចំពោះលទ្ធផលដែលទទួលបានមកពីកិច្ចប្រឹងប្រែងក្នុងការដាក់បញ្ចូលតំបន់ស្នូលព្រែកទាល់នេះជាតំបន់រ៉ាមសារដែល នឹងអាចទាក់ទាញ សហគមន៍អន្តរជាតិឲ្យចាប់អារម្មណ៍បន្ថែមទៀតដល់តំបន់ដ៏អស្ចារ្យមួយនេះ”។
ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញារ៉ាមសារ ប្រទេសនីមួយៗ ត្រូវ ដាក់បញ្ចូលតំបន់ដីសើមយ៉ាងតិចមួយទៅក្នុងបញ្ចីនៃតំបន់ដីសើមដែលមានសារះសំខាន់ជាអន្តរជាតិ ដែលតំបន់ដីសើម ទាំងនោះ ត្រូវបានជ្រើស រើសដោយផ្អែកលើភាពសំខាន់ជាអន្តរជាតិនៃអេកូឡូស៊ី រុក្ខសាស្រ្ត សត្វសាស្រ្ត បឹងសាស្រ្ត ឬជលសាស្រ្ត។ នៅក្នុងពិភពលោកនា ពេល បច្ចុប្បន្នមានតំបន់រ៉ាមសារជាង២២៤០កន្លែង ដែលនេះគឺជាបណ្តាញគ្រប់ គ្រងតំបន់ដីសើមសំរាប់ការអភិរក្សដ៏ធំជាងគេបំផុត។
ដំណើរការសិក្សានិងការរៀបចំឯកសារ ដាក់តំបន់រ៉ាមសារព្រែកទាល់ បានគាំទ្រថវិការពី Darwin Initiative មូលនិធិខ្នាតតូច របស់ ក្រសួង បរិស្ថានជប៉ុន មូលនិធិអភិរក្សធម្មជាតិខេឌិនរិន មូលនិធិខ្នាតតូចរ៉ាមសារ និងអង្គការសមាគមអភិរក្សសត្វព្រៃ។
(ភ្នំពេញ)៖ ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាន នៅខេត្តចំនួន៦ ជុំវិញបឹងទន្លេសាបសរុបជាង ៤ ម៉ឺនហិកតា ត្រូវបានរាជរដ្ឋាភិបាលដកហូតត្រឡប់មកវិញ បន្ទាប់ពីចុះត្រួតពិនិត្យ និងអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រយៈពេលជិតបីសប្តាហ៍មកនេះ។ នេះបើតាមរបាយការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។
របាយការណ៍បានឲ្យដឹងថា ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេលជិត៣សប្តាហ៍មកនេះ មានប្រជាពលរដ្ឋចំនួន ៩៤៩៤គ្រួសារ នៅក្នុងខេត្តចំនួន៦ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ចំនួន ៤០,៤០៩.៨៨ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។
ប្រជាពលរដ្ឋខេត្តចំនួន ៦ដែលប្រគល់ដីដែលខ្លួនបានទន្ទ្រាននេះ រួមមាន៖
* ខេត្តកំពង់ឆ្នាំង៖ មានប្រជាពលរដ្ឋ ៦០៧៦គ្រួសារ ប្រគល់ដី ២៥,៥៨០.១៦ហិកតា
* ខេត្តពោធិ៍សាត់៖ មានប្រជាពលរដ្ឋ ៣៧គ្រួសារ ប្រគល់ដី ១០២.៤០ហិកតា
* ខេត្តបាត់ដំបង៖ មានប្រជាពលរដ្ឋ ៥០៩គ្រួសារ ប្រគល់ដី ៣០៧៤.៦០ហិកតា
* ខេត្តបន្ទាយមានជ័យ៖ មានប្រជាពលរដ្ឋ ៦៤៦គ្រួសារ ប្រគល់ដី ៣៨៤៤.៧០ហិកតា
* ខេត្តសៀមរាប៖ មានប្រជាពលរដ្ឋ ៩៩៩គ្រួសារ ប្រគល់ដី ២០៥១.៣៨ហិកតា
* ខេត្តកំពង់ធំ៖ មានប្រជាពលរដ្ឋ ៩៧៩គ្រួសារ ប្រគល់ដី ៥៧៥៦.៦៤ហិកតា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពិថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។
សម្តេចតេជោបានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រើប្រាស់កម្លាំងថ្មើរជើង ទាំងជើងទឹក និងឧទ្ធម្ភាគចក្រ ត្រួតពិនិត្យជាបន្ទាន់ដោយបារម្ភក្រែងទឹកស្រក អាចនឹងមានការដាំដុះនៅលើដីបឹងទន្លេសាបដែលមានការទន្ទ្រាននោះ។
សម្តេចបានស្នើដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។
មកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់ថ្នាក់មូលដ្ឋានពីរនាក់ត្រូវបានឃាត់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងនោះរួមមាន លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច៕
ឧក្រិដ្ឋជនទន្ទ្រានយកដីព្រៃលិចទឹក៥៤៧០ហិកតានៅបន្ទាយមានជ័យ ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នាពេលកន្លងមក ក៏មានរុករានទន្ទ្រាន រំលោភយកចាស់ អស់ទំហំ ៥.៤៧០ ហិកតា។ តែពេលក្រុមចម្រុះចុះត្រួតពិនិត្យកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១រកមិនឃើញមាន ឬមានព័ត៌មានពីបទល្មើសថ្មីឡើយ។ លោក ឡុញ វុទ្ធី នាយខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានប្រាប់រស្មីកម្ពុជា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ថាៈ រាជរដ្ឋាភិបាល កម្ពុជា ចេញអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ស្តីពីការកំណត់ដែនព្រៃលិចទឹក ចំនួន ៦៤៧.៤០៧ ហិកតា ស្ថិតនៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ) ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺសម្រាប់កំណត់ព្រំដែន តំបន់៣ បឹងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ រួមមាន នៅឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី ទៅទល់ព្រំប្រទល់ខេត្តបាត់ដំបង (ស្រុកឯកភ្នំ និងស្រុកថ្មគោល មិនជាប់នឹងផ្ទៃបឹងទន្លេសាបទេ)។
លោកបានបន្តថា ដើមឡើយ (កំណត់ប៉ាន់ស្មាន ដោយជលផល នៃក្រសួងកសិកម្ម) ព្រៃលិចទឹក តំបន់ទំនាបក្រោមនេះ ក្នុងខេត្តនេះ មានទំហំ ២២.៣៥៨ ហិកតា ដែលមាន បង្គោលចំនួន ៤៨ បង្គោលថ្នាក់ជាតិ ចំនួន ២៦បង្គោល ថ្នាក់ខេត្ត ២២ បង្គោល ។ ប៉ុន្តែ ក្រោយចេញអនុក្រឹត្យ ឆ្នាំ២០១១ នោះ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរជាតិ ទន្លេសាប) បានបញ្ជូនមន្ត្រីជំនាញ មកចុះវាសា់ស់វែង ចុចនិយាមការ និងកំណត់ទំហំ ហើយហៅថា តំបន់៣ នៃព្រៃលិចទឹក បឹងទន្លេសាប មានចំនួន ១២.២៩៧ ហិកតា ហើយឆ្នាំ ២០២១០-២០១១ ត្រូវបានបោះបង្គោល កំណត់ព្រំដីតំបន់ថ្នាក់ជាតិបាន១១បង្គោល និងថ្នាក់ខេត្តបាន១៥បង្គោល។
លោកបានបន្តថា ក្នុងទំហំនោះ ក៏ត្រូវបានគេលួច រុករានទន្ទ្រានរាន ហ៊ុមព័ទ្ធជាកម្មសិទ្ធិ យកដីព្រៃលិចទឹក តាំងពីមុនចេញ អនុក្រឹត្យមួយចំនួន និងក្រោយចេញអនុក្រឹត្យមួយចំនួន អស់ចំនួន ៥.៤៧០ ហិកតា ។ ក្នុងនោះស្ថិតក្នុងតំបន់ ៣ មានចំនួន ៥.៣៥០ ហិកតា និងក្នុងតំបន់២ ចំនួន ១២០ ហិកតា។ ក្នុងនោះ មួយចំនួនតូច ត្រូវរុករានទន្ទ្រាន បន្ថែមទៀត នៅចន្លោះឆ្នាំ២០១៥ ដល់២០២០ ហើយការបង្ក្រាប ២ ករណី នៅភូមិសាស្ត្រ ឃុំសំបួរ ស្រុកមង្គលបូរី ត្រូវបញ្ជូនទៅតុលាការ ត្រាក់ទ័រ ២ គ្រឿង ម៉ូតូ១គ្រឿង កាលពីឆ្នាំ២០២០ កន្លងមក៕
សព្វថ្ងៃប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥២ កន្លែង ដែលចែកជា៥ផ្នែកគឺ៖
១. ឧទ្យានជាតិ
ឧទ្យានជាតិនៅកម្ពុជាយើងមានចំនួន ១១ កន្លែងគឺ៖
- ក. ឧទ្យានជាតិ ព្រះកុសម (គិរីរម្យ) ស្ថិតនៅខេត្តកំពង់ស្ពឺ និងកោះកុង មានផ្ទៃដី ៣៥ ០០០ហិចតា
- ខ. ឧទ្យានជាតិ បុទុមសាគរ មានទីតាំងនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ១៧១ ២៥០ ហិចតា
- គ. ឧទ្យានជាតិ ព្រះមុនីវង្ស (បូកគោ) មានទីតាំងនៅខេត្តកំពត ដែលមានផ្ទៃដី ១៤០ ០០០ហិចតា
- ឃ. ឧទ្យានជាតិ កែប មានទីតាំងនៅខេត្តកែប ដែលមានផ្ទៃដី ៥០០០ ហិចតា
- ង. ឧទ្យានជាតិ ព្រះសីហនុរាម មានទីតាំងនៅខេត្តព្រះសីហនុ ដែលមានផ្ទៃដី១៥០ ០០០ ហិចតា
- ច. ឧទ្យានជាតិ ភ្នំគូលេន មានទីតាំងនៅខេត្តសៀមរាប មានផ្ទៃដី ៣៧ ៥០០ ហិចតា
- ឆ. ឧទ្យានជាតិ វីរៈជ័យ មានទីតាំងនៅខេត្តស្ទឹងត្រែង មានផ្ទៃដី ៣៣២ ៥០០ហិចតា
- ជ. ឧទ្យានជាតិ ជួរភ្នំក្រវាញស្ថិតនៅខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ មានផ្ទៃដី ៤០១ ៣១៣ ហិចតា
- ឈ. ឧទ្យានជាតិ អូរយ៉ាដាវ ស្ថិតនៅខេត្តរតនគិរី មានផ្ទៃដី ១០១ ៣៤៨ ហិចតា
- ញ. ឧទ្យានជាតិ រាជបណ្ឌិតសភាកម្ពុជា តោជោសែន ឫស្សីត្រឹប ស្ថិតនៅក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ដែលមានផ្ទៃដី ១១ ៤៣៥ ហិចតា
- ដ. ឧទ្យានជាតិ វ៉ឺនសៃ-សៀមប៉ាង ស្ថិតនៅខេត្តស្ទឹងត្រែង និងរតនគិរី មានផ្ទៃដី ៥៧ ៤៦៩ ហិចតា
ដែនជម្រកសត្វព្រៃកម្ពុជាមានចំនួន ២០ កន្លែងគឺ៖
- ក. ដែនជម្រកសត្វព្រៃ ភ្នំឱរាល់ ស្ថិតនៅជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មានផ្ទៃដី ២៥៣ ៧៥០ ហិចតា
- ខ. ដែនជម្រកសត្វព្រៃ ភ្នំសំកុស ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ៣៣៣ ៧៥០ ហិចតា
- គ. ដែនជម្រកសត្វព្រៃ ពាមក្រសោប ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ២៣ ៧៥០ ហិចតា
- ឃ. ដែនជម្រកសត្វព្រៃ រនាមដូនសំ១ (បាត់ដំបង និងបន្ទាយមានជ័យ ១៦ ៥៦៥ ហិចតា) រនាមដូនសំ២ (បាត់ដំបង ២១ ៣៣៥ ហិចតា) រនាមដូនសំ៣ (បាត់ដំបង ២ ១២១ ហិចតា)
- ង. ដែនជម្រកសត្វព្រៃ គូលេន-ព្រហ្មទេព ស្ថិតនៅខេត្តសៀមរាប និងព្រះវិហារ មានផ្ទៃដី ៤០២ ៥០០ ហិចតា
- ច. ដែនជម្រកសត្វព្រៃ បឹងពែ ស្ថិតនៅខេត្តកំពង់ធំ មានផ្ទៃដី ២៤២ ៥០០ ហិចតា
- ឆ. ដែនជម្រកសត្វព្រៃ លំផាត់ ស្ថិតនៅខេត្តរតនគិរី និងមណ្ឌលគិរី មានផ្ទៃដី ២៥០ ០០០ហិចតា
- ជ. ដែនជម្រកសត្វព្រៃ ភ្នំព្រេច ស្ថិតនៅខេត្តរតនគិរី និងមណ្ឌលគិរី មានផ្ទៃដី ២២២ ៥០០ ហិចតា
- ឈ. ដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ ស្ថិតនៅខេត្តមណ្ឌលគិរី មានផ្ទៃដី ៤៧ ៥០០ ហិចតា
- ញ. ដែនជម្រកសត្វព្រៃ ស្នួល ស្ថិតនៅខេត្តក្រចេះ មានផ្ទៃដី ៧៥ ០០០ ហិចតា
- ដ. ដែនជម្រកសត្វព្រៃ ឆែប ស្ថិតនៅខេត្តព្រះវិហារ និងស្ទឹងត្រែង មានផ្ទៃដី ១៩០ ០២៧ ហិចតា
- ឋ. ដែនជម្រកសត្វព្រៃ ស្រែពក ស្ថិតនៅខេត្តមណ្ឌលគិរី មានផ្ទៃដី ៣៧២ ៩៧១ ហិចតា
- ឌ. ដែនជម្រកសត្វព្រៃ តាតៃ ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ១៤៤ ២៧៥ ហិចតា
- ឍ. ដែនជម្រកសត្វព្រៃ កែវសីមា ស្ថិតនៅខេត្តមណ្ឌលគិរី និងក្រចេះ មានផ្ទៃដី ២៩២ ៦៩០ ហិចតា
- ណ. ដែនជម្រកសត្វព្រៃ សៀមប៉ាង ស្ថិតនៅខេត្តស្ទឹងត្រែង មានផ្ទៃដី ៦៦ ៩៣២ ហិចតា និងដែនជម្រកសត្វព្រៃ សៀមប៉ាងខាងលិច មានផ្ទៃដី ៦៥ ៣៨៩ ហិចតា
- ត. ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និងព្រះវិហារ ផ្ទៃដី ៤៣១ ៦៨៣ ហិចតា
- ថ. ដែនជម្រកសត្វព្រៃ ព្រះរការ ស្ថិតនៅខេត្តព្រះវិហារ មានផ្ទៃដី ៩០ ៣៦១ ហិចតា
- ក. ដែនជម្រកសត្វស្លាបទឹក ព្រែកទ័ល ស្ថិតនៅភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ និងភូមិថាង (ត្រង់ចំណុចឡូតិ៍នេសាទលេខ២) ក្នុងឃុំកោះជីរាំង ស្រុកឯកភ្នំ ជាប់ព្រំប្រទល់ស្រុកសង្កែ តាមបណ្តោយព្រែកដា និងព្រែកស្ពោត។ តំបន់នេះមានសត្វព្រៃរស់នៅផ្តុំគ្នា ដូចជា សត្វស្លាប៦៤ប្រភេទ ថនិកសត្វ១៤ប្រភេទ ល្មូន១៩ប្រភេទ។ តំបន់នេះមានផ្ទៃដី ២១ ៣៤២ ហិចតា
- ខ. ដែនជម្រកសត្វស្លាបទឹក បឹងឆ្មារ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ មានផ្ទៃដី ២៨ ០០០ ហិចតា
- ឃ. ដែនជម្រកសត្វស្លាបទឹកស្ទឹងត្រែង ស្ថិតនៅខេត្តស្ទឹងត្រឹង មានផ្ទៃដី ១៤ ៦០០ ហិចតា
- ង. ដែនជម្រកសត្វស្លាបទឹក កោះកាពិ និងប្រជុំកូនកោះ ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ១២ ០០០ហិចតា។
តំបន់ដែលមានការការពារទេសភាពនៅកម្ពុជាមាន ១២ កន្លែងគឺ៖
- ក. តំបន់ការពារទេសភាព អង្គរ ស្ថិតនៅខេត្តសៀមរាប មានផ្ទៃដី ១០ ៨០០ហិចតា
- ខ. តំបន់ការពារទេសភាព បន្ទាយឆ្មារ ស្ថិតនៅខេត្តបន្ទាយមានជ័យ មានផ្ទៃដី ៨១ ២០០ហិចតា
- គ. តំបន់ការពារទេសភាព ព្រះវិហារ ស្ថិតនៅខេត្តព្រះវិហារ មានផ្ទៃដី ៥០០០ ហិចតា
- ឃ. តំបន់ការពារទេសភាព អាងត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ផ្ទៃដី ១២ ៦៥០ ហិចតា។
- ង. តំបន់ការពារទេសភាព កោះកេរ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានផ្ទៃដី ៣ ៥០៨ ហិចតា
- ច. តំបន់ការពារទេសភាព បេងមាលា នៅឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ផ្ទៃដី ៣១៥ ហិចតា
- ឆ. តំបន់ការពារទេសភាព ប្រាសាទសំបូរព្រៃគុក នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ផ្ទៃដី២ ៩៨២ ហិចតា
- ជ. តំបន់ការពារទេសភាព ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅខេត្តបន្ទាយមានជ័យ មានផ្ទៃដី ៧៨០ ហិចតា
- ឈ. តំបន់ការពារទេសភាព បន្ទាយទ័ព ស្ថិតនៅខេត្តបន្ទាយមានជ័យ មានផ្ទៃដី ១០៨ ហិចតា
- ញ. តំបន់ការពារទេសភាព អន្លង់ព្រីង ស្ថិតនៅខេត្តកំពត មានផ្ទៃដី ២១៧ ហិចតា
- ដ. តំបន់ការពារទេសភាព ទំនាបខាងជើងទន្លេសាប នៅខេត្តកំពង់ធំ និងសៀមរាប ផ្ទៃដី ៣១ ១៥៩ ហិចតា
- ឋ. តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅខេត្តតាកែវ មានផ្ទៃដី ៨ ៣០៥ ហិចតា
តំបន់ដែលគេអាចប្រើប្រាស់បម្រើផលប្រយោជន៍ច្រើនយ៉ាងមាន ៥ កន្លែងគឺ៖
- ក. ដងពែង ស្ថិតនៅខេត្តកោះកុង មានផ្ទៃដី ២៧ ៧០០ហិចតា
- ខ. សំឡូត ស្ថិតនៅខេត្តបាត់ដំបង មានផ្ទៃដី ៦០ ០០០ហិចតា
- គ. ទន្លេសាប នៅចន្លោះខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ផ្ទៃដី ៣១៦ ២៥០ ហិចតា
- ឃ. ព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅខេត្តព្រះសីហនុ មានផ្ទៃដី ៥ ៥២០ ហិចតា
- ង. ពញាក្រែក ស្ថិតនៅខេត្តត្បូងឃ្មុំ មានផ្ទៃដី ១៩៩ ហិចតា៕
ព្រៃលិចទឹក អាជ្ញាធរទន្លេសាប Tonle Sap Authority
គម្របព្រៃលិចទឹកលាតសន្ធឹងនៅជុំវិញបឹងទន្លេសាបនៃខេត្តទាំង ៦ ដែលអមដោយផ្លូវជាតិលេខ ៥ និងលេខ ៦ បាននិងកំពុងតែដើរនាទីយ៉ាងសំខាន់សម្រាប់តំបន់វាលទំនាបដ៏ធំល្វឹងល្វើយប្រកបដោយសក្តានុពលធនធានចម្រុះរួមទាំងរក្សាការពារប្រព័ន្ធអេកូឡូសុី និងបង្កបានជាជម្រកពងកូននៃជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ជាធាតុចូលដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យអេកូទេសចរ ។ បច្ចុប្បន្នគម្របព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប ត្រូវបានទទួលរងនូវការគម្រាមកំហែងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែសកម្មភាពមនុស្ស និងមប្រែមប្រួលអាកាសធាតុ ជាពិសេសការរុករានទន្រ្ទានពង្រីកដីកសិកម្ម និងការធ្វើអាជីវកម្មហួសកម្រឹតដោយមិនបានគិតពីនិរន្តភាព/តុល្យភាពនៃការអភិវឌ្ឍ និងការអភិរក្ស ។
សកម្មភាពក្រុមការងារមន្រ្តីបច្ចេកទេសនាយកដ្ឋានធនធានធម្មជាតិ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប លោក ខូវ វេងសុង អនុប្រធានការិយាល័យ បន្តចុះអនុវត្តសកម្មភាពសិក្សាស្រាវជ្រាវ អំពីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ។ ការសិក្សា គឺដើម្បីធ្វើការផ្ទៀងផ្ទាត់ការកំណត់គម្របព្រៃលិចទឹក តាមប្រភេទព្រៃនីមួយៗ ជាមួយរូបភាពផែនទីផ្កាយរណប ដើម្បីកំណត់ពីទំហំផ្ទៃដីព្រៃ ប្រភេទព្រៃ ទីតាំងភ្លើងឆេះ ទីតាំងទន្ទ្រាន និងទីតាំងជាក់ស្តែងតាមតំបន់នីមួយៗ រួមជាមួយអត្ថប្រយោជន៍ព្រៃលិចទឹកនៅក្នុងប្រព័ន្ធអេកូឡូសុី បរិស្ថាន នៃបឹងទន្លេសាប និងអត្ថប្រយោជន៍ផ្សេងៗចំពោះជីវចម្រុះ និងប្រជាជន ។