- ផ្ទៃក្រឡា
- ផ្លូវក្រវាត់ព្រំដែន
- បោះបង្គោលព្រំដែន
- តំបន់ជំលោះព្រំដែន
- ភូមិ-វៀតណាម
- ដែនទឹក-ឆ្នេរ-និងកោះ
- ធាតុអាកាស
- ផែនទី
- អំពីជនជាតិ
- អាកាសធាតុ
- បឹងទន្លេសាប
- ទន្លេមេគង្គ
- ដំណាំស្រូវ
- ផែរាម
- ទឹកជំនន់
- ឈូងសមុទ្រថៃ
- ប្រទេសអាស៊ាន ១១
- ច្រកទ្វារព្រំដែន កម្ពុជា
- ចម្ងាយផ្លូវថ្នល់
- ខេត្តក្រុង Youtube
- ព្រែកជីក ហ្វូណន
- ព្រែកជីកក្រា តារាសាគរ រាម
- កោះត្រល់
- តំបន់មុំ ៣ CLV
Friday, June 30, 2017
Monday, June 5, 2017
បន្ទប់ស្ថានការណ៍
បន្ទប់ស្ថានការណ៍
http://sr.cambodianvotervoice.org ដើម្បីពង្រីកឨកាសដល់បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលធ្វើជា ... តាមរយ:លទ្ធភាពដែល ..
http://sr.cambodianvotervoice.org ដើម្បីពង្រីកឨកាសដល់បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលធ្វើជា ... តាមរយ:លទ្ធភាពដែល ..
Jun 28, 2017 នៅថ្ងៃពុធនេះ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ឲ្យលោក ស ខេង ពិនិត្យផ្លូវច្បាប់ដើម្បីចាត់វិធានការលើបន្ទប់ស្ថានការណ៍បោះឆ្នោតដែលជាបណ្តុំអង្គការសង្គមស៊ីវិល។ លោក ហ៊ុន សែន ចោទថាបន្ទប់ស្ថានការណ៍ជាមូលដ្ឋានបញ្ជាឲ្យមាន «បដិវត្តន៍ព័ណ៌»។ បន្ទប់ស្ថានការណ៍ត្រូវបានក្រុមអង្គការសង្គមស៊ីវិលជិត ៤០ស្ថាប័ន សហការគ្នាបង្កើតឡើងដោយធ្វើការរួមគ្នាក្នុងការតាមដានដំណើការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤មិថុនា។
ក្រុមអង្គការដែលសហការគ្នាតាមដានដំណើរការបោះឆ្នោតបានបញ្ជាក់ថា គោលបំណងពួកគេគឺចង់ស្វែងរកពិតនៃលទ្ធផលបោះឆ្នោត ក្នុងតួនាទីជាស្ថាប័នឯករាជ្យមួយដើម្បីកុំឲ្យគណបក្ស ប្រកាសលទ្ធផលបោះឆ្នោតតែរៀងៗខ្លួនដោយគ្មានតួលេខណាមកផ្ទៀងផ្ទាត់គ្នា។
បេសកម្មរបស់បន្ទប់ស្ថានការណ៍ត្រូវបានស្វាគមន៍ដោយអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយថានេះជាការរួមចំណែកជំរុញឲ្យការបោះឆ្នោតប្រព្រឹត្តិទៅមានតម្លាភាព ដែលអាចឲ្យគ្រប់ភាគីគណបក្សទទួលយកបាន។
បន្ទប់ស្ថានការណ៍បានជ្រើសរើសភ្នាក់សង្កេតការណ៍បោះឆ្នោតប្រហែល មួយម៉ឺននាក់ ដាក់ឲ្យឈរជើងនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស។ មុនចុះសង្កេតការណ៍ ភ្នាក់ងារទាំងនោះត្រូវបានទទួលបានការបណ្តុះបណ្តាលពីរបៀបធ្វើការងាររបស់ពួកគេប្រកបដោយវិជ្ជាជីវៈ។
អ្នកសង្កេតការណ៍ទាំងនោះ មានភារកិច្ច ឃ្លាំមើលពីដំណើរការបោះឆ្នោតតាំងពីពេលចាប់ផ្តើមរហូតដល់ពេលរាប់សន្លឹកឆ្នោត។ ពួកគេក៏ត្រូវរាយការណ៍ពីបញ្ហាមិនប្រក្រតីដែលកើតមានឡើង និងរាយការណ៍អំពីចំនួនសន្លឹកឆ្នោតដែលបានរាប់នោះ មកកាន់បន្ទប់ស្ថានការណ៍នៅថ្ងៃបោះឆ្នោត។
ការធ្វើដូចនេះអាចនិយាយបានថា ជាលើកទី១ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាច្រើនអាណត្តិមកនេះ។ ប៉ុន្តែក្រុមអង្គការទាំងនោះ បានបញ្ជាក់ថា ការដែលធ្វើដូចនេះ ដោយសារតែពួកគេចង់ឲ្យមានតួលេខសន្លឹកឆ្នោតមួយដែលអព្យាក្រិត ដោយមិនសំអាងតែលើតួរលេខរបស់គណបក្សនីមួយៗ ដែលបានប្រកាសមុន គជប ចេញលទ្ធផល។
មែនទែនទៅ លទ្ធផលបោះឆ្នោតបឋមដែលបន្ទប់ស្ថានការណ៍ទទួលបាន គឺមិនខុសគ្នាច្រើនជាមួយនឹងលទ្ធផលបោះឆ្នោតដែលគណបក្សនយោបាយនីមួយៗ ប្រកាសប៉ុន្មាននោះទេ៕
បន្ទប់ស្ថានការណ៍៖ ចំណាត់ការផ្លូវច្បាប់ចំពោះខ្លួន គឺជ្រុលពេក និងជាការយល់ច្រឡំ!ថ្ងៃនេះ លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ ចំពោះ«បន្ទប់ស្ថានការណ៍» ឃ្លាំមើលការបោះឆ្នោត។ លោកនាយករដ្ឋមន្ត្រី សង្ស័យថា«បន្ទប់ស្ថានការណ៍» គ្មានភាពស្របច្បាប់ និងអាចជាមូលដ្ឋាននៃគោលការណ៍បដិវត្តន៍ពណ៌ (?) ផ្ទុយទៅវិញ សមាជិកបន្ទប់ស្ថានការណ៍ និងអ្នកវិភាគ គិតថា ការបញ្ជាឲ្យធ្វើចំណាត់ការនេះ គឺជាយល់ច្រឡំ។លោក ហ៊ុន សែន ក្នុងនាមជាប្រធានបក្សកាន់អំណាច បានប្រើប្រាស់វេទិកាខួបកំណើតទី៦៦ឆ្នាំ របស់បក្ស ទៅវាយប្រហារដោយសម្តីធ្ងន់ៗ ចំពោះអ្នកដែលរិះគន់ដំណើរការបោះឆ្នោត និយាយដោយចំពោះ គឺបក្សប្រឆាំងនិងបន្ទប់ស្ថានការណ៍ ដែលឃ្លាំមើលការបោះឆ្នោត។
លោក ហ៊ុន សែន យល់ឃើញថា បន្ទប់ស្ថានការណ៍ឃ្លាំមើលការបោះឆ្នោត គឺជាដៃជើងរបស់បក្សប្រឆាំង ដែលក្រុមទាំងពីរនេះ បានចេញសេចក្តីថ្លែងការណ៍ ក្នុងន័យស្រដៀងគ្នា ដោយចាត់ទុកថា ដំណើរការបោះឆ្នោតឃុំសង្កាត់កន្លងទៅ គ្មានសេរីភាពពេញលេញ និងមិនយុត្តិធម៌នោះឡើយ។ សម្តីដូច្នេះ ចំពោះប្រមុខរដ្ឋាភិបាល បន្ទប់ស្ថានការណ៍ គឺជាអ្នកខោកក្បាលទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ភ្លាមៗ ក្នុងសម្តីម៉ឺងម៉ាត លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យក្រសួងមហាផ្ទៃ ចាត់ការជាប្រញាប់ ចំពោះក្រុមការងារបន្ទប់ស្ថានការណ៍ ព្រោះបើតាមការយល់ឃើញរបស់លោក ហ៊ុន សែន, ក្រុមនេះ ទំនងជាមូលដ្ឋាននៃគោលការណ៍បដិវត្តន៍ពណ៌? ហើយនិងធ្វើអ្វីៗ ក្រោមលេសតាមពិនិត្យមើលការបោះឆ្នោត។
ផ្ទុយពីនេះ សមាជិកបន្ទប់ស្ថានការណ៍ ប្រាប់អ្នកកាសែតក្នុងស្រុកថា ការលើកឡើងរបស់ លោក ហ៊ុន សែន គឺជាការយល់ច្រឡំ។ លោក សំ គន្ធាមី និយាយទៀតថា បន្ទប់ស្ថានការណ៍ ជាបណ្តុំអង្គការសមាគមដែលស្របច្បាប់ បង្កើតឡើងសម្រាប់ដើម្បីឃ្លាំមើលដំណើរបោះឆ្នោតរយៈពេលខ្លីតែប៉ុណ្ណោះ។ លើសពីនេះ បន្ទប់ស្ថានការណ៍ មិនមែនជាមូលដ្ឋានគាំទ្រឲ្យមានបដិវត្តន៍ពណ៌ដូចលោក ហ៊ុន សែន យល់ឃើញនោះឡើយ។ នេះបើតាមការអះអាងរបស់ លោក សំ គន្ធាមី ដែលប្រាប់អ្នកកាសែតក្នុងស្រុក។
ស្របគ្នានេះដែរ សមាជិកមួយរូបទៀត គឺលោក មឿន តុលា គិតថា បញ្ជាឲ្យចាត់ការរបស់ប្រមុខរដ្ឋាភិបាល ដោយសារក្រុមបន្ទប់ស្ថានការណ៍នេះ មានប្រឡាក់ប្រលូកជាមួយបដិវត្តន៍ពណ៌ គឺវាជ្រុលពេកហើយ។ ទោះយ៉ាងណាក៏ដោយ នាយកប្រតិបត្តិអង្គការសង់ត្រាល់ រូបនេះ គឺនៅតែឲ្យតម្លៃទៅលើការខំប្រឹងប្រែងរបស់គ.ជ.ប. ក៏ប៉ុន្តែលោកថា មតិយោបល់ទាំងឡាយរបស់បន្ទប់ស្ថានការណ៍ គឺដើម្បីឲ្យការបោះឆ្នោតទៅថ្ងៃខាងមុខមានភាពល្អប្រសើរតែប៉ុណ្ណោះ។
ចំពោះលោក មឿន តុលា, ការសង្កេតការណ៍របស់បន្ទប់ស្ថានការណ៍ កន្លងមក គឺសមស្របតាមការលើកទឹកចិត្តរបស់គ.ជ.ប. ដែលជំរុញឲ្យមានការចូលរួមតាមដាន និងសង្កេតការណ៍បោះឆ្នោត ហើយសេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍ នោះ គឺជាលទ្ធផលនៃការសង្កេត ដែលចង់ឲ្យគ.ជ.ប. កែលម្អថែមទៀត។
ចំណែក លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ប្រាប់វិទ្យុបារាំងថា សកម្មភាពរបស់បន្ទប់ស្ថានការណ៍ នាពេលកន្លងមក គឺជាកញ្ចក់ឆ្លុះ ហើយជាការចូលរួមចំណែកធ្វើឲ្យការបោះឆ្នោត កាន់តែប្រសើរ។ ចំពោះនយោបាយវិទូរូបនេះ រដ្ឋាភិបាលគួរតែលើកទឹកចិត្តឲ្យអង្គការសង្គមស៊ីវិល ផ្តល់គំនិតយោបល់ កែលម្អដូច្នេះ ប៉ុន្តែ មិនគួរចេញបញ្ជាឲ្យធ្វើចំណាត់ការផ្លូវច្បាប់ចំពោះក្រុមនេះ នោះឡើយ៕
2017-06-30 03:40pm (ភ្នំពេញ)៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានចោទសំណួរជាថ្មីម្តងទៀតនៅថ្ងៃខួបទី ៦៦ កំណើតបក្សប្រជាជនកម្ពុជា ជុំវិញភាពស្របច្បាប់នៃ វត្តមានរបស់បន្ទប់ស្ថានការណ៍ ដែលបង្កើតឡើងដោយបណ្តុំអង្គការសមាគម ដែលមាននិន្នាការទៅរកបក្សប្រឆាំង មានតួនាទីតាមដានលើការបោះឆ្នោត ហើយសម្តេចនាយករដ្ឋមន្ត្រី បានដាក់បញ្ជាឱ្យក្រសួងមហាផ្ទៃ ពិនិត្យលើបន្ទប់ស្ថានការណ៍នេះក្រោយការ ចេញសេចក្តីថ្លែងការណ៍ ដែលប្រមុខ រដ្ឋាភិបាលបានចាត់ទុកថា ធ្វើឱ្យអព្ទអួរស្ថានការណ៍នយោបាយ និងប៉ះពាល់ដល់ការវាយតម្លៃលើការបោះឆ្នោត ហើយសង្ស័យថានឹងអាចជាទីតាំងនៃ ការបញ្ជាបដិវត្តន៍ពណ៌។
រហូតមកទល់ពេលនេះ មេដឹកនាំអង្គការសមាគមមួយចំនួនបាន និងកំពុងមានវត្តមាននៅក្រៅប្រទេស ខណៈមេដឹកនាំខ្លះទៀតបានបិទទូរស័ព្ទមិនឆ្លើយឆ្លងព័ត៌មាន ជាមួយអ្នកកាសែតប្រកបដោយសេចក្តីក្លាហាន មុនគេដឹងល្បិចខ្លួនទៀត។
លោក សំ គន្ធាម៉ី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (Nicfec) បានថ្លែងប្រាប់អង្គភាព ព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមនៅវេលាម៉ោង១៥៖០៥នាទី រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ មានមេដឹកនាំអង្គការសង្គមស៊ីវិល ដែលជាសមាជិកនៃបន្ទប់ស្ថានការណ៍ចំនួន៣រូប បានចាកចេញទៅក្រៅប្រទេសតាំងពីថ្ងៃជាង ២០ មកម៉្លេះ ហើយពួកគាត់ទៅក្នុងនាមការងារឯកជនរបស់ពួកគាត់ មិនពាក់ព័ន្ធអ្វីនោះទេ។ អ្នកទាំង៣ នោះគឺលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel) លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស។
លោក សំ គន្ធាមី បានបញ្ជាក់ថា រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថាអ្នកទាំងនេះនឹងវិលត្រឡប់មកវិញនៅពេលណាទេ ប៉ុន្តែគាត់សង្ឃឹមថាពួកគាត់នឹង វិលត្រឡប់មកវិញឆាប់ៗនេះ។
ការស្ថិតនៅក្រៅប្រទេសនៃសមាជិកសំខាន់ៗរបស់ «បន្ទប់ស្ថានការណ៍» នៅពេលនេះ ស្របពេលដែលការស៊ើបអង្កេតមួយបាន និងកំពុងធ្វើឡើងដោយ ក្រសួងមហាផ្ទៃ លើភាពស្របច្បាប់់ របស់បន្ទប់ស្ថានការណ៍នៃការបោះឆ្នោត។ បន្ទប់ស្ថានការណ៍ និងគណបក្សប្រឆាំងត្រូវបានគេ សង្កេតឃើញថា បានធ្វើសកម្មភាពស្របគ្នា ខ្លឹមសារដែលមាននៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកទាំងពីរ បានវាយតម្លៃបែបអវិជ្ជមានខ្លាំងលើការ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងទៅ ខណៈអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានវាយតម្លៃថាមានភាពល្អប្រសើរ សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយអាចទទួលយកបាន។
អ្នកវិភាគចៅចាក់ស្មុក បានលើកឡើងថា បន្ទប់ស្ថានការណ៍ដែលដំបូងឡើយបានសរសើរថា ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនល្អ ទោះបីជាមានភាពមិនប្រក្រតី មួយចំនួនតូច។ ប៉ុន្តែក្រោយពីលទ្ធផល បង្ហាញថាគណបក្សសង្គ្រោះជាតិ ចាញ់ការបោះឆ្នោត ហើយមហិច្ឆតាចង់គ្រប់គ្រងព្រឹទ្ធសភា និងឡើងកាន់តំណែង ជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រខ្មែរ ព្រះរាជអវត្តមានពីមាតុប្រទេសត្រូវបានរលាយទាំងស្រុង បន្ទប់ស្ថានការណ៍បានប្តូរការវាយតម្លៃរបស់ខ្លួនមកជាមិនល្អ ពោរពេញដោយភាពមិនប្រក្រតី និងមានការកម្រិតសេរីភាព និងគ្មានយុត្តិធម៌ទៅវិញ។
បន្ថែមលើនេះខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍នៅថ្ងៃទី២៤ ខែមេសា និងរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥ ខែមិថុនា ស្ទើរតែដូចគ្នា បេះបិទដែលនេះបង្ហាញថា ទាំងបន្ទប់ស្ថានការណ៍ និងបក្សប្រឆាំងមានគោលដៅរួមមួយគឺធ្វើឱ្យស្ថានការណ៍នយោបាយនៅកម្ពុជាអព្ទអួរ និងធ្វើឱ្យអ្នកឈ្នះការ បោះឆ្នោត មិនស្រស់ស្រាយក្នុងចិត្ត។ ប៉ុន្តែច្បាស់ណាស់ថា ពួកគេនឹងប្រកាសថា ការបោះឆ្នោតសេរីយុត្តិធម៌ និងត្រឹមត្រូវ ប្រសិនបើពួកគេឈ្នះការបោះឆ្នោត។ ការឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតពេលនេះ មិនមែនជាលើកទី១ឡើយ ហើយចរិតពិតនៃការឡាំប៉ារបស់បក្សប្រឆាំង នឹងប្រថាប់ត្រា ដោយសង្គមស៊ីវិល ដែលយកលុយជំនួយបរទេសមកធ្វើការងារដើម្បីបុព្វហេតុបក្សប្រឆាំង គឺគ្រាន់តែបិទបាំងភាពបរាជ័យ និងភាពកម្សោយរបស់ខ្លួនប៉ុណ្ណោះ និងដើម្បីលួងលោម អ្នកគាំទ្ររបស់ខ្លួនថាបរាជ័យរបស់ខ្លួនមិនមែនមកពីខ្លួនអន់ទេ គឺដោយសារតែអ្នកដទៃ និងម្យ៉ាងទៀតដើម្បីទុកផ្លូវរកស៊ី ជាមួយអ្នកនៅក្រៅប្រទេសដើម្បី រៃអង្គាសប្រាក់បន្ថែមទៀត។
អ្នកវិភាគចៅចាក់ស្មុក បានបន្តទៀតថា គេនៅចាំបានថា បន្ទប់ស្ថានការណ៍នេះធ្លាប់បានកកូរកកាយយ៉ាងខ្លាំងលើការបោះឆ្នោត ជាតិឆ្នាំ២០១៣ ដើម្បីជួយប្រថាប់ត្រាបក្សប្រឆាំងក្នុងការធ្វើបាតុកម្ម ដោយបរិហារថាទឹកខ្មៅជ្រលក់ អាចត្រូបានលុបជ្រះ បង្កចលាចលនៅមុនប៉ុន្មានថ្ងៃដល់ការបោះឆ្នោត ហើយបានក្រឡុកស្ថានការណ៍ក្រោយការបោះឆ្នោត និងបានសហការជាមួយបក្សប្រឆាំងដើម្បីបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិជាតិ និងអន្តរជាតិលើកម្ពុជា។ បើសង្គមស៊ីវិលពិតជាចង់ជួយសង្គមជាតិពិតប្រាកដមែន គួរអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងកុំបម្រើមហិច្ឆតានយោបាយបរទេស។ ពួកគេមិនត្រូវលាក់របៀបវារៈនយោបាយទុច្ចរិតអសិរពិសនៅពីក្រោយ សកម្មភាព អង្គការសមាគមរបស់ខ្លួនឡើយ។ បើខ្លួនមិនប្រព្រឹត្តប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ និងបង្កប់ដោយភាពអសិរពិសនៅពីក្រោយ គួរកុំខ្លាចនឹង ប្រឈមការពិត។ ការពិតដែលមន្ត្រីជំនាញក្រសួងមហាផ្ទៃកំពុងធ្វើការស៊ើបអង្កេត៕
២០១៧ កោះសន្តិភាព រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានអះអាងថា ក្រសួងនឹងចេញលិខិតតបទៅកាន់អង្គការសង្គមស៊ីវិល ដែលចង់ស្នើបង្កើតបន្ទប់ស្ថានការណ៍សម្រាប់តាមដានការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះជាផ្លូវការ ដោយនឹងមិនអនុញ្ញាតមានបន្ទប់ស្ថានការណ៍ឡើយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យកោះសន្តិភាពដឹងតាមទូរស័ព្ទថា ក្រសួងបានទទួលលិខិតរបស់សង្គមស៊ីវិលដែលស្នើបង្កើតឲ្យបន្ទប់ស្ថានការណ៍ ហើយក្រសួងនិងធ្វើលិខិតជាផ្លូវការតបវិញភាគច្រើនមិនអនុញ្ញាតឲ្យមានបន្ទប់ស្ថានការណ៍ទេ។
លោកបញ្ជាក់ថា «ចាំមើលលិខិតចេញជាផ្លូវការសិន ប៉ុន្តែតាមពូយល់មិនយល់ស្របតាមសំណើរសុំចង់បង្កើតបន្ទប់ស្ថានការណ៍សម្រាប់តាមដានស្ថានការណ៍បោះឆ្នោតខាងមុននេះច្រើនជាង»។
លោក ខៀវ សុភ័គ បានរៀបរាប់ថា មូលហេតុដែលមិនឲ្យមានបន្ទប់ស្ថានការណ៍នោះដោយសារតែនៅក្នុងប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតច្រើលើសមកហើយដោយគ្មានផលលំបាកអ្វីនោះទេ។ ចំណែកបន្ទប់ស្ថានការណ៍ (បណ្តុំអង្គការ)ទើបតែបង្កើតតែប៉ុណ្ណោះ៕
18 August 2017 តំណាងសិទ្ធិមនុស្ស UN សួរ គជប រឿងបន្ទប់ស្ថានការណ៍ និងឱកាសបោះឆ្នោតខ្មែរចំណាកស្រុក ភ្នំពេញ: អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានជួបប្រជុំកាលពីម្សិលមិញជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិភាក្សាលើបញ្ហាចម្រូងចម្រាសអំពីបន្ទប់ស្ថានការណ៍នៃក្រុមឃ្លាំមើលការបោះឆ្នោតអង្គការក្រៅរដ្ឋាភិបាល និងឱកាសបានបោះឆ្នោតរបស់ពលករខ្មែរចំណាកស្រុក។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំនេះដោយអះអាងចំពោះលោកស្រី ស្មីត ថាបន្ទប់ស្ថានការណ៍មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃត្រឹមត្រូវទេដោយបានដាក់ពង្រាយអ្នកសង្កេតការណ៍ក្នុងអំឡុងពេលបោះឆ្នោត ហើយផ្អែកលើសកម្មភាពស្របច្បាប់របស់អង្គការក្រៅរដ្ឋាភិបាលនីមួយៗ។
បន្ទប់ស្ថានការណ៍គឺជាបណ្ដុំនៃអង្គការក្រៅរដ្ឋាភិបាលប្រមាណជាង ៣០ អង្គការធ្វើសកម្មភាពទាក់ទងនឹងភាពមិនប្រក្រតីមុន និងក្រោយបោះឆ្នោតដែលរដ្ឋាភិបាលបានរិះគន់ថាមាននិន្នាការគាំទ្រគណបក្សប្រឆាំងហើយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទាមទារឲ្យមានការត្រួតពិនិត្យពីសកម្មភាពស្របច្បាប់របស់ក្រុមនេះ។
លោក ហង្ស ពុទ្ធា ថ្លែងថា៖ «ការធ្វើសកម្មភាពរបស់បន្ទប់ស្ថានការណ៍កន្លងមកមិនបានសុំច្បាប់ ឬចុះបញ្ជីនៅក្រសួងមហាផ្ទៃទេ។ ដូច្នេះបើចង់ធ្វើសកម្មភាពបន្តទៀតនៅឆ្នាំ ២០១៨ ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃដើម្បីបានសិទ្ធិពេញលេញ»។
លោកស្រី ស្មីត ក៏បានសួរទៅ គជប ផងដែរអំពីឱកាសរបស់ពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដែលបាត់សិទ្ធិក្នុងការចូលរួមបោះឆ្នោត។ តែ គជប នៅតែបន្តអះអាងថាពួកគាត់អាចអញ្ជើញមកចុះឈ្មោះបោះឆ្នោតនៅកម្ពុជាព្រោះច្បាប់មិនតម្រូវឲ្យ គ.ជ.ប ធ្វើការិយាល័យនៅជាយដែន ឬនៅស្ថានទូតនោះទេ។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស និងជាសមាជិកបន្ទប់ស្ថានការណ៍មួយរូបបានឲ្យដឹងកាលពីម្សិលមិញថាលោកសោកស្ដាយចំពោះការលើកឡើងរបស់ គ.ជ.ប ព្រោះបន្ទប់ស្ថានការណ៍គ្រាន់តែជាគម្រោងខ្លីមួយដើម្បីសង្កេតការណ៍ក្នុងអំឡុងពេលបោះឆ្នោតតែប៉ុណ្ណោះ៕
Aug 22, 2017 — លោក សុខ ឥសាន៖ បន្ទប់ស្ថានការណ៍ គឺជាអង្គកាចាត់តាំង មួយចំឡែក ចង់ធ្វើសកម្មភាព មិនទទួលខុសត្រូវ ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានចាត់ទុករបស់ដែលហៅថាបន្ទប់ស្ថានការណ៍នោះ គឺជាអង្គការចាត់តាំងមួយចំឡែកចង់ធ្វើសកម្មភាព ហើយមិនទទួលខុសត្រូវ ដោយសារគ្មាន ការចុះបញ្ជី ការតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “បេីចង់ធ្វេីសកម្មភាពស្របច្បាប់ ហេតុម៉្តេចមិនរំលាយចោលបណ្តាអង្គការទាំងប៉ុន្មាននោះទៅ ទុកធ្វេីអីបេីមិនប្រេីដដែលនោះ។ បេីរក្សាទុកបណ្តាអង្គការ ហេីយមិនប្រេី បែរជាមកប្រេីរបស់ហៅថាបន្ទប់ស្ថានការណ៏ទៅវិញ តេីមានន័យយ៉ាងម៉េច” ។
ឯកឧត្តម សុខ ឥសាន ក៏បានធ្វើការប្រៀបធៀបផងដែរថា តេីចង់យកគំរូតាម បន្ទប់ស្ថានការណ៍ នៅសេតវិមាន សម្រាប់តាមដានការតាមសម្លាប់ អូស្មាប៊ិន ឡាដិន ប្ញ ? ប្រទេសកម្ពុជា ជាប្រទេសមានឯករាជ្យ មាន អាធិបតេយ្យ និងបូរណភាពទឹកដី ជាប្រទេសនីតិរដ្ឋ មិនមែនប្រទេសអនាធិបតេយ្យ អាចឲ្យពួកសង្គមសុីវិលមួយចំនួនណានោះ មកធ្វេីព្យុះ ភ្លៀងផ្គរបានជាដាច់ខាត។
NGO របស់បន្ទប់ស្ថានការណ៍ប្រឈមការស៊ើបអង្កេត ដោយសារឃ្លាំមើលការបោះឆ្នោតអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា អង្គការឃ្លាំមើលការបោះឆ្នោតមួយក្រុមដែលហៅខ្លួនឯងថា “បន្ទប់ស្ថានការណ៍” (Situation Room) អាចនឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមឃ្លាំមើលការបោះឆ្នោតនៅពេលអនាគត ហើយការចុះបញ្ជីអង្គការសមាជិករបស់ខ្លួនអាចនឹងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ក្រុមនេះថាបំពានច្បាប់ ដោយឃុបឃិតជាមួយគណបក្សប្រឆាំង និងធ្វើជាមូលដ្ឋានសម្រាប់ “បដិវត្តន៍ពណ៌”។
បណ្តាសមាជិកនៃក្រុមនេះបាននិយាយការពារអព្យាក្រឹតភាពរបស់ខ្លួន ហើយលើកឡើងថា ក្រុមនេះមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាមលក្ខខណ្ឌតម្រូវសម្រាប់អង្គការមិនមែនរដ្ឋាភិបាលនានាក្រោមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ LANGO នោះទេ ពីព្រោះវាគ្រាន់តែជាការជួបជុំគ្នាបណ្ដោះអាសន្នរបស់អង្គការមិនមែនរដ្ឋាភិបាលដែលមានទស្សនៈដូចគ្នាប៉ុណ្ណោះ ពោលគឺមិនមែនជាអង្គការដែលមានរចនាសម្ព័ន្ធពេញលេញឡើយ។
ថ្លែងក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍៦៦ឆ្នាំនៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាធ្វើឡើងនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យមើលផ្លូវច្បាប់របស់បន្ទប់ស្ថានការណ៍ក្រោមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីក្រុមដែលមានអង្គការមិនមែនរដ្ឋាភិបាលចំនួន៤០ចូលរួមនេះបានរិះគន់ជុំវិញភាពត្រឹមត្រូវយុត្តិធម៌នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា។
លោក ហ៊ុន សែន បានចោទសួរថា “បញ្ហាមួយចំនួនដែលត្រូវតែដោះស្រាយនៅពេលខាងមុខនេះគឺ តើអ្វីទៅដែលហៅថាបន្ទប់ស្ថានការណ៍? ដែលក្នុងប៉ុន្មានថ្ងៃនេះបានធ្វើឲ្យអ័ព្ទអួរយ៉ាងខ្លាំងជាមួយនឹងលទ្ធផលនៃការបោះឆ្នោត។ បន្ទប់ស្ថានការណ៍បានចុះឈ្មោះនៅក្រសួងមហាផ្ទៃឬទេ?”។
លោកបានចោទសួរអំពីទីស្នាក់ការសង្កេតការណ៍បោះឆ្នោតរបស់ក្រុមនេះថា “តើពួកគេមានសិទ្ធិបង្កើតនូវទីតាំងបែបនេះ ឬក៏ទីតាំងបែបនេះជាមូលដ្ឋានបញ្ជានៃគោលការណ៍បដិវត្តន៍ពណ៌?”។
លោកអះអាងថា ការរិះគន់របស់ក្រុមនេះជុំវិញការបោះឆ្នោត ជាពិសេសចំពោះសកម្មភាពយុទ្ធនាការឃោសនាមុនការបោះឆ្នោត បានបន្ទរតាមក្តីបារម្ភរបស់គណបក្សសង្គ្រោះជាតិ ហើយលើកឡើងថា ក្រុមនេះបានឃុបឃិតគ្នាជាមួយគណបក្សប្រឆាំង។
លោកចោទសួរទៀតថា “បើមិនស្របច្បាប់ អ្នកឯងធ្វើកន្លងទៅ ត្រូវទទួលទោសបែបណា?” ហើយលោកបានជំរុញឲ្យលោក ស ខេង ពិនិត្យមើលផ្លូវច្បាប់របស់ក្រុមនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រសួងបានចាត់ទុកសម្ព័ន្ធនេះថាជាអង្គមានមែនរដ្ឋាភិបាលដែលមិនបានចុះបញ្ជី ហើយពេលនេះកំពុងស៊ើបអង្កេតការចុះបញ្ជីរបស់អង្គការជាសមាជិក ហើយនឹងកោះហៅបុគ្គលមកសាកសួរម្នាក់ម្ដង។
សមាជិករបស់បន្ទប់ស្ថានការណ៍ដែលមានឈ្មោះក្នុងបញ្ជីនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីដើមខែនេះ សុទ្ធសឹងតែជាអង្គការសង្គមស៊ីវិលល្បីឈ្មោះបំផុតនៅក្នុងប្រទេសរួមមានអង្គការខុមហ្វ្រែល អង្គការនិកហ្វិច អង្គការសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសង់ត្រាល់ដែលជាអង្គការសិទ្ធិការងារ និងអង្គការដ៏ធំដែលមានឈ្មោះថា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ”សរសេរលិខិតរម្លាយសកម្មភាពហ្នឹងចោល ឬចូលរួមកឃ្លាំមើលការបោះឆ្នោតលើកក្រោយ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ក្រុមនេះមានទស្សនៈវិជ្ជមានភាគច្រើនចំពោះការបោះឆ្នោតនេះ ប៉ុន្តែបានលើកឡើងថា “បញ្ហាមួយចំនួន” បានកើតឡើងនៅមុនការបោះឆ្នោតដែលនាំឲ្យបរិយាកាសសម្រាប់ “ដំណើរការបោះឆ្នោតស្ថិតនៅក្នុងកម្រិតរឹតត្បិតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញនៅឡើយ”។ក្រុមនេះបានលើកឡើងថា ការគាបសង្កត់ខាងនយោបាយ ការគំរាមកំហែងប្រើអំពើហិង្សាពីសំណាក់ក្រុមមេដឹកនាំគណបក្សកាន់អំណាច តុលាការខ្វះឯករាជ្យ និងការផ្សព្វផ្សាយមិនស្មើភាពតាមប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។
លោក ខៀវ សុភ័គ ដែលបានគំរាមចាត់វិធានការគ្មានការបញ្ជាក់លើអង្គការសង្គមស៊ីវិលនៅមុនការបោះឆ្នោតបានច្រានចោលលទ្ធផលរកឃើញនេះ ហើយអះអាងថា វាបានបង្កឲ្យមាន “ចលាចលសង្គម”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញរួមគ្នាដោយខុមហ្វ្រែល និងនិកហ្វិច អង្គការទាំងពីរមិនបានលើកឡើងពីសុន្ទរកថារបស់លោក ហ៊ុន សែន នោះទេ ប៉ុន្តែបានចាត់ទុកបន្ទប់ស្ថានការណ៍ថា “វេទិកាអព្យាក្រឹត” ដែលរៀបចំឡើងដោយក្រុមពីរក្នុងបំណងផ្តល់អ្នកសង្កេតការណ៍បោះឆ្នោត និងវាយតម្លៃលទ្ធផលបោះឆ្នោត និងធ្វើកិច្ចការមួយចំនួនទៀត។
សេចក្តីថ្លែងការណ៍ដែលលើកឡើងថា ក្រុមនេះបានរំសាយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានចេញផ្សាយលទ្ធផលរកឃើញរបស់ខ្លួនជុំវិញលទ្ធផលបោះឆ្នោត។
ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតម្រូវឲ្យ “សមាគមក្នុងស្រុក” ទាំងអស់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ សមាគមក្នុងស្រុកសំដៅដល់ “អង្គការសមាជិកភាពដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា”។
លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៅអង្គការខុមហ្វ្រែលបានបញ្ជាក់តាមរយៈសារហ្វេសប៊ុកថា ក្រុមនេះមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃទេ ប៉ុន្តែមានប្រសាសន៍ថា ការផ្តល់អាណត្តិរយៈពេលខ្លីដល់ក្រុមនេះជាការមិនចាំបាច់ឡើយ។
លោកបានគូសបញ្ជាក់ថា ក្រុមនេះគ្មានរចនាសម្ព័ន្ធគ្រប់គ្រងនោះទេ វាគ្រាន់តែជាកន្លែងជួបជុំសម្រាប់អង្គការសង្គមស៊ីវិល “ដែលមានទស្សនៈដូចគ្នា” ប៉ុណ្ណោះ។
លោក សុក សំអឿន ដែលជាអ្នកជំនាញខាងច្បាប់បានមានប្រសាសន៍ថា បន្ទប់ស្ថានការណ៍មិនចាំបាច់ចុះបញ្ជីទេ ប្រសិនបើវាគ្រាន់តែជាកន្លែងជួបជុំគ្នាសម្រាប់បណ្តាអង្គការជាសមាជិក។ ប៉ុន្តែប្រសិនបើក្រុមនេះចង់រៀបចំជារចនាសម្ព័ន្ធមួយដែលមានឈ្មោះថ្មី ហើយចេញសេចក្តីថ្លែងការណ៍ ខ្លួនគួរតែចុះបញ្ជី។ លោកលើកឡើងបន្ថែមទៀតថា នៅក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចែងថា “បើយើងចង់បង្កើតសម្ព័ន្ធមួយ យើងត្រូវតែចុះបញ្ជី”។
ទោះជាយ៉ាងណា លោក យឿង សុធារ៉ា បានជំទាស់នឹងការលើកឡើងនេះ។ លោកបានសរសេរថា “វាជាបន្ទប់ ឬជាកន្លែងសម្រាប់ប្រមូលផ្តុំគំនិត និងទស្សនៈរបស់អង្គការសង្គមស៊ីវិលដើម្បីពិភាក្សាដេញដោលលើបញ្ហាបោះឆ្នោត។ វាជាទស្សនៈរួមដែលយើងគួរតែដាក់បញ្ចូលគ្នាសម្រាប់សេចក្តីថ្លែងការណ៍មួយ”។
ព្រះអង្គម្ចាស់ ធម្មិកោ ដែលជាសមាជិកនៃគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិអស់សំណើច នៅពេលសាកសួរថាតើគណបក្សទ្រង់ពិតជាបានឃុបឃិតជាមួយវេទិកានេះមែនឬយ៉ាងណា ហើយទ្រង់បានបដិសេធថាគ្មានការសហការគ្នាជាសម្ងាត់ណាមួយឡើយ។
Subscribe to:
Posts (Atom)