ស្ពានកំពង់ក្ដី
ខេត្តកំពង់ធំ : មានរមណីដ្ឋាន ៤កន្លែងគឺ
- ១. រមណីយដ្ឋានគុហ៍មតរ មានចម្ងាយ ៩៦ គ.ម ពីភ្នំពេញស្ថិត ភូមិ ត្រដក់ ឃុំ ពង្រ ស្រុក បារាយ៍
- ២.រមណីយដ្ឋាន ក្រុមប្រាសាទសម្បូរព្រៃគុហ៍ មានចម្ងាយ ៣៧ គ.ម ពីទីរួមខេត្ត ជាប្រភេទរមនីយដ្ឋាន វប្បធម៌ ស្ថិតនៅភូមិសម្បូរ ស្រុក ប្រាសាទសម្បូរ ។
- ៣.រមណីយដ្ឋានភ្នំសន្ទុក មានចម្ងាយ ១៧ គ.ម ពីទីរួមខេត្ត ជាប្រភេទ រមណីដ្ឋានវប្បធម៌ និងធម្មជាតិ ស្ថិតនៅភូមិកោះ ឃុំ កោះ ស្រុក សន្ទុក ខេត្ត កំពង់ធំ ។
- ៤.រមណីយដ្ឋានព្រៃប្រស់ មានចម្ងាយ ១៦ គ.ម ពីទីរួមខេត្ត ឋិតនៅ ភូមិ ព្រៃព្រាលឃុំ ព្រៃព្រាល ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។
កំពង់ធំជាផ្នែកកណ្តាលនៃប្រទេសកម្ពុជា មានផ្ទៃដីប្រមាណ ១៣,៨១៤ គីឡូម៉ែតការេ ជាប់បឹងទន្លេសាប និងខេត្តសៀមរាប នៅផ្នែកខាងកើត ភាគខាងត្បូង ជាប់ខេត្តកំពង់ចាម និងខេត្ត កំពង់ឆ្នាំង រីឯផ្នែកខាងកើតជាប់ជាមួយ ខេត្ត ស្ទឹងត្រែង និងខេត្តក្រចេះព្រមទាំងមានព្រំប្រទល់ជាមួយខេត្តព្រះវិហារ នៅភាគខាងជើង ។ ខេត្តនេះ មានស្ទឹងមួយដែលមានប្រវែងវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា គឺស្ទឹងសែនដែលហូរមកពីខេត្តព្រះវិហារ ចូលទៅក្នុងបឹងទន្លេសាប កាត់តាមទីរួមខេត្តកំពង់ធំ ដែលជាហេតុធ្វើឲ្យទីរួមស្រុកនៃខេត្តនេះយកឈ្មោះតាមស្ទឹងនោះ ។ ខេត្តនេះមាន ចម្ងាយ ១៦៨គីឡូម៉ែត ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៦Aមានប្រជាជនរស់នៅយ៉ងកុះករដែលប្របករបររកស៊ីធ្វើស្រែចម្ការ នេសាទ និង អាស្រ័យអនុផលព្រៃឈើជាដើម ។
១. ភ្នំសន្ទុកជារមណីយដ្ឋានបែបធម្មជាតិ ប្រវត្តិសាស្រ្ត រួមជាមួយការកែលម្អខ្លះឋិតនៅក្នុងស្រុកសន្ទុក ចម្ងាយ ១៧គ.ម ពីទីរួមខេត្ត ។ ភ្នំនេះមានកម្ពស់ ១១៨០ម៉ែត ដែលអាចឲ្យទេសចរគយគន់នូវទេសភាពដ៏ប្រណីតនៃវាលស្រែ ចម្ការដំណាំរបស់ប្រជាពលរដ្ឋពីលើកំពូលភ្នំត្រង់ចំណុចចាន់រ៉ែ ដែលមានផ្ទាំងថ្មដារាបស្មើពីធម្មជាតិ លាយឡំជាមួយ ក្លិនផ្ការំដួលនាពេលព្រឹកព្រលឹម ឬពេលល្ងាចជាប់ចិត្តក្រៃលែង ។ នៅលើកំពូលភ្នំមានស្លាកស្នាមប្រវត្តិសាស្ត្រមួយចំនួន ដូចជាស្នាមព្រះបាទជាន់ទុក ព្រះអង្គបរិនិព្វាន ដោះក្រមុំជាដើម ព្រមទាំងមានព្រះវិហារចិន នៅលើនោះផងដែរ ។ រៀងរាល់ល្ងាចមានសត្វស្វាជាច្រើនបានមកជួបជុំគ្នានៅត្រង់ជណ្តើរឡើងចុះកំពូលភ្នំ ដែលគេអាចមើលឃើញសកម្មភាពផ្សេងៗ របស់ពួកវាជាទស្សនីយភាពបន្ថែមការចាប់អារម្មណ៍ដល់ភ្ញៀវទាំងឡាយ មិនតែប៉ុណ្ណោះនៅអមសងខាងជណ្តើរឡើង មានដើមឈើធំ ៗ ដែលគេអាចស្គាល់ឈ្មោះនិងប្រភេទរបស់វាបានតាមរយៈអក្សរសំគាល់នៅតាមដើមឈើនីមួយៗ ដែលគេបានសរសេរឡើង ក្រៅពីទស្សនីយ ប្លែកៗទាំងនេះ នៅមានសត្វកំប្រុករាប់សិបក្បាលលោតចុះឡើង ប្រឡងគ្នាពីដើមឈើមួយទៅដើមឈើមួយទៀត ហាក់ដូចជាពុំមានខ្លាចរអាចំពោះអ្នកដែលធ្វើដំណើរឆ្លងកាត់ទីនេះបន្តិចណាសោះ ។
២.ប្រាសាទសម្បូរព្រៃគុហ៍ ប្រាសាទនេះជា រាជធានី ឥសានបុរេប្រវត្តិ របស់ខ្មែរសម័យចេនឡា ដេលកសាងឡើងដោយព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧ ធ្លាប់តែមានឈ្មោះល្បីល្បាញនាសម័យនោះ រហូតមកដល់បច្ចុប្បន្ននេះនៅសល់តែការកត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះ រីឯការក្រុមប្រាសាទបុរាណនេះត្រូវបានរងការបំផ្លិចបំផ្លាញដោយសង្គ្រាម និងធម្មជាតិឥតមេត្តាដល់ការខិតខំ របស់បុព្វបុរស ដែលបាននិម្មិតសម្បត្តិទាំងនេះឡើងទុកជាកេរ្តិ៍ដំណែលដល់កូនខ្មែរជំនាន់ក្រោយសោះឡើយ ។ ឋិតនៅកណ្តាលព្រៃដោយខ្វះការយកចិត្តទុកដាក់ ជិត១ទសវត្ស ពីឆ្នាំ ១៩៧១ ដល់ ១៩៨០ តំបន់ប្រាសាទនេះត្រូវបានរួបរិតដោយរុក្ខជាតិតូចធំដែលចាក់ឬសបញ្ចៀតញែកថ្មជញ្ជាំងប្រាសាទ ឲ្យបាក់បែកធ្លុះធ្លាយ ។ តែទោះយ៉ាងណាក៏ដោយបច្ចុប្បន្ននេះតំបន់ប្រាសាទទាំងមូលត្រូវបានយកចិត្តទុកដាក់ ការពារ និងបន្តជួសជុលឡើងវិញ ដោយសង្ឃឹមថានឹងមានភ្ញៀវទេសចរ ចូលមកទស្សនា ស្វែងយល់កាន់តែច្រើនឡើង ។ តំបន់ប្រាសាទនេះត្រូវបានគេរកឃើញថាមានប្រាសាទសរុបចំនួន ១៤០បប្រាសាទ ដែលបែងចែកជា៤ក្រុម ៖
- ក.ក្រុមប្រាសាទខាងជើង ឈ្មោះក្រុមប្រាសាទសម្បូរ
- ខ.កុ្រមប្រាសាទកណ្តាលហៅថា ប្រាសាទតោ
- គ.ក្រុមបា្រសាទខាងត្បូង ហៅថាប្រាសាទយាយព័ន្ធ
- ឃ.ក្រុមប្រាសាទក្រោលរមាស ឋិតចម្ងាយ ២ គ.ម ពីប្រាសាទសម្បូរ ។
៤.វត្តប្រាសាទអណ្តែត គេតែងដំណាលថា ទោះបីមានទឹកជំនន់ធំប៉ុណ្ណាក៏ដោយ ក៏ទីតាំងវត្តប្រាសាទអណ្តែតនេះមិនដែលលិចទេ ។ ទីនេះជាទីជួបជុំគ្នាក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីផ្សេងៗរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងឆ្ងាយជិត ។
បញ្ជីប្រសាទ នៅ ខេត្ត កំពង់ធំ
- ប្រាសាទគុកនគរ (ខេត្តកំពង់ធំ)
- ប្រាសាទគុកបារែងចាស់ (ខេត្តកំពង់ធំ)
- ប្រាសាទគុហនគរ (ខេត្តកំពង់ធំ)
- ប្រាសាទដើមចាន់ (ខេត្តកំពង់ធំ)
- ប្រាសាទត្នោតជុំខាងជើង (ខេត្តកំពង់ធំ)
- ប្រាសាទត្នោតជុំខាងលិច (ខេត្តកំពង់ធំ)
- ប្រាសាទត្រពាំងប្រើស (ខេត្តកំពង់ធំ)
- ប្រាសាទទ្វារក្ដី (ខេត្តកំពង់ធំ)
- ប្រាសាទបន្ទាយស្ទោង (ខេត្តកំពង់ធំ)
- ប្រាសាទបាកាន ស្រុកកំពង់ស្វាយ (ខេត្តកំពង់ធំ) (ប្រាសាទនេះ ពួកបស្ចិមប្រទេសហៅដោយច្រឡំថា ព្រះខ័នកំពង់ស្វាយ)
- ប្រាសាទភូមិប្រាសាទ (ខេត្តកំពង់ធំ)
- ប្រាសាទយាយព័ន្ធ (ខេត្តកំពង់ធំ)
- ប្រាសាទរបងរមាស (ខេត្តកំពង់ធំ)
- ប្រាសាទវាលគុកក្លុង (ខេត្តកំពង់ធំ)
- ប្រាសាទសិរីសាច (ខេត្តកំពង់ធំ)
- ប្រាសាទសំបូរព្រៃគុក (ខេត្តកំពង់ធំ)
- ប្រាសាទសំរោងព្រះធាតុ (ខេត្តកំពង់ធំ)
- ប្រាសាទស្រែប្រាសាទ (ខេត្តកំពង់ធំ)
- ប្រាសាទស្រាយអៀ (ខេត្តកំពង់ធំ)
- ប្រាសាទអណ្ដែត (ខេត្តកំពង់ធំ)
- ប្រាសាទអំពិលរលំ (ខេត្តកំពង់ធំ)
- ប្រាសាទអ្នកតាប៉ាលោប (ខេត្តកំពង់ធំ)
- ប្រាសាទឫស្សីរលាក (ខេត្តកំពង់ធំ)
បញ្ជី ប្រៀបធៀប
- ប្រាសាទ គុកនគរ
- ប្រាសាទ គុកបារែងចាស់
- ប្រាសាទ ត្នោតជុំខាងជើង
- ប្រាសាទ ត្នោតជុំខាងលិច
- ប្រាសាទ ភូមិវាំង
- ប្រាសាទ គោករកា
- ប្រាសាទ អណ្តែត
- ប្រាសាទ ស្វាយអៀ
- ប្រាសាទ ភ្នំបារៀង
- ប្រាសាទ អំពិលរលំ
- ប្រាសាទ សំបូរ
- ប្រាសាទ គុកវិហារ
- ប្រាសាទ ជ្រៃ
- ប្រាសាទ ក្បាលជ្រូក
- ប្រាសាទ សណ្តាន់
- ប្រាសាទ ស្រង់ព្រះ
- ប្រាសាទ បុស្សរាម
- ប្រាសាទ អុក
- ប្រាសាទ តោ
- ប្រាសាទ ត្រពាំងរពាក់
- ប្រាសាទ គក់ទ្រូង
- ប្រាសាទ ដូនមោង
- ប្រាសាទ តាមុំ
- ប្រាសាទ របងរមាស
- ប្រាសាទ ស្រីគ្រប់លក្ខណ៍
- ប្រាសាទ ឫស្សីរលាក
- ប្រាសាទ ត្រពាំងប្រើស
- ប្រាសាទ ទ្វារក្ដី
- ប្រាសាទ ដើមចាន់
- ប្រាសាទ បន្ទាយស្ទោង
- ប្រាសាទ បាកាន
- ប្រាសាទ ភូមិប្រាសាទ
- ប្រាសាទ យាយព័ន្ធ
- ប្រាសាទ របងរមាស
- ប្រាសាទ វាលគុកក្លុង
- ប្រាសាទ សិរីសាច
- ប្រាសាទ សំបូរព្រៃគុក
- ប្រាសាទ សំរោងព្រះធាតុ
- ប្រាសាទ ស្រែប្រាសាទ
- ប្រាសាទ អ្នកតាប៉ាលោក
- ប្រាសាទ អណ្ដែត
- ប្រាសាទ ព្រះធាតុរកា