Monday, October 17, 2016

តំបន់​ទេសចរណ៍​នៅ​ ស្ទឹង​ត្រែង

ស្ទឹងត្រែង ឈ្មោះប្រវត្តិសាស្រ្ត៖ អាណាចក្រ ស្ទៀង នៅម្តុំហ្នឹង ក្រោយមក បារាំងសរសេរទៅជា ស្ទឹងត្រែង Strung Treng

ក្រចេះ មុនមានការវិភាគរចំណុច ឡូហ្សុក យើងត្រូវសួរថា ម៉េចបានជាគេសរសេរថា Kratie ម៉េចបានជាបារាំងវាសរសេរចឹង? ក្រែងបារាំងជាអ្នករឿងប្រវត្តិសាស្រ្ត? ទាំងនេះជាអ្វីដែលខ្ញុំបាន បានស្រាវជ្រាវ វិភាគ ជាប្រយោជន៍សម្រាប់អ្នក ភូមិសាស្រ្តជំនាន់ក្រោយ - ខ្ញុំបានចប់បរិញ្ញាភូមិវិទ្យាជំនាន់ទី១៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ ១៩៩៧ នឹងចេញធ្វើការតាមខេត្តក្រុងនានាក្នុងនាមជា អ្នកស្រាវជ្រាវ។
ក្រចេះ និយាយដោយខ្លី គឺជា ឈ្មោះអាណាចក្រមួយរបស់ជនជាតិ ក្រចេះ Kratie ដែលនៅជាប់ជាមួយ អាណាចក្រនៃជនជាតិ ស្ទៀង ក្រោយមកក្លាយជាខេត្តមួយរបស់ខ្មែរ ហៅថាខេត្ត ស្ទឹងត្រែង--វាលែងជាស្ទឹងស្ទៀង អាណាចក្រស្ទៀង។ ក្រចេះក៍ដូចគ្នាដែរ គឺអាណាចក្រក្រចេះនេះ ស្ថិតចំណុះឲ្យ អាណាចក្រលាវ ដែល លាវខ្លួនវាចំណុះរដ្ឋបាលឲ្យ អាណាចក្រសៀម ហើយអាណាចក្រសៀមមានចំបាំងជាមួយ មហាអំណាចបារាំង Franco-Siam War ឆ្នាំ ១៨៦២ ពេលចាញ់បារាំង សៀមត្រូវកាត់ទឹកដីនោះមកឲ្យខ្មែរ ស្តេចខ្មែរ ព្រះអង្គឌួង ទ្រង់បញ្ជាឲ្យមានការបញ្ជូនទ័ពទៅរៀបចំរដ្ឋបាលនៅតំបន់ជនជាតិទាំងនោះ.ដែលមានទាហានបារាំង មានកំភ្លើង!! មានប្រៀបលើទាហានសៀម លាវ ដែលមានតែ ដាវ លំពែង!! ជាសរុប ក្រចេះ គឺជា ក្រុងឬប្រទេសរបស់ជនជាតិ ក្រចេះ។ ខ្មែរយើងមានជាង ៤០ជនជាតិដើម នៅវៀតណាមមានជាង ១៦០ជនជាតិដើម នៅថៃ មានជាង ១៥០ជនជាតិដើម មានន័យថា ជនជាតិណាខ្លាំង ជនជាតិនោះជាម្ចាស់ប្រទេស ដូចជា ប្រទេសខ្មែរ!!!



• ០៩ ឧសភា ១៩៤១ បារាំង និង ជប៉ុន ចុះ ហត្ថលេខា នៅក្រុង តូក្យូ ប្រទេសជប៉ុន ដោយបារាំងព្រមលះបង់អាណាខេត្រកម្ពុជា មានខេត្តបាត់ដំបង សៀមរាប (លើកលែងប្រាសាទបុរាណទាំងឡាយនៅសៀមរាប ) មួយផ្នែកធំនៃខេត្តព្រះវិហារ ខេត្តស្ទឹងត្រែងឲ្យទៅប្រទេសថៃ។ ព្រំដែនអន្តរជាតិ ខ្មែរ ថៃនៅ សម័យនោះ គឺស្ពានស្វាយដូនកែវបច្ចុប្បន្ននេះ។
• ១៥ សីហា ១៩៤៥ អាមេរិចទម្លាក់គ្រាប់បែកបរិមាណូនៅ ហ៊ីរូស៊ីម៉ា ។ ជប៉ុនចុះចាញ់សង្រ្គាម ហើយក៏ដកថយពីអាស៊ីអាគ្នេយ៍។ អង្គការសហប្រជាជាតិ ត្រូវបានបង្កើតនៅ ថ្ងៃទី ២៤ កញ្ញា ១៩៤៥
• ថៃបានដូរឈ្មោះ ស្រុកខេត្ត ទាំងនោះ ជាភាសាថៃ ដូចជា ខេត្ត បាត់ដំបង ទៅជា ព្រះតាបង, មង្គលបុរី ទៅជា មង់ឃុនបូរី , សិរីសោណ័ ទៅជា ស៊ីសុផុន, ភិបុនស៊ុងក្រាម (ពិបុលសង្រ្គាម ជាខេត្តថ្មី តាំងនៅ ស្រុកសរសរស្តម្ភ នៃខេត្តសៀមរាប) , ស្រុកសង្កែ ទៅជា ព្រហ្មយោធិ , មោងប្ញស្សី ទៅជា អធិទេវតេជ , ស្រុកទឹកជោរ ទៅជា សិន្ធុសង្រ្គាមជ័យ ( សិន្ធុសង្រ្គាមឆៃ) ស្រុកម្លូព្រៃ ខេត្តព្រះវិហារ ទៅជា មនោព្រៃ ជាដើម។

• ១៧ វិច្ឆិកា ១៩៤៦ សន្ធិសញ្ញាមួយនាក្រុងវ៉ាស៊ិនតោន ចុះហត្ថលេខា ដោយបារាំង និង ថៃ ព្រមប្រគល់ដែនដីខ្មែរដែលថៃយកកាលពី ១៩៤១ មកខ្មែរវិញ។
• មុនឈានដល់ការព្រមព្រៀនេះ ប្រទេសថៃបានជំទាស់ដាច់ខាត ដោយសុំឲ្យ អង្គការសហប្រជាជាតិធ្វើប្រជាមតិដើម្បីដឹងថា តើប្រជាជននៅក្នុងខេត្តទាំងនោះ ចង់ទៅនៅជាមួយប្រទេសថៃ ឬ មកនៅជាមួយខ្មែរវិញ។
• ប្រទេសបារាំង អង់គ្លេស និង អាមេរិច ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិមិនព្រមចំពោះរឿងធ្វើប្រជាមតិ ហើយចុងក្រោយ ថៃក៏ព្រមចុះហត្ថលេខាសន្ធិសញ្ញា ក្រុងវ៉ាស៊ិនតោន។ 
ឯកសារយោង៖ 
• “ មាលាដួងចិត្ត ” និពន្ធដោយលោក នូ ហាច
• “បដិវត្តន៍ ពី សៀម ទៅ ថៃឡង់ ” និពន្ធដោយ លោក នួន ឃឿន 

ឆ្លើយតបចំពោះការផ្សាយរបសថៃទាក់ទងនឹងការបាត់ដីថៃ ពីឆ្នាំ ១៨៦៧ ដល់ ១៩០៩)៖ ព្រឹត្តិការណ៍ប្រវត្តិសំខាន់ៗទាក់ទងនឹងសៀម ដែលខ្មែរគួរដឹង

( ដឹងហើយកុំឈឺចាប់ កុំស្អប់ កុំសងសឹក ចូរខំធ្វើល្អជូនខ្មែរ)

១. ចាប់ពីឆ្នាំ ១៧៩៥ ដល់ ១៩០៧ ខេត្តបាត់ដំបង សៀមរាប អង្គរ ស្ថិតក្រោមអំណាចសៀម

២. ១៨៦៣ បារាំងចូលមកធ្វើអាណានិគមលើប្រទេសខ្មែរ

៣. សន្ធិសញ្ញា បារាំង សៀម ឆ្នាំ ១៨៦៧ សៀមព្រមទទួលស្គាល់ថាបារាំងជាអ្នកគ្រប់គ្រងលើខ្មែរតែម្នាក់ឯង

៣. ឆ្នាំ ១៨៩៣ បារាំង សៀម បានច្បាំងគ្នា លើទន្លេចៅព្រះយ៉ា។ បារាំង ជាអ្នកមានប្រៀបជាងសៀមខាងកងទ័ព និង សព្វាវុទ្ធ ។ បារាំង បង្ខំឲ្យសៀម ដកខ្លូនចេញពីលាវ និង ខ្មែរ។

៤. សន្ធិសញ្ញា បារាំង សៀម ឆ្នាំ ១៩០៤ សៀមប្រគល់ទឹកដីម្លូព្រៃ និង ទន្លេរពៅ (នៅស្រុកឆែបព្រះវិហារបច្ចុប្បន្ន ជាទន្លេបែងចែកដីខ្មែរ និង លាវ)

៥. សន្ធិសញ្ញា បារាំង សៀម ២៣ មិនា ១៩០៧ សៀមប្រគល់បាត់ដំបង សៀមរាប អង្គរឲ្យខ្មែរវិញ។ សន្ធិសញ្ញានេះ យកភ្នំដងរែកជាខណ្ឌសីមា។

៦. សង្រ្គាមលោកលើកទីពិរផ្ទះឡើង។ ជបុនជួយសៀមច្បាំងយកបាត់ដំបង សៀមរាប ( លើកលែងអង្គរ)វិញ។ បារាំងចាញ់ដៃជប៉ុនព្រមប្រគល់ដីខ្មែរ មាន បាត់ដំបង សៀមរាប ពោធិសាត់ មួយផ្នែកនៃខេត្តព្រះវិហារ គឺស្រុកជាំក្សាន្ត និង ជ័យសែនបច្ចុប្បន្ន ( ឯកសារចាស់និយាយថាខេត្តកំពង់ធំ) និង ស្ទឹងត្រែង។ ព្រំប្រេទសល់ខ្មែរសៀមសម័យនោះ នៅ ស្ទឹងដូនកែវខេត្តពោធិសាត់។

៧. សង្រ្គាមលោកលើកទី២ ចប់ ។ ជបុនចាញ់សង្រ្គាម នៅឆ្នាំ ១៩៤៦ សន្ធិសញ្ញាវ៉ាសិុនតោនបង្ខំឲ្យសៀមប្រគល់ដែនដីនោះមកខ្មែរវិញ។

៨. ១៥ មិថុនា ១៩៦២ តុលាការអន្តរជាតិកាត់ក្តីឲ្យខ្មែរឈ្នះ ករណីវិវាទ រឿងប្រាសាព្រះវិហារ។ ខ្មែរប្តឹងតុលាការយុត្តិធម៌អន្តរជាតិ នៅ ឆ្នាំ ១៩៥៩ បន្ទាប់ពីការចរចារដោយសន្តិវិធីឲ្យថៃដកទ័ពចេញពីព្រះវិហារបរាជ័យ។

សរុបមក ដែនដី ដែលសៀមថា បាត់នោះ គឺជាដីខ្មែរ ដែលសៀមបានលួចយកទៅសម័យដែលខ្មែរចុះខ្សោយតែប៉ុណ្ណោះ។

ឯកសារពិគ្រោះ៖

១. បាតដំបងសម័យលោកម្ចាស់ និពន្ធដោយលោក តូច ឈួង

២. បដិវត្តន៍ពីសៀមទៅថៃឡង់ដ៏ និពន្ធដោយលោក នួន ឃឿន

៣. ប្រវត្តិព្រំដែនខ្មែរ និពន្ធដោយលោក ឃុឹំ ឈុន អ៊ី សាស្រ្តចារ្យច្បាប់

៤. មាលាដួងចិត្ត និពន្ធដោយលោក នូ ហាច


តំបន់ទេសចរណ៍
រមណីយដ្ឋានអូរពងមាន់ មានទីតាំងសិ្ថតនៅភូមិពងមាន់ឃុំអូរពងមាន់ស្រុកសឹ្ទងត្រែងមានចម្ងាយ៩គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិនិង កែចៃ្ន។
រមណីយដ្ឋានថាឡាបរិវាត់ មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចម្ងាយ៤គ.មពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុងនិង ទនេ្លមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ធ្វើ អំពីឥដ្ឋក្រហម ក្នុងរជ្ជកាលស្តចជ័យវរ័្មនទី១។
រមណីយដ្ឋានកោះខ្សាច់ មានទីតាំងនៅលើដងទនេ្លសេកុងដែលមានចម្ងាយ៥គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺ អាចទៅលេង កំសាន្តបាននូវរដូវប្រាំងជាពិសេស ពេលបុណ្យចូលឆ្នាំប្រពៃណីខែ្មរយើង ។
វត្តហាំងខូបា មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបាឃុំហាំងខូស្រុកសឹ្ទងត្រែង មានចម្ងាយ៦គ.មពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖
ផៃ្លអំពិលផែ្អម
ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា

រមណីដ្ឋានប្រាសាទបាឌឿម
 រមណីដ្ឋាន​ប្រាសាទបាឌឿ​ម ស្ថិតនៅតាម​បណ្តោយ​ទន្លេ​សេកុង មាន​ចំងាយ ២០​គីឡូ​ម៉ែត ភាគ​ខាងកើត​នៃ​ខេត្ត​ស្ទឹងត្រែង។ ប្រាសាទ​បា​ឌឿ​ម​ដែល​បានរ​លំបាក់​បែក​ស្ទើរតែ​ចង់​អស់ មាន ទីតាំង ស្ថិតនៅក្នុង​ឃុំ សាម កុយ ស្រុក​សេ សាន។ ប្រាសាទ​នេះ​ត្រូវបាន​កសាង​ឡើង​ក្នុង​រាជ​របស់ ព្រះ បាទ​ជ័យ​វរ័​ន្មទី​១  ក្នុង​កំឡុង​សត​វ​ត្យ​ទី​៦-៧ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា  ហើយ​ប្រាសាទ នេះ​ត្រូវបាន​កសាងឡើង​ពី​ឥដ្ឋ និង​ថ្មបាយក្រៀម​។​

រមណីដ្ឋានប្រាសាទគូ និង អណ្តូងបុរាណ
ប្រាសាទ​គូ គឺជា​ប្រាសាទ​មួយ​ដែល​មាន​វ័យ​ចំណាស់ ក្នុងចំណោម​ប្រាសាទ​បាក់បែក​នានា​ក្នុង​ខេត្ត ស្ទឹងត្រែង ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ទ្រូងព្រៃ នៃ​ឃុំ​កាំ​ភូ​ន ស្រុក​សេ​សាន និង​មាន​ចំងាយ​​​៥​គីឡូ​ម៉ែត​អំពី​ប្រាសាទ​បា​ឌឿ​ម និង​មាន​ចំងាយ​២៥​គីឡូ​ម៉ែត​នៅ​ភាគ​ខាងកើត​នៃ ទីក្រុង​ស្ទឹងត្រែង​។​
​ប្រាសាទ​គូ អាច​ត្រូវបាន​កសាងឡើង​ក្នុងអំឡុង​សតវត្ស​ ទី​៦-៧ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា។ សំណង់​ភាគច្រើន​កសាងឡើង​ពី​ឥដ្ឋ លាយ​ជាមួយ​ថ្ម​បាយក្រៀម។ យ៉ាងណាមិញ ដោយសារ​អា​យុ​​កាល​​រប​ស់វា​ដែលមាន​វ័យ​ចំណាស់ និង​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​អាជ្ញាធរ អភិរក្ស​មរត៌ក បាន​ធ្វើឲ្យ​ប្រាសាទ​នេះ​ត្រូវ​ទទួលរង​ការបាក់​រលំ ដោយសារ​ការគាស់កកាយ លួច​ប្លន់ និង ​ការ​​​​ទន្ទ្រាន​យក​របស់​ធម្មជាតិ។

រមណីដ្ឋានទឹកធ្លាក់អូរចាប
មរណី​ដ្ឋា​ន​ទឹក​ធ្លាក់អូ​រចាប គឺជា​រមណីដ្ឋាន​មួយ​ដ៏​ពេញនិយម ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​និយម​ទៅ​ទស្សនា ងូត ហែល​ទឹក​កំសាន្ត​ក្នុង​រដូវប្រាំង​។ មាន​ប្រឡាយ​ទឹក​ជាច្រើន ដែល​បាន​ហូរ​មក​ប្រជុំ​គ្នា ហើយ​នាំ​ឲ​ទឹក​ធ្លាក់​ពីលើ​ចំណោទ​ថ្ម​មាន​ល្បឿន​ខ្លាំង ជាមួយនឹង ឆ្នេរ​ខ្សាច់ ដ៏​ស្រស់​ស្អាត​នៃ​ទន្លេសេសាន​ដែល​ហូរ​ពី​ខែ​មករា រហូតដល់​ខែ​មេសា ដែល​នាំ​ឲ្យ​ដើម​ឈើលាស់ ស្លឹក​បៃតង​ស្រស់បំព្រង ញ៉ាំ​ង​ឲ្យ​រមណីដ្ឋាន​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ ទស្សនា និង​ងូត​កំសាន្ត ជាមួយ​ទឹក​ដ៏​ត្រជាក់ និង​ថ្លាយង់​ដូច​កញ្ចក់​។​

រមណីដ្ឋានកោះខ្សាច់
រមណីដ្ឋាន​កោះ​ខ្សាច់ គឺជា​រមណីដ្ឋាន​មួយដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ ក្នុងអំឡុង រដូវប្រាំង ជាពិសេស​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ខែ្មរ និង​បុណ្យចូលឆ្នាំ​ចិន​។​
​រមណីដ្ឋាន​កោះ​ខ្សាច់​នេះ មាន​ទទឹង ០.៥​គ​.​ម និង​បណ្តោយ​២​គ​.​ម ដែល​មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត និង​មាន​ទឹក​ហូរ​ពីលើ ជាមួយ​រស្មី​ព្រះអាទិត្យ​ចែងចាំង​ពីលើ​។ ភ្ញៀវទេសចរ​បរទេស​ទាំងឡាយ តែង​មក​ទស្សនា សំរាកលំហែ​នៅ​លើ​ឆ្នេរ​ខ្សាច់​យ៉ាង​សប្បាយរីករាយ ហើយ​កោះ​ខ្សាច់​នេះ​បានផ្តល់ នូវ​កន្លែង​ដ៏​ស្រស់ស្អាត សម្រាប់​ងូតទឹក ហែល​លេង និង​ស្ទូចត្រី​កំសាន្ត​។​
​រមណីដ្ឋាន​កោះ​ខ្សាច់ មាន​ទីតាំង​ស្ថិតនៅ​លើ​ទន្លេសេសាន ចំងាយ​៥​គ​.​ម ភាគ​ខាងកើត នៃ​ក្រុង​ស្ទឹង ត្រែង​។​

រមណីដ្ឋាន អាងត្រីផ្សោតអន្លុងស្វាយធំ
រមណីដ្ឋាន​អាងត្រី​ផ្សោត​អន្លុង​ស្វាយ​ធំ ឬក៏​អាច​ហៅ​ម្យ៉ាងទៀត​ថា ត្រី​ផ្សោត​ព្រះ​រំកិល គឺជា​រមណីដ្ឋាន​មួយ ក្នុងចំណោម​កន្លែង​ដ៏​មាន​សារៈសំខាន់​ជាច្រីន សម្រាប់​តំបន់​អភិរក្ស​សត្វព្រៃ ទន្លេមេគង្គ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ដូចជា សម្រាប់​តំបន់​អាស៊ី​អាគេ្នយ៍​។ តំបន់​នេះ​គឺជា​តំបន់ មួយ​ក្នុងចំណោម​តំបន់​បី​បួន​ទៀត​នៅ​អាស៊ី​អ​គ្នេយ៍ ដែល​ជា​កន្លែង​អំបូរ​ថនិកសត្វ នៅតែ​ត្រូវបាន គេ​ឃើញ​នៅក្នុង​ព្រៃ​នៅឡើយ​។ រមណីដ្ឋាន​នេះ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បូរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​

រមណីដ្ឋានវត្តបុរាណខ្មែរស្ទឹងត្រែង
វត្ត​ហង្ស​គូ​បា និង​វត្ត​ហង្ស​សាវ៉ាត គឺជា​វត្ត​ពីរ​ដែល​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ​មកហើយ ហើយ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ជាច្រើន​ផ្នែក​ប្រវត្តិសាស្ត្រ និង​វប្បធម៌។ មាន​ប្រជាជន​ជាច្រើន​នៅ ទី​នេះ​ចេះ​និយាយ​ភាសា​ឡាវ​។ ទាំង​ប្រជាជន​ដែល​រស់នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​នៅ​វត្ត​ហង្ស​គូ​បា តែង​ទទួលបាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​វត្ត​ដ៏​ល្បីល្បាញ​ទាំងពីរ​នេះ។ នៅ​ទីនោះ​មាន​អំពិល​ផ្អែម  និង​ត្រី​បា ស៊ី​(ត្រី​ប៉ា​វ៉ា​) ។​

ការទស្សនា បក្សី សៀម ប៉ាង និង សត្វព្រៃ
ការ​ទស្សនា​សត្វព្រៃ នៅក្នុង​សៀម​ប៉ាង ត្រូវបាន​គេ​ស្គាល់​ថា ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ ដែល​ទីនេះ ជា​ជំរក​ដ៏​សុខសាន្ត នៃ​ជំពូក​សត្វ​បក្សី​ជា​ច្រើន​រយ​ប្រភេទ ហើយក៏​មាន​ប្រភេទ​សត្វ​បក្សី​ជា​ច្រើន ត្រូវទទួល​នូវ​ការវិនាស​អន្តរាយ​ផុត​ពូជ​ផងដែរ​។ ចាប់តាំងពី​ខែ​ធ្នូ រហូតដល់​ខែ​មីនា គឺជា​ពេលវេលា​ដ៏ ល្អ​បំផុត សម្រាប់​មក​ទស្សនា​នូវ​តំបន់​ខ្ពង់រាប​នេះ ដែល​មាន​សត្វ​បក្សី​ជាច្រើន​ប្រភេទ ដែល​យើង មិន​​ដែល​បាន​ស្គាល់ ដែល​នៅ​ផ្នែក​ខាងក្រោម​មាន​បឹង​ជា​ច្រើន ហើយ​នៅ​ឯ​ឧទ្យាន​ជាតិ​វីរ​ជ័យ នេះ​ក៏ ចាប់ផ្តើម​ស្ងួត ហើយ​សត្វ​បក្សី​ភាគច្រើន​បាន​ហោះ ហើរ​នៅ​ពីលើ​ទន្លេសេកុង​។​

រមណីដ្ឋានអូរពងមាន់
រមណីដ្ឋាន​អូរព​ងមាន់​បានទាក់​ទាញ​ភ្ញៀវទេសចរ​ជាច្រើនឲ​មក​ទស្សនា នូវ​សម្រស់​ធម្មជាតិ ដ៏​ស្រស់ត្រកាល​របស់​វា ដែល​មាន​កូន​ស្ទឹងតូច​មួយ​ហូរ​ឆ្លងកាត់ និង​ផ្តល់​នូវ​ភាព​មនោ​រម្យ​ជាខ្លាំង​ដល់ ភ្ញៀវ​ទេសចរ​។​ ទឹក​បែក​ផ្កាត្រែង ដែល​បាន​ហូរ​ធ្លាក់​ពី​តំបន់​ខ្ពង់រាប កណ្តាល​ទ្រូងព្រៃ បាន​ហូរ​ឆ្លង កាត់​រមណីដ្ឋាន​នេះ ហើយ​បាន​ធ្វើឲ្យ​ទីនេះ ក្លាយជា​កន្លែង​ងូតទឹក​លេង​កំសាន្ត កាល​ពី​ទសវត្សរ៍ មុនៗ​។ ប៉ុន្តែ​​នៅពេល​បច្ចុប្បន្ន​នេះ ទឹក​ដែល​ហូរ​នេះ​ត្រូវបាន​កាត់ផ្តាច់ ដោយសារ​តែ​ទំនប់​ដ៏​ធំ​មួយ ដែល​ត្រូវបាន​គេ​កសាងឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧។ ក្រៅ​ពី​ស្ទឹង​នេះ នៅ​មាន​កន្លែង កំសាន្ត​ជាច្រើន​ទៀត ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ ឈប់សំរាក​យក​កំលាំង បន្ទាប់​ពី​ការធ្វើ ដំណើរ​អស់​ជាច្រើន​រយ​គីឡូ​ម៉ែត ចេញពី​ខេត្ត​ក្រចេះ មក​កាន់​ខេត្ត​ស្ទឹងត្រែង​។​

មជ្ឈមណ្ឌលត្បាញសូត្រស្ទឹងត្រែង
មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​ដឹងថា ស្ទឹងត្រែង គឺជា​ខេត្ត​ដែល​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ​គឺជា​តំបន់​ធម្មជាតិ​ដ៏​សម្បូរ​ស្តុកស្តម្ភ​នៃ​ប្រទេស​កម្ពុជា សម្រាប់​ភ្ញៀវទេសចរ​មក​ទស្សនា​កំសាន្ត​។​
​ម្យ៉ាងទៀត ខេត្ត​នេះ​ក៏​មាន​មជ្ឈមណ្ឌល​ត្បាញ​សូត្រ​ដ៏​ធំ​មួយ សម្រាប់​បំពាក់បំប៉ន និង​ផលិតផល សិប្បកម្ម​។​

​រុំ​សា​នៃ​ទនេ្លមេគង្គ​កម្ពុជា​
​រុំ​សា​គឺជា​ពាក្យ​មួយ​មានន័យថា “​តំបន់​អភិរក្ស​ដី​ល្បាប់​”​។ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​តំបន់​រុំ​សា​មួយ​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ ចាប់​ពី​ខាងលើ​ទី​រួម​ខេត្ត​ស្ទឹងត្រែង រហូត​ដល់​ខាងក្រោម​ព្រំដែន​ឡាវ​។
វា​គ្របដណ្តប់ ផ្ទៃដី​១៤,៦០០​ហិកតា នៃ​តំបន់​ទន្លេ​ដែល​នៅ​ជុំវិញ​។​

ស្វែងយល់ពីភូមិសាស្ត្រខេត្តស្ទឹងត្រែងយើងតិចមើល
ស្វែងយល់ពីភូមិសាស្ត្រខេត្តស្ទឹងត្រែងយើងតិចមើល
 August 11, 2017 Business
ស្ទឹងត្រែង ជាខេត្តស្ថិតនៅដាច់ស្រយាល​និងមានចំងាយប្រមាណ 455 គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប៉ុន្តែបើ​យោងតាមគេហៈទំព័ររបស់សាលារាជធានីភ្នំពេញមានចម្ងាយ ៤៥៥គីឡូម៉ែត្រ​និងនៅក្នុងសៀវភៅស្រ៊ុន ងួន មានចម្ងាយ ៤៦៨ គីឡូម៉ែត្រ។ ហើយស្ថិតនៅក្នុងចំណោមខេត្តនៃភូមិភាគឥសាន្ត។

ខេត្តស្ទឹង​ត្រែងមានព្រំប្រទល់​ដូចខាងក្រោម៖
ខាងកើត ជាប់នឹងខេត្ត រតនៈគិរី
ខាងត្បូង ជាប់នឹងខេត្ត ក្រចេះ និងខេត្ត មណ្ឌលគិរី
ខាងលិច ជាប់ខេត្ត កំពង់ធំ និងខេត្ត ព្រះវិហារ
ខាងជើង ជាប់និងប្រទេសឡាវ
stgmap

ទីប្រជុំជនរបស់ខេត្ត គឺសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ទីប្រជុំជនខេត្តទាំងនៅចំណុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេសេកុង ហើយមានចំងាយប្រមាណ ៥៧ គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា​ ឡាវ។ ស្ទឹងត្រែងមាន៤ស្រុក និងក្រុង គឺស្រុកសៀមបូក ស្រុកសេសាន ស្រុកថាឡាបរិវាត ស្រុកសៀមប៉ាង និងក្រុងស្ទឹងត្រែង។

ផ្លូវទឹកសំខាន់ៗមាន៖
ទន្លេមេគង្គ ស្ទឹងត្រែង ក្រចេះ មានប្រវែង ១២១ គីឡូម៉ែត្រ (ក្នុងខេត្ត)
ទន្លេសេកុង មានប្រវែង ១៤១ ​គីឡូម៉ែត្រ (ក្នុងខេត្ត)
ទន្លេសេសាន មានប្រវែង ១២១ គីឡូម៉ែត្រ (ក្នុងខេត្ត)
ទន្លេស្រែពក មានប្រវែង ៦៥ គីឡូម៉ែត្រ (ក្នុងខេត្ត)
ផ្លូវជាតិសំខាន់ៗមាន៖

ផ្លូវជាតិលេខ៧ (ក្រចេះ – ស្ទឹងត្រែង រហូតដល់ព្រំប្រទល់ប្រទេសឡាវ) មានប្រវែង ១៨៦.៦៤៨ គីឡូម៉ែត្រ
ផ្លូវជាតិលេខ៧៨ (ស្ទឹងត្រែង – រតនៈគិរី) មានប្រវែង ៦៦ គីឡូម៉ែត្រ
ផ្លូវជាតិលេខ៣០១ (ស្ទឹងត្រែង – ស្រុកសៀមប៉ាង) មានប្រវែង ១១០ គីឡូម៉ែត្រ
ផ្លូវជាតិលេខ២១៤ (ស្ទឹងត្រែង – ព្រះវិហារ) មានប្រវែង ៧៨ គីឡូម៉ែត្រ
ផ្លូវជាតិលេខ២១៩ (ស្ទឹងត្រែង – ព្រំប្រទល់ខេត្តកំពង់ធំ) មានប្រវែង ៦៤ គីឡូម៉ែត្រ
ស្ទឹងត្រែង ​ជា​ខេត្ត​ដ៏​ស្រស់ស្អាត​មួយ​មាន​ទីតាំង​លើ​ខ្ពង់រាប​តាម​បណ្តោយ​ទន្លេមេគង្គ​ដែល​ប្រសព្វ​ជាមួយ​ទន្លេសេកុង។ ខេត្ត​នេះ​មាន​ចម្ងាយ​ប្រហែល ៤៥៥ គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ និង​ ៤០គីឡូម៉ែត្រ​ពី​ព្រំដែន​ឡាវ។ ទីក្រុង​ដ៏​ស្អាត​នេះ​ជាប់​នឹង​បានលុង (រតនគិរី) ហើយ​មាន​អ្វី​ច្រើន​ជាង​ការឈប់សម្រាក​ពី​ការធ្វើដំណើរ។ ស្ពានសេកុង ជា​ការទាក់ទាញ និង​បម្រើ​ជា​ការដឹងជញ្ជូន​យ៉ាងងាយស្រួល​ទៅ​ព្រំដែន​ឡាវ។

ខេត្ត​ស្ទឹងត្រែង​ មាន​ការទាក់ទាញ​ទេសចរ​គួរ​អោយ​កត់​សម្គាល់​មួយ​ចំនួន។ ទឹកជ្រោះ​សុភមិត្រ​មិន​ដែល​បញ្ឈប់​ភ្ញៀវ​ពី​ការ​ចូល​ទស្សនា និង​មាន​ទន្លេមេគង្គ​ដ៏​មាន​ឥទ្ធិពល​ដែល​ជា​ជម្រក​នៃ​ផ្សោត​ទឹកសាប​ដ៏​កម្រ។

ថាឡាបរិវ៉ាត់​ មាន​ចម្ងាយ​ត្រឹមតែ​៤គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួមខេត្ត។ ទីនោះ​អាច​ទៅ​មក​បាន​ដោយ​ឆ្លង​ទន្លេសេកុង។ ថាឡាបរិវ៉ាត់​ជា​កន្លែង​ប្រវត្តិសាស្រ្ត​ដែល​មាន​ប្រាសាទ​ព្រះគោ ជា​ប្រាសាទថ្ម​សតវត្សរ៍​ទី៧​ក្នុង​រជ្ជកាល​ព្រះបានជ័យវរ័្មនទី១។ ប្រាសាទ​ព្រះគោ​មាន​ប៉ម​ថ្ម​ចំនួន​៦ដែល​រៀបចំ​ជា​ពីរជួរ​ដែល​មាន​ប៉មបី​ក្នុង​មួយជួរ​ដែល​មាន​ផ្ដែរ​ធ្វើ​ពី​ថ្មភក់។ នេះ​ជា​ប្រសាទ​ដំបូង​បំផុត​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន​ដែល​បាន​កសាង​ឡើង​អំឡុង​សម័យអង្គរ។

នៅ​ក្នុង​បរិវេណ​នេះ​មាន​ប្រាសាទ​បុរាណ​តូចៗ​ជា​ច្រើន​ទៀត​ដូចជា​ប្រាសាទ​ប្រាំបួនល្វែង ប្រាសាទស្រី និង​ប្រាសាទ​អង្គរខ្មៅ។ វត្តហង្សខូបា (Hang Kho Ba) ជា​ប្រាសាទ​ដែល​មាន​អាយុ​កាល​៣០​ឆ្នាំ​នៅ​ក្នុង​ភូមិ ហង្សខូបា មាន​ចម្ងាយ​ត្រឹមតែ​៦គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​និង​ចំណាយ​ពេល​បន្តិច​ប៉ុណ្ណោះ​ដើម្បី​ទៅ​ទស្សនា។ ខេត្ត​ស្ទឹងត្រែង​ក៏​មាន​ភាពល្បីល្បាញ​ខាង​អំពិលផ្អែម និង​ត្រី​ប៉ាស៊ីអ៊ី មាន​រសជាតិ​ឆ្ងាញ់​បំផុត​ដែល​អ្នកទេសចរ​ជា​ច្រើន​ចូលចិត្ត។



ខេត្ត​ស្ទឹងត្រែង​៖​ ស្ទឹងត្រែង​គឺជា​ខេត្ត​មួយ មាន​ប្រវត្តិ​រាប់រយឆ្នាំ​សម្បូរ​ទៅដោយ​ទួលប្រាសាទ​បុរាណ​ជាច្រើន​កន្លែង ដែលជា​ទូទៅ ពុំមាន​អ្នក​ស្គាល់​ឡើយ​។​ខេត្ត​មួយ​នេះ​ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​កម្ពុ​ជាមាន​ចម្ងាយ​ផ្លូវ​ជាង​៤៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​។​ ទាក់ទង​ទៅនឹង​ខេត្តស្ទឹងត្រែង មាន​ឯកសារ​ខ្លះ​បាន​បញ្ជាក់ថា កាលពី​ដើមឡើយ​ខេត្តស្ទឹងត្រែង​មានឈ្មោះ​ថា​សា​ទឹង​ទែង​។​ពាក្យ​នេះ បានកើត​ឡើង ដោយសារ​តែមាន​ព្រះសង្ឃ​មួយអង្គ​ព្រះនាម សៀង ប៉េង មកពី​វៀងចន្ទន៍​បានមក​គ្រប់គ្រង​លើទឹក​ដី​សា​ទឹង​ទែង​។​

​ក្រោយមក​ព្រះ​ចៅ​ក្រុង​កម្ពុជា​បានតែងតាំង​លោក​ប៉េង​ជា​ចៅហ្វាយខេត្ត​សា​ទឹង​ទែង​ឱ្យនៅ​ក្រោម​អំណាច​របស់​ព្រះ​ចៅ​ក្រុង​កម្ពុ​ជានា​សម័យ​នោះ​។​លោក​ប៉េង​ពេល​បាន​កាន់​ជា​ចៅហ្វាយខេត្ត​និង​មាន​ងារ​ជា​ឧកញ៉ា​ប៉េង​តែងតែ​នាំ​សួយសារអាករ​មក​ថ្វាយ​ព្រះ​ចៅ​ក្រុង​កម្ពុជា​រាល់​ឆ្នាំ​។​ដ​ង្វា​យ​នោះបាន​រយៈពេល​បី​ឆ្នាំ​លោក​ចៅហ្វាយខេត្ត​ប៉េង​ក៏បាន​ដោះខ្លួន​ពី​អំណាច​ខ្មែរ​ទៅ​រស់នៅ​ស្រុក​វ៉ឺ​ន​សៃ​បច្ចុប្បន្ន​ស្រុក​នេះ​ស្ថិតនៅក្នុង​ខេត្តរតនគិរី​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ឡាវ​។​

​បន្ទាប់មកទៀត ព្រះ​ចៅ​ក្រុង​កម្ពុជា ក៏បាន​លើក​ងារ​ចៅហ្វាយខេត្ត​ឱ្យ​ប្អូន​លោក​ប៉េង​រួច​ឱ្យទៅ​កូន​ឈ្មោះ​ជា​ប៉េង​ញ៉ា​សំ​។​ជា ប៉េង ញ៉ា​សំ​កូន លោក​ប៉េង​ក្រោយពី​បាន​គ្រប់គ្រង​ខេត្ត​មិនបាន​ប៉ុន្មាន​ក៏បាន​រួមគំនិត​ឃុបឃិត​ជាមួយ​រាស្ត្រ​ក្នុង​ខេត្ត​របស់ខ្លួន​ទៅ​ជ្រកកោន​ម្លប់​ព្រះ​ចៅ​នគរ​សៀម​។​ពេលនោះ​សៀម​ក៏បាន​តែងតាំង​ជា​ចៅ​មឿង​សៀង​ទែង​។​

ដូច្នេះ​ពាក្យ​សា​ទឹង​ទែង​បាន​ដូរ​មកជា​សៀង​ទែង​វិញ​។​ បើតាម​ភាសា​ឡាវ​ពាក្យ​ថា​សៀង​មានន័យថា​លោក​នេន​ដែល​បាន​លាចាក​សិក្ខាបទ ​(​សៀង​,​អន្ទិត​)​។​ រីឯ​ទែង​ភាសា​ឡាវ​ប្រែ​ថា​កសាងឡើង​។​ត​មក​យូរ​ឆ្នាំ​ខ្មែរ​យើង ហៅ សៀង​ទែង​ក្លាយទៅជា​ស្ទឹងត្រែង​វិញ​។​ពាក្យ​ស្ទឹងត្រែង​ខ្មែរ​យើង មានន័យថា ស្រុក​មាន​ស្ទឹង​ដុះ​ស្មៅ​ត្រែង​។​



​នៅ​គ​.​ស​៦០០​ប្លាយ​ក្នុង​រាជ​ព្រះបាទ​ឥសាន​វរ្ម័ន​និង​ព្រះបាទ​ជ័យ​វ​រ័​ន្ម​គ្រប់គ្រង​ក្រុង​កម្ពុជា​ចែកចេញជា​ពីរ​នគរ​។​នគរ​មួយ​មាន​ទីក្រុង​ឈ្មោះ​វយ​ធ​បូ​រា​ (​ភ​វ​បុ​រៈ​)​ មួយទៀត​ឈ្មោះ​ទីក្រុង​ស​ម្ផ​បូ​រា (​ស​ម្ផ​បុ​រៈ​) ​ដោយ​កាលនោះ​ទឹកដី​ខេត្តស្ទឹងត្រែង​មាន​ក្រុង​ចំនួន​២​។​ មក​ដល់គ​.​ស​៩០០​ប្លាយ​ព្រះបាទ​រាជ​ន្ទ្រា​វរ្ម័ន​បង្រួបបង្រួម នគរ​ទាំងពីរ​នេះ​ជា​ក្រុង​កម្ពុជា​តែមួយ​ហើយ​លើក​ក្រុង​ទៅ​តាំងនៅ​អង្គរ​វិញ​។​

​នៅ​គ្រិ​ស្គ​ស​ក័​រាជ​១.៤០០​ប្លាយ​កាល​បែក​បន្ទាយលង្វែក​ដោយ​ទ័ព​សៀម​ព្រះបាទ​សុទ្ធា​ភាស​ព្រះអង្គរ​ត់ម​កពួន​នៅ​ស្ទឹងត្រែង​។​ នៅ​អំឡុង​ស័ក​រាជ​នេះ ទ័ព​សៀម​និង​លាវ បាន​លុកលុយ ចូល​ក្រុង​កម្ពុជា​ខាងជើង​គ្រប់គ្រង​ខេត្តស្ទឹងត្រែង​ដល់​ខេត្តកំពង់ចាម​តាម​ដង​ទន្លេមេគង្គ​។​ ​ក្រោយមក​កងទ័ព​ខ្មែរ​ក៏បាន​វាយបក​ដេញ​ទ័ព​សៀម​និង​លាវ​ឱ្យចេញ​ទៅវិញ​អស់​។​ មានកំណត់​ត្រា​ថា​កាលនោះ​យួន​ក៏បាន​លុកលុយ​យក​ខេត្តស្ទឹងត្រែង​ដែរ​ប៉ុន្តែ​ត្រូវ​សៀម​វាយ​ដេញ​យួន​ទៅវិញ​។​ ចំបាំង​ដោយ​ការឈ្លានពាន​លុកលុយ​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​ម្តង​ហើយ​ម្តងទៀត នៅ​ចំណុះ​ខេត្ត​ចម្ប៉ា​សាក់ ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​សព្វថ្ងៃ​។​ តែ​ខេត្ត​ចម្ប៉ា​សាក់​ឡាវ​ត្រូវ​សៀម​ត្រួតត្រា​។​

​នៅ​ឆ្នាំ​១៨១៤​ទ័ព​សៀម លុកលុយ​ចូល​នគរ​ខ្មែរ​ម្តងទៀត ដោយ​ទ័ព​សៀម​គ្រប់គ្រង​យក​ខេត្ត​ម្លូព្រៃ​,​ទន្លេ​ល្ពៅ​និង​បាន​យក ខេត្តស្ទឹងត្រែង បញ្ចូល​ទៅ​ក្រុង​សៀម​។ ​ពេលនោះ ព្រះ​ចៅ​ក្រុង​កម្ពុជា បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​លាវ ដោយសារ​ខេត្តស្ទឹងត្រែង ត្រូវ​សៀម​គ្រប់គ្រង​។​មកដល់​ឆ្នាំ​១៨៦៣ បារាំង គ្រប់គ្រង​ក៏បាន​មក​ធ្វើជា​អ​ណា​ព្យាបាល​នៅ​ក្រុង​កម្ពុជា​។​បន្ត​មក​ឆ្នាំ​១៨៦៤ ក្រុង​សៀម ជាប់​សន្ធិសញ្ញា​និង​ក្រុង​បារាំង​,​ក្រុង​កម្ពុជា​។

សៀម​បាន​យល់ព្រម ប្រគល់​តំបន់​ទន្លេ​ល្ពៅ​, ​ម្លូព្រៃ​,​ ស្ទឹងត្រែង​, ​សៀម​ប៉ាង​ មកឱ្យ​កម្ពុជា​វិញ​។​ នៅ​ឆ្នាំ​១៨៧៦​សៀម​បាន​ចូលមក​គ្រប់គ្រង​តំបន់​ដែល​ខ្លួន​ប្រគល់ឱ្យ​ទៅវិញ​។​ សម័យ​នោះ​ព្រះអង្គម្ចាស់​ស៊ី​សុ​វ​ត្តិ​បំបាស់​ក្បត់​វាយបក​ទ័ព​សៀម​និង​មានការ​ជួយ​ពី​បារាំង​។​ ឆ្នាំ​១៨៧៣​ បារាំង​បាន​បង្ខំ​សៀម​ឱ្យ​ប្រគល់​ទឹកដី​កម្ពុជា​បានមក​វិញ​ខ្លះ​ដូចជា​ខេត្តស្ទឹងត្រែង​ជាដើម​។​នៅ​ថ្ងៃទី​១៣ ខែតុលា​ឆ្នាំ​១៨៩៣ សៀម​បាន​ចុះសន្ធិសញ្ញា ទឹកដី​ខេត្ត​ខ្លួន​គ្រប់គ្រង​នៅជាប់​ដង​ទន្លេមេគង្គ​ឱ្យទៅ​បារាំង​គ្រប់គ្រង​បន្ត​។​

​ពេលនោះ​ហើយ​ខេត្តស្ទឹងត្រែង​និង​សៀម​ប៉ាង​ត្រូវ​ចំណុះ​របស់​លាវ​។​ សៀម​បានប្រគល់​តែ​តំបន់​ម្លូព្រៃ​និង​ទន្លេ​ល្ពៅ​តាម​សន្ធិសញ្ញា​របស់​បារាំង​ចុះ ​ថ្ងៃទី​១៣​ ខែកុម្ភៈ ​ឆ្នាំ​១៩០៤​។​ រួចមក​មាន​រ៉ែត​តេ​បារាំង​ចុះ​ ថ្ងៃទី​៦ ​ខែធ្នូ​ ឆ្នាំ​១៩១៤​ដាក់​ខេត្តស្ទឹងត្រែង​បញ្ចូលមក​ក្នុង​នគរ​ក្រុង​កម្ពុជា​វិញ​។​ បន្ទាប់មក ខេត្តស្ទឹងត្រែង បាន​កែប្រែ​ថ្មី​មាន​រាជការ​គ្រប់គ្រង​រដ្ឋបាល ពីរ​ខេត្ត​ដាក់ឈ្មោះ ខេត្តស្ទឹងត្រែង និង​ខេត្ត​មូល​មោក ​(​ស្រុក​វ៉ឺ​ន​សៃ​ខេត្តរតនគិរី​សព្វថ្ងៃ​)​។



​ឆ្លងកាត់​សង្គ្រាម ច្រើន​សម័យកាល ច្រើន​ទស្សវត្សរ៍ ទឹកដី​ខេត្តស្ទឹងត្រែង​បាន​បន្សល់ទុក​នូវ​ប្រាសាទបុរាណ​ជាច្រើន​កន្លែង​កប់​ក្នុង​ដី​និង​ផ្សាភ្ជាប់​វប្បធម៌​គ្នា​រវាង​ជនជាតិខ្មែរ​និង​ឡាវ​មកដល់ បច្ចុប្បន្ន​។ នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ភាគ​ខាងលិច​ឈៀង​ខាងជើង​ក្រុង​ស្ទឹងត្រែង​ត្រើយ​ខាងលិច​ដង​ទន្លេមេគង្គ មាន​ប្រាសាទបុរាណ​ជាច្រើន​កប់​ដី​និង​ខ្លះ​ត្រូវបាន​ស្គាល់ឈ្មោះ មាន​ប្រវត្តិ​ជាប់ទាក់ទង​គ្នា ក្នុងការ​គ្រប់គ្រង​ក្រុង​កម្ពុជា​។

រីឯ ប្រាសាទ​ជាច្រើន​ទៀត នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​នោះដែរ​ក៏​ពុំ​ស្គាល់ឈ្មោះ​ហើយ​ត្រូវបាន​ជនខិលខូច ជីក​គាស់កកាយ​រក​កំណប់​បណ្តាលឱ្យ​ខូច​ទ្រង់ទ្រាយ​នៃ​ប្រាសាទ​។​ ប្រាសាទ​ដែល​នៅមាន​សព្វថ្ងៃ មាន​ខ្លះ គេ​ស្គាល់​ច្បាស់​ដូចជា​ប្រាសាទ​ស្រី​ឬ​ប្រាសាទ​ព្រះ​គោ​និង​ប្រាសាទ​ប្រាំបួន​ល្វែង​,​ទួល​អង្ករ​ខ្មៅ​ស្ថិតក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាដើម​។​

​ដោយឡែក​នៅ​ក្រុង​ស្ទឹងត្រែង​មាន​ប្រាសាទ​ប្រុស​ស្ថិតនៅ​ជ្រោយ​បា​ចុង​និង​ប្រាសាទភ្នំ​ធាតុ​ខាងលិច​ក្រុង​ស្ទឹងត្រែង​។​ ក្រៅពីនេះ​មាន​ប្រាសាទបុរាណ ជាច្រើន​ទៀត​ដូចជា ប្រាសាទ​បា​ដឺ​ម ប្រាសាទ​គូ នៅ​ស្រុក​សេ​សាន តែ​សព្វថ្ងៃ​ប្រាសាទ​បាន​បាក់បែក​អស់​ទៅហើយ​។​

​ក្រៅពីនេះ​ក៏​នៅមាន​វត្ត​បុរាណ​ជាច្រើន​ផងដែរ​រួមទាំង​ការរស់នៅ​តាម​ប្រពៃណី​បែប​អ្នក​ស្ទឹងត្រែង​។​ងាក​ទៅ​មើល​ទីប្រជុំជន​មួយ ក្នុង​ក្រុង​ស្ទឹងត្រែង មាន​រូប​និមិត្តសញ្ញា​កងចក្រ​តំណាងឱ្យ កូនក្រមុំ​ស្លៀកសំពត់ ជីប​ប៉ុង​។​ តាម​ឯក​សារបាន​បញ្ជាក់ថា​រូប​កងចក្រ​បាន​សាងសង់ឡើង​នៅ ​ឆ្នាំ​១៩៦០​ កាល​ឯកឧត្តម ឈួន ឈុំ​កាន់តំណែង​ជា​អភិបាលខេត្ត​ស្ទឹងត្រែង​សម័យកាល​សម្តេច​ន​រោ​ត​ម្ត​សីហនុ​។​



​សព្វថ្ងៃនេះ ខេត្តស្ទឹងត្រែង មាន​ព្រំប្រទល់​ខាងជើង ជាប់​នឹង​ប្រទេស​ឡាវ​ខាងត្បូង ទល់​ខេត្តក្រចេះ​ខាងកើត ជាប់​ខេត្តរតនគិរី​ខាងលិច​ទាល់​ខេត្តព្រះវិហារ​និង​កំពង់ធំ​។​
​តាម​របាយការណ៍ ខេត្តស្ទឹងត្រែង​ឆ្នាំ​២០១៤ មាន​ផ្ទៃដី​១២.០១៦​គីឡូម៉ែត្រ​ក្រឡា​ចែកចេញជា​៤​ស្រុក​និង​ក្រុង​មួយ​។​ប្រជាជន​ចំនួន​ ១២៦.០៣៨​នាក់​។ ខេត្ត​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ជាពិសេស​ព្រៃឈើ​ធនធាន​រ៉ែ​និង​ត្រី​។​ ត្រី​ប៉ា​ស៊ី​អី​ជា​អត្តសញ្ញាណ​តំណាងឱ្យ​ខេត្តស្ទឹងត្រែង​។​
ក្រោយ​ឆ្នាំ​២០០០​ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ មាន​ផ្លូវជាតិ​លេខ​៧​ត​ភ្ជាប់​ពី​ក្រុងភ្នំពេញ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​១៣​របស់​ឡាវ​។​ ផ្លូវជាតិ​លេខ​៩​ត​ភ្ជាប់​ពី​ក្រុង​ស្ទឹងត្រែង ទៅកាន់​ខេត្តព្រះវិហារ​។ ផ្លូវជាតិ​លេខ​៧៨ ភ្ជាប់​ពី​អូរ​ពងមាន់​ក្រុង​ស្ទឹងត្រែង​ទៅកាន់​ខេត្តរតនគិរី​។​ ក្រៅពីនេះ​មាន​ស្ពាន​ចំនួន​២​គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​និង​ទន្លេសេកុង​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាងសំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​ក្រៅពីនេះ​ក៏មាន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ដែល​អាច​ទាញ​ថាមពល​ប្រើប្រាស់ បាន​រហូតដល់​ទៅ​៤០០​មេ​ហ្គា​វ៉ា​ត់ ក្នុង​មួយ​ម៉ោង​ហើយ​ទំនប់​នេះ​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា​។​

ជាមួយ​ផ្ទៃដី​អំណោយផល​លើ​ផ្នែក​កសិកម្ម​មាន​ក្រុមហ៊ុន​ជាច្រើន​បានមក​ធ្វើ​វិនិយោគ​ដាំ​កៅស៊ូ​និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​។​ ខេត្តស្ទឹងត្រែង មាន​ទន្លេ​ដល់​ទៅ​បួន​គឺ​ទន្លេសេកុង ទន្លេមេគង្គ ទន្លេសេសាន​និង​ទន្លេស្រែពក​។​ទន្លេ​ទាំង​បួន​នេះហើយ​គឺជា​ប្រភពទឹក សម្រាប់​កសិកម្ម​យ៉ាងសំខាន់ ជម្រក​ធនធាន​ត្រី​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​ ទន្លេ​ទាំងនេះ​ក៏បានផ្តល់​ជា​តំបន់​អេកូ​ទេសចរណ៍​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​។​
ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង​ដំបូង​គេ​នៅ​ ឆ្នាំ​១៩៦០​លោក ឈួន ឈុំ​។​ ក្រោយ​ការបោះឆ្នោត​ ឆ្នាំ​១៩៩៣​ លោក​ឈឹម​ឈន​លោក​ឈឹម​សិលា​លោក​ឡូយ​សុផាត​លោក​កុល​សំអុល​និង​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បច្ចុប្បន្ន​៕ ប្រភព​ : រស្មីកម្ពុជា

ពេល​ឈាន​​ដល់​ទី​រួម​ខេត្ត​ស្ទឹងត្រែង​ លោក​អ្នក​ប្រាកដ​ជា​បាន​ឃើញ​យ៉ាង​ច្បាស់​អំពី​រូប​​ចម្លាក់​​ «​កង​ចក្រ​» ​ដែល​ជា​និម្មិត​រូប​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង។ ប្រិយមិត្ត​​មួយ​ចំនួន ប្រហែល​ជា​​បាន​ដឹង​​​ពី​អត្ថន័យ​នៃ​រូប​​​នេះហើយ​ ប៉ុន្តែ​ជឿ​ជាក់​​ថា​ នៅ​មានប្រិយមិត្ត​​​ជា​ច្រើន​ទៀត​ ដែល​មិន​បាន​ដឹង​​ពី​អត្ថន័យ​​របស់​វា​។
តាម​ការ​ឲ្យ​ដឹង​ពី​លោក​ អ៊ន់ ប៉ោសឿន​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹង​ត្រែង​ បាន​ប្រាប់ឲ្យ​ដឹង​​ថា​ ​និម្មិត​សញ្ញា​​ «កង​ចក្រ​» ​នេះ ​មាន​អត្ថន័យ​គ្រប់​គ្រាន់​​សម្រាប់​តំណាង​ឲ្យ​ខេត្ត​ដ៏​មាន​សក្ដានុពល​​​ផ្នែក​ទេសចរណ៍​មួយ​នេះ។ នៅ​ជុំ​វិញ​ ​​​«កង​ចក្រ​» ​​​មាន​ចក្រ​ទាំង​អស់​ចំនួន​១៧​ ​ដែល​​តំណាង​ឲ្យ​ជន​ជាតិ​ទាំង​​អស់​ចំនួន​១៧​ ​ដែលរស់​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ ទាំង​ជន​ជាតិ​ខ្មែរ​ និង​ជន​ជាតិ​ខ្មែរ​​ភាគ​តិច​ជា​ច្រើន​ទៀត​ ​សរុប​ទាំង​អស់​មាន​១៧​ ដូច្នេះ​ហើយ​ទើប​បាន​ជា​គេ​ធ្វើ​កង​ចក្រ​នេះ​ឡើង​ដើម្បី​តំណាង​ឲ្យ​ខេត្ត​ស្ទឹង​ត្រែង។ ​
​ស្ទឹង​ត្រែង​​ជា​ខេត្ត​មួយ​ដែល​សម្បូរ​ទៅ​ដោយ​​សម្បត្តិ​​ទេសចរណ៍​ធម្មជាតិ​ និង​​វប្បធម៌​ប្រពៃណី​​ជន​ជាតិ​ភាគ​តិច។ ​ខេត្ត​​នេះ​មាន​ទន្លេ​ពីរ​ប្រសព្វ​គ្នា​​គឺ​​ទន្លេ​មេគង្គ​ និង​ទន្លេ​សេកុង​ដែល​បាន​ក្លាយ​ជា​ទន្លេ​មុខ​បួន​ ប្រៀប​ដូច​ជា​ទន្លេ​ចតុមុខ​នៅ​រាជ​ធានី​ភ្នំពេញ​ដែរ។​ ស្ទឹង​ត្រែង​​សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​លក្ខណៈ​ធម្មជាតិ​ និង​តាម​រដូវ​កាល៕

ក្រសួងវប្បធម៌ចុះមកខេត្តស្ទឹងត្រែង ដើម្បីធ្វើកំណាយភ្នំធាតុ​ដើម្បីអភិរក្សតំបន់នេះទុកជាបេតិកភណ្ឌវប្បធម៌
ក្រសួងវប្បធម៌ចុះមកខេត្តស្ទឹងត្រែង ដើម្បីធ្វើកំណាយភ្នំធាតុ​ដើម្បីអភិរក្សតំបន់នេះទុកជាបេតិកភណ្ឌវប្បធម៌
ស្ទឹងត្រែង៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នេះលោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យានឹងបុរេប្រវត្តិនៃក្រសួងវប្បធម៌បានបញ្ជាក់ថា៖ កំណាយនេះយើងធ្វើឡើងក្រោមកិច្ចសហការជាមួយអាជ្ញាធរខេត្តនឹងមន្ត្រីស្ថាប័នពាក់ព័ន្ធជាច្រើនទៀតដើម្បីយើងថែរក្សារតំបន់ប្រវត្តិសាស្ត្រនេះទុកជាមរតកសំរាប់កូនចៅយើងជំនាន់ក្រោយបានដឹងនឹងបានស្គាល់។

លោកបន្ថែមថា៖ កិច្ចការងារនេះយើងបានកំណត់ព្រំ អភិរក្សបោះបង្គោលចំនួន១៥ដែលមានផ្ទៃដីជាង៤ហិកតានៅក្នុងភូមិថ្មីសង្កាត់ស្ទឹងត្រែងក្រុងខេត្ត ស្ទឹងត្រែង។
លោកបន្តថា៖ ជាមួយនេះយើងបានផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ដើម្បីឱ្យសមត្ថកិច្ចពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋបានយល់ពីគោលបំណងនេះហើយនាំគ្នាជួយថែរក្សារឱ្យស្ថិតនៅគង់វង្ស។
លោក ឡា ពុទ្ធី អនុប្រធានមន្ទីវប្បធម៌នឹងវិចិត្រសិល្បៈខេត្តបានអះអាងថា៖ នៅពេលដែលយើងបានបោះបង្គោលបានត្រឹមត្រូវហើយនោះពិតជាបញ្ចៀសបានពីការរំលោភបំពានកាប់ព្រៃរានយកដីធ្វើជាកម្មសិទ្ធិ ដែលជាការ ធ្វើឱ្យបាត់បង់សម្បត្តិជាតិរបស់យើងដែលមានវ័យចំណាស់នេះ។

លោកស្នើឱ្យបងប្អូនប្រចាពលរដ្ឋរស់នៅជិតតំបន់នេះសូមមានស្មារតីជួយថែរក្សាទាំងអស់គ្នាទើបយើងសម្រេចកិច្ចការងារនេះបានល្អព្រោះអនាគតតំបន់នេះនឹងក្លាយទៅជាតំបន់រមណីយដ្ឋា វប្បធម៌បែបប្រវត្តិសាស្រ្ត​ នឹងជាទីកន្លែងប្រជាពលរដ្ឋយើងបន់ស្រន់សុំសេចក្តីសុខចម្រើនផង។

សូមបញ្ចាក់ថា៖ តំបន់នេះមានបារមី លោកតាម៉ឺនរាជ .លោកតាខាំសួង .លោកតាខាចាន់. លោកតាក្រហមក. លោកយាយនាងខ្មៅ. ព្រះនាងក្រពុំឈូក. នឹងបារមីមេទព័លោកតាកងចក្រ.លោកតាប៉ាង​ ថែរក្សារនៅភ្នំធាតុនេះ។ដោយEKH(CSC)

ខេត្ត ស្ទឹងត្រែង
          ខេត្តស្ទឹងត្រែង:មានរមណីយដ្ឋាន ៤កន្លែងគឺ
          ១-រមណីយដ្ឋានអូរពងមាន់ មានចម្ងាយ ៩គ.ម ពីទីរួមខេត្ត ។
          ២-រមណីយដ្ឋាន ថាឡាបរិវាត់ មានចម្ងាយ ៤ គ.ម ពីទីរួមខេត្ត ។
          ៣-រមណីយដ្ឋាន កោះខ្សាច់ មានចម្ងាយ ៥ គ.ម ពីទីរួមខេត្ត ។
          ៤-រមណីយដ្ឋាន វត្តហាំងខូបា ជាមណ្ឌលវប្បធម៌ប្រវត្តិសាស្ត្រ ។
          ឋិតនៅភាគឥសាននៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ដែនកម្ពុជាឡាវ ខេត្តស្ទឹងត្រែង
ទទួលរបបទឹកទន្លេមេគង្គ បន្តពីប្រទេសឡាវ ដោយមានបែកចេញដៃជាច្រើនដូចជា
ទន្លេសេសាន ទន្លេស្រែពក ជាដើម ។ ដោយ សារ សក្តានុពលភាពផ្នែកទេសចរ មិនសូវ
អំណោយផល ខេត្តនេះមានចម្ងាយផ្លូវប្រមាណ ៤៥៥គីឡូម៉ែត ពីរាជធានីភ្នំពេញតាមផ្លូវ
ជាតិលេខ៧ ពុំសូវមានការចាប់អារម្មណ៍ពីអ្នកទេសចរប៉ុន្មាននោះទេ ។ ទេសចរទៅកំសាន្ត
នៅទីនេះ គឺគ្រាន់តែចង់ទទួលអារម្មណ៍ប្លែកជាមួយទិដ្ឋភាពស្រស់ស្អាតនៃទន្លេមេគង្គ
និង ទន្លេសេកុងប៉ុណ្ណោះ លើសពីនេះពួកគេចង់សាកល្បងនូវឳជារសដ៏ឆ្ងាញ់ពិសានៃត្រីទន្លេ គឺត្រីប៉ាស៊ីអ៊ី និង ត្រីប៉ារ៉ា ។ ហេតុនេះ ហើយទើបខេត្តនេះ បានខិត ខំប្រើប្រាស់ធនធាន
ដែលខ្លួនមានដើម្បីកែច្នៃជាតំបន់កំសាន្តផ្សេង ៗ ទាក់ទាញដល់ទេសចរ ។ ប៉ុន្តែប្រសិនបើ
គេធ្វើដំណើរ តាមដងផ្លូវទៅកាន់ទីរួមខេត្តស្ទឹងត្រែង នោះគេនឹងប្រទះភ្នែកនូវធម្មជាតិដ៏ត្រ
កាលនៃព្រៃឈើដែលអម តាមសងខាងផ្លូវ ជាជម្រករបស់សត្វព្រៃគ្រប់ប្រភេទ ។ គេសង្គេត
ឃើញមានតំបន់ខ្លះប្រជាពលរដ្ឋនៅក្នុងខេត្តតែងតែនាំគ្នាទៅលេងកំសាន្តញឹកញាប់ដូចជា៖

          ១.តំបន់អូរពងមាន់
          នៅក្នុង ភូមិ អូពងមាន់ ឃុំ អូរពងមាន់ ស្រុក ស្ទឹ្ងត្រែង ចម្ងាយ៩គីឡូម៉ែត ពីទីរួម
ខេត្ត ។ ជាតំបន់កែច្នៃបឹងធម្មជាតិ ដែលមានប្រភពទឹកពីក្នុងដីចម្ងាយប្រមាណណ៥០គ.ម
ពីតំបន់នេះ ដែរអំណោយផលដល់ទេសចរក្នុងការសម្រាកលំហែ ងូតទឹកព្រមទាំងស្ទួចត្រី
ផងដែរ ។
          ២-កោះខ្សាច់
          ជាតំបន់នៅតាមដងទន្លេសេកុង ប្រមាណ ៥គីឡូម៉ែត ពីទីរួមខេត្ត ។ ទីនេះទេសចរ
អាចទៅកំសាន បានតែនៅរដូវប្រាំងប៉ុណ្ណោះព្រោះរដូវវស្សាតំបន់នេះត្រូវទឹកទន្លេឡើងលិច
បាត់ ។ តំបន់នេះ មានឆ្នេរខ្សាច់សក្បុស ប្រវែងជាង ២គីឡូម៉ែត ។ ក្រៅពីតំបន់ទាំងពីរនេះ
គេនៅឃើញមានតំបន់ខ្លះទៀតដូចជា វត្តហំាងខូបា ដែលមានអាយុជាង ៣០០ឆ្នាំមកហើយ
ទេសចរចូលចិត្តទៅកំសាន្តនៅពេលមានកម្មវិធីបុណទានម្តងៗ ។ មួយទៀតគឺតំបន់ប្រាសាទព្រះគោ ឋិតនៅស្រុក ថាឡាបរិវាត់ ដែលត្រូវជិះទូកឆ្លងកាត់ទន្លេសេកុង និង
ទន្លេមេគង្គ ចម្ងាយប្រមាណ ៤គីឡូម៉ែត ដើម្បីទៅដល់ទីនោះ ។
          ស្ទឹងត្រែងជាខេត្តដ៏ស្រស់ស្អាតមួយ មានទីតាំងលើខ្ពង់រាបតាមបណ្តោយទន្លេមេគង្គ
ដែលប្រសព្វជាមួយទន្លេសេកុង ។ ខេត្តនេះមានចម្ងាយប្រហែល ៤៥៥គ.ម ពីទីក្រុងភ្នំពេញ
និង ៤០គ.ម ពីព្រំដែនឡាវ ។ ទីក្រុងដ៏ស្អាតនេះជាប់នឹងបាលុង (រតនគិរី) ហើយមានអ្វីច្រើន
ជាងការឈប់សម្រាកពីការធ្វើដំណើរ ។ ស្ពានសេកុង ជាការទាក់ទាញ និងបម្រើការដឹក
ជញ្ជូនយ៉ាងងាយស្រួលទៅព្រំដែនឡាវ ។
          ខេត្តស្ទឹងត្រែងមានការទាក់ទាញទេសចរ គួរឲ្យកត់សម្គាល់មួយចំនួន ។ ទឹកជ្រោះ
សុភមិត្រ មិនដែលបញ្ឈប់ភ្ញៀវពីការចូលទស្សនា និងមានទន្លេមេគង្គដ៏មានឥទ្ធិពលដែលជាជម្រកនៃ សត្វផ្សោតទឹកសាបដ៏កម្រ ។
          ថាឡាបរិវាត់ មានចម្ងាយត្រឹមតែ ៤គីឡូម៉ែត ប៉ុណ្ណោះពីទីរួមខេត្ត ។ ទីនោះអាចទៅ
មកបានដោយឆ្លងទន្លេសេកុង ។ ថាឡាបរិវាត់ ជាកន្លែងប្រវត្តិសាស្រ្តដែលមានប្រាសាទ
ព្រះគោ ជាប្រាសាទថ្មសតវត្សទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ។ ប្រាសាទព្រះគោមាន
ប៉មថ្ម ចំនួន៦ដែលរៀបចំជាពីរជួរដែលមានប៉មបី ក្នុងមួយជួរដែលមានផ្តែរធ្វើពីថ្មភក់ ។ នេះ
ជាប្រសាទដំបូងបំផុត ក្នុងចំណោមប្រាសាទជាច្រើនដែលបានកសាងឡើងអំឡុងសម័យ
អង្គរ ។
          នៅក្នុងបរិវេណនេះមានបា្រសាទបុរាណ តូចៗជាច្រើនទៀតដូចជាប្រាសាទប្រាំបួន
ល្វែង ប្រាសាទស្រី និងប្រាសាទអង្គរខ្មៅ ។ វត្តហង្សខូបា ( Hang Kho Ba ) ជាប្រាសាទ
ដែលមានអាយុកាល ៣០០ឆ្នាំនៅក្នុងភូមិ ហង្សខូបា មានចម្ងាយត្រឹមតែ ៦គីឡូម៉ែត ពីទី
រួមខេត្តនិងចំណាយពេលបន្តិច ប៉ុណ្ណោះដើម្បីទៅទស្សនា ។
          ខេត្តស្ទឹងត្រែងក៏មានភាពល្បីល្បាញខាងអំពិលផ្អែម និងត្រីប៉ាស៊ីអ៊ី មានរសជាតិ
ឆ្ងាញ់បំផុតដែលអ្នកទេសចរជាច្រើនចូលចិត្ត ។

វត្តអារាម-ខេត្តស្ទឹងត្រែង
១៩០១ | ស្រុកសេសាន
  1. វត្តជ័យមង្គល  ហៅ  កំភុន ស្ថិតនៅក្នុង ភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង
  2. វត្តនទីពោធិការាម  ហៅ  ក្បាលរមាស ស្ថិតនៅក្នុង ភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង
  3. វត្តបុព្វតាយារាម  ហៅ  ច្រប់ ស្ថិតនៅក្នុង ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង
  4. វត្តអម្ភវ័នរង្សី  ហៅ  ក្របីជ្រុំ ស្ថិតនៅក្នុង ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង
  5. វត្តបរមផាសុក  ហៅ  ភ្លុក ស្ថិតនៅក្នុង ភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង
  6. វត្តចេតិយារាម  ហៅ  បាដើម ស្ថិតនៅក្នុង ភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង
  7. វត្តសុវណ្ណរតនារាម  ហៅ  ហាងសាវ៉ាត ស្ថិតនៅក្នុង ភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង
  8. វត្តនទីសិលារាម  ហៅ  ស្តៅ ស្ថិតនៅក្នុង ភូមិស្តៅ ១?​ ២? ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង
  9. វត្តពន្លឺសាមគ្គី  ហៅ  ស្រែគរ ស្ថិតនៅក្នុង ភូមិស្រែគរ ១? ២? ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង
  10. វត្តសោវាលុការាម  ហៅ  ខ្សាច់ថ្មី ស្ថិតនៅក្នុង ភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង
  11. វត្តគិរីសុវណ្ណារាម  ហៅ  ស្វាយរៀង ស្ថិតនៅក្នុង ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង


១៩០២ | ស្រុកសៀមបូក

  1. វត្តកុសលទីបារាម  ហៅ  កោះព្រះ ស្ថិតនៅក្នុង ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
  2. វត្តសុខាភិរ៉ារាម  ហៅ  កោះសំពាយ ស្ថិតនៅក្នុង ភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
  3. វត្តកោះសាគរ  ហៅ  ស្វាយ ស្ថិតនៅក្នុង ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
  4. វត្តសិលារតនារាម  ហៅ  កោះកាំងដែក ស្ថិតនៅក្នុង ភូមិកោះកាំងដែក ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
  5. វត្តសិលាសុណ្ណារាម  ហៅ  ត្បូងខ្លា ស្ថិតនៅក្នុង ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
  6. វត្តគាមនីវ័ន  ហៅ  អូរឫស្សីកណ្តាល ស្ថិតនៅក្នុង ភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
  7. វត្តសត្ថាសុវណ្ណារាម  ហៅ  សៀមបូក ស្ថិតនៅក្នុង ភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
  8. វត្តធម្មធរារាម  ហៅ  អូរឡង់ ស្ថិតនៅក្នុង ភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
  9. វត្តបញ្ញាវរារាម  ហៅ  ស្រែក្រសាំង ស្ថិតនៅក្នុង ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង


១៩០៣ | ស្រុកសៀមប៉ាង

  1. វត្តបច្ចុត្តគារាម  ហៅ  ខាំគោគ ស្ថិតនៅក្នុង ភូមិខាំគោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
  2. វត្តឧទ្ទុមាលា  ហៅ  សមរ ស្ថិតនៅក្នុង ភូមិសមរ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
  3. វត្តពោធិជ័យ  ហៅ  សៀមប៉ាង ស្ថិតនៅក្នុង ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
  4. វត្តមហាសីលារាម  ហៅ  កែងញ៉ៃ ស្ថិតនៅក្នុង ភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
  5. វត្តរស្មីចន្ទារាម  ហៅ  ចន្ទុ ស្ថិតនៅក្នុង ភូមិចន្ទុ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
  6. វត្តយុត្តពលារាម  ហៅ  កញ្ចាញទឹក ស្ថិតនៅក្នុង ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
  7. វត្តទួលរលួស  ហៅ  ផាបាំង ស្ថិតនៅក្នុង ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

១៩០៤ | ក្រុងស្ទឹងត្រែង
  1. វត្តខត្តិយារាម  ហៅ  កណ្តាល ស្ថិតនៅក្នុង ភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  2. វត្តស្ទឹងត្រែង  ហៅ  ភ្នំ ស្ថិតនៅក្នុង ភូមិភ្នំ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  3. វត្តពោធិញ្ញាណ  ហៅ  ព្រះអង្គធំ ស្ថិតនៅក្នុង ភូមិព្រះអង្គធំ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  4. វត្តរតនវុទ្ធីមុនីរាម  ហៅ  អូរពងមាន់ ស្ថិតនៅក្នុង ភូមិអូរពងមាន់ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  5. វត្តស្រះកែងមុនីវណ្ណ  ហៅ  លើ ស្ថិតនៅក្នុង ភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  6. វត្តធម្មរង្សី  ហៅ  បាចុង ស្ថិតនៅក្នុង ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  7. វត្តសោភណារាម  ហៅ  ក្រាំងដីសរ ស្ថិតនៅក្នុង ភូមិក្រាំងដីសរ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  8. វត្តសិរីវត្តនសុខារាម  ហៅ  កាំមេម៉ាយ ស្ថិតនៅក្នុង ភូមិកាំមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  9. វត្តពោធិសិរីរតនារាម  ហៅ  ហាងខូបាន ស្ថិតនៅក្នុង ភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  10. វត្តរស្មីសាមគ្គី  ហៅ  ហាងខូសួន ស្ថិតនៅក្នុង ភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  11. វត្តសាសនរង្សី  ហៅ  កោះខនឌិន ស្ថិតនៅក្នុង ភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  12. វត្តជោតិញ្ញារាម  ហៅ  គីឡូ៨ ស្ថិតនៅក្នុង ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
១៩០៥ | ស្រុកថាឡាបរិវ៉ាត់
  1. វត្តពោធិនិមិត្ត  ហៅ  ស្ពង់ ស្ថិតនៅក្នុង ភូមិស្ពង់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  2. វត្តសោភ័ណ្ឌរង្សី  ហៅ  ចំការលើ ស្ថិតនៅក្នុង ភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  3. វត្តសីហារាម  ហៅ  កាំងចាម ស្ថិតនៅក្នុង ភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  4. វត្តកោះកែវមុនីជ័យ  ហៅ  កោះស្នែង ស្ថិតនៅក្នុង ភូមិកោះស្នែង ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  5. វត្តសិរីមង្គលារាម  ហៅ  កោះស្រឡៅ ស្ថិតនៅក្នុង ភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  6. វត្តគិរីមានជ័យ  ហៅ  អន្លង់ជ្រៃ ស្ថិតនៅក្នុង ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  7. វត្តនទីវនារាម  ហៅ  អូររៃ ស្ថិតនៅក្នុង ភូមិអូររៃ ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  8. វត្តនទីអម្ពវន្តណារាម  ហៅ  អូរស្វាយ ស្ថិតនៅក្នុង ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  9. វត្តដំរីស  ហៅ  ព្រះរំកិល ស្ថិតនៅក្នុង ភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  10. វត្តបុញ្ញាធិការម  ហៅ  កោះឈើទាលធំ ស្ថិតនៅក្នុង ភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  11. វត្តសោភណ្ឌារាម  ហៅ  កោះឈើទាលតូច ស្ថិតនៅក្នុង ភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  12. វត្តអលង្ការារាម  ហៅ  សំអាង ស្ថិតនៅក្នុង ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
  13. វត្តឧទ្ទិស្សារាម  ហៅ  ថាឡា ស្ថិតនៅក្នុង ភូមិថាឡា ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ប្រភព៖ វត្តខេមររតនារាម