Tuesday, April 22, 2025

អគ្គីសនី កម្ពុជា

អគ្គីសនី អាស៊ាន  ASEAN Electricity 

បញ្ហាសង្គម កំពុងមានការផ្សព្វផ្សាយតម្លៃភ្លើងអគ្គីសនីខ្ពស់ នៅកម្ពុជា ធៀប ជាមួយ ប្រទេស នានានៅអាស៊ាន។ នៅកម្ពុជាយើងសព្វថ្ងៃ កំណើនសេដ្ឋកិច្ចគ្រួសារ កើនខ្លាំងណាស់ គ្រួសារធ្លាប់តែ ស្រែ ង៉ោង បែរជា លក់ដី លក់ផ្ទះ បានលុយ ០,៥ លានដុល្លា ឬ ខ្លះ ៣ លានដុល្លា ដូច្នេះ ពួកគាត់ បំពាក់ម៉ាស៊ីនត្រជាក់គ្រប់ បន្ទប់ បើក ២០ ម៉ោង/ ២៤ ម៉ោង ប្រើ ទូរទឹកកក ឆ្នាំងដាំបាយ អាងហែលទឹក.....។ អ្នកមានខ្លះ ដាក់ម៉ាស៊ីនត្រជាក់ ក្នុងរោងឡាន ឬ បន្ទប់ ឆ្កែដេក...កត្តានេះ នាំឲ្យ ការចំណាយភ្លើងច្រើន ដែល ផ្នែកផលិតត្រូវ បង្កើនការផលិត...តម្លៃភ្លើង ជះឥទ្ធិពល ដល់ ប្រជាជន ដែលប្រើភ្លើងដើម្បីតែ រស់នៅធម្មតា ៗ

ប្រភពថាមពលអគ្គីសនីនៃព្រះរាជាណាចក្រកម្ពុជា

Hout Songhak អ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមលំនៅឋានធម្មតា ប្រមាណ ៩៥ ភាគរយ ទូទាំងប្រទេស មិនជាប់ព័ន្ធពាក់នឹងកាតព្វកិច្ចធ្វើស្វ័យប្រកាសឡើយ។

ខ្សែសង្វាក់ផលិតថាមពលអគ្គីសនីដោយ ម្ស៉ៅអ៊ុយរ៉ាញូម ( នុយក្លេអ៊ែរ)

បញ្ហាពន្ធផ្ទាំងសូឡា ៣៥២១% នេះ បើកម្ពុជាហ៊ានលោតខ្លាំង ដឹងតែត្រូវខ្លាំង អុកគូថផស់អាមេរិក ហេតុអី? ប្រទេសរងគ្រោះ មិនមែនតែកម្ពុជាឯណា មានថៃ ម៉ាឡេ វៀតណាមដែរតើ ម៉េចពួកគេផ្សាយតែរឿងខ្មែរ ?? នៅវៀតណាម តម្លៃបំពាក់ផ្ទាំងសូឡា និងថ្លៃសូឡាក្នុងផ្ទះមួយ ជាធម្មតាអស់ ៨៥០០ ដុល្លា តែ នៅអាមេរិក តម្លៃសូឡានិងឈ្នួលមានដល់ទៅ ១៣,០០០ ដុល្លា ដូច្នេះ បានជាផលិតផលអាមេរិក ប្រកួតអត់ឈ្នះផលិតផល ចិន និងកូរ៉េទេ។ អាមេរិកកំណត់តែ ១៤%លើ ក្រុមហ៊ុនកូរ៉េនៅប្រទេស ម៉ាឡេស៊ីបានន័យថា អាមេរិក មានបំណងទាញ ម៉ាឡេស៊ី ប្រឆាំង ជាមួយចិន ពីម្សិលមីញដែល ទាញ ម៉ាឡេស៊ីចូលចិន​!!

អគ្គីសនី កម្ពុជា និងការនាំចេញផ្ទាំងសូឡា ទៅសហរដ្ឋអាមេរិក
បើតាមលោក Tim Brightbill សហប្រធាននៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកដឹកនាំការប្រឹក្សាសម្រាប់សម្ព័ន្ធក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យបានចាត់ទុកការរកឃើញ និងតម្លើងពន្ធនេះគឺជាជ័យជំនះដ៏ធំមួយសម្រាប់ការប្រកួតប្រជែងដោយមិនអយុត្តិធម៍ជាមួយទីផ្សារអាម៉េរិក ។

លោកបានបន្តថាការរកឃើញនេះបញ្ជាក់ថា៖ «អ្វីដែលយើងដឹងជាយូរមកហើយថាក្រុមហ៊ុនសូឡាដែលមានទីស្នាក់ការកណ្តាលរបស់ចិនបានបោកប្រាស់ជាប្រព័ន្ធ ប្រកួតប្រជែងជាមួយក្រុមហ៊ុនអាម៉េរិក និងធ្វើឲ្យកម្មករអាម៉េរិកចំណាយប្រាក់ច្រើនដោយសារតែការនាំចូលទំនិញទាំងនេះមានតម្លៃទាបនិងមិនមានភាពស្នើគ្នា។ 
  1. ពន្ធសូឡា ត្រូវបានកំណត់ខ្ពស់រហូតដល់ ៣៥២១% សម្រាប់ប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ប្រទេសក្នុងការមិនចូលរួមក្នុងការស៊ើបអង្កេតលើបញ្ហាមួយនេះនាពេលកន្លងមក។
  2. ក្រុមហ៊ុនដែលមិនមានឈ្មោះក្នុងប្រទេសវៀតណាមប្រឈមមុខនឹងពន្ធច្រើនរហូតដល់ ៣៩៥,៩% 
  3. ដោយប្រទេសថៃប្រឈមនិងពន្ធកំណត់ត្រឹម ៣៧៥,២%។ ក្រុមហ៊ុនចិនថាមពលសូឡាន Jinko Solar បានប្រឈមនឹងពន្ធបន្ថែមប្រហែល ២៤៥% សម្រាប់ការនាំចេញពីប្រទេសវៀតណាម និង ៤១.៥៦% សម្រាប់ការនាំចេញពីប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Trina Solar នៅក្នុងប្រទេសថៃប្រឈមនឹងការយកពន្ធចំនួន ៣៧៥% និងច្រើនជាង ២០០% ពីប្រទេសវៀតណាម៕


AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤–

«អ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមលំនៅឋានធម្មតា នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង ដែលមានប្រមាណ៩៥ភាគរយ នឹងមិនជាប់ព័ន្ធពាក់នឹងកាតព្វកិច្ចធ្វើស្វ័យប្រកាសដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលឡើយ»។ នេះជាការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។

សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងរួមគ្នាដោយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បន្ទាប់ពីមានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ជុំវិញបញ្ហានេះនៅលើបណ្តាញសង្គមថ្មីៗនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល បានបំភ្លឺ និងពន្យល់ថា៖ «ក្នុងគោលនយោបាយ តែងគិតគូរដល់ប្រជាពលរដ្ឋពាក់ព័ន្ធថ្លៃ គ្រាន់ចង់បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋយើងធម្មតាមិនប៉ះពាល់អីទេ គឺថាអត់មានការបង់ថ្លៃ ហើយអាចនិយាយបានថា គ្របដណ្ដប់ប្រមាណតែ៩៥% នៃអ្នកប្រើប្រាស់តាមលំនៅឋានទាំងអស់នៅទូទាំងប្រទេសកម្ពុជា ៩៥ភាគរយ អត់មានប៉ះពាល់អីទេ»។

ដោយឡែក ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា៖ «បទបញ្ញត្តិពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ត្រូវបានចាប់អនុវត្តពីខែមីនា ឆ្នាំ២០២៤ ហើយដើម្បីឈានទៅអនុវត្តគោលការណ៍គ្រប់គ្រងការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនេះ ហើយអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើសេចក្ដីជូនដំណឹងម្តងរួចហើយកាលពីខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យទាំងអស់មកធ្វើស្វ័យប្រកាស។ ប៉ុន្តែក្រោយសេចក្ដីជូនដំណឹងនេះ មានតែ៩៤នាក់ប៉ុណ្ណោះដែលមកធ្វើស្វ័យប្រកាស ខណៈនៅមានចំនួនច្រើនទៀតមិនបានមកធ្វើស្វ័យប្រកាសសុំការអនុញ្ញាត»។

ឯកឧត្តន យឹម វិសិដ្ឋ បន្ថែមថា ដូច្នេះហើយទើបអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើសេចក្ដីជូនដំណឹងជាថ្មីម្ដងទៀត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលជាការរម្លឹកដល់អ្នកប្រើប្រាស់ទាំងនោះឱ្យមកធ្វើស្វ័យប្រកាសពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន។ 

ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ «មិនមានអ្វីប៉ះពាល់ដល់ពលរដ្ឋ ឬជាការកៀបសង្កត់ដាក់បន្ទុកបន្ថែមដល់ប្រជាពលរដ្ឋឡើយ កុំមានការភាន់ច្រឡំ។ ផ្ទុយទៅវិញ គោលការណ៍ដែលអនុវត្តពេលនេះ សម្រាប់តែអ្នកដែលដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ហើយភ្ជាប់ប្រព័ន្ធប្រើប្រាស់ពីបណ្ដាញផ្គត់ផ្គង់ជាតិប៉ុណ្ណោះ។ ចំណែក ប្រព័ន្ធប្រើប្រាស់ដាច់ដោយឡែក ដូចជា អំពូលសូឡាបំភ្លឺសាធារណៈ ឬបណ្ដាញប្រើប្រាស់តាមផ្ទះដោយពន្លឺព្រះអាទិត្យ និយាយជារួមប្រភេទលំនៅឋានទូទៅធម្មតា មិនតម្រូវឱ្យធ្វើស្វ័យប្រកាសនោះទេ។ ហើយលំនៅឋានដែលដំឡើងប្រព័ន្ធសូឡាមិនលើសពី១០គឺឡូវ៉ាត់ (ប្រមាណ៥០អំពែ) មិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់»៕

--------------------------------------------

Khmernote  4 ចំណុច​ អំពីករណីស្វ័យប្រកាស​ សម្រាប់អ្នកប្រេីប្រាស់​ Solar:

1-អ្នកដែលមានកាតព្វកិច្ចត្រូវចូលរួមស្វ័យប្រកាសគឺសម្រាប់តែអ្នកដែលភ្ជាប់ជាមួយបណ្តាញរដ្ឋ រឺអ្នកដែលប្រេីប្រាស់​Solar សម្រាប់អាជីវកម្មលេីសពី​ 10គីឡូវ៉ាត់​ ឬ 50 អំពែ។ ការប្រកាសគឺមិនមានបង់កម្រៃអ្វីទាំងអស់​ ហេីយទទួលបានភាពស្របច្បាប់។ 

2-ដេីម្បីអាជ្ញាធរអគ្គិសនី​ អាចកំណត់ចំនួន​ និងទីតាំងច្បាស់លាស់របស់អ្នកប្រេីប្រាស់​ និងកសាងផែនការសម្រាប់ផលប្រយោជន៍រួមរវាងអ្នកប្រេីប្រាស់ និងអ្នកផ្គត់ផ្គង់ថាមពល។ 

3-អាចធានាបានចំពោះស្ថេរភាពសុវត្ថិភាព​ផ្គត់ផ្គង់ ចំពោះទីតាំង​ បរិក្ខាអគ្គិសនីនានាទាំងរបស់អ្នកប្រេីប្រាស់ និងអ្នកផ្គត់ផ្គង់ថាមពល។ 

4-អ្នកប្រេីប្រាស់ឧបករណ៍​ Solar ដាច់ដោយឡែកដែលមិនភ្ជាប់ជាមួយបណ្តាញរបស់រដ្ឋ​ មិនមែនគោលដៅអាជីវកម្ម​ មិនលេីសពី​ 10គីឡូវ៉ាត់​ ឬ 50 អំពែ​ គឺពុំជាប់កាតព្វកិច្ចស្វ័យប្រកាសនោះទេ។

ចង់ដឹងកាន់ច្បាស់ពីករណី​ ស្វ័យប្រកាស​ Solar សូមទាក់ទងក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា: 

1-085 99 3333

2-096 76 88 255

3-093 95 95 24

4-QR Code Telegram ក្រុមការងារ EAC កិច្ចការសូឡា

អគ្គីសនី អាស៊ាន The ASEAN Electricity ដែលតម្លៃខុសៗគ្នា ពិបាកក្នុងការសន្ធិដ្ឋានថា អគ្គីសនីថោក មានការទាក់ទាញអ្នកវិនិយៅកទុន ដូចជា ប្រទេស ឡាវ ដែលខិតខំធ្វើផែនការប្រាក់កម្ចី ពីប្រទេសចិន ដើម្បី ផលិតអគ្គីសនីលក់ឲ្យប្រទេសនៅ អាស៊ាន តែជីវភាពប្រជាជន មិនសូវជាធូរធារឡើយ ធៀបនៅ សាំងហ្គាពូ ដែលតម្លៃ អគ្គីសនីខ្ពស់ ។ កម្រិតជីវភាព ឬ ចំណូលប្រជាជនកាន់តែទាប តម្រូវការភ្លើងអគ្គីសនី កាន់តែទាប បើកម្រិតចំនូលប្រជាជនកាន់តែខ្ពស់ ដូច សាំងហ្គាពូ កូរ៉េខាងត្បូង តម្រូវការអគ្គីសនី កាន់តែខ្ពស់ដែរ។ តម្លៃភ្លើងអគ្គីសនី ត្រូវបានគេបែងចែកចេញជាផ្នែកៗដូចជា៖

  1. តម្លៃលំនៅដ្ឋាន Residential 
  2. តម្លែ Commercial
  3. តម្លៃ Industry 
តម្លៃថាមពលអគ្គសនី ពីខ្ពស់ ទៅទាប តាមប្រភពអគ្គីសនី៖
  1. Wind ខ្យល់ តម្លៃ $0.05 /kwh 👈
  2. Solar ផ្ទាំងកញ្ចក់ តម្លៃ $0.46 /kwh 👈
  3. Gas ហ្គាស តម្លៃ $0.067 /kwh 👈
  4. Nuclear នុយក្លេអ៊ែ តម្លៃ $0.078 /kwh 👈
  5. Hydro Electricity វារីអគ្គីសនី តម្លៃ $0.091 /kwh 👈
  6. Biomas ជីវឧស្ម័ន្ម តម្លៃ $0.092 /kwh 👈
  7. Coal ធ្យូងថ្ម តម្លៃ $0.1/kwh 👈


    ប្រៀបធៀបតម្លៃភ្លើងអគ្គីសនី នៅ ទ្វីប អឺរូប

    តម្លៃភ្ល់ងអគ្គីសនី ជាប់ទាក់ទងកត្តាផ្សេងៗ តាមលំដាប់ ដូចជា
    1. ប្រភពនៃវត្ថុធាតុដើម Resource Supply  👈
    2. ស្ថានីយ៍ ឬ រោងចក្រអគ្កីសនី Generation  👈
    3. ក្រុមហ៊ុនលក់បោះដុំ Whole Sale 👈
    4. ក្រុមហ៊ុនបញ្ជូនខ្សែបណ្តាញ បង្កៅល តង់ស្យុង Transmission 👈
    5. ក្រុមហ៊ុនចែកចាយថាមពលអគ្គីសនី Distribution  👈
    6. ក្រុមហ៊ុនលក់រាយ Reseller/ Retail  👈
    7. អតិជន​ End User/ Customer  👈
    Yang Saing Koma ឡាវលក់អគ្គិសនីឲ្យវៀតណាម ហេីយកម្ពុជាទិញតពីវៀតណាម? ឡាវជាប្រទេសមួយដែលតម្លៃអគ្គិសនីថោកជាងគេ។ បេីតាមប្រភពខាងក្រោមនេះឡាវលក់អគ្គិសនីឲ្យវៀតណាម ហេីយកម្ពុជាទិញតពីវៀតណាមដោយកម្ពុជាខ្វះបណ្តាញតផ្ទាល់ពីឡាវ។ហេតុអីបានជាមិនតភ្ជាប់ហេីយទិញផ្ទាល់ពីឡាវតែម្តងទៅ?

    ជាការឆ្លើយតបដែរ គឺមិនមែនបណ្ឌិតទាំងអស់ សុទ្ធតែចេះវិទ្យាសាស្រ្តឡើយ​ដូចជា តំណាងក្រសួងថាមពលក៍ជាបណ្ឌិត តំណាងអាជ្ញាធរអគ្គីសនីកម្ពុជា ក៍ជាបណ្ឌិត តំណាងផលិតអគ្គីសនីនៅឡាវ ក៍ជាបណ្ឌិត តំណាងក្រុមហ៊ុននៅវៀតណាម ក៍ជាបណ្ឌិតដែរ ដូច្នេះ បើទោះជាកម្ពុជា ទៅទិញអគ្គីសនី ពីវៀតណាម ដែលវៀតណាម ទិញពី ឡាវ តើ វៀតណាម ក្លាយជាទៅជាអ្វី? ជាវៀតណាម ដើរតួរជា Transmission វៀតណាមនឹងរងការខាតបង់ តម្លៃតម្លើងបង្គោលភ្លើង ខ្សែភ្លើង ...

    Ly Somnang នៅខេត្តស្ទឹងត្រែងដែលជាតំបន់វ៉ារីទិញពីប្រទេសឡាវ និងឆ្នាំ2017ដែលវ៉ារីសេសានក្រោម2 សាងសង់រួច តើសិក្សាទៅអាចនៅសល់ តម្លៃប៉ុន្មាន=》 ដូចអតិថិជនបានឃើញហើយថា បច្ចុប្បន្នយើងកំពុងតែរៀបចំចាប់ផ្តើមធ្វើការឯកភាពថ្លៃភ្លើង មានន័យថាគ្រប់តំបន់ដែលទទួលបានប្រភពអគ្គិសនីពី បណ្តាញជាតិទូទាំប្រទេស គឺត្រូវចុះថ្លៃមកនៅ 730 រៀលទាំងអស់ រួចថ្លៃនេះនឹងចុះតាមបន្តបន្ទាប់តាមឆ្នាំទៀត ប្រសិនបើមានការអភិវឌ្ឍប្រភពថ្មីៗ ដូចជាវារីអគ្គិសនីសេសាននេះ។ នៅខេត្តស្ទឹងត្រែង ពេលបណ្តាញជាតិអភិវឌ្ឍទៅដល់ មិនថាមានឬគ្មានវារីអគ្គិសនីសេសានទេ ថ្លៃអគ្គិសនីនឹងចុះមកដូចគេដែលប្រើប្រភពអគ្គិសនីពីបណ្តាញជាតិ។ វារីអគ្គិសនីសេសាននឹងត្រូវដាក់ក្នុងប្រព័ន្ធបណ្តាញសម្រាប់ជាតិទាំងមូល អត់មានគិតថ្លៃដោយឡែកសម្រាប់ខេត្ត ស្ទឹងត្រែងឡើយ ។ ដូចគ្នានេះនៅខែប្រាំង នៅពេលដែល វារីសេសានអត់ទឹកផលិត ស្ទឹងត្រែងក៏អាចប្រើប្រភពអគ្គិសនីពីរោងចក្រធ្យូងថ្មដែរ នេះហើយគឺជាប្រព័ន្ធបណ្តាញជាតិ។ នៅស្ទឹងត្រែង អ្វីដែលចាំបាច់ជាងគេ គឺការអភិវឌ្ឍបណ្តាញអគ្គិសនី ដែលជាការអភិវឌ្ឍមួយមិនមានប្រសិទ្ធភាព សេដ្ឋកិច្ចទេ ដូច្នេះត្រូវពឹងផ្អែកលើការចូលរួមទាំងរដ្ឋនិងឯកជន ដូចនេះនិយាយថាមួយខេត្ត គឺត្រូវរង់ចាំមើលសិន តើកម្លាំងវិនិយោគប៉ុណ្ណា? ។

    Visaly Eng លោកបណ្ឌិតគួរសិក្សាស្រាវជ្រាវអោយបានច្បាស់ជាមុនមុនសំរេចចិត្តpostអត្ថបទអ្វីមួយ​ជៀសវៀងខាងខុសឆ្គង មួយរយះចុងក្រោយនេះខ្ញុំសង្កេតឃេីញអត្ថបទលោកបណ្ឌិតមានការខុសឆ្គងញឹកញាប់ណាស់ បេីនៅតែបែបនេះទៀតគុណតំលៃបណ្ឌិតរបស់លោកនឹងបាត់បង់ហេីយ ក្នុងបំណងល្អ

    Cheythika Lita Chao មិនយល់រឿងខ្មែរយើងទិញឬលក់មិនដែលផ្ទាល់ជាមួយគោលដៅចូលចិត្តទិញឬលក់អោយឈ្មួញកណ្ដាល
    Need Honest លោកបណ្ឌិតជាទីគោរព កម្ពុជាយើងបានសាងសង់រួចហើយ នឹងបានដាក់ដំណើរការរួចហើយដែរ ខ្សែរបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ 400-500kv ពីឡាវមកកម្ពុជា.. ..តំណើរការជិត1ឆ្នាំហើយ
    Komphak Huch តពីឡាវមកឆ្ងាយពេក! PP យើងនៅជាប់ព្រំដែន ចឹងស្រួលបំផុត! លោកបណ្ឌិតមិនឆ្លាត ដូចមន្ត្រីរដ្ឋាភិបាលសោះ
    Dara Chea មិនដឹងកាលរៀនថ្នាក់លោកបណ្ឌិតមានបង្រៀនមុខវិជ្ជាស្រាវជ្រាវរឺអត់ទេ​ ព្រោះអ្វីដែលលេីកឡេីងក្នុងអត្ថបទខាងលេីគឺប្រភពឆ្នាំ​ 2019 មិនមែនថ្មីៗនេះទេ​ សង្ឃឹមថាលោកបណ្ឌិតនឹងស្វែងយល់បន្ថែមមុននឹងផ្សព្វផ្សាយបន្តសួររកហេតុផល។ តាមអ្វីដែលខ្ញុំយល់ដឹងតិចតួចគឺកម្ពុុជា​ និងឡាវបានភ្ជាប់រួចរាល់នូវប្រភព​ 198MW តាមរយៈខ្សែបញ្ជូន​ 115គីឡូវ៉ុល​ នៅថ្ងៃ​ 7 មករា​ ឆ្នាំ​ 2020 ហេីយបច្ចុប្បន្នកំពុងអភិវឌ្ឍខ្សែបញ្ជូន500គីឡូវ៉ុល​។ បន្ថែមពីចំណុចខាងលេីដែលខ្ញុំបានដឹង​ ចំពោះតម្លៃជាទូទៅអ្នកយកមកលក់បន្តមិនអាចលក់តម្លៃដូចរឺទាបជាងម្ចាស់ដេីមទេ​ ដោយសារខាងអ្នកលក់បន្តត្រូវចំណាយថ្លៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រេីនទៀតសម្រាប់គាំទ្រដល់ដំណេីរការយកមកលក់ចែកចាយបន្ត​ បូករួមទាំងសង់លុយម្ចាស់កំចីផងដែរ
    Voleak Houn មូលហេតុយើងទិញតពីគេតម្លៃលក់ថោកជាងយើងទិញផ្ទាល់លោកគ្រូ ព្រោះយើងមិនមានសរសរភ្លើងទាញមក
    Phay Sovannara EDC បានសង់ខ្សែបញ្ជូន 230KV និង 500KV ភ្ជាប់ពីឡាវមកខេត្តស្ទឹងត្រែងរបស់កម្ពុជាហើយ។ មើលមកកម្ពុជាក្នុងផ្លូវល្អផងទាន។

    Khan Chansophal ខ្ញុំស្មានថាលោកពូកែគ្រប់រឿង ! លោកដឹងវារីអគ្គិសនី នៅសេសាន របស់ក្រុមហ៊ុនរដ្ឋចិន សីណូហៃដ្រូ នៅខេត្តគាត់តុង ប្រើប្រជាជនប៉ុន្មានទេ? ជាង ៩០លាននាក់ សម្រាប់ខេត្ត១ ។
    កម្ពុជាបច្ចុប្បន្ន បើតាមមើល វារីអគ្គិសនីសសាន ប្រើសល់ ទូទាំងប្រទេសទៀត ខណៈប្រជាជនមានត្រឹមតែជាង ១៦លាននាក់ និងចង្វាក់ផលិតកម្ម នៃការប្រើភ្លើងមិនដល់ស្រុកគេទេ !
    ចាំបាច់ទិញភ្លើងពីយួនទៀតលោកព្រះ ?

    Freshnews  2019-03-15 06:10pm អគ្គិសនីកម្ពុជា បើកការដ្ឋានសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុល ភ្ជាប់ពីខេត្តស្ទឹងត្រែងទៅប្រទេសឡាវ ដើម្បីបំពេញតម្រូវការអគ្គិសនីក្នុងស្រុក (ស្ទឹងត្រែង)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានបើកការដ្ឋានសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុល ភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅកាន់ប្រទេសឡាវ ដើម្បីបំពេញតម្រូវការ អគ្គិសនីក្នុងស្រុក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ប្រាប់មកបណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។

    លោក កែវ រតនៈ បានបញ្ជាក់ឲ្យដឹងទៀតថា ជំហានទី១ គឺអគ្គិសនីកម្ពុជា កំពុងតែរៀបចំភ្ជាប់ត្រឹមកម្រិតតង់ស្យុង២៣០គីឡូវ៉ុល ដើម្បីត្រៀមយកអគ្គិសនីពីប្រទេសឡាវ នៅដើមឆ្នាំ២០២១។ ដោយឡែកការបើកការដ្ឋានសាងសង់ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូរ៉ុល នៅក្នុងជំហានទី១ អគ្គិសនីកម្ពុជាដាក់ខ្សែត្រឹមកម្រិត២៣០គីឡូវ៉ុល។

    អគ្គនាយកអគ្គិសនីកម្ពុជារូបនេះបានបន្ថែមថា «យើងធ្វើបង្គោល៥០០គីឡូរ៉ុល តង់ស្យុង៥០០គីឡូរ៉ុល ប៉ុន្ដែយើងដាក់ខ្សែនៅជំហានទី១ គឺ២៣០គីឡូវ៉ុល ដើម្បីយកភ្លើងពីឡាវ មកជួយកម្ពុជា រយៈពេល២ឆ្នាំទៀត»។ គួសបញ្ជាក់ថា អគ្គិសនីកម្ពុជា បានចុះហត្ថលេខា ជាមួយអគ្គិសនីឡាវទិញអគ្គិសនី២០០មេហ្កាវ៉ាត់បន្ថែម ពីឡាវនៅដើមឆ្នាំ២០២១ ដើម្បីដោះស្រាយតម្រូវការ ក្នុងស្រុកដែលមានកំណើនយ៉ាងលឿនបំផុត។

    លោកអគ្គនាយក បានបញ្ជាក់ថា វិធានការទិញអគ្គិសនីពីប្រទេសឡាវនេះ សម្រាប់ជាពិសេសក្នុងពេលកម្ពុជារង់ចាំ ការបញ្ចប់ការសាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០មេហ្កាវ៉ាត់ នៅក្រុងព្រះសីហនុ នៅឆ្នាំ២០២៤ និងរោងចក្រដើរ ដោយពន្លឺព្រះអាទិត្យ ២៤០មេហ្កាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលឆ្នាំនេះតទៅ។

    ជាមួយគ្នានេះ ក្នុងរដូវប្រាំងនេះដែលអាកាសធាតុក្តៅខ្លាំងខុសប្រក្រតីនោះ លោកអគ្គនាយកបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី ដោយសន្សំសំចៃ និងសូមការយោគយល់ចំពោះ ការរអាក់រអួល នៃការផ្គត់ផ្គង់អគ្គិសនីផងដែរ៕

    Re-IDEA តម្លៃអគ្គីសនី(ភ្លេីង)នៅប្រទេសកម្ពុជា​ គឺថ្លៃជាងគេបំផុតក្នុងតំបន់អាស៊ាន​ បន្ទាប់ពីប្រទេសសឹង្ហបុរី​ និង​ ហ្វីលីពីន​ ។ សឹង្ហបុុរី​ទទួលបានថាមពលអគ្គីសនីភាគច្រេីនបានមកពីប្រេងឥន្ធន:​ ដែលធ្វេីឱ្យតម្លៃអគ្គីសនីនៅសឹង្ហបុរីមានតម្លៃប្រហាក់ប្រហែលនឹងកម្ពុជា​តែវាមិនមែនជាបញ្ហានៅប្រទេសសឹង្ហបុរីទេ​ ព្រោះសឹង្ហបុរីជាប្រទេសដែលប្រជាជនមានប្រាក់ចំណូលខ្ពស់ជាងគេបំផុតមួយក្នុងពិភពលោក​ ដូច្នេះ​តម្លៃប៉ុននឹងគឺថោកសម្រាប់ពលរដ្ឋសឹង្ហបុរី​ តែសម្រាប់កម្ពុជាគឺថ្លៃខ្លាំង​ណាស់ ។
    ចំណែកប្រទេសប្រ៊ុណេរវិញដែលជាប្រទេសដែលទទួលបានថាមពលអគ្គីសនីពីប្រេងឥន្ធន:​ដូចនឹងប្រទេសសឹង្ហបុរីដែរ​ ប៉ុន្តែតម្លៃអគ្គីសនីនៅប្រ៊ុយណេរមានតម្លៃថោកជាងគេបំផុតក្នុងតំបន់អាស៊ាន​ ។
    តម្លៃអគ្គីសនីខ្ពស់ក៏ជាមូលហេតុមួយដែលប៉ះពាល់ដល់ប្រទេសក្រីក្រដូចកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​ ។
    Chan Born អបអរសាទរ កម្ពុជាអាចនឹងទិញ (មិនជួល) នាវាផលិតអគ្គីសនីពីទួរគី។ កម្ពុជាក៍មានផែនការផលិត អគ្គីសនីដើរដោយ ហ្គាស..ខ្ញូំបានធ្វើជា​ ពត៍មានអគ្គីសនីនៅអាស៊ាន ងាយក្តាប់បានអំពី កំលាំងផលិត តម្លៃ....

    SEATV News 24 Hours
    អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីបំភ្លឺថា ថ្លៃប៉ះប៉ូវ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងអនុវត្តចំពោះតែអ្នកប្រើប្រាស់ធំៗ ដូចជា រោងចក្រឧស្សាហកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬ អគារធំៗ ដែលចង់ដាក់ដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យធុនមធ្យម និងធំប៉ុណ្ណោះ។
    ប៉ុន្តែនឹងមិនមានយកថ្លៃប៉ះប៉ូវចំពោះប្រជាពលរដ្ឋទូទៅដែលដាក់ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូលគេហដ្ឋាន ឬទីតាំងអាជីវកម្ម ដែលមានអានុភាពមិនលើសពី ១០គីឡូវ៉ាត់ ឬដែលស្មើនឹងការដាក់ដំឡើងផ្ទាំងសូឡាធុនធំប្រហែល ១៦ផ្ទាំង ឬធុនមធ្យមប្រហែល ២០ផ្ទាំង ដែលគ្របដណ្តប់លើដំបូលទីតាំងប្រហែលពី ១២០ ទៅ ២០០ ម៉ែត្រការ៉េឡើយ។ ការដាក់ប្រព័ន្ធនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅឋាន ឬ ទីតាំងអាជីវកម្ម ទោះភ្ជាប់ជាមួយបណ្តាញជាតិដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ មិនជាប់ការបង់ថ្លៃ អគ្គិសនីបម្រុង ឬប៉ះប៉ូវនោះទេ។ ដូចនេះ ប្រជា ពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានការរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។

    Keo Rottanak កែវ រតនៈ
    ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈគឺសំដៅការពារការដាច់ភ្លើងតាមតំបន់និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើងទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ។   ការដាក់ប្រព័ន្ធនានាមិនភ្ជាប់ជាមួយបណ្តាញជាតិនិងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។  ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។
    ការបញ្ជាក់ ថ្ងៃ ១៥ កុម្ភៈ ២0២៤ កន្លងទៅ។

    យុវជន៧មករា
    លើបណ្តាញសង្គមពេញនិយម យកបញ្ហាខ្លះមក troll ហើយក៏ក្លាយជាការលេងសើច និងឈានទៅដល់ការយល់ច្រឡំ តែម្តង ដូចរឿង ផ្ទាំងពន្លឺព្រះអាទិត្យ នេះជាដើម។
    តាមការយល់របស់ខ្ញុំ អ្នកជំនាញគាត់ពន្យល់តាមបច្ចេកទេសជ្រៅពេក ដូច្នេះនាំអោយអ្នកអានពិបាកយល់ ។
    ខ្ញុំសាកល្បង សង្ខេប ខ្លឹមសារសំខាន់ៗ នៃសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាឱ្យធ្វើស្វ័យប្រកាសអំពី ការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះពេនិត្យលើដំបូលដូចខាងក្រោមនេះ
    •ប្រជាជន មិនចាំបាច់ចុះបញ្ជី មិនចាំបាច់ខ្វល់ មិនចាំបាច់រវល់អីទាំងអស់ ចំពោះ៖
    ឧបករណ៍ប្រើពន្លឺព្រះអាទិត្យដោយផ្ទាល់ ដូចជាបង្គោលអំពូលភ្លើង ម៉ាស៊ីនបូមទឹក ឆ្នាំងដាំបាយ អំពូលបំភ្លឺតាមសួនជាដើម ដែលមិនតភ្ជាប់ជាមួយប្រព័ន្ធខ្សែភ្លើងប្រើក្នុងផ្ទះរាល់ថ្ងៃជាមួយភ្លើងរដ្ឋ។ 
    •ការត្រូវធ្វើស្វ័យប្រកាស តែមិនមានចំណាយបង់ថ្លៃប៉ះប៉ូវអ្វីទាំងអស់ សម្រាប់អ្នកប្រើសូឡាតាមផ្ទះ តាមអាជីវកម្ម ដែលមានអានុភាពត្រឹម
    ១០គីឡូវ៉ាត់ចុះក្រោម ឬសូឡាទំហំមធ្យម ២០ផ្ទាំង ឬអាធំ ១៦ផ្ទាំង សរុបទៅប្រហែល ១២០ម៉ែត្រការ៉េ ទៅ ២០០ម៉ែត្រការ៉េ។
    ដូច្នេះនៅទូរទាំងប្រទេស ស្ទើរ៩៥
    % មិនប៉ះពាល់អ្វីទេទេបើគិតតាមផ្ទះល្វែងបុរី ៤ម៉ែត្រ គុណ១៦ម៉ែត្រ វាបានតែ ៦៤ម៉ែត្រការ៉េ អញ្ចឹង ដាក់ក្រាលពេញដំបូលផ្ទះល្វែងក៏មិនជាប់ប្រាក់បង់ប៉ះប៉ូវដែរ តែដាច់ខាតត្រូវតែធ្វើស្វ័យប្រកាសឱ្យស្របតាមគោលការណ៍។ 
    √ត្រូវចុះបញ្ជី និងអាចត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីឱ្យមានសមធម៍នៅពេលខាងមុខ ចំពោះតែរោងចក្រឧស្សាហកម្ម កន្លែងធ្វើពាណិជ្ជកម្ម សណ្ឋាគារ ឬអគារធំៗ។
    √វត្ថុបំណងនៃសេចក្តីជូនដំណឹងនេះ
    ១. ដើម្បីគ្រប់គ្រងចរន្ត ការតបណ្ដាញសូឡាជាមួយខ្សែភ្លើងជាតិដោយផ្ទាល់ អាចធ្វើអោយជ្រាបចរន្តអគ្គិសនីទៅក្នុងខ្សែវិញ ពេលចរន្តជាតិផ្ដាច់អគ្គិសនីដើម្បីជួសជុលផ្សេងៗ អាចបង្កហានិភ័យដល់អាយុជីវិតអ្នកជួសជុលបណ្ដាញ។ 
    ២. ដើម្បីគ្រប់គ្រងលំនឹងថាមពល ព្រះអាទិត្យជួនលិចជួនរះមិនទៀង មិនអាចគ្រប់គ្រងបាន ហើយការឡើងចុះមិនទៀងនេះ វាប៉ះពាល់ដល់លំញ័រអគ្គិសនីឡើងចុះដែរ នាំអោយរអាក់រអួល ឬដាច់តែម្ដង។ 
    ៣. ដើម្បីគ្រប់គ្រងបរិមាណថាមពល
     បើមិនដឹងថាប្រើថាមពលព្រះអាទិត្យអស់ប៉ុន្មាន ចឹងដូចេ្នះ ខាងអគ្គិសនីក៏មិនដឹងច្បាស់ថា គួរស្តុកទុកថាមពលប៉ុន្មាន ដើម្បីអតិថិជនប្រើប្រាស់។
    តម្លៃទិញ និង តម្លើងសូឡាលុះនៅដ្ឋាន នៅជប៉ុន ប្រមាណ ១ លានយេន ត្រូវជា ៦ ៥០០ ដុល្លា Initial high costs: The upfront costs of buying and installing solar panels can be a significant financial burden. It can be almost 1 million yen (6,500 dollars with the current exchange rate). After installation, it can save utility costs 7,800 yen per month or 93,600 yen per year.

    តម្លៃ សូឡា នៅ សហរដ្ឋអាមេរិក ប្រមាណ ៨,៥០០ ដុល្លា សម្រាប់តែ ទំនិញ ៧ មុខ នៅមិនទាន់ បញ្ជូនតម្លៃ​នៃការដឹកជញ្ជូន ការតម្លើង ការថែទាំ..


    អានសិន កុំប្រញាប់ថា ខ្ញុំមាន លេះ ដោះសារ...ខិខិ ការចំណាយសរុបនៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យអាចមានចាប់ពី 7,000 ដុល្លារដល់ 20,000 ដុល្លារអាស្រ័យលើកត្តាដែលបានរៀបរាប់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចកាត់បន្ថយការចំណាយ និងបង្កើនការសន្សំសំចៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដោយធ្វើតាមគន្លឹះ និងយុទ្ធសាស្ត្រទាំងនេះ៖

    តម្លៃថែទាំ៖ នេះគឺជាតម្លៃនៃការថែទាំ និងជួសជុលប្រព័ន្ធថ្មជាប្រចាំ។ តម្លៃថែទាំអាស្រ័យលើប្រភេទ អាយុជីវិត និងការធានារបស់ថ្ម។ ជាឧទាហរណ៍ ថ្មអាស៊ីតនាំមុខដែលទាមទារការស្រោចទឹក និងសម្អាតញឹកញាប់អាចមានតម្លៃប្រហែលពី 100 ទៅ 200 ដុល្លារក្នុងមួយឆ្នាំ ខណៈដែលថ្មលីចូមអ៊ីយ៉ុងដែលទាមទារការថែទាំតិចតួចអាចមានតម្លៃប្រហែល 0 ទៅ 50 ដុល្លារក្នុងមួយឆ្នាំ។ ការចំណាយលើការថែទាំជាមធ្យមគឺប្រហែល 50 ដុល្លារទៅ 100 ដុល្លារក្នុងមួយឆ្នាំ។

    តម្លៃ សូឡា នៅ ជប៉ុន ប្រមាណ ៦,៥០០ ដុល្លា សម្រាប់តែ ទំនិញ ៧ មុខ នៅមិនទាន់ បញ្ជូនតម្លៃ​នៃការដឹកជញ្ជូន ការតម្លើង ការថែទាំ..


    តម្លៃនៃការដំឡើង៖ នេះគឺជាតម្លៃកម្លាំងពលកម្ម និងសម្ភារៈដែលត្រូវការសម្រាប់ដំឡើងប្រព័ន្ធថ្ម។ តម្លៃនៃការដំឡើងអាស្រ័យលើទីតាំង ទំហំ និងភាពស្មុគស្មាញនៃការដំឡើង។ ឧទាហរណ៍ ការដំឡើងសាមញ្ញដែលអាចធ្វើបានក្នុងរយៈពេលពីរបីម៉ោងអាចមានតម្លៃប្រហែល 500 ដុល្លារទៅ 1,000 ដុល្លារ ខណៈដែលការដំឡើងស្មុគស្មាញដែលទាមទារខ្សែភ្លើង ការអនុញ្ញាត និងការត្រួតពិនិត្យអាចមានតម្លៃប្រហែល 2,000 ទៅ 4,000 ដុល្លារ។ តម្លៃជាមធ្យមនៃការដំឡើងគឺប្រហែល $ 1,000 ទៅ $ 3,000 ។

    នៅស្រែ ប្រើសូឡា ល្អមើល តែ មិនល្អ ស៊ីទេ !!!! តម្លៃ Inverter៖ នេះគឺជាតម្លៃឧបករណ៍ដែលបំប្លែងចរន្តអគ្គិសនីចរន្តផ្ទាល់ (DC) ពីថ្មទៅជាអគ្គិសនីចរន្តឆ្លាស់ (AC) ដែលផ្ទះរបស់អ្នកប្រើប្រាស់។ នេះ។ អាំងវឺតទ័រថាមពល តម្លៃអាស្រ័យលើប្រភេទ ថាមពល និងម៉ាករបស់ Inverter ។ ឧទាហរណ៍ Inverter កូនកាត់ដែលអាចធ្វើការជាមួយទាំងពីរ បន្ទះថាមពលពន្លឺព្រះអាទិត្យ ហើយថ្មអាចមានតម្លៃប្រហែល $2,000 ទៅ $4,000 ខណៈដែល Inverter ដែលអាចដំណើរការបានតែជាមួយថ្មអាចមានតម្លៃប្រហែល $500 ទៅ $1,000។ តម្លៃជាមធ្យមនៃ Inverter គឺប្រហែល $1,500 ទៅ $3,000។

    តម្លៃ សូឡា ប្រទេស វៀតណាម 

    ពត៍មានបំពុល៖ កំពុងមានពត៍មានផ្សាយតាមហ្វេសប៊ុករឿង ថាមពលព្រះអាទិត្យតម្លៃថោក នៅវៀតណាម កូរ៉េខាងត្បូង ដែលគេថា រដ្ឋាភិបាលខ្មែរមិនព្រមបើកភ្នែកមើលគេ ស្រុកគេភ្លើងថោក ! តម្លៃ សូឡា នៅ អាមេរិក មាន ២ ម៉ឺន​ ទៅ ៣ ម៉ឺនដុល្លា/ផ្ទះ ចំណែក នៅវៀតណាម ថោកជាងគេមែន គឺ ២០០០ ដុល្លា ទៅ ៥០០០ ដុល្លា/ផ្ទះ ។ សួរថា ប្រជាជនខ្មែរអាចតម្លើងបានទេ ?A home solar system can cost between $2,000 and $5,000. If installed, it would cover most of a home's power needs, excluding battery storage and maintenance

    Sunday, April 6, 2025

    ទីផ្សារភាគហ៊ុន Stock Market

    ទីផ្សារភាគហ៊ុន ខណៈនេះ និយាយអំពី Stock Market ភាសាខ្មែរ ពោរពេញដោយការភ័ន្តច្រឡំ បើសិនជាអ្នកសរសេរនោះ គ្មានចិត្តស្មោះត្រង់ ខ្លាចថោគទាប ខ្លាចគេថា អន់-- ឧ. ពេលនិយាយអំពី ផ្សារហ៊ុន តើភាសាអគ្លេស ឬ បារាំង ឬភាសាបច្ចេកទេស គេហៅថា ម៉េច? បើសិនគេ ផ្សារហ៊ុន គឺជា Security Exchange ចុះ Stock Market បកប្រែថា ម៉េច? ផ្សារហិរញ្ញវត្ថុ ជាអ្វី? Financial Market  ស្ថិតបរិបទបែបនេះ បានជា ខ្ញុំសរសេរ វិភាគ អំពី ខ្លឹមសារ អំពីល្បិចក្នុងការរកស៊ី....
    ទីផ្សារភាគហ៊ុន
    សូមធ្វើការវិភាគថា លុយធំ លុយច្រើន មានតែនៅធនាគារធំ Bank. អ្នកវិនិយៅគទុន ត្រូវការលុយធ្វើបែបម៉េច? មិនអាចទៅខ្ចីគេបានស្រួលៗទេ ត្រូវ ពឹង ធនាគារជំនាញ តាមវិស័យ ដូចគេហៅថា ខ្ទង់ គឺខ្ទង់វិនិយោគកសិកម្ម? ឧស្សាហកម្ម? សំណង់ ទេសចរណ៍ ?។ លុយនៅធនាគារធំឯបរទេស គឺជាលុយ ដុល្លាអាមេរិក ហៅថា ឃ្លាំង ឬ ស្តុក (Stock Market ) ត្រូវចូលមកធនាគារស្រុកខ្មែរផង ហៅជា ( Share Market ) ត្រូវចូលមកដល់ដៃ យើងជាអ្នកវិនិយោគគិនផង  ( ងShare Market ដែរ )​ សំណួរថា តើលុយហ្នឹង មានសន្តុសុខ សុវត្ថិភាព ឬ ទេ? ប្រាកដជាគ្មាន ដូច្នេះត្រូវការ ស្ថាបនមួយទៀត ធ្វើកិច្ចការនេះ គឺ Security ផង និង Exchange ផង បានន័យថា លុយត្រូវមកដល់ តាមកាលកំណត់ និង ត្រូវដូរជា លុយរៀល គាត់អត្រាការប្រាក់ សងបែបម៉េច? ដែលគេហៅថា សន្តិសុខ Security ដូចជាយើង យកលុយ ១០០ ដុល្លា ទៅដូរនៅផ្សារ គេត្រូវពិនិត្យមើលសិនថា លុយរហែក? ឬ ក្លែងក្លាយ បន្ទាប់បានគេ ដូរជាលុយខ្មែរ...។ សរុបទៅ ប្រទេសណាក៍មាន Security Exchange នេះដែរ ដូចជា Cambodia Security Exchange, Canada Security Exchange តែ ផ្សារ Stock Market លុះណាប្រទេសនោះ រីកចម្រើនខ្លាំងទើបអាចបង្កើតបាន ៕

    អត្ថប្រយោជន៍នៃទីផ្សារភាគហ៊ុន

    ហេតុអ្វីបានជាស្ទើតែគ្រប់ប្រទេសទាំងអស់សុទ្ធតែមានផ្សារភាគហ៊ុន បើទោះបីជាពេលខ្លះយើងអាចប្រទះឃើញពីវិបត្តិសេដ្ឋកិច្ច​ ឬវិបត្តិហិរញ្ញវត្ថុ ដែលកើតចេញពីការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន? តើមានមូលហេតុអ្វីខ្លះ ដែលនាំឱ្យមានការបង្កើត នឹងអភិវឌ្ឍទីផ្សារភាគហ៊ុននេះ? ជាការពិតណាស់ ដោយសារតែទីផ្សារភាគហ៊ុន ដែលជាផ្នែកដ៏សំខាន់មួយនៃទីផ្សារហិរញ្ញវត្ថុ មានអត្ថប្រយោជន៏ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។​ ដូចនេះក្នុងនាមយើងជាវិនិយោគិន ឬនិស្សិតមួយរូប​ យើងគួរតែសិក្សាស្វែងយល់បន្ថែមពីទំនាក់ទំនងនៃទីផ្សារភាគហ៊ុនជាមួយនឹងសេដ្ឋកិច្ចជាតិ ក៏ដូចជាអត្ថប្រយោជន៍របស់ទីផ្សារភាគហ៊ុនចំពោះវិនិយោគិន៖
    1. +ចំពោះសេដ្ឋកិច្ចជាតិ៖ -ទីផ្សារភាគហ៊ុនធ្វើឱ្យមានលំហូរសាច់ប្រាក់ពីក្រុមហ៊ុនដែលត្រូវការដើម​ទុន ទទួលបានមូលធនដោយផ្ទាល់ពីវិនិយោគិន។
    2. -ទីផ្សារភាគហ៊ុន ធ្វើឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកអាជីកម្មរបស់ខ្លួន​​ ដូចនេះផលិតកម្មក៏កើនឡើង ហើយប្រាក់ចំនូលក៏កាន់តែច្រើន មានន័យថាផលិតផលក្នុងស្រុកមានកំណើន ដែលចូលរួមចំនែកដល់កំណើនសេដ្ឋកិច្ចជាតិ។
    3. -វិស័យនានាក៏មានការរីកចម្រើន ដោយភាគហ៊ុនិកដើម អាចលក់ភាគហ៊ុនរបស់ខ្លួនក្នុងថ្លៃខ្ពស់ នឹងយកទៅវិនិយោគក្នុងវិស័យថ្មី។
    4. -ចំណូលជាតិមានការកើនឡើង ព្រោះអាជីវកម្មរបស់ក្រុមហ៊ុនរីកចម្រើន នោះក្រុមហ៊ុននឹងត្រូវបង់ពន្ធកាន់តែច្រើន។
    5. -ទីផ្សារភាគហ៊ុន គឺជាសូចនាករមួយដែលអាចអោយយើងព្យាករណ៏ពីស្ថានភាពសេដ្ឋកិច្ចជាតិពេលអនាគត​ តាមរយៈ ការប្រែប្រួលសន្ទស្សន៍ផ្សារបច្ចុប្បន្ន។
    6. -ជំរុញឱ្យមានការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន និងបង្កើនការងារក្នុងស្រុក។
    7. -និងទាក់ទាញអោយមានការវិនិយោគដោយផ្ទាល់ពីបរទេស ​​​(Foreign Direct Investment)។
    8. +​ ចំពោះវិនិយោគិន៖ -ទទួលបាននូវប្រាក់ចំណេញ នៅពេលថ្លៃភាគហ៊ុនកើនឡើង។
    9. -ជាប្រភពចំនូលបន្ថែម បន្ទាប់ពីការងារប្រចាំថ្ងៃ ដោយវិនិយោគិននឹងអាចទទួលបាន​ភាគលាភ ទៅតាមស្ថានភាពសារជីវកម្មរបស់ក្រុមហ៊ុន។
    10. -ក្លាយជាភាគហ៊ុនិករបស់ក្រុមហ៊ុន ដោយមិនចាំបាច់មានដើមទន់ច្រើន។ ការជួញដូរភាគហ៊ុននៅកម្ពុជា អនុញ្ញាត្តិចាប់ពីមួយហ៊ុនឡើងទៅ។
    11. -មានការលើកទឹកចិត្តពន្ធទៅលើភាគលាភ ដែលទទួលបាន និង​ពន្ធនានា។
    12. -ទទួលបាននូវការវិនិយោគថ្មីមួយទៀត បន្ថែមពីវិនិយោគផ្សេងៗ និងអាចជ្រើសរើសភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងវិស័យខុសៗគ្នា ឬអាចនិយាយថាជាឱកាសវិនិយោគមួយបន្ថែមទៀតលើការបើកអាជីវកម្មរកស៊ីខ្លួនឯង ឬចូលហ៊ុនធ្វើអាជីវកម្មជាមួយបងប្អូនឬមិត្តភ័ក្រ។
    13. -បង្កើតទំលាប់សន្សំ និងវិនិយោគ។
    ដូចនេះ យើងទាំងអស់គ្នាគួរចាប់ផ្តើមវិនិយោគនៅថ្ងៃនេះ ដើម្បីសំរេចផែនការអនាគតនានា ព្រោះទីផ្សារភាគហ៊ុនកម្ពុជាបច្ចប្បន្នជាឱកាសល្អ សម្រាប់អ្នកក្នុងការរៀនសូត្រ ក៏ដូចជាទទួលបានបទពិសោធន៍ ដើម្បីក្លាយជាវិនិយោគិនជោគជ័យនៅថ្ងៃខាងមុខ៕
    ផ្សារហ៊ុន​ពិភពលោកផ្សារហ៊ុននៅទូទាំងពិភពលោកកំពុងជ្រួលច្របល់ ខណៈករណីឆ្លងមេរោគកូរ៉ូណាមានការកើនឡើង ការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី បាននិងកំពុងធ្វើឲ្យពិភពលោកមានការជ្រួលច្របល់យ៉ាងខ្លាំង ខណៈដែលចំនួនអ្នកស្លាប់ និងឆ្លងវីរុសនេះ កំពុងមានការកើនឡើងជាលំដាប់។ ទន្ទឹមនឹងនេះ ទីផ្សារហ៊ុននៅអាស៊ី អាមេរិក និងអឺរ៉ុបនាប៉ុន្មានថ្ងៃមកនេះ ក៏បានបញ្ហាញពីសញ្ញាដាំក្បាលចុះគួរឲ្យកត់សម្គាល់ផងដែរ។តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា ផ្សារភាគហ៊ុន​អាស៊ី និង​នៅ​ប្រទេស​ចិន​ផង​ដែរ នៅ​ថ្ងៃ​អង្គារ​នេះ បាន​បង្ហាញ​ពី​សញ្ញា​ធ្លាក់​ចុះ បន្ទាប់​ពី​ថ្មី​ៗ​នេះ មានការ​ផ្ទុះ​ឡើង​នូវ​វីរុស​រលាក​ផ្លូវដង្ហើម​ថ្មី ឈ្មោះ​កូ​រ៉ូ​ណា ដែល​ពិភពលោក​កំពុង​មានការ​ព្រួយបារម្ភ និង​ទប់ស្កាត់​យ៉ាង​ខ្លាំង​។ ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ហ៊ុន​នេះ គឺ​បន្ទាប់​ពី​វិនិយោគិន បាន​ព្យាយាម​រង​ចាំ​មើល​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នេះ ខណៈ​ដែល​ការ​ទិញ​លក់​មិន​មាន​ភាព​សកម្ម​នោះ​ឡើយ​។

    ភាគហ៊ុន​នៅ​ប្រទេស​ជប៉ុន គឺ​មានការ​ខាតបង់​ច្រើន​ជាងគេ ចាប់​តាំង​តែ​ពី​ខែសីហា​២០១៩​មក ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ពី សង្គ្រាម​ពាណិជ្ជកម្ម ហើយ​បច្ចុប្បន្ន​ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​ទៀត ពោល​នៅ​ថ្ងៃ​អង្គារ​នេះ ផ្សារភាគហ៊ុន​ជប៉ុន បាន​បន្ត​ធ្លាក់​ចុះ ០,៨%​ទៀត​។ រីឯ ភាគហ៊ុន​នៅ​កូរ៉េ​ខាងត្បូង បាន​ធ្លាក់​ចុះ​ជាង ៣% ខណៈ​ដែល​ទីផ្សារ​ហ៊ុន​ប្រទេស​នេះ បាន​បើក​ជា​ថ្មី បន្ទាប់​ពី​ឈប់​សម្រាក​។ ដោយឡែក ភាគហ៊ុន​នៅ​អូស្ត្រាលី​វិញ ក៏​មិន​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​នោះ​ដែរ​។ សម្រាប់​ភាគហ៊ុន​នៅ​ប្រទេស​ចិន​វិញ បាន​ធ្លាក់​ចុះ​ជិត ១% នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​ជិត​៦% កាលពី​ថ្ងៃ​ចន្ទ​។ ចំណែក​ផ្សារ​ហ៊ុន​ហុងកុង​វិញ គ្រោង​នឹង​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​បន្ទាប់​ពី​ឈប់​សម្រាក់​អំឡុង​បុណ្យចូលឆ្នាំ​ចិន ខណៈ​ដែល​ការ​ណែនាំ​ចុង​ក្រោយ​ពី​ទីផ្សារ​ចិន គឺ​ត្រូវ​បើក​ដំណើរការ​ឡើង​វិញ​កាលពី​ថ្ងៃ​ចន្ទ​។ ទន្ទឹម​នឹង​នេះ ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ បាន​រាយការណ៍​អំពី​ការ​កើនឡើង​បន្ថែម​ទៀត​នៃ​ចំនួន​អ្នក​ស្លាប់ និង​ឆ្លង​មេរោគ កូ​រ៉ូ​ណា ពោល គិត​មក​ទល់​នឹង​ម៉ោង ១ កន្លះ រសៀល​ថ្ងៃ​អង្គារ ទី​២៨ មក​រា​នេះ បើ​តាម​ការ​រាយការណ៍ ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា​នេះ បាន​កើនឡើង​ដល់ ១០៧​នាក់ និង​ចំនួន​អ្នក​ដែល​មាន​ផ្ទុកមេរោគ​នេះ មាន​រហូត​ដល់​ទៅ​ជាង​៤៤០០​នាក់​។

    អ្នកជំនាញ​សេដ្ឋកិច្ច​បា​នះ​អាង​ថា ការ​ថយ​ចុះ​នៃ​ហានិភ័យ​នៅ​ក្នុង​ផ្សារ​ហ៊ុន ទំនងជា​មិន​ប្រសើរ​ឡើង​ទេ រហូត​ទាល់តែ​មានការ​ប្រកាស​ថា ការ​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ គឺ​ត្រូវ​បាន​គ្រប់គ្រង​។ ប៉ុន្ដែ ឥឡូវនេះ កង្វះ​ព័ត៌មាន​អវិជ្ជមាន​អំពី​រឿង​នេះ ដែល​វា​ទំនងជា​ធ្វើ​ឲ្យ​វិនិយោគិន នៅ​តែ​មានការ​ការពារ​ខ្លួន​កាន់តែ​ខ្លាំង មុន​ធ្វើការ​វិនិយោគ​។ 

    បើ​តាម​សារព័ត៌មាន New York Times មិនមែន​មាន​តែ​ផ្សារភាគហ៊ុន អាស៊ី​ក៏​ដូច​ជា​ចិន​នោះ​ទេ បាន​ធ្លាក់​ចុះ ភាគហ៊ុន​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប ក៏​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ដូច​គ្នា​។ តួយ៉ាង គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី ២៧ មក​រា​កន្លង​ទៅ​នេះ តម្លៃ​ភាគហ៊ុន​នៅ​ក្នុង​ផ្សារ​ហ៊ុន​អា​មេ​រិ​ក S&P 500 បាន​ធ្លាក់​ចុះ​ជាង ១,៥% ខណៈ​ដែល​ផ្សារ​ហ៊ុន​ចង​ក្រ​ភព​អង់គ្លេស ធ្លាក់​ចុះ​ប្រមាណ​២,៣%​។

    បើ​តាម​ការ​គូសបញ្ជាក់​របស់ Bloomberg ក្រៅពី​តម្លៃ​ភាគហ៊ុន​ដាំ​ក្បាល​ចុះ គេ​សង្កេត​ឃើញ​ថា តម្លៃ​ប្រេង​ឆៅ​ក៏​បាន​ធ្លាក់​ចុះ​ដែរ ជាក់ស្ដែង​ទីផ្សារ​ប្រេង​ឆៅ​ដាក់​លក់​នៅ​ក្នុង West Texas Intermediate បាន​ធ្លាក់​ចុះ ០,២% មក​នូវ​តម្លៃ ប្រមាណ​៥៣​ដុល្លារ ក្នុង​មួយ​បារ៉ែល​។ ជាមួយ​គ្នា​នេះ តម្លៃ​មាស ក៏​បាន​ធ្លាក់​ចុះ ០,២% ដូច​ទៅ​នឹង​ប្រេង​ឆៅ​ដែរ ដែល​មាន​តម្លៃ​មក​នៅ ជាង ១៥០០ ដុល្លារ ក្នុង​មួយ​អោន​៕ 

    ផ្សារហ៊ុនធំៗទាំង  រួមមាន៖
    1. Share  Market 👈 គេនិយាយអំពីការ ទិញ និង លក់ Share 
    2. Stock Exchange  👈 គេនិយាយអំពីការ  មាន Stock សម្រាប់ អ្នកទិញ និងអ្នក លក់ 
    3. Over the counter trade 👈  អ្នកលក់គ្មានទីតាំងច្បាស់លាស់ មិនសូវល្បី ដូចជាអ្នកលក់ ឡេ Online 
    4. Stock  👈 គឺម្ចាស់ក្រុមហ៊ុនផលិតផល ដាក់លក់ Stock ផ្ទាល់
    5. Share 👈គឺជាការទិញ និង លក់ Share ឧ ខ្ញុំថាខ្ញុំមាន ១០០ Share សំដៅថាខ្ញុំមាន ១០០ ក្រុមហ៊ុន តែបើខ្ញុំថា ខ្ញុំទិញ ១០០ Share គឺសំដៅថា ខ្ញុំទិញពី ក្រុមហ៊ុនតែ ១ ចំនួន ១០០ Share 
    6. Bull Market  👈តម្រូវការឡើងខ្ពស់រហូត ទោះជាធ្លាក់ក័ធ្លាក់ក្នុងន័យឡើង ដូចជា ឡើងពី ១០០ ទៅ ដល់ ១០០០ តែមានកន្លែងធ្លាក់ គឺពី ១០០ ទៅដល់ ១២០ បែរជាធ្លាក់ចុះ មក ១១០ វិញ។ ដូចជា ឡាន Luxus លក់កើនរហូត អ្នកណារកស៊ី ឡានផ្សេងពីនេះ មិនសូវចំណេញ ព្រោះ Demand វាធំជាង Supply . សំដៅថា តម្លៃស្តុក ឡើង
    7. Bear Market 👈ផ្ទុយពី ខាងលើ គឺ សំដៅថាតម្លៃស្តុកធ្លាក់ចុះ ជាទូទៅ វាចុះ ២០%  តម្លៃអង្ករចុះស្រឺតៗ ជាលំដាប់ ជាឪកាស បើសិនជាយើងមានលុយ ទិញអង្ករស្តុកទុក ថ្ងៃក្រោយចំណេញខ្ពស់
    8. Order 👈គេនិយាយអំពីគារបញ្ជាទិញ ឬ ការបញ្ជាលក់ ដូចជា មៀនប៉ៃលិន តម្លៃនៅ ថៃ ៥០០០ រៀល/គក Limited Sell ជាតម្លៃនៅរោងចក្រកែច្នៃមៀន ដែលគេត្រូវការ ១០ តោន ។ តម្លៃទិញនៅ កម្ពុជា គេត្រូវ ២០០០ រៀល/គក ជា Limit Order  ដូច្នេះឈ្នួញ អាចលក់បាន ៣៥០០ រៀល ឬ ៤០០០ រៀល បើសិនរង់ចាំតម្លៃ ៥០០០ រៀល ឬ ៤៥០០ រៀល អាចប្រឈមការខាតបង់ច្រើន ព្រោះ មានគេ លក់ដែរ
    9. Bid 👈  សំដៅថា កន្លែងគេ ទិញ ដេញថ្លៃគ្នា គេសួរយើង  ហ៊ានទិញតម្លៃណា? ដូចជា ទូតអាមេរិកប្រកាសលក់ សម្ភារៈការិយាល័យចាស់ៗ យើងដេញថ្លៃបាន យកមកលក់បន្ត បានចំណេញច្រើន 
    10. Ask ជាទីផ្សារមួយ ដែលគេសួរយើង រឿងលក់ម្តងថា លក់តម្លៃណា?
    11. Bid ask spread  👈 សំដៅថា ទីផ្សារជួបជុំគ្នា សួរថា ហ៊ុននោះ លក់តម្លៃ ២០ដុល្លា? ចុះអ្នកទិញ ហ៊ានប៉ុន្មាន? ២១ ដុល្លា ដូច្នេះ តម្លៃ Bid ask spread  គឺ ១ ដុល្លា ៕ គេនាំអ្នកទិញ អ្នកលក់ ជួបគ្នាផ្ទាល់ ។
    12. Market Order 👈 ជាកន្លែងមួយ ដែល អ្នកគួគជេរ Broker ហៅរកអ្នកទិញ ភាគី ខ និង អ្នកលក់ ភាគី ក មកទិញ ក្នុងចំនួនមួយ ជាក់លាក់ ដូចជា ទិញ ១០០ Share ទោះជាតម្លៃណាក៍ដោយ ត្រូវតែទិញ តាមការសន្យា ដែលជាធម្មតា តម្លៃខ្ពស់ ព្រោះ អស់ថ្លៃ កំម្មុយស្យុង 
    13. Limit Order 👈 សំដៅលើការទិញ លក់ ក្នុងលក្ខណមួយជាក់លាក់ដូចជា តម្លៃហ៊ុន ៤០ដុល្លា/ហ៊ុន ជាក់ស្តែង ខ្ញុំចង់ទិញ តម្លៃ ៣០ដុល្លា/ហ៊ុន ដើម្បីលក់វិញបាន ៤០ដុល្លា ដូច្នេះត្រូវធ្វើ Limit Order គឺ មនុស្សច្រើននៅម៉ោង ៧ ព្រឹក ដល់ ម៉ោង ១១ ព្រឹក បើខ្ញុំរង់ចាំទិញនៅ ម៉ោង ១០ នាទី ហ៊ុននឹងមានតម្លៃថោគ ព្រោះគេចេញទៅផ្ទះអស់ ។ នៅតាម ហាង បារ  តម្លៃស្រ្តីរកស៊ីផ្លូវភេទ តម្លៃ ១០០ ដុល្លា នៅម៉ោង ១០ យប់ លុះម៉ោង ១១ យប់ តម្លៃ ចុះថោកត្រឹម ២០ ដុល្លា !!
    14. Day Order 👈 សំដៅថា ការលក់ ដូរ តម្លៃល្អ មានតែ ថ្ងៃនេះ ម៉ោងនេះ ផុតពីហ្នឹង លែងលក់តម្លៃហ្នឹង ដូចជា ថ្ងៃនេះ លក់ មូតូ តម្លៃ ១០០០ ដុល្លា/គ្រឿង បើរង់ចាំដល់ស្អែកតម្លៃហ្នឹងលែងមាន !!
    15. Good Till Cancel Order 👈 សំដៅថា ជាការជួញដួរមួយ ដែលទោះជាហួសថ្ងៃក៍ដោយ ដូចជាគេ បើមាន ទឹកឃ្មុំសុទ្ធ ខ្ញុំត្រូវការ ១០០ លីត្រ ក្នុងតម្លៃ ១ដុល្លា/លីត្រ ថ្ងៃណាក៍បាន បើមានដឹកយកមកឲ្យខ្ញុំចុះ ! ផ្សារហ៊ុន ដូចគ្នាដែរ ខ្ញុំត្រូវការ ហ៊ុន ABA ចំនួន ១០០ ហ៊ុន តម្លៃ ១០០០ ដុល្លា/ហ៊ុន ទោះថ្ងៃបាន ក៍ព្រមដែរ ខណៈបច្ចុប្បន្ន ហ៊ុនមានតម្លៃ ១៥០០ ដុល្លា/ហ៊ុន ។
    16. Liquidity 👈 គេនិយាយសំដៅរឿង ទិញ លក់ លឿនដូចទឹក តែការវិនិយោគច្រើនមានគ្រោះ ព្រោះមាន ហានិភ័យពេក ដូចជា ខ្ញុំត្រូវការ លុយ ១ លានដុល្លា បន្ទាន់ ភាគី ក ផ្តល់លុយ មុន ១០ ម៉ឺនដុល្លា​ ប្រាប់ផ្ញើរប្លង់ផ្ទះ ទៅគេសិន ។ ខ្ញុំសង្ឈឹមបានលុយ ១ លានដុល្លា ខ្ញុំទាក់ទងបញ្ជាទិញទំនិញផ្សេងៗ តែ​លុយ ១ លានដុល្លា មិនធ្លាក់មក នាំឲ្យ ខាតបង់។ ភាគី ខ បានប្លង់ដីទៅ មិនដឹងថា ដីអ្នកណា? នេះហៅថា Risk ខ្ពស់សម្រាប់ Liquidity 
    17. trading volume  👈 គឺជាជំនួញមួយ ដែល អ្នកទិញចង់បានថោក លក់វិញចង់បានចំណេញខ្ពស់ ក្នុងពេលណាមួយ បណ្តាលឲ្យមាន ចន្លោះ GAP ដូចជា មនុស្សនាំគ្នាសម្រុកទៅ ដកលុយចេញពីធនាគារព្រោះ ការប្រាក់បាន ថោក ១% / ឆ្នាំ គេដកលុយទៅទិញដី បានចំណេញ ៥%/ខែ​ដូច្នេះ ១២ខែ គេមានចំណេញ ៦០% បើធ្វើបែបនេះ ថ្ងៃទី ១ គេដកលុយអស់ ១០,០០០ ដុល្លា ថ្ងៃទី គេដកលុយអស់ ៥០,០០០ ដុល្លា ថ្ងៃទី ៣ ដកលុយអស់ ១៥០,០០០ ដុល្លា  ដែលទាមទារការធ្វើ Trading Volume គឺការកំណត់ថា ត្រូវឲ្យដកលុយ ប្រមាណតែ ១០,០០០ដុល្លា/ថ្ងៃ ទៅតាមទំហំទឹកលុយ បើសិន មនុស្ស ១នាក់ ដកលុយ ៥០០០ ដុល្លា ដូច្នេះ អ្នកផ្សេងដកបាន ១០០ ដុល្លា..ដើម្បីមនុស្សច្រើនដកលុយ ជាជាង មនុស្ស ២ នាក ដកលុយអស់ ១០,០០០ ដុល្លា។ ចំណុចនេះ និយាយអំពី តម្លៃហ៊ុននៃក្រុមហ៊ុន លក់ដី លក់ផ្ទះ ។
    18. initial public offering 👈 សំដៅ ដូចជា ក្រុមហ៊ុនលក់មូតូ ពីមុន មូតូនេះ គឺ ដាក់ចូលផ្សារហ៊ុន បន្ទាប់ អ្នកវិនិយោគ គេទិញ ហ៊ុន របស់ មូតូនោះ តែ ពេលនេះ អ្នកវិនិយោគ មានឪកាសទិញ ហ៊ុនផ្ទាល់ពី ក្រុមហ៊ុនមូតូ
    19. market capitalization 👈 គេសំដៅការរកស៊ីដើមទុនធំ ឬ តូច បើក្រុមហ៊ុនធំ ល្បី ទុនក៍ធំដែរ ដូចជា ក្រុមហ៊ុនយក្សមានទុន  $10 billion  ក្រុមហ៊ុនកណ្តាល ទុន   $03  billion- $10 billion និងក្រុមហ៊ុនតូច មានទុនតិចជាង  $ 03  billion. For example, if a company issues one million shares of stock trading at $50 each, its market capitalization is $50 million ($50 times 1,000,000 shares). បើក្រុមហ៊ុន ក មាន ហ៊ុន ១,០០០,០០០ ហ៊ុន តម្លៃ ៥០ដុល្លា/ហ៊ុន ដូច្នេះតម្លៃទុន ស្មើរ ៥០ លានដុល្លា ។ ការទិញ ហ៊ុនក្រុមហ៊ុនធំ កម្របានចំណេញ គេចូលចិត្តរកស៊ីជាមួយ ក្រុមហ៊ុនតូចៗ ទោះមាន ហានិភ័យខ្ពស់ តែឪកាសចំណេញមាន។
    20. Mutual Fund 👈 សំដៅដា យើងសុទ្ធតែអ្នកវិនិយោគទុនដូចៗគ្នា ចូលលុយគ្នាប្រមាណ ១០ នាក់ បាន ១ លានដុល្លា បង់ទៅឲ្យ មេខ្យល់ឬ Cash Manager ជាអ្នកចងការលុយ ដែលអ្នក ចងការលុយនេះ គេទៅ ឆ្លងស្ថាបន សន្តិសុខ Security រយៈពេល ១ ឆ្នាំក្រោយ យើងជាអ្នកវិនិយោគទុននេះ បានចំណេញលុយមកវិញ
    21. Exchange Traded Funds 👈 គេសំដៅការ ទិញ លក់ ដោយមិនចាំបាច់ឆ្លងប្រពន្ធដូរលុយ ជាធម្មតា អ្នកវិនិយោគនៅកម្ពុជា មាន ពោតចំនួន ១០០ តោន ចង់បាន ត្រាក់ទ័រ ១ គ្រឿង នៅប្រទេស ថៃ យើងមិនចាំបាច់ លក់ពោត បានលុយ រៀល ដូរទៅជា លុយបាតថៃ រួចទិញត្រាក់់ទ័រថៃ គឺយើង ប្រើផ្សារ exchange traded fundsដោយយើងបង់ថ្លៃសេវា គេបន្តិចបន្តួចជាការស្រេច ដូចដែលគេប្រើលុយ Cripto Currency ដែលមិនមែនជា លុយដុល្លា មិនមែនជាលុយ ផោន...
    22. Index 👈 ជាវិធីរកលុយបែប តាមដានតម្លៃ ហ៊ុន ឡើង ឬ ចុះ ឧ តាមពត៍មានថា ក្រុមហ៊ុន អាំងទែកណែតហ្នឹង ម្ចាស់វាលេងល្បែង ខាតបង់ច្រើនណាស់ ដូច្នេះ យើងសម្រេចចិត្ត លក់ភាគហ៊ុននោះចោលវិញទោះជាខាតក្តី ចំណែក អ្នកផ្សេងគេថា ពត៍មាននោះមិនពិត គេក័ប្រមូលទិញ ហ៊ុនមករក្សាទុក ។
    23. Forex foreign exchange or FX trading 👈 ជាការរកស៊ីបែប ខុសគ្នាពី ផ្សារហ៊ុន Stock Market ដោយសារ Forex Market គេបើកទិញ លក់ ហ៊ុន ២៤ ម៉ោង/២៤ម៉ោង និង ៥ថ្ងៃ/៧ ថ្ងៃ ខុសគ្នា Stock Market គេទិញ លក់ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ ល្ងាច ៥/៧ ថ្ងៃ ដូចគ្នា នៅមានការខុសគ្នា ផ្នែក Leverage and Structure នេះជាគំរូ នៃទីផ្សារ FOREX នៅកម្ពុជា ។ បើនិយាយឲ្យចំ គឺការរកស៊ី ដូរលុយ ជាការប្រកួតគ្នា រឿងអត្រាលុយ ដូចជា ដុល្លាអាមេរិក លុយចិន លុយជប៉ុន លុយអឺរ៉ូ...ដូចជា  រថយន្ត ១ គ្រឿងនៅ បារាំង គេលក់ ១,០០០ EU ដែល ១ EU =  USD ១,៣៥ នៅទីនេះ គេតម្រូវ ទិញ និង លក់វិញ ដោយ លុយខុសគ្នា ដូចជា ទីញជា EU ដល់ពេលលក់ ជា ដុល្លា ។
    24. Portfolio 👈 ជាទីផ្សារទិញ លក់ មួយដែលយើងទិញ ហ៊ុន ២ ឬ ៣ ក្រុមហ៊ុនផ្សេងគ្នា ដែលអត្រាការប្រាក់ខុសៗគ្នាដែរ​ដូច្នេះ ពេលសរុបចូលគ្នាចែកជា ៣ យើងអត្រាចំណេញជាមធ្យមហៅថា Portfolio ។
    25. Intra day trading 👈 គឺជាការវិនិយោគ ដោយការទិញ លក់ ភាគហ៊ុនក្នុងថ្ងៃតែមួយ ទិញព្រឹក លក់ល្ងាយ ជាវិធីដែលគេរកស៊ី Online ជាប់ជាប្រចាំ មិនអាចទៅណាឆ្ងាយពី Computer 
    26. Dividend 👈 ជាការដែលយើង វិនិយោគទុនជាមួយ ម្ចាស់ក្រុមហ៊ុនណាមួយ រយៈពេល ១ ឆ្នាំ យើងចែកប្រាក់ចំណេញចំណោម ម្ចាស់ហ៊ុន ។
    27. Security 👈 សំដៅថា កម្ពុជា ឬ នណាម្នាក់ឈឈ្មោះជាតំណាង មេចងការលុយ បានន័យថា យើងមានលុយក្នុងស្តុក អ្នកណាត្រូវការលុយប៉ុន្មាន? ម៉ោងណា? ក្នុងគម្រោងវិនិយោគអ្វី គឺយើងអាចរកបានឲ្យ។ នេះក៍មានន័យថា យើងធ្វើដូចជាធនាគារក្នុងស្រុកដ៍ធំ សម្រាប់សន្តិសុខលុយ ! វាដូចជា សន្តិសុខស្បៀងដែរ គឺទោះជាខែវស្សា ឬ ខែប្រាំង ឬ ស្រុកមានសង្រ្គាម ស្បៀងត្រូវបានធានាសន្តិសុខ យ៉ាងតិច ៣​ ខែ។ ក្នុងន័យនេះ យើងដាក់លុយ ចង់ការប្រាក់ឲ្យ មេចងការ ឬ មេតុងទីនក្នុងផ្សារហ៊ុន មេគាត់បង្វិលលុយនោះចុះឡើងៗ យើងជាកូនចៅ បានចំណេញដែរ។
    28. Exchange 👈 ទីនេះ សំដៅដល់ការ ទិញ លក់លុយ ដូចជា គេរកស៊ីទិញ ដូរ លុយ ពី លុយដុងទៅជាលុយ ដុល្លា ឬ ពី លុយខ្មែរ ទៅជាលុយ បាតថៃ ដែលភាសាខ្មែរ ហៅថាដូរលុយ កាត់ទឹក។
    29. Security Exchange 👈 គឺជាការរកស៊ីសម្រាប់ ប្រទេស ឬ រដ្ឋនីមួយ ដូចជា Cambodia Security Exchange ឬ Thailand Security Exchange សំដៅជា មេចង់ការលុយក្នុងប្រទេស ដើម្បីធានាសន្តិសុខលុយផង ដើម្បី ការដូរលុយមួយដែល ល្អ កុំកាត់ទឹកខ្លាំងពេក!!