អគ្គីសនី អាស៊ាន ASEAN Electricity
បញ្ហាសង្គម កំពុងមានការផ្សព្វផ្សាយតម្លៃភ្លើងអគ្គីសនីខ្ពស់ នៅកម្ពុជា ធៀប ជាមួយ ប្រទេស នានានៅអាស៊ាន។ នៅកម្ពុជាយើងសព្វថ្ងៃ កំណើនសេដ្ឋកិច្ចគ្រួសារ កើនខ្លាំងណាស់ គ្រួសារធ្លាប់តែ ស្រែ ង៉ោង បែរជា លក់ដី លក់ផ្ទះ បានលុយ ០,៥ លានដុល្លា ឬ ខ្លះ ៣ លានដុល្លា ដូច្នេះ ពួកគាត់ បំពាក់ម៉ាស៊ីនត្រជាក់គ្រប់ បន្ទប់ បើក ២០ ម៉ោង/ ២៤ ម៉ោង ប្រើ ទូរទឹកកក ឆ្នាំងដាំបាយ អាងហែលទឹក.....។ អ្នកមានខ្លះ ដាក់ម៉ាស៊ីនត្រជាក់ ក្នុងរោងឡាន ឬ បន្ទប់ ឆ្កែដេក...កត្តានេះ នាំឲ្យ ការចំណាយភ្លើងច្រើន ដែល ផ្នែកផលិតត្រូវ បង្កើនការផលិត...តម្លៃភ្លើង ជះឥទ្ធិពល ដល់ ប្រជាជន ដែលប្រើភ្លើងដើម្បីតែ រស់នៅធម្មតា ៗ
Hout Songhak អ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមលំនៅឋានធម្មតា ប្រមាណ៩៥ភាគរយ ទូទាំងប្រទេស មិនជាប់ព័ន្ធពាក់នឹងកាតព្វកិច្ចធ្វើស្វ័យប្រកាសឡើយ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤–
«អ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមលំនៅឋានធម្មតា នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង ដែលមានប្រមាណ៩៥ភាគរយ នឹងមិនជាប់ព័ន្ធពាក់នឹងកាតព្វកិច្ចធ្វើស្វ័យប្រកាសដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលឡើយ»។ នេះជាការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។
សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងរួមគ្នាដោយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បន្ទាប់ពីមានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ជុំវិញបញ្ហានេះនៅលើបណ្តាញសង្គមថ្មីៗនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល បានបំភ្លឺ និងពន្យល់ថា៖ «ក្នុងគោលនយោបាយ តែងគិតគូរដល់ប្រជាពលរដ្ឋពាក់ព័ន្ធថ្លៃ គ្រាន់ចង់បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋយើងធម្មតាមិនប៉ះពាល់អីទេ គឺថាអត់មានការបង់ថ្លៃ ហើយអាចនិយាយបានថា គ្របដណ្ដប់ប្រមាណតែ៩៥% នៃអ្នកប្រើប្រាស់តាមលំនៅឋានទាំងអស់នៅទូទាំងប្រទេសកម្ពុជា ៩៥ភាគរយ អត់មានប៉ះពាល់អីទេ»។
ដោយឡែក ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា៖ «បទបញ្ញត្តិពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ត្រូវបានចាប់អនុវត្តពីខែមីនា ឆ្នាំ២០២៤ ហើយដើម្បីឈានទៅអនុវត្តគោលការណ៍គ្រប់គ្រងការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនេះ ហើយអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើសេចក្ដីជូនដំណឹងម្តងរួចហើយកាលពីខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យទាំងអស់មកធ្វើស្វ័យប្រកាស។ ប៉ុន្តែក្រោយសេចក្ដីជូនដំណឹងនេះ មានតែ៩៤នាក់ប៉ុណ្ណោះដែលមកធ្វើស្វ័យប្រកាស ខណៈនៅមានចំនួនច្រើនទៀតមិនបានមកធ្វើស្វ័យប្រកាសសុំការអនុញ្ញាត»។
ឯកឧត្តន យឹម វិសិដ្ឋ បន្ថែមថា ដូច្នេះហើយទើបអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើសេចក្ដីជូនដំណឹងជាថ្មីម្ដងទៀត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលជាការរម្លឹកដល់អ្នកប្រើប្រាស់ទាំងនោះឱ្យមកធ្វើស្វ័យប្រកាសពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ «មិនមានអ្វីប៉ះពាល់ដល់ពលរដ្ឋ ឬជាការកៀបសង្កត់ដាក់បន្ទុកបន្ថែមដល់ប្រជាពលរដ្ឋឡើយ កុំមានការភាន់ច្រឡំ។ ផ្ទុយទៅវិញ គោលការណ៍ដែលអនុវត្តពេលនេះ សម្រាប់តែអ្នកដែលដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ហើយភ្ជាប់ប្រព័ន្ធប្រើប្រាស់ពីបណ្ដាញផ្គត់ផ្គង់ជាតិប៉ុណ្ណោះ។ ចំណែក ប្រព័ន្ធប្រើប្រាស់ដាច់ដោយឡែក ដូចជា អំពូលសូឡាបំភ្លឺសាធារណៈ ឬបណ្ដាញប្រើប្រាស់តាមផ្ទះដោយពន្លឺព្រះអាទិត្យ និយាយជារួមប្រភេទលំនៅឋានទូទៅធម្មតា មិនតម្រូវឱ្យធ្វើស្វ័យប្រកាសនោះទេ។ ហើយលំនៅឋានដែលដំឡើងប្រព័ន្ធសូឡាមិនលើសពី១០គឺឡូវ៉ាត់ (ប្រមាណ៥០អំពែ) មិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់»៕
--------------------------------------------
Khmernote 4 ចំណុច អំពីករណីស្វ័យប្រកាស សម្រាប់អ្នកប្រេីប្រាស់ Solar:
1-អ្នកដែលមានកាតព្វកិច្ចត្រូវចូលរួមស្វ័យប្រកាសគឺសម្រាប់តែអ្នកដែលភ្ជាប់ជាមួយបណ្តាញរដ្ឋ រឺអ្នកដែលប្រេីប្រាស់Solar សម្រាប់អាជីវកម្មលេីសពី 10គីឡូវ៉ាត់ ឬ 50 អំពែ។ ការប្រកាសគឺមិនមានបង់កម្រៃអ្វីទាំងអស់ ហេីយទទួលបានភាពស្របច្បាប់។
2-ដេីម្បីអាជ្ញាធរអគ្គិសនី អាចកំណត់ចំនួន និងទីតាំងច្បាស់លាស់របស់អ្នកប្រេីប្រាស់ និងកសាងផែនការសម្រាប់ផលប្រយោជន៍រួមរវាងអ្នកប្រេីប្រាស់ និងអ្នកផ្គត់ផ្គង់ថាមពល។
3-អាចធានាបានចំពោះស្ថេរភាពសុវត្ថិភាពផ្គត់ផ្គង់ ចំពោះទីតាំង បរិក្ខាអគ្គិសនីនានាទាំងរបស់អ្នកប្រេីប្រាស់ និងអ្នកផ្គត់ផ្គង់ថាមពល។
4-អ្នកប្រេីប្រាស់ឧបករណ៍ Solar ដាច់ដោយឡែកដែលមិនភ្ជាប់ជាមួយបណ្តាញរបស់រដ្ឋ មិនមែនគោលដៅអាជីវកម្ម មិនលេីសពី 10គីឡូវ៉ាត់ ឬ 50 អំពែ គឺពុំជាប់កាតព្វកិច្ចស្វ័យប្រកាសនោះទេ។
ចង់ដឹងកាន់ច្បាស់ពីករណី ស្វ័យប្រកាស Solar សូមទាក់ទងក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា:
1-085 99 3333
2-096 76 88 255
3-093 95 95 24
4-QR Code Telegram ក្រុមការងារ EAC កិច្ចការសូឡា
អគ្គីសនី អាស៊ាន The ASEAN Electricity ដែលតម្លៃខុសៗគ្នា ពិបាកក្នុងការសន្ធិដ្ឋានថា អគ្គីសនីថោក មានការទាក់ទាញអ្នកវិនិយៅកទុន ដូចជា ប្រទេស ឡាវ ដែលខិតខំធ្វើផែនការប្រាក់កម្ចី ពីប្រទេសចិន ដើម្បី ផលិតអគ្គីសនីលក់ឲ្យប្រទេសនៅ អាស៊ាន តែជីវភាពប្រជាជន មិនសូវជាធូរធារឡើយ ធៀបនៅ សាំងហ្គាពូ ដែលតម្លៃ អគ្គីសនីខ្ពស់ ។ កម្រិតជីវភាព ឬ ចំណូលប្រជាជនកាន់តែទាប តម្រូវការភ្លើងអគ្គីសនី កាន់តែទាប បើកម្រិតចំនូលប្រជាជនកាន់តែខ្ពស់ ដូច សាំងហ្គាពូ កូរ៉េខាងត្បូង តម្រូវការអគ្គីសនី កាន់តែខ្ពស់ដែរ។ តម្លៃភ្លើងអគ្គីសនី ត្រូវបានគេបែងចែកចេញជាផ្នែកៗដូចជា៖
- តម្លៃលំនៅដ្ឋាន Residential
- តម្លែ Commercial
- តម្លៃ Industry
តម្លៃថាមពលអគ្គសនី ពីខ្ពស់ ទៅទាប តាមប្រភពអគ្គីសនី៖
- Wind ខ្យល់ តម្លៃ $0.05 /kwh 👈
- Solar ផ្ទាំងកញ្ចក់ តម្លៃ $0.46 /kwh 👈
- Gas ហ្គាស តម្លៃ $0.067 /kwh 👈
- Nuclear នុយក្លេអ៊ែ តម្លៃ $0.078 /kwh 👈
- Hydro Electricity វារីអគ្គីសនី តម្លៃ $0.091 /kwh 👈
- Biomas ជីវឧស្ម័ន្ម តម្លៃ $0.092 /kwh 👈
- Coal ធ្យូងថ្ម តម្លៃ $0.1/kwh 👈
ប្រៀបធៀបតម្លៃភ្លើងអគ្គីសនី នៅ ទ្វីប
អឺរូប
តម្លៃភ្ល់ងអគ្គីសនី ជាប់ទាក់ទងកត្តាផ្សេងៗ តាមលំដាប់ ដូចជា
- ប្រភពនៃវត្ថុធាតុដើម Resource Supply 👈
- ស្ថានីយ៍ ឬ រោងចក្រអគ្កីសនី Generation 👈
- ក្រុមហ៊ុនលក់បោះដុំ Whole Sale 👈
- ក្រុមហ៊ុនបញ្ជូនខ្សែបណ្តាញ បង្កៅល តង់ស្យុង Transmission 👈
- ក្រុមហ៊ុនចែកចាយថាមពលអគ្គីសនី Distribution 👈
- ក្រុមហ៊ុនលក់រាយ Reseller/ Retail 👈
- អតិជន End User/ Customer 👈
Yang Saing Koma ឡាវលក់អគ្គិសនីឲ្យវៀតណាម ហេីយកម្ពុជាទិញតពីវៀតណាម? ឡាវជាប្រទេសមួយដែលតម្លៃអគ្គិសនីថោកជាងគេ។ បេីតាមប្រភពខាងក្រោមនេះឡាវលក់អគ្គិសនីឲ្យវៀតណាម ហេីយកម្ពុជាទិញតពីវៀតណាមដោយកម្ពុជាខ្វះបណ្តាញតផ្ទាល់ពីឡាវ។ហេតុអីបានជាមិនតភ្ជាប់ហេីយទិញផ្ទាល់ពីឡាវតែម្តងទៅ?
ជាការឆ្លើយតបដែរ គឺមិនមែនបណ្ឌិតទាំងអស់ សុទ្ធតែចេះវិទ្យាសាស្រ្តឡើយដូចជា តំណាងក្រសួងថាមពលក៍ជាបណ្ឌិត តំណាងអាជ្ញាធរអគ្គីសនីកម្ពុជា ក៍ជាបណ្ឌិត តំណាងផលិតអគ្គីសនីនៅឡាវ ក៍ជាបណ្ឌិត តំណាងក្រុមហ៊ុននៅវៀតណាម ក៍ជាបណ្ឌិតដែរ ដូច្នេះ បើទោះជាកម្ពុជា ទៅទិញអគ្គីសនី ពីវៀតណាម ដែលវៀតណាម ទិញពី ឡាវ តើ វៀតណាម ក្លាយជាទៅជាអ្វី? ជាវៀតណាម ដើរតួរជា Transmission វៀតណាមនឹងរងការខាតបង់ តម្លៃតម្លើងបង្គោលភ្លើង ខ្សែភ្លើង ...
Ly Somnang នៅខេត្តស្ទឹងត្រែងដែលជាតំបន់វ៉ារីទិញពីប្រទេសឡាវ និងឆ្នាំ2017ដែលវ៉ារីសេសានក្រោម2 សាងសង់រួច តើសិក្សាទៅអាចនៅសល់ តម្លៃប៉ុន្មាន=》 ដូចអតិថិជនបានឃើញហើយថា បច្ចុប្បន្នយើងកំពុងតែរៀបចំចាប់ផ្តើមធ្វើការឯកភាពថ្លៃភ្លើង មានន័យថាគ្រប់តំបន់ដែលទទួលបានប្រភពអគ្គិសនីពី បណ្តាញជាតិទូទាំប្រទេស គឺត្រូវចុះថ្លៃមកនៅ 730 រៀលទាំងអស់ រួចថ្លៃនេះនឹងចុះតាមបន្តបន្ទាប់តាមឆ្នាំទៀត ប្រសិនបើមានការអភិវឌ្ឍប្រភពថ្មីៗ ដូចជាវារីអគ្គិសនីសេសាននេះ។ នៅខេត្តស្ទឹងត្រែង ពេលបណ្តាញជាតិអភិវឌ្ឍទៅដល់ មិនថាមានឬគ្មានវារីអគ្គិសនីសេសានទេ ថ្លៃអគ្គិសនីនឹងចុះមកដូចគេដែលប្រើប្រភពអគ្គិសនីពីបណ្តាញជាតិ។ វារីអគ្គិសនីសេសាននឹងត្រូវដាក់ក្នុងប្រព័ន្ធបណ្តាញសម្រាប់ជាតិទាំងមូល អត់មានគិតថ្លៃដោយឡែកសម្រាប់ខេត្ត ស្ទឹងត្រែងឡើយ ។ ដូចគ្នានេះនៅខែប្រាំង នៅពេលដែល វារីសេសានអត់ទឹកផលិត ស្ទឹងត្រែងក៏អាចប្រើប្រភពអគ្គិសនីពីរោងចក្រធ្យូងថ្មដែរ នេះហើយគឺជាប្រព័ន្ធបណ្តាញជាតិ។ នៅស្ទឹងត្រែង អ្វីដែលចាំបាច់ជាងគេ គឺការអភិវឌ្ឍបណ្តាញអគ្គិសនី ដែលជាការអភិវឌ្ឍមួយមិនមានប្រសិទ្ធភាព សេដ្ឋកិច្ចទេ ដូច្នេះត្រូវពឹងផ្អែកលើការចូលរួមទាំងរដ្ឋនិងឯកជន ដូចនេះនិយាយថាមួយខេត្ត គឺត្រូវរង់ចាំមើលសិន តើកម្លាំងវិនិយោគប៉ុណ្ណា? ។
Visaly Eng លោកបណ្ឌិតគួរសិក្សាស្រាវជ្រាវអោយបានច្បាស់ជាមុនមុនសំរេចចិត្តpostអត្ថបទអ្វីមួយជៀសវៀងខាងខុសឆ្គង មួយរយះចុងក្រោយនេះខ្ញុំសង្កេតឃេីញអត្ថបទលោកបណ្ឌិតមានការខុសឆ្គងញឹកញាប់ណាស់ បេីនៅតែបែបនេះទៀតគុណតំលៃបណ្ឌិតរបស់លោកនឹងបាត់បង់ហេីយ ក្នុងបំណងល្អ
Cheythika Lita Chao មិនយល់រឿងខ្មែរយើងទិញឬលក់មិនដែលផ្ទាល់ជាមួយគោលដៅចូលចិត្តទិញឬលក់អោយឈ្មួញកណ្ដាល
Need Honest លោកបណ្ឌិតជាទីគោរព កម្ពុជាយើងបានសាងសង់រួចហើយ នឹងបានដាក់ដំណើរការរួចហើយដែរ ខ្សែរបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ 400-500kv ពីឡាវមកកម្ពុជា.. ..តំណើរការជិត1ឆ្នាំហើយ
Komphak Huch តពីឡាវមកឆ្ងាយពេក! PP យើងនៅជាប់ព្រំដែន ចឹងស្រួលបំផុត! លោកបណ្ឌិតមិនឆ្លាត ដូចមន្ត្រីរដ្ឋាភិបាលសោះ
Dara Chea មិនដឹងកាលរៀនថ្នាក់លោកបណ្ឌិតមានបង្រៀនមុខវិជ្ជាស្រាវជ្រាវរឺអត់ទេ ព្រោះអ្វីដែលលេីកឡេីងក្នុងអត្ថបទខាងលេីគឺប្រភពឆ្នាំ 2019 មិនមែនថ្មីៗនេះទេ សង្ឃឹមថាលោកបណ្ឌិតនឹងស្វែងយល់បន្ថែមមុននឹងផ្សព្វផ្សាយបន្តសួររកហេតុផល។ តាមអ្វីដែលខ្ញុំយល់ដឹងតិចតួចគឺកម្ពុុជា និងឡាវបានភ្ជាប់រួចរាល់នូវប្រភព 198MW តាមរយៈខ្សែបញ្ជូន 115គីឡូវ៉ុល នៅថ្ងៃ 7 មករា ឆ្នាំ 2020 ហេីយបច្ចុប្បន្នកំពុងអភិវឌ្ឍខ្សែបញ្ជូន500គីឡូវ៉ុល។ បន្ថែមពីចំណុចខាងលេីដែលខ្ញុំបានដឹង ចំពោះតម្លៃជាទូទៅអ្នកយកមកលក់បន្តមិនអាចលក់តម្លៃដូចរឺទាបជាងម្ចាស់ដេីមទេ ដោយសារខាងអ្នកលក់បន្តត្រូវចំណាយថ្លៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រេីនទៀតសម្រាប់គាំទ្រដល់ដំណេីរការយកមកលក់ចែកចាយបន្ត បូករួមទាំងសង់លុយម្ចាស់កំចីផងដែរ
Voleak Houn មូលហេតុយើងទិញតពីគេតម្លៃលក់ថោកជាងយើងទិញផ្ទាល់លោកគ្រូ ព្រោះយើងមិនមានសរសរភ្លើងទាញមក
Phay Sovannara EDC បានសង់ខ្សែបញ្ជូន 230KV និង 500KV ភ្ជាប់ពីឡាវមកខេត្តស្ទឹងត្រែងរបស់កម្ពុជាហើយ។ មើលមកកម្ពុជាក្នុងផ្លូវល្អផងទាន។
Khan Chansophal ខ្ញុំស្មានថាលោកពូកែគ្រប់រឿង ! លោកដឹងវារីអគ្គិសនី នៅសេសាន របស់ក្រុមហ៊ុនរដ្ឋចិន សីណូហៃដ្រូ នៅខេត្តគាត់តុង ប្រើប្រជាជនប៉ុន្មានទេ? ជាង ៩០លាននាក់ សម្រាប់ខេត្ត១ ។
កម្ពុជាបច្ចុប្បន្ន បើតាមមើល វារីអគ្គិសនីសសាន ប្រើសល់ ទូទាំងប្រទេសទៀត ខណៈប្រជាជនមានត្រឹមតែជាង ១៦លាននាក់ និងចង្វាក់ផលិតកម្ម នៃការប្រើភ្លើងមិនដល់ស្រុកគេទេ !
ចាំបាច់ទិញភ្លើងពីយួនទៀតលោកព្រះ ?
Freshnews 2019-03-15 06:10pm
អគ្គិសនីកម្ពុជា បើកការដ្ឋានសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុល ភ្ជាប់ពីខេត្តស្ទឹងត្រែងទៅប្រទេសឡាវ ដើម្បីបំពេញតម្រូវការអគ្គិសនីក្នុងស្រុក (ស្ទឹងត្រែង)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានបើកការដ្ឋានសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុល ភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅកាន់ប្រទេសឡាវ ដើម្បីបំពេញតម្រូវការ អគ្គិសនីក្នុងស្រុក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ប្រាប់មកបណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។
លោក កែវ រតនៈ បានបញ្ជាក់ឲ្យដឹងទៀតថា ជំហានទី១ គឺអគ្គិសនីកម្ពុជា កំពុងតែរៀបចំភ្ជាប់ត្រឹមកម្រិតតង់ស្យុង២៣០គីឡូវ៉ុល ដើម្បីត្រៀមយកអគ្គិសនីពីប្រទេសឡាវ នៅដើមឆ្នាំ២០២១។ ដោយឡែកការបើកការដ្ឋានសាងសង់ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូរ៉ុល នៅក្នុងជំហានទី១ អគ្គិសនីកម្ពុជាដាក់ខ្សែត្រឹមកម្រិត២៣០គីឡូវ៉ុល។
អគ្គនាយកអគ្គិសនីកម្ពុជារូបនេះបានបន្ថែមថា «យើងធ្វើបង្គោល៥០០គីឡូរ៉ុល តង់ស្យុង៥០០គីឡូរ៉ុល ប៉ុន្ដែយើងដាក់ខ្សែនៅជំហានទី១ គឺ២៣០គីឡូវ៉ុល ដើម្បីយកភ្លើងពីឡាវ មកជួយកម្ពុជា រយៈពេល២ឆ្នាំទៀត»។ គួសបញ្ជាក់ថា អគ្គិសនីកម្ពុជា បានចុះហត្ថលេខា ជាមួយអគ្គិសនីឡាវទិញអគ្គិសនី២០០មេហ្កាវ៉ាត់បន្ថែម ពីឡាវនៅដើមឆ្នាំ២០២១ ដើម្បីដោះស្រាយតម្រូវការ ក្នុងស្រុកដែលមានកំណើនយ៉ាងលឿនបំផុត។
លោកអគ្គនាយក បានបញ្ជាក់ថា វិធានការទិញអគ្គិសនីពីប្រទេសឡាវនេះ សម្រាប់ជាពិសេសក្នុងពេលកម្ពុជារង់ចាំ ការបញ្ចប់ការសាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០មេហ្កាវ៉ាត់ នៅក្រុងព្រះសីហនុ នៅឆ្នាំ២០២៤ និងរោងចក្រដើរ ដោយពន្លឺព្រះអាទិត្យ ២៤០មេហ្កាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលឆ្នាំនេះតទៅ។
ជាមួយគ្នានេះ ក្នុងរដូវប្រាំងនេះដែលអាកាសធាតុក្តៅខ្លាំងខុសប្រក្រតីនោះ លោកអគ្គនាយកបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី ដោយសន្សំសំចៃ និងសូមការយោគយល់ចំពោះ ការរអាក់រអួល នៃការផ្គត់ផ្គង់អគ្គិសនីផងដែរ៕
Re-IDEA តម្លៃអគ្គីសនី(ភ្លេីង)នៅប្រទេសកម្ពុជា គឺថ្លៃជាងគេបំផុតក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសឹង្ហបុរី និង ហ្វីលីពីន ។ សឹង្ហបុុរីទទួលបានថាមពលអគ្គីសនីភាគច្រេីនបានមកពីប្រេងឥន្ធន: ដែលធ្វេីឱ្យតម្លៃអគ្គីសនីនៅសឹង្ហបុរីមានតម្លៃប្រហាក់ប្រហែលនឹងកម្ពុជាតែវាមិនមែនជាបញ្ហានៅប្រទេសសឹង្ហបុរីទេ ព្រោះសឹង្ហបុរីជាប្រទេសដែលប្រជាជនមានប្រាក់ចំណូលខ្ពស់ជាងគេបំផុតមួយក្នុងពិភពលោក ដូច្នេះតម្លៃប៉ុននឹងគឺថោកសម្រាប់ពលរដ្ឋសឹង្ហបុរី តែសម្រាប់កម្ពុជាគឺថ្លៃខ្លាំងណាស់ ។
ចំណែកប្រទេសប្រ៊ុណេរវិញដែលជាប្រទេសដែលទទួលបានថាមពលអគ្គីសនីពីប្រេងឥន្ធន:ដូចនឹងប្រទេសសឹង្ហបុរីដែរ ប៉ុន្តែតម្លៃអគ្គីសនីនៅប្រ៊ុយណេរមានតម្លៃថោកជាងគេបំផុតក្នុងតំបន់អាស៊ាន ។
តម្លៃអគ្គីសនីខ្ពស់ក៏ជាមូលហេតុមួយដែលប៉ះពាល់ដល់ប្រទេសក្រីក្រដូចកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
Chan Born អបអរសាទរ កម្ពុជាអាចនឹងទិញ (មិនជួល) នាវាផលិតអគ្គីសនីពីទួរគី។ កម្ពុជាក៍មានផែនការផលិត អគ្គីសនីដើរដោយ ហ្គាស..ខ្ញូំបានធ្វើជា ពត៍មានអគ្គីសនីនៅអាស៊ាន ងាយក្តាប់បានអំពី កំលាំងផលិត តម្លៃ....
SEATV News 24 Hours
អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីបំភ្លឺថា ថ្លៃប៉ះប៉ូវ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងអនុវត្តចំពោះតែអ្នកប្រើប្រាស់ធំៗ ដូចជា រោងចក្រឧស្សាហកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬ អគារធំៗ ដែលចង់ដាក់ដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យធុនមធ្យម និងធំប៉ុណ្ណោះ។
ប៉ុន្តែនឹងមិនមានយកថ្លៃប៉ះប៉ូវចំពោះប្រជាពលរដ្ឋទូទៅដែលដាក់ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូលគេហដ្ឋាន ឬទីតាំងអាជីវកម្ម ដែលមានអានុភាពមិនលើសពី ១០គីឡូវ៉ាត់ ឬដែលស្មើនឹងការដាក់ដំឡើងផ្ទាំងសូឡាធុនធំប្រហែល ១៦ផ្ទាំង ឬធុនមធ្យមប្រហែល ២០ផ្ទាំង ដែលគ្របដណ្តប់លើដំបូលទីតាំងប្រហែលពី ១២០ ទៅ ២០០ ម៉ែត្រការ៉េឡើយ។ ការដាក់ប្រព័ន្ធនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅឋាន ឬ ទីតាំងអាជីវកម្ម ទោះភ្ជាប់ជាមួយបណ្តាញជាតិដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ មិនជាប់ការបង់ថ្លៃ អគ្គិសនីបម្រុង ឬប៉ះប៉ូវនោះទេ។ ដូចនេះ ប្រជា ពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានការរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។
Keo Rottanak កែវ រតនៈ
ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈគឺសំដៅការពារការដាច់ភ្លើងតាមតំបន់និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើងទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ។ ការដាក់ប្រព័ន្ធនានាមិនភ្ជាប់ជាមួយបណ្តាញជាតិនិងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។ ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។
ការបញ្ជាក់ ថ្ងៃ ១៥ កុម្ភៈ ២0២៤ កន្លងទៅ។
យុវជន៧មករា
លើបណ្តាញសង្គមពេញនិយម យកបញ្ហាខ្លះមក troll ហើយក៏ក្លាយជាការលេងសើច និងឈានទៅដល់ការយល់ច្រឡំ តែម្តង ដូចរឿង ផ្ទាំងពន្លឺព្រះអាទិត្យ នេះជាដើម។
តាមការយល់របស់ខ្ញុំ អ្នកជំនាញគាត់ពន្យល់តាមបច្ចេកទេសជ្រៅពេក ដូច្នេះនាំអោយអ្នកអានពិបាកយល់ ។
ខ្ញុំសាកល្បង សង្ខេប ខ្លឹមសារសំខាន់ៗ នៃសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាឱ្យធ្វើស្វ័យប្រកាសអំពី ការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះពេនិត្យលើដំបូលដូចខាងក្រោមនេះ
•ប្រជាជន មិនចាំបាច់ចុះបញ្ជី មិនចាំបាច់ខ្វល់ មិនចាំបាច់រវល់អីទាំងអស់ ចំពោះ៖
ឧបករណ៍ប្រើពន្លឺព្រះអាទិត្យដោយផ្ទាល់ ដូចជាបង្គោលអំពូលភ្លើង ម៉ាស៊ីនបូមទឹក ឆ្នាំងដាំបាយ អំពូលបំភ្លឺតាមសួនជាដើម ដែលមិនតភ្ជាប់ជាមួយប្រព័ន្ធខ្សែភ្លើងប្រើក្នុងផ្ទះរាល់ថ្ងៃជាមួយភ្លើងរដ្ឋ។
•ការត្រូវធ្វើស្វ័យប្រកាស តែមិនមានចំណាយបង់ថ្លៃប៉ះប៉ូវអ្វីទាំងអស់ សម្រាប់អ្នកប្រើសូឡាតាមផ្ទះ តាមអាជីវកម្ម ដែលមានអានុភាពត្រឹម
១០គីឡូវ៉ាត់ចុះក្រោម ឬសូឡាទំហំមធ្យម ២០ផ្ទាំង ឬអាធំ ១៦ផ្ទាំង សរុបទៅប្រហែល ១២០ម៉ែត្រការ៉េ ទៅ ២០០ម៉ែត្រការ៉េ។
ដូច្នេះនៅទូរទាំងប្រទេស ស្ទើរ៩៥
% មិនប៉ះពាល់អ្វីទេទេបើគិតតាមផ្ទះល្វែងបុរី ៤ម៉ែត្រ គុណ១៦ម៉ែត្រ វាបានតែ ៦៤ម៉ែត្រការ៉េ អញ្ចឹង ដាក់ក្រាលពេញដំបូលផ្ទះល្វែងក៏មិនជាប់ប្រាក់បង់ប៉ះប៉ូវដែរ តែដាច់ខាតត្រូវតែធ្វើស្វ័យប្រកាសឱ្យស្របតាមគោលការណ៍។
√ត្រូវចុះបញ្ជី និងអាចត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីឱ្យមានសមធម៍នៅពេលខាងមុខ ចំពោះតែរោងចក្រឧស្សាហកម្ម កន្លែងធ្វើពាណិជ្ជកម្ម សណ្ឋាគារ ឬអគារធំៗ។
√វត្ថុបំណងនៃសេចក្តីជូនដំណឹងនេះ
១. ដើម្បីគ្រប់គ្រងចរន្ត ការតបណ្ដាញសូឡាជាមួយខ្សែភ្លើងជាតិដោយផ្ទាល់ អាចធ្វើអោយជ្រាបចរន្តអគ្គិសនីទៅក្នុងខ្សែវិញ ពេលចរន្តជាតិផ្ដាច់អគ្គិសនីដើម្បីជួសជុលផ្សេងៗ អាចបង្កហានិភ័យដល់អាយុជីវិតអ្នកជួសជុលបណ្ដាញ។
២. ដើម្បីគ្រប់គ្រងលំនឹងថាមពល ព្រះអាទិត្យជួនលិចជួនរះមិនទៀង មិនអាចគ្រប់គ្រងបាន ហើយការឡើងចុះមិនទៀងនេះ វាប៉ះពាល់ដល់លំញ័រអគ្គិសនីឡើងចុះដែរ នាំអោយរអាក់រអួល ឬដាច់តែម្ដង។
៣. ដើម្បីគ្រប់គ្រងបរិមាណថាមពល
បើមិនដឹងថាប្រើថាមពលព្រះអាទិត្យអស់ប៉ុន្មាន ចឹងដូចេ្នះ ខាងអគ្គិសនីក៏មិនដឹងច្បាស់ថា គួរស្តុកទុកថាមពលប៉ុន្មាន ដើម្បីអតិថិជនប្រើប្រាស់។
តម្លៃទិញ និង តម្លើងសូឡាលុះនៅដ្ឋាន នៅជប៉ុន ប្រមាណ ១ លានយេន ត្រូវជា ៦ ៥០០ ដុល្លា Initial high costs: The upfront costs of buying and installing solar panels can be a significant financial burden. It can be almost 1 million yen (6,500 dollars with the current exchange rate). After installation, it can save utility costs 7,800 yen per month or 93,600 yen per year.
តម្លៃ សូឡា នៅ សហរដ្ឋអាមេរិក ប្រមាណ ៨,៥០០ ដុល្លា សម្រាប់តែ ទំនិញ ៧ មុខ នៅមិនទាន់ បញ្ជូនតម្លៃនៃការដឹកជញ្ជូន ការតម្លើង ការថែទាំ..
អានសិន កុំប្រញាប់ថា ខ្ញុំមាន លេះ ដោះសារ...ខិខិ ការចំណាយសរុបនៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យអាចមានចាប់ពី 7,000 ដុល្លារដល់ 20,000 ដុល្លារអាស្រ័យលើកត្តាដែលបានរៀបរាប់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចកាត់បន្ថយការចំណាយ និងបង្កើនការសន្សំសំចៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដោយធ្វើតាមគន្លឹះ និងយុទ្ធសាស្ត្រទាំងនេះ៖
តម្លៃថែទាំ៖ នេះគឺជាតម្លៃនៃការថែទាំ និងជួសជុលប្រព័ន្ធថ្មជាប្រចាំ។ តម្លៃថែទាំអាស្រ័យលើប្រភេទ អាយុជីវិត និងការធានារបស់ថ្ម។ ជាឧទាហរណ៍ ថ្មអាស៊ីតនាំមុខដែលទាមទារការស្រោចទឹក និងសម្អាតញឹកញាប់អាចមានតម្លៃប្រហែលពី 100 ទៅ 200 ដុល្លារក្នុងមួយឆ្នាំ ខណៈដែលថ្មលីចូមអ៊ីយ៉ុងដែលទាមទារការថែទាំតិចតួចអាចមានតម្លៃប្រហែល 0 ទៅ 50 ដុល្លារក្នុងមួយឆ្នាំ។ ការចំណាយលើការថែទាំជាមធ្យមគឺប្រហែល 50 ដុល្លារទៅ 100 ដុល្លារក្នុងមួយឆ្នាំ។
តម្លៃ សូឡា នៅ ជប៉ុន ប្រមាណ ៦,៥០០ ដុល្លា សម្រាប់តែ ទំនិញ ៧ មុខ នៅមិនទាន់ បញ្ជូនតម្លៃនៃការដឹកជញ្ជូន ការតម្លើង ការថែទាំ..
តម្លៃនៃការដំឡើង៖ នេះគឺជាតម្លៃកម្លាំងពលកម្ម និងសម្ភារៈដែលត្រូវការសម្រាប់ដំឡើងប្រព័ន្ធថ្ម។ តម្លៃនៃការដំឡើងអាស្រ័យលើទីតាំង ទំហំ និងភាពស្មុគស្មាញនៃការដំឡើង។ ឧទាហរណ៍ ការដំឡើងសាមញ្ញដែលអាចធ្វើបានក្នុងរយៈពេលពីរបីម៉ោងអាចមានតម្លៃប្រហែល 500 ដុល្លារទៅ 1,000 ដុល្លារ ខណៈដែលការដំឡើងស្មុគស្មាញដែលទាមទារខ្សែភ្លើង ការអនុញ្ញាត និងការត្រួតពិនិត្យអាចមានតម្លៃប្រហែល 2,000 ទៅ 4,000 ដុល្លារ។ តម្លៃជាមធ្យមនៃការដំឡើងគឺប្រហែល $ 1,000 ទៅ $ 3,000 ។
នៅស្រែ ប្រើសូឡា ល្អមើល តែ មិនល្អ ស៊ីទេ !!!! តម្លៃ Inverter៖ នេះគឺជាតម្លៃឧបករណ៍ដែលបំប្លែងចរន្តអគ្គិសនីចរន្តផ្ទាល់ (DC) ពីថ្មទៅជាអគ្គិសនីចរន្តឆ្លាស់ (AC) ដែលផ្ទះរបស់អ្នកប្រើប្រាស់។ នេះ។ អាំងវឺតទ័រថាមពល តម្លៃអាស្រ័យលើប្រភេទ ថាមពល និងម៉ាករបស់ Inverter ។ ឧទាហរណ៍ Inverter កូនកាត់ដែលអាចធ្វើការជាមួយទាំងពីរ បន្ទះថាមពលពន្លឺព្រះអាទិត្យ ហើយថ្មអាចមានតម្លៃប្រហែល $2,000 ទៅ $4,000 ខណៈដែល Inverter ដែលអាចដំណើរការបានតែជាមួយថ្មអាចមានតម្លៃប្រហែល $500 ទៅ $1,000។ តម្លៃជាមធ្យមនៃ Inverter គឺប្រហែល $1,500 ទៅ $3,000។
ពត៍មានបំពុល៖ កំពុងមានពត៍មានផ្សាយតាមហ្វេសប៊ុករឿង ថាមពលព្រះអាទិត្យតម្លៃថោក នៅវៀតណាម កូរ៉េខាងត្បូង ដែលគេថា រដ្ឋាភិបាលខ្មែរមិនព្រមបើកភ្នែកមើលគេ ស្រុកគេភ្លើងថោក ! តម្លៃ សូឡា នៅ អាមេរិក មាន ២ ម៉ឺន ទៅ ៣ ម៉ឺនដុល្លា/ផ្ទះ ចំណែក នៅវៀតណាម ថោកជាងគេមែន គឺ ២០០០ ដុល្លា ទៅ ៥០០០ ដុល្លា/ផ្ទះ ។ សួរថា ប្រជាជនខ្មែរអាចតម្លើងបានទេ ?A home solar system can cost between $2,000 and $5,000. If installed, it would cover most of a home's power needs, excluding battery storage and maintenance