Sunday, October 13, 2024

ការបោះបង្គោលព្រំដែន

ឯកសារយោង ពាក់ព័ទ្ធប្រធានបទរួមមាន៖
  1. សន្លឹកផែនទី BONNE MAP
  2. ការបោះបង្គោលព្រំដែន
  3. ប្រព័ន្ធផ្លូវ ក្រវ៉ាត់ព្រំដែន កម្ពុជា
  4. តំបន់ X-16 ស្រុកមេមត់ ខេត្តកំពង់ចាម
  5. តំបន់ព្រំដែន ខេត្ត ត្បូងឃ្មុំ
  6. ភូមិសាស្រ្តនយោបាយអតីតខេត្ត រោងដំរី
  7. អតីតក្រុង ស្រឡប់ ដូនតី ពិជ័យ ព្រៃនគរ
  8. ព្រះរាជក្រិត ស្តីពី អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
  9. អនុក្រិតស្តីពី ការប្រព្រឹត្តិទៅរបស់ រដ្ឋលេខាធិការដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែន
  10. អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
  11. សន្ធិសញ្ញាកំណត់ព្រំដែន ១៩៨៥ រវាង កម្ពុជា និង វៀតណាម
  12. អត្ថបទគោលស្តីពីការបោះបង្គោលព្រំដែន
  13. ការងារបោះបង្គោលព្រំដែនគោក និង កំណត់ព្រំដែនទឹកជាមួយ វៀតណាម
  14. សម្តេច ហ៊ុន សែន បំភ្លឺរដ្ឋសភាស្តីពី ផែនទីព្រំដែន កម្ពុជា វៀតណាម
  15. ផែនទី ជំនាន់បារាំង ១៨៩០ ?
  16. ខ្សែវីដេអូ Youttube  ដំណើរទស្សនកិច្ចទិសឦសាន 
ដំណើរទស្សនកិច្ចតាមព្រំដែន ដើម្បីសរសេរឯកសារបន្ថែម រឿង ផែនទី បំលែងជា ផែនដី 🥰🥰😍🤣 ។ ស្រុកខ្មែរមាន នយោបាយ ០២ ផ្លូវ ខុសគ្នា កម្រិត ៣៦០ អង្សារ ដែលទី (១) ខាងប្រឆាំង គាត់ថា ផែនទី ជំនាន់បារាំងបោះ ១២៤ បង្គោល។ នៅសម័យរដ្ឋកម្ពុជា មានសន្ធិសញ្ញាព្រំដែន ឆ្នាំ ១៩៨៥ ដល់ ឆ្នាំ ១៩៨៦-៩៨៨ ក៍ មានការបោះបង្គោល ៧២ បង្គោល ចន្លោះ ១២៤ បង្គោលដែលបារាំង គាត់បោះហ្នឹង គាត់ថា ម៉េចមិនបោះចំកន្លែងទីតាំង បង្គោលជំនាន់បារាំង !!!? លុះឆ្នាំ ២០០៥ មានសន្ធិសញ្ញាបំពេញបន្ថែមរឿងព្រំដែន ដល់ឆ្នាំ ២០១២ មានការបោះបង្គោលព្រំដែន ទៅក្បែរៗកៀកជាមួយ បង្គោលជំនាន់ ១៩៨៦ ទៀត ដូច្នេះ បានជា ក្រុមអ្នកប្រឆាំងគាត់ ឡាំប៉ា ឡើងខ្ញើត។ ទី(២) ខាងគំាទ្រ រដ្ឋាភិបាល ដូចខ្ញំជាដើម គិតថា បង្គោលមាន ៣ ប្រភេទ គឺបង្គោល មេ, បង្គោលបំពេញបន្ថែម និង បង្គោលតម្រុយ អីចឹង សម័យ រដ្ឋកម្ពុជា គេបោះនៅ ចន្លោះបង្គោលមេចឹងហើយ មិនអាច បោះពីលើបង្គោលបារាំងបានទេ ! មួយទៀត ប្រវែងខ្សែព្រំដែន កម្ពុជាវៀតណាម ប្រមាណ ១២៧០​ គម មានបង្គោលតែ ១២៤ នាំឲ្យ បងៗវៀតណាម គាត់រំកិលចូល ឬ ច្រលំ? ចឹងបានជាពូៗ អ៊ុំៗសម័យហ្នឹងគាត់ធ្វើសន្ធិសញ្ញាព្រំដែន ១៩៨៥ ដើម្បីទប់ ដល់តែ វាហៀរ ធ្លាយ គាត់ធ្វើ សន្ធិសញ្ញាបន្ថែម ឆ្នាំ ២០០៥ ដើម្បី បិទផ្ជិតកុំឲ្យ ធ្លាយ !!។
ផែនទី កម្ពុជា ឆ្នាំ ១៨៣២ និង ទំនាស់ព្រំដែន បច្ចុប្បន្ន

ជាការសន្ធិដ្ឋាន វៀតណាម ចូលដីខ្មែរខ្លះ ហើយខ្មែរក៍ចូលដីវៀតណាមខ្លះដែរ តែសម័យនេះ មេដឹកនាំមិនសាហាវព្រៃផ្សៃដូច ហ៊ីត្លែ ចាប់មនុស្សបាញ់ចោល រួចសង់របង ជញ្ជាំង. ឬ ដូចសម័យស្តេច ជូឡាឡុងកនរបស់ សៀម ដែលគៀងប្រជាជន លួច បង្ខំ គំរាម ឲ្យខ្មែរចូលសញ្ជាតិ សៀម រួច ប្រកាសប្រាប់បារាំងថា ភូមិនេះជាភូមិសៀម ដែល រដ្ឋាភិបាល ត្រូវតែ ដាក់ទ័ពការពារប្រជាជនសៀម ..ប្រជាជនសៀម នៅដល់ណា ទីនោះជាទឹកដី សៀម !!!
ការប្រៀបធៀបខ្សែព្រំដែន មុន និង ក្រោយ វត្តមាន កងទ័ពបារាំង ចូលកាន់កាប់កម្ពុជា ១៨៦៣

«ដំណើរ​ទស្សនកិច្ច​របស់​យើង​មាន ៣ តម្រាយ​ផ្លូវ​ ជា ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ទិស​ឦសាន​បែងចែក​ជា ៣ ទីតាំង រួមមាន៖
    1. ទីតាំងទី១ តាម​តំបន់​បណ្ដោយ​ព្រំដែន​ក្នុង «ខេត្ត​ត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគីរី» រយៈពេល​មួយ​ថ្ងៃ ចម្ងាយ​សរុប​ទាំង​ទៅ​ទាំង​មកជាង ៧០០ គីឡូម៉ែត្រ​។ តម្រាយ​ផ្លូវ​ទី​មួយ​ គឺ​យើង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ព្រំដែន​ពី​ខេត្ត​ត្បូង​ឃ្មុំ​ចូល​ទៅ​ខេត្ត​ក្រចេះ និង​ទៅ​ច្រក​ឡាប៉ាខេ​ខេត្ត​មណ្ឌលគិរី​។ សរុប​ចម្ងាយ​ផ្លូវ​​ពី​រាជធានី​ភ្នំពេញ​ទៅដល់​ច្រក​ឡាប៉ាខេ​ខេត្ត​មណ្ឌលគិរី​គឺចម្ងាយ​ ៣៥០ គីឡូម៉ែត្រ អីចឹង​ទាំង​ទៅ​ទាំង​មក​គឺ​ ៧០០ គីឡូម៉ែត្រ»។
    2. ទីតាំងទី២​ តាម​តំបន់​បណ្ដោយ​ព្រំដែន​ក្នុង «ខេត្ត​ក្រចេះ-មណ្ឌលគិរី» រយៈពេល ២ ថ្ងៃ ចម្ងាយ​សរុប​ទាំង​ទៅ​ទាំង​មក ១ ១១៣ គីឡូម៉ែត្រ​ និង​
    3. ទីតាំងទី ៣ គឺ​តាម​តំបន់​បណ្តោយ​ព្រំដែន​ក្នុង «ខេត្ត​ស្ទឹងត្រែង រតនគីរី» រយៈពេល ២ ថ្ងៃ សរុប​ចម្ងាយ​ទាំង​ទៅទាំង​មក ១ ១១២ គីឡូម៉ែត្រ​។  Neth Pheaktra បង្គោលព្រំដែនខណ្ឌសីមាព្រំដែនគោករវាងកម្ពុជានិងឡាវ នៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ដែលមានចម្ងាយត្រឹមតែ ១៤,៧៥ ម៉ែត្រពីអក្ខនៃផ្លូវថ្នល់ជាតិលេខ ៧។ បង្គោលព្រំដែននេះជាបង្គោលធំជាងគេដែលត្រូវបានបោះក្នុងសម័យអាណានិគមបារាំងនៅក្នុងឆ្នាំ ១៩៣០។ បង្គោលនេះនៅតែឈរយ៉ាងរឹងមាំការពារទឹកដីកម្ពុជា ៩៥ ឆ្នាំមកហើយ និងបន្តស្ថិតស្ថេរចីរកាលទៅមុខទៀត។ 
2024-10-10 09:11am Fresh News ពលរដ្ឋ៖ ព្រំដែនរំកិលទៅណារួច បើបង្គោលព្រំដែនធំៗ ចាក់គ្រឹះយ៉ាងជ្រៅ សូមអញ្ជើញមកលេងព្រំដែនទាំងអស់គ្នា និងកុំជឿលើការអុជអាលរបស់ជនខិលខូចឱ្យសោះ

(រតនគិរី-ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋ បានលើកឡើងរួមគ្នាថា ពេលមកឃើញព្រំដែនជាក់ស្តែង ទើបយល់ច្បាស់ មិនដូចគេចោទប្រកាន់ថា បាត់ដីទេ សួរថាតើខិតទៅណារួចបើបង្គោលព្រំដែន ត្រូវបានបោះមានទំហំធំៗ និងចាក់គ្រឹះយ៉ាងជ្រៅ សូមបងប្អូនទាំងអស់គ្នា អញ្ជើញមកមើលទាំងអស់គ្នា ឱ្យបានឃើញជាក់ស្តែង និងកុំជឿតាមការអុជអាលរបស់ក្រុមជនខិលខូចឱ្យសោះ។

គួរជម្រាបថា នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទី៤ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅ បង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

ប្រជាពលរដ្ឋក៏បានបង្ហាញក្តីរំភើបជាខ្លាំងដែលបានមកដល់ព្រំដែន ហើយកម្មវិធីនេះមិនមាននោះទេពីមុនមក បើគ្មានការរៀបចំដំណើរទស្សនកិច្ចនេះទេ ច្បាស់ណាស់ពួកគាត់ពិតជាមិនបានស្គាល់បង្គោលព្រំដែននោះទេ ពីព្រោះពួកគាត់មានស្រុកកំណើតនៅឆ្ងាយពីខេត្តជាប់ព្រំដែន។

ប្រជាពលរដ្ឋដែលបានចុះមកព្រំដែន ក៏បានលើកឡើងរួមគ្នាថា ការឃោសនាបំភ្លើសរបស់ជនខិលខូចណាមួយជុំវិញបញ្ហាព្រំដែន គឺត្រូវរួមគ្នាបដិសេធ ជាដាច់ខាត។ នៅពេលត្រឡប់មកវិញពួកគាត់នឹងប្រាប់ទៅសាច់ញាតិ បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលបានដឹងពីស្ថានភាពព្រំដែន សូមកុំជឿលើការញុះញង់របស់បុគ្គលមួយចំនួនឱ្យសោះ។
ផែនទី តំបន់ ចំពុះសេក / ចំពុះទា The Parrot Beak

បងប្អូនប្រជាពលរដ្ឋ ក៏បានបន្ថែមថា ប្រសិនបើមិនជឿជាក់ទេ សូមអញ្ជើញមកមើលព្រំដែនដោយផ្ទាល់ភ្នែកក៏បានដែរ ដើម្បីជម្រះមន្ទិលសង្ស័យពីការព្រួយបារម្ភរឿងបាត់បង់ទឹកដី។ ពួកគាត់ក៏បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងរៀបចំការធ្វើដំណើរ អាហារហូបចុក ៣ពេល និងការស្នាក់នៅ ដើម្បីឱ្យប្រជាពលរដ្ឋបានមកដល់ព្រំដែនដោយសុវត្ថិភាព មើលឃើញពីស្ថានភាពពិតនៅព្រំដែន។

ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

2024-10-05 07:01pm នៅថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២៤

បង្គោលលេខ ៣០, លេខ ២៩ បង្គោលមេធំជំនាន់បារាំង

ពលរដ្ឋជាង២០០នាក់ បន្តចូលរួមធ្វើទស្សនកិច្ចទិសឦសានជើងទី៤ ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជា

(ភូមិភាគឦសាន)៖ ពលរដ្ឋជាង២០០នាក់ បន្តចូលរួមធ្វើទស្សនកិច្ចទិសឦសានជើងទី៤ ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជាត្រូវបានរៀបចំឡើង នៅថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២៤។ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង៤កន្លះព្រឹកថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដោយប្រើរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា។

ប្រជាពលរដ្ឋកម្ពុជាបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាន តាមការរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។

ដំណើរទស្សនកិច្ចនេះ គឺបានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងមូលដ្ឋាន ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។

មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានស្វែងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។

ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែងជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចអាទិត្យទី៦ ខែតុលា។

ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តទាំងពីរនេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវបង្គោលព្រំដែននៅក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។

ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។

ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។

ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕
ផែនទី ប្រៀបធៀប រវាង ផែនទី បោន របស់បារាំង ជាមួយ ផែនទី ​UTM របស់ អាមេរិក

ផែនទី ដំណើរទស្សនកិច្ចសិក្សា ប្រព័ន្ធសេដ្ឋកិច្ច ប្រជាសាស្រ្ត រដ្ឋបាលយោធា តាមព្រំដែនកម្ពុជា

គំនូសបំព្រួញ វដ្តនៃការស្រាវជ្រាវ និង ការខ្វះខាត (ចំនុចខ្សោយ) នៃការផ្សព្វផ្សាយពត៍មានស្រាវជ្រាវ បោះបង្គោល -- បញ្ហាដែលកើតឡើង ដោយសារកត្តាមួយចំនួនដូចជា៖
  1. គណបក្សប្រឆាំង និយាយតែពីរឿង ព្រំដែន ទិសខាងកើត ជាមួយវៀតណាម ដើម្បីកេងចំណេញ យកប្រជាប្រិយភាព
  2. គណបក្សរដ្ឋាភិបាល ( បក្សស្រប) និយាយតែពី រឿង ព្រំដែន ទិសខាងលិច ជាមួយ ថៃ (ប្រាសាទ ព្រះវិហារ) ដើម្បី យកប្រជាប្រិយភាពខាងនយោបាយ
  3. ខាង ក្រុមប្រឆាំង លើកយកតែ បញ្ហា ផែនទី ដែលតំកល់នៅ អង្គការសហប្រជាជាតិ ឆ្នាំ ១៩៦៤ ដោយការប្តឹងរឿងព្រំដែន ទៅតុលាការអន្តរជាតិ និង រៀបចំឲ្យមានការ វាស់ខ្សែព្រំដែន បោះបង្គោលព្រំដែនឡើងវិញ សារជាថ្មី ។
  4. ខាងរដ្ឋាភិបាល ឬ គណបក្សប្រជាជនកម្ពុជា កំណត់យក​នយោបាយ ជាក់ស្តែង គឺប្រជាជនរស់នៅកន្លែងណា បោះបង្គោលព្រំដែនតាមហ្នឹង ( ផែនទីថ្មីទៅជាមានសភាព ធ្មេញរណា ដូចជា ករណី ដូរភូមិ សម្តេច ហេង សំរិន គឺយកដីនោះ មកចូលក្នុង ដែនដីកម្ពុជា តែ គូសខ្សែផែនទី ថ្មី ) ដោយសារ យើងមិនអាចបណ្តេញប្រជាជនរស់នៅ មានជា ភូមិ ស្រុកឲ្យចាកចេញពី ទឹកដីប្រទេសណាមួយបានទេ គឺមានតែការដោះដូរដីគ្នា ។
គំនូសបំព្រួញ វដ្តនៃការស្រាវជ្រាវ និង ការខ្វះខាត (ចំនុចខ្សោយ)


ក្នុងកិច្ចសម្ភាសពិសេសមួយ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោក ឡាំ ជា បានថ្លែងថា កិច្ចការងារបោះបង្គោលព្រំដែន បានចំណាយពេលរាប់ឆ្នាំ នៅក្នុងការចរចា កំណត់និយាមការ ជជែកគ្នា ទាំងនៅលើផែនទី និងនៅលើដីជាក់ស្តែង ហើយមានចំណុចនិយាមការ ជាង ៣០០០ រវាងកម្ពុជា និងវៀតណាម នៅលើខ្សែព្រំដែន ប្រមាណ ១២៧០គីឡូម៉ែត្រនេះ។ ក្នុងចំណោមប្រវែងនេះ ភាគីទាំងពីរបោះបង្គោលសម្រេចបាន ៨៤ភាគរយ ទាំងខ្សែឯកភាពគ្នានៅលើព្រំដែន និងទាំងការបោះបង្គោល ហើយបានបោះបង្គោលចំនួន ២០៤៧បង្គោល រួមមានបង្គោល ៣ ប្រភេទសំខាន់ គឺបង្គោលមេ, បង្គោលបំពេញបំពេញបន្ថែម និងបង្គោលតម្រុយព្រំដែន។
អំពី រចនាសម្ព័ន្ធលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន

អំពី រចនាសម្ព័ន្ធលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន
អំពី រចនាសម្ព័ន្ធលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន
ប្រភេទបង្គោលព្រំដែនមានចំនួន​ ៣ប្រភេទសំខាន់ៗ មានដូចជា៖
១. បង្គោលមេ
២. បង្គោលបំពេញបន្ថែម
៣. បង្គោលតម្រុយព្រំដែន

សម្តេចធិបតីបានមានប្រសាសន៍នៅមុនឆ្នាំ២០០៧ ខេត្តទាំង៤របស់កម្ពុជា ​មិនទាន់មានបង្គោលព្រំដែនជាមួយវៀតណាមនោះ ដោយ​មានត្រឹមតែពីខេត្តកំពតទៅកំពង់ចាម​ប៉ុណ្ណោះ ហើយចាប់ពីកំពង់ចាមទៅដល់កន្ទុយនាគ ក្នុងខេត្តមណ្ឌលគិរី មិនទាន់មានបង្គោលព្រំដែនឡើយ។ ​យ៉ាងនេះក្តីដើម្បីបង្ហាញពីឆន្ទៈការពារបូរណភាពទឹកដី ចាប់តាំងពីឆ្នាំ២០០៧ មក កម្ពុជាបានចាប់ផ្តើមបោះបង្គោលព្រំដែន ​ដើម្បីកំណត់ព្រំដែនរវាងប្រទេស និង ប្រទេស។ ​

ប្រព័ន្ធផលិត និង ប្រព័ន្ធបោះបង្គោលព្រំដែន ដើម្បីរក្សា ការពារទីតាំង (​ការលួច រំកិល សែង លី ស្ទច)

សម្តេចបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល២៥ឆ្នាំនេះ ការបោះបង្គោលព្រំដែននៅខេត្តក្រចេះ ពី២០០៦ ដល់ ២០១៨ ​មានចំនួនជាង១៥០ បង្គោល ក្នុងបានបោះបាន បង្គោលមេចំនួន១១ ​និង បង្គោលព្រំដែនបំពេញ បន្ថែមចំនួន១៤៤ បង្គោល។ រីឯនៅខេត្តមណ្ឌលគិរី ការបោះបង្គោលព្រំដែន ពី២០០៧ ដល់២០១៨ ​បោះ​បង្គោលមេបានចំនួន ៣៥ និងបោះបង្គោលបំពេញបន្ថែម​ចំនួន ៣៧៥ បង្គោល និងបោះបង្គោល តម្រុយចំនួន១១បង្គោល។ ចំណែកនៅខេត្តរតនគិរីវិញ បានបោះបង្គោលមេចំនួន៤០ ​បង្គោលបំពេញបន្ថែម ចំនួន​១៥៣ និងបោះបង្គោលតម្រុយចំនួន៤។

សម្តេចធិបតីបានមានប្រសាសន៍យ៉ាងដូច្នេះថា «បង្គោលរាប់រយដែលបានបោះនេះ គឺបានបញ្ជាក់អំពីសុឆន្ទៈរបស់យើង និងការបញ្ជាក់ច្បាស់ណាស់ថា យើងចង់បញ្ជាក់ថាព្រំដែនរបស់ប្រទេសយើងនៅទីណា មិនមែនដូចគេគិតថាយើងចង់លើកខេត្តនេះទៅឱ្យប្រទេសជិតខាងនោះទេ សូមបញ្ជាក់ឱ្យច្បាស់ សូមបងប្អូនជឿទុកចិត្តចុះ យើងធ្វើនេះដើម្បីអនាគតវែងឆ្ងាយនៃការកំណត់ព្រំដែន​ដីរបស់យើង ដើម្បីយើងស្រួលការពារដីរបស់យើងនៅកន្លែងណា»។

​សម្តេចធិបតីបានបញ្ជាក់ទៀតថា ដើម្បីការពារបូរណភាពទឹកដី និងព្រំដែនដ៏រឹងមាំរវាងកម្ពុជា និងប្រទេសជិតខាង រាជរដ្ឋាភិបាលមិនត្រឹមតែបោះបង្គោលព្រំដែននោះទេ រាជរដ្ឋាភិបាលក៏មានគោលនយោបាយ​ជំរុញការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ដើម្បីការពារព្រំដែនឱ្យមានចីរភាពផងដែរ។
ផែនទី ផ្លូវទស្សនកិច្ចតំបន់ព្រំដែន ថ្ងៃទី ៥ និង ៦ តុលា ២០២៤ ( ដេក ១ យប់)

លោកបន្ថែមថា នៅក្នុងរយៈពេល២៥ឆ្នាំ ក្រោយពេលដែលកម្ពុជាបានបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ​មិនត្រឹមតែធ្វើផ្លូវជាតិតភ្ជាប់ទៅខេត្តរតនគិរី មណ្ឌលគិរីនោះទេ តែ​ក៏បានធ្វើផ្លូវក្រវ៉ាត់តាមព្រំដែនទាំងអស់ ដែលមានប្រវែងរាប់រយគីឡូម៉ែត្រ ហើយរដ្ឋាភិបាលបានដាក់ផែនការរួចហើយនឹងបន្តធ្វើរហូតដល់កន្ទុយនាគ។

គួរជម្រាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន ៨៤ភាគរយហើយ នៅសល់​តែ​១៦%​ទៀតតែប៉ុណ្ណោះ។ ចំណែកព្រំដែនជាមួយប្រទេសឡាវមានប្រមាណ៥៤០គីឡូម៉ែត្រ ក្នុងនោះការបោះបង្គោលព្រំដែនសម្រេចបាន៨៦% នៅសល់១៤%ទៀត៕

ដំណើរទស្សនកិច្ចប៉ែកឦសាន៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋកម្ពុជាបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាន តាមការរៀបចំនិងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភ ក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញនៅម៉ោង ៥ព្រឹក ថ្ងៃសៅរ៍ទី២១កញ្ញានេះ ក្នុងតម្រាយផ្លូវដែលបានកំណត់រួចគឺ៖ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។

ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន គំរូ ច្រក ប៉ោយប៉ែត ប្រទេសថៃ


ដូចដំណើរទស្សនកិច្ចមុនៗដែរ ជាដំបូងដំណើរទស្សនកិច្ចជើងទីបីនេះបានអញ្ជើញទៅដល់ទីតាំង​ទី​១នៅវេលាម៉ោង៨ព្រឹក គឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅទីនោះ ដំណើរទស្សនកិច្ចបានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងមូលដ្ឋាន ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារ​បោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានស្វែងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។
ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចនៃសៅរ៍ដដែលនេះ។ ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី នេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវបង្គោលព្រំដែននៅក្នុងទីតាំងចំនួន ៧ ទីតាំង ដែល​ជាទីតាំង បង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជា ទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន
បង្គោលព្រំដែន ប្រភេទ A

ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។ ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើក ដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។ ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។
បង្គោលព្រំដែន ប្រភេទ B

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

បង្គោល​ព្រំដែន​កម្ពុជា​វៀតណាមបែងចែក​ជា​​ ៣ ប្រភេទ ​ដែល​ត្រូវ​បាន​បោះ​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ជាប់គ្នា​​ប្រវែង​ជាង ១ ២៧០ គីឡូម៉ែត្រ​។
បង្គោលព្រំដែន ប្រភេទ C
នៅ​ក្នុង​ឱកាស​ធ្វើ​បទ​បង្ហាញ​ស្តីពី “របៀបរបប​នៃ​ដំណើរ​ទស្សនកិច្ច និង​កម្មវិធី​ទស្សនកិច្ច​នៅ​ខេត្ត​ទិសឦសាន” នារសៀលថ្ងៃទី ០៦ ខែ​កញ្ញា ឆ្នាំ២០២៤ លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​ពន្យល់​ពី​បច្ចេកទេសនៃ​ការ​បោះ​បង្គោល​ព្រំដែនរវាង​​កម្ពុជានិង​វៀតណាម​ គឺ​​​អាស្រ័​យទៅតាម​ភូមិសាស្រ្ត​តំបន់​។

លោកពន្យល់​ពី​បង្គោលព្រំដែនដែល​​បោះរវាង​កម្ពុជា​​និង​វៀតណាម ​បែងចែក​ជា ៣ ប្រភេទ គឺ​​​មាន​ប្រភេទ​បង្គោល​មេ បង្គោល​បំពេញ​បន្ថែម និង​បង្គោល​តម្រុយ​ព្រំដែន។ បង្គោល​មេ​ក៏​​បែងចែក​ជា ៣ ប្រភេទ​ទៀត​ មានបង្គោលមេ «ទោល» បង្គោល​មេ​ «ភ្លោះ» និង​បង្គោល​មេ «ត្រី»។

លោក​ពន្យល់​ថា បង្គោល​មេ «ទោល» ​បោះ​នៅ​លើ​ខ្សែ​ព្រំដែន។ បង្គោល​មេ​ «ភ្លោះ» បោះ​នៅ​សង​ខាង​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹកមាន​ដូចជា​​​ព្រែក ​អូរ ស្ទឹង​ ទន្លេ​ជាដើម និង​ បង្គោល​មេ «ត្រី» បោះ​នៅ​ចំ​កន្លែង​មុខ​ទឹក​​បែង​ជា​ពីរ។

ពាក់ព័ន្ធ​បង្គោល​មេ​ «ភ្លោះ» នេះ លោក ឡាំ ជា បញ្ជាក់​ថា ​​មិន​អាច​បោះ​នៅ​កណ្ដាល​ទន្លេ ឬ​ស្ទឹង​បាន​នោះ​ទេ ដោយសារ​ត្រូវ​ចំណាយ​ខ្ពស់ និង​ក៏​ប៉ះពាល់​ដល់​ការ​ធ្វើ​នាវាចរណ៍។

បើតាម​លោក ឡាំ ជា បង្គោល​មេ​ ក៏​​បែងចែក​​មានប្រភេទ​កម្រិត​​ A, B និង C។ ​​បង្គោល​មេ​កម្រិត​​​ A ធ្វើ​ពី​ថ្ម​ក្រានីត​សម្រាប់​បោះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ។ ​បង្គោល​មេ​កម្រិត B ធ្វើ​ពី​បេតុង​អាមេសរសែ​ដែក ​បោះ​នៅ​ភូមិសាស្ត្រ​មិន​លិច​ទឹក និងបង្គោល​មេ​កម្រិត​ C សម្រាប់​បោះ​នៅ​ភូមិសាស្ត្រ​លិច​ទឹក។

ដោយ​ឡែកសម្រាប់​​បង្គោល​បំពេញ​បន្ថែម ​គឺ​មាន​ខ្នាត​តូច​ជាង​បង្គោល​មេ ​និង​ត្រូវ​បាន​​បោះ​នៅ​​ចន្លោះ​បង្គោល​មេ។ បង្គោលបំពេញ​បន្ថែម​ក៏​​បែងចែក​​ជា ៣ ប្រភេទដែរ មាន​បង្គោល​បំពេញ​បន្ថែម​​ «ទោល», បង្គោល​បំពេញ​បន្ថែម «ភ្លោះ» និង​បង្គោល​បំពេញ​បន្ថែម​​ «ត្រី» ​សម្រាប់​បោះនៅ​​ផ្លូវ​ទឹក​បែក​ជា​ពីរ​ជា​បី​ជាដើម។

សម្រាប់​បង្គោល​តម្រុយ​ព្រំដែនវិញ​ ​មាន​តែ​មួយប្រភេទ​គឺបង្គោល​តម្រុយ​ព្រំដែន​ «ទោល» ដែល​បោះ​នៅ​លើ​ខ្សែ​ព្រំដែន នៅ​ចំណុច​ដែលខ្សែ​ព្រំដែន​មាន​ការ​បត់បែន។

បើ​តាមរដ្ឋ​មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ កម្ពុជា​មាន​ខ្សែ​ព្រំដែនជាប់ជាមួយប្រទេស​វៀតណាម​​សរុប​ ១ ២៧០ គីឡូម៉ែត្រ។ ក្នុង​នោះ​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវ​ទឹក​មាន​ប្រវែង​ ៦០៩ គីឡូម៉ែត្រ និង​ខ្សែ​ព្រំដែន​ដើរ​តាម​ដីគោក​មាន​ប្រវែង​ប្រមាណ ៦៦១។
របៀបអាន​លេខកូដ បង្គោលព្រំដែន

ពាក់ព័ន្ធ​លទ្ធផល​សម្រេច​បាន​លើ​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក កម្ពុជា-វៀតណាម ចាប់ពីឆ្នាំ​២០០៦-២០១៩ ភាគី​ទាំងពីរ​បានចុះ​អនុវត្ត​លើ​ដី​ជាក់ស្ដែង និង​​ធ្វើការខណ្ឌសីមា​បាន​ប្រវែង​ ១ ០៤៥ គីឡូម៉ែត្រ (ដែល​ក្នុង​នោះ​ខ្សែ​ព្រំដែន​ដើរ​តាម​ដីគោក​សម្រេច​បាន​ប្រវែង​ ៤៨៨ គីឡូម៉ែត្រ និង​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹក​សម្រេច​បាន​​ប្រវែង​ ៥៥៧ គីឡូម៉ែត្រ) ដែល​ស្មើនឹង ៨៤% នៃ​ប្រវែង​ខ្សែ​ព្រំដែន​សរុប​។

ជាមួយគ្នានេះ ភាគី​ទាំងពីរ​ក៏​បាន​ឯកភាព​បោះ​បង្គោល​ព្រំដែន​លើ​ដី​ជាក់ស្តែង​បាន​ចំនួន ២ ០៤៧ បង្គោល (ក្នុង​នោះ​បង្គោល​ព្រំដែន​មេ​សរុប​ចំនួន ៣១៥ បង្គោល, បង្គោល​ព្រំដែន​បំពេញ​បន្ថែម​ចំនួន ១ ៥១១ បង្គោល និង​បង្គោល​តម្រុយ​ព្រំដែន​ចំនួន ២២១ បង្គោល)។

ក្រៅពី​ការ​សម្រេច​បាន​ការ​ងារ​​ខណ្ឌ​សីមា និង​បោះបង្គោលព្រំដែន រាជរដ្ឋាភិបាល​ក៏​បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែនបាន​​​ប្រវែងជាង ៦៨៥,៣១៤ គីឡូម៉ែត្រ៕

បញ្ហាយួនធ្វើផ្លូវរំលោភចូលជ្រៅក្នុងដែនដីកម្ពុជា
បក្សប្រឆាំងនិងបក្សកាន់អំណាចយល់ស្របគ្នាថាវៀតណាមកំពុងធ្វើផ្លូវរំលោភយកដីខ្មែរនៅខេត្តមណ្ឌលគិរី

សំគាល់៖ រឿងនេះវាស្តែងពេក ហើយយួនយកច្រើនពេក ដែលពួកស៊ីភីភីមិនអាចប្រកែកបាន ដូច្នេះមានតែ យល់ស្រប។

តំណាងរាស្ត្របក្សប្រឆាំងនិងបក្សកាន់អំណាច អះអាងប្រហាក់ប្រហែលគ្នា ថាវៀតណាម កំពុងធ្វើផ្លូវ មួយកន្លែងចម្ងាយប្រហែល៤០ គីឡូម៉ែត្រ រំលោភចូលដីខ្មែរនៅខេត្តមណ្ឌលគិរី បំពានលើសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ បានធ្វើលិខិតផ្លូវការ ទៅប្រធានរដ្ឋសភាលោកហេង សំរិន ឲ្យកោះហៅនាយករដ្ឋមន្ត្រីចូលបំភ្លឺក្នុងសភា ដើម្បីសួរ ដេញដោលពី បូរណភាពទឹកដីរវាងប្រទេសកម្ពុជា និងវៀតណាម។

លោក ម៉ៅ មុនីវណ្ណ ឲ្យVODដឹងនៅថ្ងៃសុក្រនេះថា នៅពេលថ្មីៗនេះ លោកបានចុះទៅពិនិត្យតំបន់មួយ កន្លែងនៅខេត្តមណ្ឌលគិរី បានរកឃើញថា វៀតណាមបានធ្វើផ្លូវកៅស៊ូរំលោភចូលទឹកដីខ្មែរត្រង់ចំណុច ដាក់ដាំក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរីចម្ងាយ ប្រមាណ៤០គីឡូម៉ែត្រ ។មន្ត្រីបក្សប្រឆាំងរូបនោះ ឲ្យដឹង ទៀតថា ក្រោមហេតុផលនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បាន សម្រេចកោះអញ្ជើញនាយករដ្ឋ មន្ត្រីមកសួរដេញដោលក្នុងសភា។

ប្រធានគណៈកម្មការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ទទួលស្គាល់ថា វៀតណាមពិតជាកំពុងធ្វើផ្លូវនៅ តំបន់នេះដោយមិនទទួលយក ការស្នើសុំរបស់កម្ពុជាទេ។ មន្ត្រីរដ្ឋាភិបាលរូបនោះឲ្យទៀតថាទង្វើនេះ វៀតណាមហាក់បំពាន លើស្មារតីនៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលបញ្ជាក់ច្បាស់ថា បន្ទាត់ព្រំ ដែនមិនទាន់ឯកភាពគ្នាត្រូវរក្សាឲ្យនៅដដែល។

លោកវ៉ា គឹមហុង ឲ្យដឹងទៀតថា មួយវិញទៀត ការធ្វើផ្លូវនេះ វៀតណាមក៏មិនគោរពនូវ សេចក្តីថ្លែងការណ៍ រួមឆ្នាំ១៩៩៧ ដែលចុះ ហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាមដែលហាមធ្វើ អ្វីទាំងអស់ ធ្វើឲ្យខូចបរិស្ថាននៅតាមបណ្តេយ ព្រំដែនក្នុងករណីមិនឯកភាពគ្នា។

តាមលោក វ៉ា គឹមហុង បញ្ជាក់ថាចំណុចដាក់ដាំ ជាចំណុចខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលវៀតណាម និង កម្ពុជា ដោយលោកបញ្ជាក់ថា កម្ពុជាសំអាងលើសេចក្តីសម្រេច របស់អគ្គទេសាភិបាលបារាំង ឆ្នាំ១៩១៤ ថាចំណុចដាក់ដាំនៅក្នុងទឹកដីកម្ពុជា ប៉ុន្តែវៀតណាមបាន សំអាងយក គំនូសផែនទីរបស់ក្រុមភូមិសាស្ត្រ ឥណ្ឌូចិន ទៅវិញដូចនេះទើបប្រទេសទាំងពីរបានព្រមព្រៀងគ្នារក្សា តំបន់នោះឲ្យ នៅដដែលសិន មិនឲ្យ ភាគីណាធ្វើអ្វីទាំងអស់(តំបន់ស)។

ប្រធានផ្នែកទំនាក់ទំនងនយោបាយ និងសន្តិភាពនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារា មានប្រសាសន៍ថា បញ្ហា ព្រំដែនជាអាយុជីវិតជាតិ ដូចនេះរដ្ឋាភិបាលត្រូវបង្កើនធនធានមនុស្សផ្នែកជំនាញ ព្រំដែនចុះពិនិត្យជាទៀងទាត់ និងបើកទូលាយ ឲ្យពលរដ្ឋ សង្គមស៊ីវិល ព្រមទាំងបក្សប្រឆាំងបានចូលរួម ចុះពិនិត្យទាំងអស់គ្នា និងបង្ហាញជំហរទៅអង្គការសហប្រជាជាតិ ដើម្បីសហការទប់ស្កាត់ បើពិនិត្យ ឃើញថា មានការរំលោភបំពានពីប្រទេសជិតខាង។ លោកព្រមានថាបើពុំនោះទេកម្ពុជា នឹងបាត់បង់ទឹក ដីបន្ថែមទៀតទៅប្រទេសវៀតណាម ក៏ដូចជាប្រទេសថៃ។
ផែនទី ច្រកព្រំដែន កម្ពុជា

កម្ពុជានិងវៀតណាម មានព្រំដែនជាប់គ្នាចម្ងាយជាង១២០០គីឡូម៉ែត្រ ហើយភាគីទាំងពីរគ្រោងបោះ បង្គោលព្រំដែននេះ ឲ្យចប់ក្នុង អាណត្តិទី៥នេះទាំងភាពចម្រូងចម្រាស ដោយរងការរិះគន់ពីបក្សប្រឆាំង និង សង្គមស៊ីវិល ។ប៉ុន្តែមកដល់ពេលនេះ លោកវ៉ា គឹមហុងអះអាងថា ដំណើរការបោះបង្គោល ព្រំដែននោះ សម្រេចបាន ប្រមាណជា៨០ភាគរយទៅហើយ៕
រូបភាព ការបំបែក លេខកូដ ដើម្បី អានចារិកលើបង្គោលព្រំដែន

រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែន ករណី គំលាតពី បង្គោលព្រំដែន មក ខ្សែផ្លូវចល័តទ័ព
រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែន ដោយមេបក្សប្រឆាំង ឈ្មោះរ៉ុង ឈុន ដែលថា កម្ពុជា​បាត់បង់ទឹកដី តាមព្រំដែន ឬ ថា បង្គោលព្រំដែនចេះដើរ ឬថា វៀតណាម លួចបោះបង្គោលព្រំដែន-- ជាលក្ខណៈវិទ្យាសាស្រ្ត ដោយសារប្រជាជនកើតមក ត ជំនាន់ នៅទីកន្លែងនោះ ប៉ុន្តែ មានការផ្លាស់ប្តូរ របបគ្រប់គ្រងដោយ ចម្ប៉ា, វៀតណាម, សៀម, បារាំង, អណ្ណាម បារាំង ជប៉ុន អាមេរិកកាំង ដូច្នេះ មានការផ្លាស់ប្តូរ ផែនទី ពី ផែនទី បោន ទៅជា ផែនទី UTM របស់អាមេរិក តាមរបៀបគេ ដូរផែនទី រួច ដូររដ្ឋបាលដែនដី ខ្សែព្រំដែនរដ្ឋ ទៅតាមផែនទី មហាអំណាច ។
រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែន​( ផែនទី បោន ផលិតឆ្នាំ ១៩៣៣)
រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែន គំរូ ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន ប្រទេស ថៃ ស្ថិតនៅ ច្រកទ្វារអន្តរជាតិ ប់ោយប៉ែត

រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែន​( ផែនទី បង្គោលព្រំដែន ខេត្ត ត្បូងឃ្មុំ)
រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែន ផែនទី​អតីត ខេត្ត ស្រកាត្រី

រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែន ( រយៈពេល ៩៦ ឆ្នាំ កម្ពុជា នូវរក្សាបាន ខ្សែព្រំដែន ឆ្នាំ ១៩២៨ តាមផែនទី បោន BONNE CARTE ដោយគ្មានការបាត់បង់)

រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែនទឹក Water Boundary 

រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែន 

ការប្រៀធៀបខ្សែព្រំដែន ទីតាំងឈជើង របស់ កងទ័ពខ្មែរ ឆ្នាំ -១៩៧៩ ដល់ ១៩៨៩  ដែល ១០ ឆ្នាំ បាត់បង់ទឹកដី ៣០ គម  និង ការប្រឆាំង កិច្ចព្រមព្រៀងខ្សែព្រំដែន ឆ្នាំ ១៩៨២ , ១៩៨៥ , ឆ្នាំ ២០២៥ ព្រោះភាគី រដ្ឋកម្ពុជា ទាមទារកុំឲ្យ វៀតណាម រុលចូលថែមទៀត ចំណែក ភាគី បក្សប្រឆាំង ចង់បាន ការឈជើង កងទ៍ពខ្មែរ នៅ ចម្ងាយ ៣០ គម នៅ ឡុក និញ ព្រោះជា អតីតទឹកដី ប្រទេស​ចម្ប៉ា!!
គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis)

រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែន -- មេរៀន គំរូសង្រ្គាម រុស្សី អ៊ុយក្រែន ឆ្នាំ ២០២២ _ ២០២៤ (គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis)

រូបភាពឯកសារនៃការ ប្រឆាំង ជំទាស់ លើបញ្ហា ការបោះបង្គោលព្រំដែន
គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis)
ផែនទី ប្រទេស កម្ពុជា មុនវត្តមាន អាណាព្យាបាលបារាំង និង អាណានិគមបារាំង ឆ្នាំ ១៨៦៣
មូលហេតុនៃ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis)

ផែនទី រដ្ឋសាកាលីន SAKHALINE ត្រូវ សូវៀត ផ្តាច់យក តាមគោលការណ៍ខ្សែព្រំដែន មិនកែប្រែ Tti Possidetis

ផែនទី អ៊ុយក្រែន និងការផ្តាច់ទឹកដី៖ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ហាមឃាត់ការធ្វើសង្រ្កាម ផ្តាច់ទឹកដី ពង្រីកទឹកដី ប៉ុន្តែ ការផ្តាច់ទឹកដីនៅ អ៊ុយក្រែន ចូលជាទឹកដីរុស្សី តាមគោលការណ៍ បោះឆ្នោតសេរី គឺ ការបោះឆ្នោត តំណាងរាស្រ្តថ្នាក់សភាខេត្ត ដូច្នេះ ខេត្តនីមួយៗ មានសិទ្ធិសម្រេច ក្នុងការផ្តាច់ទឹកដីចូលទៅ ប្រទេសណាមួយ ដែលប្រជាជនពេញចិត្តតាមការធ្វើ ប្រជាមតិ។

ផែនទី ប្រព័ន្ធផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា ឡាវ ច្រក ត្រពាំងក្រៀល

ផែនទី ប្រព័ន្ធផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា ឡាវ ច្រក ត្រពាំងក្រៀល
ខ្សែព្រំដែន តំបន់ត្បូងឃ្មុំ ឆ្នាំ ១៨៩០ និង ឆ្នាំ ១៩២០

ខ្សែព្រំដែន តំបន់ត្បូងឃ្មុំ ឆ្នាំ ១៨៩០ និង ឆ្នាំ ១៩២០

ខាងបក្សប្រឆាំង ក្រុមសមរង្សីពេលនេះកំពុងលើកឡើង រឿងកោះគុត កោះត្រល់ ព្រោះករណីតំបន់ CLV-DTA គឺជាការងាររបស់ ក្រុមគណបក្សប្រឆាំង កែមឡី រ៉ុងឈុន។ ខ្លឹមសារគោលនៃការប្រឆាំង គឺសុទ្ធតែដកស្រង់ចេញពី ស្នាដៃ រដ្ឋមន្រ្តីកិច្ចការព្រំដែនរបស់ ខ្មែរក្រហម ឈ្មោះ សារិន ឆាត។ សារិន ឆាត ត្រូវគេបណ្តុះបណ្តាលឲ្យមានគំនិតក្បត់ជាតិ តាំងពីក្មេង កាលគាត់រៀននៅ ខេត្ត តាកែវ គាត់ដូរឈ្មោះជាសំងាត់ទៅជា សារិន ឆាត។ គាត់បំរើ របបសង្គមរាស្រ្តនិយម តែ ធ្វើកិច្ចការបំរើរបប លន់ នល់ រហូតដល់មានរដ្ឋប្រហារ ដោយសាររឿង ចោទថា សម្តេចតាធ្វើឲ្យបាត់ទឹកដី។ ពេលបំរើរដ្ឋាភិបាលលន់ នល់ គាត់លួចជួយខ្មែរក្រហមជាសំងាត់ ដើម្បីផ្តួលរំលំរបប លន់នល់។ ពេលខ្មែរក្រហមឈ្នះសង្រ្គាម ១៩៧៥ គាតត្រឡប់ចូលស្រុកវិញ បំរើរដ្ឋាភិបាលខ្មែរក្រហម លើកទ័ពវាយចូល កោះត្រល់ កោះពូលូវ៉ៃ។ ពេលទ័ពវៀតណាមចាប់ទាហានខ្មែរក្រហម ៥០០ នាក់ធ្វើជាឈ្លើយសឹក វៀតណាមកោះហៅតំណាងខ្មែរក្រហមទៅ សួរនាំថា កោះត្រល់នៅកន្លែងណា? ព្រោះតាមឯកសារ លេខភូមិសាស្រ្ត GR ទាំង ស៊ាង ប៉េងសែ ទាំង សារិន ឆាត សុទ្ធតែ បោកប្រាស់ បន្លំយក កោះទន្សាយធ្វើជា កោះត្រល់។ ចំណុចអគតិទាំងនេះ បានជាសព្វថ្ងៃ​មាន មន្រ្តីស្ទើរគ្រប់បក្ស សុទ្ធតែមានជំនាញព្រំដែនរៀងខ្លួន ដូចជា អ៊ុំសំអាត សមរង្សី កែមឡី រ៉ុងឈុន កឹមសុខា...កឹមសុះ..
ខ្សែព្រំដែន តំបន់ត្បូងឃ្មុំ ឆ្នាំ ១៨៩០ និង ឆ្នាំ ១៩២០

ភូមិសាស្រ្តនយោបាយ កម្ពុជា ក្រោមនឹងអាណានិគម សៀម ចាម ចម្ប៉ាសាក់ វៀតណាម ឆ្នាំ ១៨៣៨
នាទីប្រវត្តិសាស្រ្ត និង ភូមិសាស្រ្តកម្ពុជា៖ នៅឆ្នាំ ១៨៣៨ កម្ពុជាបាត់បង់ភាពរដ្ឋឯករាជ្យ ដោយសារ កម្ពុជា រស់នៅក្រោមនឹងអាណានិគមន៍របស់ ចាម សៀម ចាមបាសាក់ ភ្នង ស្ទៀង ចាមកាត់ម៉ាឡេស៊ី។ នេះជា មូលហេតុ ព្រះមហាក្សត្រខ្មែរ បញ្ជូនសារសំងាត់ទៅស្តេច បារាំង ចូលមកជួយអន្តរាគមន៍ ព្រោះទឹកដី ភាគខាងកើត គឺជា តំបន់បារាំងគ្រប់គ្រង (ម្តុំ រដ្ឋពារាន្តស្សី ឬ ពារាំងសព្វថ្ងៃ ដែលយើងហៅថា បារាំង ៗៗ!!!)។ ពេលបារាំងចូលមកដល់ ក៍មានសង្រ្គាមជាមួយ ចាមបាសាក់ និង សៀម នេះក៍ជាមួលហេតុដែល ជំនាន់នោះ​មានចលនាប្រឆាំងបារាំង ព្រោះវាធ្វើឲ្យ ពួកគេបាត់បង់ផលប្រយោជន៍។ បច្ចុប្បន្ន នយោបាយពួកគេនៅដដែល គឺ ប្រឆាំង ចិន ប្រឆាំង វៀតណាម ព្រោះពួកគេគឺជា ចាម ម៉ាឡេស៊ី ជ្វា ព្នង ស្ទៀង ចារាយ រហូតទាមទារឲ្យ ដកចេញ CLV-DTA. (ផែនទី កម្ពុជា ឆ្នាំ ១៨៣៨)
ករណីយល់ច្រលំ បង្គោលព្រំដែន ចេះដើរ
ផែនទី បង្គោលព្រំដែន ច្រកទ្វារ អូរយ៉ាដាវ បង្គោលមេ លេខ ២៩ និង ៣០

ពលរដ្ឋជាង៤០០នាក់ បន្តធ្វើទស្សនកិច្ចនៅព្រំដែនទិសឦសានជើងទី៥ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ 2024-10-12 08:04pm ប្រភព Freshnews (ទិសឦសាន)៖ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ទិសប៉ែកឦសាន សម្រាប់ជើងទី៥ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋជាង៤០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅលើតម្រាយផ្លូវបន្ទាត់ព្រំដែន ខេត្តត្បូងឃ្មុំ, ខេត្តក្រចេះ និងមណ្ឌលគិរី ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចជើងទី៥នេះ ដោយក្បួនរថយន្តនៃដំណើរទស្សនកិច្ច បានចេញដំណើរពីរាជធានីភ្នំពេញ នៅ ម៉ោង៤កន្លះព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ ខេត្តត្បូងឃ្មុំ, ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ហើយនឹងត្រូវវិលត្រឡប់មករាជធានីភ្នំពេញវិញ នៅយប់ថ្ងៃទី១២ ខែតុលាដដែល។ ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារ ដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។ ដំណើរទស្សនកិច្ចនេះ គឺបានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជន ក្នុងមូលដ្ឋានស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធការងារព្រំដែន ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិប តេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានស្វែងយល់ផងដែរ អំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។ ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តទាំង៣នេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យ មើលដោយផ្ទាល់នូវបង្គោលព្រំដែនក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវ ទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។ ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។ ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។ ដំណើរទស្សនកិច្ចប្រជាពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។ គួរជម្រាបថា ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសរៀចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមកកាន់តំបន់ទិសឦសាន គឺមានប្រជាពលរដ្ឋ មកពីគ្រប់ស្រទាប់វណ្ណៈ បានចុះឈ្មោះ ដើម្បីបានមកពិនិត្យដោយផ្ទាល់ពីស្ថានភាពនៅតាមបន្ទាត់ព្រំដែន។ តាមរយៈចុះមកឃើញផ្ទាល់ភ្នែក ប្រជាពលរដ្ឋបានអះអាងថា ការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន គ្មានប្រសិទ្ធភាពឡើយ, ពួកគាត់បានឃើញនឹងភ្នែកច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជាបានការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយអ្វីដែលក្រុមជ្រុលនិយមនិយាយពីបញ្ហាព្រំដែន និងការបំភ្លៃលើការបាត់បង់ទឹកដី គឺគ្រាន់តែជាការភូតកុហកដែលគេមិនដែលជឿម្តងណាឡើយ។ សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

ប្រភព ទទក បងប្អូនប្រជាពលរដ្ឋជិត ៤០០នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានសប្តាហ៍ទី ៥ ដើម្បីស្វែងយល់ពីការពិតជាក់ស្ដែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជា បងប្អូនប្រជាពលរដ្ឋជិត៤០០នាក់ បន្តចូលរួមធ្វើទស្សនកិច្ចទិសឦសានសប្ដាហ៍ទី៥ ដើម្បីស្វែងយល់ពីការពិតជាក់ស្ដែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជាត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង៤កន្លះព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។ ក្នុងដំណើរទស្សនកិច្ចនេះ មានការធ្វើបទបង្ហាញយ៉ាងពិស្ដារ អំពីលក្ខណៈភូមិសាស្ត្រ បង្គោលព្រំដែន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។ សូមជម្រាបថា បន្ទាប់ពីទស្សនកិច្ចនៅចំណុចបង្គោលព្រំដែនលេខ ១៣០ ស្ថិតក្នុងឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំរួចរាល់ហើយគណៈប្រតិភូ និងប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងដំណើរទស្សនកិច្ចនេះ បានបន្តដំណើរទៅកាន់ចំណុច បង្គោលព្រំដែនលេខ ៦៩ ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋបាលខេត្តក្រចេះ។ បន្ទាប់មកបន្តដំណើរឆ្ពោះទៅកាន់គោលដៅចុងក្រោយដែលស្ថិតក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ត្រង់ចំណុច បង្គោលព្រំដែនលេខ ៦៥ ស្រុកកែវសីមា។ ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តទាំងបីនេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវបង្គោលព្រំដែននៅក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។ ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ បានដឹងពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អៗអំពីដំណើរទស្សនកិច្ចនេះ ដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសបានបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។ ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។ ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។ការពិតកាន់តែរីកធំ ការបំភ្លៃកាន់តែរួមតូច! បងប្អូនប្រជាពលរដ្ឋបានចុះស្វែងយល់ពីស្ថានភាពជាក់ស្តែងក្នុងខេត្តភាគឦសានទាំងកិច្ចអភិវឌ្ឍន៍ និងការការពារបូរណភាពទឹកដី ទោះបីក្រុមជ្រុលនិយមព្យាយាមបំភ្លៃ បំផ្លើស បំភ័ន្តយ៉ាងណាក៏ដោយ តែការពិតជាក់ស្តែង បងប្អូនជឿលើភ្នែករបស់គាត់។ទស្សនកិច្ចទិសឦសានជើងទី៥ បងប្អូនប្រជាពលរដ្ឋបានថ្លែងថា ឮ ១០០០ ដងមិនស្មើនឹងឃើញ ១ ដង ហើយការភូតកុហកនិងបំភ្លៃការពិតនៅលើបណ្តាញសង្គមគ្មានតម្លៃសម្រាប់ការជឿជាក់របស់គាត់ទេ គឺពួកគាត់បានជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាការពារបានទឹកដីកម្ពុជាឱ្យបានគង់វង្សស្ថិតស្ថេរជាមួយយុទ្ធសាស្ត្រដ៏ឈ្លាសវៃ។ សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

17-09-2024 ក្រសួងសាធារណការនឹងដឹកជញ្ជូន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យ បង្គោលព្រំដែនលេខ 65 លេខ65 (13) លេខ65 (38) និងចុះពិនិត្យផ្លូវខ្សែក្រវាត់ព្រំដែនស្រុកកែវសីមា ដល់ស្រុកស្នួល ខេត្តក្រចេះ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យបង្គោលព្រំដែនលេខ 65 លេខ65(13) លេខ65(38) និងចុះពិនិត្យផ្លូវខ្សែក្រវាត់ព្រំដែនស្រុកកែវសីមា ដល់ស្រុកស្នួល ខេត្តក្រចេះ មណ្ឌលគិរី៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យបង្គោលព្រំដែនលេខ 65 លេខ65(13) លេខ65(38) និងចុះពិនិត្យផ្លូវខ្សែក្រវាត់ព្រំដែនស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដល់ស្រុកស្នួល ខេត្តក្រចេះ រវាងព្រំដែនកម្ពុជា-វៀតណាម។

សាលាក្រុងភ្នំពេញ ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ១៤:៣៨ ខេត្ត​មណ្ឌល​គី​រី ៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សូម​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​កម្ពុជា និង​បន្ត​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដោយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន នៃ​ខេត្ត​ទាំង​៤ និង​តំបន់​ផ្សេង​ទៀត នឹង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ដូច​គ្នា ។ ការ​លើក​ឡើង​បែប​នេះ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ឯកឧត្ដម និង​លោក​ជំទាវ ដឹកនាំ​មន្ត្រីរាជការ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជិត​៥០០​នាក់ ចុះ​ធ្វើ​ទស្សនកិច្ច​នៅ​បង្គោល​ដែន​លេខ​៦៥ ឡា​ប៉ា​ខេ (​កម្ពុជា​-​វៀតណាម​) ក្នុងភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី ពោល​គឺ​ក្រោយ​ឯកឧត្ដម និង​លោក​ជំទាវ បាន​ដឹកនាំ​ប្រតិភូ​សាលា​រា​ធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​កងទ័ព​ជួរ​មុខ នៅ​ បញ្ជាការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ កងពលតូច​អន្តរាគមន៍​លេខ​១២៨ និង​កង​នគរបាល​ជាតិ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៧៩៣ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ និង​ភូមិសាស្ត្រ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​២២ កញ្ញា ម្សិល​ម៉ិ​ញ ។ ឯកឧត្ដម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា កាលដែល​ឯកឧត្ដម​ដឹកនាំ​មន្ត្រីរាជការ ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​មក​ពិនិត្យ​មើល​បង្គោល​ព្រំដែន លេខ​៦៥ ឡា​ប៉ា​ខេ​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​អោយ​មន្ត្រី​ទាំងអស់ បានឃើញ​ពី​ស្ថានភាព​ព្រំដែន ពិតប្រាកដ គឺ​មិន​មានការ​រំកិល ឬ​រំលោភ​យក​ដី ដូច​ការ​ញ៉ុះ​ញ៉ុ​ង​ពី​ក្រុម​ជ្រុលនិយម​ឡើយ​។ ក្រោយ​ពី​បានឃើញ​ពី​ស្ថានភាព​ពិត​ជាក់ស្តែង​ហើយ សូម​បងប្អូន​យក​ទៅ​ផ្សព្វផ្សាយ​ត​គ្នា ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ ថា ព្រំដែន​កម្ពុជា ត្រូវ​បាន​ថែទាំ​យ៉ាង​គត់មត់ បូរណៈភាព​ទឹកដី ត្រូវ​បាន​រក្សា​បាន​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​ធិ​បតី​។ នេះ​ជា​សារ​មួយ សូម​ផ្ញើ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ និយាយ​ដោយឡែក ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ តែបើ​និយាយ​ជា​រួម សូម​អោយ​ប្រជាពលរដ្ឋ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ជំនឿ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី​។ រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​នីតិ​ការ​ទី​៧ នៃ​រដ្ឋសភា ដែល​បន្ត​ដឹកនាំ​ដោយ​សម្ដេច​ធិ​បតី បាន​ថែទាំ​យ៉ាង​គត់មត់ នៅ​ទឹកដី និង​បូរ​ណា​ភាព​ទឹកដី ដោយ​ចាប់ពី​ថ្ងៃ​រំដោះ ៧​មក​រា រហូត​ដល់​បច្ចុប្បន្ន​នេះ ទឹកដី​កម្ពុជា មិន​ទាន់​បាត់​មួយ​មី​លី​ម៉ែត្រ​ណា​ឡើយ ។ ឯកឧត្ដម​បន្ត​ថា សម្តេច​ទាំង​ទ្វេ បាន​ដក​អាវុធ​ចេញពី​សត្រូវ ធ្វើ​កិច្ច​ការងារ​ដោយ​ជំ​ហ៊ាន​បោះ​ទៅ​មុខ ក្នុង​ការ​អភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់​ណាមួយ ដាច់​ឯក​កោ​ដោយ​មិន​មានការ​អភិវឌ្ឍ​នោះ​ទេ សុំ​មានការ​ជឿជាក់ និង​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា​។​អ្វី​ដែល​សំខាន់ គឺ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា រួមចិត្ត​តែ​មួយ ឯកភាព ជា​ឯក​ច្ឆ័​ន​ការពារ​ឱ្យ​ខាន​តែ​បាន នូវ​សន្តិភាព ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ សន្តិភាព​ជា​តម្លៃ​សារវន្ត ដែល​មិន​អាច​បាត់បង់​បាន​ទេ ចង់បាន​ការ​អភិវឌ្ឍ ត្រូវ​ថែទាំ​សន្តិភាព​នេះ អោយ​បាន​រឹង​មាំ ស្ថិត​ថេ ទៅ​ថ្ងៃ​អនាគត ដើម្បី​យុវជន​របស់​យើង​ស្គាល់​នូវ​ភាព​សុខសាន្ត និង​ការ​រីក​ចម្រើន ។ ឯកឧត្ដម​អភិបាល​រាជធានី​បន្ត​ថា ការ​ខិតខំ​ប្រឹងប្រែង​បោះបង្គោល​ព្រំដែន សម្តេច​យល់​ច្បាស់​ណាស់​ថា បោះបង្គោល​ព្រំដែន ដើម្បី​ធ្វើ​ឱ្យ​កន្លែង​ព្រំដែន​នេះ ជា​តំបន់​អភិវឌ្ឍន៍​។ ប្រទេស​មាន​ប្លង់​រឹង កាលណា​បោះបង្គោល​ព្រំដែន​ហើយ បាន​ន័យ​ថា ប្រទេស​មាន​ប្លង់​រឹង ដូច​ផ្ទះ​យើង ដី​យើង មាន​ប្លង់​រឹង អ​ញ្ចឹ​ង​មិន​អាច​រំលោភ​បាន​ទៀត​ទេ នៅ​ពេល​យើង​មាន​បង្គោល​ព្រំដែន​ពិតប្រាកដ​។ នេះ​ជា​មោទនៈភាព​របស់​ជាតិខ្មែរ ដែល​បាន​បាត់បង់​សន្តិភាព​ជាង​៥០០​ឆ្នាំ​កន្លង​មក ។ ឯកឧត្ដម ឃួ​ង ស្រេង ក៏​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ រក្សា​សន្តិភាព​អោយ​បាន​គង់​វង់ ដើម្បី​អោយ​កម្ពុជា​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ៕

ចុះផ្សាយ​នៅ​ថ្ងៃ៖ 03/06/2010 - 13:47 RFI អាជ្ញាធរ​រារាំង​ក្រុម​តំណាងរាស្ត្រ​សមរង្ស៊ី​មិន​ឲ្យ​ទៅ​កន្លែង​បោះ​បង្គោល​ព្រំដែន អាជ្ញាធរ​ប៉ូលីស និង​អ្នកភូមិ បាន​រារាំង ឈរ​ពាំង​ផ្លូវ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី រួម​នឹង​សកម្មជន​អ្នកគាំទ្រ មិន​ឲ្យ​ធ្វើ​ដំណើរ​ចុះ​ទៅ​ពិនិត្យ ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម លេខ ២៧០ នៅ​ព្រឹក​ថ្ងៃទី​៣​មិថុនា​នេះ។ បង្គោល​តម្រុយ​ព្រំដែន លេខ ២៧០ នៅ​ភូមិ​អញ្ចាញ ស្រុក​បូរី​ជលសា ខេត្តតាកែវ ត្រូវបាន​អ្នកភូមិ​មួយ​ចំនួន និង​គណបក្ស​សមរង្ស៊ី អះអាង​ថា បាន​បោះ​ចូល​លើ​ដីស្រែ​របស់​កសិករ​ខ្មែរ។ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ខេត្ត​តាកែវ នៅថ្ងៃនេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី រួម​ទាំង​សកម្មជន​គាំទ្រ និង​អ្នកកាសែត សរុប​ជិត ១០០ នាក់ បាន​ចេញពី​ភ្នំពេញ តាម​រថយន្ត។ ប៉ុន្តែ​នៅពេល​អាជ្ញាធរ​សមត្ថកិច្ច រាំង​បិទផ្លូវ ដោយ​ដាក់​ត្រាក់ទ័រ​កាត់​ស្ពាន​ផង​នោះ ពួកគេ​បាន​ធ្វើដំណើរ​តាម​ម៉ូតូ កាត់​វាលស្រែ ហើយ​ពេល​ខ្លះ​ត្រូវ​ដើរ​ថ្មើរជើង និង​ឆ្លងកាត់​ទឹកព្រែក។ នៅតាម​ផ្លូវ មាន​ការរារាំង​ឃាត់​ដំណើរ​ពី​សំណាក់​អាជ្ញាធរ​សមត្ថកិច្ច និង​ក្រុម​អ្នកភូមិ ដោយ​បង្ក​ជា​រូបភាព នៃ​ការខូច​ត្រាក់ទ័រ ហើយ​ដាក់​នៅ​ពាំង​ផ្លូវ កណ្តាល​ស្ពាន មិន​ឲ្យ​រថយន្ត​បើក​ឆ្លងកាត់ និង​រារាំង មិន​ឲ្យ​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ឆ្លងកាត់​ស្ពាន ជាដើម។ រាល់​ពេល​នៃ​ការរារាំង​បិទផ្លូវ​ទាំងនោះ មាន​ការសួរនាំ ជា​ពាក្យសំដី​បន្តិចបន្តួច តែ​មិន​មាន​ការប៉ះទង្គិច​ដល់​ថ្នាក់​ប្រើ​អំពើហិង្សា បង្ក​របួសស្នាម​នោះ​ទេ។ សមត្ថកិច្ច​ប៉ូលីស​ការពារ​ព្រំដែន បាន​អះអាង​ថា ការរារាំង​ឃាត់ដំណើរ​នេះ ដោយសារ​តែ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ពុំ​មាន​លិខិត​បំពេញ​បេសកកម្ម និង​លិខិត​អនុញ្ញាត​ដើម្បី​ចុះ​ទៅ​កាន់​តំបន់​បោះបង្គោល​តម្រុយ​ព្រំដែន ដែល​កំពុង​ដំណើរការ​ដោយ​រដ្ឋាភិបាល​កម្ពុជា-វៀតណាម។ ក៏​ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី ដែល​ធ្វើដំណើរ​ចុះ​ទៅ​កាន់​តំបន់​ព្រំដែន ក្នុង​ខេត្ត​តាកែវ បាន​ប្រាប់​ក្រុមអ្នកកាសែត ដែល​ចុះ​តាម​យក​ព័ត៌មាន​ដោយផ្ទាល់​ថា ការរារាំង​ដំណើរ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សម​រង្ស៊ី​នេះ អាច​មាន​អាថ៌កំបាំង​លើ​ដំណើរការ​បោះបង្គោល​កំណត់​ព្រំដែន។ ការបោះបង្គោល​តម្រុយ​ព្រំដែន​នោះ អាច​ចូល​លើ​ដី​ប្រជាពលរដ្ឋ​ខ្មែរ ដូច​ការលើកឡើង​រ​បស់​ក្រុម​អ្នកភូមិ​ពិតមែន។ ម្យ៉ាងទៀត នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម មាន​កន្លែង​ខ្លះ ការបោះបង្គោល​ព្រំដែន​បាន​ចូល​លើដី​ប្រជា​ពលរដ្ឋ​ខ្មែរ។ ចំណែក​បុរស​អ្នកភូមិ​អញ្ចាញ ឃុំ​ជ័យ​ជោគ ជាប់​ព្រំដែន-វៀតណាម បាន​អះអាង​ថា ដីស្រែ​របស់​គាត់ ត្រូវបាន​អាជ្ញាធរ​បោះបង្គោល ចូល​ប្រហែលជា ៣០០ ម៉ែត្រ ហើយ​បើ​គិត​ទៅ​ដី​ស្រែ​គាត់​ត្រូវ​បាត់បង់​ប្រហែលជា ៣ ហិកតា ដោយសារ​ការបោះបង្គោល​កំណត់ព្រំដែន។ យ៉ាងណា​ក៏ដោយ ក្នុង​ដំណើរការ​បោះបង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម លេខ ២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យ​ជោគ ស្រុក​បូរី​ជលសា ខេត្តតាកែវ ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីមហុង ទទួលបន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា គូសបញ្ជាក់ថា មិន​មាន​ការបោះ​ចូល​លើ​ដីស្រែ​របស់​ប្រជាកសិករ​ខ្មែរ​ទេ។ ដី​នៅ​តំបន់​នោះ ជា​វាលស្មៅ និង​មិន​មាន​កម្មសិទ្ធិ​របស់​ជន​ណា​ម្នាក់​ឡើយ៕

18-08-2024Kampucheathmey] - ផ្លូវក្រវាត់ព្រំដែនជាង ១០០ គីឡូម៉ែត្រតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡាពីខេត្តត្បូងឃ្មុំ ដល់ខេត្តមណ្ឌលគិរី អាជ្ញាធរមូលដ្ឋានក្នុងឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវក្រវាត់ព្រំដែនមួយខ្សែសាងសង់ឆ្លងកាត់ខេត្តក្រចេះតភ្ជាប់ពីស្រុកពញាក្រែកព្រំប្រទល់ខេត្តត្បូងឃ្មុំ ទៅស្រុកកែវសីមាខេត្តមណ្ឌលគីរី ផ្តល់លទ្ធភាពអាចឲ្យពលរដ្ឋធ្វើដំណើរពីតំបន់មួយទៅតំបន់មួយបានយ៉ាងងាយស្រួល។មេឃុំ ២ ធ្នូ លោក ទន់ គង់ បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានស្ថាបនា ផ្លូវក្រវាត់ព្រំដែនប្រវែងជាង ១០០ គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តត្បូងឃ្មុំ ក្នុងស្រុកពញាក្រែក កាត់តាមស្រុកស្នួលខេត្តក្រចេះ បន្តរហូតដល់ស្រុកកែវសីមាព្រំប្រទល់ខេត្តមណ្ឌលគិរី។ តាមរយៈផ្លូវក្រវាត់ព្រំដែនសាងសង់ក្រាលដោយក្រួសក្រហម បានសម្រួលដល់ការរស់នៅនិងការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ពីតំបន់មួយទៅតំបន់បានយ៉ាងងាយស្រួល។ នៅលើខ្សែផ្លូវក្រវាត់ព្រំដែនប្រវែងជាង ១០០ គីឡូម៉ែត្រនេះ ក៏មានការសាងសង់ស្ពានមួយឆ្លងកាត់ព្រែកទីមាំងបន្តភ្ជាប់ជាមួយផ្លូវក្រួសក្រហម។ មេឃុំ ២ ធ្នូបានលើកឡើងថា តាមផ្លូវក្រវាត់ព្រំដែនបច្ចុប្បន្ន មានពលរដ្ឋរាប់រយគ្រួសារកំពុងតាំងទីលំនៅ ដោយប្រកបរបរធ្វើចម្ការ និងដាំដុះដំណាំផ្សេងៗ តាមរយៈដីសម្បទានសង្គមកិច្ចផ្តល់ពីរាជរដ្ឋាភិបាល។ ខេត្តក្រចេះបានបញ្ចប់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមសរុបមានចំនួន ១៥៦ បង្កោល ដោយមានបង្គោលធំ ១២ និងបង្គោលតូចចំនួន ១៤៤។ លោក មេឃុំ ២ ធ្នូបានបញ្ជាក់ថា មូលដ្ឋានការពារទឹកដីសំខាន់គឺមានបង្គោលព្រំដែនច្បាស់លាស់ មានផ្លូវក្រវាត់ព្រំដែន រួមទាំងការចែកដី ដល់ពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ដែលជាគ្រឹះរបងការពារទឹកដីយ៉ាងរឹងមាំ។ លោកបន្តដោយក្តីរំពឹងទុកថា នៅថ្ងៃខាងមុខតំបន់ព្រំដែននឹងកាន់តែរីកចម្រើនទៅមុខ តាមរយៈគោលនយោបាយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតាមព្រំដែន ដែលនឹងជំរុញឲ្យពលរដ្ឋមករស់នៅកាន់តែច្រើន។ ក្នុងឱកាសចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ផ្លូវក្រវាត់ព្រំដែនដែលកម្ពុជាបានសាងសង់ កន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រពីបង្គោលព្រំដែនប៉ុណ្ណោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចជិះធ្វើដំណើរមើលឃើញបង្គោលព្រំដែនបានយ៉ាងកៀក ដែលកន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រប៉ុណ្ណោះ។ប្រមុខដឹកនាំកម្ពុជាបានបន្តថា ក្នុងពេលជួបជជែកជាមួយប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកាលពីពេលថ្មីៗនេះ ពលរដ្ឋបានលើកពីការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ដែលពីមុនអត់ទាន់មានផ្លូវ ពលរដ្ឋចង់ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ត្រូវសុំផ្លូវចូលតាមទឹកដីប្រទេសវៀតណាម។ ប៉ុន្តែក្រោយមានផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចធ្វើដំណើរពីភូមិមួយទៅភូមិមួយដោយមិនបាច់សុំផ្លូវចូលតាមប្រទេសវៀតណាមទៀតទេ។ ពលលរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែន ខណៈដែលមេដឹកនាំកម្ពុជា បានចារឱ្យកងវិស្វកម្មខិតខំពុះពារបន្តស្ថាបនាផ្លូវក្រវាត់ព្រំដែនឱ្យទៅដល់ តំបន់មុំ ៣ កន្ទុយនាគ។ នាយករដ្ឋមន្រ្តីកម្ពុជាក៏បង្ហាញវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រវាត់ព្រំដែនតាមបណ្តាខេត្តភាគឦសាន ដែលក្នុងនោះខេត្តក្រចេះបានស្ថាបនាផ្លូវក្រវាត់ព្រំដែនបញ្ចប់ទាំង​ស្រុង។ ខេត្តមណ្ឌលគិរីសាងសង់បានប្រវែង ១៥៥ គីឡូម៉ែត្រលើប្រវែងផ្លូវ ៣១៩ គីឡូម៉ែត្រ និងខេត្តរតនគីរីបានប្រវែង ៨៩ គីឡូម៉ែត្រលើប្រវែងផ្លូវ ២២០ គីឡូម៉ែត្រ និងកំពុងបន្តជំរុញសាងសង់ឲ្យដល់តំបន់កន្ទុយនាគ។ ទាក់ទងកិច្ចការពារបូរណភាពទឹកដី សម្តេចធិបតីបានបានគូសបញ្ជាក់ថា ត្រូវតែបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់។ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា «បង្គោលព្រំដែនពីមុនក្នុងខេត្តភាគឦសានមិនមានទេ។ បង្គោលព្រំដែនមានតែពីកំពតទៅកំពង់ចាម ហើយពីកំពង់ចាមទៅកន្ទុយនាគខេត្តរតនគិរីអត់មានទេ មានតែព្រំដែនរដ្ឋបាល។ ប៉ុន្តែយើងបានបោះបង្គោលព្រំដែនពីឆ្នាំ ២០០៧ មក។ ការបោះបង្គោលដើម្បីកំណត់ព្រំប្រទេសនិងប្រទេស»។ នៅក្នុងរយៈពេល ២៥ ឆ្នាំ នៃការបោះបង្គោលព្រំដែននៅខេត្តភាគឦសានជាប់ជាមួយប្រទេសវៀតណាម ពីឆ្នាំ២០០៦ ដល់ ២០១៨ ខេត្តក្រចេះបានបោះបង្គោលព្រំដែនមេបានចំនួន ១១ បង្គោល និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ១៤៤ បង្គោល។ ខេត្តមណ្ឌលគិរី ពីឆ្នាំ ២០០៧ ដល់ ២០១៨ បានបោះបង្គោលមេបានចំនួន ៣៥ បង្គោល និងបង្គោលបំពេញបន្ថែមបានចំនួន ៣៧៥ បង្គោល និងបង្គោលតម្រុយបានចំនួន ១១ បង្គោល និងខេត្តរតនគិរី បោះបង្គោលមេបានចំនួន ៤០ បង្គោល បង្គោលបំពេញបន្ថែមបានចំនួន ១៥៣ បង្គោល និងបង្គោលតម្រុយបានចំនួន ៤ បង្គោល។សម្តេចថា បង្គោលរាប់រយដែលបានបោះមកនេះ ដើម្បីបញ្ជាក់ពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការពារបូរណភាពទឹកដី ដើម្បីអនាគតវែងឆ្ងាយសម្រាប់អ្នកជំនាន់ក្រោយ។ មិនត្រឹមតែបោះបង្គោលព្រំដែននោះទេ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា រាជរដ្ឋាភិបាលក៏មានគោលនយោបាយអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ដើម្បីលើកទឹកចិត្តនិងជំរុញឲ្យពលរដ្ឋឲ្យទៅរស់នៅកាន់តែច្រើន។ ឆ្លើយតបទៅសំនួររបស់កម្ពុជាថ្មីនៅក្នុងសន្និសីទពីវឌ្ឍនភាព ៥ ឆ្នាំរបស់ក្រសួងការពារជាតិនៅទីស្តីការគណៈរដ្ឋមន្រ្តីកន្លងទៅ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា «ឥលូវនេះយើងអាចធ្វើដំណើរមួយជុំស្រុកខ្មែរបាន។ បើយើងធ្វើដំណើរពីខេត្តកោះកុង អាចដើរមួយជុំប្រទេសតាមផ្លូវក្រវាត់ព្រំដែន គ្រាន់តែកន្លែងខ្លះផ្លូវរងការខូចខាតដោយអន្លើដែលត្រូវធ្វើការជួសជុល តែនិយាយរួមគឺ ៩០% យើងអាចធ្វើដំណើរបាន»។ លោក ឈុំ សុជាតិ បានបន្តថា ក្រៅពីការបំពេញការងារស្នូលលើកិច្ចការពារសន្តិសុខជាតិ កងយុទ្ធពលខេមរភូមិន្ទបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះបានស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបន្ទាប់ព្រំដែនជាមួយប្រទេសជិតខាងបានរាប់រយគីឡូម៉ែត្រ។ កាលពីឆ្នាំ ២០០៩ រដ្ឋាភិបាលបានបញ្ចេញថវិកាជាតិក្នុងការស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីខេត្តបន្ទាយមានជ័យរហូតដល់ខេត្តស្ទឹងត្រែងមានប្រវែងសរុប ១.២៨៧ គីឡូម៉ែត្រ ដែលបានដាក់សម្ពោធនៅឆ្នាំ ២០១២។ បើតាមលោក ឈុំ សុជាតិ ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយសម្រួលកងកម្លាំងឈរជើងការពារបូរណភាពទឹកដី និងបានចូលរួមលើកស្ទួយជីវភាពពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន៕
ហេតុផល នៃការគាំទ្រ ឬ ប្រឆាំង លើកករណី រដ្ឋាភិបាល សន្ធិសញ្ញាព្រំដែន ការបោះបង្គោលព្រំដែន ការធ្វើរបងព្រះដែន ការធ្វើ MOU អភិវឌ្ឍន៍រួមគ្នា កម្ពុជា វៀតណាម ឡាវ, កម្ពុជា​ ថៃ ឡាវ ភូមារ

ដោយ ទីន ហ្សាការីយ៉ា 2020-08-27 រដ្ឋាភិបាល ប្រគល់​ផែនទី​ថ្មី ខ្នាត ១/២៥ ០០០ ឲ្យ​អាជ្ញាធរ​យក​ទៅ​ប្រើប្រាស់​ជា​ឯកសារ​ព្រំដែន​ផ្លូវ​ការ​ជាមួយ​ប្រទេស​វៀតណាម រដ្ឋាភិបាល លោក ហ៊ុន សែន ប្រគល់​ផែនទី​ថ្មី​ខ្នាត​ មួយ​លើ​ម្ភៃ​ប្រាំ​ពាន់ (១/២៥.០០០) ឲ្យ​អាជ្ញាធរ ជា​​​​តំណាង​ស្ថាប័ន​ជាតិ និង​​អភិបាល​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ សរុប ៣៥ស្ថាប័ន​ យក​ទៅ​ប្រើប្រាស់ ​ជា​ផ្លូវ​ការ។ គណបក្ស​ប្រឆាំង ថ្កោល​ទោស​ការ​ប្រើប្រាស់​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា ខុស​ពី​ផែនទី​ដើម​របស់​បារាំង និង​ធ្វើ​ឲ្យ​បាត់បង់​ដី​ខ្មែរ​ តាម​ព្រំដែន​ ជាង​បី​ពាន់ ៣.០០០​ហិកតារ។ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ផែន​ទី​​ខ្នាត ១/២៥.០០០​នេះ គឺ ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​សម្រាប់​ឯកសារ​ជាតិ ដែល​មាន​សារសំខាន់​ធំធេង។ លោក​បាន​ព្រមាន​​ មិន​អត់ឱន​ឲ្យ​នរណា​ម្នាក់ ដែល​ហ៊ាន​ ចោទ​ប្រកាន់​ថា ការ​ផលិត និង​បោះពុម្ព​ផែន​ទី​ខ្នាត ១/២៥.០០០ នេះ ធ្វើ​ឱ្យ​​បាត់​ទឹក បាត់​ដី​ខ្មែរ​ឡើយ​ ព្រោះ​លោក​អះអាង​ថា ទម្រាំ​ផលិត​បាន​ផែនទី​នេះ ទុក​ជា​ឯកសារ​សម្រាប់​ប្រើប្រាស់​នោះ រដ្ឋាភិបាល​មាន​ការ​លំបាក​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា លោក ទៀ បាញ់ ប្រាប់​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​ជាក់លាក់ ក្នុង​ការ​យក​ផែនទី​ខ្នាត ១/២៥.០០០ នេះ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​ទេ៖ «សម្រាប់​ឲ្យ​គ្នា​យើង​ទាំង​អស់​គ្នា​នេះ ប្រើប្រាស់ គឺ​នេះ​ហើយ ជា​ផែនទី​ពិត​ប្រាកដ​ ដែល​យើង​បាន​ធ្វើ​។ ពី​មុន​មក​ មិន​ដែល​មាន​ទេ បាន​ឃើញ​ច្បាស់​លាស់ នៅ​ក្នុង​ភូមិសាស្ត្រ​ ឬ​ក៏​លើ​ទឹក​ដី​ជាក់​ស្ដែង​នីមួយៗ ព្រម​ជាមួយ​នេះ យើង​បាន​​ភាព​ជាក់លាក់​ហើយ យើង​បាន​បោះ​បង្គោល ជា​ការ​សម្គាល់​ជា​ជាក់លាក់​នេះ មិន​ដែល​ធ្វើ​បាន​ទេ ពី​មុន​មក។ លើក​នេះ​ យើង​ធ្វើ​បាន​ ហើយ​មាន​ចែង​ពិត​ប្រាកដ។ នៅ​ថ្ងៃ​នេះ ដែល​បាន​ប្រគល់ (ផែនទី​ខ្នាត ១/២៥.០០០) ឲ្យ​តាម​ស្ថាប័ន​ទៅ ​ជា​មោទនភាព​ខ្លាំង​ណាស់។ យើង​មាន​មូលដ្ឋាន​រឹង​មាំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​យើង»។ លោក ទៀ បាញ់ បាន​ចោទ​ប្រកាន់​អ្នក​រិះគន់​ផែនទី​​ថ្មី​នេះ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​​​ជ្រុល​និយម ហើយ​ចោទ​ប្រកាន់​ទាំង​ងងឹតងងល់ ព្រោះ​ លោក​អះអាង​ថា កម្ពុជា មាន​បញ្ហា​ព្រំដែន​​មិនមែន​តែ​ជាមួយ​ប្រទេស​វៀតណាម​ទេ គឺ​មាន​ទាំង​ជាមួយ​ប្រទេស​ថៃ និង​ឡាវ តែ​​បែរ​ជា​​និយាយ​ តែ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម។ មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​រូប​នេះ អះអាង​ទៀត​ថា ​​ទម្រាំ​មាន​ ការ​ឯកភាព​គ្នា លើ​ផែនទី​ខ្នាត​១/២៥.០០០ នេះ គឺ​រដ្ឋាភិបាល បាន​ឆ្លង​កាត់​​នីតិវិធី​ផ្លូវ​ច្បាប់​ទាំងអស់ ​ដោយ​ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​ពី​សភា។ ថ្វី​បើ​លោក ទៀ បាញ់​ អះអាង​បែប​នេះ​ក្តី ក៏​កន្លង​មក​ស្ថាប័ន​នីតិបញ្ញត្តិ នៃ​របប​ក្រុង​ភ្នំពេញ មិន​ធ្លាប់​ផ្សព្វផ្សាយ ព័ត៌មាន​​នៃ​ការ​អនុម័ត​​យល់​ព្រម​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ថ្មី ខ្នាត ១/២៥.០០០ ពី​មុន​មក​ទេ។ តែ​យ៉ាង​ណា ​សភា​ឯក​បក្ស​បាន​អនុម័ត យល់​ព្រម លើ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ២០១៩ ដែល​ជា​សន្ធិសញ្ញា​ថ្មី​មួយ​ទៀត​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ដែល​ទង្វើ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើល​ អះអាង​ថា ជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បំពាន​រដ្ឋធម្មនុញ្ញ។ ផែនទី​ថ្មី​​ ខ្នាត ១/២៥.០០០ ទើប​ត្រូវ​បាន​ប្រកាស​​ នៅ​ដើម​ខែ​សីហា​នេះ ​នៅ​ពេល គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល បាន​ទៅ​ទទួល​យក​ផែនទី​ខ្នាត​ថ្មី​ ជា​សម្ងាត់ ពី​រដ្ឋាភិបាល​វៀតណាម​ នៅ​ច្រក​ព្រំដែន​ម៉ុកបាយ (Moc Bai) ខេត្ត​តៃនិញ (Tay Ninh) ជាប់​ខេត្ត​ស្វាយរៀង។ រដ្ឋាភិបាល អះអាង​ថា ផែនទី​ខ្នាត មួយ​លើ​ម្ភៃ​ប្រាំ​ពាន់ (១/២៥.០០០) នេះ ត្រូវ​បាន​ចម្លង​ចេញ​ពី​ផែនទី​បោន (Bonce) ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ (១/១០០.០០០) បន្សល់​ទុក​ពី​អាណានិគម​បារាំង។ ផែនទី​ថ្មី​នេះ បង្ហាញ​ពី​ខ្សែ​​​បន្ទាត់​ និង​ ព្រំដែន​គោក​ រវាង​ កម្ពុជា​ និង​វៀតណាម ប្រហែល ​​៣១៥​បង្គោល ​ស្មើ​និង ៨៤​ភាគរយ នៃ​ប្រវែង​ព្រំដែន​គោក​​សរុប​ ជាង​មួយ​ពាន់ (១ ២៤៥) គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​​សរុប​ចំនួន ៣៧១​បង្គោល។ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​តំណាង​​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី២៧ សីហា​ ដោយសារ​ លោក វ៉ា គឹមហុង និង​អ្នកស្រី កុយ ពិសី មិន​ទទួល​ទូរស័ព្ទ។ ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​កាល​ពី​ថ្ងៃ​ទី​១៥ សីហា បាន​ធានា​ពី​ភាព​ត្រឹមត្រូវ​នៃ​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា​ បាន​ផ្ទៀងផ្ទាត់​ម្ដង​មួយ​សន្លឹក ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​បោះពុម្ព ​ដោយ​ប្រទេស​ដាណឺម៉ាក។ លោក ហ៊ុន សែន អះអាង​ថា ផែនទី​ថ្មី ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​ដី ពី​ប្រទេស​​វៀតណាម ទំហំ​ជាង ២.០០០​ហិកតារ ហើយ​លោក​ថា ការ​ប្រគល់​ផែនទី​​ខ្នាត​១/២៥.០០០​ឲ្យ​ទៅ​​តំណាង​ស្ថាប័ន​ជាតិ ដើម្បី​ប្រើប្រាស់​ជា​ឯកសារ​ផែនទី​ផ្លូវ​ការ សម្រាប់​កម្ពុជា៖ «ផែនទី​ដែល​យើង​ប្រើ មូលដ្ឋាន​ដើម​របស់​យើង ផែនទី​ខ្នាត ១/១០០.០០០ ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូ​ចិន​ គួប​ផ្សំ​ជាមួយ​នឹង​ផែនទី​UTM របស់​អាមេរិក ខ្នាត ១/៥០.០០០។ ប៉ុន្តែ​ ដើម្បី​ធានា​ជាមួយ​នឹង​ការ​បោះ​បង្គោល​ជាក់លាក់ យើង​ត្រូវ​មាន​ផែនទី​មួយ​ ខ្នាត ១/២៥.០០០ ហើយ​បោះពុម្ព​ដោយ​ប្រទេស​ដាណឺម៉ាក​ឯ​ណោះ មិន​មែន​បោះពុម្ព​ដោយ​ប្រទេស​វៀតណាម​ទេ។យើង​បាន​ផ្ទៀងផ្ទាត់​ជាមួយ​គ្នា​ក្នុង​ពេល​​ដែល​ខ្ញុំ​ចុះ​ហត្ថលេខា ផ្ទៀងផ្ទាត់​ជាមួយ​គ្នា អំពី​គ្រប់​សន្លឹក​ផែនទី​ទាំង​អស់។ អ៊ីចឹង​ខាង​វៀតណាម​ត្រូវ​ទទួល​ប៉ុន្មាន​ច្បាប់ ខាង​យើង​ត្រូវ​ទទួល​ប៉ុន្មាន? ស្មើ​ភាព​គ្នា»។ ផ្ទុយ​ពី​ការ​អះអាង​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន នៃ​គណបក្ស​ប្រឆាំង មាន​មូលដ្ឋាន នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្កោលទោស ​​ការ​ប្រើប្រាស់​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា ផែនទី​ថ្មី ធ្វើ​ឲ្យ​បាត់បង់​ដី​ តាម​ខ្សែ​បន្ទាត់​​ព្រំដែន​ សរុប​ជាង ៣.០០០​ហិកតារ។ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​​ និង​អន្តោប្រវេសន៍​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន រក​ឃើញ​ថា ផែនទី​ថ្មី ខ្នាត ១/២៥.០០០​ គូស​វាស​ ជា​ឯកតោ​ភាគី ដោយ​វៀតណាម ​គ្រាន់​តែ​យក​ទៅ​បោះពុម្ព​ នៅ​ប្រទេស​ដាណឺម៉ាក​ប៉ុណ្ណោះ។ លោក​បន្ត​ថា ផែនទី​ថ្មី​នេះ បាន​ដោះដូរ​ខ្សែ​បន្ទាត់ ​ព្រំដែន​សម័យ​អាណានិគម​បារាំង ដោយ​​របប​ក្រុង​ភ្នំពេញ បាន​យក​ដី​​ខ្មែរ តាម​ព្រំដែន​ ច្រើន​ទីតាំង ទៅ​ដូរ​យក​ដី​ខ្មែរ ដែល​វៀតណាម​រំលោភ​បំពាន​មក​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​ដី តាម​ព្រំដែន​សរុប​ជាង ៣ ០០០​ហិកតារ។ លោក លើក​ឧទាហរណ៍​ថា ដូច​ជា ករណី​​​​ប្ដូរ​​ដី​ខ្មែរ​នៅ​តំបន់​ផ្សេង ទៅ​យក​ដី​ខ្មែរ​ ក្នុង​នៅ​ភូមិ​កំណើត​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជាដើម។ លោក អ៊ុំ សំអាន ប្ដេជ្ញា​ថា គណបក្ស​ប្រឆាំង នឹង​បន្ត​ការ​តស៊ូ​មតិ​ គ្រប់​រូបភាព​ ទាំង​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ ដើម្បី​ទាមទារ​​ឲ្យ​របប​ក្រុង​ភ្នំពេញ​ សើរើ​ការ​បោះ​បង្គោល​ព្រំដែន​វិញ៖ «គាត់​ប្រគល់​អា​ផែនទី​ខុស​ច្បាប់ ទៅ​ឲ្យ​អនុវត្ត ធម្មតា​ទេ វា​បាត់​ដី​ខ្មែរ​យើង។ យក​ទៅ​អនុវត្ត​ អត់​មាន​ការពារ​ដី​ខ្មែរ​យើង​ឲ្យ​បាន​គង់វង្ស​ទេ។ អនុវត្ត​ ដើម្បី​ប្រគល់​ដី​ខ្មែរ​យើង ទៅ​ឲ្យ​យួន​ហ្នឹង​ឯង ព្រោះ​ព្រំដែន​ហ្នឹង កំណត់​ជា​ថ្មី ទៅ​តាម​​ផែនទី​ថ្មី​ហ្នឹង។ មិន​កំណត់​ទៅ​តាម​ផែនទី ដែល​ធ្វើ​ឡើង​ដោយ​បារាំង​ គឺ​ផែនទី​បោន (bonce) ខ្នាត ១/១០០.០០០ ដែល​មាន​ចំនួន​២៦ផ្ទាំង​ទេ។ ផែនទី​ខ្នាត ១/២៥.០០០ នេះ មិន​មែន​ជា​ផែនទី​ ដែល​បម្លែង​ពី​ផែនទី​បោន ខ្នាត​១/​១០០.០០០​របស់​បារាំង​ទេ ហើយ​ក៏​មិន​មែន​ផែនទី បម្លែង​ពី​ផែនទី​ខ្នាត ១/៥០.០០០ របស់​ទាហាន​អាម៉េរិកាំង​ដែរ គឺ​ផែនទី​ គេ​គូស​ថ្មី តែ​ម្ដង ទៅ​តាម​ការ​បោះ​បង្គោល​បាន ៨៤ភាគ​រយ។ អា​ការ​បោះ​បង្គោល ៨៤ភាគ​រយ ហ្នឹង បោះ​ទៅ តាម​សន្ធិសញ្ញា ១៩៨៥ សម័យ​យួន​គ្រប់គ្រង»។ រដ្ឋាភិបាល​កម្ពុជា​ និង​ ប្រទេស​វៀតណាម​ នៅ​សេស​សល់ ការ​បង្គោល​ព្រំដែន ១៤​ភាគរយ​ទៀត ស្មើ​នឹង ៥៦​បង្គោល​ ឋិត​នៅ ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ។
រដ្ឋធម្មនុញ្ញ​មាត្រា​២ និង​មាត្រា៥៥ ចែងថា បូរណភាព​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត ក្នុង​ព្រំដែន​របស់​ខ្លួន ​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣-១៩៥៣ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ​១៩៦៣-១៩៦៩។ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ ត្រូវ​លុបចោល។
ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ហើយ​ថា រដ្ឋាភិបាល​ នឹង​មិន​សើរើ ​ការ​បោះ​​បង្គោល​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម ឡើងវិញ​ទេ៕

បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ - Engineering Force Command, HC of RCAF 6 October at 02:11 · ដំណើរ​ទស្សនកិច្ច​ នាទិស​​ឦសានលេី​តម្រាយ​ផ្លូវ​ខេត្ត​រតនគិរី​ និង​ខេត្ត​ស្ទឹង​ត្រែង​​ ប្រជាពលរដ្ឋ​បាន​ឃេីញ​ច្បាស់​ និងកាន់​តែ​​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​មហាបវរធិបតី​ ===== (រតនគិរី​-ស្ទឹងត្រែង​)​ ៖​ ជា​លើក​ទី​៤ ហើយ​ក្រុម​មគ្គុទ្ទេសក៍​ នៃ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ អគ្គបញ្ជាការ​ ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ ឧត្តម​សេនីយ៍​ត្រី​ សុង​ សុមនោ​ ប្រធាន​ក្រុម​មគ្គុទ្ទេសក៍​ បន្ត​ធ្វើ​បទបង្ហាញ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ដំណើរ​ទស្សនកិច្ច​ នាទិស​​ឦសាន​​ នាថ្ងៃ​សៅរ៍​៣កេីត​ និង​ថ្ងៃ​អាទិត្យ​៤កេីត​ ខែ​អស្សុជ​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង ​ថ្ងៃ​ទី​៥-៦​ ខែតុលា​​ ឆ្នាំ​២០២៤​ នៅ​លើ​ទឹកដី​ចំ​នួន​២ខេត្ត​គឺ​ ខេត្ត​រតនគិរី​ និង​ខេត្ត​ស្ទឹង​ត្រែង​ ដែល​មាន​ចំនួន​ចូលរួម​សរុប​ ២៥០នាក់​ ។
ក្រោយ​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួមក្នុង​ដំណើរ​ទស្សនកិច្ច​ នាទិស​ឦសាន​​លេី​តម្រាយ​ផ្លូវ​ខេត្ត​រតនគិរី​ និង​ខេត្ត​ស្ទឹង​ត្រែង​ និង​ស្តាប់​នូវ​ការ​ធ្វើ​បទ​បង្ហាញ​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍​ត្រី​ សុង​ សុមនោ​ ប្រធាន​ក្រុម​មគ្គុទ្ទេសក៍​ និង​ជា​ស្នងការ​ ស្នងការ​ដ្ឋាន​ប្រតិបត្តិការ​វិស្វកម្ម​ អំពី​សកម្មភាព​នានា​ រួមទាំង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​កម្លាំង​វិស្វកម្ម​រួច​មក​ បាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យល់​កាន់​តែ​ច្បាស់​អំពី​សារសំខាន់​នៃ​ការ​កសាងផ្លូវ​ក្រវាត់​ព្រំដែន​ និង​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​ ក្នុង​ការ​ការ​ពារ​បូរណភាពទឹកដី​ និង​អធិបតេយ្យភាព​ជាតិ​ ។
បងប្អូន​ប្រជាពលរដ្ឋ​បាន​អះអាង​ថា​ការ​ញុះញង់​-ការ​បំពុល​-ការ​បំផ្លេីសបំភ្លៃព័ត៌មានរបស់​ក្រុម​ប្រឆាំង​ជុំវិញ​បញ្ហា​ព្រំដែន​គឺ​គ្មាន​ប្រសិទ្ធភាព​ឡេីយ​ បងប្អូន​ប្រជាពលរដ្ឋ​បាន​ឃេីញ​ជាក់​នឹង​ភ្នែក​នូវ​បង្គោលព្រំដែន​​ បាន​ធ្វើ​ដំណើរ​ផ្ទាល់​លេី​ផ្លូវ​ក្រវាត់​ព្រំដែន​ ហេីយបាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ប្រជាពលរដ្ឋ​ទាំង​អស់​មាន​ជំនឿ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​បន្ត​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​ តាមបណ្តោយ​ខ្សែ​ក្រវាត់​ព្រំដែន​ «ជា​ព្រំដែន​សន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»ហេីយ​ប្តេជ្ញា​ដាច់​ខាត​ការពារ​បូរណភាពទឹកដី​ និង​អធិបតេយ្យភាព​ជាតិ​ មិន​ឱ្យ​បាត់​បង់​ដី​សូម្បី​តែ​ ១មីលីម៉ែត្រ​ ៕

គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃគណបក្សសង្រ្គោះជាតិ បង្គោលព្រំដែនសព្វថ្ងៃបោះតាមបង្គោលព្រំដែនចំនួន៧២បង្គោលដែលបោះចន្លោះឆ្នាំ១៩៨៦-១៩៨៨ សម័យវៀតណាមត្រួតត្រាកម្ពុជា មិនបានបោះតាមបង្គោលបារាំងចំនួន១២៤បង្គោលនោះទេ។ ជាក់ស្តែងដូចរូបថតទី១ (រូបថតពីក្រុមស្រាវជ្រាវដឹកនាំដោយលោកបណ្ឌិត សុខ ទូច) បង្គោលព្រំដែនធំហើយថ្មីជាបង្គោលព្រំដែនថ្មីដែលបោះសម័យបច្ចុប្បន្ន ហើយបង្គោលព្រំដែននេះបោះនៅជាប់នឹងបង្គោលព្រំដែនតូចហើយចាស់ដែលជាបង្គោលព្រំដែនបោះចន្លោះឆ្នាំ១៩៨៦-១៩៨៨ សម័យវៀតណាមត្រួតត្រាកម្ពុជា។ រូបថតទី២ជាបង្គោលព្រំដែនបោះនៅចន្លោះឆ្នាំ១៩៨៦-១៩៨៨ តាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យវៀតណាមត្រួតត្រាកម្ពុជា មានចំនួន៧២បង្គោល។ ការបោះបង្គោលព្រំដែនសម័យបច្ចុប្បន្ន ដែលទើបបោះបាន៨៤% ស្មើនឹង ៣១៥បង្គោល គឺបោះតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យវៀតណាមត្រួតត្រាកម្ពុជា។ វៀតណាមបានបោះបង្គោលព្រំដែនជាឯកតោភាគីនាទសវត្សទី៨០ ព្រោះវៀតណាមបានកាន់កាប់និងត្រួតត្រាកម្ពុជានាសម័យនោះ។ ហេតុនេះកាបោះបង្គោលព្រំដែនសព្វថ្ងៃ ដែលបោះតាមបង្គោលព្រំដែនដែលវៀតណាមបោះអោយយើងនាទសវត្សទី៨០ គឺធ្វើអោយកម្ពុជាបាត់បង់ទឹកដីជាច្រើនគីឡូម៉ែត្រការ៉េ តាមបណ្តោយព្រំដែន។

ខែ​តុលា 12, 20240 
គណបក្សនយោបាយ និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចុះទស្សនកិច្ចនូវច្រកអូរយ៉ាដាវ និងពិនិត្យមើលបង្គោលព្រំដែនលេខ៣០

នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នេះ មេដឹកនាំគណបក្សនយោបាយចំនួន ៨ និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចំនួន ១២ រួមទាំងអតីតមន្ត្រីគណបក្សប្រឆាំងបានចុះទស្សនកិច្ចនូវច្រកអូរយ៉ាដាវ និងពិនិត្យមើល បង្គោលព្រំដែនលេខ៣០ ភូមិប៉កធំ ឃុំប៉កញ្ញៃ ស្រុកអូរយ៉ាដាវខេត្តរតនគីរី។
ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីសំណាក់លោក ហេង ប៊ុននី ជាអភិបាលស្រុកព្រមទាំងលោក សឹម លីមជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកព្រំដែនផងដែ។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា ការចុះទៅទស្សនកិច្ចតំបន់អភិវឌ្ឍន៍ភាគឦសាន នៃប្រទេស​កម្ពុជាចំនួន ៤ខេត្ត គឺខេត្តក្រចេះ ស្ទឹងស្រែងរតនគីរី និងខេត្តមណ្ឌលគីរី រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះក្នុងគោលបំណងមើលពីការបោះបង្គោលព្រំដែន មើលការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងមើលការរស់នៅនិងការរីកចំរើនរបស់ប្រជាពលរដ្ឋនៅទីនោះ។

បញ្ហាប្រវត្តិសាស្រ្តខ្មែរ៖ ប្រជាជនខ្មែរត្រូវបានជនជាតិបរទេស បំភ្លៃពី ជនល្មើស ទៅជា ជនរងគ្រោះ ដូចជា ចក្រភពចម្ប៉ា គ្រប់គ្រងខ្មែរអស់រាប់ពាន់ឆ្នាំ បែរជា បំភ្លៃប្រវត្តិសាស្រ្តទៅជា ចម្ប៉ារលាយអស់ដី គ្មាននគរ គ្មានប្រទេស គេបង្រៀនខ្មែរឲ្យ ងើបឡើង ប្រឆាំង យួន ប្រឆាំងវៀតណាមឈ្លានពានទៅវិញ។ ពេញ មួយឆ្នាំនេះ អ្នករៀបចំគោលនយោបាយ Policy Makers នៅអាមេរិក បារាំង កាណាដា ដែលសុទ្ធតែជា ជនបរទេស បន្លំជាខ្មែរក្រោម រៀបចំជា សេណារីយោ ផ្សព្វផ្សាយឲ្យខ្មែរក្នុងប្រទេស ផ្ទុះកំហឹងប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដោយសារ នៅ ឡាវ និង​ វៀតណាម ជាប្រទេស ផ្តាច់ការ មិនអនុញ្ញាតិឲ្យមាន បាតុកម្ម សហជីព សិទ្ធិមនុស្ស ចេញតវ៉ា ដូច្នេះ ពួកគេខ្ចីដៃខ្មែរ សម្លាប់ខ្មែរ ដោយផ្សាយរូបភាព កាប់បំផ្លាញព្រៃឈើ រូបភាពព្រៃសប្បទានតំបន់ CVL-DTA..... សព្វថ្ងៃ ប្រជាជន ចាម រស់នៅ វៀតណាម មានការរីកចម្រើនខ្លាំងណាស់ ព្រោះមាន អាមេរិក អឺរ៉ុប ចូលមក វិនិយោគទុនទីនោះ តែគ្មានសិទ្ធិ បំបែករដ្ឋ គឺ មានតែ ការ បង្ករជំលោះ បង្ករសង្រ្គាម កម្ពុជា វៀតណាម ពេលនោះ ជនជាតិ ភ្នំ ចម្ប៉ា ដេហ្គានឹងមានឪកាសចេញទ័ពចូលមក បង្រ្កាបទ័ពខ្មែរ រូចសំងំក្នុងព្រៃ ប្រកាសឯករាជ្យ នៅតំបន់ CLV-DTA .
ផែនទី ប្រទេស ចម្ប៉ា វៀតណាម អណ្ណាម កូសាំងស៊ីន ឡាវ និងបញ្ហាបោះបង្គោលព្រំដែន

ឯកឧត្តមបានបន្តថា ទាក់ទងដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ ៦៩ ស្ថិតនៅក្នុងខេត្តក្រចេះ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ចុះទៅទស្សនកិច្ចនៅច្រកដាក់ដាំ ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ ហើយក៏បន្តដំណើមកកាន់ បង្គោលព្រំដែនលេខ ៤៨ ដែលឋិតនៅក្នុង ភូមិពូទឺត ឃុំប៊ូស្រា ស្រុកជ្រាដា ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានចុះទស្សនកិច្ចនូវច្រកអូរយ៉ាដាវ និងពិនិត្យមើល បង្គោលព្រំដែនលេខ៣០ ភូមិប៉កធំ ឃុំប៉កញ្ញៃ ស្រុកអូរយ៉ាដាវខេត្តរតនគីរី។
ផែនទី តំបន់ កូសាំងស៊ីន COCHINCHINE

ផែនទី តំបន់ កូសាំងស៊ីន COCHINCHINE
ចំណែកឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ ដែលបានចុះពិនិត្យមើលបង្គោលព្រំដែនបានបញ្ជាក់ថា មិនមានការរំកិលដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះទេ។ មិនមានការរំកិល និងមិនមានភាពលំអៀងទៅខាងណានោះទេ។

សូមជម្រាបថា គណបក្សនយោបាយ , សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល រួមទាំងអតីតមន្ត្រីគណបក្សប្រឆាំង បានចុះទៅទស្សនកិច្ចតំបន់អភិវឌ្ឍន៍ភាគឦសាននៃប្រទេសកម្ពុជាចំនួន ៤ខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែងរតនគីរី និតខេត្តមណ្ឌលគីរី រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះក្នុងគោលបំណងមើលពីការបោះបង្គោលព្រំដែន មើលការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងមើលការរស់នៅនិងការរីកចំរើនរបស់ប្រជាពលរដ្ឋនៅទីនោះ។