ផ្សាយលើកទី ១ Aug 17, 2022 ចលនាទន្ទ្រានដីព្រៃនៅខេត្តព្រះសីហនុ
ប្រយុទ្ធ សម្តេចតេជោ ហ៊ុន សែន ឱ្យមេខ្លោង ចលនាទន្ទ្រានដីព្រៃនៅខេត្តព្រះសីហនុ ដែលបន្លំខ្លួនជាជនរងគ្រោះ ចូលខ្លួនសារភាព ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យបុគ្គលម្នាក់ ដែលជាមេខ្លោង នៃចលនានាំប្រជាពលរដ្ឋទន្ទ្រានដីព្រៃ នៅខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយថាខ្លួនជាជនរងគ្រោះនោះ ចូលសារភាពទោសកំហុស ដោយសម្តេចបានអះអាងថា រូបគេនឹងមិនត្រូវបានជាប់ឃុំនោះទេ។ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ បានអះអាងថា សម្តេចបានឃើញបុគ្គលរូបនោះ បានពាក់អាវគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យសម្តេចជួយ។ ក្រោយពីបានបញ្ជូនករណីនេះ ទៅខេត្តព្រះសីហនុ សម្តេចបានដឹងថា ជននោះក្រុមនេះជាក្រុមដែលទៅកាប់ទន្ទ្រានដីព្រៃរដ្ឋ ហើយជាមេខ្លោង ទើបសម្តេចជំរុញឱ្យជននោះចេញមុខទទួលខុសត្រូវ។ សម្តេចបានលើកឡើងដូច្នេះថា៖ «ត្រូវតែទទួលខុសត្រូវ អ្នកឯងប្រមូលប្រជាជនទៅកាប់ ទន្ទ្រានដីរបស់រដ្ឋ ប្រជាជន គេឱ្យទៅផ្ទះ ប៉ុន្តែមេខ្លោងនៃចលនាត្រូវតែទទួលខុសត្រូវ អញ្ចឹងបានជាខ្ញុំចង្អុលបង្ហាញទៅ គួច ចំរើន ថាឱ្យតាមរកអ្នកធ្វើសម្ភាស»។សម្តេចតេជោ ហ៊ុន សែន បានបន្តថា សូមឱ្យអ្នកធ្វើសម្ភាស បើបានឃើញហើយ នាំមនុស្សនោះទៅ គេមិនឃុំទេ កុំឆ្ងល់ដឹងដល់នាយករដ្ឋមន្ត្រីគេមិនឃុំទេ ប៉ុន្តែសូមឱ្យអ្នកឯងមានការទទួលខុសត្រូវជាមួយនឹងការដែលអ្នកឯងបានធ្វើកំហុស។ អាជ្ញាធរនឹងសម្របសម្រួល ក្នុងការជួយជននេះ មិនឱ្យជាប់ឃុំ ឬលើកលែងការចោទប្រកាន់ជាដើម ប៉ុន្តែនេះ ត្រូវតែចេញមុខសារភាពទោសកំហុសរបស់ខ្លួន៕
សម្តេចតេជោ បញ្ជាឱ្យ អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែកមុខរកមេក្ខោង ដែលកាប់ទន្ទ្រានយកដីរដ្ឋនៅខេត្តព្រះសីហនុសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែកមុខរកមេក្ខោង ដែលកាប់ទន្ទ្រានយកដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ាដោយពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាញ់បោក និងបានសង់ខ្ទមលើទីតាំងនោះឆាប់ចាកចេញ មុនរដ្ឋបាលខេត្តចាត់វិធានការរដ្ឋបាល និងច្បាប់នៅពេលខាងមុខ៕
22 October 2021 · Sorn Sopheak-ស៊ន សុភក្រ្ត អាជ្ញាធរខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបការកាប់ទន្ទ្រានដីព្រៃ នៅស្រុកព្រៃនប់, ឃាត់ខ្លួនមនុស្ស៤៣នាក់ ក្នុងនោះ៦នាក់ ត្រូវបញ្ជូនទៅស្នងការខេត្តចាត់ការបន្ត (ព្រះសីហនុ)៖ កម្លាំងចម្រុះខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ នៅស្រុកព្រៃនប់ ឃាត់មនុស្សចំនួន៤៣នាក់ ក្នុងនោះមនុស្សចំនួន៦នាក់ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការបន្ត។ នេះបើយោងតាមលោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បញ្ជាក់ប្រាប់បណ្តាញពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែតុលានេះ។
24 January 2019 · Sony Sin is with រាជសីហ៍ ការពារសន្តិភាព and
ពួកវានេះហើយ ញុះញង់ឲ្យប្រជាពលរដ្ឋបង្កហិង្សា កាប់ទន្ទ្រានដីព្រៃនៅខេត្តព្រះសីហនុ មានទាំងអាវាំងឌឺ និងបក្សពួកជាអ្នកញុះញង់បន្ថែមលើបណ្ដាញសង្គមហ្វេសប៊ុក !
ចំណាំមើល ឲ្យតែក្រុមអាទណ្ឌិតគេចគុគ សម រង្ស៊ី រៀបផែនការចូលស្រុក ពួកអាចាំទប់ជើងគ្រែនេះ ជាពិសេសអាវាំងឌឺ និងបក្សពួកវា ១ថ្ងៃៗរិះរកបង្កើតភាពបះបោលកន្លែងណា ដែលជាសេដ្ឋកិច្ចសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដើរតាមសេណារីយោ អាទណ្ឌិតគេចគុគសម រង្ស៊ី រារាំងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ងាយស្រួលទាញខ្មែរឲ្យធ្លាក់ក្នុងភាពចលាចល និងភ្លើងសង្រ្គាមដូចនៅតំបន់មជ្ឈឹមបូពា៌ ! កុំគិត កុំស្រមើស្រមៃ គឺគ្មានសង្ឃឹមឡើយអាវ៉ា កាលឆ្នាំ២០១៣-២០១៤ ញុះញង់កម្មកររោងចក្របាន មកដល់ឥឡូវនេះប្រើរូបភាពថ្មីរូបមន្តដដែល ញុះញង់ពលរដ្ឋរឿងដីធ្លីឲ្យបង្កហិង្សា មានអីជាប់ខ្នោះបណ្ដើរៗហើយ !
3 March 2017 · Bunthoeun Yem is with Yuthkun Hun and
អជ្ញាធរខេត្តព្រះសីហនុជុំនាញខាងឃ្វាលស្បែកខ្លា ដីព្រៃនៅតំបន់ការពារក្បាលឆាយប្រជាជនទន្ទ្រានកាន់កាប់តែជាងពីររយគ្រួសារពេលចុះវាស់ចែកជូនមានឈ្មោះដល់ពីរពាន់គ្រួសារ ចំណែកនៅ កោះរុងប្រជាជនបួនភូមិមានដីកាន់កាប់ពិតប្រាកដមិនដល់ពីររយហត្តាផង គាត់ចែកវាស់វែងអោយដល់ជាងពីរពាន់ហត្តា(គ្រាន់តែចៅសង្កាត់ទី១ និងទី២កោះរុងមានដីច្រើនជាងប្រជាជនសរ៉ុបទាំង៤ភូមិទៅទៀត សូមអោយមានការសើបអង្កេតឡើងវិញ បើមិនដូចច្នេះទេរលាយអស់ហើយ ពួកឆ្លៀតឪកាសនិងធ្វើអោយថ្នាក់ដឹកនាំរដ្ឋនិងរាស្រ្តលំបាករហូត ខ្ញុំស្គ័គ្រចិត្តជួយពេញទំហឹងដោយមិនគិតថ្លៃបើត្រូវការអ្នកជួយ)។
2 March 2017 · YouTube · Bunthoeun Yem
អជ្ញាធរខេត្តព្រះសីហនុជុំនាញខាងឃ្វាលស្បែកខ្លា ដីព្រៃនៅតំបន់ការពារក្បាលឆាយប្រជាជនទន្ទ្រានកាន់កាប់តែជាងពីររយគ្រួសារពេលចុះវាស់ចែកជូនមានឈ្មោះដល់ពីរពាន់គ្រួសារ ចំណែកនៅកោះរុងប្រជាជនបួនភូមិមានដីកាន់កាប់ពិតប្រាកដមិនដល់ពីររយហត្តាផង គាត់ចែកវាស់វែងអោយដល់ជាងពីរពាន់ហត្តា(គ្រាន់តែចៅសង្កាត់ទី១ និងទី២កោះរុងមានដីច្រើនជាងប្រជាជនសរ៉ុបទាំង៤ភូមិទៅទៀត សូមអោយមានការសើបអង្កេតឡើងវិញ បើមិនដូចច្នេះទេរលាយអស់ហើយ ពួកឆ្លាតឪកាសនិងធ្វើអោយរដ្ឋនិងរាស្រ្តលំបាករហូត ខ្ញុំស្គ័គ្រចិត្តជួយពេញទំហឹងដោយមិនគិតថ្លៃ)។ — with Khmer RachanaTailor and
22 October 2021 · រដ្ឋបាលខេត្តព្រះសីហនុ
សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅពេលក្រុមការងារចម្រុះ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ឃើញមានមនុស្សចំនួន៥៨នាក់ កំពុងធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក ក្នុងនោះក្រុមការងារចម្រុះបានធ្វើការណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ផងដែរក្រុមការងារចម្រុះ បានប្រើប្រាស់ពេលវេលាជាច្រើនម៉ោង ក្នុងការពន្យល់អំពីផ្លូវច្បាប់ និងការណែនាំផ្សេងៗតែក្រុមទាំងនោះមិនស្តាប់ ហើយបានប្រើអំពើហិង្សាគប់ដបសាំងមកលើកម្លាំងសមត្ថកិច្ចថែមទៀត ដូច្នេះដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ទើបក្រុមការងារចម្រុះបានដកថយដើម្បីរង់ចាំការណែនាំបន្ត។
រហូតដល់ម៉ោង០៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្ត និងការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រុមការងារចម្រុះបានចុះទៅកន្លែងកើតហេតុជាលើកទី២ ដើម្បីឃាត់ខ្លួនមនុស្ស ដែលកំពុងនៅលើទីតាំងជាក់ស្តែងបានចំនួន៤៣នាក់ ស្រី០៨នាក់ ក្នុងនោះបានបញ្ជូនជនសង្ស័យចំនួន០៦នាក់ ទៅស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីសួរនាំបន្ត ដោយឡែកអ្នកពាក់ព័ន្ធចំនួន៣៧នាក់ទៀត បន្ទាប់ពីធ្វើការសាកសួរ និងធ្វើកិច្ចសន្យា គឺបានឱ្យមេឃុំចៅសង្កាត់របស់ពួកគាត់មកធានាត្រឡប់ទៅលំនៅដ្ឋានវិញ។
យោងតាមចម្លើយរបស់បងប្អូនប្រជាពលរដ្ឋទាំងនោះគឺមានទាំងអ្នកក្នុងខេត្ត និងក្រៅខេត្ត គឺត្រូវបានមេខ្យល់ដែលមានអង្គការចាត់តាំង បានធ្វើការបោកបញ្ឆោតឱ្យចូលទៅកាប់រានដីព្រៃឈើដើម្បីយកដីចែកគ្នា។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកមេខ្យល់ និងជនខិលខូច ដោយធ្វើការញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដីកម្មសិទ្ធឯកជន និងការប្រើប្រាស់អំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈជាដើម ដែលទង្វើនេះ នឹងធ្វើឱ្យបងប្អូនក្លាយខ្លួនជាជនល្មើសនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត។
27 October 2021 · រដ្ឋបាលខេត្តព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចុះប្រកាសលទ្ធផលស្រាវជ្រាវ ដោះស្រាយបញ្ចប់ទំនាស់ របស់ក្រុមការងារចម្រុះ ដែលបានរកឃើញអ្នករំលោភបំពានដីវត្តព្រៃប្រសិទ្ធិ ស្ថិតក្នុង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងបានប្រកាសដកហូតរួចប្រគេនដីនេះជាទ្រព្យគរុភណ្ឌរបស់វត្តវិញ។
រសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដោះស្រាយបញ្ចប់ទំនាស់ នៃការរំលោភដីវត្តព្រៃប្រសិទ្ធិ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរជំនាញ និងប្រជាពលរដ្ឋចំណុះជើងវត្ត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយមានការតវ៉ាពីប្រជាពលរដ្ឋចំណុះជើងវត្តថា មានបុគ្គលមួយចំនួនបានយកដីវត្តពុះជាឡូត៌ចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចុះពិនិត្យស្រាវជ្រាវពីប្រវត្តដីនៅបរិវេណវត្តព្រៃប្រសិទ្ធ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ និងបានអញ្ជើញភាគីពាក់ព័ន្ធមកសួរនាំ និងបង្ហាញឯកសារកាន់កាប់ដី។ ក្នុងការចុះអង្កេតស្រាវជ្រាវក្រុមការងារបានប្រមូលឯកសារ និងរកឃើញអ្នកក្លែងបន្លំឯកសារកាន់កាប់ដីចំនួន ៥នាក់ ហើយអ្នកទាំង៥នាក់ ក៏បានធ្វើការសារភាពនូវទោសកំហុសរបស់ខ្លួន ព្រមទាំងបានប្រគល់ដីដែលពួកខ្លួនបានចាប់ជូនវត្តវិញ។
ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបាន និងកំពុងប្រើប្រាស់ក្លែងឯកសារយកដីរដ្ឋ ឬដីឯកជនដោយខុសច្បាប់ សូមប្រញ៉ាប់ប្រគល់ឯកសារទាំងនោះមកឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមោឃ:ភាពវិញ ប្រសិនបើយកឯកសារក្លែងទៅប្រើប្រាស់ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។
ឯកឧត្តមអភិបាលខេត្ត បានប្រកាសថាចាប់ពីថ្ងៃនេះតទៅ ដីនេះជាគរុភណ្ឌរបស់វត្ត ដែលគ្មានបុគ្គលណាម្នាក់ អាចប៉ះពាល់បានតទៅទៀតទេ ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ អាជ្ញាធរ រៀបចំចុះបញ្ជីដីវត្ត ជាទ្រព្យសម្បត្តិរដ្ឋ និងកៀរគររកសប្បុរសជន ប្រជាពលរដ្ឋចំណុះជើងវត្ត សហការគ្នារៀបចំធ្វើរបងសីមាវត្តប្រសិទ្ធ ដើម្បីគ្រប់គ្រងជាគរុភណ្ឌរបស់វត្តចាប់ពីពេលនេះតទៅ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេនបច្ច័យ ចំនួន២០០០(ពីរពាន់ដុល្លា) និងស៊ីម៉ង់ត៍ចំនួន១៥តោន ដើម្បីផ្តួចផ្តើមកសាងរបងការពារដីវត្តឱ្យបានគង់វង្សដើម្បីទុកជាសម្បត្តិ សាធារណៈ៕
ដោយ ជាតិ ចំណាន អាជ្ញាធរ និងរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ប្រមាណជាង ៦០នាក់ យកគ្រឿងចក្របម្រុងឈូសផ្ទះប្រជាពលរដ្ឋ នៅ ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែត្រូវប្រជាពលរដ្ឋរារាំង កាលពីថ្ងៃទី១១ វិច្ឆិកា។ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា នៅពេលដែលមិនទាន់មានដំណោះស្រាយពិតប្រាកដមួយលើដីមានទំនាស់ អាជ្ញាធរ និងភាគីដែលអះអាងថា ជាម្ចាស់ដីធ្លីគួរផ្អាកសកម្មភាពឈូសឆាយនេះសិន ដើម្បីរកដំណោះស្រាយជាមុនសិន។
ពលរដ្ឋមានទំនាស់ដីធ្លីរាំរ៉ៃច្រើនឆ្នាំនៅភូមិអូរត្រជាក់ចិត្ត លោក អ៊ុន ធីម ឲ្យអាស៊ីសេរីដឹងថា អាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ឆ្លៀតឱកាសចុះមកឈូសឆាយផ្ទះប្រជាពលរដ្ឋនៅពេលដែលពលរដ្ឋក្នុងសហគមន៍នេះ ពុំសូវនៅផ្ទះ ដោយរវល់ទៅរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ លោកបន្តថា ប្រជាពលរដ្ឋមានគ្នាប្រមាណជាង ៣០នាក់ប៉ុណ្ណោះ ដែលចេញមករារាំង គ្រឿងចក្រដែលបំរុងយកទៅឈូសឆាយផ្ទះប្រជាពលរដ្ឋពីសំណាកមន្ត្រីដែលប្រើអំណាចគាបសង្កត់ប្រជាពលរដ្ឋ។ លោកត្អូញត្អែរថា លោកបានរស់នៅ និងបានធ្វើស្រែចំការលើដីគម្របព្រៃឈើនេះ តាំងពីឆ្នាំ ១៩៩៣មកម្ល៉េះ ប្រសិនបើអាជ្ញាធរ និងរដ្ឋបាលព្រៃឈើឈូសឆាយ លោកពុំមានជំរកសម្រាប់រស់នៅទៀតនោះទេ។ លោកស្នើសុំឲ្យមន្ត្រីថ្នាក់ជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ និងចាត់វិធានការលើមន្ត្រីថ្នាក់ក្រោមជាតិដែលមិនអនុវត្តតាមអនុសាសន៍របស់លោករឿងការកាត់ឈ្វៀលដីគម្របព្រៃជូនប្រជាពលរដ្ឋវិញ៖ «ឥឡូវហ្នឹង ខ្ញុំរស់នៅទឹកដីនេះ ខ្ញុំពិបាកមាំណាស់ តស៊ូគ្មានដីកន្លែងណានៅទេ។ ឥឡូវហ្នឹង ខ្ញុំមានតែប៉ុណ្ណឹង បងប្អូនសមត្ថកិច្ចកងកម្លាំង គាត់ចង់មកឈូសឆាយរបស់ខ្ញុំ ហើយកូនចៅខ្ញុំគ្មានស្គាល់សាលារៀនទេ។ អត់មានបានទៅរៀនទេ ឆ្ងាយពីសាលារៀន អញ្ចឹងគ្នាខ្វះខាត អាខ្លះមានអង្ករហូប អាខ្លះក៏អត់អញ្ចឹងទៅ ខ្ចី ជួយគ្នាម្នាក់បន្តិចៗ បបរហូបក៏មានដែរ វេទនាមាំណាស់។ វេទនាយកមែនទែនហ្មង មិនដឹងធ្វើម៉េច ហើយដីរបស់ប្រជាពលរដ្ឋតែជាង៣០០ហិកតារហ្នឹង ហើយមកធ្វើបាបគ្នាទៀត»។
រដ្ឋបាលខេត្តព្រះសីហនុ ចុះអនុវត្តស.ជ.ណ ស្ដីពីករណីការកាប់ឆ្ការ ឈូសឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះខេត្ត ចុះអនុវត្តខ្លឹមសារលិខិតលេខ០៧៣/២២ សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីករណីការកាប់ឆ្ការ ឈូស ឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង មានទីតាំង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមការងារចម្រុះខេត្ត បានចុះទៅដល់ទីតាំងជាក់ស្ដែង កាពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយការជួបជុំអ្នកពាក់ព័ន្ធរួចមក ក្រុមការងារបានអានខ្លឹមសារលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ជូនទៅ លោក ឡាវ ម៉េង ឈាង ដើម្បីបានស្តាប់ និងណែនាំ អំពីយន្តការ ការងារ ដែលត្រូវអនុវត្តលើទីតាំងដីខាងលើ រួមមាន ការឈូសឆាយ ពង្រាបដី និងរុះរើសំណង់ និងការ្យផ្សេងៗ លើទីតាំងដី ដើម្បីរៀបចំដាំព្រៃកោងកាងឡើងវិញ ក្រោយពីស្តាប់ការណែនាំរបស់ក្រុមការងាររួចមក លោក ឡាវ ម៉េងឈាង បានឯកភាពតាមការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយយល់ព្រមប្រគល់ទីតាំងដី ដែលលោកធ្លាប់គ្រប់គ្រងកន្លងមកជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងកាន់កាប់វិញ ដោយពុំមានការតវ៉ាអ្វីឡើយ។ ក្នុងនោះ លោក ឡាវ ម៉េងឈាង ស្នើសុំក្រុមការងារ ធ្វើការឈូសឆាយដីនៅផ្អែកខាងលិចដែលមិនមានស្រះត្រី ជាមុន និងសុំរយៈពេល ២៩ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីទុកពេលឱ្យលោកប្រមូលទិន្នផលត្រីសិន។ លោក ឡាវ ម៉េង ឈាង ទទួលស្គាល់ថាទីតាំងដីដែល លោកបានឈូសឆាយ និងគ្រប់គ្រងកន្លងមកនេះ ពិតជាដី ស្ថិតនៅក្នុងដែនអភិរក្សព្រៃលិចទឹករបស់រដ្ឋប្រាកដមែន។ ហើយចំពោះការសម្រេចប្រគល់ដីជូន អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីគ្រប់គ្រង និងដាំដើមកោងកាងឡើងវិញនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំ ពីសមត្ថកិច្ចមួយណាឡើយ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានអញ្ជើញ លោក ឡាវ ម៉េង ឈាង មកផ្តល់ ការបំភ្លឺពាក់ព័ន្ធ នឹងករណី កាប់គាស់ ព្រៃលិចទឹក រុករាន យកដីព្រៃកោងកាងធ្វើជាកម្មសិទ្ឋិ។ ក្រោយការបំភ្លឺរបស់ សាមីខ្លួន និងការពន្យល់ណែនាំអំពីផ្លូវច្បាប់រួចមក លោក ឡាវ ម៉េង ឈាង បានទទួលស្គាល់ថាខ្លួនពិតជាបានឈូស ឆាយ ទន្ទ្រានយកដីព្រៃលិចទឹក និង ព្រៃកោងកាងជាដីរដ្ឋ ប្រាកដមែន ហើយលោកយល់ព្រមដោយស្ម័គ្រចិត្ត ប្រគល់ ដីជូនអាជ្ញាធរខេត្តព្រះសីហនុ ដោយពុំមានការតវ៉ា និងពុំទាមទារសំណងអ្វីទាំងអស់ តែក្នុងនោះលោកស្នើសុំ រយៈពេល ០៦ខែ ដើម្បីប្រមូលផលត្រី ដែលបានចិញ្ចឹមនៅក្នុងទីតាំងដី។ តែក្រោយមកដោយមិនអនុវត្តតាមការព្រមព្រៀង ទើបរដ្ឋបាលខេត្តចេញលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដោយជម្រាបមក លោក ឡាវ ម៉េង ឈាង ត្រូវបញ្ឈប់សកម្មភាពទាំងឡាយ ដោយធ្វើការរុះរើសំណង់ផ្សេងៗលើទីតាំងដី ដែលបានឈូសឆាយ និង ត្រូវចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរកាន់កាប់ និងដាំដើមកោងកាងឡើងវិញ ក្នុងរយៈពេល៣០ថ្ងៃ បន្ថែមទៀត។ ដោយពិនិត្យឃើញថាគិតចាប់ពីថ្ងៃជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ មកទល់ បច្ចុប្បន្ន លោក ឡាវ ម៉េង ឈាង ពុំមានសកម្មភាព អនុវត្តតាមការព្រមព្រៀងដោយស្ម័គ្រចិត្តដូច ការ អះអាងរបស់ខ្លួន ទើបនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារចម្រុះខេត្ត បានសម្រេចចុះអនុវត្តសេចក្តី ជូនដំណឹងលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ។
សូមជម្រាបជូនបន្ថែមថា ចំពោះការចុះអនុវត្តខ្លឹមសារលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីករណីការកាប់ឆ្ការ ឈូសឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង មានទីតាំង ស្ថិតនៅភូមិព្រែក ប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមការងារចម្រុះខេត្ត បានដំណើរការទៅរលូន ដោយមានការសហការពីអ្នកពាក់ព័ន្ធ និងការចូលរួមពីអ្នកសារព័ត៌មានចំនួន១៣អង្គភាព ដែលបានទៅផ្តិតយករូបភាព និងព័ត៌មានផងដែរ។
ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ដោយសារសង្កេតឃើញថាមានការបកស្រាយផ្សេងគ្នាពាក់ព័ន្ធនឹងករណីខាងលើ ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានរបស់យើង សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារពត៌មាន ដោយត្រូវផ្សព្វផ្សាយពីព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងសាធារណៈមតិមានការភាន់ច្រឡំ៕