ឯកសារបន្ថែម ភូមិសាស្រ្ត នយោបាយ អាមេរិក America
- ដើម្បីបកស្រាយបញ្ហានេះខណនេះផង និងសម្រាប់ទៅថ្ងៃអនាគតផង ការវិភាគលើផែនទី គឺជាការចំបាច់ដើម្បី ឆ្លើយសំនួរខាងលើ តើចិនពិតជាបាន កសាងមូលដ្ឋានយោធានៅ កោះកុង ឬ រាម ឬ តារាសាគរ ឬ មូលដ្ឋានជើងទឹក រាម មែនឬទេ?
- ចុះបើសិនជាពិតមែន ហេតុអ្វី អាមេរិក ឥណ្ឌា វៀតណាម ថៃ អូស្រ្តាលី ឬ ប្រទេសនានាដែលមានបច្ចេកវិជ្ជាយោធា ចារកម្មយោធាខ្លាំងក្លា មិនថតរូបភាពយកទៅបង្ហាញជាសាធារណៈ? ដោយសារតែគ្មាន ភស្តុតាង គ្មានអ្វីជាសំអាង ទើបទំព័រនេះ ចាត់ទុកថានោះជារឿង សង្រ្គាមនយោបាយអាមេរិកនៅកម្ពុជា ដែលជាប់ពាក់ព័ន្ធជាមួយនឹង ចិន រដ្ឋហាវ៉ៃ និង ប្រទេស Kiribati
- រដ្ឋហាវ៉ៃ ជាទឹកដីក្នុង មហាសមុទ្រប៉ាស៊ីភិច ត្រូវបាន អាមេរិក កាត់់ចូលជា រដ្ឋមួយរបស់ សហរដ្ឋអាមេរិកនៅឆ្នាំ ១៩០០ ជាផ្លូវការ ។ ហាវ៉ៃ គឺជាមួលដ្ឋានទ័ពអាមេរិក សម្រាប់ការពារ ទឹកដី ដែនដី មួយចំនួនរបស់អាមេរិក ដែលនៅ កៀកជាមួយ ចិន ដូចជា Guam ជាដើម។
- ប្រទេស KIRIBATI គឺជាដែនដី ឯករាជ្យមួយ នៅ ជិត រដ្ឋហាវ៉ៃ ដែលមានទំនាក់ទំនង ការទូត យោធាមួយ ប្រទេសចិន និងត្រូវបាន ស.រ អ ចាត់ទុកថា ជាប្រទេសដែល អនុញ្ញាត្តិឲ្យចិនសាងសង់កំពង់ផែដ៍ទំនើបពហុវិស័យ រួមទាំងយោធាផង ជាការគំរាមកំហែដល់រដ្ឋ ហាវ៉ៃរបស់អាមេរិក និង អាចជាមួលដ្ឋានចារកម្មរបស់ចិន សម្រាប់សើបការណ៍លើទឹកដីអាមេរិក។
- មហាសមុទ្របាស៊ីហ្រិក Pacific Ocean គឺជាដែលកោះ ជាដែនរដ្ឋប្រទេសជាច្រើន ដែលគ្រប់គ្រងដោយប្រទេស G7, Blue dot Network, Build Back Better World (3BW) ដូចជា អគ្លេស អាមេរិក បារាំង ....ដែលចងសម្ព័ន្ធយោធាសម្រាប់ប្រឆាំងផែនការ One Belt One Road របស់ ចិន ។
- ដូច្នេះ គោលបំណងដែលអាមេរិក សម្ព័ន្ធមិត្ត និង បក្សប្រឆាំងនៅកម្ពុជា អុកឡុកសភាពការណ៍បំភ្លែសភាពការណ៍ គឺបំណងឲ្យចិន ដកខ្លួនចេញពី កិច្ចការ INDO-PACIFIC ដើម្បី យោធាពួកគេមានឪកាសគ្រប់គ្រងដែនទឹក ជាបន្តដូចដែលមានភ្ជាប់ជាមួយ កម្រងផែនទីខាងក្រោម