Thursday, September 12, 2019

ព្រំដែន ខ្មែរ លាវ

ន្ធិសញ្ញាព្រំដែនឡើងវិញ ហើយនឹងដូរបង្គោលថ្មី ក្រោយមានភាពមិនច្បាស់លាស់ (ប្រភព DAP News) ភ្ចាប់ទៅ រូបភាពផ្សេងៗ និងអំពីព្រំដែនលាវ
  • ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជា-ឡាវ បានព្រមព្រៀងគ្នារៀបចំ សន្ធិសញ្ញាព្រំដែនពាក់ព័ន្ធ ទៅសមិទ្ធផល ដែលសម្រេចបាន ៨៦% និងព្រមព្រៀង ដូរបង្គោលព្រំដែនចាស់ ដែលមានទំហំតូចឲ្យមកធំវិញ នាពេលឆាប់ៗខាងមុខនេះ ។
  • ការអះអាង របស់សម្តេចតេជោនេះ ក្រោយពីលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បានមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១២-១៣កញ្ញា ។ ដំណើរទស្សនកិច្ចនេះ ក្រៅពីពង្រឹងទំនាក់ទំនង និងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសំខាន់ៗចំនួន ៥ ក៏បានពិភាក្សាលើបញ្ហាព្រំដែន នៅសេសសល់ ដែលនេះ គឺជាប្រធានបទសំខាន់ ក្នុងការពិភាក្សា រវាងនាយករដ្ឋមន្រ្តីទាំងពីរ ដូចតាមការគ្រោងទុក រវាងភាគីទាំងពីរ ខណៈបញ្ហាព្រំដែន នៅតែមានភាពមិនច្បាស់លាស់ ។ ព្រំដែនកម្ពុជា-ឡាវ បានជួបភាពតានតឹងខ្លាំង កាលពីអំឡុងខែសីហា ឆ្នាំ២០១៧ ដោយសារយោធាឡាវ បានចូលមកឈរជើង នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
  • កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ ក៏បានយល់ព្រម ប្រគល់ភារកិច្ច ឲ្យប្រមុខការទូតទាំងពីរ ធ្វើកិច្ចការងារទៅលើ បែបបទបច្ចេកទេស ដើម្បីផ្ញើលិខិត ទៅប្រធានាធិបតីបារាំង លោក ម៉ាក្រុង ឲ្យផ្ដល់ផែនទីបោនខ្នាត ១លើ១០០ពាន់ មកផែនទីខ្នាត ១លើ៥០ពាន់ ដើម្បីវាស់វែងព្រំដែន ឈានទៅបញ្ចប់បញ្ហាជម្លោះព្រំដែន តាមអ្វីដែលជាគោលបំណង របស់ថ្នាក់ដឹកកំពូល ប្រទេសទាំងពីរចង់បាន ដើម្បីបំពេញតម្រូវការផ្នែកសន្តិសុខ ដល់ពលរដ្ឋតាមបណ្តោយព្រំដែន។ ប៉ុន្តែហាក់មិនទទួលបានផ្លែផ្កាអ្វីឡើយ ទើបនាយករដ្ឋមន្រ្តី បានកំណត់ពេលជួបគ្នាម្តងទៀត លើទឹកកម្ពុជា នាព្រឹកថ្ងៃទី១២ កញ្ញា ដោយសម្រេចលទ្ធផលល្អមួយ ចំនួនផងដែរ បន្ទាប់ខ្វែងគំនិតគ្នា។
  • ក្នុងសន្និសីទរួមគ្នា រវាងនាយករដ្ឋមន្រ្តីឡាវ លោក ថង លូនស៊ីស៊ូលីត នាព្រឹកថ្ងៃទី១២ កញ្ញា ក្រោយបញ្ចប់កិច្ចសន្ទនាជាច្រើនម៉ោង សម្ដេចតេជោ បានបញ្ជាក់ថា «ទាក់ទងជាមួយបញ្ហាព្រំដែន នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នា ដើម្បីធ្វើការរៀបចំ ឲ្យមានសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ ពាក់ព័ន្ធទៅសមិទ្ធផល ដែលសម្រេចបាន ៨៦% ។ នេះជាកិច្ចការសំខាន់ណាស់ ដែលកាលពីមុនព្រំដែន ប្រទេសទាំងពីរ ពុំមានភាពច្បាស់លាស់នោះទេ ។ យើងក៏បានព្រមព្រៀងគ្នា ដូរបង្គោលព្រំដែន ព្រោះបច្ចុប្បន្ននៅមានទំហំតូចណាស់ ហាក់ដូចជាបង្គោលព្រំដីរវាងប្រជាជន និងប្រជាជន មិនសមជាបង្គោលព្រំដែនខណ្ឌសីមា រវាងរដ្ឋនិងរដ្ឋទេ» ។ ជាមួយគ្នានេះ សម្ដេចបន្តថា ភាគីទាំងពីរ ក៏បានប្រគល់ភារកិច្ច ឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ គូសប្លង់យកទៅ ឆ្លងនាយករដ្ឋមន្ត្រីទាំងពីរ ហើយព្រមព្រៀងគ្នា ចែកការចំណាយ ៥០% ម្នាក់ នៃការផលិតបង្គោលថ្មី ជំនួសឲ្យបង្គោសចាស់ដែលមានទំហំតូច ។ ដោយសារតែបង្គោលព្រំដែន មានចំនួនតិច ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នា ដើម្បីឈានទៅសម្រេច បោះបង្គោលព្រំដែនបន្ថែមទៀត ។
  • សម្ដេចតេជោបន្ថែមថា ភាគីទាំងពីរក៏បានឯកភាពគ្នា ប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនទំាងពីរ ដើម្បីរួមគ្នាព្រាង ឲ្យបានឆាប់បំផុត នូវសន្ធិសញ្ញាសី្តពីការខណ្ឌសីមាព្រំដែន ពាក់ព័ន្ធកំណាត់ព្រំដែន ដែលភាគីទាំងពីរ បានកំណត់ខណ្ឌសីមា រួចរាល់ចំនួន ៨៦% នៃខ្សែបន្ទាត់។ សម្ដេចគូសបញ្ជាក់ថា ចំពោះបញ្ហាព្រំដែន នៅសេសសល់ ១៤% ទៀត នាយករដ្ឋមន្ត្រីទាំងពីរ បានប្រគល់ភារកិច្ច ឲ្យក្រសួងការបរទេសទាំងពីរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមគ្នាដោះស្រាយ ។ បញ្ហានេះសម្តេចមានសុទិដ្ឋិនិយមថា នឹងឈានទៅរកការដោះស្រាយ ក្នុងពេលវេលាមួយសមស្រប ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ភាពជាអ្នកជិតខាងល្អ ។
  • សម្ដេចតេជោ នាយករដ្ឋមន្ត្រីថ្លែងទៀតថា ចំពោះកំណាត់ព្រំដែន នៅសេសសល់មិនទាន់ខណ្ឌសីមា ភាគីទាំងពីរបានព្រមព្រៀងគ្នា នឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយ ដោយសនិ្តវិធីឲ្យបានឆាប់បំផុត ។ ភាគីទាំងពីរក៏បានឯកភាព ប្រគល់ភារកិច្ចជូន គណៈកម្មការចម្រុះខណ្ឌសីមា ពិភាក្សាគ្នាពីការដាំបង្គោលព្រំដែន បន្ថែមលើកំណាត់ព្រំដែន ចំនួន ៨៦% និងផលិតផែនទីព្រំដែន ដោយបង្ហាញពីខ្សែព្រំដែន ដែលភាគីទាំងពីរ បានទទួលយកសម្រាប់ ភ្ជាប់ជាឧបសម្ព័ន្ធនៃសន្ធិសញ្ញា។
  • ចំណែកនាយករដ្ឋមន្រ្តីឡាវ ក៏បានលើកឡើង ស្រដៀងនាយករដ្ឋមន្រ្តីកម្ពុជាផងដែរ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា «ខ្ញុំឯកភាពទៅនឹងប្រសាសន៍សម្ដេចតេជោ ថាយើងបានពិភាក្សាគ្នា ដោះស្រាយបញ្ហាព្រំដែន ឲ្យចេញជាផ្លែផ្កាបោះជំហ៊ានឈានទៅមុខ សំខាន់ចបំផុត ៨៦% ដែលយើងបានកំណត់ខ្សែព្រំដែន ជាមួយគ្នាកន្លងមក យើងនឹងធ្វើឲ្យមានបង្គោលព្រំដែនល្អ ។ បង្គោលណាមិនទាន់បានបោះ ត្រូវគូសប្លង់បង្គោលនោះឲ្យធំជាងមុន ហើយខ្ញុំស្នើឲ្យភាគីកម្ពុជា ជាអ្នកគូសប្លង់ ដើម្បីឲ្យនាយករដ្ឋមន្ត្រីទាំងពីរ ទទួលយកបាន» ៕ ដោយ៖ ខា ដ
  • ឯកឧត្តម ថងលុន ស៊ីសូលីត (THONGLOUN SISOULITH) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ។ អញ្ជើញទទួលស្វាគមន៍ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ ឯកអគ្គរដ្ឋទូត និងមន្រ្តីទូតឡាវប្រចាំកម្ពុជា និងសិស្សានុសិស្សាយ៉ាងច្រើនកុះករ ។
  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រីឡាវ ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការដល់ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការដល់ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីបដិសណ្ឋារកិច្ចផ្លូវការនៅវិមានសន្តិភាពព្រឹកនេះ គឺមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីនៃរដ្ឋាភិបាលប្រទេសឡាវ មន្ត្រីអង្គទូតនានាប្រចាំកម្ពុជា ព្រមទាំងមានកងកិត្តិយសត្រែទ័ពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសឡាវ និងគណៈប្រតិភូផងដែរ៕
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត នៅព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្ត្រីឡាវ។
  • នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានបង្ហាញនូវភាពស្និទ្ធស្នាល ដែលស្ដែងចេញពីចំណងមិត្តភាពដ៏ជិតស្និតនិងរាក់ទាក់បំផុត។ ប្រមុខដឹកនាំទាំងពីរបានឯកភាពលើកកម្ពស់ទំនាក់ទំនងរវាង កម្ពុជា-ឡាវ ដល់កំរិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
  • ប្រមុខដឹកនំានៃប្រទេសទាំងពីរនឹងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ដែលមា នចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ទន្ទឹមនឹងនោះដែរ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីពីការទុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក និងការគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក, ការមិនប្រើប្រាស់កម្លាំង, ឬការគម្រាមប្រើកម្លាំង, ការដោះស្រាយទំនាស់ដោយសន្តិវិធី, ព្រមទាំងមិនអនុញ្ញាតឱ្យក្រុមអ្នកនយោបាយ ឬកម្លាំងប្រដាប់អាវុធបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។
  • ប្រមុខដឹកនាំនៃប្រទេសទាំងពីរនឹងបន្តរក្សាការជួបប្រជុំកំរិតខ្ពស់ឱ្យបានទៀងទាត់ ដោយមានការចូលរួមរវាងតំណាងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសម្របសម្រួលដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់ការជឿទុកចិត្តគ្នារវាងប្រជាជាតិទាំងពីរ។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទំាងពីរ ដើម្បីរួមគ្នាព្រាងឯកសារគតិយុទ្ឋផ្សេងៗឱ្យបានឆាប់បំផុតអំពីសន្ធិសញ្ញាសី្តពីការខណ្ឌសីមាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវពាក់ព័ន្ធកំណាត់ព្រំដែនដែលភាគីទាំងពីរបានកំណត់ខណ្ឌសីមារួចរាល់ហើយចំនួន៨៦%នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ចំពោះការកំណត់ព្រំដែនដែលនៅសេសសល់មិនទាន់មានខណ្ឌសីមា គឺភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយបញ្ហាដោយសនិ្តវិធីឱ្យបានឆាប់បំផុត។ ភាគីទាំងពីរក៏បានឯកភាពប្រគល់ភារកិច្ចជូន គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ឱ្យពិភាក្សាគ្នាអំពីការដាំបង្គោលព្រំដែនបន្ថែ ម នៅ លើកំណាត់ព្រំដែនចំនួន ៨៦% និងផលិតផែនទីព្រំដែនដោយបង្ហាញពីខ្សែព្រំដែន ដែលភាគីទាំង ពី រ
  • បានទទួលយកសម្រាប់ភ្ជាប់ជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាដូចពោលខាងលើ។ លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពគ្នាលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំ ង ពីរ ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ឱ្យអនុវត្តនូវតួនាទីប្រក បដោ យ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធា នា នូវសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែននៃប្រ ទេ សទាំងពីរ និងដើម្បីធ្វើឱ្យព្រំដែនកម្ពុជា-ឡាវ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជានិរន្តរ៍។
  • ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាធ្វើការសម្របសម្រួល និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្ដិសុខសាធារណៈ ជាពិសេសតាមរយៈការពិគ្រោះយោបល់ជាទៀងទាត់ និងការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់, កម្មវិធីផ្លាស់ប្តូរនិស្សិត, កិច្ចសហប្រតិបត្ដិការកុងស៊ុល និងច្បាប់ រួមទាំងក្នុងការងារផ្ទេរទណ្ឌិតទៅវិញទៅមក និងកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែនដទៃទៀត។ ទន្ទឹមនឹងនោះដែរ គឺប្រមុខដឹកនាំទាំងពីរបានយល់ព្រមដោះស្រាយសម្រួលបញ្ហាបន្ទាន់នានានៅតាមព្រំដែនដែលមានដូចជា ជំងឺឆ្លង និងគ្រោះមហន្តរាយផ្សេងៗដែល អោយបានឆាប់រហ័សដោយប្រើប្រាស់សេវានិងទីកន្លែងដែលនៅជិតតាមព្រំដែន។
  • ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីតាមរយៈកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ហើយព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា វិស័យកសិកម្ម, រុក្ខាប្រមាញ់ និងនេសាទ, ហិរញ្ញវត្ថុ, ការដឹកជញ្ជូន, ទូរគមនាគមន៍, ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ជលូតុវិទ្យា និងបរិស្ថាន។ ភាគីទាំងពីរយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្ដិការផ្នែកសង្គម-វប្បធម៌ ដែលរួមមានសុខុមាលភាពសង្គម, អប់រំ និងកីឡា, ព័ត៌មាន, វប្បធម៌ និងទេសចរណ៍, ការថែរក្សាសុខភាព និងយុវជន ដែលមិនត្រឹមតែជួយគាំទ្រដល់ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ ស្មារតីមិត្តភាពរវាងប្រជាជាតិទាំងពីរផងដែរ។
  • នៅក្នុងកិច្ចប្រជុំពិភាក្សានេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសតាមរយៈការបង្កើនពាណិជ្ជកម្មទ្វេភាគីលើវិស័យថាមពលអគ្គិសនី ដែលផលិតពីប្រភពវារីអគ្គិសនីនៅរោងចក្រដើរដោយធ្យូងថ្ម និងប្រភពថាមពលផ្សេងៗទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធទាំងសងខាង ធានាថា ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ រវាងកម្ពុជា និងឡាវ នឹងត្រូវបានរួចរាល់តាមការព្រមព្រៀងគ្នា និងស្របតាមផែនការ។ ភាគីទាំងពីរក៏បានបង្ហាញនូវបំណងរួមក្នុងការជំរុញពាណិជ្ជកម្មថាមពលថ្នាក់តំបន់ ហើយយល់ស្របគ្នាថាពាណិជ្ជកម្មថាមពលរវាងកម្ពុជា, ឡាវ និងវៀតណាម អាចនឹងជំរុញបានតាមរយៈការបង្កើតនូវបណ្តាញបញ្ជូនអគ្គិសនីរួមនៃប្រទេសទាំងបី។
  • ជាចុងក្រោយ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងចន្ទ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់ ។ លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពជំរុញមន្រ្តីរៀងៗខ្លួននៅតាមបណ្តាខេត្តជាប់ព្រំដែនឱ្យធ្វើការជួបប្រជុំ និងពិគ្រោះយោបល់គ្នាជាប្រចាំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ ដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពបន្ដបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអនុតំបន់ និងយន្ដការតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់អោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព តាមរយៈការអនុវត្ដនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបតិ្តការតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-វៀតណាម៕
  • ថ្មីៗនៅកម្ពុជា ៖ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកឯកសារចំនួន០៥ និងអញ្ជើញធ្វើសេចក្តីប្រកាសព័ត៌មានរួម បន្ទាប់ពីបានអញ្ជើញពិភាក្សាការងារជាទ្វេភាគីរួចហើយ នៅព្រឹកថ្ងៃពុធទី១២ ខែកញ្ញាឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៥ ដែលក្នុងនោះរួមមាន(១)អនុ ស្សារណៈ យោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ (២)កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថាមពល រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ (៣)កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនំាចូលអគ្គិសនីអនុភាព ៥០០ មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ។ (៤)កិច្ចព្រមព្រៀទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មអនុភាព ៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ។ (៥)កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុម XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព១៨០០ មេហ្កាវ៉ាត់ នៅខេត្តសេកុង។ បន្ទាប់មក នាយកតដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានអញ្ជើញថ្លែង និងធ្វើសេចក្តីប្រកាសព័ត៌មានរួម ទាក់ទងទៅនឹងដំណើរទស្សនកិច្ចនេះ ក្នុងន័យពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ៕
កម្ពុជា​និង​ឡាវ​នៅ​មិនទាន់​បាន​សម្រេច​នូវ​កិច្ច​ព្រមព្រៀង​រួម​នៅ​ឡើយ​ទេ​លើ​សេចក្តីព្រាង​TOR ​បន្ទាប់ពី ​ភាគី​ទាំងពីរ​ ឯកភាព​គ្នា​ស្នើ​សុំ​ដល់​ភាគី​បារាំង​មក​ជួយ​គូស​ចម្លង​ផែនទី​ព្រំដែន​ដែល​នៅ​សេសសល់​។ ​ការ​មិនទាន់​ត្រូវរ៉ូវ​គ្នា​នេះ ​គឺ​បណ្តាល​មក​ពី​ភាគី​ឡាវ​បាន​អនុវត្ត​ខុស​នូវ​ខ្លឹមសារ​ ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ ​បាន​ស្នើ​ទៅ​កាន់​ប្រធានាធិបតី​បារាំង​កន្លង​មក​។

អនុ​ប្រធាន​គណៈ​កម្មការ ​ព្រំដែន​កម្ពុជា ​លោកស្រី ​កុយ ពិសី ​បាន​ប្រាប់​វិទ្យុ​បារាំង​RFI ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​កម្ពុជា​និង​ឡាវ ​នៅតែ​មិនទាន់​ឈាន​ទៅ​ដល់​ការ​ឯកភាព​គ្នា​លើ​ពង្រាង​លក្ខខណ្ឌប្រតិបត្តិ​(TOR) ​នៅឡើយ​ទេ ដោយសារ​តែ​នៅ​មាន​ទស្សនៈ​ខុសគ្នា​។ តាម​ខ្លឹមសារ​នៃ​លិខិត​ ដែល​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-ឡាវ​ សរសេរ​រួមគ្នា​ទៅកាន់​ប្រធានាធិបតី​បារាំង ​មាន​គោលដៅ​ពីរ​សំខាន់ ​គឺ​ទី​១ ​ស្នើ​សុំ​បារាំង​បញ្ចូន​អ្នក​ជំនាញ​ខាង​គូស​ចម្លង​ផែនទី​មកជួយ​គូស​ចម្លង​ផែនទី ​នៅ​តំបន់​ដែល​នៅ​សេសស់​មិនទាន់​ត្រូវគ្នា​ចំនួន​១៤​%​។ ​និង​ចំណុច​ទី​២​ គឺ​ភាគី​ទាំងពីរ​ស្នើសុំ​ផែនទី​ពី​បារាំង​។

ក៏​ប៉ុន្តែ​លោកស្រី​ កុយ ពិសី ​បញ្ជាក់​ថា​ភាគី​ឡាវ​បាន​ឯកភាព​តែ​ចំណុច​ទី​២​ទេ ​គឺ​ការ​ស្នើសុំ​ឲ្យបារាំង​ផ្តល់​ផែនទី ​រីឯ​ចំណុច​ទី​១ ​ដែល​ស្នើ​សុំ​អ្នក​ជំនាញ​បារាំង​មកជួយ​គូស​ចម្លង​ផែនទី​នោះ ​ឡាវ​មិន​ឯកភាព​ទេ ​ដោយ​ភាគី​ឡាវ​យល់ថា ​ការ​ស្នើសុំ​នោះ ​គឺ​មិនមែន​ឲ្យ​អ្នក​ជំនាញ​បារាំង​មក​គូស​ផែនទី​ផ្ទាល់​ទេ ​គឺ​ក្នុង​ន័យ​ទុក​ឲ្យ​ភាគី​កម្ពុជា-ឡាវ​ គូស​ដោយ​ខ្លួនឯង​។ ​អ្វី​ដែល​ប្រទេសទាំងពីរ​ចង់​ឲ្យ​បារាំង​ជួយនោះ​គឺ ​ការ​ផ្ទេរ​ផែនទី​ពី​ខ្នាត ​១/១០០ ០០០​ មក​ផែនទី​ UTM ​ខ្នាត​ ១/៥០ ០០០ ​វិញ​។

ទោះយ៉ាងណា ​ចំណុច​ដែល​មិនទាន់​ត្រូវរ៉ូវ​គ្នា ភាគី​ទាំងពីរ ​កម្ពុជា-ឡាវ ​នៅតែ​បន្ត​ជួប​ប្រជុំ​គ្នា ​ស្វែងរក​ដំណោះស្រាយ ​ខណៈ​ការ​ជួប​ប្រជុំ​ផ្នែក​បច្ចេកទេស​ជាច្រើន​ដង​កន្លង​មក ​មិន​អាច​បញ្ចប់​ចំណុច​ ដែល​នៅ​សេសសល់​បាន​។

សូម​រំលឹក​ថា ​បញ្ហា​ព្រំដែន​​កម្ពុជា​-​ឡាវ ​កាលពី​ខែ​សីហា​ឆ្នាំ​២០១៧ ​បាន​ឡើងក​ម្ដៅរហូត​ប្រឈម​មុខ​ដាក់គ្នា​ខាង​ប្រដាប់​អាវុធ ​ដោយសារ​កងទ័ព​ឡាវ បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិត​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង។ តែ​ភាព​តានតឹង​ខាង​យោធានេះ ​ត្រូវបាន​ដោះស្រាយ​គ្នា​ចប់​ទៅវិញ​ដោយ​សន្តិវិធី​។ ក្រោយមក ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​នាយក​រដ្ឋមន្ត្រី​ឡាវ​ លោក​ ថង​លូន ​ស៊ី​សូលីត ​បាន​ឯកភាព​ ស្នើ​សុំ​ឲ្យ​ប្រធានាធិបតី​បារាំង ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ ​នានា ​ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។ ​ប្រទេស​បារាំង​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សំណើរ​នេះ ​ដោយ​ស្នើសុំ​ឲ្យ​ភាគី​ជម្លោះ ​ដោះស្រាយ​គ្នា​ឲ្យ​ហើយ​ស្រេចបាច់​ថា​តើ​ភាគី​ទាំងពីរ​ឲ្យ​បារាំង​ជួយ​លើ​ចំណុច​អ្វី​ខ្លះ​៕

 ០២ កញ្ញា ២០១៧ | ព័ត៌មានជាតិ នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​នាយក​រដ្ឋមន្ត្រី​ប្រទេសកម្ពុជា និងឡាវ ​នៅ​​វិមាន​សន្តិភាព​ រាជ​ធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញានេះ​ ភាគី​កម្ពុជា និង​ឡាវ បាន​ព្រម​ព្រៀង​គ្នា​ចំនួន​ ៤​ចំណុច ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ព្រំ​ដែន។ ក្នុងកិច្ចពិភាក្សា​ ថ្នាក់​កំពូល​ប្រទេស​ទាំង​ពី​រ​ បានធ្វើឡើង ​ប្រកប​ដោយ​បរិយាកាសស្និទ្ធស្នាល ក្នុង​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ព្រំ​ដែន​រួម​គ្នា​ និង​ដើម្បី​បញ្ចៀស​សង្គ្រាម​ ហើយ​ប្ដូរ​មក​វិញ​នូវ​សន្តិភាព មិត្ត​ភាព និង​កិច្ច​សហប្រតិបត្តិការ។  នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងថា ភាគី​ទាំង​ពីរ បាន​ព្រមព្រៀងគ្នា ៤ចំណុច។ ក្នុង​នោះ ៖
- ចំណុចទី១៖ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ រដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ នឹងជួប​ប្រជុំនៅ​ភ្នំពេញ​ ដើម្បី​ស្វះស្វែង​រក​ការ​ដោះ​ស្រាយ​ រក​ការ​ស្រុះស្រួល​ និង​រក​ការ​យោគយល់​គ្នា​​ ។
- ចំណុច​ទី​២៖ ភាគីឡាវ ក៏បានយល់ព្រមតាមសំណើរបស់កម្ពុជា ពិនិត្យដោះស្រាយ ៤ចំណុច ដែលនៅសេសសល់ តាមរយៈលិខិតដែលសម្ដេច​តេជោ ​​ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថោងលន់។ ទីតាំងដែលត្រូវដោះស្រាយនោះ មាននៅចំណុចបង្គោលលេខ០៣៣ លេខ០១៧ តំបន់អូរស្វាយ-វើនខាំ ទីតាំងទី៤ បង្គោលលេខ០៣ (១) ហើយចំណុចទាំងនេះ ត្រូវដោះស្រាយ មុនចំណុចអូរតាង៉ាវ ដោយសារតែចំណុចអូរតាង៉ាវ មានការលំបាក ដូច្នេះត្រូវ​រួសរាន់​ចុះដោះស្រាយ ៤កន្លែងនេះមុន។
- ចំណុចទី៣៖ ភាគីទាំង២ ឯកភាពគ្នាឲ្យគណៈកម្មាធិការព្រំដែនទាំង២ ចុះទៅដោះស្រាយនៅនឹងកន្លែង នៅតំបន់អូរតាង៉ាវ ចំពោះ​បញ្ហា​ដែល​នៅសេសសល់។ តាមការឯកភាពគ្នា គឺត្រូវពិនិត្យដីណាជារបស់កម្ពុជា និងដីណាជារបស់ឡាវ គឺត្រូវកំណត់ឲ្យច្បាស់រកឃើញមួយកន្លែង ត្រូវបោះបង្គោលនៅកន្លែងនោះតែម្ដង។
- ចំណុចទី៤៖ នាយករដ្ឋមន្ដ្រីទាំង២ នឹងសរសេរលិខិតជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីពីខ្នាត ១/១០០.០០០ មកខ្នាត១/៥០.០០០ និងសុំឲ្យបារាំងផ្ដល់ឯកសារ​ផ្សេងទៀត ដែលទាក់ទងដល់ព្រំដែនកម្ពុជាឡាវ។
ដោយ​ឡែក នាយករដ្ឋមន្រ្តីឡាវ បាន​យល់ព្រមនូវចំណុចទាំង៤ ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើង។ លោកនាយករដ្ឋមន្ដ្រីឡាវ ក៏សន្យាជាមួយសម្ដេចតេជោ ហ៊ុន សែន រក្សាឲ្យបាននូវស្ថិរភាព នៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងដោះស្រាយបញ្ចប់បញ្ហា ដែលនៅសេសសល់ ប្រមាណជា១៣-១៤ភាគរយ ដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយ នៃប្រទេសទាំង២។ លោក​បាន​ប្ដេជ្ញា​ រក្សាឲ្យមានសន្ដិសុខ និងសន្ដិភាព តាមតំបន់ព្រំដែន ដែលមិនទាន់ដោះស្រាយ ពីព្រោះបញ្ហានេះវាសំខាន់ខ្លាំងណាស់ ដើម្បីធ្វើឲ្យតំបន់នោះមានសន្ដិភាព។

 លោក ថោងលន់ ក៏បានថ្លែងអំណរគុណចំពោះ​សម្ដេចតេជោ ដែល​ទទួល​ស្វាគម​យ៉ាង​កក់​ក្ដៅ ដោយ​សារ​តែ​ទំនាក់ទំនងផ្ទាល់ខ្លួន និងគ្រូសារមានរយៈពេលជាង៣០ឆ្នាំមកនេះ ធ្វើឲ្យការជួបគ្នាស្វែងរកដំណោះស្រាយបញ្ហា​ព្រំ​ដែន​​មានភាពរលូន។សូមបញ្ជាក់ថា​ ការដោះស្រាយភាពតានតឹង នៃបញ្ហាព្រំដែនរវាងប្រទេសទាំង២ ដែលនាំឲ្យវិលមករកភាពប្រក្រតីឡើងវិញ បានកើនមានឡើងនៃការជួបពិភាក្សាគ្នា ចំនួន២លើក រវាងនាយករដ្ឋមន្រ្ដីទាំង២ ដោយលើកទី១ គឺសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងវៀងច័ន្ទ ជួបពិភាក្សាដោយផ្ទាល់ជាមួយ លោក ថោងលន់ ស៊ីសូលីន កាលពីថ្ងៃទី១២ ខែសីហា ហើយនៅថ្ងៃទី១ ខែកញ្ញា លោក ថោងលន់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួន ហោះមកកាន់រាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយសម្ដេចតេជោ រហូតទទួលបានលទ្ធផលដ៏ផ្លែផ្កានេះ៕

កម្ពុជា-ឡាវ យកបញ្ហាបង្គោលព្រំដែននៅទន្លេល្ពៅ ទន្លេសាឡាំផៅ ទន្លេសេកុង តំបន់អូរតាង៉ាវ បង្គោលលេខ០២ និងលេខ០៣ មកជជែករកដំណោះស្រាយ
(ភ្នំពេញ)៖ ក្រោយគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ បើកកិច្ចប្រជុំអស់រយៈពេលមួយព្រឹករួចមក លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចព្រំដែន បានបញ្ជាក់ឲ្យដឹងថា ភាគីទាំងពីរកំពុងជជែកពិភាក្សាគ្នា លើបញ្ហាបង្គោលព្រំដែនមួយចំនួន ដូចជា នៅចំណុចទន្លេល្ពៅ ទន្លេសាឡាំផៅ ទន្លេសេកុង តំបន់អូរតាង៉ាវ ចំណុចបង្គោលព្រំដែនលេខ០២ និងលេខ០៣។

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបន្តថា ប្រទេសកម្ពុជា និងប្រទេសឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវ បោះបង្គោលព្រំដែនប្រមាណ១៤៥បង្គោល ប៉ុន្តែរហូតដល់ពេលនេះ ភាគីទាំងពីរបានបោះសម្រេចចំនួន ១២១បង្គោលហើយ ស្មើនឹង៨៣ភាគរយ នៅសល់ប្រមាណ ២៤បង្គោលទៀត ហើយចំណុចដែលនៅសេសសល់នោះ ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

លោកទេសរដ្ឋមន្រ្តីថា «យើងត្រូវជជែកគ្នាលើចំណុច៤ ដែលសម្ដេចតេជោ ហ៊ុន សែន បានស្នើទៅប្រមុខដឹកនាំប្រទេសឡាវ ដោះស្រាយបញ្ហា៤ចំណុចហ្នឹង លើបញ្ហាព្រំដែនដែលនៅសេសសល់ ក្នុងនោះមាននៅតាមទន្លេល្ពៅ ទន្លេសាឡាំផៅ ទន្លេសេកុង មានបន្ថែមលើរបៀបវារៈនេះទៀត ហើយនៅតំបន់អូរតាង៉ាវ ដែលយើងត្រូវដោះស្រាយដែរ និងបញ្ហាផ្សេងៗទៀត ដូចបង្គោល លេខ០២, ០៣»។

លោកទេសរដ្ឋមន្រ្តីបានបន្តថា អំឡុងពេលពិភាក្សាគ្នានេះ ភាគីទាំងពីរបានលើកសំណើដាក់គ្នាទៅវិញទៅមក ហើយបើភាគីទាំង២ ព្រមដោះស្រាយដោយសុឆន្ទៈ ក្នុងការដោះស្រាយបបញ្ហាជាមួយគ្នា នោះកិច្ចពិភាក្សានឹងទទួលបានផ្លែផ្កាល្អប្រសើរ តែបើភាគី ទាំងពីរមិនទាន់ស្រុះស្រួលគ្នាទេ ប្រហែលជាមិនទទួលបានផ្លែផ្កាជាដុំកំភួនអ្វីឡើយ។

ទោះយ៉ាងណា លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបញ្ជាក់ថា នៅល្ងាចម៉ោង៥ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ភាគីកម្ពុជា និងភាគីឡាវ នឹងមានចុះកិច្ចព្រមព្រៀងរួមគ្នាមួយ។ ដោយឡែកលទ្ធផលផ្លែផ្កាយ៉ាងណានោះ លោកទេសរដ្ឋមន្រ្តីនៅមិនទាន់ អាចបញ្ជាក់បានទេ៕