Monday, June 5, 2017

បន្ទប់ស្ថានការណ៍

បន្ទប់ស្ថានការណ៍
http://sr.cambodianvotervoice.org
 ដើម្បីពង្រីកឨកាសដល់បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលធ្វើជា ... តាមរយ:លទ្ធភាពដែល ..

Jun 28, 2017 នៅថ្ងៃពុធនេះ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ឲ្យលោក ស ខេង ពិនិត្យ​ផ្លូវច្បាប់​ដើម្បីចាត់វិធានការលើ​បន្ទប់ស្ថានការណ៍បោះឆ្នោត​ដែលជាបណ្តុំ​អង្គការ​សង្គម​ស៊ីវិល​។​​ លោក ហ៊ុន សែន ចោទថាបន្ទប់ស្ថានការណ៍ជា​មូលដ្ឋាន​បញ្ជាឲ្យ​មាន ​«បដិវត្តន៍​ព័ណ៌​»​។ បន្ទប់ស្ថានការណ៍ត្រូវបានក្រុមអង្គការសង្គមស៊ីវិលជិត ៤០ស្ថាប័ន សហការគ្នា​​បង្កើត​ឡើង​ដោយធ្វើការរួមគ្នាក្នុងការតាមដានដំណើការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤មិថុនា។

ក្រុមអង្គការដែលសហការគ្នាតាមដានដំណើរការបោះឆ្នោតបានបញ្ជាក់ថា គោល​បំ​ណង​ពួកគេគឺចង់​ស្វែងរកពិតនៃលទ្ធផលបោះឆ្នោត ក្នុងតួនាទីជាស្ថាប័នឯករាជ្យមួយដើម្បីកុំឲ្យគណបក្ស ប្រកាសលទ្ធផលបោះឆ្នោតតែរៀងៗខ្លួនដោយ​គ្មានតួលេខ​ណាមកផ្ទៀងផ្ទាត់គ្នា។

បេសកម្មរបស់បន្ទប់ស្ថានការណ៍ត្រូវបានស្វាគមន៍ដោយ​​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត ដោយ​ថានេះជាការរួម​ចំណែកជំរុញឲ្យការ​បោះឆ្នោត​ប្រព្រឹត្តិ​ទៅ​មានតម្លាភាព ដែលអាចឲ្យគ្រប់ភាគីគណបក្សទទួលយកបាន។

បន្ទប់ស្ថានការណ៍បានជ្រើសរើសភ្នាក់សង្កេតការណ៍បោះឆ្នោតប្រហែល មួយម៉ឺននាក់ ដាក់​ឲ្យឈរជើងនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស។ មុនចុះ​សង្កេតការណ៍ ភ្នាក់ងារទាំងនោះត្រូវបានទទួលបានការបណ្តុះបណ្តាលពីរបៀបធ្វើការងារ​របស់​ពួកគេ​ប្រកប​ដោយ​វិជ្ជាជីវៈ។

អ្នកសង្កេតការណ៍ទាំងនោះ មានភារកិច្ច ឃ្លាំមើល​ពីដំណើរការបោះឆ្នោត​តាំងពីពេល​ចាប់​​ផ្តើម​រហូត​ដល់ពេល​រាប់​សន្លឹក​ឆ្នោត។ ពួកគេក៏ត្រូវរាយការណ៍ពីបញ្ហាមិនប្រក្រតី​ដែល​កើត​មានឡើង និង​រាយការណ៍អំពីចំនួនសន្លឹក​ឆ្នោត​ដែលបាន​រាប់នោះ មកកាន់​បន្ទប់​ស្ថានការណ៍នៅថ្ងៃបោះឆ្នោត។

ការធ្វើដូចនេះអាចនិយាយបានថា ជាលើកទី១ក្នុង​ដំណើ​រ​ការ​បោះ​ឆ្នោត​នៅកម្ពុជាច្រើន​អាណត្តិមកនេះ។ ប៉ុន្តែក្រុមអង្គការទាំងនោះ បាន​បញ្ជាក់​ថា ការដែល​ធ្វើ​ដូចនេះ ដោយសារតែពួកគេ​ចង់​ឲ្យមាន​តួលេខ​សន្លឹក​ឆ្នោត​មួយ​ដែល​អព្យាក្រិត​ ដោយ​មិនសំអាងតែលើ​តួរលេខរបស់គណបក្សនីមួយៗ ដែលបានប្រកាសមុន គជប ចេញ​លទ្ធផល​។

មែនទែនទៅ លទ្ធផលបោះឆ្នោត​បឋមដែលបន្ទប់ស្ថានការណ៍ទទួលបាន គឺមិនខុសគ្នា​ច្រើនជាមួយនឹងលទ្ធផល​បោះឆ្នោត​ដែលគណបក្សនយោបាយនីមួយៗ​ ប្រកាសប៉ុន្មាននោះទេ៕


បន្ទប់​ស្ថានការណ៍៖ ចំណាត់ការ​ផ្លូវ​ច្បាប់​ចំពោះខ្លួន គឺជ្រុលពេក និងជាការ​យល់​ច្រឡំ!ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ផ្លូវ​ច្បាប់ ជា​បន្ទាន់​ ​ចំពោះ​«បន្ទប់​ស្ថានការណ៍» ​ឃ្លាំ​មើល​ការ​បោះឆ្នោត​។​ លោក​នាយករ​ដ្ឋមន្ត្រី ​សង្ស័យ​ថា«​បន្ទប់​ស្ថានការណ៍» គ្មាន​ភាព​ស្រប​ច្បាប់ និង​អាច​ជា​មូលដ្ឋាន​នៃ​គោលការណ៍​បដិវត្តន៍​ពណ៌​ (?) ផ្ទុយ​ទៅ​វិញ សមាជិក​បន្ទប់​ស្ថានការណ៍ និង​អ្នក​វិភាគ គិត​ថា ការ​បញ្ជា​ឲ្យ​ធ្វើ​ចំណាត់​ការ​នេះ គឺជា​យល់​ច្រឡំ។លោក ហ៊ុន​ សែន ក្នុង​នាម​ជា​ប្រធាន​បក្ស​កាន់​អំណាច បាន​ប្រើ​ប្រាស់​វេទិកាខួប​កំណើត​ទី​៦៦​ឆ្នាំ​ របស់បក្ស​ ទៅ​វាយ​ប្រហារ​ដោយ​សម្តី​ធ្ងន់ៗ ចំពោះ​អ្នក​ដែល​រិះគន់​ដំណើរ​ការ​បោះឆ្នោត និយាយ​ដោយ​ចំពោះ​ គឺ​បក្ស​ប្រឆាំង​និង​បន្ទប់​ស្ថានការ​ណ៍​ ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​។

លោក ហ៊ុន សែន យល់​ឃើញ​ថា បន្ទប់​ស្ថានការ​ណ៍​ឃ្លាំ​មើល​ការ​បោះឆ្នោត​ គឺជា​ដៃ​ជើង​របស់​បក្ស​ប្រឆាំង ដែល​ក្រុម​ទាំងពីរ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ក្នុង​ន័យ​ស្រដៀង​គ្នា ដោយ​ចាត់​ទុក​ថា ​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​ គ្មាន​សេរីភាព​ពេញ​លេញ​ និង​មិន​យុត្តិធម៌​នោះ​ឡើយ។ សម្តី​ដូច្នេះ ចំពោះ​ប្រមុខ​រដ្ឋាភិបាល ​បន្ទប់​ស្ថានការណ៍ គឺ​ជា​អ្នក​ខោក​ក្បាល​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ ភ្លាមៗ ក្នុង​សម្តី​ម៉ឺង​ម៉ាត ​លោក​នាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​ការ​ជា​ប្រញាប់​ ចំពោះ​ក្រុម​ការងារ​បន្ទប់​ស្ថានការណ៍​ ព្រោះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក ហ៊ុន សែន, ក្រុម​នេះ ទំនង​ជា​មូលដ្ឋាន​នៃ​គោល​ការណ៍​បដិវត្តន៍​ពណ៌? ហើយ​និង​ធ្វើ​អ្វីៗ ក្រោម​លេស​តាម​ពិនិត្យ​មើល​ការ​បោះ​ឆ្នោត។

ផ្ទុយ​ពី​នេះ សមាជិក​បន្ទប់​ស្ថានការណ៍ ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ថា ការ​លើក​ឡើង​របស់ លោក ហ៊ុន សែន គឺ​ជា​ការ​យល់​ច្រឡំ។ លោក សំ គន្ធាមី និយាយ​ទៀត​ថា បន្ទប់​ស្ថានការណ៍ ជា​បណ្តុំ​អង្គការ​សមាគម​ដែល​ស្រប​ច្បាប់ បង្កើត​ឡើង​សម្រាប់​ដើម្បី​ឃ្លាំ​មើល​ដំណើរ​បោះ​ឆ្នោត​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ បន្ទប់​ស្ថានការណ៍ មិន​មែន​ជា​មូលដ្ឋាន​គាំទ្រ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ដូច​លោក ហ៊ុន សែន យល់​ឃើញ​នោះ​ឡើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​ ​លោក សំ គន្ធាមី ដែល​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក។

ស្រប​គ្នា​នេះ​ដែរ សមាជិក​មួយ​រូប​ទៀត គឺ​លោក មឿន តុលា គិត​ថា បញ្ជា​ឲ្យ​ចាត់​ការ​របស់​ប្រមុខ​រដ្ឋាភិបាល ដោយ​សារ​ក្រុម​បន្ទប់​ស្ថានការណ៍​នេះ មាន​ប្រឡាក់​ប្រលូក​ជាមួយ​បដិវត្តន៍​ពណ៌ គឺ​វា​ជ្រុល​ពេក​ហើយ។ ទោះ​យ៉ាង​ណា​ក៏​ដោយ នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ រូប​នេះ​ គឺនៅ​តែ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ខំ​ប្រឹង​ប្រែង​របស់​គ.ជ.ប. ក៏​ប៉ុន្តែ​លោក​ថា​ មតិ​យោបល់​ទាំង​ឡាយ​របស់​បន្ទប់​ស្ថានការណ៍ គឺ​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ទៅ​ថ្ងៃ​ខាង​មុខ​មាន​ភាព​ល្អ​ប្រសើរ​តែប៉ុណ្ណោះ។​

ចំពោះ​លោក មឿន តុលា, ការ​សង្កេត​ការណ៍​របស់​បន្ទប់​ស្ថានការណ៍ កន្លង​មក គឺ​សម​ស្រប​តាម​ការ​លើក​ទឹក​ចិត្ត​របស់​គ.ជ.ប. ដែល​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​តាម​ដាន​ និង​សង្កេតការណ៍​បោះ​ឆ្នោត ហើយ​សេចក្តី​ថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍ នោះ ​គឺ​ជា​លទ្ធផល​នៃ​ការ​សង្កេត ដែល​ចង់​ឲ្យ​គ.ជ.ប. កែ​លម្អ​ថែម​ទៀត។​

ចំណែក លោក សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ប្រាប់​វិទ្យុ​បារាំង​ថា សកម្ម​ភាព​របស់​បន្ទប់​ស្ថានការណ៍ នា​ពេល​កន្លង​មក គឺ​ជា​កញ្ចក់​ឆ្លុះ ហើយ​ជា​ការ​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ កាន់​តែ​ប្រសើរ។ ចំពោះ​នយោបាយ​វិទូ​រូប​នេះ រដ្ឋាភិបាល​គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ ផ្តល់​គំនិត​យោបល់ កែ​លម្អ​ដូច្នេះ ប៉ុន្តែ មិន​គួរ​ចេញ​បញ្ជា​ឲ្យ​ធ្វើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​នេះ នោះ​ឡើយ៕

2017-06-30 03:40pm (ភ្នំពេញ)៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានចោទសំណួរជាថ្មីម្តងទៀតនៅថ្ងៃខួបទី ៦៦ កំណើតបក្សប្រជាជនកម្ពុជា ជុំវិញភាពស្របច្បាប់នៃ វត្តមានរបស់បន្ទប់ស្ថានការណ៍ ដែលបង្កើតឡើងដោយបណ្តុំអង្គការសមាគម ដែលមាននិន្នាការទៅរកបក្សប្រឆាំង មានតួនាទីតាមដានលើការបោះឆ្នោត ហើយសម្តេចនាយករដ្ឋមន្ត្រី បានដាក់បញ្ជាឱ្យក្រសួងមហាផ្ទៃ ពិនិត្យលើបន្ទប់ស្ថានការណ៍នេះក្រោយការ ចេញសេចក្តីថ្លែងការណ៍ ដែលប្រមុខ រដ្ឋាភិបាលបានចាត់ទុកថា ធ្វើឱ្យអព្ទអួរស្ថានការណ៍នយោបាយ និងប៉ះពាល់ដល់ការវាយតម្លៃលើការបោះឆ្នោត ហើយសង្ស័យថានឹងអាចជាទីតាំងនៃ ការបញ្ជាបដិវត្តន៍ពណ៌។

រហូតមកទល់ពេលនេះ មេដឹកនាំអង្គការសមាគមមួយចំនួនបាន និងកំពុងមានវត្តមាននៅក្រៅប្រទេស ខណៈមេដឹកនាំខ្លះទៀតបានបិទទូរស័ព្ទមិនឆ្លើយឆ្លងព័ត៌មាន ជាមួយអ្នកកាសែតប្រកបដោយសេចក្តីក្លាហាន មុនគេដឹងល្បិចខ្លួនទៀត។

លោក សំ គន្ធាម៉ី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (Nicfec) បានថ្លែងប្រាប់អង្គភាព ព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមនៅវេលាម៉ោង១៥៖០៥នាទី រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ មាន​មេដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ចំនួន​៣​រូប បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេសតាំងពីថ្ងៃជាង ២០ មកម៉្លេះ ហើយពួកគាត់ទៅក្នុងនាមការងារឯកជនរបស់ពួកគាត់ មិនពាក់ព័ន្ធអ្វីនោះទេ។ អ្នក​ទាំង​៣ នោះ​គឺ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ​(Comfrel) លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និងលោក មឿន តុលា នាយក​ប្រតិបត្តិ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស។

លោក សំ គន្ធាមី បានបញ្ជាក់ថា រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថាអ្នកទាំងនេះនឹងវិលត្រឡប់មកវិញនៅពេលណាទេ ប៉ុន្តែគាត់សង្ឃឹមថាពួកគាត់នឹង វិលត្រឡប់មកវិញឆាប់ៗនេះ។

ការស្ថិតនៅក្រៅប្រទេសនៃសមាជិកសំខាន់ៗរបស់ «បន្ទប់ស្ថានការណ៍» នៅពេលនេះ ស្របពេលដែលការស៊ើបអង្កេតមួយបាន និងកំពុងធ្វើឡើងដោយ ក្រសួងមហាផ្ទៃ លើភាពស្របច្បាប់់ របស់បន្ទប់ស្ថានការណ៍នៃការបោះឆ្នោត។ បន្ទប់ស្ថានការណ៍ និងគណបក្សប្រឆាំងត្រូវបានគេ សង្កេតឃើញថា បានធ្វើសកម្មភាពស្របគ្នា ខ្លឹមសារដែលមាននៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកទាំងពីរ បានវាយតម្លៃបែបអវិជ្ជមានខ្លាំងលើការ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងទៅ ខណៈអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានវាយតម្លៃថាមានភាពល្អប្រសើរ សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយអាចទទួលយកបាន។

អ្នកវិភាគចៅចាក់ស្មុក បានលើកឡើងថា បន្ទប់ស្ថានការណ៍ដែលដំបូងឡើយបានសរសើរថា ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនល្អ ទោះបីជាមានភាពមិនប្រក្រតី មួយចំនួនតូច។ ប៉ុន្តែក្រោយពីលទ្ធផល បង្ហាញថាគណបក្សសង្គ្រោះជាតិ ចាញ់ការបោះឆ្នោត ហើយមហិច្ឆតាចង់គ្រប់គ្រងព្រឹទ្ធសភា និងឡើងកាន់តំណែង ជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រខ្មែរ ព្រះរាជអវត្តមានពីមាតុប្រទេសត្រូវបានរលាយទាំងស្រុង បន្ទប់ស្ថានការណ៍បានប្តូរការវាយតម្លៃរបស់ខ្លួនមកជាមិនល្អ ពោរពេញដោយភាពមិនប្រក្រតី និងមានការកម្រិតសេរីភាព និងគ្មានយុត្តិធម៌ទៅវិញ។

បន្ថែមលើនេះខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍នៅថ្ងៃទី២៤ ខែមេសា និងរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥ ខែមិថុនា ស្ទើរតែដូចគ្នា បេះបិទដែលនេះបង្ហាញថា ទាំងបន្ទប់ស្ថានការណ៍ និងបក្សប្រឆាំងមានគោលដៅរួមមួយគឺធ្វើឱ្យស្ថានការណ៍នយោបាយនៅកម្ពុជាអព្ទអួរ និងធ្វើឱ្យអ្នកឈ្នះការ បោះឆ្នោត មិនស្រស់ស្រាយក្នុងចិត្ត។ ប៉ុន្តែច្បាស់ណាស់ថា ពួកគេនឹងប្រកាសថា ការបោះឆ្នោតសេរីយុត្តិធម៌ និងត្រឹមត្រូវ ប្រសិនបើពួកគេឈ្នះការបោះឆ្នោត។ ការឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតពេលនេះ មិនមែនជាលើកទី១ឡើយ ហើយចរិតពិតនៃការឡាំប៉ារបស់បក្សប្រឆាំង នឹងប្រថាប់ត្រា ដោយសង្គមស៊ីវិល ដែលយកលុយជំនួយបរទេសមកធ្វើការងារដើម្បីបុព្វហេតុបក្សប្រឆាំង គឺគ្រាន់តែបិទបាំងភាពបរាជ័យ និងភាពកម្សោយរបស់ខ្លួនប៉ុណ្ណោះ និងដើម្បីលួងលោម អ្នកគាំទ្ររបស់ខ្លួនថាបរាជ័យរបស់ខ្លួនមិនមែនមកពីខ្លួនអន់ទេ គឺដោយសារតែអ្នកដទៃ និងម្យ៉ាងទៀតដើម្បីទុកផ្លូវរកស៊ី ជាមួយអ្នកនៅក្រៅប្រទេសដើម្បី រៃអង្គាសប្រាក់បន្ថែមទៀត។

អ្នកវិភាគចៅចាក់ស្មុក បានបន្តទៀតថា គេនៅចាំបានថា បន្ទប់ស្ថានការណ៍នេះធ្លាប់បានកកូរកកាយយ៉ាងខ្លាំងលើការបោះឆ្នោត ជាតិឆ្នាំ២០១៣ ដើម្បីជួយប្រថាប់ត្រាបក្សប្រឆាំងក្នុងការធ្វើបាតុកម្ម ដោយបរិហារថាទឹកខ្មៅជ្រលក់ អាចត្រូបានលុបជ្រះ បង្កចលាចលនៅមុនប៉ុន្មានថ្ងៃដល់ការបោះឆ្នោត ហើយបានក្រឡុកស្ថានការណ៍ក្រោយការបោះឆ្នោត និងបានសហការជាមួយបក្សប្រឆាំងដើម្បីបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិជាតិ និងអន្តរជាតិលើកម្ពុជា។ បើសង្គមស៊ីវិលពិតជាចង់ជួយសង្គមជាតិពិតប្រាកដមែន គួរអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងកុំបម្រើមហិច្ឆតានយោបាយបរទេស។ ពួកគេមិនត្រូវលាក់របៀបវារៈនយោបាយទុច្ចរិតអសិរពិសនៅពីក្រោយ សកម្មភាព អង្គការសមាគមរបស់ខ្លួនឡើយ។ បើខ្លួនមិនប្រព្រឹត្តប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ និងបង្កប់ដោយភាពអសិរពិសនៅពីក្រោយ គួរកុំខ្លាចនឹង ប្រឈមការពិត។ ការពិតដែលមន្ត្រីជំនាញក្រសួងមហាផ្ទៃកំពុងធ្វើការស៊ើបអង្កេត៕

២០១៧ កោះសន្តិភាព រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា​ ក្រសួង​នឹង​ចេញ​​លិខិត​តប​ទៅ​កាន់​អង្គការ​សង្គម​ស៊ី​វិល ដែល​ចង់​ស្នើ​បង្កើត​បន្ទប់​ស្ថានការណ៍​សម្រាប់​តាមដាន​​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ជា​ផ្លូវការ ដោយ​នឹង​មិន​អនុញ្ញាត​មាន​បន្ទប់​ស្ថានការណ៍​ឡើយ​។​

លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​ថា ក្រសួង​បាន​ទទួល​លិខិត​របស់​សង្គម​ស៊ី​វិល​ដែល​ស្នើ​បង្កើត​ឲ្យ​បន្ទប់​ស្ថានការណ៍ ហើយ​ក្រសួង​និង​ធ្វើ​លិខិត​ជា​ផ្លូវការ​តប​វិញ​ភាគច្រើន​មិន​អនុញ្ញាត​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​ទេ​។​

លោក​បញ្ជាក់​ថា ​«​ចាំ​មើល​លិខិត​ចេញ​ជា​ផ្លូវការ​សិន ប៉ុន្តែ​តាម​ពូ​យល់​មិន​យល់​ស្រប​តាម​សំណើរ​សុំ​ចង់​បង្កើត​បន្ទប់​ស្ថានការណ៍​សម្រាប់​តាមដាន​ស្ថានការណ៍​បោះ​ឆ្នោត​ខាង​មុន​នេះ​ច្រើន​ជាង​»​។​

​លោក ​ខៀវ សុភ័គ បាន​រៀបរាប់​ថា ​មូលហេតុ​ដែល​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​នោះ​ដោយសារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ច្រើ​លើស​មក​ហើយ​ដោយ​​​គ្មាន​ផល​លំបាក​អ្វី​នោះ​ទេ​។ ចំណែក​បន្ទប់​ស្ថានការណ៍​ (​បណ្តុំ​អង្គ​ការ​)​ទើបតែ​បង្កើត​តែ​ប៉ុណ្ណោះ​៕

18 August 2017 តំណាង​សិទ្ធិ​មនុស្ស UN សួរ​ គជប ​រឿង​បន្ទប់​ស្ថានការណ៍​ និង​ឱកាស​បោះឆ្នោត​ខ្មែរ​ចំណាកស្រុក ភ្នំពេញ: អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោកស្រី រ៉ូណា ស្មីត (Rhona Smith) ​បាន​ជួប​ប្រជុំ​កាលពី​ម្សិលមិញ​ជាមួយ​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប​) ​បាន​ពិភាក្សា​លើ​បញ្ហា​ចម្រូងចម្រាស​អំពី​បន្ទប់​ស្ថានការណ៍​នៃ​ក្រុម​ឃ្លាំ​មើល​ការ​បោះឆ្នោត​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ឱកាស​បាន​បោះឆ្នោត​របស់​ពលករ​ខ្មែរ​ចំណាក​ស្រុក​។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​នេះ​ដោយ​អះអាង​ចំពោះ​លោកស្រី ស្មីត ថា​បន្ទប់​ស្ថានការណ៍​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ត្រឹមត្រូវ​ទេ​ដោយ​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ក្នុង​អំឡុង​ពេល​បោះឆ្នោត ហើយ​ផ្អែក​លើ​សកម្មភាព​ស្រប​ច្បាប់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នីមួយៗ​។

បន្ទប់​ស្ថានការណ៍​គឺជា​បណ្ដុំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​ជាង​ ៣០ ​អង្គការ​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​មុន​ និង​ក្រោយ​បោះឆ្នោត​ដែល​រដ្ឋាភិបាល​បាន​រិះគន់​ថា​មាន​និន្នាការ​គាំទ្រ​គណ​បក្ស​ប្រឆាំង​ហើយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទាមទារ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ពី​សកម្មភាព​ស្រប​ច្បាប់​របស់​ក្រុម​នេះ​។

លោក ហង្ស ពុទ្ធា ថ្លែង​ថា​៖ «​ការ​ធ្វើ​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍​កន្លង​មក​មិន​បាន​សុំ​ច្បាប់ ឬ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ទេ​។ ដូច្នេះ​បើ​ចង់​ធ្វើ​សកម្មភាព​បន្ត​ទៀត​នៅ​ឆ្នាំ ២០១៨ ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​បាន​សិទ្ធិ​ពេញលេញ​»​។

លោកស្រី ស្មីត ក៏​បាន​សួរ​ទៅ គជប ផង​ដែរ​អំពី​ឱកាស​របស់​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដែល​បាត់​សិទ្ធិ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​។ តែ គជប នៅ​តែ​បន្ត​អះអាង​ថា​ពួកគាត់​អាច​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា​ព្រោះ​ច្បាប់​មិន​តម្រូវ​ឲ្យ គ.ជ.ប ធ្វើ​ការិយាល័យ​នៅ​ជាយដែន​ ឬ​នៅ​ស្ថានទូត​នោះ​ទេ​។

លោក មឿន តុលា នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិមនុស្ស និង​ជា​សមាជិក​បន្ទប់​ស្ថានការណ៍​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​លោក​សោកស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់ គ.ជ.ប ព្រោះ​បន្ទប់​ស្ថានការណ៍​គ្រាន់តែ​ជា​គម្រោង​ខ្លី​មួយ​ដើម្បី​សង្កេតការណ៍​ក្នុង​អំឡុង​ពេល​បោះឆ្នោត​តែ​ប៉ុណ្ណោះ​៕

Aug 22, 2017 — លោក សុខ ឥសាន៖ បន្ទប់ស្ថានការណ៍ គឺជាអង្គកាចាត់តាំង មួយចំឡែក ចង់ធ្វើសកម្មភាព មិនទទួលខុសត្រូវ ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានចាត់ទុករបស់ដែលហៅថាបន្ទប់ស្ថានការណ៍នោះ គឺជាអង្គការចាត់តាំងមួយចំឡែកចង់ធ្វើសកម្មភាព ហើយមិនទទួលខុសត្រូវ ដោយសារគ្មាន ការចុះបញ្ជី ការតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “បេីចង់ធ្វេីសកម្មភាពស្របច្បាប់ ហេតុម៉្តេចមិនរំលាយចោលបណ្តាអង្គការទាំងប៉ុន្មាននោះទៅ ទុកធ្វេីអីបេីមិនប្រេីដដែលនោះ។ បេីរក្សាទុកបណ្តាអង្គការ ហេីយមិនប្រេី បែរជាមកប្រេីរបស់ហៅថាបន្ទប់ស្ថានការណ៏ទៅវិញ តេីមានន័យយ៉ាងម៉េច” ។

ឯកឧត្តម សុខ ឥសាន ក៏បានធ្វើការប្រៀបធៀបផងដែរថា តេីចង់យកគំរូតាម បន្ទប់ស្ថានការណ៍ នៅសេតវិមាន សម្រាប់តាមដានការតាមសម្លាប់ អូស្មាប៊ិន ឡាដិន ប្ញ ? ប្រទេសកម្ពុជា ជាប្រទេសមានឯករាជ្យ មាន អាធិបតេយ្យ និងបូរណភាពទឹកដី ជាប្រទេសនីតិរដ្ឋ មិនមែនប្រទេសអនាធិបតេយ្យ អាចឲ្យពួកសង្គមសុីវិលមួយចំនួនណានោះ មកធ្វេីព្យុះ ភ្លៀងផ្គរបានជាដាច់ខាត។

NGO ​របស់​​បន្ទប់​ស្ថានការណ៍​ប្រឈម​​​​ការ​ស៊ើបអង្កេត​​​ ដោយ​​សារ​​ឃ្លាំ​មើល​ការ​បោះឆ្នោត​អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា អង្គការឃ្លាំមើលការបោះឆ្នោតមួយក្រុមដែលហៅខ្លួនឯងថា “បន្ទប់ស្ថានការណ៍” (Situation Room) អាចនឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមឃ្លាំមើលការបោះឆ្នោតនៅពេលអនាគត ហើយការចុះបញ្ជីអង្គការសមាជិករបស់ខ្លួនអាចនឹងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ក្រុមនេះថាបំពានច្បាប់ ដោយឃុបឃិតជាមួយគណបក្សប្រឆាំង និងធ្វើជាមូលដ្ឋានសម្រាប់ “បដិវត្តន៍ពណ៌”។

បណ្តាសមាជិកនៃក្រុមនេះបាននិយាយការពារអព្យាក្រឹតភាពរបស់ខ្លួន ហើយលើកឡើងថា ក្រុមនេះមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាមលក្ខខណ្ឌតម្រូវសម្រាប់អង្គការមិនមែនរដ្ឋាភិបាលនានាក្រោមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ LANGO នោះទេ ពីព្រោះវាគ្រាន់តែជាការជួបជុំគ្នាបណ្ដោះអាសន្នរបស់អង្គការមិនមែនរដ្ឋាភិបាលដែលមានទស្សនៈដូចគ្នាប៉ុណ្ណោះ ពោលគឺមិនមែនជាអង្គការដែលមានរចនាសម្ព័ន្ធពេញលេញឡើយ។

ថ្លែងក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍៦៦ឆ្នាំនៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាធ្វើឡើងនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យមើលផ្លូវច្បាប់របស់បន្ទប់ស្ថានការណ៍ក្រោមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីក្រុមដែលមានអង្គការមិនមែនរដ្ឋាភិបាលចំនួន៤០ចូលរួមនេះបានរិះគន់ជុំវិញភាពត្រឹមត្រូវយុត្តិធម៌នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា។

លោក ហ៊ុន សែន បានចោទសួរថា “បញ្ហាមួយចំនួនដែលត្រូវតែដោះស្រាយនៅពេលខាងមុខនេះគឺ តើអ្វីទៅដែលហៅថាបន្ទប់ស្ថានការណ៍? ដែលក្នុងប៉ុន្មានថ្ងៃនេះបានធ្វើឲ្យអ័ព្ទអួរយ៉ាងខ្លាំងជាមួយនឹងលទ្ធផលនៃការបោះឆ្នោត។ បន្ទប់ស្ថានការណ៍បានចុះឈ្មោះនៅក្រសួងមហាផ្ទៃឬទេ?”។

លោកបានចោទសួរអំពីទីស្នាក់ការសង្កេតការណ៍បោះឆ្នោតរបស់ក្រុមនេះថា “តើពួកគេមានសិទ្ធិបង្កើតនូវទីតាំងបែបនេះ ឬក៏ទីតាំងបែបនេះជាមូលដ្ឋានបញ្ជានៃគោលការណ៍បដិវត្តន៍ពណ៌?”។

លោកអះអាងថា ការរិះគន់របស់ក្រុមនេះជុំវិញការបោះឆ្នោត ជាពិសេសចំពោះសកម្មភាពយុទ្ធនាការឃោសនាមុនការបោះឆ្នោត បានបន្ទរតាមក្តីបារម្ភរបស់គណបក្សសង្គ្រោះជាតិ ហើយលើកឡើងថា ក្រុមនេះបានឃុបឃិតគ្នាជាមួយគណបក្សប្រឆាំង។

លោកចោទសួរទៀតថា “បើមិនស្របច្បាប់ អ្នកឯងធ្វើកន្លងទៅ ត្រូវទទួលទោសបែបណា?” ហើយលោកបានជំរុញឲ្យលោក ស ខេង ពិនិត្យមើលផ្លូវច្បាប់របស់ក្រុមនេះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រសួងបានចាត់ទុកសម្ព័ន្ធនេះថាជាអង្គមានមែនរដ្ឋាភិបាលដែលមិនបានចុះបញ្ជី ហើយពេលនេះកំពុងស៊ើបអង្កេតការចុះបញ្ជីរបស់អង្គការជាសមាជិក ហើយនឹងកោះហៅបុគ្គលមកសាកសួរម្នាក់ម្ដង។

សមាជិករបស់បន្ទប់ស្ថានការណ៍ដែលមានឈ្មោះក្នុងបញ្ជីនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីដើមខែនេះ សុទ្ធសឹងតែជាអង្គការសង្គមស៊ីវិលល្បីឈ្មោះបំផុតនៅក្នុងប្រទេសរួមមានអង្គការខុមហ្វ្រែល អង្គការនិកហ្វិច អង្គការសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសង់ត្រាល់ដែលជាអង្គការសិទ្ធិការងារ និងអង្គការដ៏ធំដែលមានឈ្មោះថា  វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល។

លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ”សរសេរលិខិតរម្លាយសកម្មភាពហ្នឹងចោល ឬចូលរួមកឃ្លាំមើលការបោះឆ្នោតលើកក្រោយ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ក្រុមនេះមានទស្សនៈវិជ្ជមានភាគច្រើនចំពោះការបោះឆ្នោតនេះ ប៉ុន្តែបានលើកឡើងថា “បញ្ហាមួយចំនួន” បានកើតឡើងនៅមុនការបោះឆ្នោតដែលនាំឲ្យបរិយាកាសសម្រាប់ “ដំណើរការបោះឆ្នោតស្ថិតនៅក្នុងកម្រិតរឹតត្បិតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញនៅឡើយ”។ក្រុមនេះបានលើកឡើងថា ការគាបសង្កត់ខាងនយោបាយ ការគំរាមកំហែងប្រើអំពើហិង្សាពីសំណាក់ក្រុមមេដឹកនាំគណបក្សកាន់អំណាច តុលាការខ្វះឯករាជ្យ និងការផ្សព្វផ្សាយមិនស្មើភាពតាមប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។

លោក ខៀវ សុភ័គ ដែលបានគំរាមចាត់វិធានការគ្មានការបញ្ជាក់លើអង្គការសង្គមស៊ីវិលនៅមុនការបោះឆ្នោតបានច្រានចោលលទ្ធផលរកឃើញនេះ ហើយអះអាងថា វាបានបង្កឲ្យមាន “ចលាចលសង្គម”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញរួមគ្នាដោយខុមហ្វ្រែល និងនិកហ្វិច អង្គការទាំងពីរមិនបានលើកឡើងពីសុន្ទរកថារបស់លោក ហ៊ុន សែន នោះទេ ប៉ុន្តែបានចាត់ទុកបន្ទប់ស្ថានការណ៍ថា “វេទិកាអព្យាក្រឹត” ដែលរៀបចំឡើងដោយក្រុមពីរក្នុងបំណងផ្តល់អ្នកសង្កេតការណ៍បោះឆ្នោត និងវាយតម្លៃលទ្ធផលបោះឆ្នោត និងធ្វើកិច្ចការមួយចំនួនទៀត។

សេចក្តីថ្លែងការណ៍ដែលលើកឡើងថា ក្រុមនេះបានរំសាយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានចេញផ្សាយលទ្ធផលរកឃើញរបស់ខ្លួនជុំវិញលទ្ធផលបោះឆ្នោត។

ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតម្រូវឲ្យ “សមាគមក្នុងស្រុក” ទាំងអស់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ សមាគមក្នុងស្រុកសំដៅដល់ “អង្គការសមាជិកភាពដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា”។

លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៅអង្គការខុមហ្វ្រែលបានបញ្ជាក់តាមរយៈសារហ្វេសប៊ុកថា ក្រុមនេះមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃទេ ប៉ុន្តែមានប្រសាសន៍ថា ការផ្តល់អាណត្តិរយៈពេលខ្លីដល់ក្រុមនេះជាការមិនចាំបាច់ឡើយ។

លោកបានគូសបញ្ជាក់ថា ក្រុមនេះគ្មានរចនាសម្ព័ន្ធគ្រប់គ្រងនោះទេ វាគ្រាន់តែជាកន្លែងជួបជុំសម្រាប់អង្គការសង្គមស៊ីវិល “ដែលមានទស្សនៈដូចគ្នា” ប៉ុណ្ណោះ។

លោក សុក សំអឿន ដែលជាអ្នកជំនាញខាងច្បាប់បានមានប្រសាសន៍ថា បន្ទប់ស្ថានការណ៍មិនចាំបាច់ចុះបញ្ជីទេ ប្រសិនបើវាគ្រាន់តែជាកន្លែងជួបជុំគ្នាសម្រាប់បណ្តាអង្គការជាសមាជិក។ ប៉ុន្តែប្រសិនបើក្រុមនេះចង់រៀបចំជារចនាសម្ព័ន្ធមួយដែលមានឈ្មោះថ្មី ហើយចេញសេចក្តីថ្លែងការណ៍ ខ្លួនគួរតែចុះបញ្ជី។ លោកលើកឡើងបន្ថែមទៀតថា នៅក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចែងថា “បើយើងចង់បង្កើតសម្ព័ន្ធមួយ យើងត្រូវតែចុះបញ្ជី”។

ទោះជាយ៉ាងណា លោក យឿង សុធារ៉ា បានជំទាស់នឹងការលើកឡើងនេះ។ លោកបានសរសេរថា “វាជាបន្ទប់ ឬជាកន្លែងសម្រាប់ប្រមូលផ្តុំគំនិត និងទស្សនៈរបស់អង្គការសង្គមស៊ីវិលដើម្បីពិភាក្សា​ដេញដោលលើបញ្ហាបោះឆ្នោត។ វាជាទស្សនៈរួមដែលយើងគួរតែដាក់បញ្ចូលគ្នាសម្រាប់សេចក្តីថ្លែងការណ៍មួយ”។

ព្រះអង្គម្ចាស់ ធម្មិកោ ដែលជាសមាជិកនៃគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិអស់សំណើច នៅពេលសាកសួរថាតើគណបក្សទ្រង់ពិតជាបានឃុបឃិតជាមួយវេទិកានេះមែនឬយ៉ាងណា ហើយទ្រង់បានបដិសេធថាគ្មានការសហការគ្នាជាសម្ងាត់ណាមួយឡើយ។