- មេឃុំ ចៅសង្កាត់ត្រូវរៀបចំផែនការការងារសម្រាប់កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ រួមមាន ពេលវេលា តម្រូវការធនធាន និងតម្លៃប៉ាន់ស្មាននៅគ្រប់ដំណាក់កាលនៃដំណើរការកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវអនុម័តផែនការការងារនេះ។
- អភិបាលខេត្ត ក្រុងត្រូវធានាឲ្យមានបុគ្គលិកបច្ចេកទេសពីមន្ទីរជំនាញ និងអង្គភាពនានាជុំវិញខេត្ត ក្រុង សម្រាប់ជួគាំទ្រការអនុវត្តផែនការការងារនេះឲ្យមានប្រសិទ្ធិភាព។
- រាល់ការចំណាយក្នុងការរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ត្រូវរ៉ាបរងដោយថវិកាឃុំ សង្កាត់។
- ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរៀបចំចងក្រងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ តាមទម្រង់ និងវដ្តដែលមានជំហានការងារដូចតទៅៈ
ក). ទម្រង់នៃផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
- – អារម្ភកថា
- – សេចក្តីផ្តើម
- – ជំពូកទី ១ ៖ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច
១.១. ព័ត៌មានសំខាន់ៗរបស់ឃុំ សង្កាត់ ១.២. ផែនទីឃុំ សង្កាត់ ១.៣. ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម
១.៣.១. ផ្នែកសេដ្ឋកិច្ច ១.៣.២. ផ្នែកសង្គមកិច្ច ១.៣.៣. ផ្នែកធនធានធម្មជាតិ និងបរិស្ថាន ១.៣.៤. ផ្នែកសេវាកម្មរដ្ឋបាល និងសន្តិសុខ ១.៣.៥. ផ្នែកយេនឌ័រ
– ជំពូកទី ២ ៖ ក្របខ័ណ្ឌអភិវឌ្ឍន៍
២.១. សេចក្តីត្រូវការអភិវឌ្ឍន៍ ២.២. គោលដៅអភិវឌ្ឍន៍ ២.៣. យុទ្ធសាស្ត្រអភិវឌ្ឍន៍ ២.៤. សកម្មភាពជាអាទិភាព និងការប៉ាន់ស្មានតម្លៃ
– ជំពូកទី ៣ ៖ ការតាមដាន និងវាយតម្លៃ
– ឧបសម្ព័ន្ធ
- ខ). វដ្តនៃផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ មាន ៥ ជំហានៈ
- ជំហានទី ១ ៖ សេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងថវិកា
- ជំហានទី ២ ៖ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍ឃុំ សង្កាត់
- ជំហានទី ៣ ៖ សេចក្តីព្រាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
- ជំហានទី ៤ ៖ ការអនុម័តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
- ជំហានទី ៥ ៖ ការវាយតម្លៃអំពីការអនុវត្តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរៀបចំចងក្រងកម្មវិធីវិនិយោគឃុំ សង្កាត់ តាមទម្រង់ និងវដ្តដែលមានជំហានការងារដូចតទៅៈ
ក). ទម្រង់នៃកម្មវិធីវិនិយោគឃុំ សង្កាត់
– អារម្ភកថា
– សេចក្តីផ្តើម
– ផែនទីឃុំ សង្កាត់
– ជំពូកទី ១ ៖ ស្ថានភាពអភិវឌ្ឍន៍បច្ចុប្បន្ន
១.១. ព័ត៌មាននៃសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ______(ឆ្នាំកន្លងមក) ១.២. ការវិភាគស្ថានភាពបច្ចុប្បន្ន
១.២.១. ផ្នែកសេដ្ឋកិច្ច ១.២.២. ផ្នែកសង្គមកិច្ច ១.២.៣. ផ្នែកធនធានធម្មជាតិ និងបរិស្ថាន ១.២.៤. ផ្នែកសេវាកម្មរដ្ឋបាល និងសន្តិសុខ ១.២.៥. ផ្នែកយេនឌ័រ
– ជំពូកទី ២ ៖ ក្របខ័ណ្ឌវិនិយោគ និងគម្រោងវិនិយោគ
២.១. ក្របខ័ណ្ឌវិនិយោគ ២.២. គម្រោងវិនិយោគ
២.២.១. ថវិកាវិនិយោគតាមប្រភព ២.២.២. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រ ២.២.៣. គម្រោងវិនិយោគដែលមិនទាន់មានការសន្យាគាំទ្រ
– ឧបសម្ព័ន្ធ
ខ). វដ្តនៃកម្មវិធីវិនិយោគឃុំ សង្កាត់ មាន ៥ ជំហានៈ
- ជំហានទី ១ ៖ ការពិនិត្យបញ្ហា ឬតម្រូវការជាមួយប្រជាពលរដ្ឋឡើងវិញ
- ជំហានទី ២ ៖ ការរៀបចំគម្រោងវិនិយោគឃុំ សង្កាត់
- ជំហានទី ៣ ៖ សិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ខណ្ឌ
- ជំហានទី ៤ ៖ ការអនុម័តកម្មវិធីវិនិយោគឃុំ សង្កាត់
- ជំហានទី ៥ ៖ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគឃុំ សង្កាត់
អភិបាលខេត្ត ក្រុងត្រូវរកជំនួយបច្ចេកទេសពីបណ្តាមន្ទីរជំនាញជុំវិញខេត្ត ក្រុងដែលពាក់ព័ន្ធ ដើម្បីជួយអង្គភាពរដ្ឋបាលមូលដ្ឋានខេត្ត ក្រុង ធ្វើការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ទៅក្រុមប្រឹក្សាឃុំ សង្កាត់វិញ ក្នុងរយៈពេល ៤៥ ថ្ងៃ គិតពីថ្ងៃដែលបានទទួលការស្នើសុំការពិនិត្យនិងផ្តល់យោបល់ពី ក្រុមប្រឹក្សាឃុំ សង្កាត់។
ក្នុងរយៈពេល ៤៥ ថ្ងៃ បើគ្មានការឆ្លើយតបជាលាយល័ក្ខណ៍អក្សរផ្ញើទៅក្រុមប្រឹក្សាឃុំ សង្កាត់នោះ ត្រូវបានចាត់ទុកថា អភិបាលខេត្ត ក្រុងបានឯកភាពលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ដែលបានដាក់ជូនសុំការពិនិត្យ។
ក្នុងការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ អភិបាលខេត្ត ក្រុងត្រូវពិចារណាអំពីៈ
- – ភាពរលូននៃខ្លឹមសារផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ទៅនឹងគោលនយោបាយជាតិ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងបទប្បញ្ញត្តិនានា
- – លទ្ធភាពនិងភាពអាចអនុវត្តគម្រោង និងកម្មវិធីនានា។
- ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់ដែលបានអនុម័ត ត្រូវតម្កល់ទុកជាឯកសារមួយច្បាប់នៅសាលាស្រុក ខណ្ឌ មួយច្បាប់នៅអង្គភាពរដ្ឋបាលមូលដ្ឋានខេត្ត ក្រុង មួយច្បាប់នៅមន្ទីរផែនការខេត្ត ក្រុង និងមួយច្បាប់នៅសាលាឃុំ សង្កាត់ ហើយត្រូវផ្តល់លទ្ធភាពដល់សាធារណជនក្នុងការប្រើប្រាស់។
- ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ក្នុងឆ្នាំទីមួយនៃអាណត្តិរបស់ខ្លួន។ ក្រសួងមហាផ្ទៃនឹងណែនាំអំពីពេលវេលានៃការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ទៅតាមស្ថានភាពជាក់ស្តែងនៃឆ្នាំនិមួយៗ ដោយពិគ្រោះពិភាក្សាជាមួយក្រសួងផែនការ។
- ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ កម្មវិធីវិនិយោគឃុំ សង្កាត់ សំណើកែប្រែផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ឬសំណើកែប្រែកម្មវិធីវិនិយោគឃុំ សង្កាត់ ត្រូវតែអនុម័តដោយសម្លេងលើសពីពាក់កណ្តាលនៃសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងមូល។
- បើក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានរំសាយមុនអាណត្តិ យោងតាមមាត្រា ៥៧ និង ៥៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី ឬសមាសភាពដែលតែងតាំងដោយក្រសួងមហាផ្ទៃ អាចទទួលយកផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ទាំងស្រុង ឬអាចរៀបចំកែសម្រួលផែនការអភិវឌ្ឍន៍ឃុំ សង្កាត់សម្រាប់រយៈពេលអាណត្តិនៅសល់។
ប្រភព៖
ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ណែនាំរាល់ការសម្រេចចិត្តក្នុង ការងារអភិវឌ្ឍន៍ឃុំ សង្កាត់ និងសម្រាប់កសាងកម្មវិធីវិនិយោគឃុំ សង្កាត់ និងការរៀបចំថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។ ផែនការនេះត្រូវមានសុពលភាពរយៈពេល ៥ ឆ្នាំ ហើយត្រូវពិនិត្យឡើងវិញជារៀងរាល់ឆ្នាំតាមរយៈការរៀបចំកម្មវិធី វិនិយោគ និងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។ ហើយក្រោយពីបានអនុម័តពីក្រុមប្រឹក្សាឃុំ សង្កាត់ ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់គឺជាឯកសារផ្លូវការ ហើយរដ្ឋបាលឃុំ សង្កាត់ត្រូវផ្សព្វផ្សាយជាសាធារណៈ និងជាបន្ទាន់នៅក្នុងឃុំ សង្កាត់របស់ខ្លួន។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវចាត់ចែង និងសម្របសម្រួលឲ្យមានការចូលរួមអនុវត្តពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ។
អភិបាលខេត្ត ក្រុងត្រូវបង្កើតយន្តការគាំទ្រការកសាង និងការអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់។ យន្តការនេះត្រូវមានសមាសភាពៈ
ក). អភិបាលខេត្ត ក្រុងទទួលខុសត្រូវក្នុងការកៀរគរ និងដឹកនាំចាត់ចែងសកម្មភាពរបស់មន្ទីរជំនាញខេត្ត ក្រុង និងអង្គភាពពាក់ព័ន្ធក្នុងការផ្តល់ការគាំទ្រ និងណែនាំលើការងារបច្ចេកទេសដល់ក្រុមប្រឹក្សាឃុំ សង្កាត់។
ខ). មន្ទីរផែនការខេត្ត ក្រុងទទួលខុសត្រូវៈ
- – ក្នុងការគាំទ្របច្ចេកទេសកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ដែលមានជាអាទិ៍ៈ ការងារស្រង់ទិន្នន័យពីមូលដ្ឋានភូមិ ឃុំ សង្កាត់ ការងារចងក្រងកម្រងព័ត៌មានស្ថានភាពឃុំ សង្កាត់ប្រចាំឆ្នាំ ការងារសម្របសម្រួលក្នុងការវិភាជន៍មូលនិធិ និងការងាររៀបចំនិងសម្របសម្រួលក្នុងសិក្ខាសាលាសមាហរណកម្មផែនការ ថ្នាក់ស្រុក ខណ្ឌ។
- – សហការជាមួយអង្គភាពរដ្ឋបាលមូលដ្ឋានខេត្ត ក្រុងក្នុងការបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធអំពីបច្ចេកទេសកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ និងបច្ចេកទេសតាមដាននិងវាយតម្លៃអំពីផលប៉ះពាល់នៃការអនុវត្តផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់។
- – សហការផ្តល់ការគាំទ្របច្ចេកទេសអំពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ និងការតាមដាន និងវាយតម្លៃផលប៉ះពាល់នៃការអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងបុគ្គលិកសំខាន់ៗរបស់ឃុំ សង្កាត់តាមសំណើពីអ្នកពាក់ព័ន្ធ។
- គ). អង្គភាពរដ្ឋបាលមូលដ្ឋានខេត្ត ក្រុងទទួលខុសត្រូវៈ
- – ជាខ្សែរយៈទំនាក់ទំនងទោលរវាងក្រុមប្រឹក្សាឃុំ សង្កាត់ ជាមួយរដ្ឋបាលថ្នាក់ខេត្ត ក្រុង។
- – ផ្តល់ការបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំ សង្កាត់ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធអំពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ដោយមានកិច្ចសហការពីមន្ទីរ ឬអង្គភាពជំនាញក្នុងករណីចាំបាច់។
- – ជួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំនិងការអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ និងការតាមដាននិងការវាយតម្លៃអំពីផលប៉ះពាល់នៃការងនុវត្តផែនការ អភិវឌ្ឍន៍និងកម្មវិធីវិនិយោគឃុំ សង្កាត់។
ឃ). មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធផ្សេងទៀតនៅថ្នាក់ខេត្ត ក្រុង ទទួលខុសត្រូវផ្តល់ជំនួយបច្ចេកទេសដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន ក្នុងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ និងការរៀបចំនិងអនុវត្តគម្រោងនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់។ មេឃុំ ចៅសង្កាត់ត្រូវបង្កើត គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ (គ.ផ.ថ) សង្កាត់របស់ខ្លួន។ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ ត្រូវមានសមាសភាពៈ
មេឃុំ ចៅសង្កាត់ ជាប្រធាន
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានសមត្ថភាព ១ រូបជាសមាជិកអចិន្ត្រៃយ៍ តំណាងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ តាមចំនួនដូចខាងក្រោម ដែលជ្រើសរើសតាមការបោះឆ្នោតដោយក្រុម ប្រឹក្សាឃុំ សង្កាត់ និងផ្អែកលើសមត្ថភាព ជាសមាជិកៈ
- – ០១ រូបចំពោះឃុំ សង្កាត់ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ០៥ រូប
- – ០២ រូបចំពោះឃុំ សង្កាត់ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ០៧ រូប
- – ០៣ រូបចំពោះឃុំ សង្កាត់ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួនញ ០៩ រូប
- – ០៤ រូបចំពោះឃុំ សង្កាត់ដែលមាន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១១ រូប
អាចមាន សមាសភាពដួចជា
- សេវារដ្ឋបាល សន្តិសុខ
- កិច្ចការ សេដ្ឋកិច្ច
- ក្រប់គ្រងទ្រព្យសម្បត្តិ
- អភិវឌ្ឈន៍សមត្ថភាព
- សេវាសង្គម
- ស្ថិតិពលរដ្ឋ
- អត្រានុកូលដ្ឋាន
- កិច្ចការបោះឆ្នោត
- ធនធានធម្មជាតិ បរិស្ថាន
- យេនឌ័រ កិច្ចការនារី កុមារ ការអប់រំ
- ប្រឆាំងការជួញដូរគ្រឿងញៀន គ្រឿងស្រវឹង សុខាភិបាល
សន្តិសុខ
តំណាងភូមិ ០២ រូប (បុរស ០១ រូប ស្រ្តី ០១ រូប) មកពីភូមិនីមួយៗក្នុងឃុំ សង្កាត់ ជាសមាជិក។ តំណាងទាំង ០២ រូបនេះ គឺជាមេភូមិ និងអនុប្រធានភូមិ ឬសមាជិកភូមិ។ ក្នុងករណីមេភូមិ អនុប្រធានភូមិ ឬសមាជិកភូមិមិនមានស្ត្រី មេភូមិត្រូវជ្រើសរើសតំណាងប្រជាពលរដ្ឋជាស្ត្រី ០១ រូបដែលមានសមត្ថភាពមកជំនួស
អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ជាសមាជិក
ស្មៀនឃុំ សង្កាត់ ជាលេខាធិការ។
គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ ទទួលខុសត្រូវជួយមេឃុំ ចៅសង្កាត់ ក្នុងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ និងរៀបចំថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។ គណៈកម្មាធិការនេះអនុវត្តនីតិវិធីកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ និងរៀបចំថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់តាមអភិក្រមមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ។
មេឃុំ ចៅសង្កាត់ទទួលខុសត្រូវៈ
- ដឹកនាំការងារកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ព្រមទាំងពិនិត្យ និងកែតម្រូវឡើងវិញជារៀងរាល់ឆ្នាំតាមរយៈការកសាងកម្មវិធីវិនិយោគ ឃុំ សង្កាត់។
- អនុម័តរាល់ការកែតម្រូវផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ក្នុងករណីចាំបាច់
- អនុម័តកម្មវិធីវិនិយោគប្រចាំឆ្នាំឃុំ សង្កាត់
- ត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីផលប៉ះពាល់នៃការអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់។
- អង្គការសង្គមស៊ីវិលអាចចូលរួមក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ដោយទទួលខុសត្រូវៈ
- ចូលរួមជាតំណាងឲ្យផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធណាមួយជាក់លាក់ ដូចជា ស្ត្រី កុមារ យុវជន ជនក្រីក្រ ជនជាតិដើមភាគតិច…។ល។
- ចូលរួមចំណែកផ្តល់ចំណេះដឹង និងគំនិតផ្សេងៗក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់។
ប្រភព៖
- គោលបំណង គោលបំណងសំខាន់នៃជំហាននេះគឺ៖
- តាមដានត្រួតពិនិត្យការរីកចម្រើន និងប្រសិទ្ធភាពនៃការអនុវត្តន៍គម្រោង ឬសកម្មភាពនានាដែលមាននៅក្នុងកម្មវិធីវិនិយោគឃុំ សង្កាត់ ដើម្បីធានាការអនុវត្តគម្រោង ឬសកម្មភាពទាំងនោះឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ពិនិត្យ និងវាយតម្លៃលើប្រសិទ្ធិភាពនៃការអនុវត្តន៍កម្មវិធីវិនិយោគឃុំ សង្កាត់ និងដកស្រង់បទពិសោធន៍នានា សម្រាប់ជាមូលដ្ឋានក្នុងការគ្រប់គ្រងការអនុវត្តន៍ និងការរៀបចំកម្មវិធីវិនិយោគឆ្នាំក្រោយ។
អ្នកចូលរួម
- ក្រុមប្រឹក្សាឃុំ សង្កាត់
- ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតម្លៃឃុំ សង្កាត់
- អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់
- ជំនួយការ និងជនបង្គោលនានារបស់ឃុំ សង្កាត់
- តំណាងអ្នកទទួលផល
- មន្ត្រីអង្គការរដ្ឋបាលមូលដ្ឋានខេត្ត ក្រុង និងអ្នកសម្របសម្រួលស្រុក ខណ្ឌ
- មន្ត្រីគាំទ្របច្ចេកទេស
- មន្ត្រីជំនាញផែនការស្រុក ខណ្ឌ
- លទ្ធផលដែលសម្រេចបាន
- លទ្ធផលដែលសម្រេចបានក្នុងជំហាននេះគឺ៖
- ការរីកចម្រើននៃការអនុវត្តន៍គម្រោង
- ចំណុចខ្វះខាតនៃការអនុវត្តន៍គម្រោង
- យោបល់សម្រាប់កែលម្អការអនុវត្ត
- លទ្ធផលនៃការអនុវត្តន៍កម្មវិធីវិនិយោគឃុំ សង្កាត់
- ចំណុចខ្លាំង និងចំណុចខ្សោយនៃការអនុវត្តន៍កម្មវិធីវិនិយោគឃុំ សង្កាត់
- មេរៀនបទពិសោធន៍ក្នុងការរៀបចំ និងគ្រប់គ្រងការអនុវត្តន៍កម្មវិធីវិនិយោគឃុំ សង្កាត់
- អនុសាសន៍សម្រាប់កែលម្អការរៀបចំ និងគ្រប់គ្រងការអនុវត្តន៍កម្មវិធីវិនិយោគឃុំ សង្កាត់នៅឆ្នាំបន្ទាប់។
ទីតាំង
- ការតាមដានត្រួតពិនិត្យត្រូវធ្វើនៅទីកន្លែងអនុវត្តគម្រោង ឬសកម្មភាពជាក់ស្តែង
- ការវាយតម្លៃត្រូវធ្វើនៅថ្នាក់ឃុំ សង្កាត់ និងទីកន្លែងអនុវត្តគម្រោង សកម្មភាពជាក់ស្តែង។
- រយៈពេល និងពេលវេលា
- ការតាមដានត្រួតពិនិត្យត្រូវធ្វើជាប្រចាំ
- ការវាយតម្លៃត្រូវធ្វើឡើងជាប្រចាំឆ្នាំ។
ឧបករណ៍ចាំបាច់
- ឯកសារផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
- កម្មវិធីវិនិយោគឃុំ សង្កាត់
- សៀវភៅទិន្នន័យភូមិ និងសៀវភៅទិន្នន័យឃុំ សង្កាត់
- ឯកសារព័ត៌មានស្ថានភាពឃុំ សង្កាត់
- កម្មវិធីគ្រប់គ្រងទិន្នន័យផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ (CDPD)
- របាយការណ៍នានាទាក់ទងនឹងការអនុវត្តន៍គម្រោង
- យោបល់តវ៉ា ឬព័ត៌មាននានារបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា (បើមាន)
ដំណើរការ ការតាមដានត្រួតពិនិត្យ
- ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតម្លៃឃុំ សង្កាត់ ទទួលខុសត្រូវរៀបចំផែនការសកម្មភាពសម្រាប់ចុះត្រួតពិនិត្យជាប្រចាំ លើការអនុវត្តន៍គម្រោងវិនិយោគប្រចាំឆ្នាំទាំងអស់ និងប្រមូលនូវរាល់ទិន្នន័យ របាយការណ៍ និងឯកសារព័ត៌មានដែលទាក់ទងនឹងការអនុវត្តន៍គម្រោងវិនិយោគ។
- ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតម្លៃឃុំ សង្កាត់ត្រូវរៀបចំរបាយការណ៍ស្តីពីការតាមដានត្រួតពិនិត្យ ដោយរួមទាំងយោបល់ផ្សេងៗ ហើយដាក់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីពិនិត្យពិចារណា និងពិភាក្សាក្នុងកិច្ចប្រជុំប្រចាំខែរបស់ឃុំ សង្កាត់។
ការវាយតម្លៃ
- ក្រុមប្រឹក្សាឃុំ សង្កាត់បង្កើតគណៈកម្មការមួយ ដើម្បីវាយតម្លៃការអនុវត្តន៍គម្រោងវិនិយោគប្រចាំឆ្នាំដែលមាននៅ ក្នុងកម្មវិធីវិនិយោគឃុំ សង្កាត់។ គណៈកម្មការនេះត្រូវដឹកនាំដោយ មេឃុំ ចៅសង្កាត់ និងមានសមាសភាព ដូចជា ក្រុមប្រឹក្សាឃុំ សង្កាត់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតម្លៃឃុំ សង្កាត់ ជនបង្គោលនានា តំណាងអ្នកទទួលផល និងអ្នកពាក់ព័ន្ធនានា។
- គណៈកម្មការនេះអាចជ្រើសរើសគម្រោងមួយចំនួនដើម្បីវាយតម្លៃ អាស្រ័យលើចំនួន ប្រភេទពេលវេលា និងធនធានដែលឃុំ សង្កាត់មាន។
- នីតិវិធីលម្អិតនៃការវាយតម្លៃ ត្រូវអនុវត្តតាមសៀវភៅណែនាំស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃរបស់ឃុំ សង្កាត់លើការងារអភិវឌ្ឍន៍មូលដ្ឋាន។
- ការវាយតម្លៃគម្រោងអភិវឌ្ឍន៍អាចធ្វើឡើងក្នុងអំឡុងពេលអនុវត្ត គម្រោង ឬពេលបញ្ចប់គម្រោង។ ការវាយតម្លៃក្នុងអំឡុងពេលអនុវត្តគម្រោង អាចផ្តល់ព័ត៌មាន និងគំនិតក្នុងការកែលម្អការអនុវត្តន៍ និងការធ្វើវិសោធនកម្មគម្រោង។ ការវាយតម្លៃនៅពេលបញ្ចប់គម្រោង អាចផ្តល់មេរៀនបទពិសោធន៍ដល់ការរៀបចំ និងកសាងកម្មវិធីវិនិយោគឃុំ សង្កាត់សម្រាប់ឆ្នាំបន្ទាប់។
- ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវពិនិត្យ និងអនុម័តរបាយការណ៍វាយតម្លៃ ហើយផ្សព្វផ្សាយរបាយការណ៍នេះជាសាធារណៈ និងដល់អ្នកពាក់ព័ន្ធ។
ប្រភព៖
គោលបំណង គោលបំណងសំខាន់នៃជំហាននេះ គឺការចងក្រង ពិនិត្យ អនុម័ត និងផ្សព្វផ្សាយឯកសារកម្មវិធីវិនិយោគឃុំ សង្កាត់។
អ្នកចូលរួម- នៅឃុំ សង្កាត់ -ក្រុមប្រឹក្សាឃុំ សង្កាត់- សមាជិក គ.ផ.ថ- ជំនួយការ និងជនបង្គោលនានារបស់ឃុំ សង្កាត់- ស្មៀនឃុំ សង្កាត់- អ្នកសម្របសម្រួលស្រុក ខណ្ឌ- មន្ត្រីជំនាញផែនការស្រុក ខណ្ឌ
អ្នកពាក់ព័ន្ធដទៃទៀ នៅភូមិ សមាជិក គ.ផ.ថ ប្រជាពលរដ្ឋ
លទ្ធផលដែលសម្រេចបាន លទ្ធផលដែលសម្រចបានក្នុងជំហាននេះ គឺឯកសារកម្មវិធីវិនិយោគឃុំ
សង្កាត់ជាផ្លូវការសម្រាប់អនុវត្តប្រចាំឆ្នាំ។ទីតាំង ៖ សាលាឃុំ សង្កាត់និងតាមភូមិរយៈពេល ៖ ក្នុងរយៈពេលប្រហែលជា ១៥ ថ្ងៃឧបករណ៍ចាំបាច់ តារាង ២.២ និងតារាង ២.៣
លទ្ធផលសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ខណ្ឌ (កិច្ចព្រមព្រៀងបណ្តោះអាសន្ន)
តួលេខថវិកាប្រចាំឆ្នាំ
- ទម្រង់នៃកម្មវិធីវិនិយោគឃុំ សង្កាត់
- លទ្ធផលនៃជំហានទី ១ ទី ២ និងទី ៣ នៃវដ្តកសាងកម្មវិធីវិនិយោគឃុំ សង្កាត់
- ឯកសារកម្មវិធីវិនិយោគឆ្នាំមុន
- ឯកសារផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
- ឯកសារពាក់ព័ន្ធផ្សេងៗទៀតដែលអាចប្រើប្រាស់បាន។
ដំណើរការ
- ក). ផ្អែកតាមកិច្ចព្រមព្រៀងបណ្តោះអាសន្ននានា ដែលបានមកពីសក្ខាសាលាសមារណកម្មផែនការថ្នាក់ស្រុក ខណ្ឌ គ.ផ.ថ ដោយមានជំនួយពីអ្នកសម្របសម្រួលស្រុក ខណ្ឌ និងអ្នកចូលរួមដទៃទៀត ត្រូវរៀបចំតារាងថវិកាវិនិយោគតាមប្រភព តារាងគម្រោងវិនិយោគដែលមានការសន្យាគាំទ្រ និងតារាងគម្រោងវិនិយោគដែលមិនទាន់មានការសន្យាគាំទ្រ តាមទម្រង់ដូចខាងក្រោម។
- ខ). បន្ទាប់មក គ.ផ.ថ ធ្វើការជ្រើសរើសគម្រោងដែលមិនទាន់មានការសន្យាគាំទ្រសម្រាប់ ប្រើប្រាស់មូលនិធិឃុំ សង្កាត់និងថវិកាផ្សេងៗទៀតរបស់ឃុំ សង្កាត់ តាមវិធីសាស្ត្រណាមួយដែល គ.ផ.ថ ឯកភាពគ្នា។ វិធីសាស្ត្រនោះត្រូវតែធានាឲ្យមានការចូលរួម តម្លាភាព និងសមធម៌នៃការប្រើប្រាស់មូលនិធិឃុំ សង្កាត់។ គម្រោងដែលបានជ្រើសរើសសម្រាប់ប្រើប្រាស់មូលនិធិឃុំ សង្កាត់ និងថវិកាផ្សេងៗទៀតរបស់ឃុំ សង្កាត់ ត្រូវបញ្ចូលក្នុងតារាងគម្រោងវិនិយោគដែលមានការសន្យាគាំទ្រ។
- គ). គ.ផ.ថ ត្រៀមរៀបចំសម្ភារៈ តារាងថវិកាវិនិយោគតាមប្រភព តារាងគម្រោងវិនិយោគដែលមានការសន្យាគាំទ្រ និងកាលវិភាគសម្រាប់ផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅភូមិនីមួយៗ នៅក្នុងឃុំ សង្កាត់។ បន្ទាប់ពីបានឯកភាពលើកាលវិភាគ មេឃុំ ចៅសង្កាត់ត្រូវរៀបចំសេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ (ទម្រង់សេចក្តីជូនដំណឹងយកលំនាំតាមទម្រង់ដែលមាននៅក្នុងសៀវភៅណែ នាំស្តីពីកិច្ចការរដ្ឋបាលឃុំ សង្កាត់)
- ឃ). ក្នុងការប្រជុំផ្សព្វផ្សាយនៅតាមភូមិ គ.ផ.ថ ត្រូវធ្វើការបង្ហាញតារាងថវិកានិងវិនិយោគតាមប្រភព និងតារាងគម្រោងវិនិយោគដែលមានការសន្យាគាំទ្រ។ បន្ទាប់ពីបង្ហាញរួច គ.ផ.ថ ត្រូវសម្របសម្រួលដោយព្យាយាមឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការផ្តល់យោបល់លើគម្រោងវិនិយោគប្រចាំឆ្នាំ ជាពិសេសគម្រោងប្រើប្រាស់មូលនិធិឃុំ សង្កាត់។ គ.ផ.ថ ត្រូវកត់ត្រានូវគ្រប់យោបល់ទាំងអស់ដែលប្រជាពលរដ្ឋបានលើកឡើងឲ្យ បានត្រឹមត្រូវ និងច្បាស់លាស់។ គោលបំណងនៃការប្រជុំភូមិនេះ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ដឹងអំពីគម្រោង និងថវិកាវិនិយោគប្រចាំឆ្នាំរបស់ឃុំ សង្កាត់ និងផ្តល់យោបល់ទៅលើគម្រោងវិនិយោគប្រចាំឆ្នាំរបស់ឃុំ សង្កាត់ ព្រមទាំងត្រៀមលក្ខណៈជាមុនដើម្បីចូលរួមក្នុងការអនុវត្តន៍គម្រោង វិនិយោគទាំងនោះ។
- ង). ការរៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគឃុំ សង្កាត់
- ផ្អែកលើលទ្ធផលនៃជំហានទី ១ ទី ២ និងទី ៣ នៃវដ្តកសាងកម្មវិធីវិនិយោគឃុំ សង្កាត់ គ.ផ.ថ ដោយមានជំនួយពីអ្នកសម្របសម្រួល និងអ្នកចូលរួមដទៃទៀត សរសេរសេចក្តីព្រាងកម្មវិធីវិនិយោគឃុំ សង្កាត់តាមទម្រង់ដែលបានកំណត់។
- ច). ការអនុម័តកម្មវិធីវិនិយោគឃុំ សង្កាត់
- ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគឃុំ សង្កាត់។ ការអនុម័តអាចយកជាបានការ ត្រូវមានសម្លេងលើសពាក់កណ្តាលនៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូល។
- ឆ). ការផ្សព្វផ្សាយឯកសារកម្មវិធីវិនិយោគឃុំ សង្កាត់
- ឯកសារកម្មវិធីវិនិយោគឃុំ សង្កាត់ដែលបានអនុម័ត ត្រូវផ្ញើជូនទៅសាលាស្រុក ខណ្ឌមួយច្បាប់ អង្គភាពរដ្ឋបាលមូលដ្ឋានខេត្ត ក្រុងមួយច្បាប់ មន្ទីរផែនាការខេត្ត ក្រុងមួយច្បាប់ និងតម្កល់ទុកនៅសាលាឃុំ សង្កាត់មួយច្បាប់។
- ឯកសារកម្មវិធីវិនិយោគដែលបានអនុម័តនេះ ត្រូវប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនិងបង្កភាពងាយស្រួលដល់ អ្នកពាក់ព័ន្ធធ្វើការសិក្សាស្វែងយល់
ប្រភព៖
គោលបំណង
គោលបំណងនៃជំហាននេះគឺ៖
ផ្តល់ឱកាសឲ្យមានការផ្សារភ្ជាប់កម្មវិធីវិនិយោគឃុំ សង្កាត់ជាមួយនឹងផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា
កៀរគរ និងសម្របសម្រួលធនធានពីប្រភពផ្សេងៗសម្រាប់គាំទ្រដល់គម្រោងវិនិយោគឃុំ សង្កាត់
ជួយតម្រង់ទិសសកម្មភាពរបស់មូលដ្ឋានឃុំ សង្កាត់ ឲ្យស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិ និងខេត្ត ក្រុង។
អ្នកចូលរួម
អភិបាលខេត្ត ក្រុង
អភិបាលស្រុក ខណ្ឌ
ក្រុមប្រឹក្សាឃុំ សង្កាត់ (មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ០១រូប)
ស្មៀនឃុំ សង្កាត់
អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់
អ្នកសម្របសម្រួលស្រុក ខណ្ឌ
ប្រធានមន្ទីរជំនាញ អង្គការនានា
សប្បុរសជន សង្គមស៊ីវិល វិស័យឯកជន និងអ្នកគាំទ្រនានា
លទ្ធផលដែលសម្រេចបាន
លទ្ធផលដែលសម្រេចបាននៅក្នុងជំហាននេះ គឺកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងក្រុមប្រឹក្សាឃុំ សង្កាត់ជាមួយនឹងដៃគូអភិវឌ្ឍន៍នានា។
ទីតាំង ៖
សាលាស្រុក ខណ្ឌ
រយៈពេល ៖
មិនលើសពី ០១ ថ្ងៃ
ឧបករណ៍ចាំបាច់
ចំពោះឃុំ សង្កាត់
តារាង ២.២ គម្រោងវិនិយោគជាអាទិភាពរបស់ឃុំ សង្កាត់
តារាង ២.៣ លទ្ធផលនៃការអនុវត្តន៍គម្រោងវិនិយោគឆ្នាំកន្លងមក
ផែនទីទីតាំងគម្រោង
ចំពោះមន្ទីរផែនការខេត្ត ក្រុង
តារាងម៉ាទ្រិច
ទម្រង់កិច្ចព្រមព្រៀងបណ្តោះអាសន្ន
ចំពោះមន្ទីរជំនាញ និងអ្នកគាំទ្រ
ផែនការសម្រាប់គាំទ្រដល់ឃុំ សង្កាត់
ដំណើរការ
ការត្រៀមមុនពេលដំណើរការសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ខណ្ឌ
នៅឃុំ សង្កាត់
គ.ផ.ថ ត្រូវជ្រើសតាំងតំណាងដែលត្រូវចូលរួមក្នុងសិក្ខាសាលាសមារណកម្ម ផែនការថ្នាក់ស្រុក ខណ្ឌ។ តាមធម្មតា មេឃុំ ចៅសង្កាត់ជាអ្នកទទួលខុសត្រូវឡើងបង្ហាញអំពីលទ្ធផលនៃការអនុវត្តន៍ គម្រោងវិនិយោគឆ្នាំកន្លងមក និងគម្រោងវិនិយោគសម្រាប់ឆ្នាំខាងមុខរបស់ឃុំ សង្កាត់ខ្លួន ជូនអង្គសិក្ខាសាលាដើម្បីសុំការគាំទ្រ។ ក្នុងករណីពិសេស មេឃុំ ចៅសង្កាត់អាចផ្ទេរភារកិច្ចនេះទៅឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ណាម្នាក់ជាអ្នកបង្ហាញជំនួសក៏បាន។
អ្នកសម្របសម្រួលត្រូវជួយបង្ហាត់បង្រៀនអ្នកដែលត្រូវឡើងបង្ហាញអំពីរបៀបបង្ហាញ។
នៅថ្នាក់ខេត្ត ក្រុង
មន្ទីរផែនការរៀបចំតារាងម៉ាទ្រិច និងផ្ញើតារាងនេះទៅគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការ អភិវឌ្ឍន៍ជនបទខេត្ត ក្រុង មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុង និងអង្គការនានាដែលធ្វើសកម្មភាពនៅក្នុងខេត្ត ក្រុង។
មន្ទីរជំនាញ អង្គការនានាធ្វើការពិនិត្យ និងពិចារណាអំពីលទ្ធភាពគាំទ្រគម្រោងទាំងឡាយ នៅក្នុងតារាងម៉ាទ្រិចដែលបានទទួលពីមន្ទីរផែនការខេត្ត ក្រុង។
គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអភិវឌ្ឍន៍ជនបទខេត្ត ក្រុង កោះអញ្ជើញមន្ទីរផែនការមន្ទីរជំនាញតាមវិស័យ អភិបាលស្រុក ខណ្ឌ និងអង្គការពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីនីតិវិធីធ្វើសមាហរណកម្មផែនការ ពិនិត្យនិងពិភាក្សាលើតារាងម៉ាទ្រិច អំពាវនាវសុំការគាំទ្រ និងឯកភាពលើកាលវិភាគធ្វើសិក្ខាសាលាសមាហរណកម្មថ្នាក់ស្រុក ខណ្ឌ។
នៅថា្នក់ស្រុក ខណ្ឌ
ស្រុក ខណ្ឌត្រូវសហការជាមួយមន្ទីរផែនការខេត្ត ក្រុង ក្នុងការរៀបចំទីកន្លែង និងកម្មវិធីសម្រាប់ធ្វើសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ខណ្ឌ។
អភិបាលស្រុក ខណ្ឌ ទទួលខុសត្រូវក្នុងការរៀបចំលិខិតអញ្ជើញគណៈអធិបតី ភ្ញៀវកិត្តិយស ប្រធានមន្ទីរ អង្គភាព អង្គការ និងអ្នកពាក់ព័ន្ធនានា ដើម្បីចូលរួមសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ខណ្ឌ តាមទីកន្លែង និងពេលវេលាដែលបានកំណត់។
ក្នុងអំឡុងពេលសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ខណ្ឌ
អភិបាលខេត្ត ក្រុង ឬអភិបាលស្រុក ខណ្ឌបើកអង្គសិក្ខាសាលា
មន្ទីរផែនការជាអ្នកសម្របសម្រួលអង្គសិក្ខាសាលា
តំណាងក្រុមប្រឹក្សាឃុំ សង្កាត់បង្ហាញអំពីលទ្ធផលនៃការអនុវត្តន៍កម្មវិធីវិនិយោគឆ្នាំមុន និងសំណើគម្រោងវិនិយោគ
មន្ទីរជំនាញ អង្គការ សប្បុរសជន សង្គមស៊ីវិល មានមតិ និងគាំទ្រសំណើគម្រោងរបស់ឃុំ សង្កាត់
ការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន
តំណាងមន្ទីរផែនការបូកសរុបលទ្ធផលនៃអង្គសិក្ខាសាលា
អភិបាលខេត្ត ក្រុង ឬអភិបាលស្រុក ខណ្ឌបិទអង្គសក្ខាសាលា។
ប្រភព៖
គោលបំណង
គោលបំណងសំខាន់នៃជំហាននេះ គឺការរៀបចំគម្រោង និងថវិកាវិនិយោគជាអាទិភាពរបស់ឃុំ សង្កាត់ ដែលត្រូវយកទៅបង្ហាញ និងកៀរគរធនធាននៅសក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ខណ្ឌ។
អ្នកចូលរួម
សមាជិក គ.ផ.ថ
ជំនួយការ និងជនបង្គោលនានារបស់ឃុំ សង្កាត់
ស្មៀនឃុំ សង្កាត់
អ្នកសម្របសម្រួលស្រុក ខណ្ឌ និងមន្ត្រីជំនាញផែនការស្រុក ខណ្ឌ
មន្ត្រីគាំទ្របច្ចេកទេស
លទ្ធផលដែលសម្រេចបាន
លទ្ធផលដែលសម្រេចបានក្នុងជំហាននេះ គឺបញ្ហាគម្រោងវិនិយោគដែលបានស្នើឡើង គម្រោងវិនិយោគជាអាទិភាពរបស់ឃុំ សង្កាត់ និងលទ្ធផលនៃការអនុវត្តន៍គម្រោងក្នុងឆ្នាំកន្លងមក។
ទីតាំង ៖
នៅសាលាឃុំ សង្កាត់
រយៈពេល ៖
មួយថ្ងៃ
ឧបករណ៍ចាំបាច់
ឯកសារផែនការអភវឌ្ឍន៍ឃុំ សង្កាត់
ផែនទីឃុំ សង្កាត់
ឯកសារកម្មវិធីវិនិយោគឆ្នាំកន្លងមក
របាយការណ៍អនុវត្តគម្រោងនៃកម្មវិធីវិនិយោគឆ្នាំកន្លងមក
ដំណើរការ
ក). គ.ផ.ថ យកលទ្ធផលជំហានទី ១ មកឆ្លុះបញ្ចាំងជាមួយនឹងគម្រោងតាមបណ្តាឆ្នាំនីមួយៗ នៃផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដើម្បីកំណត់គម្រោងវិនិយោគប្រចាំឆ្នាំ។ បន្ទាប់ពីកំណត់គម្រោងវិនិយោគរួច គ.ផ.ថ បន្តពិភាក្សាកំណត់អំពីប្រភេទគម្រោង ទីតាំងគម្រោង តម្លៃប៉ាន់ស្មាន ទំហំលទ្ធផល និងអ្នកទទួលផល ហើយដាក់គម្រោងទាំងនេះឲ្យសមស្របទៅតាមផែ្នកនីមួយៗ នៃផ្នែកទាំង ៥ ក្នុងតារាង ២.១ ។
ខ). គ.ផ.ថ បន្តពិភាក្សាដើម្បីជ្រើសរើស ឬកំណត់គម្រោងវិនិយោគជាអាទិភាព សម្រាប់បង្ហាញនៅសិក្ខាសាលាសមារណកម្មផែនការថ្នាក់ស្រុក ខណ្ឌ ហើយស្រង់គម្រោងវិនិយោគជាអាទិភាពទាំងនេះទៅក្នុងតារាង ២.២ ។
គ). គ.ផ.ថ ត្រូវរៀបចំតារាង ២.៣ ដោយ៖
ពិនិត្យមើលរបាយការណ៍អនុវត្តគម្រោងនៃកម្មវិធីវិនិយោគឆ្នាំកន្លង មក ដោយប្រៀបធៀបជាមួយគម្រោងនៃកម្មវិធីវិនិយោគឆ្នាំនោះ។
ស្រង់ព័ត៌មាននៃស្ថានភាពអនុវត្តគម្រោងទាំងនោះចូលទៅក្នុងតារាង ២.៣ ឲ្យបានសមស្រប។
ឃ). មេឃុំ ចៅសង្កាត់ត្រូវធ្វើតារាង ២.២ និង ២.៣ ទៅមន្ទីរផែនការខេត្ត ក្រុង តាមរយៈអង្គភាពរដ្ឋបាលមូលដ្ឋានខេត្ត ក្រុង ដើម្បីរៀបចំតារាងម៉ាទ្រិច សម្រាប់សិក្ខាសាលាសមារណកម្មផែនការថ្នាក់ស្រុក ខណ្ឌ។ ការផ្ញើរតារាងទាំងពីរនេះទៅមន្ទីរផែនការ ត្រូវធ្វើតាមការកំណត់ពីស្ថាប័ន ឬអង្គភាពមានសមត្ថកិច្ចនៅថ្នាក់ជាតិ ឬថ្នាក់ខេត្ត ក្រុង
ប្រភព៖
គោលបំណង
- គោលបំណងសំខាន់នៃជំហាននេះ គឺការពិភាក្សាអំពីបញ្ហា ទីតាំងនៃបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ ឧបសគ្គ និងដំណោះស្រាយនានាឡើងវិញ ដើម្បីរៀបចំគម្រោងវិនិយោគប្រចាំឆ្នាំរបស់ឃុំ សង្កាត់។
អ្នកចូលរួម
- នៅឃុំ សង្កាត់
- សមាជិក គ.ផ.ថ
- ជំនួយការ និងជនបង្គោលនានារបស់ឃុំ សង្កាត់
- ស្មៀនឃុំ សង្កាត់
- អ្នកសម្របសម្រួលស្រុក ខណ្ឌ និងមន្ត្រីជំនាញផែនការស្រុក ខណ្ឌ
- មន្ត្រីតំណាងការិយាល័យ ឬមន្ត្រីជំនាញ អង្គការមិនមែនរដ្ឋាភិបាល និងភ្នាក់ងារផ្សេងៗ
- នៅភូមិ
- សមាជិក គ.ផ.ថ
- ប្រជាពលរដ្ឋ
លទ្ធផលដែលសម្រេចបាន
- លទ្ធផលដែលសម្រេចបានក្នុងជំហាននេះ គឺបញ្ជីបញ្ហា មូលហេតុ និងដំណោះស្រាយនានារបស់ប្រជាពលរដ្ឋ។
ទីតាំង ៖
- នៅសាលាឃុំ សង្កាត់ និងនៅតាមភូមិ
រយៈពេល ៖
- ០១-០២ ថ្ងៃនៅឃុំ សង្កាត់ និងកន្លះថ្ងៃសម្រាប់ការប្រជុំតាមភូមិនិមួយៗ
ឧបករណ៍ចាំបាច់
- សៀវភៅទិន្នន័យភូមិ និងសៀវភៅទិន្នន័យឃុំ សង្កាត់
- ឯកសារព័ត៌មានស្ថានភាពឃុំ សង្កាត់
- ផែនទីឃុំ សង្កាត់ និងផែនទីផ្សេងទៀត បើមាន
- ឯកសារផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
- ឯកសារកម្មវិធីវិនិយោគឆ្នាំកន្លងមក
- របាយការណ៍អនុវត្តគម្រោងនៃកម្មវិធីវិនិយោគឆ្នាំកន្លងមក
ដំណើរការ
- ប្រជុំនៅថ្នាក់ឃុំ សង្កាត់
- គ.ផ.ថ ពិភាក្សាពិនិត្យអំពីបញ្ហា (រួមទាំងកង្វះខាតនៃការផ្តល់សេវានានា) ទីតាំងនៃបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ ឧបសគ្គ និងដំណោះស្រាយឡើងវិញ ដោយធ្វើការឆ្លុះបញ្ចាំងជាមួយទិន្នន័យភូមិ ទិន្នន័យឃុំ សង្កាត់ ឯកសារព័ត៌មានស្ថានភាពឃុំ សង្កាត់ ទិន្នន័យឬព័ត៌មានផ្សេងៗ ហើយស្រង់បញ្ហា ទីតាំងនៃបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ ឧបសគ្គ និងដំណោះស្រាយទាំងនោះចូលតារាង ១.១ ។ អ្នកចូលរួមទាំងអស់អាចជួយផ្តល់ព័ត៌មានថ្មីៗ ឬទិន្នន័យថ្មីៗ ដើម្បីជួយដល់ គ.ផ.ថ ក្នុងការពិភាក្សាពិនិត្យអំពីបញ្ហា ទីតាំងនៃបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ ឧបសគ្គ និងដំណោះស្រាយឡើងវិញនេះ។ អ្នកសម្របសម្រួលស្រុក ខណ្ឌ និងមន្ត្រីជំនាញផែនការស្រុក ខណ្ឌអាចជួយ គ.ផ.ថ ក្នុងការសម្របសម្រួលដំណើរការក្នុងជំហាននេះ។
ប្រជុំតាមភូមិនីមួយៗ
- តំណាងភូមិដែលជាសមាជិក គ.ផ.ថ ត្រូវស្រង់បញ្ហា ទីតាំងនៃបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ ឧបសគ្គ និងដំណោះស្រាយទាំងឡាយដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួនចេញពីតារាង ១.១ សម្រាប់ប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋនៅតាមភូមិនិមួយៗ។ ការប្រជុំនៅតាមភូមិនីមួយៗ ត្រូវមានតំណាងគ្រួសារប្រជាពលរដ្ឋចូលរួមយ៉ាងតិច ៦០% នៃគ្រួសារសរុបក្នុងភូមិ ដែលក្នុងនោះមានស្រ្តីចូលរួមយ៉ាងតិច ៣០% ។ នៅក្នុងការប្រជុំភូមិនេះ តំណាង គ.ផ.ថ ត្រូវបង្ហាញអំពីបញ្ហា ទីតាំងនៃបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ ឧបសគ្គ និងដំណោះស្រាយដល់ប្រជាពលរដ្ឋដែលបានចូលរួម ដើម្បីពិភាក្សា និងធ្វើសុពលភាព។ បន្ទាប់មក គ.ផ.ថ បែងចែកអ្នកចូលរួមជាក្រុមបុរស ក្រុមស្ត្រី (ឬ គ.ផ.ថ អាចបែងចែកជាក្រុមតូចៗដូចជា ក្រុមបុរស ក្រុមស្ត្រី ក្រុមជនងាយរងគ្រោះ ក្រុមយុវវ័យ…) ដើម្បីពិភាក្សាកំណត់បញ្ហា ទីតាំងនៃបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ ឧបសគ្គ និងដំណោះស្រាយនានាបន្ថែម។ ដើម្បីជាជំនួយដល់ការពិភាក្សា គ.ផ.ថ អាចប្រើប្រាស់ឧបករណ៍វិភាគផ្សេងៗ ដូចជា ផែនទី ដ្យាក្រាមយេនឌ័រ ឧបករណ៍វិភាគនិន្នាការ…។
- ចំពោះភូមិដែលមានជនជាតិដើមភាគតិចរស់នៅ នៅក្នុងការប្រជុំនេះត្រូវមានអ្នកបកប្រែភាសានិងត្រូវជ្រើសរើសពេល វេលា និងរៀបចំសម្ភារៈពន្យល់ឲ្យបានសមស្របបំផុតដើម្បីឲ្យពួកគាត់អាច យល់ និងចូលរួមពេញលេញក្នុងការសិក្សា។
- ចំពោះឃុំ សង្កាត់ទីប្រជុំជនដែលមិនអាចរៀបចំការប្រជុំភូមិបាន គ.ផ.ថ អាចរៀបចំបញ្ជីសំណួរ ឬបញ្ជីបញ្ហា/តម្រូវការ ហើយចែកជូនប្រជាពលរដ្ឋគ្រប់គ្រួសារ (មួយគ្រួសារយ៉ាងតិច ០២ ច្បាប់ មួយច្បាប់សម្រាប់ស្រ្តី និងមួយច្បាប់សម្រាប់បុរស) ដើម្បីផ្តល់យោបល់ទៅលើបញ្ហា/តម្រូវការទាំងនេះ និងបញ្ចូលបន្ថែមនូវបញ្ហា/តម្រូវការដែលពួកគាត់យល់ថា មានសារៈសំខាន់ដល់ការអភិវឌ្ឍន៍ឃុំ សង្កាត់។ បញ្ជីសំណួរ ឬតម្រូវការនេះ ត្រូវតែឆ្លុះបញ្ចាំងអំពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធរបវន្ត និងហេដ្ឋារចនាសម្ព័ន្ធអរូបវន្ត។
- ប្រជុំនៅឃុំ សង្កាត់
- បន្ទាប់ពីប្រជុំនៅតាមភូមិរួចមក គ.ផ.ថ ជួបប្រជុំនៅឃុំ សង្កាត់ដើម្បីបូកសរុបបញ្ហា ទីតាំងនៃបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ ឧបសគ្គ និងដំណោះស្រាយដែលបានមកពីបណ្តាភូមិនានា ដោយបំពេញតារាង ១.១ ។
ប្រភព៖
មូលនិធិឃុំ សង្កាត់អាចហៅកាត់ថា “មូលនិធិ” (fund) ដែលមានគោលបំណងដូចខាងក្រោមនេះ៖
– ធ្វើឲ្យឃុំ សង្កាត់អាចរ៉ាបរងការទទួលខុសត្រូវជាទូទៅ លើការងាររដ្ឋាបាលមូលដ្ឋាន និងជម្រុញកិច្ចអភិវឌ្ឍន៍នៅមូលដ្ឋានស្របទៅនឹងមាត្រា ៤២ មាត្រា ៤៣ និង មាត្រា ៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
– កាត់បន្ថយភាពខុសគ្នាអំពី សក្តានុពលក្នុងការប្រមូលចំណូលផ្ទាល់រវាងឃុំ សង្កាត់នានា ដោយសារស្ថានភាពអាចនឹងផ្សេងគ្នា លើល័ក្ខខ័ណ្ឌភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម និង ប្រជាសាស្ត្រ
– ជួយលើកទឹកចិត្តដល់ការកសាងសមត្ថភាពសម្រាប់ការងារអភិបាលកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
គណនីមូលនិធិឃុំ សង្កាត់ត្រូវបើកនៅធនាគារជាតិ។ ហើយគណនីនោះត្រូវឆ្លុះបញ្ចាំងពី៖
ក-ផ្នែកចំណូល៖
– ការចូលរួមមួយចំណែកពីចំណូលចរន្តនៃថវិការដ្ឋ
– ការចូលរួមពីជំនួយឥតសំណង និងការខ្ចីដែលបានមកពីម្ចាស់ជំនួយ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា
– ការចូលរួមពីប្រភពផ្សេងៗទៀត។
ខ-ផ្នែកចំណាយ៖
– ការផ្ទេរប្រចាំឆ្នាំទៅក្នុងថវិកាឃុំ សង្កាត់
ចំណូលនៃមូនិធិទាំងឡាយណាដែលមិនបានផ្ទេរក្នុងឆ្នាំ ត្រូវយោងទៅឆ្នាំបន្ទាប់។
ប្រភព៖