Friday, March 29, 2024

ចលនាទន្រ្ទានដីព្រៃ ខេត្ត មណ្ឌលគីរី

ដែនជម្រកសត្វព្រៃភ្នំណាមលៀរ (អង់គ្លេស: Phnom Namlear (ឬ Nam Lyr) Wildlife Sanctuary) គឺជាតំបន់ការពារដែនជម្រកសត្វព្រៃមួយ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1993 ស្ថិតនៅក្នុងខេត្តមណ្ឌលគីរី នាភាគខាងត្បូងឆៀងខាងកើតប្រទេសកម្ពុជា នៅជិតភូមិ១ ឃុំប៊ូស៊្រា ជិតស្រុកពេជ្រាដា ជាប់ព្រំដែនវៀតណាម។ ដែនជម្រកសត្វព្រៃនេះ គ្របដណ្តប់លើផ្ទៃក្រឡា 509.57គម2 លាតសន្ធឹងលើរយៈកម្ពស់ 320-1070ម ។ តំបន់នេះ កំពុងរងការគំរាមកំហែងដោយបទល្មើសកាប់ព្រៃឈើខុសច្បាប់ 

RFA Khmer សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ទាមទារ​យុត្តិធម៌​ករណី​អាជ្ញាធរ​ដុត​ផ្ទះ​ពលរដ្ឋ ២ខ្នង និង​វិហារ ១ខ្នង


ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន ៧​ភូមិ រស់​នៅ​ខេត្ត​មណ្ឌលគិរី​ ទាមទារ​រក​យុត្តិធម៌ ករណី​អាជ្ញាធរ​ខេត្ត​នេះ បាន​ដុត​បំផ្លាញ​ផ្ទះ​ចាំ​ចម្ការ​របស់​ពលរដ្ឋ​អស់ ២​ខ្នង និង​ដុត​វិហារ​សាសនា​គ្រិស្ត ១​ខ្នង​ទៀត ។ ពួកគាត់​អះអាង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​ខ្វះ​តម្លាភាព​ និង​បំពាន​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ប្រើ​ប្រាស់​ដីធ្លី ធនធាន​ធម្មជាតិ​តាម​បែប​ប្រពៃណី។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ទាំង​នោះ រស់​នៅ ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កំពុង​ពិភាក្សា​គ្នា ករណី​អាជ្ញាធរ​ដុត​បំផ្លាញ​ផ្ទះ​ចាំ​ចម្ការ​របស់​ពលរដ្ឋ ២​គ្រួសារ និង ​វិហារ​សាសនា​គ្រឹះ ​១ ខ្នង​ទៀត ដោយ​ចោទ​ពលរដ្ឋ​ថា សាងសង់​លើ​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់។ ប្រជា​សហគមន៍​ថា អាជ្ញាធរ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​តែ​ពលរដ្ឋ​តូចតាច​ តែ​មិន​ហ៊ាន​ស៊ើប​អង្កេត និង​អនុវត្ត​ច្បាប់ លើ​បុគ្គល​មាន​លុយ​មាន​អំណាច ​រួម​ទាំង​អាជ្ញាធរ​ខិលខូច ដែល​គប់គិត​គ្នា រំលោភ​បំពាន​ដី​ព្រៃ​អភិរក្ស​ ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ​ខុសច្បាប់​នោះ​ទេស។ តំណាង​សហគមន៍​ជាតិ​ដើម​ភាគ​តិច​ព្នង​ឃុំ​ប៊ូស្រា លោក ក្លាង ថូល ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​​ថ្ងៃ​ទី ២៥ មីនា ថា អាជ្ញាធរ​បាន​ទៅ​ដុត​បំផ្លាញ​ផ្ទះ​ចម្ការ​របស់​ពលរដ្ឋ ២​ខ្នង ដោយ​ចោទ​អ្នកភូមិ​ថា សាងសង់​ផ្ទះ ក្នុង​តំបន់​ការពារ​ធម្មជាតិ។



លោក​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​ទម្លាប់​ធ្វើ​ចម្ការ​វិល​ជុំ​ និង​សង់​ផ្ទះ​ចាំ​ចម្ការ​ក្នុង​ព្រៃ​តាំង​ពី​ដើម​រៀង​មក អាជ្ញាធរ​គួរតែ​ជូន​ដំណឹង​ប្រាប់​ពលរដ្ឋ​ជា​មុន មិន​គួរ​ទៅ​ដុត​បំផ្លាញ​ដូច្នេះ​ទេ។

លោក ក្លាង ថូល៖ «មាន​លុយ​ណា​ទៀត ទិញ​ចាន​ឆ្នាំង សម្ភារៈ​ហ្នឹង ភួយ អង្ករ​ខោ​អាវ​ហ្នឹង​ មាន​លុយ​ណា​ទៀត ដំឡូង​អស់​ហើយ ស្អីៗ អស់​ដែរ។ អាហ្នឹង​ហើយ យើង​កំពុង​បាក់​ទឹក​ចិត្ត​ ទាមទារ​ឱ្យ​ពួក​គាត់​សង»។

កាល​ពី​ថ្ងៃ​ទី១៩ មីនា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​បង្កើត​ក្រុម​ការងារ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ឋិត​ក្នុង​ស្រុក​ពេជ្រាដា និង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។

ប្រធាន​ក្រុម​ការងារ​ដឹកនាំ​យុទ្ធនាការ​នេះ គឺ​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ងិន សុវិមាន និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ រួម​ទាំង​ស្នងការ​នគរបាល និង​កង​រាជ​អាវុធហត្ថ និង​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី។

នៅ​ថ្ងៃ​ទី១៩ មីនា ដដែល​នោះ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ដុត​បំផ្លាញ​ផ្ទះ​ចាំ​ចម្ការ​របស់​ពលរដ្ឋ​ និង​ចាប់ខ្លួន​ពលរដ្ឋ​មួយ​ចំនួន​ដាក់​ពន្ធនាគារ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​តួលេខ​ជាក់​លាក់​ពី​លទ្ធផល នៃ​ការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ឡើយ​ទេ គិត​មក​ទល់​ពេល​នេះ។ លើស​ពី​នេះ​ទៀត​អាជ្ញាធរ​បាន​ហាម​​ឃាត់​មិន​ឱ្យ អ្នក​ភូមិ​អាស្រ័យផល និង​ធ្វើ​ចម្ការ​ក្នុង​តំបន់​មួយ​ចំនួន ដោយ​លើក​ហេតុផល​ថា ​ពលរដ្ឋ​បាន​កាប់​រុករាន​ ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់។ លោក ក្លាង ថូល បន្ថែម​ថា ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ០៧ ភូមិ​នឹង​លើក​គ្នា​តវ៉ា​ទ្រង់​ទ្រាយ​ធំ​នៅ​សាលា​ខេត្ត​មណ្ឌលគិរី ប្រសិន​បើ​អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ ករណី​ដុត​បំផ្លាញ​ផ្ទះ​របស់​ពលរដ្ឋ រួម​ទាំង​វិហារ​សាសនា​គ្រិស្ត ១ខ្នង និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ។ លោក​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពលរដ្ឋ ៦នាក់ ដោយ​ដោះលែង​វិញ​ ៤នាក់ និង ២នាក់​ផ្សេង​ទៀត ត្រូវ​ជាប់​ពន្ធនាគារ​ ដោយ​ចោទ​ពី​បទ​ឈូស​ឆាយ​ទន្ទ្រាន​ធនធាន​ធម្មជាតិ។ លោក ក្លាង ថូល៖ «ពួកគាត់​មាន​បំណង​ដក​ហូត ដី​របស់​ពលរដ្ឋ​ ដើម្បី​ឱ្យ​ក្រុមហ៊ុន និង​ឧកញ៉ា ពួក​យើង​នឹង​តវ៉ា​ម្តង​ទៀត»។ វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន និង​អ្នកនាំពាក្យ​សាលា​ខេត្ត​នេះ លោក ជាក់ ម៉េងហ៊ាង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៥ មីនា។ ថ្មីៗ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ជូន​ដំណឹង​ស្ដីពី​ការ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ ក្រសួង​រក​ឃើញ​ថា មាន​សកម្មភាព​កាប់​គាស់ រុករាន និង​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ បំពាន​នឹង​ច្បាប់​ដោយ​កំពុង​ប្រើប្រាស់​ដីធ្លី​ស្ថិត​ក្នុង​ដំណើរការ​នីតិ​វិធី​របស់​តុលាការ។

មណ្ឌលគីរី៖ ជនជាតិ ព្នង/ ពូនង/ ភ្នង ១៣០ គ្រួសារ ប្តឹងទៅ មេធំរបស់នៅ បរទេស ថា អាជ្ញាធរខ្មែរ ដុតផ្ទះសម្បែង រំលោភដីភូមិស្រុកពួកគេ ប្រមាណ ២៥៥ ហិចតា ដែលមានជំលោះ ជាពិសេស ប្តឹងរឿង ដុត ព្រះវិហារគ្រឹស្តិ របស់ពួកគេ ១ ខ្នងចោល។ ជនជាតិ ព្នង នៅមណ្ឌលគីរីនេះ ប្រកាសថាមានប្រជាជនជិត ៥០,០០០ នាក់ ដែលជាតួរលេខ មិនធម្មតាផង ក៍ជាតួរលេខដែលបួកបញ្ចូល ជនជាតិផ្សេងៗមកផង ដើម្បី យកឧត្តមភាព។ ភ្នងជារដ្ឋមួយ ដែលចូលរណបជាមួយ ចម្ប៉ា រួចហើយ ចម្ប៉ា យកទាំងទឹកដីចម្ប៉ា ទាំងទឹកដី វៀតណាម និង ភ្នង ទៅដាក់ ក្រោម ប្រទេសសៀម ឆ្នាំ ១៧០០ នេះជាប្រភពជំលោះរហូតដល់សព្វថ្ងៃ ។

លោក អ៊ាង សុផល្លែត បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់ ឱ្យ​បាន​១០០ ភាគរយ​ ដោយ​គ្មាន​ការ​លើក​លែង និង​បញ្ចប់​វប្បធម៌​ធ្វើ​កិច្ច​សន្យា។ បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ​ត្រូវ​មោឃភាព​ចោល​រាល់​លិខិត​ស្នើ​សុំ​កាន់​កាប់​ដីធ្លី លិខិត​ផ្ទេរ​កាន់​កាប់ និង​លិខិត​ទិញ​លក់ ក្នុង​តំបន់​ការពារ​ធម្មជាតិ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ហាក់​រញ៉េរញ៉ៃ​ និង​គ្មាន​ប្រសិទ្ធភាព​យូរ​អង្វែង​នោះ​ទេ។ រីឯ​បុគ្គល​មាន​លុយ​មាន​អំណាច ដែល​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់​អាជ្ញាធរ​​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា​នោះ​ទេ។

លោក ប៉ែន ប៊ុណ្ណារ៍៖ «អាជ្ញាធរ​ស្ថាប័ន​តុលាការ​ក៏​ដោយ​ ការ​ចាត់​វិធានការ​ធនធាន​ធម្មជាតិ គ្មាន​តម្លាភាព អ្នក​យក​ដី​ភ្នំ គ្មាន​ការ​បង្ក្រាប​ទេ។ បើ​បង្ក្រាប​គឺ​ត្រូវ​បង្ក្រាប​ទូទៅ​ឱ្យ​ស្មើ​ភាព​គ្នា»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​របស់​រដ្ឋាភិបាល មិន​មែន​ជា​រឿង​ថ្មី​ឡើយ​ដែល​អាជ្ញាធរ តែង​តែ​អនុវត្ត​ច្បាប់​តាម​តែ​បទ​បញ្ជា​ម្ដងម្កាល​រួច​ក៏​ស្ងាត់​ទៅ​វិញ។

ច្បាប់ស្ដីពីសិទ្ធិជនជាតិដើមភាគតិចមាត្រា១១ចែងថា ជន​ជាតិ​ដើម​មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​ប្រពៃណី ទំនៀម​ទម្លាប់ ជា​វប្បធម៌​របស់​ខ្លួន​រួមមាន ការ​ថែរក្សា​ការពារ​ និង​អភិវឌ្ឍន៍​អ្វី​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​វប្បធម៌​ពី​អតីតកាល បច្ចុប្បន្ន អនាគត ដូចជា​តំបន់​បុរាណ​វិទ្យា និង​កន្លែង​ប្រវត្តិសាស្ត្រ ជាដើម៕


COMFREL
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ ដែល​កំពុង​រត់​ពួន​ក្នុង​ព្រៃ គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ គ្រោង​នាំ​គ្នា​ដើរ​កាត់​ព្រៃ​ឆ្លងដែន​ទៅ​សុំ​រដ្ឋាភិបាល​ថៃ​បោះ​ជុំរុំ​រស់នៅ​ទីនោះ ដើម្បី​ចិញ្ចឹម​ជីវិត និង​កូនៗ បាន​សិក្សា​រៀន​សូត្រ ប្រសិនបើ​អាជ្ញាធរ​ខេត្តព្រះវិហារ​មិន​ព្រម​ដោះ​លែង​ពលរដ្ឋ​ជាប់​ឃុំ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គេ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ​សិក្សា​ស្រាវជ្រាវ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ។

RFA Khmer
ជនជាតិ​ដើម​ព្នង ៣​ភូមិ ព្រមាន​ធ្វើ​បាតុកម្ម​ដេក​នៅ​សាលា​ខេត្ត​មណ្ឌលគិរី បើ​អាជ្ញាធរ​មិន​ប្រគល់​ដី​សហគមន៍​ជូន​ពួកគាត់​វិញ​ទេ

ជនជាតិ​ដើម​ភាគតិច​ព្នង ៣ ភូមិ​ព្រមាន​ធ្វើ​បាតុកម្ម​ដេក​នៅ​ខាងមុខ សាលាខេត្ត​មណ្ឌលគិរី ប្រសិនបើ​អាជ្ញាធរ​មិន​ប្រគល់​ដី​សមូហភាព​សហគមន៍​ជូន​ពួកគាត់​ធ្វើ​ចម្ការ​វិល​ជុំ​ចិញ្ចឹម​ជីវិត និង​អាស្រ័យ​ផល​បែប​ប្រពៃណី​វិញ​ទេ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ឡាំម៉េះ ភូមិ​ពូចារ និង​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍ ទៅ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដើម្បី​ស្នើសុំ​ដី​ធ្វើ​កសិកម្ម​ប្រពៃណី​ចិញ្ចឹម​ជីវិត ដែល​ឋិត​ក្នុង​ផែនទី​បឋម​សហគមន៍។

សំណើ​នេះ​ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ក្រសួងបរិស្ថាន​ថ្មីៗ​នេះ បាន​ដកហូត​ដីចម្ការ​វិល​ជុំ និង​ដី​អាស្រ័យ​ផល របស់​ពួកគាត់​អស់​រាប់ពាន់​ហិកតារ និង​បាន​ហាមប្រាម​មិន​ឱ្យ​ប្រជា​សហគមន៍​ធ្វើ​ចម្ការ​វិល​ជុំ តាម​បែប​ប្រពៃណី​តាំងពី​បុរាណកាល​មក។

តំណាង​សហគមន៍​ជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ពូលុ លោក ក្លាង ថូល ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ជា​ការ​កាត់​ផ្តាច់​ឆ្នាំងបាយ​ពួក​លោក ដែល​មាន​ជីវភាព​ពឹងផ្អែក​ធ្វើ​ចម្ការ​ចិញ្ចឹមជីវិត។

លោក​ថា ប្រជា​សហគមន៍ រស់នៅ​ភូមិ​ពូលុ និង​ភូមិ​ឡាំម៉េះ មាន​ដីចម្ការ​ប្រើប្រាស់​ជាក់ស្តែង​ជិត ៤០០ គ្រួសារ (៣៩៥) ឋិត​ក្នុង​ព្រៃ​សហគមន៍​អាជ្ញាធរ​បែរជា​ហាមឃាត់​មិន​ឱ្យធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​។ រីឯ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​ពូចារ ជាច្រើន​គ្រួសារ​ទៀត​ក៏​កំពុង​ប្រឈម​បញ្ហា​ដូចគ្នា​ដែរ។

លោក ក្លាង ថូល៖ «ត្រៀម​តវ៉ា​បើ​ខាង​អាជ្ញាធរ​មិន​ដោះស្រាយ ជូន​ពលរដ្ឋ​ឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ចម្ការ​បែប​ប្រពៃណី អាជ្ញាធរ​រក​ហូត​ពួកគាត់​មិន​សប្បាយចិត្ត​ទេ​។ ត្រៀម​តវ៉ា​ដេក​នៅ​សាលាខេត្ត យើង​ប្រជុំ​ព្រឹក​មិញ យើង​លើក​ដែរ»។

កាលពី​ថ្ងៃទី១១ មីនា តំណាង​គណៈកម្មការ​សហគមន៍ ​ភូមិ​ពូលុ និង​ភូមិ​ឡាម៉េះ ២២​នាក់ បាន​ផ្ដិតមេដៃ ដាក់​ញត្តិ​ស្នើ​ឱ្យ​អាជ្ញាធរ​ ស្រុក​ពេជ្រាដា និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ប្រគល់​ដី​សម្រាប់​ធ្វើ​ចម្ការ​វិល​ជុំ​ឋិត​ក្នុង​ដី​សមូហភាព​សហគមន៍ ស្របតាម​វិធាន​ប្រពៃណី​គ្រប់គ្រង​សហគមន៍​របស់​ខ្លួន មាន​ចែង​នៅ​មាត្រា ២៣ នៃ​ច្បាប់​ភូមិបាល។

ខ្លឹមសារ​ញត្តិ​បន្ថែម​ថា ភាព​យឺតយ៉ាវ​ចុះបញ្ជី​សមូហភាព ជា​ឱកាស​ឱ្យ​អ្នក​ខាងក្រៅ​ចូល​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ឯកភាព​ចុះបញ្ជី​ស្វ័យ​អត្តសញ្ញាណ និង នីតិបុគ្គល​ជូន​ប្រជា​សហគមន៍​រួចរាល់​ហើយ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាខេត្ត​នេះ លោក ជាក់ ម៉េងហ៊ាង និង​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី លោក សុង គឹមហេង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៧ មីនា។

ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ជូនដំណឹង​ស្ដីពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។

លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់ ឱ្យ​បាន​១០០ ភាគរយ ដោយ​គ្មាន​ការលើកលែង​។ បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ​ត្រូវ​មោឃភាព​ចោល​រាល់​លិខិត​ស្នើសុំ​កាន់កាប់​ដីធ្លី លិខិត​ផ្ទេរ​កាន់កាប់ និង​លិខិត​ទិញ​លក់ ក្នុង​តំបន់​ការពារ​ធម្មជាតិ។

តែ​ទោះជា​យ៉ាងណា​ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ យល់​ថា ទង្វើ​របស់​អាជ្ញាធរ និង​ក្រសួង​បរិស្ថាន មាន​ភាព​មិន​ប្រក្រតី​ច្រើន ក្នុង​ការ​អនុវត្ត​ច្បាប់​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ជួប​រឿង​អយុត្តិធម៌​ជា​ថ្មី​ទៀត។

លោកស្រី​ថា ជនជាតិ​ដើម​ភាគតិច​ធ្វើ​ចម្ការ​វិល​ជុំ​ក្នុង​ព្រៃ​សហគមន៍​តាំងពី​បុរាណកាល​មក ដែល​ឋិត​ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​សមូហភាព។

លោកស្រី ភ្លឹក ភីរុំ៖ «គេ​មិន​អនុវត្ត​ច្បាប់​នៅ​កន្លែង​ផ្សេង គេ​អនុវត្ត​តែ​កន្លែង​ជនជាតិ​ដើម​ភាគតិច។ ខ្ញុំ​មិនបាន​ទុកចិត្ត​អាជ្ញាធរ​បរិស្ថាន ក្នុង​ការ​ការពារ​ព្រៃឈើ​ទេ មានតែ​ជនជាតិ​ដើម​ភាគតិច អាហ្នឹង​ហាក់ដូចជា ឱ្យ​យើង​មាន​បញ្ហា»។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់​ថា ច្បាប់​ភូមិបាល​បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​ដើម​ភាគតិច​បន្ត​ប្រើប្រាស់​ដី​របស់​ខ្លួន​ក្នុង​ពេល​រង់ចាំ​ចុះបញ្ជី​សមូហភាព។

លោក​ថា អាជ្ញាធរ​ខេត្ត និង​ក្រសួង​បរិស្ថាន​គួរ​ពិគ្រោះ​យោបល់​គ្នា​ជាមួយ​តំណាង​សហគមន៍ ដើម្បី​រក​ដំណោះស្រាយ​ជូន​ជនជាតិ​ដើម​ភាគតិច។

លោក ប៊ី វ៉ាន់នី៖ «កាលណា​វិធានការ​របស់​យើង ទៅ​ធ្វើ​ពេល​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត ប៉ះពាល់​ប្រពៃណី សហគមន៍​ជនជាតិ​ដើម​ភាគតិច គ្មាន​ទៅ​ដាំ​ស្រូវ និង​ធ្វើ​ចម្ការ​ទេ។ បើសិន​គាត់ ដកហូត​ធ្វើ​ឱ្យ​គាត់​មិនមាន​លទ្ធភាព​ចិញ្ចឹម​គ្រួសារ»។

ប្រជា​សហគមន៍ ​ភូមិ​ពូលុ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ បញ្ជី​ដី​សមូហភាព មាន​ទំហំ​ជាង ៨​ពាន់​ហិកតារ (៨.០០០) កាលពី​ឆ្នាំ ២០១៣ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ដី​ព្រៃ​សមូហភាព​នៅសល់​ជាក់ស្តែង ជិត ១​ពាន់​ហិកតារ (១.០០០) ប៉ុណ្ណោះ​។ រីឯ​ដី​ព្រៃ​សហគមន៍ ភូមិ​ឡាំម៉េះ មាន​ទំហំ​ជាង ៩​ពាន់​ហិកតារ (៩.០០០) មក​ទល់​ពេល​នេះ​នៅ​សល់​ជាង ១​ពាន់​ហិកតារ។

ប្រជា​សហគមន៍​អះអាង​ថា ការ​រួម​តូច​ព្រៃ​អភិរក្ស​ទាំងនេះ​ដោយសារ​ភាព​ធូររលុង​នៃ​ការអនុវត្ត​ច្បាប់ និង​អំពើពុករលួយ បណ្តែតបណ្តោយ​ឱ្យ​មាន​ការ​កាប់​ទន្ទ្រាន​ឈូស​ឆាយ​ព្រៃ​សហគមន៍ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន អ្នក​មាន​អំណាច និង​ពលរដ្ឋ​ចំណូលស្រុក​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១៣។

ព្រៃ​សហគមន៍​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ ​ភ្នំ​ណាមលៀរ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន៕

SOK SODA មណ្ឌលគិរី៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រាន យកដីរដ្ឋធ្វើជាកម្មសិទ្ធិដែលបាននឹងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រដែល ជម្រកសត្វព្រៃភ្នំណាំលៀរ ស្ថិតនៅក្នុង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

Chan Born
មណ្ឌលគីរី៖ ជនជាតិ ព្នង/ ពូនង/ ភ្នង ១៣០ គ្រួសារ ប្តឹងទៅ មេធំរបស់នៅ បរទេស ថា អាជ្ញាធរខ្មែរ ដុតផ្ទះសម្បែង រំលោភដីភូមិស្រុកពួកគេ ប្រមាណ ២៥៥ ហិចតា ដែលមានជំលោះ ជាពិសេស ប្តឹងរឿង ដុត ព្រះវិហារគ្រឹស្តិ របស់ពួកគេ ១ ខ្នងចោល។ ជនជាតិ ព្នង នៅមណ្ឌលគីរីនេះ ប្រកាសថាមានប្រជាជនជិត ៥០,០០០ នាក់ ដែលជាតួរលេខ មិនធម្មតាផង ក៍ជាតួរលេខដែលបួកបញ្ចូល ជនជាតិផ្សេងៗមកផង ដើម្បី យកឧត្តមភាព។ ភ្នងជារដ្ឋមួយ ដែលចូលរណបជាមួយ ចម្ប៉ា រួចហើយ ចម្ប៉ា យកទាំងទឹកដីចម្ប៉ា ទាំងទឹកដី វៀតណាម និង ភ្នង ទៅដាក់ ក្រោម ប្រទេសសៀម ឆ្នាំ ១៧០០ នេះជាប្រភពជំលោះរហូតដល់សព្វថ្ងៃ ។

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅជម្រកសត្វព្រៃភ្នំណាំលៀរ ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រ ដែលជម្រកសត្វព្រៃភ្នំណាំលៀរ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

គួរជម្រាបថា ទាក់ទិនបទល្មើសទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ កម្លាំងសមត្ថកិច្ចក៏កំពុងបើកប្រតិបត្តិការបោសសម្អាត និងចាត់វិធានការច្បាប់ ចំពោះជនខិលខូចដែលធ្វើសកម្មភាពបែបនេះ នៅខេត្តពោធិ៍សាត់ផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា ធ្លាប់បានអះអាង និងដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធដែលចូលរួមប្រតិបត្តិការនេះ ត្រូវបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងព្រមានដល់អ្នកដែលនៅពីក្រោយខ្នងត្រូវដកខ្លួនចេញពីបន្ទាន់៕

សហគមន៍ការពារព្រៃឈើ បង្រ្កាបបទល្មើសព្រៃឈើ នៅតំបន់ដែនជំរកសត្វព្រៃភ្នំណាំលៀរ ជំនួសសមត្ថកិច្ចជំនាញ
(មណ្ឌលគិរី)៖​ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរ ដល់បងប្អូនប្រជាសហគមន៍ នៅស្រុកពេជ្រាដា ដែលពួកគាត់មាន ទឹកចិត្តក្លាហានបាននាំគ្នាស្ទាក់ឃាត់ ចាប់គោយន្ត របស់ជនជាតិវៀតណាម ចូលមកដឹកឈើ នៅក្នុងតំបន់ដែនជំរកសត្វព្រៃភ្នំណាំលៀរ រួមនិងវត្ថុតាងជាច្រើនទៀត បញ្ជូនមកកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅដើមឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថាបងប្អូនសហគមន៍ការពារព្រៃឈើ នៅឃុំប៊ូស្រាក្នុងស្រុកពេជ្រាដា ពួកគាត់លែងមានជំនឿ ទៅលើការគ្រប់គ្រងរបស់មន្រ្តី ដែលការពារព្រៃឈើ ដែនជំរកសត្វព្រៃភ្នំណាំលៀរ ទៀតហើយព្រោះជាញឹកញាប់ពួកគាត់ មិនដែលឃើញមានមន្រ្តីគ្រប់គ្រងដែននេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើស ដែលបានកើតឡើងក្នុងដែន របស់ខ្លួននោះឡើយ។ នៅពេលដែលពួកគាត់ដើរល្បាតម្តងៗ តែងតែឃើញក្រុមអ្នកកាប់អារ រំលំឈើនៅក្នុងដែនជំរកសត្វព្រៃ ខាងលើនេះ យ៉ាងអនាធិបតេយ្យ ហើយភាគច្រើនគឺសុទ្ធតែជនជាតិវៀតណាម ដឹកជញ្ជូនយ៉ាងគគ្រឹក គគ្រេងគ្មានការទប់ស្កាត់ ពីមន្រ្តីជំនាញឡើយ។

បងប្អូនសហគមន៍ទាំងអស់ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានសំណូមពរដល់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ជួយចាត់ចែងមន្រ្តីជំនាញ មកពីថ្នាក់លើឱ្យពិនិត្យមើល រាល់ការកើតមានបទល្មើស នៅក្នុងដែនព្រៃការពាររបស់រដ្ឋ ដែលមានទំហំផ្ទៃដីលាតសន្ធឹង ប្រមាណជា៥ម៉ឺនហិកតានេះផង បើពុំដូចនេះទេព្រៃឈើនេះអាចរិចរិលហិនហោច អស់មិនខាន ដោយសារលោក រ័ត្ន សុវណ្ណ នាយកគ្រប់គ្រងដែនជំរកសត្វព្រៃភ្នំណាំលៀរ គ្មានសមត្ថភាព ក្នុងការគ្រប់គ្រងរួមទាំងមន្ទីរបរិស្ថានខេត្ត ដែលជាអ្នកគ្រប់គ្រងផ្ទាល់ នៃដែនជំរកដ៍សំខាន់នេះ ផងដែរ។

សហគមន៍បានធ្វើការរិៈគន់ចំៗថាមេៗ មន្ទីរបរិស្ថានក៏អស់សមត្ថភាព ក្នុងការបង្រ្កាបបទល្មើសដែលបានកើតឡើង​ នៅទីនោះ ដែលព្រោះបច្ចុប្បន្ននេះ មន្រ្តីបំរើការនៅមន្ទីរបរិស្ថាន និងមន្រ្តីបំរើការនៅក្នុងដែនជំរកសត្វព្រៃភ្នំណាំលៀរ ភាគច្រើន ត្រូវជាបងប្អូនបក្ខពួកចាត់តាំងឡើង គ្រាន់តែទៅរកផលប្រយោជន៍ យកមកចែកគ្នាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែ០១ ឆ្នាំ២០១៦ នៅស្រុកអូររាំង ក្នុងដីព្រៃដែនជំរកសត្វព្រៃភ្នំណាំលៀរ សហគមន៍ការពារព្រៃឈើ បានឃាត់ចាប់គោយន្តដឹកឈើ ចំនួន០២គ្រឿង​ រណាយន្តចំនួន០៤គ្រឿង ម៉ូតូ១គ្រឿង រួមទាំងឈើហ៊ុបមូលមួយចំនួនធំ ត្រូវបានសហគមន៍បញ្ជូនមកកាន់ជំនាញ រដ្ឋបាលព្រៃឈើខេត្ត និងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់។

ទាក់ទងករណីនេះលោក រ័ត្ន សុវណ្ណ នាយកដែនដែនជំរកសត្វព្រៃភ្នំណាំលៀរ លោកបានប្រាប់ថាគោយន្ត និងវត្ថុតាង ដែលសហគមន៍ឃាត់ចាប់នោះ គឺនៅក្នុងដីរដ្ឋបាលព្រៃឈើ។ មន្រ្តីរដ្ឋបាលព្រៃឈើ បាននិយាយតបថានេះ គឺជារឿងឆ្លើយដាក់គេដាក់ឯង តែប៉ុណ្ណោះ៕

Wednesday, March 13, 2024

ចលនាទន្ទ្រានដីព្រៃ ខេត្តព្រះសីហនុ

ផ្សាយលើកទី ១ Aug 17, 2022 ចលនាទន្ទ្រានដីព្រៃនៅខេត្តព្រះសីហនុ 

ប្រយុទ្ធ សម្តេចតេជោ ហ៊ុន សែន ឱ្យមេខ្លោង ចលនាទន្ទ្រានដីព្រៃនៅខេត្តព្រះសីហនុ ដែលបន្លំខ្លួនជាជនរងគ្រោះ ចូលខ្លួនសារភាព ភ្នំពេញ​ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា   បានជំរុញឱ្យបុគ្គលម្នាក់ ដែលជាមេខ្លោង នៃចលនានាំប្រជាពលរដ្ឋទន្ទ្រានដីព្រៃ នៅខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយថាខ្លួនជាជនរងគ្រោះនោះ ចូលសារភាពទោសកំហុស ដោយសម្តេចបានអះអាងថា   រូបគេនឹងមិនត្រូវបានជាប់ឃុំនោះទេ។ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ បានអះអាងថា   សម្តេចបានឃើញបុគ្គលរូបនោះ បានពាក់អាវគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យសម្តេចជួយ។ ក្រោយពីបានបញ្ជូនករណីនេះ ទៅខេត្តព្រះសីហនុ សម្តេចបានដឹងថា   ជននោះក្រុមនេះជាក្រុមដែលទៅកាប់ទន្ទ្រានដីព្រៃរដ្ឋ ហើយជាមេខ្លោង ទើបសម្តេចជំរុញឱ្យជននោះចេញមុខទទួលខុសត្រូវ។ សម្តេចបានលើកឡើងដូច្នេះថា៖ «ត្រូវតែទទួលខុសត្រូវ អ្នកឯងប្រមូលប្រជាជនទៅកាប់ ទន្ទ្រានដីរបស់រដ្ឋ ប្រជាជន គេឱ្យទៅផ្ទះ ប៉ុន្តែមេខ្លោងនៃចលនាត្រូវតែទទួលខុសត្រូវ អញ្ចឹងបានជាខ្ញុំចង្អុលបង្ហាញទៅ   គួច ចំរើន ថាឱ្យតាមរកអ្នកធ្វើសម្ភាស»។សម្តេចតេជោ​ ហ៊ុន​ សែន​ បានបន្តថា សូមឱ្យអ្នកធ្វើសម្ភាស បើបានឃើញហើយ នាំមនុស្សនោះទៅ គេមិនឃុំទេ កុំឆ្ងល់ដឹងដល់នាយករដ្ឋមន្ត្រីគេមិនឃុំទេ   ប៉ុន្តែសូមឱ្យអ្នកឯងមានការទទួលខុសត្រូវជាមួយនឹងការដែលអ្នកឯងបានធ្វើកំហុស។ អាជ្ញាធរនឹងសម្របសម្រួល ក្នុងការជួយជននេះ មិនឱ្យជាប់ឃុំ ឬលើកលែងការចោទប្រកាន់ជាដើម ប៉ុន្តែនេះ   ត្រូវតែចេញមុខសារភាពទោសកំហុសរបស់ខ្លួន៕

សម្តេចតេជោ បញ្ជាឱ្យ អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែកមុខរកមេក្ខោង ដែលកាប់ទន្ទ្រានយកដីរដ្ឋ​នៅខេត្តព្រះសីហនុសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែកមុខរកមេក្ខោង ដែលកាប់ទន្ទ្រានយកដីរដ្ឋ​នៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ាដោយពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាញ់បោក និងបានសង់ខ្ទមលើទីតាំងនោះឆាប់ចាកចេញ មុនរដ្ឋបាលខេត្តចាត់វិធានការរដ្ឋបាល និងច្បាប់នៅពេលខាងមុខ៕

22 October 2021  ·  Sorn Sopheak-ស៊ន សុភក្រ្ត  អាជ្ញាធរខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបការកាប់ទន្ទ្រានដីព្រៃ នៅស្រុកព្រៃនប់, ឃាត់ខ្លួនមនុស្ស៤៣នាក់ ក្នុងនោះ៦នាក់ ត្រូវបញ្ជូនទៅស្នងការខេត្តចាត់ការបន្ត (ព្រះសីហនុ)៖ កម្លាំងចម្រុះខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ នៅស្រុកព្រៃនប់ ឃាត់មនុស្សចំនួន៤៣នាក់ ក្នុងនោះមនុស្សចំនួន៦នាក់ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការបន្ត។ នេះបើយោងតាមលោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បញ្ជាក់ប្រាប់បណ្តាញពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែតុលានេះ។

24 January 2019  ·  Sony Sin is with រាជសីហ៍ ការពារសន្តិភាព and 

ពួកវានេះហើយ ញុះញង់ឲ្យប្រជាពលរដ្ឋបង្កហិង្សា កាប់ទន្ទ្រានដីព្រៃនៅខេត្តព្រះសីហនុ មានទាំងអាវាំងឌឺ និងបក្សពួកជាអ្នកញុះញង់បន្ថែមលើបណ្ដាញសង្គម​ហ្វេសប៊ុក !

ចំណាំមើល ឲ្យតែក្រុមអាទណ្ឌិតគេចគុគ សម រង្ស៊ី រៀបផែនការចូលស្រុក ពួកអាចាំទប់ជើងគ្រែនេះ ជាពិសេសអាវាំងឌឺ និងបក្សពួកវា ១ថ្ងៃៗរិះរកបង្កើតភាពបះបោលកន្លែងណា ដែលជាសេដ្ឋកិច្ចសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដើរតាមសេណារីយោ អាទណ្ឌិតគេចគុគសម រង្ស៊ី រារាំងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ងាយស្រួលទាញខ្មែរឲ្យធ្លាក់ក្នុងភាពចលាចល និងភ្លើងសង្រ្គាមដូចនៅតំបន់មជ្ឈឹមបូពា៌ ! កុំគិត កុំស្រមើស្រមៃ គឺគ្មានសង្ឃឹមឡើយអាវ៉ា កាលឆ្នាំ២០១៣-២០១៤ ញុះញង់កម្មកររោងចក្របាន មកដល់ឥឡូវនេះប្រើរូបភាពថ្មីរូបមន្តដដែល ញុះញង់ពលរដ្ឋរឿងដីធ្លីឲ្យបង្កហិង្សា មានអីជាប់ខ្នោះបណ្ដើរៗហើយ !

3 March 2017  · Bunthoeun Yem is with Yuthkun Hun and 

អជ្ញាធរខេត្តព្រះសីហនុជុំនាញខាងឃ្វាលស្បែកខ្លា ដីព្រៃនៅតំបន់ការពារក្បាលឆាយប្រជាជនទន្ទ្រានកាន់កាប់តែជាងពីររយគ្រួសារពេលចុះវាស់ចែកជូនមានឈ្មោះដល់ពីរពាន់គ្រួសារ ចំណែកនៅ កោះរុងប្រជាជនបួនភូមិមានដីកាន់កាប់ពិតប្រាកដមិនដល់ពីររយហត្តាផង គាត់ចែកវាស់វែងអោយដល់ជាងពីរពាន់ហត្តា(គ្រាន់តែចៅសង្កាត់ទី១ និងទី២កោះរុងមានដីច្រើនជាងប្រជាជនសរ៉ុបទាំង៤ភូមិទៅទៀត សូមអោយមានការសើបអង្កេតឡើងវិញ បើមិនដូចច្នេះទេរលាយអស់ហើយ ពួកឆ្លៀតឪកាសនិងធ្វើអោយថ្នាក់ដឹកនាំរដ្ឋនិងរាស្រ្តលំបាករហូត ខ្ញុំស្គ័គ្រចិត្តជួយពេញទំហឹងដោយមិនគិតថ្លៃបើត្រូវការអ្នកជួយ)។

2 March 2017  · YouTube  · Bunthoeun Yem

អជ្ញាធរខេត្តព្រះសីហនុជុំនាញខាងឃ្វាលស្បែកខ្លា ដីព្រៃនៅតំបន់ការពារក្បាលឆាយប្រជាជនទន្ទ្រានកាន់កាប់តែជាងពីររយគ្រួសារពេលចុះវាស់ចែកជូនមានឈ្មោះដល់ពីរពាន់គ្រួសារ ចំណែកនៅកោះរុងប្រជាជនបួនភូមិមានដីកាន់កាប់ពិតប្រាកដមិនដល់ពីររយហត្តាផង គាត់ចែកវាស់វែងអោយដល់ជាងពីរពាន់ហត្តា(គ្រាន់តែចៅសង្កាត់ទី១ និងទី២កោះរុងមានដីច្រើនជាងប្រជាជនសរ៉ុបទាំង៤ភូមិទៅទៀត សូមអោយមានការសើបអង្កេតឡើងវិញ បើមិនដូចច្នេះទេរលាយអស់ហើយ ពួកឆ្លាតឪកាសនិងធ្វើអោយរដ្ឋនិងរាស្រ្តលំបាករហូត ខ្ញុំស្គ័គ្រចិត្តជួយពេញទំហឹងដោយមិនគិតថ្លៃ)។ — with Khmer RachanaTailor and 

22 October 2021  · រដ្ឋបាលខេត្តព្រះសីហនុ

សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅពេលក្រុមការងារចម្រុះ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ឃើញមានមនុស្សចំនួន៥៨នាក់ កំពុងធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក ក្នុងនោះក្រុមការងារចម្រុះបានធ្វើការណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ផងដែរក្រុមការងារចម្រុះ បានប្រើប្រាស់ពេលវេលាជាច្រើនម៉ោង ក្នុងការពន្យល់អំពីផ្លូវច្បាប់ និងការណែនាំផ្សេងៗតែក្រុមទាំងនោះមិនស្តាប់ ហើយបានប្រើអំពើហិង្សាគប់ដបសាំងមកលើកម្លាំងសមត្ថកិច្ចថែមទៀត ដូច្នេះដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ទើបក្រុមការងារចម្រុះបានដកថយដើម្បីរង់ចាំការណែនាំបន្ត។ 

រហូតដល់ម៉ោង០៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្ត និងការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រុមការងារចម្រុះបានចុះទៅកន្លែងកើតហេតុជាលើកទី២ ដើម្បីឃាត់ខ្លួនមនុស្ស ដែលកំពុងនៅលើទីតាំងជាក់ស្តែងបានចំនួន៤៣នាក់ ស្រី០៨នាក់ ក្នុងនោះបានបញ្ជូនជនសង្ស័យចំនួន០៦នាក់ ទៅស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីសួរនាំបន្ត ដោយឡែកអ្នកពាក់ព័ន្ធចំនួន៣៧នាក់ទៀត បន្ទាប់ពីធ្វើការសាកសួរ និងធ្វើកិច្ចសន្យា គឺបានឱ្យមេឃុំចៅសង្កាត់របស់ពួកគាត់មកធានាត្រឡប់ទៅលំនៅដ្ឋានវិញ។ 

យោងតាមចម្លើយរបស់បងប្អូនប្រជាពលរដ្ឋទាំងនោះគឺមានទាំងអ្នកក្នុងខេត្ត និងក្រៅខេត្ត គឺត្រូវបានមេខ្យល់ដែលមានអង្គការចាត់តាំង បានធ្វើការបោកបញ្ឆោតឱ្យចូលទៅកាប់រានដីព្រៃឈើដើម្បីយកដីចែកគ្នា។ 

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកមេខ្យល់ និងជនខិលខូច ដោយធ្វើការញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដីកម្មសិទ្ធឯកជន និងការប្រើប្រាស់អំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈជាដើម ដែលទង្វើនេះ នឹងធ្វើឱ្យបងប្អូនក្លាយខ្លួនជាជនល្មើសនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត។

27 October 2021  · រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចុះប្រកាសលទ្ធផលស្រាវជ្រាវ ដោះស្រាយបញ្ចប់ទំនាស់ របស់ក្រុមការងារចម្រុះ ដែលបានរកឃើញអ្នករំលោភបំពានដីវត្តព្រៃប្រសិទ្ធិ ស្ថិតក្នុង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងបានប្រកាសដកហូតរួចប្រគេនដីនេះជាទ្រព្យគរុភណ្ឌរបស់វត្តវិញ។ 

រសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដោះស្រាយបញ្ចប់ទំនាស់ នៃការរំលោភដីវត្តព្រៃប្រសិទ្ធិ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរជំនាញ និងប្រជាពលរដ្ឋចំណុះជើងវត្ត។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយមានការតវ៉ាពីប្រជាពលរដ្ឋចំណុះជើងវត្តថា មានបុគ្គលមួយចំនួនបានយកដីវត្តពុះជាឡូត៌ចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចុះពិនិត្យស្រាវជ្រាវពីប្រវត្តដីនៅបរិវេណវត្តព្រៃប្រសិទ្ធ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ និងបានអញ្ជើញភាគីពាក់ព័ន្ធមកសួរនាំ និងបង្ហាញឯកសារកាន់កាប់ដី។ ក្នុងការចុះអង្កេតស្រាវជ្រាវក្រុមការងារបានប្រមូលឯកសារ និងរកឃើញអ្នកក្លែងបន្លំឯកសារកាន់កាប់ដីចំនួន ៥នាក់ ហើយអ្នកទាំង៥នាក់ ក៏បានធ្វើការសារភាពនូវទោសកំហុសរបស់ខ្លួន ព្រមទាំងបានប្រគល់ដីដែលពួកខ្លួនបានចាប់ជូនវត្តវិញ។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបាន និងកំពុងប្រើប្រាស់ក្លែងឯកសារយកដីរដ្ឋ ឬដីឯកជនដោយខុសច្បាប់ សូមប្រញ៉ាប់ប្រគល់ឯកសារទាំងនោះមកឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមោឃ:ភាពវិញ ប្រសិនបើយកឯកសារក្លែងទៅប្រើប្រាស់ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។ 

ឯកឧត្តមអភិបាលខេត្ត បានប្រកាសថាចាប់ពីថ្ងៃនេះតទៅ ដីនេះជាគរុភណ្ឌរបស់វត្ត ដែលគ្មានបុគ្គលណាម្នាក់ អាចប៉ះពាល់បានតទៅទៀតទេ ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ អាជ្ញាធរ រៀបចំចុះបញ្ជីដីវត្ត ជាទ្រព្យសម្បត្តិរដ្ឋ និងកៀរគររកសប្បុរសជន ប្រជាពលរដ្ឋចំណុះជើងវត្ត សហការគ្នារៀបចំធ្វើរបងសីមាវត្តប្រសិទ្ធ ដើម្បីគ្រប់គ្រងជាគរុភណ្ឌរបស់វត្តចាប់ពីពេលនេះតទៅ។ 

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេនបច្ច័យ ចំនួន២០០០(ពីរពាន់ដុល្លា) និងស៊ីម៉ង់ត៍ចំនួន១៥តោន ដើម្បីផ្តួចផ្តើមកសាងរបងការពារដីវត្តឱ្យបានគង់វង្សដើម្បីទុកជាសម្បត្តិ សាធារណៈ៕

ដោយ ជាតិ ចំណាន  អាជ្ញាធរ​ និង​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះ​សីហនុ ប្រមាណ​ជាង ៦០នាក់ យក​គ្រឿង​ចក្រ​បម្រុង​ឈូស​ផ្ទះ​ប្រជា​ពលរដ្ឋ នៅ​ ភូមិ​អូរ​ត្រជាក់​ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ត្រូវ​ប្រជា​ពលរដ្ឋ​រារាំង កាល​ពីថ្ងៃ​ទី១១ វិច្ឆិកា។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា នៅ​ពេល​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ពិត​ប្រាកដ​មួយ​លើ​ដី​មាន​ទំនាស់ អាជ្ញាធរ និង​ភាគី​ដែល​អះអាង​ថា ជា​ម្ចាស់​ដីធ្លី​គួរ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​នេះ​សិន ដើម្បី​រក​ដំណោះ​ស្រាយ​ជាមុន​សិន។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រាំរ៉ៃ​ច្រើន​ឆ្នាំនៅ​ភូមិ​អូរ​ត្រជាក់​ចិត្ត លោក អ៊ុន ធីម ឲ្យ​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះ​សីហនុ​ ឆ្លៀត​ឱកាស​ចុះ​មក​ឈូស​ឆាយ​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ពេល​ដែល​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ ពុំ​សូវ​នៅ​ផ្ទះ ដោយ​រវល់​ទៅ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ ក្នុង​អំឡុង​ពេល​នៃ​ការ​រីករាល​ដាល​ជំងឺ​កូវីដ-១៩។ លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​មាន​គ្នា​ប្រមាណ​ជាង ៣០​នាក់​ប៉ុណ្ណោះ​ ដែល​ចេញ​មក​រារាំង គ្រឿង​ចក្រ​ដែល​បំរុង​យក​ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជា​ពលរដ្ឋ​ពី​សំណាក​មន្ត្រី​ដែល​ប្រើ​អំណាច​គាប​សង្កត់​ប្រជា​ពលរដ្ឋ។ លោក​ត្អូញ​ត្អែរ​ថា លោក​បាន​រស់នៅ ​​និង​បាន​ធ្វើស្រែ​ចំការ​លើ​ដី​គម្រប​ព្រៃ​ឈើ​នេះ តាំង​ពីឆ្នាំ ១៩៩៣​មក​ម្ល៉េះ ប្រសិន​បើ​អាជ្ញាធរ​ និង​រដ្ឋ​បាល​ព្រៃ​ឈើ​ឈូស​ឆាយ លោក​ពុំ​មាន​ជំរក​សម្រាប់​​រស់​នៅ​ទៀត​នោះទេ។ លោក​ស្នើ​សុំ​ឲ្យ​មន្ត្រី​ថ្នាក់​ជាតិ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ និង​ចាត់​វិធាន​ការ​លើ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ដែល​មិន​អនុវត្ត​តាម​អនុសាសន៍​របស់​លោក​រឿង​ការ​កាត់​ឈ្វៀល​ដី​គម្រប​ព្រៃ​ជូន​ប្រ​ជា​ពលរដ្ឋ​វិញ៖ «ឥឡូវ​ហ្នឹង ខ្ញុំ​រស់នៅ​ទឹក​ដី​នេះ ខ្ញុំ​ពិបាក​មាំ​ណាស់ តស៊ូ​គ្មាន​ដី​កន្លែង​ណា​នៅ​ទេ។ ឥឡូវ​ហ្នឹង ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង បងប្អូន​សមត្ថកិច្ច​កង​កម្លាំង គាត់​ចង់​មក​ឈូស​ឆាយ​របស់​ខ្ញុំ ហើយ​កូន​ចៅ​ខ្ញុំ​គ្មាន​ស្គាល់​សាលា​រៀន​ទេ។ អត់​មាន​បាន​ទៅ​រៀន​ទេ ឆ្ងាយ​ពី​សាលារៀន​ អញ្ចឹង​គ្នា​ខ្វះខាត អាខ្លះ​មាន​អង្ករ​ហូប អាខ្លះ​ក៏​អត់​អញ្ចឹង​ទៅ ខ្ចី ជួយ​គ្នា​ម្នាក់​បន្តិចៗ បបរ​ហូប​ក៏​មាន​ដែរ វេទនា​មាំ​ណាស់។ វេទនា​យក​មែន​ទែន​ហ្មង មិន​ដឹង​ធ្វើ​ម៉េច ហើយ​ដី​របស់​ប្រជា​ពលរដ្ឋ​តែ​ជាង​៣០០ហិក​តារ​ហ្នឹង ហើយ​មក​ធ្វើ​បាប​គ្នា​ទៀត»។ 

រដ្ឋបាលខេត្ត​ព្រះសីហនុ​ ចុះអនុវត្តស.ជ.ណ ស្ដីពីករណីការកាប់ឆ្ការ ឈូសឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រះសីហនុ​ បានឱ្យដឹងថា​ លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះខេត្ត ចុះអនុវត្តខ្លឹមសារលិខិតលេខ០៧៣/២២ សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីករណីការកាប់ឆ្ការ ឈូស ឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង មានទីតាំង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

ក្រុមការងារចម្រុះខេត្ត បានចុះទៅដល់ទីតាំងជាក់ស្ដែង កាពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ​ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយការជួបជុំអ្នកពាក់ព័ន្ធរួចមក ក្រុមការងារបានអានខ្លឹមសារលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ជូនទៅ លោក ឡាវ ម៉េង ឈាង ដើម្បីបានស្តាប់ និងណែនាំ អំពីយន្តការ ការងារ ដែលត្រូវអនុវត្តលើទីតាំងដីខាងលើ រួមមាន ការឈូសឆាយ ពង្រាបដី និងរុះរើសំណង់ និងការ្យផ្សេងៗ លើទីតាំងដី ដើម្បីរៀបចំដាំព្រៃកោងកាងឡើងវិញ ក្រោយពីស្តាប់ការណែនាំរបស់ក្រុមការងាររួចមក លោក ឡាវ ម៉េងឈាង បានឯកភាពតាមការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយយល់ព្រមប្រគល់ទីតាំងដី ដែលលោកធ្លាប់គ្រប់គ្រងកន្លងមកជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងកាន់កាប់វិញ ដោយពុំមានការតវ៉ាអ្វីឡើយ។ ក្នុងនោះ លោក ឡាវ ម៉េងឈាង ស្នើសុំក្រុមការងារ ធ្វើការឈូសឆាយដីនៅផ្អែកខាងលិចដែលមិនមានស្រះត្រី ជាមុន និងសុំរយៈពេល ២៩ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីទុកពេលឱ្យលោកប្រមូលទិន្នផលត្រីសិន។ លោក ឡាវ ម៉េង ឈាង ទទួលស្គាល់ថាទីតាំងដីដែល លោកបានឈូសឆាយ និងគ្រប់គ្រងកន្លងមកនេះ ពិតជាដី ស្ថិតនៅក្នុងដែនអភិរក្សព្រៃលិចទឹករបស់រដ្ឋប្រាកដមែន។ ហើយចំពោះការសម្រេចប្រគល់ដីជូន អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីគ្រប់គ្រង និងដាំដើមកោងកាងឡើងវិញនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំ ពីសមត្ថកិច្ចមួយណាឡើយ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានអញ្ជើញ លោក ឡាវ ម៉េង ឈាង មកផ្តល់ ការបំភ្លឺពាក់ព័ន្ធ នឹងករណី កាប់គាស់ ព្រៃលិចទឹក រុករាន យកដីព្រៃកោងកាងធ្វើជាកម្មសិទ្ឋិ។ ក្រោយការបំភ្លឺរបស់ សាមីខ្លួន និងការពន្យល់ណែនាំអំពីផ្លូវច្បាប់រួចមក លោក ឡាវ ម៉េង ឈាង បានទទួលស្គាល់ថាខ្លួនពិតជាបានឈូស ឆាយ ទន្ទ្រានយកដីព្រៃលិចទឹក និង ព្រៃកោងកាងជាដីរដ្ឋ ប្រាកដមែន ហើយលោកយល់ព្រមដោយស្ម័គ្រចិត្ត ប្រគល់ ដីជូនអាជ្ញាធរខេត្តព្រះសីហនុ ដោយពុំមានការតវ៉ា និងពុំទាមទារសំណងអ្វីទាំងអស់ តែក្នុងនោះលោកស្នើសុំ រយៈពេល ០៦ខែ ដើម្បីប្រមូលផលត្រី ដែលបានចិញ្ចឹមនៅក្នុងទីតាំងដី។ តែក្រោយមកដោយមិនអនុវត្តតាមការព្រមព្រៀង ទើបរដ្ឋបាលខេត្តចេញលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដោយជម្រាបមក លោក ឡាវ ម៉េង ឈាង ត្រូវបញ្ឈប់សកម្មភាពទាំងឡាយ ដោយធ្វើការរុះរើសំណង់ផ្សេងៗលើទីតាំងដី ដែលបានឈូសឆាយ និង ត្រូវចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរកាន់កាប់ និងដាំដើមកោងកាងឡើងវិញ ក្នុងរយៈពេល៣០ថ្ងៃ បន្ថែមទៀត។ ដោយពិនិត្យឃើញថាគិតចាប់ពីថ្ងៃជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ មកទល់ បច្ចុប្បន្ន លោក ឡាវ ម៉េង ឈាង ពុំមានសកម្មភាព អនុវត្តតាមការព្រមព្រៀងដោយស្ម័គ្រចិត្តដូច ការ អះអាងរបស់ខ្លួន ទើបនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារចម្រុះខេត្ត បានសម្រេចចុះអនុវត្តសេចក្តី ជូនដំណឹងលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ។

សូមជម្រាបជូនបន្ថែមថា ចំពោះការចុះអនុវត្តខ្លឹមសារលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីករណីការកាប់ឆ្ការ ឈូសឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង មានទីតាំង ស្ថិតនៅភូមិព្រែក ប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមការងារចម្រុះខេត្ត បានដំណើរការទៅរលូន ដោយមានការសហការពីអ្នកពាក់ព័ន្ធ និងការចូលរួមពីអ្នកសារព័ត៌មានចំនួន១៣អង្គភាព ដែលបានទៅផ្តិតយករូបភាព និងព័ត៌មានផងដែរ។ 

ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ដោយសារសង្កេតឃើញថាមានការបកស្រាយផ្សេងគ្នាពាក់ព័ន្ធនឹងករណីខាងលើ ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានរបស់យើង សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារពត៌មាន ដោយត្រូវផ្សព្វផ្សាយពីព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងសាធារណៈមតិមានការភាន់ច្រឡំ៕