ប្រវត្តិ៖អរិយក្សត្រ ដែល អរិយ ប្រែថារុងរឿង ថ្កើនថ្កាន ដ៍ប្រសើរ ឬ ស្មើរ អរិយធម៍ ចំណែកក្សត្រ ប្រែថា ជាស្តេច។ តំបន់កាលដើមឡើយជា តំបន់ ស្រុកព្រះស្តេច ដូច ស្រុកព្រះស្តេចនៅ ព្រៃវែងដែរ គឺ ភូមិស្រុកសម្រាប់ស្តេចកកើតរស់នៅ។ នគរខ្មែរពីដើម មានស្តេចរាប់សិប គ្រប់គ្រងទឹកដីរៀងៗខ្លួន ដូចជា ស្តេចនៅ ល្វាឯម ស្និតជាមួយ ស្តេចយួន ស្តេចនៅ ឧត្តុង្គ ស្និតជាមួយ ស្តេចសៀម ស្តេចនៅ ចតុមុខ ស្និតជាមួយ ស្តេចលាវ។ ពេលលបារាំង ចូលស្រុក បន្ទាយទ័ព ត្រូវបានគេ តាំងនៅ តំបន់អរិយក្សត្រ និង ជ្រោយចង្វារ ដែល កងទ័ពជើងទឹកនៅ អរិក្សត្រ និង កងទ័ពជើងអាកាស នៅលើ កោះជ្រោតបង្វារ គោលបំណងតាំង មូលដ្ឋានទ័ពបែបនេះ គឺដើម្បី ាការពារព្រះបរមរាជវាំង្គ។ លុះសង្រ្គាមលោកទី ១ និង ទី ២ មូលដ្ឋានទ័ពត្រូវបានគេផ្លាស់ប្តូរ មកនៅ ពោធិចិនតុងវិញ ព្រលានយន្តហោះ ត្រូវគេមក សាងសង់នៅ សង្កាត់វាលវង...។ ស្តេច ជាធម្មតា ត្រូវជ្រើសរើស យកកចេញពី តំបន់ អរិយក្សត្រ។ ស្តេចស្រុកខ្មែរ កាលនោះ មាន ២ ខ្សែ គឺខ្សែ នរោត្តម ស្និត សៀម ត្រូវបាន លើកបន្តុប និង ស្តេច ស៊ីសិវត្ថិ ស្និតយួន ត្រូវ យួនបន្តុបឲ្យសោយរាជ្យ ដូច្នេះ ខ្សែស៊ីសុវត្ថិ គឺរស់នៅ តំបន់ អរិយក្សត្រ ចំណែកខ្មែរនរោត្តម រស់នៅ តំបន់ វាំងចាស់ឧត្តុង្គ ភ្នំពេញ។
រដ្ឋាភិបាល សម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់ឃុំមួយចំនួន នៅស្រុកខ្សាច់កណ្តាល និងល្វាឯម
អរិយក្សត្រ៖ ប្រែថា ក្សត្រដ៍ប្រសើរ ស្តេចពីដើម សោយរាជ្យនៅតំបន់ ល្វាឯម/អរិយក្សត្រ នេះ។ ចុអ្វីជា ល្វា ឯម ? តាមការវិភាគ ដូចជា តាមប្រវត្តិសាស្រ្ត សៀម គឺថា ល្វា គឺជា អាណាចក្រមួយ ធំ ហៅថា នគរស្រីល្វូរ Lvo សព្វថ្ងៃ នៅសល់ត្រឹម បុរី រាំ (មិនមែន បុរី រ៉ាំ ទេ) គ។ គ្រាដែល សៀម កំទេចនគរខ្មែរនៅ អង្គរវត្ត ខ្មែរបាន បង្កើតនគរថ្មី ឈ្មោះថា លង្វែក ដែលសៀម ដឹងថា គឺជា នគរស្រីល្វូ នេះឯង ក៍លើកទ័ពជើងគោកចូលតាម បាត់ដំបង ពោធិសាត់ ជើងទឹកចូលតាម កំពត កំពង់សោម ចូលកំទេច ក្រុងលង្វែក។ ពាក្យ លង្វែក នេះ ដែល ទាក់ទង និង ល្វា ចំណែក ឯម គឺជា ភាសាយួន ប្រែថា ស្អាត អែមណាស់ !!-- សរុបមក អរិយក្សត្រគឺជា ពូជពង្សស្តេច នៃនគរ ស្រីល្វូ៕
Sopheak Sorn កូរ៉េខាងត្បូង ទម្លាក់ថវិកាជិត ២៥០លានដុល្លារ សម្រាប់សង់ស្ពាន ឆ្លងកាត់ទន្លេ ភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ
នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
កម្ពុជា៖ កម្ពុជាគ្រោងសាងសង់ស្ពានថ្មីមួយ គឺស្ពានអរិយក្សត្រ (ស្ពានមិត្តភាព កម្ពុជា កូរ៉េ)។ តាមប្រវត្តិសាស្រ្ត ប្រទេសដែលមាស្តេចសោយរាជ្យ គេបង្កើតវាំង្គ និង ភូមិស្តេច ឬ ស្រុកព្រះស្តេច ឬ ភូមិអរិក្សត្រនេះឯង។ គេនឹងជ្រើសរើស ស្តេច ចេញមកពី ភូមិរាជទាំងនេះ។ គេមិនឲ្យស្តេចរស់នៅ លាយឡំជាមួយរាស្រ្ត ខ្លាចរាស្រ្តបន្លំធ្វើជាស្តេច ។ កម្ពុជាកំពុងមានគំរោងសាងសង់ស្ពានធំៗ ៤ កន្លែង សូមមើលផែនទី សម្រាប់អ្នករកស៊ី អចលនទ្រព្យ !!!
ឧកញ៉ាស្រុកខ្មែរ រាជរដ្ឋាភិបាលបញ្ចេញលុយ ២០០លានដុល្លារសាងសង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅស្រុកល្វាឯមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចេញថវិកា ២០០លានដុល្លារធ្វើស្ពានឆ្លងទន្លេមេគង្គពីតភ្ជាប់ផ្លូវជាតិលេខ១ ទៅស្រុកល្វាឯម ខណៈដែលស្រុកនេះត្រៀមខ្លួនក្លាយជាទីក្រុងថ្មីនៃខេត្តកណ្តាល។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបជុំសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទីក្រុង ព្រុចសែ ប្រទេសបែលហ្សិក កាលពីថ្ងៃទី១២ ធ្នូ គម្រោងសាងសង់ស្ពាននេះ តភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រំដែនវៀតណាម ដែលរាជរដ្ឋាភិបាល បានសិក្សារួចរាល់ហើយ។ ទន្ទឹមនឹងនេះការជិះឆ្លងកាត់នេះ រដ្ឋាភិបាលមិនយកលុយពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែប្រសិនបើចូលក្នុងផ្លូវល្បឿនលឿនគិតលុយធម្មតា។ សូមស្តាប់ប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី៖
Vannak Pheng អ្នកអរិយក្សត្រមានសង្ឃឹមហេីយ ដីក៏ឡេីងថ្លៃដែរ#អរគុណសន្តិភាពគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពពី ៖ ទទក
BAYON Radio 23 March នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្ររួចហើយ។ សម្តេចតេជោបានបង្ហាញក្តីរំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន ដែលទើបជាប់ឆ្នោតថ្មី នឹងបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ នេះបានសម្រេចសាងស្ពាន២កន្លែង ដោយទី១យកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងស្ពាន១ទៀតចេញជ្រោយចង្វា ទៅតំបន់អរិយក្សត្រតែម្តង
Hout Songhak 3 Januar កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ, សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលកូរ៉េ ចំពោះការសាងសង់នេះ របាយការណ៍នៃសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការកំណត់ទីតាំង និងទ្រង់ទ្រាយរបស់ស្ពានហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។
ថ្លែងក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។ ប្រជាជនកូរ៉េជាច្រើនមានក្តីសោមស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍ និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា។
លោកលើកទៀតថា «ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។ ជាពិសេស ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់រួចរាល់ជាក់ជាពុំខាន»។
លោកបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើង នូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ»។
ជុំវិញការប្រកាសជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។
បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះនៅក្លាយជាទីក្រុងរណប នៅពេលខាងមុខ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ៕
ក្រុមហ៊ុនលោក ឃុន សៀ ចាក់ខ្សាច់និងថ្មលុបច្រាំងទន្លេសម្រាប់គម្រោងទីក្រុងរណបនៅតំបន់អរិយក្សត្រ ប្រជាពលរដ្ឋរស់នៅតំបន់អរិយក្សត្រមានការភ្ញាក់ផ្អើលនៅពេលដឹងថា មួយផ្នែក នៃច្រាំងទន្លេមេគង្គកំពុងត្រូវបានចាក់បំពេញ ដើម្បីសម្រួលដល់ គម្រោងទីក្រុង រណបនៅលើផ្ទៃដីទំហំ៧០ហិកតា ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ឃុន សៀ អាហរ័ណនីហរ័ណ ដែលគ្រប់គ្រងដោយលោកឧកញ៉ា ឃុន សៀ ជាសេដ្ឋីផ្នែក អចលនទ្រព្យដែលមានជិតស្និទ្ធនឹងមន្ត្រីរដ្ឋាភិបាល។
អ្នកស្រី ស៊ឹម ចំរើន អាយុ៤៩ឆ្នាំ ដែលគ្រួសាររបស់អ្នកស្រីរស់នៅតាមបណ្តោយច្រាំងទន្លេ អស់រយៈពេល៣០ឆ្នាំមកហើយនោះ បាននិយាយថា អាជ្ញាធរមិនទាន់បានជូនដំណឹង ដល់សហគមន៍នេះនៅឡើយទេ។ អ្នកស្រីបាននិយាយថា៖ «យើងមិនដឹងថា អ្វីកំពុងកើតឡើងពិតប្រាកដនៅទីនេះទេ។ យើងមិនទាន់ទទួលបទបញ្ជាឲ្យផ្លាស់ប្តូរទីលំនៅរបស់យើងឬត្រូវបានជូនដំណឹងអំពីគម្រោងនេះនៅឡើយទេ។ យើងសង្ឃឹមថា នឹងទទួលបានសំណងនៅពេលដែលពួក គាត់ស្នើឲ្យយើងចាកចេញ យើងនឹងមិនប្រឆាំងនឹងពួកគាត់ទេ»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ គ្រឿន រ៉ាវីត បាននិយាយថា អ្នកភូមិភាគច្រើននៅទីនេះ មិនដឹងអ្វីទាំងអស់អំពីគម្រោងនេះ។ លោកបាននិយាយថា៖ «យើងមិនដឹងថា ពួកគេគ្រោងនឹងធ្វើអ្វីនោះទេ។ យើងមិនដឹងថា តើវានឹងប៉ះពាល់យើងដោយផ្ទាល់ឬថា តើយើងត្រូវផ្លាស់ទីលំនៅថ្មីឬយ៉ាងណានោះទេ។ គេមិនបានប្រាប់យើងអ្វីទាំងអស់»។
លោក សេង ផេង ជំនួយការលោកឧកញ៉ា ឃុន សៀ ដែលបាននិយាយថា លោកត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់បណ្តាញសារព័ត៌មាននោះបានប្រាប់ខេមបូចាថា គម្រោងនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងរបស់ខ្លួននៅឡើយ។
លោកបានមានប្រសាសន៍ថា៖ «ដំបូង យើងត្រូវការសាងសង់ច្រាំងទន្លេ ដើម្បីធ្វើផ្លូវសម្រាប់រថយន្ត ចូលទៅទីតាំងអភិវឌ្ឍន៍»។ ដោយលោកបន្ថែមថា៖ «ដូចដែលយើងបានឃើញ យើងគ្រាន់តែចាក់ថ្ម ដើម្បីធ្វើច្រាំងទន្លេ ប៉ុន្តែមិនមែនចាក់លុបទន្លេទេ។ នៅពេលសាសង់ច្រាំងទន្លេរួចរាល់ ក្រុមហ៊ុននឹងចាប់ផ្តើមគម្រោងភា្លមៗតែម្តង»។
លោក ផេង បានមានប្រសាសន៍ថា ឥឡូវនេះ ក្រុមហ៊ុនកំពុងសហការជាមួយអ្នក ជំនាញបរទេសលើការរចនាប្លង់មេរបស់គម្រោង។ ពលរដ្ឋបាននិយាយថា ដំណើរការ ចាក់ថ្ម និងខ្សាច់នេះនៅទីតាំងថ្មីនេះ បានដំណើរការ អស់រយៈពេលជិត ២ខែមក ហើយ។ លោកថ្លែងថា៖ «ជាធម្មតា ការអភិវឌ្ឍណាមួយតែងតែបង្កឱ្យមានផលប៉ះពាល់មួយចំនួន ដែលមិនអាចជៀសផុត ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថា យើងត្រូវសម្លឹងមើលរូបភាពឲ្យធំនៃការអភិវឌ្ឍជាជាងមើលឃើញតែផលប៉ះពាល់តូចតាចនេះ»។
លោកបានបន្ថែមថា ក្រុមហ៊ុនមិនបានដឹងអំពីក្រុមគ្រួសារ ដែលកំពុងរស់នៅក្បែរទីតាំងគម្រោងនោះទេ ដោយអះអាងថា ប្រជាជនជាច្រើន ដែលរស់នៅលើទីតាំង អភិវឌ្ឍន៍នាពេលអនាគតនោះ ត្រូវបានផ្តល់សំណង និងផ្លាស់ប្តូរទីលំនៅរួចហើយ។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ខេមបូចាថា ការចាក់លុបនេះគឺ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងដ៏ធំ ជាពិសេសសម្រាប់គោលបំណងនៃវិស័យទេសចរណ៍។
លោកបានមានប្រសាសន៍ថា៖ «វាជាទីតាំងដ៏ល្អឥតខ្ចោះ ដែលយើងអាចមើលឃើញទេសភាព មាត់ទន្លេដ៏ស្រស់ស្អាត ដែលមានខ្យល់អាកាសបរិសុទ្ធនៅជាយក្រុង»។ ដោយលោកបន្ថែមថា៖ «ខ្ញុំគិតថា វាអាចបម្រើគោលបំណងទេសចរណ៍ដ៏ល្អផងដែរ។ អ្វីដែលកំពុងកើតឡើងនៅទីនេះ អាចនឹងវិវឌ្ឍន៍ទៅជាអ្វី ដែលគេបានធ្វើនៅតំបន់កោះពេជ្រ និងគម្រោងអភិវឌ្ឍន៍ ដែលកំពុងបន្តនៅកោះនរា។ វាមិនអាចលើសពីនេះទេ»។ លោកអភិបាលបានសង្កត់ធ្ងន់ថា ផលប៉ះពាល់ដែលអាចមានពីគម្រោងអភិវឌ្ឍន៍នេះ ត្រូវបានគិតគូររួចហើយ។
លោកបានមានប្រសាសន៍ថា៖ «យើងមានគណៈកម្មាធិការពិសេស និងអ្នកជំនាញ មកពីអាជ្ញាធរពាក់ព័ន្ធ ដែលធ្វើការជាមួយគ្នា ដើម្បីស្វែងយល់ថា តើគម្រោងនេះអាចប៉ះ ពាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់និងធនធានធម្មជាតិក្នុងទន្លេតាមរបៀបណា។ យើងត្រៀមជាស្រេច ដើម្បីដោះស្រាយផលប៉ះពាល់នានា ដែលប្រជាពលរដ្ឋប្រឈម»។
ទោះបីជាយ៉ាងណា លោក សោភ័ណ្ឌ បានទទួលស្គាល់ថា អាជ្ញាធរមិនទាន់បានគិតអំពី សំណងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនោះទេ ដោយមានប្រសាសន៍ថា វាត្រូវការពេលវេលា មុននឹងចាប់ផ្តើមគម្រោងសាងសង់។
លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានបដិសេធធ្វើអត្ថាធិប្បាយថា តើការវាយតម្លៃពីផលប៉ះពាល់បរិស្ថានត្រូវបានបញ្ចប់ហើយឬយ៉ាងណាទាក់ទងនឹងគម្រោងអភិវឌ្ឍនេះ ដោយលោកបានបង្វែរឲ្យអ្នកសារព័ត៌មានទៅទាក់ទងខាងក្រសួងរៀបចំដែនដី និងក្រសួងធនធានទឹកវិញ។ ខេមបូចាមិនអាចទាក់ទងក្រសួងទាំងពីរនេះ ដើម្បីសុំការអត្ថាធិប្បាយបានទេ។
តំបន់ដែលមានផ្ទៃដី៧០ហិកតានេះ គឺនៅទល់មុខគម្រោងទីក្រុងរណបកោះនរា ដែលអភិវឌ្ឍដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលគ្រប់ គ្រងដោយលោក ពុង ឃាវសែ ដែលស្និទ្ធនឹងគណបក្សកាន់អំណាច។ គម្រោងទីក្រុងរណបនេះ ក៏ត្រូវបានសម្រួលផងដែរ ដោយការចាក់ដីលុបទន្លេ ដែលគ្របដណ្តប់លើផ្ទៃដីជាង១២៥ហិកតា។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC មានប្រសាសន៍ថា ដំណើរការចាក់ដីលុបទន្លេមុនគម្រោងសាងសង់សម្រេចបានជាង៦០ភាគរយហើយ។ ទីក្រុងរណប ដែលគ្រោងចំណាយទឹកប្រាក់២,៥ពាន់លានដុល្លារនេះ នឹងអាចឲ្យប្រជាពល រដ្ឋរស់នៅបាន៥ម៉ឺននាក់ ហើយនឹងមានស្ពានភ្ជាប់ទៅទាំងកោះពេជ្រ និងផ្លូវជាតិលេខ១ ផងដែរ។
លោកថ្លែងថា៖ «គ្មានឧបសគ្គអ្វីនោះទេ ទោះបីជា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ បន្តិចបន្តួចដល់ដំណើរការងារមួយចំនួនដូចជា ដោយសារតែលំបាកក្នុងការ ស្វែងរកកម្មករ។ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទាំងអស់នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣ដូច ដែលបានគ្រោងទុក»។
ផ្នែកនៃទន្លេមេគង្គនៅក្នុងរាជធានីភ្នំពេញនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ត្រីដែលផ្លាស់ទី អំឡុងរដូវបង្កាត់ពូជ គឺវាធ្វើដំណើរពីតំបន់ទន្លេមេគង្គក្រោមឡើងទៅបឹងទន្លេសាប។ ត្រីទាំងនេះ ចិញ្ចឹមមនុស្សរាប់លាននាក់ ប៉ុន្តែការប្រែប្រួលនៃទន្លេនេះ អាចរារាំងដល់ផ្លូវសម្រាប់ការផ្លាស់ទីរបស់វា។
លោក ហម ឧត្តម អ្នកពិគ្រោះយោបល់សម្រាប់អភិបាលកិច្ចធនធានធម្មជាតិតាមដង ទន្លេមេគង្គមានប្រសាសន៍ថា រដ្ឋាភិបាលនិងជាពិសេស អាជ្ញាធរមូលដ្ឋានគួរតែផ្តល់ព័ត៌មានត្រឹមត្រូវជាសាធារណៈពាកព័ន្ធនឹងដំណើរការចាក់ដីលុបទន្លេនេះ។
លោកបន្តថា៖ «ជាទូទៅ ប្រជាពលរដ្ឋមិនទទួលបានព័ត៌មានគ្រប់គ្រាន់ទេ នៅពេលមានគម្រោងអភិវឌ្ឍន៍ថ្មី រហូតដល់វាលេចចេញជារូបរាងសំណង់ពេញលេញ។ ដូច្នេះ រដ្ឋាភិបាលគួរតែផ្តល់ព័ត៌មានត្រឹមត្រូវជាសាធារណៈ ដើម្បីជៀសវាងការរិះគន់»។
លោកបានលើកឡើងថា ខណៈទីក្រុងកំពុងពង្រីកបន្ថែម រដ្ឋាភិបាលគួរតែស្វែងរកដីទំនេរ ជាជាងចាក់ដីលុបទន្លេ។
លោកថ្លែងថា៖ «យើងមិនដឹងថា តើវានឹងមានផលប៉ះពាល់កម្រិតណា ចំពោះធនធានធម្មជាតិក្នុងទន្លេ ឬប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះទេ ពីព្រោះគ្មានការសិក្សា ជាក់លាក់ណាមួយត្រូវបានធ្វើឡើង ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ខាងលើនេះ»។ លោកបានបន្ថែមថា ទោះបីជាយ៉ាងណា ដំណើរការចាក់ដីលុបនេះ ប្រាកដជានឹងប៉ះពាល់ដល់ជីវចម្រុះក្នុងទន្លេ៕
ក្រុមហ៊ុនឧកញ៉ា ឃុន សៀ កំពុងបូមខ្សាច់រាប់តោនចាក់លុបពង្រីកចូលទន្លេមេគង្គនៅអរិយក្សត្ររដ្ឋាភិបាលលោក ហ៊ុន សែន បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ បូមខ្សាច់ចាក់លុបដីដុះតាមដងទន្លេមេគង្គ និងពង្រីកចូលទន្លេមេគង្គ នៅតំបន់អរិយក្សត្រ ជិត១រយហិកតារ ឋិតនៅទល់មុខកោះនរា និងកោះពេជ្រ។ សកម្មជនបរិស្ថាន សោកស្ដាយចំពោះការបន្តឲ្យក្រុមហ៊ុនឯកជនលុបទន្លេមេគង្គជាបន្តបន្ទាប់ ដោយសារតែគម្រោងទាំងនេះ បានបង្កផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ។រុមហ៊ុនឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) របស់ឧកញ៉ាឃុន សៀ ដែលរងការចោទប្រកាន់ថា ធ្វើទុក្ខបុកម្នេញនិងប្រើហិង្សា ដើម្បីបណ្ដេញពលរដ្ឋយកដីនោះ កំពុងធ្វើសកម្មភាពបូមខ្សាច់ ចាក់លុបតាមដងទន្លេមេគង្គ ស្ថិតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ សកម្មភាពបូមខ្សាច់ចាក់បំពេញដីដុះ តាមមាត់ទន្លេមេគង្គ និងចាក់ពង្រីកចូលទន្លេមេគង្គនេះ កំពុងប្រណាំងប្រជែងគ្នាជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ដែលកំពុងចាក់ខ្សាច់ និងថ្មលុបទន្លេមេគង្គម្ខាងទៀត ស្ថិតនៅតំបន់កោះនរា ក្នុងខណ្ឌច្បារអំពៅ។
ពលរដ្ឋរស់នៅឃុំអរិយក្សត្រ ឲ្យដឹងថា ទំហំផ្ទៃដី ដែលដុះតាមមាត់ទន្លេ និងផ្ទៃទឹកទន្លេមេគង្គដែលក្រុមហ៊ុន ឃុន សៀ កំពុងចាក់លុបនោះ មានទទឹងចាប់ពី ៦០០ ទៅ ៧០០ម៉ែត្រ និងបណ្ដោយជិត៤គីឡូម៉ែត្រ ដែលគិតជាផ្ទៃក្រឡាជាង ៧០ហិកតារ គឺគិតចាប់ពីកំពង់ចម្លងអរិយក្សត្រ រហូតដល់វត្តសារិកាកែវ។ បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះ បានបូមខ្សាច់លុបបានប្រវែងជិត២គីឡូម៉ែត្រហើយ។ពលរដ្ឋរស់នៅតំបន់នោះ អះអាងថា បើគិតជាដីដុះតាមបណ្ដោយមាត់ទន្លេ ដែលក្រុមហ៊ុនបូមខ្សាច់ពន្លិចនោះ គឺមានខ្ទង់ ២០០ម៉ែត្រ និង៣០០ម៉ែត្រ ទៅតាមកន្លែង ហើយក្រុមហ៊ុន បានបូមខ្សាច់ពង្រីកចូលផ្ទៃទន្លេជាច្រើនរយម៉ែត្រថែមទៀត។ ក្នុងមួយថ្ងៃៗ មានសាឡងធំៗ រាប់សិបគ្រឿង បានដឹកខ្សាច់ពីឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល សម្រាប់ចាក់លុបតាមដងទន្លេនេះដោយប្រើប្រាស់ម៉ាស៊ីនជាច្រើនគ្រឿង និងបំពង់ទុយោធំៗជាច្រើនដើម សម្រាប់បូមខ្សាច់នោះ។
ប្រជានេសាទតាមដងទន្លេមេគង្គ ក្នុងឃុំអរិយក្សត្រ លោកស្រី នៅ រៀបរាប់ថា កន្លែងដែលក្រុមហ៊ុន ឃុន សៀ កំពុងចាក់ខ្សាច់លុបនោះ គឺជាកន្លែងដែលលោកស្រី តែងតែនេសាទជាច្រើនឆ្នាំមកហើយ ដើម្បីចិញ្ចឹមជីវិត។ លោកស្រី ត្អូញត្អែរថា ការនេសាទត្រីរបស់ពួកលោកស្រី កំពុងជួបការលំបាកខ្លាំង ដោយសារចំនួនត្រីថយចុះខុសធម្មតា ស្របពេលដែលសាឡង់បូមខ្សាច់កើនច្រើនឡើងពេញផ្ទៃទឹកទន្លេ ហើយសាឡង់បូមខ្សាច់ទាំងនោះ តែងតែធ្វើឲ្យដាច់រហែកមងរបស់ពួកលោកស្រីជាញឹកញាប់ទៀតផង។ លោកស្រីមិនពេញចិត្តចំពោះការអភិវឌ្ឍ ដែលលុបដងទន្លេមេគង្គជាបន្តបន្ទាប់នេះទេ ប៉ុន្តែលោកស្រី និយាយថា ពលរដ្ឋក្រីក្រតូចតាច មិនអាចប្រឆាំង ឬស្នើសុំឲ្យបញ្ឈប់គម្រោងនេះបានឡើយ៖ «ហើយគាត់ថា ឲ្យយើងទៀតថា កន្លែងនេះ គាត់ត្រូវបូមមិនមែនកន្លែង យើងរកស៊ីទេ ហើយគាត់ (សាឡង់បូមខ្សាច់) បណ្ដាក់គ្នារហូត ដូច្នេះយើងរកអីអត់បានទេ។ យើងអត់ធំដូចគាត់ យើង អត់អាចប្រកែកជាមួយគាត់បានទេ មានតែគេចៗគាត់ខ្លះអ៊ីចឹងទៅ»។
កាលពីឆ្នាំទៅ រដ្ឋាភិបាលសម្រេចធ្វើអនុប្រយោគ គឺដំណើរប្ដូរពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រពសម្បត្តិឯកជនរបស់រដ្ឋ ពាក់ព័ន្ធនឹងដីទំហំប្រមាណ៧០ហិកតារ ស្ថិតនៅភូមិអរិយក្សត្រ និង ភូមិខ្សាច់ ស្ថិតក្នុងឃុំអរិយក្សត្រ។ រដ្ឋាភិបាលអនុញ្ញាតឲ្យអាជ្ញាធរខេត្តកណ្ដាល ចុះកិច្ចសន្យាសិទ្ធិជួលអចិន្ត្រៃយ៍ជាមួយក្រុមហ៊ុន ឃុន សៀ ក្នុងរយៈពេល ៥០ឆ្នាំ និងអាចបន្តជាថ្មីបាន បន្ទាប់ពីក្រុមហ៊ុនដោះស្រាយជាមួយប្រជាពលរដ្ឋទាំងអស់ ដែលកំពុងអាស្រ័យផលដំណាំផ្សេងៗ លើដីដុះតាមមាត់ទន្លេនោះ។
ទោះជាយ៉ាងណា ពលរដ្ឋអះអាងថា កន្លងមក ក្រុមហ៊ុន ឃុន សៀ បានដាក់កម្លាំងអាជ្ញាធរចម្រុះ និងគ្រឿងចក្រជាច្រើនគ្រឿង ចូលឈូសឆាយផលដំណាំ និងហ៊ុមព័ទ្ធរបងយកដីនោះដោយគ្មានជូនដំណឹង និងគ្មានដំណោះស្រាយសមរម្យជូនពលរដ្ឋឡើយ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋដែលដាំដុះអាស្រ័យផលលើដីដុះតាមច្រាំងទន្លេជាច្រើនគ្រួសារ ផ្ទុះការតវ៉ាជាច្រើនលើក។ ពលរដ្ឋអះអាងថា បច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ៤គ្រួសារទៀត មិនទាន់ទទួលបានដំណោះស្រាយពីក្រុមហ៊ុននៅឡើយ។
មេភូមិខ្សាច់លោក សៅ សាវ៉ា ថ្លែងថា លោក មិនបានឃើញពលរដ្ឋតវ៉ារឿងដីធ្លីទៀតទេ ប៉ុន្តែលោកបានឃើញក្រុមហ៊ុន ឃុន សៀ កំពុងបូមខ្សាច់ចាក់បំពេញដីដុះតាមមាត់ទន្លេ ដែលមានទឹករាក់ ជារៀងរាល់ថ្ងៃ។ លោកមិនទាន់បានដឹងអំពីតម្លៃ ដែលរដ្ឋជួយឲ្យក្រុមហ៊ុនឯកជនមួយនេះ និងមិនទាន់ដឹងថា ក្រុមហ៊ុនមានគោលដៅអភិវឌ្ឍអ្វីនោះឡើយ។ មេភូមិរូបនេះអះអាងថា ក្រុមហ៊ុនមិនបានបូមខ្សាច់លុបរំលោភចូលផ្ទៃទឹកទន្លេនោះទេ ហើយលោក ក៏មិនព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានដែរ ព្រោះលោកអះអាងថា មុនជួលឲ្យក្រុមហ៊ុននេះ អាជ្ញាធរពាក់ព័ន្ធ ធ្លាប់បានចុះសិក្សា និងវាយតម្លៃរួចរាល់ហើយ៖ «ក្រុមហ៊ុនគេបូមខ្សាច់នេះ គេគ្របតែលើដីដុះនេះទេ ហើយការបូមដាក់ក្នុងទន្លេនោះ គឺបូមដាក់វាមិននៅទេ ព្រោះដីខ្សាច់ហើយទឹកវាហូរទៅប៉ើងអស់»។
ប្រជាពលរដ្ឋ ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍លុបដងទន្លេមេគង្គ ដោយមានទឹកប្រាក់រាប់លានដុល្លារនេះ ទាំងក្រុមហ៊ុន ឃុន សៀ និងរដ្ឋាភិបាល មិនបានផ្សព្វផ្សាយជាសាធារណៈអំពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមនោះទេ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន ឃុន សៀ បានទេកាលពីថ្ងៃទី៣០ តុលា។
រីឯប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនបានដឹងអំពីការជួលដី និងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ឃុន សៀ នេះទេ ប៉ុន្តែលោកថ្លែងការពារថា ក្រុមហ៊ុននេះ មិនបានបូមខ្សាច់លុបទន្លេឡើយ គឺគ្រាន់តែពង្រីកច្រាំងទន្លេប៉ុណ្ណោះ។ ម្យ៉ាងទៀត លោកជឿជាក់ថា ប្រសិនបើគម្រោងនេះ មានការយល់ព្រមពីរដ្ឋាភិបាលនោះ គឺប្រាកដជាមានការសិក្សាស្រាវជ្រាវ ពីក្រសួងជំនាញពាក់ព័ន្ធរួចរាល់ហើយ៖ «បើកាលណាគេចេញស.ជ.ណ ចេញសេចក្ដីជូនដំណឹង បានន័យថា រដ្ឋាភិបាលបានទទួលស្គាល់ ឬបានអនុញ្ញាតឲ្យធ្វើហើយ។ បើសួរថា ហេតុដូចម្ដេចបានឲ្យធ្វើ អាហ្នឹងទាល់តែទៅតាមពីក្រោយទៀត។ តើខ្ញុំមានពេលឯណាទៅតាមរឿងអ៊ីចឹងៗ?»។
ចំណែកអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់អាស៊ីសេរីថា ទីតាំងដែលក្រុមហ៊ុនឧកញ៉ា ឃុន សៀ កំពុងបូមខ្សាច់ចាក់បំពេញនោះ គឺជាដីដុះតាមមាត់ទន្លេ ដែលរដ្ឋជួលឲ្យក្រុមហ៊ុនមួយនេះ តាមនីតិវិធីច្បាប់រយៈពេល ៥០ឆ្នាំ សម្រាប់សាងសង់អគារអចលនទ្រព្យផ្សេងៗ។ នៅពេលអាស៊ីសេរី សួរថា តើការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យក្រុមហ៊ុនឯកជននេះ រដ្ឋទទួលបានផលចំណេញអ្វីខ្លះ? លោក គង់ សោភ័ណ្ឌ ឆ្លើយតបថា លោកមិនបានដឹងច្បាស់នោះទេ ព្រោះទើបឡើងជាអភិបាលខេត្តថ្មី ហើយរបាយការណ៍នេះ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងជំនាញពាក់ព័ន្ធជាច្រើនទៀត ប៉ុន្តែលោកថា នឹងពិនិត្យមើលកិច្ចសន្យាជួល និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ឃុន សៀនេះ បន្តទៀត៖ «តាមមើលតែរហូត ប្រសិនបើមានកន្លែងណាមួយដែលវាប៉ះពាល់ដូច្នេះយើងគិតថា វានៅក្នុងក្របខ័ណ្ឌមួយទៀត គឺក្របខ័ណ្ឌថ្នាក់ជាតិនឹងយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហានេះ»។
គម្រោងអភិវឌ្ឍតាមដងទន្លេមេគង្គផ្នែកខាងក្រោមនៅតំបន់អរិយក្សត្រ ដោយក្រុមហ៊ុនឃុន សៀនេះ បានបង្កឲ្យអ្នកបរិស្ថាននិងអង្គការសង្គមស៊ីវិល ព្រួយបារម្ភបន្ថែមទៀតអំពីផលប៉ះពាល់ធំធេងដល់បរិស្ថាន និងសង្គម។
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហានដ្រូ ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) មានប្រសាសន៍ថា ទោះបីជាច្បាប់ភូមិបាល បានហាមឃាត់ មិនឲ្យជួលឬលក់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានបឹងបួ ទន្លេនិងឧទ្យានជាតិទៅឲ្យក្រុមហ៊ុនឯកជនក្តី ប៉ុន្តែរដ្ឋាភិបាល លោក ហ៊ុន សែន មិនខ្វល់អំពីច្បាប់ មិនខ្វល់អំពីតម្រូវការ និងអារម្មណ៍របស់ប្រជាជនខ្មែរនោះទេ៖ «ពេលអត់មានបក្សប្រឆាំងក្នុងសភា ពេលសកម្មជនបរិស្ថានត្រូវបានចាប់ដាក់គុកជិតអស់ ហើយស្ថាប័នព័ត៌មានឯករាជ្យ ស្ទើរតែមិនមានទៀតនេះ ធ្វើឲ្យល្បឿននៃការបំផ្លិចបំផ្លាញបរិស្ថាននេះ កាន់តែលឿនទៅៗ ដែលអាចនិយាយថា ជិះសេះលែងដៃមែនទែន»។
សកម្មជនបរិស្ថានរូបនេះ ជឿជាក់ថា គម្រោងអភិវឌ្ឍន៍ ដែលធ្វើឲ្យផ្ទៃទឹកទន្លេមេគង្គកាន់តែរួមតូចនេះ នឹងបង្កជាគ្រោះមហន្តរាយទឹកជំនន់កាន់តែធ្ងន់ធ្ងរ ធ្វើឲ្យធ្លាក់ចុះធនធានមច្ឆាជាតិ បំពុលបរិស្ថាន និងបាក់ច្រាំងទន្លេជាដើម៖ «យើងឃើញលទ្ធផលជាក់ស្ដែងអ៊ីចឹងមែន គឺក្រោយពីលុបបឹងកក់ លិចធ្ងន់ធ្ងរ ហើយឥឡូវនេះលុបបឹងស្ទឹងទាំងអស់ហើយដូច្នេះគ្មាននរណាអាចប្រកែកបានទេ អំពីទំនាក់ទំនងនៃការលុបបឹងនិងការលិចផ្លូវ។ ឥឡូវយើងឃើញច្បាស់ក្រឡែត»។
មាត្រា ១៦ នៃច្បាប់ភូមិបាល ចែងថា ទ្រព្យសម្បត្តិរបស់រដ្ឋ មានដូចជា បឹង ទន្លេជាដើម មិនអាចលក់ដូរបានឡើយ លុះត្រាតែបាត់បង់ផលប្រយោជន៍ជាសាធារណៈ។ សកម្មជនបរិស្ថាន និងសង្គមស៊ីវិល ពិនិត្យឃើញថា ទីតាំងសាធារណៈដែលរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុន ឃុន សៀ និងក្រុមហ៊ុនឯកជនដទៃទៀតកន្លងមកនោះ គឺមិនទាន់បាត់បង់ផលប្រយោជន៍សាធារណៈឡើយ៕