Tuesday, November 4, 2025

កសិកម្មដំណាំស្រូវ

ទំព័រនេះ​នឹងធ្វើការវិភាគ អំពី ការផលិតស្រូវ ដោយការគណនាតម្លៃ ស្រូវលក់ ដក តម្លៃដើម= ផលចំណេញ។ តម្លៃដើម ដោយមិនគិត កំលាំងពលកម្ម ពេលវេលា គឺគិតតែ ថ្នាំកំចាត់ស្មៅ ថ្នាំកំចាត់សត្វល្អិតចង្រៃ ថ្នាំការពារ និងព្យាបាល  ថ្នាំបង្កើនទិន្ធផល និង ជី ផ្សេងៗ ។ គ្រាន់ត្រឹមកម្រិត ទាំងខ្ញុំ ទាំងកសិករ អាចដឹងបានថា ត្រូវ ប្រើកំលាំងពលកម្ម ជាជាងចំណាយលើលុយទិញថ្នាំសម្លាប់ស្មៅ !

សមីការខាតបង់ និង ចំណេញនៃ ការបំលែងស្រូវ ១ តោន​ទៅ អង្ករ-- ករណីស្រូវតម្លៃ ៧៥០ រៀល/គក ដូច្នេះ តម្លៃ ១ តោនស្រូវ ស្មើរ ៧៥ ម៉ឺនរៀល ឬ ១៨៨ ដុល្លា/ តោនស្រូវ។ សមីការនៃការបំលែង ស្រូវ គេទទួលអង្ករ ចំនួន ៦៣០ គក ( ៣៤៧ ដុល្លា) កន្ទក់ចំនួន ៣៨ គក ( ៧ ដុល្លា) កញ្ចុងអង្ករចំនួន ៨.៥ គក ( ២.១ ដុល្លា) ដូច្នេះ សរុបគេទទួលបានប្រមាណជា ៣៥៦ ដុល្លា/ ១៨៨ ដុល្លាស្រូវ ១ តោន។

សមីការស្រូវ អង្ករ នៅកម្ពុជា ឆ្នាំ ២០២៥៖ រាជរដ្ឋាភិបាលទំលាក់ទុន ៤០ លានដុល្លា ដើម្បីរក្សាតម្លៃស្រូវនៅកម្ពុជា។ ឆ្នាំ ២០២៥ នេះ វៀតណាម ជាប់លេខ ២ ប្រទេសថៃ ធ្លាក់ចុះ មកលេខ ៣ វិញ និង ប្រទេស ឥណ្ឌា រក្សាតំណែងលេខ ១ ខាង នាំអង្ករចេញក្រៅប្រទេស។ តម្លៃ អង្ករនៅ វៀតណាម ធ្លាក់ចុះ ២០% តែ វៀតណាមត្រូវតែ បង្ខំចិត្តលក់ ទោះបីចុះថោកក្តី។
ជាសមីការស្រូវអង្ករ សួរថា បើខាតបង់ ហេតុអ្វី វៀតណាម​ លក់អង្ករចេញ? ចម្លើយ គឺ ស្រូវ ១ តោន នោះ រោងម៉ាស៊ីន ចំណេញបាន ១៩៣ ដុល្លា !! ដូច្នេះ ខ្ញុំសូមអបអរសាទរ រាជរដ្ឋាភិបាល ទំលាក់លុយ ជួយដល់ ឡសម្ងួត ជួយដល់ រោងម៉ាស៊ីនកិនស្រូវ ចាំទិញប្រជាជន កុំឪ្យគាត់ដឹកទៅ ថៃ ទៅ វៀតណាម។ ខាងប្រទេសថៃ គេស្រែកម្ង៉ៃៗ បិទព្រំដែនៗៗ បិទព្រំដែនឲ្យខ្មែរងាប់...ការពារខ្លាចស្រូវខ្មែរ ហៀរចេញទៅ ប្រទេសថៃ ..បិទ ១០០ ឆ្នាំទៀតកាន់តែ ល្អ....

ដល់ពេលវេលាត្រូវប្រមូលផលស្រូវហើយ ស្រូវចុះថោក អនិច្ចារ្យអ្នកស្រែ។

  1. ~ស្រូវ១គីឡូ   = ៧៣០៛
  2. ~ជី  ១បេ        = ១៣មុឺន៛
  3. ~ប្រេង១កាន = ៨មុឺន៛ 
  4. ~ថ្លៃម៉ាសុីនច្រូត ១ហិកតា = ២៣មុឺន៛
  5. ~ថ្លៃត្រាក់ទ័រវាយដី ១ហិកតា = ១៨មុឺន៛(២សព្វ រាស់ខ្លួនឯង)

  • 👉តើអ្នកស្រែខំធ្វើស្រែដើម្បីអ្វីទៀត បើតម្លៃស្រូវចុះថោកដល់ម្លឹង?
  • 👉នៅពេលកសិផលយើងច្រើនលានតោនត្រូវបានដឹកទៅព្រំដែន ហើយតម្រង់ជួរគ្នារង់ចាំដើម្បីលក់ឲ្យប្រទេសជិតខាង គឺមើលទៅដូចជាលំបាកខ្លាំងណាស់។
  • 👉បងប្អូនជនរួមជាតិ សាកស្រមៃគិតបន្តិចទៅមើល កម្ពុជាយើងក៏មានរោងម៉ាស៊ីនកិនស្រូវច្រើនដែរ តើហេតុអ្វីបានជាពួកថៅកែ មិនចុះទិញស្រូវពីប្រជាកសិករ ដោយផ្ទាល់ ហើយផលិតជាអង្ករដោយខ្លួនឯង? ចំណែកយួនវិញទិញស្រូវពីខ្មែរ ហើយផលិតជាអង្ករ រួចមួយចំនួននាំអង្ករយកមកលក់ឲ្យខ្មែរវិញ។ យួនគេអាចធ្វើបាន ចុះរដ្ឋាភិបាលខ្មែរ ដែលមានក្រសួងកសិកម្ម និង ក្រសួងពាណិជ្ជកម្ម ជាម៉ែជាឪរបស់កសិករ តើហេតុអ្វីក៏ធ្វើដូចគេមិនបាន!
  • 👉គិតៗទៅហាក់ដូចជាចម្លែកម្លេះ?
  • 👉ឬអសមត្ថភាពម្លេះ??
ក្រុមមនុស្សមួយក្រុមជំនាញខាងប្រឆាំង ឬ រិះគន់ លើកឡើងថា ពីមុន​តម្លៃស្រូវ លក់ឲ្យវៀតណាម នៅច្រកបន្ទាយចក្រី តម្លៃ ១,០៤០ រៀល/ គក ឬ ៨៨០ រៀល/ គក, ឬ ៧៣០ រៀល/ គក ឬ ៧២០ រៀល/ គក ឬ ៦៨០ រៀល/ គក..អាស្រ័យតាមស្ថានការដែលវៀតណាមកំណត់។ ពួកគេបន្ទោសថា តម្លៃ ស្រូវនៅកម្ពុជា គេឲ្យថោក ជាងតម្លៃខាងលើ ។  ហេតុអ្វីស្រូវនៅកម្ពុជាគេឲ្យតម្លៃថោក ដោយសារ គុណភាពស្រូវមិនល្អ នេះជាការលើកឡើងរបស់ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ-- តាមការវិភាគ គេរកឃើញថាកសិករចំណេញ ៥៣% ក្នុងស្រូវ ១ គក បានន័យថា ៨០០រៀល គឺកសិករចំណេញ ៤០០ រៀល !

ការធ្វើស្រែបង្ហាញ គឺជាកិច្ចការរបស់អ្នកលក់ជី ! ចំណែកផ្នែកកសិកម្មរបស់រដ្ឋនៅថ្នាក់ខេត្ត ស្រុក ឃុំសង្កាត់ និង ថ្នាក់ភូមិ គាត់គ្មានលទ្ធភាព ឬ មានដឹងតិចតួចណាស់ ពីការវិវត្តន៍ផ្នែកសិកម្មដំណាំស្រូវនេះ សឹងអាចនិយាយបានថា គាត់ពិតជាចេះដឹងផ្នែកសិកម្ម តែគ្មានចំណេះផ្នែក បង្ហាញ Presentation ដូច្នេះ ទំព័រនេះ ខ្ញុំមិនសង្ឈឹមថា កសិករលោកអាចចូលអានទេ គឺមានតែ សិស្ស និស្សិត ជាកូនចៅ កសិករ និង មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ អាចចូលអាន រួចផ្សព្វផ្សាយ ពេលចូលឆ្នាំ បុណ្យភ្ជំ ដែលពួកគាត់ទៅលេងស្រុកកំណើត ឧ. សព្វថ្ងៃ គេមានម៉ាស៊ីនច្រូតតូចៗ ដែលច្នៃចេញពីម៉ាស៊ីន កាត់ស្មៅ ឬ ថា គេមានម៉ាស៊ីនបូតស្រូវ តូចៗ លក្ខណៈគ្រួសារ....

ពូជស្រូវតាមបុរាណ លោកចែកជា ៣ ងាយចំណាំ មិនស្មុកស្មាញដូច អ្នកបច្ចេកទេសនិយាយទេ គឺ ស្រែប្រាំង ប្រើពេល ៣ ខែ ឬស្រូវស្រាល។ បើធ្វើស្រែរដូវវស្សា អាចចាប់ពីខែ ០៦,០៧,០៨,០៩,១០,១១,១២,០១ និង ខែ ០២ បានច្រូត ! សូមមើលប្រក្រតិទិនរដូវកាលខាងក្រោមនេះ

  1. ស្រូវស្រាល Short Rice ៖ ៣ ខែ
  2. ស្រូវកណ្តាល Medium Rice  ៦ ខែ
  3. ស្រូវធ្ងន់ Long Rice ០៩ ខែ

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ​ ខ្ញុំ​សូមជម្រាបថា ​ពូជស្រូវ​ដែល​កសិករ​ដាំ​ដុះ​ក្នុងប្រទេស​កម្ពុជា​ចែកចេញជា​ពីរ​ប្រភេទ
  1.  (១)ពូជស្រូវ​ស្រាល មិន​ប្រកាន់​រដូវ 
  2. (២)ពូជស្រូវ​កណ្តាល
  3.  (៣)ពូជស្រូវ​ធ្ងន់
  4. (៤) ពូជស្រូវ​ចម្ការ ​និង
  5. (៥) ពូជស្រូវ​ឡើង​ទឹក។
 ក្នុងនោះ​មានតែ​ពូជស្រូវ​ស្រាល ​មិន​ប្រកាន់​រដូវ​ប្រមាណ ២០ពូជ​ប៉ុ​ណ្ណោះ ដែលជា​ពូជ​នាំចូល (ដោយ​ក្នុងនោះ​មានពូជ​ចំនួន ៩ដែល​ក្រសួងកសិកម្ម ​រុ​កា្ខ​ប្រមាញ់​ និង​នេសាទ បាន​បញ្ចេញ ជូន​កសិករ​ប្រើប្រាស់ ​តាមរយៈ​ការពិសោធន៍​ជ្រើស​ពូជ) ជូនកសិករ​ប្និង​នេសាទ​ បាន​បញ្ចេញ​​ពូជប៉ុណ្ណោះ ដែល​ជា​ពូជ​​នាំ​ចូល​(​ដោយ​ក្នុង​នោះ​មាន​ពូ​ជ​ចំនួន​ ៩​ដែល​ក្រសួង​កសិកម្ម​រុកា ក្រៅពីនោះ​ គឺ​សុទ្ធតែជា​ពូជ​ក្នុងស្រុក ឬ​មាន​មេបា ជា​ពូជ​ក្នុងស្រុក ។

ពូជស្រូវ​ទាំង១០ប្រភេទ​នោះ​រួមមានៈ
  1. -ពូជស្រូវ​ស្រាល​មាន​មិន​ប្រកាន់​រដូវ​ចំនួន ៣ពូជ គឺ​ពូជ​សែន​ពិដោរ អ៊ី​អ៊ែរ៦៦ និង​ ពូជ​ជលសារ។
  2. -ពូជស្រូវ​កណ្តាល​ចំនួន ៤ ពូជ​គឺ ពូជ​ផ្ការំដួល ផ្ការ​ដេ​ង ផ្កា​រមៀត និង ពូជ​ផ្កា​ច័ន្ទ​សែន​សរ។
  3. -ពូជស្រូវ​ធ្ងន់ ចំនួន៣ពូជ​គឺ​ពូជ​រាំង​ជ័យ ពូជ​ខា៤ពូជ​ខា។
ការចំណាយ សរុបទាំង ១០០ % លើស្រូវ ១ គក
  1. កសិករ farmer  ចំណាយ ៨៣ % លើស្រូវ ១ គក
  2. ឈ្មួញ Trader ចំណាយ     ០១ %   លើស្រូវ ១ គក
  3. ឡសម្ងួត Drier  ចំណាយ ០៣ % លើស្រូវ ១ គក
  4. រោងម៉ាស៊ីនកិនស្រូវ Miller/Polisher  ចំណាយ ០៩ % លើស្រូវ ១ គក
  5. ក្រុមហ៊ុននាំចេញ Exporter  ចំណាយ ០៤ % លើស្រូវ ១ គក
ផលចំណេញសរុបទាំង ១៨០ % លើស្រូវ ១ គក រួមមាន (តម្លៃស្រូវ ១,១០០ ៛/ គ.ក)
  1. កសិករ farmer  ចំណេញ ៥៣ % លើស្រូវ ១ គក  ( ៣២៤ ៛)
  2. ឈ្មួញ Trader ចំណេញ     ០៣ %   លើស្រូវ ១ គក  ( ១៨ ៛)
  3. ឡសម្ងួត Drier ចំណេញ ០៤ % លើស្រូវ ១ គក ( ២៤ ៛)
  4. រោងម៉ាស៊ីនកិនស្រូវ Miller/Polisher  ចំណេញ ៩០ % លើស្រូវ ១ គក ( ៥៥០ ៛)
  5. ក្រុមហ៊ុននាំចេញ Exporter  ចំណេញ ៣០ % លើស្រូវ ១ គក ( ១៨៣ ៛)
តាមតួរលេខខាងលើ រដ្ឋាភិបាល មិនត្រូវយកពន្ធលើដីស្រែ និងពន្ធលើផលស្រូវកសិករឡើយ ព្រោះធ្វើស្រែកាន់តែច្រើន ពន្ធកាន់តែច្រើន ខំធ្វើស្រែល្អបានទិន្ធផលកាន់តែខ្ពស់ ពន្ធកាន់តែថ្លៃ បែបនេះនាំឲ្យកសិករបោះបង់ចោលដីស្រែ !

The average yield of rice (seeds) per hectare is 3 – 6 tons. In some countries like Australia and in Egypt, the yield can increase to an amazing 10 – 12 tons or more per hectare. (1 ton = 1000 kg = 2200 lbs. and 1 hectare = 2,47 acres = 10.000 square meters). Of course, such high yields can be accomplished by experienced farmers after several years of practice.

អត្ថបទខាងលើ ជាការយល់ខុស ឬ យល់មិនដល់ ឧ. ខ្មែរក្រហមសម្លាប់ប្រជាជនកម្ពុជារាប់លាននាក់ ដើម្បីតែធ្វើស្រែដោយដៃ បែបបុរាណ ឲ្យបានទិន្ធផលស្រូវ ៣ តោន/ហិចតា តែនៅ តែកម្ពុជា សព្វថ្ងៃជាទូទៅ គេធ្វើស្រែបាន ៣,៥ ទៅ ៤ តោន/ហិចតា។ នៅពេលប្រៀបធៀបជាមួយ ប្រទេសចិន វៀតណាម ថៃ ជប៉ុន អាមេរិក អូរស្រ្តាលី គឺកម្ពុជា នៅតែទាបជាងគេ ទោះជាប្រឹងអស់លទ្ធភាព-- ក្រោយមក នៅខេត្តតាកែវ ដែលជាខេត្តមានប្រព៍ន្ធធារាសាស្រ្តទំនើប មានអ្នកជំនាញបរទេសចុះជួយផង នោះ គេអាចផលិតស្រូវបានដល់ ៦ តោន/ហិចតា ដូច្នេះ បើសិនជា ធ្វើ ៣ រដូវ ដូចជាប្រទេសគេ គឺកម្ពុជាអាចបានដល់ ១៨ តោន/ហិចតា​!!! ក្នុងន័យនេះ ដែលខ្ញុំថា សូម្បីបរទេស ក៍មិនយល់ពីរបៀបធ្វើស្រែដែរ។ កសិករខ្មែរ ប្រាប់ថា បើធ្វើម្តង ៧ តោន/ហិចតា គឺស្រូវនឹងគ្រប់លើគ្នាដួលពេញស្រែ !! គឺមានតែធ្វើស្រែ ២ ដង ឬ ៣ ដង ក្នុងមួយឆ្នាំ ទើបទិន្ធផលលើសពី ១០តោន/ហិចតា ៕ 


វស្សាដល់ហើយ កសិករកុំជើយ ស្វែងរកពូជសុទ្ធល្អ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យ ក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សូមជូនអត្ថបទខ្លី ជាមូលដ្ឋានសម្រាប់បងប្អូនប្រជាកសិករ ធ្វើការសម្រេច ចិត្តដ៏ត្រឹមត្រូវ ក្នុងការប្រើពូជស្រូវ ដែលផ្តល់ផល ចំណេញច្រើន ដូចតទៅ ៖

ពូជស្រូវសុទ្ធល្អ គឺមានប្រភពពីអង្គភាពផលិតគ្រាប់ពូជស្រូវ ដូចជា ស្ថានីយ៍ផលិតពូជស្រូវ ក្រុមហ៊ុន អង្គការ សហគមន៍កសិកម្ម ក្រុមកសិករផលិតគ្រាប់ពូជស្រូវ។ បច្ចុប្បន្ន កសិករក្នុងខេត្តត្បូងឃ្មុំ ប្រើប្រាស់គ្រាប់ពូជស្រូវផលិតចេញពីអង្គភាពទាំងនេះ ប្រមាណ ៤០% និងប្រមាណ ៦០% កសិករបានរក្សាទុកស្រូវចំណី ធ្វើជាគ្រាប់ពូជ សម្រាប់ដាំដុះនៅរដូវបន្ទាប់ដោយខ្លួនឯង ដែលការបក់សម្អាត សម្ងួត ទុកដាក់ វេចខ្ចប់ថែទាំ នៅមិនទាន់បានត្រឹមត្រូវតាមបច្ចេកទេស បណ្តាលឲ្យគ្រាប់ពូជស្រូវរងការបំផ្លាញពីសត្វខ្មូត កណ្តុរ ជាដើម ដែលជាហេតុធ្វើឲ្យគ្រាប់ពូជបាត់បង់ទាំងបរិមាណនិងគុណភាព។

 គុណវិបត្តិនៃការប្រើប្រាស់គ្រាប់ពូជស្រូវមិនសុទ្ធ ឬ គ្រាប់ពូជស្រូវចំណីដែលរក្សា ទុក ធ្វើឲ្យស្រូវលូតលាស់មិនស្មើគ្នា ទុំមិនស្រុះគ្នា ពិបាកប្រមូលផល គុណភាពអង្ករខ្ទេច ច្រើន លក់បានតម្លៃទាប និងទិន្នផលថយចុះ។ គុណសម្បត្តិនៃការប្រើប្រាស់គ្រាប់ពូជសុទ្ធល្អ ឬ គ្រាប់ពូជដែលសុទ្ធល្អត្រឹមត្រូវ ធ្វើឲ្យដើមស្រូវមានសុខភាពល្អ លូតលាស់លឿន ទុំស្រុះគ្នា គុណភាពអង្កររក្សាបាននូវ គុណភាពដើម ទាំងរស់ជាតិនិងក្លិន ងាយស្រួលរកទីផ្សារ តម្លៃខ្ពស់ និងជួយបង្កើនទិន្នផលពី ១៥-២០%។
+++ គ្រាប់ពូជមានគុណភាពល្អ ត្រូវមានលក្ខណៈដូចជា ៖
- ភាពសុទ្ធ ៖ មិនទាបជាង ៩៥%
- ដំណុះគ្រាប់ ៖ មិនទាបជាង ៨០%
- សំណើមគ្រាប់ ៖ មិនខ្ពស់ជាង ១៤%
- គ្រាប់ស្មៅចង្រៃនិងដំណាំផ្សេងៗ ៖ ០.‌១%
- គ្រាប់ពូជស្រូវផ្សេង ៖ ១០គ្រាប់/៥០០ក្រាម។

€==£ តាមបទដ្ឋានបច្ចេកទេស ការព្រោះគ្រាប់ពូជស្រូវ ទាំងគ្រាប់ស្រូវស្ងួត គ្រាប់ស្រូវសើម អាស្រ័យតាមប្រភេទស្រូវ ៖
- ស្រូវស្រាល ១២០គក្រ-១៥០គក្រ/ហ.ត (ស្រូវសែនពិដោរ សែនក្រអូប០១ OM5451....)
- ស្រូវកណ្តាល ១០០គក្រ-១២០គក្រ/ហ.ត (ស្រូវផ្ការំដួល ផ្កាមាលតី ផ្ការមៀត....)
- ស្រូវធ្ងន់ ៨០គក្រ-១០០គក្រ/ហ.ត (ស្រូវខា៤ ខា៦ រាំងជ័យ...)។

៚៚៚ មុនពេលយកគ្រាប់ស្រូវទៅញ្រះ កសិករគប្បី ធ្វើដំណុះសាកគ្រាប់ពូជស្រូវ ដើម្បីកុំឲ្យខាតគ្រាប់ពូជ និង ខាតថវិកាក្នុងការរៀបចំដី។
@@@@@ របៀបធ្វើដំណុះសាកគ្រាប់ពូជ គឺកសិករ ត្រូវយកគ្រាប់ពូជពីក្នុងបាវ ដែលត្រូវ យកទៅព្រោះនោះចំនួន ៣កន្លែងផ្សេងៗគ្នា មកដាក់បញ្ចូល ហើយរើសយកគ្រាប់ស្រូវ ១០០គ្រាប់ ដើម្បីធ្វើដំណុះសាក។ ក្នុងការធ្វើដំណុះសាកនេះ ត្រូវយកថាស ឬ ចាន ក្រាលក្រដាសជូតមាត់ ចំនួន ៥ស្រទាប់ បន្ទាប់ចាក់ទឹកឲ្យសើម ហើយតម្រាបគ្រាប់ស្រូវទាំង១០០ គ្រាប់ ជាជួរ រួចចាក់ទឹកឲ្យសើមរយៈពេល ៣-៥ថ្ងៃ យើងនឹងឃើញដំណុះពន្លកគ្រាប់ស្រូវ។ ប្រសិនបើគ្រាប់ស្រូវ ដុះបាន ៨០គ្រាប់ឡើង មានន័យ គ្រាប់ពូជស្រូវមានគុណភាពល្អ អាចយកទៅព្រោះបាន។ ក្នុងករណី គ្រាប់ពូជដុះក្រោម ៥០គ្រាប់ គួរប្តូរគ្រាប់ពូជថ្មី។ បើគ្រាប់ពូជដុះចាប់ពី ៥០-៧៥គ្រាប់ កសិករ ត្រូវពិចារណគួរព្រោះ ឬ ធ្វើការប្តូរពូជថ្មី។
*** តែតាមការពិនិត្យ ស្រាវជ្រាវជាក់ស្តែង ប្រជាកសិករ បានប្រើប្រាស់គ្រាប់ពូជស្រូវ លើសពីការកំណត់នៃបទដ្ឋានបច្ចេកទេសទៅទៀត ដែលជាការខ្ជះខ្ជាយប្រាក់កាសរបស់ បងប្អូនកសិករយើង។

ដូច្នេះ ជាសំណូមពររបស់មន្ត្រីបច្ចេកទេស នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សូម ៖
- ប្រជាកសិករ ប្រើប្រាស់គ្រាប់ពូជដែលមានគុណភាពល្អ ដែលមានប្រភពពីស្ថានីយ៍ផលិតគ្រាប់ពូជស្រូវ ក្រុមហ៊ុន អង្គការ សហគមន៍កសិកម្ម ក្រុមផលិតពូជ ច្បាស់លាស់
- ប្រជាកសិករ ផលិតគ្រាប់ពូជស្រូវដោយខ្លួនឯង ដោយប្រើចំណែកផ្ទៃដីតូចមួយនៃផ្ទៃដី ដាំដុះដំណាំស្រូវ(៥-១០%) ធ្វើជាស្រែពូជ ដោយត្រូវយកគ្រាប់ពូជសុទ្ធគ្រឹះ ឬ គ្រាប់ពូជសុទ្ធទទួលស្គាល់ មកផលិតជាគ្រាប់ពូជសុទ្ធល្អ សម្រាប់ប្រើប្រាស់ឆ្នាំបន្ទាប់ ដែលកសិករចំណេញទាំងការចំណាយលើការទិញពូជ និងទទួលបានទិន្នផលខ្ពស់
- ប្រជាកសិករ បង្កើតក្រុមផលិតគ្រាប់ពូជស្រូវ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានរបស់ខ្លួន សហគមន៍ខ្លួន និងសម្រាប់លក់ចែកចាយកសិករដទៃទៀត
- ក្រុមផលិតនិងសហគមន៍កសិកកម្ម ផលិតគ្រាប់ពូជស្រូវ ដោយបង្កើន និងពង្រឹងការងារ ផលិតគ្រាប់ពូជស្រូវ ស្វែងរកដៃគូសហការផលិតគ្រាប់ពូជស្រូវ ដែលមានគុណភាពល្អ សម្រាប់បំពេញតម្រូវការ ក្នុងមូលដ្ឋាន សហគមន៍កសិកម្ម ផលិតស្រូវចំណី អង្គការ ក្រុមហ៊ុន ទីផ្សារ ដែលមានតម្រូវការ
- ស្ថានីយ៍ អង្គការ ក្រុមហ៊ុនផលិតគ្រាប់ពូជស្រូវ ផលិតគ្រាប់ពូជស្រូវ ប្រកបដោយគុណភាពខ្ពស់និងលក់ជូនប្រជាកសិករក្នុងតម្លៃសមរម្យ។

សូមបញ្ជាក់ថា ស្រូវសើមប្រភេទ៥៤ មានតម្លៃ៥៤០០បាត (លុយថៃ) ក្នុង១តោន, ស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៧៥០០បាត (លុយថៃ)ក្នុង១តោន, ខុសគ្នាកាលពីឆ្នាំទៅ គឺស្រូវសើមប្រភេទ៥៤ មានតម្លៃ ៦២០០បាតក្នុង១តោន, ស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៨២០០បាតក្នុង១តោន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

សិករនៅខេត្តឧត្តរមានជ័យ ដាំពូជស្រូវជប៉ុន ម៉ាតសូរី ជាលើកដំបូង ដែលអាចតម្លៃខ្ពស់ជាងស្រូវផ្សេងទៀតជាង២ដង លោកបន្តថា ការដាំស្រូវនេះមានការសម្រួបសម្រួលមន្ទីរកសិកម្មខេត្ត មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មកម្ពុជា-ជប៉ុន និងក្រុមហ៊ុនAgrion ជាអ្នកផ្តល់ជី ទុន ពូជ និងប្រមូលទិញ។ លោកបន្តថា ពូជស្រូវម៉ាតសូរីនេះមានគុណភាពល្អ និងលក់បានតម្លៃខ្ពស់ ដោយមានតម្លៃ១៨០០រៀលក្នុងគីឡូក្រាម ខណៈពូជស្រូវខ្មែរមានតម្លៃត្រឹម៧០០ រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ហើយក្រុមហ៊ុន Agrion ចាំទទួលទិញទាំងអស់ ហើយនាំចេញទៅប្រទេស ដែលមានជនជាតិជប៉ុនរស់នៅ។ កសិករចំនួន៣គ្រួសារនៅខេត្តឧត្តរមានជ័យ បានចាប់ផ្តើមដាំពូជស្រូវជប៉ុនម៉ាតសូរី(MATSURI) លើផ្ទៃចំនួន៨ហិកតា ព្រោះស្រូវនេះមានទីផ្សារខ្ពស់ នាំចេញទៅក្រៅប្រទេស និងប្រើរយៈពេល៩០ថ្ងៃ អាចប្រមូលផលបាន។


ដំណាំ ចេក
 ដំណាំធុរេន
ដំណាំស្វាយ
ដំណាំដំឡូងមី
ការដាំបន្លៃលើទឹក Hydroponic Vegetable Cultivation  

Thursday, October 23, 2025

សន្លឹកផែនទី បោន BONNE MAP

ភាពខុសគ្នា រវាងផែនទី បោន ចក្រភពបារាំង ជាមួយផែនទី UTM ចក្រភពអគ្លេស សហរដ្ឋអាមេរិក៖ ដោយសារការដណ្តើមឧត្តមភាព មហាអំណាច បារាំង និង អាមេរិក នាំឲ្យមាន ចលនា ហ្វ្រង់កូហ្វូនី របស់ បារាំង ជាមួយ ចលនា អង់ហ្គោសាក់សុង របស់ អាមេរិក ដើម្បី ប្រកួតប្រជែង យករដ្ឋ ប្រទេស ណាមួយធ្វើជា សហរដ្ឋរបស់ខ្លូន ដូចជា ទឹកដី តំបន់ ស្តេច កឹម តុង ត្រូវបានគ្រប់គ្រងដោយបារាំង លុះពេល អាមេរិកឈ្នះ គេដូរទៅជា តុង កឹម ឬ តុងកឹង Ton King- Tong Kem បារាំង យក ៣ ប្រទេស ធ្វើជា ទឹកដី បារាំងឥណ្ឌូចិន France-Indochina គឺទឹកដីបារាំង បូក កម្ពុជា វៀតណាម ឡាវ ដែលមានខ្សែព្រំដែន រួម និង​រាងជា ធ្មេញរណា លយចេញ លយចូល រួចគូសជា ផែនទី បោន BONNE MAP ចំណែកអាមេរិក គេចែក ប្រទេស តាមខ្សែស្រប ដូចជា វៀតណាមជើង ចែកត្រឹមខ្សែស្របទី ?  រយៈទទឹង រយៈបណ្តាយ ឬ ចែកដូចជា កូរ៉េខាងជើង កូរ៉េខាងត្បូង ត្រឹមខ្សែរស្របទី ?-- ចែកការបែកចែករបៀបនេះ នាំឲ្យ បែកបាក់ក្រុមគ្រួសារ ជនជាតិ។
ការប្រើប្រាស់បច្ចេកវិជ្ជាផែនទី តាមផ្កាយរណប តាម GPS របស់ប្រទេសថៃឆ្នាំ ១៩៦០ ជាការខុសឆ្គងផ្នែក បច្ចេកទេស ដោយសារវាមានលំអៀង ៥មែត្រ ទៅដល់ ១០គីឡូមែត្រ ដូច្នេះ ផែនទីបង្គោលព្រំដែន ថៃ កម្ពុជា ឃើញមានការរំកិលបង្គោលព្រំដែនខុស ទីតាំងដើម ជាជំលោះព្រំដែន ជាសង្រ្គាមព្រំដែន រវាង ថៃ និង កម្ពុជា 

នេះគឺជា មួលហេតុដែលប្រជាជនកម្ពុជា កំពុងរស់នៅ តាមខ្សែព្រំដែន កម្ពជា ឡាវ វៀតណាម ថៃ សម្តែងការខឹងសម្ប៉ាជាមួយ រាជរដ្ឋាភិបាលថៃ ធ្វើឲ្យបាត់បង់ទឹកដី ដោយពួកគាត់លើកឡើងថា " ពួកគាត់ មិនចេះ មិនដឹងរឿង ផែនទីទេ តែ ច្បាស់លាស់រឿង ផែនទី !!  ព្រោះទីនេះ ពីមុនជាទឹកដី ដួនតាគាត់ គាត់ជាខ្មែរ " 
ការពន្យល់អំពីផែនទីរបស់ កងទ័ពសៀម អំពីផែនទី ១/៥០ ០០០ ដើម្បីការពារផែនទី ឈ្លានពានលើកម្ពុជា
ភាគីសៀម ពន្យល់ទៅមហាជន កងទ័ពសៀម រដ្ឋាភិបាលសៀមថា៖  ផែនទី១/៥០ ០០០ មាត្រដ្ឋានតូច ច្បាស់ សុក្រិតជាង​ ផែនទីកម្ពុជា ១/២០០ ០០០។ ផែនទីកម្ពុជា១/២០០ ០០០ មានអាយុប្រមាណ ១០០ ឆ្នាំ ជាផែនទីចាស់ ! ចំណែកផែនទី ១/៥០ ០០០ ជាផែនទីផ្កាយរណប Satellite .

ការប្រើប្រាស់បច្ចេកវិជ្ជាខុស មានលំអៀងខ្លាំង ឆ្នាំ១៩៦០ និងការបំផ្លាញបង្គោលព្រំដែនប្រវត្តិសាស្រ្ត បារាំង សៀម
ការប្រើប្រាស់បច្ចេកវិជ្ជាខុស មានលំអៀងខ្លាំង ឆ្នាំ១៩៦០ និងការបំផ្លាញបង្គោលព្រំដែនប្រវត្តិសាស្រ្ត បារាំង សៀម
តើខាងកម្ពុជា បកស្រាយបែបណា? កាលឆ្នាំ ១៩៦០ កងទ័ពសូវៀត បាញ់ទំលាក់យន្តហោះអ្នកដំណើរ ១ គ្រឿងរបស់ សត្រូវ សម្លាប់មនុស្ស ២៦៧​ នាក់ ដោយសារ បញ្ហាផែនទី ផ្កាយរណប ឆ្នាំ ១៩៦០​ មានលំអៀង ប្រមាណ ជា ៥ មែត្រ ដល់ទៅ ១០ គម ដែលមានន័យថា យន្តហោះនោះ មិនបាន ហោះចូលតំបន់ហាមហោះហើររបស់ កងទ័ពសូវៀតឡើយ តែ ដោយសារផែនទីមាន លំអៀងខ្លាំង ទើបបានជា សូវៀត បាញ់យន្តហោះនោះ។ ឆ្នាំ ២០២០ នេះ គេបានកែសម្រួល ភាពលំអៀង erro មកត្រឹម ៣ មែត្រ ទៅ ៧ មែត្រ វិញ ដូច្នេះ ក៍មិនអាចយក កំណត់ ទីតាំងបង្គោលព្រំដែន កម្ពុជា ថៃ បានទេ ពីព្រោះលំអៀងមានដល់ ០៧ មែត្រ ដែលទាមទារប្រើផែនទី LiDAR MAPPING ...
ការពន្យល់អំពីផែនទីរបស់ កងទ័ពសៀម អំពីផែនទី ១/៥០ ០០០ ដើម្បីការពារផែនទី ឈ្លានពានលើកម្ពុជា

ដើម្បីដោះស្រាយបញ្ហារាប់រយឆ្នាំ ក្នុងប្រវត្តិសាស្រ្តខ្មែរដែលបាតបង់ទឹកដីជា បន្តបន្ទាប់ រាជរដ្ឋាភិបាល កម្ពុជា សម្រេច តាំងពី ឆ្នាំ ១៩៨២ ដើម្បី រៀបចំ បោះបង្គោលព្រំដែនរដ្ឋឡើងវិញ តាម ផែនទី បោន BONNE MAP របស់បារាំង តែផែនទីនេះ គ្មានលេខទីតាំង គឺមានតែ ការសរសេរថា " ខ្សែដើរមានព្រែកនេះ ទៅត្រង់.....បត់ឆ្វេង...បត់ស្តាំ ទៅដល់ ប្រសព្វទន្លេ...." ដែលអ្នកជំនាញ ត្រូវតែ យក  BONNE MAP បំបែកទៅជា UTM Map ដើម្បី បានជា លេខទីតាំង ដូចដែល អ្នកលក់ដូរ ចែកចាយទំនិញ សព្វថ្ងៃគេនិយាយថា ទំលាក់លេខ ទំលាក់ទីតាំង !! ទើបពួកគេអាច​ដឹកទំនិញ មកជូនលោកអ្នកដល់់ផ្ទះ ។

កម្រងសន្លឹកផែនទី បោន តាមបណ្តោយព្រំដែន កម្ពុជា
ផែនទី ទឹក សុក TUK SOK
ផែនទី Pailin

ផែនទី LOVEA
ផែនទី  Sisophone
ផែនទី CHONG KAL អូរស្មាច់

 THMAR PUOK

ផែនទី Anlong Veng
 CHEUM KSAN
 CHEUM KSAN
 CHONG KAL

ផែនទី KOMPONG SRALAO
 ផែនទី KOMPONG SRALAO
 ផែនទី KHONG
 ផែនទី STEUNG TRENG
 ផែនទី ANLONG VENG

ផែនទី ATTOPEU
 ផែនទី DAK TO
 ផែនទី POSTE MAITRE
 ផែនទី VIRAKCHEY

ផែនទី BO KHAM
 ផែនទី KO MOYOL
  ផែនទី KO MOYOL
 ផែនទី BO KHAM

ផែនទី BAN DON
 ផែនទី BAN DON

ផែនទី SRE KHTUM
 ផែនទី POSTE MAITRE
 ផែនទី MI MOT
 ផែនទី MI MOT
 ផែនទី BAN ME THUOT

ផែនទី TAY NINH
ផែនទី TAY NINH
ផែនទី TRANG BANG
ផែនទី PREY VENG

ផែនទី LOC NINH
 ផែនទី LOC NINH
 ផែនទី SVAY RIENG
  ផែនទី SVAY RIENG
  ផែនទី TRANG BANG

ផែនទី TAKEO

ផែនទី TAKEO

ផែនទី KAMPOT
 ផែនទី KLONG KLUN
 ផែនទី HA TIEN
 ផែនទី  HA TIEN
 ផែនទី KAMPOT
 ផែនទី KAMPOT




ផែនទី ដែនទឹក