បណ្តាឯកសារពាក់ព័ន្ធខេត្ត បន្ទាយមានជ័យរួមមាន៖
ប្រាសាទរបើក ស្វាយ មានទីតាំងស្ថិតនៅក្នុងភូមិរបើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រាសាទរបើកស្វាយ កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ នាដើមសតវត្សរ៍ទី ១២ និង ចុងសតវត្សរ៍ទី ១៣ ធ្វើឡើងអំពីឥដ្ឋ និង ថ្មភក់ ។ ប្រាសាទរបើកស្វាយជាប្រាសាទទោល ដែលតួប្រាសាទប្រហាក់ ប្រហែលនឹងតួប្រាសាទនានានៅប្រាសាទសម្បូរព្រៃគុហ៍ដែរ ។ ប្រាសាទរបើកស្វាយ មានទំហំ ៣ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ព័ទ្ធជុំវិញកំពែង មានបណ្តោយ ៧០០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ ។
ផែនទី ទីតាំងបង្គោលព្រំដែន កម្ពុជា ថៃ
០៣ ឧសភា ឆ្នាំ ២០២៥
បញ្ហាប្រាសាទតាមនធំ តាមនតូច តាក្របី៖ បក្សប្រឆាំងកំពុងផ្សព្វផ្សាយថារដ្ឋាភិបាលល្ងង់ណាស់ ដែលដកទ័ពថយចេញពីប្រាសាទរបស់ខ្មែរខ្លួនឯង។ ក្រៅតែពីផ្សាយអីចឹង ពួកគេគ្មានផ្តល់យោបល់ថាធ្វើម៉េចល្អជាងហ្នឹងឡើយ!។ ប្រាសាទទាំងនោះជា កម្រង ជាសំណុំ Cluster ដែលមានប្រសាទច្រើន សាងសង់រាយប៉ាយ។ រដ្ឋាភិបាលភ្នំព្រឹក គឺជារដ្ឋាភិបាល ៣ ភាគី របស់ សឺនសាន ស.សីហនុ និងខ្មែរក្រហម នៅឆ្នាំ ១៩៨២ ដល់ ១៩៩១ ដែល ប្រជាជន កម្ពុជាទាំងនោះ គ្រប់គ្រង កាន់កាប់ទឹកដីប្រមាណ ៣០ គម នៅក្នុងទឹកដីថៃ តាមបណ្តាយព្រំដែន កម្ពុជា ថៃ គឺជា សន្ធិសញ្ញារបស់ អង្គការណាតូ អង្គការសហប្រជាជាតិ ដែលជួលដីថៃ សម្រាប់ប្រជាជនកម្ពុជា កសាងកម្លាំងទ័ព និងរដ្ឋាភិបាលនិរទ្ទេសដើម្បីបណ្តេញ កងទ័ពវៀតណាម។ ប្រាសាទទាំងនោះគ្រប់ដោយ កងទ័ព ថៃ រហូតឆ្នាំ ២០០៨ ពេលផ្ទុះសង្រ្គាមព្រំដែន កម្ពុជា ថៃ ពេលនោះ កងទ័ពមហាអង់អាចក្លាហានខ្មែរយើង វាយលុកបណ្តេញកងទ័ព ថៃ ចាកចេញពីប្រាសាទអស់ទៅ។ ពេលចប់សង្រ្គាម ថៃ កម្ពុជា ក៍ធ្វើសន្តិភាពជាមួយគ្នា គឺ ដាក់ទ័ព នៅការពារប្រាសាទ ទាំងអស់ គ្នា អស់ពេល ១៧ ឆ្នាំ ឥលូវ ចង់ធ្វើសង្រ្គាមជាមួយគ្នាម្តងទៀត សួរថា ត្រូវធ្វើម៉េច? បើដាក់ទ័ពនឹងឈ្លោះគ្នាទៀត បើដកទ័ពចេញ គេថា យើងល្ងង់ បើទ័ពនៅជាមួយគ្នា មិនបាញ់គ្នាគេថា ទ័ពខ្មែរកំសាកណាស់....
ផែនទី ប្រាសាទ ល្បើក ប្រាសាទតាមន ប្រាសាទ តាក្របី
https://phumsas.blogspot.com/2020/05/blog-post_13.html
ភូមិសាស្រ្ត ប្រជាសាស្រ្ត ខេត្ត ស្រះកែវ
គម្រោងស្ថាបនារបងព្រំដែនខេត្ត បុរីរម្យ / បុរីរាំ / នគរស្រីល្វោ
ផែនទី ខេត្ត ស៊ីសាកេត/ ខេត្ត ស្រី ស
ផែនទី រដ្ឋបាលខេត្ត ឧទ្ធររាជធានី
ផែនទី រដ្ឋបាល ខេត្ត ចាម បាសាក់ ( ចម្ប៉ាសាក់) ប្រទេស ឡាវ
ផែនទី រដ្ឋបាលខេត្ត អាត់តាពើ Attacpeu ឬ អាចម៍ក្រពើ ឬ ខេត្ត ក្របី Krapi ( ប្រាសាទតាក្របី )
ផែនទី ខ្សែព្រំដែន ប្រវែងខ្សែព្រំដែន កម្ពុជា ថៃ
ផែនទី ខ្សែព្រំដែន កម្ពុជា ថៃ
ផែនទី ច្រកទ្វារព្រំដែន
ផែនទី បង្គោលព្រំដែន
ផែនទី បង្គោលព្រំដែន
ផែនទី ព្រំដែន ខេត្ត ស្រះកែវ
ផែនទី ព្រំដែន ខេត្ត ស្រះកែវ
ផែនទី តាមបណ្តោយព្រំដែន សួមចុច លើឈ្មោះខេត្ត ដើម្បី មើលផែនទីលំអិត

- https://konkhmerone.blogspot.com/2019/03/blog-post_98.html
- https://www.google.com/maps/d/viewer?mid=18QQJWDa3Ymqg3N5YmFCCJLmzDaUCFnPv&femb=1&ll=14.85067697335649%2C101.73446683202792&z=11
ផែនទី ខេត្ត អាណាចក្រខ្មែរបុរាណ
ប្រាសាទក្នុងខេត្តបន្ទាយមានជ័យ
• ប្រាសាទកកោះ
• ប្រាសាទកងវ៉ា
• ប្រាសាទក្នាំងខាងកើត
• ប្រាសាទក្នាំងខាងលិច
• ប្រាសាទខ្ចាស់
• ប្រាសាទខ្ទុំ
• ប្រាសាទគុកត្បែង
• ប្រាសាទគោករមៀត
• ប្រាសាទគោកសេះ
• ប្រាសាទចក
• ប្រាសាទចន្លាស់ដៃ
• ប្រាសាទចែងត្បួង
• ប្រាសាទចែងបេង
• ប្រាសាទដូនដុំ
• ប្រាសាទតាជោគ
• ប្រាសាទតាដោក
• ប្រាសាទតាតូច
• ប្រាសាទតាពោធិ៍
• ប្រាសាទតាសៀវខាងកើត
• ប្រាសាទតាសៀវខាងលិច
• ប្រាសាទព្រៃស្នួល
• ប្រាសាទប្រាំ
• ប្រាសាទបន្ទាយព្រាវ
• ប្រាសាទបន្ទាយឆ្មារ
• ប្រាសាទបន្ទាយទ័ព
• ប្រាសាទបន្ទាត់បោះ
• ប្រាសាទធំ
• ប្រាសាទទ្រាប្រាសាទ
• ប្រាសាទទឹកជុំ
• ប្រាសាទថ្មពួក
• ប្រាសាទតាឯក
• ប្រាសាទព្រះស្រែ
• ប្រាសាទភៀសខាងកើត
• ប្រាសាទភៀសខាងលិច
• ប្រាសាទរលួស
នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៃជួរភ្នំ ដងរែកមានប្រាសាទបុរាណជាច្រើន ដែល ប្រាសាទបុរាណភាគច្រើនទទួល រងនូវការខូចខាតយ៉ាងដំណំ ហើយប្រាសាទបុរាណខ្លះរងការ ខូចខាតទាំងស្រុងក៏មាន ។ ប្រាសាទរបើកស្វាយ ជាប្រាសាទទោលស្ថិតនៅតំបន់ព្រំដែននៃ ជួរភ្នំដងរែកព្រំដែនខ្មែរ-ថៃ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ ប្រាសាទបុរាណមួយនេះទទួលរងនូវការបំផ្លិចបំផ្លាញនៅពេលស្រុកមានសង្គ្រាមស្ទើរតែគ្មានសល់អ្វីទាំងអស់ ។
ប្រាសាទរបើកស្វាយស្ថិតនៅ ក្នុងភូមិរបើកស្វាយ ឃុំស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ កាលពី សម័យសង្គ្រាមប្រាសាទរបើកស្វាយ ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតខ្មែរក្រហម ហើយទីតាំងប្រាសាទនេះក៏ ស្ថិតនៅលើសមរភូមិប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាលកម្ពុជា និង ភាគីម្ខាងទៀត ដែលនៅក្នុងព្រៃ ជាហេតុធ្វើឱ្យ ប្រាសាទនេះទទួលការខូចខាតស្ទើរតែទាំង ស្រុង និង ម៉្យាងទៀតជនឆ្លៀតឱកាសក៏បានជីកកកាយតួប្រាសាទ និង បរិវេណប្រាសាដើម្បីរុករកវត្ថុបុរាណនានាយកទៅលក់ឱ្យពួកឈ្មួញដែលនាំចូល ប្រទេសថៃ ទើបធ្វើឱ្យប្រាសាទ នេះខូចខាតស្ទើរតែបាត់ស្រមោលពីផែនទី ។ សព្វថ្ងៃនេះទោះបីស្រុកយើងមានសន្តិភាពទៅហើយក្តី ក៏ប្រាសាទ បុរាណដែលស្ថិតនៅក្បែរបន្ទាត់ព្រំដែនខ្មែរ-ថៃមួយនេះនៅតែទទួលនូវការគំរាមកំហែង ដដែល ពោលគឺប្រាសាទ នេះនៅតែឯកោខ្វះការថែទាំដដែល ។ នៅក្នុងបរិវេណប្រាសាទ យើងបានឃើញមានស្លាកស្នាមនៃការជីកកកាយ ចាស់ៗរបស់មនុស្សមួយចំនួនដែលខ្វះការពិចារណា ដើម្បីរុករកវត្ថុបុរាណយកទៅលក់ឱ្យ ឈ្មួញ ហើយនៅកន្លែងខ្លះ យើងឃើញមានស្នាមគាស់កកាយថ្មីស្រស់ៗនៅឡើយ ។ នៅជុំវិញបរិវេណប្រាសាទរបើកស្វាយ យើងបាន ឃើញប្រជាជនយើងបាននាំគ្នាកាប់ ឆ្ការព្រៃស្ទើរតែដល់តួប្រាសាទដើម្បីធ្វើចម្ការដាំដំឡូងមី ។ តាមទិដ្ឋភាព ជាក់ស្តែងដែលអ្នកយកព័ត៌មានយើងបានទៅដល់នោះ ប្រាសាទរបើកស្វាយហាក់បីដូចជាគ្មានការថែ ទាំ ឬ ការអភិវឌ្ឍអ្វីឡើយពោលទុកចោលឱ្យនៅឯកោយ៉ាងកណ្តោចកណ្តែងគួរឱ្យ សង្វេគក្រៃលែង ។ ប្រាសាទរបើក ស្វាយជាប្រាសាទទោល ដែលតួប្រាសាទប្រហាក់ ប្រហែលនឹងតួប្រាសាទនានានៅប្រាសាទសម្បូរព្រៃគុហ៍ដែរ ។ ប្រាសាទរបើកស្វាយ មានទំហំ ៣ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ព័ទ្ធជុំវិញកំពែង មានបណ្តោយ ៧០០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ ។
លោក ស៊ីវ សារួន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមាន ជ័យបានឱ្យដឹងថា ប្រាសាទរបើកស្វាយ កសាងក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី ៧ នាដើមសតវត្សរ៍ទី ១២ និង ចុងសតវត្សរ៍ទី ១៣ ធ្វើឡើងអំពីឥដ្ឋ និង ថ្មភក់ ។
អ្វីដែលគួរឱ្យសោកស្តាយនោះ គឺប្រាង្គប្រាសាទ និង ខឿនគ្រឹះនៃប្រាសាទ ត្រូវបានពួកឈ្មួញលួចជីកកកាយគាស់ រំលើងគ្មានសល់អ្វីដែលគួរឱ្យកត់សម្គាល់ ទៀតទេ ប៉ុន្តែថ្វីបើប្រាសាទនេះត្រូវរងគ្រោះដោយស្នាដៃពួកទមិឡយ៉ាងនេះ ក៏ដោយអ្វីដែលនៅសេសសល់គឺយើងត្រូវតែថែរក្សា និង អភិរក្សប្រាសាទនេះ ឱ្យបានល្អ ដើម្បីឱ្យភ្ញៀវជាតិ និង អន្តរជាតិចូលទៅទស្សនាកម្សាន្ត ព្រោះនេះ ជាប្រាសាទបុរាណដែលមានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរ ដែរ ។ លោកអនុប្រធានមន្ទីរបានបន្តទៀតថា នៅភូមិភាគខាងលិចនៃប្រទេស កម្ពុជាយើងនេះ ប្រាង្គប្រាសាទរាប់សិបទៀត ដែលនៅពុំទាន់រកឃើញ ព្រោះ កន្លែងខ្លះក្រុមការងារយើងខ្ញុំចូលទៅមិនបាន ដោយសារស្ថានភាពព្រំដែននៅ មិនទាន់ដោះមីននៅឡើយ ៕
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
សកម្មភាពល្បាតការពារព្រំដែន ខេត្ត បន្ទាយមានជ័យ
មន្ត្រីអាជ្ញាធរដែនដី កងកម្លាំងនគរបាលវរការពារព្រំដែនគោកនៅខេត្តបន្ទាយមានជ័យប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រុមការងារទាំង២នេះត្រូវបំពេញការងាររួមគ្នាយ៉ាងតិច៦ខែ ចាប់ពីខែវិច្ឆិកាឆ្នាំ ២០២០ តទៅ។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមការងារបានទៅពិនិត្យគោលដៅភូមិសាស្ត្រស្រុកថ្មពួក ឈមមុខនឹងស្រុកតាប្រាយ៉ា ដោយបោះបង្គោលប្រថពីវិភាគនៃនិយាមភូមិសាស្ត្រ(G.P.S ) បានចំនួន៤បង្គោលគឺនៅបង្គោលព្រំដែន លេខ 37-38-39និងលេខ40 ក្នុងភូមិសាស្ដ្រប៉ុស្ដិ៍ភ្នំប្រាក់ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមគ្នានឹងឃុំតាប្រាយ៉ាស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ៕