Tuesday, May 13, 2025

ស្ពានប្រាប់ទិស ឬ ស្ពានកំពង់ក្តី

ប្រភព ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្តី --ស្ពានប្រាប់ទិសមានទីតាំងនៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តី ប្រហែល៥០ម ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រជាជនដែលរស់នៅក្បែរស្ពានបុរាណមួយនេះភាគច្រើនជាកសិករនិងជាអាជីវករលក់ដូរនៅផ្សារកំពង់ក្តី។ ប្រជាជនតិចតួចប៉ុណ្ណោះដែលរកកម្រៃពីការលក់ដូរនិងផ្ដល់សេវាកម្មដល់ភ្ញៀវដែលទៅទស្សនាស្ពានបុរាណនេះ ព្រោះពុំសូវមានទេសចរទៅទស្សនាស្ពាននេះដោយ សារ តែវាមានទីតាំងឆ្ងាយពីទីរួមខេត្តដែលនំាឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ភ្ញៀវ ជាពិសេសភ្ញៀវអន្តរជាតិ។

ផែនទី ស្រុកជីក្រែង ខេត្ត សៀមរាប

ស្ពានប្រាប់ទិសកំពង់ក្តីជាស្ពានបុរាណដែលវែងជាងគេនៅប្រទេសកម្ពុជាក្នុងសម័យអង្គរ។ វាត្រូវបានកសាងឡើងក្នុងសតវត្សទី១២នៃគ្រិស្តសករាជ (មើលចម្លាក់នាគ និងថ្មគោលវាជាសិល្បៈសម័យបាយ័ន(១១៨១-១២២០) ដើម្បីធ្វើការឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងខេត្តដែលនៅប៉ែកខាងកើតនៃប្រទេស ដោយសាងសងឆ្លងកាត់ស្ទឹងជីក្រែង។ ស្ពាននេះមានប្រវែង ៧៥ ម និងមានកំពស់ ១៤ម (បណ្តោយ៨៦ម ទទឹង១៦ម កំពស់១០មពីបាតស្ទឹង រន្ធត្រដេវចំនួន២១ និងសសរចំនួន ២០។ ថ្មដែលគេយកមកកសាងគឺគេប្រើថ្មបាយ ក្រៀម។ សំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អច្ឆរិយៈរបស់កម្ពុជា សម័យអង្គរ វាជាគំរូដ៏ល្អសំរាប់សំណង់និងវិស្វករ សម័យបច្ចុប្បន្ននិងអនាគត។

ផែនទី បណ្តាចំណុចភូមិ នៃ ឃុំ កំពង់ក្តី ស្រុកជីក្រែង ខេត្ត សៀមរាប


ផែនទី បណ្តាចំណុចភូមិ នៃ ឃុំ កំពង់ក្តី ស្រុកជីក្រែង ខេត្ត សៀមរាប

ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្តី ស្ពានកំពង់ក្ដី ជាស្ពានបុរាណ វែងជាងគេក្នុងចំណោមស្ពានដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦។ ជាទូទៅ ស្ពាននេះ អ្នកខ្លះហៅស្ពានកំពង់ក្ដី អ្នកខ្លះហៅស្ពាននាគ។ ប៉ុន្តែ តាមរយៈការកត់សូរពីឈ្មោះជាភាសាខ្មែរមកជាសំណេរអក្សរឡាតាំងដោយអ្នកស្រាវជ្រាវជនជាតិបារាំង លោកអេជែន អៃម៉ូនញ៉េ នាឆ្នាំ១៩០០ បានឲ្យដឹងអំពីឈ្មោះផ្សេងទៀតដូចជា ស្ពានព្រះទិស (Spéan Preah Phtœûs)និងស្ពានប្រាប់ទិស (Spéan Prâp Tœûs)ផងដែរ។

ស្ពានប្រាប់ទិស ឬ ស្ពានកំពង់ក្តី

បើយោងតាមការបញ្ជាក់បន្ថែមរបស់ស្លាកព័ត៌មានអំពីស្ពាននេះ ដោយសម្អាងលើការពិចារណាតាមវិធីភាសា​សាស្ត្រ ស្ពានបុរាណនេះគួរតែមានឈ្មោះថា “ព្រះទិស” ដែលមានន័យថា ទិសធំ ទិសបូព៌ ឬទិសខាងកើត។ លើសពីនេះ ព្រះទិសអាចហៅម្យ៉ាងទៀតថា បុព្វទិស។ ហើយបើយោងលើឈ្មោះអារាមចាស់មួយដែលស្ថិតនៅប៉ែកអាគ្នេយ៍ ពីស្ពាននេះប្រហែល៥០០ម៉ែត្រ ក៏មានឈ្មោះថា ព្រះទិស ដែរ តែបច្ចុប្បន្នអារាមនោះក៏បានប្ដូរឈ្មោះថា វត្តបុព្វទិសារាម។    ក្នុងផ្ទាំងព័ត៌មានដដែល បានបង្ហាញលក្ខណៈលម្អិតផ្សេងៗថា ស្ពានព្រះទិស ជាស្ពានដែលស្ថិតនៅលើបណ្ដោយផ្លូវបុរាណដែលតភ្ជាប់ពីក្រុងអង្គរទៅបណ្ដាខេត្តផ្សេងៗនៅភាគអាគ្នេយ៍ ដោយឆ្លងកាត់ស្ទឹងជីក្រែង។ សំណង់នេះមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង១៦ម៉ែត្រ និងកម្ពស់១០ម៉ែត្រពីបាតស្ទឹង ព្រមទាំងមានសសរចំនួន២០និងរន្ធត្រដេវចំនួន ២១។ ស្ពានបុរាណដែលសង់អំពីថ្មបាយក្រៀមនេះ ក៏មានលម្អដោយបង្កាន់ដៃនាគ និងថ្មគោលចំនួន៤ដែលសុទ្ធសឹងតែអំពីថ្មភក់។ ដោយផ្អែកលើសិល្បៈចម្លាក់ នៅលើបង្កាន់ដៃនាគនិងថ្មគោលទាំង៤ គេអាចដឹងថាជាសិល្បៈក្នុងសម័យបាយ័ន្ត។

ស្ថានភាពប្រទេសកម្ពុជា សម័យបាយន្ត ១១៨១- ១២១៨

តាមសេចក្ដីលម្អិតដែលទាក់ទងនឹងព័ត៌មាននៃការជួសជុលលើកទី១នៅឆ្នាំ១៩២៥ គឺខាងសាលាបារាំងចុងបូព៌ា បានជួសជុល និងលើកក្បាលនាគទាំង៤ដាក់លើជើងទម្រដើមវិញ។ ចំណែកនៅឆ្នាំ ១៩៦៥ដល់១៩៦៧ ខាងក្រសួងសាធរណការនិងដឹកជញ្ជូននៃរាជការខ្មែរ បានជួលជុលម្ដងទៀត ដោយមានជំនួយបច្ចេកទេសពីស្ថាប័នសាលាបារាំងចុងបូព៌ា។ ការជួសជុលលើកទី២នេះបានធ្វើតែពាក់កណ្ដាលស្ពានផ្នែកចំហៀងខាងជើងតែប៉ុណ្ណោះ ដោយចាក់សសរបេតុងមួយជួរផ្នែកខាងមុខសសរស្ពានចាស់និងរៀបថ្មបាយក្រៀមបិទជុំវិញ។ ចំណែកកម្រាលបេតុងក៏ត្រូវបានចាក់ពីលើតែពាក់កណ្ដាល។

ផែនទីស្តេចត្រាញ់ នៃ អាណាចក្រទាំង ០៤ នៅកម្ពុជា

ស្ពានកំពង់ក្តី ឬស្ពានប្រាប់ទិស គឺជាស្ពានបុរាណមួយដែលវែងជាងគេនៅកម្ពុជា ក្នុងសម័យអង្គរ។ ស្ពាននេះត្រូវបានសាងសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ដោយសង់ពីថ្មបាយក្រៀម និងថ្មភក់ មានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១១ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១ត្រដេវ។ ស្ពានកំពង់ក្តី មានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។  ដោយ ផែន រតនៈ

ស្ពានព្រះទិស ឬស្ពានកំពង់ក្តី គឺស្ពានបុរាណមួយដែលបានកសាងនៅសម័យអង្គរ ចន្លោះចុងសតវត្សទី១២ ដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដ៏ល្បីល្បាញរបស់ចក្រភពខ្មែរនាសម័យ​ម​ហា​ន​គរដ៏រុងរឿង។  ស្ពាននេះមានបណ្តោយប្រវែង ៨៦ម៉ែត្រ (១០០ម៉ែត្រ) ទទឹងប្រវែង១៦ម៉ែត្រ និងកម្ពស់ ១១ ម៉ែត្រពីបាតស្ទឹង រន្ធ​ត​ដេវចំនួន២១ និងសរសរចំនួន២០ ស្លាបស្ពានទាំង៤ មានប្រវែងខុសៗគ្នា ដែលក្នុងនោះស្លាបខាងពាយ័ព្យប្រ​វែ​ង​២២​ម៉ែត្រ និងកម្ពស់៥ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀមដែលមានកម្រិតជាតិដែកខ្ពស់ និងថ្មភក់។

ផែនទីស្តេចត្រាញ់ នៃ ចក្រភពខ្មែរបុរាណ ( ៤​អាណាចក្រ)

ផែនទីស្តេចត្រាញ់ នៃ ចក្រភពខ្មែរបុរាណ ( ៤​អាណាចក្រ)

វិស្វកម្មស្ពានកំពង់ក្តី ភ្ជាប់ទៅ កំពង់ផែកំពង់ក្តី បឹងទន្លេសាប និងប្រព័ន្ធភស្តុភារកម្ម សម័យអង្គរ

នៅ​ផ្នែកខាងលើលម្អដោយរចនាជាក្បាលនាគថ្មធំៗចំនួន៤ ជារូបចម្លាក់នាគក្បាល៩ នៅអមសងខាងក្បាលស្ពា​ន​ទាំង២។ បង្កាន់ដៃ និងថ្មគោលចំនួន៤ ធ្វើអំពីថ្មភក់ ថ្មគោល២ ខាងលិចមានម្ខាងឆ្លាក់រូបយក្សជាឆ្មាំ និងម្ខាងទៀ​តជារូបទេវតាដូចចម្លាក់ទ្វារបាលតាមប្រាសាទសម័យបាយ័នដែរ។ ស្ពានព្រះទិស ឬស្ពានកំពង់ក្តី ស្ថិតនៅលើផ្លូវបុរាណតភ្ជាប់ពីអង្គរទៅខេត្តខ័ណ្ឌផ្សេងៗនៅភាគអាគ្នេយ៍នៃរាជ​ធា​នីអង្គរ ឆ្លងកាត់ស្ទឹងជីក្រែង។ បច្ចុប្បន្នស្ពាននេះ ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្ត​សៀ​ម​​រាប តាមបណ្តោយផ្លូវជាតិលេខ៦។

ផែនទីកំពង់ផែកំពង់ក្តី និង ស្អានកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ផែនទីកំពង់ផែកំពង់ក្តី និង ស្អានកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ក្រៅពីស្ពានបុរាណកំពង់ក្ដី ឬស្ពានព្រះទិស នៅមានស្ពានបុរាណជាច្រើនទៀតក្នុងនោះតាមបណ្ដោយផ្លូវជាតិ​លេខ​៦ មានស្ពានបុរាណប្រមាណ២០ និងស្ពានបុរាណប្រមាណ២០ទៀត នៅតាមផ្លូវសម័យមហានគរសម្រាប់​ត​ភ្ចាប់រាជ​ធានីអង្គរទៅកាន់ប្រាសាទព្រះខ័នកំពង់ស្វាយ​ឯខេត្ដព្រះវិហារ ។ ប៉ុន្ដែនៅក្នុងនោះស្ពានបុរាណចំ​នួ​ន៥ ជាពិ​សេ​ស​ «ស្ពានតាអុង» នៅតាមកំណាត់ផ្លូវក្រា​លក្រួសក្រហម ពីប្រាសាទបឹងមាលា ស្រុកសា្វយលើ ទៅឃុំខា្វវ ស្រុកជី​ក្រែង កំពុង​ស្ថិតនៅ​ក្នុង​សភាពទ្រុឌទ្រោម និងកំពុងគំរាមកំហែងដោយសារថយន្ដធំៗ។

ផែនទីប្រវត្តិ ខេត្តជីក្រែង ឆ្នាំ ១៩១១ ក្រោមអាណានិគមន៍បារាំង

ផែនទីប្រវត្តិ ខេត្តជីក្រែង ឆ្នាំ ១៩១១ ក្រោមអាណានិគមន៍បារាំង

ខេត្តសៀមរាប៖ ស្ពាននេះមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ (ចម្ងាយប្រមាណ ៦០គ.ម ពីក្រុងសៀមរាប) នៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តីប្រហែល៥០ម៉ែត្រ ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ បើតាមការបកស្រាយរបស់អ្នកស្រាវជ្រាវ ស្ពាននេះមានឈ្មោះ "ព្រះទិស",ប្រាប់ទិស។  ជាស្ពានបុរាណសម័យអង្គរ សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១។ តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃនាគនិងថ្មគោល គឺស្ថិតនៅក្នុងរចនាបទបាយ័ន (១១៨១-១២២០) ។ ស្ពាននេះក៏ត្រូវបានជួសជុលពីរដងរូចមកហើយដែរ គឺលើកទី១នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា និងលើកទី២ នៅឆ្នាំ ១៩៦៥ ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រោមជំនួយបច្ចេកទេសរបស់សាលាបារាំងចុងបូព៌ា។  ស្ពាននេះមានសភាពទ្រុឌទ្រោម ជាខ្លាំងដោយសារអាយុកាល ធម្មជាតិ និងមនុស្ស។ សព្វថ្ងៃស្ពាននេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់បញ្ចៀសការឆ្លងកាត់ ដោយទុកស្ពាននេះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត និងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។  រូបភាពនៃស្ពានកំពង់ក្ដីនេះ ក៏ត្រូវបានប្រើប្រាស់នៅក្រដាសប្រាក់ ៥,០០០ រៀលរបស់ខ្មែរយើងផងដែរនាពេលបច្ចុប្បន្ន៕

ខេត្តកំពង់ធំ មានស្ថានីយបុរាណជាង ៩០០ទីតាំង ក្នុងនោះ​ប្រាសាទមានជាង ​៦០០ កំពង់ធំ៖ ស្ថិតនៅក្នុងសម័យចេនឡា ចន្លោះសតវត្សរ៍ទី៦ដល់ទី៧ ប្រាសាទភាគច្រើន​សាង​​សង់អំពីឥដ្ឋ និងមួយចំនួនត្រូវបានសាងសង់ពីថ្មផងដែរ។ បើតាមលោក ហ៊ិន សោ​ភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានលើកឡើងថា នៅ​ក្នុងខេត្ត​កំពង់ធំ ទីតាំងស្ថានីយបុរាណគឺមានជាង៩០០ទីតាំង ដែលកំពុងអភិរក្ស និងជួ​ល​ជុល។

បណ្តាស្ពានខ្មែរសម័យបុរាណ រួមមានដូចជា៖

បណ្តាស្ពានខ្មែរសម័យបុរាណ ខេត្តបន្ទាយមានជ័យ
  1. ស្ពានដាច់
  2. ស្ពានថ្នល់ដាច់
  3. ស្ពានក្មេង (ភ្នំស្រុក)
  4. ស្ពានស្រែង
បណ្តាស្ពានខ្មែរសម័យបុរាណ ខេត្តព្រះវិហារ
  1. ស្ពានអូរជង្រុក
  2. ស្ពានស្ទឹងក្រសាំង
  3. ស្ពានអូរចំរៀ
  4. ស្ពានក្មេង (តាសែង)១
  5. ស្ពានក្មេង (តាសែង)២
  6. ស្ពានអូរឈើទាល
  7. ស្ពានក្មេង (រលំលែង) 
  8. ស្ពានផ្ដៅ
  9. ស្ពានក្មេង(ស្រយ៉ង់)
  10.  ស្ពានក្មេង(គូលែនត្បូង) ១
  11.  ស្ពានក្មេង(គូលែនត្បូង) ២
  12.  ស្ពានបាក់ក
  13.  ស្ពានអូរតាញ៉ក់
  14.  ស្ពានក្មេង(ជាំក្សាន្ត)
បណ្តាស្ពានខ្មែរសម័យបុរាណ ខេត្តសៀមរាប
  1. ស្ពានប្រាប់ទិស 
  2. ស្ពានខ្ពស់ 
  3. ស្ពានថ្ម 
  4. ស្ពានគីឡូតាឈឹម 
  5. ស្ពានលូ 
  6. ស្ពានស្វាយ 
  7. ស្ពានថ្នល់ដាច់ 
  8. ស្ពានច្អាប 
  9. ស្ពានភូមិអូរ 
  10. ស្ពានតាមាស 
  11. ស្ពានដំរីឆ្លង ស្ពាន (សំរោង)
  12.  ស្ពានអំពិល
  13.  ស្ពានដំដែក 
  14. ស្ពានថ្មបាយក្រៀម
  15.  ស្ពាន ត្រពាំងធំ 
  16. ស្ពានតូច 
  17. ស្ពាន គោករលួស
  18.  ស្ពាន(អង្រង)
  19.  ស្ពានអូរចិញ្ចៀន 
  20. អូរស្ពានដែក 
  21. ស្ពានថ្មប្រាសាទសំពៅ 
  22. ស្ពានថ្មស្ទឹងឆ្កែកូន 
  23. ស្ពានអន្លង់ល្អក់ 
  24. ស្ពាន់ផ្នាក់ដៃ 
  25. ស្ពានថ្ម 
  26. ស្ពានខ្លាកូន 
  27. ត្រពាំងស្ពាន 
  28. ស្ពានចាំបុក 
  29. ស្ពានថ្ម (ស្វាយជុំ)១ 
  30. ស្ពានថ្ម (ស្វាយជុំ)២ 
  31. ស្ពានថ្ម(ត្រពាំងផ្លុះ)
  32.  ស្ពានតម្រង់ 
  33. ស្ពានហាល 
  34. ស្ពានមេម៉ាយ (អង្គជុំ) 
  35. ស្ពានព្រះចង្អែរ 
  36. ស្ពានក្រាបោន 
  37. ស្ពានស្លែង 
  38. ស្ពានពោធិ៍ 
  39. ស្ពានមេម៉ាយឬស្ពានក្មេងឬស្ពានជំនិក(ស្រីស្នំ)
  40.  ស្ពានក្មេង (ស្ទឹងអូរជីក)
  41.  ស្ពានខ្វាវ1 . 
  42. ស្ពានរលំរតាចិត . 
  43. ស្ពានខ្វាវ2 . 
  44. ស្ពានរន្ធតាដេវ . 
  45. ស្ពានអូរ . 
  46. ស្ពានតាដេវ . 
  47. ស្ពានខ្វាយ . 
  48. ស្ពានតូច(ជីក្រែង) . 
  49. ស្ពានតាអុង . 
  50. ស្ពានក្មេង (ជីក្រែង) . 
  51. ស្ពានទ័ពជ័យ . 
  52. ស្ពានយាយពុន . 
  53. ស្ពានក្មេង (បេងមាលា) . 
  54. ស្ពានបុរាណ . 
  55. ស្ពានត្នោតត្រដេវ . 
  56. ស្ពានក្មេង (Teng Kong) . 
  57. ស្ពានក្មេង (ត្រពាំងព្រៃ) . 
  58. ស្ពានតាយែង . 
  59. ស្ពានថ្មបាយក្រៀម (ខ្នារពោធិ៍) . 
  60. ស្ពានថ្មស្ទឹងតូច . 
  61. ស្ពាន (ត្រាច) .
  62.  ស្ពានទ . 
  63. ស្ពានធំ . 
  64. ស្ពានវាលរាជដាក .
  65.  ស្ពាននគរធំ . 
  66. ស្ពានថ្ម(នគរធំ)
បណ្តាស្ពានខ្មែរសម័យបុរាណ  ខេត្តឧត្តរមានជ័យ
  1. ស្ពានទ័ព (ឧត្តរមានជ័យ) 
  2. ស្ពានត្បូង (ឧត្តរមានជ័យ)
  3.  ស្ពានមេម៉ាយ 
  4. ស្ពានអូធ្លក 
  5. ស្ពានក្មេង (ចុងកាល់)
  6.  ស្ពានក្មេង (បន្ទាយអំពិល)
បណ្តាស្ពានខ្មែរសម័យបុរាណ ប្រទេសថៃ បណ្តាស្ពានខ្មែរសម័យបុរាណ ខេត្តសកលនគរ
  1. - ស្ពានហិន
ប្រភព កោះសន្តិភាព ឯកសារ​រដ្ឋបាល​ខេត្ត​សរសេរ​ថា បណ្ឌិត​សភាចា​រ្យ​ស៊ន សំណាង ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា បាន​ដឹកនាំ​សិក្ខាសាលា​មួយ​ស្ដី​ពី​បេសកកម្ម​ស្រាវជ្រាវ​ចងក្រង​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប ដោយ​បាន​លើក​ឡើង​តាម​ឯកសារ​ដែល​ឯកឧត្តម បាន​ស្រាវជ្រាវ​កន្លង​មក​ដោយ​សង្ខេប​ដូច​ខាង​ក្រោម៖
  • ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​១៩០៧ សៀម​ត្រូវ​ប្រគល់​ខេត្តសៀមរាប បាត់ដំបង មក​បារាំង​តាម​សន្តិ​សញ្ញា​បារាំង​សៀមរាប ។
  • នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​១៩០៧ បារាំង​ថ្វាយ​ខេត្តសៀមរាប មក​ក្សត្រ​ស៊ី​សុវត្ថិ ។
  • នៅ​ឆ្នាំ​១៩១៧ មាន​ខេត្តសៀមរាប និង​ខេត្ត​ជីក្រែង ដែល​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ន​នេះ។ ពេល​នោះ​បារាំង​រៀបចំ​ជនជាតិ​បារាំង ជា​ចៅហ្វាយខេត្ត ហើយ​ឲ្យ​ខ្មែរ ដែល​មាន​នាម​ស្មើ​ចៅហ្វាយខេត្ត​នោះ ដោយ​បារាំង ហៅ​យើង​ថា ជា​ចៅហ្វាយស្រុក​ខេត្ត​ជីក្រែង ចៅហ្វាយស្រុក​ខេត្តសៀមរាប ។​ល​។
  • ​នៅ​ឆ្នាំ​១៩២១ មាន​កំណែទម្រង់​ធំ​មួយ ដោយ​បង្កើត​រចនាសម្ព័ន្ធ​រដ្ឋបាល​ខេត្ត ដែល​មាន​ថ្នាក់ ស្រុក ខ័​ណ្ឌ​ក្នុង​ខេត្ត ដោយ​ខេត្ត​មួយ​ចំនួន​ចេញ ដូច​ជា ខេត្ត​ជីក្រែង មក​ជា​ស្រុក​ជីក្រែង ។
  • ​នៅ​ឆ្នាំ​១៩២៥ បារាំង បាន​បង្កើត​កង​ក្រវែល​ឃុំ គឺជា​ប៉ូ​លី​សជន​បទ​នៅ​ឃុំ រួច​ក៏​មាន​បន្ត​មក​ជា បា​ត្រុយ បន្ទាប់​ពី​បា​ដេ​ស​បារាំង​ម្នាក់​ស្លាប់​ពេល​ទៅ​យកពន្ធ​នៅ​ក្រាំង​លាវ ។
  • នៅ​ឆ្នាំ​១៩៣៣ បារាំង បង្កើត​សុរិយោដី ដើម្បី​យកពន្ធ​ដី ។
  • នៅ​ឆ្នាំ​១៩៣៤ បាន​លុប​ខ័​ណ្ឌ​ចោល​វិញ ដោយសារ​គេ​បង្កើត​ខ័​ណ្ឌ ដើម្បី​ងាយស្រួល​ប្រមូល​ពន្ធ ហើយ​នៅ​ពេល គេ​គ្រប់គ្រង​ការ​យកពន្ធ​បាន​ល្អ​ហើយ ក៏​លុប​ថ្នាក់​ខ័​ណ្ឌ​ចោល​វិញ ។
  • នៅ​ឆ្នាំ​១៩០៣ បង្កើត​ក្រុមប្រឹក្សា ដោយ​បារាំង កាន់​អំណាច ហើយ​ឲ្យ​ខ្មែរ ចូល​ក្រុមប្រឹក្សា​ដើម្បី​ផ្តល់​ប្រឹក្សា 
  • ​នៅ​ឆ្នាំ​១៩០៤ មាន​ខេត្ត​ចំនួន ១២​នៅ​កម្ពុជា ។
  • មាន​២​ក្រុម សរសេរ​ប្រវត្តិ​ខេត្ត មាន​ក្រុម​ទី​១ ចៅហ្វាយខេត្ត និង​មន្ត្រីខេត្ត និង​ក្រុម​ទី​២ ក្រុម​ស្រាវជ្រាវ​ឥណ្ឌូចិន​វិទ្យា នៅ​ឆ្នាំ​១៩០៣ ។
  • នៅ​ឆ្នាំ​១៩៦៤ បាន​បង្កើត​ខេត្តព្រះវិហារ ដោយ​កាត់​យក​ឃុំ​ ៣ របស់​ខេត្តសៀមរាប គឺ​ឃុំ​អន្លង់​វែង ឃុំ​ថ្កូវ និង​ឃុំ​កោះកែ ។
បើ​តាម​ឯកសារ​មួយ​ផ្សេង​ទៀត​សរសេរ​ថា ក្រោយ​ពី​ទ័ព​ខ្មែរ​របស់​ព្រះបាទ​ពញា​អង្គ​ច័​ន្ធ ឬ​ព្រះ​បរម​​រាជា​ធិ​រាជ បាន​ទទួល​ជ័យជម្នះ​លើ​កងទ័ព​សៀម​ឈ្លានពាន​ជា​ស្ថាពរ នៅ​ព្រះរាជ​នគរ គឺ​អង្គរធំ ពោល​គឺ​បាន​វាយ​កម្ទេច​ទ័ព​សៀមរាប​ស្មើនឹង​ដី បានជា​ខ្មែរ​ដាក់​ឈ្មោះ​ថា ខេត្តសៀមរាប​។ ស្ថានការណ៍​បែប​នេះ​ធ្វើ​ឲ្យ​យើង​យល់​បាន​ថា ជាដើម​កំណើត​នៃ​ការ​តាំង​ឈ្មោះ ខេត្តសៀមរាប តាំងពី​រជ្ជកាល​របស់​ព្រះ​អង្គ​ច័ន្ទ​ទល់​នឹង​សព្វថ្ងៃ ទោះបីជា ព្រះរាជ​ពង្សាវតារ​ខ្មែរ ច្បាប់​ឧកញ៉ា​ព្រះ​ឃ្លាំង (​ន​ង​) មិន​បាន​និយាយ​ដោយ​ចំហ​ក៏​ដោយ ។

ទីតាំង​ទីក្រុង​សៀមរាប​បច្ចុប្បន្ន ក្នុង​ចំណោម​បណ្តារ​ខេត្ត ផ្សេង​ៗ​ទៀត​នៃ​ប្រទេស​កម្ពុជា ។
បើសិនជា​យើង​បើក​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខាងលើ​មក​មើល យើង​ពិតជា​ស្លុតចិត្ត កងទ័ព​សៀម​ឈ្លានពាន បាន​រុករាន​ប្រទេស​កម្ពុជា​មិន​ឈប់​ឈរ​ជា​ច្រើន​លើក​ច្រើន​គ្រា ។ ពួក​គេ​ក្រោយ​ពី​ដណ្តើម​បាន​អាណាខេត្ត​ខ្មែរ​មួយ​ចំនួន ដែល​សព្វថ្ងៃ​បាន​ក្លាយទៅជា​ទឹកដី​ថៃ​រួច​ទៅ​ហើយ​នោះ ក៏​បាន​នាំ​សង្គ្រាម​ចូល​ទៅ​យ៉ាង​ជ្រៅ​ទៅ ចំ​កណ្តាល​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ម្តង គឺ​ទីក្រុង​មហានគរ​ដែល​សព្វថ្ងៃ​ស្ថិត​ក្នុង​ខេត្តសៀមរាប តែ​ពី​មុន​ហៅ​ថា ស្រុក​នគរវត្ត ដែល​ធ្លាប់​ជា​សមរភូមិ​ក្តៅ​ពី​មុន​មក ។ ក៏​ប៉ុន្តែ​លើក​នេះ​ពួក​គេ​ត្រូវ​បង្ខំចិត្ត​រត់​ត្រឡប់​ទៅ ក្រុង​អយុធ្យា​វិញ ក្រោយ​ពី​ត្រូវ​ចាញ់​សង្គ្រាម​នៅ​ចុល្លសករាជ ៩០២ ត្រូវ​និង​ឆ្នាំ ១៥៤១​នៃ​គ​.​ស ។

កាលបើ​ពិនិត្យ​ទំ័​រ​ប្រវត្តិសាស្ត្រ​ចាស់ ដែល​បាន​កើតឡើង​នៅ​លើ​ទឹកដី​បវរ ដែល​ជាទី​តាំង​នៃ​ព្រះ​រាជ​នគរ យើង​ដឹង​ថា ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៨ និង​ដើម​រាជ្យ​របស់ ព្រះបាទ​ស្រី​ឥន្ទ្រ​វរ្ម័ន រវាង​ឆ្នាំ​១២៩៦ សៀម​បាន​បើក​ការ​វាយលុក​មួយ​ដ៏​ធំ​សម្បើម នៅ ខេត្តសៀមរាប ក្នុង​បំណង​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ស្រុក ឬ​នគរ​ចំណុះ​របស់​ខ្លួន ។ ហើយ​មហិច្ឆតា​នេះ ពួក​គេ​បាន​សម្រេច​ជា​ស្ថាពរ ព្រោះថា​អាណាខេត្ត​មួយ​ចំនួន ដែល​ស្ថិត​ក្នុង​ភូមិភាគ​កណ្តាល ដូច​ជា​ខេត្ត​សុខោទ័យ កំផែង​ផេ​ត (​កំពែង​ពេជ្រ​) និង​ខេត្ត​រណប​នៃ​ខេត្ត​ទាំងនោះ ព្រមទាំង​អាណាខេត្ត ដទៃ​ៗ​ឯទៀត ដែល​ស្ថិត​នៅ​ជ្រលង​នៃ​ដង​ទន្លេ​មេ​ណា​ម ដូច​ជា​ខេត្ត​អយុធ្យា សុ​ផា​ន់​បុរី ។ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​លើ​ខេត្ត​ទាំងឡាយ​នោះ ពួក​គេ​ក៏​បាន​ពង្រឹង​បណ្តាញ​អំណាច​របស់​ខ្លួន ។

សង្គ្រាម​ឈ្លានពាន​មួយ ដែល​គេ​ត្រូវ​កត់សម្គាល់ ដែល​បាន​កើត​ឡើងជា​លើក​ដំបូង​បង្អស់ នៅ​លើ​ទឹកដី​ខ្មែរ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​លំ​ពង្ស​រាជា នៅ​ឆ្នាំ​១៣៥២ ។ ចំពោះ​ចម្បាំង​នេះ​ច្បាប់​ពង្សាវតារ​បាន​បញ្ជាក់​ថា គឺ​ភាគី​ឈ្លានពាន​ថៃ​បាន​ទទួល​ជ័យជម្នះ​លើ​ទ័ព​ខ្មែរ ដោយ​ពួក​គេ​បាន​កាន់កាប់​ទីក្រុង​អង្គរធំ នៅ​ឆ្នាំ​១៤៣១ ។ មុន​នឹង​ដកថយ​ចេញ ពួក​គេ​បាន​កេណ្ឌ​ឈ្លើយ​សឹក​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់ នាំ​ទៅ​កាន់​ប្រទេស​សៀម ។ ក្នុង​ឱកាស​នោះ​ដែរ ពួក​គេ​ក៏​បាន​លួច ប្លន់ ទ្រព្យសម្បត្តិ​របស់​ជាតិខ្មែរ​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​១៤៣១ គឺជា​ឆ្នាំ​ដែល​កំណត់​នូវ​អោនភាព​ខ្មែរ ដែល​ប្រឈម​និង​ការ​វាតទី​និយម​របស់​សៀម ដែល​គ្មាន​ទី​បញ្ចប់ ។

ជា​ការណ៍​ពិត ភ្លើងសង្គ្រាម​ឈ្លានពាន​បាន​កន្លង​ផុត​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ក្តី ក៏​ប៉ុន្តែ​បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​ក្នុង​ផ្នត់គំនិត​ខ្មែរ ។ បើ​តាម​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខ្មែរ គឺ​ក្នុង​រាជ្យ​របស់​ព្រះបាទ​អង្គ​ច័ន្ទ​រាជា (១៥១៦-១៥៥៥​នៃ​គ​.​ស​) ដែល​កងទ័ព​សៀម​មក​ឈ្លានពាន​ខ្មែរ ត្រូវ​បាន​បង្ក្រាប​រាបស្មើ​ទល់​និង​ដី នៅ​ត្រង់​ស្ទឹង​អង្គរ នៅ​ឆ្នាំ​១៥៤១ ដោយហេតុ​នេះ​ហើយ បានជា​ព្រះ​អង្គ​ត្រាស់​បង្គាប់​ឲ្យ​គេ​ហៅ​តំបន់​នេះ​ជា «​តំបន់​សៀមរាប​» ដើម្បី​ទុកជា​ការ​ចង​ចាំ​រួម​របស់​ជាតិខ្មែរ អំពី​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នេះ មុន​ទីតាំង​នេះ​បាន​ក្លាយទៅជា​ស្រុក ហើយ​បន្ទាប់​មក​ទៀត​ជា​ខេត្ត​នា​សម័យ​អាណាព្យាបាល​បារាំង ។ ព្រឹត្តិការណ៍​មួយ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ស្តេច​អង្គ​នេះ​បាន​ឆ្លាក់​បង្ហើយ​នូវ​ចម្លាក់​មួយ​ចំនួន ដែល​ព្រះបាទ​សុរិយា​វរ្ម័ន​ទី​២ មិន​ទាន់​ឆ្លាក់​រួច ។

ទោះបីជា​បាន​ទទួល​បរាជ័យ​ដ៏​អាម៉ាស់មុខ​នេះ​ក្តី ទ័ព​សៀម​ក៏​នៅ​តែ​ទន្ទ្រាន​មាតុភូមិ​ខ្មែរ​មិន​ស្រាក​ស្រាន្ត​ឡើយ ហើយ​អំពើ​នេះ​ត្រូវ​បាន​បន្ត​រហូត​ដល់​សម័យ​លង្វែក ។ នៅ​ឆ្នាំ​១៥៩៤ ទីក្រុង​លង្វែក​​ត្រូវ​ដណ្តើម​បាន​ពី​ខ្មែរ​ដោយ​ស្តេច​សៀម ព្រះបាទ​នរិន្ទ​សួន ។ ចំពោះ​បរាជ័យ​នៃ​កងទ័ព​សៀម ដែល​ដឹកនាំ​ដោយ​ស្តេច​សៀម ដែល​បាន​យក​លែស​ថា ដោយសារ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​មិន​បាន​ប្រគល់​ដី​រី​ស​មួយ​ក្បាល បានជា​មក​វាយលុក​ទីក្រុង​អង្គរធំ ។

បើ​តាម​ប្រសាសន៍​របស់​លោក ហ្គ្រោ​រី​យេ ព្រះបាទ​អង្គ​ច័ន្ទ​រាជា គឺជា​ព្រះមហាក្សត្រ​ខ្មែរ ដ៏​ខ្លាំង​ពូកែ​ជាងគេ​បំផុត​នា​សម័យ​ក្រោយ​អង្គរ ដោយហេតុ​ថា ស្តេច​អង្គ​នេះ​មិន​គ្រាន់តែ​បាន​ខិតខំ​ស្តារ​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ទ្រង់​ថែម​ទាំង​មាន​ម​ហិ​ច្ឆិ​តា​វាយ​ដណ្តើម​យក​ខេត្ត​ខ្មែរ​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ដូច​ជា​ខេត្ត​នគររាជ​សីមា ខេត្ត​បុរីរម្យ សុ​រិ​ន្ទ្រ ស៊ី​សាកេ​ត​ជាដើម ដែល​សៀម​បាន​ដណ្តើម​បាន​ពី​មុន​មក ។

យើង​មាន​ហេតុផល​ជា​ច្រើន ដើម្បី​បង្ហាញ​បញ្ជាក់​ថា ហេតុ​ដូច​ម្តេច​បានជា​ក្នុង​ព្រះរាជ​ពង្សាវតារ​ថៃ ដូច​ជា​ច្បាប់​របស់​អ្នក​អង្គ​ម្ចាស់​នព្វរ័ត្ន តែង​ឡើង​នៅ​ព​.​ស ២៤២០ ត្រូវ​និង​គ​.​ស ១៨៧៧ បាន​ប្រើ​ពាក្យ «​សៀម​រា​ដ្ឋ​» ជំនួស​ពាក្យ​សៀមរាប​ទៅ​វិញ ។ តាម​ពិត​ទៅ​ការ​ប្រើ​ពាក្យ​សៀម​រា​ដ្ឋ (​សៀម​​រ៉ាត​) ដើម្បី​ហៅ​ទីប្រជុំជន​មួយ ដែល​ពី​មុន​គឺជា​សមរភូមិ ឬ​លាន​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​រវាង​ខ្មែរ និង​សៀម ស្ថិត​ក្នុងស្រុក​នគរវត្ត គឺ​បណ្តាល​មក​ពី​អាជ្ញាធរ​ថៃ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ព្រះ​ចៅ​ថា​យ​ស្រះ មិន​ចង់​រំឭក​នូវ​បរាជ័យ​ដ៏​អាម៉ាស់មុខ​របស់​កងទ័ព​ឈ្លានពាន​សៀម​តែ​ប៉ុណ្ណោះ ទោះបីជា​សម័យ​នោះ​ទ្រង់​បាន​ត្រួតត្រា​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ ។

យ៉ាងណាមិញ គឺ​ដោយសារ​តែ​ហេតុការណ៍​នេះ​ហើយ ទើប​ព្រះបាទ​ព្រះ​ចោម​ក្លាវ​ចៅ​យូ​ហួ ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាមួយ​ឥ​ណ្ណា​ម ទ្រង់​ក៏​បាន​ប្រើ​ពាក្យ​ស្រុក ឬ​មឿ​ព្រះ​នគរវត្ត ជំនួស​ពាក្យ​ស្រុក ឬ​មឿង​សៀម​រ៉ាត ផង​ដែរ ។

ផែនទីប្រាសាទនៅកម្ពុជា តាមបណ្តាខេត្ត
គ្មាន​ឯកសារ​របស់​ថៃ​ណាមួយ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ពី​មឿង​ព្រះ​នគរវត្ត ទៅ​ជា​សៀមរាប​ទេ ហើយ​បើ​មាន​ក៏​អាច​ស្ថិត​ក្នុង​ដើម​សម័យ​រជ្ជកាល​ទី​៣ ដែល​ជា​សម័យ​បាងកក ដែល​គេ​ហៅ​ថា រតន​កោ​សិ​ន្ទ្រ ។ ក៏​ប៉ុន្តែ​ចំពោះ​ជនជាតិ​ខ្មែរ​វិញ ឈ្មោះ​សៀមរាប ពិតជា​ត្រូវ​បាន​ផ្តើម​ឡើង​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ​ច័ន្ទ យ៉ាង​ប្រាកដ​ឥត​ក្លែងក្លាយ ទោះជា​ទឡ្ហីករណ៍​​មាន​ខ្វះចន្លោះ​យ៉ាងណា​ក៏​ដោយ ។ ព្រោះថា​ការ​តាំង​ឈ្មោះ​សៀមរាប​នេះ មិនមែន​ជា​រឿង​ចៃដន្យ ឬ​ជំនឿ​លេងសើច ជា​ពិសេស​ក្នុង​សម័យកាល​មួយ​ដែល​ខ្មែរ និង​សៀម​នៅ​ច្បាំង​គ្នា​មិន​ឈប់​មិន​ឈរ​។ ដូច្នេះ ការ​ចង់​យល់​ឲ្យ​លំអិត​ពី​ប្រវត្តិ​ពិត​នៃ​ឈ្មោះ សៀមរាប តម្រូវ​ឲ្យ​យើង​ស្គាល់​ពី​បរិបទ​សង្គម នយោបាយ ហើយ​អំពើ​នេះ គឺជា​ការ​ចាំបាច់​បំផុត ។

សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ រៀបរៀង​ដោយ លោក​នួន សុ​ធិ​មន្ត អធិប្បាយ​ថា នៅ​ឆ្នាំ​១៥២៥ នៃ​គ្រឹ​ស្ដ​សករាជ ព្រះ​អង្គ​ច័ន្ទ​រាជា​ទី​១ បាន​វាយ​បង្ក្រាប​កងទ័ព​សៀម ដែល​ឈ្លានពាន ឱ្យ​បរាជ័យ​នៅ​តំបន់​អង្គរ ។ ដូច្នេះ​ហើយ​បានជា​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​ទី​១ បាន​ដាក់​ឈ្មោះ​ថា សៀមរាប គឺ​មាន​ន័យ​ថា ទ័ព​សៀម ចាញ់​រាប​ដូច​កន្ទេល ៕
ផែនទីរដ្ឋបាលប្រទេសកម្ពុជា ក្រោមអាណានិគមន៍បារាំង
ផែនទីរដ្ឋបាលប្រទេសកម្ពុជា ក្រោមអាណានិគមន៍បារាំង
ផែនទីរដ្ឋបាលប្រទេសកម្ពុជា ក្រោមអាណានិគមន៍បារាំង